VIII. ការលាតត្រដាងសញ្ញាណសាសនា

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៨១

យើងមិនអាចនិយាយអំពីព្រះជាម្ចាស់ និងមនុស្សនៅកម្រិតស្មើគ្នាឡើយ។ សារជាតិ និងកិច្ចការរបស់ទ្រង់ ជាអ្វីមួយដែលមនុស្សមិនអាចវាស់ស្ទង់ និងយល់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ និងមានបន្ទូលដោយផ្ទាល់នៅក្នុងពិភពលោករបស់មនុស្សទេ នោះមនុស្សនឹងមិនអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលបានដាក់ជីវិតរបស់គេទាំងស្រុងចំពោះព្រះជាម្ចាស់ ក៏នឹងមិនអាចទទួលបានការយល់ព្រមពីទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់មិនចាប់ផ្ដើមធ្វើការទេ ទោះបីមនុស្សធ្វើការបានល្អយ៉ាងណា ក៏វានៅតែគ្មានតម្លៃអ្វីសោះឡើយ ព្រោះថាព្រះតម្រិះរបស់ព្រះជាម្ចាស់នឹងតែងតែខ្ពង់ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តែងតែលើសហួសពីការយល់ដឹងរបស់មនុស្សជានិច្ច។ ហេតុនេះហើយបានជាខ្ញុំនិយាយថា អស់អ្នកដែលអះអាងថា «ខ្លួនយល់ទាំងស្រុង» អំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ តាមពិតទៅ ជាមនុស្សល្ងីល្ងើវិញទេ។ ពួកគេទាំងអស់គ្នាសុទ្ធតែជាមនុស្សដែលគិតតែពីខ្លួនអ្នក និងល្ងង់ខ្លៅ។ មនុស្សមិនគួរកំណត់និយមន័យអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មួយវិញទៀត មនុស្សមិនអាចកំណត់និយមន័យអំពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សគ្មានតម្លៃដូចជាសត្វស្រមោចដែរ។ តើមនុស្សអាចវាស់ស្ទង់អំពីកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកដែលចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចថា «ព្រះជាម្ចាស់មិនធ្វើការបែបនេះ ឬបែបនោះ» ឬ «ព្រះជាម្ចាស់មានលក្ខណៈបែបនេះ ឬបែបនោះ» តើពួកគេមិនកំពុងនិយាយទាំងអួតក្អេងក្អាងទេឬអី? យើងទាំងអស់គ្នាគួរតែដឹងថា មនុស្សដែលរស់នៅខាងសាច់ឈាមបែបនេះ ត្រូវបានអារក្សសាតាំងធ្វើឲ្យខូចអាក្រក់រួចទៅហើយ។ និស្ស័យដើមរបស់មនុស្សជាតិគឺប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សជាតិមិនអាចមានឋានៈស្មើនឹងព្រះជាម្ចាស់ឡើយ ហើយមនុស្សជាតិក៏គ្មានថ្ងៃសង្ឃឹមចង់ផ្ដល់ដំបូន្មានដល់កិច្ចការរបស់ព្រះជាម្ចាស់នោះដែរ។ ទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់ដឹកនាំមនុស្ស នោះជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់។ វាជារឿងសក្ដិសមដែលមនុស្សគួរតែចុះចូលធ្វើតាម ដោយមិនចាំបាច់ហាមាត់និយាយអំពីទស្សនៈបែបនេះ ឬបែបនោះឡើយ ដ្បិតមនុស្សគ្មានអ្វីក្រៅពីជាធូលីដីឡើយ។ ដោយសារនេះជាចេតនារបស់យើងក្នុងការស្វែងរកព្រះជាម្ចាស់ ដូច្នេះ យើងមិនគួរដាក់សញ្ញាណរបស់យើងពីលើកិច្ចការរបស់ទ្រង់ ដើម្បីឲ្យព្រះជាម្ចាស់យកទៅពិចារណាឡើយ ហើយជាងនេះទៅទៀត យើងមិនគួរប្រើនិស្ស័យពុករលួយរបស់យើងទាំងអស់ មកប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ តើការធ្វើបែបនេះមិនធ្វើឲ្យយើងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើមនុស្សបែបនេះអាចជឿលើព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ដោយសារតែយើងជឿថា មានព្រះជាម្ចាស់ ហើយដោយសារតែយើងចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងចង់ឃើញទ្រង់ ដូច្នេះ យើងគួរតែស្វែងរកផ្លូវនៃសេចក្តីពិត និងស្វែងរកផ្លូវ ដើម្បីជានាជាមួយទ្រង់វិញ។ យើងមិនគួរប្រឆាំងនឹងទ្រង់ ដោយចិត្តរឹងចចេសឡើយ។ តើទង្វើបែបនេះអាចនាំឲ្យមានផលល្អអ្វីទៅ?

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី។ អ្នកប្រហែលជាមិនទទួលយកពាក្យទាំងនេះឡើយ ហើយពាក្យទាំងនេះក៏ប្រហែលជាចម្លែកសម្រាប់អ្នកផងដែរ ប៉ុន្តែ ខ្ញុំសូមដាស់តឿនថា អ្នកមិនត្រូវបង្ហាញសារជាតិដើមរបស់អ្នកឡើយ ព្រោះថាមានតែអស់អ្នកដែលពិតជាស្រេកឃ្លាន និងចង់បានសេចក្តីសុចរិតនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចទទួលបានសេចក្តីពិត ហើយមានតែអស់អ្នកដែលពិតជាប្ដូរផ្ដាច់ចំពោះទ្រង់ប៉ុណ្ណោះ ទើបអាចទទួលបានការបំភ្លឺ និងការដឹកនាំពីទ្រង់។ លទ្ធផលទទួលបានតាមរយៈការស្វែងរកសេចក្តីពិត ដោយចិត្តស្ងប់សុខ មិនមែនដោយការឈ្លោះប្រកែក និងការទាស់ទែងនោះឡើយ។ នៅពេលដែលខ្ញុំមានបន្ទូលថា «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី» ខ្ញុំកំពុងតែសំដៅលើកិច្ចការនៃការយាងត្រឡប់មកជាសាច់ឈាមរបស់ព្រះជាម្ចាស់។ ប្រហែលពាក្យទាំងនេះមិនធ្វើឲ្យអ្នកខ្វល់ចិត្តឡើយ​។ ប្រហែលអ្នកស្អប់ខ្ពើមពាក្យទាំងនេះ ឬមួយក៏វាធ្វើឲ្យអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាក្នុងករណីណាមួយឡើយ ខ្ញុំសង្ឃឹមថា អស់អ្នកណាដែលពិតជាចង់ឲ្យព្រះជាម្ចាស់លេចមក គឺអាចទទួលយកការពិតនេះ ហើយពិចារណាយ៉ាងល្អិតល្អន់អំពីពាក្យទាំងនេះ ជាជាងឆាប់ធ្វើសេចក្តីសន្និដ្ឋាន។ នេះហើយជាអ្វីដែលមនុស្សមានប្រាជ្ញាគួរតែធ្វើ។

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៨២

នៅ​ក្នុងការ​ជឿ​លើព្រះ​ជា​ម្ចាស់​ តើមនុស្ស​ម្នាក់​​គួរស្គាល់ព្រះ​ជា​ម្ចាស់​យ៉ាង​ដូចម្តេច? គេគួរស្គាល់ព្រះជា​ម្ចាស់​ដោយ​ផ្អែកលើ​ព្រះបន្ទូល និងកិច្ចការរបស់ព្រះជា​ម្ចាស់​ក្នុង​ពេល​​បច្ចុប្បន្ន ដោយគ្មានងាករេ ឬដោយគ្មានជំនឿខុសឆ្គងឡើយ​ ហើយគេត្រូវស្គាល់កិច្ចការរបស់ព្រះជា​ម្ចាស់​មុននឹង​ស្គាល់​​កិច្ច​ការ​ដទៃ​ផ្សេង​ទៀត​ទាំង​អស់​។ នេះគឺជាមូលដ្ឋានគ្រឹះនៃ​ការស្គាល់ព្រះជា​​ម្ចាស់​។ ជំនឿខុសឆ្គង​ទាំងអស់ដែល​ខ្វះការទទួលយក​ព្រះបន្ទូល​របស់ព្រះ​ជា​ម្ចាស់​ដោយ​ចិត្ត​​ស្មោះ​គឺគ្រាន់​តែ​ជាសញ្ញាណសាសនាប៉ុណ្ណោះ​។ សញ្ញាណ​ទាំងនេះ​គឺ​ជា​ការទទួលយកដោយខុសឆ្គង​និងមិន​ត្រឹមត្រូ​វ។ ជំនាញដ៏​ពូកែ​របស់​អ្នកកាន់សាសនា គឺ​យក​ព្រះបន្ទូល​របស់ព្រះជា​ម្ចាស់​ដែល​គេទទួលយក​នាពេលអតីតកាល​ទៅផ្ទៀងផ្ទាត់ជាមួយព្រះបន្ទូលបច្ចុប្បន្ន ដើម្បី​ប្រឆាំង​ទាស់​នឹងព្រះបន្ទូលទាំង​នោះ។ ប្រសិនបើក្នុង​ពេលបម្រើព្រះម្ចាស់​នា​ពេល​បច្ចុប្បន្ននេះ​ អ្នកប្រកាន់ខ្ជាប់ជាមួយរឿង​រ៉ាវនៃ​ការ​​បើកសម្តែងដោយការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលកន្លងមក នោះការបម្រើរបស់អ្នកនឹងបង្កឱ្យមានការ​រំខាន​ ហើយការអនុវត្តរបស់អ្នក​នឹងហួសសម័យ ហើយក៏​មិនខុសអ្វី​ពីពិធីសាសនាដែរ។ ប្រសិនបើអ្នក​ជឿថា ​អស់​អ្នកណា​ដែលបម្រើព្រះជា​ម្ចាស់​ត្រូវបន្ទាបខ្លួន ត្រូវ​មានភាពអត់ធ្មត់ និង​ត្រូវ​មាន​អ្វីៗផ្សេងទៀតតែសំបកក្រៅនោះ​ ហើយប្រសិនបើអ្នកយកចំណេះដឹងបែប​នេះទៅអនុវត្ត​នាពេលបច្ចុប្បន្ន នោះចំណេះដឹងបែបនេះគឺ​គ្រាន់​តែ​ជាសញ្ញាណ​​សាសនាប៉ុណ្ណោះ ហើយការអនុវត្តបែបនេះបានក្លាយទៅ​​ជាការប្រតិបត្តិ​ដោយពុតត្បុត​។ ពាក្យ​ថា​ «សញ្ញាណ​​សាសនា» សំដៅទៅលើអ្វីៗដែលហួសសម័យ និងចាស់គំរឹល​ (រួមទាំងការទទួលយកនូវ​ព្រះបន្ទូល​ទាំង​ឡាយ​ដែលព្រះ​ជា​ម្ចាស់​​មានបន្ទូលពីមុនៗមក និងពន្លឺដែលបើក​សម្តែងដោយ​ផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធដែរ​) ប្រសិនបើយកសញ្ញាណ​ទាំងនេះទៅអនុវត្តនាពេល​បច្ចុប្បន្ន នោះវា​នឹងរំខានដល់កិច្ចការរបស់ព្រះជា​ម្ចាស់​ ហើយមិនផ្តល់ប្រយោជន៍អ្វីដល់មនុស្សសោះ​ឡើយ។ ប្រសិនបើមនុស្សមិនអាចដក​ចេញ​នូវ​សញ្ញាណ​ពី​​​ក្នុងខ្លួនពួក​គេ​ដែលជាសញ្ញាណ​​​សាសនានេះ​​​ទេ​នោះសញ្ញាណ​​ទាំង​អស់​នេះនឹងក្លាយជា​ឧបសគ្គ​យ៉ាង​ធំ​​សម្រាប់​​មនុស្ស​ក្នុង​ការ​បម្រើ​​ព្រះ​ជា​ម្ចាស់​។ មនុស្សដែល​មានសញ្ញាណ​​សាសនា មិនមានវិធីណា​ដើម្បី​ដើរតាមឱ្យទាន់ជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ​បានឡើយ​។ ពួកគេដើរ​យឺត​ជាង​​មួយជំហាន បន្ទាប់មកពីរជំហាន ហើយនេះគឺ​ដោយសារតែសញ្ញាណ​​សាសនាទាំងនេះ ធ្វើ​ឱ្យ​មនុស្ស​​រាប់​ខ្លួន​ឯង​ជា​សុចរិត​​ និងក្រអឺតក្រទមហួស​​ហេតុ​។ ព្រះជា​ម្ចាស់​មិនមានព្រះហឫទ័យអាឡោះអាល័យចំពោះអ្វីដែល​ទ្រង់បានមានព្រះបន្ទូល និងបាន​ធ្វើកន្លងមកឡើយ។ ប្រសិនបើការនោះហួសសម័យទៅហើយ ទ្រង់នឹងលុបវាចោល។ ពិតណាស់ តើអ្នក​អាចបោះបង់ចោលសញ្ញាណ​របស់អ្នក​​បានដែរទេ? ប្រសិនបើអ្នក​ប្រកាន់ខ្ជាប់ទៅ​នឹង​ព្រះបន្ទូល ដែលព្រះជា​ម្ចាស់​បានមានព្រះ​​បន្ទូលកាល​ពី​អតីតកាល តើនេះ​អាចបញ្ជាក់​​ថាអ្នកស្គាល់កិច្ចការរបស់ព្រះ​ជា​ម្ចាស់​ដែរ​ឬ​ទេ​? ប្រសិនបើអ្នក​មិនអាចទទួលយកពន្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ​នាពេលបច្ចុប្បន្ននេះបានទេ ផ្ទុយទៅវិញ បែរជាប្រកាន់​ខ្ជាប់ទៅ​នឹងពន្លឺពីអតីតកាល តើនេះ​អាច​បញ្ជាក់​ថា អ្នក​ដើរតាមលំអាន​របស់ព្រះជាម្ចាស់​បាន​ដែរឬទេ? តើអ្នក​នៅតែមិនទាន់អាចបោះបង់ចោល​​សញ្ញាណ​​សាសនាបាន​មែន​ទេ? បើដូច្នេះមែន នោះអ្នក​នឹងក្លាយជាមនុស្ស​ម្នាក់​ដែល​​ប្រឆាំងទាស់នឹងព្រះ​ជា​ម្ចាស់ជា​មិន​ខាន​​។

ប្រសិនបើមនុស្សអាចលះ​បង់​​នូវ​សញ្ញាណ​​សាសនា​បាន នោះពួកគេមិនចាំបាច់ប្រើគំនិតរបស់ពួកគេទៅវាស់ស្ទង់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជា​ម្ចាស់​ក្នុង​ពេល​​បច្ចុប្បន្ននេះ​ឡើយ ហើយផ្ទុយទៅវិញ ពួកគេនឹងស្ដាប់​បង្គាប់​​ដោយត្រង់​​តែ​ម្ដង​។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់​​​ក្នុង​ពេល​​បច្ចុប្បន្ននេះ​ខុសគ្នាស្រឡះពីកិច្ចការ​របស់​ព្រះ​ជាម្ចាស់​នាពេល​អតីតកាលក៏ដោយ ក៏​អ្នកអាចលះ​បង់​នូវ​ទស្សនៈ​​​ពី​អតីតកាលចោលបានដែរ​ ហើយ​​ស្ដាប់​បង្គាប់​តាម​កិច្ចការរបស់ព្រះ​ជា​ម្ចាស់​​ក្នុង​​ពេលបច្ចុប្បន្ន​នេះ​ដោយត្រង់​តែ​ម្ដង​​​។ មិន​ថា​ព្រះ​ជា​ម្ចាស់​បានធ្វើការ​យ៉ាងណាកាល​ពី​អតីតកាលនោះទេ​​​ ប្រសិនបើអ្នក​អាចយល់​​​ពី​កិច្ចការ​នោះ​​បាន អ្នកត្រូវផ្ដល់​តម្លៃ​​​អាទិភាពដល់កិច្ចការរបស់ព្រះ​ជា​ម្ចាស់​ក្នុង​ពេល​បច្ចុប្បន្ននេះ​​ដូច្នេះ​ អ្នកនឹងក្លាយ​ជាមនុស្ស​ម្នាក់​ដែល​បានលះ​បង់​​​សញ្ញាណ​​របស់ខ្លួន​ ជា​មនុស្ស​ម្នាក់​ដែល​ស្ដាប់​បង្គាប់​​ព្រះ​ជា​ម្ចាស់​និង​​ជាមនុស្ស​ម្នាក់​ដែល​អាចស្ដាប់​បង្គាប់​តាម​កិច្ចការ និងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​បាន ព្រម​ទាំង​​ដើរតាមលំអាន​របស់ទ្រង់​។ នៅ​ក្នុង​លក្ខណៈ​​​នេះ​ អ្នក​នឹងក្លាយទៅជាមនុស្ស​ម្នាក់​ដែល​ស្ដាប់​បង្គាប់​​ព្រះ​ជា​ម្ចាស់​ដ៏​ពិតប្រាកដ។ អ្នកនឹងមិនវិភាគ ឬពិនិត្យពិច័យ​កិច្ចការរបស់ព្រះជា​ម្ចាស់​ទៀត​​ឡើយ។ ការ​នេះ​ហាក់បីដូចជា​ព្រះជាម្ចាស់​បានបំភ្លេចកិច្ចការពីមុនរបស់ទ្រង់ចោល​ហើយអ្នក​ក៏បាន​បំភ្លេចកិច្ច​ការ​នេះ​ដែរ។ បច្ចុប្បន្នគឺ​បច្ចុប្បន្ន ​អតីតកាលគឺអតីតកាល ហើយ​ដោយសារ​​ព្រះជា​ម្ចាស់​​ឈប់​អើពើ​នឹង​​កិច្ចការដែលទ្រង់បានបំពេញ​កាលពី​អតីតកាលទៅហើយ​អ្នកក៏​មិនគួរគិត​គូរ​ដល់​កិច្ចការទាំងនោះទៀត​​ដែរ។ លុះត្រាតែអ្នក​​អាច​​ធ្វើ​បែបនេះបាន ទើបអ្នក​នឹងអាច​ក្លាយជា​មនុស្ស​ម្នាក់​ដែល​​ស្ដាប់​បង្គាប់​ព្រះ​ជា​ម្ចាស់បាន​ទាំងស្រុង និង​អាច​លះ​បង់​​នូវសញ្ញាណ​​សាសនាបាន​ទាំងស្រុង។

ដកស្រង់ពី «មានតែអ្នកដែលស្គាល់ កិច្ចការរបស់ព្រះជាម្ចាស់ ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៨៣

ពីព្រោះជានិច្ចកាល មានការវិវឌ្ឍន៍ថ្មីៗនៅ​ក្នុង​កិច្ចការ​របស់ព្រះជា​​ម្ចាស់​ ដូច្នេះ មានកិច្ចការថ្មី ហើយ​ក៏​មាន​កិច្ចការ​ដែលចាស់​ហួសសម័យ​​ដែរ។ ប្រភេទ​កិច្ចការផ្សេងៗ​គ្នា​នេះ​​ ទាំង​ថ្មី ទាំងចាស់ មិនប្រឆាំងគ្នាទេ ប៉ុន្តែ​បំពេញ​បន្ថែម​ឱ្យគ្នាទៅ​វិញ​ទៅ​មក​ ព្រោះ​ជំហាននីមួយៗបន្តគ្នា​ពីជំហានមុន​ៗមក​។ ជា​​ការ​ពិត​ណាស់​ ដោយសារ​មានកិច្ចការ​ថ្មី ដូច្នេះ​កិច្ចការ​ចាស់ត្រូវតែលុបចោល។ ឧទាហរណ៍ ការអនុវត្ត ​និង​ពាក្យ​ទំនៀម​​​ដែល​ត្រូវបានបង្កើតឡើងជាយូរមកហើយ ​គួប​ផ្សំ​នឹង​បទពិសោធន៍ និងការបង្រៀនជា​ច្រើនឆ្នាំ​របស់​មនុស្ស​ បាន​បង្កើត​ជាសញ្ញាណ​​គ្រប់បែបយ៉ាង​នៅក្នុង​ចិត្ត​របស់​មនុស្ស។ ប៉ុន្តែ អ្វីដែល​កាន់តែផ្តល់ផលល្អដល់ការ​បង្កើត​សញ្ញាណ​​ ដែល​មនុស្ស​បង្កើត​​ឡើង ហើយរួមផ្សំនឹង​ការផ្សព្វ​ផ្សាយ​​ទ្រឹស្តី​ប្រពៃណី​​ពីបុរាណក្នុងរយៈពេលជាច្រើនឆ្នាំនេះ ​គឺ​ដោយសារព្រះ​ជា​ម្ចាស់​មិនទាន់​បញ្ចេញ​ព្រះភ័ក្រ្ត​ ​​​ និង​​​និស្ស័យ​ពិត​​ប្រាកដ​​​របស់​ទ្រង់​ឲ្យ​បាន​ពេញ​លេញចំពោះ​មនុស្ស​នៅ​ឡើយ​។ អាច​និយាយដោយត្រង់ទៅថា នៅក្នុងអំឡុងពេល​នៃ​សេចក្ដី​ជំនឿ​របស់​មនុស្ស​ចំពោះ​ព្រះជាម្ចាស់ ឥទ្ធិពលនៃ​សញ្ញាណ​​​នានា បាន​នាំ​ឱ្យមានការបង្កើត និងការ​វិវត្តជាបន្ត​បន្ទាប់​​នូវ​ចំណេះដឹង​របស់​មនុស្ស​ ដែលពួកគេ​មាន​សញ្ញាណ​គ្រប់បែបយ៉ាង​អំពី​​ព្រះជា​ម្ចាស់​ ទើបធ្វើឱ្យអ្នកកាន់សាសនា​ជា​ច្រើនដែលបម្រើព្រះជាម្ចាស់ បានក្លាយទៅជាសត្រូវរបស់​ទ្រង់​ទៅវិញ។ ដូច្នេះ កាល​ណា​មនុស្សមានសញ្ញាណ​​​សាសនាកាន់តែច្រើន ពេល​នោះ​ពួកគេ​កាន់​តែប្រឆាំងទាស់​នឹងព្រះ​ជា​ម្ចាស់​ ហើយ​ពួកគេនឹង​​ក្លាយ​​ជា​សត្រូវនឹងព្រះ​ជា​ម្ចាស់​កាន់តែច្រើន​ឡើងដែរ​។ កិច្ចការរបស់​ព្រះជា​ម្ចាស់​តែងតែថ្មីជានិច្ច មិនដែល​ចាស់សោះ​ឡើយ កិច្ច​ការ​​នោះ​មិនដែលក្លាយជាគោលលទ្ធិទេ​​ ហើយផ្ទុយទៅវិញ កិច្ច​ការ​នោះ​មាន​ការ​ផ្លាស់ប្ដូរ​ និងផ្លាស់​​ថ្មី​ជានិច្ច ​មានតិច​មាន​ច្រើន​​។ កិច្ចការនេះ ជាការបើក​សម្តែង​នូវ​និស្ស័យរបស់ព្រះ​ជា​ម្ចាស់​ដោយ​ផ្ទាល់​។ វាក៏ជាគោលការណ៍ជាប់ពាក់​ព័ន្ធ​ទៅ​នឹង​កិច្ចការ​របស់​ព្រះជា​ម្ចាស់​​ដែរ​ និង​ជាមធ្យោបាយ​មួយក្នុង​ចំណោម​មធ្យោបាយ​នានាដែលព្រះជា​ម្ចាស់​សម្រេច​ការគ្រប់​គ្រង​របស់​ទ្រង់។ ប្រសិន​បើព្រះ​ជា​ម្ចាស់​មិនបាន​បំពេញ​កិច្ច​ការតាម​វិធី​នេះ​ទេ មនុស្សនឹងមិនផ្លាស់ប្រែ ឬមិនអាចស្គាល់​ព្រះ​ជា​ម្ចាស់​បាន​​ឡើយ​ ហើយសាតាំងក៏​នឹងមិនអាច​បង្រ្កាប​បានដែរ​​។​ ដូច្នេះ​ហើយ នៅ​ក្នុង​​កិច្ចការរបស់ទ្រង់​តែងមាន​ការ​ផ្លា​ស់ប្តូរ​ជា​បន្ត​បន្ទាប់​ ​ដែលមើលទៅដូចជា​​មិនស្ថិត​ស្ថេរ​ ប៉ុន្តែ​ តាម​ពិតទៅ​ កើត​មាន​តាមពេលវេលាកំណត់​។ ប៉ុន្តែ ​​មនុស្ស​ជឿ​លើព្រះ​ជា​ម្ចាស់​​ តាម​របៀប​​​លក្ខណៈផ្សេងៗពី​គ្នា។ មនុស្ស​ប្រកាន់​ខ្ជាប់​ទៅ​​នឹង​​គោល​លទ្ធិ និងប្រព័ន្ធចាស់​ដែលគេធ្លាប់​ស្គាល់ ហើយ​នៅ​ពេល​គោលលទ្ធិ ​និង​​ប្រព័ន្ធនោះ​កាន់តែយូរ​កាល​​ទៅ​ មនុស្ស​​កាន់​តែ​ងាយនឹង​ទទួលយកវា​។ តើគំនិតដ៏​ល្ងីល្ងើ​របស់​មនុស្ស ដែល​​​ចចេស​រឹងរូស​​​ដូចជា​ដុំថ្ម អាចទទួល​យក​កិច្ចការ​ថ្មី និង​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​ដែលមិនអាច​វាស់ស្ទង់​បាន​ដូចម្តេច​ទៅ​?​ មនុស្សស្អប់ព្រះជាម្ចាស់​ដែល​មាន​លក្ខណៈថ្មី​ជា​និច្ច និង​មិនដែលចាស់សោះ​នោះ​​។ មនុស្សចូល​ចិត្ត​តែ​ព្រះ​ជា​ម្ចាស់​ចាស់​បុរាណ​ មាន​ព្រះ​ទន្ដ​វែង មានសក់ស្កូវ ​នៅនឹង​ថ្កល់។ ដូច្នេះ ដោយសារព្រះជាម្ចាស់​ និង​មនុស្ស​មាន​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ទើបមនុស្សក្លាយ​ជា​សត្រូវ​របស់ព្រះជា​ម្ចាស់​។ ភាព​ផ្ទុយគ្នាជាច្រើននេះ នៅតែ​កើត​មាន​នាពេល​បច្ចុប្បន្ននេះ​ដដែល​ គឺនៅពេលដែល​ព្រះ​ជា​ម្ចាស់​បានបំពេញ​កិច្ចការអស់​ពេល​ជិតប្រាំមួយពាន់ឆ្នាំកន្លងមកហើយ។ ដូច្នេះ​ ពួកគេទាំង​នោះគ្មានអ្វីអាចជួយបានទេ។ ប្រហែលនេះ​មក​ពីភាព​ចចេស​រឹង​រូស​របស់មនុស្ស ឬមកពីភាពដែលមនុស្ស​​មិន​អាច​បំពាន​បានលើ​​បញ្ញត្តិរដ្ឋ​បាល​​​របស់ព្រះជា​ម្ចាស់​​​ ប៉ុន្តែ ​បុព្វ​ជិត​​ប្រុស​ស្រី​ទាំងនោះនៅតែប្រកាន់ខ្ជាប់ទៅ​នឹង​ក្រដាស​សៀវ​ភៅ​ចាស់ៗដុះផ្សិតដដែល ​នៅ​ពេល​ដែល​​ព្រះ​ជា​ម្ចាស់​បន្ត​កិច្ចការ​នៃការគ្រប់គ្រងដែល​មិនទាន់​ចប់​សព្វ​គ្រប់​របស់ទ្រង់​ ​ហាក់ដូចជាគ្មាននរណាម្នាក់នៅខាង​ទ្រង់សោះឡើយ​។ បើទោះ​បី​​ជា​ភាពផ្ទុយគ្នានេះ​ធ្វើឱ្យមនុស្ស និងព្រះជា​ម្ចាស់​ក្លាយ​​ជា​សត្រូវ​​នឹងគ្នា និង​មិនអាចផ្សះផ្សាគ្នាបានក៏​ដោយ​ ក៏ព្រះជា​ម្ចាស់​មិនបានយកព្រះហឫទ័យទុកដាក់​ចំពោះភាពផ្ទុយគ្នា​ទាំង​នេះទេ​ ហាក់​ដូច​ជា​មាន ឬគ្មាន​មានភាពផ្ទុយគ្នា​​ទាល់​តែ​សោះ​។ ទោះជាយ៉ាងណាក្តី មនុស្សនៅតែប្រកាន់ខ្ជាប់នូវ​ជំនឿ និងសញ្ញាណ​​​របស់ខ្លួន និង​មិនដែលលះ​បង់​វាចោល​​ឡើយ​​។ ប៉ុន្តែ​រឿង​មួយដែលបង្ហាញឱ្យឃើញដោយខ្លួនឯង​នោះ​គឺថា ទោះបីមនុស្ស​មិន​ងាកចេញពី​ជំហររបស់ខ្លួនក្តី ក៏ព្រះ​បាទា​​របស់ព្រះ​ជា​ម្ចាស់​នៅ​តែ​បោះ​ជំហានទៅមុខ​​ជានិច្ច ហើយ​ទ្រង់តែងតែ​ផ្លាស់ប្តូរ​ជំហរ​របស់ទ្រង់​ទៅតាមមជ្ឈដ្ឋាន​​ជុំវិញ។ នៅទីបញ្ចប់ គឺមនុស្ស​ទេ​ដែលនឹងត្រូវចុះចាញ់ ដោយមិន​ចាំ​បាច់​​ច្បាំង​។ ក្នុងពេល​ជាមួយ​គ្នានេះ ព្រះជា​ម្ចាស់​​គឺជាសត្រូវ​ដ៏​ធំជាង​គេ​បំផុត​របស់​សត្រូវទាំង​អស់​​ដែលត្រូវ​បានបង្រ្កាប​​ ហើយ​​ក៏ជាជើង​ឯក​ក្នុង​ចំណោមមនុស្ស​​ដែលត្រូវ​បានបង្ក្រាប​​ និងក្នុង​ចំណោម​​​អ្នក​ដែល​មិនទាន់បាន​បង្ក្រាប​ដែរ​។ តើនរណា​​​អាចប្រកួត​ជាមួយព្រះជា​ម្ចាស់​ ហើយទទួលបានជោគ​ជ័យ​​នោះ? សញ្ញាណ​​របស់មនុស្សហាក់ដូចជាមកអំពីព្រះជា​ម្ចាស់​ ដ្បិតសញ្ញាណ​​ភាគ​ច្រើនបានកើត​ចេញពីកិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​មិនអត់​ទោសឱ្យមនុស្ស​ដោយ​ព្រោះការនេះទេ​ ហើយ​លើស​ពីនេះ​ទៀត ទ្រង់ក៏មិនសរសើរ​មនុស្ស​ដែល​​បង្កើតផលិត​ផល​មួយ​​ហើយ​​មួយ​ទៀត​ «សម្រាប់​ព្រះ​ជាម្ចាស់​» ដែលខុស​​ពី​​កិច្ចការ​របស់ព្រះ​ជា​ម្ចាស់ ​ក្រោយ​​​ពី​កិច្ច​កា​រ​របស់​ព្រះ​ជា​ម្ចាស់​បញ្ចប់​ហើយ​ដែរ​​។​ ផ្ទុយទៅវិញ ទ្រង់​ស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះសញ្ញាណ​​របស់មនុស្ស និងជំនឿស៊ប់ និងចាស់គំរឹល​​ ហើយ​ទ្រង់​​ក៏​មិនមានបំណង​ទទួលស្គាល់​សូម្បី​តែថ្ងៃ​ដែលសញ្ញាណ​​ទាំងនោះលេច​ឡើង​ជាលើក​ដំបូងដែរ។ ទ្រង់​មិនទទួលយកសោះឡើយ​ថាសញ្ញាណ​​ទាំងនេះ​កើត​ចេញ​ពីកិច្ចការរបស់ទ្រង់ ដ្បិតសញ្ញាណ​​​របស់មនុស្ស ត្រូវ​បាន​​ផ្សាយ​ដោយមនុស្ស។ ប្រភពនៃ​សញ្ញាណ​​ទាំងនេះ គឺ​ចិត្ត និង​​គំនិត​របស់មនុស្ស និង​មិនមែនមកអំពីព្រះជា​ម្ចាស់​នោះទេ​ គឺមក​ពីសាតាំង។ ​ព្រះហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​ គឺ​ចង់​ឱ្យ​កិច្ចការ​​របស់ទ្រង់ក្លាយ​ជា​ថ្មី​​ និងរស់រវើក មិនមែនចាស់ និង​គ្មានជីវិត​នោះទេ ហើយតាមរយៈកិច្ចការនេះ ទ្រង់ធ្វើឱ្យមនុស្ស​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​ទៅ​នឹង​ភាព​ខុសគ្នាទៅតាមសម័យកាល​ ​និង​ពេលវេលា ​មិន​ស្ថិតស្ថេរ និងអាចប្រែប្រួលបាន​។ នោះ​ដោយសារ​ទ្រង់គឺជាព្រះ​ជា​ម្ចាស់​​ដែលធ្វើឱ្យមនុស្ស​​មានជីវិត និង​ក្លាយ​ជា​មនុស្ស​ថ្មី ផ្ទុយទៅវិញ អារក្សធ្វើឱ្យមនុស្សស្លាប់ និងក្លាយ​ជា​មនុស្ស​​ចាស់។ តើអ្នក​រាល់​គ្នា​នៅតែមិនយល់​ទៀត​​ឬអី​? អ្នក​មាន​សញ្ញាណ​​អំពីព្រះជាម្ចាស់​ ហើយមិន​អាច​​លះ​បង់​​សញ្ញាណ​​​ទាំងនោះបានទេ​ ដ្បិត​អ្នក​មិន​​ព្រម​បើក​ចិត្ត​​។ វាមិន​មែន​ដោយសារកិច្ចការរបស់ព្រះជា​ម្ចាស់​មាន​អត្ថន័យតិច​តួច​ពេក ឬដោយសារកិច្ចការរបស់ព្រះជា​ម្ចាស់​មិនស្របតាម​បំណង​ប្រាថ្នារបស់​មនុស្ស​នោះទេ ហើយ​​​ក៏មិន​មែន​ដោយសារ​ព្រះជា​ម្ចាស់​តែង​តែ​ធ្វេសប្រហែសក្នុងភារកិច្ច​របស់​ទ្រង់ដែរ។ ការ​ដែល​អ្នកមិន​អាច​លះបង់ចោល​នូវ​សញ្ញាណ​របស់អ្នក​បាន គឺដោយសារអ្នក​ខ្វះការ​ស្ដាប់​បង្គាប់​ ហើយដោយសារ​អ្នក​មិន​មានលក្ខណៈដូចជាសត្តនិករ​​​​របស់ព្រះ​ជា​ម្ចាស់​សូម្បី​បន្តិចសោះ​ឡើយ​។ វាមិនមែន​ដោយសារ​ព្រះជា​ម្ចាស់​ធ្វើឱ្យមានការលំបាក​ដល់អ្នក​នោះ​ទេ។ គ្រប់អ្វី​ៗ​ទាំងអស់នេះ​កើតចេញពីអ្នក​ ហើយ​គ្មាន​ជាប់​​ទាក់​ទង​ជាមួយព្រះជាម្ចាស់​សោះឡើយ។ រាល់ទុក្ខ​វេទនា និង​សំណាង​អាក្រក់ គឺបង្ក​ឡើង​ដោយ​មនុស្ស​​។ ព្រះ​ហឫទ័យ​​របស់ព្រះ​​ជា​ម្ចាស់​​ គឺ​ល្អជានិច្ច។ ទ្រង់គ្មានបំណង​ព្រះ​ហឫទ័យ​​ចង់ឱ្យអ្នកបង្កើត​សញ្ញាណ​​​ណា​មួយ​នោះទេ ផ្ទុយទៅវិញ​ទ្រង់សព្វ​ព្រះ​ហឫទ័យ​​​ចង់ឱ្យអ្នក​ផ្លាស់ប្រែ និងប្តូរ​យុគសម័យ​​ដែល​កន្លង​ផុត​ទៅ​។ ប៉ុន្តែ អ្នក​មិនអាច​ប្រាប់​ពី​​ភាព​ខុស​គ្នា​រវាង​វត្ថុ​ពីរ​បានឡើយ ហើយ​តែងតែពិនិត្យពិច័យ ឬក៏វិភាគលើ​វត្ថុ​នោះ​​ជានិច្ច។ ​មិនមែនដោយ​សារព្រះ​ជា​ម្ចាស់​ធ្វើ​ឲ្យ​​រឿង​លំបាកសម្រាប់អ្នក​នោះ​ទេ ប៉ុន្តែគឺដោយសារ​​អ្នក​មិនមាន​ការ​​គោរព​​​ព្រះជា​ម្ចាស់​ ហើយការមិន​ស្ដាប់​បង្គាប់​​របស់អ្នក​​នោះ គឺ​ច្រើន​លើស​លប់ណាស់​​។ សត្តនិករ​​​ដ៏​តូច​ដែលហ៊ាន​យក​ចំណែក​បន្តិចបន្តួចដែលព្រះជា​​ម្ចាស់​បាន​ប្រទាននា​ពេល​កន្លង​មក ហើយបែរ​ជា​ងាកមកវាយ​ប្រហារ​ព្រះជា​ម្ចាស់​វិញ តើនេះ​មិន​មែន​ជាការមិនស្ដាប់​បង្គាប់​​របស់មនុស្សទេឬអី​? អាច​និយាយ​ដោយ​ត្រង់បាន​ថា​ មនុស្ស​មិនមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទាល់តែសោះ​ក្នុងការ​បញ្ចេញ​​ទស្សនៈរបស់​គេ​នៅ​ចំពោះ​ព្រះ​ភ័ក្ត​​​​ព្រះ​ជាម្ចាស់​​​ ហើយ​ពួក​គេកាន់តែគ្មាន​​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​​​ក្នុងការប្រើ​ពាក្យ​ពេចន៍​ដែលឥតប្រយោជន៍​នៅ​ក្នុង​ចិត្ត​​ពួកគេ ដើម្បី​និយាយតែ​អំពី​សញ្ញាណ​​ដែល​ដុះផ្សិត​នោះ​​ ដែល​​ដូច​ជា​​ផ្កាដែល​ល្អ​តែ​រូប តែ​​មានក្លិនស្អុយ​គគ្រុក​​​។ តើ​ពួក​គេ​​មិន​រឹតតែឥត​ប្រយោជន៍​ទេឬ​អី​?

ដកស្រង់ពី «មានតែអ្នកដែលស្គាល់ កិច្ចការរបស់ព្រះជាម្ចាស់ ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៨៤

កិច្ចការរបស់ព្រះជាម្ចាស់ វិវឌ្ឍទៅមុខជានិច្ច ហើយទោះបីជាបំណងនៃកិច្ចការរបស់ទ្រង់ មិនប្រែប្រួលក៏ពិតមែន ប៉ុន្តែវិធីសាស្ត្រដែលទ្រង់ធ្វើការ គឺប្រែប្រួលជាដរាប មានន័យថា អស់អ្នកដែលដើរតាមព្រះជាម្ចាស់ ក៏ប្រែប្រួលជាដរាបដែរ។ កាលណាព្រះជាម្ចាស់កាន់តែធ្វើការ នោះចំណេះដឹងដែលគេមានអំពីទ្រង់ ក៏កាន់តែពិស្ដារដែរ។ បម្រែបម្រួលដ៏សមស្រប នៅក្នុងនិស្ស័យរបស់មនុស្ស ក៏កើតមានឡើងអាស្រ័យតាមកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ ចេះតែប្រែប្រួលជានិច្ច ទើបអស់ អ្នកដែលមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សលេលាដែលមិនស្គាល់សេចក្ដីពិត ចាប់ផ្ដើមរឹងទទឹងនឹងព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់ គឺពុំដែលត្រូវគ្នានឹងការយល់ឃើញរបស់មនុស្សឡើយ ដ្បិតកិច្ចការរបស់ទ្រង់ថ្មីជានិច្ច មិនដែលចាស់ ហើយទ្រង់ក៏មិនដែលយកកិច្ចការចាស់មកធ្វើម្ដងទៀតដែរ តែផ្ទុយទៅវិញ ទ្រង់មានតែវិវឌ្ឍទៅមុខជាមួយនឹងកិច្ចការដែលពុំធ្លាប់ត្រូវបានធ្វើពីមុនមកសោះ។ ដោយសារតែព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ម្ដងទៀត ហើយមនុស្សក៏ចេះតែវិនិច្ឆ័យកិច្ចការបច្ចុប្បន្នរបស់ទ្រង់ តាមរយៈកិច្ចការដែលទ្រង់បានធ្វើពីអតីតកាល ទើបការដែលទ្រង់អនុវត្តដំណាក់កាលនីមួយៗនៃកិច្ចការក្នុងយុគសម័យថ្មី កាន់តែលំបាកក្រៃលែង។ មនុស្សមានការលំបាកច្រើនពេកហើយ! គំនិតរបស់គេ អភិរក្សនិយមពេកហើយ! គ្មាននរណាម្នាក់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ តែគ្រប់ៗគ្នាបែរជាដាក់កំហិតកិច្ចការនោះវិញ។ កាលណាគេចាកចេញពីព្រះជាម្ចាស់ មនុស្សនឹងបាត់បង់ជីវិត បាត់បង់សេចក្ដីពិត និងបាត់បង់ព្រះពរមកពីទ្រង់ស្រាប់ហើយ ប៉ុន្តែ កាលណា គេក៏មិនទទួលយក ជីវិត ឬសេចក្ដីពិត នោះក៏រឹតតែមិនទទួលបានព្រះពរដ៏ធំដែលព្រះប្រទានឲ្យមនុស្សលោកដែរ។ មនុស្សទាំងអស់ចង់បានព្រះជាម្ចាស់ តែពួកគេមិនអាចធន់ទ្រាំនឹងបម្រែបម្រួលណាមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ អស់អ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ គេជឿថា កិច្ចការរបស់ព្រះជាម្ចាស់ មិនប្រែប្រួលឡើយ គេជឿថា កិច្ចការនោះនៅទ្រឹងរហូត។ នៅក្នុងជំនឿរបស់គេ តម្រូវការតែមួយគត់ដើម្បីទទួលនូវសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចពីព្រះជាម្ចាស់ គឺត្រូវកាន់តាមក្រឹត្យវិន័យ ហើយដរាបណាគេប្រែចិត្ត ហើយលន់តួអំពើបាបរបស់ខ្លួន នោះព្រះជាម្ចាស់ក៏នៅតែស្កប់ព្រះទ័យជានិច្ចដែរ។ ទាំងនេះគឺជាគំនិតដែលគិតថា ព្រះជាម្ចាស់អាចធ្វើជាព្រះដែលស្ថិតក្រោមអំណាចក្រឹត្យវិន័យ និងជាព្រះដែលត្រូវគេបោះភ្ជាប់លើឈើឆ្កាងឲ្យសុគតជំនួសមនុស្សលោកប៉ុណ្ណោះ គេក៏គិតក្នុងចិត្តទៀតថា ព្រះជាម្ចាស់មិនគួរ និងមិនអាចធ្វើកិច្ចការលើសពីអ្វីដែលមានចែងក្នុងព្រះគម្ពីរឡើយ។ ប្រាកដណាស់ គឺគំនិតទាំងអស់នេះហើយ ដែលបានចងគេជាប់ទៅនឹងក្រឹត្យវិន័យពីបុរាណ ហើយបោះគេភ្ជាប់នឹងបញ្ញត្តិដែលសាបសូន្យបាត់ទៅហើយ។ មានអ្នកខ្លះថែមទាំងជឿទៀតថា ទោះ បីកិច្ចការរបស់ព្រះជាម្ចាស់ថ្មីយ៉ាងណា ក៏កិច្ចការនោះត្រូវតែស្ដែងបញ្ជាក់ដោយបទទំនាយដែរ និងជឿថា នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការបែបនេះ អស់អ្នកដែលដើរតាមទ្រង់ ដោយដួងចិត្ត «ពិត» គឺត្រូវតែមើលឃើញនូវការបើកសម្ដែង ពុំនោះទេ កិច្ចការបែបនេះ គឺមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ត្រឹមចូលមករកព្រះជាម្ចាស់ ដើម្បីឱ្យបានស្គាល់ទ្រង់ នោះវាគឺជាកិច្ចការមួយ ដែលមិនងាយស្រួលសម្រាប់មនុស្សលោកស្រេចទៅហើយ។ ទម្រាំឲ្យគេបន្ថែមនូវដួងចិត្តលេលារបស់មនុស្ស ភាពស្វ័យសំខាន់ និងការបោកបញ្ឆោតខ្លួនឯងដែលជាចរិតបះបោររបស់គេទៀតនោះ នោះវានឹងរឹតតែធ្វើឲ្យគេកាន់តែលំបាកនឹងទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទៅទៀត។ មនុស្សមិនបានពិចារណាពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ដោយយកចិត្តទុកដាក់ ហើយក៏មិនអាចទទួលយកកិច្ចការនេះ ដោយការបន្ទាបខ្លួនបានដែរ ផ្ទុយទៅវិញ គេនឹងប្រើនូវចរិតឆ្មើងឆ្មៃ ខណៈដែលគេកំពុងរង់ចាំការបើកសម្ដែង និងការណែនាំពីព្រះជាម្ចាស់។ តើនេះមិនមែនជាកិរិយារបស់មនុស្សដែលបះបោរប្រឆាំង ហើយរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើមនុស្សបែបនេះអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ ដោយរបៀបណា?

ព្រះយេស៊ូវមានព្រះបន្ទូលថា កិច្ចការរបសព្រះយេហូវ៉ា ​មិន​បាន​សម្រេចទាន់​វេលា​ទេ​ ក្នុង​យុគសម័យនៃព្រះគុណ គឺដូចខ្ញុំ​ថ្លែងនៅថ្ងៃនេះដែរថា កិច្ចការរបស់ព្រះយេស៊ូវ សម្រេចក៏មិនទាន់​វេលា​ដែរ។ ប្រសិនបើមានត្រឹមយុគសម័យនៃក្រឹត្យវិន័យ ហើយគ្មានយុគសម័យនៃព្រះគុណ នោះព្រះយេស៊ូវមុខជាមិនត្រូវគេឆ្កាង ហើយក៏ច្បាស់ជាមិនបានប្រោសលោះមនុស្សលោកគ្រប់គ្នាដែរ។ ប្រសិនបើ មានតែយុគសម័យនៃក្រឹត្យវិន័យ តើមនុស្សលោកអាច នៅបានយូរដល់ថ្ងៃនេះទេ? ប្រវត្តិសាស្ត្រ វិវឌ្ឍទៅមុខ ហើយចុះប្រវត្តិសាស្ត្រ មិនមែនជាច្បាប់ធម្មជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបរិយាយពីការដែលទ្រង់គ្រប់គ្រងមនុស្សលោក នៅក្នុងចក្រវាឡ ពីដើមដល់ចប់ទេឬអី? ប្រវត្តិសាស្ត្រវិវឌ្ឍទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏វិវឌ្ឍទៅមុខដែរ។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រែប្រួលជានិច្ច។ ទ្រង់មិនអាចនៅទ្រឹង ក្នុងដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អស់រយៈពេល៦ពាន់ឆ្នាំបានឡើយ ដ្បិតគ្រប់គ្នាដឹងថា ព្រះជាម្ចាស់ទ្រង់ថ្មីជានិច្ច ហើយពុំដែលចាស់ឡើយ ហើយព្រះអង្គក៏ទំនងជាមិនបន្តធ្វើកិច្ចការដូចជា ជាប់ឆ្កាង ដោយឲ្យគេបោះដែកគោលភ្ជាប់នឹងឈើឆ្កាងម្ដង ពីរដង បីដង... នោះដែរ។ ការគិតបែបនេះ គឺគួរឱ្យអស់សំណើច។ ព្រះជាម្ចាស់មិនបន្តធ្វើនូវកិច្ចការដដែលៗទេ កិច្ចការរបស់ទ្រង់ប្រែប្រួល ហើយថ្មីជានិច្ច ថ្មីរាល់ថ្ងៃ ហើយកាន់តែថ្មីទាំងពេលដែលខ្ញុំ​កំពុងថ្លែងប្រាប់អ្នករាល់គ្នានេះផងដែរ។ នេះជាកិច្ចការ ដែលខ្ញុំធ្វើ ហើយគន្លឹះដ៏សំខាន់គឺពាក្យថា «ថ្មី» និង «អស្ចារ្យ»។ «ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ហើយទ្រង់ក៏នៅតែជាព្រះជាម្ចាស់ជានិច្ច»៖ សម្ដីមួយឃ្លានេះ គឺជាការពិត លក្ខណៈពិតរបស់ព្រះជាម្ចាស់ មិនប្រែប្រួលឡើយ ព្រះជាម្ចាស់ គឺនៅតែព្រះជាម្ចាស់ជានិច្ច ហើយទ្រង់មិន អាចប្រែក្លាយទៅជាសាតាំងបានឡើយ តែនេះមិនមែនបញ្ជាក់ថា កិច្ចការរបស់ទ្រង់នៅតែដដែល មិនប្រែប្រួល ដូចនឹងលក្ខណៈពិតរបស់ទ្រង់នោះទេ។ អ្នក​ប្រកាសថា ព្រះជាម្ចាស់មិនប្រែប្រួល ប៉ុន្តែ តើអ្នក​អាចពន្យល់ថា ព្រះជាម្ចាស់តែងថ្មីជានិច្ច ហើយមិនដែលចាស់សោះ ដោយរបៀបណា? កិច្ចការរបស់ព្រះជាម្ចាស់ នៅបន្តសាយភាព ហើយប្រែប្រួលជាដរាប ហើយបំណងព្រះហឫទ័យរបស់ទ្រង់ក៏នៅតែត្រូវបានសម្ដែងឱ្យមនុស្សលោកបានដឹង នឹងបានស្គាល់ដដែល។ ពេលមនុស្សលោកបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យ របស់គេ នឹងប្រែប្រួលឥតឈប់ឈរ ចំណែកចំណេះដឹងរបស់គេក៏ដូចគ្នា។ ដូច្នេះ តើការប្រែប្រួលនេះកើតឡើងពីពេលណា? តើវាមិនមែនកើតមកពីកិច្ចការរបស់ព្រះជាម្ចាស់ ដែលប្រែប្រួលឥតឈប់ឈរទេឬអី? ប្រសិនបើនិស្ស័យរបស់មនុស្ស អាចប្រែប្រួលបាន ហេតុអ្វីក៏មនុស្សមិនអាចបណ្ដោយឲ្យកិច្ចការរបស់ខ្ញុំ និងព្រះបន្ទូលរបស់ខ្ញុំ បន្តប្រែប្រួលជាមួយគ្នាដែរ? តើយើងត្រូវនៅក្រោមកំហិតរបស់មនុស្សដែរមែនទេ? តើអ្នកមិនមែនកំពុងប្រើប្រាស់ការប្រកែក ដោយបង្ខំ និងហេតុផលបំភ័ន្ត នៅក្នុងគំនិតនេះទេឬអី?

ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៨៥

សាសន៍យូដាទាំងអស់ សុទ្ធតែអានគម្ពីរសញ្ញាចាស់ ហើយដឹងពីបទទំនាយរបស់ហោរាអេសាយដែលទាយថា ទារកម្នាក់នឹងប្រសូតក្នុងស្នូកសត្វ។ ចុះហេតុអ្វីបានជាគេនៅតែបៀតបៀនព្រះយេស៊ូវ ទាំងដឹងច្បាស់ឥតចន្លោះអំពីបទទំនាយនេះ? តើមិនមែនដោយសារចរិតបះបោរ និងកង្វះ​ការ​យល់​ដឹង​របស់គេ អំពី​កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅគ្រានោះ ពួកផារិស៊ីជឿថា កិច្ចការរបស់ព្រះយេស៊ូវ ខុសពីអ្វីដែលគេដឹងអំពីទារកដែលត្រូវបានទាយទុក ហើយមនុស្សសម័យបច្ចុប្បន្ន បដិសេធព្រះជាម្ចាស់ ក៏ដោយសារកិច្ចការរបស់ព្រះដែលប្រសូតជាសាច់ឈាម មិនស្របទៅនឹងព្រះគម្ពីរ។ តើលក្ខណៈពិតនៃចរិតបះបោររបស់គេចំពោះព្រះជាម្ចាស់ នៅដដែលទេឬអី? តើអ្នកអាចទទួលយកកិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធ ដោយគ្មានចម្ងល់បានដែរឬទេ? ប្រសិនបើវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះចរន្តលំហូរនេះគឺត្រឹមត្រូវហើយ ហើយអ្នកគួរតែទទួលយកកិច្ចការនេះដោយពុំមានការសង្ស័យអ្វីទាំងអស់ អ្នកពុំគួរជ្រើសរើស ឬសម្រេចយកអ្វីដែលត្រូវទទួល ឬមិនទទួលនោះឡើយ។ តើ​នឹង​មាន​ប្រយោជន៍​អ្វី​ បើ​កាល​ណាអ្នក​កាន់​តែ​«​ដឹង​»​ពី​ព្រះ​កាន់​តែ​ច្រើន នោះ​​អ្នក​នឹង​កាន់​តែ​សង្ស័យ​ច្រើន​ដែរ​នោះ​? អ្នក​មិន​ចាំបាច់​ស្វែង​រក​ ភ័ស្តុតាង​បញ្ជាក់​បន្ថែម​ទៀត ពី​គម្ពីរ​ទេ បើ​វា​ជា​កិច្ចការ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​ត្រូវ​ទទួល​យក​វាចុះ ដ្បិតអ្នកជឿលើព្រះជាម្ចាស់ ដើម្បីដើរតាមទ្រង់ ហើយអ្នកពុំគួរស៊ើបអង្កេតពីទ្រង់នោះឡើយ អ្នកពុំគួរស្វះស្វែងរកភស្តុតាងបន្ថែមពីខ្ញុំនោះ ដើម្បីបញ្ជាក់ថា ខ្ញុំជាព្រះរបស់អ្នកនោះឡើយ ប៉ុន្តែ អ្នកគួរតែចេះសម្គាល់មើលថា ខ្ញុំមានប្រយោជន៍ដល់អ្នករាល់គ្នាឬអត់ នេះទើបជាកត្តាសំខាន់បំផុត។ បើទោះបីជាអ្នករកឃើញនូវភស្តុតាងដែលមិនអាចប្រកែកបាននៅក្នុងព្រះគម្ពីរ ភស្តុតាងនោះក៏មិនអាចនាំអ្នកឲ្យចូលមកចំពោះខ្ញុំទាំងស្រុងបានដែរ។ អ្នកគ្រាន់តែរស់នៅក្នុងដែនកំណត់នៃព្រះគម្ពីរប៉ុណ្ណោះ មិនមែននៅចំពោះខ្ញុំនោះទេ។ ព្រះគម្ពីរមិនអាចជួយអ្នកឲ្យស្គាល់ខ្ញុំបានទេ ក៏មិនអាចជួយឲ្យសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះខ្ញុំ កាន់តែស៊ីជម្រៅនោះដែរ។ ថ្វីដ្បិតព្រះគម្ពីរបានទាយថា ទារកម្នាក់នឹងត្រូវប្រសូត ក៏គ្មាននរណាអាចដឹងច្បាស់ថា បទទំនាយនឹងសម្រេចដោយសារនរណាដែរ ដ្បិតមនុស្សមិនដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះក៏ជាហេតុបណ្ដាលឲ្យពួកផារិស៊ីប្រឆាំងទាស់នឹងព្រះយេស៊ូវដែរ។ អ្នកខ្លះនិយាយថា កិច្ចការរបស់យើង គឺសម្រាប់ជាប្រយោជន៍ដល់មនុស្ស ប៉ុន្តែ ពួកគេនៅតែជឿថា ព្រះយេស៊ូវ និងខ្ញុំ គឺជាព្រះពីរអង្គដោយឡែកពីគ្នាទាំងស្រុង ជាព្រះដែលមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅគ្រានោះ ព្រះយេស៊ូវគ្រាន់តែប្រទាននូវបទអធិប្បាយជាច្រើននៅក្នុងយុគសម័យនៃព្រះគុណ ទាក់ទងនឹងប្រធានបទនានាដូចជា វិធីអនុវត្ត វិធីមូលមីជួបជុំគ្នា វិធីអធិដ្ឋានទូលអង្វរ វិធីប្រព្រឹត្តចំពោះអ្នកដទៃ។ ល។ និង។ ល។ កិច្ចការដែលទ្រង់បានអនុវត្ត គឺជាកិច្ចការក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់ក៏បកស្រាយតែរបៀបដែលពួកសិស្សទ្រង់ និងអ្នកដែលដើរតាមទ្រង់ គួរអនុវត្តតែប៉ុណ្ណោះ។ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យនៃព្រះគុណ និងមិនបានធ្វើកិច្ចការនៃគ្រាចុងក្រោយទាល់តែសោះ។ កាលព្រះយេហូវ៉ាកត់ត្រាក្រឹត្យវិន័យសញ្ញាចាស់ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ចុះហេតុអ្វីបានជាទ្រង់មិនធ្វើកិច្ចការក្នុងយុគសម័យនៃព្រះគុណផង? ហេតុអ្វីបានជាទ្រង់មិនបញ្ជាក់ពីកិច្ចការក្នុងយុគសម័យនៃព្រះគុណ ឲ្យច្បាស់ជាមុនផង។ តើការនេះនឹងមិនជួយឲ្យមនុស្សទទួលយកបានទេឬអី? ទ្រង់គ្រាន់តែទាយទុកថា ទារកម្នាក់នឹងប្រសូត ហើយនឹងមានព្រះចេស្ដា ប៉ុន្តែ ទ្រង់មិនបានអនុវត្តកិច្ចការក្នុងយុគសម័យនៃព្រះគុណ ទុកជាមុននោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីំមួយៗ មានដែនកំណត់ច្បាស់លាស់ ទ្រង់ ធ្វើតែកិច្ចការក្នុងយុគសម័យបច្ចុប្បន្ន ហើយមិនដែលអនុវត្តកិច្ចការ​នៃ​ដំណាក់កាលបន្ទាប់ ទុកជាមុនឡើយ។ ទាល់តែបែបនេះទើបកិច្ចការតំណាងរបស់ទ្រង់ក្នុងយុគសម័យនីមួយៗ អាចត្រូវបានគេកត់សម្គាល់។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីទីសម្គាល់នៃគ្រាចុងក្រោយ អំពីរបៀបអត់ធ្មត់ និងធ្វើយ៉ាងណាឲ្យបានសង្គ្រោះ អំពីរបៀបលន់តួ និងប្រែចិត្ត និងរបៀបលីឈើឆ្កាង និងទ្រាំរងនូវទុក្ខវេទនាតែប៉ុណ្ណោះ ប៉ុន្តែ ទ្រង់មិនធ្លាប់មានបន្ទូលអំពីរបៀបដែលមនុស្សសម្រេចបាននូវសិទ្ធិចូល {ទៅក្នុងនគរស្ថានសួគ៌} ឬអំពីរបៀបដែលគេគួរផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើការស្វែងរកកិច្ចការបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ វាគួរឲ្យអស់សំណើចទេ? ដោយគ្រាន់តែកាន់ខ្ជាប់តាមព្រះគម្ពីរ តើអ្នកអាចមើលឃើញអ្វីខ្លះ? រវាងគ្រូអធិប្បាយតាមព្រះគម្ពីរ និងអ្នកប្រកាសដំណឹងល្អ តើនរណាអាចបានឃើញកិច្ចការនាសម័យបច្ចុប្បន្នទុកជាមុន?

ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៨៦

តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែ ពួកគេមិនបានស្វែងរកសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នា អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់ទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានប្រកបជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់នូវព្រះនាមរបស់ព្រះមែស្ស៊ី ជាអសារឥតការ ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់តាមសេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ បើទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើទស្សនៈទាំងនេះមិនគួរឲ្យអស់សំណើច និងខុសទំនងទេឬអី? អញសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវ សូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើម វាមិនងាយស្រួលជ្រុលពេក សម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិត បានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ អញសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមែស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបោកបញ្ឆោតរបស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឲ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធទៅកាន់ពួកជំនុំ និងជាការច្រានចោលអស់ទាំងសេចក្ដីដែលសម្ដែងឲ្យឃើញ តាមរយៈព្រះយេស៊ូវ។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នា មានះបដិសេធមិនព្រមទទួលស្គាល់កំហុសខ្លួន ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញ នៅលើពពកស តើអ្នករាល់គ្នាអាចយល់ពីកិច្ចការរបស់ព្រះយេស៊ូវបាន ដោយវិធីណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលបានសេចក្ដីពិត ហើយនៅទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស ទាំងងងឹតងងុល គេច្បាស់ជាប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេគឺជាក្រុមមនុស្សដែលនឹងត្រូវវិនាសទៅ។ អ្នករាល់គ្នាគ្រាន់តែជាចង់បានព្រះគុណរបស់ព្រះយេស៊ូវ និងគ្រាន់តែចង់ត្រេកអរសប្បាយនឹងនគរស្ថានសួគ៌ដ៏មានសិរីរុងរឿង ប៉ុន្តែ អ្នកមិនបានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ និងមិនបានទទួលសេចក្ដីពិតដែលព្រះយេស៊ូវបើកសម្ដែង ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញឡើយ។ តើអ្នកនឹងប្រកាន់ខ្ជាប់នូវរបស់អ្វីខ្លះ ដើម្បីប្ដូរជាមួយសេចក្តីពិតនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពកស? តើការដែលអ្នករមែងប្រព្រឹត្តអំពើបាបដដែលៗ រួចលន់តួបាបម្ដងហើយម្ដងទៀតនោះ វាជាភាពស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នានឹងថ្វាយអ្វីខ្លះជាតង្វាយដល់ព្រះយេស៊ូវ ដែលយាងត្រឡប់មកវិញនៅលើពពកស? តើវាជាកិច្ចការរាប់សិបឆ្នាំ ដែលអ្នកអួតសរសើរដល់ខ្លួនឯងនោះមែនទេ? តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីធ្វើឲ្យព្រះយេស៊ូវដែលយាងត្រឡប់មកវិញនោះ មានព្រះហ​ឫទ័យទុកចិត្តចំពោះអ្នក? តើជាសារជាតិក្រអឺតក្រទមរបស់អ្នករាល់គ្នា ដែលមិនព្រមស្ដាប់បង្គាប់តាមសេចក្ដីពិតនោះមែនទេ?

ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណ របស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៨៧

ភក្ដីភាពរបស់អ្នករាល់គ្នា គឺមានតែលើបបូរមាត់ប៉ុណ្ណោះ រីឯចំណេះដឹងរបស់អ្នករាល់គ្នា ក៏គ្រាន់តែជាចំណេះដឹងផ្នែកបញ្ញា និងគំនិតតែប៉ុណ្ណោះ ការអនុវត្តកិច្ចការរបស់អ្នករាល់គ្នា គឺដើម្បីឲ្យបានទទួលព្រះពរពីស្ថានសួគ៌ប៉ុណ្ណោះ បើដូច្នេះ តើអ្នករាល់គ្នាត្រូវមានជំនឿបែបណា? សូម្បីសព្វថ្ងៃ អ្នករាល់គ្នាក៏នៅតែខ្ទប់ត្រចៀក មិនព្រមស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិតមួយម៉ាត់ណាឡើយ។ អ្នករាល់គ្នាមិនដឹងថាព្រះជាម្ចាស់ជាអ្វី មិនដឹងថាព្រះគ្រីស្ទជាអ្វី ក៏មិនដឹងពីរបៀបគោរពកោតខ្លាចព្រះយេហូវ៉ា មិនដឹងថាត្រូវចូលទៅក្នុងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ហើយក៏មិនដឹងពីវិធីបែងចែកភាពខុសគ្នា រវាងកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ និងការបោកបញ្ឆោតរបស់មនុស្សផង។ អ្នកដឹងត្រឹមតែថ្កោលទោសព្រះបន្ទូលនៃសេចក្ដីពិត ដែលព្រះជាម្ចាស់សម្ដែងចេញមក ជាសេចក្ដីពិតដែលមិនត្រូវគំនិតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ តើឯណាទៅការបន្ទាបខ្លួនរបស់អ្នក? តើឯណាទៅការស្ដាប់បង្គាប់របស់អ្នក? តើឯណាទៅភក្ដីភាពរបស់អ្នក? តើឯណាទៅសេចក្ដីប្រាថ្នាចង់ស្វែងរកសេចក្ដីពិតរបស់អ្នក? តើឯណាទៅការគោរពរបស់អ្នក ចំពោះព្រះជាម្ចាស់? អញប្រាប់អ្នករាល់គ្នាចុះ មនុស្សដែលជឿលើព្រះជាម្ចាស់ ដោយសារទីសម្គាល់ គឺច្បាស់ជាប្រភេទមនុស្សដែលនឹងត្រូវវិនាសជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួលព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានយាងត្រឡប់មកជាសាច់ឈាមវិញ គឺច្បាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាប្រភេទមនុស្សដែលត្រូវវិនាសអស់កល្បជានិច្ច​។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ចំពោះព្រះ​បន្ទូលរបស់អញទេ ប៉ុន្តែ អញនៅតែចង់មាន​បន្ទូលប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេច​មក​ជាសាធារណៈរបស់ព្រះ​អាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែ អ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់ទៅ មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាពេលដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជា​ម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិតនៃជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចចាត់ការពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯង និងក្រអឺតក្រទមណាស់​។ តើមនុស្សអាក្រក់បែបនេះ អាចនឹងទទួលរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបាន? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែ ការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សក្រអឺតក្រទម និងក្អេងក្អាងនោះឡើយ ប៉ុន្តែ ត្រូវធ្វើជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍។ អញសូមទូន្មានអ្នករាល់គ្នាឲ្យដើរតាមផ្លូវនៃសេចក្តីជំនឿក្នុងព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ចូរកុំប្រញាប់សន្មតពេក ហើយសូមកុំឲ្យជំនឿដែលអ្នកមានចំពោះព្រះជាម្ចាស់ ក្លាយជាជំនឿមួយគ្រាៗ ហើយខ្វះការពិចារណានោះ​ឡើយ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែបន្ទាបខ្លួន និងចេះគោរពកោតខ្លាចដល់ព្រះជា​ម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែបដិសេធមិនទទួលយកសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែ គេបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬច្រានសេចក្ដីពិតនោះចោល គេគឺជាមនុស្សដែលរងទុក្ខ ដោយភាពក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានការយល់ដឹង ហើយទទួលយកនូវសេចក្ដីពិត។ ប្រហែលជាការដែលបានស្ដាប់ឮអំពីផ្លូវនៃសេចក្ដីពិត និងការដែលបានអានព្រះបន្ទូលនៃជីវិតនេះហើយ បានជាអ្នកជឿថា ក្នុងចំណោមពាក្យសម្ដី១ម៉ឺនម៉ាត់នេះ គឺមានតែ១ម៉ាត់គត់ដែលស្របទៅនឹងជំនឿរបស់អ្នក ហើយស្របទៅនឹងព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកផ្លូវនៃសេចក្ដីពិត និងព្រះបន្ទូលនៃជីវិត នៅក្នុងពាក្យសម្ដី១ម៉ឺនម៉ាត់នេះចុះ។ អញក៏នៅតែទូន្មានឲ្យអ្នកចេះបន្ទាបខ្លួន កុំឲ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវតម្កើងខ្លួនឯងឲ្យខ្ពស់ពេកដែរ។ អ្នកនឹងទទួលបាននូវពន្លឺកាន់តែត្រចះត្រចង់ថែមទៀតតាមរយៈដួងចិត្តដ៏តូចទាប ដែលប្រកាន់ខ្ជាប់ការគោរពកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកពិនិត្យពិច័យពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន។ ប្រហែលជាអ្នកខ្លះគ្រាន់តែបានអានពីរបីប្រយោគ រួចក៏​ថ្កោល​ទោសព្រះ​បន្ទូល​ទាំងនេះទាំងងងឹតងងុល ដោយនិយាយថា «នេះគ្មានអ្វីផ្សេងក្រៅពីការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ» ឬនិយាយថា «នេះគឺជាព្រះគ្រីស្ទ​ក្លែងក្លាយ ដែលបោកបញ្ឆោតមនុស្សតែប៉ុណ្ណោះ»។ អស់អ្នកដែលនិយាយដូច្នេះ ជាមនុស្សដែលខ្វាក់ភ្នែក ដោយសារតែភាពល្ងង់ខ្លៅ! អ្នកយល់ដឹងពីកិច្ចការ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តិចតួចណាស់ ហើយអញសុំទូន្មានឲ្យអ្នករាល់គ្នា ចាប់ផ្ដើមសាជាថ្មីពីចំណុចសូន្យវិញ! អ្នករាល់គ្នាមិនត្រូវច្រានចោលព្រះបន្ទូលដែលព្រះជាម្ចាស់បង្ហាញប្រាប់ ទាំងងងឹតងងុល ដោយសារការបង្ហាញខ្លួនរបស់ព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយនោះទេ ហើយអ្នកក៏មិនត្រូវធ្វើជាមនុស្សដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារខ្លាចរអារការបោកបញ្ឆោតនោះដែរ។ តើនេះវាមិនគួរឲ្យអាណិតពេកទេឬអី? បន្ទាប់ពីពិនិត្យពិច័យល្អិតល្អន់ហើយ ប្រសិនបើអ្នកនៅតែជឿថា ព្រះ​បន្ទូលទាំងនេះ វាមិនមែនជាសេចក្ដីពិត មិនមែនជាផ្លូវ និងមិនមែនជាការបើកសម្ដែងពីព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោស ហើយអ្នកនឹងមិនទទួលបានព្រះពរនោះឡើយ។ ប្រសិនបើអ្នកមិនអាចទទួលសេចក្ដីពិតដែលថ្លែងដោយត្រង់ៗ និងច្បាស់លាស់បែបនេះបានទេ តើអ្នកស័ក្តិសមនឹងទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬអី? តើអ្នកមិនមែនជាមនុស្សដែលមិនទទួលបានព្រះពរគ្រប់គ្រាន់ នឹងអាចចូលទៅចំពោះបល្ល័ង្កនៃព្រះទេឬអី? សូមពិចារណាមើលចុះ! ចូរកុំប្រញាប់ប្រញាល់ និងច្រឡោតពេក ហើយសូមកុំចាត់ទុកសេចក្ដីជំនឿក្នុងព្រះជាម្ចាស់ជាល្បែងលេងសើចឲ្យសោះ។ ចូរគិតពិចារណាឲ្យបានជាប្រយោជន៍ដល់គោលដៅរបស់អ្នក សម្រាប់ជាប្រយោជន៍ដល់ក្ដីសង្ឃឹមរបស់អ្នក ជាប្រយោជន៍ដល់ជីវិតរបស់អ្នក ហើយកុំលេងសើចនឹងខ្លួនឯងឲ្យសោះ។ តើអ្នកអាចទទួលយកព្រះ​បន្ទូលទាំងអស់នេះបានដែរឬទេ?

ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណ របស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៨៨

នៅពេលនោះ ផ្នែកខ្លះនៃកិច្ចការរបស់ព្រះយេស៊ូវ គឺស្របទៅតាមគម្ពីរសញ្ញាចាស់ ទៅតាមក្រឹត្យវិន័យរបស់​ម៉ូសេដែរ និងទៅតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាក្នុងយុគសម័យនៃក្រឹត្យ​វិន័យ​។​ ការទាំងអស់នេះ ព្រះយេស៊ូវបានប្រើដើម្បីធ្វើផ្នែកនៃកិច្ចការរបស់ទ្រង់។ ទ្រង់បានប្រកាសប្រាប់ដល់មនុស្ស និងបង្រៀនពួកគេក្នុងសាលាប្រជុំ ហើយទ្រង់បានប្រើសេចក្ដី​ទំនាយរបស់ពួកហោរានៅក្នុងគម្ពីរសញ្ញាចាស់ ដើម្បីស្តីបន្ទោសពួកផារិស៊ីដែលស្អប់ខ្ពើមទ្រង់ ហើយបានប្រើព្រះបន្ទូលចេញពីបទគម្ពីរ ដើម្បីបើកសម្ដែងពីការមិនស្តាប់បង្គាប់របស់ពួកគេ និង​ដើម្បីថ្កោលទោសពួកគេ។ ដ្បិតពួកគេបានមើលងាយចំពោះអ្វីដែលព្រះយេស៊ូវបានធ្វើ ជាពិសេសកិច្ចការភាគច្រើនរបស់ព្រះយេស៊ូវ ដែលមិនត្រូវបានធ្វើទៅតាមក្រឹត្យវិន័យនៅ​ក្នុង​បទគម្ពីរ ហើយលើសពីនេះទៅទៀត អ្វីដែលទ្រង់បានបង្រៀន គឺខ្ពស់ជាងពាក្យសំដីរបស់ពួកគេ ហើយខ្ពស់ជាងអ្វីដែលបានទាយដោយពួកហោរាក្នុងបទគម្ពីរទៅទៀត។ កិច្ចការរបស់ព្រះយេស៊ូវ គឺសម្រាប់តែប្រយោជន៍ដល់​ការប្រោសលោះរបស់មនុស្ស និងដើម្បីការជាប់ឆ្កាងប៉ុណ្ណោះ ដូច្នេះហើយ​មិនចាំបាច់ឲ្យទ្រង់មានបន្ទូលថែមទៀត ដើម្បីយកឈ្នះលើមនុស្សណាទេ។ អ្វីជាច្រើនដែលទ្រង់បានបង្រៀនមនុស្ស គឺត្រូវបានដកស្រង់ចេញពីព្រះបន្ទូលនៅក្នុងបទគម្ពីរ ហើយទោះ​បីជា​កិច្ចការរបស់ទ្រង់មិនលើសពីបទគម្ពីរក៏ដោយ ក៏ទ្រង់នៅតែអាចសម្រេចកិច្ចការនៃការជាប់ឆ្កាងបានដែរ។ កិច្ចការរបស់ទ្រង់ មិនមែនជាកិច្ចការនៃព្រះបន្ទូលទេ ក៏មិនមែនកិច្ចការធ្វើសម្រាប់ជាប្រយោជន៍ដល់​ការយកឈ្នះលើមនុស្សដែរ ប៉ុន្តែកិច្ចការត្រូវបានធ្វើឡើង​ក្នុងគោលបំណងដើម្បីប្រោស​លោះមនុស្ស​។ ទ្រង់គ្រាន់តែដើរតួជាដង្វាយលោះបាបសម្រាប់មនុស្ស ហើយមិនបានធ្វើជាប្រភពនៃព្រះបន្ទូលសម្រាប់​មនុស្សនោះទេ។ ទ្រង់មិនបានធ្វើកិច្ចការរបស់សាសន៍ដទៃ ដែលជាកិច្ចការនៃការយកឈ្នះលើ​មនុស្សនោះទេ តែកិច្ចការនៃការជាប់ឆ្កាង ជាកិច្ចការដែលបានធ្វើនៅក្នុងចំណោមអ្នកដែលជឿថាមានព្រះជាម្ចាស់។ ទោះបីជាកិច្ចការរបស់ទ្រង់ត្រូវបានអនុវត្តនៅលើគ្រឹះនៃបទគម្ពីរ ហើយទោះបីជាទ្រង់បាន​ប្រើអ្វីដែលបានទាយដោយពួកហោរាពីបុរាណ ដើម្បីថ្កោលទោសពួកផារិស៊ីក៏ដោយ នេះគឺគ្រប់គ្រាន់ហើយដើម្បីបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ប្រសិនបើកិច្ចការសព្វថ្ងៃនេះ នៅតែត្រូវបានអនុវត្តដោយផ្អែកលើគ្រឹះនៃការទស្សន៍ទាយរបស់ហោរាពីបុរាណនៅក្នុងបទគម្ពីរ នោះវាមិនអាចទៅរួចទេក្នុងការយកឈ្នះលើអ្នករាល់គ្នានោះ​ដ្បិតគម្ពីរសញ្ញាចាស់មិនមានកំណត់ត្រាអំពីការមិនស្តាប់បង្គាប់ និងអំពើបាបរបស់អ្នករាល់គ្នាជាជនជាតិចិន ហើយនិងប្រវត្តិនៃអំពើបាបរបស់អ្នករាល់គ្នាទេ។​ដូច្នេះប្រសិនបើកិច្ចការនេះនៅតែជាប់មានក្នុងព្រះគម្ពីរ នោះអ្នករាល់គ្នានឹងមិនដែលបានសម្រេចផលនោះឡើយ។ ព្រះគម្ពីរកត់ទុកតែប្រវត្ដិសាស្ដ្រដែលមានកំណត់អំពីជនជាតិអ៊ីស្រាអែល ដែលជាជនជាតិមួយមិនមានសមត្ថភាពក្នុងការបង្កើតឲ្យមានថាតើអ្នក​រាល់គ្នាជា​មនុស្ស​អាក្រក់ ឬល្អ ឬក្នុង​ការជំនុំជម្រះអ្នករាល់គ្នានោះឡើយ។ សូមស្រមៃគិតថា ខ្ញុំនឹងត្រូវជំនុំជម្រះអ្នករាល់គ្នា យោងទៅតាមប្រវត្ដិសាស្ដ្ររបស់ជនជាតិអ៊ីស្រាអែល តើអ្នករាល់គ្នានៅតែដើរតាមខ្ញុំដូចដែលអ្នកធ្វើនៅសព្វថ្ងៃនេះទេ? តើអ្នករាល់គ្នាដឹងទេថា តើអ្នករាល់គ្នាពិបាកប៉ុនណា? ប្រសិនបើគ្មានព្រះបន្ទូលណាមួយត្រូវបានថ្លែង​ចេញមក​នៅក្នុងដំណាក់កាលនេះទេ នោះវាមិនអាចទៅរួចទេក្នុងការបញ្ចប់នូវកិច្ចការនៃ​ការយកឈ្នះ។ ដោយសារតែខ្ញុំ​មិនបានយាង​មកដើម្បីឲ្យ​គេបោះដែកគោលភ្ជាប់នឹងឈើឆ្កាងនោះទេ ប៉ុន្ដែ​​ខ្ញុំត្រូវតែថ្លែងពីព្រះបន្ទូលដែលដាច់ដោយឡែកពីព្រះគម្ពីរ ដើម្បីឲ្យអ្នករាល់គ្នាអាចត្រូវបានយកឈ្នះ។ កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺគ្រាន់តែជាដំណាក់កាលខ្ពស់ជាងគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ វាត្រូវបានប្រើដើម្បីចាប់ផ្ដើមនូវយុគសម័យមួយ និង​ដើម្បីដឹកនាំយុគសម័យនោះ។ ហេតុអ្វីបានជាទ្រង់មានបន្ទូលថា «ខ្ញុំមិនបានយាងមកដើម្បីបំផ្លាញក្រឹត្យវិន័យទេ ប៉ុន្តែដើម្បីបំពេញក្រឹត្យវិន័យវិញ?» ប៉ុន្ដែ​នៅក្នុងកិច្ចការរបស់ទ្រង់ មានកិច្ច​ការ​ជា​ច្រើន​ដែលខុសប្លែកពីក្រឹត្យវិន័យដែលបានអនុវត្ត និងបទបញ្ញត្តិ ដែលជនជាតិអ៊ីស្រាអែលដើរតាមនៅក្នុងគម្ពីរសញ្ញាចាស់ ដ្បិតទ្រង់មិនបានយាងមកធ្វើតាមក្រឹត្យវិន័យទេ ប៉ុន្តែដើម្បីបំពេញនូវក្រឹត្យវិន័យវិញ។ ដំណើរការនៃការបំពេញក្រឹត្យវិន័យ រួមបញ្ចូលនូវការអនុវត្តជាក់ស្តែងជាច្រើន៖ កិច្ចការរបស់ទ្រង់កាន់តែមានភាពជាក់ស្តែង និងពិតប្រាកដ ហើយលើសពីនេះទៅទៀត វាកាន់តែមានជីវិត និង​មិនមែនធ្វើតាមតែច្បាប់ដោយងងឹតងងល់នោះទេ។ តើជនជាតិអ៊ីស្រាអែលមិនបានរក្សាថ្ងៃឈប់សម្រាកទេឬ? នៅពេលដែលព្រះយេស៊ូវបានយាងមក នោះទ្រង់មិនសមនឹងបានថ្ងៃឈប់សម្រាកទេ ដ្បិតទ្រង់បានមានបន្ទូលថា កូនមនុស្សគឺជាម្ចាស់នៃថ្ងៃឈប់សម្រាក ហើយនៅពេលដែល​ម្ចាស់នៃថ្ងៃឈប់សម្រាកយាង​មកដល់ គឺទ្រង់អាចធ្វើអ្វីតាមតែទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ធ្វើ។ ទ្រង់បានមកដើម្បីបំពេញក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ ហើយផ្លាស់ប្តូរក្រឹត្យវិន័យ។ អ្វីទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ គឺផ្អែកលើបច្ចុប្បន្ន តែវានៅតែពឹងផ្អែកលើគ្រឹះនៃកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងយុគសម័យនៃ​ក្រឹត្យ​វិន័យ​ដដែល ហើយវាមិនបំពានលើវិសាលភាពនេះទេ។ ឧទាហរណ៍​ដូច​ជា ការប្រយ័ត្នប្រយែងចំពោះពាក្យសំដីរបស់អ្នក ហើយមិនប្រព្រឹត្ដ​អំពើផិតក្បត់ជា​ដើម តើទាំងនេះមិនមែនជាក្រឹត្យ​វិន័យ​នៃគម្ពីរសញ្ញាចាស់ទេឬអី? សព្វថ្ងៃនេះ អ្វីដែលជាការតម្រូវពីអ្នករាល់គ្នា មិនមែនកំណត់ត្រឹមតែអ្វីដែលមានចែងនៅ​ក្នុងក្រឹត្យវិន័យដប់ប្រការប៉ុណ្ណោះទេ ប៉ុន្តែរួមមានបទបញ្ញត្តិ និងច្បាប់ដែលមានបទបញ្ជាខ្ពង់ខ្ពស់ជាងបទបញ្ញត្តិមុនៗជា​​ច្រើន។ តែនេះមិនមែន​មានន័យថា អ្វីៗដែលបានកើតឡើងពីមុនត្រូវបានរំលាយចោលនោះទេ ដ្បិតដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើងនៅលើគ្រឹះនៃដំណាក់កាលមុន។ ចំពោះអ្វីដែលព្រះយេហូវ៉ាបានណែនាំដល់ជនជាតិអ៊ីស្រាអែល ដូចជាការតម្រូវឲ្យមនុស្សថ្វាយយញ្ញបូជា គោរពឪពុកម្តាយខ្លួន មិនថ្វាយបង្គំរូបព្រះ មិនធ្វើបាប ឬជេរប្រមាថអ្នកដទៃ មិនប្រព្រឹត្ដអំពើផិតក្បត់ មិនជក់បារី ឬផឹកសុរា និងមិនបរិភោគរបស់ដែលស្លាប់ ឬផឹកឈាម តើនេះមិនជាគ្រឹះសម្រាប់អ្នករាល់គ្នាអនុវត្តរហូតដល់សព្វថ្ងៃនេះទេឬអី? គឺស្ថិតនៅលើគ្រឹះនៃអតីតកាលនេះ​ហើយ​ដែលកិច្ចការនេះត្រូវបានអនុវត្តរហូតមកដល់សព្វថ្ងៃនេះ។​ទោះបីជា​ក្រឹត្យវិន័យពីអតីតកាលលែងត្រូវបានលើកឡើង ហើយអ្នកមានការតម្រូវថ្មីក៏ដោយ ក៏ក្រឹត្យវិន័យទាំងនេះ ដែលនៅឆ្ងាយពីការលុបបំបាត់ចោល ត្រូវបានតំឡើងកម្រិតខ្ពស់ជាងនេះដែរ។ ចំពោះការនិយាយថា ក្រឹត្យវិន័យត្រូវបានលុបបំបាត់ចោល មានន័យថាយុគសម័យពីមុន គឺហួសសម័យ តែមានបញ្ញត្តិខ្លះដែលអ្នកត្រូវគោរពជារៀងរហូត​។ បទបញ្ញត្តិពីអតីតកាលត្រូវបានយកមកអនុវត្ត ហើយបានក្លាយជាការអនុវត្តរបស់មនុស្សរួចទៅហើយ និងមិនចាំ​បាច់​ដាក់ការបញ្ជាក់ជាពិសេសទៅលើបទបញ្ញត្តិដូចជា «កុំជក់បារី» និង «កុំផឹកសុរា» ជាដើមនោះ​ទេ។ នៅលើគ្រឹះនេះ បទបញ្ញត្តិថ្មីត្រូវបានដាក់ចេញទៅនោះ​ទេតាមតម្រូវការរបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ន ទៅតាមកម្ពស់របស់អ្នករាល់គ្នា ហើយទៅតាមកិច្ចការនាពេលបច្ចុប្បន្ន។ ការដាក់បទបញ្ញត្តិសម្រាប់យុគសម័យថ្មី មិនមានន័យថាលុបបំបាត់បទបញ្ញត្តិនៃយុគសម័យពីមុនទេ ប៉ុន្តែជាការលើកបទបញ្ញត្តិខ្ពស់ឡើងនៅលើគ្រឹះនេះ ដើម្បីធ្វើឲ្យសកម្មភាពរបស់មនុស្សកាន់តែពេញលេញ និងស្របទៅតាមការពិតជាក់ស្តែង។ ប្រសិនបើសព្វថ្ងៃនេះ អ្នករាល់គ្នាត្រូវបានតម្រូវអោយធ្វើតាមបទបញ្ញត្តិ ហើយគោរពតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ ដូចគ្នាទៅនឹងជនជាតិអ៊ីស្រាអែល ហើយប្រសិនបើអ្នករាល់គ្នាត្រូវបានតម្រូវឲ្យទន្ទេញចាំក្រឹត្យវិន័យដែលបានដាក់ចេញដោយព្រះយេហូវ៉ា នោះគ្មានលទ្ធភាពណាដែលអ្នករាល់គ្នាអាចផ្លាស់ប្តូរបានឡើយ។ ប្រសិនបើអ្នកគ្រាន់តែធ្វើតាមបទបញ្ញត្តិដែលមានកម្រិតមួយចំនួន ឬទន្ទេញចាំនូវក្រឹត្យវិន័យរាប់មិនអស់ទាំងនោះ នោះលក្ខណៈធម្មជាតិពីមុនរបស់អ្នកនឹងនៅជាប់យ៉ាងជ្រាលជ្រៅ ហើយគ្មានផ្លូវណាអាចដកវាចេញបានឡើយ។ ដូច្នេះ អ្នករាល់គ្នានឹងក្លាយជាមនុស្សគ្មានគុណធម៌កាន់តែខ្លាំង ហើយគ្មាននរណាម្នាក់ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹងក្លាយជាអ្នកស្តាប់បង្គាប់នោះទេ។ នេះគឺមានន័យថាបទបញ្ញត្តិសាមញ្ញមួយចំនួន ឬក្រឹត្យវិន័យរាប់មិនអស់ គឺមិនអាចជួយអ្នករាល់គ្នាឲ្យដឹងអំពីទង្វើ​របស់ព្រះយេហូវ៉ាឡើយ។ អ្នករាល់គ្នាមិនដូចជនជាតិអ៊ីស្រាអែលទេ៖ តាម​រយៈ​ការ​ធ្វើតាមក្រឹត្យវិន័យ និង​ទន្ទេញចាំបទបញ្ញត្តិទាំង​នោះ ពួកគេអាចធ្វើបន្ទាល់ពី​ទង្វើរបស់ព្រះយេហូវ៉ា ហើយថ្វាយនូវភក្ដីភាពរបស់ពួកគេទៅចំពោះទ្រង់តែមួយអង្គប៉ុណ្ណោះ។ តែអ្នករាល់គ្នាមិនអាចសម្រេច​ការនេះបានទេ ហើយបទបញ្ញត្តិមួយចំនួននៃយុគសម័យគម្ពីរសញ្ញាចាស់ មិនត្រឹមតែមិនអាចធ្វើឲ្យអ្នករាល់គ្នាថ្វាយនូវដួងចិត្តរបស់អ្នក ឬការពារអ្នករាល់គ្នាប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ នឹងធ្វើឲ្យអ្នករាល់គ្នាធូររលុង ហើយនឹងធ្វើឲ្យអ្នកធ្លាក់ទៅនរក។​ ត្បិតកិច្ចការរបស់ខ្ញុំ គឺជាកិច្ចការនៃការយកឈ្នះ ហើយវាផ្តោតលើការមិនស្តាប់បង្គាប់ និងលក្ខណៈធម្មជាតិពីមុនរបស់អ្នក។ ព្រះបន្ទូលដ៏សប្បុរសរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ នៅតិចជាងព្រះបន្ទូលដ៏ធ្ងន់ធ្ងរអំពីការជំនុំជម្រះ​នៅសព្វថ្ងៃនេះទេ។ បើគ្មានព្រះបន្ទូលដ៏ធ្ងន់ធ្ងរបែបនេះទេ នោះមិនអាចយកឈ្នះលើអ្នករាល់គ្នាដែលជា «អ្នកជំនាញ» ជាអ្នកដែលមិនស្តាប់បង្គាប់អស់រយៈពេល​រាប់ពាន់ឆ្នាំមកហើយ​នោះឡើយ។​ក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ បានបាត់អំណាចរបស់ខ្លួនលើអ្នករាល់គ្នាតាំងពីយូរយារណាស់មកហើយ ហើយការជំនុំជម្រះនៅសព្វថ្ងៃនេះ គឺគួរអោយខ្លាចជាងក្រឹត្យវិន័យ​ចាស់ទៅទៀត។ អ្វីដែលសមនឹងអ្នកបំផុតនោះ គឺការជំនុំជម្រះ ហើយមិនដាក់កម្រិតចំពោះរឿងដែលមិនសំខាន់អំពីក្រឹត្យវិន័យឡើយ ដ្បិតអីអ្នកមិនមែនជាមនុស្សពីដើមដំបូងឡើយ ប៉ុន្តែជាមនុស្សដែលបានធ្វើឲ្យពុករលួយអស់រាប់ពាន់ឆ្នាំមកហើយ។ អ្វីដែលមនុស្សត្រូវតែសម្រេចបាននៅពេលនេះ គឺស្របតាមសណ្ឋានដ៏ពិតរបស់មនុស្សសព្វថ្ងៃនេះ តាមរយៈកម្រិត​គុណភាព និងកម្ពស់ជាក់ស្ដែងរបស់មនុស្សបច្ចុប្បន្ន ហើយវាមិនតម្រូវឲ្យអ្នកធ្វើតាមច្បាប់នេះទេ។ ការនេះគឺដើម្បីឲ្យការផ្លាស់ប្តូរអាចត្រូវសម្រេចនៅក្នុងធម្មជាតិពីមុនរបស់អ្នក ហើយដើម្បីឲ្យអ្នកអាចបោះចោលនូវសញ្ញាណរបស់អ្នកចេញ​។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៨៩

ប្រវត្តិសាស្រ្ត​តែង​ផ្លាស់ប្ដូរ​ទៅ​មុខ​ ហើយ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ ក៏​តែង​ផ្លាស់ប្ដូរ​ទៅ​មុខ​ជា​និច្ចដែរ​។​ ដើម្បី​ឲ្យ​ផែន​ការ​គ្រប់​គ្រង​រយៈ​ពេល​ប្រាំមួយ​ពាន់​ឆ្នាំ​ឈាន​ចូល​ដល់​ទី​បញ្ចប់​បាន​ វា​ត្រូវតែ​បន្ត​ចម្រើន​ទៅ​មុខ​ជានិច្ច​។​ ​ទ្រង់​ត្រូវ​តែ​បំពេញ​កិច្ចការ​ថ្មីជា​រៀង​រាល់​ថ្ងៃ​ ​ហើយ​ជា​រៀង​រាល់​ឆ្នាំ​ ទ្រង់​ត្រូវតែ​បំពេញ​​កិច្ចការ​ថ្មី​ជានិច្ច​។ ទ្រង់​ត្រូវ​តែ​ចាប់​ផ្ដើម​មាគ៌ា​ថ្មី​ៗ​ ចាប់​ផ្ដើម​​សម័យ​កាល​ថ្មី​ៗ​ ​​ចាប់​ផ្ដើម​កិច្ចការ​ថ្មី និង​កាន់​តែអស្ចារ្យ​ហើយ​ជាមួយ​គ្នា​នោះ​ដែរ​ ត្រូវ​នាំ​ព្រះ​នាម​​ថ្មី​ និង​កិច្ចការ​ថ្មី​មក​ជា​មួយ​។ ពី​ពេល​មួយ​ទៅ​ពេល​មួយ​ ព្រះ​វិញ្ញាណ​របស់​ព្រះ​ជា​ម្ចាស់​កំពុង​បំពេញ​កិច្ចការ​ថ្មី​ ហើយ​មិនដែលនៅ​​ជាប់​នឹងវិធី​សាស្ដ្រ​ចាស់​ ឬ​ច្បាប់​ចាស់​ឡើយ​។​ ហើយ​កិច្ចការ​របស់​ទ្រង់​ក៏​មិន​ដែល​ឈប់​ដែរ​ ​គឺ​ឆ្លង​កាត់​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ឥត​ដាច់​ឡើយ​។​ ប្រសិន​បើ​អ្នក​និយាយ​ថា​ កិច្ចការ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​មិន​ប្រែ​ប្រួល​ ​តើ​ហេតុ​អ្វី​បាន​ជា​ព្រះយេហូវ៉ា​សុំ​ពួកសង្ឃ​ឲ្យ​បម្រើ​ទ្រង់​នៅ​ក្នុង​ព្រះ​វិហារ​ ​ប៉ុន្តែ​ព្រះ​យេស៊ូវវិញ​ ​បែរ​ជា​មិនបាន​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​នៅ​ពេល​ដែល​ទ្រង់​យាង​មក​ បើ​ទោះ​បី​ជា​មនុស្ស​បាន​និយាយ​ថា​ ទ្រង់​គឺ​ជា​សង្ឃ​មាន​ឋានៈ​ខ្ពស់​ជាង​គេ​ ហើយ​ថា​ទ្រង់​ចេញ​មក​ពី​ដំណាក់របស់​ដាវីដ ​ហើយ​ក៏​ជា​សង្ឃ​ខ្ពស់​ជាង​គេ​ និង​ជាក្សត្រ​ដ៏​ធំ​ជាង​គេ​?​ ហើយ​តើ​ហេតុ​អ្វី​បាន​ទ្រង់​មិន​ថ្វាយយញ្ញ​បូជា​? ​ការ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ ឬ​កា​រមិន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ តើ​ការ​ទាំង​អស់​នេះ​មិនមែន​ជា​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្គ​ទេ​ឬ​អី​? ​ដូច​ដែល​មនុស្ស​នឹក​ស្រមៃ​ ប្រសិន​បើ​ព្រះ​យេស៊ូវ​នឹង​យាង​មក​ម្ដង​ទៀត​នៅ​​គ្រា​ចុងក្រោយ​ ហើយ​នៅ​តែ​ត្រូវ​ហៅ​ថា​ព្រះយេស៊ូវ​ និង​​នៅ​តែ​យាង​មក​លើ​ដុំពពក​ស ដោយ​យាង​ចុះ​មក​ក្នុង​ចំណោម​មនុស្ស​ជា​រូប​អង្គ​របស់​ព្រះ​យេស៊ូវ​៖ តើ​នោះ​មិនមែន​ជា​កិច្ចការ​ដដែល​ៗ​របស់​ទ្រង់​ទេ​ឬ​អី​? ​តើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​នៅ​ជាប់​នឹង​រឿង​ចាស់​បាន​ទេ​? ​អ្វី​ដែល​មនុស្ស​ជឿ​ គឺ​ជា​សញ្ញាណ​ ហើយ​អ្វី​ៗដែល​មនុស្ស​យល់​ គឺ​ស្រប​ទៅ​តាម​ន័យ​ត្រង់​ ហើយ​ក៏​ស្រប​ទៅតាម​ការ​ស្រមៃ​របស់​ពួកគេ​ដែរ​។ អ្វី​ទាំង​នោះ​ ​មិនស្រប​គ្នា​ជា​មួយ​​នឹង​គោលការណ៍​នៃ​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឡើយ​ ហើយ​ក៏មិន​ស្រប​ទៅ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​ដែរ។​ ព្រះ​ជា​ម្ចាស់​នឹង​មិន​បំពេញ​កិច្ចការ​ដោយ​បែប​នេះ​ទេ​។ ព្រះ​ជា​ម្ចាស់​មិន​ល្ងង់​ខ្លៅ​ និង​ល្ងីល្ងើ​នោះ​ទេ​ ហើយ​កិច្ចការ​របស់​ទ្រង់​ គឺ​មិន​ធម្មតា​ដូច​ជា​អ្នក​នឹក​ស្រមៃ​ឡើយ​។​ ផ្អែ​កតាម​គ្រប់យ៉ាង​ដែល​មនុស្ស​នឹក​ស្រមៃ​ ព្រះ​យេស៊ូវ​នឹង​យាង​មក​នៅ​លើដុំ​ពពក និង​យាង​ចុះ​មក​ក្នុង​ចំណោម​ពួកអ្នក​រាល់​គ្នា​។​ អ្នក​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​គង់​នៅ​លើ​ដុំ​ពពក​ ហើយ​ទ្រង់​​នឹងមាន​បន្ទូល​​ប្រាប់​អ្នក​រាល់​គ្នា​ថា​ ទ្រង់​គឺ​ជា​ព្រះ​យេស៊ូវ​។ អ្នក​រាល់​គ្នា​ក៏​នឹង​ឃើញ​ស្នាម​ដែក​គោល​នៅ​លើ​ព្រះ​ហស្ដ​របស់​ទ្រង់​ ហើយ​នឹង​ស្គាល់​ទ្រង់​ថាជា ​ព្រះយេស៊ូវ​។​ ហើយ​ទ្រង់​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ម្ដង​ទៀត​ និងធ្វើ​​ជា​ព្រះ​​ដ៏​មាន​គ្រប់​ចេស្ដារបស់​អ្នក​រាល់​គ្នា​។​ ​ទ្រង់​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ ប្រទាន​ឈ្មោះ​ថ្មី​ដល់​អ្នក​រាល់​គ្នា​ និង​ប្រទាន​ដុំ​ថ្មស​ដល់​អ្នក​រាល់​គ្នា​ម្នាក់​មួយ​ដុំ​ ដែល​បន្ទាប់​ពីនោះ​មក ​អ្នក​រាល់​គ្នានឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ ហើយ​នឹង​ត្រូវ​ទទួលយក​ទៅ​ស្ថានសួគ៌​។​ តើ​ជំនឿ​បែប​នេះ​ មិនមែន​ជា​សញ្ញាណ​របស់​មនុស្ស​ទេ​ឬ​អី?​ ​តើ​ព្រះ​ជា​ម្ចាស់​បំពេញ​កិច្ចការ​ស្រប​តាម​សញ្ញាណ​របស់​មនុស្ស​មែន​ទេ​ ឬ​តើ​ទ្រង់​បំពេញ​កិច្ចការ​ទាស់​នឹង​សញ្ញាណ​របស់​មនុស្ស​មែន​ទេ​?​ ​តើ​សញ្ញាណ​របស់​មនុស្ស​សុទ្ធ​តែ​មក​អំពី​សាតាំង​មែន​ទេ​? ​តើ​មនុស្ស​ទាំង​អស់​មិន​សុទ្ធ​តែ​ត្រូវ​សាតាំង​ធ្វើ​ឲ្យ​ពុក​រលួយ​ទេ​ឬ​អី​?​ ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​បាន​បំពេញ​កិច្ចការ​ស្រប​ទៅ​តាម​សញ្ញាណ​របស់​មនុស្ស តើ​ទ្រង់​មិនក្លាយ​ជា​សាតាំង​ទេ​មែន​ទេ​?​ តើ​ទ្រង់​នឹង​មិន​មែនជា​ប្រភេទ​តែ​មួយ​នឹង​សត្តនិករ​ដែល​ទ្រង់​បង្កើត​មក​ទេ​ឬអី​?​ ​ដោយ​សារ​សព្វ​សារ​ពើ​ដែល​ទ្រង់​បង្កើត​មក​ត្រូវ​បាន​សាតាំង​ធ្វើ​ឲ្យ​ពុក​រលួយ​​យ៉ាង​ខ្លាំង​ក្នុង​ពេល​នេះ​ ទើប​មនុស្ស​បាន​ក្លាយ​ទៅ​ជា​រូប​តំណាង​របស់​សាតាំង​ ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​ត្រូវ​ធ្វើ​ការ​ស្រប​ទៅ​តាម​អ្វី​ជា​របស់​សាតាំង​ តើ​ទ្រង់​នឹង​មិន​ឃុប​ឃិត​គ្នា​ជា​មួយ​នឹង​សាតាំង​ទេ​ឬ​អី​?​ ​តើ​មនុស្ស​អាច​យល់​ពី​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​បាន​ដោយ​របៀប​ណា​?​ ហេតុ​ដូច្នេះ​ ព្រះ​ជា​ម្ចាស់​នឹង​មិន​ធ្វើ​ការ​ស្រប​ទៅ​តាម​សញ្ញាណ​របស់​មនុស្ស​ឡើយ​ ហើយ​នឹង​មិន​ដែល​ធ្វើ​កិច្ចការ​ដូច​ដែល​អ្នក​នឹក​ស្រមៃ​នោះ​ទេ​។​ ​មាន​មនុស្ស​ដែល​និយាយ​ថា​ ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា​ ទ្រង់​នឹង​យាង​មក​នៅ​លើ​ដុំ​ពពក​។​ ​តើ​វា​ពិត​ទេ​ថា​ ព្រះ​ជា​ម្ចាស់​បាន​មាន​ព្រះ​បន្ទូល​បែប​នេះ​ដោយ​ផ្ទាល់​ព្រះ​អង្គ​ទ្រង់នោះ​ ប៉ុន្តែ​តើ​អ្នក​មិន​ដឹង​ថា គ្មាន​មនុស្ស​ណា​ម្នាក់​អាច​យល់​ពី​អាថ៌កំបាំង​របស់​ព្រះ​ជា​ម្ចាស់​បាន​ទេ​ឬ​?​ ​តើ​អ្នក​មិន​ដឹងទេ​ថា​ គ្មាន​មនុស្ស​ណាម្នាក់អាច​ពន្យល់​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​បាន​? ​ក្រៅ​ពី​ស្រមោល​នៃ​ការ​សង្ស័យ​ ​តើ​អ្នក​ច្បាស់​ទេ​ថា​ អ្នក​​ត្រូវ​បាន​បំភ្លឺ​ និង​ស្រាយ​បំភ្លឺ​ដោយ​ព្រះ​វិញ្ញាណ​​បរិសុទ្ធនោះ​? ច្បាស់​ណាស់​ ​គឺ​មិនមែន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ​ដែល​បាន​បង្ហាញ​អ្នក​តាម​របៀប​មួយ​ដោយ​​​ផ្ទាល់បែប​នេះ​​នោះ​?​ តើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មែន​ទេ​ដែល​បាន​ណែនាំ​អ្នក​ ឬ​ជាសញ្ញាណ​របស់​អ្នក​បាន​ដឹក​នាំ​អ្នក​ឲ្យ​គិត​បែប​នេះ​? អ្នក​​និយាយ​ថា​ «​ព្រះ​ជា​ម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​​បែប​នេះ​។»​ ប៉ុន្តែ​ យើង​មិន​អាច​ប្រើ​សញ្ញាណ ​និង​គំនិត​ផ្ទាល់​របស់​យើង​ដើម្បី​វាស់ស្ទង់​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ឡើយ​។​ សម្រាប់ពាក្យ​ដែល​​អេសាយ​បាន​និយាយ​ តើ​អ្នក​អាច​ពន្យល់​ពាក្យ​របស់​គាត់​ឲ្យ​បាន​ច្បាស់​លាស់​ដែរ​ឬ​ទេ​?​ ​តើ​អ្នកហ៊ាន​ពន្យល់​ពាក្យ​របស់​គាត់​ដែរ​ឬ​ទេ​?​ ដោយសារ​អ្នក​មិន​ហ៊ាន​ពន្យល់​សម្ដី​របស់​​អេសាយ​ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​ពន្យល់​ពី​ព្រះ​បន្ទូលរបស់​ព្រះ​យេស៊ូវ​?​ ​តើ​នរណា​ខ្ពង់​ខ្ពស់​ជាង​ ព្រះយេស៊ូវ​ ឬ​អេសាយ​?​ ដោយសារ​ចម្លើយ គឺ​ព្រះ​យេស៊ូវ​ខ្ពង់​ខ្ពស់​ជាង​ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ពន្យល់​ព្រះ​បន្ទូល​ដែល​ព្រះយេស៊ូវ​​បាន​ថ្លែងមក​?​ ​តើ​ព្រះ​ជា​ម្ចាស់​នឹងមាន​បន្ទូល​​ប្រាប់​អ្នក​អំពី​កិច្ចការ​របស់​ទ្រង់​ជាមុន​ដែរ​ឬ​ទេ​?​ ​គ្មាន​សត្តនិករ​ណាមួយ​ដែល​អាច​ដឹង​បាន​ទេ​ គ្មាន​អ្នក​នាំ​សារ​ស្ថានសួគ៌​ណាមួយ​ដឹង​ឡើយ​ ហើយ​កូន​មនុស្ស​ក៏​មិន​ដែរ​ ដូច្នេះ តើ​អ្នក​អាច​ដឹង​បានដោយ​របៀប​ណា​?​ មនុស្ស​នៅ​មាន​ការ​ខ្វះ​ខាត​ខ្លាំង​ណាស់​។​ ​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក​រាល់​គ្នា​ក្នុង​ពេល​នេះ គឺ​ត្រូវ​ដឹង​អំពី​ដំណាក់​កាល​ទាំង​បី​នៃ​កិច្ចការ​នេះ​។​ ចាប់​ពី​កិច្ចការ​របស់​ព្រះយេហូវ៉ា​ទៅ​ដល់​កិច្ចការ​របស់ព្រះយេស៊ូវ​ និង​ពីកិច្ចការ​របស់​ព្រះយេស៊ូវ​ទៅ​ដល់​ដំណាក់​កាល​បច្ចុប្បន្ន​នេះ​ ​ដំណាក់​កាល​ទាំងបី​នេះ​ គ្របដណ្ដប់​លើ​ការ​គ្រប់​គ្រង​សព្វ​គ្រប់​បែប​យ៉ាង​ទាំង​អស់​របស់​ព្រះ​ជា​ម្ចាស់​ ​ហើយ​កិច្ចការ​ទាំង​អស់​ កឺ​សុទ្ធ​តែ​ជា​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​តែ​មួយ​។​ ចាប់​តាំង​ពី​ការ​បង្កើត​ពិភពលោក​នេះ​មក​ ព្រះ​ជា​ម្ចាស់​តែង​បំពេញ​កិច្ចការ​នៃ​ការ​គ្រប់​គ្រង​មនុស្ស​ជាតិ​។​ ទ្រង់​គឺ​ជា​ការ​ចាប់​ផ្ដើម​ និង​ជា​ទី​បញ្ចប់​ ទ្រង់​គឺ​ជា​ព្រះ​ជា​ម្ចាស់​ដំបូងគេ​ និង​ចុងក្រោយ​គេ​ ហើយ​ទ្រង់​គឺ​ជាព្រះ​ជា​ម្ចាស់​មួយ​អង្គ​ដែល​ចាប់​ផ្ដើម​យុគ​សម័យ​មួយ​ និង​ជា​ព្រះ​ជា​ម្ចាស់​ដែល​នាំ​យុគសម័យ​នោះ​ទៅ​រក​ទី​បញ្ចប់​។​ ដំណាក់​កាល​ទាំង​បី​នៃ​កិច្ចការ​នេះ​ ដែល​ស្ថិត​ក្នុង​យុគសម័យ​ខុស​គ្នា​ និង​ទីតាំង​ខុស​គ្នា​ គឺ​ជា​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​តែ​មួយ​។​ ​អស់​អ្នក​ដែល​ញែក​ដំណាក់​កាល​ទាំង​បី​នេះ​ពី​គ្នា​ ​ឈរ​ទទឹង​នឹង​ព្រះ​ជា​ម្ចាស់ហើយ​​។​ បច្ចុប្បន្ន​នេះ​ ​គួរ​អ្នក​ឲ្យ​យល់​ថា​ គ្រប់​កិច្ចការ​ទាំង​អស់​ គឺ​ចាប់​តាំងពី​ដំណាក់កាល​ដំបូង​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ​ជា​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់់តែ​មួយ​ព្រះ​អង្គ ជា​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​តែ​មួយ​។​ ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ចំពោះ​ចំណុច​នេះ​ទេ​។​

