VII. សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៦៥
អស់រយៈពេលជាច្រើនឆ្នាំ របៀបនៃការជឿតាមបែបប្រពៃណីរបស់មនុស្ស (ដែលជាគ្រីស្ទបរិស័ទ ជាសាសនាមួយក្នុងចំណោមសាសនាធំៗទាំងបីនៅលើពិភពលោក) គឺជាការអានព្រះគម្ពីរ។ ការបែរចេញពីព្រះគម្ពីរ មិនមែនជាជំនឿលើព្រះអម្ចាស់ទេ ការបែរចេញពីព្រះគម្ពីរ គឺជាជំនឿខុសឆ្គង និងជាជំនឿឃ្លាតចាកពីសេចក្ដីពិត។ ហើយសូម្បីតែនៅពេលមនុស្សអានសៀវភៅផ្សេងៗទៀតក៏ដោយ ក៏គ្រឹះនៃសៀវភៅទាំងនេះ ត្រូវតែជាសេចក្ដីពន្យល់ចេញពីព្រះគម្ពីរដែរ។ ដែលអាចនិយាយបានថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះអ្នកត្រូវតែអានព្រះគម្ពីរ ហើយក្រៅពីព្រះគម្ពីរ អ្នកមិនត្រូវ ថ្វាយបង្គំចំពោះសៀវភៅណាដែលមិនពាក់ព័ន្ធនឹងព្រះគម្ពីរនោះឡើយ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកកំពុងតែក្បត់ព្រះជាម្ចាស់ហើយ។ តាំងពីពេលដែលមានព្រះគម្ពីរមក ជំនឿរបស់មនុស្សលើព្រះអម្ចាស់ គឺជាជំនឿនៅក្នុងព្រះគម្ពីរ។ ជាជាងការនិយាយថាមនុស្សជឿលើព្រះអម្ចាស់ វាជាការប្រសើរជាងក្នុងការដែលនិយាយថា ពួកគេជឿលើព្រះគម្ពីរ។ ជាជាងការនិយាយថាពួកគេបានចាប់ផ្តើមអានព្រះគម្ពីរ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានចាប់ផ្តើមជឿព្រះគម្ពីរ។ ហើយជាជាងការនិយាយថា ពួកគេបានត្រឡប់មករកព្រះអម្ចាស់វិញ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានវិលត្រឡប់មករកព្រះគម្ពីរ។ តាមរបៀបនេះ មនុស្សថ្វាយបង្គំដល់ព្រះគម្ពីរ គឺហាក់ដូចជាព្រះគម្ពីរជាព្រះជាម្ចាស់ ហាក់ដូចជាព្រះគម្ពីរជារបស់ដែលសំខាន់បំផុតរបស់ពួកគេ ហើយការបាត់បង់ព្រះគម្ពីរ គឺដូចគ្នានឹងការបាត់បង់អាយុជីវិតរបស់ពួកគេដែរ។ មនុស្សមើលឃើញថាព្រះគម្ពីរ ខ្ពស់ដូចជាព្រះជាម្ចាស់ ហើយក៏មានអ្នកដែលមើលឃើញថាព្រះគម្ពីរខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែរ។ ប្រសិនបើមនុស្សគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទោះបើពួកគេមិនមានអារម្មណ៍ដឹងថាមានព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេអាចបន្តការរស់នៅបានដែរ—ប៉ុន្តែនៅពេលណាពួកគេបាត់បង់នូវព្រះគម្ពីរ ឬបាត់បង់នូវជំពូក និងបាត់បង់នូវព្រះបន្ទូលចេញពីព្រះគម្ពីរ នោះវាហាក់ដូចជាពួកគេបានបាត់បង់នូវជីវិតរបស់ខ្លួនអ៊ីចឹង។ ដូច្នេះហើយ នៅពេលណាមនុស្សជឿលើព្រះអម្ចាស់ ពួកគេចាប់ផ្តើមអានព្រះគម្ពីរ និងទន្ទេញចាំព្រះគម្ពីរ ហើយបើពួកគេអាចទន្ទេញចាំព្រះគម្ពីរបានកាន់តែច្រើន នេះកាន់តែបញ្ជាក់ថាពួកគេស្រឡាញ់ព្រះជាម្ចាស់ និងមានសេចក្ដីជំនឿកាន់តែខ្លាំង។ អស់អ្នកដែលបានអានព្រះគម្ពីរ ហើយអាចថ្លែងពីព្រះគម្ពីរទៅកាន់អ្នកដទៃបាន អ្នកទាំងអស់នោះជាបងប្អូនប្រុសស្រីដ៏ល្អ។ ដ្បិតប៉ុន្មានឆ្នាំមកនេះ សេចក្ដីជំនឿ និងភាពស្មោះត្រង់របស់មនុស្សចំពោះព្រះអម្ចាស់ ត្រូវបានវាស់វែងទៅតាមទំហំនៃការយល់ដឹងរបស់ពួកគេអំពីព្រះគម្ពីរ។ មនុស្សភាគច្រើនពិតជាមិនយល់ពីមូលហេតុដែលពួកគេគប្បីជឿលើព្រះជាម្ចាស់ ហើយក៏មិនយល់ពីរបៀបក្នុងការជឿលើព្រះជាម្ចាស់ដែរ ហើយក៏មិនធ្វើអ្វីសោះ តែបែរទៅជាស្វែងរកនូវតម្រុយដ៏ងងឹតងងល់ ដើម្បីឲ្យបានយល់ពីអត្ថន័យនៃជំពូកនានានៅក្នុងព្រះគម្ពីរទៅវិញ។ មនុស្សមិនដែលស្វែងរកការណែនាំអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ គ្រប់ពេលទាំងអស់ ពួកគេមិនធ្វើអ្វីសោះក្រៅពីខំប្រឹងសិក្សា និងស៊ើបអង្កេតអំពីព្រះគម្ពីរប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ធ្លាប់បានរកឃើញនូវកិច្ចការថ្មីអំពីព្រះវិញ្ញាណបរិសុទ្ធនៅខាងក្រៅព្រះគម្ពីរនោះទេ។ គ្មាននរណាម្នាក់ធ្លាប់បានបែរចេញពីព្រះគម្ពីរ ហើយពួកគេក៏មិនដែលហ៊ានធ្វើដូច្នោះដែរ។ មនុស្សបានសិក្សាព្រះគម្ពីរអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគេដាក់ចេញជាការពន្យល់ជាច្រើន ហើយបានបង្កើតកិច្ចការជាច្រើនផង។ ពួកគេក៏មានមតិខុសៗគ្នាជាច្រើនអំពីព្រះគម្ពីរ ដែលពួកគេជជែកវែកញែកដោយគ្មានទីបញ្ចប់ ហេតុដូច្នេះហើយ ទើបបានជាសព្វថ្ងៃនេះមាននិកាយជាងពីរពាន់ផ្សេងគ្នា ត្រូវបានបង្កើតឡើង។ ពួកគេទាំងអស់គ្នាចង់ស្វែងរកសេចក្ដីពន្យល់ជាពិសេសមួយចំនួន ឬអាថ៌កំបាំងដ៏ជ្រាលជ្រៅជាងនេះនៅក្នុងព្រះគម្ពីរ ពួកគេចង់ស្វែងយល់អំពីព្រះគម្ពីរ ហើយចង់ស្វែងយល់ពីប្រវត្ដិនៃកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល ឬប្រវត្ដិនៃកិច្ចការរបស់ព្រះយេស៊ូវនៅស្រុកយូដា ឬអាថ៌កំបាំងផ្សេងទៀតដែលគ្មាននរណាម្នាក់ដឹង។ វិធីសាស្រ្តរបស់មនុស្សក្នុងការឈោងទៅកាន់ព្រះគម្ពីរ គឺជាសេចក្ដីគិតមមៃ និងសេចក្ដីជំនឿ ហើយគ្មាននរណាម្នាក់អាចយល់ច្បាស់ទាំងស្រុងអំពីសាច់រឿង ឬខ្លឹមសារនៅក្នុងព្រះគម្ពីរបានទេ។ ដូច្នេះសព្វថ្ងៃនេះ មនុស្សនៅតែមានញាណនៃការអស្ចារ្យដែលមិនអាចពិពណ៌នាបាន នៅពេលនិយាយដល់ព្រះគម្ពីរ ហើយពួកគេថែមទាំងគិតខ្វល់កាន់តែខ្លាំងពីព្រះគម្ពីរ ហើយថែមទាំងមានសេចក្ដីជំនឿលើព្រះគម្ពីរកាន់តែខ្លាំងទៀត។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាចង់ស្វែងរកនូវទំនាយនៃកិច្ចការអំពីគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ ដោយពួកគេចង់រកឃើញនូវកិច្ចការអ្វីដែលព្រះជាម្ចាស់ទ្រង់ធ្វើនៅគ្រាចុងក្រោយ និងទីសំគាល់អ្វីដែលនឹងកើតមាននៅថ្ងៃចុងបំផុត។ តាមវិធីនេះ ការថ្វាយបង្គំរបស់ពួកគេចំពោះព្រះគម្ពីរ មានលក្ខណៈកាន់តែក្លៀវក្លា ហើយនៅពេលកាន់តែខិតជិតមកដល់គ្រាចុងក្រោយ នោះពួកគេកាន់តែជឿដោយងងឹតងងុលទៅលើទំនាយរបស់ពួកគេអំពីព្រះគម្ពីរ ជាពិសេសទំនាយអំពីថ្ងៃចុងបំផុត។ ជាមួយនឹងសេចក្ដីជំនឿដោយងងឹតងងុលបែបនេះនៅក្នុងព្រះគម្ពីរ ជាមួយនឹងការទុកចិត្តបែបនេះលើព្រះគម្ពីរ ពួកគេមិនមានបំណងស្វែងរកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេគិតថាមានតែព្រះគម្ពីរប៉ុណ្ណោះ ដែលអាចនាំកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែលពួកគេអាចរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែលបានលាក់ទុកនូវអាថ៌កំបាំងអំពីកិច្ចការរបស់ព្រះជាម្ចាស់ មានតែព្រះគម្ពីរទេ—មិនមែនជាសៀវភៅ ឬមនុស្សផ្សេងទៀតទេ—ដែលអាចបញ្ជាក់អំពីអ្វីៗទាំងអស់របស់ព្រះជាម្ចាស់ និងកិច្ចការទាំងមូលរបស់ទ្រង់។ ព្រះគម្ពីរអាចនាំយកកិច្ចការនៃស្ថានសួគ៌មកផែនដី ហើយព្រះគម្ពីរអាចទាំងចាប់ផ្តើម និងបញ្ចប់នូវយុគសម័យបាន។ ជាមួយនឹងសញ្ញាណទាំងនេះ មនុស្សមិនមានទំនោរក្នុងការស្វែងរកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ដូច្នេះមិនថាពេលកន្លងមក ព្រះគម្ពីរបានជួយដល់មនុស្សច្រើនប៉ុនណានោះទេ វាបានក្លាយជាឧបសគ្គដល់កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់រួចទៅហើយ។ ដោយគ្មានព្រះគម្ពីរ មនុស្សអាចស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់នៅកន្លែងផ្សេងទៀត តែសព្វថ្ងៃនេះ ស្នាមព្រះបាទារបស់ទ្រង់ត្រូវបានផ្ទុកដោយព្រះគម្ពីរ ហើយការពង្រីកនូវកិច្ចការចុងក្រោយរបស់ទ្រង់បានក្លាយជាការពិបាកទ្វេដង និងក្រៃលែង។ ការទាំងនេះ គឺដោយសារតែជំពូក និងព្រះបន្ទូលល្បីៗពីព្រះគម្ពីរ ក៏ដូចជាទំនាយផ្សេងៗអំពីព្រះគម្ពីរផងដែរ។ ព្រះគម្ពីរបានត្រឡប់ជារូបព្រះនៅក្នុងគំនិតរបស់មនុស្ស វាបានធ្វើឲ្យចិត្ដគំនិតរបស់ពួកគេវង្វេងវង្វាន់ ហើយពួកគេមិនមានសមត្ថភាពជឿថាព្រះជាម្ចាស់អាចធ្វើកិច្ចការក្រៅពីព្រះគម្ពីរបាន ពួកគេមិនមានសមត្ថភាពជឿថាមនុស្សអាចរកឃើញព្រះជាម្ចាស់នៅខាងក្រៅព្រះគម្ពីរបាននោះទេ ពួកគេកាន់តែមិនអាចជឿថាព្រះជាម្ចាស់អាចចាកចេញពីព្រះគម្ពីរ ក្នុងកំឡុងពេលនៃកិច្ចការចុងក្រោយ ហើយចាប់ផ្តើមជាថ្មី។ នេះជារឿងដែលមិនអាចគិតស្មានដល់ចំពោះមនុស្ស ពួកគេមិនអាចជឿលើការនេះបាន ហើយពួកគេក៏មិនអាចស្រមៃគិតដល់ដែរ។ ព្រះគម្ពីរបានក្លាយជាឧបសគ្គដ៏ធំមួយ ចំពោះការទទួលយករបស់មនុស្សអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាការពិបាកមួយចំពោះការពង្រីកកិច្ចការថ្មីនេះរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៦៦
បន្ទាប់ពីព្រះជាម្ចាស់បានធ្វើកិច្ចការអំពីយុគសម័យនៃក្រឹត្យវិន័យ គម្ពីរសញ្ញាចាស់ត្រូវបានបង្កើតឡើង ហើយពេលនោះអ្នកដែលមនុស្សបានចាប់ផ្តើមអានព្រះគម្ពីរ។ បន្ទាប់ពីព្រះយេស៊ូវវបានយាងមក ទ្រង់បានធ្វើកិច្ចការអំពីយុគសម័យនៃព្រះគុណ ហើយពួកសាវ័ករបស់ទ្រង់បានសរសេរនូវសញ្ញាថ្មី។ ដូច្នេះ សញ្ញាចាស់ និងសញ្ញាថ្មីនៃព្រះគម្ពីរ ត្រូវបានបង្កើតឡើង ហើយមានរហូតមកដល់សព្វថ្ងៃនេះ សម្រាប់អស់អ្នកដែលជឿលើព្រះជាម្ចាស់ បានអាននូវព្រះគម្ពីរ។ ព្រះគម្ពីរជាសៀវភៅប្រវត្តិសាស្រ្ត។ ពិតណាស់ ព្រះគម្ពីរក៏មានចែងទុកនូវទំនាយខ្លះៗរបស់ពួកហោរាដែរ ហើយទំនាយបែបនេះ មិនមែនជាប្រវត្តិសាស្ត្រទេ។ ព្រះគម្ពីររួមបញ្ចូលផ្នែកខ្លះៗ—ដែលមិនគ្រាន់តែជាទំនាយ ឬក៏គ្រាន់តែជាកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ ហើយក៏មិនមែនមានតែសំបុត្ររបស់ប៉ុលដែរ។ អ្នកត្រូវតែដឹងថាព្រះគម្ពីរមានប៉ុន្មានផ្នែក គម្ពីរសញ្ញាចាស់មាន លោកុប្បត្តិ និក្ខមនំ... ហើយក៏មានសៀវភៅគម្ពីរថ្លែងអំពីទំនាយដែលពួកហោរាបានសរសេរផងដែរ។ នៅចុងបញ្ចប់ សញ្ញាចាស់បញ្ចប់ដោយសៀវភៅម៉ាឡាគី។ ផ្នែកទីមួយនេះកត់ទុកនូវកិច្ចការអំពីយុគសម័យច្បាប់ ដែលបានដឹកនាំដោយព្រះយេហូវ៉ា។ ចាប់តាំងពីគម្ពីរលោកុប្បត្តិរហូតដល់សៀវភៅម៉ាឡាគី វាគឺជាកំណត់ត្រាដ៏ទូលំទូលាយអំពីគ្រប់ទាំងកិច្ចការអំពីយុគសម័យនៃក្រឹត្យវិន័យ។ ដែលអាចនិយាយបានថា គម្ពីរសញ្ញាចាស់កត់នូវគ្រប់ទាំងពិសោធន៍ទាំងអស់របស់មនុស្ស ដែលត្រូវបានដឹកនាំដោយព្រះយេហូវ៉ានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃជំនាន់គម្ពីរសញ្ញាចាស់ដែលជាយុគសម័យនៃក្រឹត្យវិន័យ មានហោរាជាច្រើនដែលព្រះយេហូវ៉ាបានលើកឡើងបានថ្លែងនូវទំនាយអំពីទ្រង់ ដោយពួកគេបានបង្ហាត់បង្ហាញដល់ពួកកុលសម្ព័ន្ធ និងប្រជាជាតិផ្សេងៗ ហើយបានថ្លែងទំនាយអំពីកិច្ចការដែលព្រះយេហូវ៉ានឹងត្រូវធ្វើ។ មនុស្សទាំងនេះដែលព្រះយេហូវ៉ាបានលើកពួកគេឡើង សុទ្ធតែបានប្រទាននូវព្រះវិញ្ញាណនៃការថ្លែងទំនាយពីព្រះយេហូវ៉ា៖ ពួកគេអាចមើលឃើញនូវនិមិត្តពីព្រះយេហូវ៉ា ហើយឮព្រះសូរសៀងរបស់ទ្រង់ ដូច្នេះហើយពួកគេត្រូវបានទ្រង់បណ្ដាល ហើយបានសរសេរនូវសេចក្ដីទំនាយ។ កិច្ចការដែលពួកគេបានធ្វើ គឺជាការសម្ដែងចេញនូវព្រះសូរសៀងរបស់ព្រះយេហូវ៉ា ជាការសម្ដែងចេញនូវសេចក្ដីទំនាយរបស់ព្រះយេហូវ៉ា ហើយកិច្ចការរបស់ព្រះយេហូវ៉ានៅគ្រានោះ គឺគ្រាន់តែណែនាំមនុស្សដោយប្រើព្រះវិញ្ញាណ គឺទ្រង់មិនបានត្រឡប់ជាសាច់ទេ ហើយមនុស្សក៏មិនបានឃើញព្រះភក្រ្តទ្រង់សោះឡើយ។ ដូច្នេះ ទ្រង់បានបណ្ដាលឲ្យមានពួកហោរាជាច្រើនដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយបានឲ្យពួកគេថ្លែងនូវទំនាយ ដែលពួកគេបានទាយទៅគ្រប់ពូជអំបូរ និងអំបូរអ៊ីស្រាអែលផងដែរ។ កិច្ចការរបស់ពួកគេ គឺត្រូវនិយាយពីទំនាយ ហើយពួកគេខ្លះ បានសរសេរអំពីការបង្ហាត់បង្ហាញរបស់ព្រះយេហូវ៉ាដល់ពួកគេ ដើម្បីបើកសម្ដែងដល់អ្នកដទៃ។ ព្រះយេហូវ៉ាបានបលើកមនុស្សទាំងនេះឲ្យបានខ្ពង់ខ្ពស់ឡើង ដើម្បីថ្លែងអំពីសេចក្ដីទំនាយ ប្រាប់អំពីកិច្ចការនាពេលអនាគត ឬកិច្ចការដែលត្រូវធ្វើនៅគ្រានោះ ដើម្បីឲ្យមនុស្សអាចឃើញភាពអស្ចារ្យ និងព្រះប្រាជ្ញារបស់ព្រះយេហូវ៉ា។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺខុសគ្នាឆ្ងាយណាស់ពីសៀវភៅគម្ពីរឯទៀតៗនៃព្រះគម្ពីរ។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺជាព្រះបន្ទូលដែលបានថ្លែង ឬសរសេរ ដោយអ្នកដែលត្រូវបានប្រទានព្រះវិញ្ញាណនៃការថ្លែងទំនាយ—ដោយអ្នកដែលបានទទួលនូវនិមិត្ត ឬព្រះសួរសៀងពីព្រះយេហូវ៉ា។ ក្រៅពីសៀវភៅទំនាយ សៀវភៅឯទៀតនៅក្នុងសញ្ញាចាស់ត្រូវបានបង្កើតឡើងដោយកំណត់ត្រាដែលបានធ្វើឡើងដោយមនុស្ស បន្ទាប់ពីព្រះយេហូវ៉ាបានបញ្ចប់កិច្ចការរបស់ទ្រង់។ សៀវភៅទាំងនេះ មិនអាចជំនួសការថ្លែងពីទំនាយដោយពួកហោរា ដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យមាននោះទេ ដូចដែលសៀវភៅគម្ពីរលោកុប្បត្តិ និងគម្ពីរនិក្ខមន មិនអាចប្រៀបធៀបទៅនឹងសៀវភៅអេសាយ និងសៀវភៅដានីយ៉ែលបានទេ។ សេចក្ដីទំនាយនានា ត្រូវបានថ្លែងប្រាប់ មុនពេលដែលកិច្ចការត្រូវបានធ្វើឡើង។ រីឯសៀវភៅគម្ពីរឯទៀតៗ ត្រូវបានសរសេរបន្ទាប់ពីកិច្ចការត្រូវបានបញ្ចប់ ដែលជាអ្វីដែលមនុស្សអាចធ្វើបាន។ ពួកហោរានៅសម័យនោះ ត្រូវបានបណ្ដាលដោយព្រះយេហូវ៉ា ហើយបានថ្លែងនូវទំនាយខ្លះៗ ពួកគេបានថ្លែងនូវព្រះបន្ទូលជាច្រើន ហើយពួកគេបានទាយនូវទំនាយអំពីរឿងរ៉ាវនៃយុគសម័យព្រះគុណ និងការបំផ្លាញពិភពលោកនៅគ្រាចុងក្រោយ—ដែលជាកិច្ចការដែលព្រះយេហូវ៉ាបានគ្រោងនឹងធ្វើ។ សៀវភៅគម្ពីរឯទៀតៗ កត់ទាំងអស់អំពីកិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ ដូច្នេះ ពេលអ្នកអានព្រះគម្ពីរ អ្នកកំពុងតែអានភាគច្រើនអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ សញ្ញាចាស់ បានកត់ទុកជាចម្បងទៅលើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងការនាំផ្លូវប្រជារាស្រ្តអ៊ីស្រាអែល ការដែលទ្រង់ប្រើម៉ូសេដើម្បីនាំប្រជារាស្រ្តអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ដែលបាននាំពួកគេចេញពីនឹមរបស់ស្តេចផារ៉ោន និងយកពួកគេចេញទៅក្នុងទីរហោស្ថាន បន្ទាប់ពីនោះពួកគេបានចូលទៅកាន់ស្រុកកាណាន ហើយអ្វីៗបន្ទាប់ពីនេះ គឺជាជីវិតរបស់ពួកគេនៅស្រុកកាណាន។ អ្វីៗក្រៅពីនេះ គឺត្រូវបានកត់ត្រាទុកអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេញទូទាំងអ៊ីស្រាអែល។ អ្វីៗគ្រប់យ៉ាងដែលបានកត់ត្រាទុកនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល វាគឺជាកិច្ចការដែលព្រះយេហូវ៉ាបានធ្វើ នៅក្នុងទឹកដីដែលទ្រង់បានបង្កើតអ័ដាម និងអេវ៉ា។ ចាប់ពីពេលដែលព្រះជាម្ចាស់បានចាប់ផ្តើមជាផ្លូវការក្នុងការដឹកនាំមនុស្សនៅលើផែនដីបន្ទាប់ពីណូអេ អ្វីទាំងអស់ដែលបានកត់ទុកក្នុងសញ្ញាចាស់ គឺជាកិច្ចការរបស់អ៊ីស្រាអែល។ ហើយហេតុអ្វីបានជាមិនមានការកត់ត្រាទុកអំពីកិច្ចការណាក្រៅពីអ៊ីស្រាអែលអ៊ីចឹង? ពីព្រោះទឹកដីអ៊ីស្រាអែលជាអណ្តូងរបស់មនុស្ស។ កាលពីដើមដំបូងឡើយ មិនមានប្រទេសណាក្រៅពីប្រទេសអ៊ីស្រាអែលទេ ហើយព្រះយេហូវ៉ាមិនបានធ្វើកិច្ចការនៅកន្លែងផ្សេងដែរ។ តាមវិធីនេះ អ្វីដែលបានកត់ទុកនៅក្នុងសញ្ញាចាស់ គឺពិតជាកិច្ចការរបស់ព្រះជាម្ចាស់នៅអ៊ីស្រាអែលក្នុងពេលនោះ។ ព្រះបន្ទូលដែលថ្លែងដោយពួកហោរា ដោយអេសាយ ដានីយ៉ែល យេរេមា និងអេសេគាល... ពាក្យរបស់ពួកគេដែលបានទាយទុកអំពី កិច្ចការផ្សេងទៀតរបស់ទ្រង់នៅលើផែនដី គឺពួកគេបានទាយពីកិច្ចការរបស់ព្រះយេហូវ៉ាដែលជាព្រះអង្គទ្រង់ផ្ទាល់។ អ្វីៗទាំងអស់នេះមកពីព្រះជាម្ចាស់ វាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយក្រៅពីសៀវភៅគម្ពីរព្យាការីទាំងនេះ ចំពោះសៀវភៅគម្ពីរផ្សេងៗទៀត គឺជាការកត់ត្រាទុកនូវបទពិសោធន៍របស់មនុស្សអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេលនោះ។
កិច្ចការអំពីការបង្កើតបានកើតឡើងមុនពេលមានមនុស្ស ប៉ុន្តែសៀវភៅគម្ពីរលោកុប្បត្តិ បានកើតមានឡើងបន្ទាប់ពីមានវត្ដមានមនុស្សប៉ុណ្ណោះ។ វាជាគម្ពីរដែលម៉ូសេបានសរសេរក្នុងយុគសម័យច្បាប់។ វាដូចជារឿងរ៉ាវដែលកើតឡើងក្នុងចំណោមអ្នករាល់គ្នានាពេលសព្វថ្ងៃនេះអ៊ីចឹង៖ បន្ទាប់ពីមានរឿងរ៉ាវកើតឡើង អ្នករាល់គ្នាសរសេររឿងរ៉ាវទាំងនោះទុក ដើម្បីបង្ហាញដល់មនុស្សក្នុងពេលអនាគត និងសម្រាប់មនុស្សគ្រាខាងមុខ ហើយអ្វី!ដែលអ្នកបានកត់ទុកគឺជារឿងរ៉ាវដែលបានកើតឡើងនៅអតីតកាល—រឿងរ៉ាវទាំងនោះមិនមានអ្វីក្រៅពីប្រវត្តិសាស្រ្តទេ។ រឿងរ៉ាវដែលបានកត់ទុកនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល ហើយអ្វីដែលបានកត់ទុកនៅក្នុងគម្ពីរសញ្ញាថ្មី គឺជាកិច្ចការរបស់ព្រះយេស៊ូវក្នុងយុគសម័យនៃព្រះគុណ។ ពួកគេបានចងក្រងទុកនូវកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យពីរផ្សេងគ្នា។ គម្ពីរសញ្ញាចាស់ ចងក្រងទុកនូវកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃកក្រឹត្យវិន័យ ដូច្នេះហើយគម្ពីរសញ្ញាចាស់ គឺជាសៀវភៅប្រវត្តិសាស្ត្រ ខណៈដែលគម្ពីរសញ្ញាថ្មី គឺជាផលិតផលនៃកិច្ចការរបស់យុគសម័យព្រះគុណ។ នៅពេលដែលកិច្ចការថ្មីបានចាប់ផ្តើម គម្ពីរសញ្ញាថ្មីក៏ទៅជាហួសសម័យផងដែរ—ដូច្នេះហើយ គម្ពីរសញ្ញាថ្មី ក៏ជាសៀវភៅប្រវត្តិសាស្ត្រមួយផងដែរ។ ជាការពិត គម្ពីរសញ្ញាថ្មី មិនមែនមានលក្ខណៈជាប្រព័ន្ធដូចទៅនឹងគម្ពីរសញ្ញាចាស់ទេ ហើយក៏មិនមានការកត់ត្រាទុកនូវរឿងរ៉ាវជាច្រើនដែរ។ គ្រប់ព្រះបន្ទូលជាច្រើនដែលព្រះយេហូវ៉ាបានមានបន្ទូល ត្រូវបានកត់ទុកនៅក្នុងគម្ពីរសញ្ញាចាស់នៃព្រះគម្ពីរ ចំណែកឯព្រះបន្ទូលខ្លះៗរបស់ព្រះយេស៊ូវ ត្រូវបានកត់ទុកនៅក្នុងសៀវភៅដំណឹងល្អទាំងបួន។ ជាការពិត ព្រះយេស៊ូវក៏បានធ្វើនូវកិច្ចការជាច្រើនផងដែរ ប៉ុន្តែមិនត្រូវបានកត់ទុកជាលម្អិតនោះទេ។ មានការកត់ត្រាតិចតួចនៅក្នុងគម្ពីរសញ្ញាថ្មី ដោយព្រោះតែចំនួននៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺបរិមាណនៃកិច្ចការដែលទ្រង់បានធ្វើក្នុងកំឡុងពេលបីឆ្នាំកន្លះនៅលើផែនដី និងកិច្ចការរបស់ពួកសាវ័ក គឺនៅតិចជាងកិច្ចការរបស់ព្រះយេហូវ៉ាឆ្ងាយណាស់។ ដូច្នេះហើយ បានជាសៀវភៅនៅគម្ពីរសញ្ញាថ្មី មានតិចជាងសៀវភៅនៅក្នុងគម្ពីរសញ្ញាចាស់។
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៦៧
តើសៀវភៅប្រភេទណាជាព្រះគម្ពីរ? គម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាចាស់នៃព្រះគម្ពីរ បានកត់ទុកនូវរាល់កិច្ចការរបស់ព្រះយេហូវ៉ាក្នុងយុគសម័យនៃក្រឹត្យវិន័យ និងកិច្ចការនៃការបង្កើតលោកីយ៍របស់ទ្រង់។ ការកត់ទុកនូវគ្រប់កិច្ចការទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើ ហើយទីបំផុត បញ្ចប់នូវកំណត់ហេតុអំពីកិច្ចការរបស់ព្រះយេហូវ៉ាដោយសៀវភៅម៉ាឡាគី។ គម្ពីរសញ្ញាចាស់ កត់ទុកនូវកិច្ចការពីរផ្នែកដែលព្រះជាម្ចាស់បានបំពេញ៖ ទីមួយ គឺជាកិច្ចការនៃការបង្កើតលោកីយ៍ ហើយមួយទៀតគឺជាបញ្ញត្តិនៃក្រឹត្យវិន័យ។ កិច្ចការទាំងពីរគឺជាកិច្ចការដែលបានធ្វើឡើងដោយព្រះយេហូវ៉ា។ យុគសម័យនៃក្រឹត្យវិន័យ តំណាងឲ្យកិច្ចការនៅក្រោមព្រះនាមនៃព្រះយេហូវ៉ា វាជាកិច្ចការទាំងមូល ដែលត្រូវបានធ្វើជាចម្បង ក្នុងព្រះនាមនៃព្រះយេហូវ៉ា។ ដូច្នេះគម្ពីរសញ្ញាចាស់ កត់ទុកនូវកិច្ចការរបស់ព្រះយេហូវ៉ា ហើយគម្ពីរសញ្ញាថ្មីកត់ទុកនូវកិច្ចការរបស់ព្រះយេស៊ូវ ជាកិច្ចការដែលត្រូវបានធ្វើជាចម្បង ក្នុងព្រះនាមព្រះយេស៊ូវ។ ភាពសំខាន់នៃព្រះនាមព្រះយេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ ភាគច្រើនត្រូវបានកត់ទុកនៅក្នុងគម្ពីរសញ្ញាថ្មី។ ក្នុងអំឡុងនៃគម្ពីរសញ្ញាចាស់ ដែលជាយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានសង់ព្រះវិហារ និងអាសនៈនៅអ៊ីស្រាអែល។ ទ្រង់បានដឹកនាំអំពីរបៀបរស់នៅរបស់ជនជាតិអ៊ីស្រាអែលនៅលើផែនដី ដោយបង្ហាញថា ពួកគេជាមនុស្សដែលទ្រង់បានជ្រើសរើស ជាក្រុមមនុស្សដំបូងដែលទ្រង់បានជ្រើសរើសនៅលើផែនដី ហើយជាអ្នកដែលដើរព្រះហឫទ័យទ្រង់ផ្ទាល់ ហើយក្រុមមនុស្សដំបូងដែលទ្រង់បានដឹកនាំដោយផ្ទាល់។ ពូជអំបូរសាសន៍អ៊ីស្រាអែលទាំងដប់ពីរ ជាពូជអំបូរដែលព្រះយេហូវ៉ាបានជ្រើសរើសដំបូង ដូច្នេះហើយទ្រង់តែងតែធ្វើកិច្ចការជាមួយពួកគេជានិច្ច រហូតដល់ពេលកិច្ចការរបស់ព្រះយេហូវ៉ា ដែលជាកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យត្រូវបានបញ្ចប់។ ដំណាក់កាលទី២នៃកិច្ចការ គឺជាកិច្ចការនៃយុគសម័យនៃព្រះគុណនៃគម្ពីរសញ្ញាថ្មី ហើយត្រូវបានអនុវត្តក្នុងចំណោមជនជាតិយូដា ដែលជាពូជអំបូរមួយក្នុងចំណោមពូជអំបូរទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល។ ទំហំនៃកិច្ចការនេះ គឺតូចជាងមុន ពីព្រោះព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលយកនិស្ស័យជាសាច់ឈាម។ ព្រះយេស៊ូវបានធ្វើការតែនៅពាសពេញស្រុកយូដាតែប៉ុណ្ណោះ ហើយបានធ្វើកិច្ចការតែរយៈពេលបីឆ្នាំកន្លះប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលបានកត់ទុកនៅក្នុងសញ្ញាថ្មី គឺខុសគ្នាឆ្ងាយ ដែលមិនអាចលើសចំនួននៃកិច្ចការដែលបានកត់ទុកនៅក្នុងសញ្ញាចាស់នោះឡើយ។
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៦៨
