ការគេចចេញពីពាក្យចចាមអារ៉ាម
By William, the United States ក្នុងខែតុលាឆ្នាំ២០១៦ ខ្ញុំបានទៅក្រុងញូវយ៉កនៅសហរដ្ឋអាមេរិក ក្រោយមក...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
By Zhang Lan, South Korea
«ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត និងឲ្យដល់មនុស្សទាំងអស់នៅទិសខាងកើតដែរ។ ខ្ញុំបាននាំពួកគេគ្រប់គ្នាទៅរកពន្លឺ ដើម្បីឲ្យពួកគេអាចរួបរួមគ្នាជាថ្មីនឹងពន្លឺនោះ ហើយភពប្រសព្វជាមួយគ្នា និងមិនចាំបាច់ស្វែងរកពន្លឺនោះទៀតឡើយ។ ខ្ញុំនឹងឲ្យមនុស្សដែលស្វែងរកពន្លឺនោះ បានមើលឃើញពន្លឺនោះម្ដងទៀត និងមើលឃើញសិរីល្អដែលខ្ញុំមាននៅស្រុកអ៊ីស្រាអែលផង។ ខ្ញុំនឹងឲ្យពួកគេឃើញថា ខ្ញុំបានចុះមកនៅលើដុំពពកស នៅក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ឲ្យពួកគេឃើញដុំពពកស និងផ្លែឈើជាចង្កោមច្រើនរាប់មិនអស់ ហើយលើសពីនោះ គឺឲ្យពួកគេឃើញព្រះយេហូវ៉ា គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ ខ្ញុំនឹងឲ្យពួកគេសម្លឹងទៅឯចៅហ្វាយសាសន៍យូដា ជាព្រះមែស្ស៊ីដែលគេទន្ទឹងរង់ចាំជាយូរ និងការលេចមកដ៏ពេញលេញរបស់ខ្ញុំ ដែលត្រូវស្ដេចជាច្រើនអង្គធ្វើទុក្ខបុកម្នេញក្នុងគ្រប់យុគសម័យទាំងអស់។ ខ្ញុំនឹងសម្រេចកិច្ចការរបស់ខ្ញុំដើម្បីសាកលលោកទាំងមូល ហើយខ្ញុំនឹងបំពេញកិច្ចការអស្ចារ្យ ដោយបង្ហាញសិរីល្អទាំងអស់ ព្រមទាំងស្នាព្រះហស្ដរបស់ខ្ញុំដល់មនុស្សនៅគ្រាចុងក្រោយ។ ខ្ញុំនឹងបង្ហាញព្រះភក្ត្រ ដែលប្រកបដោយសិរីល្អររបស់ខ្ញុំទាំងស្រុង នៅចំពោះមុខមនុស្សដែលបានរង់ចាំខ្ញុំអស់ជាច្រើនឆ្នាំ គឺដល់អស់អ្នកដែលទន្ទឹងរង់ចាំខ្ញុំយាងមកលើដុំពពក ដល់សាសន៍អ៊ីស្រាអែលដែលបានទន្ទឹងចាំខ្ញុំយាងមកជាថ្មី និងដល់មនុស្សគ្រប់ៗគ្នាដែលបៀតបៀនខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់គ្នាដឹងថា ខ្ញុំបានដកសិរីល្អរបស់ខ្ញុំជាយូរមកហើយ និងបាននាំយកវាត្រឡប់មកទិសខាងកើត ដើម្បីឲ្យសិរីល្អនោះលែងស្ថិតនៅស្រុកយូដាទៀត។ ត្បិតគ្រាចុងក្រោយបានចូលមកដល់ហើយ!» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។
វីដេអូនេះពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់ ព្រះជាម្ចាស់នាំសិរីល្អរបស់ទ្រង់ពីអ៊ីស្រាអែលទៅកាន់ទិសខាងកើតនៅគ្រាចុងក្រោយ ក្នុងប្រទេសចិន ដែលប្រឆាំងនឹងព្រះជាម្ចាស់បំផុតក្នុងចំណោមប្រជាជាតិទាំងអស់ ទ្រង់បានលេចមក កំពុងធ្វើការរបស់ទ្រង់ និងបង្ហាញសេចក្ដីពិត ដើម្បីយកឈ្នះ និងសង្រ្គោះមនុស្សទាំងអស់នៅទូទាំងចក្រវាល។ នេះហើយជាឫទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះ។ ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ កាលពីមុន ខ្ញុំមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ដោយផ្អែកលើសញ្ញាណខ្ញុំ ខ្ញុំគិតថា ព្រះអម្ចាស់នឹងលេចមកនៅក្នុងអ៊ីស្រាអែល ពេលទ្រង់យាងត្រលប់មកវិញ។ ទើបតែក្រោយពេលខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ទើបខ្ញុំបានយល់អំពីអាថ៌កំបាំងនៃការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន។ ខ្ញុំចង់ចែករំលែកបទពិសោធន៍ខ្ញុំក្នុងការទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។
ក្រោយមានជំនឿលើព្រះអម្ចាស់ ខ្ញុំក្លាយជាអ្នកស្វែងរកដ៏រំភើបម្នាក់។ គ្រប់ពេលដែលខ្ញុំមានពេល ខ្ញុំនឹងស្ម័គ្រចិត្តបម្រើនៅព្រះវិហារ ហើយខ្ញុំតែងតែថ្វាយតង្វាយមួយភាគដប់រាល់ខែ។ ក្នុងខែមេសាឆ្នាំ ២០១១ ខ្ញុំបានទៅរកការងារធ្វើនៅប្រទេសកូរ៉េខាងត្បូង ហើយទោះបីខ្ញុំរវល់យ៉ាងណាជាមួយការងារក៏ដោយ ក៏ខ្ញុំនៅតែចូលរួមការប្រជុំថ្ងៃអាទិត្យដែរ។ ប៉ុន្តែ មេរៀនអធិប្បាយរបស់គ្រូគង្វាលតែងតែដដែលគ្មានអ្វីថ្មីឡើយ។ ពួកជំនុំបើមិនងងុយដេក ឬជជែកគ្នាលេងដែរ។ វាគ្មានភាពរីករាយទាល់តែសោះ។ ក្រោយមក ខ្ញុំលែងចង់ទៅចូលរួមការប្រជុំទៀត។ ប៉ុន្តែ ដោយសារតែខ្ញុំជាគ្រីស្ទបរិស័ទ ការមិនចូលរួមនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួលឡើយ ដូច្នេះ ខ្ញុំបង្ខំចិត្តទៅចូលរួមទៀត។ បន្ទាប់មក នៅថ្ងៃមួយ ដោយចៃដន្យ ខ្ញុំបានជួបមិត្តចាស់ខ្ញុំម្នាក់នៅក្រុមជំនុំ ឈ្មោះ បងស្រី សាវ។ នាងបានអញ្ជើញខ្ញុំទៅលេងផ្ទះនាង ហើយមិត្តរបស់នាង ឈ្មោះ បងស្រី លី ក៏មកជាមួយដែរ។ នេះជាលើកទីមួយហើយដែលយើងបានជួបគ្នា តែយើងដូចជាស៊ីចង្វាក់គ្នាណាស់។ យើងបានជជែកគ្នាអំពីស្ថានភាពរបស់យើង ហើយក៏ជជែកអំពីភាពកណ្ដោច កណ្ដែងនៅក្នុងក្រុមជំនុំដែរ។ បងស្រីលីបានប្រកបគ្នាជាមួយយើងអំពីរបៀបដែលនាំឲ្យក្រុមជំនុំមានភាពកណ្ដោចកណ្ដែង នោះគឺដោយសារតែព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការថ្មី ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្ដូរ និងថាយើងត្រូវធ្វើដូចជាស្ត្រីក្រមុំដ៏វៃឆ្លាត ដែលកំពុងតែស្វែងរកការលេចមករបស់ព្រះជាម្ចាស់ និងកំពុងស្ដាប់ព្រះសូរសៀងរបស់ទ្រង់ ដើម្បីស្វាគមន៍ព្រះអម្ចាស់។ ខ្ញុំបានទទួលការស្រាយបំភ្លឺយ៉ាងខ្លាំងចេញពីអ្វីដែលនាងបាននិយាយនេះ។ បន្ទាប់មក បងស្រីលីបាននិយាយថា៖ «ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញហើយ ទ្រង់បានយកកំណើតជាមនុស្សក្នុងសាច់ឈាម ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានលេចមកធ្វើការរបស់ទ្រង់នៅក្នុងប្រទេសចិន កំពុងបង្ហាញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ និងការបន្សុទ្ធ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់ផ្ដើមយុគសម័យនៃនគរព្រះ ហើយបានបញ្ចប់យុគសម័យនៃព្រះគុណ។ អស់អ្នកដែលទទួលយកកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ នឹងមានអារម្មណ៍រំភើបនៅមុខបល្ល័ង្ករបស់ព្រះ ដ្បិតពួកគេកំពុងទទួលការផ្គត់ផ្គង់នៃព្រះបន្ទូលរបស់ព្រះ ហើយចូលរួមពិធីមង្គលការរបស់កូនចៀម។» ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តចំពោះអ្វីដែលបងស្រីលីបាននិយាយ ហើយពិបាកនឹងជឿលើនាងណាស់ ព្រះអម្ចាស់បានយាងមកវិញរួចហើយ? ហើយទ្រង់បានយាងទៅកាន់ប្រទេសចិន? នៅក្នុងសម័យសញ្ញាចាស់ និងសញ្ញាថ្មី ព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែល ហើយព្រះគម្ពីរបានចែងថា៖ «នៅថ្ងៃនោះ ព្រះបាទរបស់ទ្រង់នឹងឈរពីលើភ្នំដើមអូលីវ ដែលនៅទល់មុខផ្នែកខាងកើតនៃក្រុងយេរូសាឡឹម ហើយភ្នំដើមអូលីវនឹងពុះញែកជាពីរចំពាក់កណ្ដាលទៅខាងកើត និងទៅខាងលិច ហើយវានឹងបង្កើតឲ្យជ្រលងមួយយ៉ាងធំ ហើយភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយពាក់កណ្ដាលទៀតទៅទិសខាងត្បូង» (សាការី ១៤:៤)។ នៅគ្រាចុងក្រោយ ព្រះអម្ចាស់គួរតែយាងមក នៅលើភ្នំដើមអូលីវនៃប្រទេសអ៊ីស្រាអែល។ តើទ្រង់អាចនៅក្នុងប្រទេសចិនដោយរបៀបណាទៅ? ខ្ញុំបានប្រាប់ពីភាពភាន់ច្រឡំរបស់ខ្ញុំដល់បងស្រីលី។
នាងគ្រាន់តែញញឹម ហើយនិយាយថា៖ «សេចក្តីទំនាយអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ គឺជារឿងអាថ៌កំបាំង ហើយយើងមិនអាចយល់អំពីអត្ថន័យរបស់វាបានឡើយ។ មានតែក្រោយពេលសេចក្តីទំនាយមួយត្រូវបានសម្រេច ហើយយើងឃើញពីរបៀបដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ទើបយើងអាចយល់អំពីអត្ថន័យនៃសេចក្តីទំនាយនោះបាន។ យើងមិនគួរដាក់កម្រិតកិច្ចការរបស់ព្រះ ដោយប្រើអត្ថន័យចំៗនៃសេចក្តីទំនាយឡើយ ព្រោះថាបើធ្វើបែបនេះ យើងអាចប្រឆាំងនឹងព្រះជាម្ចាស់។ សូមយកពួកផារីស៊ី ជាឧទាហរណ៍ចុះ។ ពួកគេប្រកាន់ខ្ជាប់នឹងអត្ថន័យចំៗនៃសេចក្តីទំនាយអំពីការយាងមករបស់ព្រះមែស៊ី ដោយគិតថា ពេលដែលព្រះអម្ចាស់យាងមក ទ្រង់នឹងត្រូវបានគេហៅថា ព្រះមែស៊ី ហើយមិនត្រូវមាននរណាម្នាក់ដាក់ព្រះនាមព្រះគ្រីស្ទ សម្រាប់ព្រះមែស៊ីឡើយ។ ជាលទ្ធផល ពួកគេបែរជាប្រឆាំង ហើយថ្កោលទោសកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ហើយបានបាត់បង់សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ បើយើងដាក់កម្រិតកិច្ចការរបស់ព្រះ ដោយផ្អែកលើការបកស្រាយន័យចំនៃព្រះគម្ពីរ ហើយមិនសិក្សាអំពីការពិតនៃការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ នោះយើងទំនងជាធ្វើកំហុសដូចជាពួកផារីស៊ីអ៊ីចឹង។» «នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមជាមួយដំណាក់របស់ព្រះជាម្ចាស់ បង្ហាញគ្រប់ទាំងសេចក្តីពិត ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ ដូចជាពន្លឺដ៏ចាំងមួយ ដែលកំពុងលេចមកនៅទិសខាងកើត។ ក្នុងពេលជាង២០ឆ្នាំ កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយបានរីកសាយពាសពេញប្រទេសចិន ហើយឥឡូវ ថែមទាំងទៅដល់ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក។ ព្រះបន្ទូលលេចមកជាសាច់ឈាម ជាបណ្ដុំនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបកប្រែជាង២០ភាសា ហើយផ្សព្វផ្សាយអនឡាញ ដើម្បីឲ្យមនុស្សទាំងអស់នៅលើលោកស្វែងរក និងពិនិត្យពិច័យ។» «កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ បានសម្រេចទាំងស្រុងនូវសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ 'ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចលឿនយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្ស ក៏យ៉ាងនោះដែរ' (ម៉ាថាយ ២៤:២៧)។ ហើយកណ្ឌគម្ពីរម៉ាឡាគី ១:១១ 'ដ្បិតចាប់តាំងពីថ្ងៃរះ រហូតដល់ថ្ងៃលិចវិញ ព្រះនាមខ្ញុំនឹងបានធំឧត្ដមនៅក្នុងចំណោមសាសន៍ដទៃ...នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។'» ដោយឮបែបនេះ វាស៊ីចង្វាក់គ្នាភ្លាមៗ ព្រះអម្ចាស់បានយាងត្រលប់មកវិញនៅក្នុងប្រទេសចិន មិនមែនអ៊ីស្រាអែលឡើយ ហើយព្រះគម្ពីរបានថ្លែងទំនាយអំពីការនេះតាំងពីយូរមកហើយ។
បន្ទាប់មក បងស្រី លី បានអានឲ្យខ្ញុំស្ដាប់នូវបទគម្ពីរមួយនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «តាមពិត ព្រះជាម្ចាស់គឺជាចៅហ្វាយនៃអ្វីៗទាំងអស់។ ទ្រង់គឺជាព្រះជាម្ចាស់នៃសព្វសារពើទាំងអស់។ ទ្រង់មិនត្រឹមតែជាព្រះរបស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាប៉ុណ្ណោះទេទ្រង់គឺជាព្រះជាម្ចាស់នៃសព្វសារពើទាំងអស់។ ដំណាក់កាលពីរមុននៃកិច្ចការរបស់ព្រះ បានកើតឡើងនៅអ៊ីស្រាអែល គឺកិច្ចការនេះហើយដែលបានបង្កើតសញ្ញាណជាក់លាក់នៅក្នុងចិត្តមនុស្ស។ ពួកគេជឿថា ព្រះយេហូវ៉ាបានធ្វើកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែល និងជឿថា ព្រះយេស៊ូវផ្ទាល់បានបំពេញកិច្ចការរបស់ទ្រង់នៅស្រុកយូដា ហើយលើសពីនេះទៀត ទ្រង់បានក្លាយជាសាច់ឈាមដើម្បីធ្វើការ និងទោះជាក្នុងករណីណាក៏ដោយ ក៏កិច្ចការនេះមិនលាតសន្ធឹងហួសពីអ៊ីស្រាអែលដែរ។ ព្រះមិនបានធ្វើការនៅក្នុងជនជាតិអេហ្ស៊ីប ឬជនជាតិឥណ្ឌានោះទេ។ ទ្រង់ធ្វើការក្នុងជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ។ ដូច្នេះមនុស្សបង្កើតសញ្ញាណផ្សេងៗ ហើយកំណត់ព្រំដែនកិច្ចការរបស់ព្រះនៅក្នុងវិសាលភាពជាក់លាក់មួយ។ ពួកគេនិយាយថា នៅពេលព្រះធ្វើការទ្រង់ត្រូវតែធ្វើកិច្ចការនោះ ក្នុងចំណោមមនុស្សដែលទ្រង់បានជ្រើសរើស និងនៅអ៊ីស្រាអែល ដើម្បីជួយសង្គ្រោះជនជាតិអ៊ីស្រាអែល ព្រះមិនធ្វើការនឹងជនជាតិដទៃឡើយហើយកិច្ចការរបស់ទ្រង់ ក៏មិនមានវិសាលភាពធំជាងនេះដែរ។ និយាយដល់ការរក្សាព្រះដែលប្រសូតជាសាច់ឈាមឱ្យនៅក្នុងដែនកំណត់ពួកគេតឹងរឹងជាពិសេសតែម្ដង ហើយមិនអនុញ្ញាតឱ្យទ្រង់ឆ្លងហួសព្រំដែនអ៊ីស្រាអែលឡើយ។ តើទាំងនេះមិនមែនគ្រាន់តែជាសញ្ញាណរបស់មនុស្សទេឬអី? ព្រះបានបង្កើតផ្ទៃមេឃផែនដី និងអ្វីៗទាំងអស់ ទ្រង់បានបង្កើតសព្វសារពើទាំងអស់ ដូច្នេះតើទ្រង់អាចកម្រិតកិច្ចការរបស់ទ្រង់ ត្រឹមតែអ៊ីស្រាអែលបានយ៉ាងដូចម្តេច? ប្រសិនបើដូច្នោះមែន តើទ្រង់បង្កើតអ្វីៗទាំងអស់មកដើម្បីអ្វី? ទ្រង់បានបង្កើតពិភពលោកទាំងមូល ហើយទ្រង់បានអនុវត្តផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ មិនត្រឹមតែនៅក្នុងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ គឺអនុវត្តលើមនុស្សគ្រប់រូប នៅក្នុងសកលលោកទាំងមូលទៀតផង... តាមពិត ប្រសិនបើព្រះធ្វើតាមសញ្ញាណរបស់មនុស្ស ទ្រង់នឹងធ្វើជាព្រះរបស់អ៊ីស្រាអែលតែមួយអង្គគត់ ហើយដូច្នេះ ទ្រង់មិនអាចមានសមត្ថភាពពង្រីកកិច្ចការរបស់ទ្រង់ដល់ជាតិសាសន៍ដទៃបានឡើយ ពីព្រោះទ្រង់នឹងធ្វើជាព្រះរបស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ ហើយមិនមែនជាព្រះរបស់មនុស្សលោកទាំងមូលទេ។ទំនាយជាច្រើនបានទាយថា ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវបានតម្កើងឡើង ក្នុងចំណោមជាតិសាសន៍ដទៃ ហើយព្រះនាមទ្រង់នឹងសុសសាយដល់ជាតិសាសន៍ដទៃដែរ។ ហេតុអ្វីបានជាមានទំនាយបែបនេះ? ប្រសិនបើព្រះគឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយមែននោះ ទ្រង់នឹងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលតែមួយប៉ុណ្ណោះ។ លើសពីនេះទៀត