ការមើលធ្លុះពីអំពើអាក្រក់របស់គ្រូគង្វាល

08-04-2022

ខ្ញុំបានជួបបងស្រីម្នាក់តាមអនឡាញ កាលពីខែកញ្ញា ឆ្នាំ២០២០។ គាត់ប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទ្រង់កំពុងសម្ដែងចេញសេចក្ដីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ ខ្ញុំភ្ញាក់ផ្អើលពេលឮពីការយាងមករបស់ព្រះអម្ចាស់ ហើយចាប់ផ្ដើមចូលរួមការជួបជុំតាមអនឡាញ និងពិនិត្យពីកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដា។ តាមរយៈការអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំបានរៀនពីឫសគល់នៃសេចក្ដីពុករលួយមនុស្សបង្កដោយសាតាំង ដំណាក់កាលទាំងបីនៃកិច្ចការព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្ស អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស កិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតជាច្រើនទៀត ដែលខ្ញុំមិនដែលទាំងឮផងកាលពីមុន។ តាមរយៈការស្វែងរក និងការពិនិត្យសួរបានមួយរយៈ ខ្ញុំប្រាកដថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ ហើយបានចូលរួមជាមួយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំចូលចិត្តការផ្គត់ផ្គង់នៃការអានបន្ទូលព្រះជាម្ចាស់រាល់ថ្ងៃ ហើយខ្ញុំមានអារម្មណ៍ទទួលការទំនុកបម្រុងខាងវិញ្ញាណ ដែលខ្ញុំមិនធ្លាប់មានពីមុនឡើយ។ បើប្រៀបធៀបទៅ សេចក្ដីអធិប្បាយគ្រូគង្វាលខ្ញុំ គឺសុទ្ធតែរឿងចាស់ដដែលៗ សោះកក្រោះ និងគួរឱ្យធុញ ខ្វះពន្លឺ។ វាគ្មានលក្ខណៈអប់រំទាល់តែសោះ ដូច្នេះ ខ្ញុំឈប់ចូលរួមការថ្វាយបង្គំទៀត។

បន្ទាប់មក នៅខែកុម្ភៈ ឆ្នាំ២០២១ មានរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ហើយអ៊ិនធើណិតត្រូវបានកាត់ផ្ដាច់។ ខ្ញុំមិនអាចចូលរួមការជួបជុំអនឡាញបានទៀតទេ។ មិនយូរប៉ុន្មាន បងប្រុសពីរនាក់បានមកភូមិខ្ញុំ ហើយគាត់និយាយថា ពួកគាត់ចង់បង្កើតការជួបជុំនៅក្នុងមូលដ្ឋាន។ ពេលនោះ យើងមានគ្នា ២០ នាក់ ចូលរួមការជួបជជុំ។ គួរឱ្យភ្ញាក់ផ្អើលដែរ បន្ទាប់ពីការជួបជុំពីរបីលើកមក មនុស្សម្នាក់បានរាយការណ៍ពីពួកយើងទៅកាន់គ្រូគង្វាលក្នុងមូលដ្ឋាន។ គាត់ចាប់ផ្ដើមប្រាប់មនុស្សនៅក្នុងក្រុមជំនុំថា ពួកយើងនឹងចូលរួមការជួបជុំតាមអនឡាញ មិនចូលរួមការជួបជុំនៅក្រុមជំនុំ ហើយយើងមិនស្ដាប់បព្វជិតទេ។ គាត់ភូតកុហកដោយថា យើងកំពុងរៀបចំបក្ខពួកផ្ទាល់ខ្លួន។ គាត់ប្រាប់គ្រប់គ្នាមិនឱ្យពាក់ព័ន្ធនឹងយើង។ មនុស្សច្រើនដែរនៅក្នុងភូមិជាគ្រីស្ទបរិស័ទ ហើយពួកគេសុទ្ធតែគោរព និងស្ដាប់គ្រូគង្វាល។ ដោយសារការវាយប្រហារ និងការថ្កោលទោសរបស់គាត់ ព័ត៌មានអំពីសេចក្ដីជំនឿយើងលើព្រះដ៏មានគ្រប់ព្រះចេស្ដា លេចឮពេញទាំងក្រុង ហើយគ្រប់គ្នា សូម្បីតែសាច់ញាត់ មិត្តភក្ដិ និងអ្នកជិតខាងពួកយើង ក៏ចាប់ផ្ដើមស្ដីបន្ទោសយើងដែរ ដែលមិនទៅក្រុមជំនុំ ឬមិនស្ដាប់គ្រូគង្វាលទៀត ដោយថា វាជារឿងមិនល្អ។ គ្រប់ទីកន្លែងដែលខ្ញុំទៅ មនុស្សគ្រវីដៃបដិសេធខ្ញុំ ហើយគ្រួសារខ្ញុំក៏ចូលរួមជំទាស់សេចក្ដីជំនឿខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ ខ្ញុំពិតជាព្រួយចិត្តណាស់។ ខ្ញុំតែងតែមានទំនាក់ទំនងល្អជាមួយមិត្តភក្ដិ និងអ្នកជិតខាងខ្ញុំ យើងតែងតែជួយគ្នាទៅវិញទៅមក តែពេលនេះ ពួកគេចាត់ទុកខ្ញុំដូចជាបន្លាទើសទែងពួកគេ ដូចជាសត្រូវអ៊ីចឹង។ សេចក្ដីជំនឿជាសេរីភាពផ្ទាល់ខ្លួន។ យើងគ្រាន់តែអនុវត្តសេចក្ដីជំនឿពួកយើងប៉ុណ្ណោះ មិនបានធ្វើអ្វីខុសច្បាប់ឡើយ។ ចុះម៉េចក៏គ្រូគង្វាលវិនិច្ឆ័យ និងថ្កោលទោសពួកយើង ហើយឱ្យអ្នកភូមិនបដិសេធយើងទៅវិញ? ខ្ញុំមានអារម្មណ៍ពិបាកចិត្ត ដោយមិនដឹងខ្លួន ហើយបានអធិស្ឋានទៅព្រះជាម្ចាស់៖ «ព្រះជាម្ចាស់អើយ គ្រូគង្វាលកំពុងតែវាយប្រហារពួកទូលបង្គំ ហើយសូម្បីតែគ្រប់គ្នាដែលទូលបង្គំជិតស្និទ្ធ ក៏បដិសេធទូលបង្គំដែរ។ ទូលបង្គំពិតជាមានទុក្ខព្រួយណាស់។ ព្រះជាម្ចាស់ ទូលបង្គំមិនយល់សោះថាម៉េចបានពួកគេប្រព្រឹត្តដាក់ពួកទូលបង្គំបែបនេះ។ សូមបំភ្លឺទូលបង្គំឱ្យបានយល់កាន់តែច្បាស់ពីរឿងនេះ ហើយគេចផុតពីការធ្លាក់ទឹកចិត្តរបស់ទូលបង្គំផង»។ បន្ទាប់មក ខ្ញុំបាននឹកចាំពីអត្ថបទបន្ទូលព្រះជាម្ចាស់មួយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់ ធ្វើកិច្ចការរបស់ព្រះអង្គ ព្រះជាម្ចាស់ យកព្រះទ័យទុកដាក់ចំពោះមនុស្សម្នាក់នេះ ហើយនឹងមើលថែគេផង រីឯសាតាំងវិញ វាតាមព្រះអង្គយ៉ាងប្រកិតគ្រប់ជំហាន គ្រប់ពេលវេលា។ អ្នកណាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះសាតាំងក៏ឃ្លាំមើល និងកំពុងតែតាមពីក្រោយដែរ។ ប្រសិនបើព្រះជាម្ចាស់ចង់បានមនុស្សនេះ នោះសាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអានុភាពរបស់វា ដើម្បីរារាំងព្រះជាម្ចាស់ ដោយប្រើកលល្បិចអាក្រក់ជាច្រើន មកល្បួង រំខាន និងបំផ្លាញកិច្ចការដែលព្រះជាម្ចាស់ធ្វើ ក្នុងគោលបំណងសម្រេចគោលដៅលាក់កំបាំងរបស់វា។ តើគោលបំណងនេះជាអ្វី? វាមិនចង់ឱ្យព្រះជាម្ចាស់ទទួលបាននរណាម្នាក់ឡើយ គ្រប់ទាំងអស់ដែលព្រះជាម្ចាស់ចង់បាន វាក៏ចង់បានសម្រាប់ខ្លួនវាតែទាំងអស់ វាចង់កាន់កាប់ពួកគេ គ្រប់គ្រងពួកគេ មើលខុសត្រូវលើពួកគេ ដើម្បីឱ្យពួកគេថ្វាយបង្គំវា និងដើម្បីឱ្យពួកគេចូលរួមប្រព្រឹត្តអំពើបាបជាមួយវាផងដែរ។ តើនេះមិនមែនជាបំណងចិត្ដអាក្រក់របស់សាតាំងទេឬអី? ... នៅក្នុងការធ្វើសង្គ្រាមជាមួយព្រះជាម្ចាស់ និងដេញតាមពីក្រោយព្រះអង្គ គោលបំណងរបស់សាតាំង គឺដើម្បីបំផ្លាញការងារទាំងអស់ ដែលព្រះជាម្ចាស់ចង់ធ្វើ ដើម្បីកាន់កាប់ និងត្រួតត្រាលើអ្នកដែលព្រះជាម្ចាស់ចង់បាន ដើម្បីលុបបំបាត់ មនុស្សដែលព្រះជាម្ចាស់ចង់បានចោលឱ្យអស់ទៀតផង។ ប្រសិនបើពួកគេមិនត្រូវបានលុបបំបាត់ចោលទេ នោះពួកគេត្រូវក្លាយជាកម្មសិទ្ធិរបស់សាតាំង ដើម្បីឱ្យវាប្រើ នេះហើយគឺជាគោលបំណងរបស់វា» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IV» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ការនេះជួយឱ្យខ្ញុំឃើញថា គ្រូគង្វាលដែលព្យាយាមរារាំងយើងមិនឱ្យដើរតាមព្រះគ្រីស្ទនៃគ្រាចុងក្រោយ តាមពិតជាសង្គ្រាមខាងវិញ្ញាណសោះ។ ព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត ដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សនៅគ្រាចុងក្រោយ។ គឺដើម្បីសង្គ្រោះ និងទទួលបានអ្នកជឿពិតមួយក្រុម។ ប៉ុន្តែសាតាំងជាសត្រូវព្រះជាម្ចាស់ ហើយវាប្រើវីធីសាស្ដ្រគ្រប់យ៉ាង ដើម្បីរំខាន និងបង្កគ្រោះថ្នាក់ដល់កិច្ចការព្រះជាម្ចាស់ ដូច្នេះ មនុស្សនឹងចាកចេញពីព្រះជាម្ចាស់ ក្បត់ទ្រង់ និងរស់នៅក្រោមអំណាចវា។ ដូច្នេះ វាអាចត្រួតត្រាពួកគេបាន ហើយទីបំផុត ពួកគេនឹងត្រូវបានដាក់ទោសក្នុងស្ថាននរកជាមួយវា។ ខ្ញុំបានឃើញថាបព្វជិតក្រុមជំនុំ តាមពិតជាបាវបម្រើសាតាំងទេ។ ពួកគេបានឮថា ព្រះអម្ចាស់បានយាងមកវិញ ពួកគេមិនព្រមពិនិត្យសួរឱ្យដឹងទេ តែបែរជារារាំងអ្នកដទៃមិនឱ្យធ្វើ។ សេចក្ដីអធិប្បាយពួកគេ គ្មានការផ្គត់ផ្គង់ខាងវិញ្ញាណទេ តែពួកគេមិនឱ្យមនុស្សស្វែងរកផ្លូវពិតឡើយ។ ដោយឃើញយើងឈប់ទៅក្រុមជំនុំ និងឈប់ដើរតាមពួកគេ ពួកគេថ្កោលទោស និងមួលបង្កាច់យើង ដោយចង់ឱ្យយើងក្បត់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងត្រឡប់ទៅក្រុមជំនុំពួកគេវិញ ត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ពួកគេ។ ពេលនោះ យើងនឹងបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ។ ដោយដឹងពីរឿងនេះ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចធ្លាក់ចូលក្នុងល្បិចកលសាតាំងបានឡើយ។ ខ្ញុំមិនអាចបោះបង់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីដើរតាមពួកគេឡើយ ប៉ុន្តែខ្ញុំត្រូវតែឈរឱ្យមាំ។

