ផលផ្លែនៃរបាយការណ៍ដ៏ស្មោះត្រង់

11-11-2021

នៅខែមេសា ឆ្នាំ ២០១១ ខ្ញុំត្រូវជំនួសកន្លែងរបស់អ្នកដឹកនាំឈ្មោះ យ៉ាវ ឡាន នៅក្នុងក្រុមជំនុំមួយ ស្ថិតនៅប៉ែកម្ខាងទៀតនៃប្រទេស។ អំឡុងពេលនៃការផ្ទេរភារកិច្ច ខណៈពេលដែល យ៉ាវ ឡាន និយាយត្រួសៗពីស្ថានភាពនៅក្នុងក្រុមជំនុំឱ្យខ្ញុំស្ដាប់ នោះគាត់បានលើកឡើងថា កូនស្រីរបស់គាត់ឈ្មោះ សៀវមីន គឺជាអ្នកជំនួយនៃការស្រោចស្រព ហើយថាកូនស្រីគាត់នឹងជួយខ្ញុំឱ្យមានភាពស៊ាំនឹងកិច្ចការនៅក្នុងក្រុមជំនុំ។ ដោយបានឮគាត់ពន្យល់គ្រប់យ៉ាងតាមវិធីដ៏លំដាប់លំដោយបែបនោះ ខ្ញុំគ្មានអ្វីក្រៅពីមានអារម្មណ៍សរសើរឡើយ។ យ៉ាវ ឡាន ហាក់ដូចជាដោះស្រាយកិច្ចការរបស់ក្រុមជំនុំបានល្អ ហើយមានសមត្ថភាព ដូច្នេះមិនបាច់សង្ស័យទេ គឺពេលនេះគាត់មានសមត្ថភាពទទួលខុសត្រូវកិច្ចការជាច្រើន។ ខ្ញុំបានតាំងចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីបំពេញកិច្ចការរបស់ក្រុមជំនុំឱ្យបានល្អ។

នៅថ្ងៃបន្ទាប់ សៀវមីន បាននាំខ្ញុំទៅចូលរួមក្នុងការប្រជុំអ្នកដឹកនាំក្រុម។ បន្ទាប់ពីពួកយើងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំបានចែកចាយបន្តិចអំពីបទពិសោធន៍ពាក់ព័ន្ធ និងការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ។ ក្រោយមក បងស្រី សៀ បាននិយាយដោយមិនពេញចិត្តថា «អ្នកដឹកនាំចាស់របស់ពួកយើងឈ្មោះ យ៉ាវ ឡាន មិនបានធ្វើការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូច្នោះឡើយ។ គាត់បានពន្យល់ព្រះបន្ទូលដល់ពួកយើងម្ដងមួយឃ្លាៗ ដោយនិយាយថា អ្វីៗដូចជា «នេះគឺជាការលើកទឹកចិត្ត» និង «នេះគឺជាការព្រមាន» បងប្អូនដទៃទៀតចាប់ផ្ដើមបញ្ចេញយោបល់ដោយនិយាយថា យ៉ាវ ឡាន បានធ្វើការប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងច្បាស់។ ខ្ញុំភ្ញាក់ផ្អើលទាំងស្រុងតែម្ដង ហើយគិតថា៖ «តើការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែននិយាយអំពីបទពិសោធន៍ និងការយល់ឃើញផ្ទាល់ខ្លួន ដោយផ្អែកលើព្រះបន្ទូលរបស់ទ្រង់ទេឬ? ម៉េចបានជា យ៉ាវ ឡាន មិននិយាយអំពីវិធីដែលគាត់បានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត ហើយដកបទពិសោធន៍ពីព្រះបន្ទូលនោះដោយខ្លួនឯងអ៊ីចឹង? ហេតុអ្វីបានជាគាត់ពន្យល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូនប្រុសស្រីម្ដងមួយឃ្លាៗអ៊ីចឹង? តើការធ្វើការប្រកបគ្នាតាមវិធីនោះអាចអនុញ្ញាតឱ្យពួកគេយល់សេចក្ដីពិត និងស្គាល់ខ្លួនឯងឬទេ?» ខ្ញុំចង់ពិភាក្សាពីគោលការណ៍នៃការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការជួបជុំជាមួយពួកគេ ប៉ុន្តែក្រោយមកខ្ញុំបានគិតថា៖ «ខ្ញុំទើបនឹងមកថ្មីនៅក្នុងក្រុមជំនុំនេះ ហើយ យ៉ាវ ឡាន មានទំនួលខុសត្រូវចំពោះកិច្ចការរបស់ខ្ញុំ។ សៀវមីន ដែលជាកូនស្រីរបស់គាត់ក៏នៅទីនេះដែរ។ បើខ្ញុំនិយាយថា វិធីនៃការប្រកបគ្នារបស់ យ៉ាវ ឡាន អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រាន់តែជាការពន្យល់ន័យត្រង់ ហើយការនិយាយបែបនោះបានឮដល់គាត់ នោះគាត់អាចនិយាយថា ពេលដែលខ្ញុំមកដល់ ខ្ញុំព្យាយាមចាប់កំហុសគាត់ ហើយគិតអាក្រក់ពីខ្ញុំ។ វានឹងធ្វើឱ្យអ្វីៗជារឿងចង្អៀតចង្អល់ បើខ្ញុំធ្វើឱ្យគាត់អាក់អន់ចិត្ត»។ ដូច្នេះ ខ្ញុំនៅស្ងៀម ហើយទុកឱ្យវាអ៊ីចឹងចុះ។