ប្រសិនបើអ្នកចង់ឃើញកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះ អ្នកត្រូវអានព្រះគម្ពីរសញ្ញាចាស់។ ប្រសិនបើអ្នកចង់យល់ពីកិច្ចការនៃយុគសម័យនៃព្រះគុណ នោះអ្នកត្រូវតែអានព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែតើអ្នកមើលឃើញកិច្ចការនៅគ្រាចុងក្រោយបានយ៉ាងដូចម្តេច? អ្នកត្រូវតែទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយចូរធ្វើកិច្ចការនៅថ្ងៃនេះតទៅ ដ្បិតនេះជាកិច្ចការថ្មី ហើយគ្មាននរណាម្នាក់ធ្លាប់បានកត់ទុកនៅក្នុងព្រះគម្ពីរទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយបានជ្រើសរើសមនុស្សមួយក្រុមទៀតដែលត្រូវបានរើសតាំងនៅប្រទេសចិន។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សទាំងនេះ ទ្រង់បន្តពីកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្តពីកិច្ចការ អំពីយុគសម័យនៃព្រះគុណ។ កិច្ចការនៅថ្ងៃនេះ គឺជាផ្លូវដែលមនុស្សមិនធ្លាប់បានដើរ ហើយជាផ្លូវដែលមិនមាននរណាម្នាក់បានឃើញឡើយ។ វាគឺជាកិច្ចការដែលមិនធ្លាប់បានធ្វើពីមុនមក—វាជាកិច្ចការចុងក្រោយបង្អស់របស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ដូច្នេះ កិច្ចការដែលមិនធ្លាប់បានធ្វើពីមុន មិនមែនជាប្រវត្ដិសាស្ដ្រទេ ពីព្រោះឥឡូវ គឺជាពេលឥឡូវនេះ ហើយមិនទាន់ត្រឡប់ជាអតីតកាលនៅឡើយទេ។ មនុស្សមិនដឹងថាព្រះជាម្ចាស់បានធ្វើកិច្ចការធំជាង ថ្មីជាងនៅលើផែនដី ហើយក្រៅពីអ៊ីស្រាអែលដែលលើសពីព្រំដែនអ៊ីស្រាអែល ហើយលើសពីទំនាយរបស់ពួកហោរា ថាវាគឺជាកិច្ចការថ្មី និងអស្ចារ្យ នៅខាងក្រៅសេចក្ដីទំនាយ និងជាកិច្ចការថ្មីដែលហួសពីប្រទេសអ៊ីស្រាអែល និងជាកិច្ចការដែលមនុស្សមិនអាចយល់បាន និងស្រមៃដល់។ តើព្រះគម្ពីរអាចមានការកត់ទុកជាក់លាក់អំពីកិច្ចការបែបនេះបានយ៉ាងដូចម្តេច? តើអ្នកណាអាចកត់ទុករាល់កិច្ចការក្នុងពេលសព្វថ្ងៃនេះ ដោយមិនមានការលុបចោលជាមុននោះ? តើអ្នកណាអាចកត់ទុកនូវកិច្ចការដែលមានព្រះចេស្ដាជាង និងមានប្រាជ្ញាជាង ដែលយកឈ្នះលើសេចក្ដីសញ្ញានៅក្នុងសៀវភៅដ៏ចាស់នោះ? កិច្ចការនាពេលសព្វថ្ងៃនេះ មិនមែនជាប្រវត្តិសាស្ត្រទេ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងដើរលើផ្លូវថ្មីនាពេលសព្វថ្ងៃនេះ នោះអ្នកត្រូវតែចាកចេញពីព្រះគម្ពីរ អ្នកត្រូវតែទៅឲ្យហួសពីសៀវភៅគម្ពីរព្យាការី ឬសៀវភៅប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ។ មានតែពេលនោះទេ ដែលអ្នកនឹងអាចដើរតាមផ្លូវថ្មីបានយ៉ាងត្រឹមត្រូវ ហើយមានតែពេលនោះទេ ដែលអ្នកនឹងអាចចូលទៅក្នុងអាណាចក្រថ្មី និងកិច្ចការថ្មីបាន។ អ្នកត្រូវតែយល់ពីមូលហេតុដែលថ្ងៃនេះ អ្នកត្រូវបានស្នើសុំមិនឲ្យអានព្រះគម្ពីរ ហេតុអ្វីបានជាមានកិច្ចការផ្សេងទៀតដែលដាច់ចេញពីព្រះគម្ពីរ ហេតុអ្វីព្រះជាម្ចាស់មិនទតមើលទៅលើការអនុវត្តន៍ដែលថ្មី ដែលកាន់តែលំអិតនៅក្នុងព្រះគម្ពីរ ហើយហេតុអ្វីបានជាមានកិច្ចការដែលមានព្រះចេស្ដាជាងនៅខាងក្រៅព្រះគម្ពីរអ៊ីចឹង។ នេះជាអ្វីដែលអ្នករាល់គ្នាគប្បីយល់ហើយ។ អ្នកត្រូវតែដឹងអំពីភាពខុសគ្នារវាងកិច្ចការចាស់ និងថ្មី ហើយទោះបីជាអ្នកមិនបានអានព្រះគម្ពីរក៏ដោយ ក៏អ្នកត្រូវតែវិភាគឲ្យបានល្អិតល្អន់ដែរ។ បើមិនដូច្នោះទេ អ្នកនឹងនៅតែថ្វាយបង្គំព្រះគម្ពីរ ហើយវានឹងពិបាកសម្រាប់អ្នកក្នុងការចូលធ្វើកិច្ចការថ្មី ហើយឆ្លងកាត់នូវការផ្លាស់ប្តូរថ្មីនោះ។ ដោយសារមាននូវផ្លូវដែលខ្ពង់ខ្ពស់ជាងនេះ ហេតុអ្វីត្រូវសិក្សាអំពីផ្លូវដែលទាប និងហួសសម័យទៅហើយ? ដោយសារមានការថ្លែងព្រះបន្ទូលថ្មី និងមានកិច្ចការថ្មី ហេតុអ្វីរស់នៅក្នុងចំណោមកំណត់ត្រាប្រវត្តិសាស្រ្តចាស់ៗធ្វើអ្វី? ការថ្លែងព្រះបន្ទូលថ្មី អាចផ្តល់ជូនអ្នក ដែលបង្ហាញថានេះគឺជាកិច្ចការថ្មី។ កំណត់ត្រាចាស់មិនអាចជួយអ្នក ឬបំពេញតម្រូវការបច្ចុប្បន្នរបស់អ្នក ដែលបង្ហាញថាជាប្រវតិ្តសាស្រ្ត ហើយមិនមែនជាកិច្ចការឥឡូវនេះទេ។ ផ្លូវដែលខ្ពស់បំផុត គឺជាកិច្ចការដែលថ្មីបំផុត ហើយជាមួយនឹងកិច្ចការថ្មីនេះ មិនថាផ្លូវកាលពីអតីតកាលខ្ពស់ប៉ុនណាក៏ដោយ វានៅតែជាប្រវត្តិសាស្ត្រនៃការឆ្លុះបញ្ចាំងរបស់មនុស្ស ហើយមិនថាវាមានតម្លៃជាឯកសារយោងក៏ដោយ វានៅតែជាផ្លូវចាស់ដដែល។ ទោះបីជាវាត្រូវបានកត់ទុកនៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវចាស់គឺជាប្រវត្តិសាស្រ្ត។ ទោះបីជាគ្មានកំណត់ត្រានៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវថ្មីគឺនៅទីនេះ និងឥឡូវនេះ។ ផ្លូវនេះអាចជួយសង្រ្គោះអ្នកបាន ហើយផ្លូវនេះអាចផ្លាស់ប្តូរអ្នកបាន ដ្បិតនេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៦៩
ព្រះគម្ពីរជាសៀវភៅប្រវត្តិសាស្ត្រ ហើយ ប្រសិនបើអ្នកបានហូប និងផឹកនូវសញ្ញាចាស់ក្នុងយុគសម័យនៃព្រះគុណ—ប្រសិនបើអ្នកបានអនុវត្តនូវអ្វីដែលត្រូវបានតម្រូវនៅក្នុងសម័យសញ្ញាចាស់ក្នុងយុគសម័យនៃព្រះគុណ នោះព្រះយេស៊ូវនឹងបដិសេធអ្នក និងថ្កោលទោសអ្នក។ ប្រសិនបើអ្នកបានអនុវត្តនូវសញ្ញាចាស់អំពីកិច្ចការរបស់ព្រះយេស៊ូវ នោះអ្នកនឹងត្រឡប់ជាពួកផារិស៊ីម្នាក់។ ប្រសិនបើថ្ងៃនេះ អ្នកដាក់គម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីជាមួយគ្នា ដើម្បីហូប និងផឹក ហើយអនុវត្ត នោះព្រះជាម្ចាស់នាពេលបច្ចុប្បន្ននឹងថ្កោលទោសអ្នក អ្នកនឹងមិនមានការរីកចម្រើនអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះទេ! ប្រសិនបើអ្នកហូប និងផឹកគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ពេលនោះអ្នកស្ថិតនៅខាងក្រៅលំហូរនៃព្រះវិញ្ញាណបរិសុទ្ធហើយ! ក្នុងជំនាន់ព្រះយេស៊ូវ ព្រះយេស៊ូវបានដឹកនាំជនជាតិយូដា និងអស់អ្នកដែលបានដើរតាមទ្រង់ ស្របតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងទ្រង់ នៅពេលនោះ។ ទ្រង់មិនបានយកព្រះគម្ពីរ ធ្វើជាមូលដ្ឋានអំពីអ្វីដែលទ្រង់បានធ្វើនោះទេ ប៉ុន្តែទ្រង់បានមានបន្ទូលយោងទៅតាមកិច្ចការរបស់ទ្រង់។ ទ្រង់មិនបានយកចិត្តទុកដាក់នឹងអ្វីដែលព្រះគម្ពីរបានមានបន្ទូលនោះទេ ហើយក៏មិនបានស្រាវជ្រាវនៅក្នុងព្រះគម្ពីរដើម្បីរកផ្លូវមួយក្នុងការដឹកនាំអ្នកដែលដើរតាមទ្រង់ដែរ។ ចាប់ពីពេលដែលទ្រង់បានធ្វើកិច្ចការ ទ្រង់ផ្សាយអំពីផ្លូវនៃការប្រែចិត្ត ជាព្រះបន្ទូលមួយដែលមិនមាននិយាយសោះនៅក្នុងសេចក្ដីទំនាយនៃសញ្ញាចាស់។ ទ្រង់មិនត្រឹមតែមិនធ្វើតាមព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដឹកនាំទៅផ្លូវថ្មីមួយ និងបានធ្វើនូវកិច្ចការថ្មីផងដែរ។ ទ្រង់មិនដែលមានបន្ទូលយោងទៅព្រះគម្ពីរទេ នៅពេលដែលទ្រង់អធិប្បាយ។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនមាននរណាម្នាក់អាចសម្ដែងបាដិហារិយ៍របស់ទ្រង់ ក្នុងការព្យាបាលមនុស្សឈឺ និងដេញអារក្សបានទេ។ ដូច្នេះ កិច្ចការរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងអំណាច ព្រមទាំងអនុភាពរបស់ទ្រង់អំពីព្រះបន្ទូល ក៏ហួសពីមនុស្សណាណាទាំងអស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ព្រះយេស៊ូវបានធ្វើនូវកិច្ចការថ្មីរបស់ទ្រង់ ហើយទោះបីជាមនុស្សជាច្រើនបានថ្កោលទោសទ្រង់ ដោយប្រើព្រះគម្ពីរក៏ដោយ ហើយថែមទាំងបានប្រើសញ្ញាចាស់ដើម្បីឆ្កាងទ្រង់ផង ក៏កិច្ចការរបស់ទ្រង់មានលើសពីគម្ពីរសញ្ញាចាស់។ ប្រសិនបើការនេះមិនមែនដូច្នោះទេ ហេតុអ្វីបានជាមនុស្សបានយកដែកគោលដំទ្រង់ជាប់នឹងឈើឆ្កាង? តើមិនមែនដោយសារតែមិនបានមានបន្ទូលអ្វីសោះនៅក្នុងសញ្ញាចាស់អំពីការបង្រៀនរបស់ទ្រង់ ហើយអំពីសមត្ថភាពរបស់ទ្រង់ក្នុងការព្យាបាលអ្នកជំងឺ និងបណ្តេញអារក្សទេឬ? កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដើម្បីដឹកនាំទៅផ្លូវថ្មីមួយ វាមិនមែនដើម្បីជ្រើសក្នុងការទាស់ប្រឆាំងនឹងព្រះគម្ពីរដោយចេតនា ឬដើម្បីចែកចាយនូវសញ្ញាចាស់ដោយចេតនានោះទេ។ ទ្រង់បានយាងមកដើម្បីសម្ដែងនូវព័ន្ធកិច្ចរបស់ទ្រង់ ដើម្បីនាំយកនូវកិច្ចការថ្មីដល់អ្នកដែលចង់បាន និងស្វែងរកទ្រង់។ ទ្រង់មិនបានមកដើម្បីពន្យល់ពីសញ្ញាចាស់ ឬលើកស្ទួយកិច្ចការរបស់ទ្រង់ទេ។ កិច្ចការរបស់ទ្រង់ មិនមានគោលបំណងដើម្បីឲ្យយុគសម័យនៃក្រឹត្យវិន័យបន្តលូតលាស់សម្រាប់កិច្ចការរបស់ទ្រង់ឡើយ ដ្បិតកិច្ចការរបស់ទ្រង់ មិនបានផ្តល់ការពិចារណាថាតើយកព្រះគម្ពីរជាគោលឬអត់។ ព្រះយេស៊ូវគ្រាន់តែបានយាងមកធ្វើកិច្ចការដែលទ្រង់គួរធ្វើ ដូច្នេះទ្រង់មិនបានពន្យល់ពីទំនាយនៃគម្ពីរសញ្ញាចាស់ទេ ហើយទ្រង់ក៏មិនបានធ្វើកិច្ចការតាមព្រះបន្ទូលនៃគម្ពីរសញ្ញាចាស់អំពីយុគសម័យនៃក្រឹត្យវិន័យដែរ។ ទ្រង់មិនអើពើនឹងអ្វីដែលគម្ពីរសញ្ញាចាស់បានចែងមកទេ ទ្រង់មិនបានខ្វល់ថាតើវាស្របនឹងកិច្ចការរបស់ទ្រង់ឬអត់ ហើយមិនខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃបានដឹងអំពីកិច្ចការរបស់ទ្រង់ ឬរបៀបដែលពួកគេថ្កោលទោសនោះទេ។ ទ្រង់នៅតែធ្វើកិច្ចការដែលទ្រង់គួរធ្វើ ទោះបីជាមានមនុស្សជាច្រើន បានប្រើទំនាយរបស់ហោរានៃសញ្ញាចាស់ដើម្បីថ្កោលទោសទ្រង់ក៏ដោយ។ ចំពោះមនុស្ស វាហាក់ដូចជាកិច្ចការរបស់ទ្រង់គ្មានមូលដ្ឋាន ហើយវាមានច្រើនដែលផ្ទុយពីកំណត់ត្រានៃសញ្ញាចាស់។ តើនេះមិនមែនជាកំហុសរបស់មនុស្សទេឬ? តើគោលលទ្ធិត្រូវតែអនុវត្តចំពោះកិច្ចការរបស់ព្រះជាម្ចាស់ឬ? តើព្រះជាម្ចាស់ត្រូវធ្វើការស្របតាមទំនាយរបស់ពួកហោរាឬ? ក្រៅពីនេះ តើមួយណាធំជាងនេះទៅទៀត ព្រះជាម្ចាស់ ឬព្រះគម្ពីរ? ហេតុអ្វីព្រះជាម្ចាស់ត្រូវធ្វើតាមព្រះគម្ពីរ? តើព្រះជាម្ចាស់មិនមានសិទ្ធិលើសព្រះគម្ពីរទេឬអី? ព្រះជាម្ចាស់មិនអាចចាកចេញពីព្រះគម្ពីរ និងធ្វើកិច្ចការផ្សេងទៀតទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវ និងពួកសិស្សទ្រង់មិនរក្សាថ្ងៃសប្ប័ទ? ប្រសិនបើទ្រង់ត្រូវរក្សាថ្ងៃសប្ប័ទ ហើយអនុវត្តតាមបទបញ្ញត្តិនៃគម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទបន្ទាប់ពីទ្រង់បានយាងមក ប៉ុន្តែបែរជាលាងជើង ទទូរព្រះសិរសា កាច់នំប៉័ង និងផឹកស្រាទំពាំងបាយជូរទៅវិញ? តើនេះមិនមែនជាការមិនធ្វើតាមបទបញ្ញត្តិនៃសញ្ញាចាស់ទេឬអី? ប្រសិនបើព្រះយេស៊ូវគោរពដល់គម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាទ្រង់ធ្វើខុសនឹងគោលលទ្ធិទាំងនេះ? អ្នកគប្បីដឹងមួយណាមុន ព្រះជាម្ចាស់ ឬព្រះគម្ពីរ! ក្នុងនាមជាម្ចាស់អំពីថ្ងៃសប្ប័ទ តើទ្រង់មិនមែនជា ព្រះជាម្ចាស់នៃគម្ពីរទេឬអី?
