ឃើញខុសតែមិនប្រាប់ តើជាមិត្តល្អទេ?
ខ្ញុំ និងបងស្រី បារបារ៉ា ស្គាល់គ្នាបានពីរឆ្នាំ យើងរាប់អានគ្នាស្និទ្ធស្នាលគួរសម រាល់ពេលដែលយើងជជែកគ្នា វាហាក់ដូចជាយើងអាចបន្តជជែកគ្នាជារៀងរហូតអ៊ីចឹង។ យើងតែងនិយាយគ្នាពីបទពិសោធយើងម្នាក់ៗ និងអ្វីដែលយើងទទួលបានចេញពីបទពិសោធទាំងនោះ។ គ្រប់ពេលដែលគាត់ជួបរឿងរ៉ាវអ្វីមួយ គាត់តែងមករកខ្ញុំ ហើយគ្រប់ពេលខ្ញុំមានបញ្ហា ខ្ញុំក៏ចង់ប្រកបគ្នាជាមួយគាត់ដែរ។ គាត់តែងប្រកបគ្នាជាមួយខ្ញុំដោយអំណត់ ហើយខ្ញុំពិតជាពេញចិត្តនឹងទំនាក់ទំនងស្និទ្ធស្នាលដែលយើងមាននេះណាស់។ ខ្ញុំយល់ថា វាល្អណាស់ដែលមានបងស្រីម្នាក់នៅក្បែរខ្ញុំ ចាំជួយជ្រោមជ្រែងខ្ញុំ។
ឆ្នាំមុន ខ្ញុំបានឮបងបារបារ៉ានិយាយជាមួយបងប្អូនស្រីៗមួយចំនួនដោយចៃដន្យ អំពីលទ្ធផលធំៗដែលគាត់សម្រេចបានក្នុងការងារដំណឹងល្អរបស់គាត់នាពេលថ្មីៗ ថាមនុស្សជាច្រើនដែលគាត់បានផ្សាយដំណឹងល្អជាមួយ មានពេញដោយសញ្ញាណសាសនា ហើយក្រោយមក តាមរយៈការអធិស្ឋាន និងការពឹងលើព្រះ ការប្រកបគ្នាជាមួយពួកគេដោយអំណត់ និងការអានបន្ទូលព្រះឱ្យពួកគេស្ដាប់ មិនយូរប៉ុន្មាន ពួកគេក៏ទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះ។ បន្ទាប់ពីឮបែបនេះ ខ្ញុំឃើញបងប្អូនស្រីៗសម្លឹងមើលគាត់ដោយការកោតសរសើរ ឈរជុំវិញគាត់មានសំណួរគ្រប់បែបយ៉ាង ដោយចង់ស្វែងរកផ្លូវអនុវត្តន៍ល្អៗ។ ខ្ញុំបារម្ភបន្តិចដែរ រួចគិតថា៖ «ការដែលការងារដំណឹងល្អគាត់ដំណើរការយ៉ាងរលូន នោះជារឿងល្អ តែគាត់និយាយតែអំពីលទ្ធផលដ៏អស្ចារ្យរបស់គាត់ប៉ុណ្ណោះ មិនបាននិយាយអំពីផ្លូវជាក់លាក់ដែលគាត់បានធ្វើទេ ហើយក៏មិនបានធ្វើបន្ទាល់ពីរបៀបដែលព្រះបានណែនាំគាត់នៅគ្រានោះដែរ។ ដោយនិយាយបែបនេះ តើគាត់មិនចង់សម្ញែងទេឬអី?» ពីរបីថ្ងៃក្រោយមក បងស្រី ហ្វាយ ប្រាប់ខ្ញុំថា៖ «បារបារ៉ាមានទេពកោសល្យណាស់ ហើយក៏សម្រេចបានលទ្ធផលធំៗបែបនេះនៅក្នុងការងារដំណឹងល្អរបស់គាត់រួចហើយដែរ។ នាងថា អ្នកដឹកនាំថែមទាំងហៅនាងឱ្យមកប្រកបគ្នាពីបទពិសោធរបស់នាងនៅឯការជួបជុំទៀតផង»។ ខ្ញុំភ្ញាក់ផ្អើលណាស់ ពេលឮបែបនេះ៖ ហេតុអ្វីក៏បងបារបារ៉ានិយាយបែបនេះ? ឥឡូវ បងហ្វាយ កោតសរសើរនាងជាខ្លាំង តែវាគ្មានប្រយោជន៍ចំពោះនាងឡើយ។ ខ្ញុំដឹងថា បងបារបារ៉ាតែងសម្ញែងពីលទ្ធផលល្អដែលគាត់សម្រេចបានក្នុងការបំពេញភារកិច្ច ហើយខ្ញុំមានអារម្មណ៍មិនស្រួលទេ។ ព្រះបានប្រកបគ្នាថា ការសម្ញែង និងការលើកតម្កើងខ្លួន គឺជាការបើកសម្ដែងពីនិស្ស័យបែបសាតាំង ដូច្នេះ ការបន្តធ្វើបែបនេះ ពិតជាមានគ្រោះថ្នាក់ណាស់។ ខ្ញុំមិនអាចឱ្យវាបន្តបែបនេះទេ។ ខ្ញុំត្រូវតែរកឱកាសប្រាប់បារបារ៉ាពីបញ្ហានេះ។ តែរាល់ពេលខ្ញុំគិតដល់ការលើកបញ្ហានេះប្រាប់គាត់ ខ្ញុំតែងអល់អែកជានិច្ច។ ខ្ញុំនឹកចាំដល់បទពិសោធពីរបី កាលពីរបីឆ្នាំមុន។ ដៃគូខ្ញុំ ឈ្មោះ ជេនី តែងសូត្រគោលលទ្ធិ ដោយប្រើឋានៈខ្ពស់មកបន្ទោសអ្នកដទៃ តែគាត់មិនដែលវិភាគ ឬស្គាល់ខ្លួនឯងទេ។ ខ្ញុំបានប្រាប់បញ្ហានេះដល់គាត់ ហើយគាត់មិនគ្រាន់តែមិនទទួលយកទេ តែគាត់ថែមទាំងវាយបកខ្ញុំ ដោយលើកឡើងពីបរាជ័យ និងអំពើរំលងពីអតីតកាលរបស់ខ្ញុំទៀតផង។ ក្រោយមក គាត់មិនចង់និយាយជាមួយខ្ញុំទៀតឡើយ។ រឿងនេះធ្វើឱ្យខ្ញុំអៀនខ្លួន និងឈឺចិត្តណាស់ ម្ដងនោះ បងស្រី រ៉ូសាណា បាននិយាយចាកប្រធានក្នុងការប្រកបគ្នារបស់គាត់ ក្នុងអំឡុងការជួបជុំ ហើយខ្ញុំបានប្រាប់គាត់ពីរឿងនេះ។ ក្រោយមក គាត់បានប្រាប់ខ្ញុំថា គាត់ពិតជាមានអារម្មណ៍អាម៉ាស់ និងជំទាស់ជាខ្លាំង ពេលខ្ញុំលើកឡើងពីបញ្ហារបស់គាត់ ហើយគាត់មានអារម្មណ៍ថា ខ្ញុំកំពុងមានបំណងចង់ធ្វើបាបគាត់ រហូតដល់គាត់លែងចង់ប្រកបគ្នានៅការជួបជុំក្រោយទៀតផង។ ទោះបីគាត់បន្តស្វែងរក ឆ្លុះបញ្ចាំង និងទទួលស្គាល់ពីបញ្ហារបស់គាត់ក៏ដោយ ដោយឮគាត់និយាយបែបនេះ ធ្វើឱ្យខ្ញុំពិបាកចិត្តជាខ្លាំង។ ក្រោយមក ខ្ញុំចាប់ផ្ដើមប្រុងប្រយ័ត្នក្នុងការលើកឡើងពីបញ្ហារបស់អ្នកដទៃ។ ខ្ញុំគិតថា ខ្ញុំមានទំនាក់ទំនងល្អជាមួយបងបារបារ៉ា និងឆ្ងល់ថា បើខ្ញុំប្រាប់គាត់ពីបញ្ហារបស់គាត់ តើគាត់នឹងមានអារម្មណ៍មិនស្រួលដែរឬទេ? បើគាត់មិនស្ដាប់ខ្ញុំ ហើយគិតអគតិមកលើខ្ញុំវិញ បើគាត់យល់ថា ខ្ញុំកំពុងលាតត្រដាងពីចំណុចខ្វះខាតរបស់គាត់ និងព្យាយាមធ្វើបាបគាត់ ហើយមិននិយាយរកខ្ញុំ តើខ្ញុំធ្វើយ៉ាងម៉េច? រាល់ថ្ងៃ យើងត្រូវជួបមុខគ្នាច្រើន ដូច្នេះ មិនដឹងមើលមុខគ្នាយ៉ាងម៉េចទេ។ គាត់ក៏មិនសូវជាអួតអាងបែបនេះដែរ។ ប្រហែលតាមរយៈការអានបន្ទូលព្រះ គាត់អាចឆ្លុះបញ្ចាំង និងចាប់ផ្ដើមស្គាល់ខ្លួនឯង។ កុំអី ខ្ញុំនៅស្ងៀម វាល្អជាង។
ថ្ងៃមួយ បារបារ៉ាប្រាប់ខ្ញុំថា បងប្អូនប្រុសស្រីខ្លះបានលើកសំណើខ្លះប្រាប់គាត់។ គេថា គាត់ចូលចិត្តសម្ញែង និងចង់ឱ្យគេសរសើរគាត់ក្នុងការប្រកបគ្នា។ ការនេះធ្វើឱ្យគាត់មានអារម្មណ៍មិនស្រួលឡើយ។ ពេលឮគាត់និយាយបែបនេះ ធ្វើឱ្យខ្ញុំច្របូកច្របល់ជាខ្លាំង។ ការពិតគឺថា ថ្មីៗនេះ ខ្ញុំក៏ឃើញគាត់សម្ញែងដែរ តែព្រោះខ្ញុំខ្លាចធ្វើឱ្យខូចទំនាក់ទំនងយើង ខ្ញុំគ្រាន់តែបិទភ្នែកមើលមិនឃើញ ហើយមិននិយាយអ្វីប្រាប់គាត់ឡើយ។ តើនេះមិនមែនជាឱកាសឥតខ្ចោះទេឬអី? ខ្ញុំក៏គួរនិយាយពីបញ្ហាដែលខ្ញុំបានឃើញដែរ មែនទេ? តែពេលនោះ ខ្ញុំគិតថា គាត់ក៏ជួបការលំបាកល្មមហើយដែរ។ ខ្ញុំឆ្ងល់ថា បើខ្ញុំក៏និយាយដែរនោះ តើគាត់នឹងមិនអាចទទួលយក រួចប្រែជាអវិជ្ជមានទេឬអី? ខ្ញុំក៏ដឹងដែរថា ខ្ញុំត្រូវប្រាប់គាត់ពីបញ្ហាដែលខ្ញុំបានឃើញ តែខ្ញុំបារម្ភថា គាត់នឹងគិតថា ខ្ញុំឃោរឃៅពេក រួចគាត់ដកខ្លួនចេញពីខ្ញុំ ដូច្នេះ ខ្ញុំគិតដោយប្រយ័ត្នថា ខ្ញុំគួរប្រើភាសានិងរបៀបនិយាយបែបណា ប្រើការគួរសមយ៉ាងម៉េចល្អ កុំឱ្យគាត់មានអារម្មណ៍អៀនខ្មាស។ ដូច្នេះ ខ្ញុំគ្រាន់តែលើកឡើងពីឧទាហរណ៍អំពីរបៀបដែលខ្ញុំបានលើកតម្កើងខ្លួនឯង និងសម្ញែងខ្លួនពីអតីតកាល ក្រោយមក ប្រាប់ពីរបៀបដែលខ្ញុំបានឆ្លុះបញ្ចាំង និងចាប់ផ្ដើមយល់ពីបញ្ហានោះ ហើយពេលជិតដល់ចុងបញ្ចប់ ទើបខ្ញុំនិយាយត្រួសៗពីបញ្ហារបស់គាត់។ ខ្ញុំខ្លាចធ្វើឱ្យគាត់បាក់មុខ ដូច្នេះ ខ្ញុំបាននិយាយលួងចិត្តគាត់ពីរបីម៉ាត់ថា៖ «នរណាក៏មាននិស្ស័យពុករលួយដែរ ហើយវាជារឿងធម្មតាទេដែលបង្ហាញវាចេញ។ ខ្ញុំក៏មានដែរ។ ខ្ញុំតែងក្រអឺតក្រទម និងមានអំនួតខ្លាំង ហើយខ្ញុំតែងសម្ញែងជានិច្ចញឹកញាប់។ កុំបណ្ដោយឱ្យវារឹតត្បិតបងឡើយ បងត្រូវតែមានអាកប្បកិរិយាត្រឹមត្រូវចំពោះខ្លួនឯង»។ គាត់មិនបាននិយាយអ្វីតបមកវិញឡើយ។ តែក្រោយមក មានអ្វីមួយកើតឡើងដែលធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលម្ដងទៀត។