បន្ទាប់ពីនោះមក អ្នកជឿថ្មីខ្លះ និងអ្នកដែលស្វែងរកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ប្រែជាទន់ជ្រាយ និងដកខ្លួនចេញ។ ទោះបីជាគ្រប់គ្នាជុំវិញយើងតវ៉ាក៏ដោយ ក៏យើងដែលនៅសល់មិនឈប់ជួបជុំដែរ។ គ្រូគង្វាលខឹងខ្លាំងណាស់ពេលគាត់ដឹងពីរឿងនេះ ហើយបន្តឱ្យអ្នកធ្វើការមួយចំនួនរបស់ក្រុមជំនុំមកផ្ទះខ្ញុំ ដោយទទូចឱ្យខ្ញុំទៅផ្ទះគ្រូគង្វាល។ ខ្ញុំខឹងនឹងទង្វើនេះណាស់ ដោយគិតថា ខ្ញុំគ្រាន់តែថ្វាយបង្គំព្រះជាម្ចាស់ និងប្រកបគ្នា ហើយវាជាសេរីភាពរបស់ខ្ញុំ។ ម៉េចបានជាគ្រូគង្វាលចេះតែព្យាយាមរាំងផ្លូវខ្ញុំទៅវិញ? ខ្ញុំចង់ទៅស្ដាប់គាត់មើល ទៅមើលថាគាត់គិតថាខ្ញុំបានធ្វើអ្វីខុសខ្លះ។ ល្ងាចនោះ ខ្ញុំបានទៅផ្ទះគ្រូគង្វាល ជាមួយបងប្អូនប្រុសស្រីពីរបីនាក់។ បព្វជិតមួយចំនួនទៀតនៅទីនោះ។ គ្រូគង្វាលបាននិយាយថា៖ «ខ្ញុំបានឮពីការជួបជុំតាមអនឡាញរបស់ពួកឯងហើយ។ ក្នុងនាមជាបព្វជិតរបស់ពួកឯង ខ្ញុំត្រូវទំនួលខុសត្រូវក្នុងការព្រមានពួកឯង កុំឱ្យដើរតាមផ្លូវផ្សេង»។ ខ្ញុំបានតបថា៖ «ពួកយើងស្ដាប់សេចក្ដីអធិប្បាយរបស់ពួកគេមែន តែយើងមិនក្បត់ព្រះអម្ចាស់ឡើយ។ ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ និងកំពុងធ្វើកិច្ចការដំណាក់កាលថ្មីមួយ» ខ្ញុំនិយាយមិនទាន់ចប់ផង គាត់ក៏បាននិយាយកាត់ខ្ញុំទាំងកំហឹងថា៖ «បានហើយ! យើងមិនស្ដាប់ពាក្យនេះទៀតទេ។ ថ្ងៃនេះ ពួកឯងត្រូវតែជ្រើសរើស។ តើពួកឯងនៅបន្តជឿលើព្រះដទៃ ឬត្រឡប់មកក្រុមជំនុំវិញ?» ពេលគាត់កំពុងនិយាយ គាត់ក៏ទាញកូនសៀវភៅចេញមក ដែលមានសរសេរឈ្មោះពួកយើងទាំងអស់។ គាត់បាននិយាយដោយបញ្ជាថា៖ «បើពួកឯងនឹងនៅបន្តស្ដាប់សេចក្ដីអធិប្បាយពួកគេទៀត ត្រូវគូសធិចលើឈ្មោះខ្លួនឯង បើមិនស្ដាប់ទេ ឆូតវាចេញ។ ពួកឯងនឹងធ្លាក់ក្នុងពិភពឈឺចាប់ បើពួកឯងមិនស្ដាប់ខ្ញុំ! យើងនឹងមិនខ្វល់អ្វីទាំងអស់ ទោះគ្រួសារពួកឯងមានរៀបការ ស្លាប់ ឬកើតកូនក៏ដោយ ស្អីក៏យើងមិនខ្វល់ដែរ។ យើងមិនជួយចាត់ចែងអ្វីទេ»។ គ្រប់គ្នាមិនចេញស្ដីអ្វីទាំងអស់។ ខ្ញុំស្ទាក់ស្ទើរបន្តិចដែរ ដោយគិតថា បើខ្ញុំមិនសរសេរអ្វី នោះគ្រូគង្វាលនឹងនៅតែរកវិធីដើម្បីរារាំងសេចក្ដីជំនឿខ្ញុំដដែល។ បើខ្ញុំគូសធិចលើឈ្មោះខ្ញុំ នោះបព្វជិតនឹងលែងជួយគ្រួសារខ្ញុំចាត់ចែងកិច្ចការផ្សេងៗ។ នេះជាប្រពៃណីចាស់ក្នុងភូមិ ហើយវាពិតជាសំខាន់ណាស់ចំពោះមនុស្សគ្រប់គ្នា មិនអាចមើលរំលងបានទេ ហើយគ្រប់គ្នានៅក្នុងភូមិស្ដាប់តាមបព្វជិត។ បើពួកគេមិនបង្ហាញមុខ អ្នកផ្សេងទៀតក៏មិនមកដែរ នោះនឹងគ្មានអ្នកជួយ។ តើគ្រប់គ្នានឹងបដិសេធខ្ញុំដែរទេ? តែខ្ញុំដឹងថា ព្រះអម្ចាស់បានយាងមកវិញហើយ ដូច្នេះ បើខ្ញុំឆូតឈ្មោះខ្ញុំចេញ និងចូលរួមក្រុមជំនុំឡើងវិញ តើនោះមិនមែនជាការបដិសេធ និងក្បត់ព្រះជាម្ចាស់ទេឬ? ក្នុងពេលនោះ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឡើយ ដូច្នេះ ខ្ញុំបានអធិស្ឋានសុំការណែនាំពីព្រះជាម្ចាស់។ បន្ទាប់មក ខ្ញុំនឹកចាំបន្ទូលព្រះអម្ចាស់យេស៊ូវថា៖ «អ្នកណាដែលដាក់ដៃរបស់ខ្លួនកាន់នង្គ័ល ហើយក្រឡេកមើលក្រោយ គឺមិនសក្ដិសមសម្រាប់នគរព្រះឡើយ» (លូកា ៩:៦២)។ ពិតហើយ។ ខ្ញុំជាអ្នកជឿ ជាអ្នកដើរតាមព្រះ។ ក្នុងសេចក្ដីជំនឿ យើងត្រូវតែគោរពព្រះជាម្ចាស់ ចុះចូលនឹងកិច្ចការទ្រង់ និងដើរឱ្យទាន់ទ្រង់។ តើខ្ញុំអាចហៅខ្លួនឯងថាជាអ្នកជឿបានយ៉ាងម៉េច បើខ្ញុំឱ្យតម្លៃគ្រូគង្វាលច្រើនជាងព្រះជាម្ចាស់នោះ? តើខ្ញុំអាចស័ក្ដិសមនឹងនគរព្រះយ៉ាងម៉េចទៅ? ពេលនោះ ខ្ញុំបានអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំចង់ប្រកាន់ខ្ជាប់នូវបន្ទាល់ខ្លួនថ្វាយទ្រង់នៅថ្ងៃនេះ។ មិនថាមានរឿងអ្វីកើតឡើងទេ ទូលបង្គំចង់ដើរតាមទ្រង់»។ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តច្រើនពេលនោះ ហើយតាំងចិត្តគូសធិចលើឈ្មោះខ្ញុំ។ អ្នកផ្សេងទៀតមួយចំនួនក៏គូសធិចឈ្មោះពួកគេដែរ មានតែប្អូនស្រីម្នាក់ប៉ុណ្ណោះ ដែលគូសខ្វែងឈ្មោះគេ។ គ្រូគង្វាលនិយាយទាំងខឹងថា៖ «នេះជាជម្រើសពួកឯង ហើយចាប់ពីពេលនេះទៅ យើងនៅលើផ្លូវខុសគ្នាហើយ។ ពេលនេះ កិច្ចការពួកឯង យើងលែងខ្វាយខ្វល់ហើយ»។