កិច្ចការដែលព្រះយេស៊ូវបានធ្វើក្នុងជំនាន់នៃគម្ពីរសញ្ញាថ្មី បានចាប់ផ្តើមនូវកិច្ចការថ្មី៖ ទ្រង់មិនបានធ្វើកិច្ចការស្របតាមកិច្ចការនៃគម្ពីរសញ្ញាចាស់ទេ ហើយក៏មិនបានអនុវត្តទៅតាមព្រះបន្ទូល ដែលបានមានបន្ទូលដោយព្រះយេហូវ៉ានៃគម្ពីរសញ្ញាចាស់ដែរ។ ទ្រង់បានធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយបានធ្វើកិច្ចការថ្មីជាង និងកិច្ចការដែលខ្ពស់ជាងក្រឹត្យវិន័យ។ ដូច្នេះទ្រង់បានមានព្រះបន្ទូលថា៖ «កុំគិតស្មានថា ខ្ញុំមកបំផ្លាញក្រឹត្យវិន័យ ឬគម្ពីរហោរាចោលឡើយ៖ ខ្ញុំមិនបានមកដើម្បីបំផ្លាញឡើយ តែមកដើម្បីឲ្យបានសម្រេចវិញ។»។ ដូច្នេះស្របតាមអ្វីដែលទ្រង់សម្រេចបាន គោលលទ្ធិជាច្រើនត្រូវបានបំបែក។ នៅថ្ងៃសប្ប័ទ នៅពេលដែលទ្រង់នាំពួកសិស្សទៅច្រូតចម្រូតនៅវាលស្រែ ពួកគេរើស និងបរិភោគគ្រាប់ស្រូវ តែទ្រង់មិនបានរក្សាថ្ងៃសប្ប័ទទេ ហើយមានបន្ទូលថា «ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ»។ នៅពេលនោះ តាមច្បាប់របស់សាសន៍អ៊ីស្រាអែល អ្នកណាដែលមិនគោរពថ្ងៃសប្ប័ទ នឹងត្រូវគប់នឹងដុំថ្មដល់ស្លាប់។ ទោះយ៉ាងណា ព្រះយេស៊ូវមិនបានចូលព្រះវិហារ ឬរក្សាថ្ងៃសប្ប័ទទេ ហើយកិច្ចការរបស់ទ្រង់មិនទាន់បានទង្វើ ដោយព្រះយេហូវ៉ាក្នុងជំនាន់នៃគម្ពីរសញ្ញាចាស់។ ដូច្នេះ កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺលើសពីក្រឹត្យវិន័យនៃសញ្ញាចាស់ទៅទៀត កិច្ចការរបស់ទ្រង់ខ្ពស់ជាងក្រឹត្យវិន័យ ហើយកិច្ចការរបស់ទ្រង់ក៏មិនស្របនឹងក្រឹត្យវិន័យដែរ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវមិនបានធ្វើកិច្ចការតាមក្រឹត្យវិន័យនៃសញ្ញាចាស់ទេ ហើយបានបំបែករួចទៅហើយនូវគោលលទ្ធិទាំងនោះ។ ប៉ុន្តែសាសន៍អ៊ីស្រាអែលប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនចំពោះព្រះគម្ពីរ និងថ្កោលទោសព្រះយេស៊ូវ—តើនេះមិនមែនបដិសេធកិច្ចការរបស់ព្រះយេស៊ូវទេឬ? សព្វថ្ងៃនេះ ពិភពសាសនាក៏បានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅលើព្រះគម្ពីរដែរ ហើយមានអ្នកខ្លះបាននិយាយថា «ព្រះគម្ពីរជាសៀវភៅដ៏បរិសុទ្ធ ហើយយើងត្រូវតែអាន» មនុស្សខ្លះនិយាយថា «កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែទទួលបានការប្រកាន់ខ្ជាប់ជារៀងរហូត។ គម្ពីរសញ្ញាចាស់គឺជាសេចក្ដីសញ្ញារបស់ព្រះជាម្ចាស់ជាមួយសាសន៍អ៊ីស្រាអែល ហើយមិនត្រូវបំបែកចេញទេ ហើយត្រូវតែរក្សាថ្ងៃសប្ប័ទជានិច្ច!» តើពួកគេមិនគួរឲ្យអស់សំណើចទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទ? តើទ្រង់បានប្រព្រឹត្តិអំពើបាបទេ? តើអ្នកណាអាចយល់រឿងរ៉ាវទាំងនេះឲ្យបានស៊ីជម្រៅទៅ? មិនថាមនុស្សអានព្រះគម្ពីរយ៉ាងដូចម្ដេចក៏ដោយ ក៏គេមិនអាចដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយប្រើសមត្ថភាពយល់ដឹងរបស់ពួកគេបានឡើយ។ ពួកគេមិនត្រឹមតែមិនទទួលបានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែសញ្ញាណរបស់ពួកគេក៏កាន់តែលេចធ្លោឡើងដែរ ដូច្នេះ ពួកគេនឹងចាប់ផ្តើមទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើវាមិនមែនសម្រាប់ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់សព្វថ្ងៃនេះទេ នោះមនុស្សនឹងត្រូវបំផ្លាញដោយសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេនឹងត្រូវស្លាប់ពេលទទួលការវាយផ្ចាលពីព្រះជាម្ចាស់។
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៧០
ព្រះគម្ពីរក៏ត្រូវបានហៅថា គម្ពីរសញ្ញចាស់ និងគម្ពីរសញ្ញាថ្មីផងដែរ។ តើអ្នករាល់គ្នាដឹងថា ពាក្យ «សញ្ញា» សំដៅលើអ្វីទេ? ពាក្យថា «សញ្ញា» នៅក្នុងគម្ពីរសញ្ញាចាស់ កើតចេញពីសេចក្តីសញ្ញារបស់ព្រះយេហូវ៉ាជាមួយប្រជាជនអ៊ីស្រាអែល នៅពេលដែលទ្រង់បានសម្លាប់ជនជាតិអេស៊ីព្ទ និងសង្គ្រោះជនជាតិអ៊ីស្រាអែលពីព្រះចៅផារ៉ោន។ ពិតណាស់ អំណះអំណាងរបស់សេចក្តីសញ្ញានេះ គឺជាឈាមរបស់កូនចៀមដែលបានលាបនៅលើមាត់ទ្វារ ដែលព្រះជាម្ចាស់បានតាំងសញ្ញាជាមួយមនុស្ស ដែលជាសេចក្តីសញ្ញាមួយនិយាយថា អស់អ្នកណាដែលមានឈាមរបស់កូនចៀមនៅខាងលើ និងចំហៀងនៃក្របទ្វារ គឺជាជនជាតិអ៊ីស្រាអែល ពួកគេគឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយពួកគេទាំងអស់នឹងត្រូវបានព្រះយេហូវ៉ាទុកជីវិត (ដ្បិតព្រះយេហូវ៉ានឹងសម្លាប់កូនប្រុសច្បងទាំងអស់ក្នុងប្រទេសអេស៊ីព្ទស៊ីប ព្រមទាំងកូនដំបូងក្នុងហ្វូងរបស់ចៀម និងសត្វស្រុក)។ សេចក្តីសញ្ញានេះមានអត្ថន័យពីរកម្រិត។ គ្មាននរណាម្នាក់ ឬសត្វណាមួយរបស់ប្រទេសអេស៊ីបនឹងត្រូវបានលើកលែងដោយព្រះយេហូវ៉ានោះទេ។ ទ្រង់នឹងសម្លាប់កូនប្រុសច្បង និងកូនដំបូងរបស់កចៀម និងសត្វនានាផង។ ដូច្នេះ នៅក្នុងកណ្ឌគម្ពីរទំនាយជាច្រើន គេបានទាយទុកថា ជនជាតិអេស៊ីព្ទនឹងត្រូវបានវាយផ្ចាលដោយសារតែសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា។ នេះគឺជាអត្ថន័យកម្រិតទីមួយរបស់សេចក្តីសញ្ញា។ ព្រះយេហូវ៉ាបានសម្លាប់កូនប្រុសច្បងរបស់ពួកជនជាតិអេស៊ីព្ទ និងកូនដំបូងនៃសត្វនានាទាំងអស់ ហើយទ្រង់បានទុកជីវិតដល់ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមានន័យថា អស់អ្នកណាដែលនៅក្នុងដែនដីអ៊ីស្រាអែល ត្រូវបានព្រះយេហូវ៉ាស្រឡាញ់ ហើយគ្រប់គ្នានឹងត្រូវបានរួចជីវិតទាំងអស់។ ទ្រង់សព្វព្រះទ័យចង់ធ្វើកិច្ចការរយៈពេលវែងនៅក្នុងពួកគេ ហើយទ្រង់បានតាំងសញ្ញាជាមួយពួកគេ ដោយប្រើឈាមរបស់កូនចៀម។ ចាប់ពីពេលនោះមក ព្រះយេហូវ៉ានឹងមិនសម្លាប់ជនជាតិអ៊ីស្រាអែលឡើយ ហើយទ្រង់មានព្រះបន្ទូលថា ពួកគេនឹងក្លាយជារាស្ត្ររើសតាំងរបស់ទ្រង់ជារៀងរហូត។ នៅក្នុងចំណោមកុលសម្ព័ន្ធដប់ពីររបស់អ៊ីស្រាអែល ទ្រង់នឹងចាប់ផ្តើមកិច្ចការរបស់ទ្រង់អស់រយៈពេលពេញមួយយុគសម័យនៃក្រឹត្យវិន័យ ទ្រង់នឹងបង្ហាញបញ្ញត្តិទាំងអស់របស់ទ្រង់ដល់ពួកអ៊ីស្រាអែល ហើយជ្រើសរើសពួកហោរា និងពួកចៅហ្វាយ ក្នុងចំណោមពួកគេ ហើយពួកគេនឹងនៅចំកណ្តាលនៃកិច្ចការរបស់ទ្រង់។ ព្រះយេហូវ៉ាបានបង្កើតសេចក្តីសញ្ញាមួយជាមួយពួកគេ៖ លុះត្រាតែយុគសម័យបានផ្លាស់ប្តូរ បើមិនដូច្នោះទេ ទ្រង់នឹងធ្វើកិច្ចការតែក្នុងចំណោមរាស្ត្រដែលបានរើសតាំងប៉ុណ្ណោះ។ សេចក្តីសញ្ញារបស់ព្រះយេហូវ៉ា គឺមិនអាចផ្លាស់ប្តូរបានទេ ដ្បិតសេចក្ដីសញ្ញានេះត្រូវបានបង្កើតឡើងដោយឈាម និងត្រូវបានតាំងជាមួយរាស្ត្ររើសតាំងរបស់ទ្រង់។ សំខាន់ជាងនេះ ទ្រង់បានជ្រើសរើសវិសាលភាព និងគោលដៅសមស្របមួយ ដើម្បីចាប់ផ្តើមកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យទាំងមូល ដូច្នេះ មនុស្សបានមើលឃើញសេចក្តីសញ្ញាថាមានសារៈសំខាន់ជាពិសេស។ នេះគឺជាអត្ថន័យកម្រិតទីពីររបស់សេចក្តីសញ្ញា។ លើកលែងតែកណ្ឌគម្ពីរលោកុប្បត្តិប៉ុណ្ណោះ ដែលកត់ត្រារឿងរ៉ាវមុនការតាំងសញ្ញា ចំណែកកណ្ឌគម្ពីរផ្សេងទៀតទាំងអស់នៅក្នុងសញ្ញាចាស់ សុទ្ធតែកត់ត្រាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណោមជនជាតិអ៊ីស្រាអែល ក្រោយពីការតាំងសញ្ញា។ ពិតណាស់ មានរឿងរ៉ាវខ្លះៗរបស់សាសន៍ដទៃក៏មានដែរ ប៉ុន្តែជារួម សញ្ញាចាស់កត់ត្រាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ដោយសារតែសេចក្តីសញ្ញារបស់ព្រះយេហូវ៉ាជាមួយជនជាតិអ៊ីស្រាអែល ទើបកណ្ឌគម្ពីរដែលត្រូវបានសរសេរអំឡុងពេលក្នុងយុគសម័យនៃក្រឹត្យវិន័យ ត្រូវបានគេហៅថា គម្ពីរសញ្ញាចាស់។ កណ្ឌគម្ពីរទាំងនោះ ត្រូវបានដាក់ឈ្មោះបន្ទាប់ពីសេចក្តីសញ្ញារបស់ព្រះជាម្ចាស់ជាមួយជនជាតិអ៊ីស្រាអែលត្រូវបានតាំងឡើងហើយ។
គម្ពីរសញ្ញាថ្មីត្រូវបានដាក់ឈ្មោះក្រោយពីពេលព្រះយេស៊ូវបង្ហូរលោហិតនៅលើឈើឆ្កាង និងក្រោយពេលដែលសេចក្តីសញ្ញារបស់ទ្រង់ជាមួយអស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានតាំងឡើង។ សេចក្តីសញ្ញារបស់ព្រះយេស៊ូវ គឺដូច្នេះ៖ មនុស្សមិនមានអ្វីក្រៅពីជឿលើទ្រង់ ដើម្បីឲ្យអំពើបាបរបស់ពួកគេត្រូវបានអត់ទោស ដោយសារលោហិតដែលទ្រង់បានបង្ហូរនោះទេ ដូច្នេះហើយ ពួកគេនឹងត្រូវបានសង្គ្រោះ និងបានកើតជាថ្មី តាមរយៈទ្រង់ ហើយនឹងលែងជាមនុស្សបាបតទៅទៀតហើយ។ មនុស្សមិនមានអ្វីក្រៅពីជឿលើទ្រង់ ដើម្បីទទួលបានព្រះគុណរបស់ទ្រង់ ព្រមទាំងនឹងមិនរងទុក្ខនៅក្នុងស្ថាននរកបន្ទាប់ពីពួកគេស្លាប់។ កណ្ឌគម្ពីរទាំងអស់ដែលត្រូវបានសរសេរក្នុងយុគសម័យនៃព្រះគុណ គឺសុទ្ធតែបានមកក្រោយសេចក្តីសញ្ញានេះ ហើយកណ្ឌគម្ពីរទាំងអស់សុទ្ធតែកត់ត្រាកិច្ចការ និងព្រះសូរសៀងដែលមាននៅក្នុងកិច្ចការនោះ។ កណ្ឌគម្ពីរទាំងនេះ ពុំមានកត់ត្រាអ្វីលើសពីការសង្គ្រោះនៃការជាប់ឆ្កាងរបស់ព្រះអម្ចាស់យេស៊ូវ ឬសេចក្តីសញ្ញានោះទេ។ កណ្ឌគម្ពីរទាំងអស់គឺជាកណ្ឌគម្ពីរដែលសរសេរដោយបងប្អូនប្រុសៗនៅក្នុងព្រះអម្ចាស់ ដែលមានបទពិសោធន៍។ ដូច្នេះ កណ្ឌគម្ពីរទាំងនេះក៏ត្រូវបានដាក់ឈ្មោះ ក្រោយពេលមានសេចក្តីសញ្ញា៖ កណ្ឌគម្ពីរទាំងនេះត្រូវបានហៅថា គម្ពីរសញ្ញាថ្មី។ គម្ពីរសញ្ញាថ្មី និងសញ្ញាចាស់ទាំងពីរនេះ រួមបញ្ចូលតែយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ហើយពុំមានទំនាក់ទំនងជាមួយយុគសម័យចុងក្រោយនោះទេ។ ដូច្នេះ ព្រះគម្ពីរមិនមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាជនសព្វថ្ងៃក្នុងនៃគ្រាចុងក្រោយរបស់សព្វថ្ងៃនេះទេ។ យ៉ាងច្រើនបំផុត ព្រះគម្ពីរជួយធ្វើជាអំណះអំណាងបណ្តោះអាសន្នមួយ ប៉ុន្តែ ជាទូទៅ ព្រះគម្ពីរមានគុណតម្លៃនៃការប្រើប្រាស់តិចតួច។ ប៉ុន្តែពួកបរិស័ទនៅតែផ្តល់តម្លៃលើព្រះគម្ពីរខ្លាំងបំផុត។ ពួកគេមិនស្គាល់ព្រះគម្ពីរនោះទេ។ ពួកគេស្គាល់តែវិធីដើម្បីពន្យល់ព្រះគម្ពីរប៉ុណ្ណោះ ហើយសំខាន់បំផុតពួកគេមិនយល់ប្រភពដើមនៃព្រះគម្ពីរនោះទេ។ ឥរិយាបថរបស់ពួកគេចំពោះព្រះគម្ពីរគឺ៖ គ្រប់យ៉ាងនៅក្នុងព្រះគម្ពីរសុទ្ធតែត្រឹមត្រូវ ព្រះគម្ពីរគ្មានចំណុចមិនត្រឹមត្រូវ ឬចំណុចខុសទាស់នោះឡើយ។ ដោយសារតែដំបូងឡើយពួកគេបានកំណត់ថា ព្រះគម្ពីរត្រឹមត្រូវ ហើយគ្មានកំហុស ទើបពួកគេសិក្សា និងពិនិត្យពិច័យព្រះគម្ពីរដោយចំណាប់អារម្មណ៏ដ៏ខ្លាំង។ ដំណាក់កាលកិច្ចការសព្វថ្ងៃនេះ មិនត្រូវបានទាយទុកនៅក្នុងព្រះគម្ពីរនោះទេ។ មិនដែលមានការលើកឡើងណាមួយអំពីកិច្ចការវាយយកជ័យជម្នះនៅក្នុងកន្លែងងងឹតជាងគេបំផុតនៃទីក្នុងចំណោមកន្លែងណាទាំងអស់នោះទេ ដោយសារនេះគឺជាកិច្ចការចុងក្រោយបំផុត។ ដោយសារតែយុគសម័យនៃកិច្ចការខុសគ្នា នោះសូម្បីតែព្រះយេស៊ូវផ្ទាល់ព្រះអង្គ ក៏មិនបានដឹងថា ដំណាក់កាលនេះនៃកិច្ចការ នឹងបានសម្រេចនៅអំឡុងគ្រាចុងក្រោយនោះដែរ ដូច្នេះហើយ ធ្វើដូចម្តេចទើបមនុស្សក្នុងគ្រាចុងក្រោយអាចស្វែងរកឃើញដំណាក់កាលនៃកិច្ចការនេះ នៅក្នុងព្រះគម្ពីរតាមរយៈការពិនិត្យពិច័យព្រះគម្ពីរនោះ?
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៧១
មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ សុទ្ទតែជាការកត់ត្រានៃព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គនោះទេ។ ព្រះគម្ពីរគ្រាន់តែកត់ត្រាដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលផ្នែកមួយគឺជាការកត់ត្រាអំពីបទទំនាយរបស់ពួកហោរា ហើយផ្នែកមួយទៀត គឺជាបទពិសោធន៍ និងចំណេះដឹង ដែលត្រូវបានសរសេរដោយមនុស្សដែលព្រះជាម្ចាស់បានប្រើ ជាច្រើនយុគសម័យ។ បទពិសោធន៍របស់មនុស្សបានបង្ខូចដោយសារទស្សនៈ និងចំណេះដឹង ហើយនេះគឺជារឿងដែលមិនអាចជៀសវាងបានទេ។ នៅក្នុងកណ្ឌគម្ពីរនានារបស់ព្រះគម្ពីរ គឺជាសញ្ញាណរបស់មនុស្ស ភាពលម្អៀងរបស់មនុស្ស និងការយល់ដែលមិនសមហេតុផលរបស់មនុស្ស។ ពិតណាស់ ពាក្យពេចន៍ភាគច្រើន គឺជាលទ្ធផលនៃការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពួកវាគឺជាការយល់ដ៏ត្រឹមត្រូវ ប៉ុន្តែនៅតែមិនអាចនិយាយបានថា ពាក្យពេចន៍ទាំងនេះ គឺជាការស្ដែងចេញនូវសេចក្ដីពិតដ៏ត្រឹមត្រូវទាំងស្រុងនោះទេ។ ទស្សនៈរបស់ពួកគេចំពោះរឿងរ៉ាវជាក់លាក់មួយចំនួន គ្មានអ្វីក្រៅពីចំណេះដឹងដែលបានមកពីបទពិសោធន៍ផ្ទាល់ខ្លួន ឬការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ទំនាយរបស់ពួកហោរាត្រូវបានណែនាំដោយផ្ទាល់ពីព្រះជាម្ចាស់៖ ដូចជា ទំនាយរបស់ហោរាអេសាយ ដានីយ៉ែល អែសរ៉ា យេរេមា និងអេសេគាល បានមកពីការណែនាំដោយផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងនេះ គឺជាមនុស្សដែលបានមើលឃើញ ពួកគេបានទទួលវិញ្ញាណនៃបទទំនាយ ហើយពួកគេទាំងអស់ គឺជាហោរាក្នុងគម្ពីរសញ្ញាចាស់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សដែលបានទទួលការជំរុញទឹកចិត្តពីព្រះយេហូវ៉ាទាំងអស់នេះ បានបានថ្លែងនូវបទទំនាយជាច្រើន ដែលព្រះយេហូវ៉ាបានណែនាំដោយផ្ទាល់។ ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើការនៅក្នុងពួកគេ? ពីព្រោះប្រជាជនអ៊ីស្រាអែល គឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយកិច្ចការរបស់ពួកហោរា ត្រូវតែបានធ្វើឡើងនៅក្នុងចំណោមពួកគេ។ ហេតុដូច្នេះហើយ ទើបពួកហោរាអាចទទួលនូវការបើកសម្ដែងបែបនេះបាន។ តាមពិត ពួកគេផ្ទាល់មិនយល់អំពីការបើកសម្ដែងរបស់ព្រះជាម្ចាស់ចំពោះពួកគេទេ។ ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងព្រះបន្ទូលទាំងនោះតាមរយៈមាត់របស់ពួកគេ ដើម្បីឲ្យមនុស្សនៅពេលអនាគតអាចយល់សេចក្ដីទាំងនោះបាន ហើយឃើញថា សេចក្ដីទាំងនោះពិតជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនមែនមកពីមនុស្សនោះទេ និងដើម្បីផ្តល់ឲ្យពួកគេនូវការបញ្ជាក់អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អំឡុងពេលយុគសម័យនៃព្រះគុណ ព្រះយេស៊ូវផ្ទាល់ព្រះអង្គបានធ្វើកិច្ចការទាំងអស់នេះជំនួសពួកគេ ដូច្នេះ មនុស្សលែងថ្លែងបទទំនាយតទៅទៀតហើយ។ ដូច្នេះ តើព្រះយេស៊ូវជាហោរាមែនទេ? ពិតណាស់ ព្រះយេស៊ូវគឺជាហោរាមួយរូប ប៉ុន្តែទ្រង់ក៏អាចធ្វើកិច្ចការរបស់ពួកសាវ័កបានដែរ។ ទ្រង់អាចថ្លែងបទទំនាយផង និងអាចអធិប្បាយព្រះបន្ទូលផង ហើយអាចបង្រៀនមនុស្សទូទាំងដែនដីផងដែរ។ ប៉ុន្តែកិច្ចការដែលទ្រង់បានធ្វើ និងអត្តសញ្ញាណដែលទ្រង់តំណាង គឺមិនដូចគ្នាទេ។ ទ្រង់បានយាងមកដើម្បីលោះមនុស្សជាតិទាំងអស់ ដើម្បីលោះមនុស្សពីអំពើបាប។ ទ្រង់គឺជាហោរាមួយរូប និងជាសាវ័កមួយរូប ប៉ុន្តែជាងនេះទៅទៀត ទ្រង់គឺជាព្រះគ្រីស្ទ។ ហោរាអាចថ្លែងទំនាយបាន ប៉ុន្តែមិនអាចនិយាយបានថា ហោរាម្នាក់នោះជាព្រះគ្រីស្ទបានទេ។ នៅពេលនោះ ព្រះយេស៊ូវបានថ្លែងនូវទំនាយជាច្រើន ដូច្នេះ អាចនិយាយបានថា ទ្រង់គឺជាហោរាមួយរូប ប៉ុន្តែមិនអាចនិយាយបានថា ទ្រង់ជាហោរាមួយរូប ដូច្នេះ ទ្រង់មិនមែនជាព្រះគ្រីស្ទនោះទេ។ នោះក៏ព្រោះតែទ្រង់បានបង្ហាញឲ្យឃើញព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក្នុងការអនុវត្តដំណាក់កាលមួយនៃកិច្ចការ ហើយអត្តសញ្ញាណរបស់ទ្រង់ខុសពីអត្តសញ្ញាណរបស់អេសាយ៖ ទ្រង់បានយាងមកដើម្បីបង្ហើយកិច្ចការនៃសេចក្តីប្រោសលោះ ទ្រង់ក៏បានចិញ្ចឹមជីវិតមនុស្សផងដែរ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានយាងមកសណ្ឋិតលើទ្រង់ដោយផ្ទាល់។ នៅក្នុងកិច្ចការដែលទ្រង់បានធ្វើ ពុំមានការជំរុញទឹកចិត្តពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឬការណែនាំពីព្រះយេហូវ៉ានោះទេ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបានធ្វើការដោយផ្ទាល់ ដែលល្មមនឹងអះអាងបានថា ព្រះយេស៊ូវគឺមិនដូចគ្នាទៅនឹងហោរានោះទេ។ កិច្ចការដែលទ្រង់បានធ្វើ គឺជាកិច្ចការនៃការប្រោសលោះ ការថ្លែងបទទំនាយ គឺជាកិច្ចការទីពីរ។ ទ្រង់គឺជាហោរាមួយរូប ជាសាវ័កមួយរូប ប៉ុន្តែជាងនេះទៅទៀត ទ្រង់គឺជាព្រះដែលប្រោសលោះ។ ម្យ៉ាងទៀត ហោរាបានត្រឹមតែថ្លែងបទទំនាយប៉ុណ្ណោះ គេមិនអាចតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នៅក្នុងការធ្វើកិច្ចការណាមួយនោះទេ។ ដោយសារតែព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើនដែលមនុស្សមិនធ្លាប់ធ្វើពីមុនមក ហើយទ្រង់បានធ្វើកិច្ចការនៃការប្រោសលោះមនុស្សជាតិ ដូច្នេះ ទើបទ្រង់ខុសពីអេសាយ។