ទ្រង់នឹងមិនផ្សព្វផ្សាយកិច្ចការនេះទេ ហើយទ្រង់ក៏នឹងមិនធ្វើការទាយទុកបែបនេះដែរ។ ដោយសារទ្រង់បានទាយទុក ដូច្នេះ ទ្រង់ប្រាកដជាពង្រីកកិច្ចការរបស់ទ្រង់ ក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងចំណោមប្រជាជាតិនីមួយៗ និងគ្រប់ដែនដីទាំងអស់។ ដោយសារព្រះមានបន្ទូលបែបនេះ ទ្រង់ត្រូវតែធ្វើឱ្យបាន។ នេះគឺជាផែនការរបស់ទ្រង់ ដ្បិតទ្រង់ជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងអ្វីៗសព្វសារពើ ហើយជាព្រះនៃសត្តនិករផងទាំងពួង។ ទោះបីជាទ្រង់ធ្វើការក្នុងចំណោមជនជាតិអ៊ីស្រាអែលក្ដី ធ្វើការពេញយូដាទាំងមូលក្ដី ក៏កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការនៃសកលលោកទាំងមូល និងជាកិច្ចការរបស់មនុស្សលោកទាំងអស់។ កិច្ចការដែលទ្រង់ធ្វើសព្វថ្ងៃនេះ នៅក្នុងប្រទេសនាគក្រហមដ៏ធំ−គឺនៅក្នុងជាតិសាសន៍ដទៃមួយ−ក៏នៅតែជាកិច្ចការរបស់មនុស្សលោកទាំងមូលដែរ។ អ៊ីស្រាអែលអាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ នៅលើផែនដី។ ដូចគ្នាដែរប្រទេសចិនក៏អាចជាមូលដ្ឋាន សម្រាប់កិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃដែរ។ ពេលនេះ តើទ្រង់មិនបានសម្រេចទំនាយថា៖ 'ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវបានលើកតម្កើងក្នុងចំណោមជាតិសាសន៍ដទៃ' ទេ មែនទេ?» («ព្រះជាម្ចាស់ គឺជាម្ចាស់នៃសព្វសារពើទាំងអស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។
បងស្រីលី បន្ទាប់មក បានប្រកបគ្នា៖ «ព្រះជាម្ចាស់គឺជាព្រះអម្ចាស់នៃអ្វីៗគ្រប់យ៉ាងដែលព្រះបង្កើតមក ទ្រង់សោយរាជ្យលើចក្រវាលទាំងមូល ហើយទ្រង់គង់ជាអធិបតីលើជោគវាសនារបស់មនុស្សទាំងអអស់ ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះរបស់អ៊ីស្រាអែលប៉ុណ្ណោះទេ តែជាងនេះទៀត ទ្រង់ក៏ជាព្រះនៃអ្វីៗគ្រប់យ៉ាងដែលទ្រង់បានបង្កើតមកផងដែរ។ ព្រះជាម្ចាស់មានសិទ្ធិធ្វើកិច្ចការរបស់ទ្រង់នៅក្នុងប្រជាជាតិណា និងមនុស្សណាក៏បាន។ ប៉ុន្តែ មិនថាទ្រង់លេចមក និងធ្វើការនៅក្នុងប្រទេសណាឡើយ ក៏កិច្ចការរបស់ទ្រង់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិទាំងអស់ និងដើម្បីដឹកនាំពួកគេនៅក្នុងការអភិវឌ្ឍរបស់គេដែរ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ជាឧទាហរណ៍ ព្រះយេហូវ៉ាដ៏ជាព្រះបានប្រើលោកម៉ូសេ ដើម្បីប្រកាសពីក្រឹត្យវិន័យរបស់ទ្រង់នៅក្នុងអ៊ីស្រាអែល ហើយបានចាប់ផ្ដើមយុគសម័យនៃក្រឹត្យវិន័យ។ បន្ទាប់មក ដោយប្រើទឹកដីនេះជាចំណុចកណ្ដាល បន្ដិចម្ដងៗ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់ទៅកាន់ទឹកដីផ្សេងទៀត ដើម្បីឲ្យគ្រប់ប្រជាជាតិ និងមនុស្សនឹងលើកតម្កើងព្រះនាមរបស់ទ្រង់ជានាមធំអស្ចារ្យ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការនៃការប្រោសលោះនៅក្នុងស្រុកយូដា។ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវមិនគ្រាន់តែប្រោសលោះសាសន៍យូដាប៉ុណ្ណោះទេ ទ្រង់ក៏ប្រោសលោះមនុស្សជាតិទាំងអស់ផងដែរ។ ឥឡូវ ពីរពាន់ឆ្នាំក្រោយមក ដំណឹងល្អរបស់ព្រះអម្ចាស់បានសាយភាយទៅកាន់គ្រប់ច្រកល្ហកនៃពិភពលោក។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែប្រើប្រាស់ប្រទេសចិន ជាទីតាំងសាកល្បងសម្រាប់កិច្ចការរបស់ទ្រង់ មុនពេលពង្រីកវាទៅទូទាំងចក្រវាល។ ឥឡូវ ព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ប្រៀបដូចជាពន្លឺដ៏ចាំងមួយ ដែលកំពុងតែជះពន្លឺពីទិសខាងកើត ហើយបំភ្លឺគ្រប់ប្រជាជាតិទាំងអស់នៃទិសខាងលិចជាមួយទីបន្ទាល់។ មហាជនដ៏ធំបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានចូលមកចំពោះបល្ល័ង្ករបស់ព្រះ ដើម្បីទទួលយកការជំនុំជម្រះ និងការបន្សុទ្ធនៃព្រះបន្ទូលរបស់ទ្រង់។» «យើងអាចមើលឃើញថា មិនថាយុគសម័យណាឡើយ ពេលព្រះជាម្ចាស់សម្រេចព្រះទ័យលេចមក និងធ្វើការនៅក្នុងចំណោមមនុស្ស ឬនៅក្នុងប្រទេសណាមួយ ទ្រង់តែងតែជ្រើសរើសកន្លែងមួយ ដើម្បីធ្វើការជាមុនសិន ហើយបន្ទាប់មក ដោយប្រើប្រាស់កន្លែងនេះជាទីគំរូ បន្តិចម្ដងៗ ទ្រង់ពង្រីកកិច្ចការរបស់ទ្រង់ទៅកាន់កន្លែងផ្សេង ដើម្បីបញ្ចប់កិច្ចការសង្រ្គោះមនុស្សរបស់ទ្រង់។ នេះជាគោលការណ៍មួយនៅក្រោយកិច្ចការរបស់ព្រះជាម្ចាស់។ បើយើងធ្វើតាមសញ្ញាណ និងការស្រមើស្រមៃរបស់យើង ទាំងគិតថា ដោយសារព្រះជាម្ចាស់បានធ្វើការនៅអ៊ីស្រាអែលក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ នោះព្រះជាម្ចាស់ប្រាកដជាព្រះរបស់អ៊ីស្រាអែលតែមួយគត់ ដំណឹងល្អអាចចេញមកពីស្រុកអ៊ីស្រាអែលតែមួយគត់ ប្រជាជនអ៊ីស្រាអែលគឺជារាស្ត្រជ្រើសតាំងដ៏ពិតតែមួយគត់របស់ព្រះ ហើយគេជាមនុស្សតែមួយគត់ដែលសក្ដិសមទទួលព្រះពររបស់ទ្រង់ ហើយថាព្រះជាម្ចាស់នឹងមិនលេចមក និងធ្វើការនៅក្នុងប្រជាជាតិសាសន៍ដទៃឡើយ បើបែបនេះ តើយើងមិនកំពុងដាក់កម្រិតព្រះជាម្ចាស់ទេឬ?» «ព្រះជាម្ចាស់មានបន្ទូលថា 'ព្រះនាមខ្ញុំនឹងបានធំឧត្ដមនៅក្នុងចំណោមសាសន៍ដទៃ' ដូច្នេះ តើការនេះនឹងបានសម្រេច និងបំពេញយ៉ាងដូចម្ដេចទៅ? ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅគ្រាចុងក្រោយ និងធ្វើកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសចិន ជាប្រទេសមួយដែលត្រូវគ្រប់គ្រងដោយលទ្ធិទមិឡ ដើម្បីលុបបំបាត់សញ្ញាណរបស់មនុស្ស និងដើម្បីបង្ហាញថា ទ្រង់មិនធ្វើការស្របតាមច្បាប់ឡើយ តែស្របតាមផែនការរបស់ទ្រង់វិញ។ ទ្រង់ក៏បង្ហាញដល់យើងថា ទ្រង់មិនគ្រាន់តែសង្រ្គោះប្រជារាស្ត្រអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏សង្រ្គោះសាសន៍ដទៃដែរ។ ព្រះជាម្ចាស់ជាព្រះរបស់មនុស្សជាតិទាំងអស់ មិនគ្រាន់តែជាព្រះរបស់ប្រទេស ឬក្រុមមនុស្សណាមួយឡើយ។» «គ្រប់ទីកន្លែងដែលព្រះជាម្ចាស់លេចមក និងធ្វើការ វាតែងតែមានភាពសំខាន់ ហើយទ្រង់តែងតែជ្រើសរើសកន្លែងមួយ ដែលនឹងក្លាយជាទីដ៏ល្អបំផុត ដើម្បីសម្រេចគោលបំណងនៃការសង្រ្គោះមនុស្ស។»
ការប្រកបគ្នារបស់បងស្រីលី បានធ្វើឲ្យខ្ញុំមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង។ ដោយដឹងថា ព្រះជាម្ចាស់បានធ្វើការរបស់ទ្រង់ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណនៅក្នុងអ៊ីស្រាអែល ខ្ញុំបានគិតថា ព្រះជាម្ចាស់នឹងលេចមក ហើយធ្វើការនៅក្នុងអ៊ីស្រាអែលតែមួយប៉ុណ្ណោះ។ បើព្រះជាម្ចាស់បានធ្វើការរបស់ទ្រង់នៅក្នុងអ៊ីស្រាអែលម្ដងទៀតនៅគ្រាចុងក្រោយ នោះខ្ញុំនឹងដាក់កម្រិតទ្រង់បន្ថែមទៀតថាជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយវានឹងបដិសេធព្រះជាម្ចាស់ជាព្រះសោយរាជ្យលើមនុស្សជាតិទាំងអស់! នេះជាការប្រឆាំងនឹងព្រះហើយ! នៅទីណាដែលព្រះជាម្ចាស់លេចមក និងធ្វើកិច្ចការរបស់ទ្រង់ ទីនោះតែងតែជាការឆ្លុះបញ្ចាំងអំពីផែនការ និងព្រះប្រាជ្ញាញាណរបស់ទ្រង់។ យើងមិនសក្ដិសមក្នុងការផ្ដល់មតិអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងដាក់កម្រិតដល់កិច្ចការរបស់ទ្រង់ឡើយ។ ប៉ុន្តែ ខ្ញុំនៅតែមិនអស់ចិត្តឡើយ។ ចិនជាប្រទេសមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលទមិឡ។ នេះជាប្រទេសមួយដែលបដិសេធ និងប្រឆាំងនឹងព្រះជាម្ចាស់ខ្លាំងបំផុត។ បើព្រះជាម្ចាស់មិនចង់លេចមក និងធ្វើការនៅអ៊ីស្រាអែល ហេតុអ្វីទ្រង់មិនធ្វើការនៅប្រទេសផ្សេង ដូចជាសហរដ្ឋអាមេរក ឬចក្រភពអង់គ្លេស ជាទីដែលគ្រីស្ទសាសនាជាសាសនាសំខាន់របស់គេទៅ? ហេតុអ្វីទ្រង់បែរជាជ្រើសរើសធ្វើការរបស់ទ្រង់នៅក្នុងប្រទេសចិនទៅវិញ? ខ្ញុំបានសួរសំណួរទាំងនេះទៅបងស្រីលី។
នេះជារបៀបដែលបងស្រីលីបានឆ្លើយ៖ «ព្រះជាម្ចាស់ជ្រើសរើសប្រទេស និងទីតាំងណាមួយ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដោយផ្អែកលើតម្រូវការនៃកិច្ចការរបស់ទ្រង់។ វាតែងតែមានអត្ថន័យពិសេសនៅក្រោយការជ្រើសរើសរបស់ទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានមានបន្ទូលច្បាស់ៗអំពីចំណុចនេះ។» បន្ទាប់មក បងស្រីលីបានអានឲ្យខ្ញុំស្ដាប់នូវបទគម្ពីរមួយនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ វាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធជាងគ្រប់កន្លែងណាៗទាំងអស់។ ដំណាក់កាលចុងក្រោយនៃកិច្ចនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងជាងគេបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតជាងគេបំផុត ហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៃកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថា មានព្រះជាម្ចាស់ពិតប្រាកដមែន ដឹងថានរណាជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័នេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។ នៅពេលអស់អ្នកដែលស្ថិតនៅក្នុងកន្លែងងងឹតជាងគេបំផុតត្រូវបានយកឈ្នះ នោះច្បាស់ណាស់ថា គ្រប់កន្លែងដទៃផ្សេងទៀតក៏នឹងត្រូវបានយកឈ្នះដែរ។ ហេតុដូច្នេះ មានតែកិច្ចការនៃការយកឈ្នះនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញាដ៏មានអត្ថន័យខ្លឹមសារ។ ប្រទេសចិនតំណាងឲ្យគ្រប់កម្លាំងនៃសេចក្ដីងងឹតទាំងអស់ ហើយប្រជាជនចិនតំណាងឲ្យអស់អ្នកដែលនៅខាងសាច់ឈាមរបស់សាតាំង និងខាងសាច់ និងឈាម។ គឺប្រជាជនជាតិចិននេះហើយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឲ្យពុករលួយយ៉ាងខ្លាំង ជាអ្នកដែលមានការទទឹងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ហើយភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងមិនបរិសុទ្ធឡើយ ដូច្នេះហើយ ពួកគេគឺជាប្រភេទគំរូនៃភាពជាមនុស្សដែលពុករលួយទាំងអស់។ ... គឺប្រជាជនចិននេះហើយដែលបើកបង្ហាញអំពីសេចក្ដីពុករលួយ ភាពមិនបរិសុទ្ធ ភាពទុច្ចរិត ការទាស់ទទឹង និងការបះបោរទាំងស្រុង និងបើកសម្ដែងឲ្យឃើញនៅក្នុងទម្រង់ខុសៗគ្នា។ ចំណុចម្ខាង ពួកគេមានលក្ខណៈសម្បត្តិអន់ខ្សោយ ហើយចំណុចម្ខាងទៀត ជីវិត និងផ្នត់គំនិតរបស់ពួកគេគឺអន់ខ្សោយ ហើយទម្លាប់ មជ្ឈដ្ឋាន គ្រួសារកំណើតរបស់ពួកគេ គ្រប់សព្វបែបយ៉ាងទាំងអស់ គឺសុទ្ធតែអន់ខ្សោយខ្លាំងណាស់ និងអន់ថយជាងគេបំផុត។ ឋានៈរបស់ពួកគេក៏តូចទាបខ្លាំងណាស់ដែរ។ កិច្ចការនៅក្នុងកន្លែងនេះ គឺជានិមិត្តសញ្ញា ហើយបន្ទាប់ពីការសាកល្បងនេះត្រូវបានអនុវត្តចប់ទាំងស្រុង នោះកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់នឹងកាន់តែល្អប្រសើរជាងនេះ។ ប្រសិនបើដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបាន នោះកិច្ចការបន្ទាប់ក៏នឹងអាចបញ្ចប់ទៅបានដូចគ្នាដែរ។ នៅពេលដែលដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់ នោះជោគជ័យដ៏អស្ចារ្យនឹងត្រូវសម្រេចបានដោយពេញលេញ ហើយកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល នឹងឈានចូលដល់ទីបញ្ចប់។ តាមពិតទៅ នៅពេលដែលកិច្ចការក្នុងចំណោមអ្នករាល់គ្នាសម្រេចបានជោគជ័យ នោះកិច្ចការនេះ គឺមិនខុសអ្វីពីជោគជ័យនៅទូទាំងសាកលលោកទាំងមូលឡើយ។ នេះគឺជាសារៈសំខាន់នៃមូលហេតុដែលខ្ញុំឲ្យអ្នករាល់គ្នាធ្វើជាពុម្ព និងជាគំរូ។ ការបះបោរ ការទាស់ទទឹង ភាពមិនបរិសុទ្ធ សេចក្ដីទុច្ចរិត ទាំងអស់នេះសុទ្ធតែមាននៅក្នុងខ្លួនមនុស្សទាំងអស់នេះ ហើយនៅក្នុងពួកគេ គឺសុទ្ធតែតំណាងឲ្យការបះបោររបស់មនុស្សជាតិ។ ពួកគេមានអ្វីដែលអាចប្រើការបាន។ ហេតុនេះ ពួកគេត្រូវបានចាត់ទុកជាគំរូល្អបំផុតនៃការយកឈ្នះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះរួចហើយ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូសម្រាប់មនុស្សដទៃទៀតដោយឯកអ្នក» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។
បន្ទាប់មក បងស្រីលីបានប្រកបគ្នា៖ «ព្រះជាម្ចាស់ជ្រើសរើសទីតាំង និងគោលដៅនៃកិច្ចការរបស់ទ្រង់នៅគ្រប់ដំណាក់កាល អាស្រ័យលើតម្រូវការនៃកិច្ចការរបស់ទ្រង់។ វាតែងតែមានអត្ថ័យជាក់លាក់ និងតែងតែសម្រាប់សង្រ្គោះមនុស្សជាតិជានិច្ច។ ឧទាហរណ៍ ព្រះជាម្ចាស់បានធ្វើដំណាក់កាលទាំងពីរដំបូងនៃកិច្ចការនៅក្នុងស្រុកអ៊ីស្រាអែល ដោយសារតែសាសន៍អ៊ីស្រាអែលជារាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេបានជឿ និងថ្វាយបង្គំព្រះជាម្ចាស់ ពួកគេមានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ ហើយពួកគេជាមនុស្សដែលពុករលួយតិចបំផុតនៅក្នុងចំណោមមនុស្សជាតិទាំងអស់។ ដូច្នេះ ព្រះជាម្ចាស់ងាយស្រួលបំផុតក្នុងការបង្កើតនូវក្រុមអ្នកថ្វាយបង្គំព្រះជាម្ចាស់គំរូមួយ ដោយធ្វើការនៅក្នុងចំណោមពួកគេ។ ហើយដោយធ្វើបែបនេះ កិច្ចការរបស់ព្រះអាចរីកសាយកាន់តែឆាប់ និងកាន់តែរលូន ដើម្បីឲ្យមនុស្សជាតិទាំងអស់អាចដឹងអំពីអត្ថិភាព និងកិច្ចការរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ មនុស្សអាចចូលមកចំពោះព្រះជាម្ចាស់ និងទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់។ ដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវបានធ្វើនៅក្នុងអ៊ីស្រាអែល