មូលហេតុដែលខ្ញុំមិនហ៊ានលាតត្រដាងបញ្ហារបស់គេ

07-08-2023

កាលនៅរៀន ខ្ញុំឃើញមិត្តរួមថ្នាក់ខ្ញុំខ្លះចូលចិត្តនិយាយត្រង់ៗណាស់។ ពេលឃើញអ្នកដទៃធ្វើខុស ពួកគេនិយាយត្រង់ៗតែម្ដង ដែលទង្វើនេះធ្វើឱ្យមនុស្សអន់ចិត្ត និងលែងរាប់អានពួកគេ។ ខ្ញុំគិតថា៖ «មនុស្សទាំងនេះមិនមែនភ្លើទេឬអី? ដូចពាក្យចាស់ពោលថា៖ 'ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង' និង 'មិននិយាយពីចំណុចខ្វះខាតគេ'។ មើលធ្លុះគ្រប់យ៉ាង តែហាមនិយាយអ្វីទាំងអស់ ធ្វើបែបនេះ ទើបគេអាចចូលចំណោមគេបាន។ បើអ្នកនិយាយត្រង់ៗពេក ទោះបីអ្នកគ្មានចេតនាអាក្រក់ក៏ដោយ ក៏មនុស្សនឹងមានប្រតិកម្មអាក្រក់ និងបដិសេធអ្នកដែរ។ តើអាចរាប់អានធ្វើមិត្តយ៉ាងម៉េចកើតទៅ?» ដូច្នេះហើយ ពេលទាក់ទងជាមួយមនុស្ស ខ្ញុំមិនដែលលើកឡើងចំៗពីបញ្ហារបស់គេឡើយ។ មិត្តរួមថ្នាក់ខ្ញុំសុទ្ធតែចូលចិត្តរាប់អានជាមួយខ្ញុំ គេថា ខ្ញុំជាមនុស្សល្អងាយស្រួលចុះសម្រុង ហើយខ្ញុំគិតថា ខ្ញុំមានភាពជាមនុស្សល្អគួរសម។ នៅពេលជឿលើព្រះ ខ្ញុំក៏ទាក់ទងជាមួយបងប្អូនប្រុសស្រីបែបនេះដែរ។ ពេលនរណាម្នាក់មានបញ្ហា ខ្ញុំមិនបានលើកឡើងពីបញ្ហាទាំងនោះទេ។ ខ្ញុំតែងយល់ថា ការនិយាយត្រង់ៗ នឹងធ្វើឱ្យគេមានអារម្មណ៍មិនស្រួល ហើយពួកគេនឹងគិតថា ខ្ញុំមានបំណង និងព្យាយាមលាតត្រដាងចំណុចខ្វះខាតពួកគេ ហើយវានឹងបំផ្លាញទំនាក់ទំនងរបស់យើងមិនខាន។ ក្រោយពេលខ្ញុំបានដកពិសោធន៍ការបើកសម្ដែង និងបានអានបន្ទូលព្រះ ទើបខ្ញុំបានដឹងថា របៀបដែលខ្ញុំទាក់ទងជាមួយគេ គឺផ្ទុយនឹងសេចក្តីពិត ហើយប្រឆាំងនឹងព្រះ។

ក្នុងឆ្នាំ ២០១៥ ខ្ញុំបានធ្វើការជាមួយ បងឡែសលី លើកិច្ចការផលិតវីដេអូ។ គាត់ជឿព្រះយូរជាងខ្ញុំ ហើយក៏មានវ័យចាស់ជាងខ្ញុំដែរ។ ពួកយើងគោរពគ្នាទៅវិញទៅមក ចុះសម្រុងគ្នាយ៉ាងល្អ និងសឹងតែគ្មានទំនាស់ឡើយ។ ក្រោយមក គេបានជ្រើសរើសខ្ញុំឱ្យធ្វើជាអ្នកមើលខុសត្រូវ។ ម្ដងនោះ គេបានរាយការណ៍ថា បងឡែសលី ធ្វើការបែបបង្គ្រប់កិច្ច វៀចវេរ និងក្រឡេចក្រឡុច និងថា គាត់កំពុងធ្វើឱ្យការងារយឺតយ៉ាវ។ ខ្ញុំមានអារម្មណ៍ថា បញ្ហាគាត់គឺធ្ងន់ធ្ងរដែរ ខ្ញុំក៏និយាយជាមួយដៃគូធ្វើការខ្ញុំពីការចាំបាច់ត្រូវប្រាប់និងលាតត្រដាងបញ្ហាបងឡែសលី ដើម្បីឱ្យគាត់អាចឆ្លុះបញ្ចាំង ស្គាល់ខ្លួនឯង ប្រែចិត្ត និងផ្លាស់ប្ដូរ។ ដៃគូការងារខ្ញុំក៏យល់ស្រប រួចសួរថានរណាគួរប្រកបគ្នាជាមួយបងឡែសលី។ ខ្ញុំឈរនៅទីនោះមិននិយាយស្ដីអ្វីទេ ព្រោះមិនចង់ចេញមុខដោះស្រាយបញ្ហានោះ។ ខ្ញុំគិតថា៖ «បើខ្ញុំលើកឡើងពីបញ្ហារបស់គាត់ តើគាត់នឹងគិតថា ខ្ញុំកំពុងយកគាត់ធ្វើគោលដៅទេ? ក្រោយមក តើយើងអាចចុះសម្រុងនឹងគ្នាម្ដេចកើតទៅ?» គួរឱ្យភ្ញាក់ផ្អើល គ្រប់គ្នាបានស្នើថា ខ្ញុំគួរតែប្រកបគ្នាជាមួយបងឡែសលី។ ខ្ញុំចង់គេចវេះ តែបើខ្ញុំមិនលើកឡើងពីបញ្ហារបស់គាត់ទេ នោះកិច្ចការពួកជំនុំនឹងបន្តប៉ះពាល់មិនខាន។ ដូច្នេះ ចុងក្រោយ ខ្ញុំបានត្រឹមបង្ខំចិត្តធ្វើកិច្ចការនេះប៉ុណ្ណោះ។ ខ្ញុំបានចំណាយពេលខ្លះ ធ្វើឱ្យចិត្តខ្លួនឯងរឹងមាំ ដោយលើកទឹកចិត្តខ្លួនឯងក្នុងការលើកឡើងពីបញ្ហារបស់គាត់។ ខ្ញុំហ្វឹកហាត់និយាយក្នុងចិត្ត ពីសម្ដីដែលខ្ញុំត្រូវប្រាប់គាត់ ម្ដងហើយម្ដងទៀត ពីដើមដល់ចប់។ តែពេលខ្ញុំឃើញគាត់ភ្លាម ចិត្តខ្ញុំច្របូកច្របល់អស់។ ខ្ញុំមានអារម្មណ៍ដូចស្លាក់អីនឹងក និយាយអ្វីមិនចេញឡើយ។ ដូច្នេះ ខ្ញុំក៏សួរគាត់ដោយសំឡេងស្រទន់ថា៖ «ថ្មីៗនេះ តើបងមានសភាពល្អទេ? តើបងជួបការលំបាកណាមួយទេ? ហេតុអ្វីក៏បងផលិតវីដេអូយឺតខ្លាំងម្ល៉េះ?» បងឡែសលី បានតបវិញថា គាត់បារម្ភពីកូនប្រុសគាត់ ដែលគេចសាលា ដូច្នេះហើយទើបការងារគាត់យឺតយ៉ាវនោះ។ ខ្ញុំគិតថា៖ «គាត់ថា គាត់កំពុងជួបការលំបាក។ បើខ្ញុំលាតត្រដាងថា គាត់ធ្វើការបែបបង្គ្រប់កិច្ច វៀចវេរ និងក្រឡេចក្រឡុច តើគាត់នឹងគិតថា ខ្ញុំធ្វើខ្លាំងជ្រុល យកគាត់ធ្វើគោលដៅដែរអត់? បើទំនាក់ទំនងយើងប្រេះឆា នោះយើងនឹងមានអារម្មណ៍កាន់តែមិនស្រួលចំពោះគ្នាមិនខាន»។ ពេលគិតបែបនេះ ខ្ញុំមិនបានលើកឡើងពីបញ្ហារបស់គាត់ទេ។ ខ្ញុំគ្រាន់តែលួងលោមគាត់ និងនិយាយត្រួសៗពីស្ថានភាពនៃភារកិច្ចរបស់គាត់ប៉ុណ្ណោះ។