នៅឯការជួបជុំមួយ បងបារបារ៉ាបានប្រកបគ្នាពីការយល់ដឹងរបស់គាត់អំពីបន្ទូលព្រះ ហើយបានបន្តនិយាយអំពីបទពិសោធថ្មីៗ ដែលគាត់មាននៅក្នុងការផ្សាយដំណឹងល្អ។ គាត់និយាយពីរបៀបដែលគាត់បានផ្សាយដំណឹងល្អទៅគ្រូគង្វាលម្នាក់ ដែលបានជឿលើព្រះអម្ចាស់ជាច្រើនទសវត្សរ៍។ គ្រូគង្វាលនោះពេញដោយសញ្ញាណសាសនា និងស្ដាប់ពាក្យចចាមអារ៉ាមជាច្រើន។ គាត់នៅមិនទទួលយកដំណឹងល្អដដែល ទោះបីបានផ្សាយដំណឹងល្អទៅគាត់ម្ដងហើយម្ដងទៀតក៏ដោយ។ តែក្រោយមក បងបារបារ៉ាបន្តប្រកបគ្នា និងជជែកវែកញែកជាមួយគាត់ ដោយរកឃើញអត្ថបទពាក់ព័ន្ធចេញពីបន្ទូលព្រះ គាត់បានដោះសញ្ញាណរបស់គ្រូគង្វាលនោះម្ដងមួយៗ ហើយចុងក្រោយ គ្រូនោះបានបោះបង់សញ្ញាណរបស់គាត់បន្ដិចម្ដងៗ រួចមកទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះ។ ពេលគាត់និយាយចប់ គ្រប់គ្នាបានចាប់អារម្មណ៍ជាខ្លាំងលើបទពិសោធដំណឹងល្អរបស់គាត់ ហើយលែងខ្វល់ពីបន្ទូលព្រះ។ ពេលនោះ ខ្ញុំក៏ដឹងខ្លះដែរថា៖ និយាយនេះចាកប្រធានហើយ។ ទោះបីគាត់ប្រកបគ្នាពីបទពិសោធដំណឹងល្អរបស់គាត់ក្ដី តែពេលគាត់និយាយចប់ គ្រប់គ្នាចាប់ផ្ដើមកោតសរសើរ និងគោរពគាត់ដែរ។ តើគាត់មិនមែនកំពុងសម្ញែងទេឬអី? ខ្ញុំចង់លើកបញ្ហានេះប្រាប់គាត់ និងជួយគាត់កុំឱ្យនិយាយពីប្រធានបទនេះទៀត តែខ្ញុំហាមាត់និយាយមិនចេញទេ៖ បើខ្ញុំនិយាយកាត់គាត់នៅមុខមនុស្សជាច្រើន តើគាត់នឹងមិនបាក់មុខទេឬ? បងបារបារ៉ាពិតជាសម្រេចបានលទ្ធផលខ្លះក្នុងការងារដំណឹងល្អគាត់មែន ដូច្នេះ បើខ្ញុំប្រាប់គាត់ពីរឿងនេះ តើគ្រប់គ្នានឹងគិតថា ខ្ញុំច្រណែន និងមានបំណងចង់ធ្វើបាបគាត់ដែរទេ? គាត់ប្រហែលជាមានបំណងល្អ និងមិនព្យាយាមចង់សម្ញែងនោះទេ? ដូច្នេះ ខ្ញុំមិនហ៊ាននិយាយឡើយ តែខ្ញុំមិនអាចរម្ងាប់ចិត្ត ដើម្បីសញ្ជឹងគិតពីបន្ទូលព្រះទេ ហើយការប្រកបគ្នាខ្ញុំមិនទទួលបានការបំភ្លឺឡើយ រួចខ្ញុំផ្ដល់នូវពាក្យសោះកក្រោះពីរបីម៉ាត់ប៉ុណ្ណោះ ដូច្នេះ ការជួបជុំក៏បានមកដល់ទីបញ្ចប់។
ល្ងាចនោះ ខ្ញុំគេងមិនលក់ រើចុះឡើងនៅលើគ្រែ។ ខ្ញុំចេះតែគិតពីសម្ដីរបស់បងបារបារ៉ា ដែលចង់សម្ញែងនៅក្នុងការជួបជុំ និងអំពីទឹកមុខនៃការកោតសរសើររបស់មនុស្សគ្រប់គ្នា។ អ្វីដែលគាត់បានប្រកបគ្នានោះ មិនបានជួយឱ្យគេយល់ដឹងកាន់តែប្រសើរពីបន្ទូលព្រះទេ ផ្ទុយទៅវិញ គាត់បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍លើការងារដំណឹងល្អរបស់គាត់ ដូច្នេះ ការជួបជុំមិនសម្រេចបានផលល្អឡើយ។ ដោយខ្លាចបំបាក់មុខគាត់ ខ្ញុំមិនបាននិយាយអ្វី និងមិនបានការពារដល់ជីវិតពួកជំនុំទេ។ តើខ្ញុំមិនមែនជាអ្នកផ្គាប់ចិត្តមនុស្ស ដោយគ្មានស្មារតីយុត្តិធម៌ទេឬ? ខ្ញុំបាននឹកចាំពីអត្ថបទមួយចេញពីបន្ទូលព្រះថា៖ «អ្នកគប្បីត្រួតពិនិត្យខ្លួនឯងដោយយកចិត្តទុកដាក់ ដើម្បីមើលថាតើអ្នកជាមនុស្សត្រឹមត្រូវដែរឬទេ។ តើគោលដៅ និងបំណងរបស់អ្នក ត្រូវបានបង្កើតឡើងដោយមានរូបខ្ញុំនៅក្នុងចិត្តរបស់អ្នកដែរឬទេ? តើសម្ដីដែលអ្នកបាននិយាយ និងសកម្មភាពដែលអ្នកបានធ្វើ គឺនៅក្នុងវត្តមានរបស់ខ្ញុំមែនទេ? ខ្ញុំត្រួតពិនិត្យលើការគិត និងគំនិតទាំងអស់របស់អ្នក។ តើអ្នកមិនមានអារម្មណ៍ខុសទេឬអី? ... តើអ្នកគិតថា ពេលក្រោយអ្នកនឹងអាចបង្គ្រប់ការហូប និងការផឹកដែលសាតាំងបានដកយកពីអ្នកនៅពេលនេះឬ? ដូច្នេះ ពេលនេះ អ្នកឃើញវាច្បាស់ហើយ។ តើនេះជាអ្វីដែលអ្នកអាចតបស្នងវិញបានដែរឬទេ? តើអ្នកអាចតបស្នងចំពោះពេលវេលាដែលបាត់បង់បានដែរឬទេ? អ្នករាល់គ្នាត្រូវតែពិនិត្យពិច័យដោយយកចិត្តទុកដាក់ ដើម្បីមើលឱ្យឃើញថាហេតុអ្វីបានជាការហូប និងការផឹក មិនរៀបចំឡើងនៅក្នុងការជួបប្រជុំគ្នាប៉ុន្មានដងមកនេះ ហើយនរណាជាអ្នកបង្កបញ្ហានេះ។ អ្នកត្រូវប្រកបគ្នាម្ដងមួយៗរហូតដល់ច្បាស់។ ប្រសិនបើបុគ្គលម្នាក់មិនត្រូវរឹតបន្ដឹងឱ្យខ្លាំងទេ នោះបងប្អូនប្រុសស្រីរបស់អ្នកនឹងមិនយល់ឡើយ ហើយបន្ទាប់មក រឿងនេះនឹងកើតមានសាជាថ្មីម្ដងទៀត។ ភ្នែកខាងវិញ្ញាណរបស់អ្នកត្រូវបានបិទ។ ភាគច្រើននៃអ្នករាល់គ្នាគឺជាមនុស្សខ្វាក់! បន្ថែមលើនេះ អស់អ្នកណាដែលអាចមើលឃើញ មានការធ្វេសប្រហែសអំពីរឿងនេះណាស់។ ពួកគេពុំក្រោកឈរ និងនិយាយវាឡើងមកទេ ហើយពួកគេក៏ជាមនុស្សខ្វាក់ដែរ។ អស់អ្នកណាដែលមើលឃើញ ប៉ុន្តែមិនព្រមនិយាយចេញមក គឺជាមនុស្សគ។ នៅទីនេះ មានមនុស្សជាច្រើនដែលជាជនពិការ» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះធ្វើឱ្យខ្ញុំពិបាកចិត្តជាខ្លាំង។ ខ្ញុំគិតពីរបៀបដែលបងបារបារ៉ានិយាយចាកប្រធានក្នុងការប្រកបគ្នារបស់គាត់ ធ្វើឱ្យខ្ជះខ្ជាយពេលរបស់គេគ្រប់គ្នា និងប៉ះពាល់ដល់ប្រសិទ្ធភាពនៃការជួបជុំ តែខ្ញុំគ្រាន់តែមើលដោយស្ងៀមស្ងាត់ប៉ុណ្ណោះ។ ខ្ញុំបន្តរិះគិតថា៖ «ខ្ញុំដឹងយ៉ាងច្បាស់ថា បងបារបារ៉ានិយាយចាកប្រធាន ម៉េចក៏ខ្ញុំមិនការពារជីវិតពួកជំនុំ? ម៉េចក៏ខ្ញុំជ្រើសរើសបន្តនៅស្ងៀម និងធ្វើជាអ្នកផ្គាប់ចិត្តមនុស្ស?» ទីមួយ ខ្ញុំមិនច្បាស់ថា ទង្វើរបស់បងបារបារ៉ាជាការលើកតម្កើងខ្លួន និងការសម្ញែងឡើយ។ ពិតណាស់ គាត់មានបទពិសោធខ្លះក្នុងការផ្សាយដំណឹងល្អមែន ហើយការប្រកបគ្នាពីបទពិសោធទាំងនេះ អាចផ្ដល់ប្រយោជន៍ដល់អ្នកដទៃ ដូច្នេះ ការប្រកបគ្នារបស់គាត់បែបនេះ អាចចាត់ទុកជាការសម្ញែងដែរទេ? ទីពីរ ខ្ញុំបារម្ភថា ខ្ញុំមើលមិនច្បាស់ ខ្លាចថា ការនិយាយរបស់ខ្ញុំ នឹងធ្វើឱ្យគាត់ទើសទាល់ ខ្លាចអ្នកដទៃគិតថា ខ្ញុំកំពុងនិយាយចេញពីចិត្តច្រណែន។