ថ្ងៃមួយ បងស្រី សៀវ បានយកសំបុត្រមួយច្បាប់មកឱ្យខ្ញុំ នៅខាងក្រោយខ្នងរបស់ សៀវមីន។ សំបុត្រនោះបាននិយាយថា កាលពីមុន គាត់បានផ្ដល់យោបល់មួយចំនួនដល់ យ៉ាវ ឡាន ប៉ុន្តែ យ៉ាវ ឡាន មិនទទួលយកពួកវាទេ។ មិនត្រឹមតែប៉ុណ្ណោះទេ យ៉ាវ ឡាន ចាប់ផ្ដើមហាមគាត់ ហើយមិនឱ្យគាត់បំពេញភារកិច្ចជាអ្នកទទួលភ្ញៀវតទៅទៀតទេ។ ខ្ញុំពិតជាភ្ញាក់ផ្អើលមែន។ ខ្ញុំបានគិតថា៖ «បងស្រី សៀវ ច្បាស់ជាខុសហើយ។ ធ្វើម៉េច យ៉ាវ ឡាន អាចគាបសង្កត់នរណាម្នាក់ទៅ?» ក្រោយមក ខ្ញុំបានស្វែងរក សៀវមីន ដើម្បីដឹងពីស្ថានភាព។ សៀវមីន បាននិយាយថា បងស្រី សៀវ មានអំណរសាទរណាស់ ប៉ុន្តែគាត់តែងតែយល់ខុស។ គាត់បាននិយាយបន្តថា បងស្រី សៀវ ល្បីនៅក្នុងតំបន់ថាជាអ្នកជឿ ថាផ្ទះរបស់គាត់មិនមានសុវត្ថិភាព ហើយថាគាត់ខ្វះប្រាជ្ញាដើម្បីរក្សាបរិយាកាសសុវត្ថិភាពនៅផ្ទះ។ គាត់បាននិយាយរឿងអវិជ្ជមានពីរបីរឿងដែរ អំពីបងស្រី សៀវ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «បើរឿងទាំងអស់នោះជាការពិត នោះបងស្រី សៀវ ពិតជាមិនស័ក្ដិសមសម្រាប់ភារកិច្ចជាអ្នកទទួលភ្ញៀវទេ។ ប៉ុន្តែម៉េចបានជាគាត់និយាយថា យ៉ាវ ឡាន គាបសង្កត់គាត់ទៅវិញ? ប្រហែលជាគាត់មានការសងសឹកណាមួយចំពោះ យ៉ាវ ឡាន ហើយមើលទៅ»។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែមានអារម្មណ៍មិនស្រួលដដែល ដូច្នេះខ្ញុំបានទៅសួរសុខទុក្ខបងស្រី សៀវ នៅផ្ទះ។ ខ្ញុំបានរកឃើញថា ផ្ទះរបស់គាត់សមស្របសម្រាប់ទទួលភ្ញៀវ ហើយថាគាត់មិនខ្វះប្រាជ្ញាទាល់តែសោះ ដូច្នេះខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍ងឿងឆ្ងល់។ ខ្ញុំឆ្ងល់ថា៖ «តើអ្វីៗអាចខុសឆ្ងាយពីអ្វីដែល សៀវមីន បាននិយាយម៉េចនឹងកើត? តើ យ៉ាវ ឡាន ពិតជាគាបសង្កត់បងស្រី សៀវ មែនឬ? នៅពេលដែលខ្ញុំសួរបងស្រី សៀវ លម្អិតបន្ថែមទៀត នោះខ្ញុំបានដឹងថា យ៉ាវ ឡាន បានប្រើតម្រូវការសម្រាប់បរិយាកាសសុវត្ថិភាពធ្វើជាលេសមួយ ហើយគាត់បានបញ្ឈប់អ្នកគ្រប់គ្រងបីបួននាក់ ពីការបំពេញភារកិច្ចរបស់ពួកគេ ហើយជាលទ្ធផល បងប្អូនប្រុសស្រីគ្មាននរណាម្នាក់ស្រោចស្រពពួកគេទេ។ ពួកគេមិនមែនកំពុងតែរស់នៅក្នុងជីវិតពួកជំនុំដ៏ប្រក្រតីទេ។ នៅពេលដែលបងស្រី សៀវ បានលើកពីបញ្ហានេះទៅកាន់ យ៉ាវ ឡាន ដោយនិយាយថា ការរៀបចំទាំងនេះមិនសមស្រប នោះ យ៉ាវ ឡាន មិនត្រឹមតែបដិសេធមិនទទួលយកការលើកឡើងនេះឡើយ ថែមទាំងដកភារកិច្ចរបស់បងស្រី សៀវ ពីគាត់ទៀត។ គាត់ថែមទាំងរក្សាទុកសំបុត្ររបស់បងស្រី សៀវ ដែលសរសេររាយការណ៍ពីបញ្ហារបស់គាត់ មិនឱ្យនរណាដឹងទៀតផង។ ខ្ញុំភា្ញក់ផ្អើលដោយបានឮរឿងនេះ។ ម៉េចបានជាបែបនេះទៅកើត? យ៉ាវ ឡាន ច្បាស់ជាខុសហើយ ប៉ុន្តែគាត់មិនទទួលយកអ្វីដែលបងស្រី សៀវ បាននិយាយឡើយ ហើយថែមទាំងជាន់ឈ្លីបងស្រី សៀវ និងគាបសង្កត់ចំពោះសំបុត្ររបស់គាត់ទៀតផង។ គាត់ពិតជាមិនមែនមនុស្សម្នាក់ដែលទទួលយកសេចក្ដីពិតឡើយ! ចំណុចនោះធ្វើឱ្យខ្ញុំបានគិតម្ដងទៀតថា ម៉េចបានជាគាត់មិនដែលនិយាយអំពីបទពិសោធន៍ និងការយល់ឃើញផ្ទាល់ខ្លួននៅពេលដែលគាត់ផ្ដល់ការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ទុយទៅវិញ គាត់បានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីបរិបទ ហើយបំភាន់បងប្អូនប្រុសស្រី។ គាត់ធ្វើផ្ទុយទាំងស្រុងពីគោលការណ៍នៃការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំបានដឹងថាគាត់អាចមានបញ្ហាពិតមួយ ហើយថាខ្ញុំត្រូវតែរាយការណ៍ពីបញ្ហានេះទៅកាន់ថ្នាក់លើរបស់ពួកយើង ដើម្បីកុំឱ្យអូសបន្លាយកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែក្រោយមកខ្ញុំបានគិតថា៖ «ផ្អែកលើអ្វីដែលបងស្រី សៀវ បាននិយាយ យ៉ាវ ឡាន មានភាពជាមនុស្សមិនល្អទេ។ ពេលនេះគាត់ទទួលខុសត្រូវលើកិច្ចការរបស់ខ្ញុំ បើគាត់ដឹងថាខ្ញុំជាអ្នករាយការណ៍អំពីគាត់ នោះគាត់អាចគាបសង្កត់ខ្ញុំ និងបណ្ដេញខ្ញុំចេញពីភារកិច្ច»។ ខ្ញុំបានសម្រេចចិត្តទាំងដកដង្ហើមធំថា វាជារឿងល្អបំផុតដែលមិននិយាយអ្វីមួយ ប៉ុន្តែខ្ញុំក៏បានសម្រេចចិត្តរៀបចំឱ្យបងស្រី សៀវ បំពេញភារកិច្ចរបស់គាត់ជាអ្នកទទួលភ្ញៀវឡើងវិញដែរ។