ដោយសារតែគាត់មិនស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ គាត់បន្តបំពេញភារកិច្ចបែបបង្គ្រប់កិច្ច ហើយវីដេអូគាត់ក៏មានបញ្ហាច្រើនដែរ។ ខ្ញុំដឹងថា បញ្ហារបស់បងឡែសលី ពិតជាធ្ងន់ធ្ងរ ហើយបើគាត់មិនផ្លាស់ប្ដូរទេ គេនឹងបណ្ដេញគាត់ចេញមិនខាន។ ក្រោយមក ខ្ញុំបានប្រកបគ្នាជាមួយគាត់ម្ដងទៀត។ ខ្ញុំគិតថា លើកនេះ ខ្ញុំត្រូវតែលើកឡើងពីបញ្ហារបស់គាត់។ តែពេលអង្គុយចុះភ្លាម ខ្ញុំក៏និយាយមិនចេញម្ដងទៀត។ ខ្ញុំចេះតែបន្តគិតថាត្រូវប្រាប់គាត់បែបណា កុំឱ្យគាត់ពិបាកចិត្ត និងជួយគាត់ឱ្យដឹងពីបញ្ហាគាត់ ដោយមិនឱ្យគាត់គិតថា ខ្ញុំយកគាត់ធ្វើគោលដៅ ឬមានអគតិចំពោះខ្ញុំ។ ខ្ញុំបានសួរគាត់ដោយគួរសមថា៖ «ហេតុអ្វីក៏បងតែងធ្វេសប្រហែសក្នុងភារកិច្ចបែបនេះ?» ពេលនោះ បងឡែសលី ប្រាប់ខ្ញុំថា ជួលកាល គាត់ធ្វើតាមសាច់ឈាម ដែលចូលចិត្តអានរឿងប្រលោមលោក ហើយកន្ដើយចំពោះភារកិច្ចរបស់ខ្លួន។ គាត់ពិបាកចិត្តខ្លាំង រហូតដល់និយាយបណ្ដើរ យំបណ្ដើរ។ ខ្ញុំគិតថា៖ «គាត់កំពុងពិបាកចិត្តបែបនេះ។ បើខ្ញុំប្រាប់គាត់ថា គាត់វៀចវេរ និងក្រឡេចក្រឡុចទៀត តើគាត់នឹងទទួលយកបានទេ? យកល្អ កុំនិយាយអី។ ម្យ៉ាងទៀត គាត់ក៏ទទួលស្គាល់ពីបញ្ហារបស់ខ្លួន និងគួរតែកែលម្អហើយ»។ ដូច្នេះ ខ្ញុំក៏សម្ដែងការយល់ចិត្តចំពោះសភាពរបស់គាត់ និងលើកទឹកចិត្តគាត់ឱ្យខិតខំបំពេញភារកិច្ចរបស់ខ្លួន។ ក្រោយមក គាត់មិនបានប្រែចិត្តដដែល ការងារខ្ជីខ្ជារបស់គាត់កាន់តែអាក្រក់ជាងមុន ហើយចុងក្រោយ គេក៏បណ្ដេញគាត់ចេញ។ ខ្ញុំក៏មិនបានឆ្លុះបញ្ចាំងពីខ្លួនឯង ហើយបញ្ហាក៏កន្លងទៅបែបនេះ។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលជួយឱ្យខ្ញុំយល់ដឹងបានខ្លះអំពីសភាពខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ឥរិយាបថ និងការប្រព្រឹត្តរបស់មនុស្សចំពោះអ្នកដទៃ ត្រូវតែផ្អែកលើព្រះបន្ទូលព្រះជាម្ចាស់។ នេះគឺជាគោលការណ៍ដ៏សំខាន់បំផុតសម្រាប់ការប្រព្រឹត្តរបស់មនុស្ស។ តើមនុស្សអាចអនុវត្តសេចក្តីពិតបានយ៉ាងដូចម្ដេច បើពួកគេមិនយល់ពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្សផងនោះ? ការអនុវត្តសេចក្តីពិត មិនមែនជាការនិយាយពាក្យសម្តីឥតខ្លឹមសារ និងស្រែកនូវពាក្យស្លោកនោះទេ។ មិនថាបុគ្គលម្នាក់ជួបរឿងអ្វីខ្លះនៅក្នុងជីវិតឡើយ ដរាបណារឿងនោះពាក់ព័ន្ធនឹងគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្ស ទាក់ទងនឹងទស្សនៈអំពីព្រឹត្តិការណ៍ ឬរឿងរ៉ាវនៃការបំពេញភារកិច្ចរបស់ខ្លួន នោះពួកគេត្រូវតែជ្រើសរើស ហើយពួកគេគួរតែស្វែងរកសេចក្តីពិត ស្វែងរកមូលដ្ឋាន និងគោលការណ៍នៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ ហើយពេលនោះ ពួកគេនឹងរកឃើញផ្លូវអនុវត្តន៍។ អស់អ្នកដែលអនុវត្តបែបនេះ គឺជាមនុស្សដែលដេញតាមសេចក្តីពិត។ មិនថាពួកគេជួបការលំបាកខ្លាំងប៉ុនណាទេ ការដេញតាមសេចក្តីពិតបែបនេះ គឺជាការដើរតាមផ្លូវរបស់ពេត្រុស ជាផ្លូវនៃការដើរតាមសេចក្តីពិតហើយ។ ឧទាហរណ៍៖ នៅពេលទាក់ទងជាមួយអ្នកដទៃ តើគួរធ្វើតាមគោលការណ៍អ្វីទៅ? ប្រហែល ទស្សនៈដើមរបស់អ្នកគឺ ភាពសុខដុមរមនាគឺជាឃ្លាំងទ្រព្យ ហើយសេចក្តីអត់ធ្មត់គឺជាភាពវៃឆ្លាត ដែលអ្នកគួរតែរក្សាសេចក្តីស្ងប់ ចៀសវាងធ្វើឱ្យអ្នកដទៃបាក់មុខ និងមិនត្រូវធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តឡើយ ទើបសម្រេចបានទំនាក់ទំនងល្អជាមួយអ្នកដទៃ។ ដោយសារតែទស្សនៈនេះមានការរឹតត្បិត អ្នកនឹងនៅស្ងៀម នៅពេលអ្នកឃើញអ្នកដទៃកំពុងប្រព្រឹត្តទង្វើខុសឆ្គង ឬបំពានគោលការណ៍។ ជាជាងធ្វើឱ្យពួកគេអាក់អន់ចិត្ត អ្នកនឹងសុខចិត្តឱ្យកិច្ចការនៃពួកជំនុំរងការខាតបង់វិញ។ អ្នកនឹងព្យាយាមថែរក្សាភាពសុខដុមរមនាជាមួយមនុស្សគ្រប់គ្នា មិនថាពួកគេជានរណាឡើយ។ អ្នកនឹងនិយាយតែរឿងដែលផ្គាប់ចិត្តពួកគេ ពោលគឺ គិតតែអំពីរឿងការពារអារម្មណ៍ពួកគេ និងរឿងការពារមុខមាត់ពួកគេប៉ុណ្ណោះ។ ទោះបីជាអ្នកដឹងថា ពួកគេមានបញ្ហាក៏ដោយ ក៏អ្នកនឹងប្រើការអត់ឱនដែរ ពោលគឺ នៅពីក្រោយខ្នងពួកគេ អ្នកនឹងហ៊ាននិយាយ ប៉ុន្តែនៅចំពោះមុខពួកគេវិញ អ្នកនឹងនៅស្ងៀម ហើយរក្សាទំនាក់ទំនងរបស់អ្នក។ តើអ្នកគិតដូចម្ដេចដែរចំពោះការប្រព្រឹត្តបែបនេះ? តើនេះមិនមែនជាការប្រព្រឹត្តរបស់អ្នកផ្គាប់ចិត្តមនុស្សទេឬអី? តើនេះមិនមែនជាភាពក្រឡេចក្រឡុចទេឬ? ការប្រព្រឹត្តបែបនេះបំពានគោលការណ៍នៃការប្រព្រឹត្ត។ ដូច្នេះ តើការប្រព្រឹត្តបែបនេះមិនថោកទាបទេឬ? អស់អ្នកដែលប្រព្រឹត្តបែបនេះ មិនមែនជាមនុស្សល្អទេ ហើយពួកគេក៏មិនថ្លៃថ្នូរនោះដែរ។ មិនថាអ្នកបានរងទុក្ខខ្លាំងបែបណា ហើយមិនថាអ្នកបានលះបង់ច្រើនយ៉ាងណាទេ ប្រសិនបើអ្នកប្រព្រឹត្តខ្លួនដោយគ្មានគោលការណ៍ នោះអ្នកបរាជ័យហើយ ហើយអ្នកមិនទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ឡើយ ទ្រង់ក៏មិននឹកចាំពីអ្នក ហើយក៏មិនសព្វព្រះទ័យនឹងអ្នកដែរ» (ដកស្រង់ពី «ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ យ៉ាងហោចណាស់ មនុស្សត្រូវមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលធ្វើឱ្យខ្ញុំឃើញយ៉ាងច្បាស់ថា មិនថាមានអ្វីកើតឡើងក្នុងជីវិតខ្ញុំទេ ឱ្យតែវាពាក់ព័ន្ធនឹងគោលការណ៍នៃការប្រព្រឹត្ត ឬទស្សនៈយល់ឃើញ ខ្ញុំគួរតែស្វែងរកគោលការណ៍នៃសេចក្តីពិតជានិច្ច។ កាលនោះ ខ្ញុំមិនដែលហ៊ាននិយាយពីបញ្ហាបងប្អូនប្រុសស្រីទេ ហើយខ្ញុំគិតថា ធ្វើបែបនេះ មិនខុសអ្វីឡើយ។ ខ្ញុំគិតថា ឱ្យតែយើងចុះសម្រុងគ្នាល្អ មិនឈ្លោះគ្នា នោះគឺល្អហើយ។ ខ្ញុំអានបន្ទូលព្រះដែលចែងថា៖ «មិនថាអ្នកបានរងទុក្ខខ្លាំងបែបណា ហើយមិនថាអ្នកបានលះបង់ច្រើនយ៉ាងណាទេ ប្រសិនបើអ្នកប្រព្រឹត្តខ្លួនដោយគ្មានគោលការណ៍ នោះអ្នកបរាជ័យហើយ ហើយអ្នកមិនទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ឡើយ ទ្រង់ក៏មិននឹកចាំពីអ្នក ហើយក៏មិនសព្វព្រះទ័យនឹងអ្នកដែរ»។ អត្ថបទនេះបានប៉ះពាល់ចិត្តខ្ញុំជាខ្លាំង។ ពីសម្បកក្រៅ ខ្ញុំហាក់មិនបានធ្វើការអាក្រក់ឡើយ ប៉ុន្តែ ខ្ញុំតែងតែខ្លាចធ្វើឱ្យគេអន់ចិត្ត និងមិនហ៊ានលើកឡើងពីបញ្ហារបស់គេទេ។ ទោះបីខ្ញុំបានឃើញបញ្ហា រួចខឹងក្នុងចិត្តក៏ដោយ ក៏ខ្ញុំនៅញញឹមញញែមដាក់គេដែរ នេះមានន័យថា បញ្ហាដែលគួរត្រូវបានដោះស្រាយ បែរជាមិនបានដោះស្រាយ ហើយកិច្ចការពួកជំនុំក៏ត្រូវខាតបង់ទៀត។ ព្រះមានបន្ទូលថា មនុស្សបែបនេះ គឺវៀចវេរ បោកបញ្ឆោត និងប្រព្រឹត្តដោយគ្មានគោលការណ៍ឡើយ។ ខ្ញុំបានឆ្លុះបញ្ចាំងពីរបៀបដែលខ្ញុំបានដោះស្រាយបញ្ហារបស់បងឡែសលី។ ខ្ញុំដឹងច្បាស់ថា គាត់វៀចវេរ ក្រឡេចក្រឡុច ហើយធ្វើឱ្យយឺតយ៉ាវដល់ការងារយ៉ាងខ្លាំង តែខ្ញុំខ្លាចធ្វើឱ្យគាត់មិនសប្បាយចិត្ត បើខ្ញុំនិយាយត្រង់ៗ។ គាត់អាចគិតថា ខ្ញុំឃោរឃៅខ្លាំង រួចមានគំនិតអគតិចំពោះខ្ញុំ។ ខ្ញុំខ្លាចថា គាត់នឹងមិនទទួលយកយោបល់ខ្ញុំ និងមានទឹកមុខក្រៀមក្រំ រួចហើយក៏បែរជាមើលមុខគ្នាលែងត្រង់។ ដោយចង់ការពារទំនាក់ទំនងរបស់យើង ខ្ញុំខ្លាចខ្លាំងណាស់ មិនហ៊ានលាតត្រដាង ឬដោះស្រាយជាមួយគាត់ទេ។ ខ្ញុំបានឃើញថា បញ្ហានៃការធ្វើការបែបបង្គ្រប់កិច្ចរបស់គាត់ កាន់តែអាក្រក់ ហើយខ្ញុំក៏ខឹងដែរ តែពេលប្រកបគ្នាជាមួយគាត់ ខ្ញុំខ្លាចធ្វើឱ្យគាត់ខឹង ទើបខ្ញុំមិនហ៊ានប្រាប់គាត់ ឬលាតត្រដាងបញ្ហាគាត់។ ខ្ញុំគ្រាន់តែនិយាយត្រួសៗពីប្រធានបទនេះ ដោយមិនឱ្យប៉ះពាល់គាត់ឡើយ ហើយថែមទាំងលួងលោមគាត់ ទោះបីខ្ញុំមានអារម្មណ៍បែបណាក៏ដោយ។ ក្នុងនាមជាអ្នកមើលខុសត្រូវ ការមិនលាតត្រដាង ឬមិនដោះស្រាយបញ្ហាដែលខ្ញុំរកឃើញ ស្មើនឹងខ្ញុំគ្មានការទទួលខុសត្រូវ និងធ្វេសប្រហែសខ្លាំង។ ចុងក្រោយ ខ្ញុំបានឃើញថា ខ្ញុំកំពុងសម្ដែងធ្វើជា «មនុស្សល្អ» នៅជុំវិញអ្នកដទៃ ដោយគិតថា ការចេះគិតគូរ និងការយល់ចិត្ត គឺជាការធ្វើជាមនុស្សល្អ។ ក្រោយពេលការពិតបើកសម្ដែងប៉ុណ្ណោះ ទើបខ្ញុំផ្លាស់ប្ដូរទាំងស្រុងនូវរបៀបដែលខ្ញុំមើលឃើញចំពោះខ្លួនឯង។ ខ្ញុំបានឃើញបញ្ហារបស់បងឡែសលី តែខ្ញុំមិនហ៊ានលើកឡើង និងជួយគាត់ទេ។ ជាលទ្ធផល គាត់មិនបានឃើញពីសារជាតិ ឬផលវិបាកនៃបញ្ហារបស់គាត់ ជីវិតគាត់បានរងទុក្ខ ហើយកិច្ចការពួកជំនុំបានយឺតយ៉ាវ។ ខ្ញុំពិតជាអាត្មានិយម វៀចវេរ និងបោកបញ្ឆោតមែន។ តើខ្ញុំអាចនិយាយថា ខ្ញុំមានភាពជាមនុស្សល្អម្ដេចកើតទៅ?