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៧២
បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿផងដែរថា ពាក្យពេចន៍ទាំងអស់របស់ព្រះគម្ពីរគឺសុទ្ធតែជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកប៉ុណ្ណោះ ហើយជឿថា ពាក្យពេចន៍ទាំងអស់នោះ សុទ្ធត្រូវព្រះជាម្ចាស់ថ្លែងមក។ សូម្បីអស់អ្នកដែលជឿព្រះជាម្ចាស់ក៏គិតថា ទោះបីជាកណ្ឌគម្ពីរទាំង ៦៦កណ្ឌ ក្នុងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ត្រូវបានសរសេរដោយមនុស្សក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបានប្រទាននូវការបណ្ដាលចិត្ត ដោយព្រះជាម្ចាស់ដែរ និងជាកំណត់ត្រាអំពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាការយល់ខុសរបស់មនុស្ស ហើយវាមិនស្របទៅនឹងការពិតទាំងស្រុងនោះឡើយ។ តាមពិត ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ។ សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធន៍របស់មនុស្ស ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់ សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ ហើយជាពាក្យពេចន៍រម្លឹកដាស់តឿន និងលើកទឹកចិត្ត សម្រាប់បងប្អូនប្រុសស្រីក្នុងពួកជំនុំ។ ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ។ ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ ហើយគាត់ក៏មិនមែនជាហោរាដែរ ហើយលើសពីនេះទៅទៀត គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ។ សំបុត្ររបស់គាត់ត្រូវបានសរសេរសម្រាប់ពួកជំនុំអេភេសូរ ភីឡាដិលភា កាឡាទី និងពួកជំនុំដទៃទៀត។ ដូច្នេះ កណ្ឌគម្ពីរសំបុត្ររបស់ប៉ុលក្នុងសញ្ញាថ្មី គឺជាកណ្ឌគម្ពីរដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំនានា និងមិនមែនជាការជំរុញទឹកចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក៏មិនមែនជាព្រះសូរសៀងផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ សំបុត្រទាំងនេះគ្រាន់តែជាពាក្យពេចន៍រម្លឹកដាស់តឿន កម្សាន្តចិត្ត និងលើកទឹកចិត្ត ដែលគាត់បានសរសេរសម្រាប់ពួកជំនុំនានា អំឡុងពេលធ្វើកិច្ចការរបស់គាត់ប៉ុណ្ណោះ។ វាក៏ជាការកត់ត្រាអំពីកិច្ចការជាច្រើនរបស់ប៉ុល នៅពេលនោះដែរ។ ពួកវាត្រូវបានសរសេរសម្រាប់មនុស្សទាំងអស់គ្នាដែលជាបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឲ្យបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនៅពេលនោះ ដើរតាមដំបូន្មាន និងគោរពតាមផ្លូវនៃការប្រែចិត្តរបស់ព្រះអម្ចាស់យេស៊ូវ។ មិនថាពួកជំនុំនៅពេលនោះ ឬពួកជំនុំនៅថ្ងៃអនាគតឡើយ គ្មានមធ្យោបាយណាដែលប៉ុលបាននិយាយថា គ្រប់គ្នាត្រូវតែបរិភោគ និងផឹកអ្វីៗដែលគាត់បានសរសេរ ហើយក៏មិនបាននិយាយថា ពាក្យសម្ដីរបស់គាត់ទាំងអស់ សុទ្ធតែបានមកពីព្រះជាម្ចាស់នោះឡើយ។ ផ្អែកលើកាលៈទេសៈនៃពួកជំនុំពេលនោះ គាត់គ្រាន់តែទំនាក់ទំនងជាមួយបងប្អូនប្រុសស្រី និងរម្លឹកដាស់តឿនពួកគេ ព្រមទាំងជំរុញជំនឿនៅក្នុងពួកគេ ហើយគាត់គ្រាន់តែអធិប្បាយ ឬក្រើនរម្លឹកមនុស្ស និងដាស់តឿនពួកគេប៉ុណ្ណោះ។ ពាក្យរបស់គាត់គឺផ្អែកលើអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់បានជ្រោមជ្រែងមនុស្សទាំងនោះ តាមរយៈពាក្យពេចន៍ទាំងនេះ។ គាត់បានធ្វើកិច្ចការរបស់ពួកសាវ័កម្នាក់នៃពួកជំនុំនានានៅពេលនោះ គាត់គឺជាអ្នកធ្វើការម្នាក់ ដែលព្រះអម្ចាស់យេស៊ូវបានប្រើ ដូច្នេះហើយ គាត់ត្រូវតែទទួលខុសត្រូវចំពោះពួកជំនុំនានា ហើយត្រូវតែធ្វើកិច្ចការរបស់ពួកជំនុំនានា គាត់ត្រូវតែស្វែងយល់អំពីសភាពរបស់បងប្អូនប្រុសស្រី ហើយដោយសារតែមូលហេតុនេះ គាត់បានសរសេរសំបុត្រសម្រាប់បងប្អូនប្រុសស្រីទាំងអស់នៅក្នុងព្រះអម្ចាស់។ គ្រប់យ៉ាងដែលគាត់បាននិយាយ ជាការស្អាងចិត្ត និងវិជ្ជមានចំពោះមនុស្ស គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែ វាមិនបានបង្ហាញឲ្យឃើញពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយវាមិនអាចតំណាងព្រះជាម្ចាស់បានទេ។ វាគឺជាការយល់ខុសប្រក្រតី និងជាការប្រមាថដ៏ខ្លាំងមួយ ដែលមនុស្សចាត់ទុកការកត់ត្រានៃបទពិសោធន៍របស់មនុស្សម្នាក់ និងសំបុត្ររបស់មនុស្សម្នាក់ ជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលទៅកាន់ពួកជំនុំនានានោះ! វាជារឿងពិតប្រាកដណាស់ នៅពេលនិយាយអំពីសំបុត្រដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំ ដោយសារតែសំបុត្រទាំងនេះ ត្រូវបានសរសេរសម្រាប់បងប្អូនប្រុសស្រី ដោយផ្អែកលើកាលៈទេសៈ និងស្ថានភាពនៃពួកជំនុំនីមួយៗនៅពេលនោះ ហើយត្រូវបានសរសេរដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឲ្យពួកគេអាចទទួលព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ។ សំបុត្រដែលគាត់សរសេរ គឺដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅពេលនោះ។ អាចនិយាយបានថា នេះគឺជាអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយក៏ជាអម្រែកដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យគាត់ផងដែរ។ សរុបមក គាត់គឺជាសាវ័កម្នាក់ ដែលបានដឹកនាំពួកជំនុំនានានៅពេលនោះ ជាអ្នកដែលបានសរសេរសំបុត្រសម្រាប់ពួកជំនុំ និងបានដាស់តឿនពួកគេ នោះហើយគឺជាទំនួលខុសត្រូវរបស់គាត់។ អត្តសញ្ញាណរបស់គាត់ គឺគ្រាន់តែជាអត្តសញ្ញាណរបស់សាវ័កធ្វើការម្នាក់ ហើយគាត់គ្រាន់តែជាសាវ័កម្នាក់ដែលព្រះជាម្ចាស់បានចាត់ឲ្យមកប៉ុណ្ណោះ។ គាត់មិនមែនជាហោរា ឬជាអ្នកថ្លែងទំនាយនោះទេ។ សម្រាប់គាត់ កិច្ចការផ្ទាល់ខ្លួនរបស់គាត់ និងជីវិតរបស់បងប្អូនប្រុសស្រី គឺជារឿងដែលសំខាន់បំផុត។ ដូច្នេះ គាត់មិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ។ ពាក្យរបស់គាត់មិនមែនជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ ហើយកាន់តែមិនអាចនិយាយបានថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ដោយសារតែប៉ុលគ្មានអ្វីក្រៅតែពីសត្តនិករមួយរបស់ព្រះជាម្ចាស់នោះទេ ហើយគាត់ពិតជាមិនមែនមនុស្សដែលព្រះជាម្ចាស់យកកំណើតនោះទេ។ អត្តសញ្ញាណរបស់គាត់មិនដូចអត្តសញ្ញាណរបស់ព្រះយេស៊ូវទេ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះបន្ទូលទាំងនោះ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារអត្តសញ្ញាណរបស់ទ្រង់ គឺជាអត្តសញ្ញាណរបស់ព្រះគ្រីស្ទ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ធ្វើដូចម្តេចទើបប៉ុលអាចស្មើទ្រង់បាន? ប្រសិនបើមនុស្សឃើញសំបុត្រ ឬពាក្យដូចជាពាក្យរបស់ប៉ុល ថាជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយថ្វាយបង្គំពាក្យពេចន៍ទាំងនេះដូចជាព្រះជាម្ចាស់ នោះអាចនិយាយបានតែម៉្យាងថា ពួកគេមិនរើសមុខពេកហើយ។ និយាយឲ្យឃោរឃៅជាងនេះ តើនេះមិនមែនជាការប្រមាថទេឬអី? ធ្វើដូចម្តេចទើបមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់បាន? ហើយម្តេចបានជាមនុស្សអាចឱនក្រាបនៅចំពោះការកត់ត្រានៃសំបុត្រ និងពាក្យដែលគាត់បាននិយាយ ទុកដូចជាគម្ពីរដ៏បរិសុទ្ធមួយ ឬគម្ពីរមួយក្បាលដែលមកពីស្ថានសួគ៌ដូច្នេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានថ្លែងម្តងម្កាលដោយមនុស្សម្នាក់ឬទេ? តើមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់ដូចម្ដេចបាន? ដូច្នេះ តើអ្នកនិយាយដូចម្ដេចវិញ តើសំបុត្រដែលគាត់បានសរសេរសម្រាប់ពួកជំនុំ មិនអាចត្រូវបង្ខូចដោយទស្សនៈផ្ទាល់ខ្លួនរបស់គាត់ទេឬអី? ធ្វើដូចម្តេចទើបសំបុត្រទាំងនោះមិនត្រូវបានបង្ខូចដោយសារទស្សនៈរបស់មនុស្សនោះ? គាត់បានសរសេរសំបុត្រសម្រាប់ពួកជំនុំ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ និងចំណេះដឹងផ្ទាល់ខ្លួនរបស់គាត់។ ឧទាហរណ៍ ប៉ុលបានសរសេរសំបុត្រមួយទៅកាន់ពួកជំនុំកាឡាទី ដោយមាននូវទស្សនៈជាក់លាក់មួយ ហើយពេត្រុសបានសរសេរសំបុត្រមួយផ្សេងទៀត ដែលមានទស្សនៈផ្សេងមួយទៀត។ តើក្នុងចំណោមសំបុត្រទាំងពីរ មួយណាមកពីព្រះវិញ្ញាណបរិសុទ្ធ? គ្មាននរណាម្នាក់អាចនិយាយឲ្យប្រាកដបានទេ។ ដូច្នេះ វាគ្រាន់តែអាចនិយាយថា លិខិតទាំងពីរនេះមានអម្រែកសម្រាប់ពួកជំនុំក ប៉ុន្តែន័យពាក្យរបស់ពួកគេតំណាងឲ្យកម្ពស់របស់ពួកគេ ពួកវាតំណាងឲ្យការផ្គត់ផ្គង់ និងការជ្រោមជ្រែងសម្រាប់បងប្អូនប្រុសស្រី និងតំណាងឲ្យអម្រែករបស់ពួកគេចំពោះពួកជំនុំ ហើយពួកវាគ្រាន់តែតំណាងឲ្យកិច្ចការរបស់មនុស្សប៉ុណ្ណោះ។ ន័យពាក្យទាំងនេះមិនមែនតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ។ ប្រសិនបើអ្នកនិយាយថា សំបុត្ររបស់គាត់គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកល្ងីល្ងើណាស់ ហើយអ្នកកំពុងតែប្រព្រឹត្តការប្រមាថទៀតផង! សំបុត្ររបស់ប៉ុល និងសំបុត្រដទៃទៀតរបស់សញ្ញាថ្មី គឺស្មើនឹងការចងចាំរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន៖ សំបុត្រទាំងនេះស្មើនឹងសៀវភៅរបស់ វ៉ចមែន នី ឬស្មើនឹងបទពិសោធន៍របស់ ឡរិនស៍។ល។ វាគ្រាន់តែថា សៀវភៅរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន មិនត្រូវបានចងក្រងទៅក្នុងសញ្ញាថ្មីប៉ុណ្ណោះ ប៉ុន្តែលក្ខណៈរបស់មនុស្សទាំងនេះគឺដូចគ្នា៖ ពួកគេគឺជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ ក្នុងរយៈពេលជាក់លាក់មួយ ហើយពួកគេមិនអាចតំណាងដោយផ្ទាល់ឲ្យព្រះជាម្ចាស់នោះឡើយ។
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៧៣
ដំណឹងល្អតាមរយៈម៉ាថាយនៅក្នុងគម្ពីរសញ្ញាថ្មី កត់ត្រាអំពីពង្សាវតារបស់ព្រះយេស៊ូវ។ ជាដំបូងព្រះគម្ពីរនិយាយថា ព្រះយេស៊ូវគឺជាពូជពង្សរបស់អ័ប្រាហាំ និងដាវីដ ហើយជាកូនរបស់យ៉ូសែប។ បន្ទាប់មកព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ និងបានប្រសូតពីស្ត្រីព្រហ្មចារី ដែលអាចមានន័យថា ទ្រង់មិនមែនជាកូនរបស់យ៉ូសែប ឬជាពូជពង្សរបស់អ័ប្រាហាំ និងក៏មិនមែនជាពូជពង្សរបស់ព្រះបាទដាវីដនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពង្សាវតាអះអាងពីទំនាក់ទំនងរវាងព្រះយេស៊ូវ និងយ៉ូសែប។ បន្ទាប់មក ពង្សាវតាចាប់ផ្តើមកត់ត្រាអំពីដំណើររឿងដែលព្រះយេស៊ូវបានប្រសូត។ ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បានប្រសូតពីស្ត្រីព្រហ្មចារី និងមិនមែនជាកូនរបស់យ៉ូសែបទេ។ ប៉ុន្តែនៅក្នុងពង្សាវតាបានសរសេរយ៉ាងច្បាស់ថា ព្រះយេស៊ូវគឺជាកូនរបស់យ៉ូសែប ហើយដោយសារពង្សាវតាត្រូវបានសរសេរសម្រាប់ព្រះយេស៊ូវ នោះវាកត់ត្រាមនុស្ស ៤២ជំនាន់។ នៅពេលដែលដល់ជំនាន់យ៉ូសែប ព្រះគម្ពីរក៏រៀបរាប់យ៉ាងប្រញាប់ប្រញាល់ថា យ៉ូសែបគឺជាប្តីនាងម៉ារា ជាពាក្យដែលត្រូវបានផ្តល់មកដើម្បីអះអាងថា ព្រះយេស៊ូវ គឺជាពូជពង្សរបស់អ័ប្រាហាំ។ តើនេះមិនមែនជាភាពផ្ទុយគ្នាទេឬអី? ពង្សាវតាកត់ត្រាយ៉ាងច្បាស់អំពីពូជពង្សរបស់យ៉ូសែប គឺពិតជាពង្សាវតារបស់យ៉ូសែបមែន ប៉ុន្តែម៉ាថាយបញ្ជាក់ថា វាគឺជាពង្សាវតារបស់ព្រះយេស៊ូវ។ តើនេះមិនមែនបដិសេធនឹងការពិតអំពីការចាប់បដិសន្ធិរបស់ព្រះយេស៊ូវ ដោយព្រះវិញ្ញាណបរិសុទ្ធទេឬអី? ដូច្នេះ តើពង្សាវតាដែលម៉ាថាយសរសេរនេះ មិនមែនជាគំនិតរបស់មនុស្សទេឬអី? វាគួរឲ្យអស់សំណើចណាស់! នេះគឺជាវិធីដែលអ្នកអាចដឹងថា កណ្ឌគម្ពីរនេះមិនមែនមកពីព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះទេ។ ប្រហែលជាមានមនុស្សមួយចំនួនគិតថា ព្រះជាម្ចាស់ត្រូវតែមានពង្សាវតាមួយនៅលើផែនដី ដោយសារពួកគេចាត់ទុកព្រះយេស៊ូវ ជាកូនចៅជំនាន់ទី ៤២របស់អ័ប្រាហាំ។ នោះពិតជារឿងគួរឲ្យអស់សំណើចមែន! បន្ទាប់ពីការយាងមកកាន់ផែនដី ម្តេចក៏ព្រះជាម្ចាស់អាចមានពង្សាវតាទៅកើត? ប្រសិនបើអ្នកនិយាយថា ព្រះជាម្ចាស់មានពង្សាវតា តើអ្នកមិនចាត់ថ្នាក់ទ្រង់ ទៅក្នុងចំណោមសត្តនិកររបស់ព្រះជាម្ចាស់ទេឬអី? ដោយសារព្រះជាម្ចាស់មិនមែនជារបស់ផែនដី ទ្រង់គឺជាព្រះអម្ចាស់នៃការបង្កើត ហើយទោះបីជាទ្រង់នៅក្នុងសាច់ឈាមក៏ដោយ ក៏ទ្រង់មិនមានលក្ខណៈដូចមនុស្សដែរ។ ម្តេចក៏អ្នកអាចចាត់ថ្នាក់ព្រះជាម្ចាស់ជាប្រភេទដូចគ្នាទៅនឹងសត្តនិកររបស់ព្រះជាម្ចាស់បាន? អ័ប្រាហាំមិនអាចតំណាងព្រះជាម្ចាស់បានទេ។ គាត់គឺជាកម្មវត្ថុនៃកិច្ចការរបស់ព្រះយេហូវ៉ានៅពេលនោះ គាត់គ្រាន់តែអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ ដែលព្រះយេហូវ៉ាបានយល់ព្រមប៉ុណ្ណោះ ហើយគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះ។ ម្តេចក៏គាត់អាចជាបុព្វបុរសរបស់ព្រះយេស៊ូវទៅកើត?
តើនរណាជាអ្នកសរសេរអំពីពង្សាវតារបស់ព្រះយេស៊ូវ? តើព្រះយេស៊ូវផ្ទាល់ព្រះអង្គបានសរសេរវាមែនទេ? តើព្រះយេស៊ូវបានមានបន្ទូលដោយផ្ទាល់ទៅកាន់ពួកគេថា «ចូរសរសេរពង្សាវតារបស់ខ្ញុំ» មែនទេ? ពង្សាវតានេះត្រូវបានកត់ត្រាដោយម៉ាថាយ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាងនឹងដែកគោលនៅលើឈើឆ្កាង។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើនដែលពួកសាវ័ករបស់ទ្រង់មិនអាចយល់បាន ហើយទ្រង់មិនបានផ្តល់ការពន្យល់ណាមួយនោះទេ។ បន្ទាប់ពីទ្រង់ចាកចេញទៅ ពួកសាវ័កចាប់ផ្តើមអធិប្បាយព្រះបន្ទូល និងធ្វើកិច្ចការគ្រប់ទីកន្លែង ហើយដើម្បីផលប្រយោជន៍នៃដំណាក់កាលរបស់កិច្ចការនោះ ពួកគេចាប់ផ្តើមសរសេរសំបុត្រ និងកណ្ឌគម្ពីរដំណឹងល្អ។ កណ្ឌគម្ពីរនៃដំណឹងល្អរបស់សញ្ញាថ្មីត្រូវបានកត់ត្រា ២០ ទៅ ៣០ឆ្នាំ ក្រោយពេលដែលព្រះយេស៊ូវត្រូវបានឆ្កាង។ ពីមុន ប្រជាជនអ៊ីស្រាអែលអានតែ គម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ ពោលគឺ នៅដើមយុគសម័យនៃព្រះគុណ មនុស្សបានអានសញ្ញាចាស់។ ព្រះគម្ពីរសញ្ញាថ្មីទើបតែបានលេចឡើងអំឡុងពេលយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ នៅពេលដែលព្រះយេស៊ូវបានធ្វើកិច្ចការ គម្ពីរសញ្ញាថ្មីមិនមាននោះទេ។ ក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញ និងបានយាងទៅកាន់ស្ថានសួគ៌វិញ ទើបមនុស្សបានកត់ត្រាកិច្ចការរបស់ទ្រង់។ ពេលនោះ គឺទើបមានកណ្ឌគម្ពីរដំណឹងល្អចំនួនបួនកណ្ឌប៉ុណ្ណោះ បន្ថែមទៅលើសំបុត្ររបស់ប៉ុល និងពេត្រុស ក៏ដូចជាកណ្ឌគម្ពីរវិវរណៈ។ ជាងបីរយឆ្នាំ បន្ទាប់ពីព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ មនុស្សជំនាន់ក្រោយៗបានប្រមូលចងក្រងឯកសារទាំងនេះយ៉ាងសម្រិតសម្រាំង ហើយទើបមានជាព្រះគម្ពីរសញ្ញាថ្មី។ ទាល់តែកិច្ចការនេះបានចប់រួចរាល់ប៉ុណ្ណោះ ទើបមានព្រះគម្ពីរសញ្ញាថ្មី ដែលពីមុនគឺគ្មានព្រះគម្ពីរនេះទេ។ ព្រះជាម្ចាស់បានធ្វើកិច្ចការទាំងអស់នោះ ហើយប៉ុល និងសាវ័កដទៃទៀត បានសរសេរសំបុត្រជាច្រើនទៅកាន់ពួកជំនុំនៅតាមទីកន្លែងនានា។ បន្ទាប់ពីនោះមក មនុស្សជំនាន់ក្រោយៗក៏បានប្រមូលផ្តុំសំបុត្ររបស់ពួកគេ ហើយបានបញ្ចូលនិមិត្តដ៏អស្ចារ្យ ដែលបានកត់ត្រាដោយយ៉ូហាន នៅលើកោះប៉ាត់ម៉ុស ដែលទាយទុកពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ មនុស្សបានបង្កើតលំដាប់លេខរៀងនេះ ដែលខុសពីសូរសៀងសព្វថ្ងៃ។ អ្វីដែលត្រូវបានកត់ត្រាសព្វថ្ងៃនេះ គឺផ្អែកលើជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សចូលរួមនៅសព្វថ្ងៃនេះ គឺជាកិច្ចការដែលព្រះជាម្ចាស់បានធ្វើដោយផ្ទាល់ ហើយព្រះបន្ទូលត្រូវបានថ្លែងដោយទ្រង់ផ្ទាល់។ អ្នក ដែលជាមនុស្សជាតិ មិនត្រូវការជ្រៀតជ្រែកនោះទេ។ ព្រះបន្ទូលដែលមកដោយផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានរៀបចំជាជំហានៗ ហើយខុសពីការរៀបចំនៃការកត់ត្រារបស់មនុស្ស។ អ្វីដែលពួកគេបានកត់ត្រា អាចនិយាយបានថា ផ្អែកលើកម្រិតនៃការអប់រំរបស់ពួកគេ និងសមត្ថភាពជាមនុស្ស។ អ្វីដែលពួកគេបានកត់ត្រា គឺជាបទពិសោធន៍របស់មនុស្ស ហើយម្នាក់ៗមានមធ្យោបាយនៃការកត់ត្រា និងការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកគេ ហើយការកត់ត្រានីមួយៗគឺខុសៗគ្នា។ ដូច្នេះ ប្រសិនបើអ្នកថ្វាយបង្គំព្រះគម្ពីរជាព្រះជាម្ចាស់ នោះអ្នកល្ងង់ខ្លៅ និងល្ងីល្ងើបំផុត! ហេតុអ្វីបានជាអ្នកមិនស្វះស្វែងរកកិច្ចការរបស់ព្រះជាម្ចាស់សព្វថ្ងៃ? មានតែកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចសង្គ្រោះមនុស្សបាន។ ព្រះគម្ពីរមិនអាចសង្គ្រោះមនុស្សបានទេ មនុស្សអាចអានអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយនៅតែអាចមិនមានការផ្លាស់ប្តូរសូម្បីបន្តិចនៅក្នុងពួកគេ ហើយប្រសិនបើអ្នកថ្វាយបង្គំព្រះគម្ពីរ នោះអ្នកនឹងមិនដែលទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៧៤
មនុស្សជាច្រើនជឿថា ការយល់ដឹង និងការដែលអាចបកស្រាយព្រះគម្ពីរ គឺដូចទៅនឹងការស្វែងរកផ្លូវពិតដូច្នោះដែរ តែតាមពិត តើរឿងនេះពិតជាសាមញ្ញណាស់មែនទេ? គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថា វាមិនផ្តល់ឲ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកឯកសារនូវកិច្ចការទាំងពីរដំណាក់កាលរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឲ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែ មិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវត្ថុវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែ អ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព។ តាមរយៈការអានព្រះគម្ពីរយ៉ាងច្រើន អ្នកយល់បានតិចតួចអំពីប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល អ្នកនឹងដឹងអំពីជីវិតរបស់ អ័ប្រាហាំ ដាវីដ និងម៉ូសេ អ្នកនឹងរកឃើញនូវវិធីដែលពួកគេគោរពព្រះយេហូវ៉ា ពីវិធីដែលព្រះយេហូវ៉ាបានដុតពួកអ្នកដែលទាស់ទទឹងនឹងទ្រង់ និងរកឃើញពីវិធីដែលទ្រង់បានមានព្រះបន្ទូលទៅកាន់មនុស្សនៅក្នុងយុគសម័យនោះ។ អ្នកនឹងរកឃើញតែកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងអតីតកាលតែប៉ុណ្ណោះ។ ការកត់ត្រារបស់ព្រះគម្ពីរ ទាក់ទងទៅនឹងវិធីដែលប្រជាជនអ៊ីស្រាអែលជំនាន់ដើម គោរពព្រះជាម្ចាស់ ហើយរស់នៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា។ ដោយសារជនជាតិអ៊ីស្រាអែល គឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងសញ្ញាចាស់ អ្នកអាចឃើញភាពស្មោះត្រង់របស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ចំពោះព្រះយេហូវ៉ា អ្នកអាចឃើញពីវិធីដែលព្រះយេហូវ៉ាបានថែរក្សា និងប្រទានពរដល់អស់អ្នកស្តាប់បង្គាប់ទ្រង់។ អ្នកអាចដឹងថា ពេលដែលព្រះជាម្ចាស់បានធ្វើកិច្ចការនៅក្នុងប្រទេសអ៊ីស្រាអែល ទ្រង់មានពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ ហើយមានទាំងអណ្តាតភ្លើង ហើយអ្នកដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់ ចាប់ពីអ្នកតូចតាចដល់អ្នកខ្ពង់ខ្ពស់ បានគោរពព្រះយេហូវ៉ា ដូច្នេះ ប្រទេសទាំងមូលត្រូវបានព្រះជាម្ចាស់ប្រទានពរ។ នេះហើយជាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានកត់ត្រាទុកក្នុងគម្ពីរសញ្ញាចាស់។
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៧៥
ព្រះគម្ពីរគឺជាការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល ហើយកត់ត្រានូវបទទំនាយជាច្រើនរបស់ពួកហោរាពីបុរាណ ក៏ដូចជាព្រះសូរសៀងមួយចំនួនរបស់ព្រះយេហូវ៉ា នៅក្នុងកិច្ចការរបស់ទ្រង់នៅពេលនោះដែរ។ ដូច្នេះ មនុស្សទាំងអស់មើលមកសៀវភៅនេះថា បរិសុទ្ធ (ដោយសារព្រះជាម្ចាស់ទ្រង់បរិសុទ្ធ និងអស្ចារ្យ)។ ពិតណាស់ ទាំងអស់នេះ គឺជាលទ្ធផលនៃការគោរពរបស់ពួកគេ ចំពោះព្រះយេហូវ៉ា និងការស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់។ មនុស្សផ្អែកលើសៀវភៅនេះ តាមវិធីនេះ គឺដោយសារតែសត្តនិកររបស់ព្រះជាម្ចាស់គោរព និងស្រឡាញ់ព្រះអាទិកររបស់ពួកគេណាស់ ហើយក៏មានអ្នកខ្លះដែលហៅសៀវភៅនេះទៀតថា ជាសៀវភៅពីស្ថានសួគ៌ទៀតផង។ តាមពិត គម្ពីរគ្រាន់តែជាការកត់ត្រារបស់មនុស្សប៉ុណ្ណោះ។ គម្ពីរមិនត្រូវបានដាក់ឈ្មោះដោយព្រះយេហូវ៉ាផ្ទាល់នោះទេ ហើយព្រះយេហូវ៉ាក៏មិនបានដឹកនាំការបង្កើតគម្ពីរនេះដែរ។ និយាយមួយបែបទៀត អ្នកនិពន្ធរបស់សៀវភៅនេះ មិនមែនជាព្រះជាម្ចាស់នោះទេ ប៉ុន្តែគឺជាមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ គ្រាន់តែជាចំណងជើងដ៏គួរឲ្យគោរព ដែលមនុស្សផ្តល់ឲ្យប៉ុណ្ណោះ។ ចំណងជើងនេះមិនត្រូវបានសម្រេចព្រះទ័យដោយព្រះយេហូវ៉ា និងព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គទាំងទ្វេពិភាក្សាគ្នានោះទេ។ វាគ្មានអ្វីក្រៅពីទស្សនៈរបស់មនុស្សនោះទេ។ ដោយសារសៀវភៅនេះមិនត្រូវបានសរសេរដោយព្រះយេហូវ៉ា នោះព្រះយេស៊ូវ ក៏កាន់តែមិនមែនជាអ្នកសរសេរទៅទៀត។ ផ្ទុយទៅវិញ ព្រះគម្ពីរគឺជាការរឿងដំណាលពីពួកហោរា ពួកសាវ័ក និងអ្នកឃើញហេតុការណ៍ពីបុរាណជាច្រើននាក់ ដែលក្រោយមកត្រូវបានមនុស្សជំនាន់ក្រោយចងក្រងរៀបចំជាសៀវភៅសំណេរបែបបុរាណមួយក្បាល សម្រាប់មនុស្ស ព្រះគម្ពីរហាក់ដូចជាសៀវភៅមួយក្បាលដ៏បរិសុទ្ធវិសេសវិសាល ជាសៀវភៅមួយក្បាលដែលពួកគេជឿថា មានអាថ៌កំបាំងជាច្រើនដែលជ្រាលជ្រៅ និងមិនអាចយល់បាន ក៏កំពុងតែរង់ចាំការស្រាយបំភ្លឺពីមនុស្សជំនាន់ក្រោយ។ ហេតុដូចនេះ មនុស្សកាន់តែជឿថា សៀវភៅនេះ គឺជាសៀវភៅពីស្ថានសួគ៌មួយក្បាល។ ជាមួយនឹងការបន្ថែមកណ្ឌគម្ពីរដំណឹងល្អទាំងបួន និងកណ្ឌគម្ពីរវិវរណៈ ឥរិយាបថរបស់មនុស្សចំពោះកណ្ឌគម្ពីរនេះ គឺខុសគ្នាខ្លាំងពីកណ្ឌគម្ពីរផ្សេងទៀត ដូច្នេះ គ្មាននរណាម្នាក់ហ៊ានវិភាគវែកញែក «សៀវភៅពីស្ថានសួគ៌» នេះទេ ដោយសារតែវា «ពិសិដ្ឋ» ពេក។
ហេតុអ្វីបានជាមនុស្សអាចស្វែងរកផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់អនុវត្តបាន ពេលដែលពួកគេអានព្រះគម្ពីរ? ហេតុអ្វីបានជាពួកគេអាចទទួលបានសេចក្ដីដែលពួកគេមិនអាចយល់បាន ច្រើនរហូតដល់ម្ល៉ឹង? ថ្ងៃនេះ ខ្ញុំកំពុងតែវិភាគវែកញែកព្រះគម្ពីរតាមវិធីនេះ ហើយវាមិនមានន័យថា ខ្ញុំស្អប់ព្រះគម្ពីរ ឬមានន័យថា ខ្ញុំបដិសេធគុណតម្លៃជាឯកសារយោងរបស់ព្រះគម្ពីរនោះទេ។ ខ្ញុំកំពុងតែពន្យល់ និងស្រាយបំភ្លឺដល់អ្នក អំពីគុណតម្លៃ និងប្រភពដើម ដែលជាប់មកជាមួយរបស់ព្រះគម្ពីរ ដើម្បីបញ្ឈប់អ្នក មិនឲ្យជាប់គាំងនៅក្នុងភាពងងឹត។ មនុស្សមានការយល់ឃើញជាច្រើនអំពីព្រះគម្ពីរ ហើយការយល់ឃើញភាគច្រើន គឺសុទ្ធតែមិនត្រឹមត្រូវ។ ការអានព្រះគម្ពីរតាមវិធីនេះ មិនត្រឹមតែរារាំងពួកគេមិនឲ្យទទួលបាននូវអ្វីដែលពួកគេគួរតែទទួលបាននោះទេ ប៉ុន្តែសំខាន់ជាងនេះ ការអានព្រះគម្ពីរតាមវិធីនេះ រារាំងកិច្ចការដែលខ្ញុំមានបំណងចង់ធ្វើថែមទៀតផង។ វាជ្រៀតជ្រែកយ៉ាងខ្លាំងក្នុងកិច្ចការអនាគត ហើយវាបានត្រឹមតែផ្តល់នូវការបង្អាក់ប៉ុណ្ណោះ មិនមែនផ្តល់ផលប្រយោជន៍នោះឡើយ។ ដូច្នេះ អ្វីដែលខ្ញុំកំពុងតែបង្រៀនអ្នក គ្រាន់តែជាខ្លឹមសារ និងរឿងរ៉ាវពិស្ដារក្នុងរបស់ព្រះគម្ពីរប៉ុណ្ណោះ។ ខ្ញុំមិនសុំឲ្យអ្នកលែងអានព្រះគម្ពីរ ឬឲ្យអ្នកដើរទៅប្រកាសប្រាប់គេថា ព្រះគម្ពីរគ្មានគុណតម្លៃនោះឡើយ ខ្ញុំគ្រាន់តែសុំឲ្យអ្នកមានចំណេះដឹង និងការយល់ឃើញដ៏ត្រឹមត្រូវអំពីព្រះគម្ពីរប៉ុណ្ណោះ។ ចុរកុំលម្អៀងពេក! ទោះបីជាព្រះគម្ពីរ គឺជាសៀវភៅប្រវត្តិសាស្ត្រមួយក្បាល ដែលមនុស្សសរសេរក៏ដោយ ព្រះគម្ពីរក៏កត់ត្រាទុកនូវគោលការណ៍ជាច្រើនដែលពួកបរិសុទ្ធ និងពួកហោរាបុរាណបានបម្រើព្រះជាម្ចាស់ ក៏ដូចជាបទពិសោធន៍ក្នុងការបម្រើព្រះជាម្ចាស់របស់ពួកសាវ័កបច្ចុប្បន្ននេះដែរ។ ទាំងអស់នេះជាសេចក្ដីដែលត្រូវបានមនុស្សទាំងនេះមើលឃើញ និងដឹងយ៉ាងពិតប្រាកដ ហើយអាចធ្វើជាឯកសារយោងសម្រាប់មនុស្សក្នុងយុគសម័យបច្ចុប្បន្ន ក្នុងការស្វះស្វែងរកផ្លូវពិត។ ដូច្នេះ តាមរយៈការអានព្រះគម្ពីរ មនុស្សក៏អាចទទួលបានផ្លូវជីវិតជាច្រើនដែលមិនមាននៅក្នុងសៀវភៅផ្សេងនោះទេ។ ផ្លូវទាំងនេះ គឺជាផ្លូវជីវិតនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលពួកហោរា និងពួកសាវ័កនៅក្នុងយុគសម័យមុនៗធ្លាប់ឆ្លងកាត់ ហើយពាក្យពេចន៍ជាច្រើនសុទ្ធតែមានតម្លៃ និងអាចផ្តល់នូវអ្វីដែលមនុស្សត្រូវការ។ ដូច្នេះ មនុស្សទាំងអស់ចូលចិត្តអានព្រះគម្ពីរ។ ដោយសារតែមានរឿងរ៉ាវជាច្រើនបង្កប់នៅក្នុងព្រះគម្ពីរ ទើបការយល់ឃើញរបស់មនុស្សចំពោះព្រះគម្ពីរ គឺមិនដូចទៅនឹងការយល់ឃើញចំពោះសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យនានានោះទេ។ ព្រះគម្ពីរគឺជាការកត់ត្រា និងការចងក្រងនៃបទពិសោធន៍ និងចំណេះដឹងរបស់មនុស្សដែលបានបម្រើព្រះយេហូវ៉ា និងព្រះយេស៊ូវនៅក្នុងយុគសម័យចាស់ និងយុគសម័យថ្មី ដូច្នេះមនុស្សជំនាន់ក្រោយអាចទទួលបានការបំភ្លឺ ការស្រាយបំភ្លឺ និងផ្លូវជាច្រើនដើម្បីអនុវត្ត ពីព្រះគម្ពីរ។ មូលហេតុដែលព្រះគម្ពីរឧត្ដុង្គឧត្ដមជាងសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ គឺដោយសារតែសំណេរទាំងអស់របស់ពួកគេ គឺដកស្រង់ចេញពីព្រះគម្ពីរ បទពិសោធន៍របស់ពួកគេទាំងអស់ គឺចេញមកពីព្រះគម្ពីរ ហើយពួកគេទាំងអស់ពន្យល់អំពីព្រះគម្ពីរ។ ដូច្នេះ ទោះបីមនុស្សអាចទទួលបានខ្លឹមសារដែលមានចែងនៅក្នុងសៀវភៅរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាមួយក៏ដោយ ក៏ពួកគេនៅតែថ្វាយបង្គំព្រះគម្ពីរដដែល ដោយសារព្រះគម្ពីរហាក់ដូចជាឧត្ដុង្គឧត្ដម និងជ្រាលជ្រៅសម្រាប់ពួកគេ! ទោះបីជាព្រះគម្ពីរប្រមូលផ្តុំដោយកណ្ឌគម្ពីរព្រះបន្ទូលនៃជីវិតមួយចំនួន ដូចជាសំបុត្ររបស់ប៉ុល និងសំបុត្ររបស់ពេត្រុសជាដើម ហើយទោះបីកណ្ឌគម្ពីរទាំងនេះអាចផ្គត់ផ្គង់ និងផ្តល់ជំនួយដល់មនុស្សក៏ដោយ ក៏កណ្ឌគម្ពីរទាំងនេះហួសសម័យ ហើយពួកវានៅតែស្ថិតនៅក្នុងយុគសម័យចាស់ដដែល ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវាសមស្របសម្រាប់តែរយៈពេលមួយប៉ុណ្ណោះ មិនមែនសមស្របជារៀងរហូតនោះទេ។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍន៍ទៅមុខ ហើយវាមិនអាចឈប់នៅត្រឹមតែសម័យកាលប៉ុល ឬពេត្រុស ឬជាប់នៅក្នុងយុគសម័យនៃព្រះគុណដែលព្រះយេស៊ូវត្រូវបានគេឆ្កាងរហូតឡើយ ដូច្នេះ កណ្ឌគម្ពីរទាំងនេះ សមស្របសម្រាប់តែយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសមស្របសម្រាប់យុគសម័យនៃនគរព្រះក្នុងគ្រាចុងក្រោយនោះទេ។ កណ្ឌគម្ពីរទាំងនេះ គ្រាន់តែអាចផ្តល់ឲ្យអ្នកជឿក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសម្រាប់ពួកបរិសុទ្ធក្នុងយុគសម័យនៃនគរព្រះនោះទេ ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវានៅតែហួសសម័យដដែល។ វាដូចគ្នានឹងកិច្ចការនៃការបង្កើតរបស់ព្រះយេហូវ៉ា ឬកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែលដូច្នោះដែរ៖ មិនថាកិច្ចការរបស់ទ្រង់អស្ចារ្យបែបណានោះទេ វានៅតែហួសសម័យដដែល ហើយគង់តែដល់ពេលដែលវាកន្លងផុតទៅ។ កិច្ចការរបស់ព្រះជាម្ចាស់ក៏ដូចគ្នាដែរ៖ វាអស្ចារ្យ ប៉ុន្តែពេលវេលាបញ្ចប់នឹងមកដល់។ វាមិនអាចស្ថិតនៅតែក្នុងកិច្ចការនៃការបង្កើត ឬក្នុងកិច្ចការនៃការជាប់ឆ្កាងជារៀងរហូតនោះទេ។ មិនថាកិច្ចការនៃការជាប់ឆ្កាងគួរឲ្យជឿប៉ុណ្ណា មិនថាកិច្ចការនៃការជាប់ឆ្កាងមានប្រសិទ្ធភាពក្នុងការយកឈ្នះសាតាំងប៉ុណ្ណា សរុបមក កិច្ចការនៅតែជាកិច្ចការ ហើយយុគសម័យនៅតែជាយុគសម័យដដែល។ កិច្ចការមិនអាចស្ថិតនៅលើមូលដ្ឋានគ្រឹះដដែលជានិច្ចនោះឡើយ ហើយពេលវេលាក៏មិនមែនមិនធ្លាប់ផ្លាស់ប្តូរនោះដែរ ពីព្រោះមានការបង្កើត ហើយត្រូវមានគ្រាចុងក្រោយ។ រឿងនេះមិនអាចជៀសរួចនោះទេ! ដូច្នេះ ថ្ងៃនេះ ព្រះបន្ទូលនៃជីវិតនៅក្នុងសញ្ញាថ្មី ដែលជាសំបុត្ររបស់ពួកសាវ័ក និងដំណឹងល្អទាំងបួនក្នុងគម្ពីរសញ្ញាថ្មី បានក្លាយជាសៀវភៅប្រវត្តិសាស្ត្រ សៀវភៅទាំងនេះបានក្លាយជាពាក្យប្រៀនប្រដៅចាស់បុរាណ ហើយធ្វើដូចម្តេចទើបការប្រៀនប្រដៅចាស់បុរាណនេះ អាចនាំមនុស្សចូលទៅក្នុងយុគសម័យថ្មីបាន? មិនថាការប្រៀនប្រដៅទាំងនេះ អាចផ្តល់ជីវិតដល់មនុស្សបែបណា មិនថាការប្រៀនប្រដៅទាំងនេះអាចដឹកនាំមនុស្សទៅកាន់ឈើឆ្កាងបែបណានោះទេ តើវាមិនហួសសម័យទេឬអី? តើការប្រៀនប្រដៅទាំងនេះ មិនមានគុណតម្លៃមែនទេ? ដូច្នេះ ខ្ញុំនិយាយថា អ្នកមិនគួរជឿលើពាក្យប្រៀនប្រដៅទាំងនេះទាំងងងឹតងងល់ឡើយ។ សេចក្ដីទាំងនេះចាស់គំរិលពេកហើយ សេចក្ដីទាំងនេះមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មីបានឡើយ ហើយពួកវាត្រឹមតែអាចដាក់អម្រែកដល់អ្នកប៉ុណ្ណោះ។ ពួកវាមិនត្រឹមតែមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មី និងចូលទៅក្នុងផ្លូវចូលថ្មីប៉ុណ្ណោះទេ ពួកវាថែមទាំងនាំអ្នកទៅក្នុងក្រុមជំនុំសាសនាចាស់ទៀតផង ហើយប្រសិនបើករណីនេះកើតឡើង តើជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ មិនដើរថយក្រោយទេឬអី?
ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៧៦
នៅថ្ងៃនេះ តើនរណាខ្លះនៅក្នុងចំណោមអ្នករាល់គ្នាដែលហ៊ាននិយាយថា គ្រប់ទាំងពាក្យដែលត្រូវបានថ្លែងដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ សុទ្ធតែបានចេញមកពីព្រះវិញ្ញាណបរិសុទ្ធ? តើអ្នកណាខ្លះដែលហ៊ាននិយាយពាក្យបែបនេះទៅ? ប្រសិនបើអ្នកពិតជានិយាយបែបនេះមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរទំនាយរបស់អែសរ៉ាត្រូវបានបោះបង់ចោល ហើយហេតុអ្វីបានជារឿងដូចគ្នានេះត្រូវបានធ្វើចំពោះកណ្ឌគម្ពីររបស់ពួកបរិសុទ្ធ និងពួកហោរាពីបុរាណទាំងនោះ? ប្រសិនបើពួកគេទាំងអស់នោះបានមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាហ៊ានធ្វើការជ្រើសរើសដ៏សាវ៉ាបែបនេះ? តើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការជ្រើសរើសកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬ? មានសាច់រឿងជាច្រើនចេញពីអ៊ីស្រាអែល ក៏ត្រូវបានបោះបង់ចោលដែរ។ ហើយប្រសិនបើអ្នកជឿថា សំណេរកាលពីអតីតកាលទាំងនេះសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ហេតុអ្វីបានជាសៀវភៅមួយចំនួនត្រូវបានបោះបង់ចោលដូច្នេះ? ប្រសិនបើសៀវភៅទាំងអស់នេះបានមកពីព្រះវិញ្ញាណបរិសុទ្ធ នោះសៀវភៅទាំងនោះគួរតែត្រូវបានរក្សាទុក ហើយផ្ញើទៅកាន់បងប្អូនប្រុសស្រីនៃពួកជំនុំ ដើម្បីអានបាត់ទៅហើយ។ សៀវភៅទាំងនោះមិនគួរណាមិនត្រូវបានជ្រើសរើស ឬបោះបង់ចោល ដោយឆន្ទៈរបស់មនុស្សឡើយ ដ្បិតការធ្វើបែបនេះ គឺជារឿងខុសហើយ។ ការនិយាយថា បទពិសោធន៍របស់ប៉ុល និងយ៉ូហាន ត្រូវបានលាយឡំជាមួយគតិជ្រៅជ្រះផ្ទាល់ខ្លួនរបស់គេ មិនមែនមានន័យថា បទពិសោធន៍ និងចំណេះដឹងរបស់គេ មកពីអារក្សសាតាំងនោះឡើយ ប៉ុន្តែ វាគ្រាន់តែមានន័យថា ពួកគេមាននូវសេចក្តីដែលចេញមកពីបទពិសោធន៍ និងគតិជ្រៅជ្រះរបស់គេប៉ុណ្ណោះ។ ចំណេះដឹងរបស់គេគឺស្របតាមសាវតារនៃបទពិសោធន៍ពិតរបស់គេនៅគ្រានោះ ដូច្នេះ តើនរណាអាចហ៊ាននិយាយទាំងជឿជាក់ថា អ្វីៗទាំងអស់នេះសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធនោះ? ប្រសិនបើកណ្ឌគម្ពីរដំណឹងល្អទាំងបួនសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន ចែងខុសៗគ្នាអំពីកិច្ចការរបស់ព្រះយេស៊ូវបែបនេះ? ប្រសិនបើអ្នករាល់គ្នាមិនជឿលើការនេះទេ សាកបើកមើលព្រះគម្ពីរអំពីរបៀបដែលពេត្រុសបដិសេធព្រះអម្ចាស់ចំនួនបីដងទៅមើល៍៖ កណ្ឌគម្ពីរទាំងអស់ចែងខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវចរិតលក្ខណៈរបស់គេរៀងៗខ្លួន។ មនុស្សដែលល្ងីល្ងើនិយាយថា «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក៏ជាមនុស្សផងដែរ ដូច្នេះ តើព្រះបន្ទូលដែលទ្រង់ថ្លែងពិតជាអាចចេញមកពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ប្រសិនបើពាក្យរបស់ប៉ុល និងយ៉ូហាន ត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្ស តើព្រះបន្ទូលដែលទ្រង់ថ្លែងនោះមិនលាយឡំជាមួយឆន្ទៈរបស់មនុស្សទេឬអី?» មនុស្សដែលនិយាយបែបនេះ គឺជាមនុស្សខ្វាក់ និងល្ងង់ខ្លៅ! ចូរអានកណ្ឌគម្ពីរដំណឹងល្អទាំងបួនដោយយកចិត្តទុកដាក់ចុះ។ ចូរអានអ្វីដែលគេបានកត់ត្រាអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ និងព្រះបន្ទូលដែលទ្រង់បានថ្លែង។ កណ្ឌគម្ពីរនីមួយៗមានលក្ខណៈខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវទស្សនៈរបស់វាផ្ទាល់។ ប្រសិនបើសេចក្តីដែលត្រូវបានសរសេរ ដោយអ្នកនិពន្ធនៃកណ្ឌគម្ពីរទាំងនេះ សុទ្ធតែមកពីព្រះវិញ្ញាណបរិសុទ្ធ នោះវាគួរតែមានភាពដូចគ្នា និងភាពជាប់លាប់មិនខាន។ ចុះហេតុអ្វីបានជាវាមានភាពផ្សេងគ្នាដូច្នេះ?
ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៧៧
ព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូវនៅគ្រានោះ មិនផ្ទុកនូវគោលលទ្ធិឡើយ ហើយទ្រង់ក៏មិនអនុវត្តកិច្ចការរបស់ទ្រង់ ស្របតាមកិច្ចការនៃក្រឹត្យវិន័យរបស់ព្រះគម្ពីរសញ្ញាចាស់នោះដែរ។ វាត្រូវបានអនុវត្តស្របតាមកិច្ចការដែលគួរតែត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ។ ទ្រង់បានធ្វើការស្របតាមកិច្ចការដែលទ្រង់បាននាំមក ស្របតាមផែនការរបស់ទ្រង់ និងស្របតាមព័ន្ធកិច្ចរបស់ទ្រង់ ហើយទ្រង់មិនធ្វើការស្របតាមក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់នោះឡើយ។ គ្មានអ្វីមួយដែលទ្រង់បានធ្វើ ស្របតាមក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ឡើយ ហើយទ្រង់ក៏មិនបានយាងមកធ្វើកិច្ចការ ដើម្បីសម្រេចតាមពាក្យរបស់ពួកហោរានោះដែរ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនត្រូវបានធ្វើឡើង ដើម្បីសម្រេចទំនាយរបស់ពួកហោរាពីបុរាណឡើយ ហើយទ្រង់ក៏មិនបានយាងមក ដើម្បីប្រកាន់ខ្ជាប់តាមគោលលទ្ធិ ឬមកសម្រេចតាមទំនាយរបស់ពួកហោរាពីបុរាណនោះដែរ។ ប៉ុន្តែ សកម្មភាពរបស់ទ្រង់មិនបានបង្អាក់ដល់សេចក្តីទំនាយរបស់ពួកហោរាពីបុរាណ ហើយក៏មិនរំខានដល់កិច្ចការដែលទ្រង់បានធ្វើកន្លងមកនោះដែរ។ ចំណុចដ៏លេចធ្លោនៃកិច្ចការរបស់ទ្រង់ មិនមែនជាការកាន់តាមគោលលទ្ធិណាមួយឡើយ ផ្ទុយទៅវិញ ជាការធ្វើកិច្ចការដែលទ្រង់ផ្ទាល់គួរតែធ្វើវិញ។ ទ្រង់មិនមែនជាហោរា ឬព្យាការីឡើយ ប៉ុន្តែ ជាអ្នកអនុវត្តផ្ទាល់ ដែលបានយាងមក ដើម្បីធ្វើកិច្ចការដែលទ្រង់គួរតែធ្វើ ហើយទ្រង់បានយាងមក ដើម្បីផ្ដើមនូវយុគសម័យថ្មីរបស់ទ្រង់ និងអនុវត្តតាមកិច្ចការថ្មីរបស់ទ្រង់។ ជាការពិត នៅពេលដែលព្រះយេស៊ូវបានយាងមក ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ទ្រង់ក៏បានសម្រេចតាមព្រះបន្ទូលជាច្រើនដែលត្រូវបានថ្លែងទុក ដោយពួកហោរាពីបុរាណនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ ដូច្នេះ កិច្ចការនាពេលសព្វថ្ងៃ ក៏បានសម្រេចតាមទំនាយរបស់ពួកហោរាពីបុរាណនៃព្រះគម្ពីរសញ្ញាចាស់ដែរ។ វាគ្រាន់តែខ្ញុំមិនកាន់ «សៀវភៅចំណាស់ពណ៌លឿង» នោះប៉ុណ្ណោះ។ សម្រាប់កិច្ចការជាច្រើនទៀតដែលខ្ញុំត្រូវធ្វើ ខ្ញុំក៏ត្រូវថ្លែងព្រះបន្ទូលជាច្រើនទៀតទៅកាន់អ្នករាល់គ្នាផងដែរ ហើយកិច្ចការ និងពាក្យទាំងនេះពិតជាសំខាន់ខ្លាំងណាស់ គឺសំខាន់ជាងសេចក្តីពន្យល់បទគម្ពីរទៅទៀត ដោយសារតែកិច្ចការពន្យល់នេះគ្មានសំខាន់ ឬមានតម្លៃអ្វីសម្រាប់អ្នករាល់គ្នាឡើយ ហើយក៏មិនអាចជួយអ្វីដល់អ្នករាល់គ្នា ឬផ្លាស់ប្រែអ្នករាល់គ្នានោះដែរ។ ខ្ញុំចង់ធ្វើកិច្ចការថ្មី មិនមែនសម្រាប់ជាប្រយោជន៍នៃការសម្រេចតាមបទគម្ពីរណាមួយនៅក្នុងព្រះគម្ពីរឡើយ។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែយាងមកកាន់ផែនដី ដើម្បីសម្រេចតាមពាក្យរបស់ពួកហោរាពីបុរាណនៅក្នុងព្រះគម្ពីរ នោះតើនរណាទៅដែលមានឋានៈធំជាង ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬក៏ជាពួកហោរាពីបុរាណ? សរុបមក តើពួកហោរាគ្រប់គ្រងលើព្រះជាម្ចាស់ ឬក៏ព្រះជាម្ចាស់គ្រប់គ្រងលើពួកហោរា? តើអ្នកត្រូវពន្យល់អំពីពាក្យទាំងនេះយ៉ាងដូចម្ដេចទៅ?
ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៧៨
សាសន៍យូដាទាំងអស់ សុទ្ធតែអានគម្ពីរសញ្ញាចាស់ ហើយដឹងពីបទទំនាយរបស់ហោរាអេសាយដែលទាយថា ទារកម្នាក់នឹងប្រសូតក្នុងស្នូកសត្វ។ ចុះហេតុអ្វីបានជាគេនៅតែបៀតបៀនព្រះយេស៊ូវ ទាំងដឹងច្បាស់ឥតចន្លោះអំពីបទទំនាយនេះ? តើមិនមែនដោយសារចរិតបះបោរ និងកង្វះការយល់ដឹងរបស់គេ អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅគ្រានោះ ពួកផារិស៊ីជឿថា កិច្ចការរបស់ព្រះយេស៊ូវ ខុសពីអ្វីដែលគេដឹងអំពីទារកដែលត្រូវបានទាយទុក ហើយមនុស្សសម័យបច្ចុប្បន្ន បដិសេធព្រះជាម្ចាស់ ក៏ដោយសារកិច្ចការរបស់ព្រះដែលប្រសូតជាសាច់ឈាម មិនស្របទៅនឹងព្រះគម្ពីរ។ តើលក្ខណៈពិតនៃចរិតបះបោររបស់គេចំពោះព្រះជាម្ចាស់ នៅដដែលទេឬអី? តើអ្នកអាចទទួលយកកិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធ ដោយគ្មានចម្ងល់បានដែរឬទេ? ប្រសិនបើវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះចរន្តលំហូរនេះគឺត្រឹមត្រូវហើយ ហើយអ្នកគួរតែទទួលយកកិច្ចការនេះដោយពុំមានការសង្ស័យអ្វីទាំងអស់ អ្នកពុំគួរជ្រើសរើស ឬសម្រេចយកអ្វីដែលត្រូវទទួល ឬមិនទទួលនោះឡើយ។ តើនឹងមានប្រយោជន៍អ្វី បើកាលណាអ្នកកាន់តែ«ដឹង»ពីព្រះកាន់តែច្រើន នោះអ្នកនឹងកាន់តែសង្ស័យច្រើនដែរនោះ? អ្នកមិនចាំបាច់ស្វែងរក ភ័ស្តុតាងបញ្ជាក់បន្ថែមទៀត ពីគម្ពីរទេ បើវាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកត្រូវទទួលយកវាចុះ ដ្បិតអ្នកជឿលើព្រះជាម្ចាស់ ដើម្បីដើរតាមទ្រង់ ហើយអ្នកពុំគួរស៊ើបអង្កេតពីទ្រង់នោះឡើយ អ្នកពុំគួរស្វះស្វែងរកភស្តុតាងបន្ថែមពីខ្ញុំនោះ ដើម្បីបញ្ជាក់ថា ខ្ញុំជាព្រះរបស់អ្នកនោះឡើយ ប៉ុន្តែ អ្នកគួរតែចេះសម្គាល់មើលថា ខ្ញុំមានប្រយោជន៍ដល់អ្នករាល់គ្នាឬអត់ នេះទើបជាកត្តាសំខាន់បំផុត។ បើទោះបីជាអ្នករកឃើញនូវភស្តុតាងដែលមិនអាចប្រកែកបាននៅក្នុងព្រះគម្ពីរ ភស្តុតាងនោះក៏មិនអាចនាំអ្នកឲ្យចូលមកចំពោះខ្ញុំទាំងស្រុងបានដែរ។ អ្នកគ្រាន់តែរស់នៅក្នុងដែនកំណត់នៃព្រះគម្ពីរប៉ុណ្ណោះ មិនមែននៅចំពោះខ្ញុំនោះទេ។ ព្រះគម្ពីរមិនអាចជួយអ្នកឲ្យស្គាល់ខ្ញុំបានទេ ក៏មិនអាចជួយឲ្យសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះខ្ញុំ កាន់តែស៊ីជម្រៅនោះដែរ។ ថ្វីដ្បិតព្រះគម្ពីរបានទាយថា ទារកម្នាក់នឹងត្រូវប្រសូត ក៏គ្មាននរណាអាចដឹងច្បាស់ថា បទទំនាយនឹងសម្រេចដោយសារនរណាដែរ ដ្បិតមនុស្សមិនដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះក៏ជាហេតុបណ្ដាលឲ្យពួកផារិស៊ីប្រឆាំងទាស់នឹងព្រះយេស៊ូវដែរ។ អ្នកខ្លះនិយាយថា កិច្ចការរបស់យើង គឺសម្រាប់ជាប្រយោជន៍ដល់មនុស្ស ប៉ុន្តែ ពួកគេនៅតែជឿថា ព្រះយេស៊ូវ និងខ្ញុំ គឺជាព្រះពីរអង្គដោយឡែកពីគ្នាទាំងស្រុង ជាព្រះដែលមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅគ្រានោះ ព្រះយេស៊ូវគ្រាន់តែប្រទាននូវបទអធិប្បាយជាច្រើននៅក្នុងយុគសម័យនៃព្រះគុណ ទាក់ទងនឹងប្រធានបទនានាដូចជា វិធីអនុវត្ត វិធីមូលមីជួបជុំគ្នា វិធីអធិដ្ឋានទូលអង្វរ វិធីប្រព្រឹត្តចំពោះអ្នកដទៃ។ ល។ និង។ ល។ កិច្ចការដែលទ្រង់បានអនុវត្ត គឺជាកិច្ចការក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់ក៏បកស្រាយតែរបៀបដែលពួកសិស្សទ្រង់ និងអ្នកដែលដើរតាមទ្រង់ គួរអនុវត្តតែប៉ុណ្ណោះ។ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យនៃព្រះគុណ និងមិនបានធ្វើកិច្ចការនៃគ្រាចុងក្រោយទាល់តែសោះ។ កាលព្រះយេហូវ៉ាកត់ត្រាក្រឹត្យវិន័យសញ្ញាចាស់ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ចុះហេតុអ្វីបានជាទ្រង់មិនធ្វើកិច្ចការក្នុងយុគសម័យនៃព្រះគុណផង? ហេតុអ្វីបានជាទ្រង់មិនបញ្ជាក់ពីកិច្ចការក្នុងយុគសម័យនៃព្រះគុណ ឲ្យច្បាស់ជាមុនផង។ តើការនេះនឹងមិនជួយឲ្យមនុស្សទទួលយកបានទេឬអី? ទ្រង់គ្រាន់តែទាយទុកថា ទារកម្នាក់នឹងប្រសូត ហើយនឹងមានព្រះចេស្ដា ប៉ុន្តែ ទ្រង់មិនបានអនុវត្តកិច្ចការក្នុងយុគសម័យនៃព្រះគុណ ទុកជាមុននោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីំមួយៗ មានដែនកំណត់ច្បាស់លាស់ ទ្រង់ ធ្វើតែកិច្ចការក្នុងយុគសម័យបច្ចុប្បន្ន ហើយមិនដែលអនុវត្តកិច្ចការនៃដំណាក់កាលបន្ទាប់ ទុកជាមុនឡើយ។ ទាល់តែបែបនេះទើបកិច្ចការតំណាងរបស់ទ្រង់ក្នុងយុគសម័យនីមួយៗ អាចត្រូវបានគេកត់សម្គាល់។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីទីសម្គាល់នៃគ្រាចុងក្រោយ អំពីរបៀបអត់ធ្មត់ និងធ្វើយ៉ាងណាឲ្យបានសង្គ្រោះ អំពីរបៀបលន់តួ និងប្រែចិត្ត និងរបៀបលីឈើឆ្កាង និងទ្រាំរងនូវទុក្ខវេទនាតែប៉ុណ្ណោះ ប៉ុន្តែ ទ្រង់មិនធ្លាប់មានបន្ទូលអំពីរបៀបដែលមនុស្សសម្រេចបាននូវសិទ្ធិចូល {ទៅក្នុងនគរស្ថានសួគ៌} ឬអំពីរបៀបដែលគេគួរផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើការស្វែងរកកិច្ចការបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ វាគួរឲ្យអស់សំណើចទេ? ដោយគ្រាន់តែកាន់ខ្ជាប់តាមព្រះគម្ពីរ តើអ្នកអាចមើលឃើញអ្វីខ្លះ? រវាងគ្រូអធិប្បាយតាមព្រះគម្ពីរ និងអ្នកប្រកាសដំណឹងល្អ តើនរណាអាចបានឃើញកិច្ចការនាសម័យបច្ចុប្បន្នទុកជាមុន?
ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២៨០
ខ្ញុំបានធ្វើកិច្ចការជាច្រើនក្នុងចំណោមមនុស្សលោក ក្នុងពេលដែល ខ្ញុំបានបញ្ចេញនូវព្រះបន្ទូលជាច្រើនដែរ។ បន្ទូលទាំងនោះ សុទ្ធតែដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្សលោក ហើយត្រូវបានថ្លែង ដើម្បីឱ្យមនុស្សបានចុះសម្រុងជាមួយខ្ញុំ។ ប៉ុន្តែ ខ្ញុំបានទទួលមនុស្សលើផែនដីតិចតួចណាស់ ដែលចុះសម្រុងជាមួយនឹងខ្ញុំ ដូច្នេះបានជាខ្ញុំនិយាយថា មនុស្សមិនឱ្យតម្លៃបន្ទូលរបស់ខ្ញុំទេ ដ្បិតមនុស្សមិនចុះសម្រុងជាមួយខ្ញុំ។ តាមរបៀបនេះ កិច្ចការដែលខ្ញុំធ្វើ មិនគ្រាន់តែដើម្បីឱ្យមនុស្សអាចថ្វាយបង្គំខ្ញុំទេ អ្វីដែលសំខាន់ជាងនេះគឺថា មនុស្សអាចចុះសម្រុងនឹងខ្ញុំ។ មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។ មនុស្សទាំងអស់រស់នៅតាមសាច់ឈាម រស់នៅតាមចំណង់ចិត្តអាត្មានិយម ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ចុះសម្រុងនឹងខ្ញុំឡើយ។ មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងខ្ញុំ តែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមខ្ញុំថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីខ្ញុំ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងខ្ញុំ ហើយនៅមិនចុះសម្រុងនឹងខ្ញុំ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ «ស័ក្តិសម» ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយ និងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងខ្ញុំទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងខ្ញុំ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងុល។ នៅក្នុងព្រះគម្ពីរ ពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាពអាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានខ្ញុំមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកខ្ញុំស្មើនឹងព្រះគម្ពីរ ពោលគឺ គ្មានព្រះគម្ពីរគឺគ្មានខ្ញុំ ហើយគ្មានខ្ញុំគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពខ្ញុំ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថា ខ្ញុំមិនគួរធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលខ្ញុំថ្លែង រួចថ្កោលទោសខ្ញុំ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីចុះសម្រុងនឹងខ្ញុំ ឬវីធីចុះសម្រុងនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ខ្ញុំទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី? ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យម៉ូសេ មកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែបានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ តើអ្វីទៅជាចេតនាពិតរបស់គេ? តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរ តែមិនធ្វើព្រងើយនឹងព្រះហឫទ័យរបស់ខ្ញុំ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់ខ្ញុំឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះ បានជាពួកគេស៊ូបោះបង់អនាគតរបស់ខ្លូន និងតង្វាយធួនបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ ក្នុងបទគម្ពីរទេឬអី?
ចុះមនុស្សសព្វថ្ងៃ យ៉ាងដូចម្តេចដែរ? ព្រះគ្រីស្ទបានយាងមក ដើម្បីបង្ហាញសេចក្តីពិត តែពួកគេបែរជាកម្ចាត់ទ្រង់ចេញពីពិភពលោកនេះ ដើម្បីឱ្យពួកគេអាចទទួលបានសិទ្ធចូលទៅកាន់ស្ថានសួគ៌ និងទទួលព្រះគុណទៅវិញ។ ពួកគេចង់បដិសេធការមកដល់នៃសេចក្តីពិតទាំងស្រុង ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ហើយពួកគេមុខជាចង់ដំដែកគោលឆ្កាងព្រះគ្រីស្ទ ដែលយាងមកជាសាច់ឈាមទៅនឹងឈើឆ្កាងម្តងទៀត ដើម្បីធានាវត្តមានដ៏គង់វង្សរបស់ព្រះគម្ពីរ។ តើមនុស្សអាចទទួលសេចក្តីសង្គ្រោះរបស់ខ្ញុំម្តេចបាន បើដួងចិត្តពួកគេព្រៃផ្សៃ ហើយសន្តានពួកគេប្រឆាំងទាស់នឹង ខ្ញុំដល់ម្ល៉ឹង? ខ្ញុំរស់នៅក្នុងចំណោមមនុស្ស តែមនុស្សមិនដឹងពីវត្តមានខ្ញុំសោះ។ នៅពេលខ្ញុំជះពន្លឺរបស់ខ្ញុំទៅលើមនុស្ស ក៏គេនៅតែមិនអើពើពីវត្តមានខ្ញុំដែរ។ នៅពេលខ្ញុំបញ្ចេញសេចក្តីក្រោធលើគេ គេកាន់តែបដិសេធវត្តមានខ្ញុំខ្លាំងឡើង។ មនុស្សស្វែងរកការចុះសម្រុងនឹងពាក្យពេចន៍ និងចុះសម្រុងនឹងព្រះគម្ពីរ ប៉ុន្តែមិនមាននរណាម្នាក់មកចំពោះមុខខ្ញុំ ដើម្បីស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតឡើយ។ មនុស្សសម្លឹងមើលមកខ្ញុំនៅស្ថានសួគ៌ ហើយបានថ្វាយក្តីបារម្ភជាពិសេសចំពោះវត្តមានខ្ញុំនៅស្ថានសួគ៌ ប៉ុន្តែ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំ ជាសាច់ឈាមឡើយ ដ្បិតខ្ញុំដែលរស់នៅក្នុងចំណោមមនុស្ស គ្មានសារៈសំខាន់ឡើយ។ អស់អ្នកណាដែលគ្រាន់តែស្វែងរកការចុះសម្រុងនឹងបន្ទូលក្នុងព្រះគម្ពីរ និងអ្នកដែលស្វែងរកការចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល គឺជាទិដ្ឋភាពដ៏អាក្រក់ដល់ខ្ញុំ។ នោះគឺដោយសារអ្វីដែលពួកគេថ្វាយបង្គំ គឺជាពាក្យពេចន៍សោះកក្រោះ និងព្រះដែលមានសមត្ថភាពប្រទានឱ្យពួកគេនូវទ្រព្យសម្បត្តិដែលមិនអាចបរិយាយបាន អ្វីដែលពួកគេថ្វាយបង្គំ គឺជាព្រះដែលដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រងរបស់មនុស្សទាំងស្រុង ពោលគឺជាព្រះដែលមិនមានលើលោក។ ដូច្នេះ តើមនុស្សទាំងនោះអាចទទួលបានអ្វីខ្លះពីខ្ញុំ? មនុស្សថោកទាបដល់ថ្នាក់គ្មានពាក្យបរិយាយទេ។ អស់អ្នកណាដែលប្រឆាំងទាស់នឹងខ្ញុំ អស់អ្នកណាដែលទាមទារពីខ្ញុំមិនចេះអស់មិនចេះហើយ អស់អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិត អស់អ្នកណាដែលបះបោរប្រឆាំងនឹងខ្ញុំ តើពួកគេអាចចុះសម្រុងនឹងខ្ញុំយ៉ាងដូចម្តេច?
អស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ អ្នកនោះហើយដែលមិនចុះសម្រុងនឹងខ្ញុំ។ អស់អ្នកណាដែលមិនស្រឡាញ់សេចក្ដីពិត ក៏ដូចគ្នាដែរ។ អស់អ្នកណាដែលបះបោរនឹងខ្ញុំ រឹតតែប្រឆាំងនឹងខ្ញុំ ហើយមិនចុះសម្រុងនឹងខ្ញុំទៀតផង។ អស់អ្នកណាដែលមិនចុះសម្រុងនឹងខ្ញុំ ខ្ញុំប្រគល់អ្នកនោះទៅក្នុងដៃអាកំណាច ហើយខ្ញុំបោះបង់ពួកគេទៅក្នុងសេចក្ដីខូចអាក្រក់របស់អាកំណាច ទុកឲ្យពួកគេបានបង្ហាញសេចក្ដីអាក្រក់របស់ខ្លួនដោយសេរី ហើយចុងបញ្ចប់ ក៏ប្រគល់ពួកគេទៅឲ្យអាកំណាចបំផ្លាញចោល។ ខ្ញុំមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ថ្វាយបង្គំខ្ញុំទេ ដែលអាចនិយាយបានថា ខ្ញុំមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ជឿខ្ញុំទេ។ អ្វីដែលខ្ញុំខ្វល់ខ្វាយនោះគឺ តើមានមនុស្សប៉ុន្មាននាក់ចុះសម្រុងនឹងខ្ញុំ។ នោះគឺដោយសារតែអស់អ្នកដែលមិនចុះសម្រុងនឹងខ្ញុំ គឺជាមនុស្សអាក្រក់ដែលក្បត់នឹងខ្ញុំ ពួកគេជាសត្រូវរបស់ខ្ញុំ ហើយខ្ញុំនឹងមិន «រក្សាទុក» ពួកសត្រូវរបស់ខ្ញុំ នៅក្នុងដំណាក់ខ្ញុំឡើយ។ អស់អ្នកណាដែលចុះសម្រុងនឹងខ្ញុំ គេនឹងបម្រើខ្ញុំ នៅក្នុងដំណាក់របស់ខ្ញុំជារៀងដរាបតទៅ ហើយអស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ គេនឹងរងនូវការដាក់ទោសរបស់ខ្ញុំជារៀងរហូត។ អស់អ្នកណាដែលខ្វល់តែពីពាក្យនៅក្នុងគម្ពីរ ហើយមិនរវល់នឹងសេចក្ដីពិត ក៏មិនរវល់នឹងការស្វែងរកដានជើងរបស់ខ្ញុំ នោះគឺពួកគេប្រឆាំងនឹងខ្ញុំហើយ ព្រោះពួកគេកំណត់ខ្ញុំតាមព្រះគម្ពីរ កំហិតខ្ញុំត្រឹមក្នុងគម្ពីរ ហើយថែមទាំងប្រមាថខ្ញុំយ៉ាងក្រៃលែងផង។ តើមនុស្សបែបនោះ អាចមកនៅចំពោះព្រះភ័ក្ត្រខ្ញុំយ៉ាងដូចម្ដេច? ពួកគេមិនយកចិត្តទុកដាក់ចំពោះទង្វើល្អរបស់ខ្ញុំ ក៏មិនយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ខ្ញុំ ឬសេចក្ដីពិតទេ តែផ្ទុយទៅវិញ គេបែរជាឈ្លក់វង្វេងនឹងន័យពាក្យ គឺន័យពាក្យដែលធ្វើឲ្យស្លាប់។ តើមនុស្សបែបនេះអាចចុះសម្រុងនឹងខ្ញុំដោយរបៀបណា?
ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម