ភាពរដិបរដុបក្នុងដំណើររបស់ខ្ញុំទៅរកព្រះជាម្ចាស់

25-06-2026

ដោយ ស៊ុន អ៊ី ប្រទេសចិន

ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទនៅក្នុងឆ្នាំ 2000។ ពួកគ្រូគង្វាលកូរ៉េខាងត្បូងតែងតែមកចែករំលែកសេចក្ដីអធិប្បាយដល់ពួកយើងញឹកញាប់ណាស់។ នៅក្នុងការជួបជុំមួយ មានគ្រូគង្វាលម្នាក់បានអានបទគម្ពីរមួយវគ្គ ហើយបន្ទាប់មកគាត់ប្រាប់ពួកយើងថា ត្រូវចេះអត់ឱន និងអត់ធ្មត់នៅក្នុងគ្រប់ការទាំងអស់ គឺមិនមែនគ្រាន់តែស្ដាប់សេចក្ដីអធិប្បាយប៉ុណ្ណោះទេ តែត្រូវយកទៅអនុវត្ត ទើបយើងអាចថ្វាយសិរីល្អដល់ព្រះជាម្ចាស់បាន។ មានតែធ្វើបែបនេះទេ ទើបយើងអាចចូលទៅក្នុងនគរស្ថានសួគ៌បាននៅថ្ងៃអនាគត។ ចាប់ពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមប្រព្រឹត្តចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំដោយសេចក្ដីស្រឡាញ់ និងចិត្តសប្បុរស។ ប្រសិនបើមាននរណាម្នាក់ប្រមាថខ្ញុំ ខ្ញុំនឹងអធិដ្ឋានទៅព្រះអម្ចាស់ដើម្បីសុំឱ្យព្រះអង្គជួយឱ្យខ្ញុំចេះអត់ទោសដល់ពួកគេ។ ម្ដង ឬពីរដង វាមិនមែនជាបញ្ហាទេ។ ប៉ុន្តែយូរៗទៅ ខ្ញុំធ្វើលែងបានហើយ។ ជួនកាល ខ្ញុំចេះតែខឹង ហើយស្ដីបន្ទោសពួកគេចំពោះរឿងតូចតាច។ បន្ទាប់ពីនោះមក ខ្ញុំមានអារម្មណ៍ថាខុស។ ខ្ញុំឆ្ងល់ថា «ខ្ញុំចេះតែប្រព្រឹត្តអំពើបាបហើយសារភាព ហើយមិនអាចរំដោះខ្លួនចេញពីចំណងនៃអំពើបាបបានសោះ។ តើខ្ញុំនឹងត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌ដែរឬទេ នៅពេលដែលព្រះអម្ចាស់យាងមក?» ខ្ញុំបានទៅរកគ្រូគង្វាលរបស់ខ្ញុំដើម្បីសួរពីរបៀបដោះស្រាយបញ្ហានៃអំពើបាប។ គាត់បានប្រាប់ខ្ញុំឱ្យសារភាព និងកែប្រែចិត្តគំនិត អធិដ្ឋានឱ្យបានច្រើន អានព្រះគម្ពីរឱ្យបានច្រើន ហើយត្រូវចេះអត់ឱន និងអត់ធ្មត់។ រាល់ពេលដែលគាត់និយាយបែបនេះ ដោយមិនបានចង្អុលបង្ហាញផ្លូវជាក់លាក់ណាមួយដល់ខ្ញុំ ខ្ញុំមានអារម្មណ៍ខកចិត្ត។ ខ្ញុំនឹកគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ហេតុនេះ អ្នកត្រូវតែបរិសុទ្ធ ដ្បិតខ្ញុំបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ ហើយនៅក្នុងគម្ពីរហេព្រើរបានចែងថា៖ «បើគ្មានភាពបរិសុទ្ធទេ គ្មាននរណាម្នាក់នឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ ខ្ញុំមានអារម្មណ៍ថា មនុស្សដូចជាខ្ញុំ ដែលចេះតែប្រព្រឹត្តបាបហើយសារភាព និងមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់បាន គឺមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានឡើយ។ ខ្ញុំកើតទុក្ខជាខ្លាំង ហើយមុខក្រញូវរាល់ថ្ងៃ។ ក្រោយមក ខ្ញុំសង្កេតឃើញថា នៅក្នុងពួកជំនុំពោរពេញទៅដោយការច្រណែន និងការឈ្លោះប្រកែកគ្នា។ ដោយដណ្ដើមវេទិកាគ្នា មានអ្នកអធិប្បាយម្នាក់បានគ្រវែងព្រះគម្ពីររបស់អ្នកអធិប្បាយចាស់ម្នាក់ទៀតទៅលើដីនៅក្នុងការជួបជុំ ហើយបង្ខំគាត់ឱ្យចាកចេញ។ អ្នកខ្លះថែមទាំងរកស៊ីនៅក្នុងពួកជំនុំទៀតផង។ ខ្ញុំនឹកគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ៖ «មានចែងទុកមកថា ដំណាក់របស់ខ្ញុំនឹងត្រូវហៅថាជាដំណាក់នៃការអធិស្ឋាន តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរទៅវិញ» (ម៉ាថាយ ២១:១៣)។ តើពួកជំនុំបែបនេះអាចមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា? តើនេះមិនមែនជាជំរុំចោរទេឬអី? ខ្ញុំមានអារម្មណ៍ថា គ្មានផ្លូវអាចទទួលបានការផ្គត់ផ្គង់ពីការជួបជុំទាំងនោះឡើយ ហើយបញ្ហានៃការប្រព្រឹត្តបាបរបស់ខ្ញុំនឹងមិនអាចដោះស្រាយបានឡើយ។ ខ្ញុំចង់ស្វែងរកពួកជំនុំដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ បងស្រីរបស់ខ្ញុំបាននាំខ្ញុំទៅពួកជំនុំផ្សេងទៀត ប៉ុន្តែពួកជំនុំទាំងនោះសុទ្ធតែមានសភាពដូចៗគ្នា។ នៅពេលដែលខ្ញុំសួរពួកគេពីរបៀបបោះបង់អំពើបាប គ្មាននរណាម្នាក់អាចចង្អុលបង្ហាញផ្លូវបានឡើយ។ ពួកគេនិយាយថា ព្រះអម្ចាស់យេស៊ូវបានអត់ទោសអំពើបាបឱ្យយើងរួចហើយ យើងគ្រាន់តែត្រូវការអធិដ្ឋាន និងសារភាពបាបប៉ុណ្ណោះ។ បន្ទាប់ពីបានស្ដាប់ហើយ ខ្ញុំមានអារម្មណ៍ថាទទេស្អាតនៅក្នុងចិត្ត ហើយសូម្បីតែទៅចូលរួមការជួបជុំក៏មិនចង់ទៅទៀតដែរ។ ថ្ងៃមួយ ខ្ញុំស្រាប់តែមានគំនិតមួយថា៖ ប្រហែលជាព្រះជាម្ចាស់មិនធ្វើការនៅក្នុងពួកជំនុំនៅទីនេះទេដឹង? កាលដែលពួកគ្រូគង្វាលកូរ៉េបានមកទីនេះពីមុន ពួកគេហាក់ដូចជាគោរពកោតខ្លាចព្រះណាស់ ហើយបានមកដល់ប្រទេសចិនដើម្បីគង្វៀលពួកជំនុំ។ ពួកគេមានជំនឿខ្លាំងណាស់។ តើព្រះជាម្ចាស់កំពុងធ្វើការនៅក្នុងពួកជំនុំនៅប្រទេសកូរ៉េឬ? ខ្ញុំត្រូវតែទៅប្រទេសកូរ៉េ ហើយស្វែងរកពួកជំនុំដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅទីនោះ។

នៅឆ្នាំ 2007 ខ្ញុំ និងបងស្រីបាននាំគ្រួសាររបស់យើងទៅប្រទេសកូរ៉េ។ គាត់បានណែនាំខ្ញុំឱ្យស្គាល់ពួកជំនុំមួយ ដែលមានជនជាតិចិនជាច្រើនចូលរួមការជួបជុំ។ សមាជិកពួកជំនុំបានជួយជនជាតិចិនរកការងារធ្វើ ដែលបានជួយដោះស្រាយតម្រូវការចាំបាច់របស់ពួកគេ។ សមាជិកនៃពួកជំនុំនោះពិតជាមានសេចក្ដីស្រឡាញ់ណាស់ ដូច្នេះខ្ញុំក៏បានចូលរួមការជួបជុំនៅទីនោះ ដោយគិតថាប្រហែលជាពួកគេមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងការជួបជុំមួយ គ្រូគង្វាលបាននិយាយថា «នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់ខ្ញុំទៅកាន់ប្រទេសចិន ខ្ញុំបានឮថាព្រះជាម្ចាស់បានយាងត្រឡប់មកវិញហើយ គឺថាព្រះអង្គបានលេចមក និងកំពុងធ្វើការនៅក្នុងប្រទេសចិន ហើយមានព្រះនាមថា ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប៉ុន្តែប្រទេសចិនគឺជាប្រទេសដែលដើរថយក្រោយ។ ប្រជាជននៅទីនោះមានគុណសម្បត្តិអន់ណាស់។ ព្រះជាម្ចាស់ខ្ពង់ខ្ពស់ណាស់ តើព្រះអង្គអាចលេចមក និងធ្វើការនៅទីនោះបានដោយរបៀបណា? មានមនុស្សជាច្រើនកំពុងផ្សាយអំពីរន្ទះទិសខាងកើត។ ចូរកុំស្ដាប់ឱ្យសោះ។ ដោយសារកម្ពស់របស់អ្នកនៅតូចនៅឡើយ នៅពេលដែលចូលទៅប្រឡូកហើយ អ្នកនឹងមិនអាចចេញរួចឡើយ»។ នៅពេលដែលខ្ញុំបានឮគាត់និយាយបែបនេះ ខ្ញុំក៏យល់ស្របទាំងស្រុង ដោយគិតថា «ពួកជំនុំជាច្រើននៅក្នុងប្រទេសចិនខ្វះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ រដ្ឋាភិបាលនៅទីនោះគាបសង្កត់អ្នកជឿ ហើយជនជាតិចិនក៏គោរពរូបព្រះដែរ។ តើព្រះជាម្ចាស់អាចលេចមក និងធ្វើការនៅក្នុងប្រទេសចិនបានដែរឬទេ? នោះគឺមិនអាចទៅរួចទេ»។ ប៉ុន្តែមិនយូរប៉ុន្មាន ខ្ញុំបានរកឃើញថា ទោះបីជាគ្រូគង្វាលអធិប្បាយបានយ៉ាងស្ទាត់ជំនាញក៏ដោយ អ្វីដែលគាត់ធ្វើបន្ទាប់ពីនោះគឺជារឿងមួយផ្សេងទៀត គឺគាត់មិនបានអនុវត្តតាមផ្លូវរបស់ព្រះអម្ចាស់ទេ។ ខ្ញុំពិតជាខកចិត្តណាស់។ នៅពេលដែលខ្ញុំសួរគ្រូគង្វាលអំពីរបៀបដោះស្រាយបញ្ហាបាប គាត់បាននិយាយដោយក្ដីមួម៉ៅថា «មនុស្សគ្រប់គ្នាសុទ្ធតែពុករលួយ។ ការប្រព្រឹត្តបាបជារឿងធម្មតាទេ។ សារភាពចំពោះព្រះអម្ចាស់ទៅ នោះអ្នកនឹងត្រូវបានអត់ទោសហើយ។ ដោយសារតែអ្នកមានចិត្តចង់កែប្រែ ព្រះអម្ចាស់បានអត់ទោសបាបរបស់អ្នករួចហើយ»។ អ្វីដែលគ្រូគង្វាលនិយាយធ្វើឱ្យខ្ញុំស្អប់ខ្ពើមណាស់។ ខ្ញុំគិតថា «ហេតុអ្វីបានជាគាត់និយាយដូចគ្នាបេះបិទនឹងពួកគ្រូគង្វាលចិនអ៊ីចឹង? អំពើបាបមិនអាចបោះបង់បានភ្លាមៗទេ ប៉ុន្តែយើងត្រូវខិតខំកែប្រែខ្លួនឯងខ្លះដែរ។ តើសារភាពធ្វើអ្វី បើយើងមិនកែប្រែអ្វីសោះបន្ទាប់ពីសារភាពរួច? តើការនោះមិនធ្វើឱ្យយើងដូចជាអ្នកមិនជឿទេឬអី? តើមានន័យអ្វីក្នុងការជឿលើព្រះអម្ចាស់បែបនេះ?» ម្ដងទៀត ខ្ញុំបានខកចិត្ត ប៉ុន្តែខ្ញុំមិនចង់បោះបង់ចោលឡើយ។ ខ្ញុំជឿថា ព្រះអម្ចាស់នឹងមិនបោះបង់ខ្ញុំចោលឡើយ ថាថ្ងៃណាមួយ ខ្ញុំនឹងរកឃើញពួកជំនុំដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ បន្ទាប់ពីនោះមក ខ្ញុំបានគិតពិចារណាអំពីរឿងនេះច្រើនណាស់។ នៅពេលដើរតាមដងផ្លូវ ខ្ញុំបានស្វែងរកឈើឆ្កាង និងពួកជំនុំគ្រីស្ទបរិស័ទ ហើយប្រសិនបើខ្ញុំបានឮគេនិយាយល្អអំពីសេចក្ដីអធិប្បាយរបស់គ្រូគង្វាលណាម្នាក់ ខ្ញុំសុខចិត្តដើរកាត់ខ្យល់ ព្យុះភ្លៀង ឬព្រិល ទាំងមានសេចក្ដីសង្ឃឹមបន្តិចបន្តួច ដើម្បីទៅស្ដាប់ ដោយប្រាថ្នាចង់ឱ្យចម្ងល់របស់ខ្ញុំត្រូវបានដោះស្រាយ។ ខ្ញុំបានទៅពួកជំនុំជាង 40 កន្លែង នៅប្រទេសកូរ៉េ ប៉ុន្តែរកមិនឃើញពួកជំនុំណាមួយដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធសោះឡើយ។ គ្មានគ្រូគង្វាលណាម្នាក់អាចដោះស្រាយបញ្ហារបស់ខ្ញុំបានទេ។ ដោយទាល់តម្រិះ ខ្ញុំដេកមិនលក់ ប្រែចុះប្រែឡើងជាច្រើនយប់។ ខ្ញុំបានស្រែកហៅចេញពីចិត្តថា «ឱ ព្រះអម្ចាស់អើយ តើព្រះអង្គគង់នៅទីណា? តើព្រះអង្គបោះបង់ខ្ញុំចោលហើយឬ?» នៅប៉ុន្មានឆ្នាំនោះ ខ្ញុំមានអារម្មណ៍ធ្ងន់នៅក្នុងចិត្តយ៉ាងខ្លាំង គឺខ្ញុំមានអារម្មណ៍អួលណែន និងឈឺចាប់ណាស់។

នៅក្នុងអំឡុងឈឺចាប់ និងអស់សង្ឃឹមនេះ នៅខែមិថុនា ឆ្នាំ2015 បងស្រីរបស់ខ្ញុំបានមកផ្ទះខ្ញុំ ហើយប្រាប់ខ្ញុំយ៉ាងសប្បាយរីករាយថា «បងមានដំណឹងដ៏អស្ចារ្យមួយ! ព្រះអម្ចាស់បានយាងត្រឡប់មកវិញយូរហើយ។ ព្រះអង្គបានលេចមក និងកំពុងធ្វើការនៅក្នុងប្រទេសចិន ដោយសម្ដែងចេញនូវសេចក្ដីពិតជាច្រើន។ ឥឡូវនេះ ដំណឹងល្អបានទៅដល់ប្រទេសកូរ៉េហើយ»។ ខ្ញុំគិតថា «ព្រះជាម្ចាស់កំពុងធ្វើការនៅក្នុងប្រទេសចិនឬ? តើអាចទៅរួចដោយរបៀបណា?» ខ្ញុំបាននិយាយដោយរឹងទទឹងថា «គ្រូគង្វាលបានប្រាប់ពួកយើងតាំងពីឆ្នាំ 2009 មកម្លេះ ថា ព្រះជាម្ចាស់មិនអាចធ្វើការនៅក្នុងប្រទេសចិនបានឡើយ ពីព្រោះប្រទេសចិនគឺជាប្រទេសដែលដើរថយក្រោយ ហើយប្រជាជនមានគុណសម្បត្តិអន់ណាស់។ ព្រះជាម្ចាស់ខ្ពង់ខ្ពស់ និងអស្ចារ្យណាស់ ហេតុអ្វីបានជាព្រះអង្គមកធ្វើការនៅក្នុងប្រទេសចិនទៅវិញ?» បន្ទាប់មក ខ្ញុំក៏ដើរទៅលាងចាន។ គាត់បានយកសៀវភៅមួយក្បាលមក ហើយនិយាយយ៉ាងអត់ធ្មត់ថា «សៀវភៅនេះគឺជា 'ក្រាំងដែលកូនចៀមបានបើក' ដែលមានព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្ដែងចេញនៅគ្រាចុងក្រោយ។ បងនឹងអានខ្លះៗឱ្យឯងស្ដាប់»។ នៅពេលដែលគាត់និយាយបែបនេះ គាត់ក៏ចាប់ផ្ដើមអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅពេលដែលព្រះយេស៊ូវយាងមកក្នុងពិភពមនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ ហើយបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ នៅក្នុងគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀត ហើយជាមួយនឹងការយកកំណើតជាមនុស្សនេះ ទ្រង់បានបញ្ចប់យុគសម័យនៃព្រះគុណ និងនាំមកនូវយុគសម័យនៃនគរព្រះ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយថែមទាំងអាចទទួលយកការណែនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់ទៀតផង។ ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់សាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែធំធេងឡើង ដើម្បីដកនិស្ស័យដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយចេញពីមនុស្សឱ្យអស់ទាំងស្រុង។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់នឹងរីករាយនឹងសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចដោះខ្លួនឱ្យរួចពីនិស្ស័យពុករលួយរបស់គេបានឡើយ កុំថាឡើយដល់ទៅស្គាល់និស្ស័យដើមរបស់ព្រះជាម្ចាស់នោះ។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងព្រះគុណដ៏ពេញបរិបូណ៌ ប៉ុន្តែមិនមានផ្លូវនៃជីវិតដែលអនុញ្ញាតឱ្យពួកគេស្គាល់ព្រះជាម្ចាស់ ឬបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេនឹងមិនដែលទទួលបានទ្រង់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់គេលើទ្រង់ឡើយ។ ជំនឿប្រភេទនេះពិតជាគួរឱ្យអាណិតណាស់។ នៅពេលដែលអ្នកបានអានចប់សៀវភៅនេះនៅពេលដែលអ្នកបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងយុគសម័យនៃនគរព្រះ នោះអ្នកនឹងមានអារម្មណ៍ថាបំណងប្រាថ្នាដែលអ្នកមានជាច្រើនឆ្នាំមកនេះ នៅចុងបញ្ចប់បានក្លាយជាការពិតហើយ។ អ្នកនឹងមានអារម្មណ៍ថា មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញព្រះជាម្ចាស់មុខទល់នឹងមុខ។ មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញទឹកព្រះភ័ក្ត្ររបស់ទ្រង់ បានឮព្រះសូរសៀងរបស់ទ្រង់ដោយផ្ទាល់ បានទទួលប្រាជ្ញាអំពីកិច្ចការរបស់ទ្រង់ និងពិតជាមានអារម្មណ៍អំពីទ្រង់ដែលជាព្រះដ៏ជាក់ស្ដែង និងមានគ្រប់ព្រះចេស្ដា។ អ្នកនឹងមានអារម្មណ៍ថា អ្នកបានទទួលនូវរឿងជាច្រើនដែលមនុស្សនៅសម័យមុនមិនបានឃើញ ក៏មិនធ្លាប់មានផងដែរ។ នៅពេលនេះ អ្នកនឹងដឹងយ៉ាងច្បាស់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ និងអត្ថន័យនៃការស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នឹងទស្សនៈអតីតកាល ហើយបដិសេធឬជំទាស់នឹងការពិតនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នោះអ្នកនឹងនៅតែចាប់ខ្យល់ មិនទទួលបានអ្វីសោះឡើយ ហើយចុងបញ្ចប់ អ្នកនឹងត្រូវព្រះជាម្ចាស់ប្រកាសថា មានទោសប្រឆាំងនឹងទ្រង់។ អស់អ្នកដែលអាចចុះចូលតាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបានអះអាងថាខ្លួនស្ថិតនៅក្រោមព្រះនាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីពីរដែលជាព្រះដ៏ពេញដោយព្រះចេស្ដា។ ពួកគេនឹងអាចទទួលយកការដឹកនាំដោយផ្ទាល់របស់ព្រះជាម្ចាស់ ទទួលបានសេចក្តីពិតកាន់តែច្រើន និងកាន់តែខ្ពស់ ក៏ដូចជាជីវិតដ៏ពិតផងដែរ។ ពួកគេនឹងមើលឃើញនិមិត្តដែលមនុស្សពីអតីតកាលមិនបានមើលឃើញ៖ 'រួចខ្ញុំក៏បែរទៅរកសំឡេង ដែលបាននិយាយជាមួយខ្ញុំ។ ហើយកាលខ្ញុំ កំពុងបែរនោះ ខ្ញុំឃើញជើងទៀនមាសប្រាំពីរដើម ហើយចំកណ្ដាលជើងទៀនទាំងប្រាំពីរនោះ មានមួយអង្គដូចជាកូនមនុស្សគ្រងព្រះពស្តវែងដល់ព្រះបាទ ក៏មានគ្រងខ្សែមាសនៅនឹងដើមទ្រូង។ ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ' (វិវរណៈ ១:១២-១៦)និមិត្តនេះគឺជាការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ហើយការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ទ្រង់ ក៏ជាការសម្ដែងចេញនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ផងដែរ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលដែលស្ដាប់ឮបែបនេះ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបានបើកបង្ហាញអំពីអាថ៌កំបាំងនៃគម្ពីរវិវរណៈ។ ពាក្យទាំងនេះពោរពេញដោយសិទ្ធិអំណាចណាស់ គឺថាគ្មានមនុស្សណាម្នាក់អាចថ្លែងពាក្យទាំងនេះបានឡើយ! ខ្ញុំនឹកគិតដល់សិទ្ធិអំណាចពេលព្រះអម្ចាស់យេស៊ូវមានបន្ទូល នៅពេលដែលព្រះអង្គយាងមកធ្វើការ ហើយឆ្ងល់ថា តើទាំងនេះពិតជាសូរសៀងរបស់ព្រះជាម្ចាស់មែនឬទេ។ រំពេចនោះ វិញ្ញាណរបស់ខ្ញុំក៏មានការកម្រើកឡើង ហើយខ្ញុំបានចាប់ផ្ដើមស្ដាប់ដោយយកចិត្តទុកដាក់យ៉ាងខ្លាំង។ ជាពិសេស នៅពេលដែលបងស្រីរបស់ខ្ញុំបានអានទំនាយខ្លះៗពីគម្ពីរវិវរណៈ ខ្ញុំគិតថា ទំនាយទាំងនោះមិនមែនជាអ្វីដែលមនុស្សណាម្នាក់អាចស្រាយបំភ្លឺបានឡើយ។ គម្ពីរវិវរណៈប្រាប់យើងថា៖ «មើល៍ សិង្ហនៃអំបូរយូដា ដែលជាឫសគល់នៃព្រះបាទដាវីឌ ព្រះអង្គបានឈ្នះ ហើយបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញ» (វិវរណៈ ៥:៥)។ មានតែកូនចៀម និងមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចស្រាយបំភ្លឺអាថ៌កំបាំងទាំងនេះបាន។ តើនេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនឬ? តើអាចទៅរួចទេដែលថា ព្រះអង្គបានលេចមក និងកំពុងធ្វើការនៅក្នុងប្រទេសចិន? តើខ្ញុំអាចស្វែងរកចម្លើយចំពោះអ្វីដែលធ្វើឱ្យខ្ញុំងឿងឆ្ងល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅក្នុងសៀវភៅនោះបានដែរឬទេ? ខ្ញុំចាប់ផ្ដើមចង់ដឹងយ៉ាងខ្លាំងអំពីសៀវភៅនេះ។ នៅពេលនោះ បងស្រីរបស់ខ្ញុំក៏បានអានឃ្លានេះ៖ «ផ្នែកទីមួយនៃសៀវភៅនេះក៏ជាការសម្រេចព្រះបន្ទូលនៅក្នុងកណ្ឌគម្ពីរវិវរណៈដែលចែងថា៖ 'អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ'។ ព្រះបន្ទូលទាំងនេះតំណាងឱ្យដំណាក់កាលដំបូងនៃកិច្ចការដែលព្រះជាម្ចាស់បានចាប់ផ្ដើមនៅក្នុងយុគសម័យនៃនគរព្រះ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នោះធ្វើឱ្យខ្ញុំកាន់តែចង់ស្វែងយល់ថែមទៀត ថាតើនេះមិនមែនជាទំនាយនៅក្នុងគម្ពីរវិវរណៈទេឬ? តើទំនាយនៅក្នុងគម្ពីរវិវរណៈបានសម្រេចហើយឬ? តើទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនឬទេ? ដោយចង់អានវាឱ្យបានហ្មត់ចត់ ខ្ញុំក៏សុំឱ្យបងស្រីទុកសៀវភៅនោះឱ្យខ្ញុំ។

ខ្ញុំរំភើបចិត្តជាខ្លាំងនៅពេលដែលគាត់ហុចសៀវភៅនោះមកឱ្យខ្ញុំ។ ខ្ញុំអន្ទះសាចង់បើកវាអានភ្លាមៗ។ ប៉ុន្តែខ្ញុំក៏មានកង្វល់ខ្លះដែរ។ តើសៀវភៅនេះពិតជាស្របតាមព្រះគម្ពីរដែរឬទេ? ខ្ញុំបានដាក់ព្រះគម្ពីរ និងសៀវភៅនេះនៅលើគ្រែទន្ទឹមគ្នា ដើម្បីផ្ទៀងផ្ទាត់។ នៅក្នុងសៀវភៅនោះ ខ្ញុំបានអានមួយវគ្គនេះ៖ «ទាល់តែខ្ញុំបានឆ្លងទៅកាន់ផ្ទៃមេឃ និងផែនដីថ្មី ទើបខ្ញុំអាចយកចំណែកផ្សេងទៀតក្នុងសិរីល្អរបស់ខ្ញុំបាន និងសម្ដែងសិរីល្អនោះនៅក្នុងស្រុកកាណានសិន ដែលនាំឱ្យមានពន្លឺព្រឹមៗចាំងឡើងលើផែនដីទាំងមូល ដែលលិចចូលក្នុងភាពងងឹតស្លុងនៃរាត្រីកាល ដែលផែនដីទាំងមូលអាចត្រឡប់មកជាមានពន្លឺវិញ ដោយមនុស្សទាំងអស់នៅលើផែនដី អាចមកស្រូបយកកម្លាំងពីអានុភាពពន្លឺនេះ ដើម្បីឱ្យសិរីល្អរបស់ខ្ញុំកើនកាន់តែច្រើន និងលេចឡើងជាថ្មីដល់គ្រប់ជាតិសាសន៍ ហើយដោយឱ្យមនុស្សទាំងអស់អាចដឹងថា ខ្ញុំបានមកកាន់ពិភពលោកនេះជាយូរមកហើយ រួចខ្ញុំបាននាំសិរីល្អរបស់ខ្ញុំពីអ៊ីស្រាអែល ទៅឯទិសខាងកើតទៀត ដ្បិតសិរីល្អរបស់ខ្ញុំរះចាំងចែងពីទិសខាងកើត ហើយសិរីល្អនេះត្រូវបាននាំចេញមកពីយុគសម័យនៃព្រះគុណរហូតដល់បច្ចុប្បន្ននេះ។ ប៉ុន្តែខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលនេះ ទៅដល់ទិសខាងកើត។ ទាល់តែពន្លឺនៅទិសខាងកើតចាប់ផ្ដើមឡើងសបន្តិចម្ដងៗ ទើបភាពអន្ធិកានៅទូទាំងផែនដីនឹងចាប់ផ្ដើមត្រឡប់ជាមានពន្លឺវិញ ដល់ពេលនោះទើបមនុស្សដឹងថា ខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលជាយូរមកហើយ ហើយខ្ញុំកំពុងតែរះឡើងជាថ្មីនៅទិសខាងកើត។ ខ្ញុំមិនអាចយកកំណើតជាថ្មីក្នុងសាសន៍អ៊ីស្រាអែលបានទេ ដ្បិតខ្ញុំបានយាងចុះមកអ៊ីស្រាអែលម្ដងរួចហើយ ក្រោយមក ខ្ញុំក៏បានចាកចេញពីទីនោះ ដ្បិតកិច្ចការរបស់ខ្ញុំ គឺដឹកនាំសកលលោកទាំងមូល ហើយលើសពីនេះ ផ្លេកបន្ទោរនឹងជះពន្លឺត្រង់ពីទិសខាងកើតទៅទិសខាងលិច។ ខ្ញុំក៏យាងចុះមកទិសខាងកើត រួចនាំយកស្រុកកាណានទៅឱ្យមនុស្សនៅទិសខាងកើតវិញ គឺដោយព្រោះហេតុផលនេះឯង។ ខ្ញុំនឹងនាំមនុស្សមកពីជុំវិញផែនដីនេះទៅកាន់ទឹកដីកាណាន ដូច្នេះ ខ្ញុំបន្តបញ្ចេញព្រះសូរសៀងនៅស្រុកកាណាន ដើម្បីគ្រប់គ្រងសកលលោកទាំងមូល។ ពេលនោះ នៅលើផែនដី កន្លែងណាក៏គ្មានពន្លឺដែរ ក្រៅតែពីស្រុកកាណាន ហើយមនុស្សទាំងអស់នឹងរងគ្រោះដោយសារការស្រេកឃ្លាន និងភាពរងាត្រជាក់។ ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែល ហើយបន្ទាប់មក ក៏ដកសិរីល្អនោះចេញវិញ ដោយហេតុនេះ ខ្ញុំក៏នាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត និងនាំមនុស្សទាំងអស់ទៅទិសខាងកើតដែរ។ ខ្ញុំបាននាំពួកគេគ្រប់គ្នាទៅរកពន្លឺ ដើម្បីឱ្យពួកគេអាចរួបរួមគ្នាជាថ្មីនឹងពន្លឺនោះ ហើយភពប្រសព្វជាមួយគ្នា និងមិនចាំបាច់ស្វែងរកពន្លឺនោះទៀតឡើយ។ ខ្ញុំនឹងឱ្យមនុស្សដែលស្វែងរកពន្លឺនោះ បានមើលឃើញពន្លឺនោះម្ដងទៀត និងមើលឃើញសិរីល្អដែលខ្ញុំមាននៅស្រុកអ៊ីស្រាអែលផង។ ខ្ញុំនឹងឱ្យពួកគេឃើញថា ខ្ញុំបានយាងចុះមកនៅលើដុំពពកស នៅក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ឱ្យពួកគេឃើញដុំពពកស និងផ្លែឈើជាចង្កោមច្រើនរាប់មិនអស់ ហើយលើសពីនោះ គឺឱ្យពួកគេឃើញព្រះយេហូវ៉ា គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ ខ្ញុំនឹងឱ្យពួកគេសម្លឹងទៅឯចៅហ្វាយសាសន៍យូដា ជាព្រះមែស្ស៊ីដែលគេទន្ទឹងរង់ចាំជាយូរ និងការលេចមកដ៏ពេញលេញរបស់ខ្ញុំ ដែលត្រូវស្ដេចជាច្រើនអង្គធ្វើទុក្ខបុកម្នេញក្នុងគ្រប់យុគសម័យទាំងអស់។ ខ្ញុំនឹងសម្រេចកិច្ចការរបស់ខ្ញុំដើម្បីសកលលោកទាំងមូល ហើយខ្ញុំនឹងធ្វើការអស្ចារ្យ ដោយបង្ហាញសិរីល្អទាំងអស់ ព្រមទាំងស្នាព្រះហស្ដរបស់ខ្ញុំដល់មនុស្សនៅគ្រាចុងក្រោយ។ ខ្ញុំនឹងបង្ហាញព្រះភក្ត្រ ដែលប្រកបដោយសិរីល្អររបស់ខ្ញុំទាំងស្រុង នៅចំពោះមុខមនុស្សដែលបានរង់ចាំខ្ញុំអស់ជាច្រើនឆ្នាំ គឺដល់អស់អ្នកដែលទន្ទឹងរង់ចាំខ្ញុំយាងមកលើដុំពពក ដល់សាសន៍អ៊ីស្រាអែលដែលបានទន្ទឹងចាំខ្ញុំយាងមកជាថ្មី និងដល់មនុស្សគ្រប់ៗគ្នាដែលបៀតបៀនខ្ញុំ ដើម្បីឱ្យមនុស្សទាំងអស់គ្នាដឹងថា ខ្ញុំបានដកសិរីល្អរបស់ខ្ញុំជាយូរមកហើយ និងបាននាំយកវាត្រឡប់មកទិសខាងកើត ដើម្បីឱ្យសិរីល្អនោះលែងស្ថិតនៅស្រុកយូដាទៀត។ ដ្បិតគ្រាចុងក្រោយបានចូលមកដល់ហើយ!» («សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក ខ្ញុំបានយកវាទៅផ្ទៀងផ្ទាត់ជាមួយនឹងទំនាយនៅក្នុងព្រះគម្ពីរ៖ «ពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្សក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ វាស៊ីគ្នាជាមួយនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ គឺវាស្របទៅនឹងព្រះគម្ពីរទាំងស្រុង។ ក្រៅពីព្រះជាម្ចាស់ តើនរណាអាចស្រាយបំភ្លឺអាថ៌កំបាំងទាំងនេះបាន? ព្រះបន្ទូលទាំងនេះបានទាក់ទាញចិត្តខ្ញុំ គឺខ្ញុំកាន់តែអាន ខ្ញុំកាន់តែចង់អាន។ ខ្ញុំមានអារម្មណ៍ថា នៅក្នុងសៀវភៅនេះ ខ្ញុំនឹងស្វែងរកឃើញចម្លើយចំពោះចម្ងល់នៅក្នុងចិត្តរបស់ខ្ញុំ។

បន្ទាប់ពីនោះមក ខ្ញុំក៏បានអានមួយវគ្គទៀត៖ «ចាប់តាំងពីយើងកំពុងតែស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់មក វាជាការសមគួរដល់យើងដែលត្រូវស្វែងរកព្រះរាជបំណងរបស់ព្រះជាម្ចាស់ ស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះឱង្ការរបស់ទ្រង់។ នេះក៏ព្រោះតែនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយកន្លែងណាដែលព្រះជាម្ចាស់យាងមកលេចមក កន្លែងនោះមានសេចក្ដីពិត មាគ៌ា និងជីវិត។ នៅក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបានមើលរំលងនូវព្រះបន្ទូលថា៖ 'ព្រះជាម្ចាស់គឺជាសេចក្តីពិត មាគ៌ា និងជីវិត'។ ដូច្នេះហើយ ទោះបីជាមនុស្សជាច្រើនបានទទួលសេចក្តីពិតក៏ដោយ ក៏ពួកគេមិនជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ដែរ ហើយរឹតតែតិចទៅទៀត ពួកគេមិនទទួលស្គាល់ពីការលេចមករបស់ព្រះជាម្ចាស់នោះទេ។ តើនេះជាកំហុសដ៏ធ្ងន់ធ្ងរប៉ុនណាទៅ! ការលេចមករបស់ព្រះជាម្ចាស់មិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ ហើយរឹតតែតិចទៅទៀត ព្រះជាម្ចាស់មិនអាចយាងមកលេចឡើងក្នុងរបៀបដែលមនុស្សស្នើទ្រង់ឲ្យធ្វើបានឡើយ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឱ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឱ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់កំហិត និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងគ្មានសេចក្តីពិតក្នុងខ្លួន នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានអានវគ្គនេះពីរដងជាប់ៗគ្នា។ ខ្ញុំគិតថា ឱ្យតែមានសូរសៀងរបស់ព្រះជាម្ចាស់នៅទីណា នោះស្នាមព្រះបាទារបស់ព្រះអង្គក៏មាននៅទីនោះដែរ។ នោះគឺជាកន្លែងដែលព្រះជាម្ចាស់លេចមក។ តើទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនឬ? ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចនិយាយបែបនេះបានឡើយ។ នោះគឺជាអ្វីដែលពួកគេអាននៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដូច្នេះប្រហែលជាព្រះជាម្ចាស់បានលេចមកនៅក្នុងពួកជំនុំនោះហើយមើលទៅ។ ខ្ញុំរំភើបចិត្តជាខ្លាំង ហើយក៏បន្តអានទៀត។

ក្រោយមក ខ្ញុំបានឃើញវគ្គនេះ៖ «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកក្នុងចំណោមមនុស្សលោក ដើម្បីបំពេញកិច្ចការរបស់ទ្រង់ ហើយទីសំចតដំបូងរបស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ គឺតួយ៉ាងរបបផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះជាម្ចាស់។ ព្រះជាម្ចាស់ទទួលបានមនុស្សមួយក្រុមដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ព្រះអង្គត្រូវបានតាមប្រមាញ់ដោយគណបក្សកាន់អំណាចរបស់ចិនតាមគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខគ្រប់បែបយ៉ាង និងគ្មានកន្លែងឱ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយគ្មានកន្លែងដើម្បីជ្រកកោនបានឡើយ។ ថ្វីបើបែបនេះក្ដី ក៏ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់ថ្លែងព្រះបន្ទូល និងបញ្ចេញព្រះសូរសៀងរបស់ទ្រង់ ព្រមទាំងផ្សាយដំណឹងល្អផង។ គ្មានបុគ្គលណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់សង្គ្រោះមនុស្សលោកគ្រប់គ្នា ក្នុងកម្រិតដ៏ច្រើនបំផុតដែលទ្រង់អាចធ្វើទៅបាន» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ប៉ុន្តែនៅពេលដែលខ្ញុំអានដល់ត្រង់នេះ «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកក្នុងចំណោមមនុស្សលោក ដើម្បីបំពេញកិច្ចការរបស់ទ្រង់ ហើយទីសំចតដំបូងរបស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ គឺតួយ៉ាងរបបផ្ដាច់ការ៖ ប្រទេសចិន» ខ្ញុំក៏ឈប់ភ្លាម ទាំងមានអារម្មណ៍ខកចិត្ត។ ភ្នែករបស់ខ្ញុំសម្លឹងមើលឃ្លានេះ ហើយខ្ញុំចេះតែគិតថា «ព្រះជាម្ចាស់ នៅប្រទេសចិនឬ? តើអាចទៅរួចដោយរបៀបណា? ប្រហែលជាខ្ញុំមិនគួរអានវាទេ ក្រែងលោខ្ញុំដើរខុសផ្លូវ?» ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា ព្រះបន្ទូលទាំងនេះហាក់ដូចជាសូរសៀងរបស់ព្រះជាម្ចាស់។ ប្រសិនបើខ្ញុំមិនស្វែងយល់ ហើយព្រះអម្ចាស់ពិតជាបានយាងត្រឡប់មកវិញមែន តើខ្ញុំនឹងមិនបាត់បង់ឱកាសទេឬអី? ខ្ញុំមានអារម្មណ៍រារែកចិត្តយ៉ាងខ្លាំង ហើយចេះតែឆ្ងល់ថា៖ ហេតុអ្វីបានជាព្រះជាម្ចាស់លេចមក និងធ្វើការនៅក្នុងប្រទេសចិនទៅវិញ? ខ្ញុំបានយកចំណុចនេះទៅផ្ទៀងផ្ទាត់ជាមួយនឹងព្រះគម្ពីរ ហើយអានអ្វីដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «ពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្សក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ តើ «ទិសខាងកើត» សំដៅទៅលើប្រទេសចិនមែនទេ? ប៉ុន្តែប្រទេសចិនគឺដើរថយក្រោយណាស់ ហើយលទ្ធិមិនជឿលើព្រះមានអំណាចគ្របដណ្ដប់ពេញផ្ទៃប្រទេស។ តើព្រះជាម្ចាស់លេចមក និងធ្វើការនៅក្នុងប្រទេសចិនបានដែរឬទេ? សៀវភៅនេះបានចែងយ៉ាងច្បាស់ថា ពិតជាបែបហ្នឹងមែន។ ខ្ញុំនៅតែស្ទាក់ស្ទើរ តើខ្ញុំគួរតែបន្ត ឬបោះបង់ចោល? បន្ទាប់មក ខ្ញុំនឹកគិតដល់ការតស៊ូលំបាកក្នុងការស្វែងរករបស់ខ្ញុំ អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ដូច្នេះ ឱ្យតែមានសេចក្ដីសង្ឃឹមសូម្បីតែបន្តិច ខ្ញុំមិនអាចបោះបង់ចោលបានឡើយ។ ដូច្នេះខ្ញុំក៏សម្រេចចិត្តទៅស្វែងយល់នៅពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។