ដកស្រង់ពី «និមិត្ត​​អំពីកិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៩០

ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងជំហានព្រះបាទារបស់ព្រះជាម្ចាស់ មួយ​ជំហានម្ដងៗ ហើយគេគួរតែ «ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ»។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលខ្ជះខ្ជាយដើរតាមន័យពាក្យ និងគោលលទ្ធិ គឺជាមនុស្សដែលត្រូវបានលុប​បំបាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស​។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា «ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់» ហើយ «ព្រះយេស៊ូវជាព្រះគ្រីស្ទ» ជាសេចក្តីពិតដែល​អនុវត្ត​តែ​នៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ​។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ មនុស្សដើរតាម ដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយគេដើរតាមទ្រង់យ៉ាងប្រកៀក។ តាម​របៀបនេះ តើមនុស្សអាចត្រូវបានលុប​បំបាត់​ចោលដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិន​ថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សនៅតែប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានមន្ទិល ព្រម​ទាំង​ព្យាយាមបំពេញតាមសេចក្ដី​តម្រូវរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេច​កើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់សម្រាកឡើយ។ ប៉ុន្តែ មនុស្សមានលក្ខណៈខុសពីនេះ៖ ដោយទទួលបានចំនួនតិចតួចនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេចាត់ទុកកិច្ចការរបស់​ទ្រង់ថានឹងមិនដែលផ្លាស់ប្ដូរឡើយ​។ ដោយទទួលបានចំណេះដឹងតិចតួច គេមិនបានបន្តដើរតាមជំហានព្រះបាទានៃកិច្ចការថ្មីៗរបស់ព្រះជាម្ចាស់ឡើយ។ ដោយមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានតិចតួច គេក៏កំណត់ភ្លាមៗថា ព្រះជាម្ចាស់ដូចជារូបសំណាក់ធ្វើពីឈើ ហើយជឿថា ព្រះជាម្ចាស់នឹងតែងតែបន្តនៅក្នុងទម្រង់ដែលគេមើលឃើញនៅចំពោះមុខរបស់​គេបែប​នេះ ព្រមទាំងជឿថា ព្រះអង្គកាលពីអតីតកាលបែបម៉េច នៅថ្ងៃអនាគត ទ្រង់នឹងនៅតែបែបនោះដដែល។ ដោយទទួលបានចំណេះដឹងបន្ដិចបន្ដួច មនុស្ស​អួតខ្លួនយ៉ាងខ្លាំងថា គេភ្លេចខ្លួន ហើយចាប់ផ្ដើមប្រកាសដោយឥត​សំចៃមាត់អំពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ ដែលគ្មានពិតនោះឡើយ។ ហើយដោយប្រាកដច្បាស់អំពីដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណ​បរិសុទ្ធ មិនថាអ្នក​ដែលប្រកាសអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នោះជា​មនុស្ស​ប្រភេទ​ណា​ឡើយ គឺមនុស្សមិនទទួលយកទេ។ ពួកគេគឺជាមនុស្សដែលមិនអាចទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះពួកគេជាមនុស្សអភិរក្សជ្រុល ហើយគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីៗឡើយ។ មនុស្សបែបនេះជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែ ក៏បដិសេធព្រះជាម្ចាស់ដែរ។ មនុស្សជឿថា ពួកអ៊ីស្រាអែលខុសហើយ ដែល «គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយមិនព្រមជឿលើព្រះយេស៊ូវ» ប៉ុន្តែ មនុស្សភាគច្រើនប្រព្រឹត្តដូចជាពួកគេ «គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយបដិសេធព្រះយេស៊ូវ» និង «ទន្ទឹងរង់ចាំការយាងត្រលប់របស់ព្រះមែស្ស៊ី ប៉ុន្តែ ប្រឆាំងនឹងព្រះមែស្ស៊ីដែលត្រូវបានហៅថាជាព្រះយេស៊ូវ»។ ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សនៅតែរស់នៅក្រោមការគ្រប់គ្រងរបស់អារក្សសាតាំង ក្រោយការទទួលយកដំណាក់​កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនៅតែមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាលទ្ធផលនៃការបះបោររបស់មនុស្សទេឬអី? គ្រីស្ទបរិស័ទនៅទូទាំងពិភពលោកដែលមិនបានតាមទាន់កិច្ចការថ្មីនាពេលសព្វថ្ងៃ សុទ្ធតែប្រកាន់ខ្ជាប់នឹងជំនឿថា ពួកគេជាមនុស្សមានសំណាង ព្រមទាំងជឿថា ព្រះជាម្ចាស់នឹងសម្រេចតាមបំណងប្រាថ្នានីមួយៗរបស់ពួក​គេមិនខាន។ ប៉ុន្តែ ពួកគេមិនអាចនិយាយឲ្យបានច្បាស់អំពីហេតុផលដែលព្រះជាម្ចាស់នឹងនាំយកពួកគេឡើងទៅស្ថានសួគ៌ជាន់ទីបី ឬមិនច្បាស់អំពីរបៀបដែលព្រះយេស៊ូវនឹងយាងមកទទួល​ពួកគេគង់​នៅលើពពកសមួយដុំនោះ​ឡើយ ហើយពួក​គេក៏មិនអាចនិយាយដោយចិត្តជឿជាក់ថា ព្រះយេស៊ូវនឹងពិតជាយាងត្រលប់មកវិញនៅលើពពកសមួយ​ដុំ​នៅថ្ងៃដែលគេស្រមើស្រមៃនោះដែរ។ ពួកគេគ្រប់គ្នាមានចិត្តខ្វល់ខ្វាយ និងមិនច្បាស់ឡើយ។ ពួកគេថែមទាំងមិនដឹងថាតើព្រះជាម្ចាស់នឹងចាប់អារម្មណ៍លើពួកគេម្នាក់ៗ ដែលជាមនុស្សមួយក្ដាប់តូចផ្សេងៗគ្នាចេញមកពីគ្រប់និកាយនោះឡើយ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ នៅក្នុង​យុគសម័យបច្ចុប្បន្ន ដែលជាព្រះហឫទ័យរបស់ព្រះជា​ម្ចាស់​នោះ គឺពួកគេមិនយល់អំពីកិច្ចការទាំងនេះឡើយ ហើយពួកគេមិនអាចធ្វើអ្វីសោះ ក្រៅពីអង្គុយរាប់ថ្ងៃនៅលើម្រាមដៃរបស់ពួក​គេ។ មានតែអស់អ្នកដែលដើរតាមជំហានព្រះបាទារបស់កូនចៀមដល់ទីចុងបញ្ចប់ទេ ទើបចុងបញ្ចប់អាចទទួលបានព្រះពររបស់ព្រះជា​ម្ចាស់ រីឯ «មនុស្សឆ្លាត» ទាំងនោះ ដែលមិនអាចដើរតាមដល់ទីបញ្ចប់ ប៉ុន្តែ ជឿថា ពួកគេបានទទួលអ្វីៗគ្រប់យ៉ាង គឺគ្មានសមត្ថភាពមើលឃើញផ្ទាល់ភ្នែកអំពីការលេច​មក​របស់ព្រះជាម្ចាស់ឡើយ។ ពួកគេម្នាក់ៗ​ជឿថា ពួកគេជាមនុស្សដ៏ឆ្លាតបំផុតនៅលើផែនដី ហើយពួកគេកាត់ចោលការបន្ដអភិវឌ្ឍន៍នៃកិច្ចការរបស់ព្រះជាម្ចាស់ដោយគ្មានហេតុផលទាល់តែសោះ ហើយហាក់ដូចជាជឿយ៉ាងច្បាស់ថា ព្រះជាម្ចាស់នឹងនាំពួកគេឡើងទៅស្ថានសួគ៌ ព្រម​ទាំង​ជឿថាពួកគេ «មានចិត្តភក្តីភាពបំផុតចំពោះព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ ទោះបីជាពួកគេមាន «ចិត្តភក្តីភាពបំផុត» ចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងក៏ដោយ ប៉ុន្តែ ពាក្យសម្ដី និងទង្វើរបស់ពួក​គេនៅតែគួរឲ្យស្អប់ខ្ពើមបំផុតដដែល ដោយសារតែពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រព្រឹត្តរឿងបោកបញ្ឆោត និងអាក្រក់​។ អស់អ្នកណាដែលដើរតាមមិនដល់ទីបញ្ចប់ មិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងប្រកាន់ខ្ជាប់ចំពោះកិច្ចការចាស់ នោះពួកគេមិនគ្រាន់តែគ្មានចិត្តភក្តីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ពួក​គេ​បានក្លាយជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ បានក្លាយជាមនុស្សដែលត្រូវបានបដិសេធដោយយុគសម័យថ្មី ហើយពួក​គេនឹងត្រូវទទួលទោសមិនខាន​។ តើមានមនុស្សណាដែលគួរឲ្យសង្វេគជាងពួកគេដែរឬទេ? មនុស្សជាច្រើនថែមទាំងជឿថា អស់អ្នកណាដែលបដិសេធក្រឹត្យវិន័យចាស់ ហើយទទួលយកកិច្ចការថ្មី គឺជាមនុស្សគ្មានមនសិការឡើយ។ មនុស្សដែលនិយាយអំពី «មនសិការ» ទាំងនេះ ហើយមិនបានដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចុងបញ្ចប់នឹងត្រូវបាត់បង់អនាគតរបស់ខ្លួនតាមរយៈមនសិការរបស់​គេមិនខាន។ កិច្ចការរបស់ព្រះជាម្ចាស់មិនគោរពតាមគោលលទ្ធិទេ ហើយទោះបីវាអាចជាកិច្ចការរបស់ទ្រង់ផ្ទាល់ក៏ដោយ ក៏ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងវាដែរ។ អ្វីដែលគួរតែបដិសេធ ត្រូវបានបដិសេធ ហើយអ្វីដែលគួរតែលុប​បំបាត់​ចោល ត្រូវបានលុប​បំបាត់​ចោល។ ប៉ុន្តែ មនុស្សតាំងខ្លួនជាខ្មាំងសត្រូវ​នឹងព្រះជាម្ចាស់តាមរយៈការប្រកាន់ខ្ជាប់នឹង​ផ្នែកដ៏តូចមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជារឿងមិនសមហេតុផលរបស់មនុស្សទេឬអី? តើនេះមិនមែនជាភាពល្ងីល្ងើរបស់មនុស្សទេឬ? បើមនុស្សកាន់តែកំសាក និងប្រយ័ត្នជ្រុលដោយសារតែពួកគេខ្លាចមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់ នោះពួកគេកាន់តែគ្មាន​សមត្ថភាពក្នុងការទទួលបានព្រះពរកាន់តែធំ និងគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរនាពេលចុងក្រោយឡើយ។ អស់អ្នកណាដែលខ្ជះ​ខ្ជាយ​កាន់តាមក្រឹត្យវិន័យ សុទ្ធតែបង្ហាញពីចិត្តភក្តីភាពទាំងស្រុងចំពោះក្រឹត្យវិន័យ ហើយបើពួកគេបង្ហាញចិត្តភក្ដីភាពបែបនេះចំពោះក្រឹត្យវិន័យ នោះពួកគេកាន់តែក្លាយជាជនបះបោរដែលប្រឆាំងនឹងព្រះជាម្ចាស់។ សម្រាប់ពេលបច្ចុប្បន្ន គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនមែនជាយុគសម័យនៃក្រឹត្យវិន័យទេ ហើយកិច្ចការនាពេលបច្ចុប្បន្ន និងកិច្ចការកាលពីអតីតកាល មិនអាចត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដូចគ្នានោះឡើយ ហើយកិច្ចការកាលពីអតីតកាលក៏មិនអាចយកមកប្រៀបធៀបជាមួយកិច្ចការនាពេលបច្ចុប្បន្នបានដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ ហើយការអនុវត្តរបស់មនុស្សក៏បានផ្លាស់ប្ដូរដែរ ហើយវាមិនប្រកាន់ខ្ជាប់នឹងក្រឹត្យវិន័យ ឬឈើឆ្កាងទេ ដូច្នេះ ចិត្តភក្តីភាពរបស់មនុស្សចំពោះក្រឹត្យវិន័យ និងឈើឆ្កាងនឹងមិនទទួលបានការយល់ព្រមពីព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៩១

គោលបំណងនៃការយកឈ្នះលើអ្នកនៅថ្ងៃនេះ គឺដើម្បីឲ្យអ្នកទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក និងជាព្រះរបស់អ្នកដទៃទៀតដែរ ហើយអ្វីដែលសំខាន់ជាងគេនោះគឺ ទ្រង់ជាព្រះជាម្ចាស់របស់មនុស្សគ្រប់គ្នាដែលស្រលាញ់ទ្រង់ និងជាព្រះនៃរបស់សព្វសារពើទាំងអស់។ ព្រះអង្គជាព្រះជាម្ចាស់នៃជនជាតិអ៊ីស្រាអែល និងជាព្រះជាម្ចាស់នៃប្រជាជនអេស៊ីព្ទ។ ព្រះអង្គជាព្រះជាម្ចាស់នៃចក្រភពអង់គ្លេស និងជាព្រះជាម្ចាស់នៃជនជាតិអាមេរិកផងដែរ។ ព្រះអង្គមិនត្រឹមតែជាព្រះរបស់ អ័ដាម និងនាងអេវ៉ាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះជាម្ចាស់នៃពូជពង្សទាំងអស់របស់ពួកគេដែរ។ ព្រះអង្គជាព្រះជាម្ចាស់នៃអ្វីៗនៅក្នុងស្ថានសួគ៌ និងអ្វីៗនៅលើផែនដី។ គ្រួសារទាំងអស់ មិនថាពួកគេជាសាសន៍អ៊ីស្រាអែល ឬសាសន៍ដទៃនោះទេ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដនៃព្រះជាម្ចាស់តែមួយអង្គ។ ព្រះអង្គមិនត្រឹមតែធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលអស់ពេលរាប់ពាន់ឆ្នាំ និងបានប្រសូត្រនៅស្រុកយូដាប៉ុណ្ណោះទេ ប៉ុន្ដែពេលនេះ ព្រះអង្គបានយាងចុះមកប្រទេសចិន ដែលកន្លែងនេះជាទីដែលនាគដ៏ធំសម្បុរក្រហមឆ្វាយរង្វេល។ ប្រសិនបើការដែលបានប្រសូត្រនៅស្រុកយូដាធ្វើឲ្យទ្រង់អាចក្លាយជាស្ដេចនៃសាសន៍យូដា នោះតើការដែលទ្រង់យាងចុះមកក្នុងចំណោមអ្នករាល់គ្នានៅពេលបច្ចុប្បន្ននេះ មិនមែនធ្វើឲ្យទ្រង់ក្លាយជាព្រះរបស់អ្នករាល់គ្នាទេឬអី? ព្រះអង្គបានដឹកនាំជនជាតិអ៊ីស្រាអែល និងបានប្រសូត្រនៅស្រុកយូដា ហើយព្រះអង្គក៏បានប្រសូត្រនៅក្នុងទឹកដីនៃសាសន៍ដទៃដែរ។ តើកិច្ចការទាំងអស់របស់ទ្រង់មិនមែនត្រូវបានធ្វើឡើងសម្រាប់មនុស្សជាតិដែលទ្រង់បានបង្កើតទេឬ? តើព្រះអង្គស្រលាញ់សាសន៍អ៊ីស្រាអែលមួយរយដង ហើយស្អប់ខ្ពើមសាសន៍ដទៃមួយពាន់ដងឬ? តើនោះមិនមែនជាសញ្ញាណរបស់អ្នកទេឬ? មិនមែនព្រះជាម្ចាស់មិនធ្លាប់ធ្វើជាព្រះរបស់អ្នករាល់គ្នានោះទេ ប៉ុន្ដែផ្ទុយទៅវិញ គឺអ្នករាល់គ្នាទេដែលមិនបានទទួលស្គាល់ទ្រង់ ហើយមិនមែនព្រះជាម្ចាស់មិនចង់ធ្វើជាព្រះរបស់អ្នករាល់គ្នាទេ ប៉ុន្ដែគឺគឺអ្នករាល់គ្នាទេដែលបដិសេធព្រះអង្គ។ នៅក្នុងចំណោមអ្នកដែលព្រះជាម្ចាស់បានបង្កើតមក តើនរណាដែលមិនស្ថិតនៅក្នុងព្រះហស្ដនៃព្រះដ៏មានគ្រប់ចេស្ដា? ក្នុងការយកឈ្នះលើអ្នករាល់គ្នានៅពេលបច្ចុប្បន្ននេះ តើគោលដៅ គឺមិនមែនដើម្បីឲ្យអ្នករាល់គ្នាបានទទួលស្គាល់ថា ព្រះជាម្ចាស់មិនមែនជាអ្វីក្រៅពីព្រះជាម្ចាស់របស់អ្នករាល់គ្នាទេឬ? ប្រសិនបើអ្នករាល់គ្នានៅតែប្រកាន់ថា ព្រះជាម្ចាស់គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែម្នាក់ ហើយនៅតែប្រកាន់ថា ដំណាក់របស់ស្ដេចដាវីឌដែលនៅក្នុងប្រទេសអ៊ីស្រាអែល គឺជាកន្លែងកំណើតរបស់ព្រះជាម្ចាស់ ហើយថាគ្មានជាតិសាសន៍ណាក្រៅពីអ៊ីស្រាអែល ដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បី «បង្កើត» ព្រះជាម្ចាស់ រឹតតែថាគ្មានគ្រួសារសាសន៍ដទៃណាមិនអាចទទួលនូវកិច្ចការរបស់ព្រះយេហូវ៉ាដោយផ្ទាល់ ប្រសិនបើអ្នកនៅតែគិតរបៀបនេះ នោះតើវាមិនធ្វើឲ្យអ្នកមានជំហររឹងចចេសទេឬ? មិនត្រូវប្រកាន់ជំហរតែអ៊ីស្រាអែលរហូតពេកនោះទេ។ ព្រះជាម្ចាស់កំពុងនៅទីនេះក្នុងចំណោមអ្នករាល់គ្នានៅពេលបច្ចុប្បន្ន។ អ្នកក៏មិនគួរសម្លឹងមើលទៅលើមេឃដែរ។ ចូរឈប់សន្មតថាព្រះជាម្ចាស់របស់អ្នកនៅឯស្ថានសួគ៌ទៅ! ព្រះជាម្ចាស់បានយាងមកក្នុងកណ្ដាលអ្នករាល់គ្នាហើយ ដូចនេះតើទ្រង់អាចគង់នៅស្ថានសួគ៌ដូចម្ដេចនឹងបាន? អ្នកមិនបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្ដែអ្នកមានសញ្ញាណជាច្រើនអំពីទ្រង់ រហូតដល់ចំណុចមួយដែលអ្នកមិនហ៊ានគិតជាលើកទីពីររថា ព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលនឹងយាងចុះមកប្រទានព្រះគុណដល់អ្នករាល់គ្នាដោយព្រះវត្ដមានរបស់ទ្រង់។ អ្នករាល់គ្នាថែមទាំងមិនសូវហ៊ានគិតអំពីរបៀដែលអ្នកអាចមើលឃើញព្រះជាម្ចាស់លេចមកដោយផ្ទាល់ ដោយបង្ហាញថា អ្នករាល់គ្នាកខ្វក់យ៉ាងខ្លាំងដែលមិនអាចទទួលយកបាន។ អ្នករាល់គ្នាក៏មិនដែលបានគិតពីរបៀបដែលព្រះជាម្ចាស់អាចយាងចុះមកក្នុងទឹកដីនៃសាសន៍ដទៃដែរ។ ព្រះអង្គគួរតែចុះមកនៅលើភ្នំស៊ីណៃ ឬភ្នំដើមអូលីវ និងលេចមកឯជនជាតិអ៊ីស្រាអែល។ តើពួកសាសន៍ដទៃ (គឺមនុស្សដែលមិនស្ថិតនៅក្នុងទឹកដីអ៊ីស្រាអែល) មិនមែនសុទ្ធតែជារបស់ដែលទ្រង់ស្អប់ខ្ពើមទេឬ? តើព្រះអង្គអាចធ្វើការនៅក្នុងចំណោមពួកគេដោយផ្ទាល់ដូចម្ដេចបាន? ពួកគេទាំងអស់នេះគឺជាប្រជាជាតិដែលបានចាក់ឫសយ៉ាងជ្រៅ ដែលអ្នករាល់គ្នាបានវិវត្ដឡើងអស់រយៈពេលជាច្រើនឆ្នាំ។ គោលបំណងនៃការយកឈ្នះលើអ្នករាល់គ្នានៅថ្ងៃនេះ គឺដើម្បីបំបែកគំនិតទាំងនេះរបស់អ្នករាល់គ្នា។ ដូចនេះ អ្នករាល់គ្នាមើលឃើញការលេចមកដោយផ្ទាល់របស់ព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នា មិនមែនជាព្រះនៅលើភ្នំស៊ីណៃ ឬភ្នំដើមអូលីវទេ តែគឺនៅក្នុងចំណោមប្រជាជនដែលព្រះអង្គមិនដែលបានដឹកនាំពីមុនមក។ ក្រោយពេលដែលព្រះជាម្ចាស់អនុវត្ដនូវកិច្ចការពីរដំណាក់កាលរបស់ព្រះអង្គនៅក្នុងទឹកដីអ៊ីស្រាអែល នោះជនជាតិអ៊ីស្រាអែល និងអ្នកដែលមានគំនិតដូចសាសន៍ដទៃទាំងអស់ សុទ្ធតែមានគំនិតថា វាជាការពិតណាស់ដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ តែទ្រង់សព្វព្រះហឫទ័យធ្វើជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ មិនមែនជាព្រះជាម្ចាស់នៃសាសន៍ដទៃទេ។ ជនជាតិអ៊ីស្រាអែលជឿដូចនេះថា៖ ព្រះជាម្ចាស់អាចជាព្រះរបស់យើងតែប៉ុណ្ណោះ មិនមែនជាព្រះជាម្ចាស់របស់អ្នករាល់គ្នាដែលជាសាសន៍ដទៃទេ ហើយដោយសារតែអ្នករាល់គ្នាមិនបានគោរដល់ព្រះយេហូវ៉ា ដូចនេះព្រះយេហូវ៉ា ដែលជាព្រះជាម្ចាស់របស់យើង ស្អប់ខ្ពើមអ្នករាល់គ្នា។ សាសន៍យូដាទាំងនោះក៏ជឿដែរថា៖ ព្រះអម្ចាស់យេស៊ូវបានយករូបអង្គដូចជាពួកយើងដែលជាសាសន៍យូដា និងជាព្រះជាម្ចាស់ដែលមាននូវសញ្ញាសម្គាល់របស់សាសន៍យូដា។ ព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងចំណោមយើង។ រូបអង្គរបស់ព្រះជាម្ចាស់ និងរូបភាពរបស់យើងគឺស្រដៀងគ្នា ហើយរូបភាពរបស់យើងគឺប្រហាក់ប្រហែលនឹងរូបអង្គរបស់ព្រះជាម្ចាស់ខ្លាំងណាស់។ ព្រះអម្ចាស់យេស៊ូវគឺជាស្ដេចរបស់យើងរាល់គ្នាដែលជាសាសន៍យូដា។ ពួកសាសន៍ដទៃមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលយកនូវការសង្គ្រោះឡើយ។ ព្រះអម្ចាស់យេស៊ូវគឺជាដង្វាយលោះបាបសម្រាប់យើងដែលជាសាសន៍យូដា។ វាគ្រាន់តែជាមូលដ្ឋាននៃកិច្ចការពីរដំណាក់កាលដែលសាសន៍អ៊ីស្រាអែល និងសាសន៍យូដាបង្កើតនូវសញ្ញាណទាំងនេះប៉ុណ្ណោះ។ ពួកគេទាមទារយកសិទ្ធិកាន់កាប់លើព្រះជាម្ចាស់ ដោយមិនបានព្រមឲ្យព្រះជាម្ចាស់ធ្វើជាព្រះរបស់សាសន៍ដទៃដែរឡើយ។ តាមរបៀបនេះ នៅក្នុងដួងចិត្ដរបស់សាសន៍ដទៃក៏ក្លាយជាទទេឥតមានព្រះជាម្ចាស់។ នេះគឺដោយសារតែគ្រប់គ្នាបានជឿថា ព្រះជាម្ចាស់មិនសព្វព្រះទ័យធ្វើជាព្រះរបស់សាសន៍ដទៃ និងជឿថា ព្រះអង្គចូលចិត្ដតែសាសន៍អ៊ីស្រាអែល ដែលជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ព្រមទាំងសាសន៍យូដា ជាពិសេសពួកសាវ័កដែលបានដើរតាមព្រះអង្គ។ តើអ្នកមិនដឹងថា កិច្ចការដែលព្រះយេហូវ៉ា និងព្រះយេស៊ូវបានធ្វើ គឺសម្រាប់ឲ្យមនុស្សជាតិទាំងអស់មានជីវិតទេឬ? តើពេលនេះអ្នកទទួលស្គាល់ឬទេថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នករាល់គ្នាដែលប្រសូត្រនៅក្រៅប្រទេសអ៊ីស្រាអែល? តើពេលនេះព្រះជាម្ចាស់មិនស្ថិតនៅកណ្ដាលអ្នករាល់គ្នាទេឬ? នេះមិនអាចជាការយល់សប្ដិទេ មែនឬ? តើអ្នករាល់គ្នាគេមិនទទួលយកការពិតនេះទេឬ? អ្នករាល់គ្នាមិនហ៊ានជឿលើការពិតនេះ ឬគិតអំពីការពិតនេះឡើយ។ មិនថាអ្នកយល់ឃើញយ៉ាងណាអំពីការពិតនេះនោះទេ តើព្រះជាម្ចាស់មិនគង់នៅទីនេះក្នុងចំណោមអ្នករាល់គ្នាទេឬ? តើអ្នកនៅតែខ្លាចមិនហ៊ានជឿលើពាក្យទាំងនេះទៀតឬ? ចាប់ពីថ្ងៃនេះទៅ តើមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះ និងមនុស្សទាំងអស់ដែលប្រាថ្នាចង់ក្លាយជាអ្នកដើរតាមព្រះជាម្ចាស់ មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬ? តើអ្នករាល់គ្នា ដែលជាអ្នកដើរតាមព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលនៅក្រៅទឹកដីអ៊ីស្រាអែលទេឬ? តើឋានៈរបស់អ្នករាល់គ្នាមិនដូចសាសន៍អ៊ីស្រាអែលទេឬ? តើការទាំងអស់នេះ មិនមែនជាអ្វីដែលអ្នករាល់គ្នាគួរទទួលស្គាល់ទេឬ? តើនេះមិនមែនជាគោលដៅនៃកិច្ចការយកឈ្នះលើអ្នករាល់គ្នាទេឬ? ដោយសារអ្នករាល់គ្នាអាចមើលឃើញព្រះជាម្ចាស់ នោះព្រះអង្គនឹងធ្វើជាព្រះជាម្ចាស់របស់អ្នករាល់គ្នាជារៀងរហូត ចាប់តាំងពីដើមដំបូងមក និងរហូតតទៅអនាគត។ ព្រះអង្គនឹងមិនបោះបង់ចោលអ្នករាល់គ្នាឡើយ ដរាបណាអ្នករាល់គ្នានៅតែសុខចិត្ដដើរតាមព្រះអង្គ និងនៅតែបន្ដធ្វើជាសត្ដនិកររបស់ទ្រង់ដែលស្មោះត្រង់ និងស្ដាប់បង្គាប់។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៩២

