តើការមានចរិតរាក់ទាក់ជា លក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ភាពជាមនុស្សល្អទេ?
កាលខ្ញុំនៅតូច គេតែងនិយាយថា ខ្ញុំជាក្មេងដឹងខុសត្រូវ មានឥរិយាបថល្អ និយាយរួម គឺជាក្មេងល្អ។ ខ្ញុំកម្រនឹងខឹងអ្នកដទៃណាស់ ហើយមិនដែលបង្កបញ្ហាអ្វីទេ។ បន្ទាប់ពីខ្ញុំជឿព្រះហើយ ខ្ញុំក៏រួសរាយជាមួយបងប្អូនប្រុសស្រីដទៃដែរ។ ខ្ញុំមានការអន់ឱន ចេះអត់ធ្មត់ និងគួរឱ្យស្រឡាញ់។ ខ្ញុំចាំបានថា កាលនោះពេលខ្ញុំបង្រៀនសមាជិកវ័យចំណាស់មួយចំនួនអំពីរបៀបប្រើកុំព្យូទ័រ ខ្ញុំបង្រៀនពួកគាត់ដោយការអត់ធ្មត់ ម្ដងហើយម្ដងទៀត។ ទោះបីពេលខ្លះ ពួកគាត់រៀនក្រចេះ ហើយខ្ញុំក៏មានអារម្មណ៍ខកចិត្តខ្លះក៏ពិតមែន តែខ្ញុំតែងខំប្រឹងព្យាយាមអត់ទ្រាំ មិនបង្ហាញភាពខ្វះក្ដីអំណត់ទេ ដោយខ្លាចថា បងប្អូនដទៃនឹងថា ខ្ញុំគ្មានសេចក្ដីអាណិតស្រឡាញ់។ ហេតុនេះហើយ បងប្អូនប្រុសស្រីតែងនិយាយថា ខ្ញុំមានភាពជាមនុស្សល្អ ហើយអ្នកដឹកនាំខ្ញុំ បានជ្រើសរើសខ្ញុំឱ្យស្រោចស្រពអ្នកជឿថ្មី ដោយនិយាយថា មានតែមនុស្សដែលមានចិត្តល្អ និងការអត់ធ្មត់ប៉ុណ្ណោះ ដែលអាចបំពេញភារកិច្ចនោះបានល្អ។ ពេលឮបែបនេះ ខ្ញុំមានអារម្មណ៍ពេញចិត្តខ្លួនឯងជាខ្លាំង ហើយកាន់តែជឿជាក់ថា ការរួសរាយ និងការមានចិត្តល្អ គឺជាសញ្ញានៃភាពជាមនុស្សល្អ។
ក្រោយមកទៀត ខ្ញុំនិងប្អូនស្រី លីមីង បានចាប់ដៃគូគ្នាធ្វើជាអ្នកដឹកនាំពួកជំនុំ។ បន្ទាប់ពីធ្វើការជាមួយគ្នាបានមួយរយៈ ខ្ញុំកត់សម្គាល់ឃើញថា ប្អូនលីមីង ចេះតែចង់ធ្វើអ្វីតាមចិត្តគាត់ ហើយគាត់រាងឆេវឆាវបន្តិច។ បើអ្វីៗមិនត្រូវតាមចិត្តគាត់ទេ គាត់មុខជាខឹងមិនខាន។ ហើយគាត់ក៏ធ្វើការងារគ្មានតម្លាភាពដែរ ចេះតែបោកបញ្ឆោតគេជារឿយៗ។ គាត់មិនបានធ្វើការតាមគោលការណ៍នោះទេ ហើយពុំបានការពារកិច្ចការពួកជំនុំឡើយ។ ក្នុងពេលមួយរយៈនោះ គាត់បន្តប្រើទូរស័ព្ទដើម្បីទាក់ទងបងប្អូនប្រុសស្រីរហូត។ ខ្ញុំដឹងថា ធ្វើបែបនេះអាចឱ្យប៉ូលិសតាមដានបងប្អូន ហើយអាចបង្កបញ្ហាដល់ពួកជំនុំបាន ហើយខ្ញុំក៏គិតចង់ហាមឃាត់គាត់ជាច្រើនដងដែរ ប៉ុន្តែពេលខ្ញុំហៀបនឹងនិយាយ ខ្ញុំក៏ស្ទាក់ស្ទើរមិនហ៊ាននិយាយ។ ខ្ញុំមានអារម្មណ៍ថា ប្រសិនបើខ្ញុំលើកបញ្ហាគាត់មកនិយាយដោយផ្ទាល់ គាត់ប្រហែលជាគិតថា ទោះបីសម្បកក្រៅ ខ្ញុំធ្វើដូចជាមនុស្សល្អក៏ដោយ ក៏ខ្ញុំគ្រាន់តែជាមនុស្សនិយាយស្ដី និងធ្វើអ្វីគ្មានចេះត្រាប្រណីគេប៉ុណ្ណោះ ហើយពិបាកនឹងចុះសម្រុងជាមួយណាស់។ បន្ទាប់ពីគិតពីរឿងនេះឡើងវិញ ខ្ញុំក៏សម្រេចចិត្តជ្រើសរើសផ្លូវកណ្ដាល ហើយគ្រាន់តែសួរគាត់ថា តើគាត់បានប្រើ ឬមិនបានប្រើទូរស័ព្ទតែប៉ុណ្ណោះ។ ពេលគាត់មិនព្រមទទួលស្គាល់ថា គាត់បានប្រើទូរស័ព្ទ ខ្ញុំដឹងថា គាត់កំពុងនិយាយកុហក ប៉ុន្តែខ្ញុំមិនបានលាតត្រដាង និងហាមឃាត់គាត់នោះទេ ដោយខ្លាចថា វានឹងបង្កភាពល្អក់កកររវាងយើងទាំងពីរ ហើយធ្វើឱ្យគាត់ឈប់គោរពខ្ញុំទៀត។ ក្រោយមក ខ្ញុំកត់សម្គាល់ឃើញថា បញ្ហារបស់ប្អូនលីមីងកាន់តែធ្ងន់ធ្ងរទៅៗ។ ម្ដងនោះ បងប្អូនប្រុសស្រីបានប្រាប់ខ្ញុំថា ប្ដីរបស់គាត់តែងនិយាយអំពីគោលលទ្ធិ ដើម្បីអួតសម្ញែងនៅក្នុងការជួបជុំ ដោយពុំបានដោះស្រាយបញ្ហាជាក់ស្ដែងនោះទេ គាត់ប្រាប់អ្នកដទៃអំពីការរងទុក្ខ និងការលះបង់ជាច្រើនដែលគាត់បានធ្វើក្នុងភារកិច្ចរបស់គាត់ គ្រាន់តែដើម្បីឱ្យបងប្អូនកោតសរសើរគាត់ប៉ុណ្ណោះ។ បន្ទាប់ពីស៊ើបអង្កេតរួច គេបានកំណត់ថា គាត់មិនស័ក្តិសមធ្វើជាអ្នកដឹកនាំទេ ហើយគប្បីត្រូវបណ្ដេញគាត់ចេញពីការងារ។ នៅពេលខ្ញុំប្រាប់ប្អូនលីមីងអំពីរឿងនេះ គាត់ខឹងដាច់ក្បាលដាច់កន្ទុយ ដោយថា ការវាយតម្លៃរបស់បងប្អូនប្រុសស្រី គឺជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌ចំពោះប្ដីគាត់។ គាត់ថែមទាំងសួរទៀតថា ហេតុអ្វីមិនស៊ើបអង្កេតលើអ្នករាយការណ៍ទាំងនោះផង ម៉េចក៏ស៊ើបតែប្ដីគាត់ម្នាក់អ៊ីចឹង។ ខ្ញុំស្រឡាំងកាំងតែម្ដង។ ខ្ញុំមិនដែលនឹកគិតថាប្អូនលីមីងនឹងមានអត្តចរិតអន់បែបនេះសោះ។ ដើម្បីព្យាយាមធ្វើឱ្យអ្វីៗបានរលូនទៅវិញ ខ្ញុំបានប្រាប់គាត់ថា៖ «សូមធ្វើចិត្តឱ្យស្ងប់សិនទៅប្អូន ហើយត្រូវស្វែងរកបំណងព្រះហឫទ័យព្រះនៅក្នុងរឿងនេះ។ មិនត្រូវឱ្យអារម្មណ៍ប្អូន គ្រប់គ្រងលើប្អូនបានទេ»។ ប៉ុន្តែគាត់មិនព្រមស្ដាប់ខ្ញុំទាល់តែសោះ ហើយក៏មិនបានរម្ងាប់ចិត្តដែរ។ ដោយសារការរាំងខ្ទប់ពីលីមីងតាមអំពើចិត្ត ទើបបញ្ហាប្ដីរបស់គាត់ ត្រូវទុកចោលមិនបានដោះស្រាយ។ បន្ទាប់មកទៀត លីមីងបានព្រមានបងប្អូនប្រុសស្រីក្នុងអំឡុងការជួបជុំមួយ ហើយថែមទាំងធ្វើឱ្យប្អូនស្រីម្នាក់យំទៀតផង។ បញ្ហារបស់លីមីងកាន់តែធ្ងន់ធ្ងរទៅៗ។ អ្នកដទៃបានធ្វើការវាយតម្លៃប្ដីរបស់គាត់តាមត្រង់ និងត្រឹមត្រូវ ហើយលើកឡើងតែការពិតប៉ុណ្ណោះ ប៉ុន្តែដោយសាររឿងនេះប៉ះពាល់ដល់ប្រយោជន៍គាត់ ដូច្នេះគាត់ក៏ខឹង ហើយបញ្ចេញកំហឹងដាក់បងប្អូន។ ភាពជាមនុស្សរបស់គាត់អាក្រក់ណាស់! ខ្ញុំចង់រាយការណ៍បញ្ហាគាត់ប្រាប់ទៅអ្នកដឹកនាំថ្នាក់លើដែរ តែពេលនោះ ខ្ញុំគិតថា៖ «តើនោះមិនមែនទម្លាយការសម្ងាត់ និងចាក់គាត់ពីក្រោយខ្នងទេឬអី? ហើយបើខ្ញុំរាយការណ៍ពីគាត់ នោះអ្នកដឹកនាំនឹងច្បាស់ជាហៅគាត់មកប្រកបគ្នាមិនខាន។ បើគាត់ដឹងថា ខ្ញុំជាអ្នករាយការណ៍ពីគាត់ តើគាត់នឹងគិតបែបណាចំពោះខ្ញុំ? តើគាត់នឹងមិនថា ខ្ញុំបង្កាច់បង្ខូចគាត់ពីក្រោយខ្នង និងថាខ្ញុំមានភាពជាមនុស្សមិនល្អទៅហើយទេ?» ពេលដឹងបែបនេះ ខ្ញុំក៏ឈប់រាយការណ៍ពីគាត់ ប៉ុន្តែខ្ញុំក៏មានអារម្មណ៍រងសម្ពាធ និងឈឺចាប់ខ្លះដែរ ហើយមានអារម្មណ៍ដូចត្រូវមនុស្សអាក្រក់ធ្វើបាបអ៊ីចឹង។
ក្រោយមក បន្ទាប់ពីអ្នកដទៃបានរាយការណ៍ពីគាត់ ចុងក្រោយ ប្អូនលីមីងក៏ត្រូវបណ្ដេញចេញ។ បន្ទាប់ពីរឿងនោះកើតឡើង អ្នកដឹកនាំថ្នាក់លើបានលាតត្រដាងពីខ្ញុំ ដោយថា៖ «ពីសម្បកក្រៅមើលទៅដូចជាបងចុះសម្រុងជាមួយមនុស្សគ្រប់គ្នាល្អណាស់ តែបងគ្មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះឡើយ។ នៅពេលបងកត់សម្គាល់ឃើញបញ្ហារបស់លីមីងហើយ ម៉េចក៏បងមិនបានលាតត្រដាងនិងហាមឃាត់គាត់? ម៉េចបានបងមិនរាយការណ៍ពីបញ្ហាដ៏សំខាន់នេះ? តើបងចង់ការពារកិច្ចការពួកជំនុំ ឬអត់?» បន្ទាប់ពីត្រូវអ្នកដឹកនាំដោះស្រាយជាមួយរួច ទើបខ្ញុំបានភ្ញាក់ខ្លួន និងចាប់ផ្ដើមអធិស្ឋានទៅព្រះ និងធ្វើការឆ្លុះបញ្ចាំង។ ខ្ញុំបានប្រទះឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានសេចក្ដីថា៖ «ត្រូវតែមានបទដ្ឋានមួយ ដើម្បីមានភាពជាមនុស្សដ៏ល្អ។ វាមិនពាក់ព័ន្ធនឹងការដើរលើផ្លូវកណ្ដាល មិនប្រកាន់ខ្ជាប់គោលការណ៍ ការប្រឹងប្រែងមិនបំពាននរណាម្នាក់ ការផ្គាប់ផ្គុនសេចក្ដីល្អនៅគ្រប់ទីកន្លែងដែលអ្នកទៅ ភាពរលូន និងភាពប៉ិនប្រសប់ជាមួយមនុស្សគ្រប់គ្នាដែលអ្នកជួប និងការធ្វើឱ្យមនុស្សគ្រប់គ្នានិយាយល្អពីអ្នក។ នេះមិនមែនជាបទដ្ឋានឡើយ។ ដូច្នេះ តើអ្វីទៅជាបទដ្ឋាន? បទដ្ឋានគឺជាការអាចចុះចូលចំពោះព្រះជាម្ចាស់ និងសេចក្តីពិត។ វាជាការប្រព្រឹត្តដាក់ភារកិច្ច និងគ្រប់ទាំងប្រភេទមនុស្ស ព្រឹត្តិការណ៍ អ្វីៗស្របតាមគោលការណ៍ និងមានស្មារតីទទួលខុសត្រូវ។ ការនេះស្ដែងយ៉ាងច្បាស់ឱ្យមនុស្សគ្រប់គ្នាមើលឃើញ ហើយមនុស្សគ្រប់គ្នាក៏ដឹងជាក់ច្បាស់អំពីការនេះនៅក្នុងដួងចិត្តរបស់ពួកគេផងដែរ។ ជាងនេះទៅទៀត ព្រះជាម្ចាស់ស្វែងរកចិត្តរបស់មនុស្ស និងជ្រាបពីស្ថានភាពរបស់ពួកគេម្នាក់ៗ មិនថាពួកគេជានរណាទេ គ្មាននរណាអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ។ មនុស្សមួយចំនួនតែងតែអួតអាងថា ពួកគេមានភាពជាមនុស្សល្អ ថាពួកគេមិនដែលនិយាយអាក្រក់ពីអ្នកដទៃ មិនដែលធ្វើឱ្យខូចប្រយោជន៍អ្នកផ្សេង ហើយពួកគេមិនដែលអះអាងថាខ្លួនលោភចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃទេ។ នៅពេលមានជម្លោះផលប្រយោជន៍ ពួកគេថែមទាំងព្រមខាតបង់ មិនកេងចំណេញពីអ្នកដទៃទៀតផង ហើយគ្រប់គ្នានឹងគិតថា ពួកគេជាមនុស្សល្អ។ ប៉ុន្តែនៅពេលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេមានល្បិច និងក្រឡេចក្រឡុច តែងតែមានល្បិចបោកបញ្ឆោតដើម្បីខ្លួនឯង។ ពួកគេមិនដែលគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ ពួកគេមិនដែលចាត់ទុកអ្វីៗជារឿងបន្ទាន់ ដូចដែលព្រះជាម្ចាស់ចាត់ទុកថាជារឿងបន្ទាន់ ឬគិតដូចព្រះជាម្ចាស់មានព្រះតម្រិះឡើយ ហើយពួកគេមិនអាចទុកផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក ដើម្បីបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេមិនដែលបោះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ ទោះបីជានៅពេលដែលពួកគេឃើញអ្នកប្រព្រឹត្តអាក្រក់កំពុងតែប្រព្រឹត្តអាក្រក់ក៏ដោយ ក៏ពួកគេមិនលាតត្រដាងអ្នកទាំងនោះដែរ។ ពួកគេគ្មានគោលការណ៍អ្វីសោះ។ តើនេះជាភាពជាមនុស្សបែបណាទៅ? នេះមិនមែនភាពជាមនុស្សល្អឡើយ។ ចូរកុំយកចិត្តទុកដាក់ចំពោះអ្វីដែលមនុស្សបែបនេះនិយាយឡើយ។ អ្នកត្រូវតែមើលពីអ្វីដែលពួកគេរស់នៅ អ្វីដែលពួកគេបើកសម្ដែង និងអាកប្បកិរិយារបស់ពួកគេ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ក៏ដូចជាសភាពខាងក្នុងរបស់ពួកគេ និងអ្វីដែលពួកគេស្រឡាញ់។ បើគេមានការស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈលើសពីភក្ដីភាពដែលពួកគេមានចំពោះព្រះជាម្ចាស់ បើការស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេហួសពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬបើការស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេ ហួសពីការយកចិត្តទុកដាក់ដែលគេបង្ហាញចំពោះព្រះជាម្ចាស់ ពេលនោះ តើមនុស្សបែបនេះមានភាពជាមនុស្សដែរឬទេ? ពួកគេមិនមែនជាបុគ្គលដែលមានភាពជាមនុស្សឡើយ» (ដកស្រង់ពី «ពេលមនុស្សម្នាក់ថ្វាយដួងចិត្តដល់ព្រះជាម្ចាស់ នោះគេអាចទទួលបានសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលព្រះ ខ្ញុំបានដឹងថា ភាពជាមនុស្សរបស់បុគ្គលម្នាក់ មិនអាចវិនិច្ឆ័យផ្អែកលើ លក្ខណៈពីខាងក្រៅដូចជា ថាតើពួកគេមានភាពឆេវឆាវមធ្យមដែរទេ ថាតើពួកគេនិយាយពីក្រោយខ្នងអ្នកដទៃឬអត់ ឬថាតើពួកគេអាចចុះសម្រុងគ្នាជាមួយអ្នកដទៃបានល្អឬអត់នោះទេ តែផ្ទុយទៅវិញ គឺផ្អែកលើអាកប្បកិរិយារបស់ពួកគេចំពោះព្រះ និងចំពោះសេចក្ដីពិត ថាតើពួកគេមានទំនួលខុសត្រូវក្នុងភារកិច្ចឬអត់ និងថាតើពួកគេឈរខាងព្រះ និងប្រព្រឹត្តតាមសេចក្ដីពិត និងតាមគោលការណ៍ដែរឬអត់ នៅពេលជួបបញ្ហា។ កាលពីមុន ខ្ញុំគិតថា ខ្ញុំមានភាពជាមនុស្សល្អ។ ពីសម្បកក្រៅ ខ្ញុំជាមនុស្សចិត្តល្អ និងមានបុគ្គលិកលក្ខណៈល្អ ប៉ុន្តែ នៅពេលខ្ញុំកត់សម្គាល់ឃើញលីមីងប្រើទូរស័ព្ទដើម្បីទាក់ទងបងប្អូនប្រុសស្រី ដែលប៉ះពាល់ដល់សុវត្ថិភាពរបស់ពួកជំនុំ ខ្ញុំបារម្ភថា ការនិយាយប្រាប់គាត់ដោយផ្ទាល់ អាចធ្វើឱ្យខូចទំនាក់ទំនងរបស់ពួកយើង ដូច្នេះហើយ ខ្ញុំគ្រាន់តែរំឮកគាត់ ដោយនិយាយមិនឱ្យចំៗ។ ពេលគាត់មិនទទួលស្គាល់ឥរិយាបថរបស់ខ្លួន ខ្ញុំក៏ពុំបានលាតត្រដាង និងហាមឃាត់គាត់ដែរ។ ខ្ញុំគិតក្នុងចិត្តថា៖ «បើមានរឿងអ្វីកើតឡើង គាត់មិនអាចថា ខ្ញុំមិនបានប្រាប់គាត់នោះទេ»។ ធ្វើបែបនេះ មិនប៉ះពាល់ដល់មុខមាត់ខ្ញុំទេ ហើយបើមានរឿងអ្វីកើតឡើង ខ្ញុំក៏មិនចាំបាច់ទទួលខុសត្រូវដែរ។ ខ្ញុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ពីឋានៈ និងមុខមាត់ខ្ញុំប៉ុណ្ណោះ ដោយមិនបានគិតពីកិច្ចការពួកជំនុំ ឬសុវត្ថិភាពរបស់បងប្អូនប្រុសស្រីឡើយ។ ខ្ញុំពិតជាអាត្មានិយម និងវៀចវេរលាក់ពុតខ្លាំងណាស់! ពេលខ្ញុំឃើញលីមីងច្រឡោតខឹង និងជះកំហឹងដាក់អ្នកដទៃអំពីបញ្ហាប្ដីគាត់ ខ្ញុំគួរណាស់តែរាយការណ៍បញ្ហានេះទៅកាន់អ្នកដឹកនាំថ្នាក់លើភ្លាមៗ តែខ្ញុំបារម្ភខ្លាចគាត់គិតថា ខ្ញុំចាក់គាត់ពីក្រោយខ្នង ដូច្នេះខ្ញុំក៏នៅស្ងៀម។ រឿងនេះធ្វើឱ្យមានផលអវិជ្ជមានដល់កិច្ចការពួកជំនុំ ហើយបានធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រុសស្រី។ ឯណាទៅភាពជាមនុស្សរបស់ខ្ញុំនោះ? ពេលពិចារណាអំពីសកម្មភាពរបស់ខ្ញុំតាមព្រះបន្ទូលជំនុំជម្រះរបស់ព្រះ និងតាមការលាតត្រដាងពីទ្រង់ ខ្ញុំយល់ថា ខ្លួនឯងខុសឆ្គងខ្លាំងណាស់។ ខ្ញុំតែងគិតថា ខ្ញុំមានភាពជាមនុស្សល្អ តែតាមការបើកសម្ដែងពីបន្ទូលរបស់ព្រះ និងការលាតត្រដាងតាមរយៈការពិត ការយល់ឃើញផ្ទាល់ខ្លួនខ្ញុំ ក៏បានផ្លាស់ប្ដូរទាំងស្រុង។ ពីសម្បកក្រៅ ខ្ញុំចិត្តល្អមែន តែនៅពីក្រោយចិត្តល្អនោះ គឺបង្កប់ដោយបំណងដ៏គួរឱ្យស្អប់។ ខ្ញុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយពុំបានការពារកិច្ចការពួកជំនុំទាល់តែសោះ។ ខ្ញុំធ្វើជាចិត្តល្អក្លែងក្លាយ និងព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នា។ ខ្ញុំជាអ្នកជឿស៊ប់ក្លែងក្លែង និងជាមនុស្សវៀចវេរលាក់ពុត។ បន្ទាប់ពីនោះមក ខ្ញុំមិនហ៊ានបង្ហាញថាខ្លួនឯងមានភាពជាមនុស្សល្អទៀតទេ។
ក្រោយមកទៀត ខ្ញុំបានប្រទះឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត។ «សារជាតិនៅពីក្រោយឥរិយាបថ 'ល្អ' ដូចជា ការរួសរាយ រាក់ទាក់ និងការរាប់អាន អាចពណ៌នាបានត្រឹមពាក្យមួយនេះគឺ៖ ការធ្វើពុត។ ឥរិយាបថ 'ល្អ' បែបនេះ មិនបានកើតចេញពីព្រះបន្ទូលព្រះជាម្ចាស់ទេ ហើយក៏មិនមែនជាលទ្ធផលចេញពីការអនុវត្តសេចក្តីពិត ឬការប្រព្រឹត្តតាមគោលការណ៍នោះដែរ។ តើវាកើតចេញពីអ្វីទៅ? វាកើតចេញពីចេតនា ផែនការរបស់មនុស្ស ចេញពីការដែលពួកគេធ្វើពុត ខំសម្ដែង និងបោកបញ្ឆោត។ នៅពេលមនុស្សប្រកាន់ខ្ជាប់តាមឥរិយាបថ 'ល្អ' ទាំងនេះ គោលបំណងគឺដើម្បីទទួលបាននូវអ្វីៗដែលពួកគេចង់បាន បើមិនដូច្នោះទេ ពួកគេនឹងមិនធ្វើបាបខ្លួនឯងតាមរបៀបនេះ និងរស់នៅផ្ទុយពីបំណងប្រាថ្នារបស់ខ្លួនឡើយ។ តើការរស់នៅផ្ទុយពីបំណងប្រាថ្នារបស់ខ្លួនមានន័យដូចម្ដេច? គឺមានន័យថា ធម្មជាតិពិតរបស់ពួកគេ គឺគ្មានឥរិយាបថល្អ មិនចេះបោកបញ្ឆោត សុភាពរាបសា សប្បុរស និងមានគុណធម៌ដូចមនុស្សស្មាននោះទេ។ ពួកគេមិនបានរស់នៅតាមសតិសម្បជញ្ញៈ និងវិចារណញ្ញាណទេ ផ្ទុយទៅវិញ ពួកគេរស់នៅ ដើម្បីសម្រេចគោលបំណង ឬតម្រូវការជាក់លាក់ណាមួយ។ តើធម្មជាតិពិតរបស់មនុស្ស គឺជាអ្វីទៅ? វាគឺជាភាពវង្វេងស្មារតី និងភាពល្ងង់ខ្លៅ។ បើគ្មានក្រឹត្យវិន័យ និងបញ្ញត្តិដែលព្រះជាម្ចាស់បានប្រទានមកទេ នោះមនុស្សនឹងមិនដឹងថាអ្វីជាអំពើបាបឡើយ។ តើនេះមិនមែនជាអ្វីដែលមនុស្សជាតិធ្លាប់មានទេឬអី? មានតែពេលដែលព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យ និងបញ្ញត្តិប៉ុណ្ណោះ ទើបមនុស្សមានគោលគំនិតខ្លះអំពីអំពើបាប។ ប៉ុន្តែពួកគេនៅមិនទាន់មានគោលគំនិតអំពីអ្វីត្រូវ និងអ្វីខុស ឬអំពីអ្វីវិជ្ជមាន ឬអ្វីអវិជ្ជមានឡើយ។ ហើយបើបែបនេះ តើត្រូវធ្វើដូចម្ដេច ដើម្បីឱ្យពួកគេអាចដឹងអំពីគោលការណ៍ត្រឹមត្រូវសម្រាប់ការនិយាយស្ដី និងការប្រព្រឹត្ត? តើពួកគេអាចដឹងថា មួយណាជារបៀបប្រព្រឹត្ត ជាឥរិយាបថល្អ ដែលគួរមាននៅក្នុងភាពជាមនុស្សធម្មតាទៅ? តើពួកគេអាចដឹងថា អ្វីខ្លះទៅដែលបង្កើតឱ្យមានឥរិយាបថល្អពិតប្រាកដ ថារបៀបបែបណាដែលពួកគេគួរធ្វើតាម ដើម្បីរស់នៅមានលក្ខណៈជាមនុស្សធម្មតា? ពួកគេមិនអាចដឹងឡើយ។ ដោយសារតែធម្មជាតិបែបសាតាំងរបស់មនុស្ស ព្រោះតែសភាវគតិរបស់ពួកគេ ពួកគេអាចត្រឹមតែធ្វើពុត និងសម្ដែងធ្វើជារស់នៅដោយសមរម្យ និងថ្លៃថ្នូរប៉ុណ្ណោះ ដែលជាហេតុនាំឱ្យមានការបោកបញ្ឆោតផ្សេងៗ ដូចជា ការចេះដឹង និងមានហេតុផល ស្លូតបូត ចេះគួរសម ការគោរពចាស់ទុំ និងការមើលថែក្មេងៗ ព្រមទាំងការរាប់អាន និងការរួសរាយ រាក់ទាក់ ហើយជាលទ្ធផលធ្វើឱ្យលេចឡើងនូវកលល្បិច និងបច្ចេកទេសបោកបញ្ឆោតទាំងនេះ។ ហើយនៅពេលស្នៀតទាំងនេះលេចឡើង មនុស្សជ្រើសរើសប្រកាន់ខ្ជាប់តាមការបោកបញ្ឆោតមួយ ឬពីរក្នុងចំណោមការបោកបញ្ឆោតទាំងនេះ។ អ្នកខ្លះជ្រើសរើសធ្វើជារាប់អាន និងរួសរាយ រាក់ទាក់ អ្នកខ្លះជ្រើសរើសធ្វើខ្លួនចេះដឹង មានហេតុផល និងស្លូតបូត អ្នកខ្លះជ្រើសរើសធ្វើខ្លួនចេះគួរសម គោរពចាស់ទុំ និងយកចិត្តទុកដាក់ជាមួយក្មេងៗ អ្នកខ្លះជ្រើសរើសធ្វើរឿងទាំងអស់នេះ។ ប៉ុន្តែខ្ញុំកំំណត់អត្ថន័យមនុស្សដែលមានឥរិយាបថ 'ល្អ' បែបនេះ ដោយពាក្យមួយប៉ុណ្ណោះ។ តើជាពាក្យអ្វីទៅ? គឺជា 'ដុំថ្មរលោង'។ តើដុំថ្មរលោងគឺជាអ្វីទៅ? វាជាដុំថ្មរលោងនៅតាមមាត់ទន្លេ ដែលជ្រុងមុតស្រួចរបស់វាត្រូវបានដុសខាត់អស់រយៈពេលជាច្រើនឆ្នាំទៅតាមទឹកហូរកាត់។ ហើយទោះបើដើរជាន់វាមិនបង្កការឈឺចាប់ក៏ដោយ ក៏មនុស្សអាចរអិលដួលបានដែរ បើមិនប្រុងប្រយ័ត្ន។ បើមើលទម្រង់ និងរូបរាង ថ្មទាំងនេះពិតជាស្រស់ស្អាតណាស់ ប៉ុន្តែនៅពេលអ្នកយកដុំថ្មទាំងនេះទៅផ្ទះ វានឹងគ្មានប្រយោជន៍ឡើយ។ អ្នកអាចនឹងមិនហ៊ានបោះវាចោល តែក៏គ្មានប្រយោជន៍នឹងរក្សាទុកវាដែរ។ តើ 'ដុំថ្មរលោង' សំដៅលើអ្វីទៅ? ចំពោះខ្ញុំ មនុស្សដែលមានឥរិយាបថល្អដែលឃើញច្បាស់ទាំងនេះ គឺជាមនុស្សកណ្ដាលនិយម។ ពួកគេធ្វើពុតជាមនុស្សល្អពីសម្បកក្រៅ ប៉ុន្តែមិនទទួលយកសេចក្តីពិតសោះឡើយ។ ពួកគេនិយាយពាក្យល្អស្ដាប់ តែគ្មានការពិតជាក់ស្ដែងនោះទេ។ ពួកគេគ្មានអ្វីក្រៅពីដុំថ្មរលោងឡើយ។ ប្រសិនបើអ្នកប្រកបគ្នាជាមួយពួកគេអំពីសេចក្តីពិត និងគោលការណ៍ ពួកគេនឹងនិយាយទៅកាន់អ្នកអំពីការស្លូតបូត និងការគួរសម។ ប្រសិនបើអ្នកនិយាយទៅកាន់ពួកគេអំពីការឈ្វេងយល់ពួកទាស់ទទឹងនឹងព្រះគ្រីស្ទ ពួកគេនឹងនិយាយទៅកាន់អ្នកអំពីការគោរពចាស់ទុំ និងការយកចិត្តទុកដាក់ជាមួយក្មេងៗ ព្រមទាំងអំពីការចេះដឹង និងមានហេតុផល។ ប្រសិនបើអ្នកនិយាយទៅកាន់ពួកគេថា មនុស្សត្រូវប្រព្រឹត្តតាមគោលការណ៍ ថាគេត្រូវស្វែងរកគោលការណ៍នៅក្នុងភារកិច្ចរបស់ខ្លួន ហើយមិនត្រូវធ្វើអ្វីៗតាមអំពើចិត្ត តើពួកគេមានអាកប្បកិរិយាបែបណាដែរ? ពួកគេនឹងនិយាយថា៖ 'ការប្រព្រឹត្តតាមគោលការណ៍នៃសេចក្តីពិត គឺជារឿងមួយទៀត។ ខ្ញុំគ្រាន់តែចង់ធ្វើខ្លួនជាអ្នកចេះដឹង និងមានហេតុផល ព្រមទាំងដើម្បីឱ្យអ្នកដទៃយល់ស្របចំពោះទង្វើរបស់ខ្ញុំប៉ុណ្ណោះ។ ដរាបណាខ្ញុំគោរពចាស់ទុំ និងយកចិត្តទុកដាក់ជាមួយក្មេងៗ ហើយមានការយល់ព្រមពីអ្នកដទៃ នោះគឺគ្រប់គ្រាន់ហើយ'។ ពួកគេខ្វល់តែអំពីឥរិយាបថល្អប៉ុណ្ណោះ ពួកគេមិនផ្តោតលើសេចក្តីពិតឡើយ» (ដកស្រង់ពី «អត្ថន័យនៃការដេញតាមសេចក្តីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈបន្ទូលព្រះ ខ្ញុំបានដឹងថា ការរួសរាយ និងចេះគួរសម និងឥរិយាបថដែលវប្បធម៌ប្រពៃណី ចាត់ទុកថាល្អនោះ តាមសារជាតិ គឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ អ្នកណាដែលធ្វើបែបនេះ គឺគ្រាន់តែសម្ដែងធ្វើពុត ដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃ និងដើម្បីបោកបញ្ឆោតអ្នកទាំងនោះឱ្យគោរព និងលើកសរសើរខ្លួនគេប៉ុណ្ណោះ។ គ្រប់យ៉ាងសុទ្ធតែជាផែនការក្បត់ និងជាអំពើក្បត់ទាំងអស់ ហើយធ្វើបែបនេះ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សបោកប្រាស់។ ខ្ញុំក៏បានដឹងផងដែរថា មូលហេតុដែលខ្ញុំនៅតែអាត្មានិយម និងវៀចវេរលាក់ពុតខ្លាំង ទោះខ្ញុំប្រឹងធ្វើជាមនុស្សល្អជាច្រើនឆ្នាំមកហើយក្ដី នោះក៏ព្រោះតែទង្វើទាំងនេះ មានបង្កប់ដោយបំណងអាក្រក់។ ខ្ញុំចង់ធ្វើឱ្យមនុស្សមានទស្សនៈល្អមកលើខ្ញុំ ដើម្បីឱ្យពួកគេគោរព និងសរសើរខ្ញុំ។ តាំងពីក្មេងមក ខ្ញុំត្រូវបានវប្បធម៌ប្រពៃណីអប់រំ និងប្រៀនប្រដៅឱ្យចេះឱ្យតម្លៃលើឥរិយាមារយាទល្អ។ ខ្ញុំគិតថា ការដែលមានឥរិយាមារយាទល្អ នឹងទទួលបានការសរសើរពីមនុស្សនៅជុំវិញខ្លួន។ បន្ទាប់ពីបានជឿព្រះហើយ ខ្ញុំបន្តព្យាយាមធ្វើជាមនុស្សរួសរាយ និងចេះគួរសម ហើយរក្សាមុខមាត់ល្អ និងឋានៈនៅក្នុងចំណោមបងប្អូនប្រុសស្រី ជាពិសេសនៅពេលខ្ញុំចាប់ដៃគូជាមួយប្អូនលីមីង។ ខ្ញុំសម្គាល់ឃើញថា គាត់បានប្រើទូរស័ព្ទជាច្រើនដង ដែលជាការបំពានគោលការណ៍ បង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី ដោយពុំបានគិតពីប្រយោជន៍របស់ពួកជំនុំ ដូច្នេះ ខ្ញុំគួរណាស់តែបានលាតត្រដាង និងហាមឃាត់គាត់ តែខ្ញុំបារម្ភខ្លាចគាត់មានគំនិតអវិជ្ជមានមកលើខ្ញុំ ដូច្នេះខ្ញុំចេះតែបណ្ដែតបណ្ដោយទៅ។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា លីមីងកំពុងការពារប្ដីគាត់ ហើយថែមទាំងគាបសង្កត់បងប្អូនប្រុសស្រីទៀតផង ហើយទង្វើនេះមិនមែនគ្រាន់តែជាករណីនៃសេចក្ដីពុករលួយធម្មតានោះទេ។ ភាពជាមនុស្សរបស់គាត់មិនល្អ គាត់ក៏មិនស័ក្តិសមធ្វើជាអ្នកដឹកនាំដែឬ ហើយគួរណាស់រាយការណ៍ពីគាត់ភ្លាមៗទើបបាន។ តែផ្ទុយទៅវិញ ខ្ញុំបានជ្រើសរើសនៅស្ងៀមម្ដងទៀត ដើម្បីការពារឋានៈ និងមុខមាត់របស់ខ្ញុំ។ ដើម្បីការពារមុខមាត់ខ្លួនឯង ខ្ញុំបែរជារមិលគុណ។ ខ្ញុំពុំបានការពារប្រយោជន៍របស់ពួកជំនុំទាល់តែសោះ។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា ការខំប្រឹងធ្វើជាមនុស្សរួសរាយ និងចេះគួរសម មិនត្រឹមតែមិនបានជួយផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្ញុំប៉ុណ្ណោះទេ តែតាមពិត វាបានធ្វើឱ្យខ្ញុំកាន់វៀចវេរពុតត្បុតខ្លាំងឡើងទៅវិញ។ ខ្ញុំមានបំណងចង់មានឥរិយាបថល្អ ជាជាងអនុវត្តសេចក្ដីពិត ដោយបង្ហាញមុខមាត់ក្លែងក្លាយ ដើម្បីលាក់បាំងបំណងដ៏គួរឱ្យស្អប់របស់ខ្ញុំ និងដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាគិតថា ខ្ញុំមានតថភាពនៃសេចក្ដីពិត និងថាខ្ញុំគួរឱ្យស្រឡាញ់ និងមានចិត្តល្អ ដោយបោកប្រាស់មនុស្សឱ្យទុកចិត្តខ្ញុំ និងគោរព ហើយពេញចិត្តលើខ្ញុំ។ ខ្ញុំកំពុងដើរលើផ្លូវពួកផារិស៊ីដែលជឿស៊ប់បែបក្លែងក្លាយ និងកំពុងទាស់ទទឹងនឹងព្រះ។ បើខ្ញុំនៅបន្តធ្វើបែបនេះទៀត នោះព្រះមុខជាថ្កោលទោស និងផាត់ខ្ញុំចោលមិនខាន។
បន្ទាប់មកទៀត ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរទៀត។ «ពេលមនុស្សតែងតែគិតពីប្រយោជន៍ផ្ទាល់ខ្លួន ពេលពួកគេតែងតែព្យាយាមការពារមុខមាត់ និងអំនួតរបស់ខ្លួន ពេលពួកគេបង្ហាញពីនិស្ស័យពុករលួយ តែមិនបានស្វែងរកសេចក្តីពិតមកដោះស្រាយ តើនឹងមានផលវិបាកអ្វីខ្លះកើតឡើង? អ្វីដែលជាផលវិបាកនោះគឺ ពួកគេគ្មានច្រកចូលទៅក្នុងជីវិត ពួកគេខ្វះបទពិសោធ និងទីបន្ទាល់ពិត។ ហើយតើរឿងនេះគ្រោះថ្នាក់ណាស់ មែនទេ? ប្រសិនបើអ្នកមិនដែលអនុវត្តសេចក្តីពិតទេ ប្រសិនបើអ្នកខ្វះបទពិសោធ និងទីបន្ទាល់ណាមួយនោះ ដូច្នេះក្នុងពេលណាមួយ អ្នកនឹងត្រូវលាតត្រដាង និងផាត់ចោលមិនខាន។ តើមនុស្សដែលគ្មានបទពិសោធ និងគ្មានទីបន្ទាល់ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានប្រយោជន៍អ្វី? ពួកគេមុខជាបំពេញភារកិច្ចណាមួយមិនបានល្អនោះទេ។ ពួកគេមិនអាចធ្វើកិច្ចការអ្វីបានត្រឹមត្រូវឡើយ។ ពួកគេមិនខុសអ្វីពីសំរាមនោះទេ មែនទេ? ក្រោយពីបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ប្រសិនបើនរណាមិនដែលអនុវត្តសេចក្តីពិតទេ នោះគេគឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមិនជឿហើយ គេគឺជាមនុស្សអាក្រក់។ ប្រសិនបើអ្នកមិនដែលអនុវត្តសេចក្តីពិតទេ ប្រសិនបើអំពើរំលងរបស់អ្នកកាន់តែច្រើនឡើងៗ នោះទីបញ្ចប់របស់អ្នក នឹងត្រូវកំណត់ទុក។ ចំពោះរឿងនេះ គេមើលឃើញយ៉ាងច្បាស់ថា រាល់អំពើរំលងរបស់អ្នក ផ្លូវដែលអ្នកដើរខុស និងការដែលអ្នកមិនព្រមប្រែចិត្ត អ្វីទាំងអស់នេះ គឺសុទ្ធតែរាប់បញ្ចូលជាអំពើអាក្រក់ទាំងអស់។ ដូច្នេះហើយ ទីបញ្ចប់របស់អ្នក គឺអ្នកនឹងត្រូវធ្លាក់នរក អ្នកនឹងត្រូវទទួលទោសមិនខាន។ តើអ្នករាល់គ្នាគិតថា នេះជារឿងកំប៉ិកកំប៉ុកឬ? ប្រសិនបើអ្នកមិនត្រូវបានដាក់ទោសទេ អ្នកនឹងមិនដឹងថារឿងនេះគួរឱ្យខ្លាចបែបណាឡើយ។ នៅពេលដែលថ្ងៃនោះមកដល់ អ្នកពិតជាជួបគ្រោះមហន្តរាយ ហើយអ្នកត្រូវប្រឈមនឹងសេចក្តីស្លាប់ ពេលនោះ អ្នកស្តាយក្រោយក៏យឺតពេលដែរ។ នៅក្នុងសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ប្រសិនបើអ្នកមិនទទួលយកសេចក្តីពិត បើអ្នកជឿលើព្រះជាម្ចាស់ច្រើនឆ្នាំហើយ ប៉ុន្តែអ្នកគ្មានការផ្លាស់ប្រែសោះនោះ ផលវិបាកចុងក្រោយគឺថា អ្នកនឹងត្រូវព្រះជាម្ចាស់ផាត់ចោល និងបោះបង់ចោលមិនខាន» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មានតែពេលដែលមនុស្សប្រព្រឹត្ត និងធ្វើខ្លួនស្របតាមព្រះបន្ទូលព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកគេមានមូលដ្ឋានគ្រឹះពិតប្រាកដ។ ប្រសិនបើពួកគេមិនប្រព្រឹត្តខ្លួនស្របតាមព្រះបន្ទូលព្រះជាម្ចាស់ទេ ហើយផ្តោតលើតែការសម្ដែងធ្វើល្អ ជាលទ្ធផល តើពួកគេអាចក្លាយជាមនុស្សល្អបានដែរឬទេ? ប្រាកដជាមិនអាចទេ។ ឥរិយាបថល្អមិនអាចផ្លាស់ប្ដូរសារជាតិមនុស្សបានឡើយ។ មានតែសេចក្តីពិត