បន្ទាប់ពីទៅដល់ផ្ទះ ក្ដីបារម្ភខ្ញុំកើតឡើងសាជាថ្មី។ ជាទូទៅ រឿងអ្វីក៏ដោយដែលបានកើតឡើងក្នុងគ្រួសារនៅក្នុងភូមិយើង យើងតែងសុំឱ្យគ្រូគង្វាលអធិស្ឋានឱ្យពួកយើង ហើយធ្វើជាអធិបតីក្នុងពិធីសាសនា។ យើងមិនអាចធ្វើកិច្ចការអស់នេះបានទេ បើគ្រូគង្វាលមិនគិតគូរដល់យើងនោះ ហើយគ្រប់គ្នាមុខជាបដិសេធ និងវាយប្រហារយើង។ ខ្ញុំមិនដឹងថា ពួកគេនឹងប្រើវិធីសាស្ត្រអ្វីទៀត ដើម្បីរារាំងយើងមិនឱ្យអនុវត្តសេចក្ដីជំនឿទេ ឬពេលណាទើបគ្រប់យ៉ាងបញ្ចប់ឡើយ។ គិតដល់រឿងទាំងអស់នោះ ខ្ញុំពិតជាឈឺចាប់ណាស់ ហើយខ្ញុំមិនដឹងថា ត្រូវឆ្លងកាត់វាដូចម្ដេចឡើយ។ ភ្លាមៗនោះ ខ្ញុំបានអធិស្ឋាន៖ «ព្រះជាម្ចាស់អើយ ទូលបង្គំអាចឃើញថា កម្ពស់ទូលបង្គំពិតជាតូចទាបមែន។ ទូលបង្គំតែងខ្វល់ខ្វាយពីការមួលបង្កាច់ និងការបដិសេធរបស់អ្នកដទៃ។ ទូលបង្គំខ្លាចត្រូវប្រឈមមុខនឹងរឿងនេះ ហើយទូលបង្គំមានអារម្មណ៍ទន់ជ្រាយ។ ព្រះជាម្ចាស់ សូមណែនាំទូលបង្គំឱ្យឆ្លងផុតរឿងនេះផង»។ បន្ទាប់ពីនោះមក ខ្ញុំបានស្វែងរកបងស្រីម្នាក់តាមអនឡាញ ឱ្យជួយស្រោចស្រព និងបានប្រាប់គាត់ពីអ្វីដែលខ្ញុំកំពុងជួបប្រទះ។ គាត់បានផ្ញើអត្ថបទព្រះបន្ទូលមួយមកឱ្យខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្រោយពេលដែលទទួលបានទីបន្ទាល់ពីលោកយ៉ូប បន្ទាប់ពីការ ល្បងលរបស់លោកបញ្ចប់ ព្រះជាម្ចាស់ក៏បានតាំងព្រះទ័យថា ព្រះអង្គនឹងយកមនុស្សដូចលោកយ៉ូប ឲ្យបានមួយក្រុម ឬច្រើនជាងនេះផង ប៉ុន្តែ ទ្រង់ក៏បានតាំងព្រះទ័យដែរ ថានឹងមិនបណ្ដោយឲ្យសាតាំងវាយប្រហារ ឬធ្វើបាបមនុស្សណាផ្សេងទៀត ដោយប្រើប្រាស់មធ្យោបាយដែលវាធ្លាប់ល្បួង វាយប្រហារ និងធ្វើបាបលោកយ៉ូបតាមរយៈការភ្នាល់ជាមួយព្រះជាម្ចាស់ឡើយ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យសាតាំងធ្វើរឿងបែបនេះមកលើមនុស្សដែលទន់ខ្សោយ ល្ងីល្ងើ និងល្ងង់ខ្លៅនេះទៀតទេ ព្រោះដែលសាតាំងល្បួងលោកយ៉ូបនោះ គឺគ្រប់គ្រាន់ហើយ! ទោះជាយ៉ាងណា ការដែលមិនបណ្ដោយឲ្យសាតាំងធ្វើបាបមនុស្សតាមដែលវាចង់បាននោះ ជាសេចក្ដីមេត្តាករុណារបស់ព្រះ ជាម្ចាស់ហើយ។ ចំពោះព្រះជាម្ចាស់ ការដែលលោកយ៉ូបបានរងនូវការល្បួង និងការ បំពានរបស់សាតាំងនោះ គឺវាគ្រប់គ្រាន់ហើយ។ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យសាតាំងធ្វើរឿងបែបនេះទៀតឡើយ ដ្បិតជីវិត និងអ្វីៗគ្រប់យ៉ាងរបស់មនុស្សដែលដើរតាមព្រះជាម្ចាស់ សុទ្ធតែត្រូវបានគ្រប់គ្រង និងរៀបចំដោយព្រះជាម្ចាស់ ហើយសាតាំងពុំមានសិទ្ធមកបញ្ជារាស្ត្រជ្រើសរើសរបស់ព្រះជាម្ចាស់តាមអំពើចិត្តបានឡើយ ហើយអ្នករាល់គ្នាគប្បីយល់ច្បាស់អំពីចំណុចនេះហើយ! ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះសេចក្ដីកម្សោយរបស់មនុស្ស ហើយជ្រាបអំពីភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់គេ។ ទោះជាបែបនេះក្ដី ដើម្បីឲ្យមនុស្សអាចបានសង្គ្រោះទាំងស្រុង ព្រះជាម្ចាស់ត្រូវតែប្រគល់ទៅឲ្យសាតាំង ព្រះជាម្ចាស់មិនព្រមទ្រាំទតមើលមនុស្សត្រូវសាតាំងយកទៅលេងសើច និងធ្វើបាបនោះទេ ហើយព្រះអង្គក៏មិនចង់ទតឃើញមនុស្សរងទុក្ខវេទនារហូតដែរ។ មនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយការដែលព្រះជាម្ចាស់គ្រប់គ្រង និងចាត់ចែងគ្រប់យ៉ាងសម្រាប់មនុស្ស គឺជារឿងសមហេតុផលបំផុត នេះគឺជាទំនួលខុសត្រូវរបស់ព្រះជាម្ចាស់ ហើយជាសិទ្ធិអំណាចដែលព្រះជាម្ចាស់ប្រើសម្រាប់គ្រប់គ្រងរបស់សព្វសារពើទាំងអស់! ព្រះជាម្ចាស់មិនបណ្ដោយឲ្យសាតាំងធ្វើបំពាន និងធ្វើបាបមនុស្សតាមអំពើចិត្តទេ ទ្រង់ក៏មិនបណ្ដោយឲ្យសាតាំងប្រើមធ្យោបាយនានាមកនាំមនុស្សឲ្យវង្វេងដែរ ហើយជាងនេះទៅទៀត ព្រះអង្គក៏មិនបណ្ដោយឲ្យសាតាំងជ្រៀតជ្រែកក្នុងអធិបតេយ្យភាពដែលព្រះជាម្ចាស់មានលើមនុស្សឡើយ ក៏មិនអនុញ្ញាតឲ្យសាតាំងជាន់ឈ្លី និងបំផ្លាញក្រឹត្យក្រមដែលព្រះជាម្ចាស់ប្រើសម្រាប់គ្រប់គ្រងរបស់សព្វសារពើដែរ គឺមិនឲ្យនិយាយអ្វីសោះអំពីកិច្ចការដ៏អស្ចារ្យនៃការគ្រប់គ្រង និងការសង្គ្រោះមនុស្សជាតិ! មនុស្សណាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សង្គ្រោះ និងមនុស្សដែលអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ គឺជាស្នូល និងជាភាពប្រត្យក្សអំពីកិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ហើយក៏ជាតម្លៃនៃការប្រឹងប្រែងរបស់ទ្រង់នៅក្នុងកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះដែរ។ តើព្រះជាម្ចាស់អាចប្រគល់មនុស្សទាំងនេះឲ្យទៅសាតាំងដោយចៃដន្យដូចម្ដេចបាន?» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈបន្ទូលព្រះជាម្ចាស់ ខ្ញុំបានឃើញថា អ្វីក៏ដោយដែលយើងជួបប្រទះ នោះព្រះជាម្ចាស់អនុញ្ញាតឱ្យវាកើតឡើង ហើយគ្រប់យ៉ាងស្ថិតក្នុងព្រះហស្ដទ្រង់។ បើគ្មានការអនុញ្ញាតពីទ្រង់ទេ មិនថាសាតាំងសាហាវបែបណា ឬវាចង់ធ្វើឱ្យយើងឈឺចាប់ប៉ុនណាឡើយ វាមិនអាចធ្វើអ្វីបានទេ។ ព្រះជាម្ចាស់កំពុងឱ្យរឿងរំខានទាំងនោះកើតឡើង។ គឺទ្រង់សាកល្បងខ្ញុំ ហើយសង្រ្គោះខ្ញុំផងដែរ។ ទ្រង់សង្ឃឹមថា ខ្ញុំអាចដូចយ៉ូប ហើយប្រកាន់ខ្ជាប់នូវទីបន្ទាល់ខ្លួនក្នុងស្ថានភាពនោះ។ ការនោះក៏ធ្វើឱ្យខ្ញុំអាចពឹងផ្អែកព្រះជាម្ចាស់នៅក្នុងមជ្ឈដ្ឋាននោះផងដែរ ហើយមានដកបទពិសោធន៍កិច្ចការ និងបន្ទូលទ្រង់ ដូច្នេះខ្ញុំអាចកើតមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំត្រូវជាប់ក្នុងសំណាញ់សាតាំង។ ខ្ញុំចង់ការពារទំនាក់ទំនងផ្ទាល់ខ្លួនខ្ញុំ ហើយមិនចង់ឱ្យគេបដិសេធ និងមួលបង្កាច់ឡើយ។ ខ្ញុំតែងខ្លាចរឿងអាក្រក់កើតឡើង។ ខ្ញុំមិនបានយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ខ្ញុំបានសង្រួមចិត្ត ហើយអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ ពេលនេះទូលបង្គំយល់ថា ទ្រង់កំពុងអនុញ្ញាតឱ្យរឿងទាំងអស់នេះកើតមាន។ គ្រប់យ៉ាងគឺដើម្បីសង្គ្រោះ និងបន្សុទ្ធទូលបង្គំ ដើម្បីធ្វើឱ្យសេចក្ដីជំនឿទូលបង្គំបានគ្រប់លក្ខណ៍។ ទូលបង្គំត្រៀមខ្លួនប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយដល់ទ្រង់។ តែកម្ពស់ទូលបង្គំតូចទាបណាស់ សូមជួយពង្រឹងសេចក្ដីជំនឿទូលបង្គំ ដើម្បីឆ្លងផុតរឿងនេះផង»។