នៅឯការប្រជុំថ្ងៃបន្ទាប់ ខ្ញុំបានលើកឡើងពីក្ដីបារម្ភខ្ញុំ និងសុំជំនួយពីបងប្អូនស្រីៗពីរបីនាក់ទៀត។ យើងបានអានអត្ថបទមួយចេញពីបន្ទូលព្រះជាមួយគ្នា៖ «ការលើកសរសើរ និងការធ្វើទីបន្ទាល់ចំពោះខ្លួនឯង ការសម្ញែងខ្លួន ការព្យាយាមធ្វើឱ្យមនុស្សសរសើរពួកគេ មនុស្សពុករលួយអាចធ្វើរឿងទាំងនេះបាន។ នេះជារបៀបដែលមនុស្សប្រតិកម្មតាមសភាវគតិ នៅពេលដែលពួកគេត្រូវបានគ្រប់គ្រងដោយធម្មជាតិបែបសាតាំងរបស់ពួកគេ ហើយវាជារឿងទូទៅសម្រាប់មនុស្សជាតិពុករលួយទាំងអស់។ តើមនុស្សតែងតែលើកសរសើរ និងធ្វើទីបន្ទាល់ចំពោះខ្លួនឯងដោយវិធីណា? ធ្វើដូចម្ដេចទើបពួកគេសម្រេចបាននូវគោលបំណងនេះ? ពួកគេធ្វើបន្ទាល់អំពីកិច្ចការច្រើនប៉ុនណាដែលពួកគេបានធ្វើ អំពីទុក្ខលំបាកច្រើនប៉ុនណាដែលពួកគេបានជួបប្រទះ អំពីការលះបង់ខ្លួនច្រើនប៉ុនណាដែលពួកគេបានធ្វើ និងអំពីតម្លៃដែលពួកគេបានលះបង់។ ពួកគេប្រើប្រាស់របស់ទាំងនេះជាដើមទុន ដែលពួកគេលើកសរសើរខ្លួនឯង ដែលផ្ដល់ឱ្យពួកគេនូវទីកន្លែងកាន់តែសុវត្ថិភាព កាន់តែរឹងមាំ និងកាន់តែខ្ពស់ជាងមុននៅក្នុងគំនិតរបស់មនុស្ស ដើម្បីឱ្យមនុស្សកាន់តែច្រើនផ្ដល់តម្លៃ សរសើរ គោរព និងថែមទាំងលើកតម្កើង ស្រឡាញ់យ៉ាងជ្រាលជ្រៅ និងដើរតាមពួកគេទៀតផង។ ដើម្បីសម្រេចគោលបំណងនេះ មនុស្សធ្វើរឿងជាច្រើនពីសម្បកក្រៅដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ប៉ុន្តែតាមពិត គឺលើកតម្កើង និងធ្វើបន្ទាល់ពីខ្លួនពួកគេវិញទេ។ តើការធ្វើបែបនេះសមហេតុផលដែរឬទេ? ពួកវាហួសពីព្រំដែននៃភាពសមហេតុផល។ មនុស្សទាំងនេះគ្មានភាពអាម៉ាស់ឡើយ៖ ពួកគេធ្វើទីបន្ទាល់យ៉ាងឥតក្រែងរអែងចំពោះអ្វីដែលពួកគេបានធ្វើសម្រាប់ព្រះជាម្ចាស់ និងចំពោះកម្រិតដែលពួកគេបានរងទុក្ខសម្រាប់ទ្រង់។ ពួកគេថែមទាំងសម្ញែងអំណោយទាន ទេពកោសល្យ បទពិសោធ ជំនាញពិសេសរបស់ពួកគេ បច្ចេកទេសដ៏ឆ្លាតវៃរបស់ពួកគេក្នុងការប្រព្រឹត្តខ្លួន មធ្យោបាយដែលពួកគេប្រើដើម្បីលេងសើចជាមួយមនុស្ស ជាដើម ។ល។ វិធីសាស្ត្ររបស់ពួកគេក្នុងការលើកសរសើរ និងធ្វើទីបន្ទាល់ចំពោះខ្លួនឯង គឺដើម្បីសម្ញែងខ្លួន និងមើលងាយអ្នកដទៃ។ ពួកគេក៏លាក់លៀម និងបិទបាំងខ្លួនឯងផងដែរ ដោយលាក់បាំងភាពទន់ខ្សោយ ចំណុចខ្វះខាត និងភាពខ្វះចន្លោះរបស់ខ្លួនមិនឱ្យគេឃើញ ដើម្បីឱ្យគេឃើញតែភាពវៃឆ្លាតរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេថែមទាំងមិនហ៊ានប្រាប់មនុស្សដទៃទៀតផង នៅពេលដែលពួកគេមានអារម្មណ៍អវិជ្ជមាន។ ពួកគេខ្វះភាពក្លាហានក្នុងការបើកចំហ និងធ្វើការប្រកបគ្នាជាមួយមនុស្ស ហើយនៅពេលដែលពួកគេធ្វើអ្វីមួយខុស ពួកគេធ្វើអស់លទ្ធភាពក្នុងការលាក់បាំងវា ឬបិទបាំងវា។ ពួកគេមិនដែលលើកឡើងពីគ្រោះថ្នាក់ដែលពួកគេបង្កឡើងចំពោះកិច្ចការពួកជំនុំឡើយ អំឡុងពេលបំពេញភារកិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេចូលរួមចំណែកបន្តិចបន្តួច ឬសម្រេចបានជោគជ័យបន្តិចបន្តួចមួយចំនួន ពួកគេប្រញាប់អួតសម្ញែង។ ពួកគេពិតជាចង់ឱ្យពិភពលោកទាំងមូលដឹងថា ពួកគេមានសមត្ថភាពខ្លាំងប៉ុនណាណាស់ ពួកគេមានគុណសម្បត្តិខ្ពស់បែបណា ពួកគេលេចធ្លោរបែបណា និងប្រសើរជាងមនុស្សធម្មតាបែបណាឡើយ។ តើនេះមិនមែនជារបៀបក្នុងការលើកសរសើរ និងធ្វើ បន្ទាល់ពីខ្លួនឯងទេឬអី?» («ចំណុចទីបួន៖ ពួកគេលើកសរសើរ និងធ្វើទីបន្ទាល់អំពីខ្លួនឯង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈការបើកសម្ដែងពីបន្ទូលព្រះ ខ្ញុំយល់ថា ទីសម្គាល់មួយអំពីពួកទទឹងនឹងព្រះគ្រីស្ទដែលលើកតម្កើងខ្លួន គឺជាការដែលពួកគេបង្អួតពីអំណោយទាន ចំណុចខ្លាំង ការរួមចំណែក និងសមិទ្ធផលរបស់ខ្លួននៅមុខអ្នកដទៃ ដើម្បីធ្វើឱ្យគេគិតថា ខ្លួនមានទេពកោសល្យ និងសមត្ថភាព ហើយទទួលបានការគោរព និងការកោតសរសើរពីពួកគេ។ ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់ពីព្រះ គឺជារឿងវិជ្ជមាន។ ជាមួយចំណុចខ្លាំងរបស់គាត់ជាអ្នកផ្សាយដំណឹងល្អ បើបងបារបារ៉ាអាចប្រកបគ្នាពីការលំបាកដែលគាត់ជួប របៀបដែលគាត់បានពឹងអាងលើព្រះ និងដកពិសោធន៍ពីកិច្ចការរបស់ទ្រង់ អ្វីដែលគាត់ទទួលបាន និងរៀនសូត្រពីការនេះ និងផ្លូវអនុវត្តន៍ល្អៗដែលគាត់សង្ខេបបាន នោះទើបជាការប្រកបគ្នាដែលមានប្រយោជន៍។ តែបងបារបារ៉ានិយាយតែពីរបៀបដែលគាត់នាំមនុស្សជាច្រើនឱ្យជឿព្រះ ថាគាត់រងទុក្ខខ្លាំងកម្រិតណា គាត់បានលះបង់ច្រើនបែបណា តែដោយស្ដាប់ពីបទពិសោធរបស់គាត់ គ្មាននរណាទទួលបានការយល់ដឹងកាន់តែច្រើនពីព្រះ ឬមានភាពច្បាស់លាស់ពីរបៀបអនុវត្ត ឬដោះស្រាយបញ្ហាផ្សេងៗឡើយ។ ផ្ទុយទៅវិញ ពួកគេបានត្រឹមរៀនថែមទៀតអំពីគាត់ និងដឹងថា គាត់មានអំណោយទាន និងគុណសម្បត្តិក្នុងការផ្សាយដំណឹងល្អ ព្រមទាំងក្លៀវក្លាជាងអ្នកដទៃប៉ុណ្ណោះ។ គ្រប់គ្នាសរសើរ និងច្រណែនគាត់ ហើយយល់ថា ខ្លួនគ្មានគុណសម្បត្តិគ្រប់គ្រាន់ឡើយ។ ខ្ញុំឃើញថា លទ្ធផលចេញពីការសម្ញែង និងការលើកតម្កើង និងការធ្វើបន្ទាល់ពីព្រះ គឺមិនដូចគ្នាទេ។ តាមរយៈការប្រកបគ្នា វាបានបញ្ជាក់ពីទស្សនៈមុនៗរបស់ខ្ញុំ ហើយខ្ញុំច្បាស់ថា សម្ដីបងបារបារ៉ាភាគច្រើន មិនបានធ្វើបន្ទាល់ពីព្រះនោះទេ តែដើម្បីតម្កើងខ្លួន និងអួតសម្ញែងប៉ុណ្ណោះ។ គាត់កំពុងបើកសម្ដែងពីនិស្ស័យពួកទទឹងនឹងព្រះគ្រីស្ទ ដែលធ្វើឱ្យព្រះស្អប់ និងខ្ពើមរអើមជាខ្លាំង។ បងស្រីក៏រំឭកខ្ញុំដែរថា បងបារបារ៉ាប្រហែលមិនទាន់ដឹងពី និស្ស័យពុករលួយដែលគាត់កំពុងបើកសម្ដែងនោះឡើយ ហើយដោយឃើញបែបនេះ យើងគួរតែប្រាប់គាត់ដោយចេញពីសេចក្ដីស្រឡាញ់។ យើងមិនអាចធ្វើជាអ្នកផ្គាប់ចិត្តមនុស្ស ដើម្បីគ្រាន់តែការពារទំនាក់ទំនងរបស់យើងទេ។ សម្ដីរបស់បងស្រីធ្វើឱ្យខ្ញុំអាម៉ាស់ជាខ្លាំង ហើយខ្ញុំសម្រេចចិត្តប្រកបគ្នាជាមួយបងបារបារ៉ាឱ្យបានកាន់តែឆាប់។