និងព្រះបន្ទូលព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចផ្លាស់ប្ដូរនិស្ស័យ គំនិត និងយោបល់របស់មនុស្សបាន ហើយក្លាយជាជីវិតរបស់ពួកគេ។ ... តើសម្ដី និងទង្វើរបស់មនុស្សគួរតែមានមូលដ្ឋានគ្រឹះលើអ្វីទៅ? គឺលើព្រះបន្ទូលព្រះជាម្ចាស់។ ដូច្នេះ តើព្រះជាម្ចាស់មានសេចក្តីតម្រូវ និងបទដ្ឋានអ្វីខ្លះសម្រាប់សម្ដី និងទង្វើរបស់មនុស្ស? (ព្រះបន្ទូលព្រះជាម្ចាស់មានលក្ខណៈស្ថាបនាដល់មនុស្ស)។ ពិតជាត្រឹមត្រូវ។ ជាមូលដ្ឋានគ្រឹះ អ្នកត្រូវតែប្រាប់ការពិត និយាយតាមត្រង់ និងផ្ដល់ប្រយោជន៍ដល់អ្នកដទៃ។ យ៉ាងហោចណាស់ សម្ដីត្រូវតែស្អាងចិត្តមនុស្ស និងមិនត្រូវលេងល្បិច បំភាន់ សើចចំអក តិះដៀល ប្រមាថ ឡកឡាយ បង្ខិតបង្ខំ លាតត្រដាងចំណុចខ្សោយ ឬធ្វើឱ្យពួកគេឈឺចាប់ឡើយ។ នេះជាកាយវិការនៃភាពជាមនុស្សធម្មតា។ វាជាគុណធម៌របស់មនុស្សជាតិ។ ... ម្យ៉ាងទៀត ក្នុងករណីពិសេសខ្លះ វាជាការចាំបាច់ដែលត្រូវលាតត្រដាងកំហុសរបស់មនុស្ស ហើយដោះស្រាយ និងលួសកាត់ពួកគេដោយផ្ទាល់ ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងអំពីសេចក្តីពិត និងមានបំណងចង់ប្រែចិត្ត។ មានតែបែបនេះទេ ទើបអាចសម្រេចបានលទ្ធផល។ ការអនុវត្តបែបនេះជាប្រយោជន៍ដ៏ធំសម្រាប់មនុស្ស ជាការជួយដល់ពួកគេយ៉ាងពិតប្រាកដ ហើយជាការកែលម្អដល់ពួកគេ តើអ៊ីចឹងមែនទេ?» (ដកស្រង់ពី «អត្ថន័យនៃការដេញតាមសេចក្តីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ បន្ទូលព្រះជាម្ចាស់ធ្វើឱ្យភ័យខ្លាច និងបារម្ភជាខ្លាំង។ ប្រសិនបើនរណាម្នាក់ជ្រើសគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ពីស្ថានភាពមួយហើយមួយទៀត ហើយមិនដែលអនុវត្តសេចក្ដីពិត នោះពួកគេនឹងប្រព្រឹត្តអំពើរំលងកាន់តែច្រើនឡើងៗមិនខាន ហើយចុងក្រោយ នឹងត្រូវព្រះលាតត្រដាងគ្មានសល់ រួចក៏ត្រូវផាត់ចោល។ សូម្បីតែពេលដែលខ្ញុំបានឃើញថា សុវត្ថិភាពបងប្អូនប្រុសស្រីត្រូវរងការគំរាមកំហែង ហើយកិច្ចការពួកជំនុំត្រូវប៉ះពាល់ក៏ដោយ ក៏ខ្ញុំមិនបានប្រកាន់តាមគោលការណ៍ និងការពារកិច្ចការពួកជំនុំដែរ ផ្ទុយទៅវិញ ខ្ញុំបែរជាស្វះស្វែងដើម្បីបានក្លាយជាមនុស្សល្អទៅវិញ។ ទោះបីខ្ញុំទទួលបានការគោរព និងការពេញចិត្តពីអ្នកដទៃក៏ដោយ តែក្នុងព្រះនេត្រព្រះ ខ្ញុំនៅតែជាមនុស្សទុច្ចរិតដដែល ហើយចុងក្រោយ គង់តែត្រូវព្រះស្អប់ខ្ពើម និងដាក់ទោសមិនខាន។ ពេលខ្ញុំដឹងពីផលវិបាកទាំងនេះហើយ ខ្ញុំពិតជាតក់ស្លុតខ្លាំងណាស់ ហើយខ្ញុំត្រៀមខ្លួនកែតម្រូវការដេញតាមខុសផ្លូវរបស់ខ្ញុំវិញ។ ព្រះបន្ទូលរបស់ព្រះ ក៏បានបង្ហាញផ្លូវអនុវត្តន៍ដែលត្រឹមត្រូវដល់ខ្ញុំផងដែរ។ មានតែការប្រព្រឹត្ត និងការនិយាយស្របតាមបន្ទូលព្រះប៉ុណ្ណោះ ទើបយើងអាចជួយ និងស្អាងអ្នកដទៃបាន។ ទោះយើងនិយាយបែបណា ទោះយើងនិយាយធ្ងន់ៗ ឬសំឡេងស្រទន់ ឬមិនថាយើងពូកែនិយាយប៉ុនណាក៏ដោយ ក៏គ្មានបញ្ហានោះដែរ។ អ្វីដែលសំខាន់បំផុតគឺ ត្រូវនិយាយបែបណាដែលមានប្រយោជន៍ដល់បងប្អូនប្រុសស្រី។ ឱ្យតែគេជាបុគ្គលត្រឹមត្រូវ ជាបុគ្គលដែលអាចទទួលយកសេចក្ដីពិតបាន នោះយើងគប្បីជួយពួកគេដោយសេចក្ដីស្រឡាញ់។ បើពួកគេមិនយល់ពីសេចក្ដីពិតទេ ហើយធ្វើឱ្យប៉ះពាល់ដល់កិច្ចការ យើងអាចធ្វើការប្រកបគ្នាជាមួយពួកគេបាន ដើម្បីផ្ដល់ការណែនាំ និងការគាំទ្រ។ បន្ទាប់ពីប្រកបគ្នារួចហើយ ប្រសិនបើគ្មានការកែលម្អពិតប្រាកដទេ យើងអាចដោះស្រាយ និងលួសកាត់ពួកគេ ដោយលាតត្រដាងពីសារជាតិនៃបញ្ហារបស់ពួកគេ។ ទោះបីស្ដាប់ទៅតឹងតែង ឬមិនគិតពីអារម្មណ៍អ្នកដទៃក៏ដោយ តែការធ្វើបែបនេះ ពិតជាអាចជួយ និងគាំទ្រពួកគេបានយ៉ាងប្រាកដ។ បើពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទ ឬជាអ្នកប្រព្រឹត្តអាក្រក់ ដែលបង្អាក់ដល់កិច្ចការពួកជំនុំ យើងគួរប្រកាន់ជំហរលាតត្រដាង និងហាមឃាត់ពួកគេ ឬរាយការណ៍ពួកគេទៅថ្នាក់លើរបស់យើង ដើម្បីការពារកិច្ចការរបស់ពួកជំនុំ និងការពារ បងប្អូនប្រុសស្រីកុំឱ្យរងការរំខាន និងការបោកបញ្ឆោត។ មានតែការធ្វើបែបនេះទេ ទើបយើងអនុវត្តសេចក្ដីពិត