ក្រោយមក នៅក្នុងការជួបជុំមួយ ខ្ញុំអានព្រះបន្ទូលដែលវែកញែកអំពី «ការមិននិយាយពីចំណុចខ្វះខាតគេ» និង «ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង»។ ក្រោយមក ខ្ញុំដឹងថា ខ្ញុំមិនព្រមលើកឡើងពីបញ្ហារបស់គេ ព្រោះតែខ្ញុំបានរងឥទ្ធិពលពីគំនិតទាំងនេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងទស្សនវិជ្ជាសម្រាប់ការរស់នៅ មានគោលការណ៍មួយដែលចែងថា 'ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង'។ នេះមានន័យថា ដើម្បីរក្សាទំនាក់ទំនងល្អ មនុស្សមិនត្រូវនិយាយពីបញ្ហារបស់មិត្តភ័ក្តិខ្លួនឡើយ ទោះបីជាពួកគេមើលឃើញច្បាស់ពីបញ្ហានោះក៏ដោយ។ នេះមានន័យថា ពួកគេគួរតែប្រកាន់ខ្ជាប់តាមគោលការណ៍នៃការមិនធ្វើឱ្យមនុស្សអាក់អន់ចិត្ត ឬលាតត្រដាងពីចំណុចខ្វះចន្លោះរបស់ពួកគេ។ ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក លាក់បាំងគ្នាទៅវិញទៅមក សមគំនិតគ្នាទៅវិញទៅមក ហើយទោះបីជាពួកគេដឹងយ៉ាងច្បាស់ថា អ្នកដទៃជាមនុស្សប្រភេទណាក៏ដោយ ក៏ពួកគេមិននិយាយត្រង់ៗនោះដែរ តែប្រើវិធីបោកបញ្ឆោត ដើម្បីរក្សាទំនាក់ទំនងរបស់ពួកគេឱ្យបានល្អ។ ហេតុអ្វីបានជាមនុស្សម្នាក់ចង់រក្សាទំនាក់ទំនងបែបនេះទៅវិញ? នោះគឺដោយសារតែពួកគេមិនចង់បង្កើតសត្រូវនៅក្នុងសង្គមនេះ នៅក្នុងក្រុម បើបង្កើតសត្រូវហើយ នោះមានន័យថា ខ្លួនពួកគេនឹងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ជាញឹកញាប់មិនខាន។ ដោយដឹងថា នរណាម្នាក់នឹងក្លាយជាសត្រូវរបស់អ្នក និងធ្វើបាបអ្នក បន្ទាប់ពីអ្នកបានលាតត្រដាងពីចំណុចខ្វះខាតរបស់ពួកគេ ឬក៏ធ្វើឱ្យពួកគេឈឺចាប់ ហើយដោយមិនចង់ធ្វើឱ្យខ្លួនអ្នកធ្លាក់ក្នុងស្ថានភាពបែបនេះ ម្ល៉ោះហើយ អ្នកប្រើគោលការណ៍នៃទស្សនវិជ្ជាសម្រាប់ការរស់នៅដែលចែងថា 'បើអ្នកវាយគេ កុំវាយគេចំមុខឡើយ។ បើអ្នករិះគន់គេ កុំរិះគន់ពីចំណុចខ្វះខាតរបស់គេឡើយ'។ ពេលពិចារណាពីចំណុចនេះ ប្រសិនបើមនុស្សពីរនាក់មានទំនាក់ទំនងបែបនេះ តើពួកគេចាត់ទុកជាមិត្តពិតប្រាកដដែរឬទេ? (អត់ទេ)។ ពួកគេមិនមែនជាមិត្តពិតប្រាកដឡើយ កាន់តែមិនមែនជាមនុស្សជំនិតនឹងគ្នាទៀតហើយ។ ដូច្នេះ តើនេះជាទំនាក់ទំនងប្រភេទណាឱ្យប្រាកដទៅ? តើនេះមិនមែនជាទំនាក់ទំនងសង្គមបែបសាមញ្ញធម្មតាទេឬអី? (ពិតមែនហើយ)។ នៅក្នុងទំនាក់ទំនងសង្គមបែបនេះ មនុស្សមិនអាចបង្ហាញអារម្មណ៍របស់ខ្លួនចេញមក មិនអាចសន្ទនាគ្នាស៊ីជម្រៅ ឬមិនអាចនិយាយអ្វីដែលពួកគេចង់និយាយបានឡើយ។ ពួកគេមិនអាចនិយាយអ្វីដែលមានក្នុងចិត្តរបស់ខ្លួន ក៏មិនអាចនិយាយពីបញ្ហារបស់អ្នកដទៃដែលពួកគេមើលឃើញ ឬនិយាយពាក្យដែលផ្តល់ប្រយោជន៍ដល់អ្នកដទៃនោះបានដែរ។ ផ្ទុយទៅវិញ ពួកគេជ្រើសយកពាក្យល្អៗមកនិយាយ ដើម្បីឱ្យអ្នកដទៃពេញចិត្ត។ ពួកគេមិនហ៊ាននិយាយការពិត ឬប្រកាន់ខ្ជាប់តាមគោលការណ៍ឡើយ ក្រែងលោវាធ្វើឱ្យអ្នកដទៃកើតចិត្តគុំកួនចំពោះពួកគេ។ នៅពេលគ្មាននរណាម្នាក់គំរាមកំហែងដល់ខ្លួន តើបុគ្គលនោះមិនរស់នៅក្នុងភាពសុខស្រួល និងស្ងប់សុខទេឬអី? តើនេះមិនមែនជាគោលដៅរបស់មនុស្សក្នុងការផ្សព្វផ្សាយនូវពាក្យស្លោកថា៖ 'បើអ្នកវាយគេ កុំវាយគេចំមុខឡើយ។ បើអ្នករិះគន់គេ កុំរិះគន់ពីចំណុចខ្វះខាតរបស់គេឡើយ' ទេឬអី? (មែនហើយ)។ ច្បាស់ណាស់ថា នេះគឺជាវិធីរស់រាន្តដែលមានកលល្បិចបោកបញ្ឆោត ដោយមានធាតុនៃការការពារខ្លួន មានគោលដៅដើម្បីថែរក្សាការពារខ្លួនពួកគេ។ មនុស្សដែលរស់នៅបែបនេះ គ្មានមនុស្សជំនិតទេ គ្មានមិត្តជិតស្និទ្ធណាម្នាក់ដែលពួកគេអាចនិយាយប្រាប់រឿងអាថ៌កំបាំងបានឡើយ។ ពួកគេប្រយ័ត្នប្រយែងចំពោះគ្នាទៅវិញទៅមក ហើយចេះគិតគូរថ្លឹងថ្លែង និងមានយុទ្ធសាស្ត្រ ម្នាក់ៗទាញយកប្រយោជន៍ដែលពួកគេត្រូវការពីទំនាក់ទំនងបែបនេះ។ តើនេះមិនមែនដូច្នោះទេឬអី? ចំណុចសំខាន់នៃគោលដៅដែលថា 'បើអ្នកវាយគេ កុំវាយគេចំមុខឡើយ។ បើអ្នករិះគន់គេ កុំរិះគន់ពីចំណុចខ្វះខាតរបស់គេឡើយ' គឺដើម្បីកុំឱ្យប៉ះពាល់ និងមិនបង្កើតសត្រូវជាមួយអ្នកដទៃ ដើម្បីការពារខ្លួនពួកគេ ដោយមិនធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ។ នេះគឺជាបច្ចេកទេស និងវិធីសាស្រ្តដែលគេប្រើ ដើម្បីកុំឱ្យខ្លួនពួកគេរងការឈឺចាប់។ ពេលពិនិត្យមើលពីទិដ្ឋភាពផ្សេងៗនៃសារជាតិនេះ តើតម្រូវការនៃក្រមសីលធម៌នៃការប្រព្រឹត្តរបស់មនុស្សដែលថា 'បើអ្នកវាយគេ កុំវាយគេចំមុខឡើយ។ បើអ្នករិះគន់គេ កុំរិះគន់ពីចំណុចខ្វះខាតរបស់គេឡើយ' នេះ ជាក្រមសីលធម៌មួយថ្លៃថ្នូរដែរឬទេ? វិជ្ជមានដែរឬទេ? (អត់ទេ)។ ដូច្នេះ តើឃ្លានេះកំពុងបង្រៀនមនុស្សអ្វីខ្លះ? បង្រៀនថា អ្នកមិនត្រូវធ្វើឱ្យនរណាម្នាក់ពិបាកចិត្ត ឬឈឺចាប់ឡើយ បើមិនដូច្នេះទេ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលត្រូវរងការឈឺចាប់មិនខាន ហើយក៏បង្រៀនដែរថា អ្នកមិនគួរទុកចិត្តមនុស្សណាម្នាក់ឡើយ។ ប្រសិនបើអ្នកធ្វើឱ្យមិត្តល្អណាម្នាក់របស់អ្នកឈឺចាប់ នោះមិត្តភាពនេះនឹងចាប់ផ្តើមផ្លាស់ប្តូរស្ងាត់ៗបន្តិចម្តងៗ។ ពួកគេនឹងផ្លាស់ប្តូរពីមិត្តល្អ មិត្តជិតស្និទ្ធរបស់អ្នក ទៅជាមនុស្សមិនស្គាល់គ្នា ឬជាសត្រូវមិនខាន។ តើការបង្រៀនមនុស្សបែបនេះអាចដោះស្រាយបញ្ហាអ្វីខ្លះ? តាមរយៈការប្រព្រឹត្តបែបនេះ ទោះបីអ្នកមិនបង្កើតសត្រូវ ហើយថែមទាំងបាត់បង់មិត្តភក្ដិតិចតួចក៏ដោយ តើការនេះនឹងធ្វើឱ្យមនុស្សកោតសរសើរ និងពេញចិត្តចំពោះអ្នក ហើយតែងតែទុកអ្នកជាមិត្តដែរឬទេ? តើការនេះសម្រេចបានទាំងស្រុងនូវបទដ្ឋានសម្រាប់ក្រមសីលធម៌នៃការប្រព្រឹត្តដែរឬទេ? ភាគច្រើន នេះគ្រាន់តែជាទស្សនវិជ្ជាសម្រាប់ការរស់នៅតែប៉ុណ្ណោះ» (ដកស្រង់ពី «អត្ថន័យនៃការដេញតាមសេចក្តីពិត (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ នៅពេលព្រះវែកញែកពីឥទ្ធិពលនៃ «ការមិននិយាយពីចំណុចខ្វះខាតគេ» និង «ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង» ខ្ញុំមានអារម្មណ៍ដូចទ្រង់គង់នឹងមុខខ្ញុំ លាតត្រដាងពីខ្ញុំអ៊ីចឹង។ រស់នៅតាមទស្សនវិជ្ជានៃការប្រព្រឹត្តបែបនេះ សម្ដីនិងទង្វើខ្ញុំ គឺដើម្បីការពារខ្លួនប៉ុណ្ណោះ។ មិនថាខ្ញុំនៅជាមួយនរណាទេ ខ្ញុំតែងប្រកាន់ខ្ជាប់តាមគោលការណ៍មិនបង្កសត្រូវ ឬធ្វើឱ្យគេអន់ចិត្តជានិច្ច។ ដូចពេលខ្ញុំនៅរៀនអ៊ីចឹង ខ្ញុំបានឃើញអ្នកនិយាយត្រង់ៗ ត្រូវគេលែងរាប់អាន ដូច្នេះ ខ្ញុំយល់ថា ដើម្បីចុះសម្រុងជាមួយអ្នកដទៃ អ្នកមិនត្រូវនិយាយតាមអារម្មណ៍ពិតរបស់អ្នកទេ ហើយអ្នកមិនត្រូវលើកឡើងពីបញ្ហារបស់គេ និងធ្វើឱ្យគេអន់ចិត្តឡើយ។ បែបនេះ មនុស្សនឹងចូលចិត្តអ្នក ហើយអ្នកងាយនឹងចូលចំណោមគេ។ ទោះបីក្រោយពេលជឿលើព្រះក៏ដោយ ក៏ខ្ញុំនៅធ្វើតាមរបៀបប្រព្រឹត្តបែបនេះជាមួយបងប្អូនប្រុសស្រីដែរ។ ដើម្បីកុំឱ្យគេមិនចូលចិត្ត ឬធ្វើឱ្យប៉ះពាល់អារម្មណ៍គេ គ្រប់ពេលដែលត្រូវលាតត្រដាង និងធ្វើឱ្យប៉ះពាល់ដល់គេ ខ្ញុំមិនចេញមុខធ្វើទេ មិនអ៊ីចឹងទេ ខ្ញុំប្រាប់ដៃគូខ្ញុំឱ្យដោះស្រាយវិញ។ ជួនកាល ពេលខ្ញុំត្រូវប្រកបគ្នា ខ្ញុំគ្រាន់តែនិយាយរឿងកំប៉ិកកំប៉ុក ដែលស្របតាមស្ថានការណ៍ប៉ុណ្ណោះ មានន័យថា បញ្ហាជាច្រើនមិនត្រូវបានដោះស្រាយទាន់ពេលទេ។ ខ្ញុំប្រកាន់ខ្ជាប់តាមទស្សនៈខាងលោកីយ៍ ដូចជា «កើនមិត្តម្នាក់ គឺកើនបានផ្លូវមួយ» និង «ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង» ធ្វើជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន។ ខ្ញុំមិនដែលប្រាប់នរណាម្នាក់អំពីគំនិតពិតរបស់ខ្ញុំទេ ហើយខ្ញុំកាន់តែក្លែងក្លាយ និងបោកបញ្ឆោត។ ខ្ញុំបានរិះគិតថា ការថែរក្សាទំនាក់ទំនងល្អ និងការចុះសម្រុងជាមួយគ្រប់គ្នា នឹងធ្វើឱ្យមនុស្សចូលចិត្តខ្ញុំ ពេលនោះ គេនឹងពេញចិត្តខ្ញុំយ៉ាងងាយ។ នៅថ្ងៃណាមួយ បើខ្ញុំនិយាយ ឬប្រព្រឹត្តខុសពីគោលការណ៍ ពួកគេនឹងឱ្យខ្ញុំរួចខ្លួន និងទុកមុខដល់ខ្ញុំ។ ខ្ញុំឃើញថា ខ្ញុំគ្មានគោលការណ៍នៅក្នុងទំនាក់ទំនងខ្ញុំទេ។ ខ្ញុំគ្រាន់តែចង់ធ្វើឱ្យគ្រប់គ្នាសប្បាយចិត្ត និងញញឺមប៉ុណ្ណោះ ហើយមិនត្រូវលាតត្រដាងចំណុចខ្វះខាតរបស់គេឡើយ ដូច្នេះ ខ្ញុំនឹងមិនបាក់មុខ ហើយខ្ញុំអាចថែរក្សាឋានៈ និងមុខមាត់ខ្ញុំ។ តើខ្ញុំមិនកំពុងព្យាយាមឈ្នះចិត្តមនុស្ស និងប្រើពួកគេទេឬ? មើលទៅ ខ្ញុំដូចជារួសរាយ គួរឱ្យរាប់អាន និងចេះយល់ចិត្តអ៊ីចឹង តែនៅពីក្រោយវិញ ខ្ញុំកំពុងដេញតាមប្រយោជន៍លាក់បាំងរបស់ខ្ញុំ។ ខ្ញុំពិតជាអាក្រក់មែន! ពេលគិតដល់រឿងរបស់បង ឡែសលី ខ្ញុំឃើញយ៉ាងច្បាស់ថា គាត់វៀចវេរ និងក្រឡេចក្រឡុច ប៉ុន្តែ ដើម្បីមិនចង់បង្កសត្រូវជាមួយគាត់ ខ្ញុំមិនបានលើកឡើង ឬលាតត្រដាងពីបញ្ហារបស់គាត់ទេ ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការងារ។ ដោយធ្វើបែបនេះ ខ្ញុំមិនគ្រាន់តែធ្វើបាបគាត់ប៉ុណ្ណោះទេ តែខ្ញុំក៏ធ្វើឱ្យកិច្ចការពួកជំនុំយឺតយ៉ាវផងដែរ។ ព្រះតែងតែប្រកបគ្នាថា យើងគួរតែមើលទៅមនុស្ស និងអ្វីៗ ប្រព្រឹត្ត និងធ្វើតាមបន្ទូលព្រះ ដោយយកសេចក្តីពិតជាលក្ខខណ្ឌវិនិច្ឆ័យរបស់យើង។ តែនៅក្នុងជីវិតរាល់ថ្ងៃ ខ្ញុំកំពុងរស់នៅតាមទស្សនៈវិជ្ជាបែបសាតាំង សម្ដីនិងទង្វើរបស់ខ្ញុំតែងរងឥទ្ធិពលជានិច្ច។ ខ្ញុំមិនអាចប្រកបគ្នា ឬជួយគេបានតាមធម្មតាទេ ហើយថែមទាំងមិនអាចបំពេញការទទួលខុសត្រូវជាអ្នកដឹកនាំទៀតផង។ ខ្ញុំមិនបានគិតពីរបៀបនិយាយស្ដីដែលជួយស្អាងដល់អ្នកដទៃ ឬរបៀបការពារដល់កិច្ចការពួកជំនុំឡើយ។ ពេលកិច្ចការពួកជំនុំរងគ្រោះ ខ្ញុំបែរជាឈរមើល សម្ដែងធ្វើមនុស្សល្អ មិនគិតពីអារម្មណ៍ខ្លួនឯង។ ខ្ញុំកំពុងលះបង់ប្រយោជន៍ពួកជំនុំ ដើម្បីតែប្រយោជន៍ខ្លួនឯង។ ខ្ញុំពិតជាពុតត្បុត និងខ្វះភាពជាមនុស្សមែន! បើខ្ញុំបន្តធ្វើបែបនេះទៀត ព្រះនឹងស្អប់ខ្ពើមខ្ញុំ ហើយអ្នកដទៃនឹងមាក់ងាយ និងបដិសេធខ្ញុំមិនខាន។ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាសអើយ ខ្ញុំម្ចាស់ឃើញកិច្ចការពួកជំនុំរងការខូចខាត