បន្ទាប់ពីការប្រជុំចប់ ចិត្តខ្ញុំនៅមិនស្ងប់ឡើយ។ កាលលើកមុន ខ្ញុំបានឃើញបញ្ហារបស់បងបារបារ៉ា តែមិនហ៊ានលើកបញ្ហាទាំងនោះប្រាប់គាត់ ទោះបីខ្ញុំនិយាយអ្វីម្យ៉ាងក៏ដោយ ក៏ខ្ញុំគ្រាន់តែនិយាយត្រួសៗពីបញ្ហា ដោយមិនសម្រេចបានផលអ្វីដែរ មានន័យថា បងបារបារ៉ាមិនបានឆ្លុះបញ្ចាំងពិតប្រាកដ ឬបានដឹងពីបញ្ហារបស់គាត់ឡើយ។ ពេលគិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍មិនស្រួលទេ និងយល់ថាខ្លួនបានធ្វើខុស ហើយខ្ញុំចេះតែសួរខ្លួនឯងថា៖ «តាមធម្មតា ខ្ញុំនិយាយលេងសើចជាមួយបងបារបារ៉ា និងប្រាប់គាត់គ្រប់រឿង ចុះហេតុអ្វីខ្ញុំពិបាកលើកឡើងពីបញ្ហាគាត់ខ្លាំងបែបនេះ? ម៉េចក៏ខ្ញុំមិនអាចហាមាត់និយាយបាន?» ខ្ញុំបានអានបន្ទូលព្រះ ដើម្បីស្វែងរក និងឆ្លុះបញ្ចាំង។ «អ្នករាល់គ្នាសុទ្ធតែមានការអប់រំខ្ពស់។ អ្នករាល់គ្នាយកចិត្តទុកដាក់ទៅលើការធ្វើឱ្យពាក្យសម្ដីរបស់អ្នកមានភាពថ្លៃថ្នូរ និងមានភាពប៉ិនប្រសប់ ក៏ដូចជាទៅលើកាយវិការដែលអ្នកនិយាយផងដែរ៖ អ្នកជាមនុស្សឆ្លាតវាងវៃ ហើយបានដឹងថាមិនធ្វើឱ្យខូចសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់អ្នកដទៃឡើយ។ នៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នក អ្នកចេះទុកឱកាសឱ្យមនុស្សសម្រាប់ការប៉ះប៉ូវ។ អ្នកធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍ស្រួលចិត្ត។ អ្នកមិនលាតត្រដាងស្លាកស្នាម ឬចន្លោះប្រហោងរបស់ពួកគេ ហើយអ្នកមិនព្យាយាមធ្វើឱ្យពួកគេឈឺចាប់ ឬបំបាក់មុខពួកគេឡើយ។ នេះគឺជាគោលការណ៍អន្តរបុគ្គល ដែលមនុស្សភាគច្រើនប្រព្រឹត្ត។ តើនេះជាគោលការណ៍ប្រភេទអ្វីទៅ? (ជាការផ្គាប់ចិត្តមនុស្ស ជាការបោកបញ្ឆោត និងវៀចវេរ។) វាជាការសមគំនិត ការមានឧបាយកល ការវៀចវេរ និងការមានស្នៀតបញ្ឆោត។ បង្កប់ពីក្រោយទឹកមុខញញឹមរបស់មនុស្ស គឺជារឿងជាច្រើនដែលព្យាបាទ មានស្នៀតបញ្ឆោត និងគួរឱ្យស្អប់» («សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «អស់អ្នកដែលប្រកាន់ខ្ជាប់តាមគំនិតកណ្តាល គឺអាក្រក់បំផុត។ ពួកគេព្យាយាមមិនបំពាននរណាម្នាក់ឡើយ ពួកគេជាអ្នកផ្គាប់ចិត្តមនុស្ស ពួកគេចូលចុះជាមួយអ្វីៗទាំងឡាយ ហើយគ្មាននរណាម្នាក់អាចឃើញពួកគេធ្វើអ្វីបានទេ។ បុគ្គលបែបនោះ គឺជាសាតាំងរស់!» («មានតែតាមរយៈការអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «នៅក្នុងទស្សនវិជ្ជាសម្រាប់ការរស់នៅ មានគោលការណ៍មួយដែលចែងថា 'ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង'។ នេះមានន័យថា ដើម្បីរក្សាទំនាក់ទំនងល្អ មនុស្សមិនត្រូវនិយាយពីបញ្ហារបស់មិត្តភ័ក្តិខ្លួនឡើយ ទោះបីជាពួកគេមើលឃើញច្បាស់ពីបញ្ហានោះក៏ដោយ។ ពួកគេគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនវាយប្រហារសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬលាតត្រដាងពីភាពខ្វះចន្លោះរបស់អ្នកដទៃ។ ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក លាក់បាំងគ្នាទៅវិញទៅមក សមគំនិតគ្នាទៅវិញទៅមក ហើយទោះបីជាពួកគេដឹងយ៉ាងច្បាស់ថា អ្នកដទៃជាមនុស្សប្រភេទណាក៏ដោយ ក៏ពួកគេមិននិយាយត្រង់ៗនោះដែរ តែប្រើវិធីបោកបញ្ឆោត ដើម្បីរក្សាទំនាក់ទំនងរបស់ពួកគេឱ្យបានល្អ។ ហេតុអ្វីបានជាមនុស្សម្នាក់ចង់រក្សាទំនាក់ទំនងបែបនេះទៅវិញ? នោះគឺដោយសារតែពួកគេមិនចង់បង្កើតសត្រូវនៅក្នុងសង្គមនេះ នៅក្នុងក្រុម បើបង្កើតសត្រូវហើយ នោះមានន័យថា ខ្លួនពួកគេនឹងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ជាញឹកញាប់មិនខាន។ ដោយសារអ្នកមិនដឹងថា មនុស្សណាម្នាក់នឹងធ្វើបាបអ្នកតាមរបៀបណានោះទេ បន្ទាប់ពីអ្នកបានលាតត្រដាងពីចំណុចខ្វះខាតរបស់ពួកគេ ឬធ្វើឱ្យពួកគេឈឺចាប់រួច ហើយពួកគេក៏ក្លាយជាសត្រូវរបស់អ្នក ហើយនៅពេលអ្នកមិនចង់ធ្វើឱ្យខ្លួនអ្នកធ្លាក់ក្នុងស្ថានភាពបែបនេះ ម្ល៉ោះហើយ អ្នកប្រើគោលការណ៍នៃទស្សនវិជ្ជាសម្រាប់ការរស់នៅដែលចែងថា 'មិនត្រូវធ្វើឱ្យមនុស្សអាប់មុខ ហើយមិនត្រូវបកអាក្រាតចំណុចខ្សោយរបស់ពួកគេឡើយ'។ ពេលពិចារណាពីចំណុចនេះ ប្រសិនបើមនុស្សពីរនាក់មានទំនាក់ទំនងបែបនេះ តើពួកគេចាត់ទុកជាមិត្តពិតប្រាកដដែរឬទេ? (អត់ទេ។) ពួកគេមិនមែនជាមិត្តពិតប្រាកដឡើយ កាន់តែមិនមែនជាមនុស្សជំនិតនឹងគ្នាទៀតហើយ។ ដូច្នេះ តើនេះជាទំនាក់ទំនងប្រភេទណាឱ្យប្រាកដទៅ? តើនេះមិនមែនជាទំនាក់ទំនងសង្គមបែបសាមញ្ញធម្មតាទេឬអី? (ពិតមែនហើយ។) នៅក្នុងទំនាក់ទំនងសង្គមបែបនេះ មនុស្សមិនអាចបង្ហាញអារម្មណ៍របស់ពួកគេចេញមកបានទេ មិនអាចសន្ទនាគ្នាស៊ីជម្រៅ មិនអាចនិយាយអ្វីដែលពួកគេចង់និយាយ មិនអាចនិយាយអ្វីចេញពីចិត្តពួកគេ ក៏មិនអាចនិយាយពីបញ្ហារបស់អ្នកដទៃដែលពួកគេមើលឃើញ ឬនិយាយពាក្យដែលផ្តល់ប្រយោជន៍ដល់អ្នកដទៃនោះបានដែរ។ ផ្ទុយទៅវិញ ពួកគេជ្រើសយកពាក្យសម្តីផ្អែមល្ហែមមកនិយាយ ដើម្បីកុំឱ្យអ្នកដទៃឈឺចាប់។ ពួកគេមិនចង់បង្កើតសត្រូវនោះទេ។ គោលដៅនៃការធ្វើបែបនេះ គឺដើម្បីកុំឱ្យមនុស្សដែលនៅជុំវិញខ្លួនពួកគេបង្កការគំរាមកំហែងដល់ពួកគេ។ នៅពេលដែលគ្មាននរណាម្នាក់គំរាមកំហែងដល់ពួកគេ នោះពួកគេនឹងរស់នៅក្នុងភាពសុខស្រួល