ខ្ញុំបានគិតថា ដោយសារខ្ញុំបានជ្រើសរើសដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដារួចហើយ នោះគ្រូគង្វាលមុខជាលែងរំខានខ្ញុំ ហើយខ្ញុំអាចជួបជុំគ្នាជាធម្មតា។ តែផ្ទុយទៅវិញ ដោយសារតែកំហឹង និងការវិនិច្ឆ័យរបស់គ្រូគង្វាល ទើបអ្នកភូមិដទៃទៀត បន្តរំខានឥតឈប់។ ពួកគេសើចចំអកដាក់ពួកយើង មួលបង្កាច់យើង និងស្រែកគំហកដាក់យើងនៅចំពោះមុខគ្រួសារយើង ដោយថា យើងមិនអនុវត្តពិធីសាសនា ដោយបំពានច្បាប់ទម្លាប់របស់ភូមិ។ ពួកគេបាននិយាយថា បើយើងបន្តសេចក្ដីជំនឿរបស់យើង នោះពួកគេនឹងរាយការណ៍ប្រាប់រដ្ឋាភិបាល ឱ្យចាប់ខ្លួនយើង។ គ្រួសារខ្ញុំមិនអាចទ្រាំនឹងស្ដ្រេសនេះ បានទេ។ ពួកគេតែងឈ្លោះប្រកែកមិនឈប់ ទទូចឱ្យខ្ញុំបោះបង់សេចក្ដីជំនឿរបស់ខ្ញុំ។ អ្នកដទៃទៀត ក៏ត្រូវគ្រួសារពួកគេដាក់សម្ពាធដែរ។ អ្នកខ្លះត្រូវបណ្ដេញចេញ ហើយថែមទាំងមិនអាចចូលផ្ទះខ្លួនឯងបានទៀតផង។ គ្រូគង្វាលផ្សព្វផ្សាយពាក្យភូតកុហក ដោយថា យើងមានបញ្ហាជាច្រើននៅក្នុងផ្ទះ គឺដោយសារតែ យើងមិនព្រមស្ដាប់បព្វជិត ឬទៅក្រុមជំនុំនេះឯង។ គាត់ក៏ចង់សួរចម្លើយបងប្រុសពីរនាក់ ដែលបានមកស្រោចស្រពពួកយើងផងដែរ។ ខ្ញុំពិតជាខឹងខ្លាំងណាស់។ បព្វជិតពិតជាបំភ្លៃការពិតតាមតែក្បាលវ៉ាល់ខ្លួន។ បើកុំតែពួកគេវាយប្រហារបែបនេះ ក៏ពួកយើងនឹងមិនមានបញ្ហាទាំងនោះដែរ។ ក្រោយមក បងស្រីម្នាក់បានប្រាប់បងប្រុសពីរនាក់ដែលស្រោចស្រពនោះឱ្យឈប់មក ដើម្បីចៀសវាងគ្រោះថ្នាក់។ ពេលនោះ គ្រប់គ្នាមានអារម្មណ៍អវិជ្ជមាន និងទន់ជ្រាយ ហើយយើងខ្វះការជំរុញចិត្តក្នុងការជួបជុំ ឬបំពេញភារកិច្ចពួកយើង។ ខ្ញុំក៏មានអារម្មណ៍ទន់ជ្រាយខ្លះដែរ ពេលខ្ញុំឃើញរឿងនេះកើតឡើង។ ខ្ញុំមិនដឹងថាត្រូវជួយ និងគាំទ្របងប្អូនប្រុសស្រីយ៉ាងម៉េចទេ ហើយភ្លាមៗនោះ ខ្ញុំស្រាប់តែមានអារម្មណ៍ថា ផ្លូវនៃសេចក្ដីជំនឿនោះលំបាកណាស់។ ខ្ញុំមិនអាចយល់បានទេ។ យើងគ្រាន់តែជាអ្នកជឿ ដែលជួបជុំ និងអានបន្ទូលព្រះជាម្ចាស់ប៉ុណ្ណោះ។ ម៉េចក៏ពួកគេមិនឱ្យយើងធ្វើ តែបែរជាតាំងចិត្តបង្ខំយើងឱ្យដើរផ្លូវទាល់ច្រកទៅវិញ? ខ្ញុំបានទូលទៅព្រះជាម្ចាស់ទាំងការឈឺចាប់ថា៖ «ព្រះជាម្ចាស់ ទូលបង្គំមានអារម្មណ៍ទន់ជ្រាយ មិនអាចទប់អារម្មណ៍ខ្លួនឯងបានទេ។ តើទូលបង្គំអាចបន្តដើរលើផ្លូវនៃសេចក្ដីជំនឿនេះយ៉ាងម៉េចបាន? សូមបំភ្លឺ និងណែនាំទូលបង្គំផង»។ ក្រោយមក ខ្ញុំបាននឹកចាំពីបន្ទូលព្រះអម្ចាស់យេស៊ូវថា៖ «បើសិនជាលោកីយ៍ស្អប់អ្នក អ្នកត្រូវដឹងថា វាបានស្អប់ខ្ញុំមុននឹងស្អប់អ្នកទៅទៀត។ បើអ្នកមកពីលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់គ្នារបស់គេ ប៉ុន្តែដោយសារតែអ្នកមិនមែនមកពីលោកីយ៍ តែខ្ញុំបានរើសអ្នកចេញពីលោកីយ៍ ដូច្នេះហើយបានលោកីយ៍ស្អប់អ្នកនោះ» (យ៉ូហាន ១៥:១៨-១៩)។ ភ្លាមៗនោះ ខ្ញុំក៏ចាប់ផ្ដើមដឹងថា ពួកគេស្អប់ និងគាបសង្កត់ពួកយើង តាមពិត ដោយសារតែពួកគេស្អប់ការយាងមករបស់ព្រះជាម្ចាស់ ហើយតាមពិតពួកគេកំពុងប្រឆាំងនឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ដោយសម្ដែងចេញសេចក្ដីពិត ដើម្បីកិច្ចការជំនុំជម្រះរបស់ទ្រង់ ដើម្បីបន្សុទ្ធនិងសង្គ្រោះមនុស្សជាតិ។ ការលេចមក និងកិច្ចការទ្រង់ កំពុងលាតត្រដាងមនុស្សខាងលោកីយ៍។ ពួកគេមិនស្រឡាញ់សេចក្ដីពិតទេ តែពួកគេស្អប់វា និងស្អប់ព្រះជាម្ចាស់។ ពួកគេជឿលើព្រះដ៏ស្រពិចស្រពិលនៅលើមេឃ ដូច្នេះហើយបានជាពួកគេវិនិច្ឆ័យ និងថ្កោលទោសកិច្ចការ និងព្រះបន្ទូល របស់ព្រះជាម្ចាស់ជាសាច់ឈាម។ គឺដូចជាពេលដែលព្រះអម្ចាស់យេស៊ូវយាងមកធ្វើកិច្ចការអ៊ីចឹង អ្នកដឹកនាំសាសន៍យូដាបានបដិសេធមិនទទួលយកសេចក្ដីពិតដែលទ្រង់សម្ដែងចេញឡើយ ដោយខំយ៉ាងណាដើម្បីថ្កោលទោស និងប្រមាថទ្រង់។ អ្នកជឿនៃសាសន៍យូដា ចូលដៃជាមួយពួកគេ បដិសេធព្រះអម្ចាស់ ហើយនៅទីបញ្ចប់ ពួកគេបានឆ្កាងទ្រង់លើឈើឆ្កាង។ លោកីយ៍នេះពិតជាអាក្រក់មែន! តែការបដិសេធ និងការថ្កោលទោសពីកម្លាំងសាសនាខាងលោកីយ៍កាន់តែច្រើន នោះវាកាន់តែច្បាស់ថា វាជាផ្លូវពិត និងជាកិច្ចការព្រះជាម្ចាស់។ វាបានបង្កើនបំណងចិត្តខ្ញុំទ្វេដង ក្នុងការបន្តដើរលើផ្លូវនេះ!

