VI. និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៣៦

ពេលនេះ ខ្ញុំប្រកាសឲ្យប្រើបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំចំពោះអ្នករាល់គ្នា (មានប្រសិទ្ធភាពចាប់ពីថ្ងៃនៃការប្រកាសឲ្យប្រើ ដោយការចាត់ការវាយផ្ចាលផ្សេងៗទៅកាន់មនុស្សខុសៗគ្នា)៖

ខ្ញុំរក្សាសេចក្តីសន្យារបស់ខ្ញុំ ហើយអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ៖ នរណាក៏ដោយដែលមានមន្ទិលសង្ស័យនឹងត្រូវបានសម្លាប់ជាក់ជាមិនខាន។ គ្មានកន្លែងត្រូវ​ពិចារណាឡើយ។ ពួកគេនឹងត្រូវធ្វើឲ្យវិនាសមួយរំពេច ដូច្នេះ ព្រះ​ទ័យ​របស់ខ្ញុំពេញដោយសេចក្តីស្អប់។ (សូម​បញ្ជាក់​ថា ចាប់ពីពេលនេះតទៅ នរណាក៏ដោយដែលត្រូវបានសម្លាប់ ច្បាស់​ជាមិន​មែនសមាជិកនៃនគររបស់ខ្ញុំឡើយ ហើយគេ​ត្រូវតែជាកូនចៅរបស់សាតាំង។)

ក្នុងនាមជាកូនប្រុសច្បង អ្នកគួរតែរក្សាតួនាទីរបស់ខ្លួន ហើយបំពេញភារកិច្ចរបស់ខ្លួន ព្រមទាំងមិនត្រូវចង់ដឹងចង់ឮរឿងរបស់អ្នក​ដទៃឡើយ។ អ្នកគួរតែថ្វាយខ្លួនចំពោះផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយគ្រប់ទីកន្លែងដែលអ្នកទៅ អ្នកគួរតែធ្វើជាបន្ទាល់ដ៏ល្អអំពីខ្ញុំ និងសរសើរតម្កើងឈ្មោះរបស់ខ្ញុំ។ មិនត្រូវប្រព្រឹត្តសកម្មភាពដ៏អាម៉ាស់ឡើយ ចូរធ្វើជាគម្រូសម្រាប់កូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំទាំងអស់។ មិនត្រូវប្រព្រឹត្តរំលងប្រពៃណី សូម្បីតែមួយភ្លែតក៏ដោយ៖ អ្នកត្រូវតែមានវត្តមានជានិច្ចនៅចំពោះមុខមនុស្សម្នាក់ៗ ដោយការនាំយកនូវអត្តសញ្ញាណនៃកូនប្រុសច្បង មិនមែនជាអ្នក​បម្រើនោះទេ។ ផ្ទុយទៅវិញ អ្នកគួរតែបោះជំហានទៅមុខដោយងើបក្បាលខ្ពស់ឡើង។ ខ្ញុំកំពុងតែស្នើឲ្យអ្នករាល់គ្នាសរសើរតម្កើងឈ្មោះរបស់ខ្ញុំ មិនមែនធ្វើឲ្យឈ្មោះរបស់ខ្ញុំអាប់ឱននោះទេ។ អស់អ្នកណាដែលជាកូនប្រុសច្បង គឺម្នាក់ៗមានតួនាទីផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនអាចធ្វើបានគ្រប់យ៉ាងឡើយ។ នេះគឺជាទំនួលខុសត្រូវដែលខ្ញុំបានផ្តល់ដល់អ្នករាល់គ្នា ហើយអ្នកមិនត្រូវគេចពីកាតព្វកិច្ចឡើយ។ អ្នកត្រូវតែលះ​បង់​ខ្លួនអ្នកដោយ​អស់ពីចិត្ត អស់ពីគំនិត និងអស់ពីកម្លាំង ដើម្បីបំពេញអ្វីដែលខ្ញុំបានផ្តល់ដល់អ្នករាល់គ្នា។

ចាប់ពីថ្ងៃនេះតទៅ ភារកិច្ចនៃការឃ្វាលកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំទាំងអស់នៅ​ទូ​ទាំងពិភពសាកលលោក​នឹងត្រូវបានប្រគល់ឲ្យកូនប្រុសច្បងរបស់ខ្ញុំបំពេញ ហើយខ្ញុំនឹងវាយផ្ចាលនរណាដែលមិនអាចថ្វាយចិត្ត និងគំនិតទាំងមូលរបស់ពួកគេដើម្បីបំពេញភារកិច្ចនោះ។ នេះគឺជាសេចក្តីសុចរិតរបស់ខ្ញុំ។ ខ្ញុំនឹងមិនប្រណី ហើយក៏មិនធូររលុងសូម្បីតែចំពោះកូនប្រុសច្បងរបស់ខ្ញុំឡើយ។

ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមកូនប្រុសរបស់ខ្ញុំ ឬក្នុងចំណោមរាស្ដ្ររបស់ខ្ញុំ ដែលចំអក និងជេរប្រមាថ កូនប្រុសច្បងរបស់ខ្ញុំណាម្នាក់ នោះខ្ញុំនឹងដាក់ទោសពួកគេយ៉ាងសាហាវ ព្រោះថាកូនប្រុសច្បងរបស់ខ្ញុំតំណាងឲ្យខ្ញុំផ្ទាល់។ អ្វីដែលនរណាម្នាក់ធ្វើចំពោះពួកគេ ក៏ធ្វើចំពោះខ្ញុំដែរ។ នេះគឺជាភាពធ្ងន់ធ្ងរបំផុតនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ដោយអាស្រ័យលើបំណងប្រាថ្នារបស់ពួកគេ នោះខ្ញុំនឹងអនុញ្ញាតឲ្យកូនប្រុសច្បងរបស់ខ្ញុំ គ្រប់គ្រងសេចក្តីសុចរិតរបស់ខ្ញុំប្រឆាំងនឹងកូនប្រុស ព្រមទាំងរាស្ត្ររបស់ខ្ញុំដែលបំពានលើបញ្ញត្តិនេះ។

ខ្ញុំនឹងបោះបង់ចោលបន្តិចម្ដងៗនូវ​អ្នកណាដែលប្រព្រឹត្តចំពោះខ្ញុំយ៉ាងឡេះឡោះ និងផ្តោតតែទៅលើអាហារ សម្លៀក​បំពាក់ និងដំណេករបស់ខ្ញុំ ចូលរួមតែក្នុងកិច្ចការខាងក្រៅរបស់ខ្ញុំ ហើយមិនមានការពិចារណាចំពោះបន្ទុករបស់ខ្ញុំ ព្រមទាំងមិនយកចិត្តទុកដាក់ចំពោះការបំពេញតួនាទីផ្ទាល់ខ្លួនរបស់ពួកគេឲ្យបាន​សមរម្យ​។ ទាំងនេះ សំដៅលើអស់អ្នកណាដែលមានត្រចៀក។

នរណាក៏ដោយដែលបញ្ចប់កិច្ចការបម្រើសម្រាប់ខ្ញុំ ត្រូវតែដកខ្លួនចេញទាំងស្ដាប់បង្គាប់ ដោយគ្មានការឈ្លោះប្រកែកឡើយ។ ចូរប្រយ័ត្ន បើមិនដូច្នោះទេ ខ្ញុំនឹងជម្រុះអ្នកចេញ។ (នេះគឺជាបញ្ញត្តិបន្ថែមមួយ។)

កូនប្រុសច្បងរបស់ខ្ញុំត្រូវតែចាប់កាន់ព្រនង់ដែកចាប់ពីពេលនេះតទៅ ហើយចាប់ផ្តើមប្រតិបត្តិសិទ្ធិអំណាចរបស់ខ្ញុំដើម្បីគ្រប់គ្រងជាតិសាសន៍ និងប្រជាជនទាំងអស់ ដើម្បីដើរនៅក្នុងចំណោមជាតិសាសន៍ និងមនុស្សទាំងអស់ និងដើម្បីអនុវត្តការជំនុំជម្រះ សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំនៅក្នុងចំណោមជាតិសាសន៍ និងមនុស្សទាំងអស់។ កូនប្រុស និងរាស្ដ្ររបស់ខ្ញុំត្រូវតែកោតខ្លាចខ្ញុំ សរសើរតម្កើងខ្ញុំ អបអរខ្ញុំ និងថ្វាយ​សិរី​ល្អ​ដល់​ខ្ញុំឥតឈប់ឈរ ពីព្រោះផែនការគ្រប់គ្រងរបស់ខ្ញុំត្រូវបានសម្រេច ហើយកូនប្រុសច្បងរបស់ខ្ញុំអាចសោយរាជ្យជាមួយខ្ញុំ។

នេះគឺជាផ្នែកមួយនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ បន្ទាប់ពីនេះ ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នានូវបញ្ញត្តិរដ្ឋបាលទាំងនេះ នៅ​ពេលដែលកិច្ចការដំណើរការទៅមុខ។ ចេញពីបញ្ញត្តិរដ្ឋបាលខាងលើ អ្នករាល់គ្នានឹងមើលឃើញអំពីជំហានដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ក៏ដូចជាជំហានណាមួយដែលកិច្ចការរបស់ខ្ញុំបានទៅដល់។ នេះគួរ​តែជាការបញ្ជាក់មួយ។

ខ្ញុំបានជំនុំជម្រះសាតាំងរួចហើយ។ ដោយសារតែបំណង របស់ខ្ញុំមិនអាចរារាំងបាន ហើយដោយសារតែកូនប្រុសច្បងរបស់ខ្ញុំត្រូវបានលើកតម្កើងជាមួយនឹងខ្ញុំ នោះខ្ញុំបានប្រើប្រាស់សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំរួចហើយ ចំពោះពិភពលោក និងរបស់សព្វសារពើដែលជាកម្មសិទ្ធិរបស់សាតាំង។ ខ្ញុំមិនលើកម្រាមដៃ ឬយកចិត្ត ​ទុកដាក់ចំពោះសាតាំងទាល់តែសោះ (ពីព្រោះវាមិនសមនឹងសន្ទនាជាមួយខ្ញុំឡើយ)។ ខ្ញុំគ្រាន់តែបន្តធ្វើនូវអ្វីដែលខ្ញុំ ​ចង់ធ្វើប៉ុណ្ណោះ។ កិច្ចការរបស់ខ្ញុំដំណើរការទៅមុខយ៉ាងរលូន មួយ​ជំហានម្ដងៗ ហើយបំណងរបស់ខ្ញុំមិនអាចត្រូវបានរារាំងឡើយនៅទូទាំងផែនដីទាំង​មូល​។ ការនេះបានបំបាក់មុខសាតាំងក្នុងកម្រិតមួយ ហើយសាតាំងត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែ ការនេះមិនបានបំពេញបំណង របស់ខ្ញុំឡើយ។ ខ្ញុំក៏អនុញ្ញាតឲ្យកូនប្រុសច្បងរបស់ខ្ញុំអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំចំពោះពួកគេដែរ។ មួយផ្នែក អ្វីដែលខ្ញុំឲ្យសាតាំងមើលឃើញ គឺជាសេចក្ដីក្រោធរបស់ខ្ញុំចំពោះវា។ មួយផ្នែកទៀត ខ្ញុំឲ្យសាតាំងមើលឃើញសិរីល្អ​របស់ខ្ញុំ (មើលឃើញថា កូនប្រុសច្បងរបស់ខ្ញុំគឺជាទីបន្ទាល់ដែលខ្ទរខ្ទារបំផុតចំពោះភាពអាម៉ាស់របស់សាតាំង)។ ខ្ញុំមិនដាក់ទោសវាដោយផ្ទាល់នោះទេ ផ្ទុយទៅវិញ ខ្ញុំឲ្យកូនប្រុសច្បងរបស់ខ្ញុំអនុវត្តសេចក្តីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំ។ ដោយសារតែសាតាំងធ្លាប់រំលោភបំពានកូនប្រុសរបស់ខ្ញុំ ធ្វើទុក្ខបុកម្នេញកូនប្រុសរបស់ខ្ញុំ និងសង្កត់សង្កិនកូនប្រុស​របស់ខ្ញុំ ហើយ​នៅ​ថ្ងៃនេះ បន្ទាប់ពីការបម្រើរបស់វាត្រូវបានបញ្ចប់ នោះខ្ញុំនឹងអនុញ្ញាតឲ្យកូនប្រុសច្បងដែលធំដឹងក្តីរបស់ខ្ញុំជម្រុះវាចេញ។ សាតាំងមិនមានអំណាចទប់ទល់ការដួលរលំឡើយ។ ការជាប់គាំងរបស់ជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក គឺជាទីបន្ទាល់ដ៏ល្អបំផុត។ មនុស្សប្រយុទ្ធគ្នា ហើយប្រទេសនានាស្ថិតក្នុងសង្គ្រាម គឺជាការបង្ហាញឲ្យឃើញនូវការដួលរលំនៃនគររបស់សាតាំង។ មូលហេតុដែលខ្ញុំមិនបានបង្ហាញទីសម្គាល់ និងការអស្ចារ្យណាមួយនៅក្នុងអតីតកាល គឺដើម្បីនាំយកភាពអាម៉ាស់មកឲ្យសាតាំង និងដើម្បីលើកតម្កើងឈ្មោះរបស់ខ្ញុំមួយ​ជំហាន​ម្ដងៗ។ នៅពេលដែលសាតាំងត្រូវបានវិនាសទាំងស្រុង នោះខ្ញុំចាប់ផ្តើមបង្ហាញព្រះចេស្ដារបស់ខ្ញុំ៖ អ្វីដែលខ្ញុំនិយាយ គឺកើតមានឡើង ហើយសេច​ក្ដី​នានាដែល​មាន​លក្ខណៈ​អធិធម្ម​ជាតិ ដែលមិនស្របនឹងសញ្ញាណរបស់មនុស្ស នឹងត្រូវសម្រេច (ទាំងនេះ សំដៅទៅលើព្រះពរដែលនឹងមកក្នុងពេលដ៏ឆាប់ខាងមុខ)។ ដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ជាក់ស្ដែង និងគ្មានក្រឹត្យវិន័យ ហើយដោយសារតែខ្ញុំនិយាយអាស្រ័យលើការផ្លាស់ប្ដូរនៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំ ដូច្នេះ អ្វីដែលខ្ញុំបាននិយាយកាលពីអតីតកាល គឺមិនអាចប្រើប្រាស់បានសម្រាប់ច្ចុប្បន្នឡើយ។ ចូរកុំប្រកាន់ខ្ជាប់ទៅនឹងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ! ខ្ញុំមិនមែនជាព្រះជាម្ចាស់ដែលប្រកាន់ខ្ជាប់ដោយក្រឹត្យវិន័យឡើយ។ ជាមួយខ្ញុំ អ្វីៗគ្រប់យ៉ាងគឺសេរី សំខាន់ និងរួចពីចំណងទាំងស្រុង។ ប្រហែលជាអ្វីដែលត្រូវបាននិយាយកាលពីម្សិលមិញ អាចហួសសម័យក្នុងថ្ងៃនេះ ឬប្រហែលជាវាអាចត្រូវបានបំភ្លេចនៅថ្ងៃនេះ (ទោះបីជាយ៉ាងណា បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ចាប់តាំងពីត្រូវបានប្រកាសឲ្យប្រើប្រាស់មក នឹងមិនដែលផ្លាស់ប្ដូរឡើយ)។ ទាំងនេះគឺជាជំហាននានានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំ​។ ចូរកុំប្រកាន់ខ្ជាប់ទៅនឹងបទបញ្ញត្តិនានាឡើយ។ ជារៀងរាល់ថ្ងៃ មានពន្លឺថ្មីមួយ និងមានការបើកសម្ដែងថ្មីមួយ ហើយនោះគឺជាផែនការរបស់ខ្ញុំ។ ជារៀងរាល់ថ្ងៃ ពន្លឺរបស់ខ្ញុំនឹងត្រូវបានបើកសម្ដែងនៅក្នុងអ្នក ហើយព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវបានបើកសម្ដែងទៅកាន់ពិភពសាកលលោក។ តើអ្នកយល់ទេ? នេះគឺជាភារកិច្ចរបស់អ្នក ជាទំនួលខុសត្រូវដែលបានប្រគល់ដល់អ្នក។ អ្នកមិនត្រូវធ្វេសប្រហែសចំពោះវាឡើយ សូម្បីតែមួយភ្លែត។ ខ្ញុំនឹងប្រើប្រាស់មនុស្សដែលខ្ញុំព្រមទទួលរហូតដល់ទីបញ្ចប់ ហើយការនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ ដោយសារតែខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា នោះខ្ញុំជ្រាប​អំពីប្រភេទមនុស្សដែលគួរធ្វើអ្វីមួយ ក៏ដូចជាប្រភេទមនុស្សដែលអាចធ្វើអ្វីមួយដែរ។ នេះគឺជាសព្វានុភាពរបស់ខ្ញុំ។

ដកស្រង់ពី «ជំពូកទី ៨៨» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៣៨

កិច្ចការដែលបានគ្រោងទុករបស់ខ្ញុំ នៅតែបន្តទៅមុខដោយគ្មានឈប់មួយខណៈណាឡើយ។ ដោយបានផ្លាស់ចូលទៅក្នុងយុគសម័យនៃនគរព្រះ និងដោយបានដឹកនាំអ្នករាល់គ្នាឲ្យចូលទៅក្នុងនគររបស់ខ្ញុំធ្វើជារាស្ត្ររបស់ខ្ញុំ នោះខ្ញុំនឹងមានការទាមទារផ្សេងទៀតដែលត្រូវធ្វើចំពោះអ្នករាល់គ្នា គឺថា ខ្ញុំនឹងចាប់ផ្ដើមប្រកាសនៅចំពោះមុខអ្នករាល់គ្នាឲ្យប្រើធម្មនុញ្ញដែលខ្ញុំនឹងយកមកគ្រប់គ្រងយុគសម័យនេះ៖

ដោយហេតុថាអ្នករាល់គ្នាត្រូវបានហៅថាជារាស្ត្ររបស់ខ្ញុំ នោះអ្នករាល់គ្នាគួរតែអាចលើកតម្កើងព្រះនាមរបស់ខ្ញុំបាន ពោលគឺ ត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់នៅក្នុងកណ្ដាលសមុទ្រទុក្ខ។ ប្រសិនបើអ្នកណាម្នាក់ប៉ុនប៉ងបញ្ជោរខ្ញុំ និងលាក់បាំងការពិតពីខ្ញុំ ឬចូលរួមក្នុងការប្រព្រឹត្តបង្ខូចព្រះកិត្តិនាមពីក្រោយខ្នងខ្ញុំ មនុស្សបែបនេះនឹងត្រូវបានដេញចេញ និងយកចេញពីផ្ទះរបស់ខ្ញុំឲ្យទៅរង់ចាំខ្ញុំដោះស្រាយជាមួយពួកគេ។ អស់អ្នកដែលផិតក្បត់ និងគ្មានលក្ខណៈជាកូនខ្ញុំកាលពីមុន និងអ្នកដែលក្រោកឡើងជាថ្មីនៅថ្ងៃនេះដើម្បីវិនិច្ឆ័យខ្ញុំជាចំហ ពួកគេផងដែរក៏នឹងត្រូវដេញចេញពីផ្ទះរបស់ខ្ញុំ។ អស់អ្នកដែលជារាស្ត្ររបស់ខ្ញុំ ត្រូវតែបង្ហាញជានិច្ចនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ ព្រមទាំងប្រឹងប្រែងស្គាល់ព្រះបន្ទូលរបស់ខ្ញុំ។ មានតែមនុស្សដូចនេះទេ ទើបខ្ញុំនឹងបំភ្លឺពួកគេ ហើយពួកគេនឹងរស់នៅក្រោមការណែនាំ និងការបំភ្លឺរបស់ខ្ញុំ ដោយមិនជួបការវាយផ្ចាលសោះឡើយ។ អស់អ្នកដែលមិនបានបង្ហាញនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ ហើយផ្ដោតលើការធ្វើផែនការសម្រាប់អនាគតផ្ទាល់ខ្លួនពួកគេ (ពោលគឺ អស់អ្នកដែលមិនបានតម្រង់សកម្មភាពរបស់ពួកគេដើម្បីបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ ប៉ុន្តែបែរជាសម្លឹងរកអំណោយទៅវិញ) សត្វដូចអ្នកសុំទានទាំងនេះ ខ្ញុំបដិសេធមិនប្រើជាដាច់ខាត ព្រោះតាំងពីពេលពួកគេកើតមក ពួកគេគ្មានដឹងអ្វីបន្តិចសោះអំពីអត្ថន័យក្នុងការបង្ហាញនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ។ ពួកគេជាមនុស្សដែលខ្វះញាណធម្មតា មនុស្សបែបនេះរងផលប៉ះពាល់ពី «កង្វះអាហារូបត្ថម្ភ» ដល់ខួរក្បាល ហើយត្រូវការទៅផ្ទះរក «អាហាររូបត្ថម្ភ» បន្ថែមខ្លះទៀត។ ខ្ញុំមិនប្រើប្រាស់មនុស្សបែបនេះទេ។ ក្នុងចំណោមរាស្ត្ររបស់ខ្ញុំ មនុស្សគ្រប់គ្នានឹងត្រូវតម្រូវឲ្យចាត់ទុកការស្គាល់ខ្ញុំថាជាភារកិច្ចខានមិនបានដែលត្រូវធ្វើឲ្យគេឃើញរហូតដល់ទីបញ្ចប់ ឲ្យដូចការបរិភោគ ការស្លៀកពាក់ និងការដេក ដែលគ្រប់គ្នាមិនដែលភ្លេចមួយពេលណាសោះឡើយ ដើម្បីឲ្យនៅទីបញ្ចប់ ការស្គាល់ខ្ញុំនឹងក្លាយជាស៊ាំដូចជាការបរិភោគអីចឹងដែរ ដែលធ្វើបានដោយមិនបាច់ប្រឹង យ៉ាងស្ទាត់ជំនាញ។ ចំពោះព្រះបន្ទូលដែលខ្ញុំបញ្ចេញ អ្នករាល់គ្នាត្រូវតែទទួលយកដោយមានជំនឿបំផុត និងជ្រួតជ្រាបបានពេញលេញ ហើយវាអាចមិនមានសកម្មភាពពាក់កណ្ដាលទីបែបបង្គ្រប់កិច្ចនោះទេ។ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានចាត់ទុកថា រឹងទទឹងនឹងខ្ញុំដោយផ្ទាល់ រីឯអ្នកណាដែលមិនហូបព្រះបន្ទូលរបស់ខ្ញុំ ឬមិនប្រឹងប្រែងស្គាល់ព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានចាត់ទុកថា មិនយកចិត្តទុកដាក់ចំពោះខ្ញុំ ហើយនឹងត្រូវបោសចេញពីមាត់ទ្វារនៃដំណាក់របស់ខ្ញុំដោយផ្ទាល់។ ដូចដែលខ្ញុំបានមានព្រះបន្ទូលកាលពីមុនអ៊ីចឹង នេះដោយសារតែអ្វីដែលខ្ញុំចង់បានមិនមែនជាចំនួនមនុស្សដ៏ច្រើននោះទេ តែជាឧត្តមភាព។ ក្នុងចំណោមមនុស្សមួយរយនាក់ ប្រសិនបើមានតែមនុស្សម្នាក់គត់ដែលអាចស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំបាន នោះខ្ញុំនឹងសព្វព្រះហឫទ័យគ្រវែងចោលអ្នកផ្សេងទាំងអស់ដើម្បីផ្ដោតលើការបំភ្លឺ និងការពន្យល់ដល់មនុស្សតែម្នាក់នេះគត់។ តាមរយៈនេះ អ្នករាល់គ្នាអាចឃើញថា វាមិនពិតទាំងស្រុងនោះទេដែលថា ចំនួនច្រើនតែអ្នកអាចបង្ហាញច្បាស់អំពីខ្ញុំ និងសម្ដែងអំពីខ្ញុំបាននោះ។ អ្វីដែលខ្ញុំចង់បានគឺស្រូវសាលី (ទោះបីជាវាអាចនឹងគ្មានសាច់គ្រាប់ពេញក៏ដោយ) មិនមែនស្រងែទេ (សូម្បីតែពេលវាមានសាច់គ្រាប់ពេញលេញគួរឲ្យកោតសរសើរក៏ដោយ)។ ចំណែកឯពួកអ្នកដែលមិនខ្វល់ពីការស្វះស្វែងរក តែផ្ទុយទៅវិញបែរជាប្រព្រឹត្តបែបខ្ជីខ្ជា ពួកគេគួរតែចាកចេញដោយខ្លួនអ្នក ព្រោះខ្ញុំមិនចង់ឃើញពួកគេទៀតនោះទេ ក្រែងលោពួកគេបន្តធ្វើឲ្យខូចកិត្តិនាមរបស់ខ្ញុំ។

ដកស្រង់ពី «ជំពូកទី ៥» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៣៩

ដោយសារអ្នកស្ថិតក្នុងចំណោមសមាជិកនៃគ្រួសាររបស់ខ្ញុំ និងដោយសារអ្នកស្មោះត្រង់នៅក្នុងព្រះនគររបស់ខ្ញុំ អ្នកត្រូវតែប្រកាន់ខ្ជាប់តាមបទដ្ឋាននៃលក្ខខណ្ឌតម្រូវរបស់ខ្ញុំនៅក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ។ ខ្ញុំមិនសុំឲ្យអ្នកធ្វើអ្វីច្រើនក្រៅតែពីធ្វើជាពពករសាត់នោះទេ ប៉ុន្តែអ្នកត្រូវតែជាព្រិលដ៏ភ្លឺចាំង និងមានទាំងសារជាតិរបស់វា ហើយលើសពីនេះទៅទៀតគឺតម្លៃរបស់វា។ ព្រោះខ្ញុំមកពីដែនដីបរិសុទ្ធ ខ្ញុំមិនដូចផ្កាឈូកដែលមានតែឈ្មោះប៉ុន្តែគ្មានសារជាតិនោះទេ ព្រោះវាមកពីភក់ មិនមែនដែនដីបរិសុទ្ធនោះទេ។ ពេលវេលាដែលស្ថានសួគ៌ថ្មីមួយចុះមកលើផែនដី ហើយផែនដីថ្មីមួយលាតសន្ធឹងពាសពេញមេឃ ក៏ជាពេលវេលាដ៏ប្រាកដដែលខ្ញុំធ្វើការជាផ្លូវការនៅក្នុងចំណោមមនុស្សផងដែរ។ ក្នុងចំណោមមនុស្ស តើអ្នកណាស្គាល់ខ្ញុំ? តើអ្នកណាបានមើលឃើញពេលវេលានៃការមកដល់របស់ខ្ញុំ? តើអ្នកណាបានមើលឃើញថា ខ្ញុំមិនមែនមានត្រឹមតែឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ខ្ញុំមានទាំងសារជាតិផងដែរ? ខ្ញុំបោសពពកពណ៌សចេញដោយព្រះហស្ដរបស់ខ្ញុំ ហើយខ្ញុំសង្កេតមើលមេឃយ៉ាងម៉ត់ចត់ គ្មានអ្វីមួយនៅក្នុងលំហអាកាសដែលមិនត្រូវបានរៀបចំឡើងដោយព្រះហស្តរបស់ខ្ញុំនោះទេ ហើយនៅពីក្រោមវា គ្មាននរណាម្នាក់ដែលមិនរួមចំណែកការខិតខំតូចតាចរបស់ខ្លួនដល់ការសម្រេចបាននូវគ្រោងការណ៍ដ៏ធំសម្បើមរបស់ខ្ញុំនោះទេ។ ខ្ញុំមិនធ្វើការទាមទារអ្វីច្រើនពីមនុស្សនៅលើផែនដីនោះទេ ដ្បិតខ្ញុំតែងតែជាព្រះជាម្ចាស់ដ៏ជាក់ស្ដែង ហើយព្រោះតែខ្ញុំជាព្រះដ៏មានគ្រប់ចេស្ដាដែលបានបង្កើតមនុស្ស និងស្គាល់ពួកគេយ៉ាងច្បាស់។ មនុស្សទាំងអស់ស្ថិតនៅពីមុខព្រះនេត្ររបស់ព្រះដ៏មានគ្រប់ចេស្ដា។ សូម្បីតែមនុស្សដែលនៅទីដាច់ស្រយាលបំផុតនៃផែនដី តើអាចគេចពីការសម្លឹងមើលដោយព្រះវិញ្ញាណរបស់ខ្ញុំយ៉ាងដូចម្តេចបាន? ទោះបីជាមនុស្ស «ស្គាល់» ព្រះវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ពួកគេនៅតែប្រមាថព្រះវិញ្ញាណរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ខ្ញុំលាតត្រដាងមុខមាត់ដ៏អាក្រក់របស់មនុស្សទាំងអស់ ក៏ដូចជាគំនិតលាក់បាំងជ្រៅបំផុតរបស់ពួកគេ ហើយធ្វើឲ្យអ្វីៗទាំងអស់នៅលើផែនដីបានច្បាស់លាស់ឡើងដោយពន្លឺរបស់ខ្ញុំ និងធ្លាក់ចុះក្រោមការសម្លឺងមើលរបស់ខ្ញុំ។ យ៉ាងណាមិញ ទោះបីធ្លាក់ចុះក៏ពិតមែន តែដួងចិត្តរបស់ពួកគេមិនហ៊ានងាកចេញឆ្ងាយពីខ្ញុំឡើយ។ ក្នុងចំណោមវត្ថុដែលបានបង្កើតមក តើអ្នកណាដែលមិនមកស្រឡាញ់ខ្ញុំដោយសារតែអំពើរបស់ខ្ញុំ? តើអ្នកណាដែលមិនចង់បានខ្ញុំយ៉ាងខ្លាំងដោយសារតែព្រះបន្ទូលរបស់ខ្ញុំ? តើអ្នកណាដែលមិនកើតមានអារម្មណ៍ជាប់ចិត្តដោយសារតែសេចក្ដីស្រឡាញ់របស់ខ្ញុំ? វាដោយសារតែសេចក្ដីពុករលួយរបស់សាតាំង ទើបធ្វើឲ្យមនុស្សមិនអាចឈានដល់សភាពដែលខ្ញុំតម្រូវ។ សូម្បីតែបទដ្ឋានដ៏ទាបបំផុតដែលខ្ញុំតម្រូវ ក៏បង្កើតជាសេចក្ដីសង្ស័យក្នុងចំណោមមនុស្សផងដែរ កុំថាឡើយសព្វថ្ងៃនេះ (នៅក្នុងយុគនេះសាតាំងបង្កចលាចល និងជិះជាន់យ៉ាងវីវក់) ឬពេលដែលមនុស្សត្រូវបានសាតាំងជាន់ឈ្លីរហូតដល់ថ្នាក់រាងកាយរបស់ពួកគេប្រឡាក់ពេញដោយភាពស្មោកគ្រោកទាំងស្រុង។ តើមានពេលណាដែលខ្ញុំមិនកើតទុក្ខដោយសារការបរាជ័យរបស់មនុស្សក្នុងការបំពេញដួងព្រះហឫទ័យរបស់ខ្ញុំព្រោះតែភាពអសីលធម៌របស់ពួកគេ? តើវាអាចទៅរួចទេដែលខ្ញុំត្រូវអាណិតសាតាំង? តើវាអាចទៅរួចទេដែលខ្ញុំយល់ខុសនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ? នៅពេលមនុស្សមិនស្ដាប់បង្គាប់ខ្ញុំ ដួងព្រះហឫទ័យរបស់ខ្ញុំព្រះកន្សែងស្ងាត់ៗ នៅពេលពួកគេរឹងទទឹងនឹងខ្ញុំ ខ្ញុំវាយផ្ទាលពួកគេ នៅពេលពួកគេត្រូវបានខ្ញុំសង្គ្រោះ និងធ្វើឲ្យរស់ពីស្លាប់ឡើងវិញ ខ្ញុំចិញ្ចឹមពួកគេដោយយកចិត្តទុកដាក់បំផុត នៅពេលពួកគេចុះចូលនឹងខ្ញុំ ដួងព្រះហឫទ័យរបស់ខ្ញុំធូរស្បើយ ហើយខ្ញុំក៏ដឹងភ្លាមអំពីការផ្លាស់ប្ដូរយ៉ាងធំធេងនៅក្នុងស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ។ នៅពេលមនុស្សលើកសរសើរខ្ញុំ តើខ្ញុំអាចមិនរីករាយនឹងវាបានយ៉ាងដូចម្ដេច? នៅពេលពួកគេធ្វើបន្ទាល់ឲ្យខ្ញុំ និងត្រូវបានខ្ញុំទទួលយក តើខ្ញុំអាចមិនមានព្រះទ័យថាត្រូវបានលើកតម្កើងបានយ៉ាងដូចម្ដេច? តើវាអាចទៅរួចទេដែលសូម្បីតែទង្វើ និងការប្រព្រឹត្ដិរបស់មនុស្សក៏មិនត្រូវបានគ្រប់គ្រង និងផ្គត់ផ្គង់ដោយខ្ញុំដែរ? នៅពេលខ្ញុំមិនផ្ដល់ការណែនាំ មនុស្សនៅទំនេរឥតប្រយោជន៍ និងអសកម្ម លើសពីនេះទៅទៀត នៅក្រោយខ្នងខ្ញុំ ពួកគេចូលរួមក្នុងទង្វើថោកទាបដែល «គួរឲ្យស្ងើច» តែម្ដង។ តើអ្នកគិតថា សាច់ឈាមដែលអង្គខ្ញុំសណ្ឋិតនៅ មិនដឹងអ្វីសោះអំពីសកម្មភាពរបស់អ្នក អាកប្បកិរិយារបស់អ្នក និងពាក្យសម្ដីរបស់អ្នកឬ? ច្រើនឆ្នាំមកហើយដែលខ្ញុំបានស៊ូទ្រាំនឹងព្យុះភ្លៀង ដូច្នោះហើយខ្ញុំក៏បានជួបប្រទះភាពល្វីងជូរចត់នៃមនុស្សលោកផងដែរ ទោះយ៉ាងនេះក្ដី ដោយមានការឆ្លុះបញ្ចាំងកាន់តែជិតស្និទ្ធ គ្មានការរងទុក្ខណាមួយអាចធ្វើឲ្យភាពជាមនុស្សខាងសាច់ឈាមបាត់បង់ក្ដីសង្ឃឹមលើខ្ញុំឡើយ ហើយរឹតតែមិនអាចមានភាពផ្អែមល្ហែមណាមួយធ្វើឲ្យពួកមនុស្សខាងសាច់ឈាមទៅជាសោះអង្គើយ ខូចចិត្ត ឬបោះបង់ចោលខ្ញុំបានឡើយ។ តើសេចក្ដីស្រលាញ់របស់ពួកគេចំពោះខ្ញុំពិតជាត្រូវបានកំណត់ត្រឹមតែកង្វះការរងទុក្ខ ឬកង្វះភាពផ្អែមល្ហែមមែនទេ?