មានតែការបោះបង់សញ្ញាណចាស់របស់អ្នកទេ ទើបអាចឲ្យ អ្នកទទួលបានចំណេះដឹងថ្មីបាន តែចំណេះដឹងចាស់មិនចាំឲ្យស្មើ នឹងសញ្ញាណចាស់នោះដែរ។ «សញ្ញាណ» សំដៅលើរឿងរ៉ាវដែល មនុស្សស្រមៃ ហើយមានលក្ខណៈខុសពីភាពជាក់ស្ដែង។ ប្រសិនបើចំណេះដឹងចាស់ បានផុតកំណត់ក្នុងយុគសម័យចាស់ ហើយបានបង្អាក់មនុស្សមិនឲ្យចូលទៅក្នុងកិច្ចការថ្មី នោះចំណេះដឹងបែបនេះក៏ជាសញ្ញាណមួយដែរ។ ប្រសិនបើមនុស្សមិនអាចតម្រង់ឆ្ពោះទៅរកចំណេះដឹងនេះឲ្យបានត្រឹមត្រូវ ហើយអាចចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ តាមរយៈកត្តាជាច្រើនខុសៗគ្នា ដោយរួមបញ្ចូលទាំងចំណេះដឹងចាស់និងថ្មី នោះចំណេះដឹងចាស់នឹងក្លាយជាជំនួយដល់មនុស្ស និងក្លាយជាគោលការណ៍គ្រឹះ សម្រាប់ឲ្យមនុស្សចូលទៅក្នុងយុគសម័យថ្មីជាមិនខាន។ មេរៀនអំពីការស្គាល់ព្រះជាម្ចាស់ ទាមទារឲ្យអ្នកស្គាល់ ច្បាស់នូវគោលការណ៍ជាច្រើនដូចជា៖ វិធីចូលទៅក្នុងមាគ៌ាដើម្បីឲ្យបានស្គាល់ព្រះជាម្ចាស់ សេចក្ដីពិតណាខ្លះដែលអ្នកត្រូវតែយល់ដើម្បីឲ្យបានស្គាល់ព្រះជាម្ចាស់ និងវិធីកម្ចាត់ចោលនូវសញ្ញាណ ហើយនិងសន្ដានចាស់របស់អ្នក ដើម្បីឲ្យអ្នកអាចចុះចូលចំពោះការចាត់ចែងទាំងអស់ នៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកប្រើគោលការណ៍ទាំងនេះធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការចូលទៅក្នុងមេរៀនអំពីការស្គាល់ព្រះជាម្ចាស់ នោះចំណេះដឹងរបស់អ្នកនឹងកាន់តែស៊ីជម្រៅទៅៗ។ ប្រសិនបើអ្នកមានចំណេះដឹងច្បាស់អំពីកិច្ចការទាំងបីដំណាក់កាល ពោលគឺផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល ហើយប្រសិនបើអ្នកអាចផ្សារភ្ជាប់ដំណាក់កាលពីមុននៃកិច្ចការរបស់ព្រះជាម្ចាស់ ជាមួយនឹងដំណាក់កាលបច្ចុប្បន្ន ហើយមើលឃើញថា នេះគឺជាកិច្ចការដែលត្រូវបានធ្វើដោយព្រះតែមួយ នោះអ្នកនឹងមានគ្រឹះមួយដ៏រឹងមាំ គ្មានអ្វីប្រៀបបាន។ កិច្ចការទាំងបីដំណាក់កាល ត្រូវបានធ្វើឡើងដោយព្រះតែមួយអង្គប៉ុណ្ណោះ។ នេះគឺជានិមិត្តមួយដ៏អស្ចារ្យបំផុត ហើយនេះគឺជាមាគ៌ាតែមួយគត់ឆ្ពោះទៅរកការស្គាល់ព្រះជាម្ចាស់។ កិច្ចការទាំងបីដំណាក់កាល គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេទើបអាចសម្រេចបាន ក៏ពុំមាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានដែរ មានន័យថា គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបអាចសម្រេចកិច្ចការរបស់ទ្រង់ផ្ទាល់ តាំងពីគ្រាដើមដំបូង រហូតមកទល់សព្វថ្ងៃនេះ។ ទោះបីកិច្ចការទាំងបី ដំណាក់កាលត្រូវបានអនុវត្តរួចនៅក្នុងយុគសម័យ និងតាមកន្លែងខុសៗគ្នា ហើយទោះបីកិច្ចការនីមួយៗខុសគ្នា ក៏កិច្ចការទាំងអស់ត្រូវបានធ្វើឡើងដោយព្រះតែមួយអង្គគត់។ នៅក្នុងចំណោមនិមិត្តទាំងអស់ នេះជានិមិត្តធំបំផុតដែលមនុស្សគួរដឹង ហើយប្រសិនបើមនុស្សអាចយល់ពីនិមិត្តនេះទាំងស្រុង នោះគេនឹងអាចឈរជាប់។ សព្វថ្ងៃនេះ បញ្ហាដ៏ធំបំផុតដែលកំពុងតែប្រឈមនឹងសាសនា និងនិកាយផ្សេងៗនោះគឺ ពួកគេមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណដ៏បរិសុទ្ធ និងមិនអាចបែងចែករវាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការដែលមិនមែនជារបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះហេតុនេះ ពួកគេមិនអាចប្រាប់បានទេថា កិច្ចការក្នុងដំណាក់កាលនេះក៏ត្រូវបានធ្វើឡើងដោយព្រះយេហូវ៉ាដ៏ជាព្រះ ដូចកិច្ចការនៅក្នុងដំណាក់កាលពីរក្នុងគ្រាមុនដែរ។ ទោះបីមនុស្សដើរតាមព្រះជាម្ចាស់ ក៏ពួកគេភាគច្រើន នៅតែមិនអាចប្រាប់បានថា ផ្លូវមួយណាជាផ្លូវត្រឹមត្រូវនោះដែរ។ មនុស្សខ្វល់ថា ផ្លូវនេះជាផ្លូវដែលព្រះជាម្ចាស់ដឹកនាំដោយផ្ទាល់ ឬមិនមែន ហើយខ្វល់ថា រូបកាយសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាការពិត ឬមិនមែន ហើយមនុស្សភាគច្រើននៅតែមិនដឹងអំពីវិធីសម្គាល់សេចក្ដីបែបនេះឡើយ។ មនុស្សដែលដើរតាមព្រះជាម្ចាស់មិនអាចកំណត់ផ្លូវនេះ ដូចនេះសារដែលត្រូវថ្លែង គឺមានឥទ្ធិពលតែមួយចំណែក នៅក្នុងចំណោមមនុស្សទាំងនេះ និងមិនអាចមានប្រសិទ្ធភាពទាំងស្រុងនោះឡើយ ហេតុនេះ ហើយកត្តានេះក៏ជះឥទ្ធិពលដល់ផ្លូវជីវិតនៃមនុស្សបែបនេះដែរ។ ប្រសិនបើមនុស្សអាចមើលឃើញក្នុងកិច្ចការទាំងបីដំណាក់កាល ថា កិច្ចការទាំងនេះត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ នៅក្នុង ពេលវេលាខុសគ្នា ក្នុងទីកន្លែងខុសគ្នា និងនៅក្នុងមនុស្សខុសគ្នា ប្រសិនបើមនុស្សអាចមើលឃើញថា ទោះបីជាកិច្ចការនេះខុសគ្នា ក៏កិច្ចការទាំងអស់ត្រូវបានធ្វើឡើងដោយព្រះតែមួយ ហើយមើលឃើញថា ដោយសារកិច្ចការនេះត្រូវបានធ្វើឡើងដោយព្រះតែមួយនោះ កិច្ចការនោះត្រូវតែជាកិច្ចការត្រឹមត្រូវ និងពុំមានខុសឡើយ ហើយបើទោះបីជាកិច្ចការនេះខុសគ្នាពីសញ្ញាណរបស់មនុស្ស ក៏ពុំមានការបដិសេធថា កិច្ចការនេះ គឺជាកិច្ចការរបស់ព្រះតែមួយដែរ ប្រសិនបើមនុស្សអាចនិយាយដោយប្រាកដច្បាស់ថា កិច្ចការនេះគឺជាកិច្ចការរបស់ព្រះតែមួយ នោះសញ្ញាណរបស់មនុស្សនឹងត្រូវ បន្ថយមកត្រឹមតែជាការលេងសើច មិនសមលើកមកនិយាយទេ។ ដោយសារតែនិមិត្តរបស់មនុស្សមិនច្បាស់លាស់ ហើយដោយសារតែមនុស្សដឹងតែត្រឹមថា ព្រះយេហូវ៉ា គឺជាព្រះ និងដឹងត្រឹមថា ព្រះយេស៊ូវ គឺជាព្រះអម្ចាស់ និងមានគំនិតពីរចំពោះព្រះដែលយកកំណើតជាសាច់ឈាមនាពេលសព្វថ្ងៃ ក៏មានមនុស្សជាច្រើននៅតែលះបង់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវដែរ ហើយត្រូវរំខានឥតឈប់ឈរ ដោយសញ្ញាណចំពោះកិច្ចការនាពេលបច្ចុប្បន្ន មនុស្សភាគច្រើនតែងសង្ស័យ និងមិនយកចិត្តទុកដាក់ចំពោះកិច្ចការបច្ចុប្បន្ននេះទេ។ មនុស្សគ្មានសញ្ញាណចំពោះកិច្ចការពីរដំណាក់កាលចុងក្រោយ ដែលមើលមិនឃើញនេះទេ។ នោះគឺមកពីមនុស្សពុំយល់ពីតការពិតនៃកិច្ចការពីរដំណាក់កាលចុងក្រោយ និងមិនបានមើលឃើញកិច្ចការនេះផ្ទាល់នឹងភ្នែករបស់គេ។ ព្រោះតែកិច្ចការនៅក្នុងដំណាក់កាលនេះ មើលមិនឃើញ ដូចនឹងការដែលមនុស្សស្រមៃ ទោះបីជាគេស្រមៃចេញមកយ៉ាងណាក៏ដោយ ក៏គ្មានការពិតអ្វីមកបញ្ជាក់ការស្រមើស្រមៃនេះបានឡើយ ហើយគ្មាននរណាម្នាក់កែតម្រូវការស្រមៃនោះបានឡើយ។ មនុស្សបណ្ដោយខ្លួនតាមសភាវគតិពីកំណើតរបស់ខ្លួន ដោយមិនខ្វល់ថាលទ្ធផលនឹងទៅជាយ៉ាងណា ហើយបណ្ដោយឲ្យគំនិតគេស្រមើស្រមៃដោយសេរី ដ្បិតគ្មានការពិតណាមកបញ្ជាក់ពីការស្រមើស្រមៃរបស់គេទេ ដូច្នេះហើយ ការស្រមើស្រមៃរបស់មនុស្សក៏ក្លាយជា «ការពិត» ទោះបីជាមាន ឬគ្មានភ័ស្តុតាងបញ្ជាក់ពីការស្រមើស្រមៃនោះក៏ដោយ។ ហេតុនេះ មនុស្សជឿលើការស្រមើស្រមៃដែលគេមានចំពោះព្រះជាម្ចាស់ នៅក្នុងគំនិតរបស់គេ ហើយមិនព្យាយាមស្វែងរកព្រះនៃភាពជាក់ស្ដែងទេ។ ប្រសិនបើបុគ្គលម្នាក់មានជំនឿបែបនេះ នោះក្នុងចំណោមមនុស្សមួយរយនាក់ នោះប្រាកដជាមានជំនឿមួយរយប្រភេទមិនខានឡើយ។ មនុស្សស៊ប់ជាមួយនឹងជំនឿបែបនេះដោយសារគេមើលមិនឃើញពីការពិត​នៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារគេបានត្រឹមតែឮពីការនេះដោយត្រចៀករបស់គេ ហើយមិនបានមើលឃើញនឹងភ្នែករបស់គេ។ មនុស្សបានឮប្រវត្តិ និងរឿងរ៉ាវពីបុរាណ តែគេកម្រឮពីចំណេះដឹងពីការពិតពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះ បានជាមនុស្សដែលទើបជឿព្រះបានមួយឆ្នាំ ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ តាមរយៈសញ្ញាណរបស់គេផ្ទាល់។ ការនេះក៏ពិតចំពោះអស់អ្នកដែលបានជឿព្រះជាម្ចាស់មួយជីវិតហើយដែរ។ មនុស្សណាដែលមិនអាចមើលឃើញការពិត នឹងមិនអាចគេចផុពីជំនឿដែលបានមកពីសញ្ញាណ ដែលគេមានចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សជឿថា គេបានដោះខ្លួនឯងឲ្យរួចពីចំណងនៃសញ្ញាណចាស់របស់ខ្លួន ហើយបានចូលក្នុងតំបន់ត្រួតត្រាថ្មីផង។ តើមនុស្សមិនដឹងទេថា ចំណេះដឹងរបស់មនុស្សដែលមើលមិនឃើញព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាសញ្ញាណ ហើយគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ? មនុស្សគិតថា សញ្ញាណរបស់គេត្រឹមត្រូវ ហើយគ្មានកំហុសទេ រួចគេគិតថា សញ្ញាណទាំងនេះមកពីព្រះជាម្ចាស់។ សព្វថ្ងៃនេះ កាលណាមនុស្សមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក គេក៏បោះបង់សញ្ញាណដែលគេបង្គរទុករាប់សិបឆ្នាំ នោះចោល។ ការស្រមើស្រមៃ និងគំនិតអតីតកាល បានក្លាយជារនាំងរាំងស្ទះកិច្ចការនៅក្នុងដំណាក់កាលនេះ និងពិបាកឲ្យមនុស្សបោះបង់សញ្ញាណបែបនេះ ហើយពិបាកជំទាស់នឹងគំនិតបែបនេះណាស់។ សញ្ញាណចំពោះកិច្ចការមួយជំហានៗរបស់មនុស្សដែលបានដើរតាមព្រះជាម្ចាស់មកទល់សព្វថ្ងៃរឹតតែធ្ងន់ធ្ងរទៅៗ ហើយមនុស្សទាំងនេះ ក៏បានក្លាយខ្លួនជាសត្រូវក្បាលរឹងចំពោះព្រះដែលយកកំណើតជាមនុស្ស បន្តិចម្ដងៗ។ ប្រភពនៃសេចក្ដីសម្អប់នេះ ស្ថិតនៅលើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សដែលបានក្លាយជាសត្រូវនៃកិច្ចការរបស់ព្រះសព្វថ្ងៃ ជាកិច្ចការដែលខុសគ្នាពីសញ្ញាណរបស់មនុស្ស។ រឿងនេះកើតឡើងយ៉ាងច្បាស់ ពីព្រោះ ការពិតមិនអនុញ្ញាតឲ្យមនុស្សស្រមើស្រមៃតាមតែអំពើចិត្ត ហើយជាងនេះទៅទៀត ក៏មិនអាចឲ្យមនុស្សបដិសេធដោយស្រួលៗដែរ ហើយសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស មិនប្រើវត្តមាននៃការពិត ដ្បិតមនុស្សមិនគិតគូរដល់ភាពត្រឹមត្រូវ និងការប្រកាន់ខ្ជាប់នូវការពិត ជាងនេះទៅទៀត គេក៏បោះបង់សញ្ញាណរបស់ខ្លួន ហើយប្រើប្រាស់ការស្រមើស្រមៃរបស់គេ ដោយដួងចិត្តស្មោះត្រង់ប៉ុណ្ណោះ។ សេចក្ដីនេះនិយាយបានត្រឹមថាជាកំហុសនៃសញ្ញាណរបស់មនុស្ស និងមិនអាចនិយាយថាជាកំហុសនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សអាចស្រមៃអ្វីក៏បានតាមតែចិត្តគេចង់ តែគេមិនអាចចោទសួរកិច្ចការក្នុងដំណាក់កាលណាមួយ ឬចំណែកណាមួយនៃកិច្ចការនោះដោយសេរីបានទេ។ ការពិតអំពីកិច្ចការរបស់ព្រះជាម្ចាស់ គឺមនុស្សមិនអាចប្រព្រឹត្តល្មើសនឹងកិច្ចការនេះ បានឡើយ។ អ្នកអាចនឹងបណ្ដោយខ្លួនឲ្យស្រមើស្រមៃដោយសេរី ហើយអ្នកថែមទាំងអាចចងក្រងរឿងរ៉ាវល្អៗ អំពីកិច្ចការរបស់ព្រះ យេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ប៉ុន្តែអ្នកប្រហែលជាមិនអាច ជំទាស់នឹងការពិតនៃកិច្ចការក្នុងដំណាក់កាលនីមួយរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវណាស់។ នេះជាគោលការណ៍មួយ និងជាបញ្ញត្ដិរដ្ឋបាលមួយដែរ ហើយអ្នកគួរតែយល់ពីសារៈសំខាន់នៃរឿង រ៉ាវទាំងនេះ។ មនុស្សជឿថា កិច្ចការដំណាក់នេះមិនស្របទៅនឹង សញ្ញាណរបស់មនុស្សទេ និងជឿថា នេះពុំមែនជាករណីសម្រាប់កិច្ចការពីរដំណាក់កាលមុនឡើយ។ នៅក្នុងការស្រមើស្រមៃរបស់មនុស្ស គេជឿថា កិច្ចការពីរដំណាក់កាលមុន ច្បាស់ជាមិនដូចគ្នានឹងកិច្ចការបច្ចុប្បន្ននេះទេ ប៉ុន្តែ តើអ្នកធ្លាប់បានពិចារណាដែរឬទេថា គោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ គឺសុទ្ធតែដូចគ្នាទាំងអស់ ពិចារណាថា កិច្ចការរបស់ទ្រង់តែងតែមានប្រយោជន៍ជានិច្ច ហើយពិចារណាថា ទោះបីយុគសម័យណាក៏មានមនុស្សជាច្រើន តែងមកតតាំង ហើយប្រឆាំងនឹងការពិតនៃកិច្ចការរបស់ទ្រង់? មនុស្សទាំងអស់ដែលតតាំង និងប្រឆាំងនឹងកិច្ចការដំណាក់កាល បច្ចុប្បន្ននេះ មុខជាបានប្រឆាំងនឹងព្រះជាម្ចាស់តាំងពីអតីតកាល ដោយមិនបាច់សង្ស័យទេ ដ្បិតមនុស្សបែបនេះនឹងនៅតែជាសត្រូវរបស់ព្រះជាម្ចាស់ជានិច្ច។ មនុស្សដែលស្គាល់ការពិតអំពីកិច្ចការរបស់ព្រះជាម្ចាស់ នឹងមើលឃើញថា កិច្ចការទាំងបីដំណាក់កាល គឺជាកិច្ចការរបស់ព្រះតែមួយ ព្រមទាំងបោះបង់សញ្ញាណរបស់គេចោលទៀតផង។ អ្នកទាំងនេះគឺជាមនុស្សដែលស្គាល់ព្រះជាម្ចាស់ ហើយមនុស្សបែបនេះ គឺជាមនុស្សដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ពេលដែលការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់កំពុងខិតទៅរកទីបញ្ចប់ ព្រះជាម្ចាស់នឹងបែងចែករបស់សព្វសារពើទៅតាមជំពូករបស់វា។ មនុស្សត្រូវបានបង្កើតឡើងដោយព្រះហស្តរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ ទ្រង់នឹងឲ្យមនុស្សត្រឡប់ទៅនៅក្រោមអំណាចគ្រប់គ្រងរបស់ទ្រង់វិញ នេះគឺជាទីបញ្ចប់នៃកិច្ចការទាំងបីដំណាក់កាល។ កិច្ចការដំណាក់កាលនៃគ្រាចុងក្រោយ និងកិច្ចការពីរដំណាក់កាលមុនដែលស្ថិតនៅក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា គឺសុទ្ធតែជាផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងសកលលោកទាំងមូល។ ពុំមាននរណាម្នាក់អាចបដិសេធរឿងនេះឡើយ ហើយវាគឺជាការពិតនៃកិច្ចការរបស់ព្រះជាម្ចាស់។ ថ្វីបើមនុស្សមិនមានបទពិសោធន៍ ឬឃើញកិច្ចការនេះច្រើនផ្ទាល់នឹងភ្នែក ក៏ការពិតនៅតែជាការពិត ហើយរឿងនេះគ្មានមនុស្សណាម្នាក់អាចបដិសេធបានទេ។ មនុស្សដែលជឿលើព្រះជាម្ចាស់នៅគ្រប់បណ្ដាប្រទេសក្នុងសកលលោក នឹងទទួលកិច្ចការទាំងបីដំណាក់កាលទាំងអស់គ្នា។ ប្រសិនបើអ្នកស្គាល់កិច្ចការក្នុងដំណាក់កាលមួយជាក់លាក់ ហើយមិនស្គាល់កិច្ចការក្នុងដំណាក់កាលពីរទៀត មិន ស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ពីអតីតកាល នោះអ្នកមិនអាចថ្លែង ពីសេចក្ដីពិតទាំងស្រុងទាក់ទងទៅនឹងផែនការគ្រប់គ្រងទាំងមូល របស់ព្រះជាម្ចាស់បានឡើយ ហើយចំណេះដឹងដែលអ្នកមានអំពី ព្រះជាម្ចាស់ គឺជាចំណេះដឹងដែលលម្អៀងទៅតែម្ខាង ដ្បិតនៅក្នុង ជំនឿដែលអ្នកមានចំពោះព្រះជាម្ចាស់ អ្នកមិនស្គាល់ ឬយល់ដឹងពីទ្រង់ឡើយ ដូច្នេះ អ្នកមិនសមនឹងធ្វើបន្ទាល់ពីព្រះជាម្ចាស់ឡើយ។ បើទោះបីជាចំណេះដឹងបច្ចុប្បន្នរបស់អ្នកចំពោះកិច្ចការទាំងអស់នេះ មានលក្ខណៈជ្រាលជ្រៅ ឬរាក់កំផែល នោះនៅទីបញ្ចប់ អ្នកក៏ត្រូវតែមានចំណេះដឹង និងត្រូវជឿទុកចិត្តយ៉ាងម៉ត់ចត់ ហើយមនុស្សទាំងអស់នឹងឃើញភាពពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយចុះចូលនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ទៀតផង។ នៅទីបញ្ចប់នៃកិច្ចការនេះ សាសនាទាំងអស់នឹងរួបរួមគ្នាមកតែមួយ សត្តនិករទាំងអស់នឹងថ្វាយបង្គំព្រះដ៏ពិតតែមួយអង្គ ហើយសាសនាដ៏អាក្រក់ទាំងអស់នឹងរលាយបាត់ ដោយមិនលេចមកទៀតឡើយ។

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៩៣

ដើម្បីយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ យល់ពីឥទ្ធិពលដែលកិច្ចការរបស់ទ្រង់មានមកលើមនុស្ស និងយល់ច្បាស់ពីព្រះហឫទ័យដ៏ពិតប្រាកដរបស់ទ្រង់ ចំពោះមនុស្សលោក៖ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាដែលដើរតាមព្រះជាម្ចាស់ គប្បីសម្រេចឲ្យបាន។ សព្វថ្ងៃនេះ ការយល់ដឹងអំពីកិច្ចការរបស់ព្រះ គឺជាអ្វីដែលមនុស្សរាល់គ្នាខ្វះខាត។ ទង្វើដែលព្រះជាម្ចាស់បានធ្វើមកលើមនុស្ស កិច្ចការទាំងមូលរបស់ព្រះ និងព្រះហឫទ័យដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក រាប់តាំងពីការបង្កើតភពផែនដីរហូតដល់បច្ចុប្បន្ន ទាំងអស់នេះ គឺជារឿងដែលមនុស្សមិនដឹង និងមិនយល់។ ភាពខ្វះចន្លោះនេះ មិនមែនត្រឹមតែមើលមិនឃើញ នៅក្នុងចំណោមអ្នកកាន់សាសនាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ សូម្បីតែក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ក៏គ្មានដែរ។ នៅពេលថ្ងៃនោះមកដល់ នោះអ្នកនឹងមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ នៅពេលដែលអ្នកគិតយល់ពីព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់ នៅពេលដែលអ្នកមើលឃើញទង្វើទាំងអស់ដែលព្រះបានធ្វើ នៅពេលដែលអ្នកដឹងថា ព្រះជានរណា និងមានអ្វីខ្លះ ជាពេល ដែលអ្នកបានឃើញព្រះទ័យយល់អធ្យាស្រ័យ ព្រះប្រាជ្ញាញ្ញាណ ភាពអស្ចារ្យរបស់ទ្រង់ និងគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានធ្វើមកលើមនុស្ស គឺពេលនោះហើយដែលអ្នកនឹងសម្រេចបានជោគជ័យនៅក្នុងសេចក្ដីជំនឿរបស់អ្នកចំពោះព្រះ។ នៅពេលគេនិយាយថា ព្រះជាម្ចាស់មានអ្វីៗគ្រប់យ៉ាង និងជាព្រះដ៏ពេញបរិបូរណ៍ តើទ្រង់មានអ្វីគ្រប់យ៉ាង តាមវិធីណាឲ្យប្រាកដ ហើយទ្រង់ពេញបរិបូរណ៍ តាមវិធីណាឲ្យប្រាកដ? ប្រសិនបើអ្នករាល់មិនយល់ពីចំណុចនេះទេ នោះអ្នកមិនអាចចាត់ទុកថាមានជំនឿលើព្រះជាម្ចាស់បានឡើយ។ ហេតុអ្វីក៏ខ្ញុំនិយាយថា មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា មិនមែនជាអ្នកជឿលើព្រះ តែជាអ្នកប្រព្រឹត្តអាក្រក់ ជាជំពូកមនុស្សដូចគ្នានឹងមារសាតាំង? នៅពេលខ្ញុំនិយាយថា ពួកគេជាមនុស្សអាក្រក់ នោះគឺដោយសារតែពួកគេមិនយល់ពីព្រះហឫទ័យរបស់ព្រះ និងមិនអាចមើលឃើញប្រាជ្ញាញាណរបស់ទ្រង់។ គ្មានពេលណាដែលព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ទ្រង់ដល់ពួកគេឡើយ។ ពួកគេជាមនុស្សខ្វាក់ ពួកគេមិនអាចមើលឃើញទង្វើរបស់ ព្រះជាម្ចាស់នោះទេ ពួកគេត្រូវបានព្រះជាម្ចាស់បោះបង់ចោល ហើយ ពួកគេខ្វះការយកចិត្តទុកដាក់ និងការការពារទាំងស្រុងពីព្រះជាម្ចាស់ មិនចាំបាច់និយាយដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ អស់ អ្នកណាដែលគ្មានកិច្ចការរបស់ព្រះ អ្នកនោះសុទ្ធតែជាអ្នកប្រព្រឹត្តអាក្រក់ និងជាអ្នកប្រឆាំងទាស់នឹងព្រះ។ ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលខ្ញុំនិយាយដល់នេះ សំដៅលើអស់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ អស់អ្នកណាដែលស្គាល់ព្រះត្រឹមតែតាមបបូរមាត់របស់ពួកគេ តែពុំបានស្គាល់ទ្រង់ពិតប្រាកដ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ តែមិនស្តាប់បង្គាប់ទ្រង់ និងអស់អ្នកណាដែលអាស្រ័យផលពីព្រះគុណ របស់ព្រះ តែមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះទ្រង់។ បើគ្មានការយល់ដឹងអំពីគោលបំណងនៃកិច្ចការរបស់ព្រះ ឬគ្មានការយល់ដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្សលោកទេ នោះមនុស្សមិនអាចបំពេញតាមព្រះហឫទ័យរបស់ព្រះបានឡើយ ហើយក៏មិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះបានដែរ។ មូលហេតុដែលមនុស្សប្រឆាំងទាស់នឹងព្រះ ទីមួយកើតចេញពីនិស្ស័យ ខូចអាក្រក់របស់ពួកគេ និងមួយទៀត កើតចេញពីភាពល្ងង់ខ្លៅ មិនស្គាល់ព្រះ និងកង្វះការយល់ដឹងអំពីគោលការណ៍ដែលព្រះបំពេញកិច្ចការ និងអំពីព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្ស។ ទិដ្ឋភាពទាំងពីរនេះរួមគ្នា បង្កើតបានជាប្រវត្តិនៃការប្រឆាំងទាស់របស់មនុស្ស ចំពោះព្រះជាម្ចាស់។ មនុស្សដែលទើបតែជឿថ្មី ទាស់ទទឹងនឹងព្រះ ដោយសារតែការទាស់ទទឹងនេះ មានក្នុងចរិតពីកំណើតរបស់គេ រីឯមនុស្សដែលជឿយូរហើយ គេទាស់ទទឹងនឹងព្រះ ដោយសារតែចរិតព្រងើយកន្តើយដែលគេមានចំពោះព្រះជាម្ចាស់ បន្ថែមលើនិស្ស័យខូចអាក្រក់របស់គេ។ នៅមុនពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈម ខ្នាតរង្វាស់ថា តើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរឬអត់នោះ គឺអាស្រ័យថា តើបុគ្គលនោះគោរពតាមបញ្ញត្តិ ដែលព្រះជាម្ចាស់បានចែង នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ ឧទាហរណ៍ នៅក្នុងសម័យក្រឹត្យវិន័យ ជនណាដែលមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវបានគេចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ជនណាដែលលួចយកតង្វាយថ្វាយព្រះយេហូវ៉ា ឬជនដែលប្រឆាំងទាស់នឹងមនុស្ស ដែលព្រះយេហូវ៉ាគាប់ព្រះហឫទ័យ ត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយត្រូវកាត់ទោសដោយគប់សម្លាប់នឹងដុំថ្ម។ ជនណាដែលមិនគោរពឪពុកម្តាយខ្លួន ជនណាដែលបានវាយដំ ឬដាក់បណ្តាសាអ្នកដទៃ ត្រូវចាត់ទុកជាមនុស្សម្នាក់ដែលមិនគោរពតាមក្រឹត្យវិន័យ។ ហើយអស់អ្នកណាដែលមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងទ្រង់។ រឿងនេះគ្មានទៀតទេក្នុងយុគសម័យនៃព្រះគុណ ពេលនោះជនណាដែលប្រឆាំងទាស់នឹងព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយជនណាដែលមិនស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ នៅពេលនេះ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ត្រូវបានកំណត់កាន់តែសុក្រឹត និងជាក់ស្តែងជាងមុន។ នៅពេលដែលព្រះជាម្ចាស់មិនទាន់ក្លាយសាច់ឈាមនៅឡើយ ខ្នាតរង្វាស់ថា តើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះ ឬអត់នោះ គឺអាស្រ័យលើថា តើបុគ្គលនោះបានថ្វាយបង្គំ និងគោរពបូជាដល់ព្រះ ដ៏មើលមិនឃើញ ដែលគង់នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដែលបានកំណត់នៅគ្រា នោះ មិនមែនសុទ្ធតែជាក់ស្តែងទាំងអស់នោះទេ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់នោះឡើយ ហើយពួកគេក៏មិនដឹងថា រូបអង្គរបស់ព្រះជាម្ចាស់ មានលក្ខណៈបែបណាដែរ ឬថា ទ្រង់បានធ្វើកិច្ចការ និងមានព្រះបន្ទូលអ្វីខ្លះដែរ។ មនុស្សគ្មានសញ្ញាណអ្វីសោះអំពីព្រះជាម្ចាស់ ហើយគេបានជឿលើព្រះដោយស្រពិចស្រពិល ព្រោះ ព្រះជាម្ចាស់មិនទាន់បានបង្ហាញខ្លួន ឲ្យមនុស្សបានឃើញនៅឡើយទេ។ ដូច្នេះ មិនថា មនុស្សបានជឿលើព្រះជាម្ចាស់ តាមការស្រមើស្រមៃរបស់ពួកគេ ឬយ៉ាងណានោះទេ ក៏ព្រះជាម្ចាស់មិនបានថ្កោលទោសមនុស្ស ឬទាមទារអ្វីច្រើនពេកពីមនុស្សនោះទេ ត្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ។ នៅពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងមកបំពេញកិច្ចការក្នុងចំណោមមនុស្សផងទាំងពួង គ្រប់គ្នាមើលឃើញទ្រង់ និងស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់គ្នាបានឃើញពីទង្វើដែលព្រះធ្វើ តាមរូបកាយខាងសាច់ឈាមរបស់ទ្រង់។ នៅពេលនេះ សញ្ញាណទាំងអស់របស់មនុស្សក៏រលាយបាត់។ ចំពោះអស់អ្នកណាដែលបានឃើញព្រះជាម្ចាស់ ដែលលេចមកជាសាច់ឈាម ពួកគេនឹងមិនត្រូវទទួលទោសទេ បើពួកគេព្រមស្តាប់បង្គាប់ទ្រង់ ចំណែកអស់អ្នកណាដែលមានចេតនាតតាំងជាមួយទ្រង់ នឹងត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកដែលមានសញ្ញាណអំពីព្រះជាម្ចាស់ ចាក់ឬសក្នុងគំនិតរបស់គេ ប៉ុន្តែ ក៏នៅតែត្រៀមខ្លួនជាស្រេច ហើយព្រមស្ដាប់បង្គាប់ទ្រង់ គេនឹងមិនទទួលបានការថ្កោលទោសឡើយ។ ព្រះថ្កោលទោសមនុស្ស ដោយផ្អែកលើបំណង និងទង្វើរបស់ពួកគេ មិនមែនថ្កោលទោស ដោយផ្អែកគំនិត និងយោបល់របស់ពួកគេឡើយ។ បើទ្រង់ថ្កោលទោសមនុស្ស ដោយផ្អែកលើគំនិត និងយោបល់របស់ពួកគេ នោះនឹងគ្មានមនុស្សណាម្នាក់អាចគេចផុតពី ព្រះហស្ដនៃសេចក្ដីខ្ញាល់របស់ព្រះបានឡើយ។ អស់អ្នកណាដែលមាន ចេតនាប្រឆាំងទាស់នឹងព្រះដែលយកកំណើតជាសាច់ឈាម នឹងត្រូវទទួលទណ្ឌកម្ម ដោយសារការមិនស្តាប់បង្គាប់របស់ពួកគេ។ ទាក់ទងនឹងមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទាំងអស់នេះ ការប្រឆាំងទាស់របស់ពួកគេ កើតចេញពីការពិតដែលថា ពួកគេមានសញ្ញាណចាក់ឫសអំពីព្រះ ដែលនាំពួកគេផុងខ្លួនទៅក្នុងសកម្មភាពដែលរំខានដល់កិច្ចការរបស់ព្រះជាបន្តបន្ទាប់។ មនុស្សទាំងអស់នេះ មានចេតនាតតាំង និងបំផ្លាញកិច្ចការរបស់ព្រះ។ ពួកគេមិនត្រឹមតែមានសញ្ញាណអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំងបានចូលរួមក្នុងសកម្មភាពនានា ដែលរំខានដល់កិច្ចការរបស់ទ្រង់ទៀតផង ហើយដោយហេតុនេះ មនុស្សប្រភេទនេះនឹងត្រូវថ្កោលទោស។ អ្នកដែលគ្មានចេតនាធ្វើឱ្យរំខានដល់កិច្ចការរបស់ព្រះ នឹងមិនទទួលនូវការថ្កោលទោសថាជាមនុស្សមានបាបនោះទេ ព្រោះពួកគេអាចស្ដាប់បង្គាប់ដោយសុទ្ធចិត្ត និងមិនចូលរួមក្នុងសកម្មភាពនានា ដែលបង្កឱ្យមានការរំខាន និងភាពវឹកវរនោះទេ។ មនុស្សបែបនេះនឹងមិនទទួលបានការថ្កោលទោសឡើយ។ ក៏ប៉ុន្តែ នៅពេលមនុស្សឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ អស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើពួកគេនៅបន្តមានសញ្ញាណចាក់ឫសអំពីព្រះជាម្ចាស់ ហើយនៅតែមិនអាចយល់ដឹងពីកិច្ចការរបស់ព្រះដែលយកកំណើតជាសាច់ឈាម ហើយប្រសិនបើពួកគេនៅតែបន្តមានសញ្ញាណអំពីព្រះ មិនថា ពួកគេបានឆ្លងកាត់កិច្ចការរបស់ទ្រង់ ច្រើនឆ្នាំប៉ុនណា ហើយនៅតែមិនអាចស្គាល់ទ្រង់បាន ដូច្នេះ ទោះបីជាពួកគេមិនបានចូលរួមក្នុងសកម្មភាពរំខាននានាក្តី ក៏ចិត្តរបស់ពួកគេបានដិតដាមទៅដោយសញ្ញាណយ៉ាងច្រើនអំពីព្រះជាម្ចាស់ ហើយទោះបីជាសញ្ញាណទាំងនេះ មិនសម្តែងចេញមកច្បាស់ក្តី ក៏មនុស្សបែបនេះគ្មានប្រយោជន៍អ្វីចំពោះកិច្ចការរបស់ព្រះដែរ។ ពួកគេមិនអាចផ្សាយដំណឹងល្អសម្រាប់ព្រះជាម្ចាស់ ឬប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ចំពោះទ្រង់បានឡើយ។ មនុស្សបែបនេះគឺជាមនុស្សដែលគ្មានបានការ និងជាមនុស្សល្ងង់ខ្លៅ។ ដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ពួកគេមិនអាចបោះចោលសញ្ញាណរបស់ពួកគេអំពីទ្រង់បានទាំងស្រុង ដូច្នេះ ពួកគេត្រូវទទួលការថ្កោលទោស។ គេអាចនិយាយដូចនេះថា៖ ចំពោះអ្នកជឿថ្មី រឿងមានសញ្ញាណអំពីព្រះជាម្ចាស់ ឬមិនដឹងអ្វីសោះអំពីទ្រង់ វាជារឿងធម្មតាទេ តែចំពោះអ្នកដែលបានជឿព្រះអស់រយៈពេលជាច្រើន ហើយឆ្លងកាត់បពិសោធន៍ក្នុងកិច្ចការជាច្រើនរបស់ទ្រង់ ការដែលនៅមានសញ្ញាណបែបនេះ វាមិនមែនជារឿងធម្មតាទេ រីឯការដែលមិនដឹងអ្វីសោះអំពីព្រះជាម្ចាស់ គឺកាន់តែមិនធម្មតា ចំពោះមនុស្សបែបនេះទៀតផង។ ពួកគេត្រូវទទួលការថ្កោលទោស ក៏មិនមែនដោយសារតែស្ថានភាពធម្មតានេះដែរ។ មនុស្សមិនធម្មតាទាំងនេះ គឺសុទ្ធតែជាសំរាម។ ពួកគេគឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះខ្លាំងជាងគេ និងជាអ្នកដែលទទួលបានព្រះគុណរបស់ព្រះទាំងមិនដឹងគុណ។ មនុស្សបែបនេះ នឹងត្រូវលុបបំបាត់ចោលនៅទីចុងបំផុត!