ពេលបងប្អូនប្រុសស្រីដឹងពីអ្វីដែលកំពុងកើតឡើង ពួកគេបានផ្ញើអត្ថបទបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាមកខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចូរកុំបាក់ទឹកចិត្ត ចូរកុំទន់ជ្រាយឲ្យសោះ ហើយខ្ញុំនឹងប្រាប់ឲ្យអ្នកដឹងរឿងច្បាស់ៗតែម្ដង។ ផ្លូវទៅកាន់នគរព្រះមិនសូវរលូនទេ។ គ្មានអ្វីសាមញ្ញម្ល៉ឹងទេ! អ្នកចង់ឲ្យព្រះពរកើតមានចំពោះអ្នកដោយស្រួលៗ មិនអ៊ីចឹងឬ? នៅថ្ងៃនេះ មនុស្សគ្រប់គ្នានឹងត្រូវជួបការល្បងលដ៏ជូរចត់។ បើគ្មានការល្បងលបែបនេះទេ នោះដួងចិត្តស្រឡាញ់ដែលអ្នករាល់គ្នាមានសម្រាប់ខ្ញុំនឹងមិនចម្រើនឡើងកាន់តែរឹងមាំឡើយ ហើយអ្នកក៏នឹងគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ខ្ញុំដែរ។ ទោះបីជាការល្បងលទាំងនេះផ្សំនូវកាលៈទេសៈតូចៗក៏ដោយ ក៏មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់វាដែរ។ វាគ្រាន់ថា ទុក្ខលំបាកនៃការល្បងលទាំងនោះនឹងមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតប៉ុណ្ណោះ។ ការល្បងលគឺជាព្រះពរមកពីខ្ញុំ ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា តើមានប៉ុន្មាននាក់ដែលចូលមកចំពោះខ្ញុំជាញឹកញាប់ ហើយលុតជង្គង់អង្វរសុំព្រះពររបស់ខ្ញុំទៅ? ឱក្មេងដ៏ឆ្កួតលេលាអើយ! អ្នកតែងតែគិតថា ពាក្យសម្ដីល្អៗពីរបីម៉ាត់អាចរាប់ជាព្រះពររបស់ខ្ញុំបាន តែអ្នកមិនទទួលស្គាល់ថា ភាពជូរចត់ក៏ជាព្រះពរមួយរបស់ខ្ញុំដែរនោះឡើយ។ អស់អ្នកដែលចូលរួមនៅក្នុងការជូរចត់របស់ខ្ញុំនឹងប្រាកដជាចូលរួមនៅក្នុងភាពផ្អែមល្អែមរបស់ខ្ញុំដែរមិនខាន។ នោះគឺជាសេចក្តីសន្យារបស់ខ្ញុំ និងជាព្រះពររបស់ខ្ញុំ ចំពោះអ្នករាល់គ្នា។ ចូរកុំអល់អែកក្នុងការហូប និងផឹក ហើយរីករាយនឹងព្រះបន្ទូលរបស់ខ្ញុំឡើយ។ នៅពេលដែលភាពងងឹតអាប់អួររសាត់បាត់ទៅ ពន្លឺក៏ភ្លឺឡើងម្ដង។ វាជាភាពងងឹតបំផុត មុនចូលដល់ពេលព្រឹកព្រលឹម។ បន្ទាប់មក ផ្ទៃមេឃចាប់ផ្ដើមបញ្ចេញរស្មី ហើយព្រះអាទិត្យក៏រះឡើងបន្ដិចម្ដងៗ។ ចូរកុំខ្លាច ឬកំសាកអី» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំអានព្រះបន្ទូលនេះ ខ្ញុំរំជួលចិត្តណាស់។ យើងកំពុងដើរតាមកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ដោយត្រូវបានបព្វជិតរារាំង និងត្រូវអ្នកភូមិដទៃទៀតធ្វើដាក់យើងដោយមិនយុត្តិធម៌។ នោះជារឿងជៀសមិនរួចទេ។ ដ្បិតមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង ហើយលោកីយ៍នេះខ្មៅងងឹត និងអាក្រក់ណាស់។ គ្មានពួកគេណាម្នាក់ស្វាគមន៍ការយាងមករបស់ព្រះជាម្ចាស់ឡើយ។ ការដើរតាមព្រះជាម្ចាស់ មិនមែនជារឿងងាយស្រួលទេ។ ដើម្បីចូលទៅនគររបស់ព្រះជាម្ចាស់ និងទទួលបានការយល់ព្រមពីទ្រង់ យើងត្រូវតែជួបនូវការបៀតបៀន និងការលំបាកបែបនោះឯង។ ព្រះជាម្ចាស់ជាកម្លាំងបង្អែករបស់យើង ហើយតែងតែនៅជាមួយយើង។ គ្មានអ្វីត្រូវឱ្យខ្ញុំខ្លាចឡើយ។ ខ្ញុំគ្រាន់តែអធិស្ឋាន និងពឹងលើព្រះជាម្ចាស់ទៅបានហើយ ហើយទ្រង់ច្បាស់ជានឹងដឹកនាំយើងឱ្យយកឈ្នះការបង្អាក់ពីគ្រូគង្វាលនេះ។ ខ្ញុំបានគិតដល់បទពិសោធន៍បងប្អូនប្រុសស្រីជនជាតិចិន ដែលខ្ញុំបានឃើញក្នុងខ្សែភាពយន្ដ និងវីដេអូនានា។ ពួកគេត្រូវបានរដ្ឋាភិបាលចិនគាបសង្កត់ តាមចាប់ និងតាមដាន ហើយប្រឈមនឹងការចាប់ខ្លួនគ្រប់ពេល។ គ្រួសារពួកគេក៏ត្រូវជាប់ពាក់ព័ន្ធដែរ ហើយទ្រព្យសម្បត្តិ និងការងារពួកគេ ក៏ត្រូវដកហូត។ ពួកគេជាច្រើននាក់ត្រូវជាប់គុក និងរងទារុណកម្មយ៉ាងឃោរឃៅ។ ពួកគេរងទុក្ខច្រើនណាស់ តែពួកគេអាចពឹងផ្អែកលើព្រះជាម្ចាស់ ហើយធ្វើបន្ទាល់អំពីការយកឈ្នះសាតាំង។ ហើយក្រោយមក ខ្ញុំបានគិតដល់ការដែលព្រះជាម្ចាស់បានរងទុក្ខក្នុងការយកកំណើតជាមនុស្សទាំងពីរដងរបស់ទ្រង់។ ពេលព្រះអម្ចាស់យេស៊ូវយកកំណើតជាមនុស្ស និងយាងមកផែនដីដើម្បីប្រោសលោះមនុស្សជាតិ ទ្រង់ត្រូវសាសន៍យូដាថ្កោលទោស និងប្រមាថ ហើយទីបំផុតត្រូវបានគេឆ្កាង។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀត ហើយទ្រង់សម្ដែងចេញសេចក្ដីពិតដើម្បីសង្គ្រោះមនុស្សជាតិ។ ទ្រង់ត្រូវបានរារាំង ថ្កោលទោស បដិសេធ និងប្រមាថដោយរបបសាតាំង និងពីកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទនៃពិភពសាសនា។ ព្រះជាម្ចាស់រងទុកច្រើនណាស់ ដើម្បីសង្គ្រោះមនុស្សជាតិ ហើយការរងទុក្ខបន្តិចបន្ដួចរបស់ខ្ញុំ មិនសមនឹងលើកមកនិយាយផង។ ព្រះជាម្ចាស់បរិសុទ្ធ ហើយការរងទុក្ខគ្រប់យ៉ាងរបស់ទ្រង់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់យើង។ ការរងទុក្ខរបស់ខ្ញុំគឺដើម្បីឱ្យខ្ញុំអាចទទួលបានសេចក្ដីពិត និងត្រូវបានសង្គ្រោះ ដូច្នេះ ខ្ញុំគួរតែអត់ទ្រាំនឹងទុក្ខលំបាកនេះ។ ទោះបីបទពិសោធន៍នោះ ឈឺចាប់សម្រាប់ខ្ញុំក៏ដោយ ក៏ខ្ញុំបានទទួលការយល់ដឹងខ្លះពីបព្វជិតដែរ ហើយខ្ញុំមានសេចក្ដីជំនឿកាន់តែច្រើនលើព្រះជាម្ចាស់។ ព្រះជាម្ចាស់ពិតជាប្រើមជ្ឈដ្ឋានសាកល្បង ដើម្បីប្រទានសេចក្ដីពិតដល់យើង ដើម្បីប្រោសសេចក្ដីជំនឿយើងឱ្យបានគ្រប់លក្ខណ៍។ នេះជាព្រះពរពីព្រះជាម្ចាស់! ខ្ញុំមានអារម្មណ៍ស្ងប់ជាងមុនច្រើន បន្ទាប់ពីដឹងពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយខ្ញុំបានចេញពីសភាពនៃការបាក់ទឹកចិត្ត។ ក្រោយមក ខ្ញុំប្រញាប់រៀបចំការជួបជុំមួយ សម្រាប់បងប្អូនប្រុសស្រីខ្ញុំ ដែលនៅតែជាប់គាំង ក្នុងសភាពអវិជ្ជមាននៅឡើយ។ គ្រប់គ្នាអាចយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់បាន តាមរយៈការប្រកបគ្នារបស់យើង បានទទួលសេចក្ដីជំនឿ ដើម្បីបន្តដើរតាមព្រះជាម្ចាស់ ហើយក៏លែងមានអារម្មណ៍បាក់ទឹកចិត្តទៀត។ យើងចាប់ផ្ដើមដឹកនាំជីវិតពួកជំនុំជាប្រក្រតី ដោយផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ ហើយគ្រប់គ្នាមានអារម្មណ៍ជំរុញចិត្ត។