ដកស្រង់ពី «ជំពូកទី ៩» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៤០

សព្វថ្ងៃនេះ ចាប់តាំងពីពេលដែលខ្ញុំបានដឹកនាំអ្នករាល់គ្នារហូតមកដល់ចំណុចនេះ ខ្ញុំបានរៀបចំការសាកល្បង និងមានបំណងផ្ទាល់ខ្លួនរបស់ខ្ញុំ។ ប្រសិនបើខ្ញុំត្រូវប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនោះនៅថ្ងៃនេះ តើអ្នករាល់គ្នាពិតជានឹងអាចយល់ដឹងពីវាបានទេ? ខ្ញុំស្គាល់ច្បាស់ពីគំនិតក្នុងចិត្តរបស់មនុស្ស និងបំណងប្រាថ្នាក្នុងបេះដូងរបស់មនុស្ស៖ តើអ្នកណាទៅដែលមិនធ្លាប់ស្វែងរកផ្លូវចេញសម្រាប់ខ្លួនឯងនោះ? តើអ្នកណាទៅដែលមិនធ្លាប់គិតអំពីក្ដីសង្ឃឹមផ្ទាល់ខ្លួនរបស់ពួកគេនោះ? ប៉ុន្តែទោះបីជាមនុស្សមានបញ្ញាច្រើន និងភ្លឺថ្លាយ៉ាងណាក្ដី តើអ្នកណាទៅដែលអាចទស្សន៍ទាយបានថា បន្ទាប់ពីយុគសម័យនានាទៅ បច្ចុប្បន្ននេះនឹងប្រែទៅជាបែបនេះ? តើនេះពិតជាផ្លែផ្កាចេញពីការខិតខំដោយអត្តនោម័តិផ្ទាល់ខ្លួនរបស់អ្នកមែនទេ? តើនេះជារង្វាន់សម្រាប់ភាពឧស្សាហ៍មិនចេះនឿយហត់របស់អ្នកមែនទេ? តើនេះជាផ្ទាំងគំនូរដ៏ស្រស់ស្អាតដែលចិត្តរបស់អ្នកប្រមើលមើលមែនទេ? ប្រសិនបើខ្ញុំមិនបានណែនាំមនុស្សជាតិទាំងអស់ទេ តើអ្នកណាទៅដែលនឹងអាចបំបែកខ្លួនចេញពីការរៀបចំរបស់ខ្ញុំ ហើយរកឃើញផ្លូវចេញមួយផ្សេងទៀតបាន? តើវាជាការស្រមើស្រមៃ និងបំណងប្រាថ្នារបស់មនុស្សដែលនាំពួកគេមកដល់សព្វថ្ងៃនេះមែនទេ? មនុស្សជាច្រើនរស់នៅអស់មួយជីវិតដោយមិនបានបំពេញបំណងប្រាថ្នារបស់ខ្លួនឡើយ។ តើនេះពិតជាដោយសារតែកំហុសនៅក្នុងការគិតរបស់ពួកគេមែនទេ? ជីវិតរបស់មនុស្សជាច្រើនត្រូវបានបំពេញដោយសុភមង្គល និងការពេញចិត្តដែលមិននឹកស្មានដល់។ តើនេះពិតជាដោយសារតែពួកគេរំពឹងតិចពេកមែនទេ? តើក្នុងចំណោមមនុស្សជាតិទាំងមូល អ្នកណាទៅដែលមិនទទួលបានការថែទាំនៅក្នុងព្រះនេត្ររបស់ព្រះដ៏មានគ្រប់ចេស្ដានោះ? តើអ្នកណាទៅដែលមិនរស់នៅក្នុងការកំណត់ទុកជាមុនដោយព្រះដ៏មានគ្រប់ចេស្ដានោះ? តើការរស់ និងការស្លាប់របស់មនុស្ស កើតឡើងតាមជម្រើសផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? តើមនុស្សគ្រប់គ្រងវាសនាផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? មនុស្សជាច្រើនស្រែករកសេចក្ដីស្លាប់ តែវាស្ថិតនៅយ៉ាងឆ្ងាយពីពួកគេ។ មនុស្សជាច្រើនចង់រស់នៅក្លាយជាអ្នកខ្លាំង ហើយខ្លាចស្លាប់ តែវាមិនបានដល់ពួកគេសោះ ថ្ងៃមរណៈរបស់ពួកគេជិតមកដល់ហើយ ដែលនឹងទម្លាក់ពួកគេទៅក្នុងជង្ហុកធំនៃសេចក្ដីស្លាប់។ មនុស្សជាច្រើនសំលឹងមើលទៅលើមេឃ ហើយដកដង្ហើមធំវែងៗ។ មនុស្សជាច្រើនស្រែកទ្រហោយំខ្សឹកខ្សួលយ៉ាងខ្លាំង។ មនុស្សជាច្រើនធ្លាក់ចូលក្នុងទុក្ខវេទនា។ ហើយមនុស្សជាច្រើនក្លាយជាអ្នកទោសនៃសេចក្ដីល្បួង។ ថ្វីបើខ្ញុំមិនលេចមកដោយផ្ទាល់ដើម្បីឲ្យមនុស្សឃើញខ្ញុំច្បាស់ក៏ដោយ ក៏មានមនុស្សជាច្រើនភ័យមិនហ៊ានជួបមុខរបស់ខ្ញុំទេ ដោយខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹងវាយពួកគេស្លាប់ភ្លាមៗ ហើយខ្ញុំនឹងផ្ដាច់ជីវិតពួកគេ។ តើមនុស្សពិតជាស្គាល់ខ្ញុំមែន ឬក៏អត់ទេ? គ្មាននរណាម្នាក់អាចនិយាយបានច្បាស់នោះទេ។ តើមិនដូច្នេះទេឬ? អ្នករាល់គ្នាខ្លាចទាំងខ្ញុំ និងការវាយផ្ចាលរបស់ខ្ញុំ តែអ្នកក៏ងើបឈរ ហើយប្រឆាំងនឹងខ្ញុំដោយបើកចំហ ថែមទាំងទម្លាក់ការជំនុំជម្រះមកលើខ្ញុំវិញ។ តើករណីនេះមិនដូច្នេះទេឬ? មនុស្សទាំងនេះមិនដែលបានស្គាល់ខ្ញុំទេ ព្រោះពួកគេមិនដែលបានឃើញមុខខ្ញុំ ឬឮសំឡេងខ្ញុំឡើយ។ ដូច្នេះទោះបីជាខ្ញុំស្ថិតនៅក្នុងបេះដូងរបស់មនុស្សក៏ដោយ តើមាននរណាដែលនៅក្នុងបេះដូងរបស់ពួកគេមិនស្រពិចស្រពិល និងមិនច្របូកច្របល់អំពីខ្ញុំឬទេ? តើមាននរណាដែលនៅក្នុងបេះដូងរបស់ពួកគេស្គាល់ខ្ញុំច្បាស់ឥតខ្ចោះឬទេ? ខ្ញុំមិនចង់ឲ្យអស់អ្នកដែលជារាស្ត្ររបស់ខ្ញុំក៏មើលខ្ញុំទាំងស្រពេចស្រពិល និងងងឹតងងុលដូច្នេះដែរនោះទេ ដូច្នេះហើយទើបខ្ញុំចាប់ផ្ដើមធ្វើកិច្ចការដ៏អស្ចារ្យនេះ។

ខ្ញុំយាងចូលមកក្នុងចំណោមមនុស្សដោយស្ងាត់ៗ ហើយខ្ញុំចាកចេញយ៉ាងទន់ភ្លន់។ តើមានអ្នកណាធ្លាប់បានឃើញខ្ញុំទេ? តើព្រះអាទិត្យអាចមើលឃើញខ្ញុំដោយសារអណ្ដាតភ្លើងរបស់វាដែលកំពុងឆេះឬទេ? តើព្រះច័ន្ទអាចមើលឃើញខ្ញុំដោយសារភាពភ្លឺថ្លាច្បាស់របស់វាឬទេ? តើតារានិករអាចមើលឃើញខ្ញុំដោយសារពួកវាស្ថិតនៅលើមេឃឬទេ? ពេលខ្ញុំយាងមក មនុស្សមិនដឹងទេ ហើយអ្វីៗទាំងអស់នៅតែល្ងង់ខ្លៅ លុះដល់ពេលខ្ញុំចាកចេញទៅវិញ មនុស្សក៏នៅតែមិនដឹងដដែល។ តើអ្នកណាអាចធ្វើបន្ទាល់ពីខ្ញុំបាន? តើការលើកសរសើររបស់មនុស្សនៅលើផែនដីអាចធ្វើបានទេ? តើផ្កាលីលីដែលរីកក្នុងព្រៃអាចធ្វើបានទេ? តើបក្សាបក្សីដែលហោះហើរលើមេឃអាចធ្វើបានឬ? តើសត្វតោដែលកំពុងគ្រហឹមនៅលើភ្នំអាចធ្វើបានឬ? គ្មាននរណាម្នាក់អាចធ្វើបន្ទាល់ពីខ្ញុំបានពេញលេញឡើយ! គ្មាននរណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនេះបានឡើយ! ទោះបីជាពួកគេបានធ្វើកិច្ចការនេះមែនក៏ដោយ តើវានឹងមានឥទ្ធិពលអ្វីទៅ? មួយថ្ងៃៗ ខ្ញុំសង្កេតមើលរាល់សកម្មភាពរបស់មនុស្សជាច្រើន ហើយមួយថ្ងៃៗ ខ្ញុំស្ទង់មើលបេះដូង និងចិត្តរបស់មនុស្សជាច្រើន។ មិនធ្លាប់មាននរណាម្នាក់គេចផុតពីការជំនុំជម្រះរបស់ខ្ញុំឡើយ ហើយក៏មិនធ្លាប់មាននរណាម្នាក់ដកខ្លួនពួកគេចេញពីការពិតនៃការជំនុំជម្រះរបស់ខ្ញុំបានដែរ។ ខ្ញុំឈរពីលើមេឃ ហើយមើលពីចំងាយ៖ មនុស្សច្រើនរាប់មិនអស់ត្រូវបានខ្ញុំវាយស្លាប់ភ្លាមៗ តែទោះជាដូច្នេះក្ដី ក៏មានមនុស្សច្រើនរាប់មិនអស់ផងដែរដែលរស់នៅក្នុងសេចក្ដីមេត្តាករុណា និងក្ដីអាណិតស្រឡាញ់របស់ខ្ញុំ។ តើអ្នករាល់គ្នាមិនរស់នៅក្នុងលក្ខខណ្ឌបែបនេះដែរឬទេអី?

ដកស្រង់ពី «ជំពូកទី ១១» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៤១

នៅលើផែនដី ខ្ញុំគឺជាព្រះដ៏ជាក់ស្តែង ដែលស្ថិតនៅក្នុងចិត្តរបស់មនុស្ស។ នៅលើស្ថានសួគ៌ ខ្ញុំជាម្ចាស់ នៃសត្តនិករទាំងអស់។ ខ្ញុំបានឡើងភ្នំ និងឆ្លងទឹក ហើយខ្ញុំបានរសាត់អណ្តែតចេញចូលក្នុងចំណោមមនុស្ស។ តើនរណាហ៊ានប្រឆាំងជំទាស់ដោយចំហរ ជាមួយព្រះជាម្ចាស់ដ៏ជាក់ស្តែងនោះ? តើនរណាហ៊ានបំបែកចេញពីអំណាចអធិបតេយ្យនៃគ្រប់ទាំងព្រះចេស្តានោះ? ក្រៅពីមានការសង្ស័យ តើនរណាហ៊ានអះអាងថា ខ្ញុំនៅលើស្ថានសួគ៌នោះ? ជាងនេះទៅទៀត តើនរណាហ៊ានអះអាងថា ខ្ញុំពិតជានៅលើផែនដីនោះ? គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សទាំងអស់ មានសមត្ថភាពក្នុងការបញ្ជាក់ដោយលម្អិត ពីទីកន្លែងដែលខ្ញុំគង់នៅនោះទេ។ តើវានឹងអាចទៅជាបែបនោះទេ នៅពេលដែលខ្ញុំនៅលើស្ថានសួគ៌ ខ្ញុំជាព្រះជាម្ចាស់ដែលហួសពីវិស័យ ហើយនៅពេលដែលខ្ញុំនៅលើផែនដី ខ្ញុំជាព្រះដ៏ជាក់ស្តែងនោះ? ពិតណាស់ ខ្ញុំជាព្រះដ៏ជាក់ស្តែង ឬយ៉ាងណានោះ មិនអាចកំណត់តាមរយៈតួនាទីរបស់ខ្ញុំជាអ្នកគ្រប់គ្រងគ្រប់ទាំងសត្តនិករទាំងអស់ ឬដោយសារខ្ញុំមានបទពិសោធន៍ទទួលរងការឈឺចាប់នៅក្នុងពិភពមនុស្សនោះទេ តើអាចទេ? ប្រសិនបើដូចករណីនេះមែន តើមនុស្សនឹងដឹងពីសេចក្តីសង្ឃឹមទាំងអស់ទេឬ? ខ្ញុំនៅលើស្ថានសួគ៌ ប៉ុន្តែខ្ញុំក៏នៅលើផែនដីដែរ។ ខ្ញុំស្ថិតនៅក្នុងចំណោមវត្ថុនៃការបង្កើតជាច្រើន ហើយខ្ញុំក៏ស្ថិនៅក្នុងចំណោមប្រជាករផងដែរ។ មនុស្សអាចប៉ះពាល់ខ្ញុំជារៀងរាល់ថ្ងៃ។ ជាងនេះទៅទៀត ពួកគេអាចមើលឃើញខ្ញុំជារៀងរាល់ថ្ងៃផងដែរ។ យោងទៅលើការគិតរបស់មនុស្ស ពេលខ្លះខ្ញុំហាក់ដូចជាលាក់ខ្លួន ហើយពេលខ្លះខ្ញុំហាក់ដូចជាបង្ហាញខ្លួន។ ខ្ញុំហាក់ដូចជាមានវត្តមានពិតមែន ប៉ុន្តែខ្ញុំហាក់ដូចជាមិនមានវត្តមានផងដែរ។ នៅក្នុងខ្ញុំ មានអាថ៌កំបាំងដែលមនុស្សមិនអាចវាស់ស្ទង់បានទេ។ វាដូចជាមនុស្សទាំងអស់កំពុងតែសម្លឹងខ្ញុំតាមរយៈកែវពង្រីក ដើម្បីរុករកអាថ៌កំបាំងច្រើនទៀតនៅក្នុងខ្ញុំអ៊ីចឹង ដោយរំពឹងលុបបំបាត់អារម្មណ៍ដែលមិនសុខស្រួលនៅក្នុងចិត្តរបស់ពួកគេចេញ។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាពួកគេប្រើប្រាស់ម៉ាស៊ីនកាំរស្មី អ៊ិចក៏ដោយ ធ្វើដូចម្តេចទើបមនុស្សអាចបើកកកាយអាថ៌កំបាំងណាមួយ ដែលខ្ញុំមាននោះបាន?

ដោយសារលទ្ធផលនៃកិច្ចការរបស់ខ្ញុំ នៅពេលដែលរាស្ត្ររបស់ខ្ញុំត្រូវបានសរសើរតម្កើងជាមួយខ្ញុំ នោះជម្រករបស់នាគដ៏ធំមានសម្បុរក្រហមនឹងត្រូវបានរកឃើញ ភក់ល្បាប់ និងធូលីដីទាំងអស់នឹងត្រូវបានសម្អាតចេញ ហើយទឹកកខ្វក់ទាំងអស់ដែលបានប្រមូលផ្តុំជាច្រើនឆ្នាំ នឹងរីងស្ងួតដោយសារភ្លើងដែលកំពុងឆេះរបស់ខ្ញុំ ដោយលែងមានតទៅទៀតហើយ។ នៅពេលនោះ នាគដ៏ធំមានសម្បុរក្រហមនឹងស្លាប់នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ។ តើអ្នករាល់គ្នាពិតជាចង់ស្ថិតនៅក្រោមការថែរក្សាប្រកបដោយសេចក្តីស្រឡាញ់របស់ខ្ញុំ ដើម្បីមិនឲ្យនាគឆក់យកទៅឬទេ? តើអ្នករាល់គ្នាពិតជាស្អប់ផែនការបោកបញ្ឆោតរបស់វាមែនទេ? តើនរណាអាចនាំយកទីបន្ទាល់ដ៏រឹងមាំសម្រាប់ខ្ញុំបាន? ដើម្បីផលប្រយោជន៍នៃនាមរបស់ខ្ញុំ ដើម្បីផលប្រយោជន៍នៃវិញ្ញាណរបស់ខ្ញុំ និងដើម្បីផលប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូល តើនរណាអាចថ្វាយកម្លាំងទាំងអស់របស់ពួកគេបាន? បច្ចុប្បន្ននេះ នៅពេលដែលនគរព្រះនៅក្នុងពិភពមនុស្ស នោះជាពេលដែលខ្ញុំបានយាងមកជាមនុស្សក្នុងចំណោមមនុស្ស។ ប្រសិនបើមិនដូច្នោះទេ តើមាននរណាម្នាក់អាចប្រថុយដើរផ្សងព្រេងទៅក្នុងសមរភូមិប្រយុទ្ធជំនួសខ្ញុំ ដោយគ្មានការខ្លាចញញើតទៅ? នោះនគរព្រះអាចលេចរូបរាងឡើង នោះព្រះហឫទ័យរបស់ខ្ញុំអាចសប្បាយរីករាយ ហើយជាងនេះទៅទៀត នោះថ្ងៃរបស់ខ្ញុំអាចនឹងចូលមកដល់ នោះពេលវេលាអាចចូលមកដល់ នៅពេលដែលវត្ថុនៃការបង្កើតជាច្រើនបានកើតឡើងវិញ ហើយរីកលូតលាស់យ៉ាងសម្បូរហូរហៀរ នោះមនុស្សអាចត្រូវបានសង្គ្រោះពីសមុទ្រនៃការឈឺចាប់របស់ពួកគេ នោះថ្ងៃស្អែកអាចចូលមកដល់ ហើយវាអាចនឹងអស្ចារ្យ រីកសុះសាយ និងលូតលាស់។ ជាងនេះទៅទៀត ភាពរីករាយនៃអនាគតនឹងកន្លងផុតទៅ មនុស្សទាំងអស់ប្រឹងប្រែងយ៉ាងអស់ពីកម្លាំងរបស់ពួកគេ ដោយមិនចំណាយអ្វីក្នុងការលះបង់ខ្លួនដើម្បីខ្ញុំនោះទេ។ តើនេះមិនមែនជាសញ្ញាដែលបង្ហាញថា ជ័យជំនេះ គឺជារបស់ខ្ញុំរួចទៅហើយទេឬអី? តើវាមិនមែនជាសញ្ញាសម្គាល់នៃការបញ្ចប់ផែនការរបស់ខ្ញុំទេឬអី?

កាលណាមានវត្តមានមនុស្សនៅថ្ងៃចុងក្រោយកាន់តែច្រើន នោះពួកគេនឹងមានអារម្មណ៍កាន់តែច្រើនអំពីភាពទទេស្អាតនៃពិភពលោក ហើយពួកគេនឹងមានភាពក្លាហានកាន់តែតិចដើម្បីរស់នៅ។ ដោយសារហេតុផលនេះ មនុស្សជាច្រើនរាប់មិនអស់បានស្លាប់ដោយខកចិត្ត មនុស្សជាច្រើនទៀតបានខកចិត្តចំពោះបំណងប្រាថ្នារបស់ពួកគេ ហើយមនុស្សជាច្រើនទៀតធ្វើឲ្យខ្លួនឯងឈឺចាប់ ដោយត្រូវបានប្រើប្រាស់ដោយដៃរបស់ សាតាំង។ ខ្ញុំបានជួយសង្គ្រោះមនុស្សច្រើនណាស់ ហើយបានជួយឧបត្ថម្ភគាំទ្រពួកគេជាច្រើន ហើយជារឿយៗ នៅពេលដែលមនុស្សបានបាត់បង់ពន្លឺ នោះខ្ញុំបានទាញពួកគេត្រឡប់មកកាន់ទីកន្លែងនៃពន្លឺវិញ ទើបពួកគេអាចស្គាល់ខ្ញុំនៅក្នុងពន្លឺ ហើយរីករាយដោយសារខ្ញុំ នៅក្នុងសេចក្តីសុខ។ ដោយសារតែការមកដល់នៃពន្លឺរបស់ខ្ញុំ នោះក្តីស្រឡាញ់រីកលូតលាស់នៅក្នុងចិត្តរបស់មនុស្ស ដែលរស់នៅក្នុងនគររបស់ខ្ញុំ ដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់សម្រាប់ឲ្យមនុស្សស្រឡាញ់—គឺជាព្រះជាម្ចាស់ដែលមនុស្សតោងជាប់ដោយការស្រឡាញ់—ហើយពួកគេពេញទៅដោយការចាប់អារម្មណ៍នៃសណ្ឋានរបស់ខ្ញុំជានិច្ច។ ទោះបីជាយ៉ាងណា នៅពេលគ្រប់យ៉ាងត្រូវបានមានបន្ទូល និងបានធ្វើរួចរាល់ នោះគ្មាននរណាម្នាក់យល់ថា តើនេះជាកិច្ចការរបស់វិញ្ញាណ ឬជាតួនាទីរបស់សាច់ឈាមនោះទេ។ មនុស្សនឹងប្រើពេលអស់មួយជីវិត គ្រាន់តែដើម្បីមានបទពិសោធន៍ពីរឿងមួយនេះឲ្យលម្អិតនោះ។ នៅក្នុងជម្រៅចិត្តខាងក្នុងរបស់ពួកគេ មនុស្សមិនដែលស្អប់ខ្ញុំនោះឡើយ ផ្ទុយទៅវិញ ពួកគេតោងខ្ញុំជាប់នៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ព្រះបញ្ញាញាណរបស់ខ្ញុំ ធ្វើអោយពួកគេមានការស្ងើចសរសើរ ភាពអស្ចារ្យដែលខ្ញុំធ្វើចំណីចក្ខុសម្រាប់ភ្នែករបស់ពួកគេ ហើយព្រះបន្ទូលរបស់ខ្ញុំធ្វើឲ្យពួកគេស្ទាក់ស្ទើរក្នុងចិត្ត ប៉ុន្តែពួកគេស្រឡាញ់ព្រះបន្ទូលនោះយ៉ាងខ្លាំង។ ការពិតរបស់ខ្ញុំ ធ្វើឲ្យមនុស្សវង្វេង ធ្វើឲ្យមនុស្សសង្ស័យ និងធ្វើឲ្យមនុស្សស្មុគស្មាញ ប៉ុន្តែពួកគេទទួលព្រះបន្ទូលនោះដោយស្ម័គ្រចិត្ត។ តើនេះមិនមែនជារង្វាស់ រង្វាល់ជាក់លាក់របស់មនុស្ស ដូចអ្វីដែលពួកគេមានពិតទេឬ?

ដកស្រង់ពី «ជំពូកទី ១៥» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៤២

១. មនុស្សលោកមិនគួរតម្កើងខ្លួន​ឯងឡើយ ហើយក៏មិនត្រូវលើកសរសើរខ្លួនឯងដែរ។ គឺត្រូវតែថ្វាយបង្គំ និងលើកតម្កើងព្រះជាម្ចាស់វិញ។

២. ចូរធ្វើគ្រប់យ៉ាងដើម្បីផ្ដល់ជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍នៃកិច្ចការរបស់ទ្រង់ឡើយ។ ចូរការពារព្រះនាម ការពារទីបន្ទាល់ និងកិច្ចការរបស់ព្រះជាម្ចាស់។

៣. មាសប្រាក់ សម្ភារៈប្រើប្រាស់ និង ទ្រព្យសម្បត្ដិនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាតង្វាយដែលមនុស្សគួរថ្វាយ។ តង្វាយទាំងនេះ អាចនឹងមិនមែនសម្រាប់ឲ្យនរណាផ្សេង ក្រៅតែពីបូជាចារ្យ និងព្រះជាម្ចាស់ឡើយ ដ្បិតតង្វាយរបស់មនុស្ស គឺសម្រាប់ឲ្យព្រះជាម្ចាស់សប្បាយព្រះទ័យ។ ព្រះជាម្ចាស់រំលែកតង្វាយទាំងនេះ ឲ្យតែបូជាចារ្យប៉ុណ្ណោះ គ្មាននរណាម្នាក់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ឬមានសិទ្ធិទទួល យកចំណែកណាមួយពីតង្វាយនេះឡើយ។ តង្វាយទាំងអស់របស់មនុស្ស (រាប់បញ្ចូលទាំងលុយ និងសម្ភារៈដែលអាចប្រើប្រាស់បានផង) ត្រូវថ្វាយទៅព្រះជាម្ចាស់ មិនមែនឲ្យទៅមនុស្សឡើយ ដូចនេះ មនុស្សមិនអាចយករបស់ទាំងអស់នេះបានឡើយ ប្រសិនបើមនុស្សយករបស់ទាំងនេះ នោះមានន័យថា គេបានលួចយកតង្វាយហើយ។ ជនណាដែលប្រព្រឹត្ដទង្វើបែបនេះគឺដូចយូដាសហើយ ក្រៅពីជាជនក្បត់ យូដាសក៏បានយកលុយនៅក្នុងថង់តង្វាយមកប្រើប្រាស់សម្រាប់ខ្លួនឯងដែរ។

៤. មនុស្សមាននិស្ស័យខូចអាក្រក់ ហើយលើសពីនេះ គេពោរពេញដោយអារម្មណ៍រវើរវាយផង។ ដូចនេះ នៅពេលបម្រើព្រះ គឺត្រូវហាមដាច់ខាត មិនត្រូវមាន សាមាជិកភេទផ្ទុយគ្នា ធ្វើការជាមួយគ្នាតែពីរនាក ឡើយ។ បើរកឃើញថា មានបុគ្គលណា ប្រព្រឹត្ដបែបនេះ នោះត្រូវបណ្ដេញចេញ ដោយគ្មានការ លើកលែងឡើយ។ ​

៥. មិនត្រូវកាត់ទោសជំនួសព្រះជាម្ចាស់ឡើយ ហើយ ក៏មិនត្រូវពិភាក្សាពីបញ្ហានានាទាក់ទងនឹងព្រះជាម្ចាស់ដែរ។ ចូរធ្វើតាមអ្វី ដែល មនុស្សគួរធ្វើ ហើយ ហើយក៏មិនត្រូវឈានហួសព្រំដែន ឬរំលង ដែនកំណត់ឡើយ។ ចូរប្រយ័ត្ន អណ្ដាតរបស់អ្នក ហើយរក្សា កន្លែងដែលអ្នកឈានជើងចូល ដើម្បីចៀសវាងធ្វើអ្វីដែល របស់ព្រះជាម្ចាស់។

៦. ចូរប្រព្រឹត្ដអ្វីដែលមនុស្សគួរធ្វើ ព្រមទាំងអនុវត្ត កាតព្វកិច្ចរបស់ខ្លួន និងបំពេញទំនួលខុស ត្រូវរបស់អ្នក ហើយប្រកាន់ខ្ជាប់នូវ ភារកិច្ចរបស់ខ្លួនផង។ ដោយព្រោះអ្នកជឿលើព្រះ ជាម្ចាស់ អ្នកគួរចូលរួមចំណែកក្នុងកិច្ចការរបស់ទ្រង់ ប្រសិនបើអ្នកមិនចូលរួមចំណែកទេ នោះអ្នកក៏មិន សាកសមនឹងចូលរួមបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនសាកសម នឹងរស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ។

៧. ចំពោះកិច្ចការ និងបញ្ហារបស់ក្រុមជំនុំវិញ ក្រៅការស្ដាប់បង្គាប់ព្រះជាម្ចាស់ ចូរធ្វើតាមដំបូន្មាន របស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើប្រាស់ ក្នុងគ្រប់កិច្ចការទាំងអស់។ សូម្បី តែការបំពានបន្ដិចបន្ទួច ក៏មិនអាចទទួលយកបានដែរ​។ ចូររក្សាការអនុវត្តតាមឲ្យបានដាច់ខាត ហើយមិនត្រូវវិភាគរកត្រូវ ឬខុសឡើយ ដ្បិតអ្វីដែលត្រូវ ឬខុសនោះ វាមិនពាក់ពាន់នឹងអ្នក ឡើយ។ អ្នកត្រូវខ្វល់ខ្វាយពីខ្លួនឯង គឺមានតែការ ស្ដាប់បង្គាប់ទាំងស្រុងប៉ុណ្ណោះ។