តែខ្ញុំម្ចាស់នៅបន្តសម្ដែងជាមនុស្សល្អទៀត។ ខ្ញុំម្ចាស់មិនបានការពារដល់ប្រយោជន៍ពួកជំនុំទេ ដែលការនេះធ្វើឱ្យទ្រង់ស្អប់ខ្ពើមជាខ្លាំង។ ឱព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់ចង់ប្រែចិត្ត។ សូមជួយណែនាំខ្ញុំម្ចាស់ដោះស្រាយបញ្ហានេះ និងក្លាយជាមនុស្សមានស្មារតីយុត្តិធម៌ ការពារកិច្ចការពួកជំនុំផង»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលថែមទៀត។ «នៅពេលមានអ្វីមួយកើតឡើង អ្នករស់នៅតាមទស្សនវិជ្ជានៃជីវិត និងមិនអនុវត្តសេចក្តីពិតទេ។ អ្នកតែងតែខ្លាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត ប៉ុន្តែអ្នកមិនខ្លាចធ្វើឱ្យព្រះជាម្ចាស់អាក់អន់ព្រះទ័យឡើយ ហើយអ្នកថែមទាំងហ៊ានលះបង់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ ដើម្បីការពារទំនាក់ទំនងអន្តរបុគ្គលរបស់ខ្លួនទៀតផង។ តើការប្រព្រឹត្តបែបនេះមានផលវិបាកអ្វីខ្លះទៅ? អ្នកនឹងការពារទំនាក់ទំនងអន្តរបុគ្គលរបស់ខ្លួនបានល្អណាស់ ប៉ុន្តែអ្នកនឹងធ្វើឱ្យព្រះជាម្ចាស់អាក់អន់ព្រះទ័យ ហើយព្រះអង្គនឹងស្អប់ខ្ពើម និងបដិសេធអ្នក ព្រមទាំងក្រេវក្រោធចំពោះអ្នកទៀតផង។ បើថ្លឹងថ្លែងទៅ តើមួយណាប្រសើរជាង? ប្រសិនបើអ្នកមិនអាចប្រាប់បានទេ នោះអ្នកភាន់ច្រឡំធំហើយ។ វាសបញ្ជាក់ឱ្យឃើញថា អ្នកគ្មានការយល់ដឹងអំពីសេចក្តីពិតសូម្បីតែបន្តិចឡើយ។ ប្រសិនបើអ្នកបន្តធ្វើបែបនេះ ទាំងមិនភ្ញាក់រឭកទេ នោះពិតជាមានគ្រោះថ្នាក់ធ្ងន់ណាស់ ហើយទីបំផុត អ្នកនឹងមិនអាចទទួលបានសេចក្តីពិតឡើយ។ អ្នកដែលខាតបង់នោះ គឺជារូបអ្នកផ្ទាល់។ ប្រសិនបើអ្នកមិនស្វែងរកសេចក្តីពិតនៅក្នុងរឿងនេះទេ ហើយអ្នកបរាជ័យ ទៅថ្ងៃខាងមុខ តើអ្នកនឹងអាចស្វែងរកសេចក្តីពិតបានដែរឬទេ? ប្រសិនបើអ្នកនៅតែមិនអាចទៀត នោះវានឹងលែងជាបញ្ហានៃការខាតបង់ទៀតហើយ ពោលគឺ នៅទីបំផុត អ្នកនឹងត្រូវគេផាត់ចោលមិនខាន។ ប្រសិនបើអ្នកមានការជំរុញចិត្ត និងទស្សនៈយល់ឃើញអំពី 'មនុស្សល្អ' ពេលនោះ អ្នកនឹងមិនអាចអនុវត្តសេចក្តីពិត និងប្រកាន់ខ្ជាប់តាមគោលការណ៍នៅក្នុងគ្រប់កិច្ចការបានឡើយ ហើយអ្នកនឹងបរាជ័យ និងដួលចុះជានិច្ចមិនខាន។ ប្រសិនបើអ្នកមិនភ្ញាក់រឭក និងមិនស្វែងរកសេចក្តីពិតទេ នោះអ្នកគឺជាអ្នកមិនជឿ ហើយអ្នកនឹងមិនដែលទទួលបានសេចក្តីពិត និងជីវិតឡើយ។ ពេលនោះ តើអ្នកគួរតែធ្វើយ៉ាងម៉េចទៅ? នៅពេលជួបរឿងបែបនេះ អ្នកត្រូវតែអំពាវនាវរកព្រះជាម្ចាស់ ដោយការអធិស្ឋាន ការអង្វរសុំសេចក្តីសង្រ្គោះ និងការទូលសុំឱ្យព្រះជាម្ចាស់ប្រទានសេចក្តីជំនឿ និងកម្លាំងថែមទៀតដល់អ្នក ដើម្បីឱ្យអ្នកអាចប្រកាន់ខ្ជាប់តាមគោលការណ៍ ធ្វើអ្វីដែលអ្នកគួរធ្វើ ដោះស្រាយអ្វីៗស្របតាមគោលការណ៍ រក្សាជំហររបស់អ្នក ការពារដល់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ និងទប់ស្កាត់កុំឱ្យមានការខាតបង់ណាមួយដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចលះបង់ប្រយោជន៍ផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះ និងទស្សនៈអំពី 'មនុស្សល្អ' បានទេ ហើយប្រសិនបើអ្នកធ្វើអ្វីដែលគួរធ្វើដោយភាពស្មោះត្រង់ ដោយគ្មានចិត្តងាករេ នោះអ្នកនឹងយកឈ្នះលើសាតាំង ហើយនឹងទទួលបានទិដ្ឋភាពនៃសេចក្ដីពិតនេះ។ ប្រសិនបើអ្នកតែងតែរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ដោយថែរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយអ្នកដទៃ និងមិនដែលអនុវត្តសេចក្តីពិត មិនហ៊ានប្រកាន់ខ្ជាប់តាមគោលការណ៍ ពេលនោះ តើអ្នកនឹងអាចអនុវត្តសេចក្តីពិតនៅក្នុងរឿងរ៉ាវផ្សេងទៀតបានដែរឬទេ? អ្នកនឹងគ្មានសេចក្តីជំនឿ គ្មានកម្លាំងឡើយ។ ប្រសិនបើអ្នកមិនអាចស្វែងរក ឬទទួលយកសេចក្តីពិតបានទេ ពេលនោះ តើសេចក្តីជំនឿលើព្រះជាម្ចាស់បែបនេះ នឹងអនុញ្ញាតឱ្យអ្នកអាចទទួលបានសេចក្តីពិតដែរឬទេ? (គឺអត់ទេ)។ ចុះប្រសិនបើអ្នកមិនអាចទទួលបានសេចក្តីពិតទេ តើអ្នកអាចបានសេចក្តីសង្រ្គោះដែរឬទេ? អ្នកមិនអាចឡើយ។ ប្រសិនបើអ្នករស់នៅតាមទស្សនវិជ្ជារបស់សាតាំងជានិច្ច ដោយគ្មានតថភាពនៃសេចក្តីពិតសោះ ពេលនោះ អ្នកមិនអាចទទួលបានសេចក្ដីសង្រ្គោះឡើយ» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលបានជួយឱ្យខ្ញុំឃើញយ៉ាងច្បាស់ថា ខ្ញុំតែងតែមានគោលការណ៍ចង់ថែរក្សាទំនាក់ទំនង និងមិនចង់បង្កសត្រូវជានិច្ច ជាជាងអនុវត្តតាមបន្ទូលព្រះ។ ពេលខ្ញុំឃើញអ្វីមួយដែលមិនស្របតាមសេចក្តីពិត ខ្ញុំគ្រាន់តែចុះញ៉មបណ្ដោយតាម ដោយចង់ការពារដល់ទំនាក់ទំនងខ្ញុំជាមួយអ្នកដទៃ ដែលការនេះជួយឱ្យខ្ញុំរស់នៅប្រកបដោយសុវត្ថិភាព។ ខ្ញុំឃើញថា ខ្ញុំកំពុងដើរផ្លូវកណ្ដាល ដោយមិនធ្វើតាមគោលការណ៍សោះឡើយ។ ព្រះសុំឱ្យយើងនិយាយ និងប្រព្រឹត្តតាមបន្ទូលទ្រង់ ធ្វើជាមនុស្សដែលស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ ស្អប់អ្វីដែលទ្រង់ស្អប់ និងចេះស្គាល់ល្អស្គាល់អាក្រក់ អាចស្គាល់ពីមនុស្សគ្រប់ប្រភេទ និងប្រព្រឹត្តដាក់អ្នកដទៃស្របតាមគោលការណ៍។ មានតែអនុវត្តបែបនេះទេ ទើបស្របតាមព្រះទ័យព្រះ។ ខ្ញុំឃើញយ៉ាងច្បាស់ថា បង ឡែសលីបានពន្យារពេលការងារនៅក្នុងភារកិច្ចគាត់ តែខ្ញុំមិនបានរិះគន់ ឬលាតត្រដាងគាត់ទេ។ ពេលឃើញគាត់យំ ខ្ញុំលួងលោមគាត់ សម្ដែងធ្វើមនុស្សល្អ មិនខ្វល់ពីអារម្មណ៍ខ្លួនឯង។ ធ្វើបែបនេះ ខ្ញុំកំពុងការពារទំនាក់ទំនងរបស់យើង និងចូលដៃនៅខាងសាតាំង ដោយបណ្ដែតបណ្ដោយតាមគាត់។ ខ្ញុំពិតជាល្ងីល្ងើណាស់។ ពីមុន ខ្ញុំមិនបានគិតថា ការប្រព្រឹត្តបែបនេះ គឺជាបញ្ហាទេ។ មានតែពេលការពិតត្រូវបានបើកសម្ដែងប៉ុណ្ណោះ ទើបខ្ញុំឃើញថា ការរស់នៅតាមទស្សនៈវិជ្ជានៃការប្រព្រឹត្តបែបនេះ មិនមែនជាផ្លូវត្រឹមត្រូវទេ។ ខ្ញុំជាអ្នកមើលខុសត្រូវ តែខ្ញុំតែងតែខ្លាចធ្វើឱ្យមនុស្សអន់ចិត្ត និងគ្មានស្មារតីយុត្តិធម៌ឡើយ។ ខ្ញុំមិនហ៊ានលើកឡើងពីបញ្ហាដែលខ្ញុំរកឃើញ ឬប្រកបគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនោះទេ ដោយធ្វើឱ្យបញ្ហាទាំងនោះកើតឡើងម្ដងហើយម្ដងទៀត។ នេះមិនមែនជាការធ្វើកិច្ចការពិតប្រាកដទេ ហើយការនេះទាស់ទទឹងនឹងព្រះ។

ក្រោយមក ខ្ញុំបានរកឃើញផ្លូវអនុវត្តន៍មួយនៅក្នុងបន្ទូលព្រះ៖ «ប្រសិនបើអ្នកចង់បង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ អ្នកត្រូវបង្វែរដួងចិត្តរបស់អ្នកទៅរកព្រះជាម្ចាស់។ មានមូលដ្ឋាននេះជាបង្អែកហើយ ពេលនោះ អ្នកនឹងមានទំនាក់ទំនងធម្មតាជាមួយមនុស្សដទៃទៀតជាក់ជាមិនខាន។ ប្រសិនបើអ្នកគ្មានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ទេ នោះទោះអ្នកខំរក្សាទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃយ៉ាងណាក៏ដោយ មិនថាអ្នកខិតខំព្យាយាមខ្លាំងប៉ុនណា ឬមិនថាអ្នកខំចំណាយកម្លាំងច្រើនប៉ុនណានោះទេ ក៏វាគ្រាន់តែជាទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់មនុស្សប៉ុណ្ណោះ។ អ្នកនឹងការពារតួនាទីរបស់ខ្លួននៅក្នុងចំណោមមនុស្ស ហើយទទួលបានការសរសើរតាមរយៈទស្សនវិស័យ និងទស្សនវិជ្ជារបស់មនុស្ស ជាជាងការបង្កើតទំនាក់ទំនងធម្មតារវាងបុគ្គលនិងបុគ្គលស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកពុំផ្តោតសំខាន់លើទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សទេ តែបែរជារក្សាទំនាក់ទំនងធម្មតាជាមួយនឹងព្រះជាម្ចាស់វិញ ប្រសិនបើអ្នកព្រមប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ និងរៀនគោរពទ្រង់ នោះទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលរបស់អ្នកជាមួយនឹងអ្នកដទៃ នឹងក្លាយជាធម្មតាដោយឯកឯងមិនខាន។ ពេលនោះ ទំនាក់ទំនងទាំងអស់នេះ នឹងមិនមែនបង្កើតឡើងដោយឈរលើមូលដ្ឋានខាងសាច់ឈាមនោះទេ ប៉ុន្តែត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋាននៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់វិញ។ អ្នកនឹងសឹងតែគ្មានទំនាក់ទំនងខាងសាច់ឈាមជាមួយអ្នកដទៃណាសោះតែម្ដង ប៉ុន្តែនៅកម្រិតខាងវិញ្ញាណវិញ គឺតែងមានការប្រកបគ្នា មានសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក មានភាពសុខស្រួល និងមានការទំនុកបម្រុងឱ្យរវាងគ្នានឹងគ្នា។ អ្វីទាំងអស់នេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃសេចក្ដីប្រាថ្នាចង់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ទំនាក់ទំនងទាំងនេះ មិនមែនរក្សាបានដោយការពឹងផ្អែកលើទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់មនុស្សឡើយ ប៉ុន្តែត្រូវបានបង្កើតឡើងដោយការរែកពុនបន្ទុកដើម្បីព្រះជាម្ចាស់។ ទំនាក់ទំនងទាំងនោះមិនតម្រូវឱ្យមានការខំប្រឹងប្រែងបែបក្លែងក្លាយពីមនុស្សឡើយ។ អ្នកគ្រាន់តែអនុវត្តវាទៅតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបានហើយ» (ដកស្រង់ពី «ការបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ខ្លាំងណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះធ្វើឱ្យខ្ញុំឃើញយ៉ាងច្បាស់ថា ទស្សនវិជ្ជាខាងលោកីយ៍មិនអាចរក្សាទំនាក់ទំនងធម្មតារវាងបុគ្គលបាននោះទេ។ ទំនាក់ទំនងនេះត្រូវសង់ឡើងលើមូលដ្ឋាននៃការអនុវត្តតាមបន្ទូលទ្រង់។ ពេលមានរឿងកើតឡើង យើងត្រូវអនុវត្តតាមសេចក្តីពិត ប្រព្រឹត្តតាមគោលការណ៍ ការពារកិច្ចការពួកជំនុំ និងត្រូវរែកពុនបន្ទុកសម្រាប់ជីវិតបងប្អូនប្រុសស្រី។ នេះជាផ្លូវតែមួយគត់ ដើម្បីមានទំនាក់ទំនងធម្មតារវាងបុគ្គលបាន។ ខ្ញុំនឹកចាំពីទីបន្ទាល់បទពិសោធខ្លះរបស់បងប្អូនប្រុសស្រី។ ពេលពួកគេបានឃើញបញ្ហារបស់អ្នកដទៃ ពួកគេអាចលើកឡើងពីបញ្ហាទាំងនោះ និងជួយពួកគេស្របតាមបន្ទូលព្រះ។ ទោះបីពេលខ្លះមនុស្សបានបាក់មុខក៏ដោយ បើពួកគេដេញតាមសេចក្តីពិត ពួកគេអាចប្រើការប្រកបគ្នា និងការរិះគន់នោះ ដើម្បីឈ្វេងយល់ពីចំណុចខ្វះខាតរបស់ខ្លួន ដឹងពីនិស្ស័យពុករលួយរបស់ខ្លួន ប៉ះប៉ូវសភាពមិនត្រឹមត្រូវ រីកចម្រើនក្នុងជីវិត និងបំពេញភារកិច្ចរបស់ខ្លួនកាន់តែមានលទ្ធផលប្រសើរឡើង។ នេះជាសេចក្តីស្រឡាញ់ពិត និងជំនួយពិតដល់មនុស្ស។ តែសម្រាប់អ្នកដែលមិនដេញតាមសេចក្តីពិតវិញ ទាល់តែរិះគន់ និងដោះស្រាយ ទើបបកអាក្រាតពួកគេបាន។ ពួកគេជិនណាយនឹងសេចក្តីពិត ហើយពេលត្រូវលួសកាត់ និងដោះស្រាយ ពួកគេព្យាយាមដោះសា ប្រឆាំង និងមិនទទួលយកសោះឡើយ។ មនុស្សបែបនេះ មិនមែនជាបងប្អូនប្រុសស្រីពិតប្រាកដទេ ហើយគួរតែបដិសេធ និងលែងរាប់អានពួកគេ។ ពេលដឹងបែបនេះ ខ្ញុំកាន់តែយល់ថា មានតែបន្ទូលព្រះទេ ទើបជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ទង្វើ និងការប្រព្រឹត្តរបស់យើង ថាយើងគួរតែប្រព្រឹត្តចំពោះអ្នកដទៃស្របតាមបន្ទូលព្រះ។ នេះជាផ្លូវត្រឹមត្រូវដែលត្រូវប្រព្រឹត្តខ្លួន និងស្របតាមបទដ្ឋានសម្រាប់ភាពជាមនុស្សធម្មតា។

ក្រោយមក ខ្ញុំរកឃើញថា ប្អូនស្រីម្នាក់ក្រអឺតក្រទម រាប់ខ្លួនឯងជាសុចរិត និងមិនទទួលយកយោបល់គេទេ។ គាត់បន្តធ្វើតាមអំពើចិត្ត និងធ្វើឱ្យការងារយឺតយ៉ាវ។ ខ្ញុំត្រូវតែប្រកបគ្នា និងលើកឡើងពីបញ្ហារបស់គាត់ ដើម្បីឱ្យគាត់អាចឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង តែខ្ញុំហាក់ភ័យបន្តិចដែរ។ ចុះបើគាត់មិនទទួលយកយោបល់ខ្ញុំ? តើគាត់នឹងគិតអគតិលើខ្ញុំ ថាខ្ញុំយកគាត់ជាគោលដៅដែរទេ? ខ្ញុំបាននឹកចាំពីបរាជ័យមុនរបស់ខ្ញុំ និងបន្ទូលព្រះដែលខ្ញុំបានអានមុននេះបន្តិច ហើយវាធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង។ បើខ្ញុំមិនអើពើនឹងកិច្ចការពួកជំនុំ ដោយខំប្រឹងការពារទំនាក់ទំនងរបស់យើង នោះខ្ញុំកំពុងប្រមាថព្រះហើយ។ លើកនេះ ព្រះកំពុងទតមើលអាកប្បកិរិយារបស់ខ្ញុំថាតើខ្ញុំប្រែចិត្ត និងផ្លាស់ប្ដូរឬអត់។ ខ្ញុំមិនអាចប្រព្រឹត្តចំពោះមនុស្សដូចមុនឡើយ។ ខ្ញុំចងចាំបន្ទូលព្រះដែលចែងថា៖ «នៅពេលជួបរឿងបែបនេះ អ្នកត្រូវតែអំពាវនាវរកព្រះជាម្ចាស់ ដោយការអធិស្ឋាន ការអង្វរសុំសេចក្តីសង្រ្គោះ និងការទូលសុំឱ្យព្រះជាម្ចាស់ប្រទានសេចក្តីជំនឿ និងកម្លាំងថែមទៀតដល់អ្នក ដើម្បីឱ្យអ្នកអាចប្រកាន់ខ្ជាប់តាមគោលការណ៍ ធ្វើអ្វីដែលអ្នកគួរធ្វើ ដោះស្រាយអ្វីៗស្របតាមគោលការណ៍ រក្សាជំហររបស់អ្នក ការពារដល់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ និងទប់ស្កាត់កុំឱ្យមានការខាតបង់ណាមួយដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំយល់ថា ព្រះគង់នៅក្បែរខ្ញុំ ចាំលើកទឹកចិត្តខ្ញុំឱ្យបោះជំហាននេះ។ ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសុំឱ្យទ្រង់ប្រទានជំនឿ និងកម្លាំងដល់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចអនុវត្តសេចក្តីពិត តម្កល់កិច្ចការពួកជំនុំជាធំ ហើយឈប់ខ្លាចគេអន់ចិត្ត ឈប់ចង់ការពារទំនាក់ទំនងទៀត។ ពេលបានអធិស្ឋានរួច ខ្ញុំបានស្វែងរកប្អូនស្រីនោះ។ រួមជាមួយការលាតត្រដាងបញ្ហារបស់គាត់ ផ្អែកលើឥរិយាបថជាប់លាប់របស់គាត់ ខ្ញុំក៏លើកឡើងដែរថា គាត់ក្រអឺតក្រទម និងមិនទទួលយកយោបល់របស់គេ ថានេះជាការជិនណាយនឹងសេចក្តីពិត និងមាននិស្ស័យបែបសាតាំង។ ខ្ញុំថា បើគាត់បន្តរាំងស្ទះដល់កិច្ចការពួកជំនុំ ដោយមិនប្រែចិត្ត ឬផ្លាស់ប្ដូរទៀត គេនឹងបណ្ដេញគាត់ចេញមិនខាន។ បន្ទាប់ពីនិយាយរួច ខ្ញុំគ្មានអារម្មណ៍ដូចមុន ដែលខ្លាចគេស្អប់ទៀតឡើយ។ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ធូរស្រាល និងកាន់តែស្ងប់ចិត្ត។ ពេលគិតឡើងវិញ ខ្ញុំតែងតែរស់នៅតាមទស្សនៈវិជ្ជានៃការប្រព្រឹត្តបែបសាតាំង ខ្លាចធ្វើឱ្យគេអន់ចិត្ត ខ្លាចមានទំនាស់ និងជម្លោះកើតឡើង។ ក្នុងការទាក់ទងគ្នា ខ្ញុំតែងគិតពីមុខមាត់អ្នកដទៃ និងរក្សាទំនាក់ទំនង ដោយខកខានឱកាសជាច្រើនក្នុងការអនុវត្តសេចក្តីពិត។ ឥឡូវ ពេលខ្ញុំត្រូវលើកឡើងពីបញ្ហារបស់មនុស្ស ខ្ញុំនៅមានអារម្មណ៍ខ្លាចបន្តិចដែរ តែខ្ញុំមិនភ្លេចនឹងអធិស្ឋានទៅព្រះឡើយ កែប្រែចេតនានិងទស្សនៈផ្ទាល់ខ្លួនដើម្បីអនុវត្តតាមគោលការណ៍។ បទពិសោធនេះបានជួយឱ្យខ្ញុំកែតម្រូវទស្សនៈខុសឆ្គងរបស់ខ្ញុំ។ ខ្ញុំពិតជាអរព្រះគុណព្រះណាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីខ្ញុំតែងតែប្រយ័ត្នប្រយែងជ្រុលហួសហេតុនៅក្នុងភារកិច្ចខ្ញុំ?

នាខែមីនា ឆ្នាំ២០២១ ខ្ញុំធ្វើជាអ្នកឌីស្សាញក្រាហ្វិកនៅពួកជំនុំ។ ព្រោះតែខ្ញុំក្រអឺតក្រទមក្នុងភារកិច្ច និងមិនអាចធ្វើការចុះសម្រុងជាមួយអ្នកដទៃ...

តើអ្នកណានិយាយថា និស្ស័យក្រអឺតក្រទម មិនអាចផ្លាស់ប្តូរបាន?

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល...

ការរៀនសូត្រមេរៀនតាមរយៈការស្ដាប់បង្គាប់

មានថ្ងៃមួយ ក្នុងខែកញ្ញា កាលពីឆ្នាំមុន អ្នកដឹកនាំ បានចាត់តាំងឱ្យខ្ញុំមើលការខុសត្រូវក្រុមជំនុំមួយដែលទើបបង្កើតថ្មី ចំណែកបងប្រុស អ៊ីរិច...