តែមិននឹកស្មានសោះ ពីរបីថ្ងៃក្រោយមក បងស្រី ចេន ក៏បានរាយការណ៍ពីទង្វើអាក្រក់របស់ យ៉ាវ ឡាន ប្រាប់ខ្ញុំ។ គាត់បាននិយាយថា បងប្រុស វ៉ាង និងភរិយារបស់គាត់គឺជាអ្នកជឿថ្មី ហើយភ័យខ្លាចតិចតួចដែរដោយសារតែការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញរបស់បក្សកុម្មុយនីស្ដចិន ដូច្នេះហើយពួកគេមិនហ៊ានទទួលភារកិច្ចជាអ្នកទទួលភ្ញៀវឡើយ។ យ៉ាវ ឡាន មិនត្រឹមតែមិនធ្វើការប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីជួយពួកគេប៉ុណ្ណោះទេ គាត់ថែមទាំងស្ដីបន្ទោសពួកគេ និងបដិសេធមិនឱ្យនរណាម្នាក់ជួយគាំទ្រពួកគេទៀតផង។ ទីបំផុត បងប្រុស វ៉ាង និងភរិយារបស់គាត់ធ្លាក់ទៅក្នុងភាពអវិជ្ជមាន ហើយមិនចង់ចូលរួមការជួបជុំតទៅទៀតឡើយ។ នៅពេលដែលបងស្រី ចេន បានប្រាប់ យ៉ាវ ឡាន ថាធ្វើបែបនេះមិនមែនជាវិធីប្រព្រឹត្តចំពោះបងប្អូនប្រុសស្រី នោះគាត់មិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទាល់តែសោះ ប៉ុន្តែបានប្រឌិតរឿងមួយចំនួនអំពីសុវត្ថិភាពរបស់បងស្រី ចេន ថាកំពុងតែទទួលរងគ្រោះថ្នាក់។ ក្រោយមកគាត់បានបំបែកបងស្រី ចេន ពីក្រុមជំនុំអស់បីបួនខែដោយមិនអនុញ្ញាតឱ្យគាត់ចូលរួមក្នុងជីវិតពួកជំនុំឡើយ។ ក៏មានបងស្រីម្នាក់ទៀតដែលកំពុងតែបំពេញភារកិច្ចស្រោចស្រពផងដែរ។ នៅក្នុងការជួបជុំ គាត់រួមបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងការប្រកបគ្នារបស់គាត់ ហើយបើកចិត្ត និងស្មោះត្រង់ទាំងស្រុងអំពីនិស្ស័យពុករលួយ ដែលគាត់បានបើកសម្ដែង។ យ៉ាវ ឡាន បានឆក់យកឱកាសនេះដើម្បីបណ្ដេញគាត់ពីភារកិច្ចរបស់គាត់។ ក្រោយមក យ៉ាវ ឡាន តម្លើងតំណែងកូនស្រីរបស់គាត់ឈ្មោះ សៀវមីន ឱ្យបំពេញភារកិច្ចស្រោចស្រព ហើយបានប្រាប់បងប្អូនប្រុសស្រីឱ្យបណ្ដុះបណ្ដាលកូនស្រីគាត់ឱ្យបានល្អដោយសារកូនស្រីគាត់នឹងទទួលកិច្ចការដ៏សំខាន់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់នៅពេលអនាគត។ យ៉ាវ ឡាន ក៏បានតម្លើងតំណែងស្វាមីរបស់គាត់ជាអ្នកដឹកនាំក្រុមផងដែរ ដែលការពិតស្វាមីរបស់គាត់មិនមែនជាអ្នកជឿពិតឡើយ ហើយមិនអាចធ្វើការប្រកបគ្នាអំពីអ្វីមួយដែលមានគុណតម្លៃនៅក្នុងការជួបជុំឡើយ។ យ៉ាវ ឡាន បានប្រព្រឹត្តតាមអារម្មណ៍ និងអូសទាញស្វាមីរបស់គាត់មកក្នុងក្រុមជំនុំ បន្ទាប់មកតែងតាំងគាត់ជាអ្នកដឹកនាំក្រុម នេះគឺជាការបំពានដ៏ធ្ងន់ធ្ងរលើបញ្ញត្តិរដ្ឋបាល។ ហើយទង្វើអាក្រក់របស់គាត់មិនបញ្ឈប់ត្រឹមនោះឡើយ។ យ៉ាវ ឡាន និងកូនស្រីរបស់គាត់បានត្រួតត្រាលើក្រុមជំនុំដូចស្ដេចអ៊ីចឹង ដោយគាបសង្កត់ និងបញ្ជាបងប្អូនប្រុសស្រីតាមចិត្ត រហូតដល់គាត់ធ្វើឱ្យបងប្អូនប្រុសស្រីភ័យខ្លាច និងគ្មាននរណាម្នាក់ហ៊ានបញ្ចេញយោបល់ឡើយ។ ខណៈពេលដែលខ្ញុំបានស្ដាប់បងស្រី ចេន ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល និងឈឺចិត្ត។ នៅពេល យ៉ាវ ឡាន ប្រគល់កិច្ចការរបស់គាត់មកឱ្យខ្ញុំនៅពេលដំបូង ខ្ញុំមានអារម្មណ៍កោតសរសើរគាត់ នៅពេលដែលគាត់បាននិយាយថា រាល់កិច្ចការទាំងអស់កំពុងតែដំណើរការបានល្អ។ ប៉ុន្តែអ្វីដែលគាត់បាននិយាយទាំងអស់ គឺជាការភូតកុហក។ គាត់មិនត្រឹមតែដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីបរិបទក្នុងអំឡុងពេលប្រកបគ្នា ហើយបំភាន់បងប្អូនប្រុសស្រីមួយចំនួន ដោយការអធិប្បាយពីអក្ខរា និងគោលលទ្ធិប៉ុណ្ណោះទេ គាត់ថែមទាំងរីករាយនឹងព្រះពរនៃតួនាទីរបស់គាត់ ហើយរំលោភបំពានបងប្អូនប្រុសស្រីទៀតផង។ គាត់ថែមទាំងធ្វើខុសយ៉ាងធ្ងន់ធ្ងរដោយត្រួតត្រាក្រុមជំនុំយ៉ាងផ្ដាច់ការ គាបសង្កត់អ្នកដទៃតាមចិត្ត និងបណ្ដេញមនុស្សពីភារកិច្ចរបស់ពួកគេ។ គាត់បានតម្លើងតំណែង និងបណ្ដុះអ្នកដែលជិតស្និទ្ធនឹងគាត់ ហើយគាត់ជាប់ពាក់ព័ន្ធនឹងគ្រួសារនិយមទៀតផង។ ឥរិយាបថដ៏ធ្វេសប្រហែស និងសាហាវរបស់គាត់ ព្រមទាំងទង្វើអាក្រក់ជាច្រើនរបស់គាត់បានបង្ហាញថា គាត់គឺជាពួកទទឹងនឹងព្រះគ្រីស្ទក្បាលរឹង! ពេលនេះទំហំភារកិច្ចរបស់គាត់កាន់តែធំ ដូច្នេះបងប្អូនប្រុសស្រីកាន់តែច្រើនច្បាស់ជាគ្រោះថ្នាក់។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែរាយការណ៍អំពីគាត់ទៅថ្នាក់លើ ឱ្យបានឆាប់តាមតែខ្ញុំអាចធ្វើបាន ហើយប្រកាន់ខ្ជាប់កិច្ចការរបស់ក្រុមជំនុំ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំចាប់ផ្ដើមគិតអំពីការរាយការណ៍អំពីគាត់ នោះខ្ញុំចាប់ផ្ដើមបារម្ភថា៖ «យ៉ាវ ឡាន ទទួលខុសត្រូវចំពោះកិច្ចការរបស់ខ្ញុំ។ បើគាត់ដឹងថាខ្ញុំបានរាយការណ៍ពីគាត់ នោះខ្ញុំដឹងថាគាត់នឹងប្រព្រឹត្តបែបណា គឺគាត់អាចនឹងបណ្ដេញខ្ញុំចេញពីតួនាទីជាអ្នកដឹកនាំក្រុមជំនុំ ហើយបញ្ជូនខ្ញុំទៅផ្ទះវិញ។ គាត់ថែមទាំងអាចរកលេសមួយចំនួនដើម្បីគាបសង្កត់ និងដាក់ទោសខ្ញុំទៀតផង។ ជីវិតរបស់ខ្ញុំអាចលំបាក។ ចុះបើទីបញ្ចប់ខ្ញុំត្រូវបានបណ្ដេញចេញពីក្រុមជំនុំនោះ? នោះមាគ៌ានៃសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់នឹងចប់ហើយ។ ខ្ញុំត្រូវតែពិតប្រាកដ។ ខ្ញុំនឹងដោះស្រាយកិច្ចការរបស់ក្រុមជំនុំឱ្យរួចរាល់សិន ហើយចាំមើល។ ដូច្នេះហើយ ដើម្បីការពារខ្លួនឯង ខ្ញុំបានសម្រេចចិត្តមិនរាយការណ៍ និងលាតត្រដាងពីគាត់ឡើយ។ ប៉ុន្តែនៅក្នុងការជួបជុំបន្ទាប់ ខ្ញុំបានឃើញទឹកមុខរបស់បងប្អូនប្រុសស្រីដូចការរំពឹងទុកអ៊ីចឹង ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងសោកស្ដាយ។ ជាងនេះទៅទៀត នៅពេលដែលខ្ញុំបានឮពួកគេនិយាយអំពីវិធីដែល សៀវមីន ចុះឡើងនៅក្នុងក្រុមជំនុំ លើកតម្កើងសមត្ថភាពរបស់ យ៉ាវ ឡាន ក្នុងការធ្វើការប្រកបគ្នាអំពីសេចក្ដីពិត ហើយថា សៀវមីន បានរឹតត្បិត និងបង្រៀនបងប្អូនប្រុសស្រីតាមរបៀបសម្ញែងឫក នោះខ្ញុំកាន់តែខឹង។ ខ្ញុំបានគិតក្នុងចិត្តថា «ខ្ញុំត្រូវតែរាយការណ៍អំពីអំពើអាក្រក់របស់ យ៉ាវ ឡាន និង សៀវមីន ទៅថ្នាក់លើ។ ខ្ញុំមិនអាចអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពយ៉ាងអាក្រក់ និងគាបសង្កត់បងប្អូនប្រុសស្រីតាមតែចិត្តទេ»។ ដូច្នេះខ្ញុំបានសរសេរគ្រប់យ៉ាងដែលបងប្អូនប្រុសស្រីបានប្រាប់ខ្ញុំអំពី យ៉ាវ ឡាន និងសៀវមីន។ បន្ទាប់ពីការជួបជុំ ខ្ញុំមានអារម្មណ៍ប្រទាញប្រទង់ម្ដងទៀត៖ តើ យ៉ាវ ឡាន នឹងដាក់ទោសខ្ញុំដូចម្ដេចបើគាត់ដឹង? ប៉ុន្តែ តើខ្ញុំមិនកំពុងតែប្រព្រឹត្តអាក្រក់ទេឬ បើខ្ញុំមិនជ្រើសរើសដើម្បីការពារខ្លួនឯង និងមិនលាតត្រដាងពីអ្នកទាំងពីរនោះ? ខ្ញុំមិនដឹងជ្រើសរើសមួយណាទេ ហើយខ្ញុំមានអារម្មណ៍ដូចជាប់ចំណងដែលតឹងស្ទើរតែដកដង្ហើមមិនកើតអ៊ីចឹង។ ខ្ញុំបានលុតជង្គង់ និងបានអធិស្ឋានទៅព្រះជាម្ចាស់ទាំងទឹកភ្នែក ដោយនិយាយថា «ព្រះជាម្ចាស់អើយ ទូលបង្គំចង់រាយការណ៍អំពី យ៉ាវ ឡាន និងកូនស្រីរបស់គាត់ទៅអ្នកដឹកនាំរបស់ទូលបង្គំ ប៉ុន្តែទូលបង្គំខ្លាចពួកគេសងសឹកទូលបង្គំ។ ឱព្រះជាម្ចាស់អើយ សូមទ្រង់ដឹកនាំទូលបង្គំ ដើម្បីរួចចេញពីការគាបសង្កត់នៃកម្លាំងរបស់ភាពងងឹតផង ហើយដើម្បីឱ្យទូលបង្គំអនុវត្តសេចក្ដីពិត និងប្រកាន់ខ្ជាប់កិច្ចការរបស់ក្រុមជំនុំ»។