និងស្ងប់សុខ អ៊ីចឹងមែនដែរឬទេ? តើនេះមិនមែនជាគោលដៅរបស់មនុស្សក្នុងការផ្សព្វផ្សាយឃ្លាថា 'មិនត្រូវធ្វើឱ្យមនុស្សអាប់មុខ ហើយមិនត្រូវបកអាក្រាតចំណុចខ្សោយរបស់ពួកគេឡើយ' ទេឬអី? (មែនហើយ។) ច្បាស់ណាស់ថា នេះគឺជាវិធីរស់រាន្តដែលមានកលល្បិចបោកបញ្ឆោត ដោយមានធាតុនៃការការពារខ្លួន និងមានគោលដៅដើម្បីថែរក្សាការពារខ្លួនពួកគេ។ មនុស្សដែលរស់នៅបែបនេះ គ្មានមនុស្សជំនិតទេ គ្មានមិត្តជិតស្និទ្ធដែលពួកគេអាចនិយាយប្រាប់រឿងអាថ៌កំបាំងឡើយ។ ពួកគេប្រយ័ត្នប្រយែងចំពោះគ្នាទៅវិញទៅមក ហើយចេះគិតគូរថ្លឹងថ្លែង និងមានយុទ្ធសាស្ត្រ ម្នាក់ៗទាញយកប្រយោជន៍ដែលពួកគេត្រូវការពីទំនាក់ទំនងបែបនេះ។ តើនេះមិនមែនដូច្នោះទេឬអី? ចំណុចសំខាន់នៃគោលដៅដែលថា 'មិនត្រូវធ្វើឱ្យមនុស្សអាប់មុខ ហើយមិនត្រូវបកអាក្រាតចំណុចខ្សោយរបស់ពួកគេឡើយ' គឺដើម្បីកុំឱ្យប៉ះពាល់ និងមិនបង្កើតសត្រូវជាមួយអ្នកដទៃ ដើម្បីការពារខ្លួនពួកគេ ដោយមិនធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ។ នេះគឺជាបច្ចេកទេស និងវិធីសាស្រ្តដែលជ្រើសយកមកប្រើ ដើម្បីកុំឱ្យខ្លួនពួកគេរងការឈឺចាប់។ ពេលពិនិត្យមើលពីទិដ្ឋភាពផ្សេងៗនៃសារជាតិនេះ តើតម្រូវការកើតចេញពីគុណធម៌របស់មនុស្សដែលថា 'មិនត្រូវធ្វើឱ្យមនុស្សអាប់មុខ ហើយមិនត្រូវបកអាក្រាតចំណុចខ្សោយរបស់ពួកគេឡើយ' នេះ ជាគោលគំនិតថ្លៃថ្នូរដែរឬទេ? វិជ្ជមានដែរឬទេ? (អត់ទេ។) ដូច្នេះ តើឃ្លានេះកំពុងបង្រៀនមនុស្សអ្វីខ្លះ? បង្រៀនថា អ្នកមិនគួរធ្វើឱ្យនរណាម្នាក់ពិបាកចិត្ត ឬឈឺចាប់ឡើយ បើមិនដូច្នេះទេ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលត្រូវរងការឈឺចាប់មិនខាន ហើយក៏បង្រៀនដែរថា អ្នកមិនគួរទុកចិត្តមនុស្សណាម្នាក់ឡើយ។ ប្រសិនបើអ្នកធ្វើឱ្យមិត្តល្អណាម្នាក់របស់អ្នកឈឺចាប់ នោះមិត្តភាពនេះនឹងចាប់ផ្តើមផ្លាស់ប្តូរស្ងាត់ៗបន្តិចម្តងៗ។ ពួកគេនឹងផ្លាស់ប្តូរពីមិត្តល្អ មិត្តជិតស្និទ្ធរបស់អ្នក ទៅជាមនុស្សមិនស្គាល់គ្នាដែលដើរកាត់គ្នានៅតាមផ្លូវ ឬជាសត្រូវរបស់អ្នក។ ... ដូច្នេះ តើចុងក្រោយ អ្វីដែលឃ្លានេះបង្រៀនមនុស្ស នឹងសម្រេចបានលទ្ធផលអ្វីខ្លះ? តើឃ្លានេះធ្វើឱ្យមនុស្សកាន់តែស្មោះត្រង់ ឬកាន់តែបោកបញ្ឆោត? វាធ្វើឱ្យមនុស្សកាន់តែបោកបញ្ឆោតទៅវិញទេ។ ចិត្តរបស់មនុស្សកាន់តែឃ្លាតឆ្ងាយពីគ្នា គម្លាតរវាងមនុស្សកាន់តែធំ ហើយទំនាក់ទំនងរបស់មនុស្សកាន់តែស្មុគស្មាញ។ នេះមានន័យថា ទំនាក់ទំនងក្នុងសង្គមរបស់មនុស្ស ក៏កាន់តែស្មុគស្មាញដែរ។ ការសន្ទនាគ្នារបស់មនុស្សចាប់ផ្តើមថយចុះបន្តិចម្តងៗ ហើយវាបង្កើតឱ្យមានផ្នត់គំនិតនៃការប្រយ័ត្នប្រយែងចំពោះគ្នាទៅវិញទៅមក។ តើទំនាក់ទំនងរបស់មនុស្សអាចប្រព្រឹត្តទៅដោយធម្មតាតាមរបៀបនេះបានដែរឬទេ? តើបរិយាកាសសង្គមនឹងមានភាពប្រសើរឡើងដែរឬទេ? (អត់ទេ។) ដូច្នោះហើយ ឃ្លាដែលថា 'មិនត្រូវធ្វើឱ្យមនុស្សអាប់មុខ ហើយមិនត្រូវបកអាក្រាតចំណុចខ្សោយរបស់ពួកគេឡើយ' គឺពិតជាមិនត្រឹមត្រូវនោះទេ។ ការបង្រៀនមនុស្សតាមរបៀបនេះ មិនអាចធ្វើឱ្យពួកគេរស់នៅក្នុងភាពជាមនុស្សធម្មតាបានទេ។ ជាងនេះទៅទៀត វាមិនអាចធ្វើឱ្យមនុស្សមានភាពស្មោះត្រង់ ទៀងត្រង់ ឬឥតលាក់លៀមបានឡើយ។ ដាច់ខាត វាមិនអាចសម្រេចបានផលវិជ្ជមាននោះទេ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈការអានបន្ទូលព្រះ ខ្ញុំឃើញថា ខ្ញុំបានអាងលើទស្សនវិជ្ជារស់នៅបែបសាតាំងអំពីរបៀបដែលខ្ញុំមានទំនាក់ទំនងជាមួយបងបារបារ៉ា ដូចជា «ការមិននិយាយពីកំហុសកល្យាណមិត្ត រក្សាមិត្តភាពល្អ និងយូរអង្វែង»។ «មិននិយាយពីចំណុចខ្វះខាតគេ» ហើយ «កើនមិត្តម្នាក់ គឺកើនបានផ្លូវមួយ»។ តាំងពីដើមមក ខ្ញុំតែងចាត់ទុកទស្សនវិជ្ជាទាំងនេះ ជាគោលការណ៍ទាក់ទងអ្នកដទៃ។ ខ្ញុំគិតថា ការប្រព្រឹត្តបែបនេះ គឺជាផ្លូវតែមួយគត់ ដើម្បីថែរក្សាទំនាក់ទំនងអន្តរបុគ្គល មិនប៉ះពាល់អ្នកដទៃ និងមិននាំរឿងដាក់ខ្លួន។ តាមរយៈការបើកសម្ដែងពីបន្ទូលព្រះ ចុងក្រោយ ខ្ញុំឃើញថា ទស្សនវិជ្ជាទាំងនេះ ជាវិធីរស់នៅបែបលាក់ពុត បោកបញ្ឆោត និងវៀចវេរ វាធ្វើឱ្យមនុស្សការពារខ្លួន និងរារាំងមិនឱ្យមានការរាប់អានគ្នាដោយចិត្តស្មោះ ហើយក៏មិនឱ្យមានការស្រឡាញ់គ្នាផងដែរ។ ទោះទាក់ទងគ្នាបែបនេះ មិនប៉ះពាល់អ្នកដទៃ ឬនាំរឿងដាក់ខ្លួនក៏ដោយ ក៏វារារាំងយើងមិនឱ្យមានមិត្តពិត និងមានតែធ្វើឱ្យមនុស្សកាន់តែក្លែងក្លាយ និងបោកបញ្ឆោតប៉ុណ្ណោះ។ ខ្ញុំក៏ចាប់ផ្ដើមយល់ដែរថា ពេលទាក់ទងជាមួយអ្នកដទៃ យើងគួរតែស្មោះត្រង់ ពេលយើងឃើញគេមានបញ្ហា យើងគួរមានចិត្តអាណិតអាសូរ ជួយគេតាមលទ្ធភាព។ ទោះពេលនោះ គេទទួលយកមិនបាន និងយល់ខុសមកលើយើងក្ដី ក៏យើងត្រូវប្រកាន់តាមគោលការណ៍ជានិច្ច ហើយដោះស្រាយបញ្ហានោះ ដោយចេតនាត្រឹមត្រូវ។ សម្រាប់អ្នកដែលទទួលយកការពិត ពេលពួកគេទទួលការដោះស្រាយ ទោះបីពួកគេមានអារម្មណ៍អាម៉ាស់បណ្ដោះអាសន្ន និងមិនអាចទទួលយកក៏ដោយ ក្រោយមក ក៏ពួកគេអាចស្វែងរកសេចក្តីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯងដែរ។ ពួកគេនឹងមិនគ្រាន់តែមិនឈ្នានីសអ្នកដទៃប៉ុណ្ណោះទេ តែពួកគេក៏នឹងដឹងគុណអ្នកដែលបានកែតម្រូវពួកគេដែរ។ ខ្ញុំគិតឡើងវិញពីទំនាក់ទំនងរបស់ខ្ញុំជាមួយបងបារបារ៉ា។ មានពេលជាច្រើនដងដែលខ្ញុំបានឃើញយ៉ាងច្បាស់ថា គាត់សម្ញែងនៅមុខអ្នកដទៃ និងឃើញថា អ្នកដទៃបានលើកតម្កើងគាត់ តែខ្ញុំខ្លាចថា ការលើកឡើងពីបញ្ហារបស់គាត់ នឹងធ្វើឱ្យប៉ះពាល់ដល់អំនួតគាត់ ហើយខ្លាចគាត់លែងរាប់អានខ្ញុំនៅថ្ងៃក្រោយ។ ដូច្នេះ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយគាត់ ខ្ញុំគ្រាន់តែមើលមិននិយាយអ្វីប្រាប់គាត់ ឬក៏ជួយគាត់ ពេលគាត់បើកសម្ដែងសេចក្តីពុករលួយដែរ នេះមានន័យថា