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៩៤

អ្នកណាដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ គឺជាអ្នកដែលប្រឆាំងទាស់នឹងទ្រង់ ហើយអ្នកដែលបានយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ ប៉ុន្តែ នៅតែមិនខំប្រឹងផ្គាប់ព្រះហឫទ័យព្រះ អ្នកនោះកាន់តែត្រូវបានចាត់ទុកថាជាអ្នកប្រឆាំងនឹងព្រះ។ មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃ កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់ អាចធ្វើតាមព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះ។ មនុស្សទាំងអស់នេះសុទ្ធតែជាបិសាចដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនា ដើរចូលក្នុងផ្លូវរបស់ អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែ ធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្ស ឲ្យទាស់ ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេ ដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិត ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស? អ្នកដែលលើកស្ទួយខ្លួនឯងឲ្យខ្ពង់ខ្ពស់ នៅចំពោះវត្តមានរបស់ព្រះជាម្ចាស់ គឺជាមនុស្សទាបថោកបំផុត ចំណែកអ្នកដែលបន្ទាបខ្លួន គឺជាមនុស្សមានកិត្តិយសបំផុត។ ហើយជាងនេះទៀត អ្នកដែលគិតថា ពួកគេស្គាល់កិច្ចការរបស់ព្រះ និងអ្នកដែលមានសមត្ថភាព ក្នុងការប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ដល់អ្នកដទៃ ដោយសំឡេងឮៗ ទាំងក្នុងខណៈដែលពួកគេសម្លឹងមើលទៅទ្រង់ដោយផ្ទាល់ - អ្នកទាំងនេះគឺជាមនុស្សល្ងង់ខ្លៅបំផុត។ មនុស្សបែបនេះ គេគ្មានទីបន្ទាល់ពីព្រះជាម្ចាស់ទេ តែក្រអឺតក្រទម និងពោរពេញដោយអំនួត។ អស់អ្នកណាដែលជឿថា ពួកគេមានចំណេះដឹងតិចតួចអំពីព្រះ ទោះបីជាគេមានបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងអំពីទ្រង់ច្រើនក្តី គឺជាមនុស្សដែលទ្រង់សព្វព្រះទ័យបំផុត។ មានតែមនុស្សបែបនេះទេ ទើបមានទីបន្ទាល់ដ៏ពិតប្រាកដ ហើយពិតជាអាចត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ពីសំណាក់ព្រះជាម្ចាស់។ អស់អ្នកណាដែលមិន យល់ពីព្រះហឫទ័យរបស់ព្រះ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលយល់ពីព្រះហឫទ័យរបស់ព្រះ តែពុំបានប្រព្រឹត្ដតាមសេចក្ដីពិត គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះ តែប្រឆាំងទាស់នឹងខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលមានសញ្ញាណអំពីព្រះដែលយកកំណើតជាសាច់ឈាម ហើយមានគំនិតចូលរួមក្នុងការបះបោរ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលតិទៀនព្រះ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ ហើយអស់អ្នកណាដែលមិនអាចស្គាល់ព្រះបាន ឬមិនអាចធ្វើជាទីបន្ទាល់សម្រាប់ទ្រង់បាន គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ ដូច្នេះ ខ្ញុំសុំលើកទឹកចិត្តអ្នករាល់គ្នា៖ ប្រសិនបើអ្នករាល់គ្នាពិតជាមានសេចក្តីជំនឿថា អ្នករាល់គ្នា អាចដើរតាមផ្លូវនេះបាន ចូរបន្តដើរតាមផ្លូវនេះចុះ។ ប៉ុន្តែ ប្រសិនបើ អ្នករាល់គ្នាមិនអាចហាមខ្លួនឯងមិនឲ្យប្រឆាំងនឹងព្រះជាម្ចាស់បានទេ នោះអ្នកត្រូវតែដើរចេញឲ្យឆ្ងាយ មុនហួសពេល។ បើមិនដូច្នោះទេ ឱកាសដែលរឿងអាក្រក់ធ្លាក់មកលើអ្នក គឺមានខ្ពស់ណាស់ ពីព្រោះចរិតពីកំណើតរបស់អ្នករាល់គ្នា ខូចអាក្រក់ខ្លាំងណាស់។ អ្នកគ្មានភាពស្មោះត្រង់ ឬការស្ដាប់បង្គាប់ ឬចិត្តដែលស្រេកឃ្លានសេចក្តីសុចរិត និងសេចក្តីពិត ឬសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ សូម្បីតែបន្តិចសោះ។ គេអាចនិយាយបានថា ស្ថានភាពរបស់អ្នករាល់គ្នានៅ ចំពោះព្រះជាម្ចាស់ គឺពិតជាច្របូកច្របល់ខ្លាំងណាស់។ អ្នកមិនអាចគោរពតាមអ្វីដែលអ្នកគួរគោរពតាម និងមិនអាចនិយាយអ្វីដែលអ្នកគួរនិយាយ។ អ្វីដែលអ្នកគួរយកទៅក្នុងការអនុវត្ត អ្នកបែរជាមិនអាចអនុវត្តបាន។ ហើយមុខងារដែលអ្នកគួរតែបំពេញ អ្នកបែរជាមិនអាចបំពេញបាន។ អ្នកគ្មានភាពស្មោះត្រង់ គ្មានមនសិការ គ្មានការស្ដាប់បង្គាប់ ឬការសម្រេចចិត្តដែលអ្នកគួរធ្វើនោះទេ។ អ្នកមិនបានស៊ូទ្រាំនឹងការរងទុក្ខដែលតម្រូវឲ្យឱ្យអ្នកស៊ូទ្រាំនោះឡើយ ហើយអ្នកគ្មានសេចក្តីជំនឿដែលអ្នកគួរតែមាន។ និយាយឲ្យចំទៅ អ្នករាល់គ្នាគ្មានគុណសម្បត្តិអ្វីទាំងអស់៖ តើអ្នករាល់គ្នាមិនខ្មាសអៀននឹងបន្តរស់នៅទេឬអី? ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថា យកល្អ អ្នកគួរបិទភ្នែករបស់អ្នកគេងឲ្យលក់ជារៀងរហូតទៅ ធ្វើដូច្នេះកុំឲ្យព្រះជាម្ចាស់ទ្រង់ព្រួយព្រះទ័យពីបញ្ហា និងទុក្ខវេទនារបស់អ្នករាល់គ្នា ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ តែមិនស្គាល់ពីព្រះហឬទ័យរបស់ព្រះ។ អ្នកទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះ តែមិនអាចគោរពតាមអ្វីដែលព្រះចង់បានពីមនុស្សឡើយ។ អ្នកជឿលើព្រះជាម្ចាស់ តែបែរជាមិនស្គាល់ទ្រង់ ហើយអ្នកបន្តរស់នៅដោយគ្មានគោលដៅ ដើម្បីតស៊ូសម្រេចឲ្យបាន គ្មានតម្លៃ និងគ្មានន័យអ្វីសោះឡើយ។ អ្នករស់នៅជាមនុស្ស តែបែរជាគ្មានសតិសម្បជញ្ញៈ គ្មានភាពស្មោះត្រង់ ឬគ្មានភាពជឿជាក់សូម្បីតែបន្តិច - តើអ្នករាល់គ្នានៅអាចហៅខ្លួនឯងថាជាមនុស្សបានទៀតឬអី? អ្នកជឿលើព្រះ តែបែរជាបោកបញ្ឆោតទ្រង់។ លើសពីនេះទៅទៀត អ្នកយកប្រាក់កាសរបស់ព្រះ និងបរិភោគតង្វាយដែលបានថ្វាយដល់ទ្រង់។ តែនៅទីបញ្ចប់ អ្នកនៅតែមិនបានបង្ហាញនូវការគិតពិចារណា អំពីទឹកព្រះទ័យរបស់ព្រះជាម្ចាស់ ឬមានមនសិការចំពោះទ្រង់ សូម្បីបន្តិច។ សូម្បីតែការចង់បានតិចតួចបំផុតរបស់ព្រះ ក៏អ្នកមិនអាចធ្វើបានផង។ តើអ្នករាល់គ្នានៅអាចហៅខ្លួនឯងថាជាមនុស្សទៀតឬអី? ការបរិភោគអាហារដែលព្រះប្រទានដល់អ្នក និងការស្រូបយកអុកស៊ីសែនដែលទ្រង់បានប្រទានដល់អ្នករាល់គ្នា ដោយក្តីអំណរ និងព្រះគុណរបស់ទ្រង់ តែចុងក្រោយ សូម្បីបន្តិចក៏អ្នកមិនស្គាល់ទ្រង់ផង។ ផ្ទុយទៅវិញ អ្នកបានក្លាយជាមនុស្សឥតបានការ ដែលប្រឆាំងទាស់នឹងព្រះ។ តើការនេះមិនធ្វើឱ្យអ្នកក្លាយជាសត្វ ដែលទាបថោកជាងសត្វឆ្កែទេឬអី? ក្នុងចំណោមសត្វនានា តើមានសត្វណាមួយដែលសាហាវជាងអ្នករាល់គ្នាទៀតនោះ?

គ្រូគង្វាល និងមនុស្សចាស់ទុំដែលឈរនៅលើទីអាសនាខ្ពស់ៗ ដើម្បីបង្រៀនទៅដល់អ្នកដទៃ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ និងជាសម្ព័ន្ធមិត្តរបស់សាតាំង។ តើអ្នករាល់គ្នាដែលមិនឈរនៅលើទីអាសនាខ្ពស់ៗ ដើម្បីបង្រៀនដល់អ្នកដទៃ មិនមែនជាអ្នកប្រឆាំងទាស់នឹងព្រះ ខ្លាំងជាងគេទេឬអី? តើអ្នករាល់គ្នាមិនរួមគំនិតជាមួយសាតាំង ច្រើនជាងពួកគេទេឬអី? អ្នកដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ មិនដឹងពីរបៀបប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះឡើយ។ ប្រាកដណាស់ អ្នកដែលយល់ច្បាស់ពីគោលបំណងនៃកិច្ចការរបស់ទ្រង់ មិនអាចមិនដឹងពីរបៀបប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះនោះទេ។ កិច្ចការរបស់ព្រះ មិនដែលមានកំហុសទេ មានតែសកម្មភាពរបស់មនុស្សប៉ុណ្ណោះ ដែលមានកំហុស។ តើមនុស្សអគុណធម៌ដែលប្រឆាំងទាស់នឹងព្រះដោយចេតនា ពួកគេមិនអាក្រក់ ហើយសាហាវជាងពួកគ្រូគង្វាល និងពួកចាស់ទុំទាំងនោះទេឬអី? មានមនុស្សជាច្រើនដែលប្រឆាំងទាស់នឹងព្រះ ប៉ុន្តែក្នុងចំណោមពួកគេ ក៏មានវិធីខុសគ្នាជាច្រើន ដែលពួកគេប្រឆាំងទាស់នឹងព្រះផងដែរ។ ដោយសារតែអ្នកជឿព្រះមានគ្រប់សណ្ឋាន ហេតុដូច្នេះ អ្នកប្រឆាំងទាស់នឹងព្រះ ក៏មានគ្រប់សណ្ឋានដែរ មនុស្សម្នាក់ខុសពីមនុស្សម្នាក់ទៀត។ មនុស្សដែលមិនស្គាល់ច្បាស់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបានសង្គ្រោះឡើយ។ កាលពីមុន មិនថាមនុស្សធ្លាប់បានប្រឆាំងទាស់នឹងព្រះបែបណានោះទេ នៅពេលដែលមនុស្សចាប់ផ្ដើមយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះ ហើយលះបង់ការខិតខំរបស់ខ្លួនដើម្បីផ្គាប់ព្រះហឫទ័យព្រះ ពេលនោះព្រះជាម្ចាស់នឹងលោះអំពើបាបរបស់ពួកគេពីមុនមកទាំងអស់។ ដរាបណាមនុស្សស្វែងរកសេចក្តីពិត និងអនុវត្តតាមសេចក្តីពិត ពេលនោះ ព្រះនឹងមិនចងចាំអ្វីដែលពួកគេបានប្រព្រឹត្តឡើយ។ លើសពីនេះទៅទៀត ព្រះរាប់មនុស្សជាសុចរិត ដោយឈរលើមូលដ្ឋាននៃការអនុវត្តតាមសេចក្តីពិតរបស់ពួកគេ។ នេះហើយគឺជាសេចក្តីសុចរិតរបស់ព្រះ។ មុនពេលដែលមនុស្សបានឃើញព្រះ ឬឆ្លងកាត់កិច្ចការរបស់ទ្រង់ មិនថា មនុស្សធ្វើបែបណាចំពោះព្រះទេ ទ្រង់មិនទុកវានៅក្នុងព្រះទ័យទ្រង់ឡើយ។ ទោះយ៉ាងណាក៏ដោយ នៅពេលមនុស្សបានឃើញព្រះ និងឆ្លងកាត់កិច្ចការរបស់ទ្រង់ ពេលនោះរាល់ទង្វើ និងសកម្មភាពរបស់មនុស្ស នឹងត្រូវបានព្រះកត់ត្រាបញ្ចូលទៅក្នុង «ក្រាំង» ត្បិតមនុស្សបានឃើញព្រះ និងបានរស់នៅក្នុងកិច្ចការរបស់ទ្រង់។

នៅពេលដែលមនុស្សបានឃើញច្បាស់ថា ព្រះជានរណា និងមាន អ្វីខ្លះ នៅពេលដែលពួកគេបានឃើញភាពឧត្តុង្គឧត្ដមរបស់ទ្រង់ ហើយនៅពេលដែលពួកគេបានដឹងច្បាស់ពីកិច្ចការរបស់ព្រះ ហើយលើសពីនេះទៀត នៅពេលដែលនិស្ស័យចាស់របស់មនុស្ស ត្រូវ បានបំផ្លាស់បំប្រែ នោះមនុស្សនឹងបោះបង់ចោលទាំងស្រុងនូវនិស្ស័យបះបោររបស់គេដែលប្រឆាំងទាស់នឹងព្រះ។ អាចនិយាយបានថា មនុស្សគ្រប់រូប មានពេលខ្លះប្រឆាំងទាស់នឹងព្រះ ហើយនៅពេលខ្លះ មនុស្សគ្រប់រូប បានបះបោរប្រឆាំងនឹងព្រះ។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកមានចេតនាស្ដាប់បង្គាប់ព្រះដែលយកកំណើតជាសាច់ឈាម ហើយផ្គាប់ព្រះទ័យរបស់ព្រះចាប់ពីពេលនេះទៅ ដោយភាពស្មោះត្រង់របស់អ្នក ចូរអនុវត្តតាមសេចក្តីពិតដែលអ្នកគួរអនុវត្ត បំពេញភារកិច្ចដែលអ្នករាល់គ្នាគួរបំពេញ និង ប្រព្រឹត្តតាមបទបញ្ជាដែលអ្នកគួរប្រព្រឹត្តតាម ពេលនោះអ្នកគឺជាមនុស្សម្នាក់ដែលសុខចិត្តលះបង់ចោលការបះបោររបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យព្រះ និងជាមនុស្សម្នាក់ ដែលព្រះធ្វើឲ្យគ្រប់លក្ខណ៍បាន។ ប្រសិនបើអ្នករាល់គ្នាចចេសរឹងរូស មិនព្រមមើលឃើញកំហុសរបស់ខ្លួន និងគ្មានបំណងកែប្រែខ្លួន ប្រសិនបើអ្នកនៅតែជម្នះ ចង់បន្តការបះបោររបស់អ្នក ដោយគ្មានបំណងចង់ប្រកបជាមួយព្រះ និងផ្គាប់ព្រះហឬទ័យរបស់ទ្រង់ ដូច្នេះមនុស្សដែលមានចិត្តរឹងត្បឹង និងមិនចេះប្រែចិត្តដូចជាអ្នក ពិតជានឹងត្រូវទទួលទណ្ឌកម្មជាក់ជាមិនខាន ហើយក៏នឹងមិនដែលក្លាយជាមនុស្សដែលព្រះប្រោសឲ្យបានគ្រប់លក្ខណ៍ឡើយ។ ដូច្នេះ អ្នកគឺជាសត្រូវរបស់ព្រះនៅថ្ងៃនេះ ហើយថ្ងៃស្អែក អ្នកនឹងក្លាយជាសត្រូវរបស់ព្រះដែរ ហើយអ្នកនឹងនៅតែបន្តក្លាយជាសត្រូវរបស់ព្រះនៅថ្ងៃក្រោយទៀតដែរ។ អ្នករាល់គ្នានឹងក្លាយជាអ្នកប្រឆាំងទាស់ និងជាសត្រូវរបស់ព្រះជារៀងរហូត។ ក្នុងករណីនេះ តើព្រះអាចលើកលែងទោសដល់អ្នករាល់គ្នាដូចម្តេចបាន? ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ វាជាចរិតរបស់មនុស្ស តាំងពីកំណើត ប៉ុន្ដែ មនុស្សមិនបាច់មានចេតនាស្វែងយល់ពី «អាថ៌កំបាំង» នៃការប្រឆាំងទាស់នឹងព្រះនោះទេ ដ្បិតការផ្លាស់ប្តូរចរិតលក្ខណៈរបស់មនុស្ស គឺជាកិច្ចការដែលពិបាកបំផុត។ ប្រសិនបើដូច្នោះមែន នោះអ្នកគួរតែដើរចេញឱ្យឆ្ងាយ មុនហួសពេល ក្រែងលោទណ្ឌកម្មរបស់អ្នកនាពេលអនាគត កាន់តែធ្ងន់ធ្ងរ ហើយក្រែងលោចរិតធម្មជាតិដ៏កាចសាហាវរបស់អ្នករាល់គ្នាផ្ទុះឡើង និងមិនអាចគ្រប់គ្រងបាន រហូតរាងកាយខាងសាច់ឈាមរបស់អ្នក ត្រូវព្រះជាម្ចាស់កម្ចាត់ចោលនៅទីចុងបំផុតទៅ។ អ្នករាល់គ្នាជឿលើព្រះ ដើម្បីទទួលបានព្រះពរ។ ប៉ុន្តែ ប្រសិនបើនៅទីបំផុត មានតែសំណាងអាក្រក់ដែលកើតឡើងចំពោះអ្នក តើនោះមិនមែនជាការអាម៉ាស់ទេឬអី? ខ្ញុំសុំលើកទឹកចិត្តអ្នកចុះ យកល្អ អ្នកត្រូវរៀបចំផែនការមួយទៀត។ អ្វីក៏ដោយដែលអ្នកអាចធ្វើបាន មុខជាល្អប្រសើរជាងការជឿលើព្រះ៖ ប្រាកដណាស់ ផ្លូវមិនមែនមានតែមួយនេះទេ។ ប្រសិនបើអ្នកមិនបានស្វែងរកសេចក្តីពិត តើអ្នកអាចបន្តរួចជីវិតបានទេ? ហេតុអ្វីបានជាអ្នកត្រូវតែប្រឆាំងនឹងព្រះ យ៉ាងដូច្នេះ?

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៩៥

ខ្ញុំបានធ្វើកិច្ចការជាច្រើនក្នុងចំណោមមនុស្សលោក ក្នុងពេលដែល ខ្ញុំបានបញ្ចេញនូវព្រះបន្ទូលជាច្រើនដែរ។ បន្ទូលទាំងនោះ សុទ្ធតែដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្សលោក ហើយត្រូវបានថ្លែង ដើម្បីឱ្យមនុស្សបានចុះសម្រុងជាមួយខ្ញុំ។ ប៉ុន្តែ ខ្ញុំបានទទួលមនុស្សលើផែនដីតិចតួចណាស់ ដែលចុះសម្រុងជាមួយនឹងខ្ញុំ ដូច្នេះបានជាខ្ញុំនិយាយថា មនុស្សមិនឱ្យតម្លៃបន្ទូលរបស់ខ្ញុំទេ ដ្បិតមនុស្សមិនចុះសម្រុងជាមួយខ្ញុំ។ តាមរបៀបនេះ កិច្ចការដែលខ្ញុំធ្វើ មិនគ្រាន់តែដើម្បីឱ្យមនុស្សអាចថ្វាយបង្គំខ្ញុំទេ អ្វីដែលសំខាន់ជាងនេះគឺថា មនុស្សអាចចុះសម្រុងនឹងខ្ញុំ។ មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។ មនុស្សទាំងអស់រស់នៅតាមសាច់ឈាម រស់នៅតាមចំណង់ចិត្តអាត្មានិយម ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ចុះសម្រុងនឹងខ្ញុំឡើយ។ មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងខ្ញុំ តែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមខ្ញុំថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីខ្ញុំ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងខ្ញុំ ហើយនៅមិនចុះសម្រុងនឹងខ្ញុំ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ «ស័ក្តិសម» ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយ និងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងខ្ញុំទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងខ្ញុំ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងុល។ នៅក្នុងព្រះគម្ពីរ ពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាពអាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានខ្ញុំមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកខ្ញុំស្មើនឹងព្រះគម្ពីរ ពោលគឺ គ្មានព្រះគម្ពីរគឺគ្មានខ្ញុំ ហើយគ្មានខ្ញុំគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពខ្ញុំ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថា ខ្ញុំមិនគួរធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលខ្ញុំថ្លែង រួចថ្កោលទោសខ្ញុំ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីចុះសម្រុងនឹងខ្ញុំ ឬវីធីចុះសម្រុងនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ខ្ញុំទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី? ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យម៉ូសេ មកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែបានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ តើអ្វីទៅជាចេតនាពិតរបស់គេ? តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរ តែមិនធ្វើព្រងើយនឹងព្រះហឫទ័យរបស់ខ្ញុំ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់ខ្ញុំឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះ បានជាពួកគេស៊ូបោះបង់អនាគតរបស់ខ្លូន និងតង្វាយធួនបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ ក្នុងបទគម្ពីរទេឬអី?

ចុះមនុស្សសព្វថ្ងៃ យ៉ាងដូចម្តេចដែរ? ព្រះគ្រីស្ទបានយាងមក ដើម្បីបង្ហាញសេចក្តីពិត តែពួកគេបែរជាកម្ចាត់ទ្រង់ចេញពីពិភពលោកនេះ ដើម្បីឱ្យពួកគេអាចទទួលបានសិទ្ធចូលទៅកាន់ស្ថានសួគ៌ និងទទួលព្រះគុណទៅវិញ។ ពួកគេចង់បដិសេធការមកដល់នៃសេចក្តីពិតទាំងស្រុង ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ហើយពួកគេមុខជាចង់ដំដែកគោលឆ្កាងព្រះគ្រីស្ទ ដែលយាងមកជាសាច់ឈាមទៅនឹងឈើឆ្កាងម្តងទៀត ដើម្បីធានាវត្តមានដ៏គង់វង្សរបស់ព្រះគម្ពីរ។ តើមនុស្សអាចទទួលសេចក្តីសង្គ្រោះរបស់ខ្ញុំម្តេចបាន បើដួងចិត្តពួកគេព្រៃផ្សៃ ហើយសន្តានពួកគេប្រឆាំងទាស់នឹង ខ្ញុំដល់ម្ល៉ឹង? ខ្ញុំរស់នៅក្នុងចំណោមមនុស្ស តែមនុស្សមិនដឹងពីវត្តមានខ្ញុំសោះ។ នៅពេលខ្ញុំជះពន្លឺរបស់ខ្ញុំទៅលើមនុស្ស ក៏គេនៅតែមិនអើពើពីវត្តមានខ្ញុំដែរ។ នៅពេលខ្ញុំបញ្ចេញសេចក្តីក្រោធលើគេ គេកាន់តែបដិសេធវត្តមានខ្ញុំខ្លាំងឡើង។ មនុស្សស្វែងរកការចុះសម្រុងនឹងពាក្យពេចន៍ និងចុះសម្រុងនឹងព្រះគម្ពីរ ប៉ុន្តែមិនមាននរណាម្នាក់មកចំពោះមុខខ្ញុំ ដើម្បីស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតឡើយ។ មនុស្សសម្លឹងមើលមកខ្ញុំនៅស្ថានសួគ៌ ហើយបានថ្វាយក្តីបារម្ភជាពិសេសចំពោះវត្តមានខ្ញុំនៅស្ថានសួគ៌ ប៉ុន្តែ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំ ជាសាច់ឈាមឡើយ ដ្បិតខ្ញុំដែលរស់នៅក្នុងចំណោមមនុស្ស គ្មានសារៈសំខាន់ឡើយ។ អស់អ្នកណាដែលគ្រាន់តែស្វែងរកការចុះសម្រុងនឹងបន្ទូលក្នុងព្រះគម្ពីរ និងអ្នកដែលស្វែងរកការចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល គឺជាទិដ្ឋភាពដ៏អាក្រក់ដល់ខ្ញុំ។ នោះគឺដោយសារអ្វីដែលពួកគេថ្វាយបង្គំ គឺជាពាក្យពេចន៍សោះកក្រោះ និងព្រះដែលមានសមត្ថភាពប្រទានឱ្យពួកគេនូវទ្រព្យសម្បត្តិដែលមិនអាចបរិយាយបាន អ្វីដែលពួកគេថ្វាយបង្គំ គឺជាព្រះដែលដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រងរបស់មនុស្សទាំងស្រុង ពោលគឺជាព្រះដែលមិនមានលើលោក។ ដូច្នេះ តើមនុស្សទាំងនោះអាចទទួលបានអ្វីខ្លះពីខ្ញុំ? មនុស្សថោកទាបដល់ថ្នាក់គ្មានពាក្យបរិយាយទេ។ អស់អ្នកណាដែលប្រឆាំងទាស់នឹងខ្ញុំ អស់អ្នកណាដែលទាមទារពីខ្ញុំមិនចេះអស់មិនចេះហើយ អស់អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិត អស់អ្នកណាដែលបះបោរប្រឆាំងនឹងខ្ញុំ តើពួកគេអាចចុះសម្រុងនឹងខ្ញុំយ៉ាងដូចម្តេច?

អស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ អ្នកនោះហើយដែលមិនចុះសម្រុងនឹងខ្ញុំ។ អស់អ្នកណាដែលមិនស្រឡាញ់សេចក្ដីពិត ក៏ដូចគ្នាដែរ។ អស់អ្នកណាដែលបះបោរនឹងខ្ញុំ រឹតតែប្រឆាំងនឹងខ្ញុំ ហើយមិនចុះសម្រុងនឹងខ្ញុំទៀតផង។ អស់អ្នកណាដែលមិនចុះសម្រុងនឹងខ្ញុំ ខ្ញុំប្រគល់អ្នកនោះទៅក្នុងដៃអាកំណាច ហើយខ្ញុំបោះបង់ពួកគេទៅក្នុងសេចក្ដីខូចអាក្រក់របស់អាកំណាច ទុកឲ្យពួកគេបានបង្ហាញសេចក្ដីអាក្រក់របស់ខ្លួនដោយសេរី ហើយចុងបញ្ចប់ ក៏ប្រគល់ពួកគេទៅឲ្យអាកំណាចបំផ្លាញចោល។ ខ្ញុំមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ថ្វាយបង្គំខ្ញុំទេ ដែលអាចនិយាយបានថា ខ្ញុំមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ជឿខ្ញុំទេ។ អ្វីដែលខ្ញុំខ្វល់ខ្វាយនោះគឺ តើមានមនុស្សប៉ុន្មាននាក់ចុះសម្រុងនឹងខ្ញុំ។ នោះគឺដោយសារតែអស់អ្នកដែលមិនចុះសម្រុងនឹងខ្ញុំ គឺជាមនុស្សអាក្រក់ដែលក្បត់នឹងខ្ញុំ ពួកគេជាសត្រូវរបស់ខ្ញុំ ហើយខ្ញុំនឹងមិន «រក្សាទុក» ពួកសត្រូវរបស់ខ្ញុំ នៅក្នុងដំណាក់ខ្ញុំឡើយ។ អស់អ្នកណាដែលចុះសម្រុងនឹងខ្ញុំ គេនឹងបម្រើខ្ញុំ នៅក្នុងដំណាក់របស់ខ្ញុំជារៀងដរាបតទៅ ហើយអស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ គេនឹងរងនូវការដាក់ទោសរបស់ខ្ញុំជារៀងរហូត។ អស់អ្នកណាដែលខ្វល់តែពីពាក្យនៅក្នុងគម្ពីរ ហើយមិនរវល់នឹងសេចក្ដីពិត ក៏មិនរវល់នឹងការស្វែងរកដានជើងរបស់ខ្ញុំ នោះគឺពួកគេប្រឆាំងនឹងខ្ញុំហើយ ព្រោះពួកគេកំណត់ខ្ញុំតាមព្រះគម្ពីរ កំហិតខ្ញុំត្រឹមក្នុងគម្ពីរ ហើយថែមទាំងប្រមាថខ្ញុំយ៉ាងក្រៃលែងផង។ តើមនុស្សបែបនោះ អាចមកនៅចំពោះព្រះភ័ក្ត្រខ្ញុំយ៉ាងដូចម្ដេច? ពួកគេមិនយកចិត្តទុកដាក់ចំពោះទង្វើល្អរបស់ខ្ញុំ ក៏មិនយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ខ្ញុំ ឬសេចក្ដីពិតទេ តែផ្ទុយទៅវិញ គេបែរជាឈ្លក់វង្វេងនឹងន័យពាក្យ គឺន័យពាក្យដែលធ្វើឲ្យស្លាប់។ តើមនុស្សបែបនេះអាចចុះសម្រុងនឹងខ្ញុំដោយរបៀបណា?

ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៩៦

បន្ទាប់ពីសេចក្ដីពិតអំពីព្រះយេស៊ូវត្រឡប់មកជាសាច់ឈាមបានលេចចេញមក មនុស្សក៏ជឿលើរឿងនេះថា៖ មិនមែនមានតែព្រះវរបិតាទេ ដែលគង់នៅស្ថានសួគ៌ សូម្បីតែព្រះរាជបុត្រា ហើយនិងព្រះវិញ្ញាណបរិសុទ្ធក៏គង់ទីនោះដែរ។ នេះជាសញ្ញាណទូទៅមួយ ដែលមនុស្សប្រកាន់ខ្ជាប់ថា មានព្រះមួយអង្គបែបនេះគង់នៅស្ថានសួគ៌៖ ជាព្រះត្រៃឯកអង្គ ដែលមាន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងអស់សុទ្ធតែមានសញ្ញាណទាំងនេះថា៖ ព្រះជាម្ចាស់គឺជាព្រះតែមួយ ប៉ុន្តែមានបីអង្គ ជាជំនឿដែលអ្នកទាំងអស់នោះជឿស៊ប់ ក្នុងសញ្ញាណទូទៅរបស់គេ មានដូចជា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ មានតែបីអង្គនេះទេ ទើបរួបរួមគ្នាមកជាព្រះតែមួយបាន។ ប្រសិនបើគ្មានព្រះវរបិតាដ៏បរិសុទ្ធ ព្រះជាម្ចាស់មិនអាចពេញជាព្រះដែរ។ ដូចគ្នាដែរ ព្រះជាម្ចាស់មុខជាមិនអាចពេញជាព្រះទេ ប្រសិនបើគ្មានព្រះរាជបុត្រា ឬព្រះវិញ្ញាណដ៏បរិសុទ្ធ។ នៅក្នុងសញ្ញាណរបស់គេ ពួកគេជឿថា ព្រះវរបិតាបិតាតែអង្គឯង ឬព្រះរាជបុត្រាតែអង្គឯង មិនអាចរាប់ជាព្រះបានឡើយ។ ទាល់តែព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធរួមគ្នា ទើបរាប់ជាព្រះជាម្ចាស់បាន។ ពេលនេះ អ្នកជឿលើសាសនាទាំងអស់ ហើយសូម្បីតែពួកបរិស័ទ នៅក្នុងចំណោមអ្នករាល់គ្នា សុទ្ធតែប្រកាន់ខ្ជាប់ជំនឿនេះ។ ប៉ុន្តែត្រង់ថា ជំនឿនេះ ត្រូវ ឬមិនត្រូវ គ្មាននរណាអាចពន្យល់បានឡើយ ដ្បិតអ្នករាល់គ្នាតែងតែមានភាពស្រពេចស្រពិលយល់ច្រឡំ ចំពោះរឿងដែលទាក់ទងនឹងព្រះជាម្ចាស់ផ្ទាល់។ ទោះបីជាសេចក្ដីទាំងនេះ គ្រាន់តែជាសញ្ញាណ ក៏អ្នករាល់គ្នាមិនដឹងដែរថា សេចក្ដីនេះត្រូវ ឬខុសឡើយ ដ្បិតអ្នករាល់គ្នារងនូវឥទ្ធិពលពីសញ្ញាណសាសនាខ្លាំងពេក។ អ្នករាល់គ្នាបានទទួលសញ្ញាណសាសនាទូទៅនេះ ជ្រាលជ្រៅពេក ហើយជាតិពុលនេះបានជ្រាបចូលក្នុងខ្លួនឯងជ្រៅពេក។ ហេតុនេះ អ្នករាល់គ្នាក៏បានចុះចូលចំពោះឥទ្ធិពលដ៏សាហាវ នៅក្នុងបញ្ហានេះដែរ ដ្បិតព្រះត្រៃឯកអង្គ គ្មានវត្តមានគង់នៅតែម្ដង។ ពោលគឺ ត្រៃឯកភាព នៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏បរិសុទ្ធ គ្មានវត្តមាន គង់នៅតែម្ដង។ ទាំងអស់នេះ គឺជាសញ្ញាណទូទៅទាំងអស់របស់មនុស្ស និងជាជំនឿក្លែងក្លាយរបស់មនុស្សផង។ ជាច្រើនសតវត្សកន្លងមកនេះ មនុស្សបានជឿលើព្រះត្រៃឯក ជំនឿនេះបានរងនូវឥទ្ធិពលពីសញ្ញាណនៅក្នុងគំនិតរបស់មនុស្ស ប្រឌិតឡើងដោយមនុស្ស ហើយក៏មិនធ្លាប់មានមនុស្សណាម្នាក់ធ្លាប់បានឃើញពីមុនមកដែរ។ ជាច្រើនឆ្នាំកន្លងមកនេះ មានអ្នកបកស្រាយព្រះគម្ពីរជាច្រើន ធ្លាប់បានពន្យល់អំពី «អត្ថន័យពិត» នៃព្រះត្រៃឯក ប៉ុន្តែការពន្យល់អំពី ព្រះត្រៃឯកអង្គថាជាព្រះបីអង្គខុសគ្នា ដែលមានលក្ខណៈដូចៗគ្នា មានសភាពស្រពិចស្រពិល និងមិនច្បាស់លាស់ មនុស្សទាំងអស់ក៏វង្វេងដោយសារ «ការកាត់ស្រាយ» អំពីព្រះជាម្ចាស់។ គ្មានមនុស្សអស្ចារ្យណាម្នាក់អាចផ្ដល់ការពន្យល់ក្បោះក្បាយមួយបានឡើយ។ ការពន្យល់ភាគច្រើនទទួលយកបាន ដោយព្រោះការលើកហេតុផល និងជាសំណេរ ប៉ុន្តែគ្មានមនុស្សណាម្នាក់មានការយល់ដឹងពេញលេញ ច្បាស់លាស់ពីអត្ថន័យនៃសេចក្ដីពន្យល់នោះឡើយ។ មូលហេតុគឺមកពីត្រៃឯកភាពដ៏អស្ចារ្យដែលមនុស្សជឿក្នុងចិត្តនេះ គឺគ្មានវត្តមានតែម្ដង។ ដ្បិតពុំមាននរណាម្នាក់ធ្លាប់បានឃើញព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ ក៏ពុំមាននរណាមានភ័ព្វសំណាង បានឡើងទៅលេងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីពិនិត្យថា មានវត្ថុអ្វីខ្លះមានវត្តមាន នៅកន្លែងដែលព្រះជាម្ចាស់គង់នៅ ដើម្បីពិនិត្យឲ្យច្បាស់ថា មានមនុស្សប៉ុន្មានម៉ឺន ឬប៉ុន្មានរយលានជំនាន់ នៅក្នុង «ដំណាក់របស់ព្រះជាម្ចាស់» ឬដើម្បីសង្កេតមើលថា ទ្រង់ទ្រាយដែលព្រះជាម្ចាស់មានជាយូរមកហើយនោះ ផ្គុំឡើងប៉ុន្មានផ្នែកនោះឡើយ។ អ្វីដែលត្រូវយកមកពិនិត្យ គឺដូច្នេះ៖ យុគសម័យរបស់ព្រះវរបិតា និងព្រះរាជបុត្រា ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ការលេចមករៀងខ្លួនរបស់អង្គព្រះនីមួយៗ វិធីជាក់ស្ដែងដែលទ្រង់ទាំងបីនៅទីទៃពីគ្នា និងវិធីដែលទ្រង់ទាំងបី រួមគ្នាមកតែមួយ។ គួរឲ្យស្ដាយ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពុំមាននរណាម្នាក់អាចកំណត់នូវសេចក្ដីពិត ទាក់ទងនឹងបញ្ហាទាំងនេះទេ។ ពួកគេបានត្រឹមតែស្មានប៉ុណ្ណោះ ដ្បិតពុំមាននរណាម្នាក់ធ្លាប់ឡើងទៅលេងស្ថានសួគ៌ រួចត្រឡប់មកវិញ ទាំងយក «របាយការណ៍ស៊ើបអង្កេត» មកឲ្យមនុស្សជាតិគ្រប់ៗគ្នា ដើម្បីរាយការណ៍ពីសេចក្ដីពិតទាក់ទងនឹងបញ្ហានេះ ប្រាប់ដល់ពួកបរិស័ទដែលឆេះឆួល និងជឿស៊ប់លើជំនឿព្រះត្រៃឯកនេះ។ ពិតណាស់ ការបង្កើតឲ្យមាននូវសញ្ញាណបែបនេះ បើដាក់ការបន្ទោសមកលើមនុស្សក៏មិនកើតដែរ ដ្បិតហេតុអ្វីក៏ព្រះយេហូវ៉ាដ៏ជាព្រះវរបិតា ពុំមានព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៅជាមួយទ្រង់ ពេលទ្រង់បង្កើតមនុស្សលោក? កាលដើមដំបូង ប្រសិនបើគ្រប់យ៉ាងប្រើតែព្រះនាមព្រះយេហូវ៉ា នោះគឺមុខជាល្អជាងនេះមិនខាន។ ប្រសិនបើត្រូវបន្ទោសលើពេលវេលាដ៏ខ្លីដែលកន្លងផុតរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់មិនបានហៅព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ មកចំពោះទ្រង់ក្នុងគ្រាបង្កើតសត្តនិករទាំងអស់ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់អនុវត្ត កិច្ចការនេះតែមួយអង្គឯង។ ប្រសិនបើទ្រង់ទាំងបីអង្គ ធ្វើកិច្ចការ ទាំងអស់នេះព្រមគ្នាតើទ្រង់ទាំងបីព្រះអង្គមិនក្លាយជាព្រះតែមួយទេឬអី? តាំងពីដើមដំបូងរហូតមកដល់ទីបញ្ចប់ ប្រសិនបើមានតែព្រះនាមព្រះយេហូវ៉ា ហើយគ្មានព្រះនាមព្រះយេស៊ូវពីយុគសម័យនៃព្រះគុណ ឬប្រសិនបើទ្រង់នៅតែប្រើព្រះនាមថា ព្រះយេហូវ៉ា តើព្រះជាម្ចាស់មិនត្រូវមនុស្សទុកជីវិត មិនឲ្យរងទុក្ខលំបាកពីការបែងចែកនេះទេឬអី? និយាយឲ្យចំទៅ រឿងទាំងអស់មិនអាចបន្ទោស ព្រះយេហូវ៉ាបានទេ ប្រសិនបើត្រូវបន្ទោស គឺបន្ទោសព្រះវិញ្ញាណបរិសុទ្ធ ដ្បិតរយៈពេលរាប់ពាន់ឆ្នាំមកនេះ ព្រះអង្គបានបន្តកិច្ចការរបស់ទ្រង់ដោយប្រើព្រះនាមព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងព្រះនាមព្រះវិញ្ញាណបរិសុទ្ធផងធ្វើឲ្យមនុស្សវង្វេង ហើយភ័ន្តច្រឡំ ដល់ថ្នាក់មិនអាចដឹងច្បាស់ថា ព្រះអង្គណាមួយជាព្រះជាម្ចាស់។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធផ្ទាល់ បានធ្វើកិច្ចការដោយគ្មានទ្រង់ទ្រាយ ឬរូបអង្គ ហើយជាងនេះទៅទៀត គឺដោយមិនប្រើព្រះនាមព្រះយេស៊ូវ ហើយមនុស្សក៏មិនអាចពាល់ទ្រង់ ឬមើលឃើញទ្រង់ បានត្រឹមតែស្ដាប់ឮតែសំឡេងផ្គរលាន់ តើកិច្ចការបែបនេះមិនមានប្រយោជន៍ដល់មនុស្សច្រើនជាងទេឬអី? ដូច្នេះ តើពេលនេះគួរធ្វើអ្វីវិញ? សញ្ញាណរបស់មនុស្សបង្គរឡើងខ្ពស់ដូចភ្នំ ហើយល្ហល្ហាចដូចផ្ទៃសមុទ្រ ដល់ថ្នាក់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នលែងអាចទ្រាំនឹងសញ្ញាណទាំងនេះបាន ហើយមិនដឹងជាត្រូវធ្វើយ៉ាងណាឡើយ។ កាលពីមុន ពេលដែលមានតែព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធ មនុស្សមិនដឹងជាត្រូវប្រឈមយ៉ាងណាទៅហើយ ពេលនេះមានព្រះដ៏មានគ្រប់ព្រះចេស្ដា ថែមមួយទៀត ដែលមានបន្ទូលថាជាអង្គមួយរបស់ព្រះជាម្ចាស់ដែរ។ តើនរណាដឹងថា ទ្រង់ជានរណា ហើយតើទ្រង់ជាអង្គណាមួយក្នុងព្រះត្រៃឯក ដែលទ្រង់គង់បង្កប់ជាមួយ ឬលាក់ព្រះកាយក្នុងអង្គណាមួយ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ? តើមនុស្សអាចទ្រាំនឹងសេចក្ដីនេះបានយ៉ាងដូចម្ដេច? ត្រឹមព្រះត្រៃឯកអង្គប៉ុណ្ណឹង ល្មមឲ្យមនុស្សចំណាយពេលមួយជីវិតមកពន្យល់ទៅហើយ តែពេលនេះមាន «ព្រះតែមួយមាន បួនអង្គ» ទៀត។ តើគួរពន្យល់រឿងនេះដោយរបៀបណា? តើអ្នកអាចពន្យល់បានទេ? បងប្អូនប្រុសស្រីអើយ! តើអ្នករាល់គ្នាបានជឿដល់ ព្រះបែបនេះ មកទល់សព្វថ្ងៃនេះដែរឬទេ? ខ្ញុំសូមសរសើរអ្នករាល់គ្នាទៅចុះ។ ព្រះត្រៃឯកអង្គ គឺល្មមនឹងទ្រាំទ្រស្រេចទៅហើយ ចុះម្ដេចក៏អ្នករាល់គ្នាបន្តមានជំនឿឥតរង្គើ លើព្រះមួយដែលមានដល់ទៅបួនអង្គទៀតនោះ? អ្នករាល់គ្នាត្រូវបានជំរុញឲ្យចេញទៅ តែអ្នករាល់គ្នាបដិសេធ។ ពិតជាស្មានមិនដល់មែន! អ្នករាល់គ្នា ពិតជាហ៊ានមែន! មនុស្សម្នាក់ពិតជាអាចដល់ថ្នាក់ជឿលើព្រះដល់ទៅបួនអង្គ ហើយមិនរាប់ជំនឿនោះគឺជាជំនឿសំខាន់ទៀត តើអ្នករាល់គ្នាមិនគិតថា វាជារឿងអស្ចារ្យទេឬអី? ខ្ញុំមិនដឹងថាប្រាប់អ្នកយ៉ាងណាទេថា អ្នករាល់គ្នាអាចធ្វើការអស្ចារ្យបាន! ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះ តាមពិត ព្រះត្រៃឯកអង្គ គ្មានវត្តមាននៅទីកន្លែងណាមួយនៅក្នុង សកលលោកនេះទេ។ ព្រះពុំមានព្រះវរបិតា ក៏ពុំមានព្រះរាជបុត្រា ហើយរឹតតែគ្មានគំនិតគិតថា ព្រះវរបិតា និងព្រះរាជបុត្រាសហការគ្នាប្រើព្រះវិញ្ញាណបរិសុទ្ធជាឧបករណ៍ដែរ។ ទាំងអស់នេះសុទ្ធតែជាជំនឿខុសឆ្គងដ៏ធំបំផុត ហើយគ្មាននៅក្នុងពិភពលោកនេះតែម្ដង! ប៉ុន្តែ បើទោះបីជាជំនឿខុសឆ្គងនេះមានប្រភពដើម ហើយប្រភពដើមនោះមិនមែនគ្មានមូលដ្ឋានទាំងស្រុងដែរ ដ្បិតគំនិតរបស់អ្នករាល់គ្នាមិនមែនសាមញ្ញ ហើយតម្រិះរបស់អ្នករាល់គ្នាក៏ពុំមែនឥតហេតុផលដែរ។ ផ្ទុយទៅវិញ គំនិត និងតម្រិះទាំងអស់នោះ គឺសុទ្ធតែត្រឹមត្រូវ និងប៉ិនប្រសប់ រហូតដល់ថ្នាក់សូម្បីសាតាំងក៏មិនអាចដណ្ដើមបានផង។ រឿងគួរឲ្យអាណិតគឺ គំនិតទាំងនេះ សុទ្ធតែជាគំនិតខុសឆ្គង ហើយគ្មានវត្តមានតែម្ដង! អ្នករាល់គ្នាពុំបានឃើញ សេចក្ដីពិតដ៏ពិតប្រាកដទាល់តែសោះ។ អ្នករាល់គ្នាគ្រាន់តែធ្វើការស្មាន និងស្រមើស្រមៃ បន្ទាប់មកបញ្ចូលគ្រប់យ៉ាងដោយប្រឌិតចេញជារឿងមួយ ដើម្បីទទួលបានការទុកចិត្តរបស់អ្នកដទៃដោយការបោកបញ្ឆោត និងដើម្បីទទួលបាននូវអំណាចគ្រប់គ្រងលើមនុស្សដែលល្ងីល្ងើបំផុត ក្នុងចំណោមមនុស្សឥតគំនិត ឬហេតុផល ដើម្បីឲ្យពួកគេជឿលើ «សេចក្ដីបង្រៀនដ៏ជំនាញ» ដែលអស្ចារ្យ និងល្បីល្បាញរបស់អ្នករាល់គ្នាវិញ។ តើនេះជាការពិតទេ? តើនេះជាផ្លូវជីវិតដែលមនុស្សគួរ តែទទួលមែនទេ? សុទ្ធតែចោលម្សៀតទាំងអស់! សូម្បីសម្ដីមួយ ម៉ាត់ក៏មិនត្រូវផង! ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ព្រះជាម្ចាស់ ត្រូវអ្នករាល់គ្នាញែកចេញមកបែបនេះ ដោយត្រូវញែកចេញទៅជាតូចទៅៗ ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ថ្នាក់ព្រះមួយអង្គត្រូវបែងចែកជាចំហឲ្យទៅជាព្រះបីអង្គ។ ហើយពេលនេះ មនុស្សមិនអាចបង្រួមព្រះឲ្យមកជាព្រះតែមួយវិញបានយ៉ាងងាយឡើយ ដ្បិតអ្នករាល់គ្នាបានបែងចែកទ្រង់ឲ្យទៅជាតូចពេកទៅហើយ! ប្រសិនបើមិនមែនដោយសារតែកិច្ចការដ៏រហ័សរបស់ខ្ញុំ មុនពេលវាយឺតពេល គឺពិបាកនិយាយថា អ្នកនឹងបន្តនៅតែបែបនេះ ដោយពុំមានភាពខ្មាសអៀនយូរប៉ុនណាណាស់! បើនៅតែបន្តចែកព្រះជាម្ចាស់បែបនេះ តើទ្រង់នៅអាចធ្វើជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ដូចម្ដេចទៅ? តើអ្នករាល់គ្នានឹងនៅតែទទួលស្គាល់ព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នានៅតែទទួលស្គាល់ថា ទ្រង់ជាឪពុករបស់អ្នករាល់គ្នា ហើយត្រឡប់ទៅរកទ្រង់វិញ ដូចម្ដេចទៅ? ប្រសិនបើខ្ញុំមកដល់យឺត ជាងនេះ នោះអ្នកច្បាស់ជាបញ្ជូន «ព្រះវរបិតា និងព្រះរាជបុត្រា» គឺព្រះយេហូវ៉ា និងព្រះយេស៊ូវ ឲ្យត្រឡប់ទៅអ៊ីស្រាអែលវិញ ហើយ ប្រកាសថា អ្នករាល់គ្នាផ្ទាល់ក៏ជាផ្នែកមួយរបស់ព្រះជាម្ចាស់ជាមិនខាន។ សំណាងល្អហើយដែលគ្រានេះជាគ្រាចុងក្រោយ។ ទីបំផុត ថ្ងៃដែលខ្ញុំទន្ទឹងជាយូរមកហើយនេះក៏បានមកដល់ ហើយទាល់តែខ្ញុំបានអនុវត្តកិច្ចការដំណាក់កាលនេះឲ្យហើយ ដោយព្រះហស្តខ្ញុំផ្ទាល់ ទើបការបែងចែកព្រះជាម្ចាស់ផ្ទាល់ ពីសំណាក់អ្នករាល់គ្នា ត្រូវបានបញ្ឈប់។ ប្រសិនបើមិនមែនដោយព្រោះរឿងនេះទេ អ្នករាល់គ្នាមុខជាតម្កើងខ្លួនឯង ថែមទាំងលើកតម្កើងពួកសាតាំង ក្នុងចំណោមអ្នករាល់គ្នា ដាក់លើតុរបស់អ្នករាល់គ្នា រួចថ្វាយបង្គំផង។ នេះហើយជាវិធីដែលអ្នករាល់គ្នាបែងចែកព្រះជាម្ចាស់! តើអ្នករាល់គ្នានឹងបន្តធ្វើបែបនេះ ដល់ពេលនេះមែនទេ? ខ្ញុំសួរអ្នករាល់គ្នាទៅចុះ៖ តើមានព្រះចំនួនប៉ុន្មាន? តើព្រះណាមួយដែលនាំយកសេចក្ដីសង្គ្រោះមកអ្នករាល់គ្នា? តើព្រះដែលអ្នករាល់គ្នាតែងតែអធិស្ឋានរក គឺជាព្រះទីមួយ ទីពីរ ឬទីបី? តើអ្នករាល់គ្នាតែងតែជឿលើព្រះ អង្គណា? ព្រះវរបិតា? ព្រះរាជបុត្រា? ឬក៏ព្រះវិញ្ញាណ? ចូរប្រាប់ខ្ញុំមកថា អ្នកជឿលើព្រះណាមួយ។ ទោះបីជាអ្នកនិយាយពាក្យ គ្រប់ម៉ាត់ថា អ្នកជឿលើព្រះ តែអ្វីដែលអ្នករាល់គ្នាជឿពិតប្រាកដ គឺខួរក្បាលរបស់អ្នករាល់គ្នាផ្ទាល់! អ្នកគ្មានព្រះជាម្ចាស់ក្នុងចិត្តរបស់អ្នករាល់គ្នាតែម្ដង! ដោយឡែក នៅក្នុងគំនិតរបស់អ្នករាល់គ្នា មាន «ព្រះត្រៃឯក» បែបនេះច្រើនណាស់! តើអ្នករាល់គ្នាមិនយល់ស្របទេឬអី?

ដកស្រង់ពី «តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៩៧

ប្រសិនបើកិច្ចការទាំងបីដំណាក់កាល ត្រូវបានវាយតម្លៃតាមជំនឿលើព្រះត្រៃឯកនេះ នោះត្រូវតែមានព្រះទាំងបីអង្គព្រោះកិច្ចការត្រូវបានអនុវត្តដោយព្រះនីមួយៗគឺមិនដូចគ្នាឡើយ។ ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា និយាយថា ព្រះត្រៃឯកពិតជាមានមែនជាប្រាកដមែន នោះចូរពន្យល់ថា នៅក្នុងអង្គទាំងបីនេះ ព្រះណាមួយគឺជាអ្វីឲ្យប្រាកដ។ តើព្រះវរបិតាដ៏បរិសុទ្ធ គឺជាអ្វី? តើព្រះរាជបុត្រា គឺជាអ្វី? តើព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះយេហូវ៉ា គឺជាព្រះវរបិតាដ៏បរិសុទ្ធ? តើព្រះយេស៊ូវ គឺជាព្រះរាជបុត្រា? ចុះចំណែកព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះវរបិតា មិនមែនជាវិញ្ញាណទេ ឬអី? តើលក្ខណៈពិតរបស់ព្រះរាជបុត្រា គឺមិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងគ្រាដែលត្រូវបានអនុវត្តដោយព្រះវិញ្ញាណ នោះមិនដូចជាកិច្ចការរបស់ព្រះយេស៊ូវទេឬអី? តើព្រះជាម្ចាស់មានវិញ្ញាណប៉ុន្មាន? យោងតាមការពន្យល់របស់អ្នក អង្គទាំងបីរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺតែមួយ បើដូច្នេះមែន គឺមានព្រះវិញ្ញាណបី ប៉ុន្តែដើម្បីមាននូវព្រះវិញ្ញាណបី មានន័យថា ត្រូវតែមានព្រះបីអង្គ។ ដូច្នេះមានន័យថា គ្មាននូវព្រះដ៏ពិតតែមួយទេ។ ធ្វើម្ដេចឲ្យព្រះបែបនេះ នៅតែមានលក្ខណៈដើមជាព្រះជាម្ចាស់បាន? ប្រសិនបើអ្នកទទួលស្គាល់ថា មានព្រះតែមួយ នោះធ្វើម្ដេចអាចឲ្យទ្រង់មានបុត្រាម្នាក់ ហើយធ្វើជាឪពុកម្នាក់បាន? តើទាំងអស់នេះ មិនមែនត្រឹមតែជាសញ្ញាណរបស់អ្នករាល់គ្នាទេឬអី? មានព្រះតែមួយប៉ុណ្ណោះនៅក្នុងព្រះនេះ មានតែមួយអង្គ ហើយក៏មានវិញ្ញាណនៃព្រះតែមួយ ដូចដែលមានចែងក្នុងព្រះគម្ពីរថា «មានព្រះវិញ្ញាណបរិសុទ្ធតែមួយ ហើយមានព្រះតែមួយគត់»។ មិនថាព្រះវរបិតា ឬព្រះរាជបុត្រា ដែលអ្នកនិយាយនេះ មាន ឬគ្មានព្រះវត្ដមានក៏ដោយ ទីបំផុត ក៏មានតែព្រះជាម្ចាស់តែមួយគត់ ហើយលក្ខណៈពិតរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះ វិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាជឿនេះ ជាលក្ខណៈពិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ន័យមួយទៀតគឺ ព្រះគឺជាវិញ្ញាណ ប៉ុន្តែទ្រង់ក៏អាចក្លាយជាសាច់ឈាម ហើយរស់នៅក្នុងចំណោមមនុស្សលោក ព្រមទាំងខ្ពស់ឧត្ដមលើសអ្វីៗទាំងអស់ផង។ វិញ្ញាណរបស់ទ្រង់ ក៏រួមបញ្ចូលទាំងអស់ ហើយមានវត្តមានគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ទ្រង់អាចជាសាច់ឈាម ហើយនៅខ្ពស់ក្រៅចក្រវាឡនេះព្រមគ្នាក៏បាន។ ដ្បិត មនុស្សទាំងអស់និយាយថា ព្រះជាម្ចាស់ គឺជាព្រះដ៏ពិតតែមួយ រួចមានព្រះតែមួយអង្គ ហើយមានតែមួយអង្គគត់ ពុំមាននរណាម្នាក់ អាចបែងចែកតាមចិត្តបានឡើយ! ព្រះជាម្ចាស់ជាព្រះវិញ្ញាណតែ មួយ ហើយមានតែមួយអង្គគត់ ព្រមទាំងនិយាយថា នោះគឺជាព្រះ វិញ្ញាណនៃព្រះ។ ប្រសិនបើដូចអ្វីដែលអ្នកនិយាយមែន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ តើទាំងបីអង្គនេះ មិនមែនជា ព្រះបីអង្គពីគ្នាទេឬអី? ព្រះវិញ្ញាណបរិសុទ្ធ គឺជារឿងមួយ ព្រះរាជបុត្រា គឺជារឿងមួយ ហើយព្រះវរបិតា គឺជារឿងមួយដោយឡែក។ អង្គទាំងបីអង្គខុសគ្នា ហើយលក្ខណៈរបស់ព្រះទាំងបីអង្គក៏ខុសគ្នាដែរ ដូច្នេះតើព្រះទាំងបីអង្គអាចជាចំណែកនីមួយៗនៃព្រះតែមួយបានយ៉ាងដូចម្ដេច? ព្រះវិញ្ញាណបរិសុទ្ធ គឺជាវិញ្ញាណមួយ ចំណុចនេះមនុស្សងាយយល់ទេ។ ប្រសិនបើដូច្នេះមែន នោះព្រះវរបិតា ក៏រឹតតែជាវិញ្ញាណមួយទៅទៀត។ ទ្រង់មិនធ្លាប់យាងចុះមកផែនដី និងមិនធ្លាប់បានក្លាយជាសាច់ឈាមផង ទ្រង់ជាព្រះយេហូវ៉ាដ៏ជាព្រះ នៅក្នុងដួងចិត្តរបស់មនុស្ស ហើយទ្រង់ក៏ជាវិញ្ញាណមួយយ៉ាងពិតប្រាកដដែរ។ ចុះតើអ្វីជាសម្ពន្ធភាពរវាងព្រះអង្គ និងព្រះវិញ្ញាណបរិសុទ្ធ? តើនោះជាសម្ពន្ធភាពរវាងព្រះវរបិតា និងព្រះរាជបុត្រា? ឬជាសម្ពន្ធភាពរវាងព្រះវិញ្ញាណបរិសុទ្ធ និងព្រះវិញ្ញាណរបស់ព្រះវរបិតា? តើលក្ខណៈពិតនៃវិញ្ញាណនីមួយៗ ដូចគ្នាដែរឬទេ? ឬក៏ ព្រះវិញ្ញាណបរិសុទ្ធ គឺជាភាជនៈរបស់ព្រះវរបិតា? តើរឿងនេះត្រូវពន្យល់យ៉ាងដូចម្ដេចវិញ? ចុះតើសម្ពន្ធភាពរវាងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើជាសម្ពន្ធភាពរវាងវិញ្ញាណពីរ ឬក៏ជាសម្ពន្ធភាពរវាងមនុស្ស និងវិញ្ញាណ? ទាំងអស់នេះគឺសុទ្ធតែជាបញ្ហាដែលគ្មានការបកស្រាយ! ប្រសិនបើព្រះទាំងបីអង្គសុទ្ធតែជាវិញ្ញាណ នោះគ្មានអ្វីត្រូវជជែកអំពីព្រះទាំងបីអង្គទៀតទេ ដ្បិតទាំងបីអង្គសុទ្ធតែមានវិញ្ញាណមួយ។ ប្រសិនបើទាំងបីអង្គនេះគឺជាព្រះដោយឡែកពីគ្នា នោះវិញ្ញាណរបស់ព្រះទាំងបីមុខជាមានអានុភាពខុសគ្នា ហើយព្រះទាំងបីអង្គ មិនអាចជាវិញ្ញាណតែមួយបានទេ។ ជំនឿបែបនេះអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺលេលាបំផុត! កត្តានេះញែកព្រះជាម្ចាស់ និងបែងចែកទ្រង់ចេញជាបីអង្គ អង្គនីមួយៗមានទាំងឋានៈ និងមានទាំងវិញ្ញាណ តើទ្រង់នៅតែអាចជាវិញ្ញាណតែមួយ និងជាព្រះតែមួយបានយ៉ាងដូចម្ដេច? ចូរប្រាប់ខ្ញុំមកមើលថា ផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើលើផែនដីនេះ ត្រូវបានបង្កើតឡើងដោយព្រះវរបិតា ព្រះរាជបុត្រា ឬក៏ព្រះវិញ្ញាណដ៏បរិសុទ្ធ? អ្នកខ្លះក៏និយាយថា ព្រះទាំងបីអង្គបានបង្កើតរបស់សព្វសារពើ រួមជាមួយគ្នា។ តើព្រះអង្គណា ជាអ្នកសង្គ្រោះមនុស្ស ជាតិ? ព្រះវិញ្ញាណបរិសុទ្ធ ព្រះរាជបុត្រា ឬព្រះវរបិតា? មានអ្នក ខ្លះថា ព្រះរាជបុត្រា គឺជាព្រះដែលបានសង្គ្រោះមនុស្សជាតិ។ ចុះ តើព្រះរាជបុត្រាមានលក្ខណៈពិតជាព្រះបែបណា? តើព្រះអង្គមិនមែនជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះទេឬអី? សាច់ឈាមដែលជារូបកាយរបស់ព្រះវិញ្ញាណនៃព្រះ ហៅព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះនាមថា ព្រះវរបិតា តាមទស្សនៈជាមនុស្ស ដែលព្រះបានបង្កើត។ តើអ្នកមិនដឹងទេថា ព្រះយេស៊ូវបានប្រសូតមកដោយការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ? នៅក្នុងទ្រង់ គឺព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាអ្នកនិយាយអ្វី ក៏ទ្រង់នៅតែជាព្រះ ដែលគង់នៅជាមួយនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ដែរ ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះ។ គំនិតគិតបែបនេះ ចំពោះព្រះរាជបុត្រា គឺមិនពិតតែម្ដង។ គឺជាវិញ្ញាណតែមួយដែល អនុវត្តកិច្ចការទាំងអស់ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាវិញ្ញាណនៃព្រះ ដែលអនុវត្តកិច្ចការរបស់ទ្រង់។ តើព្រះវិញ្ញាណនៃព្រះនេះ ជាអ្នកណា? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើការជាមួយព្រះយេស៊ូវទេ ឬអី? ប្រសិនបើកិច្ចការនេះមិនត្រូវបានអនុវត្តដោយព្រះវិញ្ញាណ បរិសុទ្ធ (ដែលជាព្រះវិញ្ញាណនៃព្រះ) តើកិច្ចការរបស់ទ្រង់ អាច តំណាងឲ្យព្រះជាម្ចាស់ផ្ទាល់យ៉ាងដូចម្ដេច? នៅពេលព្រះយេស៊ូវ ហៅព្រះជាម្ចាស់ដែលនៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា នៅ ពេលទ្រង់អធិដ្ឋាន គឺទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្សដែល ព្រះបានបង្កើតតែប៉ុណ្ណោះ ហេតុផលមួយគត់ គឺមកពីព្រះវិញ្ញាណនៃព្រះគ្រងរូបកាយសាច់ឈាមធម្មតា ហើយមានសម្បកកាយជាភាវៈដែលត្រូវបានបង្កើតមក។ បើទោះបីជានៅក្នុងទ្រង់មានព្រះវិញ្ញាណនៃព្រះ សម្បក កាយរបស់ទ្រង់ នៅតែជាមនុស្សធម្មតា ពោលគឺទ្រង់បានក្លាយជា «កូនមនុស្ស» ដែលមនុស្សទាំងអស់បានលើកយកមកនិយាយ រួមទាំងព្រះយេស៊ូវផ្ទាល់ផង។ ដែលទ្រង់ត្រូវបានគេហៅថា កូនមនុស្ស ព្រោះទ្រង់ជាបុគ្គលម្នាក់ (មិនដឹងជាបុរស ឬស្ត្រីទេ តែយ៉ាងណាក៏ទ្រង់មានសម្បកកាយជាមនុស្សដែរ) ដែលកើតក្នុងគ្រួសារធម្មតានៃមនុស្សទូទៅមួយ។ ដូច្នេះ ព្រះយេស៊ូវហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា គឺដូចដែលអ្នករាល់គ្នាហៅទ្រង់ថា ព្រះវរបិតាពីដំបូងដែរ។ ទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្ស។ តើអ្នករាល់គ្នានៅចាំសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ដែលព្រះយេស៊ូវ បានបង្រៀនអ្នករាល់គ្នាឲ្យទន្ទេញទេ? «ឱព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ…» ទ្រង់បានបង្គាប់ឲ្យមនុស្សទាំងអស់ហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមថាព្រះវរបិតា។ ដ្បិតព្រះអង្គហៅព្រះដែលគង់ស្ថានសួគ៌ថា ព្រះវរបិតាដែរ ហើយទ្រង់ធ្វើដូច្នេះ តាមទស្សនៈជាមនុស្សម្នាក់ ដែលមានឋានៈស្មើនឹងអ្នករាល់គ្នា។ ដោយព្រោះអ្នករាល់គ្នា ហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតាដែរ នេះ បង្ហាញថា ព្រះយេស៊ូវបានរាប់អង្គទ្រង់ផ្ទាល់ ក្នុងឋានៈស្មើនឹងអ្នករាល់គ្នា ហើយជាមនុស្សម្នាក់ដែឡត្រូវបានព្រះជ្រើសរើស នៅលើ ផែនដី (ពោលគឺជាព្រះរាជបុត្រានៃព្រះ)។ ប្រសិនបើអ្នករាល់គ្នា ហៅព្រះជាម្ចាស់ថា ព្រះវរបិតា តើនេះមិនមែនដោយសារអ្នករាល់គ្នា គឺជាមនុស្សទេឬអី? ទោះបីជាសិទ្ធិអំណាចរបស់ព្រះយេស៊ូវនៅលើផែនដីធំប៉ុនណាមុនពេលដែលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលឃុំគ្រងដោយព្រះវិញ្ញាណបរិសុទ្ធ (ពោលគឺជាព្រះជាម្ចាស់) ហើយជាមនុស្សម្នាក់ នៅក្នុងចំណោមមនុស្សដែល ព្រះបានបង្កើតនៅលើផែនដី ដ្បិតព្រះអង្គមិនទាន់សម្រេចកិច្ចការរបស់ទ្រង់នៅឡើយ។ ដូច្នេះ ការដែលទ្រង់ហៅព្រះដែលគង់ស្ថានសួគ៌ថា ព្រះវរបិតា គឺជាការបន្ទាបខ្លួន និងជាការស្ដាប់បង្គាប់របស់ទ្រង់ទាំងស្រុង។ យ៉ាងណាមិញ ការដែលព្រះអង្គហៅព្រះជាម្ចាស់ (ព្រះវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌)ដោយកិរិយាបែបនេះ មិនបញ្ជាក់ថា ទ្រង់ជាព្រះបុត្រារបស់ព្រះវិញ្ញាណព្រះ ដែលគង់នៅស្ថានសួគ៌នោះទេ។ ផ្ទុយទៅវិញ នោះមកពីទស្សនៈរបស់ទ្រង់ខុសគេ មិនមែនមកពីទ្រង់ជាមនុស្សខុសគេទេ។ វត្តមាននៃអង្គខុសគ្នារបស់ព្រះ ជាជំនឿខុសឆ្គង! មុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលជាប់ចំណងកំហិតនៃសាច់ឈាម ហើយទ្រង់គ្មានសិទ្ធិអំណាចពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ហេតុនេះទើបទ្រង់អាចស្វែងរកព្រះហឫទ័យនៃព្រះ ដ៏ជាព្រះវរបិតា តាមតែត្រឹមទស្សនៈជាមនុស្សប៉ុណ្ណោះ។ ពេលព្រះអង្គអធិស្ឋានលើកទីបី នៅសួនកេតសេម៉ានី ទ្រង់អធិស្ឋានថា «សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ មុនពេលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់ត្រឹមតែជាស្ដេចនៃសាសន៍យូដា ទ្រង់ជាព្រះគ្រីស្ទ ជាកូនមនុស្ស ហើយក៏មិនមែនជារូបកាយ ដែលពេញដោយសិរីល្អដែរ។ ហេតុនេះ តាមទស្សនៈនៃភាវៈដែលត្រូវបានបង្កើតមក ទ្រង់ហៅព្រះជាម្ចាស់ថា ព្រះវរបិតា។ ពេលនេះ អ្នកមិនអាចពោលថា អ្នកដែលហៅព្រះជាម្ចាស់ថា ព្រះវរបិតា ជាព្រះបុត្រានោះទេ។ ប្រសិនបើដូច្នេះមែន តើអ្នករាល់គ្នានឹងមិនក្លាយទៅជាព្រះបុត្រា នៅពេលដែលព្រះយេស៊ូវបានបង្រៀនអ្នករាល់គ្នា អំពីសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ហើយទេឬអី? ប្រសិនបើអ្នករាល់គ្នានៅតែមិនទាន់ជឿ ចូរប្រាប់ខ្ញុំមកមើលថា តើអ្នកដែលអ្នករាល់គ្នាហៅថា ព្រះវរបិតា គឺជាអ្នកណា? ប្រសិនបើអ្នកសំដៅលើព្រះយេស៊ូវ ចុះព្រះវរបិតា របស់ព្រះយេស៊ូវជាអ្នកណា ចំពោះអ្នករាល់គ្នាវិញ? ក្រោយពេលដែលព្រះយេស៊ូវយាងចេញទៅបាត់ គំនិតបែបនេះ អំពីព្រះវរបិតា និងព្រះបុត្រាក៏លែងមានតទៅទៀត។ គំនិតបែបនេះ ត្រឹមត្រូវតែក្នុងគ្រាដែលព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាមតែប៉ុណ្ណោះ នៅក្នុងកាលៈទេសៈផ្សេងទៀត ពេលដែលអ្នករាល់គ្នាហៅ ព្រះថាព្រះវរបិតា សម្ពន្ធភាពនេះ គឺគ្រាន់តែជា សម្ពន្ធភាពរវាងព្រះអម្ចាស់នៃសត្តនិករ និងមនុស្សដែលព្រះអង្គបានបង្កើតតែប៉ុណ្ណោះ។ ពុំមានវេលាដែលគំនិតអំពីត្រៃឯកភាពនៃ ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធនេះ អាចឈរនៅបានឡើយ។ វាជាជំនឿខុសឆ្គងមួយ ដែលកម្រមានគេឃើញក្នុងយុគសម័យទាំងអស់ណាស់ ហើយក៏មិនមាននៅផង!

ដកស្រង់ពី «តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៩៨

កត្តានេះធ្វើឲ្យមនុស្សភាគច្រើននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីក្នុងគម្ពីរលោកុប្បត្តិថា «ចូរយើងបង្កើតមនុស្សឲ្យដូចរូបយើង ឲ្យមានលក្ខណៈដូចយើង។»។ ព្រះបន្ទូលដែល ព្រះមានបន្ទូលថា ចូរ «យើង» ធ្វើមនុស្សឲ្យដូចរូប «យើង» សំដៅ លើអង្គព្រះពីរអង្គ ឬច្រើនជាងនេះ ដ្បិតទ្រង់បានប្រើព្រះបន្ទូលថា «យើង» ដូច្នេះ មិនមែនមានព្រះតែមួយអង្គទេ។ ដោយសារតែការបង្ហាញរបៀបនេះ មនុស្សចាប់ផ្ដើមគិតតាមគំនិតអរូបីរបស់អង្គនៃព្រះផ្សេងៗពីគ្នា ហើយពាក្យទាំងនេះ ផុសចេញពីគំនិតផ្ដោតលើព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ រួចចុះព្រះវរបិតាមានលក្ខណៈដូចម្ដេច? តើព្រះបុត្រាមានលក្ខណៈដូចម្ដេច? ហើយព្រះវិញ្ញាណបរិសុទ្ធ មានលក្ខណៈដូចម្ដេច? តើអាចទេថា មនុស្សសព្វថ្ងៃ ត្រូវបានបង្កើតមកតាមរូបអង្គរបស់ព្រះទាំងបីរួមគ្នា? នោះតើរូបកាយរបស់មនុស្សមានលក្ខណៈដូចទៅនឹងព្រះវរបិតា ព្រះរាជបុត្រា ឬក៏ ព្រះវិញ្ញាណបរិសុទ្ធ? តើមនុស្សមានលក្ខណៈដូចគ្នាទៅនឹងព្រះអង្គណាមួយ? គំនិតរបស់មនុស្សបែបនេះ គឺមិនត្រឹមត្រូវ ហើយចោលម្សៀតទៀតផង! វាអាចត្រឹមបែងចែកព្រះមួយអង្គឲ្យក្លាយជា ព្រះជាច្រើនអង្គតែប៉ុណ្ណោះ។ ក្នុងគ្រាដែល ម៉ូសេ សរសេរបទគម្ពីរលោកុប្បត្តិ មនុស្សជាតិត្រូវបានបង្កើតនៅក្រោយពេលដែលបង្កើតភពផែនដីនេះរួច។ នៅគ្រាដំបូងបង្អស់ ពេលដែលផែនដីនេះចាប់ផ្ដើមឡើង ម៉ូសេ មិនទាន់មានវត្តមានទេ។ ហើយ ម៉ូសេក៏បានសរសេរកណ្ឌគម្ពីរនេះ ក្នុងគ្រាក្រោយពេលដែលការបង្កើតផែនដីនេះកើតឡើងយ៉ាងយូរ ដូច្នេះ ម្ដេចបានជាគាត់អាចដឹងពីអ្វី ដែលព្រះដែលគង់នៅឯស្ថាន សួគ៌មានព្រះបន្ទូល? លោកពុំមានតឹកតាងអ្វីបន្តិចអំពីរបៀបដែល ព្រះជាម្ចាស់បង្កើតលោកិយនេះឡើងនោះទេ។ នៅក្នុងគម្ពីរសញ្ញាចាស់ ពុំមាននិយាយអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណទេ គឺមានតែព្រះដ៏ពិតតែមួយ គឺព្រះយេហូវ៉ា ដែលកំពុងតែអនុវត្ត កិច្ចការរបស់ទ្រង់ក្នុងស្រុកអ៊ីស្រាអែលតែប៉ុណ្ណោះ។ ទ្រង់ត្រូវបាន គេហៅដោយព្រះនាមផ្សេងៗពីគ្នាពេលយុគសម័យមានការផ្លាស់ប្ដូរ ប៉ុន្តែកត្តានេះមិនអាចបញ្ជាក់ថា ព្រះនាមនីមួយៗសំដៅលើអង្គព្រះខុសគ្នានោះដែរ។ ប្រសិនបើដូច្នោះមែន នោះអង្គព្រះដែលនៅក្នុងព្រះជាម្ចាស់ មិនច្រើនឥតគណនាទៅហើយទេឬអី? អ្វីដែលមានចែងនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ា ជាដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ សម្រាប់ការផ្ដើមយុគសម័យនៃក្រឹត្យវិន័យ។ គឺកិច្ចការរបស់ព្រះយេហូវ៉ានេះហើយ នៅពេលទ្រង់មានបន្ទូល នោះវាក៏មានឡើង ពេលទ្រង់បង្គាប់ នោះវាក៏លេចមក។ ពុំមានគ្រាណាមួយ ដែលព្រះយេហូវ៉ាមានបន្ទូលថា ទ្រង់ជាព្រះវរបិតា ដែលយាងមកអនុវត្តកិច្ចការនេះ ហើយទ្រង់ក៏មិនធ្លាប់ថ្លែងទំនាយថា ព្រះរាជបុត្រានឹងយាងប្រោសលោះមនុស្សជាតិដែរ។ នោះមកដល់សម័យព្រះយេស៊ូវ ក៏មានតែត្រឹមពាក្យថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីសង្គ្រោះមនុស្សជាតិ មិនមានពាក្យថា ព្រះរាជបុត្រាត្រូវយាងមកនោះទេ។ ដោយសារយុគសម័យទាំងនោះមិនដូចគ្នា ហើយកិច្ចការដែលព្រះធ្វើដោយផ្ទាល់ក៏ខុសគ្នា ទ្រង់ក៏ត្រូវអនុវត្តកិច្ចការរបស់ទ្រង់ នៅក្នុងភពខុសគ្នា។ អត្តសញ្ញាណដែលទ្រង់តំណាង ក៏ខុសគ្នាទៅតាមរបៀបនេះដែរ។ មនុស្សជឿថា ព្រះយេហូវ៉ាគឺជាព្រះវរបិតារបស់ព្រះយេស៊ូវ តែតាម ពិត រឿងនេះមិនត្រូវបានព្រះយេស៊ូវទទួលស្គាល់ទេ ទ្រង់មានព្រះបន្ទូលថា «យើងពុំដែលត្រូវបានបែងចែកជាព្រះវរបិតា និងព្រះរាជបុត្រាឡើយ។ ខ្ញុំ និងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ គឺតែមួយ។ ព្រះវរបិតាគង់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាខ្ញុំដែរ។ កាលណាមនុស្សមើលឃើញព្រះបុត្រា ពួកគេក៏កំពុងមើលឃើញព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ។» នៅពេលព្រះបន្ទូលទាំងអស់នេះត្រូវបានថ្លែង ទោះជាព្រះវរបិតា ឬព្រះបុត្រាក៏ដោយ ព្រះទាំងពីរអង្គជាវិញ្ញាណតែមួយ មិនមែនព្រះដែលត្រូវបានបែងចែងក្លាយជាអង្គព្រះដោយឡែកពីគ្នានោះឡើយ។ នៅពេលមនុស្សព្យាយាមពន្យល់ បញ្ហាទាំងនោះក៏ចាក់ស្រេះជាមួយនឹងគំនិតថាមានព្រះជាច្រើនអង្គ ហើយក៏មានសម្ពន្ធភាពរវាងព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ពេលមនុស្សនិយាយអំពីអង្គព្រះដោយឡែកពីគ្នា តើសម្ដីបែបនេះមិនកំណត់រូបរាងរបស់ព្រះជាម្ចាស់ទេឬអី? មនុស្សថែមទាំងចាត់ថ្នាក់អង្គទាំងបីរបស់ព្រះ ជាព្រះទីមួយ ទីពីរ និងទីបីទៀតផង។ ទាំងអស់នេះ សុទ្ធតែជាការស្រមើស្រមៃរបស់មនុស្ស ពុំសមយកធ្វើជាឯកសារយោង និងមិនប្រាកដប្រជាទាល់តែសោះ! ប្រសិនបើអ្នកសួរគេថា «តើព្រះមានប៉ុន្មាន?» នោះគេ ប្រាកដជាឆ្លើយថា ព្រះជាម្ចាស់ គឺជាព្រះត្រៃឯក រួមមានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ជាព្រះពិតតែមួយ។ ប្រសិនបើអ្នកសួរគេម្ដងទៀតថា «តើព្រះវរបិតាជាអ្នកណា?» នោះគេនឹង ឆ្លើយថា «ព្រះវរបិតាគឺជាវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌។» «ទ្រង់គ្រប់គ្រងលើទាំងអស់ ហើយក៏ជាម្ចាស់ឋានសួគ៌ទៀតផង។» «ចុះព្រះយេហូវ៉ា គឺជាវិញ្ញាណដែរឬទេ?» នោះគេនឹងឆ្លើយ «មែនហើយ!» ប្រសិនបើអ្នកសួរគេថា «តើព្រះរាជបុត្រាគឺជាអ្នកណា?» គេនឹងឆ្លើយថា ពិតណាស់ ព្រះយេស៊ូវ គឺជាព្រះរាជបុត្រា។ ចុះតើ អ្វីជាដំណើររឿងព្រះយេស៊ូវ? តើទ្រង់យាងមកពីកន្លែងណា? គេមុខជាឆ្លើយថា «ព្រះយេស៊ូវប្រសូតពីនាងម៉ារា ដោយសារការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ។» ចុះតើលក្ខណៈពិតរបស់ទ្រង់ មិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ទ្រង់មិនតំណាងឲ្យកិច្ចការរបស់ទ្រង់ មិនតំណាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទេឬអី? ព្រះយេហូវ៉ាជាវិញ្ញាណ ដូច្នេះហើយ លក្ខណៈពិតរបស់ព្រះយេស៊ូវក៏ជាវិញ្ញាណដែរ។ គ្រានេះគឺជាគ្រាចុងក្រោយ ទោះមិននិយាយក៏ដឹងដែរថា ព្រះវិញ្ញាណកំពុងនៅធ្វើការ តើព្រះទាំងបីអង្គ គឺជាអង្គព្រះខុសគ្នាដោយរបៀបណា? ដូច្នេះ ព្រះទាំងបីអង្គគ្មានអ្វីខុសគ្នាទេ។ ព្រះយេស៊ូវត្រូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណ បរិសុទ្ធ ហើយគ្មានអ្វីគួរឲ្យសង្ស័យទេថា កិច្ចការរបស់ទ្រង់គឺពិតជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងដំណាក់កាលទីមួយនៃ កិច្ចការដែលត្រូវបានអនុវត្តដោយព្រះយេហូវ៉ា ទ្រង់បានត្រឡប់ជាសាច់ឈាម និងមិនបានលេចមកឲ្យមនុស្សឃើញដែរ។ ហេតុនេះ មនុស្សមិនធ្លាប់ឃើញការលេចមករបស់ទ្រង់ឡើយ។ ទោះបីទ្រង់អស្ចារ្យ និងខ្ពង់ខ្ពស់យ៉ាងណា ក៏ទ្រង់នៅតែជាវិញ្ញាណដដែលដែរ ជាព្រះជាម្ចាស់ផ្ទាល់ ដែលជាអ្នកបង្កើតមនុស្សមក។ មានន័យថា ទ្រង់គឺជាវិញ្ញាណរបស់ព្រះជាម្ចាស់។ កាលព្រះអង្គមានបន្ទូលមកកាន់មនុស្សពីលើពពក ព្រះអង្គត្រឹមតែជាវិញ្ញាណមួយប៉ុណ្ណោះ។ គ្មាននរណាម្នាក់បានឃើញការលេចមករបស់ទ្រង់ដោយផ្ទាល់ភ្នែកនោះឡើយ មានតែក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលវិញ្ញាណនៃព្រះបានត្រឡប់ជាសាច់ឈាម ហើយបានយកកំណើតជាសាច់ឈាមក្នុងស្រុកយូដា ទើបមនុស្សមើលឃើញរូបអង្គព្រះដែលយក កំណើតជាមនុស្សជាលើកទីមួយ ជាសាសន៍យូដាម្នាក់។ គ្មាននរណាដឹងពីទឹកព្រះទ័យរបស់ព្រះយេហូវ៉ា ទេ។ យ៉ាងណាមិញ ទ្រង់បានចាប់បដិសន្ធិដោយវិញ្ញាណនៃព្រះយេហូវ៉ាផ្ទាល់ ហើយព្រះយេស៊ូវនៅតែប្រសូតក្នុងឋានៈជាតំណាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សមើលឃើញដំបូង គឺព្រះវិញ្ញាណបរិសុទ្ធយាងចុះមក សណ្ឋិតលើព្រះយេស៊ូវ ដូចជាសត្វព្រាប។ ព្រះវិញ្ញាណនេះមិនមែនជាវិញ្ញាណដែលរួមក្នុងព្រះយេស៊ូវទេ តែជាព្រះវិញ្ញាណបរិសុទ្ធវិញ។ ចុះតើវិញ្ញាណរបស់ព្រះយេស៊ូវ ដោយឡែកពីព្រះវិញ្ញាណបរិសុទ្ធ មែនទេ? ប្រសិនបើព្រះយេស៊ូវ គឺជាព្រះយេស៊ូវដ៏ជាព្រះរាជបុត្រា ហើយព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណបរិសុទ្ធ តើព្រះអង្គទាំងពីរជាព្រះតែមួយយ៉ាងដូចម្ដេច? ប្រសិនបើដូច្នេះមែន កិច្ចការនេះមិនអាចអនុវត្តបានឡើយ។ ព្រះវិញ្ញាណដែលនៅក្នុងព្រះយេស៊ូវ ព្រះវិញ្ញាណដែលនៅឯស្ថានសួគ៌ និងព្រះវិញ្ញាណនៃព្រះយេហូវ៉ា គឺជាព្រះវិញ្ញាណតែមួយ។ ព្រះវិញ្ញាណអាចហៅថា ព្រះវិញ្ញាណដ៏បរិសុទ្ធ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណទាំងប្រាំពីរ និង ព្រះវិញ្ញាណដែលរួមបញ្ចូលគ្រប់ទាំងអស់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចអនុវត្តនូវកិច្ចការច្រើនណាស់។ ទ្រង់អាចបង្កើតពិភពលោក ហើយទ្រង់ក៏បំផ្លាញពិភពលោកនេះ ដោយបង្កជំនន់ពន្លិចផែនដីនេះក៏បាន។ ទ្រង់អាចប្រោសលោះមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ក៏អាចបង្ក្រាប និងបំផ្លាញមនុស្សជាតិផងដែរ។ កិច្ចការនេះ សុទ្ធតែត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ ហើយមិនអាចធ្វើឡើងដោយអង្គព្រះណាមួយជំនួសទ្រង់បានឡើយ។ ព្រះវិញ្ញាណរបស់ទ្រង់ អាចត្រូវហៅចំព្រះនាមថា ព្រះយេហូវ៉ា និង ព្រះយេស៊ូវ ក៏ដូចជា ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះអង្គគឺជាព្រះ អម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់ក៏អាចក្លាយជាកូនមនុស្សដែរ។ ទ្រង់ គង់នៅស្ថានសួគ៌ ហើយក៏គង់លើផែនដីនេះផងដែរ ទ្រង់ខ្ពង់ខ្ពស់លើសចក្រវាលទាំងមូល និងក្នុងចំណោមបណ្ដាជនផង។ ទ្រង់គឺជាម្ចាស់តែមួយគត់របស់ផ្ទៃមេឃ និងផែនដី! តាំងតែពីគ្រាបង្កើតផែនដី រហូតមកទល់ពេលនេះ កិច្ចការនេះត្រូវបានអនុវត្តដោយព្រះវិញ្ញាណនៃព្រះដោយផ្ទាល់។ ទាំងកិច្ចការនៅស្ថានសួគ៌ ឬក៏ជាកិច្ចការខាងសាច់ឈាម សុទ្ធតែត្រូវបានអនុវត្តដោយព្រះវិញ្ញាណរបស់ទ្រង់ផ្ទាល់។ សត្តនិករទាំងអស់ ទោះបីជានៅលើមេឃ ឬនៅលើផែនដី សុទ្ធតែនៅក្នុងកណ្ដាប់ព្រះហស្តដ៏មានឫទ្ធានុភាពរបស់ទ្រង់។ ទាំងអស់នេះ គឺសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយ គ្មាននរណាអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ នៅឯស្ថានសួគ៌ ទ្រង់ជាព្រះវិញ្ញាណ ប៉ុន្តែក៏ជាព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅក្នុងចំណោមមនុស្សលោក ទ្រង់គឺមនុស្សដែលមានសាច់ឈាម ប៉ុន្តែក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដែរ។ ទោះបីជាទ្រង់អាចនឹងត្រូវគេហៅ ដោយព្រះនាមរាប់ពាន់ផ្សេងទៀត ក៏ទ្រង់នៅតែជាព្រះដែរ ហើយកិច្ចការទាំងអស់ គឺជាការបង្ហាញឲ្យឃើញផ្ទាល់របស់ព្រះវិញ្ញាណ បរិសុទ្ធ ហើយក៏ជាការប្រកាសប្រាប់ដល់ជាតិសាសន៍ និងប្រទេសទាំងអស់ នៅគ្រាចុងក្រោយផងដែរ។ គឺមានតែព្រះថា ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះដ៏ពិតតែមួយ គឺជាព្រះជាម្ចាស់ផ្ទាល់ ដែលរួមបញ្ចូលគ្រប់ទាំងអស់ នោះទើបជាព្រះនាមដែលអាចហៅបានគ្រប់ពេលវេលា។ អង្គព្រះខុសគ្នានោះ គឺគ្មានទេ ហើយរឹតតែគ្មានជំនឿអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធផង។ នៅស្ថានសួគ៌ និងផែនដីនេះ គឺមានព្រះតែមួយគត់។

ដកស្រង់ពី «តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៩៩

ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់លាតសន្ធឹងប្រាំមួយពាន់ឆ្នាំ ហើយត្រូវបានបែងចែងជាបីយុគសម័យ ផ្អែកតាមភាពខុសគ្នានៃកិច្ចការរបស់ទ្រង់ យុគសម័យទីមួយ ជាយុគសម័យនៃក្រឹត្យវិន័យក្នុងគ្រាសញ្ញាចាស់ យុគសម័យទីពីរ គឺជាយុគសម័យនៃព្រះគុណ ឯយុគសម័យទីបី ជាគ្រាចុងក្រោយ - យុគសម័យនៃនគរព្រះ។ ក្នុងយុគសម័យនីមួយៗ អត្តសញ្ញាណប្លែកមួយត្រូវបានបង្ហាញចេញមក។ នេះ ក៏ព្រោះតែភាពខុសគ្នាក្នុងកិច្ចការនេះប៉ុណ្ណោះ ពោលគឺ លក្ខខណ្ឌតម្រូវនៃកិច្ចការនេះ។ ដំណាក់កាលទីមួយនៃកិច្ចការក្នុងសម័យនៃក្រឹត្យវិន័យ ត្រូវបានអនុវត្តនៅក្នុងស្រុកអ៊ីស្រាអែល ហើយដំណាក់កាលទីពីរនៃការបញ្ចប់កិច្ចការប្រោសលោះ ត្រូវបានអនុវត្តនៅក្នុងស្រុកយូដា។ សម្រាប់កិច្ចការនៃការប្រោសលោះ ព្រះយេស៊ូវបានមក ប្រសូតតាមរយៈការចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ និងធ្វើជាព្រះបុត្រាតែមួយគត់។ ទាំងអស់នេះ គឺសុទ្ធតែមកពីលក្ខខណ្ឌតម្រូវនៃកិច្ចការនេះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ចង់បន្សាយកិច្ចការរបស់ទ្រង់ដល់សាសន៍ដទៃ រួចក៏យកឈ្នះមនុស្សនៅទីនោះ ដើម្បីឲ្យព្រះនាមទ្រង់ល្បីរន្ទឺក្នុងចំណោមពួកគេ។ ទ្រង់ចង់ដឹកនាំមនុស្ស ទាំងក្នុងការយល់ដឹង និងការចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ កិច្ចការទាំងអស់នេះ ត្រូវបានអនុវត្តដោយព្រះវិញ្ញាណតែ មួយ។ បើទោះបីជាទ្រង់ប្រហែលជាធ្វើដូច្នេះ តាមទស្សនៈខុសគ្នា តែសណ្ឋាន និងគោលការណ៍នៃកិច្ចការនេះ គឺនៅដូចគ្នាដដែល។ កាលណាអ្នកប្រកាន់ខ្ជាប់តាមគោលការណ៍ និងសណ្ឋានកិច្ចការ ដែលព្រះអង្គបានអនុវត្ត នោះអ្នកនឹងដឹងថា កិច្ចការនេះ គឺសុទ្ធតែត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណតែមួយ។ នៅតែមានមនុស្សខ្លះនិយាយថា «ព្រះវរបិតាជាព្រះវរបិតា ព្រះរាជបុត្រាជាព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធជាព្រះវិញ្ញាណបរិសុទ្ធ ហើយនៅទីបំផុត ទាំងបីព្រះអង្គនឹងរួមគ្នាមកតែមួយ។» តើអ្នកនឹងធ្វើឲ្យព្រះទាំងបីអង្គ រួមគ្នាមកតែមួយដោយវិធីណា? តើព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ រួមគ្នាមកតែមួយដោយវិធីណា? ប្រសិនបើព្រះទាំងពីរអង្គ គឺជាព្រះពីរអង្គរហូតមក ទោះបីជាព្រះទាំងពីរអង្គរួមគ្នាយ៉ាងណា តើទ្រង់ទាំងពីរ មិននៅតែជាព្រះពីរអង្គ ដោយឡែកពីគ្នាទេឬអី? កាលណាអ្នកនិយាយអំពីការបង្រួមព្រះទាំងពីរអង្គមកតែមួយ តើនោះមិនត្រឹមតែជាការបង្រួមចំណែកពីរ ដើម្បីឲ្យក្លាយជាចំណែកមួយទាំងមូលទេឬអី? ប៉ុន្តែ តើព្រះអង្គទាំងពីរពុំមែនជាចំណែកពីរ មុនពេលរួមគ្នាមកតែមួយទេឬអី? ព្រះវិញ្ញាណនីមួយៗ ទ្រង់មានលក្ខណៈពិតខុសគ្នា ហើយព្រះវិញ្ញាណទាំងពីរ មិនអាចបង្រួមគ្នាមកតែមួយបាននោះទេ។ ព្រះវិញ្ញាណមិនមែនជាវត្ថុធាតុ ហើយក៏ មិនដូចនឹងវត្ថុផ្សេងទៀតក្នុងពិភពលោកនេះឡើយ។ ព្រះវរបិតា ជាព្រះវិញ្ញាណមួយ ព្រះរាជបុត្រាជាព្រះវិញ្ញាណមួយ ចំណែកព្រះវិញ្ញាណបរិសុទ្ធជាព្រះវិញ្ញាណមួយផ្សេងទៀត ហើយព្រះវិញ្ញាណទាំងបីរួមគ្នា ដូចជាទឹកបីកែវរួមគ្នាមកតែមួយទាំងមូល។ តើនោះ មិនមែនជាព្រះបីអង្គរួមគ្នាមកតែមួយទេឬអី? នេះជាពន្យល់ដែលខុសសុទ្ធសាធ! តើនេះមិនមែនជាការបែងចែកព្រះទេឬអី? តើធ្វើយ៉ាងណាអាចឲ្យព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ បង្រួមគ្នាមកតែមួយបាន? តើព្រះទាំងបីអង្គមិនមែនជាចំណែកបី ដែលមានលក្ខណៈខុសគ្នាទេឬអី? នៅតែមានមនុស្សនិយាយថា «តើព្រះជាម្ចាស់មិនបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវជាព្រះ រាជបុត្រស្ងួនភ្ងារបស់ទ្រង់ទេឬអី?» ព្រះយេស៊ូវ គឺជាបុត្រាស្ងួនភ្ងា របស់ព្រះជាម្ចាស់ ជាបុត្រដែលទ្រង់សព្វព្រះហឫទ័យណាស់ ព្រះបន្ទូលនេះ គឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកថ្លែងមែន។ គឺព្រះជាម្ចាស់ជាអ្នកធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់ តែធ្វើតាមទស្សនៈខុសពីគ្នាប៉ុណ្ណោះ នោះជាព្រះវិញ្ញាណនៅស្ថានសួគ៌ ធ្វើបន្ទាល់ពីរូបកាយសាច់ឈាមរបស់ទ្រង់ផ្ទាល់។ ព្រះយេស៊ូវ គឺជារូបកាយសាច់ឈាមរបស់ទ្រង់ ពុំមែនជាព្រះបុត្រារបស់ទ្រង់ដែលនៅស្ថានសួគ៌ទេ។ តើអ្នកយល់ ដែរឬទេ? តើព្រះបន្ទូលរបស់ព្រះយេស៊ូវថា «ខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏សណ្ឋិតក្នុងខ្ញុំដែរ» មិនបង្ហាញថា ព្រះអង្គទាំងបី ជាព្រះវិញ្ញាណតែមួយទេឬអី? តើមិនមែនដោយសារតែការយកកំណើតជាសាច់ឈាមទេឬអី ដែលព្រះទាំងបីអង្គត្រូវបានញែកចេញរវាងស្ថានសួគ៌ និងផែនដី? ក្នុងភាពជាក់ស្ដែង ព្រះអង្គទាំងបី គឺនៅតែជាព្រះវិញ្ញាណតែមួយ តែទោះយ៉ាងណាក៏ដោយ នោះគ្រាន់តែជាព្រះ ដែលកំពុងតែធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់តែប៉ុណ្ណោះ។ ដោយសារតែការប្រែប្រួលយុគសម័យ លក្ខខណ្ឌតម្រូវនៃកិច្ចការ ហើយនិងដំណាក់កាលខុសៗគ្នានៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រះនាមដែលមនុស្សហៅទ្រង់ក៏ខុសៗគ្នាដែរ។ កាលទ្រង់យាងមកអនុវត្តដំណាក់កាលទីមួយនៃកិច្ចការនេះ ទ្រង់ត្រូវបានគេហៅដោយព្រះនាមថា ព្រះយេហូវ៉ា អ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល។ នៅក្នុងដំណាក់កាលទីពីរ ព្រះដែលយកកំណើតជាសាច់ឈាម ហៅបានត្រឹមថា ព្រះអម្ចាស់ និងព្រះគ្រីស្ទ។ តែនៅពេលនោះ ព្រះវិញ្ញាណដែលគង់នៅស្ថានសួគ៌ បានប្រកាសត្រឹមថា ទ្រង់ជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយពុំមានការលើកឡើងអំពីអត្តភាព របស់ទ្រង់ថាជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ។ រឿងនេះមិនអាចកើតឡើងងាយដូច្នេះទេ។ ម្ដេចបានជាព្រះមានបុត្រតែមួយនោះ? តើព្រះមិនបានក្លាយជាមនុស្សទេឬអី? ដោយសារទ្រង់ជារូបកាយសាច់ឈាម ទើបទ្រង់ត្រូវបានហៅថា ព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយតាំងពីពេលនោះមក សម្ពន្ធភាពរវាងព្រះវរបិតា និងព្រះរាជបុត្រាក៏ចាប់ផ្ដើមមាន។ សម្ពន្ធភាពនេះកើតឡើង ដោយសារការបែងចែករវាងស្ថានសួគ៌ និងផែនដី។ ព្រះយេស៊ូវបានអធិស្ឋានតាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ដោយសារតែទ្រង់គ្រងរូបកាយសាច់ឈាមរបស់មនុស្សសាមញ្ញៗ បែបនេះ ទ្រង់មានបន្ទូលតាមទស្សនៈជាមនុស្សថា «សម្បកកាយរបស់ខ្ញុំ គឺជាសម្បកកាយមនុស្ស។ ដោយសារខ្ញុំគ្រងរូបកាយផ្នែកសាច់ឈាមរបស់មនុស្ស ដើម្បីយាងមកផែនដីនេះ ពេលនេះខ្ញុំនៅឆ្ងាយពីស្ថានសួគ៌ណាស់។» ដោយព្រោះហេតុនេះ ទើបទ្រង់បានត្រឹមតែអាចអធិដ្ឋានទៅឯព្រះដ៏ជាព្រះវរបិតា តាមទស្សនៈជា មនុស្សខាងសាច់ឈាម។ នេះគឺជាកាតព្វកិច្ចរបស់ព្រះអង្គ ហើយវាជាកាតព្វកិច្ចដែលព្រះវិញ្ញាណនៃព្រះដែលយកកំណើតជាមនុស្ស គួរផ្ដល់ជូន។ មិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ ដោយសារតែទ្រង់បានអធិស្ឋានទៅរកព្រះវរបិតា តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ទោះបីទ្រង់ត្រូវបានហៅថាជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ប៉ុន្តែទ្រង់ក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដដែល ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណ ហើយលក្ខណៈ ពិតរបស់ទ្រង់ គឺនៅតែជាវិញ្ញាណ។ មនុស្សឆ្ងល់ពីហេតុផលដែលទ្រង់អធិស្ឋាន ហាក់ដូចទ្រង់ជាព្រះជាម្ចាស់ផ្ទាល់។ មូលហេតុមកពីទ្រង់គឺជាព្រះដែលយកកំណើតជាមនុស្ស ជាព្រះជាម្ចាស់ដែលកំពុងគង់ក្នុងសាច់ឈាម ហើយមិនមែនជាព្រះវិញ្ញាណដែលនៅឯស្ថានសួគ៌នោះឡើយ។ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ សុទ្ធតែជាព្រះ។ ទាល់តែព្រះទាំងបីអង្គ រួមគ្នាមកតែមួយ ទើបអាចរាប់ថាជាព្រះពិតតែមួយបាន ហើយព្រះចេស្ដារបស់ទ្រង់ ក៏អស្ចារ្យខុសពីធម្មតាដោយសារវិធីនេះដែរ។ នៅតែមានមនុស្សខ្លះនិយាយថា គឺមានតែវិធីនេះទេទើបទ្រង់អាចធ្វើជាព្រះវិញ្ញាណទាំងប្រាំពីរបាន។ ពេលដែលព្រះរាជបុត្រាអធិស្ឋាន បន្ទាប់ពីទ្រង់យាងមកនោះ ព្រះដែលទ្រង់អធិស្ឋានរក គឺព្រះវិញ្ញាណ។ នៅក្នុងភាពជាក់ស្ដែង ទ្រង់កំពុងអធិស្ឋានតាមទស្សនៈជាមនុស្ស។ ទ្រង់មិនពេញលេញ ដោយសារតែសាច់ឈាមមិនពេញលេញ ហើយ ទ្រង់មានសេចក្ដីកម្សោយជាច្រើន ពេលដែលព្រះអង្គយាងមកក្នុងសាច់ ហើយទ្រង់ជួបនូវបញ្ហាជាច្រើន នៅពេលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ នៅក្នុងសាច់ឈាម។ ហេតុនេះបានជាទ្រង់អធិស្ឋានបីដងទៅកាន់ព្រះវរបិតា មុនពេលទ្រង់ត្រូវគេឆ្កាង និងជាច្រើនលើក ទៀត មុនពេលទ្រង់ជាប់ឆ្កាងផងដែរ។ ទ្រង់បានអធិស្ឋាននៅក្នុងចំណោមពួកសិស្សទ្រង់ ទ្រង់បានអធិស្ឋានម្នាក់អ្នកនៅលើភ្នំ ទ្រង់ក៏បានអធិស្ឋាននៅលើទូកនេសាទ រួចទ្រង់ក៏បានអធិស្ឋាននៅក្នុងចំណោមបណ្ដាជន ទ្រង់ក៏បានអធិស្ឋានទាំងពេលកំពុងកាច់នំប៉័ង ហើយទ្រង់ក៏អធិស្ឋានពេលកំពុងឲ្យពរអ្នកដទៃទៀតផង។ ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះ? ទ្រង់អធិស្ឋានទៅកាន់ព្រះវិញ្ញាណ ព្រះអង្គកំពុងអធិស្ឋានទៅកាន់ព្រះវិញ្ញាណ គឺទៅកាន់ព្រះដែលនៅឯស្ថានសួគ៌ តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ដូច្នេះតាមទស្សនៈរបស់មនុស្ស ព្រះយេស៊ូវបានក្លាយជាព្រះរាជបុត្រានៅក្នុងដំណាក់កាលនោះ។ យ៉ាងណាមិញ នៅក្នុងដំណាក់កាលនេះ ព្រះអង្គមិន អធិស្ឋានទេ។ ហេតុអ្វីក៏បែបនេះ? នេះគឺមកពីអ្វីដែលទ្រង់នាំយក នោះ គឺជាកិច្ចការនៃព្រះបន្ទូល ព្រមទាំងការជំនុំជម្រះ និងការវាយផ្ចាល។ ទ្រង់មិនត្រូវការនូវការអធិស្ឋាន ហើយព័ន្ធកិច្ចរបស់ទ្រង់ គឺត្រូវថ្លែងព្រះបន្ទូល។ ទ្រង់ពុំមែនត្រូវគេឆ្កាង ហើយទ្រង់ក៏មិនត្រូវមនុស្សចាប់យកទៅឲ្យពួកអ្នកមានអំណាចដែរ។ ទ្រង់គ្រាន់តែអនុវត្តកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ នៅគ្រាដែលព្រះយេស៊ូវអធិស្ឋាន ទ្រង់កំពុងអធិស្ឋានទៅកាន់ព្រះដ៏ជាព្រះវរបិតា ដើម្បីឲ្យនគរស្ថានសួគ៌មកដល់ ដើម្បីឲ្យព្រះហឫទ័យព្រះវរបិតាបានសម្រេច និងសម្រាប់កិច្ចការដែលនឹងត្រូវមកដល់។ នៅក្នុងដំណាក់កាលនេះ នគរស្ថានសួគ៌បានចុះមកដល់ហើយ តើទ្រង់នៅតែត្រូវការអធិស្ឋានបែបនេះទៀតមែនទេ? កិច្ចការរបស់ទ្រង់ គឺបញ្ចប់យុគសម័យនេះ ហើយពុំមានយុគសម័យថ្មីទៀតទេ ហេតុនេះ ចាំបាច់អីត្រូវអធិស្ឋានសម្រាប់ដំណាក់កាលបន្ទាប់ទៀតនោះ? ខ្ញុំខ្លាចតែគ្មានទេ!

ក្នុងការបកស្រាយរបស់មនុស្ស មាននូវសម្ដីផ្ទុយគ្នាជាច្រើន។ ពិតណាស់ ទាំងអស់នេះជាសញ្ញាណរបស់មនុស្ស ប្រសិនបើគ្មានការពិនិត្យពិច័យទេ អ្នករាល់គ្នាមុខជាជឿថា ការពន្យល់របស់ពួកគេ សុទ្ធតែត្រឹមត្រូវទាំងអស់។ តើអ្នកមិនដឹងទេឬថា ជំនឿជឿថា ព្រះជាម្ចាស់ គឺជាព្រះត្រៃអ្នក គ្រាន់តែជាសញ្ញាណរបស់មនុស្សទេឬអី? ចំណេះដឹងរបស់មនុស្ស ពុំមានចំណេះដឹងណាពេញលេញ ឬម៉ត់ចត់នោះទេ។ ភាពស្មោកគ្រោកក៏ចេះតែមាន ហើយមនុស្សក៏មានគំនិតច្រើនដែរ។ នេះបង្ហាញថា មនុស្សម្នាក់មិនអាចត្រឹមតែ ពន្យល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ។ មានរឿងច្រើនណាស់នៅក្នុងគំនិតរបស់មនុស្សទាំងអស់ គឺសុទ្ធតែចេញមកពីហេតុផល និងតម្រិះរបស់គេ ដែលផ្ទុយអំពីសេចក្ដីពិត។ តើហេតុផលរបស់អ្នកអាចកាត់ញែកកិច្ចការរបស់ព្រះជាម្ចាស់ឲ្យម៉ត់ចត់ដែរឬទេ? តើអ្នកអាចទទួលបានតម្រិះស៊ីជម្រៅ ក្នុងគ្រប់កិច្ចការទាំងអស់របស់ព្រះយេហូវ៉ាដែរឬទេ? ក្នុងឋានៈជាមនុស្ស តើអ្នកអាចមើលឃើញកិច្ចការទាំងអស់នេះទេ ឬក៏ព្រះជាម្ចាស់ផ្ទាល់ទើប អាចមើលឃើញពីអស់កល្បជានិច្ច ដល់អស់កល្បជានិច្ចបាន។ តើគឺអ្នកមែនទេ ដែលអាចមើលឃើញអតីតកាល ពីអស់កល្បជានិច្ច ដល់អនាគតកាលដ៏អស់កល្បជានិច្ច ឬទាល់តែព្រះជាម្ចាស់ ទើបអាចធ្វើបែបនេះបាន? តើអ្នកនិយាយអ្វីខ្លះ? តើអ្នកអាចស័ក្ដិសមនឹងពន្យល់ព្រះជាម្ចាស់ទេ? តើការពន្យល់របស់អ្នកផ្អែកលើអ្វី? តើអ្នកគឺជាព្រះមែនទេ? ស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ សុទ្ធតែត្រូវបានបង្កើតដោយព្រះជាម្ចាស់ផ្ទាល់។ អ្នកដែល ធ្វើកិច្ចការនេះ គឺមិនមែនជាអ្នកទេ ដូច្នេះ ហេតុអ្វីទើបអ្នកផ្ដល់នូវការពន្យល់មិនត្រឹមត្រូវបែបនេះ? ពេលនេះ តើអ្នកបន្តជឿលើព្រះត្រៃឯកទៀតដែរឬទេ? តើអ្នកមិនគិតទេថា វិធីនេះគឺជាបន្ទុកខ្លាំង ពេកទេឬអី? ល្អបំផុត គឺអ្នកត្រូវជឿលើព្រះតែមួយបានហើយ មិន ចាំបាច់ជឿព្រះបីអង្គទេ។ ស្រាលខ្លួន គឺជារឿងល្អបំភុត ដ្បិតបន្ទុករបស់ព្រះអម្ចាស់ ស្រាលទេ។

ដកស្រង់ពី «តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ VII. សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ

បន្ទាប់៖ IX. ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