បន្ទាប់ពីការអធិស្ឋាន ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារនូវទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ? ចូរសួរខ្លួនឯងទៅមើលថា៖ តើអ្នកជាមនុស្សម្នាក់ដែលបានបង្ហាញការគិតគូរអំពីបន្ទុករបស់ទ្រង់មែនដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតដើម្បីទ្រង់បានដែរឬទេ? តើអ្នកអាចក្រោកឈរឡើង និងនិយាយដើម្បីខ្ញុំបានដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតបានដោយខ្ជាប់ខ្ជួនដែរឬទេ? តើអ្នករឹងមាំគ្រប់គ្រាន់ដើម្បីតតាំងនឹងគ្រប់ទង្វើរបស់សាតាំងបានដែរឬទេ? តើអ្នកអាចនឹងដាក់អារម្មណ៍របស់អ្នកមួយឡែក និងបង្ហាញពីសាតាំងដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតរបស់ខ្ញុំបានដែរឬទេ? តើអ្នកអាចឲ្យបំណងព្រះហឫទ័យរបស់ខ្ញុំ ចាក់បំពេញទៅក្នុងខ្លួនឯងបានដែរឬទេ? តើអ្នកបានលះបង់ដួងចិត្តរបស់អ្នកនៅក្នុងពេលវេលាដ៏សំខាន់ជាងគេបំផុតនេះហើយឬនៅ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ខ្ញុំមែនទេ? ចូរសួរខ្លួនឯងនូវសំណួរទាំងអស់នេះ ហើយគិតអំពីសំណួរទាំងនេះឲ្យបានញឹកញាប់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍អាម៉ាស់ចំពោះខ្លួនឯងនៅពេលដែលខ្ញុំបានអានការបើកសម្ដែងនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំបានជឿលើព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់គ្មានទីកន្លែងនៅក្នុងចិត្តរបស់ខ្ញុំឡើយ។ ខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ឡើយ ហើយគ្រប់យ៉ាងដែលខ្ញុំបានគិតចំពោះមុខនៃបញ្ហា គឺជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំមិនបានការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទាល់តែសោះ។ ខ្ញុំបានរកឃើញយ៉ាងច្បាស់ថា យ៉ាវ ឡាន កំពុងពន្យល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយដកស្រង់ព្រះបន្ទូលទាំងនោះចេញពីបរិបទ ថាគាត់កំពុងត្រួតត្រានៅក្នុងក្រុមជំនុំ ហើយថាគាត់កំពុងដាក់ទោស និងគាបសង្កត់បងប្អូនប្រុសស្រី។ ដើម្បីតម្លើងតំណែងដល់អស់អ្នកដែលជិតស្និទ្ធបំផុតជាមួយគាត់ និងបង្រួបបង្រួមកម្លាំងរបស់គាត់ គាត់បានបណ្ដេញមនុស្សចេញពីភារកិច្ចរបស់ពួកគេតាមអំពើចិត្ត ដែលកំពុងតែរំខាន និងជ្រៀតជ្រែកជីវិតរបស់ក្រុមជំនុំយ៉ាងធ្ងន់ធ្ងរ ហើយបង្ខិតបង្ខំ និងបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី។ ជាពិសេស ពេលនេះ ដោយសារតែទំហំកិច្ចការរបស់គាត់កើនឡើង នោះគាត់ស្ថិតនៅក្នុងតួនាទីដែលបង្កគ្រោះថ្នាក់កាន់តែច្រើនដល់បងប្អូនប្រុសស្រី។ ប៉ុន្តែខ្ញុំភ័យខ្លាចចំពោះឋានៈ និងឥទ្ធិពលរបស់ យ៉ាវ ឡាន ខ្លាចត្រូវបានគាត់គាបសង្កត់ និងបណ្ដេញចេញ ខ្លាចបាត់បង់តួនាទី និងជោគជ័យនាពេលអនាគតផ្ទាល់ខ្លួន ហើយខ្លាចគាត់ និងកូនស្រីគាត់សងសឹកខ្ញុំ និងបង្កគ្រោះថ្នាក់ដល់ខ្ញុំ ដូច្នេះខ្ញុំមិនហ៊ានប្រកាន់ខ្ជាប់គោលការណ៍ និងលាតត្រដាង ព្រមទាំងរាយការណ៍ពីពួកគេឡើយ។ ដូច្នេះហើយខ្ញុំបានឈរមើលនឹងភ្នែកនូវអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ធ្វើតាមអំពើចិត្តនៅក្នុងក្រុមជំនុំ។ បងប្អូនត្រូវបានគាបសង្កត់ ហើយជីវិតរបស់ពួកគេត្រូវបានបំផ្លាញ ប៉ុន្តែខ្ញុំនៅតែមិនហ៊ានក្រោកឈរ និងលាតត្រដាងពីសាតាំង។ ខ្ញុំអីក៏គួរឱ្យស្អប់ អាត្មានិយម និងថោកទាបម៉្លេះ! ក្រោយមកខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលថ្លែងថា៖ «មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចមើលឃើញថា ធម្មជាតិរបស់គេ គឺពុករលួយ អាក្រក់ ហើយប្រតិកម្មនិយម និងត្រូវបានបំពេញ និងបំពុលដោយទស្សនវិជ្ជារបស់សាតាំង គឺជាធម្មជាតិដែលក្បត់នឹងព្រះជាម្ចាស់ទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ចំពោះអ្វីដែលជាថ្នាំពុលរបស់សាតាំង គឺព្រះបន្ទូលអាចសម្ដែងចេញឲ្យឃើញយ៉ាងពេញលេញ។ ឧទាហរណ៍ ប្រសិនបើអ្នកសួរមនុស្សដែលធ្វើការអាក្រក់ថា ហេតុអ្វីបានជាពួកគេប្រព្រឹត្តការអាក្រក់ នោះពួកគេនឹងឆ្លើយថា 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ តក្កសាស្ដរបស់សាតាំងបានក្លាយជាជីវិតរបស់មនុស្ស។ ពួកគេប្រហែលជាធ្វើការទាំងនេះដើម្បីគោលបំណងនេះ ឬក៏គោលបំណងនោះ ប៉ុន្ដែពួកគេគ្រាន់តែធ្វើវាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាគិតថា ដោយសារមនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នោះមនុស្សគួរតែរស់នៅដើម្បីជាប្រយោជន៍ខ្លួនឯង និងធ្វើអ្វីៗតាមអំណាចរបស់ពួកគេ ដើម្បីរក្សាតួនាទីមួយដែលល្អ សម្រាប់ជាប្រយោជន៍ដល់អាហារ និងសម្លៀកបំពាក់ស្អាតៗ។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់' នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីរបស់សាតាំងទាំងអស់នេះគឺជាថ្នាំពុលយ៉ាងច្បាស់របស់សាតាំង ហើយនៅពេលដែលមនុស្សយកវាចូលទៅក្នុងខ្លួន នោះវាក៏ក្លាយជាធម្មជាតិរបស់ពួកគេ។ ធម្មជាតិរបស់សាតាំងត្រូវបានមើលឃើញតាមរយៈពាក្យសម្ដីទាំងនេះ ព្រោះវាតំណាងឲ្យសាតាំងទាំងស្រុង។ ថ្នាំពុលនេះក្លាយជាជីវិតរបស់មនុស្ស ក៏ដូចជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយមនុស្សដែលពុករលួយត្រូវបានត្រួតត្រាដោយថ្នាំពុលនេះយ៉ាងជាប់លាប់អស់រយៈពេលរាប់ពាន់ឆ្នាំ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា ខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយ និងជាន់ឈ្លី ហើយថាឆ្អឹង និងឈាមតែមួយរបស់ខ្ញុំត្រូវបានធ្វើឱ្យជ្រួតជ្រាប និងលាយឡំដោយថ្នាំពុល ទស្សនវិជ្ជា និងក្រមបែបសាតាំង រហូតដល់ខ្លួនឯងកាន់តែអាក្រក់ និងអាត្មានិយម។ ខ្ញុំកំពុងរស់នៅដោយថ្នាំពុលបែបសាតាំងនៃ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «នៅពេលអ្នកដឹងថាមានអ្វីមិនស្រួល យកល្អកុំនិយាយច្រើនពេក» និង «មនុស្សដែលយល់ដឹងពីស្ថានការ គឺពូកែខាងការពារខ្លួនឯង ដោយស្វះស្វែងដើម្បីតែគេចវេះពីកំហុសនានា»។ គំនិតរបស់ខ្ញុំទាំងអស់ច្របូកច្របល់ ហើយខ្ញុំមានគុណតម្លៃ និងទស្សនទានដ៏អាក្រក់ស្ដីពីជីវិត។ ខ្ញុំបានចាត់ទុកផលប្រយោជន៍ផ្ទាល់ខ្លួន ជោគជ័យនាពេលអនាគតរបស់ខ្ញុំ និងជោគវាសនារបស់ខ្ញុំសំខាន់ជាងអ្វីៗទាំងអស់។ ដោយបានឃើញ យ៉ាវ ឡាន និងបក្សពួកនៃកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទដ៏អាក្រក់របស់គាត់កំពុងតែបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រីនៅក្នុងក្រុមជំនុំ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែលាតត្រដាង និងរាយការណ៍អំពីពួកគេ។ ប៉ុន្តែដោយសារតែខ្ញុំខ្លាចត្រូវបានគេគាបសង្កត់ និងខ្លាចបាត់បង់តួនាទី ព្រមទាំងជោគជ័យនាពេលអានាគតរបស់ខ្ញុំ នោះខ្ញុំមិនហ៊ានធ្វើទេ មិនថាខ្ញុំបានតស៊ូច្រើនប៉ុនណាឡើយ។ ដូច្នេះហើយខ្ញុំបានអនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទរំខានក្រុមជំនុំ ហើយខ្ញុំប្រព្រឹត្តយ៉ាងខ្លបខ្លាចហួសប្រមាណ ដោយមិនហ៊ាននិយាយពាក្យត្រង់មួយម៉ាត់ឡើយ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវបានចងយ៉ាងតឹង និងជាប់ច្រវាក់ ដោយថ្នាំពុលរបស់សាតាំង ទើបធ្វើឱ្យខ្ញុំក្លាយជាអ្នកចូលដៃរបស់វា ជាកញ្ជះរបស់វា។ នេះគឺជារឿងគួរឱ្យស្អប់សម្រាប់ព្រះជាម្ចាស់ ហើយខ្ញុំគ្មានតម្លៃនឹងរស់នៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់ឡើយ។ ខ្ញុំបានរីករាយនឹងកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ជាច្រើនឆ្នាំ ហើយទ្រង់បានលើកខ្ញុំឡើងទើបខ្ញុំអាចបំពេញតួនាទីរបស់ខ្ញុំក្នុងនាមជាអ្នកដឹកនាំក្រុមជំនុំ។ ទោះបីជាយ៉ាងណា ខ្ញុំមិនចេះស្រឡាញ់វា ហើយមិនគិតពីវិធីមើលថែបងប្អូនប្រុសស្រី ឬប្រកាន់ខ្ជាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទេ។ ខ្ញុំបានរស់នៅដោយចាប់អារម្មណ៍តែបំណងចិត្តអាត្មានិយមផ្ទាល់ខ្លួន ដោយគ្មានកិត្តិយស និងសេចក្ដីថ្លៃថ្នូរបន្តិចឡើយ។ ខ្ញុំមិនអាចបំពេញតាមទំនុកចិត្តដែលបងប្អូនប្រុសស្រីមានចំពោះខ្ញុំ ហើយជាងនេះទៅទៀត ខ្ញុំមិនអាចបំពេញតាមបញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រទានដល់ខ្ញុំឡើយ។ នៅពេលគិតដល់ចំណុចនេះ ខ្ញុំស្អប់ខ្លួនឯងដែលអាត្មានិយម និងគួរឱ្យស្អប់ខ្លាំង ហើយខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ដោយសុខចិត្តប្រែចិត្ត។ ខ្ញុំបានសុំឱ្យព្រះជាម្ចាស់ប្រទានកម្លាំងដល់ខ្ញុំ និងដឹកនាំខ្ញុំឱ្យផ្ដាច់ចេញពីឥទ្ធិពលដ៏ខ្មៅងងឹតទាំងនេះ និងអាចអនុវត្តសេចក្ដីពិតបាន។