ថ្ងៃបន្ទាប់ ខ្ញុំបានទៅពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ មានបងប្រុសម្នាក់កំពុងតែធ្វើសេចក្តីអធិប្បាយ គាត់កំពុងនិយាយចំអ្វីដែលខ្ញុំកំពុងតែឆ្ងល់ គឺអំពីរបៀបដែលត្រូវរួចផុតពីអំពើបាប។ គាត់កំពុងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «នៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែនិស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្សនៅតែមានដដែល។ មនុស្សត្រូវបានប្រោសឱ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីបាបរបស់គេមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែនិស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ បាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនមែនមានន័យថា មនុស្សលែងមានបាបនៅក្នុងគេនោះឡើយ។ បាបរបស់មនុស្សអាចត្រូវបានអត់ទោសឱ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឱ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ បាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឱ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឱ្យវិវឌ្ឍម្ដងទៀត និងឱ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឱ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឱ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឱ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឱ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមចេតនារបស់ព្រះជាម្ចាស់ ដើម្បីឱ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឱ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ គាត់បានប្រកបថា «យើងអាចឃើញតាមរយៈព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ថានៅក្នុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានធ្វើតែកិច្ចការនៃការប្រោសលោះប៉ុណ្ណោះ។ ព្រះអម្ចាស់យេស៊ូវបានផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ ដោយប្រាប់ឱ្យមនុស្សសារភាពបាប និងប្រែចិត្ត។ ទ្រង់បានព្យាបាលអ្នកជំងឺ បណ្ដេញពួកអារក្ស និងលើកទោសបាបដល់មនុស្ស។ ទ្រង់ក៏បានប្រទានព្រះគុណយ៉ាងបរិបូរដល់មនុស្សជាតិផងដែរ។ នៅទីបំផុត ទ្រង់ត្រូវបានគេឆ្កាងជាតង្វាយលោះបាបសម្រាប់មនុស្សលោកទាំងមូល។ ចាប់តាំងពីពេលនោះមក ដើម្បីទទួលបានការលើកទោសបាប និងទទួលបានព្រះគុណ ព្រមទាំងព្រះពររបស់ព្រះជាម្ចាស់ យើងគ្រាន់តែអធិស្ឋាន និងសារភាពបាបប៉ុណ្ណោះ។ នេះគឺជាកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ។ ដូច្នេះ តើការបញ្ចប់កិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ មានន័យថាកិច្ចការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ដែរឬទេ? ច្បាស់ណាស់ថាអត់ទេ។ កិច្ចការនៃការប្រោសលោះគ្រាន់តែបានលើកទោសបាបរបស់យើងប៉ុណ្ណោះ ប៉ុន្តែឫសគល់នៃអំពើបាប និងធម្មជាតិបាបរបស់យើង មិនត្រូវបានដោះស្រាយឡើយ។ យើងនៅតែបន្តប្រព្រឹត្តអំពើបាបគ្រប់ពេលវេលាដោយចៀសមិនរួច។ យើងក្រអឺតក្រទម អួតអាង កុហក និងបោកប្រាស់។ ជួនកាល យើងថែមទាំងមានចិត្តច្រណែនឈ្នានីស និងការស្អប់ខ្ពើមទៀតផង។ យើងរស់នៅក្នុងសភាពនៃការប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយសារភាពបាបនៅពេលយប់ ដែលយើងមិនអាចរើបម្រះចេញបានឡើយ។ នៅក្នុងគម្ពីរហេព្រើរ ១២:១៤ បានចែងថា 'បើគ្មានភាពបរិសុទ្ធទេ គ្មាននរណាម្នាក់នឹងឃើញព្រះអម្ចាស់ឡើយ'។ ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ និងសុចរិត។ តើយើងដែលស្មោកគ្រោក និងពុករលួយយ៉ាងនេះ ស័ក្ដិសមនឹងចូលទៅក្នុងនគរស្ថានសួគ៌ដោយរបៀបណា? ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកនៅគ្រាចុងក្រោយ ដោយសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះ ដើម្បីដោះស្រាយធម្មជាតិបាបរបស់យើង ដើម្បីអនុញ្ញាតឱ្យយើងបោះចោលចំណង និងការឃុំឃាំងនៃអំពើបាបបានយ៉ាងពេញលេញ ទទួលបានការបន្សុទ្ធ និងនាំយើងចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ នេះគឺជាការបំពេញសម្រេចនូវទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ 'ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង' (យ៉ូហាន ១៦:១២-១៣)។ 'ខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ មានមួយដែលជំនុំជម្រះគេពេលក្រោយ គឹ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដដែលដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ' (យ៉ូហាន ១២:៤៧-៤៨)។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានមានព្រះបន្ទូលរាប់លានពាក្យ ដោយសម្ដែងចេញនូវសេចក្ដីពិតទាំងអស់ដែលចាំបាច់ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិយ៉ាងពេញលេញ។ ទ្រង់ជំនុំជម្រះ និងលាតត្រដាងរាល់និស្ស័យពុករលួយ និងធម្មជាតិសាតាំងរបស់យើងដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ដោយលាតត្រដាងយ៉ាងពេញលេញនូវឫសគល់នៃអំពើបាប និងការទាស់ទទឹងរបស់យើងចំពោះព្រះជាម្ចាស់។ ទ្រង់ក៏ចង្អុលបង្ហាញយើងអំពីផ្លូវនៃការបោះចោលអំពើបាប និងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ផងដែរ។ ផ្លូវតែមួយគត់ដើម្បីមើលឃើញការពិតនៃសេចក្ដីពុករលួយរបស់យើង គឺត្រូវទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបយើងអាចមានវិប្បដិសារី ស្អប់ខ្ពើមខ្លួនឯង និងប្រែចិត្តចំពោះព្រះជាម្ចាស់ បោះចោលសេចក្ដីពុករលួយ និងទទួលបានការបន្សុទ្ធ។ កិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺជាផ្លូវតែមួយគត់សម្រាប់យើងដើម្បីទទួលបានការបន្សុទ្ធ ការសង្គ្រោះ និងចូលទៅក្នុងនគរស្ថានសួគ៌»។ ការបានស្ដាប់ការប្រកបរបស់បងប្រុសម្នាក់នេះ ពិតជាផ្តល់ការបំភ្លឺខ្លាំងណាស់ ហាក់ដូចជាបានលើកថ្មចេញពីទ្រូងអញ្ចឹង។ តាមពិតទៅ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការនៃការប្រោសលោះ ហើយមនុស្សគ្រាន់តែត្រូវបានលើកទោសបាបតាមរយៈទ្រង់ជាតង្វាយលោះបាបប៉ុណ្ណោះ ប៉ុន្តែធម្មជាតិបាបនៅក្នុងពួកគេនៅតែមានដដែល។ ការទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺជាផ្លូវតែមួយគត់ដើម្បីដោះស្រាយបញ្ហានៃអំពើបាប ដើម្បីរួចផុតពីចំណង និងការឃុំឃាំងនៃអំពើបាប ទទួលបានការបន្សុទ្ធ និងស័ក្ដិសមក្នុងការចូលទៅក្នុងនគរស្ថានសួគ៌។ មានតែព្រះជាម្ចាស់ផ្ទាល់ប៉ុណ្ណោះដែលអាចបើកសម្ដែងនូវអាថ៌កំបាំងនៃកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិបានយ៉ាងពេញលេញ។ ខ្ញុំមានអារម្មណ៍ប្រាកដក្នុងចិត្តថា នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ខ្ញុំរំភើបចិត្តជាខ្លាំង។