គឺជានិមិត្តសញ្ញាមួយ។ ព្រះជាម្ចាស់បានជ្រើសរើសអ៊ីស្រាអែល ស្របតាមតម្រូវការនៃកិច្ចការរបស់ទ្រង់តែប៉ុណ្ណោះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការបន្សុទ្ធ។ ទ្រង់បង្ហាញសេចក្តីពិត ដើម្បីជំនុំជម្រះ និងលាតត្រដាងសេចក្តីពុករលួយ និងសេចក្តីទុច្ចរិតរបស់មនុស្សជាតិ បង្ហាញពីនិស្ស័យដ៏សុចរិត និស្ស័យក្រោធ និងមិនអាចបំពានបានរបស់ទ្រង់ ដើម្បីឲ្យមនុស្សជាតិទាំងអស់មើលឃើញ។ ដូច្នេះ ទ្រង់ត្រូវជ្រើសរើសមនុស្សដ៏ពុករលួយបំផុត មនុស្សដែលប្រឆាំងនឹងព្រះខ្លាំងបំផុត ដើម្បីយកមកធ្វើជាគំរូ។ មានតែធ្វើបែបនេះទេ ទើបកិច្ចការរបស់ព្រះអាចសម្រេចបានលទ្ធផលល្អបំផុត។ ដូចគ្រប់គ្នាដឹងរួចហើយ ក្នុងចំណោមមនុស្សលោកទាំងអស់ ប្រជាជនចិនមានគំនិតចាស់គំរឹល និងត្រូវបានសាតាំងធ្វើឲ្យពុករលួយបំផុត។ ពួកគេសៅហ្មង ទន់ទាប បដិសេធព្រះ និងជាពូជសាសន៍ដែលប្រឆាំងនឹងព្រះខ្លាំងបំផុតនៅក្នុងចំណោមមនុស្សជាតិក្នុងលោក។ ពួកគេជាមនុស្សគំរូរបស់មនុស្សជាតិដ៏ពុករលួយទាំងអស់។ តាមរយៈការធ្វើកិច្ចការជំនុំជម្រះនៅក្នុងប្រទេសចិន និងការផ្តោតលើនិស្ស័យដ៏ពុករលួយរបស់ប្រជាជនចិន ព្រះជាម្ចាស់បើកសម្ដែងដល់មនុស្សជាតិយ៉ាងហ្មត់ចត់ និងច្បាស់លាស់ ហើយសេចក្ដីពិតដែលទ្រង់បង្ហាញ មានលក្ខណៈពេញលេញបំផុត និងអាចបើកសម្ដែងខ្លាំងបំផុតអំពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។» «ព្រះជាម្ចាស់ប្រើសេចក្តីពិតដែលស្ដែងចេញតាមរយៈកិច្ចការរបស់ទ្រង់ ជាមួយរាស្ត្រជ្រើសតាំងនៃប្រជាជនចិន ដើម្បីយកឈ្នះ និងសង្រ្គោះមនុស្សជាតិទាំងអស់ និងជួយឲ្យពួកគេមើលឃើញពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់ ដើម្បីឲ្យពួកគេទាំងអស់ចូលមកចំពោះព្រះជាម្ចាស់ ដើម្បីសរសើរតម្កើងទ្រង់។ នេះហើយជាព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់នោះ។» «បើមនុស្សដ៏ពុករលួយបំផុតអាចត្រូវបានព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍ នោះការប្រោសឲ្យគ្រប់លក្ខណ៍ដល់មនុស្សជាតិផ្សេងក៏ត្រូវធ្វើទៅបែបនេះផងដែរ ហើយសាតាំងនឹងត្រូវបរាជ័យយ៉ាងដំណំមិនខាន។ តាមរយៈការធ្វើការនៅក្នុងប្រទេសចិន ព្រះជាម្ចាស់នឹងទទួលបានទីបន្ទាល់ដ៏លាន់កងរំពង ព្រមទាំងអសិរីល្អដ៏ធំបំផុត។ ដោយសារតែរាស្ត្រអ៊ីស្រាអែល ឬប្រទេសដែលមាន គ្រីស្ទបរិស័ទដ៏ច្រើនលើសលុប ដូចជាសហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស មិនមែនជាគំរូដ៏ល្អបំផុតនៃមនុស្សជាតិដ៏ពុករលួយ ដូច្នេះ ការដែលព្រះជាម្ចាស់ធ្វើការ និងប្រោសពួកគេឲ្យគ្រប់លក្ខណ៍ នឹងមិនសម្រេចបានគោលដៅចុងក្រោយនៃការយកឈ្នះ និងការសង្រ្គោះមនុស្សជាតិទាំងអស់ឡើយ។» «ដូច្នេះ ការធ្វើការរបស់ព្រះជាម្ចាស់ជាមួយជនជាតិចិនស្របតាមតម្រូវការនៃកិច្ចការជំនុំជម្រះ គឺជាកិច្ចការតំណាង និងមានអត្ថន័យបំផុត។» «ចេញពីគោលដៅ និងទីតាំងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងឥទ្ធិពលចុងក្រោយរបស់វានៅក្នុងដំណាក់កាលនីមួយៗ យើងអាចមើលឃើញថា កិច្ចការរបស់ព្រះពិតជាវៃឆ្លាត និងអស្ចារ្យណាស់!»
ដោយឮបែបនេះ ខ្ញុំនិយាយទាំងរំភើបថា «មែនហើយ អ៊ីស្រាអែលជាប្រជាជាតិមួយដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយពួកគេជាមនុស្សដែលពុករលួយតិចបំផុតនៅក្នុងចំណោមនុស្សជាតិ។ បើព្រះអម្ចាស់បានត្រលប់មកធ្វើការនៅក្នុងអ៊ីស្រាអែល នោះកិច្ចការយកឈ្នះរបស់ព្រះជាម្ចាស់នឹងមិនសម្រេចបានលទ្ធផលល្អឡើយ។ ប្រទេសចិនជាប្រទេសចាស់គំរឹលបំផុត ហើយក៏ប្រឆាំងនឹងព្រះជាម្ចាស់បំផុតផងដែរ ដូច្នេះ តាមរយៈការយកឈ្នះជនជាតិចិន កិច្ចការនៃការយកឈ្នះរបស់ទ្រង់មិនគ្រាន់តែទទួលបានលទ្ធផលដ៏ធំបំផុតប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏បង្ហាញពីឫទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ទ្រង់ផងដែរ។ ឥឡូវ ខ្ញុំមើលឃើញពីសារៈសំខាន់ដែលនាំឲ្យព្រះជាម្ចាស់ធ្វើការនៅក្នុងប្រទេសចិននៅគ្រាចុងក្រោយហើយ!» «ខ្ញុំមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ ការដាក់កម្រិតកិច្ចការរបស់ព្រះជាម្ចាស់ ដោយប្រើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំផ្ទាល់ នោះខ្ញុំដូចជាក្អេងក្អាងពេកហើយ!»