៨. មនុស្សដែលជឿលើព្រះជាម្ចាស់ គួរតែស្ដាប់ បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់។ មិនត្រូវលើក តម្កើង ឬស្ងើចសរសើរបុគ្គលណាម្នាក់ឡើយ មិនត្រូវចាត់ទុកព្រះជាទីមួយ ទុកមនុស្សដែលខ្លួនស្ងើច សរសើរជាទីពីរ ហើយចាត់ទុកខ្លួនឯងជាទីបីឡើយ។ ដួងចិត្ដរបស់អ្នកមិនត្រូវមាននរណាផ្សេងទៀតឡើយ ហើយអ្នកមិនត្រូវចាត់ទុកនរណាផ្សេងទៀត ជាពិសេសមនុស្សដែលអ្នកគោរពអោយតម្លៃ ធៀបនឹង ព្រះជាម្ចាស់ ឬទុកស្មើនឹងព្រះអង្គឡើយ។ ចំណុចនេះ ព្រះជាម្ចាស់មិនអាចទទួលយកបានឡើយ។​

៩. ចូររក្សាគំនិតរបស់អ្នក ឲ្យនៅជាប់នឹងកិច្ចការ របស់ក្រុមជំនុំ។ ត្រូវយកគំនិតដែលគិតពីសាច់ឈាមខ្លួនអ្នកផ្ទាល់ ទុកដោយឡែក ត្រូវចេះសម្រេចចិត្ដចំពោះបញ្ហាគ្រួសារ ដោយថ្វាយខ្លួន ទាំងស្រុងចំពោះកិច្ចការបស់ព្រះជាម្ចាស់ ហើយត្រូវទុកកិច្ចការរបស់ព្រះជាម្ចាស់ជាទីមួយ រួចទុកជីវិតរស់នៅ របស់ខ្លួនជាទីពីរ។ នេះគឺជារបស់ពួកបរិសុទ្ធ។

១០. មិនត្រូវបង្ខំសាច់ញាតិរបស់អ្នក (កូនៗរបស់អ្នក ស្វាមី ឬភរិយា, បងប្អូនប្រុសស្រី ឬឪពុកម្ដាយ និង ញាតិផ្សេងៗទៀត) ដែលមិនទាន់ជឿ ឲ្យទៅចូលរួម ក្រុមជំនុំឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនខ្វះសមាជិកឡើយ ហើយមិនចាំបាច់បង្កើនចំនួនមនុស្ស ដោយឡើយ។ មិនត្រូវនាំអស់អ្នកដែលមិនបានជឿដោយចិត្ដរីករាយ ឲ្យទៅក្រុមជំនុំឡើយ។ បញ្ញត្តិនេះគឺ សម្រាប់មនុស្សទាំងអស់។ អ្នករាល់គ្នាគួរតែត្រួតពិនិត្យ តាមដាន និង រំឮកគ្នាទៅវិញទៅមកអំពីបញ្ហានេះ គ្មាននរណាម្នាក់ អាចបំពានច្បាប់នេះឡើយ។ សូម្បីតែពេលដែលសាច់ ញាតិណាដែលមិនទាន់មានជំនឿ រួចចូលក្នុងក្រុមជំនុំ ដោយស្ទាក់ស្ទើ នោះពួកគេមិនត្រូវទទួលបានសៀវភៅ ឬឈ្មោះថ្មីឡើយ ដ្បិតពួកគេមិនទាន់ជាមនុស្សនៅក្នុង ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយត្រូវហាម ឃាត់ពួកគេមិនឲ្យចូលក្រុមជំនុំ ដោយប្រើប្រាសគ្រប់ មធ្យោបាយដែលចាំបាច់។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ចំពោះក្រុមជំនុំដោយសារតែការលុកលុយរបស់វិញ្ញាណអាក្រក់ នោះខ្លួនអ្នកផ្ទាល់ក៏នឹង ត្រូវបណ្ដេញចេញ ឬនឹងត្រូវទទួលបានកំហិតរឹតបន្តឹង សរុបមក គ្រប់គ្នាមានទំនួលខុសត្រូវចំពោះបញ្ហានេះ ដូចនេះ អ្នកមិនត្រូវធ្វេសប្រហែស និងមិនត្រូវយករួចខ្លួននោះ ឡើយ។​

ពី «បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៤៣

មនុស្សត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចជាច្រើន ដែលពួកគេគួរតែបំពេញ។ នេះហើយជាអ្វីដែលមនុស្សគួរតែប្រកាន់ខ្ជាប់ ហើយនេះក៏ជាអ្វីដែលពួកគេត្រូវតែប្រតិបត្តិដែរ។ ចូរអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើអ្វីដែលព្រះវិញ្ញាណបរិសុទ្ធត្រូវតែធ្វើ មនុស្សមិនអាចជួយអ្វីបានឡើយនៅក្នុងរឿងនេះ។ មនុស្សគួរប្រកាន់ខ្ជាប់នូវអ្វីដែលមនុស្សគួរតែធ្វើ ដោយមិនជាប់ពាក់ព័ន្ធនឹងព្រះវិញ្ញាណបរិសុទ្ធ។ វាគ្មានអ្វីក្រៅពីអ្វីដែលគួរតែត្រូវបានធ្វើដោយមនុស្សនោះទេ ហើយវាក៏គួរតែត្រូវបានប្រកាន់ខ្ជាប់ជាក្រឹត្យវិន័យ ដូចទៅនឹងការធ្វើតាមច្បាប់នៅក្នុងគម្ពីរសញ្ញាចាស់ដែរ។ ទោះបីជាឥឡូវនេះមិនមែនជាយុគសម័យនៃក្រឹត្យវិន័យក្ដី ក៏នៅតែមានព្រះបន្ទូលជាច្រើន ដែលគួរតែត្រូវបានប្រកាន់ខ្ជាប់ ដូចទៅនឹងព្រះបន្ទូលដែលបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ។ ព្រះបន្ទូលទាំងនេះ មិនត្រូវបានអនុវត្ត ដោយគ្រាន់តែពឹងអាងលើការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះបន្ទូលទាំងនេះគឺជាអ្វីដែលមនុស្សគួរតែប្រកាន់ខ្ជាប់។ ឧទាហរណ៍ អ្នកមិនត្រូវរិះគន់កិច្ចការរបស់ព្រះដ៏ជាក់ស្ដែងឡើយ។ អ្នកមិនត្រូវប្រឆាំងទាស់នឹងមនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់បញ្ជាក់ឡើយ។ នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ អ្នកត្រូវស្គាល់ឋានៈរបស់ខ្លួន ហើយមិនត្រូវអសីលធម៌ឡើយ។ អ្នកគួរតែចេះប្រមាណខ្លួនក្នុងការនិយាយស្តី ហើយពាក្យសម្ដី និងសកម្មភាពរបស់អ្នក ត្រូវតែធ្វើទៅតាមរបៀបរៀបចំរបស់មនុស្ស ដែលត្រូវបានធ្វើបន្ទាល់ដោយព្រះជាម្ចាស់។ អ្នកគួរតែគោរពទីបន្ទាល់នៃព្រះជាម្ចាស់។ អ្នកមិនត្រូវធ្វើជាមិនដឹងមិនឮចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ហើយនិងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ឡើយ។ អ្នកមិនត្រូវធ្វើត្រាប់តាមសំឡេង និងគោលបំណងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។ នៅខាងក្រៅ អ្នកមិនត្រូវធ្វើអ្វីដែលប្រឆាំងទាស់ត្រង់ៗ នឹងមនុស្សដែលត្រូវបានធ្វើបន្ទាល់ដោយព្រះជាម្ចាស់ឡើយ។ល។ ទាំងនេះជាអ្វីដែលមនុស្សម្នាក់ៗគួរតែប្រកាន់ខ្ជាប់។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បញ្ជាក់ពីក្បួនច្បាប់ជាច្រើន ដែលស្រដៀងនឹងក្រឹត្យវិន័យ ហើយត្រូវតែប្រកាន់ខ្ជាប់ដោយមនុស្ស។ តាមរយៈការនេះ ទ្រង់ដាក់កំហិតដែននិស្ស័យរបស់មនុស្ស និងរកឃើញពីភាពស្មោះត្រង់របស់គេ។ ឧទាហរណ៍ ចូរពិចារណាព្រះបន្ទូលដែលថា៖ «ចូរគោរពប្រណិប័តន៍ដល់ឪពុកម្ដាយរបស់ឯង» នៅក្នុងសម័យគម្ពីរសញ្ញាចាស់។ ព្រះបន្ទូលទាំងនេះ មិនបានយកមកអនុវត្តនៅសព្វថ្ងៃនេះទេ កាលពីពេលនោះ គេគ្រាន់តែដាក់កំហិតដែននិស្ស័យខាងក្រៅរបស់មនុស្សមួយចំនួនដែលត្រូវបានប្រើ ដើម្បីបង្ហាញសេចក្ដីស្មោះត្រង់នៃជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ និងក៏ជាសញ្ញាសម្គាល់មួយរបស់អស់អ្នកដែលបានជឿលើព្រះដែរ។ ទោះបីជាឥឡូវនេះជាយុគសម័យនៃនគរព្រះក៏ដោយ ក៏នៅតែមានក្រឹក្យវិន័យជាច្រើន ដែលមនុស្សត្រូវតែកាន់តាមដែរ។ ក្រឹត្យវិន័យពីអតីតកាល មិនត្រូវបានយកមកអនុវត្តនោះទេ ហើយសព្វថ្ងៃនេះ មានការអនុវត្តសមស្របជាច្រើនថែមទៀតសម្រាប់ឲ្យមនុស្សប្រតិបត្តិ និងជាការចាំបាច់។ ក្រឹត្យវិន័យទាំងនេះ មិនទាក់ទងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយត្រូវតែត្រូវបានអនុវត្តដោយមនុស្ស។

នៅក្នុងយុគសម័យនៃព្រះគុណ ការអនុវត្តជាច្រើននៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ត្រូវបានគេបោះបង់ចោល ដោយសារតែក្រឹត្យវិន័យទាំងនេះគ្មានប្រសិទ្ធភាព ជាពិសេសសម្រាប់កិច្ចការនៅពេលនោះ។ ក្រោយពីក្រឹត្យវិន័យទាំងនេះត្រូវបានបោះបង់ចោល ការអនុវត្តជាច្រើនត្រូវបានដាក់ចេញដែលសមស្របនៅសម័យនោះ ហើយបានក្លាយជាក្រឹត្យវិន័យជាច្រើននៅសព្វថ្ងៃនេះ។ នៅពេលដែលព្រះជាម្ចាស់នៃបច្ចុប្បន្នកាលបានយាងមក ក្រឹត្យវិន័យទាំងនេះត្រូវបានចែកចាយ ហើយវាលែងត្រូវបានតម្រូវឱ្យកាន់តាមទៀតហើយ រីឯការអនុវត្តជាច្រើនត្រូវបានដាក់ចេញដែលសមស្របសម្រាប់កិច្ចការនៅសព្វថ្ងៃនេះ។ សព្វថ្ងៃនេះ ការអនុវត្តទាំងនេះមិនមែនជាក្រឹត្យវិន័យទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីសម្រេចឲ្យបានប្រសិទ្ធភាព។ ការអនុវត្តទាំងនេះសមស្របសម្រាប់ថ្ងៃនេះ ហើយថ្ងៃស្អែក ប្រហែលពួកវានឹងក្លាយជាក្រឹត្យវិន័យ។ សរុបសេចក្ដីមក អ្នកគួរតែប្រកាន់ខ្ជាប់នូវអ្វីដែលជាផ្លែផ្កាសម្រាប់កិច្ចការនៅថ្ងៃនេះ។ កុំយកចិត្តទុកដាក់នឹងថ្ងៃស្អែក៖ អ្វីដែលត្រូវបានធ្វើនៅថ្ងៃនេះ គឺសម្រាប់ជាប្រយោជន៍នៅថ្ងៃនេះ។ ប្រហែលជានៅពេលដែលថ្ងៃស្អែកមកដល់ នឹងមានការអនុវត្តប្រសើរជាងមុន ដែលអ្នកនឹងត្រូវបានតម្រូវឱ្យអនុវត្តតាម ប៉ុន្តែ កុំយកចិត្តទុកដាក់នឹងការនោះខ្លាំងពេក។ ផ្ទុយទៅវិញ ត្រូវប្រកាន់ខ្ជាប់នូវអ្វីដែលគួរតែត្រូវបានកាន់តាមនៅថ្ងៃនេះ ដើម្បីចៀសវាងការប្រឆាំងទាស់នឹងព្រះជាម្ចាស់។ សព្វថ្ងៃនេះ គ្មានអ្វីដែលសំខាន់សម្រាប់មនុស្សប្រកាន់ខ្ជាប់ជាងអ្វីដូចតទៅនេះឡើយ៖ អ្នកដាច់ខាតមិនត្រូវព្យាយាមបញ្ចើចព្រះ ដែលឈរនៅនឹងភ្នែកអ្នក ឬបិទបាំងអ្វីពីទ្រង់ឡើយ។ អ្នកមិនត្រូវពោលពាក្យស្មោកគ្រោក ឬនិយាយក្រអឺតក្រទមនៅចំពោះព្រះជាម្ចាស់ដែលនៅពីមុខអ្នកឡើយ។ អ្នកមិនត្រូវបោកបញ្ឆោតព្រះជាម្ចាស់ ដែលនៅពីមុខភ្នែករបស់អ្នក ដោយពាក្យសម្ដីផ្អែមល្ហែម និងដោយសម្ដីត្រឹមត្រូវ ដើម្បីទទួលបានការជឿទុកចិត្តពីទ្រង់ឡើយ។ អ្នកមិនត្រូវប្រព្រឹត្ត ដោយគ្មានការគោរពកោតខ្លាចនៅ ចំពោះព្រះជាម្ចាស់ឡើយ។ អ្នកត្រូវតែស្ដាប់បង្គាប់តាមសេចក្ដីទាំងអស់ ដែលព្រះជាម្ចាស់មានបន្ទូលចេញពីព្រះឱស្ឋរបស់ទ្រង់ ហើយមិនត្រូវរឹងទទឹង ប្រឆាំងទាស់ ឬប្រកែកតវ៉ានឹងព្រះបន្ទូលរបស់ទ្រង់ឡើយ។ អ្នកមិនត្រូវបកស្រាយព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលចេញពីព្រះឱស្ឋរបស់ទ្រង់ តាមដែលអ្នកឃើញថាសមនោះឡើយ។ អ្នកគួរតែការពារអណ្ដាតរបស់អ្នក ដើម្បីចៀសវាងកុំឱ្យវាធ្វើឱ្យអ្នកធ្លាក់ខ្លួនក្លាយជាចំណីឧបាយកលបោកបញ្ឆោតរបស់ពួកកំណាច។ អ្នកគួរតែការពារជំហានរបស់អ្នក ដើម្បីចៀសវាងការបំពាន ដែនកំណត់ដែលព្រះជាម្ចាស់បានកំណត់ឱ្យអ្នក។ ប្រសិនបើអ្នកបំពាន វានឹងបណ្តាលឱ្យអ្នកឈរនៅទីតាំងរបស់ព្រះជាម្ចាស់ និងនិយាយពាក្យសម្ដីក្រអឺតក្រទម និងអួតបំប៉ោង ដូច្នេះ អ្នកនឹងក្លាយជាទីសម្អប់របស់ព្រះជាម្ចាស់។ អ្នកមិនត្រូវផ្សាយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ដោយធ្វេសប្រហែសឡើយ ក្រែងអ្នកដទៃសើចចំអកមើលងាយអ្នក ហើយពួកអារក្សធ្វើឱ្យអ្នកទៅជាល្ងីល្ងើ។ អ្នកត្រូវស្ដាប់បង្គាប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់នៃបច្ចុប្បន្នកាល។ បើទោះបីជាអ្នកមិនយល់ពីវាក៏ដោយ ក៏អ្នកមិនត្រូវរិះគន់លើវាដែរ អ្វីដែលអ្នកអាចធ្វើបាន គឺគ្មានអ្វីក្រៅតែពីការស្វែងរក និងការប្រកបគ្នាប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចបំពានកន្លែងដើមរបស់ព្រះជាម្ចាស់បានឡើយ។ អ្នកមិនអាចធ្វើអ្វីបាន ក្រៅតែពីបម្រើព្រះជាម្ចាស់នៃបច្ចុប្បន្នកាលក្នុងឋានៈជាមនុស្សទេ។ អ្នកមិនអាចបង្រៀនព្រះជាម្ចាស់នៃបច្ចុប្បន្នកាល ក្នុងឋានៈជាមនុស្សបានទេ ព្រោះការដែលធ្វើដូច្នេះត្រូវបានហៅថា មានកំហុស។ គ្មាននរណាម្នាក់អាចឈរជំនួសមនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឡើយ អ្នកឈរក្នុងនាមជាមនុស្សទាំងខាងពាក្យសម្ដី ការប្រព្រឹត្ត និងគំនិតដ៏ជ្រាលជ្រៅបំផុតរបស់អ្នក។ ត្រូវគោរពតាមការនេះ ព្រោះវាជាទំនួសខុសត្រូវរបស់មនុស្ស ហើយគ្មាននរណាម្នាក់អាចកែប្រែវាដោយប៉ុនប៉ងរំលោភបំពានលើបញ្ញត្តិរដ្ឋបាលបានឡើយ។ ចំណុចនេះគួរតែត្រូវបានចងចាំដោយមនុស្សគ្រប់គ្នា។

ដកស្រង់ពី «ក្រឹត្យវិន័យនៅក្នុងយុគសម័យថ្មី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៤៤

មានសេចក្ដីជាច្រើនដែលខ្ញុំរំពឹងឲ្យអ្នករាល់គ្នាសម្រេចឲ្យបាន តែមិនមែនគ្រប់សកម្មភាពទាំងអស់របស់អ្នករាល់គ្នា មិនមែនគ្រប់យ៉ាងទាំងអស់ក្នុងជីវិតអ្នករាល់គ្នា សុទ្ធតែអាចសម្រេចនូវអ្វីដែលខ្ញុំបង្គាប់ពីអ្នករាល់គ្នាឡើយ ហេតុនេះ ខ្ញុំក៏គ្មានជម្រើសដែរ ក្រៅតែពីមានបន្ទូលឲ្យចំចំណុច ហើយពន្យល់ប្រាប់អ្នករាល់គ្នាពីបំណងព្រះហ​​ឫទ័យរបស់ខ្ញុំ។ ដោយយល់ថា ញាណយល់ដឹងរបស់អ្នករាល់គ្នាខ្សោយ ចំណែកការដឹងគុណរបស់អ្នករាល់គ្នាក៏ខ្សោយ អ្នករាល់គ្នាក៏ស្ទើរតែមិនដឹងអ្វីសោះអំពីនិស្ស័យ និងលក្ខណៈសំខាន់​របស់ខ្ញុំ ហេតុនេះ ខ្ញុំត្រូវតែប្រញាប់មាន​បន្ទូល​ប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ។ ទោះបីជាពីមុនមក អ្នករាល់គ្នាធ្លាប់យល់ដឹងយ៉ាងណា ទោះបីជាអ្នករាល់គ្នាមិនចង់យល់ដឹងពីរឿងទាំងអស់នេះ ក៏ខ្ញុំនៅតែត្រូវពន្យល់ប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាយ៉ាងពិស្ដារដែរ។ រឿងទាំងនេះក៏មិនមែនជារឿងប្លែកទាំងស្រុងដល់អ្នករាល់គ្នាដែរ ប៉ុន្តែអ្នករាល់គ្នាខ្វះការយល់ដឹងច្រើន ខ្វះការ​យល់​ច្បាស់ច្រើន ទាក់ទងនឹងអត្ថន័យដែលមាននៅក្នុងសេចក្ដីទាំងនេះ។ មនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា មានត្រឹមការយល់ដឹងស្រពេចស្រពិល ហើយជាការយល់ដឹងត្រឹមមួយផ្នែក និងមិន​ពេញលេញទាល់តែសោះ។ ដើម្បីជួយឲ្យអ្នករាល់គ្នាអនុវត្តសេចក្ដីពិតបានកាន់តែប្រសើរ គឺអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំបានកាន់តែប្រសើរ ខ្ញុំព្រះ​តម្រិះ​ឃើញ​ថា សេចក្ដីទាំងនេះ គឺជារឿងសំខាន់បំផុតដែលអ្នករាល់គ្នាត្រូវដឹង។ ពុំនោះទេ សេច​ក្ដី​ជំនឿរបស់អ្នករាល់គ្នាគឺនៅតែស្រពេចស្រពិល ពុតត្បុត និងពោរពេញទៅដោយអន្ទាក់នៃសាសនា។ ប្រសិនបើអ្នករាល់គ្នាមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ នោះអ្នកមិនអាចធ្វើកិច្ចការដែលអ្នកគួរធ្វើថ្វាយទ្រង់បានឡើយ។ ប្រសិនបើអ្នករាល់គ្នាមិនស្គាល់លក្ខណៈសំខាន់​របស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាមិនអាចគោរពប្រណិបតន៍ និងកោតខ្លាចទ្រង់បានឡើយ ផ្ទុយទៅវិញ គឺមានតែទង្វើធ្វើឲ្យតែបានរួចពីដៃដោយគ្មានការប្រុងប្រយ័ត្ន និងការកុហកបោកប្រាស់តែប៉ុណ្ណោះ ហើយលើសពីនេះ គឺមានតែការប្រមាថដែលគ្មានអ្វីអាចទូន្មានបាន។ ថ្វីបើការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ ហើយការស្គាល់លក្ខណៈសំខាន់​របស់ព្រះជាម្ចាស់ ក៏មិនអាចមើលរំលងបានមែន ក៏គ្មាននរណាម្នាក់បានពិនិត្យពិច័យ ឬក៏ជជីកវែកញែកសេចក្ដីទាំងនេះ ឲ្យបានហ្មត់ចត់នោះដែរ។ អ្នករាល់គ្នាបានច្រានចោលបញ្ញត្តិគ្រប់គ្រងនានាដែលខ្ញុំបានដាក់ចេញ យ៉ាងច្បាស់ណាស់។ ប្រសិនបើអ្នករាល់គ្នាមិនយល់អំពី​និស្ស័យ​​របស់ព្រះជាម្ចាស់ នោះអ្នកក៏ងាយនឹងប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ទ្រង់ដែរ។ ការប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ព្រះជា​ម្ចាស់ គឺដូចគ្នានឹងការជម្រុញ​ឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ ទ្រង់មានសេចក្ដីក្រោធ ហើយក្នុងករណីនេះ ផលចុងក្រោយនៃទង្វើរបស់អ្នក គឺការបំពានបញ្ញត្តិគ្រប់គ្រងនោះហើយ។ ពេលនេះ អ្នកគប្បីទទួលស្គាល់ហើយថា កាលណាអ្នកស្គាល់លក្ខណៈសំខាន់​របស់ព្រះជាម្ចាស់ នោះអ្នកក៏អាចយល់អំពីនិស្ស័យរបស់ទ្រង់បានដែរ ហើយកាលណាអ្នកយល់អំពីនិស្ស័យរបស់ទ្រង់ នោះអ្នកក៏នឹងបានយល់អំពីបញ្ញត្តិគ្រប់គ្រងនោះដែរ។ មិនចាំបាច់និយាយច្រើនទេ ខ្លឹមសារភាគច្រើននៅក្នុងបញ្ញត្តិគ្រប់គ្រងនោះ សុទ្ធតែនិយាយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនមែនគ្រប់និស្ស័យទាំងអស់របស់ទ្រង់ សុទ្ធតែមាននៅក្នុងបញ្ញត្តិគ្រប់គ្រងនោះទេ ហើយអំណេះតទៅ អ្នករាល់គ្នាត្រូវបង្កើនការយល់ដឹងរបស់ខ្លួន ទាក់ទងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ ឲ្យកាន់តែស៊ីជម្រៅជាងនេះ។

ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៤៥

និស្ស័យរបស់ព្រះជាម្ចាស់ គឺជាប្រធានបទមួយដែលហាក់ដូចជាពិបាកយល់ចំពោះមនុស្សគ្រប់គ្នា ហើយជាងនេះទៅទៀត នេះក៏ជាប្រធានបទមួយដែលមិនងាយឲ្យមនុស្សគ្រប់គ្នាទទួលយកបានដែរ ដ្បិតនិស្ស័យរបស់ទ្រង់ខុសពីបុគ្គលិកលក្ខណៈរបស់មនុស្ស។ ព្រះជាម្ចាស់ផ្ទាល់ក៏មានអារម្មណ៍ត្រេកអរ ខ្ញាល់ សោកសង្រេង និងរីករាយដូចគ្នាដែរ ប៉ុន្តែ អារម្មណ៍ទាំងអស់នេះខុសគ្នាពីអារម្មណ៍របស់មនុស្ស។ ព្រះ​ជា​ម្ចាស់​មាន​នូវ​អ្វី​ដែល​ជា​លក្ខណៈ​របស់​ទ្រង់ ហើយទ្រង់មាននូវ​អ្វី​ដែល​ជាកម្ម​សិទ្ធិ​របស់​ទ្រង់។ គ្រប់យ៉ាងដែលទ្រង់បញ្ចេញ និង​បើកសម្ដែងឲ្យ​ឃើញ​ គឺសុទ្ធ​តែ​ជាតំណាងនៃលក្ខណៈសំខាន់​ និងអត្តសញ្ញាណរបស់ទ្រង់។ លក្ខណៈ និង​កម្ម​សិទ្ធិ​របស់​ទ្រង់​ ក៏ដូចជាលក្ខណៈសំខាន់​និងអត្តសញ្ញាណរបស់ទ្រង់ គឺជាសេចក្ដីដែលមិនអាចយកមនុស្សណាម្នាក់មកជំនួសបានឡើយ។ និស្ស័យរបស់ទ្រង់ គឺរាប់បញ្ចូលទាំងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ​ភាពស្រាកស្រាន្តរបស់មនុស្សជាតិ សេចក្ដីសម្អប់ចំពោះមនុស្សជាតិ​ ហើយជាងនេះទៅទៀតគឺ ការយល់ដឹងយ៉ាងហ្មត់ចត់អំពីមនុស្សជាតិ​។ យ៉ាងណាមិញ បុគ្គលិកលក្ខណៈរបស់មនុស្សអាចមាន​លក្ខណៈសុទុដ្ឋិនិយម រស់រវើក និងគ្មានមេត្តា។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជានិស្ស័យរបស់ព្រះដែលគ្រប់គ្រងលើ​របស់​សព្វសារពើទាំងអស់ រួមទាំងសភាវៈមានជីវិតផង ជានិស្ស័យរបស់ព្រះអម្ចាស់នៃអ្វី​ៗ​ទាំងអស់ដែល​បាន​បង្កើត​មក​។ និស្ស័យរបស់ទ្រង់ តំណាងឲ្យកិត្តិយស ព្រះ​ចេស្ដា ភាពប្រសើរថ្លៃថ្លា ភាពមហិមា ហើយសំខាន់ជាងគេគឺ​ភាពឧត្តុង្គ​ឧត្តម​។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃសិទ្ធិអំណាច ជានិមិត្តរូបនៃគ្រប់អំពើសុចរិត ក៏ជានិមិត្តរូបនៃសោភណ​ភាព និងភាពល្អប្រពៃគ្រប់យ៉ាងដែរ។ លើសពីនេះ និស្ស័យ​នេះ គឺជានិមិត្តរូបនៃព្រះដែលមិនអាច[ក] ឲ្យភាពអន្ធការ និងពួកខ្មាំងសត្រូវណាមួយ មកយកឈ្នះ ឬឈ្លាន​ពានបានឡើយ ហើយជានិមិត្តរូបនៃព្រះដែលមិនអាចឲ្យភាវៈ​ណា​មួយ​ដែលទ្រង់បាន​បង្កើតមកបំពាន[ខ] ដែរ (ព្រះអង្គក៏មិនបណ្ដោយឲ្យគេបំពានទ្រង់ដែរ)។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃព្រះចេស្ដាដ៏ខ្ពស់​បំផុត។ គ្មានបុគ្គលណាអាចមករំខានកិច្ចការរបស់ទ្រង់ ឬនិស្ស័យរបស់ទ្រង់បានឡើយ។ ដោយឡែក បុគ្គលិកលក្ខណៈរបស់មនុស្ស ក៏មិនមែនគ្រាន់តែជានិមិត្តរូបនៃឧត្ដមភាពដែលមនុស្សមានលើសសត្វបន្តិចបន្តួចនោះដែរ។ មនុស្សផ្ទាល់ ពុំមានសិទ្ធិអំណាច ពុំមានស្វ័យភាព ក៏ពុំមានសមត្ថភាពអ្វីនឹងលើកតម្កើងខ្លួនឯងដែរ ប៉ុន្តែនៅក្នុងលក្ខណៈសំខាន់​របស់ខ្លួន​មនុស្ស​ម្នាក់​ស្ថិត​ក្រោម​ការ​គ្រប់គ្រងនៃ​របៀប​របស់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗជាច្រើនទៀត។ អំណររបស់ព្រះជាម្ចាស់ កើតមកពីអត្ថិ​ភាព​និងការលេចឡើងនៃភាពសុចរិត និងពន្លឺ ក៏ដោយសារតែក្ដីវិនាសនៃភាពអន្ធការ និងការអាក្រក់ដែរ។ ទ្រង់សព្វព្រះហឫទ័យនឹងនាំយកពន្លឺ និងជីវិតដ៏ល្អប្រពៃមកឲ្យមនុស្សជាតិ​ ហើយ​អំណររបស់ទ្រង់ គឺជាអំណរដ៏សុចរិត ជានិមិត្តរូបនៃអត្ថិ​ភាពនៃអ្វីៗ​គ្រប់​យ៉ាងដែលវិជ្ជមាន ហើយលើសពីនេះ អំណរនេះជានិមិត្តរូបនៃភ័ព្វដ៏ប្រសើរ។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ កើតមកពីភាពអន្តរាយដែលធ្លាក់មកលើមនុស្សជាតិ ដោយសារតែអត្ថិ​ភាព និងការរំខាននៃអំពើអយុត្តិធម៌ ដោយសារតែអត្ថិ​ភាព​នៃសេចក្ដីអាក្រក់ និងភាពអន្ធការ ដោយសារតែអត្ថិ​ភាព​នៃកត្តានានាដែលបណ្ដេញសេចក្ដីពិតឲ្យចេញទៅឆ្ងាយ ហើយលើសពីនេះ គឺដោយសារតែអត្ថិ​ភាព​នៃកត្តានានាដែលប្រឆាំងទាស់នឹងសេចក្ដីល្អ និងភាពស្រស់បំព្រង។ សេចក្ដីក្រោធរបស់ទ្រង់គឺជានិមិត្តរូបបញ្ជាក់ប្រាប់ថា គ្រប់យ៉ាងដែលអវិជ្ជមាន លែងមានទៀតហើយ លើសពីនេះទៀតគឺបញ្ជាក់ថា សេចក្ដីក្រោធនេះ គឺជានិមិត្តរូបនៃភាពបរិសុទ្ធរបស់ទ្រង់។ សេចក្ដីទុក្ខសោករបស់ទ្រង់ កើតមកពីមនុស្ស ដែលទ្រង់មានក្ដីសង្ឃឹមចំពោះគេ ប៉ុន្តែ គេបែរជាធ្លាក់ក្នុងភាពអន្ធការវិញ ពីព្រោះកិច្ចការដែលទ្រង់ធ្វើចំពោះមនុស្ស មិនបានផ្ដល់ផលសមនឹងក្ដីរំពឹងរបស់ទ្រង់ ក៏ដោយសារតែមនុស្សទាំងអស់ដែលទ្រង់ស្រឡាញ់ មិនអាចរស់នៅក្នុងពន្លឺបាន។ ទ្រង់មានអារម្មណ៍សោយសោកចំពោះមនុស្សឥតទោស ចំពោះមនុស្សស្មោះត្រង់តែល្វីល្ងើ និងចំពោះមនុស្សល្អ តែគ្មានអ្វីជាទស្សនៈផ្ទាល់ខ្លួនឯងសោះ។ សេចក្ដីទុក្ខសោករបស់ទ្រង់ គឺជានិមិត្តរូបនៃសេចក្ដីល្អ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ជានិមិត្តរូបនៃសោភណភាព និងសេចក្ដី​សប្បុរសរបស់ទ្រង់។ ព្រះទ័យរីករាយរបស់ទ្រង់ ប្រាកដណាស់ គឺបានមកពីការយកឈ្នះលើ​ខ្មាំងសត្រូវរបស់ទ្រង់ និងទទួលបានភាពស្មោះត្រង់ពីមនុស្ស។ ជាងនេះទៅទៀត ព្រះទ័យរីករាយរបស់ទ្រង់ កើតចេញពីការបណ្ដេញ និងការបំផ្លិចបំផ្លាញពួកខ្មាំងសត្រូវ ហើយដោយសារតែមនុស្សជាតិ​ទទួលបានជីវិតមួយដ៏ល្អប្រពៃ និងប្រកបដោយសេចក្ដីសុខសាន្ត។ ព្រះទ័យរីករាយរបស់ព្រះជាម្ចាស់ ខុសពីអំណរសប្បាយរបស់មនុស្ស ម្យ៉ាងទៀត ព្រះទ័យរីករាយនេះ ជាអារម្មណ៍រីករាយដូចនៅពេលប្រមូលផលដាក់​ជង្រុក គឺជាអារម្មណ៍រីករាយខ្លាំងក្លាជាងអំណរធម្មតា។ ព្រះទ័យរីករាយរបស់ទ្រង់ គឺជានិមិត្តរូបនៃការដែលមនុស្សជាតិរើខ្លួនរួចពីទុក្ខលំបាកចាប់​ពីពេលនេះតទៅ និងជានិមិត្តរូបនៃការដែលមនុស្សជាតិ​ ឈានចូលក្នុងពិភពនៃពន្លឺ។ ម្យ៉ាងវិញទៀត អារម្មណ៍របស់មនុស្សជាតិ​ គឺសុទ្ធតែកើតឡើងដើម្បីជាប្រយោជន៍សម្រាប់ពួកគេផ្ទាល់ មិនមែនដើម្បីភាពសុចរិត មិនមែនដើម្បីពន្លឺ ក៏មិនមែន ដើម្បីភាពស្រស់បំព្រង ហើយក៏រឹតតែមិនមែនដើម្បីព្រះគុណដែលត្រូវបានប្រទានមកពីស្ថានសួគ៌ដែរ។ អារម្មណ៍របស់មនុស្សជាតិ​ គឺជាអារម្មណ៍អាត្មានិយម ហើយជាកម្មសិទ្ធនៃពិភពងងឹត។ អារម្មណ៍ទាំងនេះមិនមែនកើតឡើងដើម្បីព្រះហឫទ័យរបស់​ព្រះជាម្ចាស់​ទេ ក៏រឹតតែមិនមែនដើម្បីផែនការបស់ព្រះជាម្ចាស់​ដែរ ហេតុនេះហើយ មនុស្ស និងព្រះជាម្ចាស់ មិនអាចយកសម្ដីពីខ្យល់ដង្ហើមតែមួយ មកនិយាយឲ្យយល់បាននោះឡើយ។ ព្រះជាម្ចាស់ទ្រង់ឧត្ដុង្គឧត្ដម និងខ្ពង់ខ្ពស់ជានិច្ច ចំណែកឯមនុស្សវិញ តូចទាប គ្មានតម្លៃរហូត​។ នេះគឺមកពីព្រះជាម្ចាស់ ទ្រង់តែងថ្វាយអង្គទ្រង់ជាយញ្ញបូជា ហើយលះបង់ដើម្បីមនុស្សជាតិរហូត ចំណែកឯមនុស្សវិញ គឺចេះតែយក និងខិតខំដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រាំរងនូវការឈឺចាប់ដើម្បីឲ្យមនុស្សជាតិ​មានជីវិតរស់រានរហូត ចំណែកមនុស្សវិញ ពុំដែលរួមចំណែកអ្វីដល់ពន្លឺ ឬដើម្បីសេចក្ដីសុចរិតឡើយ​។ ការប្រឹងប្រែងរបស់មនុស្សខ្សោយណាស់ មិនអាចធន់នឹងការវាយប្រហារបាន សូម្បី​តែមួយលើក បើទោះបីជាគេខំប្រឹងយ៉ាងណាក៏ដោយ ដ្បិតការខិតខំរបស់មនុស្ស រមែងធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍អ្នកដទៃឡើយ។ មនុស្សរមែងមានចិត្តអាត្មានិយម ចំណែកឯព្រះជាម្ចាស់វិញ ព្រះអង្គលះបង់ជានិច្ច។ ព្រះជាម្ចាស់ជាប្រភពនៃភាពសុចរិត ភាពល្អប្រពៃ និងភាពស្រស់បំព្រងគ្រប់យ៉ាង ចំណែកមនុស្សវិញ គេបានជោគជ័យ ហើយស្ដែងឲ្យឃើញភាពស្មោកគ្រោក និងការអាក្រក់គ្រប់យ៉ាងទាំងអស់​។ ព្រះជាម្ចាស់ពុំធ្លាប់កែប្រែលក្ខណៈសំខាន់​នៃភាពសុចរិត និងសោភណភាពរបស់ទ្រង់ឡើយ ចំណែកឯមនុស្សវិញ ទោះជានៅទីណា ពេលណា ក៏គេមានសមត្ថភាពឥតខ្ចោះ ក្នុងការក្បត់ភាពសុចរិត ហើយគេចចេញពីព្រះជាម្ចាស់ផង។

ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. អត្ថបទដើមសរសេរថា «វាជានិមិត្តរូបនៃកង្វះសមត្ថភាព»

ខ. អត្ថបទដើមសរសេរថា «ក៏ជានិមិត្តរូបនៃការដែលមិនអាចត្រូវគេបំពាន (និងមិនប្រណីចំពោះការដែលត្រូវគេបំពាន)។»

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៤៦

គ្រប់ប្រយោគដែលខ្ញុំបានថ្លែងប្រាប់ សុទ្ធតែបង្កប់នូវនិស្ស័យរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាគួរខំប្រឹងសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ខ្ញុំដោយយកចិត្តទុកដាក់ នោះអ្នករាល់គ្នានឹងទទួលផលពីព្រះបន្ទូលនេះជាប្រាកដ។ លក្ខណៈសំខាន់​របស់ព្រះជាម្ចាស់ ពិបាកនឹងយល់ណាស់ ប៉ុន្តែខ្ញុំជឿជាក់ថា យ៉ាងហោចណាស់ អ្នករាល់គ្នានឹងបានដឹងខ្លះអំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំសង្ឃឹមទៀតថា អ្នកនឹងបញ្ជាក់ឲ្យខ្ញុំឃើញ ហើយធ្វើកិច្ចការទាំងឡាយណា ដែលមិនបំពានដល់និស្ស័យរបស់ព្រះជាម្ចាស់។ ពេលនោះ ខ្ញុំនឹងរឹតតែមានទំនុកចិត្ត។ ឧទាហរណ៍ដូច​ជា​ឲ្យព្រះជាម្ចាស់គង់ក្នុងចិត្តអ្នករាល់គ្នាគ្រប់ពេលវេលា។ កាលណាអ្នកធ្វើអ្វីមួយ ចូរធ្វើការនោះឲ្យស្របទៅនឹងព្រះបន្ទូលរបស់ទ្រង់។ ចូរឈ្វេងយល់ពីបំណងព្រះហឫទ័យរបស់​ទ្រង់ក្នុងគ្រប់កិច្ចការទាំងអស់ ហើយរក្សាខ្លួនពីការប្រព្រឹត្តនូវទង្វើទាំងឡាយណាដែលនាំឲ្យគេមើល​ងាយ និងបង្អាប់ដល់ព្រះជាម្ចាស់។ អ្នកក៏រឹតតែពុំគួរដកព្រះជាម្ចាស់ចេញពីគំនិតរបស់អ្នក ដើម្បីបំពេញ អនាគតដែល​នៅ​ចន្លោះ​ក្នុង​ចិត្ត​របស់​អ្នកដែរ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកមុខជាបំពាននិស្ស័យរបស់ព្រះជាម្ចាស់ហើយ។ ឧបមាថា អ្នកពុំដែលនិយាយប្រមាថ ឬរអ៊ូរទាំទាស់នឹងព្រះជាម្ចាស់សោះក្នុងមួយជីវិតរបស់អ្នក ហើយឧបមាទៀតថា អ្នកអាចបោះបង់ទ្រព្យសម្បត្តិគ្រប់យ៉ាងដែលទ្រង់បានប្រទានមកឲ្យអ្នក ហើយអាចចុះចូលចំពោះព្រះបន្ទូលទាំងអស់របស់ទ្រង់ពេញមួយជីវិតរបស់អ្នក ពេលនោះ អ្នកនឹងបានចៀសផុតពីសេចក្ដីរំលងដែលប្រព្រឹត្តទាស់នឹងបញ្ញត្តិគ្រប់គ្រងនោះហើយ។ ឧទាហរណ៍ ប្រសិនបើអ្នកធ្លាប់និយាយថា «ហេតុអ្វីបានជាខ្ញុំមិនគិតសោះថា ទ្រង់ជា​ព្រះជាម្ចាស់?» «ខ្ញុំគិតថា ព្រះ​បន្ទូល​ទាំងអស់នេះ គ្មានន័យអ្វីទេ គ្រាន់តែជាការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ» «ចំពោះគំនិតរបស់ខ្ញុំវិញ ខ្ញុំគិតថា មិនមែនគ្រប់យ៉ាងដែលព្រះជាម្ចាស់ទ្រង់ធ្វើ សុទ្ធតែត្រូវរហូតនោះទេ» «ភាពជាមនុស្សរបស់ព្រះជាម្ចាស់ មិនប្រសើរជាងខ្ញុំនោះទេ» «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានអ្វីគួរឲ្យជឿទេ» ឬក៏ធ្លាប់និយាយសម្ដីវិនិច្ឆ័យដទៃទៀត នោះខ្ញុំទូន្មានអ្នករាល់គ្នា ឲ្យលន់តួ ហើយប្រែចិត្តពីអំពើបាបរបស់ខ្លួន ឲ្យបានរឿយៗជាងនេះ។ ពុំនុំទេ អ្នកនឹងគ្មានឱកាសទទួលបានការអត់ទោសសោះ ដ្បិតអ្នកមិនមែនបំពានមនុស្សទេ តែបំពានព្រះជាម្ចាស់ផ្ទាល់ព្រះអង្គវិញ។ អ្នកប្រហែលជាគិតថា អ្នកនិយាយវិនិច្ឆ័យមនុស្ស ប៉ុន្តែព្រះវិញ្ញាណនៃព្រះ ទ្រង់មិនមានព្រះតម្រិះ​ដូច្នេះឡើយ។ ការដែលអ្នកប្រមាថសាច់ឈាមរបស់ទ្រង់ គឺស្មើនឹងប្រមាថដល់ទ្រង់ហើយ​។ ដូច្នេះ អ្នកមិនបានបំពាននិស្ស័យរបស់ព្រះជាម្ចាស់ទេ មែនទេ? អ្នកត្រូវចងចាំថា គ្រប់កិច្ចការដែលបានធ្វើឡើងដោយព្រះវិញ្ញាណនៃព្រះ គឺត្រូវបានធ្វើឡើង ដើម្បីរក្សាការពារកិច្ចការរបស់ព្រះអង្គនៅក្នុងសាច់ឈាម និងដើម្បីឲ្យកិច្ចការនោះសម្រេចបានយ៉ាងប្រសើរ។ ប្រសិន​បើអ្នកមិនអើពើចំពោះរឿងនេះ នោះខ្ញុំសូម​មាន​បន្ទូល​ប្រាប់អ្នករាល់គ្នាឲ្យដឹងថា អ្នកជាមនុស្សដែលពុំអាចទទួលបានជោគជ័យ ក្នុងការជឿលើ​ព្រះជាម្ចាស់ឡើយ។ ដោយព្រោះអ្នករាល់គ្នាបាន​​ជម្រុញ​​សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហេតុដូច្នេះហើយ ទ្រង់នឹងប្រើទណ្ឌកម្មដ៏សក្ដិសម មកបង្រៀនមេរៀនមួយដល់អ្នកវិញ។

ការស្គាល់ពីលក្ខណៈសំខាន់​របស់ព្រះជាម្ចាស់ មិនមែនជារឿងឥតបានការទេ។ អ្នករាល់គ្នាត្រូវតែយល់អំពីនិស្ស័យរបស់ទ្រង់។ តាមវិធីនេះ អ្នកនឹងបានស្គាល់ពីលក្ខណៈសំខាន់​របស់ព្រះជាម្ចាស់បន្តិចម្ដងៗ ទាំងមិនដឹងខ្លួន។ កាលណាអ្នកបានដឹងអំពរឿងនេះហើយ អ្នកប្រាកដជាឃើញខ្លួនឯងមានបញ្ញាចិត្តខ្ពង់ខ្ពស់ជាងមុន និងស្រស់ថ្លាជាងមុន។ ទីបំផុត អ្នកនឹងមានអារម្មណ៍ខ្មាសចំពោះព្រលឹងដ៏អាក្រក់របស់អ្នក ហើយលើសពីនេះ អ្នកនឹងមាន​អារម្មណ៍ថា គ្មានកន្លែង ណា​ដើម្បី​លាក់​ពីភាពអាម៉ាស់របស់អ្នកបានឡើយ។ គ្រានោះ អ្នកនឹងកាន់តែលែងប្រព្រឹត្តទង្វើដែលបំពានដល់និស្ស័យរបស់ព្រះជាម្ចាស់តទៅទៀត ដួងចិត្តរបស់អ្នកនឹងចូលទៅកាន់តែកៀកនឹងព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអង្គ ក៏កាន់ តែចម្រើនឡើងនៅក្នុងដួងចិត្តរបស់អ្នកដែរ។ នេះហើយជាទីសម្គាល់ឲ្យដឹងថា មនុស្សកំពុងមានបញ្ញាចិត្តស្រស់បស់។ ដោយឡែក អ្នករាល់គ្នាមិនទាន់សម្រេចរឿង​នេះបាននៅឡើយទេ។ កាលណាអ្នករាល់គ្នាប្រញាប់ប្រញាល់សម្រេចជោគវាសនារបស់ខ្លួន តើនរណាខ្លះមានចិត្តចង់ព្យាយាមស្គាល់ពីលក្ខណៈសំខាន់​របស់ព្រះជាម្ចាស់​? បើនៅតែបែបនេះ អ្នករាល់គ្នានឹងប្រព្រឹត្តរំលងទាស់នឹងបញ្ញត្តិគ្រប់គ្រងទាំងមិនដឹងខ្លួន ដ្បិតអ្នករាល់គ្នាយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់បានតិចតួចណាស់។ ដូច្នេះ តើកិច្ចការដែលអ្នករាល់គ្នាធ្វើពេលនេះ មិនមែនកំពុងចាក់គ្រឹះសម្រាប់ការប្រព្រឹត្តទាស់នឹងនិស្ស័យ​របស់ព្រះជាម្ចាស់ទេឬអី? ដែលខ្ញុំបង្គាប់ឲ្យអ្នករាល់គ្នាយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ ក៏មិនមានទាស់ខុសអ្វីជាមួយនឹងកិច្ចការរបស់ខ្ញុំដែរ។ ដ្បិតប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលងនឹងបញ្ញត្តិគ្រប់គ្រងជារឿយៗ តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែល​នឹងគេចផុតពីទណ្ឌកម្មបាន? តើពេលនោះ កិច្ចការរបស់ខ្ញុំនឹងទៅជាឥតអសារឥតការទាំងស្រុងទៅហើយមែនទេ? ហេតុនេះ ខ្ញុំនៅតែបង្គាប់ឲ្យអ្នករាល់គ្នាប្រុងប្រយ័ត្នចំពោះជំហានដែល​អ្នកដើរ បន្ថែមទៅលើការពិនិត្យពិច័យ ការប្រព្រឹត្តិរបស់អ្នកផ្ទាល់។ នេះគឺជាសេចក្ដីបង្គាប់ដ៏ឧត្ដមដែលខ្ញុំបង្គាប់ពីអ្នករាល់គ្នា ហើយខ្ញុំ​សង្ឃឹមថា អ្នករាល់គ្នានឹងពិចារណាពីសេចក្ដីបង្គាប់នេះដោយយកចិត្តទុកដាក់ ហើយគិតគូរអំពីសេចក្ដីបង្គាប់នេះដោយស្មោះអស់ពីចិត្ត។ គង់មាន​ថ្ងៃមួយមកដល់ គឺជាពេលដែលទង្វើរបស់អ្នករាល់គ្នា ជម្រុញ​ឲ្យខ្ញុំមានសេចក្ដីក្រោធយ៉ាងខ្លាំងក្លា នោះលទ្ធផលដែលត្រូវពិចារណា គឺជារបស់អ្នករាល់គ្នាសុទ្ធសាធ ហើយគ្មាននរណាផ្សេងទៀត មកទទួលទណ្ឌកម្មជួសអ្នករាល់គ្នាឡើយ។

ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៤៧

មនុស្សនិយាយថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថា ដរាបណាមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ នោះទ្រង់នឹងប្រាកដជាគ្មានភាពលំអៀងចំពោះមនុស្សឡើយ ដ្បិតទ្រង់ជាព្រះដ៏សុចរិតបំផុត។ ប្រសិនបើមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ តើទ្រង់អាចបោះបង់មនុស្សចោលបានដោយរបៀបណា? ខ្ញុំគ្មានភាពលំអៀងចំពោះមនុស្សទាំងអស់ ហើយខ្ញុំនឹងជំនុំជម្រះ​មនុស្សទាំងអស់ ដោយនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ប៉ុន្តែ មានលក្ខ​ខណ្ឌ​ដ៏សមគួរដែលខ្ញុំបានដាក់សម្រាប់​មនុស្ស និង​ជា​អ្វីដែលខ្ញុំទាមទារឲ្យមនុស្ស​ទាំងអស់ត្រូវតែសម្រេចឲ្យបាន មិនថាគេជានរណានោះឡើយ។ ខ្ញុំមិនខ្វល់អំពីគុណសម្បត្តិរបស់អ្នក ឬអ្នកមានគុណសម្បត្តិទាំងនោះយូរប៉ុនណាឡើយ ប៉ុន្តែ ខ្ញុំខ្វល់ទៅលើថាតើអ្នកដើរនៅក្នុងផ្លូវរបស់ខ្ញុំឬអត់ និងថាតើអ្នកស្រឡាញ់ ហើយ​ស្រេកឃ្លានចង់បានសេចក្តីពិតដែរឬយ៉ាងណា។ ប្រសិនបើអ្នកខ្វះនូវសេចក្តីពិត នាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ និងមិនដើរតាមផ្លូវរបស់ខ្ញុំដោយយកចិត្តទុកដាក់ នៅពេលនោះ ខ្ញុំនឹងកម្ចាត់ និងដាក់ទោសអ្នកសម្រាប់ការអាក្រក់របស់អ្នក ដូច្នេះ តើអ្នកនឹងមានអ្វីត្រូវនិយាយទៅ? តើអ្នកនឹងអាចនិយាយថា ព្រះជាម្ចាស់ជាព្រះមិនសុចរិតកើតឬ? នៅថ្ងៃនេះ ប្រសិនបើអ្នកបានធ្វើតាមព្រះ​បន្ទូល​ដែលខ្ញុំបានថ្លែង នោះអ្នកជាប្រភេទមនុស្សដែលខ្ញុំទទួលយក។ អ្នកនិយាយថា អ្នកតែងតែរងទុក្ខក្នុងពេលដើរតាមព្រះជាម្ចាស់ ថាអ្នកបានដើរតាមទ្រង់ ឆ្លងកាត់គ្រប់កាលៈទេសៈសព្វបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយទ្រង់ ប៉ុន្តែ អ្នកមិនបានរស់នៅតាមព្រះ​បន្ទូល​ដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ។ អ្នកគ្រាន់តែចង់រវល់ធ្វើការថ្វាយព្រះជាម្ចាស់ និងប្រើកម្លាំងរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយមិនដែលគិតចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យឡើយ។ អ្នកក៏និយាយថា «នៅក្នុងករណីនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ខ្ញុំបាន​រងទុក្ខសម្រាប់ទ្រង់ រវល់ធ្វើការថ្វាយទ្រង់ និងថ្វាយជីវិតខ្ញុំដល់ទ្រង់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំង ទោះបីជាមិនបានការទទួលស្គាល់ណាមួយក៏ដោយ។ ទ្រង់ប្រាកដជានឹកចាំអំពីខ្ញុំមិនខាន»។ វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ប៉ុន្តែ សេចក្តីសុចរិតនេះគ្មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធណាមួយឡើយ៖ វាគ្មាននូវឆន្ទៈរបស់មនុស្ស ហើយក៏មិនប្រឡាក់ប្រឡូសដោយសាច់ឈាម ឬការដោះដូរបែបមនុស្សដែរ។ អស់អ្នកណាដែលបះបោរ និងប្រឆាំង អស់អ្នកណាដែលមិនធ្វើតាមផ្លូវរបស់ទ្រង់ នឹងត្រូវទទួលទោស គឺគ្មាននរណាម្នាក់ត្រូវបានលើកលែង និងរួចខ្លួននោះឡើយ! មនុស្សខ្លះនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានរវល់បម្រើទ្រង់ ដូច្នេះ នៅពេលដែលគ្រាចុងក្រោយមកដល់ តើទ្រង់អាចប្រទានឲ្យទូលបង្គំនូវព្រះពរ​បន្ដិច​បន្ដួច​បានដែរឬទេ?» ដូច្នេះ ខ្ញុំសូមសួរអ្នកថា «តើអ្នកបានធ្វើតាមព្រះ​បន្ទូល​របស់ខ្ញុំហើយឬនៅ?» សេចក្តីសុចរិតដែលអ្នកនិយាយនោះ គឺចេញមកពីការដោះដូរប៉ុណ្ណោះ។ អ្នកគិតថា ខ្ញុំជាព្រះដ៏សុចរិត ហើយខ្ញុំមិនរើសមុខនរណាម្នាក់ឡើយ និងគិតទៀតថា អស់អ្នកដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាទទួលបានសេចក្ដី​សង្រ្គោះ និងទទួលបានព្រះពររបស់ខ្ញុំ។ វាមានអត្ថន័យបង្កប់ចំពោះព្រះ​បន្ទូល​របស់ខ្ញុំដែលថា «អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាបានសង្រ្គោះ» អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ គឺជាមនុស្សដែលខ្ញុំនឹងទទួលយកយ៉ាងពេញលេញ ហើយក្រោយពេល​ដែល​ខ្ញុំយកឈ្នះលើពួកគេហើយ ពួកគេជាមនុស្សដែលនឹងស្វែងរកសេចក្តីពិត និងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ តើអ្នកសម្រេចបានលក្ខខណ្ឌអ្វីខ្លះហើយ? អ្នកសម្រេចបានតែលើចំណុចដើរតាមខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណោះ ចុះចំណុចផ្សេងទៀត? តើអ្នកបានធ្វើតាមព្រះ​បន្ទូល​របស់ខ្ញុំហើយឬនៅ? អ្នកបានសម្រេចតាមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងប្រាំរបស់ខ្ញុំ ប៉ុន្តែ អ្នកគ្មានបំណងចង់សម្រេចចំណុចបួនផ្សេងទៀតនោះឡើយ។ អ្នកគ្រាន់តែរកឃើញផ្លូវដ៏សាមញ្ញ និងងាយស្រួលបំផុត ហើយស្វែងរកវា ដោយសង្ឃឹមចង់បានសំណាងប៉ុណ្ណោះ។ ចំពោះមនុស្សដូចជារូបអ្នកនេះ និស្ស័យដ៏សុចរិតរបស់ខ្ញុំ គឺជាការវាយផ្ចាល​ និងការជំនុំជម្រះ ដ្បិតវាជាការតបស្នងដ៏សុចរិត ហើយវាក៏ជាការដាក់ទោសដ៏សុចរិតចំពោះអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ដែរ។ អស់អ្នកណាដែលមិនដើរនៅក្នុងផ្លូវរបស់ខ្ញុំ នឹងប្រាកដជាទទួលទោស ទោះបីជាពួកគេដើរតាមខ្ញុំដល់ទីបញ្ចប់ក៏ដោយ។ នេះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។ នៅពេលដែលនិស្ស័យដ៏សុចរិតនេះត្រូវបានស្ដែងចេញនៅក្នុងការដាក់ទោសមនុស្ស នោះគេនឹងស្រឡាំងកាំង ហើយមានអារម្មណ៍ស្ដាយក្រោយថា ក្នុងពេលគេកំពុងតែដើរតាមព្រះជាម្ចាស់ គេមិនបានដើរនៅក្នុងផ្លូវរបស់ទ្រង់។ «នៅគ្រានោះ ខ្ញុំបានរងទុក្ខលំបាកតែបន្ដិចបន្ដួចប៉ុណ្ណោះ ក្នុងពេលដើរតាមព្រះជាម្ចាស់ ប៉ុន្តែ ខ្ញុំមិនបានដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ឡើយ។ តើមានការដោះសាអ្វីទៀតទៅ? អ្នកគ្មានជម្រើសអ្វី ក្រៅពីទទួលទោសឡើយ!» ប៉ុន្តែ នៅក្នុងគំនិត អ្នកកំពុងតែគិតថា៖ «និយាយអ៊ីចឹង ទូលបង្គំបានដើរតាមទ្រង់ដល់ទីបញ្ចប់ហើយ ដូច្នេះ ទោះបីទ្រង់វាយ​ផ្ចាលទូលបង្គំក៏​ដោយ​ ក៏វាមិនអាចជាការវាយ​ផ្ចាលដ៏ធ្ងន់ធ្ងរឡើយ ហើយក្រោយពេលដែល​ដាក់ទោសហើយ នោះទ្រង់នឹងនៅតែសព្វ​ព្រះ​ហឫទ័យ​ចង់បានទូលបង្គំដដែល។ ទូលបង្គំដឹងថា ទ្រង់ជាព្រះដ៏សុចរិត ហើយទ្រង់នឹងមិនប្រព្រឹត្តចំពោះទូលបង្គំបែបនេះជារៀងរហូតឡើយ។ ជារួមមក ទូលបង្គំមិនដូចជាមនុស្សដែលនឹងត្រូវកម្ចាត់ចោលនោះឡើយ ព្រោះថាអស់អ្នកដែលត្រូវកម្ចាត់ចោល នឹងទទួលការវាយ​ផ្ចាលដ៏ធ្ងន់ធ្ងរ ឯការវាយ​ផ្ចាលរបស់ទូលបង្គំវិញ នឹងមានទម្ងន់ស្រាលជាង»។ និស្ស័យដ៏សុចរិត មិនដូចអ្វីដែលអ្នកនិយាយនេះឡើយ។ មនុស្សដែលពូកែសារភាពអំពើបាបរបស់ខ្លួន នឹងមិនត្រូវបានដោះស្រាយដោយក្ដីអត់ឱនឡើយ។ សេចក្តីសុចរិត គឺជាភាពបរិសុទ្ធ ហើយវាជានិស្ស័យមួយដែលមិនអត់ឱនចំពោះ​សេច​ក្តី​ល្មើសដែលមនុស្សបានប្រព្រឹត្តឡើយ ហើយអ្វីៗគ្រប់យ៉ាងដែលស្មោក​គ្រោក និងមិនបានផ្លាស់ប្ដូរ គឺជាគោលដៅនៃភាពស្អប់ខ្ពើមរបស់ព្រះជាម្ចាស់ហើយ។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនមែនជាក្រឹត្យវិន័យឡើយ ប៉ុន្តែ ជាបញ្ញត្តិរដ្ឋបាលវិញ៖ វាជាបញ្ញត្តិ​រដ្ឋបាលនៅក្នុងនគរទ្រង់ ហើយបញ្ញតិ្ដ​រដ្ឋបាលនេះ គឺជាការដាក់ទោសដ៏សុចរិតចំពោះមនុស្សណាដែលមិនមានសេចក្តីពិត និងមិនបានផ្លាស់ប្ដូរ ហើយវាគ្មានកន្លែងសម្រាប់សេចក្តីសង្រ្គោះឡើយ។ ព្រោះថានៅពេលណាដែលមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេហើយ នោះមនុស្សល្អនឹងទទួលរង្វាន់ ហើយមនុស្សអាក្រក់នឹងត្រូវទទួលទោស។ វាជាពេលវេលា​មួយដែលវាសនារបស់មនុស្សនឹងត្រូវបានកំណត់យ៉ាងច្បាស់។ វាជាពេលវេលាដែលកិច្ចការនៃសេចក្តីសង្រ្គោះនឹងចូលមកដល់ទីបញ្ចប់ ក្រោយមកទៀត កិច្ចការនៃការសង្រ្គោះមនុស្សនឹងលែងកើតមានទៀត ហើយការតបស្នងតាមទង្វើរបស់គេ នឹងត្រូវធ្លាក់ទៅលើមនុស្សម្នាក់​ៗ​ដែលប្រព្រឹតអាក្រក់។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៤៨