គាត់មិនបានឆ្លុះបញ្ចាំង និងមិនស្គាល់ពីបញ្ហារបស់ខ្លួនឡើយ ហើយក្រោយមក គាត់ត្រូវបន្តដើរតាមផ្លូវចាស់របស់ខ្លួនដដែល។ ខ្ញុំឃើញថា ការរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនេះ ខ្ញុំចង់ការពារតែទំនាក់ទំនងរបស់យើងប៉ុណ្ណោះ ដើម្បីឱ្យបងបារបារ៉ានិយាយថា ខ្ញុំជាបុគ្គលម្នាក់ចេះយល់ចិត្ត និងយល់អារម្មណ៍គាត់។ ខ្ញុំមិនបានគិតគូរពីច្រកចូលទៅក្នុងជីវិតរបស់គាត់ឡើយ។ បើខ្ញុំលើកឡើងពីបញ្ហាដែលខ្ញុំបានឃើញ ប្រាប់គាត់កាន់តែឆាប់ គាត់អាចនឹងមានការយល់ដឹងខ្លះអំពីនិស្ស័យពុករលួយរបស់ខ្លួន និងមិននិយាយរឿងគ្មានហេតុផលបែបនេះ ក្នុងអំឡុងការជួបជុំឡើយ។ ខ្ញុំក្លាយជាអ្នកផ្គាប់ចិត្តមនុស្ស ដើម្បីការពារទំនាក់ទំនងរបស់យើង! នេះពិតជាឥរិយាបថដ៏គ្រោះថ្នាក់ណាស់! ក្រោយមក ខ្ញុំបានគិតដល់បងស្រីម្នាក់ទៀត ដែលខ្ញុំទាក់ទងជាមួយ។ ខ្ញុំឃើញថា គាត់តែងបំពេញភារកិច្ចបែបបង្គ្រប់កិច្ច និងឃើញទៀតថា ពេលអ្នកផ្សេងលើកឡើងពីបញ្ហាទាំងនោះប្រាប់គាត់ គាត់ប្រកែកមិនទទួលយកទេ។ ខ្ញុំចង់ប្រកបគ្នាជាមួយគាត់ ដើម្បីជួយគាត់ឆ្លុះបញ្ចាំងពីខ្លួនឯង តែខ្ញុំគិតថា គាត់មានវ័យចំណាស់ បើខ្ញុំនិយាយពីបញ្ហាគាត់ ខ្ញុំនឹងប៉ះពាល់អំនួតគាត់ រួចគាត់នឹងគិតថា ខ្ញុំអត់ចិត្ត។ ដូច្នេះ ខ្ញុំគ្រាន់តែបិទភ្នែកមើលមិនឃើញពីបញ្ហារបស់គាត់ និងបន្តធ្វើជានិយាយលេងសើច និងរាក់ទាក់ជាមួយគាត់ដដែល។ ក្រោយគាត់ត្រូវបានបណ្ដេញចេញ ព្រោះតែការបំពេញភារកិច្ចបែបបង្គ្រប់កិច្ច ទើបខ្ញុំស្ដាយក្រោយ ដែលមិនបានជួយគាត់ឱ្យបានឆាប់ជាងនេះ។ ទាល់តែគាត់ជិតចាកចេញ ទើបខ្ញុំប្រកបគ្នាជាមួយគាត់ពីបញ្ហាដែលខ្ញុំបានឃើញ។ ទោះបីគាត់ទទួលស្គាល់ពីបញ្ហារបស់គាត់ក៏ដោយ ក៏គាត់បានស្ដីបន្ទោសខ្ញុំ ដែលមិនបានប្រាប់គាត់ឱ្យបានឆាប់ជាងនេះ និងថា បើគាត់អាចកែកុនផ្លូវរបស់ខ្លួនឆាប់ជាងនេះ នោះគាត់ប្រហែលមិនត្រូវគេបណ្ដេញចេញឡើយ។ គិតដល់ចំណុចនេះ ទើបខ្ញុំឃើញថា ការរស់នៅតាមទស្សនវិជ្ជាទាំងនេះ និងធ្វើជាអ្នកផ្គាប់ចិត្តមនុស្ស មិនដូចគ្នានឹងការធ្វើជាមនុស្សល្អស្មោះត្រង់ឡើយ។ វាមិនបង្ហាញពីភាពស្មោះសរ ឬចិត្តអាណិតអាសូរចំពោះអ្នកដទៃទេ ផ្ទុយទៅវិញ វាអាត្មានិយម និងបោកបញ្ឆោត។ ខ្ញុំកំពុងរស់នៅតាមនិស្ស័យបែបសាតាំង និងធ្វើឱ្យព្រះស្អប់ខ្ពើម។ បងបារបារ៉ាតែងតែនិយាយត្រង់ៗជាមួយខ្ញុំ តែខ្ញុំបែរជាអាងលើទស្សនវិជ្ជាទាំងនេះ ក្នុងពេលទាក់ទងជាមួយគាត់ ហើយមិនបានអនុវត្តសេចក្តីពិតឡើយ។ ខ្ញុំគិតតែធ្វើយ៉ាងណាកុំឱ្យប៉ះពាល់គាត់ និងរក្សាមុខមាត់ខ្ញុំឱ្យល្អ ហើយពេលខ្ញុំឃើញគាត់បើកសម្ដែងសេចក្តីពុករលួយ ខ្ញុំមិនអើពើទេ។ ដោយប្រព្រឹត្តបែបនេះ តើខ្ញុំអាចហៅខ្លួនជាមិត្តល្អដែរឬទេ? ខ្ញុំឃើញថា «ការធ្វើមិនដឹងមិនឮចំពោះកំហុសរបស់មិត្តល្អ ធ្វើឱ្យទំនាក់ទំនងល្អ និងស្ថិតស្ថេរបានយូរ» គឺជាទស្សនៈក្លែងក្លាយរបស់សាតាំង ហើយខ្ញុំលែងចង់រស់នៅតាមទស្សនៈនេះទៀតហើយ។
នៅក្នុងការឆ្លុះបញ្ចាំងរបស់ខ្ញុំ ខ្ញុំដឹងថា មានហេតុផលមួយទៀតដែលធ្វើឱ្យខ្ញុំមិនហ៊ានលើកឡើងពីបញ្ហារបស់បងបារបារ៉ា៖ ខ្ញុំមានទស្សនៈខុសឆ្គង។ ខ្ញុំតែងគិតថា ការលើកឡើងពីបញ្ហារបស់គេ គឺជាការលាតត្រដាងពីកំហុសរបស់គេ ធ្វើឱ្យគេបាក់អំនួត ដូចធ្វើឱ្យគេអន់ចិត្តនឹងយើងដែរ និងយល់ថា នេះជាទង្វើដែលគេមិនត្រេកអរជាមួយទេ។ ដូច្នេះ ជាមួយបងបារបារ៉ា ខ្ញុំតែងខ្លាចថា គាត់នឹងអន់ចិត្ត បើខ្ញុំលើកឡើងពីបញ្ហារបស់គាត់ និងខ្លាចថា វានឹងធ្វើឱ្យខូចទំនាក់ទំនងរបស់យើង ដែលធ្វើឱ្យវាពិបាកខ្លាំងក្នុងការអនុវត្តសេចក្តីពិត។ ដូច្នេះ ខ្ញុំបានស្វែងរកព្រះ ដោយទូលសុំឱ្យទ្រង់ណែនាំខ្ញុំក្នុងការដោះស្រាយបញ្ហារបស់ខ្ញុំនេះ។
នៅក្នុងការស្វែងរក ខ្ញុំបានអានបន្ទូលព្រះទាំងនេះ។ «ព្រះជាម្ចាស់តម្រូវមកថា មនុស្សត្រូវតែប្រាប់ការពិត គិតអ្វីនិយាយហ្នឹង ហើយមិនត្រូវលេងល្បិច បំភាន់ សើចចំអក ប្រមាថ ឡកឡាយ បង្ខិតបង្ខំ លាតត្រដាងចំណុចខ្សោយ ឬធ្វើឱ្យពួកគេឈឺចាប់នោះទេ។ តើចំណុចទាំងអស់នេះ មិនមែនជាគោលការណ៍នៃការនិយាយស្ដីទេឬអី? តើការនិយាយថា មនុស្សម្នាក់មិនគួរលាតត្រដាងពីចំណុចខ្សោយរបស់អ្នកដទៃ មានន័យដូចម្ដេច? មានន័យថា មិនត្រូវប្រឹងជីកបើកកកាយរឿងអាក្រក់ៗរបស់អ្នកដទៃឡើយ។ មិនត្រូវប្រកាន់កំហុស ឬចំណុចខ្វះខាតរបស់គេពីអតីតកាល ដើម្បីវិនិច្ឆ័យ ឬថ្កោលទោសពួកគេឡើយ។ យ៉ាងហោចណាស់ ក៏អ្នកគួរធ្វើបែបនេះដែរ។ ខាងផ្នែកវិជ្ជមានវិញ តើការនិយាយក្នុងន័យស្ថាបនានេះ ត្រូវសម្ដែងចេញមកតាមរបៀបណា? សំខាន់គឺការលើកទឹកចិត្ត ការតម្រង់ទិស ការណែនាំ ការដាស់តឿន ការយោគយល់ និងការកម្សាន្តចិត្ត។ ម្យ៉ាងទៀត ក្នុងករណីពិសេសខ្លះ វាជាការចាំបាច់ដែលត្រូវលាតត្រដាងកំហុសរបស់មនុស្ស ហើយដោះស្រាយ និងលួសកាត់ពួកគេដោយផ្ទាល់ ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងអំពីសេចក្តីពិត និងមានបំណងចង់ប្រែចិត្ត។ មានតែបែបនេះទេ ទើបអាចសម្រេចបានលទ្ធផល។ ការអនុវត្តបែបនេះជាប្រយោជន៍ដ៏ធំសម្រាប់មនុស្ស ជាការជួយដល់ពួកគេយ៉ាងពិតប្រាកដ ហើយជាការកែលម្អដល់ពួកគេ តើអ៊ីចឹងមែនទេ? ... សរុបសេចក្ដីមក តើការនិយាយស្ដីមានបង្កប់គោលការណ៍អ្វីនៅពីក្រោយដែរ? គឺគោលការណ៍នេះឯង៖ ត្រូវនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់អ្នក ហើយនិយាយពីបទពិសោធពិតរបស់អ្នក និងអ្វីដែលអ្នកគិតក្នុងចិត្ត។ ពាក្យសម្តីទាំងនេះមានប្រយោជន៍បំផុតសម្រាប់មនុស្ស ជាការទំនុកបម្រុងដល់មនុស្ស ជាការជួយដល់មនុស្ស ហើយជាសម្ដីវិជ្ជមាន។ កុំនិយាយពាក្យសម្តីមិនពិត ពាក្យសម្តីទាំងឡាយណាដែលមិនផ្តល់ប្រយោជន៍ ឬកែលម្អមនុស្សឱ្យសោះ។ បែបនេះនឹងចៀសវាងមិនធ្វើបាបពួកគេ ឬធ្វើឱ្យពួកគេប្រព្រឹត្តកំហុស ធ្វើឱ្យពួកគេធ្លាក់ចូលទៅក្នុងភាពអវិជ្ជមាន និងមានឥទ្ធិពលអវិជ្ជមាន។ អ្នកត្រូវតែនិយាយរឿងដែលវិជ្ជមាន។ អ្នកត្រូវខិតខំជួយមនុស្សឱ្យបានច្រើនតាមដែលអ្នកអាចជួយបាន ដើម្បីជាប្រយោជន៍ដល់ពួកគេ ដើម្បីទំនុកបម្រុងដល់ពួកគេ ដើម្បីឱ្យពួកគេមានសេចក្តីជំនឿដ៏ពិតលើព្រះជាម្ចាស់ ហើយអ្នកត្រូវតែបើកឱកាសឱ្យមនុស្សទទួលបានការជួយជ្រោមជ្រែង និងទទួលបានប្រយោជន៍ច្រើនពីបទពិសោធរបស់អ្នកពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបៀបដែលអ្នកដោះស្រាយបញ្ហា និងដើម្បីអាចយល់ពីផ្លូវនៃការដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ និងការចូលទៅក្នុងតថភាពនៃសេចក្តីពិត ដោយអនុញ្ញាតឱ្យពួកគេចូលទៅក្នុងជីវិត និងធ្វើឱ្យជីវិតរបស់ពួកគេរីកចម្រើនធំធាត់។ ទាំងអស់នេះ សុទ្ធតែជាលទ្ធផលនៃពាក្យសម្ដីរបស់អ្នក ដែលមានគោលការណ៍ និងមានលក្ខណៈកែលម្អដល់មនុស្សទាំងអស់» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ «ប្រសិនបើអ្នកមានទំនាក់ទំនងល្អជាមួយបងប្អូនប្រុសស្រីណាម្នាក់ ហើយពួកគាត់សុំឱ្យអ្នកចង្អុលបង្ហាញពីចំណុចមិនល្អដែលពួកគាត់មាន តើអ្នកគួរធ្វើដូចម្តេច? រឿងនេះទាក់ទងនឹងវិធីសាស្រ្តដែលអ្នកប្រើដើម្បីដោះស្រាយបញ្ហានេះ។ ... ដូច្នេះ យោងតាមគោលការណ៍នៃសេចក្តីពិត តើអ្នកគួរដោះស្រាយបញ្ហានេះដោយរបៀបណា? តើសកម្មភាពណាដែលស្របតាមសេចក្តីពិត? តើមានគោលការណ៍ពាក់ព័ន្ធចំនួនប៉ុន្មាន? ទីមួយ យ៉ាងហោចណាស់ ក៏មិនត្រូវធ្វើឱ្យបងប្អូនរវាតចិត្តដែរ។ ដំបូង អ្នកត្រូវពិចារណាពីចំណុចខ្សោយរបស់អ្នកដទៃ និងគិតថាត្រូវនិយាយបែបណាជាមួយពួកគាត់ ដើម្បីកុំឱ្យពួកគាត់រវាតចិត្ត។ យ៉ាងហោចណាស់ ក៏ត្រូវគិតពីចំណុចនេះដែរ។ បន្ទាប់មក ប្រសិនបើអ្នកដឹងថាពួកគាត់គឺជាអ្នកដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ ហើយអាចទទួលយកសេចក្តីពិតបាន ដូច្នេះ នៅពេលដែលអ្នកសម្គាល់ឃើញពួកគាត់មានបញ្ហា អ្នកគួរតែចាប់ផ្តើមជួយពួកគាត់។ ប្រសិនបើអ្នកមិនធ្វើអ្វីសោះ ហើយសើចចំអកដាក់ពួកគាត់ នេះគឺរាប់ថាធ្វើឱ្យពួកគាត់ឈឺចាប់ និងធ្វើបាបពួកគាត់ហើយ។ អ្នកដែលធ្វើបែបនេះ គ្មានសតិសម្បជញ្ញៈ ឬហេតុផលនោះទេ ហើយគេជាមនុស្សមិនស្រឡាញ់អ្នកដទៃសោះឡើយ។ អ្នកណាដែលមានសតិសម្បជញ្ញៈ និងហេតុផលខ្លះ មិនអាចមើលបងប្អូនប្រុសស្រីត្រឹមតែជាតួត្លុកសម្រាប់សើចលេងបានឡើយ។ ពួកគេគួរតែគិតរកវិធីផ្សេងៗដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគាត់វិញ។ ពួកគេគួរតែធ្វើឱ្យបុគ្គលនោះដឹងពីរឿងដែលបានកើតឡើង និងចំណុចដែលគាត់បានធ្វើខុស។ មិនថាគាត់អាចប្រែចិត្តបានឬអត់នោះ វាជារឿងរបស់គាត់ផ្ទាល់ទេ។ យើងនឹងបានរស់នៅតាមទំនួលខុសត្រូវរបស់យើង។ ទោះបីជាពួកគាត់មិនបានប្រែចិត្តនៅពេលនេះក៏ដោយ មិនយូរមិនឆាប់ទេ គង់មានថ្ងៃណាមួយពួកគាត់នឹងភ្ញាក់ដឹងខ្លួនវិញមិនខាន ហើយពួកគាត់នឹងមិនបន្ទោស ឬចោទប្រកាន់យើងឡើយ។ យ៉ាងហោចណាស់ របៀបដែលអ្នកប្រព្រឹត្តដាក់បងប្អូនប្រុសស្រី មិនអាចនៅក្រោមខ្នាតសតិសម្បជញ្ញៈ និងហេតុផលបាននោះទេ។ កុំធ្វើឱ្យខ្លួនអ្នកជំពាក់អ្នកដទៃ ត្រូវជួយពួកគាត់តាមលទ្ធភាពដែលអ្នកអាចជួយបាន។ មនុស្សគួរតែធ្វើបែបនេះឯង។ មនុស្សដែលអាចប្រព្រឹត្តដាក់បងប្អូនប្រុសស្រីដោយក្ដីស្រឡាញ់ និងស្របតាមគោលការណ៍នៃសេចក្ដីពិតបាន គឺជាប្រភេទមនុស្សល្អបំផុត។ ពួកគាត់ក៏ជាមនុស្សមានចិត្តសប្បុរសបំផុតដែរ។ ជាការពិតណាស់ បងប្អូនប្រុសស្រីពិតប្រាកដ គឺជាអ្នកដែលអាចទទួលយកនិងអនុវត្តសេចក្ដីពិតបាន។ ប្រសិនបើមនុស្សម្នាក់ជឿលើព្រះជាម្ចាស់គ្រាន់តែដើម្បីចម្អែតក្រពះរបស់ខ្លួន ឬដើម្បីតែទទួលបានព្រះពរ តែមិនទទួលយកសេចក្តីពិតទេ ដូច្នេះ ពួកគេមិនមែនជាបងប្អូនប្រុសស្រីឡើយ។ អ្នកត្រូវប្រព្រឹត្តដាក់បងប្អូនប្រុសស្រីពិតប្រាកដ ទៅតាមគោលការណ៍នៃសេចក្ដីពិត។ មិនថាពួកគាត់ជឿលើព្រះជាម្ចាស់ដោយរបៀបណា ឬពួកគាត់កំពុងដើរលើផ្លូវណានោះទេ អ្នកគួរតែជួយពួកគាត់តាមរយៈស្មារតីនៃសេចក្ដីស្រឡាញ់។ តើបុគ្គលម្នាក់គួរសម្រេចលទ្ធផលតិចបំផុតប៉ុនណា? ទីមួយ មិនត្រូវធ្វើឱ្យពួកគាត់រវាតចិត្តឡើយ ហើយមិនត្រូវធ្វើឱ្យពួកគាត់ក្លាយជាមនុស្សអវិជ្ជមាននោះទេ។ ទីពីរ ត្រូវជួយពួកគាត់ ហើយធ្វើឱ្យពួកគាត់ឈប់ដើរលើផ្លូវខុសទៀត។ ហើយទីបី គឺត្រូវធ្វើឱ្យពួកគាត់យល់ពីសេចក្តីពិត និងជ្រើសដើរលើផ្លូវត្រូវវិញ។ លទ្ធផលទាំងបីយ៉ាងនេះ អាចសម្រេចទៅបានដោយជួយពួកគាត់តាមរយៈស្មារតីនៃសេចក្តីស្រឡាញ់តែប៉ុណ្ណោះ។ ប្រសិនបើអ្នកគ្មានសេចក្តីស្រឡាញ់ពិតទេ អ្នកមិនអាចសម្រេចបានលទ្ធផលទាំងបីយ៉ាងនេះបានឡើយ ហើយអ្នកអាចសម្រេចលទ្ធផលបានច្រើនបំផុតមួយ ឬពីរយ៉ាងប៉ុណ្ណោះ។ លទ្ធផលទាំងបីយ៉ាងនេះ ក៏ជាគោលការណ៍ទាំងបីសម្រាប់ជួយដល់អ្នកដទៃផងដែរ។ អ្នកដឹងពីគោលការណ៍ទាំងបីនេះ ហើយក៏បានយល់ពីគោលការណ៍ទាំងនេះផងដែរ ប៉ុន្តែតើត្រូវអនុវត្តគោលការណ៍នេះជាក់ស្តែងដោយរបៀបណា? តើអ្នកពិតជាយល់ពីការលំបាករបស់អ្នកដទៃដែរទេ? តើនេះមិនមែនជាបញ្ហាមួយផ្សេងទៀតទេឬអី? អ្នកក៏ត្រូវគិតដែរថា 'តើអ្វីទៅជាប្រភពដើមនៃការលំបាករបស់ពួកគាត់? តើខ្ញុំអាចជួយពួកគាត់បានទេ? ប្រសិនបើកម្ពស់របស់ខ្ញុំនៅទាបពេក ហើយខ្ញុំមិនអាចដោះស្រាយបញ្ហារបស់ពួកគាត់បាន ហើយខ្ញុំនិយាយមិនប្រយ័ត្នប្រយែង នោះខ្ញុំអាចនឹងបង្ហាញផ្លូវខុសដល់ពួកគាត់។ លើសពីនេះទៅទៀត តើមនុស្សម្នាក់នេះមានសមត្ថភាពយល់ពីសេចក្តីពិតបានប៉ុនណា ហើយគេមានគុណសម្បត្តិយ៉ាងណា? តើគេមានគំនិតផ្ទាល់ខ្លួនទេ? តើគេយល់ពីបញ្ហាខាងវិញ្ញាណទេ? តើគេអាចទទួលយកសេចក្តីពិតបានទេ? តើគេដេញតាមសេចក្តីពិតដែរទេ? ប្រសិនបើគេឃើញថា ខ្ញុំមានសមត្ថភាពពូកែជាងគេ ហើយពេលខ្ញុំប្រកបគ្នាជាមួយគេ តើក្នុងចិត្តគេនឹងកើតមានភាពច្រណែន ឬភាពអវិជ្ជមានដែរឬទេ?'