ប៉ុន្តែបព្វជិតនៅតែព្យាយាមគ្រប់យ៉ាង ដើម្បីរារាំងយើង។ មានម្ដងនោះ ពេលស្វាមីរបស់ប្អូនស្រីម្នាក់ស្លាប់ដោយសារជំងឺ គ្រួសារនាងទាំងមូល បានដាក់សម្ពាធឱ្យនាងទៅសុំទោសគ្រូគង្វាល ដើម្បីឱ្យគាត់ជួយអធិស្ឋាន និងរៀបចំបុណ្យសព។ បព្វជិតឆ្លៀតឱកាសនោះ ដាក់សម្ពាធនាង ឱ្យបោះបង់សេចក្ដីជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា និងត្រឡប់ទៅក្រុមជំនុំវិញ។ ខ្ញុំខឹងខ្លាំងណាស់។ ប្អូនស្រីកំពុងតែកើតទុក្ខរឿងស្វាមីនាងទៅហើយ តែបព្វជិតបានយកអំបិលទៅប៉ាតលើដំបៅ ដាក់សម្ពាធឱ្យនាងទទួលកំហុស គ្រាន់តែដើម្បីឱ្យនាងត្រឡប់ទៅក្រុមជំនុំ និងដើរតាមពួកគេវិញ។ គួរឱ្យស្អប់មែន! គ្រូគង្វាលធំ បានមកនិយាយនឹងយើង ហើយគាត់និយាយរឿងជាច្រើន ដោយថ្កោលទោស និងប្រមាថព្រះជាម្ចាស់។ គាត់ជំរុញយើងឱ្យបោះបង់សេចក្ដីជំនឿម្ដងហើយម្ដងទៀត។ ប៉ុន្តែយើងបានដឹងរួចទៅហើយ ដូច្នេះ យើងមិនភ័យទេ។ ពេលដែលបព្វជិត និងអ្នកដឹកនាំភូមិឃើញយើងរឹងមិនប្រែ គេឱ្យអ្នកភូមិដទៃទៀត ឈប់រាប់រក និងឱ្យយើងឯកោ ដោយថា៖ «ពួកនេះបដិសេធមិនស្ដាប់យើង ដូច្នេះ ទុកឱ្យពួកវាមានសេចក្ដីជំនឿខ្លួនគេចុះ។ ត្រូវតាមដានកូនចៅអ្នករាល់គ្នា កុំឱ្យពួកគេទៅជិតពួកនេះ។ នរណាដែលទាក់ទងជាមួយពួកគេ ឬសួរនាំពីសេចក្ដីជំនឿពួកគេ គ្រួសារគេទាំងមូលនឹងត្រូវជាប់ពាក់ព័ន្ធ ហើយយើងនឹងមិនជួយអ្វីឡើយ»។ ពួកគេក៏បានបង្កើតក្រុមយុវជនពិសេសមួយក្រុម ដែលមានក្មេងៗពីក្រុមជំនុំ ដើម្បីឱ្យតាមដានពួកយើង។ នរណាដែលទាក់ទងជាមួយយើង នឹងត្រូវហៅទៅផ្ទះគ្រូគង្វាលដើម្បីសាកសួរ។ ទង្វើនេះជួយឱ្យខ្ញុំឃើញកាន់តែច្បាស់ពីមុខមាត់ពិតនៃពួកប្រឆាំងព្រះជាម្ចាស់។ ពួកគេត្រួតត្រាអ្នកជឿយ៉ាងណែន ក្នុងកណ្ដាប់ដៃពួកគេ ដោយមិនអនុញ្ញាតឱ្យអ្នកជឿមកចំពោះព្រះជាម្ចាស់ និងស្ដាប់ព្រះសូរសៀងទ្រង់ឡើយ។ ខ្ញុំបានគិតដល់ពួកផារិស៊ី។ ពេលព្រះអម្ចាស់យេស៊ូវយាងមក កិច្ចការ និងព្រះបន្ទូលទ្រង់ពេញដោយសិទ្ធិអំណាច តែ ពួកគេមិនស្វែងរក ឬពិនិត្យសួរទេ។ ដោយខ្លាចអ្នកជឿដើរតាមព្រះអម្ចាស់យេស៊ូវ ខ្លាចបាត់បង់ឋានៈ និងជីវភាពរបស់ពួកគេ ពួកគេធ្វើគ្រប់យ៉ាង ដើម្បីថ្កោលទោសទ្រង់ ហើយថែមទាំងឆ្កាងទ្រង់ទៀតផង។ ពួកគេក្ដោបក្ដាប់អ្នកជឿ ឱ្យមនុស្សថ្វាយបង្គំតែពួកគេ ដោយបដិសេធមិនប្រគល់ចៀមរបស់ព្រះថ្វាយទ្រង់វិញទេ។ ពួកគេជាបាវបម្រីអាក្រក់ ហើយគ្រូគង្វាល និងពួកចាស់ទុំសព្វថ្ងៃនេះ មិនខុសពីពួកគេទេ។ ខ្ញុំនឹកចាំបន្ទូលព្រះអម្ចាស់ដែលថ្កោលទោសពួកគេថា៖ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឲ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឲ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ» (ម៉ាថាយ ២៣:១៥)។ បព្វជិតសព្វថ្ងៃ គឺដូចពួកផារិស៊ីកាលពីមុនអ៊ីចឹង។ ពួកគេជាបាវបម្រើអាក្រក់ ដែលរារាំងផ្លូវទៅកាន់នគរព្រះ។ ដូចបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាថា៖ «មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់អាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនាដើរចូលក្នុងផ្លូវរបស់អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ 'អត្តភាពត្រឹមត្រូវ' ប៉ុន្តែធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឲ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិតដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស?» («មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បព្វជិតមិនត្រឹមតែមិនេពិនិត្យសួរពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ទេ តែពេលពួកគេដឹងថា នរណាម្នាក់ពិនិត្យសួរពីកិច្ចការនោះ ពួកគេថែមទាំងធ្វើគ្រប់យ៉ាងដើម្បីរារាំងពួកគេទៀត ដោយខ្លាចអ្នកជឿនឹងដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយឈប់ថ្វាយបង្គំ និងដើរតាមពួកគេ ឬដាក់តង្វាយដល់ពួកគេ។ ពួកគេប្រើទំនៀមទម្លាប់ចាស់របស់ភូមិ និងពិធីប្រពៃណី ដើម្បីត្រួតត្រាមនុស្ស ដោយបង្ខំឱ្យពួកគេត្រឡប់ទៅក្រុមជំនុំវិញ។ ពួកគេអះអាងថាជាអ្នកជឿ តែពួកគេគ្មានការគោរពព្រះជាម្ចាស់បន្តិចសោះ។ ជាធម្មជាតិ ពួកគេជាអារក្យដែលស្អប់ព្រះជាម្ចាស់ និងសេចក្ដីពិត។ ពួកគេជាថ្មជំពប់ជើងនៅតាមផ្លូវទៅនគរព្រះ។ ខ្ញុំដឹងថា ព្រះអនុញ្ញាតឱ្យមានការគាបសង្កត់ទាំងនេះ ដើម្បីជួយឱ្យយើងមានការយល់ដឹង ដូច្នេះយើងពិតជាអាចគេចផុតពីការត្រួតត្រារ បស់បព្វជិតសាសនា។ ការវាយប្រហាររបស់បព្វជិត មិនអាចធ្វើឱ្យខ្ញុំស្ថិតក្នុងសភាពអវិជ្ជមានបានទេ តែតាមពិត វាបានពង្រឹងសេចក្ដីជំនឿខ្ញុំវិញ។ ខ្ញុំក៏អាចគេចផុតពីការរឹតត្បិតរបស់ពួកគេ ហើយបន្តផ្សាយដំណឹងល្អ និងធ្វើបន្ទាល់។ មួយរយៈមក មិត្តភក្ដិ និងសាច់ញាត់ខ្ញុំខ្លះ ក៏ចាប់ផ្ដើមមានការយល់ដឹងពីឥរិយាបថរបស់បព្វជិតដែរ ហើយអ្នកខ្លះបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ នេះបង្ហាញខ្ញុំថា ប្រាជ្ញាញាណព្រះជាម្ចាស់ ត្រូវប្រើទៅតាមល្បិចកលរបស់សាតាំង។ ការគាបសង្កត់ និងការរារាំងផ្លូវរបស់គ្រូគង្វាល បានជួយញែកពពែចេញពីចៀម។ អ្នកខ្លះចូលដៃជាមួយបព្វជិតក្នុងការគាបសង្កត់យើង តែអ្នកខ្លះបានយល់ពីសារជាតិពិតរបស់ពួកគេ។ ពួកគេបានឮសូរសៀងព្រះជាម្ចាស់ និងបែរមករកព្រះជាម្ចាស់វិញ។ កិច្ចការរបស់ព្រះជាម្ចាស់អស្ចារ្យមែន! បទពិសោធន៍នេះបានបង្រៀនខ្ញុំថា ស្ថានភាពណាក៏ដោយ ក៏មានបំណងព្រះហឫទ័យល្អរបស់ព្រះជាម្ចាស់ដែរ។ ជាគ្រប់យ៉ាងដែលយើងត្រូវការ ហើយគ្រប់យ៉ាងដើម្បីសង្គ្រោះ និងធ្វើឱ្យយើងបានគ្រប់លក្ខណ៍។ ខ្ញុំបានតាំងចិត្តថា នៅថ្ងៃអនាគត មិនថាខ្ញុំប្រឈមមុខនឹងអ្វីឡើយ ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការចុះចូលចំពោះការរៀបចំរបស់ព្រះជាម្ចាស់ និងពឹងផ្អែកលើទ្រង់។ អរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

គ្រូគង្វាលខ្ញុំបានឈរនៅចន្លោះខ្ញុំ និងនគរព្រះ

ខែវិច្ឆិកា ឆ្នាំ២០២០ បងប្រុសម្នាក់បានអញ្ជើញខ្ញុំឲ្យចូលរួមការជួបជុំតាមអនឡាញមួយ។ ខ្ញុំគិតថា នៅពួកជំនុំខ្ញុំ ខ្ញុំតែងតែឮមេរៀនចាស់ដដែលៗ...

អ្នកទោស នៃគ្រួសាររបស់ខ្ញុំ

ដោយជីងស៊ុន ប្រទេសថៃ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយក្នុងឆ្នាំ ២០១៩។ តាមរយៈការអានព្រះបន្ទូលព្រះ...

ការរួចផុតពី ទ្រុងគ្រួសារ

ដោយលីនស៊ី ប្រទេសចិន ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយក្នុងឆ្នាំ២០០៥។ ក្នុងពេលនោះដែរ តាមរយៈការជួបជុំ...

Leave a Reply