បង្ហាញពីភាពជាមនុស្សពិត និងមានចិត្តល្អពិតប្រាកដ។ ខ្ញុំក៏មានការផ្លាស់ប្ដូរទស្សនៈខុសឆ្គងដែលខ្ញុំធ្លាប់មានផងដែរ។ ខ្ញុំគិតថា ការរាយការណ៍ពីនរណាម្នាក់ដែលបានបំពានគោលការណ៍ គឺជាការនិយាយអេចអូច ជាការចាក់គេពីក្រោយខ្នង ឬជាការមិនស្មោះត្រង់។ នេះគឺជាទស្សនៈខុសឆ្គងមួយ។ តាមពិតទៅ ការធ្វើបែបនេះជាការការពារកិច្ចការពួកជំនុំ និងជាអំពើល្អទេ។ តាមពិត នៅពេលខ្ញុំឃើញលីមីងមានបញ្ហាធ្ងន់ធ្ងរ ដែលកំពុងរារាំង និងធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រុសស្រី នេះគឺជាបញ្ហាគោលការណ៍ដែលពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំ ហើយខ្ញុំគួរណាស់តែលើកឡើងពីបញ្ហានេះទៅកាន់អ្នកដឹកនាំថ្នាក់លើភ្លាមៗ ឬត្រូវរាយការណ៍ពីគាត់ថែមទៀតផង។ បែបនេះនឹងមិនរាប់ថាជាការចាក់គេពីក្រោយខ្នងនោះទេ តែវាជាការការពារកិច្ចការពួកជុំនុំ។ បន្ទាប់ពីខ្ញុំបានដឹងរឿងនេះ ក្ដីបារម្ភជាច្រើនរបស់ខ្ញុំ ក៏បានបាត់ទៅវិញ ហើយខ្ញុំមានអារម្មណ៍ធូរស្បើយចិត្តជាងមុន។
ក្រោយមក មានមនុស្សម្នាក់បានរាយការណ៍ថា ប្អូនប្រុសម្នាក់បន្តខ្ជិលច្រអូស និងគេចវេះពីការងារលំបាកៗ ហើយបន្ទាប់ពីអ្នកផ្សេងទៀតបានលើកឡើងពីបញ្ហានេះ និងបានដោះស្រាយជាមួយគាត់ជាច្រើនដង តែគាត់មិនព្រមទទួលយកទាល់តែសោះ។ ផ្អែកតាមគោលការណ៍ យើងបានសម្រេចចិត្តថា ត្រូវបណ្ដេញគាត់ចេញ ហើយយើងត្រូវវែកញែកបញ្ហារបស់គាត់ឱ្យច្បាស់លាស់ល្អិតល្អន់ ដើម្បីឱ្យគាត់ឆ្លុះបញ្ចាំងពីខ្លួនឯង។ នៅពេលនោះ ខ្ញុំគិតថា៖ «ការដែលយើងវែកញែកបញ្ហាអ្នកណាម្នាក់ឱ្យគេស្ដាប់ អាចធ្វើឱ្យគេអន់ចិត្តបាន។ ប្រហែលខ្ញុំអាចឱ្យដៃគូរបស់ខ្ញុំប្រកបគ្នាជាមួយគាត់ ហើយខ្ញុំអាចមិនចូលរួមក៏បាន។ បើមិនអ៊ីចឹង គាត់មុខជាគិតមិនល្អមកលើខ្ញុំមិនខាន»។ ប៉ុន្តែពេលនោះ ខ្ញុំស្រាប់តែដឹងថា ខ្ញុំកំពុងព្យាយាមការពារឋានៈ និងមុខមាត់ខ្លួនឯងទៀតហើយ។ ខ្ញុំនឹកចាំពីបន្ទូលព្រះ ដែលថ្លែងថា៖ «ចំពោះមនុស្សគ្រប់គ្នាដែលបំពេញភារកិច្ចអ្វីមួយ មិនថាការយល់ពីសេចក្ដីពិតរបស់ពួកគេជ្រាលជ្រៅ ឬរាក់នោះទេ វិធីដ៏សាមញ្ញាបំផុតក្នុងការអនុវត្តការចូលទៅក្នុងតថភាពនៃសេចក្ដីពិត គឺត្រូវគិតពីប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់គ្រប់រឿង ហើយត្រូវលះបង់ចោលបំណងប្រាថ្នាអាត្មានិយម គោលបំណងផ្ទាល់ខ្លួន មូលហេតុ អំនួត និងឋានៈចោល។ ដំបូង ត្រូវគិតពីប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុន។ យ៉ាងហោចណាស់ ក៏មនុស្សម្នាក់គួរធ្វើរឿងនេះដែរ» (ដកស្រង់ពី «មនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែងបាន ដរាបណាគេលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះ បានបង្ហាញផ្លូវអនុវត្តមួយដល់ខ្ញុំ។ នៅពេលជួបបញ្ហា យើងត្រូវទុកបំណងប្រាថ្នា និងកេរ្តិ៍ឈ្មោះយើងមួយឡែក ត្រូវគិតប្រយោជន៍ពួកជំនុំជាធំ និងគិតគូរពីព្រះហឫទ័យរបស់ព្រះ។ នេះគឺជាផ្លូវត្រឹមត្រូវតែមួយគត់ក្នុងការធ្វើកិច្ចការ ជាផ្លូវដែលទទួលបានការសរសើរពីព្រះ។ នៅពេលដែលខ្ញុំបានយល់ពីសេចក្ដីតម្រូវរបស់ព្រះហើយ ខ្ញុំមានអារម្មណ៍ជំរុញចិត្ត ដូច្នេះហើយ ខ្ញុំបានវែកញែកវិភាគពីឥរិយាបថរបស់ប្អូនប្រុសនោះយ៉ាងលម្អិត ស្របតាមបន្ទូលរបស់ព្រះ។ ក្រោយពេលអនុវត្តបែបនេះ ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តជាខ្លាំង។ ខ្ញុំបានដឹងថា មានតែការអនុវត្តសេចក្ដីពិតទេ ទើបយើងអាចទទួលបានសេចក្ដីសុខសាន្ត និងសុភមង្គលពិតប្រាកដ។
បន្ទាប់ពីឆ្លងកាត់បទពិសោធនេះ ខ្ញុំពិតជាដឹងគុណព្រះណាស់។ គឺបានព្រះបន្ទូលរបស់ព្រះនេះហើយដែលជួយឱ្យខ្ញុំឃើញថា ការផ្ដោតសំខាន់លើវប្បធម៌ប្រពៃណីនៃការរួសរាយ និងគួរសមគ្មានហេតុផលនេះ គឺមិនត្រឹមត្រូវទេ ហើយវាបានបង្កការប៉ះពាល់ដល់មនុស្សជាច្រើន។ ខ្ញុំក៏បានឆ្លងកាត់ និងដកពិសោធន៍ ពីសេរីភាព និងការរួចផុតពីពីគំនាបវប្បធម៌ប្រណៃណីនេះផងដែរ។ សូមអរព្រះគុណព្រះអង្គចំពោះសេចក្ដីសង្គ្រោះទ្រង់។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?