បន្ទាប់ពីនោះ ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «និស្ស័យរបស់ព្រះជាម្ចាស់ គឺជានិស្ស័យរបស់ព្រះដែលគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ រួមទាំងសភាវៈមានជីវិតផង ជានិស្ស័យរបស់ព្រះអម្ចាស់នៃអ្វីៗទាំងអស់ដែលបានបង្កើតមក។ និស្ស័យរបស់ទ្រង់ តំណាងឲ្យកិត្តិយស ព្រះចេស្ដា ភាពប្រសើរថ្លៃថ្លា ភាពមហិមា ហើយសំខាន់ជាងគេគឺ ភាពឧត្តុង្គឧត្តម។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃសិទ្ធិអំណាច ជានិមិត្តរូបនៃគ្រប់អំពើសុចរិត ក៏ជានិមិត្តរូបនៃសោភណភាព និងភាពល្អប្រពៃគ្រប់យ៉ាងដែរ។ លើសពីនេះ និស្ស័យនេះ គឺជានិមិត្តរូបនៃព្រះដែលមិនអាច[ក] ឲ្យភាពអន្ធការ និងពួកខ្មាំងសត្រូវណាមួយមកយកឈ្នះ ឬឈ្លានពានបានឡើយ ហើយជានិមិត្តរូបនៃព្រះដែលមិនអាចឲ្យភាវៈណាមួយដែលទ្រង់បានបង្កើតមកបំពាន[ខ] ដែរ (ព្រះអង្គក៏មិនបណ្ដោយឲ្យគេបំពានទ្រង់ដែរ)។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃព្រះចេស្ដាដ៏ខ្ពស់បំផុត។ គ្មានបុគ្គលណាអាចមករំខានកិច្ចការរបស់ទ្រង់ ឬនិស្ស័យរបស់ទ្រង់បានឡើយ» («ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានយល់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ ថានិស្ស័យរបស់ទ្រង់គឺជាគ្រឿងសម្គាល់នៃសិទ្ធិអំណាចដ៏ខ្ពស់បំផុត ហើយថាគ្មានកម្លាំងសត្រូវ ឬកម្លាំងនៃភាពងងឹតណាមួយអាចប្រមាថលើនិស្ស័យនោះបានឡើយ។ ព្រះជាម្ចាស់នឹងកម្ចាត់កម្លាំងអាក្រក់ដែលរំខានទាំងអស់របស់សាតាំងចេញពីក្រុមជំនុំ ហើយលុបបំបាត់ពួកវាទាំងស្រុង។ នេះគឺជាទិសដៅនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាជាការពិតដែលព្រះជាម្ចាស់នឹងច្បាស់ជាសម្រេចបាន។ យ៉ាវ ឡាន បានកំពុងត្រួតត្រាលើក្រុមជំនុំដូចជាអ្នកកាន់អំណាចផ្ដាច់ការ បានគ្រប់គ្រង និងគាបសង្កត់បងប្អូនប្រុសស្រី បានបណ្ដុះអស់អ្នកដែលជិតស្និទ្ធជាមួយគាត់ និងបង្កើតអាណាចក្ររបស់គាត់ឡើង។ គាត់បានរំខាន និងជ្រៀតជ្រែកកិច្ចការរបស់ព្រះជាម្ចាស់ ធ្វើរឿងអាក្រក់គ្រប់បែបយ៉ាង និងបានប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ។ គាត់គឺជាអារក្សដែលជាអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់ ដែលនឹងត្រូវបណ្ដេញចេញពីក្រុមជំនុំមិនយូរមិនឆាប់។ ខ្ញុំបានគិតអំពីវិធីដែលដំណាក់របស់ព្រះជាម្ចាស់បានបណ្ដេញមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនកាលពីមុន៖ មិនថាពួកគេសាហាវបែបណាឡើយ ពួកគេគ្រាន់តែជោគជ័យមួយរយៈខ្លីប៉ុណ្ណោះ ហើយនៅទីបញ្ចប់ ពួកគេមិនអាចគេចផុតពីការដាក់ទោសរបស់ព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ទេឬ? ប៉ុន្តែខ្ញុំមិនយល់ពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ ហើយខ្ញុំមិនបានទុកចិត្តលើតថភាពដែលថា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សេចក្ដីពិត និងសេចក្ដីសុចរិតមានឥទ្ធិពល ថាព្រះជាម្ចាស់បានសោយរាជ្យឡើយ។ ខ្ញុំយល់ឃើញថាដំណាក់របស់ព្រះជាម្ចាស់ដូចនៅក្នុងលោកិយអ៊ីចឹង ដូចជាអ្នកណាមានឋានៈ និងអំណាចអាចត្រួតត្រាជោគវាសនារបស់ខ្ញុំអ៊ីចឹង ហើយបើខ្ញុំនិយាយពីកំហុសរបស់ យ៉ាវ ឡាន និងកូនស្រីគាត់ នោះខ្ញុំគិតថា ខ្ញុំអាចបាត់បង់ជោគជ័យនាពេលអនាគត និងវាសនារបស់ខ្ញុំហើយ។ ខ្ញុំថែមទាំងខ្លាចពួកគេសងសឹកខ្ញុំទៀតផង ខ្ញុំមិនទុកចិត្តលើការត្រួតត្រារបស់ព្រះជាម្ចាស់លើរបស់សព្វសារពើឡើយ។ សេចក្ដីជំនឿប្រភេទនេះគ្រាន់តែមិនមែនជាការផ្ដល់កិត្តិយសដល់ព្រះជាម្ចាស់ប៉ុណ្ណោះ! បន្ទាប់មក ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «បន្ទូលរបស់ខ្ញុំជាមូលដ្ឋានរបស់មនុស្ស សម្រាប់ការគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយមនុស្សណាដែលមិនអាចអនុវត្ដតាមបន្ទូលរបស់ខ្ញុំ នឹងមិនអាចគេចផុតពីចំណងឥទ្ធិពលនៃភាពងងឹតឡើយ។ ការរស់នៅក្នុងភាវៈដ៏ត្រឹមត្រូវ គឺជាការរស់នៅក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការរស់នៅក្នុងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការរស់នៅក្នុងភាវៈនៃការស្វែងរកសេចក្ដីពិត ការរស់នៅក្នុងតថភាពនៃការលះបង់ជីវិតរបស់មនុស្សម្នាក់ ដោយភាពស្មោះត្រង់ សម្រាប់ប្រយោជន៍ព្រះជាម្ចាស់ និងជាការរស់នៅក្នុងភាវៈនៃការស្រលាញ់ព្រះជាម្ចាស់ដោយភាពពិតត្រង់។ មនុស្សដែលរស់នៅក្នុងភាវៈ និងរស់នៅក្នុងតថភាពនេះ នឹងផ្លាស់ប្រែបន្ដិចម្ដងៗ ពេលពួកគេចូលក្នុងជម្រៅនៃសេចក្ដីពិត ហើយពួកគេនឹងផ្លាស់ប្រែ នៅពេលដែលកិច្ចការនេះ ចូលកាន់តែជ្រៅ ហើយនៅចុងបញ្ចប់ ពួកគេប្រាកដជាក្លាយជាមនុស្សដែលព្រះជាម្ចាស់ទទួលយក ហើយជាមនុស្សដែលស្រលាញ់ព្រះជាម្ចាស់ ពិតប្រាកដ» («ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញផ្លូវខ្ញុំ។ បើខ្ញុំចង់រួចពីច្រវាក់នៃឥទ្ធិពលដ៏ខ្មៅងងឹតរបស់សាតាំង នោះខ្ញុំត្រូវតែអនុវត្តស្របតាមព្រះបន្ទួលរបស់ព្រះជាម្ចាស់។ ខ្ញុំត្រូវតែយកចេញនូវផលប្រយោជន៍ និងគំនិតផ្ទាល់ខ្លួនអំពីអនាគត អនុវត្តសេចក្ដីពិត លាតត្រដាង និងរាយការណ៍ពីពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះ និងប្រកាន់ខ្ជាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ទោះបីជាខ្ញុំត្រូវបានបណ្ដេញចេញពីភារកិច្ចរបស់ខ្ញុំ និងបាត់បង់តួនាទី ព្រមទាំងជោគជ័យក៏ដោយ ក៏ខ្ញុំត្រូវតែប្រកាន់ខ្ជាប់គោលការណ៍នៃសេចក្ដីពិតដែរ។ នៅពេលដែលខ្ញុំបានយល់ដូច្នេះ ខ្ញុំមានកម្លាំង ហើយខ្ញុំបានសរសេរសំបុត្រទៅអ្នកដឹកនាំរបស់ខ្ញុំដោយរាយការណ៍ពី យ៉ាវ ឡាន និង សៀវមីន។