ថ្ងៃបន្ទាប់ បងស្រីម្នាក់មកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា បានអានព្រះបន្ទូលមួយវគ្គឱ្យខ្ញុំស្ដាប់៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រើនូវសេចក្ដីពិតប្រភេទផ្សេងៗ មកបង្រៀនមនុស្ស មកលាតត្រដាងពីធាតុពិតរបស់មនុស្ស និងមកវែកញែកពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរចុះចូលនឹងព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរសម្ដែងចេញនូវភាពជាមនុស្សធម្មតា ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ព្រះបន្ទូលទាំងអស់នេះសំដៅទៅលើធាតុពិតរបស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ កាន់តែសំដៅទៅលើរបៀបដែលមនុស្សគឺជារូបកាយរបស់សាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ ព្រះជាម្ចាស់មិនពន្យល់ទាំងស្រុងពីធម្មជាតិរបស់មនុស្សដោយពាក្យពេចន៍ពីរបីម៉ាត់នោះទេ តែទ្រង់លាតត្រដាង និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង និងការលួសកាត់ មិនអាចជំនួសដោយពាក្យពេចន៍ធម្មតាៗបានឡើយ ផ្ទុយទៅវិញ សេចក្ដីពិតដែលមនុស្សគ្មានទាល់តែសោះ ត្រូវបានប្រើប្រាស់ដើម្បីអនុវត្តកិច្ចការលាតត្រដាង និងលួសកាត់នេះ។ មានតែវិធីសាស្ត្រដូចទាំងនេះប៉ុណ្ណោះ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងធ្វើឱ្យពួកគេជឿជាក់ទាំងស្រុងលើព្រះជាម្ចាស់ ហើយលើសពីនេះ ទទួលបានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់។ លទ្ធផលដែលកិច្ចការនៃការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រពិតរបស់ព្រះជាម្ចាស់ និងស្គាល់ការពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ បាននាំឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏បាននាំឱ្យមនុស្សយល់ដឹង និងស្គាល់អំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញពីមុខមាត់ស្មោកគ្រោករបស់ខ្លួនផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតសារជាតិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត ផ្លូវ និងជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានចប់ គាត់បានប្រកប និងធ្វើបន្ទាល់ប្រាប់ខ្ញុំ ដែលធ្វើឱ្យខ្ញុំកាន់តែយល់ច្បាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់កំពុងសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះ ដើម្បីដោះស្រាយធម្មជាតិបាបរបស់មនុស្ស។ ប្រសិនបើយើងមិនទទួលយកការជំនុំជម្រះរបស់ព្រះជាម្ចាស់ ប៉ុន្តែចំណាយពេលមួយជីវិតរបស់យើងនៅក្នុងសាសនា នោះយើងនឹងមិនអាចបោះចោលអំពើបាប និងទទួលបានការបន្សុទ្ធឡើយ។ អរគុណដល់សេចក្ដីមេត្តាករុណា និងព្រះគុណរបស់ព្រះជាម្ចាស់ ទីបំផុតខ្ញុំបានរកឃើញផ្លូវដើម្បីទទួលបានការបន្សុទ្ធពីអំពើបាបហើយ។ ខ្ញុំរំភើបចិត្តពេក រហូតដល់ថ្នាក់ទប់ទឹកភ្នែកមិនជាប់ឡើយ។ ខ្ញុំបាននឹកគិតត្រឡប់ទៅរយៈពេល 8 ឆ្នាំកន្លងមក អំពីរបៀបដែលខ្ញុំបានទៅពួកជំនុំរាប់មិនអស់ ទាំងតូចទាំងធំ ដើម្បីស្វែងរកផ្លូវឱ្យរួចផុតពីអំពើបាប និងចូលទៅក្នុងនគរស្ថានសួគ៌។ ប៉ុន្តែរាល់លើក ខ្ញុំបានទៅដោយក្ដីសង្ឃឹម និងត្រឡប់មកវិញដោយការខកចិត្ត។ នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានអនុញ្ញាតឱ្យខ្ញុំឮព្រះសូរសៀងរបស់ទ្រង់ និងបានឃើញការលេចមករបស់ទ្រង់។ ខ្ញុំពិតជាទទួលពរយ៉ាងក្រៃលែង! ខ្ញុំមានអារម្មណ៍ដូចជាកូនដែលវង្វេងផ្លូវម្នាក់ ដែលទីបំផុតបានត្រឡប់ទៅរកម្ដាយវិញ បន្ទាប់ពីបានរសាត់អណ្ដែតអស់រយៈពេលជាច្រើនឆ្នាំ។ ខ្ញុំមានអារម្មណ៍សុខសាន្ត និងអំណរមិនអាចពិពណ៌នាបាន។

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានមន្ទិលសង្ស័យខ្លះដែលមិនទាន់ត្រូវបានដោះស្រាយ។ ខ្ញុំបានសួរបងស្រីនេះថា «ជនជាតិចិនមានគុណសម្បត្តិអន់ និងប្រឆាំងនឹងព្រះជាម្ចាស់។ ហេតុអ្វីបានជាព្រះជាម្ចាស់លេចមក និងធ្វើកិច្ចការនៅទីនោះក្នុងគ្រាចុងក្រោយទៅវិញ?» គាត់បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមួយវគ្គឱ្យខ្ញុំស្ដាប់៖ «កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ ដែលវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធបំផុតនៃគ្រប់ទីកន្លែង។ ដំណាក់កាលចុងក្រោយនៃកិច្ចការនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតបំផុត ហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៅកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេបំផុត ត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថា មានព្រះជាម្ចាស់មួយអង្គ ដែលជាព្រះដ៏ពិត ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័យនេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។ នៅពេលអស់អ្នកដែលស្ថិតនៅក្នុងកន្លែងងងឹតជាងគេបំផុតត្រូវបានយកឈ្នះ នោះច្បាស់ណាស់ថា គ្រប់កន្លែងដទៃផ្សេងទៀតក៏នឹងត្រូវបានយកឈ្នះដែរ។ ហេតុដូច្នេះ មានតែកិច្ចការនៃការយកឈ្នះនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញាដ៏មានអត្ថន័យខ្លឹមសារ។ ប្រទេសចិនតំណាងឱ្យគ្រប់កម្លាំងនៃសេចក្ដីងងឹត ហើយប្រជាជនចិនតំណាងឱ្យអស់អ្នកដែលនៅខាងសាច់ឈាម នៅខាងសាតាំង និងខាងសាច់ និងឈាម។ គឺជនជាតិចិននេះហើយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឱ្យពុករលួយយ៉ាងខ្លាំង ជាអ្នកដែលមានការទទឹងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ហើយភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងមិនបរិសុទ្ធឡើយ ដូច្នេះហើយ ពួកគេគឺជាប្រភេទគំរូនៃភាពជាមនុស្សដែលពុករលួយទាំងអស់។ នេះមិនមែនចង់និយាយថា ប្រទេសដទៃទៀតគ្មានបញ្ហាអ្វីនោះទេ។ សញ្ញាណរបស់មនុស្ស គឺសុទ្ធតែដូចគ្នាទាំងអស់ ហើយបើទោះបីជាប្រជាជននៃប្រទេសទាំងអស់នោះ អាចមានគុណសម្បត្តិល្អក្ដី ប្រសិនបើពួកគេមិនស្គាល់ព្រះជាម្ចាស់ទេ នោះច្បាស់ជាដោយសារតែពួកគេទាស់ទទឹងនឹងទ្រង់ហើយ។ ... គឺប្រជាជនចិននេះហើយដែលបើកបង្ហាញអំពីសេចក្ដីពុករលួយ ភាពមិនបរិសុទ្ធ ភាពទុច្ចរិត ការទាស់ទទឹង និងការបះបោរទាំងស្រុង និងបើកសម្ដែងឱ្យឃើញនៅក្នុងទម្រង់ខុសៗគ្នា។ ចំណុចម្ខាង ពួកគេមានលក្ខណៈសម្បត្តិអន់ខ្សោយ ហើយចំណុចម្ខាងទៀត ជីវិត និងផ្នត់គំនិតរបស់ពួកគេគឺអន់ខ្សោយ ហើយទម្លាប់ មជ្ឈដ្ឋាន គ្រួសារកំណើតរបស់ពួកគេ គ្រប់សព្វបែបយ៉ាងទាំងអស់ គឺសុទ្ធតែអន់ខ្សោយខ្លាំងណាស់ និងអន់ថយជាងគេបំផុត។ ឋានៈរបស់ពួកគេក៏តូចទាបខ្លាំងណាស់ដែរ។ កិច្ចការនៅក្នុងកន្លែងនេះ គឺជានិមិត្តសញ្ញា ហើយបន្ទាប់ពីការសាកល្បងនេះត្រូវបានអនុវត្តចប់ទាំងស្រុង នោះកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់នឹងកាន់តែងាយស្រួលជាងនេះ។ ប្រសិនបើដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបាន នោះកិច្ចការបន្ទាប់ក៏នឹងអាចបញ្ចប់ទៅបានដូចគ្នាដែរ។ នៅពេលដែលដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់ នោះជោគជ័យដ៏អស្ចារ្យនឹងត្រូវសម្រេចបានដោយពេញលេញ ហើយកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល នឹងឈានចូលដល់ទីបញ្ចប់។ តាមពិតទៅ នៅពេលដែលកិច្ចការក្នុងចំណោមអ្នករាល់គ្នាសម្រេចបានជោគជ័យ នោះកិច្ចការនេះ គឺមិនខុសអ្វីពីជោគជ័យនៅទូទាំងសាកលលោកទាំងមូលឡើយ។ នេះគឺជាសារៈសំខាន់នៃមូលហេតុដែលខ្ញុំឱ្យអ្នករាល់គ្នាធ្វើជាពុម្ព និងជាគំរូ» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក គាត់បានប្រកបថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺច្បាស់លាស់ណាស់។ វាពិតជាមានអត្ថន័យបំផុតសម្រាប់ព្រះជាម្ចាស់ក្នុងការលេចមក និងធ្វើកិច្ចការនៅក្នុងប្រទេសចិននៅគ្រាចុងក្រោយនេះ។ កិច្ចការរបស់ព្រះជាម្ចាស់នៅពេលនេះ គឺជាកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធ។ ទ្រង់កំពុងសម្ដែងចេញនូវសេចក្ដីពិត ដើម្បីលាតត្រដាងធម្មជាតិបែបសាតាំងរបស់មនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ និងនិស្ស័យពុករលួយផ្សេងៗរបស់យើង។ ទ្រង់កំពុងបើកសម្ដែងឱ្យយើងឃើញនូវនិស្ស័យដ៏សុចរិត ប្រកបដោយតេជានុភាព និងសេចក្ដីក្រោធ ដែលមិនអាចប្រមាថបានឡើយ។ នោះហើយជាមូលហេតុដែលទ្រង់ត្រូវជ្រើសរើសមនុស្សដែលពុករលួយយ៉ាងធ្ងន់ធ្ងរបំផុត និងប្រឆាំងនឹងព្រះជាម្ចាស់បំផុត ដើម្បីធ្វើឱ្យពួកគេក្លាយជាគំរូជាក់ស្ដែង។ ការធ្វើកិច្ចការនៅក្នុងចំណោមមនុស្សទាំងនេះ គឺជាវិធីតែមួយគត់ដើម្បីលាតត្រដាងរាល់ប្រភេទនៃសេចក្ដីពុករលួយនៅក្នុងមនុស្សជាតិ និងបើកសម្ដែងនូវភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ទ្រង់ឱ្យកាន់តែប្រសើរ។ នោះទើបទ្រង់អាចសម្រេចបានលទ្ធផលល្អបំផុតនៅក្នុងកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់។ ម្យ៉ាងទៀត ប្រទេសចិនគឺជាសំបុករបស់នាគដ៏ធំមានសម្បុរក្រហម ហើយជនជាតិចិនត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងធ្ងន់ធ្ងរបំផុត។ ពួកគេបដិសេធ និងទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងបំផុត ហើយមានភាពជាមនុស្សអាក្រក់បំផុត។ ជនជាតិចិនគឺជាគំរូដ៏ពិតប្រាកដនៃមនុស្សជាតិដែលពុករលួយ។ ដូច្នេះ ការដែលព្រះជាម្ចាស់លេចមក ធ្វើកិច្ចការ និងសម្ដែងចេញនូវសេចក្ដីពិតនៅក្នុងប្រទេសចិន ហើយលាតត្រដាងឱ្យឃើញគ្រប់ជ្រុងជ្រោយនូវសេចក្តីពុករលួយ និងទង្វើបះបោររបស់ជនជាតិចិន គឺអាចយកឈ្នះមនុស្សជាតិបានកាន់តែប្រសើរ។ វាអាចបង្ហាញកាន់តែមានប្រសិទ្ធភាពនូវសារជាតិ និងការពិតដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងទៀត ដោយការធ្វើកិច្ចការនៅក្នុងប្រទេសដែលស្មោកគ្រោកបំផុត ពុករលួយបំផុត និងប្រឆាំងនឹងព្រះជាម្ចាស់បំផុត ដោយការយកឈ្នះ បន្សុទ្ធ និងផ្លាស់ប្ដូរជនជាតិចិនដែលពុករលួយយ៉ាងធ្ងន់ធ្ងរ និងមានគុណសម្បត្តិអន់បំផុត នោះប្រជាជននៃប្រទេសផ្សេងទៀតនឹងកាន់តែងាយស្រួលក្នុងការសង្គ្រោះ។ ព្រះជាម្ចាស់ធ្វើកិច្ចការតាមរបៀបនេះ អនុញ្ញាតឱ្យមនុស្សជាតិទាំងអស់មើលឃើញនូវព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងជឿជាក់ទាំងស្រុង។ នេះបង្ហាញនូវសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ទ្រង់ផងដែរ»។

បន្ទាប់ពីនោះ គាត់បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «ប្រជាជនចិន មិនធ្លាប់ជឿលើព្រះជាម្ចាស់ឡើយ។ ពួកគេមិនធ្លាប់បម្រើព្រះយេហូវ៉ាឡើយ និងមិនធ្លាប់បម្រើព្រះយេស៊ូវដែរ។ ពួកគេគ្រាន់តែលុតជង្គង់ថ្វាយបង្គំ អុជធូប ដុតក្រដាសសែន និងថ្វាយបង្គំព្រះពុទ្ធ។ ពួកគេថ្វាយបង្គំរូបបដិមាករ ពួកគេសុទ្ធតែបះបោរខ្លាំងបំផុត។ ដូច្នេះ កាលណាឋានៈមនុស្សកាន់តែទាប វាកាន់តែបង្ហាញថា អ្វីដែលព្រះជាម្ចាស់ទទួលពីអ្នករាល់គ្នា គឺជាសិរីល្អកាន់តែច្រើន។ ... យោងទៅតាមសញ្ញាណរបស់មនុស្ស ខ្ញុំនឹងត្រូវកើតនៅក្នុងប្រទេសល្អមួយ ដើម្បីបង្ហាញថា ខ្ញុំមានឋានៈខ្ពង់ខ្ពស់ ដើម្បីបង្ហាញថា ខ្ញុំមានតម្លៃអស្ចារ្យ ដើម្បីបង្ហាញពីព្រះកិត្តិនាម ភាពបរិសុទ្ធ និងភាពអស្ចារ្យរបស់ខ្ញុំ។ ប្រសិនបើខ្ញុំត្រូវកើតនៅកន្លែងដែលគេស្គាល់ខ្ញុំ នៅក្នុងគ្រួសារខ្ពស់ខ្ពស់ ហើយប្រសិនបើខ្ញុំត្រូវមានតួនាទីនិងឋានៈខ្ពស់ ដូច្នេះ ខ្ញុំនឹងត្រូវគេប្រព្រឹត្តដាក់ដោយល្អប្រសើរហើយ។ នោះនឹងមិនមានប្រយោជន៍ដល់កិច្ចការរបស់ខ្ញុំឡើយ ហើយតើសេចក្ដីសង្គ្រោះដ៏អស្ចារ្យបែបនេះ នៅតែត្រូវបើកសម្ដែងដែរឬទេ? អស់អ្នកណាដែលមើលឃើញខ្ញុំ នឹងសុទ្ធតែស្ដាប់បង្គាប់ខ្ញុំ ហើយពួកគេនឹងមិនត្រូវប្រឡាក់ដោយភាពស្មោកគ្រោកឡើយ។ ខ្ញុំគប្បីត្រូវកើតនៅក្នុងកន្លែងប្រភេទនេះ។ នេះគឺជាអ្វីដែលអ្នករាល់គ្នាជឿ។ ប៉ុន្តែចូរគិតអំពីរឿងនេះ៖ តើព្រះជាម្ចាស់យាងមកផែនដីដើម្បីក្ដីសអរសប្បាយ ឬដើម្បីធ្វើការ? ប្រសិនបើខ្ញុំពិតជាត្រូវធ្វើការនៅកន្លែងងាយស្រួល និងស្រណុកបែបនេះមែន តើខ្ញុំអាចទទួលបានសិរីល្អរបស់ខ្ញុំដោយពេញលេញដោយរបៀបណា? តើខ្ញុំនឹងអាចយកឈ្នះលើសត្តនិករដែលខ្ញុំបង្កើតមកបានដែរឬទេ? នៅពេលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់មិនមែនជាពិភពលោកឡើយ ហើយទ្រង់មិនក្លាយជាសាច់ឈាមដើម្បីអរសប្បាយនឹងលោកិយនេះឡើយ។ ទីកន្លែងដែលកិច្ចការនេះនឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ និងមានអត្ថន័យបំផុត គឺជាកន្លែងដែលទ្រង់ចាប់កំណើត។ មិនថាដែនដីនោះបរិសុទ្ធ ឬស្មោកគ្រោកទេ ហើយមិនថាទ្រង់បំពេញកិច្ចការនៅកន្លែងណាទេ ទ្រង់គឺបរិសុទ្ធ។ គ្រប់យ៉ាងនៅក្នុងលោកិយនេះ ត្រូវទ្រង់បង្កើតឡើងមក បើទោះបីជាអ្វីទាំងអស់នោះត្រូវសាតាំងធ្វើឱ្យពុករលួចក្ដី។ ក៏ប៉ុន្តែ គ្រប់សព្វសារពើនៅតែជាកម្មសិទ្ធិរបស់ទ្រង់ របស់ទាំងនោះនៅតែស្ថិតក្នុងព្រះហស្ដរបស់ទ្រង់ដដែល។ ទ្រង់យាងមកកាន់ដែនដីស្មោកគ្រោក និងបំពេញកិច្ចការនៅទីនោះ ដើម្បីបើកសម្ដែងពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់ធ្វើបែបនេះ ក៏ដើម្បីតែជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ដែរ ដែលមានន័យថា ទ្រង់បានអត់ទ្រាំនឹងភាពអាម៉ាស់យ៉ាងខ្លាំងដើម្បីបំពេញកិច្ចការបែបនេះ ដើម្បីសង្គ្រោះមនុស្សនៅដែនដីស្មោកគ្រោកនេះ។ កិច្ចការនេះត្រូវធ្វើដោយបែបនេះ ដើម្បីធ្វើទីបន្ទាល់ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។ អ្វីដែលកិច្ចការនោះបង្ហាញដល់មនុស្ស គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយវាជាការប្រសើរបើអាចបង្ហាញពីភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់បាន។ ព្រះចេស្តា និងភាពទៀងត្រង់របស់ទ្រង់ ត្រូវបង្ហាញនៅក្នុងសេចក្ដីសង្គ្រោះដល់ក្រុមមនុស្សជាន់ទាបដែលអ្នកដទៃមើលងាយ។ ការដែលកើតនៅលើដែនដីស្មោកគ្រោក មិនសុទ្ធតែបង្ហាញថា ទ្រង់ទាបថោកនោះទេ។ វាគ្រាន់តែបង្ហាញឱ្យសត្តនិករទាំងអស់ឃើញនូវភាពអស្ចារ្យរបស់ទ្រង់ និងសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដរបស់ទ្រង់ចំពោះមនុស្សប៉ុណ្ណោះ។ កាលណាទ្រង់កាន់តែធ្វើបែបនេះ នោះវាកាន់តែបើកសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ សេចក្ដីស្រឡាញ់ដែលគ្មានទោសកំហុសរបស់ទ្រង់ចំពោះមនុស្ស។ ព្រះជាម្ចាស់បរិសុទ្ធ និងចរិត។ បើទោះបីជាទ្រង់កើតនៅលើដែនដីស្មោកគ្រោក ហើយបើទោះបីជាទ្រង់រស់នៅជាមួយមនុស្សទាំងនោះដែលពោរពេញទៅដោយភាពស្មោកគ្រោកក្ដី គឺដូចជាព្រះយេស៊ូវបានរស់នៅជាមួយពួកមានបាបនៅក្នុងយុគសម័យនៃព្រះគុណក្ដី តើគ្រប់ផ្នែកនៃកិច្ចការរបស់ទ្រង់ គឺដើម្បីតែជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សតែប៉ុណ្ណោះមែនទេ? តើមិនមែនបែបនេះទេឬដែលមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ? កាលពីពីរពាន់ឆ្នាំមុន ទ្រង់បានរស់នៅជាមួយអ្នកមានអំពើបាបអស់រយៈពេលជាច្រើនឆ្នាំ។ នោះគឺដើម្បីជាប្រយោជន៍ដល់ការប្រោសលោះ។ សព្វថ្ងៃនេះ ទ្រង់កំពុងរស់នៅក្នុងក្រុមមនុស្សស្មោកគ្រោក និងទាបថោក។ នេះគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ តើគ្រប់កិច្ចការទាំងអស់របស់ទ្រង់ មិនមែនដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាដែលជាមនុស្សទេឬអី? ប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់នឹងត្រូវរស់នៅ និងរងទុក្ខជាមួយពួកមានបាបអស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីបានកើតនៅក្នុងស្នូកនោះ? ហើយប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់ត្រូវត្រឡប់មកជាសាច់ឈាមជាលើកទីពីរ ដោយកើតនៅក្នុងដែនដីដែលពួកអារក្សប្រមូលផ្ដុំគ្នា និងត្រូវរស់នៅជាមួយមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹងនេះធ្វើអ្វី? តើព្រះជាម្ចាស់មិនស្មោះត្រង់ទេមែនទេ? តើផ្នែកណានៃកិច្ចការរបស់ទ្រង់មិនមែនធ្វើដើម្បីជាប្រយោជន៍ដល់មនុស្សនោះ? តើចំណែកណាដែលមិនធ្វើដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នានោះ? ព្រះជាម្ចាស់បរិសុទ្ធ រឿងនេះមិនប្រែប្រួលនោះទេ! ទ្រង់មិនកខ្វក់ដោយសារភាពស្មោកគ្រោកឡើយ បើទោះបីជាទ្រង់បានយាងមកកាន់ដែនដីស្មោកគ្រោកនេះក្ដី។ អ្វីទាំងអស់នេះ អាចមានន័យត្រឹមថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺគ្មានភាពអាត្មានិយមសោះឡើយ ហើយទុក្ខវេទនានិងភាពអាម៉ាស់ដែលទ្រង់ជួបប្រទះ គឺពិតជាធំធេងខ្លាំងណាស់!» («ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក គាត់បានប្រកបថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់យើងថា ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សនៅគ្រាចុងក្រោយ លេចមក និងធ្វើកិច្ចការនៅប្រទេសចិន គឺមានអត្ថន័យធំធេងណាស់។ ជនជាតិចិនគឺជាមនុស្សដែលទាស់ទទឹង និងស្អប់ព្រះជាម្ចាស់ខ្លាំងបំផុត។ ពួកគេមានគុណសម្បត្តិ និងភាពជាមនុស្សអន់ថយបំផុត ប៉ុន្តែព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅទីនោះ ដោយធ្វើកិច្ចការនៅប្រទេសចិន និងសម្ដែងចេញនូវសេចក្ដីពិត ប្រកបដោយការអត់ឱន និងភាពអត់ធ្មត់យ៉ាងអស្ចារ្យ។ ព្រះជាម្ចាស់បានស៊ូទ្រាំនឹងក្តីអាម៉ាស់យ៉ាងខ្លាំង ដើម្បីសង្គ្រោះពួកគេ ដែលជាមនុស្សស្មោកគ្រោកបំផុត និងពុករលួយបំផុត ហើយមានគុណសម្បត្តិទាបបំផុត។ នេះរឹតតែបើកសម្ដែងឱ្យឃើញថា ព្រះជាម្ចាស់ទ្រង់បន្ទាបខ្លួន និងលាក់បាំងប៉ុនណា ហើយបង្ហាញយើងឱ្យឃើញពីភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ទ្រង់ ព្រមទាំងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងមិនអាត្មានិយមរបស់ទ្រង់ចំពោះមនុស្សជាតិ។ លើសពីនេះទៅទៀត យើងអាចឃើញថា ព្រះជាម្ចាស់គឺជាព្រះអាទិករ។ ទ្រង់មានសិទ្ធិធ្វើកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសណាក៏បាន ឬនៅក្នុងចំណោមមនុស្សណាក៏បាន ប៉ុន្តែទោះបីជាទ្រង់លេចមក និងធ្វើកិច្ចការនៅក្នុងប្រទេសណាក៏ដោយ កិច្ចការរបស់ទ្រង់គឺសម្រាប់មនុស្សជាតិទាំងមូល គឺដើម្បីសង្គ្រោះមនុស្សជាតិទាំងមូល។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងកំពុងធ្វើកិច្ចការនៅក្នុងប្រទេសចិន ដោយសម្ដែងចេញនូវសេចក្ដីពិត។ ទ្រង់បានបង្កើតបានក្រុមអ្នកឈ្នះមួយក្រុមរួចហើយ ហើយឥឡូវនេះ ដំណឹងល្អរបស់ទ្រង់កំពុងត្រូវបានផ្សព្វផ្សាយទៅកាន់ចក្រវាលទាំងមូល។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺប្រៀបដូចជាពន្លឺដ៏អស្ចារ្យ ដែលចែងចាំងពីទិសខាងកើតទៅទិសខាងលិច។ មនុស្សកាន់តែច្រើនឡើងៗកំពុងឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ បែរមករកព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រមទាំងទទួលយកការបន្សុទ្ធ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ប្រសិនបើយើងធ្វើតាមសញ្ញាណ និងការស្រមើស្រមៃរបស់យើង ដោយគិតថា ដោយសារតែកិច្ចការពីរដំណាក់កាលមុនរបស់ព្រះជាម្ចាស់គឺនៅក្នុងស្រុកអ៊ីស្រាអែល នោះទ្រង់គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែល ហើយទ្រង់នឹងមិនលេចមក និងធ្វើកិច្ចការនៅក្នុងប្រទេសចិនឡើយ តើនេះមិនមែនជាការដាក់កំហិតទ្រង់ទេឬអី? ព្រះជាម្ចាស់បានមានបន្ទូលថា៖ 'ព្រះនាមខ្ញុំនឹងបានធំឧត្ដមនៅក្នុងចំណោមសាសន៍ដទៃ' (ម៉ាឡាគី ១:១១)។ តើវានឹងសម្រេចបានដោយរបៀបណា? នៅគ្រាចុងក្រោយ ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស និងធ្វើកិច្ចការនៅក្នុងប្រទេសចិន ដែលជាកន្លែងគ្រប់គ្រងដោយពួកអ្នកដែលមិនជឿថាមានព្រះ គឺបំបែកសញ្ញាណរបស់មនុស្សទាំងស្រុង។ វាបង្ហាញយើងថា ព្រះជាម្ចាស់មិនមែនគ្រាន់តែជាព្រះរបស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះរបស់សាសន៍ដទៃផងដែរ។ ទ្រង់គឺជាព្រះរបស់មនុស្សជាតិទាំងមូល ហើយមិនមែនគ្រាន់តែជារបស់ប្រទេសតែមួយ ឬប្រជាជាតិតែមួយនោះទេ។ ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សនៅក្នុងប្រទេសចិន លេចមក និងធ្វើកិច្ចការនៅទីនោះ គឺពិតជាមានអត្ថន័យដ៏អស្ចារ្យណាស់!»

ខ្ញុំពិតជាមានអារម្មណ៍ខ្មាសអៀន និងអាម៉ាស់យ៉ាងខ្លាំង បន្ទាប់ពីបានស្ដាប់ការប្រកបរបស់គាត់។ ខ្ញុំមិនបានយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ តែគ្រាន់តែជឿតាមពួកគ្រូគង្វាលក្នុងការដាក់កំហិតព្រះជាម្ចាស់ ដោយគិតថា ទ្រង់មិនអាចធ្វើកិច្ចការនៅក្នុងប្រទេសចិនបានឡើយ។ ខ្ញុំពិតជាក្រអឺតក្រទម និងល្ងង់ខ្លៅអ្វីម្លេះ! គ្រាន់តែគិតដល់រឿងហ្នឹង ក៏គួរឱ្យខ្លាចដែរ។ អរគុណដល់ព្រះគុណរបស់ព្រះជាម្ចាស់ ខ្ញុំមានសំណាងល្អណាស់ដែលបានឮព្រះសូរសៀងរបស់ទ្រង់ និងទទួលយកកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ។ ពុំនោះសោតទេ ខ្ញុំនឹងនៅតែដាក់កំហិតព្រះជាម្ចាស់ដោយផ្អែកលើសញ្ញាណរបស់ខ្លួនឯង ដោយបដិសេធការលេចមក និងកិច្ចការរបស់ទ្រង់ ហើយខ្ញុំនឹងគ្មានសង្ឃឹមក្នុងការទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់ឡើយ។ ខ្ញុំដឹងគុណចំពោះសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់អស់ពីដួងចិត្តរបស់ខ្ញុំ! ខ្ញុំក៏បានឆ្លងកាត់ផ្ទាល់នូវអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលថា៖ «អ្នកណាដែលស្វែងរក អ្នកនោះតែងតែរកឃើញ ហើយអ្នកណាដែលគោះទ្វារ នោះទ្វារតែងតែបើកឱ្យអ្នកនោះ» (ម៉ាថាយ ៧:៨)។ ព្រះបន្ទូលទាំងនេះពិតជាពិតប្រាកដណាស់ ហើយព្រះជាម្ចាស់ទ្រង់ស្មោះត្រង់។ ឱ្យតែយើងស្វែងរក ព្រះជាម្ចាស់នឹងដឹកនាំ និងបំភ្លឺយើង។ សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របៀបដែលស្រីព្រហ្មចារីមានប្រាជ្ញា បានស្វាគមន៍ព្រះអម្ចាស់

ដោយ អានិច មកពីប្រទេសបារាំងព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានការបើកសម្តែងអំពីសេចក្តីពិត...