បងស្រីលីបានបន្តនិយាយថា៖ «មិនថាព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ដោយរបៀបណា ឬនៅកន្លែងណាឡើយ វាតែងតែអាថ៌កំបាំង និងសេចក្តីពិតដែលត្រូវស្វែងរកជានិច្ច។ ទាក់ទងនឹងរបៀបដែលយើងគួរតែស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់ ព្រះអម្ចាស់យេស៊ូវបានប្រាប់យើងថា៖ 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរឯងរាល់គ្នា ចេញទៅទទួលលោកចុះ' (ម៉ាថាយ ២៥:៦)។ 'ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ' (យ៉ូហាន ១០:២៧)។ 'មើលអញឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងអញ ហើយបើកទ្វារឲ្យអញ នោះអញនឹងចូលទៅឯ អ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងអញដែរ' (វិវរណៈ ៣:២០)។» «ដូច្នេះ ទាក់ទងនឹងការស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ និងការស្វែងរកការលេចមករបស់ទ្រង់ រឿងដ៏សំខាន់បំផុតគឺត្រូវមើលថាតើមានការបង្ហាញនូវ សេចក្តីពិត និងព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់។ ដ្បិតនៅទីណាដែលមានបង្ហាញសេចក្តីពិត ទីនោះក៏នឹងមានព្រះសូរសៀងរបស់ព្រះជាម្ចាស់ ក៏ដូចជាការលេចមក និងកិច្ចការរបស់ទ្រង់ផងដែរ។ នេះជាការពិតតែម្ដង។» «ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ 'នៅពេលដែលមនុស្សជឿកាន់តែខ្លាំងថា អ្វីមួយមិនអាចទៅរួច នោះវានឹងកាន់តែអាចកើតមានឡើង ដោយសារព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ អណ្ដែតឡើងខ្ពស់ជាងឋានសួគ៌ ព្រះតម្រិះរបស់ព្រះជាម្ចាស់ ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ហួសព្រំដែននៃតម្រិះ និងសញ្ញាណរបស់មនុស្ស។ នៅពេលអ្វីមួយកាន់តែមិនអាចទៅរួច នោះវាមានសេចក្តីពិតកាន់តែច្រើនដែលអាចស្វែងរកបាន។ នៅពេលអ្វីមួយស្ថិតនៅហួសពីសញ្ញាណ និងការស្រមៃរបស់មនុស្ស នោះវាមានពេញទៅដោយព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ ដ្បិតទោះបីជាព្រះអង្គបង្ហាញអង្គទ្រង់នៅទីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយនិស្ស័យពិតរបស់ទ្រង់ ក៏មិនប្រែប្រួលតាមទីកន្លែង ឬលក្ខណៈនៃការលេចមករបស់ទ្រង់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ នៅរក្សាដូចដើមដដែល មិនថាស្នាមព្រះបាទារបស់ទ្រង់នៅទីណានោះទេ ហើយមិនថាទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់នោះទេ ទ្រង់គឺជាម្ចាស់នៃមនុស្សជាតិទាំងអស់ គឺដូចជាអម្ចាស់យេស៊ូវ ដែលមិនមែនគ្រាន់តែជាព្រះជាម្ចាស់នៃពួកសាសន៍អ៊ីស្រាអែលឡើយ ប៉ុន្តែជាព្រះជាម្ចាស់នៃមនុស្សគ្រប់គ្នា មិនថាជាតិសាសន៍អាស៊ី អឺរ៉ុប និងអាមេរិក និងជាតិសាសន៍ដទៃទៀតឡើយ ទ្រង់គឺជាព្រះជាម្ចាស់តែមួយ និងមួយអង្គគត់នៅក្នុងសាកលលោកទាំងមូលនេះ។ ដូចនេះ ចូរយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការលេចមករបស់ទ្រង់នៅក្នុងព្រះសូរសៀងរបស់ទ្រង់ និងត្រូវដើរឲ្យទាន់លំអាននៃស្នាមព្រះបាទារបស់ទ្រង់! ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ព្រះបន្ទូលរបស់ទ្រង់ និងការលេចមករបស់ទ្រង់ កើតឡើងដំណាលគ្នា ហើយនិស្ស័យ និងស្នាមព្រះបាទារបស់ទ្រង់ បើកចំហចំពោះមនុស្សជាតិនៅគ្រប់ពេលវេលាទាំងអស់' («ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។» ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានជួយដោះស្រាយគំនិតភាន់ច្រឡំខ្ញុំអស់ហើយ។ ព្រះបន្ទូលទ្រង់បានលាតត្រដាងពីសេចក្តីអាថ៌កំបាំងអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ជួយបញ្ជាក់ថា សញ្ញាណខ្ញុំពីមុនជារឿងខុសឆ្គង។ ខ្ញុំបានទន្ទឹងចង់ស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ជាយូរមកហើយ តែមិនធ្លាប់គិតថា ខ្ញុំកំពុងតែដាក់កម្រិតការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ទៅតាមការស្រមើស្រមៃរបស់ខ្ញុំ និងទៅតាមអត្ថន័យចំៗនៃព្រះគម្ពីរឡើយ។ ខ្ញុំពិតជាល្ងិតល្ងង់ និងខ្វាក់ភ្នែកមែន! ក្រោយពេលការជួបជុំបានបញ្ចប់ ខ្ញុំក៏បានសុំបងស្រីលីនូវសៀវភៅមួយក្បាលអំពី ព្រះបន្ទូលលេចមកជាសាច់ឈាម ដែលត្រូវបានស្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា។
តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំបានឃើញពីរបៀបដែលព្រះបន្ទូលរបស់ទ្រង់ជួយស្រាយបំភ្លឺនូវអាថ៌កំបាំងជាច្រើននៃព្រះគម្ពីរ ដូចជាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ដើម្បីសង្រ្គោះមនុស្សជាតិ សេចក្តីពិត និងសាច់រឿងបង្កប់នៃព្រះគម្ពីរ អត្ថន័យនៃព្រះនាមរបស់ព្រះជាម្ចាស់ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស របៀបដែលព្រះជាម្ចាស់កំណត់លទ្ធផល និងជោគវាសនារបស់មនុស្សទាំងអស់ របៀបដែលយុគសម័យនេះនឹងត្រូវបញ្ចប់ និងរបៀបដែលនគររបស់ព្រះគ្រីស្ទនឹងបានសម្រេចនៅលើផែនដី និងជាច្រើនទៀត។ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចលាតត្រដាងអំពីអាថ៌កំបាំងទាំងនេះឡើយ។ ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបង្ហាញចេញ គឺពេញដោយសិទ្ធិអំណាច ព្រះចេស្ដា និងឫទ្ធានុភាព។ ព្រះបន្ទូលទាំងនេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ខ្ញុំជឿជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ។ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងស្រុង ហើយឥឡូវ ខ្ញុំកំពុងតែដើរតាមដានព្រះបាទារបស់កូនចៀម។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
By William, the United States ក្នុងខែតុលាឆ្នាំ២០១៦ ខ្ញុំបានទៅក្រុងញូវយ៉កនៅសហរដ្ឋអាមេរិក ក្រោយមក...
By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះមុនមហន្តរាយ។...
«ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី គឺសុទ្ធតែតំណាងឲ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ...
By Kemu, South Korea នៅដើមឆ្នាំ ២០១៧ ភរិយា និងកូនស្រីរបស់ខ្ញុំបានមករស់នៅជាមួយខ្ញុំនៅប្រទេសកូរ៉េខាងត្បូង។ ទោះបីជាខ្ញុំមានអារម្មណ៍រំភើបក៏ដោយ...