ពីរបីថ្ងៃក្រោយមក អ្នកដឹកនាំបានកោះប្រជុំបងប្អូនប្រុសស្រីទាំងអស់ដើម្បីស្វែងរកតថភាពនៃទង្វើអាក្រក់ដែល យ៉ាវ ឡាន និង សៀវមីន បានប្រព្រឹត្ត។ ស្របតាមគោលការណ៍ យ៉ាវ ឡាន ស្វាមីរបស់គាត់ និង សៀវមីន ត្រូវបានបណ្ដេញចេញទាំងអស់ពីភារកិច្ចរបស់ពួកគេ។ យ៉ាវ ឡាន និងកូនស្រីគាត់មិនបានឆ្លុះបញ្ចាំង ឬមានបំណងស្គាល់ខ្លួនឯងឡើយ ផ្ទុយទៅវិញ ពួកគេទៅផ្ទះបងប្អូនប្រុសស្រីដោយធ្វើពុតជាភ្ញាក់រលឹក ហើយថែមទាំងសោកស្ដាយដែលពួកគេបានប្រព្រឹត្តយ៉ាងខុសឆ្គងចំពោះបងប្អូនប្រុសស្រី ដោយមានចេតនាបោកបញ្ឆោតបងប្អូនប្រុសស្រីទៀតផង។ ពួកគេពិតជាមិនប្រែចិត្តទាល់តែសោះ ហើយទីបំផុតដោយសារតែទង្វើអាក្រក់របស់ពួកគេ ពួកគេត្រូវបានកណត់ថាជាពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ ដែលបានប្រព្រឹត្តអំពើអាក្រក់គ្រប់ប្រភេទ ហើយត្រូវបានបណ្ដេញចេញពីក្រុមជំនុំ។ ជីវិតរបស់ក្រុមជំនុំបានត្រឡប់មករកភាពប្រក្រតីវិញ បងប្អូនប្រុសស្រីបានអបអរសាទរ ហើយគ្រប់គ្នាសរសើរសេចក្ដីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ការណ៍នេះបានជួយឱ្យខ្ញុំកាន់តែច្បាស់ថាសេចក្ដីសុចរិត និងសេចក្ដីពិតមានឥទ្ធិពលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ថាព្រះគ្រីស្ទត្រួតត្រានៅទីនោះ ហើយថាមិនថាកម្លាំងអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទរីកចម្រើន និងអាក្រក់យ៉ាងណា ឬពួកគេអាចមានអំណាចយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចប្រៀបធៀបនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ឬរំខានកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ កុំថាឡើយត្រួតត្រាជោគវាសនារបស់នរណាម្នាក់នោះ។ ពួកគេគ្រាន់តែដូចជាកូនអុកនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ជាឧបករណ៍ដែលប្រើដើម្បីជួយអ្នករើសតាំងរបស់ព្រះជាម្ចាស់ឱ្យអភិវឌ្ឍសុភវិនិច្ឆ័យប៉ុណ្ណោះ។ ការបំពេញតួនាទីរបស់ពួកគេអនុញ្ញាតឱ្យអ្នកដទៃឃើញពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ចំពោះអ្វីដែលជាលក្ខណៈពិតរបស់ពួកគេដើម្បីកុំឱ្យពួកគេដើរផ្លូវខុស។ តាមរយៈបទពិសោធន៍នៃការរាយការណ៍អំពីពួកទទឹងនឹងព្រះគ្រីស្ទនេះ វាគឺជាការបំភ្លឺ ជាការចង្អុលបង្ហាញ និងការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលធ្វើឱ្យខ្ញុំរួចពីកម្លាំងនៃភាពងងឹត ហើយអនុវត្តសេចក្ដីពិត។ ខ្ញុំមានអារម្មណ៍ធូរស្រាល និងសន្ដិភាពនៅក្នុងចិត្ត ហើយខ្ញុំមានអារម្មណ៍ថាការប្រព្រឹត្តខ្លួនឯងតាមវិធីនេះគឺជាវិធីតែមួយគត់ដើម្បីរស់នៅដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ ខ្ញុំមានអារម្មណ៍ស្រឡះខ្លួន និងមានសេរីភាព។ នេះគឺជាផលផ្លែនៃការសរសេររបាយការណ៍ដ៏ស្មោះត្រង់។