។ សំណួរទាំងនេះ សុទ្ធតែត្រូវតែយកមកពិចារណាទាំងអស់។ បន្ទាប់ពីអ្នកបានពិចារណា និងយល់ច្បាស់ពីសំណួរទាំងនេះហើយ សូមទៅប្រកបគ្នាជាមួយបុគ្គលនោះ អានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន ដែលទាក់ទងនឹងបញ្ហារបស់គេ រួចធ្វើឱ្យគេយល់ពីសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្វែងរកផ្លូវដើម្បីអនុវត្ត។ ពេលនោះ បញ្ហានឹងត្រូវដោះស្រាយបាន ហើយគេនឹងរួចផុតពីការលំបាកមិនខាន។ រឿងនេះសាមញ្ញដែរទេ? មិនសាមញ្ញឡើយ។ ប្រសិនបើអ្នកមិនយល់ពីសេចក្តីពិតទេ ទោះបីអ្នកនិយាយច្រើនប៉ុនណា ក៏គ្មានប្រយោជន៍ដែរ។ ប្រសិនបើអ្នកយល់ពីសេចក្តីពិត គ្រាន់តែនិយាយត្រឹមពីរបីឃ្លា ក៏គេអាចទទួលបានការបំភ្លឺ និងទទួលបានប្រយោជន៍ដែរ» («មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចដោះស្រាយសញ្ញាណ និងការយល់ខុសអំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលព្រះ ខ្ញុំចាប់ផ្ដើមយល់ថា បើយើងលាតត្រដាងពីចំណុចខ្វះខាតគេ ដើម្បីចាប់ចំណុចខ្សោយ វិនិច្ឆ័យ និងថ្កោលទោសគេ ហើយបើយើងចង់ចំអក ឡកឡាយ និងបរិហារគេ នោះ វាជារឿងដែលព្រះស្អប់ខ្ពើម។ តែបើយើងនិយាយពីបញ្ហា និងចំណុចខ្វះខាតរបស់គេ ដោយមានបំណងចង់ជួយពួកគេ នេះទើបមានប្រយោជន៍ និងជាកាយវិការនៃចិត្តអាណិតអាសូរសម្រាប់អ្នកដទៃ និងជាស្មារតីទទួលខុសត្រូវសម្រាប់ជីវិតរបស់ពួកគេ។ បើបុគ្គលម្នាក់ដេញតាមសេចក្តីពិត ពេលនោះ ដោយមានជំនួយពីអ្នកដទៃ ពួកគេនឹងអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់ខ្លួន ហើយពួកគេនឹងលូតលាស់នៅក្នុងច្រកចូលទៅក្នុងជីវិតរបស់គេ។ តែមនុស្សមួយចំនួនប្រកែក មិនទទួលយកការដោះស្រាយ មិនឱ្យគេនិយាយពីបញ្ហាខ្លួន។ ការនេះបង្ហាញថា ពួកគេមិនទទួលយកសេចក្តីពិត ហើយពួកគេមាននិស្ស័យជិនណាយនឹងសេចក្តីពិត។ ខ្ញុំឃើញថា កាលលើកមុន ខ្ញុំជឿថា ការលើកឡើងពីកំហុសរបស់គេ គឺដូចទៅនឹងការលាតត្រដាងពីចំណុចខ្វះខាតរបស់គេ និងថាវាជាកិច្ចការដែលគេមិនត្រេកអរទេ។ ទស្សនៈនេះ គឺជាការយល់ច្រឡំទាំងស្រុង។ ខ្ញុំក៏ចាប់ផ្ដើមយល់ដែរថា មានគោលការណ៍ក្នុងការលើកឡើងពីបញ្ហារបស់គេ។ មិនមែនគ្រាន់តែមានចេតនាល្អ និងចិត្តក្លៀវក្លាទេ ក៏មិនមែនប្រាប់បញ្ហាដល់គេត្រង់ៗ ដោយមិនគិតថាគេជានរណានោះដែរ។ ពេលខ្លះ យើងនឹងត្រូវប្រើប្រាជ្ញា និងធ្វើតាមគោលការណ៍នៃសេចក្តីពិត។ អ្វីដែលសំខាន់នោះគឺ យើងត្រូវពិចារណាពីសេចក្តីពិតពាក់ព័ន្ធ ជួយគេឱ្យយល់ពីសេចក្តីពិត យល់ពីព្រះទ័យព្រះ ដោយប្រាប់បញ្ហាឱ្យគេដឹង ហើយយើងផ្ដល់ផ្លូវអនុវត្តន៍ឱ្យគេ។ ធ្វើបែបនេះ ទើបយើងជួយគេពិតប្រាកដ។ ពេលនោះ ទើបខ្ញុំដឹងថា លើកមុន ខ្ញុំមិនទទួលបានផលល្អ ពេលខ្ញុំលើកឡើងពីបញ្ហារបស់គេ ព្រោះតែខ្ញុំមិនបានស្វែងរកគោលការណ៍នៃសេចក្តីពិត។ ដូចជាមួយ បងរ៉ូសាណាដែលមានអំនួតខ្លាំង ខ្វល់តែពីកេរ្តិ៍ឈ្មោះរបស់ខ្លួន និងមិនត្រូវគេដោះស្រាយកាលលើកមុនអ៊ីចឹង។ ពេលខ្ញុំដឹងថា គាត់និយាយចាកប្រធានក្នុងការប្រកបគ្នារបស់គាត់ ខ្ញុំមិនគួរគ្រាន់តែប្រាប់គាត់ពីបញ្ហារបស់គាត់ប៉ុណ្ណោះទេ ពេលនោះ ខ្ញុំក៏គួរចែករំលែកជាមួយគាត់នូវគោលការណ៍អំពីការប្រកបគ្នាពីបន្ទូលព្រះ ដើម្បីជួយគាត់ឱ្យរកឃើញផ្លូវអនុវត្តន៍ផងដែរ។ ការនេះនឹងមិនធ្វើឱ្យគាត់ទើសទាល់ ហើយអាចជួយឱ្យគាត់ប្រកបគ្នាតាមគោលការណ៍នៅក្នុងការជួបជុំក្រោយៗ។ ពេលខ្ញុំយល់ពីគោលការណ៍នេះ ខ្ញុំលែងខ្លាចក្នុងការលើកឡើងពីបញ្ហារបស់បងបារបារ៉ាទៀតហើយ និងដឹងថា ខ្ញុំគួរតែជួយគាត់ស្របតាមគោលការណ៍ និងដោយក្ដីអាណិតអាសូរ ដើម្បីការពារគាត់កុំឱ្យដើរផ្លូវខុស។ នៅក្នុងដួងចិត្តខ្ញុំ ខ្ញុំបានស្វែងរក និងអធិស្ឋានទៅព្រះថា៖ «តើខ្ញុំម្ចាស់ត្រូវធ្វើបែបណា ដើម្បីអាចប្រកបគ្នាជាមួយបងបារបារ៉ាប្រកបដោយប្រសិទ្ធភាព មិនធ្វើឱ្យគាត់ទើសទាល់ ហើយជួយឱ្យគាត់យល់ពីទិដ្ឋភាពនៃសេចក្តីពិតនេះ និងទទួលស្គាល់ពីបញ្ហារបស់គាត់?»
គ្រប់ពេលដែលខ្ញុំមានពេល ខ្ញុំនឹងសញ្ជឹងគិតពីបញ្ហានេះ ស្វែងរក និងពិចារណាពីបន្ទូលព្រះ ដែលលាតត្រដាងពីមនុស្សដែលសម្ញែង និងលើកតម្កើងខ្លួនឯង។ ខ្ញុំរកពេលប្រកបគ្នាជាមួយបងបារបារ៉ាឱ្យគាត់ដឹងការពិត រួចប្រាប់គាត់អំពីបញ្ហារបស់គាត់ដែលខ្ញុំបានឃើញក្នុងអំឡុងពេលនេះ ក៏ដូចជាប្រកបគ្នាជាមួយគាត់អំពីធម្មជាតិ និងផលវិបាកនៃការសម្ញែង និងអំពីអាកប្បកិរិយារបស់ព្រះដែលប្រព្រឹត្តចំពោះឥរិយាបថបែបនេះ។ បន្ទាប់ពីខ្ញុំបានប្រកបគ្នាជាមួយគាត់រួច ចុងក្រោយ បងបារបារ៉ាបានដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហារបស់គាត់ ដឹងថា គាត់ត្រូវបានគ្រប់គ្រងដោយភាពងប់ងល់នឹងឋានៈ ថាគាត់ចង់មានកន្លែងមួយនៅក្នុងដួងចិត្តមនុស្ស និងចង់ឱ្យមនុស្សកោតសរសើរគាត់ និងថា ការដេញតាមបែបនេះ ធ្វើឱ្យព្រះស្អប់ខ្ពើម។ ក្រោយមក គាត់បានបន្តវិភាគ និងបើកចំហប្រាប់ពីឥរិយាបថរបស់គាត់នេះនៅឯការជួបជុំមួយ ដែលជួយឱ្យគ្រប់គ្នាដឹងអំពីរឿងនេះ។ ពេលឃើញ បងបារបារ៉ាអាចឆ្លុះបញ្ចាំង និងទទួលស្គាល់ពីបញ្ហារបស់គាត់ និងស្អប់ខ្លួនឯង ខ្ញុំសប្បាយចិត្តណាស់។ តែទន្ទឹមគ្នានោះ ខ្ញុំក៏មានអារម្មណ៍ថាខ្លួនខុសផងដែរ។ ខ្ញុំសោកស្ដាយដែលរហូតដល់ពេលនេះ ទើបខ្ញុំប្រកបគ្នា និងលើកឡើងរឿងនេះប្រាប់គាត់។ គាត់គ្មានគំនិតអគតិចំពោះខ្ញុំ ព្រោះតែខ្ញុំបានលើកឡើង និងលាតត្រដាងពីបញ្ហារបស់គាត់ឡើយ ហើយទំនាក់ទំនងយើងក៏មិនបានខូចដែរ ផ្ទុយទៅវិញ យើងកាន់តែស្និទ្ធស្នាលជាងមុនទៅទៀត។ ខ្ញុំយល់ថា មានតែការរស់នៅតាមបន្ទូលព្រះ និងទាក់ទងជាមួយមនុស្សស្របតាមគោលការណ៍ប៉ុណ្ណោះ ទើបយើងមានអារម្មណ៍ស្ងប់នៅក្នុងចិត្ត។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?