ខ្ញុំ​គឺ​ជា​ព្រះ​ដែល​សោយភ្លើង​ ហើយ​ខ្ញុំ​នឹង​មិន​អស់​ឱន​ចំពោះកំហុស​ណាមួយ​ឡើយ​។​ ដោយសារ​ខ្ញុំ​ជា​អ្នក​បង្កើត​មនុស្ស​ទាំង​អស់នេះ​មក ​ ដូច្នេះ​ ​អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​មាន​ព្រះ​បន្ទូល​ និង​ធ្វើ​ ពួកគេ​ត្រូវ​តែ​ស្ដាប់​តាម​ ហើយ​ពួកគេ​មិន​អាច​បះ​បោរ​បាន​ឡើយ​។​ មនុស្ស​គ្មាន​សិទ្ធិ​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​របស់​ខ្ញុំ​ឡើយ​ ហើយ​ពួកគេ​កាន់​តែ​គ្មាន​គុណសម្បត្តិ​ក្នុង​ការ​វិភាគ​ថា​កិច្ចការ​របស់​ខ្ញុំ និង​ព្រះ​បន្ទូល​របស់​ខ្ញុំ​ ​មួយ​ណា​ត្រូវ​ ឬមួយ​ណា​ខុស​ណាស់​។​ ខ្ញុំ​គឺ​ជា​ព្រះ​អម្ចាស់ដែល​បង្កើត​សព្វសារពើ​ ហើយ​សត្តនិករ​ដែល​បាន​បង្កើត​មក​ គប្បី​សម្រេច​នូវ​គ្រប់យ៉ាង​ដែល​ខ្ញុំ​តម្រូវ​ចង់​បាន​ ដោយ​មាន​ដួង​ចិត្ត​កោត​ខ្លាច​ចំពោះ​ខ្ញុំ​។ ពួកគេ​មិនគម្បី​ព្យាយាម​ដេញដោល​រក​ហេតុ​ផល​ជា​មួយ​ខ្ញុំ​ឡើយ​ ហើយ​ជា​ពិសេ​ស​ ពួកគេ​មិន​គួរ​ប្រឆាំង​ទាស់​នឹង​ខ្ញុំ​ឡើយ​។​ ខ្ញុំ​គ្រប់​គ្រង​លើ​រាស្រ្ត​របស់​ខ្ញុំដោយសិទ្ធិ​អំណាច​របស់​ខ្ញុំ ហើយ​អស់​អ្នក​ណា​ដែល​ជាចំណែក​នៃ​ការ​បង្កើត​របស់​ខ្ញុំ គប្បី​ចុះ​ចូល​នឹង​សិទ្ធិ​អំណាច​របស់​ខ្ញុំ​។​ ​បើ​ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ​ អ្នក​រាល់​គ្នា​អង់អាច​ក្លាហាន​ និង​មិន​កោត​ក្រែង​ចំពោះ​ខ្ញុំ​ក្ដី​ បើទោះ​បី​ជា​អ្នក​មិន​ស្ដាប់​បង្គាប់​តាម​ព្រះ​បន្ទូល​ដែល​ខ្ញុំ​បង្រៀន​ដល់​អ្នក​រាល់​គ្នាក្ដី​ និង​គ្មាន​ការភ័យ​ខ្លាច​ក្ដី​ ក៏ខ្ញុំ​មាន​ត្រឹម​តែ​ការ​អត់ឱន​ចំពោះ​ការ​បះ​បោរ​របស់​អ្នក​ប៉ុណ្ណោះ​។ ខ្ញុំ​នឹង​មិន​ភ្លាត់​ក្រោធ​ និង​ប៉ះ​ពាល់​ដល់​កិច្ចការ​របស់​ខ្ញុំ​ដោយសារ​តែ​ពួកដង្កូវ​តូច​តាច​ និង​គ្មាន​បាន​ការ ដែល​បាន​កកូរកកាយ​ដី​នៅ​ក្នុង​គំនរលាមក​ឡើយ​។ ខ្ញុំ​អត់ឱន​ចំពោះ​ការ​បន្ត​ជីវិតរស់​នៅ​នៃ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ស្អប់​ និង​គ្រប់សព្វសារពើ​ដែល​ខ្ញុំមិន​ចូល​ចិត្ត ក៏​ព្រោះ​តែ​ព្រះ​រាជហឫទ័យ​នៃ​ព្រះ​វរបិតា​របស់​ខ្ញុំដែរ​ ហើយ​ខ្ញុំ​នឹង​ធ្វើ​បែប​នេះឡើយ​ រហូត​ទាល់​តែ​ព្រះ​សូរសៀង​របស់​ខ្ញុំ​បាន​សម្រេច​ការ​ រហូត​ដល់​ពេល​វេលា​ចុងក្រោយបំផុត​របស់​ខ្ញុំ​។​ ចូរកុំបារម្ភ​អី​!​ ខ្ញុំ​មិន​អាច​លិច​ចុះ​ទៅ​ដល់​កម្រិតដែល​ដូច​គ្នា​នឹង​សត្វ​ដង្កូវ​ដែល​គ្មាន​ឈ្មោះ​ឡើយ​ ហើយ​ខ្ញុំ​នឹង​មិន​ប្រៀប​ធៀប​កម្រិត​ជំនាញ​របស់​ខ្ញុំ​ជា​មួយ​អ្នក​ឡើយ​។​ ខ្ញុំ​ស្អប់​អ្នក​ ប៉ុន្តែ​ខ្ញុំអាច​អត់​ទ្រាំ​បាន​។​ អ្នក​មិន​ស្ដាប់​បង្គាប់​ខ្ញុំ​ ប៉ុន្តែ​អ្នក​មិន​អាច​គេច​ផុត​ពី​ថ្ងៃ​ដែល​ខ្ញុំ​នឹង​វាយ​ផ្ចាលអ្នក​ឡើយ​ ដែល​ព្រះ​វរបិតា​បាន​សន្យារ​នឹង​ខ្ញុំ​។​ តើ​សត្វ​ដង្កូវ​ដែល​បាន​បង្កើត​មក​នេះ អាច​ប្រៀប​ធៀប​នឹង​ព្រះ​អម្ចាស់​ដែល​បង្កើត​សព្វ​សារពើ​បាន​ដែរ​ឬ​ទេ​? នៅ​សរទរដូវ​ ស្លឹក​ឈើ​ជ្រុះ​ធ្លាក់​ទៅ​គល់​វិញ​ នោះអ្នក​នឹង​ត្រឡប់​ទៅ​ផ្ទះ​របស់​ «ឪពុក»​ អ្នក​វិញ​ ហើយ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ខាងឯ​ព្រះវរបិតា​របស់​ខ្ញុំ​វិញ​។​ នោះ​ខ្ញុំ​នឹងបានហ៊ុំព័ទ្ធដោយ​សេចក្ដី​ស្រឡាញ់​ដ៏​កក់ក្ដៅ​ពី​ទ្រង់​ ហើយ​អ្នក​នឹង​ទទួល​បាន​នូវ​ការ​ជាន់​ឈ្លី​ពី​ឪពុក​របស់​អ្នក​។​ ខ្ញុំ​នឹង​មាន​នូវ​សិរី​ល្អ​របស់​ព្រះ​វរបិតា​របស់​ខ្ញុំ​ ហើយ​អ្នក​នឹង​មាន​នូវ​ភាព​អាម៉ាស់​របស់​ឪពុក​អ្នក​។​ ខ្ញុំ​នឹង​ប្រើ​ការ​វាយ​ផ្ចាល​ដែល​ខ្ញុំ​បាន​ទ្រាំ​ទុក​ជាយូរ​មក​ហើយ​ ដើម្បី​អម​ដំណើរ​អ្នក​ ហើយ​អ្នក​នឹង​ជួប​នូវ​ការ​វាយ​ផ្ចាល​របស់​ខ្ញុំ​ដោយ​មាន​ក្លិន​ខារពីខាង​សាច់​ឈាម​ដែល​ត្រូវ​ធ្វើឲ្យ​ពុករលួយ​អស់​រាប់សិប​ពាន់​ឆ្នាំ​មក​ហើយ​។​ ជាមួយ​នឹង​ការ​អត់​ឱន ​ខ្ញុំ​នឹង​បាន​បញ្ចប់​កិច្ចការ​នៃ​ព្រះ​បន្ទូល​របស់​ខ្ញុំ​ចំពោះ​អ្នក​ ហើយ​អ្នក​នឹង​ចាប់​ផ្ដើម​បំពេញ​តួនាទី​ដោយ​ត្រូវ​ទទួល​រង​គ្រោះ​មហន្តរាយ​ទុក្ខវេទនា​ពី​ព្រះ​បន្ទូល​របស់​ខ្ញុំ​។​ ខ្ញុំ​នឹង​អរសប្បាយ​យ៉ាង​ខ្លាំង​ និងបំពេញ​កិច្ច​ការនៅ​អ៊ី​ស្រាអែល​។ អ្នក​នឹង​ទួញ​សោក​ និង​សង្កៀត​ធ្មេញ​របស់​អ្នក​ ដោយ​ចាប់កំណើត​ ហើយ​ស្លាប់​ទៅ​វិញ​នៅក្នុង​ភក់​ជ្រាំ។ ខ្ញុំ​នឹង​យក​នូវ​លក្ខណៈ​ដើម​របស់​ខ្ញុំ​ត្រឡប់​មក​វិញ ហើយ​នឹង​លែង​គង់​នៅ​ក្នុង​ភាព​ស្មោកគ្រោក​ជា​មួយ​អ្នក​ទៀត​ហើយ​ ចំណែក​អ្នក​វិញ​ នឹង​ទទួល​បាន​នូវសារធាតុ​អាក្រក់ដែលជាសារជាតិ​ដើម​របស់​អ្នក​វិញ​ និង​បន្ត​ត្បុល​នៅ​ជុំវិញ​គំនរលាមក​នោះ​។​ នៅ​ពេល​កិច្ច​ការ​និង​ព្រះ​បន្ទូល​របស់​ខ្ញុំ​បាន​ចប់​សព្វ​គ្រប់ហើយ​ នោះ​ថ្ងៃនៃអំណរសប្បាយ​សម្រាប់​ខ្ញុំ នឹង​ចូល​មក​ដល់​។​ នៅ​ពេល​ដែល​ការ​ប្រឆាំង​ទាស់​ និង​ការ​បះ​បោរ​បាន​បញ្ចប់​ នោះ​ថ្ងៃ​នៃការទួញ​សោក​សម្រាប់​អ្នក នឹង​ចូល​មកដល់​។​ ខ្ញុំ​នឹង​មិន​អាណិត​អាសូរ​ដល់​អ្នក​ឡើយ​ ហើយ​អ្នក​នឹង​មិន​ដែល​ឃើញ​ខ្ញុំ​ម្ដង​ទៀត​ឡើយ​។​ ខ្ញុំ​នឹងលែង​បាន​សន្ទនា​ជាមួយ​អ្នក​ទៀត​ ហើយ​អ្នក​នឹង​មិន​ដែល​ជួប​ខ្ញុំ​ម្ដង​ទៀត​ឡើយ​។​ ខ្ញុំ​នឹង​ស្អប់​ការ​បះ​បោរ​របស់​អ្នក​ ហើយ​អ្នក​នឹង​នឹក​ដល់​ភាពគួរ​ឲ្យ​ស្រឡាញ់​របស់​ខ្ញុំ​។​ ខ្ញុំ​នឹង​វាយ​បំបាក់​អ្នក​ ហើយ​អ្នក​នឹង​ប្រា​ថ្នា​ចង់​បាន​ខ្ញុំ​។​ ខ្ញុំ​នឹង​យាង​ចេញពី​អ្នក​ដោយ​រីករាយ​ ហើយ​អ្នក​នឹង​ដឹង​អំពី​បំណុល​ដែល​អ្នក​ជំពាក់ខ្ញុំ​។​ ខ្ញុំ​នឹង​មិន​ទតឃើញ​អ្នក​ម្ដង​ទៀត​ឡើយ​ ប៉ុន្តែ​អ្នក​នឹង​តែង​តែ​សង្ឃឹម​ចង់​ជួប​ខ្ញុំ​ជានិច្ច​។​ ខ្ញុំ​នឹង​ស្អប់​អ្នក​ ដ្បិត​បច្ចុប្បន្ន​នេះ ​អ្នក​ប្រឆាំង​ទាស់​នឹង​ខ្ញុំ​ ហើយ​អ្នក​នឹងនឹក​ដល់​ខ្ញុំ ដ្បិត​បច្ចុប្បន្ន​នេះ​ ខ្ញុំ​វាយ​ផ្ចាល​អ្នក​។ ខ្ញុំ​នឹង​មិន​អាច​រួម​រស់​ជាមួយ​អ្នក​បានទៀត​ឡើយ​ ប៉ុន្តែ​អ្នក​នឹង​ទន្ទឹង​រង់​ចាំ​ដោយ​ជូរ​ចត់ ​ដើម្បី​បាន​រស់​នៅ​ជាមួយ​ខ្ញុំ​ និង​ទួញ​សោក​ជា​អស់កល្ប ដ្បិត​អ្នក​នឹង​សោកស្ដាយ​ចំពោះ​គ្រប់យ៉ាង​ដែល​អ្នក​បាន​ធ្វើ​ដាក់​ខ្ញុំ​។​ អ្នក​នឹង​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ចំពោះ​ការ​បះ​បោរ​ និង​ការ​ប្រឆាំង​ទាស់​របស់​អ្នក​ អ្នក​នឹង​ទម្លាក់​មុខ​ចុះ​ទៅ​ដី ​ដោយ​ក្ដី​សោក​ស្ដាយ​ និង​ដួល​ចុះ​នៅ​ចំពោះ​ខ្ញុំ ហើយ​ស្បថ​ថា​នឹងមិន​ដែល​ឈប់​ស្ដាប់​បង្គាប់​ខ្ញុំ​ទៀត​ឡើយ​។​ ក៏ប៉ុន្តែ​ នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក​ អ្នក​គ្រាន់​តែ​ស្រឡាញ់​ខ្ញុំ​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នក​នឹង​មិន​អាច​ស្ដាប់​ឮព្រះ​សូរ​សៀង​របស់​ខ្ញុំ​ឡើយ​។​ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្មាស​អៀន​ចំពោះ​ខ្លួន​ឯង​។​

ដកស្រង់ពី «នៅ​ពេល​ស្លឹក​ឈើ​ជ្រុះ​ធ្លាក់ទៅ​គល់​វិញ​ នោះ​អ្នក​នឹង​សោក​ស្ដាយ​នូវ​រាល់អំពើ​អាក្រក់​ទាំង​អស់​ដែល​អ្នក​បានធ្វើ​» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៤៩

ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីការសងថ្លៃចំពោះអំពើបាបរបស់ពួកគេឡើយ ហើយពួកគេក៏នឹងត្រូវធ្លាក់ចូលក្នុងមហន្តរាយផងដែរ រឿងដូចគ្នានេះធ្លាប់បានកើតឡើងយូរៗម្ដងក្នុងរយៈពេលរាប់លានឆ្នាំមកនេះ ហើយពួកគេនឹងរស់នៅក្នុងស្ថានភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងទទួលនូវភាពស្កប់ស្កល់ដែលមិនអាចពិពណ៌នាបាន ហើយរស់នៅក្នុងភាពរីករាយដែលខ្ញុំមិនធ្លាប់ផ្តល់ឲ្យមនុស្សជាតិកាលពីមុនឡើយ។ ត្បិតខ្ញុំឲ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចឡើយ នូវអស់អ្នកដែលគ្មានចិត្តគំនិតដូចខ្ញុំ។ ខ្ញុំមិនដែលចូលចិត្តពួកគេឡើយនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេ ឲ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ ថ្ងៃរបស់ខ្ញុំបានមកដល់ហើយនៅទីបំផុត ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!

កិច្ចការចុងក្រោយរបស់ខ្ញុំគឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំវាសនារបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែខ្ញុំទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលបានបង្កើតមក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានអ្នកខ្លះអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឲ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញគឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនាផ្ទាល់របស់ខ្លួន។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឲ្យល្អត្រូវព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។ ក្នុងអំឡុងពេលរងទុក្ខខ្លាំង សកម្មភាព និងអំពើរបស់អ្នករាល់គ្នា មិនត្រូវបានចាត់ទុកថាសមស្របទាំងស្រុងឡើយ ត្បិតជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាប្រហោងក្នុង ហើយវាគ្រាន់តែបង្ហាញថាអ្នករាល់គ្នាជាមនុស្សកំសាក ឬរឹងរូសប៉ុណ្ណោះ។ ចំពោះបញ្ហានេះ ខ្ញុំនឹងធ្វើការវិនិច្ឆ័យតែទៅលើសេចក្ដីល្អ ឬសេចក្ដីអាក្រក់ប៉ុណ្ណោះ។ ខ្ញុំនៅតែបារម្ភអំពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្ត និងសម្ដែងអំពីខ្លួនឯង ហើយខ្ញុំនឹងកំណត់ទីបញ្ចប់របស់អ្នករាល់គ្នាដោយផ្អែកលើមូលដ្ឋាននេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើការនេះឲ្យបានច្បាស់លាស់៖ ចំពោះអស់អ្នកដែលបង្ហាញខ្ញុំថាគ្មានភក្ដីភាពទាល់តែសោះក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ត្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឲ្យខ្ញុំខូចចិត្ត ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។

ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនារបស់អ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៥០

​នៅ​ពេល​ព្រះ​ជា​ម្ចាស់​យាង​មក​កាន់​ផែន​ដី​ ទ្រង់​មិនមែន​ជា​ពិភពលោក​ឡើយ​ហើយ​ទ្រង់​មិន​ក្លាយ​ជា​សាច់​ឈាម​ដើម្បី​អរសប្បាយ​នឹង​លោកិយ​នេះ​ឡើយ​។​ទីកន្លែង​ដែល​កិច្ចការ​នេះ​នឹង​បើក​សម្ដែង​ពី​និស្ស័យ​របស់​ទ្រង់​និង​មាន​អត្ថន័យ​បំផុត​ គឺ​ជា​កន្លែង​ដែល​ទ្រង់​ចាប់កំណើត​។​មិន​ថា​ដែន​ដី​នោះ​បរិសុទ្ធ​ ឬ​ស្មោក​គ្រោក​ទេ​ហើយ​មិន​ថា​ទ្រង់​បំពេញ​កិច្ចការ​នៅ​កន្លែង​ណា​ទេ​ ទ្រង់​គឺ​បរិសុទ្ធ​។​​គ្រប់​យ៉ាង​នៅ​ក្នុង​លោកិយ​នេះ​ ត្រូវ​ទ្រង់​បង្កើត​ឡើង​មក​ បើ​ទោះ​បី​ជា​អ្វី​ទាំង​អស់នោះ​ត្រូវ​សាតាំង​ធ្វើ​ឲ្យ​ពុក​រលួច​ក្ដី​។​ក៏​ប៉ុន្តែ​ គ្រប់​សព្វ​សារពើ​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ទ្រង់​របស់​ទាំង​នោះ​នៅ​តែ​ស្ថិត​ក្នុង​ព្រះ​ហស្ដ​របស់​ទ្រង់​ដដែល​។​ទ្រង់យាង​មក​កាន់​ដែនដី​ស្មោក​គ្រោក​ និង​បំពេញ​កិច្ចការ​នៅ​ទី​នោះ​ ដើម្បី​បើក​សម្ដែង​ពី​ភាព​បរិសុទ្ធ​របស់​ទ្រង់​។ ទ្រង់​ធ្វើ​បែប​នេះ​ ក៏​ដើម្បី​តែ​ជា​ប្រយោជន៍​ដល់​កិច្ចការ​របស់​ទ្រង់​ដែរ​ដែល​មាន​ន័យ​ថា​ ទ្រង់​បាន​អត់​ទ្រាំ​នឹង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​ដើម្បី​បំពេញកិច្ចការ​បែប​នេះ​ដើម្បី​សង្គ្រោះ​មនុស្ស​នៅ​ដែនដី​ស្មោកគ្រោក​នេះ​។​ កិច្ចការ​នេះ​ត្រូវ​ធ្វើ​ដោយ​បែប​នេះ​ដើម្បី​ធ្វើ​ទីបន្ទាល់​ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់​។​អ្វី​ដែល​កិច្ចការ​នោះ​បង្ហាញ​ដល់​មនុស្ស​គឺ​ជា​សេចក្ដី​សុច​រិត​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​វា​ជាការ​ប្រសើរ​បើ​អាច​បង្ហាញ​ពី​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ​ជា​ម្ចាស់​បាន​។​ព្រះ​ចេស្តា​ និង​ភាព​ទៀង​ត្រង់​របស់​ទ្រង់​ ​ត្រូវប​ង្ហាញ​នៅ​ក្នុង​សេចក្ដី​សង្គ្រោះ​ដល់​ក្រុម​មនុស្ស​ជាន់​ទាប​ដែលអ្នក​ដទៃ​មើល​ងាយ​។​ការ​ដែល​កើត​នៅ​លើ​ដែន​ដី​ស្មោក​គ្រោក​ មិន​សុទ្ធ​តែ​បង្ហាញ​ថា​ ទ្រង់​ទាប​ថោក​នោះ​ទេ។ វា​គ្រាន់​តែ​បង្ហាញ​ឲ្យ​សត្តនិករ​ទាំង​អស់​ឃើញ​នូវ​ភាព​អស្ចារ្យ​របស់​ទ្រង់​និង​សេចក្ដី​ស្រឡាញ់​ស៏​ពិត​ប្រាក​ដ​របស់​ទ្រង់​ចំពោះ​មនុស្ស​ប៉ុណ្ណោះ​។​កាល​ណា​ទ្រង់​កាន់​តែ​ធ្វើ​បែប​នេះ​ នោះ​វា​កាន់​តែ​បើក​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​សេចក្ដី​ស្រឡាញ់​ដែល​គ្មាន​ទោស​កំហុស​របស់​ទ្រង់​ចំពោះ​មនុស្ស​។​ព្រះ​ជា​ម្ចាស់​បរិសុទ្ធ​ និង​មាន​ក្ដី​សុចរិត​។​ បើ​ទោះ​បី​ជា​ទ្រង់​កើត​នៅ​លើ​ដែន​ដី​ស្មោក​គ្រោក​ហើយ​បើ​ទោះ​បី​ជា​ទ្រង់រស់​នៅ​ជា​មួយ​មនុស្ស​ទាំង​នោះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្មោកគ្រោក​ក្ដី​គឺ​ដូច​ជា​ព្រះ​យេស៊ូវ​បាន​រស់​នៅ​ជា​មួយ​ពួកមាន​បាប​នៅក្នុង​យុគសម័យនៃព្រះគុណក្ដី​តើ​គ្រប់​ផ្នែក​នៃ​កិច្ចការ​របស់​ទ្រង់​គឺ​ដើម្បី​តែ​ជា​ប្រយោជន៍​ដល់​ការ​រួច​ផុត​ជីវិត​របស់​មនុស្ស​តែ​ប៉ុណ្ណោះ​មែន​ទេ​?​តើ​មិនមែន​បែប​នេះ​ទេឬ​ដែល​មនុស្ស​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ​?​កាល​ពី​ពីរ​ពាន់​ឆ្នាំ​មុន​ ទ្រង់​បាន​រស់​នៅ​ជា​មួយ​អ្នក​មានអំពើ​បាប​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។​នោះ​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ប្រោស​លោះ​។​ សព្វ​ថ្ងៃ​នេះ​ទ្រង់កំពុង​រស់​នៅ​ក្នុង​ក្រុម​មនុស្ស​ស្មោក​គ្រោក​និង​ទាប​ថោក​។​ នេះ​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់សេចក្ដី​សង្គ្រោះ​។​តើ​គ្រប់​កិច្ចការ​ទាំង​អស់​របស់​ទ្រង់​ មិន​មែន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នាដែល​ជា​មនុស្ស​ទេ​ឬ​អី​?​ប្រសិន​បើ​មិន​មែន​ដើម្បី​សង្គ្រោះ​មនុស្ស​ទេ​តើ​ហេតុ​អ្វី​ទ្រង់​នឹង​ត្រូវ​រស់​នៅ​ និង​រងទុក្ខ​ជាមួយ​ពួកមាន​បាប​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយពី​បាន​កើត​នៅ​ក្នុង​ស្នូកនោះ​? ហើយ​ប្រសិន​បើ​មិនមែន​ដើម្បី​សង្គ្រោះ​មនុស្ស​ទេ​ តើ​ហេតុ​អ្វី​ទ្រង់​ត្រូវ​យោនយក​កំណើត​ជាមនុស្ស​ជា​លើក​ទី​ពីរ​ដោយ​កើត​នៅ​ក្នុង​ដែន​ដី​ដែល​ពួកអារក្ស​ប្រមូលផ្ដុំ​គ្នា​និង​ត្រូវ​រស់​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​បាន​សាតាំង​ធ្វើ​ឲ្យ​ពុករលួយ​ដល់​ឆ្អឹង​នេះ​ធ្វើ​អ្វី​?​តើ​ព្រះ​ជា​ម្ចាស់​មិន​ស្មោះ​ត្រង់​ទេ​មែន​ទេ​?​តើ​ផ្នែក​ណា​នៃ​កិច្ចការ​របស់​ទ្រង់​មិន​មែន​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​នោះ​?​តើ​ចំណែក​ណា​ដែល​មិន​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​វាសនា​របស់​អ្នក​រាល់​គ្នា​នោះ​?​ព្រះ​ជា​ម្ចាស់​បរិសុទ្ធ—រឿង​នេះ​មិន​ប្រែប្រួល​នោះ​ទេ​!​ទ្រង់​មិន​កខ្វក់​ដោយ​សារ​ភាព​ស្មោក​គ្រោក​ឡើយ​បើ​ទោះ​បី​ជា​ទ្រង់​បាន​យាង​មកកាន់​ដែន​ដី​ស្មោកគ្រោក​នេះ​ក្ដី​។ អ្វី​ទាំង​អស់​នេះ​ អាច​មានន័យ​ត្រឹម​ថា​ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ចំពោះ​មនុស្ស​គឺ​គ្មាន​ភាព​អាត្មានិយម​សោះ​ឡើយ ហើយ​ទុក្ខវេទនា​និង​ភាព​អាម៉ាស់​ដែល​ទ្រង់​ជួប​ប្រទះ​គឺ​ពិត​ជា​ធំ​ធេង​ខ្លាំង​ណាស់​!​ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ទ្រង់​ជួប​ការ​អាម៉ាស់​ខ្លាំង​បែប​ណា​ទេ​ឬ​ដើម្បី​តែ​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​និង​ដើម្បី​ជា​ប្រយោជន៍​ដល់​វាសនា​របស់​អ្នក​រាល់​គ្នា​? ក្រៅ​ពី​ការ​សង្គ្រោះ​មនុស្ស​ពូកែ​ៗ​ឬ​កូន​អ្នក​មាន​និងគ្រួសារ​មាន​អំណាច​ ទ្រង់​បាន​ជ្រើស​រើស​សង្គ្រោះ​អ្នក​ដែល​ទាប​ថោក​និង​ត្រូវ​គេ​មើល​ងាយ​។​ តើ​អ្វី​ទាំង​អស់​នេះ​ មិនមែន​ជា​ភាព​បរិសុទ្ធ​របស់​ទ្រង់​ទេ​ឬ​អី​?​តើ​អ្វី​ទាំង​អស់​នេះ​ មិនមែន​ជា​សេចក្ដី​សុចរិត​របស់​ទ្រង់​ទេ​ឬ​អី​?​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​រួច​ផុត​ជីវិត​របស់​មនុស្ស​គ្រប់​គ្នា​ទ្រង់​នឹង​សុខ​ចិត្ត​កើត​នៅ​លើ​ដែន​ដី​ស្រោក​គ្រោក​និង​រង​ការ​អាម៉ាស់​សព្វ​គ្រប់​បែប​យ៉ាង​។​ព្រះ​ជា​ម្ចាស់​ គឺ​ពិត​ជាក់ស្ដែង—ទ្រង់​ពុំ​បាន​បំពេញ​កិច្ចការ​ដោយ​ខុស​ឆ្គង​នោះ​ទេ​។​តើ​គ្រប់​ដំណាក់​កាល​នៃ​កិច្ច​ការនេះ​មិន​មែន​ធ្វើ​ក្នុងលក្ខណៈ​ជាក់ស្ដែង​ទេ​ឬ?​បើ​ទោះ​បី​ជា​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មួល​បង្កាច់​ទ្រង់​និង​និយាយ​ថា​ទ្រង់​គង់​នៅ​លើ​តុ​ជាមួយ​ពួកមាន​បាប​បើ​ទោះ​បី​ជា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​សើច​ចំអក​ទ្រង់​និង​និយាយ​ថា​ទ្រង់​រស់​នៅ​ជាមួយ​កូន​នៃ​សេចក្ដី​ស្រោក​គ្រោក​ថា​ទ្រង់​រស់​នៅ​ជា​មួយ​មនុស្ស​ទាប​ថោក​បំផុតក្ដី​ក៏​ទ្រង់​នៅ​តែ​បន្ត​បរិច្ចាគ​អង្គ​ទ្រង់​ដោយ​គ្មាន​អាត្មា​និយមឡើយ​ហើយ​ទ្រង់​នៅ​តែ​ត្រូវ​មនុស្ស​បដិសេធ​ដដែល​។​តើ​ការ​រង​ទុក្ខ​វេទនា​ដែល​ទ្រង់​ជួ​បប្រទះ​ មិន​ធំ​ធេង​ជាង​ទុក្ខ​វេទនា​របស់​អ្នក​រាល់​គ្នា​ទេ​ឬ​អី​?​តើ​កិច្ចការ​ដែល​ទ្រង់​បំពេញ​ មិនមាន​តម្លៃ​ច្រើន​ជាង​តម្លៃ​ដែល​អ្នក​រាល់​គ្នា​បាន​លះ​បង់​ទេ​ឬអី?