សូមសិរីល្អទាំងអស់មានចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា! អាម៉ែន!

លេខយោង៖

ក. អត្ថបទដើមសរសេរថា «វាជានិមិត្តរូបនៃកង្វះសមត្ថភាព»។

ខ. អត្ថបទដើមសរសេរថា «ក៏ជានិមិត្តរូបនៃការដែលមិនអាចត្រូវគេបំពាន (និងមិនប្រណីចំពោះការដែលត្រូវគេបំពាន)»។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះពរបានមកពីជំងឺ

ក្នុង ឆ្នាំ ២០១៤ បក្សកុម្មុយនីស្តបានចាប់ផ្តើមមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា តាមរយៈសំណុំរឿងរបស់ ចាវយាន កាលពីថ្ងៃ ទី ២៨ ខែ ឧសភា...

ការរៀនចុះចូលតាមរយៈភាពលំបាក

ដោយ លី យ៉ាង (ចិន) នៅពេលកូនប្រុសរបស់ខ្ញុំមានអាយុ ៦ ឆ្នាំ ខ្ញុំសម្គាល់ឃើញថាមានដុំពកមួយនៅពីក្រោយត្រចៀករបស់គាត់។ ខ្ញុំបាននាំគាត់ទៅមន្ទីរពេទ្យ...

Leave a Reply