ដកស្រង់ពី «ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៥១

ព្រះជាម្ចាស់បានបន្ទាបខ្លួនទ្រង់ដល់កំរិតមួយដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងមនុស្សស្មោកគ្រោក និងពុករលួយទាំងនេះ ហើយធ្វើឲ្យក្រុមមនុស្សនេះបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់មិនត្រឹមតែបានត្រឡប់ជាសាច់ឈាមដើម្បីរស់នៅ និងបរិភោគក្នុងចំណោមមនុស្ស ដើម្បីឃ្វាលមនុស្ស និងផ្តល់នូវអ្វីដែលមនុស្សត្រូវការប៉ុណ្ណោះទេ។ សំខាន់ជាងនេះទៅទៀតគឺថា ទ្រង់ធ្វើកិច្ចការនៃការសង្គ្រោះដ៏អស្ចារ្យរបស់ទ្រង់ ហើយយកជ័យជម្នះលើមនុស្សពុករលួយដែលមិនអាចអត់ឳនអោយបានទាំងនេះ។ ទ្រង់បានយាងចូលមកក្នុងចិត្តរបស់នាគដ៏ធំសម្បុរក្រហម ដើម្បីសង្គ្រោះមនុស្សពុករលួយទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់អាចទទួលបានការផ្លាស់ប្តូរ និងតាំងអោយថ្មីឡើងវិញ។ ការលំបាកដ៏ខ្លាំងដែលព្រះជាម្ចាស់ស៊ូទ្រាំ មិនត្រឹមតែជាការលំបាកដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្សដោយស៊ូទ្រាំប៉ុណ្ណោះទេ ប៉ុន្តែភាគច្រើនវាជាការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំង ទ្រង់បន្ទាបខ្លួន និងលាក់ខ្លួនយ៉ាងខ្លាំងដល់ម៉្លេះ ដែលទ្រង់បានត្រឡប់ជាមនុស្សធម្មតា។ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយយកសណ្ឋានជាសាច់ឈាម ដើម្បីអោយមនុស្សឃើញថាទ្រង់មានជីវិតជាមនុស្សធម្មតា និងមានតម្រូវការដូចមនុស្សធម្មតា។ នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាព្រះជាម្ចាស់បានបន្ទាបខ្លួនទ្រង់ខ្លាំងណាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់មានការជ្រាបដឹងនៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណរបស់ទ្រង់គឺខ្ពស់ ហើយអស្ចារ្យណាស់ តែទ្រង់យកសណ្ឋានជាមនុស្សធម្មតា ជាមនុស្សដែលគេមិនរាប់រក ដោយការធ្វើដូច្នេះគឺដើម្បីកិច្ចការរបស់ព្រះវិញ្ញាណទ្រង់។ លក្ខណៈសម្បត្តិល្អ ការយល់ច្បាស់លាស់ ញាណ ភាពជាមនុស្ស និងជីវិតរបស់អ្នករាល់គ្នាម្នាក់ៗបង្ហាញថា អ្នករាល់គ្នាពិតជាមិនសក្តិសមនឹងទទួលយកកិច្ចការប្រភេទនេះរបស់ព្រះជាម្ចាស់ឡើយ។ អ្នករាល់គ្នាពិតជាមិនសមនឹងឲ្យព្រះជាម្ចាស់ស៊ូទ្រាំនឹងការលំបាកបែបនេះសម្រាប់អ្នកនោះទេ។ ព្រះជាម្ចាស់គឺអស្ចារ្យណាស់។ ទ្រង់ខ្ពស់បំផុត ចំណែកមនុស្សទាបខ្លាំងណាស់ តែទ្រង់នៅតែធ្វើការលើពួកគេ។ ទ្រង់មិនត្រឹមតែយកកំណើតដើម្បីផ្គត់ផ្គង់ដល់មនុស្ស មានបន្ទូលទៅកាន់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងរស់នៅជាមួយមនុស្សទៀតផង។ ព្រះជាម្ចាស់មានការបន្ទាបខ្លួនខ្លាំង គួរឲ្យស្រឡាញ់ណាស់។

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៥២

ព្រះជាម្ចាស់ផ្ទំមិនលក់ជាច្រើនយប់សម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់មនុស្សជាតិ។ ចេញពីទីដ៏ខ្ពង់ខ្ពស់ទៅកាន់ទីជម្រៅដ៏ទាបបំផុត ទ្រង់បានយាងចុះទៅកាន់ស្ថាននរកដ៏អ៊ូអរដែលមនុស្សរស់នៅដើម្បីចំណាយពេលដ៏ខ្លីជាមួយគេ ព្រះអង្គមិនដែលរអ៊ូរទាំអំពីភាពកខ្វក់នៅក្នុងចំណោមមនុស្សឡើយ ហើយទ្រង់ក៏មិនដែលស្ដីបន្ទោសមនុស្សសម្រាប់ការមិនស្ដាប់បង្គាប់របស់គេដែរ ប៉ុន្តែបែរជាស៊ូទ្រាំរងការប្រមាថមើលងាយដ៏ខ្លាំងបំផុត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ តើព្រះជាម្ចាស់អាចក្លាយជាកម្មសិទ្ធិនៃស្ថាននរកយ៉ាងដូចម្ដេចទៅ? តើព្រះអង្គអាចចំណាយពេលនៃព្រះជន្មរបស់ទ្រង់នៅស្ថាននរកយ៉ាងដូចម្ដេច? ប៉ុន្តែសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងអស់ ដើម្បីឲ្យមនុស្សជាតិទាំងមូលអាចសម្រាកបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន ព្រះអង្គបានរងការប្រមាថមើលងាយ និងភាពអយុត្តិធម៌ក្នុងការយាងមកផែនដី​ ហើយបានចូលទៅក្នុង «ស្ថាននរក» និង«ស្ថានឃុំព្រលឹង» ចូលទៅក្នុងរូងខ្លាដោយអង្គទ្រង់ ដើម្បីសង្រ្គោះមនុស្ស។ តើមនុស្សមានគុណសម្បត្តិអ្វីទៅដែលហ៊ានមកប្រឆាំងនឹងព្រះជាម្ចាស់នោះ? តើគេអាងលើហេតុផលអ្វីខ្លះក្នុងការរអ៊ូរទាំអំពីព្រះជាម្ចាស់? តើគេអាចមានថ្លើមធំក្នុងការសម្លឹងមើលព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ព្រះជាម្ចាស់នៃស្ថានសួគ៌បានយាងចុះមកកាន់ទឹកដីដ៏អបាយមុខស្មោកគ្រោកបំផុតនេះ ហើយទ្រង់មិនដែលសម្ដែងព្រះទ័យឈឺចាប់របស់ទ្រង់ ឬរអ៊ូរទាំអំពីមនុស្សសោះឡើយ ផ្ទុយទៅវិញ ទ្រង់បែរជាសម្ងំទទួលយកការបំផ្លិចបំផ្លាញ[១] និងការសង្កត់សង្កិនរបស់មនុស្សទៅវិញ។ ព្រះអង្គមិនដែលតបតចំពោះការទាមទារដ៏គ្មានហេតុផលរបស់មនុស្ស ទ្រង់មិនដែលទាមទារជ្រុលពេកពីមនុស្ស ហើយក៏មិនដែលទាមទារដោយគ្មានហេតុផលពីមនុស្សដែរ ដោយគ្មានការរអ៊ូរទាំ ទ្រង់គ្រាន់តែធ្វើតាមការទាមទារគ្រប់យ៉ាងរបស់មនុស្ស មានជាអាទិ៍៖ ការបង្រៀន ការបំភ្លឺ ការប្រៀនប្រដៅ ការបន្សុទ្ធនៃព្រះបន្ទូល ការរំឭក ការដាស់តឿន ការលួងលោម ការជំនុំជម្រះ និងការបើកសម្ដែង។ តើមានជំហានរបស់ទ្រង់ណាខ្លះដែលមិនប្រទានជីវិតដល់មនុស្សទៅ? ទោះបីទ្រង់បានដកអនាគត និងវាសនារបស់មនុស្សក៏ដោយ តើមានជំហានណាខ្លះដែលព្រះជាម្ចាស់បានអនុវត្តមិនមែនជាប្រយោជន៍ដល់វាសនារបស់មនុស្សទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់ការរស់រានរបស់មនុស្ស? តើមានជំហានណាខ្លះដែលមិនមែនដើម្បីរំដោះមនុស្សឲ្យមានសេរីភាពពីទុក្ខវេទនា និងពីការសង្កត់សង្កិនរបស់កម្លាំងដ៏ខ្មៅងងឹតដូចយប់នេះទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់មនុស្សទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលដូចជាទឹកចិត្តរបស់អ្នកម្ដាយដ៏ពេញដោយសេចក្តីស្រឡាញ់ទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យដ៏ក្លៀវក្លារបស់ព្រះជាម្ចាស់? ព្រះហឫទ័យឆេះឆួល និងសេចក្តីរំពឹងទុកដ៏ក្លៀវក្លារបស់ព្រះជាម្ចាស់ត្រូវបានតបស្នងដោយដួងចិត្តដ៏ត្រជាក់ ដោយកែវភ្នែកដ៏គ្មានមេត្តា មិនអើពើ ព្រមទាំងដោយពាក្យស្ដីបន្ទោស និងការប្រមាថមើលងាយដដែលៗរបស់មនុស្សទៅវិញ។ មនុស្សបែរជាតបស្នងចំពោះព្រះជាម្ចាស់ជាមួយពាក្យសម្ដីគំរោះគំរើយ ពាក្យបញ្ឈឺ និងពាក្យបន្ទាបបន្ថោកទៅវិញ។ ទឹកព្រះទ័យរបស់ទ្រង់ត្រូវបានតបស្នងមកវិញដោយពាក្យចំអក ពាក្យជាន់ឈ្លី និងពាក្យបដិសេធរបស់គេ ដោយការយល់ច្រឡំ ការទួញថ្ងូរ ការឃ្លាតឆ្ងាយ និងការគេចវេះ ព្រមទាំងដោយគ្មានអ្វីក្រៅពីការបោកបញ្ឆោត ការវាយប្រហារ និងចិត្តជូរចត់ឡើយ។ ពាក្យសម្ដីដ៏កក់ក្ដៅត្រូវបានតបមកវិញដោយការចងចិញ្ចើម និងកាយវិការព្រមានបែបរឹងទទឹងរាប់ពាន់ដង។ ព្រះជាម្ចាស់មានតែអត់ទ្រាំ ឱនព្រះសិរសាចុះ ហើយបម្រើមនុស្សដូចជាសត្វគោដែលស្ម័គ្រព្រម។[២] ព្រះអង្គបានប្រឈមជាមួយព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាជាច្រើនដង ហើយមានពេលជាច្រើនដងដែលទ្រង់បានចាកចេញតាំងពីព្រឹកព្រលឹម ហើយត្រលប់មកវិញនាពេលព្រលប់ ផ្ទំផ្អៀងផ្អង រងការឈឺចាប់រាប់ពាន់ដងខ្លាំងជាងការឈឺចាប់ចេញពីការចាកចេញរបស់ទ្រង់ពីព្រះវរបិតារបស់ទ្រង់ទៅទៀត ទ្រង់រងការវាយប្រហារ និងការល្មើសរបស់មនុស្ស ព្រមទាំងការដោះស្រាយ និងការលួសកាត់របស់មនុស្ស។ ការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ត្រូវបានតបស្នងដោយបុរេនិច្ឆ័យ[៣]​របស់មនុស្សដោយទស្សនៈអយុត្តិធម៌ និងការប្រព្រឹត្តដោយអយុត្តិធម៌របស់មនុស្ស ហើយរបៀបដែលព្រះជាម្ចាស់ធ្វើការដោយគ្មានសូរសំឡេងនៅក្នុងភាពងងឹតអាប់អួរ ការអត់ទ្រាំ និងការអត់ឱនរបស់ទ្រង់បែរជាត្រូវតបស្នងដោយកែវភ្នែកសម្លក់ដ៏លោភលន់របស់មនុស្សទៅវិញ។ មនុស្សព្យាយាមជាន់ឈ្លីព្រះជាម្ចាស់ឲ្យសុគត ដោយគ្មានចិត្តសោកស្ដាយ ហើយព្យាយាមជាន់ពន្លិចព្រះជាម្ចាស់ឲ្យលិចលង់ទៅក្នុងដី។ ឥរិយាបថរបស់មនុស្សនៅក្នុងទង្វើរបស់គេចំពោះព្រះជាម្ចាស់គឺជា «ភាពវៃឆ្លាតដ៏កម្រ» មួយ ហើយព្រះជាម្ចាស់ដែលត្រូវបានមនុស្សសម្លុតកំហែង និងប្រមាថមើលងាយនោះ ត្រូវបានជាន់សំបែតនៅក្រោមជើងរបស់មនុស្សរាប់ម៉ឺននាក់ ខណៈពេលដែលមនុស្សទាំងនោះខំតាំងខ្លួនជាមេដឹកនាំដ៏ជោគជ័យ ដែលចង់កាន់អំណាចផ្ដាច់ការ[៤] ដើម្បីទទួលការកោតសរសើរពីមហាជនដែលនៅពីក្រោយផ្ទាំងសំពត់ស ដោយធ្វើឲ្យព្រះជាម្ចាស់ដែលជាអ្នកដឹកនាំរឿងនៅពីក្រោយឆាកដ៏មានព្រះទ័យទុកដាក់ និងគោរពតាមច្បាប់នោះ មិនទទួលបានការអនុញ្ញាតឲ្យតបត ឬបង្កបញ្ហាឡើយ។ ព្រះជាម្ចាស់ត្រូវតែដើរតួជាអធិរាជចុងក្រោយ ទ្រង់ត្រូវតែក្លាយជាតុក្កតាអាយ៉ង[៥] ដែលគ្មានសេរីភាពទាល់តែសោះ។ ទង្វើរបស់មនុស្សមិនអាចបរិយាយបានឡើយ ដូច្នេះ តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានទាមទារនេះទាមទារនោះពីព្រះជាម្ចាស់? តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានដាក់សំណើជូនព្រះជាម្ចាស់? តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានទាមទារឲ្យព្រះជាម្ចាស់យល់ពីសេចក្តីកម្សោយរបស់គេ? តើគេសក្ដិសមទទួលបានសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដោយរបៀបណា? តើគេសក្ដិសមទទួលបានសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀតយ៉ាងដូចម្ដេច? តើគេសក្ដិសមទទួលបានការអត់ទោសរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀតដោយរបៀបណា? តើមនសិការរបស់គេនៅឯណា? គេបានធ្វើឲ្យព្រះជាម្ចាស់ខូចព្រះទ័យតាំងពីយូរ គេបានធ្វើឲ្យព្រះហឫទ័យរបស់ទ្រង់ខ្ទេចខ្ទីជាបំណែកតូចៗតាំងពីយូរ។ ព្រះជាម្ចាស់បានយាងមកនៅក្នុងចំណោមមនុស្សដែលស្វាហាប់ និងប្រុងប្រយ័ត្ន ទាំងសង្ឃឹមថា មនុស្សនឹងធ្វើល្អចំពោះទ្រង់ ទោះបីជាផ្ដល់នូវភាពកក់ក្ដៅតែបន្ដិចក៏ដោយ។ ប៉ុន្តែ ព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនទទួលបានការលួងលោមពីមនុស្សឡើយ អ្វីដែលទ្រង់បានទទួល គឺជាការគប់ដុំព្រិល[៦] ការវាយប្រហារ និងទារុណកម្ម។ ដួងចិត្តរបស់មនុស្សលោភលន់ខ្លាំង បំណងរបស់គេធំពេក គេមិនចេះស្កប់ស្កល់ គេតែងតែមានចរិតអាក្រក់ និងក្លាហានជ្រុល គេមិនដែលអនុញ្ញាតឲ្យព្រះជាម្ចាស់មានសេរីភាព ឬមានសិទ្ធិបញ្ចេញមតិ ហើយគ្មានទុកជម្រើសឲ្យព្រះជាម្ចាស់ទាល់តែសោះ ក្រៅពីឲ្យទ្រង់ចុះចូល រហូតដល់រងការប្រមាថមើលងាយ និងឲ្យមនុស្សត្រួតត្រាលើទ្រង់តាមអំពើចិត្តរបស់គេ។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៩)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «ការបំផ្លិចបំផ្លាញ» ត្រូវបានប្រើដើម្បីបង្ហាញអំពីការមិនស្ដាប់បង្គាប់របស់មនុស្សជាតិ។

២. «ជួបជាមួយការចងចិញ្ចើម និងត្រូវបានតបមកវិញដោយការចងចិញ្ចើម និងកាយវិការព្រមានបែបរឹងទទឹងរាប់ពាន់ដង។ ព្រះជាម្ចាស់មានតែអត់ទ្រាំ ឱនព្រះសិរសាចុះ ហើយបម្រើមនុស្សដូចជាសត្វគោដែលស្ម័គ្រព្រម។» គឺជាប្រយោគតែមួយនៅប្រភពដើម ប៉ុន្តែនៅត្រង់នេះត្រូវបានបំបែកជាពីរប្រយោគ ដើម្បីធ្វើឲ្យសេចក្តីកាន់តែច្បាស់។ ប្រយោគទីមួយសំដៅទៅលើទង្វើរបស់មនុស្ស ខណៈឯប្រយោគទីពីរបង្ហាញពីទុក្ខវេទនាដែលព្រះជាម្ចាស់ត្រូវឆ្លងកាត់ និងបង្ហាញទៀតថា ព្រះជាម្ចាស់បន្ទាបអង្គទ្រង់ និងលាក់បាំង។

៣. «បុរេនិច្ឆ័យ» សំដៅទៅលើអាកប្បកិរិយាមិនស្ដាប់បង្គាប់របស់មនុស្ស។

៤. «កាន់អំណាចផ្ដាច់ការ» សំដៅទៅលើអាកប្បកិរិយាមិនស្ដាប់បង្គាប់របស់មនុស្ស។ ពួកគេលើកតម្កើងខ្លួនខ្ពស់ ដាក់ខ្នោះអ្នកដទៃឲ្យដើរតាមខ្លួន និងរងទុក្ខលំបាកសម្រាប់ពួកគេ។ ពួកគេជាកម្លាំងដែលប្រឆាំងនឹងព្រះជាម្ចាស់។

៥. «តុក្កតាអាយ៉ង» ត្រូវបានប្រើ ដើម្បីចំអកចំពោះអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់។

៦. «ការគប់ដុំព្រិល» ត្រូវបានប្រើ ដើម្បីលើកឡើងអំពីអាកប្បកិរិយាដ៏ថោកទាបរបស់មនុស្ស។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៥៤

មាគ៌ាជីវិតមិនមែនជាអ្វីម្យ៉ាងដែលនរណាៗក៏អាចកាន់កាប់បាននោះទេ ក៏មិនមែនជាអ្វីម្យ៉ាង ដែលនរណាៗក៏អាចយកបានយ៉ាងស្រួលនោះដែរ។ មូលហេតុគឺនៅត្រង់ថា មានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបជាប្រភពនៃជីវិត គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ជាម្ចាស់កម្មសិទ្ធិរូបធាតុនៃជីវិត ហើយមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបមានមាគ៌ានៃជីវិត។ ហេតុនេះហើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបជាដើមចមនៃជីវិត ជាប្រភពទឹករស់នៃជីវិត ដែលហូរចេញមកឥតស្រាកស្រាន្ត។ ចាប់តាំងពីគ្រាដែលព្រះជាម្ចាស់បានបង្កើតពិភពលោកនេះមក ទ្រង់បានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងភាពស្រស់បស់នៃជីវិត ទ្រង់បានធ្វើកិច្ចការជាច្រើន ដើម្បីនាំយកជីវិតមកឲ្យមនុស្ស ហើយបានបង់ថ្លៃលោះដ៏មហិមា ដើម្បីឲ្យមនុស្សលោកមានជីវិត។ ដោយសារព្រះជាម្ចាស់ផ្ទាល់ គឺជាជីវិតអស់កល្បជានិច្ច ហើយទ្រង់ផ្ទាល់ គឺជាផ្លូវដែលប្រោសឲ្យមនុស្សលោកបានរស់ឡើងវិញ។ ព្រះជាម្ចាស់មិនដែលអវត្តមានពីដួងចិត្តរបស់មនុស្សឡើយ ហើយទ្រង់ក៏គង់នៅកណ្ដាលចំណោមមនុស្សគ្រប់ពេលវេលាដែរ។ ព្រះអង្គគឺជាកម្លាំងជំរុញដល់ការរស់នៅរបស់មនុស្សតាំងតែពីដើមមកទល់នឹងពេលនេះ ជាឫសគល់នៃវត្តមានជីវិតរបស់មនុស្ស និងជាទ្រព្យតម្កល់ដ៏បរិបូរ សម្រាប់វត្តមានជីវិតរបស់មនុស្ស បន្ទាប់ពីពួកគេចាប់កំណើត។ ទ្រង់ធ្វើឲ្យមនុស្សបានកើតជាថ្មី ហើយជួយឲ្យគេអាចរស់នៅតាមគ្រប់តួនាទីរបស់គេ ដោយការតស៊ូយ៉ាងមោះមុត។ សូមអរព្រះគុណចំពោះព្រះចេស្ដា និងអានុភាពជីវិតដ៏គង់វង់របស់ព្រះអង្គ ដែលឲ្យមនុស្សលោកអាចរស់បាន ពីមួយជំនាន់ទៅមួយជំនាន់ អានុភាពជីវិតរបស់ព្រះជាម្ចាស់ ជាគ្រឹះដ៏រឹងមាំនៃវត្តមានជិវិតរបស់មនុស្ស តាំងតែពីដើមរហូតមក ហើយព្រះជាម្ចាស់បានបង់ថ្លៃលោះមួយដែលគ្មានសាមញ្ញជនណាម្នាក់ ធ្លាប់បានបង់ពីមុនមកសោះ ក៏ដោយសារតែអានុភាពនៃជីវិតរបស់ទ្រង់នេះដែរ។ អានុភាពជីវិតរបស់ព្រះជាម្ចាស់អាចឈ្នះលើអំណាចគ្រប់យ៉ាងទាំងអស់ លើសពីនេះ អំណាចណាក៏ខ្លាំងពុំស្មើដែរ។ ជីវិតរបស់ទ្រង់ គឺអស់កល្បជានិច្ច ព្រះចេស្ដារបស់ទ្រង់ ខ្លាំងពូកែអស្ចារ្យ ហើយក៏គ្មានមនុស្សណា ឬខ្មាំងសត្រូវណាអាចយកឈ្នះអានុភាពជីវិតរបស់ទ្រង់បានឡើយ។ អានុភាពជីវិតរបស់ព្រះជាម្ចាស់ឋិតថេរនៅ ហើយបញ្ចេញពន្លឺដ៏ត្រចះត្រចង់របស់ខ្លួន ទោះបីជានៅពេលណា ឬកន្លែងណាក៏ដោយ។ ផ្ទៃមេឃ និងផែនដីអាចឆ្លងកាត់នូវបម្រែបម្រួលជាខ្លាំង ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ គឺនៅតែដដែលអស់កល្បជានិច្ច។ គ្រប់សព្វសារពើអាចនឹងកន្លងបាត់ទៅ ប៉ុន្តែជីវិតព្រះជាម្ចាស់ឋិតថេរនៅជានិរន្ត៍ ដ្បិតព្រះជាម្ចាស់ជាប្រភពនៃវត្តមានជីវិតសព្វសារពើទាំងអស់ ហើយជាឫសគល់នៃវត្តមានជីវិតរបស់គេផង។ ជីវិតរបស់មនុស្ស កើតមកពីព្រះជាម្ចាស់ វត្តមានផ្ទៃមេឃ កើតមកពីព្រះជាម្ចាស់ វត្តមានផែនដី ក៏កើតចេញមកពីព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ដែរ។ គ្មានសភាវៈមានជីវិតណា អាចខ្ពស់ស្មើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានសភាវៈណា មានអនុភាពអាចគេចរួចពីដែនគ្រប់គ្រងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ។ តាមវិធីនេះ បើទោះបីជាពួកគេជានរណាក៏ដោយ ក៏ពួកគេគ្រប់គ្នាត្រូវតែចុះចូលក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ គ្រប់គ្នាត្រូវតែរស់នៅក្រោយសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីព្រះហស្តរបស់ទ្រង់ដែរ។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៥៥

ប្រសិនបើអ្នកពិតជាចង់បានមាគ៌ាជីវិតអស់កល្បជានិច្ចមែន ហើយប្រសិនបើអ្នកមិនស្កប់ចិត្តនឹងការដែលអ្នកស្វះស្វែងរកមាគ៌ានេះមែន ជាដំបូងអ្នកត្រូវតែឆ្លើយនឹងសំណួរនេះសិនថា៖ សព្វថ្ងៃនេះ តើព្រះជាម្ចាស់គង់នៅកន្លែងណា? អ្នកប្រហែលជាឆ្លើយថា «ព្រះជាម្ចាស់កំពុងតែគង់នៅស្ថានសួគ៌ ប្រាកដណាស់ ព្រះអង្គមិនមែនកំពុងគង់ក្នុងផ្ទះរបស់អ្នកទេមែនទេ?» អ្នកក៏ប្រហែលជាពោលថា ព្រះជាម្ចាស់គង់ក្នុងសព្វសារពើច្បាស់ណាស់។ អ្នកក៏ប្រហែលជាពោលទៀតថា ព្រះជាម្ចាស់គង់ក្នុងដួងចិត្តមនុស្សរាល់គ្នា ឬពោលថា ព្រះជាម្ចាស់គង់នៅក្នុងភពខាងវិញ្ញាណ។ ខ្ញុំមិនបដិសេធចម្លើយណាមួយទេ ប៉ុន្តែ ខ្ញុំត្រូវតែបញ្ជាក់ពីរឿងនេះឲ្យបានច្បាស់។ ការនិយាយថា ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តរបស់មនុស្ស ថាត្រូវទាំងអស់ក៏មិនមែន ថាខុសទាំងអស់ក៏មិនមែនដែរ។ មូលហេតុគឺនៅត្រង់ថា ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ មានអ្នកខ្លះមានជំនឿពិតប្រាកដ ហើយក៏មានអ្នកខ្លះមានជំនឿក្លែងក្លាយដែរ មានអ្នកខ្លះព្រះអង្គទទួលស្គាល់ ហើយក៏មានអ្នកខ្លះព្រះអង្គមិនទទួលស្គាល់ដែរ មានអ្នកខ្លះព្រះអង្គសព្វព្រះហឫទ័យ ហើយក៏មានអ្នកខ្លះព្រះអង្គមិនសព្វព្រះហឫទ័យដែរ មានអ្នកខ្លះព្រះអង្គកែឲ្យបានគ្រប់លក្ខណ៍ ហើយក៏មានអ្នកខ្លះ ព្រះអង្គកម្ចាត់ចោលដែរ។ ហេតុនេះទើបខ្ញុំនិយាយថា ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តមនុស្សមួយចំនួនតូចប៉ុណ្ណោះ ហើយមនុស្សទាំងនេះ ពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់ពិត ឥតសង្ស័យឡើយ ហើយក៏ជាមនុស្សដែលទ្រង់កែឲ្យបានគ្រប់លក្ខណ៍ដែរ។ ពួកគេជាមនុស្សដែលព្រះជាម្ចាស់ដឹកនាំ។ ដោយសារពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ដឹកនាំ ទើបពួកគេក៏ជាមនុស្សដែលធ្លាប់បានស្ដាប់ឮ និងធ្លាប់បានឃើញមាគ៌ាជីវិតអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលមានជំនឿក្លែងក្លាយ ពួកគេជាមនុស្សដែលព្រះជាម្ចាស់មិនទទួលយកឡើយ ពួកគេគឺជាមនុស្សដែលព្រះអង្គស្អប់ខ្ពើម ជាមនុស្សដែលព្រះអង្គកម្ចាត់ចោល ពួកគេនឹងត្រូវព្រះអង្គបដិសេធ ត្រូវនៅដោយគ្មានមាគ៌ាជីវិត ហើយត្រូវនៅទាំងមិនដឹងថា ព្រះជាម្ចាស់គង់នៅកន្លែងណា។ ផ្ទុយមកវិញ មនុស្សដែលមានព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់គេ គេដឹងថា ព្រះជាម្ចាស់គង់នៅកន្លែងណា។ ពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ប្រទានជីវិតអស់ កល្បជានិច្ចឲ្យ ហើយពួកគេក៏ជាមនុស្សដែលដើរតាមព្រះជាម្ចាស់ដែរ។ ពេលនេះ តើអ្នកដឹងហើយឬនៅថា ព្រះជាម្ចាស់គង់នៅកន្លែងណា? ព្រះជាម្ចាស់គង់ទាំងក្នុងដួងចិត្តរបស់មនុស្ស ហើយគង់នៅក្បែរគេទៀតផង។ ទ្រង់មិនមែនគង់នៅតែក្នុងភពខាងវិញ្ញាណ ហើយគង់ខ្ពស់ផុតសព្វសារពើទាំងអស់នោះដែរ ប៉ុន្តែទ្រង់ក៏គង់ទាំងនៅលើផែនដី ដែលមនុស្សមានវត្តមានដែរ។ ហេតុនេះហើយ ការមកដល់នៃគ្រាចុងក្រោយ បានឈាននាំកិច្ចការរបស់ព្រះជាម្ចាស់ ឲ្យចូលទៅក្នុងតំបន់ត្រួតត្រាថ្មី។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់ក្នុងសកលលោក ហើយទ្រង់ក៏ជាគ្រឹះដ៏រឹងមាំនៅក្នុងដួងចិត្តរបស់មនុស្សដែរ ហើយលើសពីនេះ ទ្រង់មានវត្តមានគង់នៅកណ្ដាលចំណោមមនុស្សលោកទៀតផង។ ទាល់តែធ្វើបែបនេះ ទើបទ្រង់អាចនាំមាគ៌ាជីវិតមកប្រទានឲ្យមនុស្សលោក ហើយនាំមនុស្សលោកទៅក្នុងមាគ៌ាជីវិតបាន។ ព្រះជាម្ចាស់បានយាងមកផែនដីនេះ ហើយគង់នៅកណ្ដាលចំណោមមនុស្ស ដើម្បីឲ្យមនុស្សមានមាគ៌ាជីវិត ហើយដើម្បីឲ្យមនុស្សអាចមានជីវិតគង់វង់បាន។ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់ក៏បង្គាប់បញ្ជាសព្វសារពើនៅក្នុងសាកលលោកនេះ ដើម្បីឲ្យអ្វីៗគ្រប់យ៉ាង អាចសម្របជាមួយនឹងការគ្រប់គ្រងរបស់ទ្រង់ក្នុងចំណោមមនុស្សលោក។ ហេតុនេះហើយ ប្រសិនបើអ្នកគ្រាន់តែស្គាល់សេចក្ដីបង្រៀនថា ព្រះជាម្ចាស់គង់នៅក្នុងនគរស្ថានសួគ៌ និងគង់ក្នុងដួងចិត្តរបស់មនុស្ស ប៉ុន្តែមិនស្គាល់សេចក្ដីពិតអំពីព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សលោក នោះអ្នកនឹងមិនទទួលបានជីវិតឡើយ ហើយក៏មិនទទួលបានមាគ៌ានៃសេចក្ដីពិតដែរ។

ព្រះជាម្ចាស់ផ្ទាល់គឺជាជីវិត ជាសេចក្ដីពិត និងជាជីវិត ហើយសេចក្ដីពិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យពាក្យ សេចក្ដីបង្រៀន ហើយចុងក្រោយគឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅ មិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចចាត់ទុកជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណ ក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការបច្ចុប្បន្នរបស់ទ្រង់។ ប្រសិនបើអ្នកយកកំណត់ត្រាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងកាលពីអតីតកាល មកអនុវត្តនៅពេលបច្ចុប្បន្ន ទង្វើនេះធ្វើឲ្យអ្នកក្លាយជាបុរាណវិទូហើយ ហើយងារដ៏ល្អបំផុតសម្រាប់បរិយាយពីអ្នក គឺអ្នកឯកទេសបេតិកភណ្ឌប្រវត្តិសាស្ត្រ។ នេះមកពីអ្នកតែងតែជឿលើតឹកតាងនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើពីអតីតកាល ជឿតែលើស្រមោលដែលព្រះជាម្ចាស់បានបន្សល់ទុក កាលដែលទ្រង់បានធ្វើការនៅក្នុងចំណោមមនុស្ស ហើយជឿតែលើមាគ៌ា ដែលព្រះជាម្ចាស់បានប្រទានឲ្យពួកសិស្សទ្រង់ពីអតីតកាល។ អ្នកមិនជឿលើទិសដៅនៃកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះទេ ក៏មិនជឿលើព្រះភក្ត្រដែលពេញដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ នាពេលបច្ចុប្បន្ននេះ ហើយមិនជឿលើមាគ៌ានៃសេចក្ដីពិតដែលព្រះជាម្ចាស់បានបង្ហាញឲ្យគេស្គាល់ នាពេលបច្ចុប្បន្ននេះដែរ។ ហេតុនេះ អ្នកគឺជាមនុស្សរវើរវាយ ដែលនៅដាច់ឆ្ងាយពីភាពជាក់ស្ដែងទាំងស្រុង ដោយគ្មានអ្វីប្រកែកឡើយ។ ពេលនេះ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់តាមពាក្យពេចន៍ដែលមិនអាចប្រទានជីវិតឲ្យមនុស្សបាន នោះអ្នកជាមនុស្សឥតទីពឹង គ្មានអ្វីអាចជួយបាន[ក] ឡើយ ដ្បិតអ្នករាល់គ្នាមានគំនិតអភិរក្សនិយមជ្រុល ពិបាកទូន្មានជ្រុល ហើយរឹងរូសជ្រុល មិនទទួលហេតុផលសោះ!

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. អុសមួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៥៨

ចាប់​តាំង​ពី​ពេល​ដែល​អ្នកស្រែក​យំ​ចូល​មក​ក្នុង​ពិភព​លោកនេះ​ គឺ​អ្នកចាប់​ផ្ដើម​បំពេញ​ភារកិច្ច​របស់​ខ្លួន​ហើយ។ ការ​បំពេញ​តួនាទី​របស់​អ្នក​នៅ​ក្នុង​ផែន​ការ​របស់​ព្រះ​ជា​ម្ចាស់ និង​នៅ​ក្នុង​ការ​ចាត់​តាំង​របស់​ទ្រង់ គឺ​​​អ្នក​ចាប់​ផ្ដើម​ដំណើរ​ជីវិត​របស់​ខ្លួនហើយ​​។​ មិន​ថា​អ្នក​មាន​ប្រវត្តិ​បែប​ណា ហើយ​ដំណើរ​ដែល​នៅ​ខាង​មុខ​អ្នក​​យ៉ាង​ណា​នោះ​ទេ គឺ​គ្មាននរ​ណា​ម្នាក់​អាច​គេច​ផុត​ពី​​ការ​រៀប​ចំ និង​ការ​ចាត់​ចែង​របស់​ស្ថាន​សួគ៌​បាន​ឡើយ ហើយ​គ្មាន​នរ​ណា​ម្នាក់​អាច​គ្រប់​គ្រង​ជោគវាសនារបស់​ខ្លួនបាន​ទេ ដ្បិត​មាន​តែ​ទ្រង់​ដែល​គ្រប់​គ្រងលើ​អ្វីៗ​ទាំង​អស់​ប៉ុណ្ណោះ ដែល​អាច​​ធ្វើ​កិច្ច​ការ​បែប​នេះ​បាន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​មនុស្ស​បាន​កើត​មក ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​កិច្ច​ការ​នេះ​រួចទៅ​ហើយ ដោយ​ទ្រង់​គ្រប់​គ្រង​លើ​ចក្រ​វាឡ​ទាំង​មូល ដឹកនាំ​ច្បាប់​នៃ​ការ​ផ្លាស់​ប្ដូរ​សម្រាប់​អ្វីៗ​ទាំ​ង​អស់ និង​គន្លង​​ចលនានៃ​របស់​ទាំ​ងអស់​នោះ​។ មនុស្ស ក៏​ដូច​ជា​អ្វីៗ​ទាំ​ង​អស់​ដែរ ​គឺ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ស្ងៀមស្ងាត់ និង​ដោយ​មិន​ដឹង​ខ្លួន​ តាម​រយៈភាព​ផ្អែម​ល្ហែម និង​ទឹក​ភ្លៀង ព្រម​ទាំង​ទឹក​សន្សើម​ដែល​មក​ពី​ព្រះជាម្ចាស់ ​ហើយ​មនុស្ស​ក៏​រស់​នៅក្រោម​ការ​រៀប​ចំនៃ​ព្រះហស្ដ​របស់​ព្រះ​ជា​ម្ចាស់​ទាំង​​មិន​ដឹង​ខ្លួនដែរ។ ព្រះ​ជា​ម្ចាស់ក្រសោប​ដួង​ចិត្ត និង​វិញ្ញាណ​របស់​មនុស្ស​​នៅ​ក្នុង​ព្រះ​ហស្ដ​​ទ្រង់ ហើយ​គ្រប់​យ៉ាង​នៅក្នុង​ជីវិត​របស់មនុស្ស​សុទ្ធ​តែ​ត្រូវ​បាន​មើល​ឃើញ​​នៅក្នុង​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់។ មិន​ថា​អ្នក​ជឿ ឬក៏​មិន​ជឿ​​​​នោះ​ទេ អ្វីៗ​គ្រប់​យ៉ាងទាំង​អស់ ទាំង​របស់​មាន​ជីវិត និង​គ្មានជីវិត នឹង​ផ្លាស់​វេន ផ្លាស់​ប្ដូរ ផ្លាស់​ជា​ថ្មី ព្រម​ទាំង​​បាត់​ទៅ​វិញ​តាម​ព្រះ​តម្រិះ​របស់​ព្រះ​ជា​ម្ចាស់។ នេះ​ជារបៀប​ដែល​ព្រះ​ជា​ម្ចាស់​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់។

នៅ​ពេលដែល​ពេល​​​រាត្រី​ចូល​មក​ដល់​យ៉ាង​​ស្ងៀម​ស្ងាត់ មនុស្ស​មិន​ដឹង​ខ្លួននោះ​ទេ ព្រោះ​ដួង​ចិត្ត​របស់​មនុស្ស​មិន​អាច​ដឹង​ថា ពេល​​រាត្រី​ចូល​មក​ដល់​ដោយ​របៀប​ណា ហើយ​ក៏​មិន​ដឹង​ថា​វា​មក​ដល់​នៅ​ពេល​ណា​ដែរ។ នៅ​ពេលដែល​ពេល​​​រាត្រី​រសាត់​បាត់​ទៅ​ដោយស្ងៀម​​ស្ងាត់ មនុស្សក៏​​ស្វាគមន៍ចំពោះ​ការ​មក​ដល់​នៃ​ពន្លឺ​ថ្ងៃ ប៉ុន្ដែ​ថា​ពន្លឺ​បាន​មក​ដល់​នៅ​ពេល​ណា ហើយ​ថា​វាបាន​​ដេញ​ភាព​ងងឹត​នៃពេល​រាត្រី​ចេញ​ទៅ​ដោយ​របៀប​ណា នោះ​មនុស្ស​ដឹង​តិច​តួច​ណាស់ ហើយ​ក៏​មិន​សូវ​ដឹង​ដែរ។ ភាព​ឆ្លាស់​គ្នា​ដដែល​ៗនៃ​ពេល​ថ្ងៃ និង​ពេល​យប់ នាំ​មនុស្ស​ឆ្លង​កាត់​ពី​រយៈ​ពេល​មួយ​ទៅ​​​រយៈ​​ពេល​​មួយ​ទៀត ពីបរិបទ​ប្រវត្តិ​សាស្ដ្រ​មួយ​ទៅ​បរិបទប្រវត្តិ​សាស្ដ្រ​​មួយ​ទៀត ខណៈ​ដែលមានការ​ធានា​ថា ​កិច្ច​ការ​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​គ្រប់​​ពេល និ​ងផែន​ការ​របស់​ទ្រង់​គ្រប់​សម័យ​កាល​ទាំង​អស់ ​ត្រូវ​បាន​អនុវត្ត។ មនុស្ស​បាន​ដើរ​ឆ្លង​កាត់ ​រយៈ​ពេល​ទាំង​អស់​នេះ​ជា​មួយ​ព្រះ​ជា​ម្ចាស់ ប៉ុន្ដែ​​មិន​ដឹង​ថា ​ព្រះ​ជា​ម្ចាស់​គ្រប់​គ្រង​លើវាសនា​នៃ​របស់សព្វសារពើ និង​សត្វ​មាន​ជីវិត​ទាំង​អស់នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា​ព្រះ​ជា​ម្ចាស់​រៀប​ចំ និង​ដឹក​នាំ​អ្វីៗ​​ទាំង​អស់​យ៉ាង​ដូច​ម្ដេច​ដែរ​។ មនុស្សមិនបានយល់អំពីការ​នេះ ​​តាំង​ពី​យូរ​យា​ណាស់មក​ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ចំពោះ​មូល​ហេតុ គឺ​មិនមែន​ដោយ​សារ​តែ​កិច្ច​ការ​របស់​ព្រះ​ជា​ម្ចាស់​លាក់​កំបាំង​ពេក ឬដោយ​សារផែនការ​របស់​ព្រះ​ជា​ម្ចាស់​មិន​ទាន់​ត្រូវ​បាន​គេ​ដឹងនៅ​ឡើយ​​នោះ​ទេ ប៉ុន្ដែ ​គឺ​ដោយ​សារ​តែ​ដួង​ចិត្ត និង​វិញ្ញាណ​របស់​មនុស្ស​នៅ​​ឆ្ងាយ​ពី​ព្រះ​ជា​ម្ចាស់​​រហូត​ដល់​ចំណុច​មួយ​​ដែល​គាត់​ស្ថិត​នៅ​ក្នុង​ការ​បម្រើ​របស់​អារក្ស​សាតាំង ទោះ​បី​ជា​គាត់​ដើរ​តាម​ព្រះ​ជា​ម្ចាស់​ក៏​ដោយ ក៏​គាត់​នៅ​តែ​មិន​ដឹង​ដែរ។ គ្មាន​នរណាណា​ម្នាក់​ស្វែង​រក​ស្នាម​ព្រះបាទា​របស់​ព្រះ​ជា​ម្ចាស់ និងការបង្ហាញអង្គទ្រង់​របស់​ព្រះ​ជា​ម្ចាស់យ៉ាង​សកម្មនោះ​ទេ ហើយ​គ្មាននរណា​ម្នាក់​មាន​ឆន្ទៈចង់​ស្ថិត​នៅ​ក្នុង​ការយក​ព្រះទ័យ​ទុក​ដាក់ និង​ការ​ថែរក្សា​របស់​ព្រះ​ជា​ម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រាថ្នា​ចង់​ពឹង​ផ្អែក​លើភាព​ពុកផុយ​របស់​អារក្សសាតាំង ដែល​ជា​មេកំណាច ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ពិភព​លោក​នេះ និង​ច្បាប់​ជីវិត​ដែល​មនុស្ស​អាក្រក់​អនុវត្ត​តាម។ ត្រង់​ចំណុច​នេះ ដួង​ចិត្ត និង​វិញ្ញាណ​របស់​មនុស្ស​បាន​ក្លាយ​ទៅ​ជា​សួយសារអាករ​ និង​ជា​ចំណី​របស់​អារក្ស​សាតាំង។ ជាង​នេះ​ទៅ​ទៀត ដួង​ចិត្ត និង​វិញ្ញាណ​របស់​មនុស្ស​បាន​ក្លាយ​ទៅ​ជា​កន្លែង​មួយ​ដែល​អារក្ស​សាតាំង​អាច​រស់​នៅ និង​ជា​កន្លែង​លេង​របស់​វា។ ដូច្នេះ មនុស្ស​បាត់​បង់​ការ​យល់​ដឹង​របស់​ខ្លួន​អំពី​គោល​ការ​ណ៍​នៃភាពជា​មនុស្ស និង​គុណ​តម្លៃ ព្រម​ទាំង​អត្ថ​ន័យ​នៃជីវិត​មនុស្ស​ ទាំង​មិន​ដឹង​ខ្លួន។ ក្រឹត្យ​វិន័យ​របស់​ព្រះ​ជា​ម្ចាស់ និង​សម្ព័ន្ធមេត្រីរវាង​ព្រះ​ជាម្ចាស់ និង​មនុស្ស បាន​រលាយ​ចេញ​ពី​ដួង​ចិត្ត​របស់​មនុស្ស​បន្ដិច​ម្ដងៗ ហើយ​គេ​ក៏​ឈប់​ស្វែង​រក ឬ​ក៏​លែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​ជា​ម្ចាស់។ តាម​រយៈ​ការ​ឆ្លង​កាត់​ពេល​វេលា មនុស្ស​លែង​យល់​ពី​មូល​ហេតុ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​ខ្លួន​មក ហើយ​​ក៏​មិន​យល់​ពីព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ព្រះ​ជា​ម្ចាស់ និង​អ្វីៗ​គ្រប់យ៉ាង​ដែល​មក​ពីព្រះ​ជា​ម្ចាស់​ដែរ។ ដូច្នេះ មនុស្ស​ក៏​ចាប់​ផ្ដើម​ប្រឆាំង​ចំពោះ​​ក្រឹត្យ​វិន័យ និង​ព្រះ​រាជក្រឹត្យ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ដួង​ចិត្ត​ និង​វិញ្ញាណ​របស់គេ​ក៏​បានស្លាប់…​។ ព្រះ​ជា​ម្ចាស់​បាត់​បង់​មនុស្ស​ដែល​ទ្រង់​បាន​បង្កើត​ពីដំបូងមក ហើយ​មនុស្ស​បាត់​បង់​ឫស​គល់​នៃ​ដើម​កំណើត​របស់​ខ្លួន៖ នេះ​គឺ​ជា​ទុក្ខ​ព្រួយ​នៃ​ពូជ​មនុស្ស​។ តាម​ពិ​តទៅ តាំង​ពី​ដើម​ដំបូង​មកដល់ពេលនេះ ព្រះ​ជា​ម្ចាស់​បាន​រៀប​ចំ​សោក​នាដកម្ម​មួយ​សម្រាប់​មនុស្ស​ជាតិ ជា​សោក​នាដកម្មដែល​មនុស្ស​គឺ​ជាអ្នកបង្កហេតុផង និង​ជា​ជន​រង​គ្រោះផង ហើយ​គ្មាននរណា​ម្នាក់​អាច​ឆ្លើយ​បាន​ថា អ្នក​ដឹក​នាំ​នៃ​សោកនាដ​កម្ម​នេះ​ជានរណា​ឡើយ។

ដកស្រង់ពី «ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៥៩

ព្រះ​ជា​ម្ចាស់បាន​បង្កើត​ពិភព​លោក​នេះ ហើយ​បាន​នាំ​មនុស្ស​ដែល​ជា​សភាវមាន​ជីវិត​មួយ ដែល​​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​ជីវិត ចូល​​មក​​​ក្នុង​ពិភព​លោក​នេះ។ បន្ទាប់​មក មនុស្ស​ក៏​ចាប់​ផ្ដើម​មាន​ឪពុក​ម្ដាយ និង​សាច់​ញាតិ ហើយ​ក៏​លែង​ឯកា​ទៀត។ ចាប់​តាំង​ពី​ពេល​ដែល​មនុស្ស​បានសម្លឹង​មើល​ពិភព​លោក​ខាង សម្ភារៈនេះ​ជា​លើក​ដំបូង គឺ​គេ​ត្រូវ​បាន​កំណត់​ឲ្យ​រស់​នៅ​ក្នុង​ការចាត់តាំង​របស់​ទ្រង់ទៅ​ហើយ។ ខ្យល់​ដង្ហើម​ជីវិត​ដែល​ចេញ​មក​ពី​ព្រះ​ជា​ម្ចាស់ ទ្រទ្រង់​សភាវមាន​ជីវិត​ទាំង​ឡាយ​ឲ្យ​លូត​លាស់​រហូត​ដល់​ពេញ​វ័យ។ ក្នុង​អំឡុង​ពេល​នៃដំណើរ​ការ​នេះ គ្មាននរណា​ម្នាក់​មាន​អារម្មណ៍ថា​មនុស្ស​ធំធាត់​ឡើង​ក្រោម​ការ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​​របស់​ព្រះ​ជា​ម្ចាស់​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ជឿ​ថា មនុស្ស​ធំធាត់​ឡើង​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​​ប្រកប​ដោយក្ដី​ស្រលាញ់​របស់​ឪពុក​ម្ដាយ​ខ្លួន ហើយ​ជឿ​ថា​សភាវគតិ​នៃជីវិតរបស់គេ គឺ​ជា​អ្វី​ដែលជម្រុញ​ដល់​​ការធំ​​​ធាត់របស់ពួក​គេ។ នេះ​គឺ​ដោយ​សារ​តែ​មនុស្ស​មិន​ស្គាល់​អ្នក​ដែល​បាន​ផ្ដល់​ជីវិត​របស់ខ្លួន​មក ឬមិន​ដឹង​ថា​ជីវិត​របស់ខ្លួន​​បានមក​ពី​ណា ​​ពោល​គឺ​មិន​ដឹង​ពី​របៀប​ដែល​សភាវគតិ​នៃ​ជីវិត​បង្កើត​ការ​អស្ចារ្យ​។ គេ​ដឹង​ត្រឹម​តែ​ថា ចំណី​អាហារ​គឺ​ជា​មូល​ដ្ឋាន​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់គេ​បន្ដ​រស់​នៅ​តទៅ​ទៀត និង​​ថា​ភាពតស៊ូ​គឺ​ជា​ប្រភព​នៃ​ការ​រស់​នៅ​របស់​គេ ព្រម​ទាំង​​ថា​ជំនឿនៅ​ក្នុង​គំនិត​របស់​គេ គឺ​ជាដើម​ទុន​ដែល​ការ​រស់​នៅ​របស់​គេត្រូវ​ពឹង​ផ្អែក​លើ។ មនុស្សភ្លេច​ទាំង​ស្រុង​នូវ​ព្រះគុណ និង​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ជា​ម្ចាស់ ដូច្នេះ​ហើយ​បាន​ជាគេមិន​ខ្វល់​ពីជីវិត​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ដល់​គេ....។ គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ព្រះ​ជា​ម្ចាស់​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​​ទាំងយប់​ទាំង​ថ្ងៃ យក​ខ្លួន​គេ​មក​ថ្វាយ​បង្គំ​ទ្រង់​ឡើយ។ ព្រះជា​ម្ចាស់​​បន្ដដោះ​ស្រាយ​ជា​មួយ​​​មនុស្ស​ដូច​ដែល​ទ្រង់​បាន​គ្រោង​ទុក ទោះ​បី​ជា​ទ្រង់​មិន​បាន​រំពឹង​ទុកអ្វី​ពី​គេ​ក៏​ដោយ​។​ ទ្រង់​ធ្វើ​ដូច្នេះព្រោះ​​សង្ឃឹម​ថា ថ្ងៃ​ណា​មួយមនុស្ស​នឹង​ភ្ញាក់​ពី​សុបិនរបស់​ខ្លួន​ហើយ​ចាប់​ផ្ដើម​ទទួល​ស្គាល់ភ្លាម​ៗ​នូវ​​គុណ​តម្លៃ និង​អត្ថន័យ​នៃ​ជីវិត​ និង​​​តម្លៃ​ដែល​ព្រះ​ជា​ម្ចាស់​បាន​បង់សម្រាប់​អ្វីៗ​ទាំ​ងអស់​ដែល​ទ្រង់​បាន​ប្រទាន​ដល់​គេ ព្រម​ទាំង​ភាព​អន្ទះ​សា​​​​ដែល​ព្រះ​ជា​ម្ចាស់​រង់​ចាំ​ឲ្យមនុស្ស​វិល​ត្រលប់​មក​រកទ្រង់​វិញ។ គ្មាននរណា​ម្នាក់​ធ្លាប់សម្លឹង​មើល​ទៅ​អាថ៌កំបាំងដែល​គ្រប់​គ្រង​លើ​ដើម​កំណើត និង​ការ​បន្ដ​នៃ​ជីវិត​របស់​មនុស្ស​ទេ​។ មាន​តែ​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ​ដែល​យល់​ពី​ការ​ទាំង​អស់​នេះ ហើយ​ទ្រាំ​ទ្រយ៉ាង​ស្ងៀម​ស្ងាត់​ចំពោះ​ការ​ឈឺ​ចាប់ និង​ការវាយ​ប្រហារដែល​មនុស្ស​ផ្ដល់​ឲ្យ​ទ្រង់ គឺ​​ជាមនុស្ស​​​ដែល​បាន​ទទួល​អ្វីៗ​គ្រប់​យ៉ាង​ពីព្រះ​ជា​ម្ចាស់ ប៉ុន្ដែ​មិនចេះ​ដឹង​គុណ​ទ្រង់ឡើយ។ ដូច​គ្នាផង​ដែរ មនុស្សមិនចេះស្ញប់ស្ញែងចំពោះអ្វីៗដែលកើតមានចំពោះជីវិត ដូច្នេះ ​វា​ជា «រឿងធម្មតា» ទេ ដែល​ព្រះ​ជា​ម្ចាស់​ត្រូវ​បាន​មនុស្ស​ក្បត់ បំភ្លេច និង​គំរាម​កំហែង។ តើវា​អាច​ទេដែល​ថា ​​ផែន​ការ​របស់​ព្រះ​ជា​ម្ចាស់​ពិត​ជាមាន​សារៈ​​សំខាន់​បែប​នេះ? តើ​វា​អាច​ទេ​ដែល​ថា មនុស្ស​ដែល​ជា​សភាវ​មាន​ជីវិត​ដែល​ចេញ​មក​ពី​ព្រះហស្ដ​របស់ព្រះ​ជាម្ចាស់​ពិត​ជាមាន​សារៈ​សំខាន់​បែប​នេះ? ផែន​ការ​របស់​ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​​​ ​​​​សារៈ​​​​​​សំខាន់​ណាស់ ប៉ុន្ដែ​សភាវ​មាន​ជីវិត​ដែល​បាន​កើត​មកដោយ​​សារ​ព្រះ​ហស្ដ​របស់​ព្រះ​ជា​ម្ចាស់ រស់​នៅ​សម្រាប់​ជា​ប្រយោជន៍ដល់​​ផែន​ការ​របស់​ទ្រង់។ ដូច្នេះ​ហើយ ព្រះ​ជា​ម្ចាស់​មិន​អាច​បោះ​បង់​ផែន​ការ​របស់​ទ្រង់​ចោល ​ដោយ​សារ​តែ​សេចក្ដី​ស្អប់​ចំពោះ​ពូជ​​មនុស្ស​នេះ​​ឡើយ​។ ព្រះ​ជា​ម្ចាស់​ទ្រាំ​ទទួល​ទារុណ​កម្ម​គ្រប់​យ៉ាង​សម្រាប់​ជា​​ប្រយោជន៍ដល់​​ផែន​ការ​របស់​ទ្រង់ និង​ខ្យល់​ដង្ហើម​ដែល​ទ្រង់បាន​ផ្លុំចេញ​មក មិន​មែន​សម្រាប់ជា​ប្រយោជន៍​ដល់​​សាច់​ឈាម​របស់​មនុស្ស​ទេ ប៉ុន្ដែ​សម្រាប់​ជា​ប្រយោជន៍​ដល់​ជីវិត​របស់​មនុស្ស​វិញ។ ទ្រង់​ធ្វើ​ដូច្នេះ​ដើម្បី​យកជីវិត​ដែល​ទ្រង់​បាន​ផ្លុំ​ចេញ​ ឲ្យ​ត្រលប់មក​វិញ មិន​មែន​ដើម្បី​យក​សាច់​ឈាម​របស់​មនុស្ស​ទេ។ នេះ​គឺ​ជា​ផែន​ការ​របស់​ទ្រង់​។

ដកស្រង់ពី «ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៦០

មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់ ហើយភាគច្រើនក្នុងចំណោមពួកគេបានឆ្លងកាត់វដ្តនៃសេចក្ដីស្លាប់ និងការកើតម្ដងទៀត។ អស់អ្នកដែលកំពុងនៅរស់ មិនយូរទេគេនឹងស្លាប់ទៅ ហើយអ្នកដែលបានស្លាប់ទៅហើយ មិនយូរទេគេនឹងត្រលប់ទៅកើតម្ដងទៀត។ ទាំងអស់នេះជាដំណើរជីវិតដែលព្រះបានរៀបចំសម្រាប់សភាវៈមានជីវិតនីមួយៗ។ ដោយឡែក ដំណើរជីវិត និងវដ្តជីវិតនេះ គឺគ្រាន់តែជាសេចក្ដីពិតដែលព្រះចង់ឲ្យមនុស្សប្រកាន់ខ្ជាប់ថា៖ ជីវិតដែលព្រះបានប្រទានដល់មនុស្ស គឺឥតដែនកំណត់ឡើយ មិនមែនជាប់ឃុំក្នុងរាងកាយ ពេលវេលា ឬក្នុងលំហនោះទេ។ នេះហើយជាអាថ៌កំបាំងនៃជីវិតដែលព្រះបានប្រទានដល់មនុស្ស និងជាភ័ស្តុតាងបញ្ជាក់ថា ជីវិតកើតមកពីព្រះអង្គ។ ថ្វីបើមនុស្សជាច្រើនមិនជឿថា ជីវិតកើតមកពីព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សនៅតែរីករាយនឹងគ្រប់យ៉ាងដែលកើតមកពីទ្រង់ ដោយចៀសមិនរួច ទោះបីជាគេមិនជឿ ឬបដិសេធព្រះវត្តមានរបស់ទ្រង់ក៏ដោយ។ គង់មានថ្ងៃមួយ ព្រះជាម្ចាស់ទ្រង់ប្ដូរព្រះទ័យ ហើយចង់ទាមទារមកវិញនូវអ្វីៗសព្វសារពើដែលមានវត្ត​មាន​ក្នុងលោកិយនេះ ព្រមទាំងទារយកជីវិតដែលទ្រង់បានប្រទាន នោះគ្រប់ទាំងអស់នឹងលែងមានទៀតហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះជន្មទ្រង់ ដើម្បីផ្គត់ផ្គង់ដល់អ្វីៗសព្វសារពើ ទាំងមានជីវិត និងគ្មានជីវិត ទាំងនាំមកនូវសណ្ដាប់ធ្នាប់ល្អ តាមរយៈគុណធម៌នៃព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់។ នេះជាសេចក្ដីពិតមួយដែលគ្មាននរណាម្នាក់អាចយល់បាន ហើយសេចក្ដីពិតដ៏មិនអាចយល់បាននេះ គឺជាការបើកសម្ដែង និងជាបន្ទាល់នៃថាមពលជីវិតរបស់ព្រះ។ ខ្ញុំសូមប្រាប់អាថ៌កំបាំងមួយដល់អ្នកថា៖ ឧត្ដមភាពនៃជីវិតរបស់ព្រះជាម្ចាស់ និងព្រះចេស្ដានៃព្រះជន្មរបស់ទ្រង់ គឺគ្មានមនុស្សណាម្នាក់អាចយល់បានឡើយ។ ពេលនេះក៏បែបនេះ ពីមុនក៏បែបនេះ ហើយនឹងនៅតែបែបនេះរហូតតទៅអនាគត។ អាថ៌កំបាំងទីពីរដែលខ្ញុំចង់ប្រាប់គឺ ប្រភពនៃជីវិតមកពីព្រះជាម្ចាស់ សម្រាប់គ្រប់សភាវៈមានជីវិតទាំងអស់ បើទោះបីជាពួកគេមានសណ្ឋាន ឬលក្ខណៈខុសគ្នាយ៉ាងណាក៏ដោយ។ ទោះបីអ្នកជាសភាវៈមានជីវិតបែបណា ក៏អ្នកមិនអាចទាស់ទទឹងនឹងគន្លងជីវិតដែលព្រះជាម្ចាស់បានកំណត់ទុកដែរ។ ទោះក្នុងករណីណាក៏ដោយ គ្រប់យ៉ាងដែលខ្ញុំប្រាថ្នា គឺឲ្យមនុស្សយល់ដូច្នេះថា ប្រសិន​បើគ្មានការបីបាច់ ថែរក្សា និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ទេ នោះមនុស្សមិនអាចទទួលបានគ្រប់យ៉ាងដែលគេត្រូវទទួលបានឡើយ បើទោះ​បីជាខំប្រឹងព្យាយាម ឬខ្នះខ្នែង​​​​​ តស៊ូយ៉ាងណាក៏ដោយ​។ ប្រសិនបើគ្មានការប្រទានជីវិតមកពីព្រះជាម្ចាស់ទេ មនុស្សបាត់បង់គុណតម្លៃក្នុងការរស់នៅ និងបាត់បង់អត្ថន័យនៃជីវិត។ តើព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សដែលខ្ជះខ្ជាយតម្លៃជីវិតជាអសារឥតការ អាចរស់នៅដោយមិនខ្វល់បែបនេះដូចម្ដេចបាន? ដូចខ្ញុំបាននិយាយរួចហើយថា សូមកុំភ្លេចឲ្យសោះថា ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតរបស់អ្នក។ ប្រសិនបើមនុស្ស មិនពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានឲ្យដល់គេទេ នោះទ្រង់មិនត្រឹមតែដកយកនូវអ្វីដែលទ្រង់បានប្រទានឲ្យតាំងតែពីដើមមកវិញប៉ុណ្ណោះទេ តែទ្រង់ក៏នឹងតម្រូវឲ្យមនុស្សសងមកវិញទ្វេដងនូវតម្លៃនៃរបស់គ្រប់យ៉ាងដែលទ្រង់បានប្រទានឲ្យដល់គេផងដែរ។

ដកស្រង់ពី «ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៦១

អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានគ្រប់​ចេស្ដា​និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។ អ្វីៗដែលមនុស្សពុំធ្លាប់បានស្ដាប់ឮ បានមកដល់យ៉ាងឆាប់រហ័ស តែផ្ទុយទៅវិញ អ្វីៗដែលមនុស្សមានជាយូរមកហើយនោះ បានបាត់បង់ទៅវិញដោយ​មិនដឹងខ្លួន។ គ្មាននរណាម្នាក់អាចយល់បានពីទីសំចតរបស់ព្រះដ៏មានគ្រប់​ចេស្ដា​ឡើយ ហើយមនុស្សម្នាក់ៗរឹតតែមិនយល់ពីឧត្តមភាព និងភាពមហិមានៃថាមពលជីវិតរបស់ព្រះដ៏មានគ្រប់​ចេស្ដា​។ ទ្រង់ឧត្ដុង្គឧត្ដមត្រង់ថា ទ្រង់អាចជ្រាបនូវអ្វីដែលមនុស្ស​មិនអាចដឹងបាន។ ទ្រង់មហិមាត្រង់ថា ទ្រង់ជាព្រះតែមួយអង្គគត់ដែលត្រូវមនុស្សបោះបង់ចោល តែបែរជាមក​សង្រ្គោះ​មនុស្សទៅវិញ។ ទ្រង់ជ្រាបពីអត្ថន័យជីវិត និងសេចក្តីស្លាប់ ហើយលើសពីនេះ ទ្រង់ជ្រាបថា ខ្នាតគំរូបែបណាដែលសមស្របសម្រាប់គ្រប់គ្រងជីវិតរស់នៅរបស់មនុស្សដែលទ្រង់បានបង្កើតមក។ ទ្រង់គឺជាគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយទ្រង់ជាព្រះដ៏ប្រោសលោះ ដែលប្រោសមនុស្សឱ្យរស់ឡើងវិញ។ ទ្រង់បន្ទន់ចិត្តរីករាយដោយភាពសោកសង្រេង ហើយលើកតម្កើងចិត្តសោកសង្រេង ដោយចិត្តរីករាយវិញ ទាំងអស់គឺដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។

មនុស្សមិនដឹងអំពីគោលបំណងនៃអត្ថិ​ភាព​របស់គេទេ ដ្បិតគេបានបែរចេញពីការផ្គត់ផ្គង់ជីវិតរបស់​ព្រះដ៏មានគ្រប់​ចេស្ដា​តែយ៉ាងណាក៏គេនៅតែខ្លាចសេច​ក្ដីស្លាប់ដែរ។ ពួកគេគ្មានការជួយ ឬការជ្រោមជ្រែងអ្វីឡើយ តែនៅស្ទាក់ស្ទើរមិនព្រមបិទភ្នែករបស់ពួកគេ ហើយពួកគេនៅតែបង្ខំខ្លួនឯងឲ្យបន្តរស់នៅក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ ជាសំបកខាងសាច់ឈាមដែលមិនដឹងអ្វីសោះអំពីព្រលឹងរបស់ខ្លួន។ អ្នករស់នៅមិនខុសពីអ្នកដទៃទេ គឺគ្មានក្តីសង្ឃឹម និងគ្មានគោលដៅឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការមកដល់របស់ទ្រង់ ទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ មកទល់នឹងពេលនេះ ក្នុងចំណោមមនុស្សដែលខ្វះបញ្ញាចិត្ត គឺគ្មាននរណាស្គាល់ជំនឿបែបនេះឡើយ។ ទោះបែបនេះក្តី ក៏មនុស្សនៅតែចង់បានជីវិតដោយបែបនេះដដែល។ ព្រះដ៏មានគ្រប់​ចេស្ដា​មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយស្របពេលនោះដែរ ទ្រង់ហត់នឿយនឹងអ្នកដែលខ្វះបញ្ញាចិត្ត ដ្បិតទ្រង់បានរង់ចាំចម្លើយពីមនុស្សជាយូរមកហើយ។ ទ្រង់មានព្រះទ័យស្វះស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ព្យាយាមយកអាហារ និងទឹកមកឲ្យអ្នក ហើយដាស់អ្នកឲ្យភ្ញាក់ ដើម្បីកុំឲ្យអ្នកនៅស្រេកឃ្លានតទៅទៀត។ នៅពេលដែល​អ្នកនឿយហត់ អស់កម្លាំង និងនៅពេលដែល​អ្នកចាប់ផ្តើមមានអារម្មណ៍ថា នៅក្នុងពិភពលោកនេះមានអ្វីមួយត្រូវវិនាសហិនហោច ចូរកុំវង្វេងឡើយ ចូរកុំទួញសោកឡើយ។ ព្រះដ៏មានគ្រប់​ចេស្ដា​ ជាព្រះដ៏ចាំយាម ទ្រង់នឹងទទួលយកការមកដល់របស់អ្នក គ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមនៅក្បែរអ្នកជានិច្ច រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ។ ទ្រង់កំពុងរង់ចាំថ្ងៃដែលអ្នកមានការចងចាំដូចដើមវិញភ្លាម៖ នៅពេលអ្នកដឹងខ្លួនថា អ្នកមកអំពីព្រះជាម្ចាស់ ដឹងថាអ្នកបានវង្វេងទិសដៅរបស់អ្នកនៅពេលណាមួយ ដឹងថាអ្នកវង្វេងស្មារតីរបស់អ្នកនៅតាមផ្លូវ ហើយនៅពេលណាមួយនោះ អ្នកក៏រកបាន «ឪពុក» ម្នាក់ នោះអ្នកនឹងដឹងថា ព្រះដ៏មានគ្រប់​ចេស្ដា​កំពុងឃ្លាំមើល និងកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកនៅទីនោះអស់ពេលជាយូរណាស់មកហើយ។ ទ្រង់កំពុងរង់ចាំដោយក្តីអន្ទះសា រង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាមមិនប្រែប្រួលរបស់ទ្រង់មានតម្លៃហួសប្រមាណ ហើយការចាំយាមនេះ គឺដើម្បីជាប្រយោជន៍ដល់ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស។ ប្រហែលជាការចាំយាមឥតប្រែប្រួលនេះគ្មានដែនកំណត់ឡើយ ហើយវាក៏ប្រហែលជាជិតដល់ទីបញ្ចប់ដែរ។ តែពេលនេះ អ្នកគប្បីដឹងថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណា។

ដកស្រង់ពី «ខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ចេស្ដា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៦២

ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញកិច្ចការរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនមែនសម្រាប់បេសកកម្មរបស់ព្រះជាម្ចាស់ និងមិនមែនសម្រាប់បុព្វហេតុសុចរិតរបស់មនុស្សលោកទេ នោះព្រលឹងរបស់យើងក៏មិនសមនឹងតម្លៃរបស់អស់អ្នកដែលសុខចិត្តរងទុក្ខដើម្បីបេសកកម្មរបស់ព្រះឡើយ ហើយកាន់តែគ្មានតម្លៃសមនឹងព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងដែរ។

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សលោក ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សលោកទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចលួងលោមចិត្តមនុស្សលោកបាន ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សលោកទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សលោក មិនអាចកាត់ផ្ដាច់ចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងវប្បធម៌របស់មនុស្សលោក មិនអាចកែប្រែឲ្យខុសពីគម្រោងការណ៍របស់ព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ កើតឡើងស្របទៅតាមគ្រោងការណ៍របស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍មួយបាន ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រង់គ្រងដំណើរជីវិតរបស់មនុស្សនេះ។ ប្រសិនបើមនុស្សលោកចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ ហើយប្រែចិត្ត និងលន់តួបាបនៅចំពោះព្រះជាម្ចាស់ ពុំនោះទេ វាសនា និងគោលដៅរបស់មនុស្សលោក នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ។

ចូរត្រឡប់ទៅមើលសម័យដែលលោកណូអេសាងសង់ទូកធំ៖ មនុស្សលោកខូចអាក្រក់ខ្លាំងណាស់ គេបានវង្វេងចេញពីព្រះពររបស់ព្រះ ព្រះជាម្ចាស់ក៏លែងយកព្រះទ័យទុកដាក់ចំពោះគេ រួចគេក៏បានបាត់បង់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ផងដែរ។ ពួកគេរស់នៅក្នុងភាពងងឹត ដោយគ្មានពន្លឺរបស់ព្រះជាម្ចាស់។ ក្រោយមក ពួកគេបានប្រាសចាកសីលធម៌ពីកំណើត និងបណ្ដោយខ្លួនឲ្យទៅក្នុងអំពើអគុណធម៌គួរឲ្យខ្ពើមរអើម។ មនុស្សបែបនេះលែងអាចទទួលសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទៀតហើយ។ ពួកគេមិនស័ក្តិសមនឹងមើលឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ដ្បិតពួកគេបានបោះបង់ចោលព្រះជាម្ចាស់ បានបោះបង់ចោលគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានប្រទានឲ្យពួកគេ និងបានបំភ្លេចសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ទៀតផង។ ដួងចិត្តរបស់ពួកគេបានវង្វេងចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ ហេតុនេះ ទើបពួកគេក្លាយទៅជាមនុស្សអសីលធម៌ហួសល្បត់ ជាមនុស្សអមនុស្សធម៌ និងកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក ពួកគេបានដើរខិតកាន់តែជិតទៅរកសេចក្តីស្លាប់ និងធ្លាក់ក្រោមសេចក្តីក្រោធ និងការដាក់ទោសរបស់ព្រះជាម្ចាស់។ មានតែលោកណូអេទេ ដែលថ្វាយបង្គំព្រះជាម្ចាស់ និងអាចជៀសចេញពីអំពើអាក្រក់ បាន ហេតុដូច្នេះ ទើបគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងអាចស្ដាប់ឮការណែនាំរបស់ទ្រង់បាន។ គាត់បានសាងសង់ទូកធំនោះ ទៅតាមការណែនាំពីព្រះបន្ទូលរបស់ព្រះ ហើយបានប្រមូលផ្ដុំគ្រប់សត្វមានជីវិតទាំងអស់នៅទីនោះ។ យ៉ាងនេះ ទើបព្រះជាម្ចាស់បញ្ចេញវិនាសកម្មមកលើពិភពលោកនេះ នៅពេលគ្រប់យ៉ាងបានរៀបចំរួចជាស្រេច។ មានតែលោកណូអេ និងសមាជិកគ្រួសាររបស់គាត់ទាំងប្រាំពីររូបប៉ុណ្ណោះ ដែលរួចជីវិតពីគ្រោះមហន្តរាយនេះ ដ្បិតលោកណូអេថ្វាយបង្គំព្រះយេហូវ៉ា និងជៀសចេញពីអំពើអាក្រក់។

ឥឡូវ ចូរមើលសម័យបច្ចុប្បន្ននេះ៖ មនុស្សសុចរិតដូចជា លោកណូអេ ដែលអាចថ្វាយបង្គំព្រះជាម្ចាស់ និងជៀសចេញពីអំពើអាក្រក់លែងកើតទៀតហើយ។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ព្រះជាម្ចាស់នៅតែមានព្រះទ័យសន្ដោសប្រណី ចំពោះមនុស្សលោក និងនៅតែអត់ទោសដល់ពួកគេដដែល។ ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេច បេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួន​ឯងថ្វាយដល់ព្រះ ដោយមិនមានការរារាំងពីអំណាច ឬអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នក ដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែ កត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឲ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឲ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការសុចរិតជាងគេសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងស្អប់ខ្ពើម។ អ្នកអាចជាប្រធានាធិបតី ជាអ្នកវិទ្យាសាស្រ្ត ជាគ្រូគង្វាល ឬជាចាស់ទុំម្នាក់ ប៉ុន្តែមិនថាតួនាទីរបស់អ្នក ខ្ពង់ខ្ពស់ប៉ុនណានោះទេ ប្រសិនបើអ្នកពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់អ្នក នៅក្នុងកិច្ចការរបស់ខ្លួន នោះអ្នកនឹងក្លាយជាមនុស្សបរាជ័យជាដរាប ហើយអ្នកនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ ដ្បិតព្រះជាម្ចាស់មិនទទួលយកអ្វីដែលអ្នកធ្វើឡើយ ហើយទ្រង់ពុំចាត់ទុកកិច្ចការរបស់អ្នក ជាកិច្ចការសុចរិត ឬទទួលស្គាល់ថា អ្នកកំពុងធ្វើការដើម្បីជាប្រយោជន៍ដល់មនុស្សលោកឡើយ។ ទ្រង់នឹងមានបន្ទូលថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺធ្វើដើម្បីប្រើចំណេះដឹង និងកម្លាំងរបស់មនុស្ស ដើម្បីកម្ចាត់មនុស្សចេញពីការការពាររបស់ព្រះជាម្ចាស់ និងដើម្បីបដិសេធព្រះពររបស់ព្រះជាម្ចាស់។ ទ្រង់នឹងមានបន្ទូលថា អ្នកកំពុងដឹកនាំមនុស្សទៅរកភាពងងឹត ទៅរកសេចក្តីស្លាប់ និងទៅរកការចាប់ផ្ដើមជីវិតដែលគ្មានដែនកំណត់ ដែលមនុស្សបានបាត់បង់ព្រះជាម្ចាស់ និងព្រះពររបស់ទ្រង់។

ដកស្រង់ពី «ព្រះជាម្ចាស់គ្រប់គ្រងលើវាសនា របស់មនុស្សលោកទាំងអស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៦៣

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹង ក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់ សម្រាប់ឲ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះ សម្រាប់ការថ្វាយបង្គំព្រះទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះនៅក្នុងចិត្តទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេស្អាត។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្ត សង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងៗទៀត ដែលផ្ទុយទៅនឹងសេចក្តីពិតដែលព្រះបានបង្កើតមនុស្សលោក ដើម្បីបំពេញតាមចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថា ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូ និងភាពមហិមារបស់ព្រះជាម្ចាស់ទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានពិត និងមានអំណាចត្រួតត្រាលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេស និងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានខ្លឹមសារ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿងសប្បាយ... មានមនុស្សតិចណាស់ដែលគិតថា ខ្លួនមានកាតព្វកិច្ច ក្នុងការស្វែងរកទីកន្លែងដែលព្រះបំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់គ្រប់គ្រង និងរៀបចំគោលដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចត្រួសត្រាយក្ដីប្រាថ្នារបស់មនុស្សលោកបាន ក៏លែងមានមនុស្សស្គាល់ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏ជួបនឹងទុក្ខព្រួយបែបនេះដែរ។ មិនថា មេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ដ្បិតគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មាននរណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយគ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីភាពទទេស្អាត ដែលធ្វើឲ្យគេរងទុក្ខវេទនាបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្ត ភាពស្រាកស្រាន្ត កត្តាទាំងអស់នេះ អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនឹងនៅតែមានបាប និងទួញសោកចំពោះអំពើអយុត្តិធម៌ក្នុងសង្គម ដោយជៀសមិនផុតដែរ។ ចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្ស ដើម្បីរុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់មនុស្ស អាចត្រឹមនាំទៅរកសេចក្ដីទុក្ខព្រួយកាន់តែខ្លាំងឡើង និងធ្វើឲ្យមនុស្សរស់នៅក្នុងអារម្មណ៍ភ័យខ្លាចឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់ មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ។ មនុស្សនឹង កាន់តែកោតខ្លាច ចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេស្អាត។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានឡើយ។ មិនថា អ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត អ្នកនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងគោលដៅរបស់មនុស្សលោកបានឡើយ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេស្អាតនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែ គ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សលោកមិនត្រឹមតែត្រូវការសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ រស់នៅស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សលោកត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការប្រទានជីវិតពីទ្រង់ដល់ពួកគេ។ ទាល់តែមនុស្សទទួលបានការប្រទានជីវិតពីព្រះ និងការសង្រ្គោះរបស់ទ្រង់ ពេលនោះទើបសេចក្តីត្រូវការ ការស្រេកឃ្លានក្នុងការរុករក និងភាពទទេស្អាតនៃវិញ្ញាណរបស់មនុស្ស អាចដោះស្រាយបាន។ ប្រសិនបើប្រជាជននៃប្រទេស ឬជាតិសាសន៍មួយ មិនអាចទទួលបានសេចក្តីសង្គ្រោះ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់ទេ ដូច្នេះ ប្រទេស ឬជាតិសាសន៍នោះ នឹងធ្វើដំណើរលើផ្លូវទៅកាន់សេចក្ដីវិនាសហិនហោច ឆ្ពោះទៅរកភាពងងឹត និងត្រូវព្រះជាម្ចាស់ធ្វើឲ្យវិនាសសាបសូន្យ។

ប្រហែលបច្ចុប្បន្ននេះ ប្រទេសរបស់អ្នកកំពុងរីកចម្រើន ប៉ុន្តែ ប្រសិនបើអ្នកអនុញ្ញាតឲ្យប្រជាជនអ្នក វង្វេងចេញពីព្រះជាម្ចាស់ ដូច្នេះ ប្រទេសនោះនឹងត្រូវឃ្លាតឆ្ងាយពីព្រះពររបស់ព្រះជាម្ចាស់។ អរិយធម៌នៃប្រទេសរបស់អ្នក នឹងត្រូវគេជាន់ឈ្លីកាន់តែច្រើនឡើង មិនយូរប៉ុន្មាន មនុស្សនឹងក្រោកឡើងទាស់ទទឹងនឹងព្រះជាម្ចាស់ និងដាក់បណ្ដាសាស្ថានសួគ៌ជាមិនខាន។ ដូច្នេះហើយ វាសនានៃប្រទេសនោះនឹងត្រូវវិនាសហិនហោចទាំងមិនឲ្យមនុស្សដឹង។ ព្រះជាម្ចាស់ នឹងលើកប្រទេសដែលមានអំណាចឲ្យខ្ពស់ឡើង ដើម្បីប្រឈមមុខជាមួយប្រទេសនានា ដែលព្រះជាម្ចាស់បានដាក់បណ្ដាសា ហើយអាចនឹងកម្ចាត់ប្រទេសទាំងនោះឲ្យអស់ពីផែនដីផង។ ការងើបឡើង និងការធ្លាក់ចុះនៃប្រទេស ឬជាតិសាសន៍មួយ គឺអាស្រ័យត្រង់ថា មេដឹកនាំប្រទេសនោះ ថ្វាយបង្គំព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេដឹកនាំប្រជាជនរបស់ពួកគេឲ្យមានភាពស្និទស្នាលជាមួយព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ដែរឬអត់។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ដោយសារមនុស្សដែលស្វែងរក និងថ្វាយបង្គំព្រះជាម្ចាស់ពិតប្រាកដ កាន់តែកម្រ ទើបព្រះជាម្ចាស់ប្រទាន ការអនុគ្រោះពិសេស ចំពោះប្រទេសនានា ដែលយកគ្រីស្ទសាសនា ជាសាសនារបស់រដ្ឋ។ ទ្រង់ប្រមូលផ្ដុំប្រទេសទាំងនោះ បញ្ចូលគ្នា ដើម្បីបង្កើតជាជំរុំសុចរិតបណ្ដោះអាសន្នរបស់ពិភពលោក ចំណែកប្រទេសដែលមិនជឿលើព្រះ និងអស់អ្នកណាដែលមិនថ្វាយបង្គំព្រះដ៏ពិត នឹងក្លាយជាសត្រូវនៃជំរុំសុចរិតនេះ។ ដោយបែបនេះ ព្រះជាម្ចាស់មិនត្រឹមតែមានកន្លែងមួយនៅក្នុងចំណោមមនុស្សលោក ដើម្បីបំពេញកិច្ចការរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបាននូវបណ្ដាប្រទេសដែលអាចអនុវត្តសិទ្ធិអំណាចសុចរិត ដោយអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម និងការដាក់កំហិតលើប្រទេសដែលប្រឆាំងទាស់នឹងទ្រង់។ បើទោះបីជាបែបនេះក្ដី ក៏មានមនុស្សតិចតួចណាស់ ដែលមក ថ្វាយបង្គំព្រះជាម្ចាស់ ដ្បិតមនុស្សលោកបានវង្វេងឆ្ងាយខ្លាំងពី ទ្រង់ រួចមនុស្សបានបំភ្លេចព្រះជាម្ចាស់ជាយូរមកហើយ។ មានតែប្រទេសដែលអនុវត្តតាមសេចក្តីសុចរិត និងប្រឆាំងទាស់នឹងសេចក្តីទុច្ចរិតទេ ទើបនៅមានវត្តមានលើផែនដី។ ប៉ុន្តែ ការនេះ នៅឆ្ងាយពីព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ណាស់ ដ្បិតគ្មានមេដឹកនាំប្រទេសណា នឹងអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើប្រជាជនរបស់ពួកគេឡើយ និងគ្មានគណបក្សនយោបាយណាមួយ ដែលនឹងប្រមូលផ្ដុំប្រជាជនរបស់ខ្លួន ដើម្បីថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់បានបាត់បង់ឋានៈពេញសិទ្ធិរបស់ទ្រង់ នៅក្នុងដួងចិត្តនៃគ្រប់បណ្ដាប្រទេស ជាតិសាសន៍ គណបក្សកាន់អំណាចទាំងអស់ និងសូម្បីតែក្នុង ដួងចិត្តនៃមនុស្សគ្រប់រូប។ ថ្វីបើអំណាចដ៏សុចរិត មានពិតនៅក្នុងពិភពលោកនេះ តែប្រភេទអំណាចដ៏ផុយស្រួយ ដែលធ្វើឲ្យព្រះគង់ក្នុងដួងចិត្តរបស់គេមិនបាន គឺនៅតែមាន។ ប្រសិនបើគ្មានព្រះពរពីព្រះជាម្ចាស់ទេ សង្វៀននយោបាយត្រូវធ្លាក់ក្នុងភាពច្របូកច្របល់ និងងាយស្រួលរងនូវការវាយប្រហារ។ សម្រាប់មនុស្សលោក ការដែលគ្មាន ព្រះពរពីព្រះជាម្ចាស់ គឺដូចជាការដែលគ្មានព្រះអាទិត្យដូច្នោះដែរ។ មិនថា មេដឹកនាំប្រឹងប្រែងបម្រើប្រជាជនរបស់ពួកគេយ៉ាងណានោះទេ មិនថា មនុស្សលោកមានជំនុំសុចរិតច្រើនប៉ុនណា ក៏ក្នុងចំណោមកត្តាទាំងអស់នេះ គ្មានអ្វីនឹងផ្លាស់ប្ដូរដំណើរនៃហេតុការណ៍ ឬផ្លាស់ប្ដូរវាសនារបស់មនុស្សលោកបានឡើយ។ មនុស្សជឿថា ប្រទេសមួយដែលប្រជាជនមានចំណីអាហារ និងសម្លៀកបំពាក់ នៅក្នុងប្រទេសដែលពួកគេអាចរស់នៅរួមគ្នាដោយសុខសាន្ត ហើយមានអ្នកដឹកនាំល្អ គឺជាប្រទេសល្អ។ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានគិតដូច្នេះឡើយ។ ទ្រង់ជឿថា ប្រទេសមួយដែលគ្មាននរណាថ្វាយបង្គំទ្រង់ គឺជាប្រទេសដែលទ្រង់ត្រូវធ្វើឲ្យវិនាសហិនហោច។ របៀបគិតគូររបស់មនុស្សលោក គឺខុសគ្នាស្រឡះពីការគិតរបស់ព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើអ្នកដឹកនាំប្រទេសមួយ ពុំថ្វាយបង្គំព្រះជាម្ចាស់ ដូច្នេះ វាសនារបស់ប្រទេសនោះ នឹងត្រូវជួបគ្រោះមហន្តរាយ ហើយប្រទេសនោះនឹងគ្មានគោលដៅច្បាស់លាស់ទេ។

ព្រះជាម្ចាស់ពុំចូលរួមក្នុងរឿងនយោបាយរបស់មនុស្សលោកឡើយ តែវាសនារបស់ប្រទេស ឬជាតិសាសន៍មួយ គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង។ ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល។ វាសនារបស់មនុស្សលោក និងផែនការរបស់ព្រះជាម្ចាស់ មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ ហើយគ្មានមនុស្ស គ្មានប្រទេស ឬជាតិសាសន៍ណាមួយ ត្រូវបានលើកលែងចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ខ្លួន ដូចនេះ គេត្រូវមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ត្រូវធ្វើឲ្យអស់អ្នកណាដែលដើរតាម និងថ្វាយបង្គំ ទ្រង់បានរីកចម្រើន និងធ្វើឲ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់ ជួបការអន់ថយ និងវិនាសហិនហោច។

ដកស្រង់ពី «ព្រះជាម្ចាស់គ្រប់គ្រងលើវាសនា របស់មនុស្សលោកទាំងអស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៦៤

នៅក្នុងភាពល្វឹងល្វើយនៃចក្រវាឡ និងនភាល័យ មានសភាវៈមានជីវិតរាប់មិនអស់កំពុងតែរស់រាន និងបន្តពូជទៅតាមក្រឹត្យក្រមវដ្ដជីវិត ហើយប្រកាន់ខ្ជាប់នូវក្រឹត្យក្រមដ៏ម៉ឺងម៉ាត់មួយ។ មនុស្សដែលស្លាប់ គឺស្លាប់ទៅទាំងយករឿងរ៉ាវមនុស្សដែលនៅរស់ទៅជាមួយ ឯមនុស្សដែលនៅរស់ គឺរស់ជាន់ដានប្រវត្តិសាស្ត្រសោកនាដកម្មដូចគ្នាដដែលៗរបស់មនុស្សដែលស្លាប់ទៅ។ ហេតុនេះហើយ មនុស្សជាតិគ្មានទីពឹងឡើយ មានតែពីសួរខ្លួនឯងថា៖ ហេតុអ្វីបានជាយើងរស់រាន? ហើយហេតុអ្វីបានជាយើងស្លាប់? តើនរណាជាអ្នកបញ្ជាពិភពលោកនេះ? ហើយតើនរណាបានបង្កើតមនុស្សជាតិនេះឡើងមក? តើមនុស្សជាតិពិតជាកើតមកពីមាតាធម្មជាតិមែនទេ? តើមនុស្សជាតិ គឺជាអ្នកគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងពិតប្រាកដទេ? ... ទាំងអស់នេះគឺជាចម្ងល់ ដែលមនុស្សចេះតែសួរឥតស្រាកស្រាន្ត អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ជាអកុសល កាលណាមនុស្សរឹតតែខ្វល់ចិត្តនឹងសំណួរទាំងអស់នេះ ពួកគេក៏រឹតតែស្រេកឃ្លានចង់ដឹងពីវិទ្យាសាស្ត្រដែរ។ វិទ្យាសាស្រ្តផ្ដល់ក្ដីសោមនស្សមួយរយៈខ្លី និងផ្ដល់ភាពរីករាយបណ្ដោះ​អាសន្ន​ដល់សាច់ឈាម ប៉ុន្តែមិនល្មមនឹងរំដោះមនុស្សឲ្យរួចពីភាពត្រម៉ង់ត្រម៉ោច ភាពតែលតោល និងភាពភ័យខ្លាចដែលពិបាកបិទបាំង ព្រមទាំង​ភាព​គ្មានទីពឹង ដែលកប់ជ្រៅនៅក្នុងចិត្តរបស់គេ។ មនុស្សជាតិគ្រាន់តែប្រើចំណេះដឹងផ្នែកវិទ្យាសាស្រ្តដែលគេអាចមើលឃើញនឹងភ្នែករបស់គេផ្ទាល់ ហើយយល់ដោយខួរក្បាលរបស់គេ ដើម្បីធ្វើឲ្យចិត្តរបស់គេស្ងប់ប៉ុណ្ណោះ។ ប៉ុន្តែ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តបែបនេះ មិនល្មមនឹងអាចបញ្ឈប់មនុស្សជាតិពីការស្រាវជ្រាវ សេចក្ដីអាថ៌កំបាំងឡើយ។ មនុស្សជាតិមិនស្គាល់ព្រះដែលប្រកបដោយអធិបតីភាពលើរបស់សព្វសារពើក្នុងពិភពលោកនេះជានរណាទេ គេក៏រឹតតែមិនដឹងពីដើមចម និងអនាគតរបស់មនុស្សជាតិទៅទៀត។ មនុស្សជាតិរស់នៅក្នុងក្រឹត្យក្រមនេះ ព្រោះតែវាមិនអាចចៀសផុតប៉ុណ្ណោះ។ គ្មាននរណាអាចគេចផុតពីក្រឹត្យក្រមនេះឡើយ ហើយក៏គ្មាននរណាអាចផ្លាស់ប្ដូរក្រឹត្យក្រមនេះដែរ ដ្បិតនៅក្នុងសព្វសារពើទាំងអស់ ទាំងនៅស្ថានសួគ៌ផង គឺមានតែព្រះមួយអង្គគត់ ដែលមានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់មើលឃើញ គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់ដឹងឮ ជាព្រះដែលមនុស្សជាតិមិនជឿថា មានវត្តមានគង់នៅ ប៉ុន្តែ ទ្រង់ជាព្រះដែលបានផ្លុំខ្យល់ដង្ហើមជីវិតឲ្យបុព្វបុរសរបស់មនុស្សជាតិ ព្រមទាំងប្រទានជីវិតដល់មនុស្សជាតិផង។ ព្រះអង្គជាព្រះដែលផ្គត់ផ្គង់ និងចិញ្ចឹមបីបាច់មនុស្សជាតិ ឲ្យគេបានរស់នៅ ហើយក៏ជាព្រះដែលបានដឹកនាំមនុស្សជាតិ ដរាបដល់សព្វថ្ងៃនេះដែរ។ ជាងនេះទៅទៀត ព្រះអង្គតែ១អង្គគត់ គឺជាព្រះដែលមនុស្សជាតិពឹងអាង ដើម្បីជីវិតរស់នៅ។ ទ្រង់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើ ហើយគ្រប់គ្រងសភាវៈមានជីវិតទាំងអស់នៅក្នុងសកលលោក។ ទ្រង់បង្គាប់ឲ្យមាន៤រដូវកាល ហើយទ្រង់ក៏ជាអ្នកបង្គាប់ឲ្យមានជាខ្យល់លំហើយ ខ្យល់ត្រជាក់ ព្រិល និងទឹកភ្លៀងទៀតផង។ ព្រះអង្គនាំពន្លឺព្រះអាទិត្យមកឲ្យមនុស្សជាតិ ហើយចាំយាមនៅពេលយប់។ ទ្រង់ក៏ជាអ្នកលាតសន្ធឹងផ្ទៃមេឃ និងផែនដី ទាំងប្រទានឲ្យមនុស្សជាតិមានភ្នំ បឹងបួរ ស្ទឹង និងទន្លេ ព្រមទាំងអ្វីៗសព្វសារពើដែលមាននៅក្នុងរបស់ទាំងនេះផង។ ស្នាព្រះហស្តទ្រង់នៅសព្វទីកន្លែង ព្រះចេស្ដាទ្រង់នៅសព្វទីកន្លែង ព្រះប្រាជ្ញាញាណទ្រង់នៅសព្វទីកន្លែង ហើយសិទ្ធិអំណាចរបស់ទ្រង់ក៏នៅសព្វទីកន្លែងដែរ។ ក្រឹត្យក្រម និងបញ្ញត្តិនីមួយៗ គឺជាគំរូពីស្នាព្រះហស្តទ្រង់ ក្រឹត្យក្រម និងបញត្តិនីមួយៗ ក៏ស្ដែងឲ្យឃើញពីព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់ទៀតផង។ តើនរណាអាចគេចខ្លួនផុតពីអធិបតេយ្យភាពរបស់ទ្រង់បាន? ហើយតើនរណាអាចដកខ្លួនចេញពីការរៀបចំរបស់ទ្រង់បាន? គ្រប់សភាវៈទាំងអស់សុទ្ធតែមានជីវិតនៅក្រោមការឃ្លាំមើលរបស់ទ្រង់ ហើយជាងនេះទៅទៀត គ្រប់សភាវៈទាំងអស់ សុទ្ធតែរស់រាននៅក្រោមអធិបតេយ្យភាពរបស់ទ្រង់។ ស្នាព្រះហស្ត និងព្រះចេស្ដារបស់ទ្រង់ ធ្វើឲ្យមនុស្សជាតិគ្មានជម្រើសអ្វីសោះ ក្រៅតែពីការទទួលស្គាល់ការពិតថា ទ្រង់មានវត្តមានគង់នៅយ៉ាងពិតប្រាកដ ហើយក៏មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់។ ក្រៅពីទ្រង់ គឺគ្មានអ្វីអាចបង្គាប់បញ្ជាចក្រវាឡនេះបានឡើយ ក៏រឹតតែគ្មានអ្វីអាចមកចិញ្ចឹមបីបាច់មនុស្សជាតិ ដោយឥតឈប់ឈរនោះបានឡើយ។ បើទោះបីជាអ្នកមិនអាចមើលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ក៏ដោយ ហើយបើទោះបីជាអ្នកមិនជឿលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គ្មានអ្វីគួរសង្ស័យឡើយថា ជោគវាសនារបស់អ្នក គឺព្រះជាម្ចាស់បានកំណត់ទុក ហើយក៏គ្មានអ្វីគួរសង្ស័យទៀតថា ព្រះជាម្ចាស់នៅតែមានអធិបតេយ្យភាពលើគ្រប់សព្វសារពើជានិរន្ត។ ព្រះវត្តមាន និងសិទ្ធិអំណាចរបស់ទ្រង់ មិនមែនសំអាងលើកត្តាដែលមនុស្សជាតិទទួលស្គាល់ ឬមិនទទួលស្គាល់ ដឹងឮ ឬមិនដឹងឮនោះទេ។ មានតែព្រះអង្គទេដែលជ្រាបពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់មនុស្សជាតិ ហើយមានតែព្រះអង្គទេ ទើបអាចកំណត់ជោគវាសនារបស់មនុស្សជាតិ។ បើទោះបីជាអ្នកមិនអាចទទួលស្គាល់ការពិតនេះក៏ដោយ មិនយូរប៉ុន្មានមនុស្សជាតិនឹងឃើញការពិតទាំងអស់នេះផ្ទាល់នឹងភ្នែករបស់គេ ហើយនេះក៏ជាការពិត ដែលព្រះជាម្ចាស់នឹងនាំយកមកអនុវត្តផងដែរ។ មនុស្សរស់រាន និងបាត់បង់ជីវិត នៅក្រោមព្រះនេត្រទតមើលរបស់ព្រះជាម្ចាស់។ មនុស្សជាតិរស់នៅដើម្បីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយកាលណាគេបិទភ្នែករបស់គេជាលើកចុងក្រោយ ក៏គេបិទទៅដើម្បីការគ្រប់គ្រងនេះដែរ។ មនុស្សស្លាប់រស់ វិលវល់ទៅមក ម្ដងហើយម្ដងទៀត។ ទាំងអស់នេះ គឺសុទ្ធតែជាចំណែកមួយនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ គ្មានលើកលែងអ្វីសោះ។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺមិនដែលឈប់សម្រាកម្ដងណាឡើយ កិច្ចការនេះវិវឌ្ឍទៅមុខជានិច្ច។ ព្រះអង្គនឹងធ្វើឲ្យមនុស្សជាតិដឹងពីអត្ថិភាពទ្រង់ ជឿលើអធិបតីភាពរបស់ទ្រង់ មើលឃើញស្នាព្រះហស្តទ្រង់ ហើយត្រឡប់មកក្នុងនគររបស់ទ្រង់វិញ។ នេះគឺជាផែនការរបស់ទ្រង់ ហើយជាកិច្ចការដែលទ្រង់កំពុងចាត់ចែងរាប់ពាន់ឆ្នាំមកហើយ។

ដកស្រង់ពី «មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ២

បន្ទាប់៖ VII. សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