ព្រះពររបស់ព្រះជាម្ចាស់

24-02-2021

លោកុប្ប្តត្តិ ១៧:៤-៦ មើល៍ សម្រាប់អញ សេចក្តីសញ្ញារបស់អញគឺនៅជាមួយឯង ហើយឯងនឹងក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ ឈ្មោះរបស់ឯងនឹងលែងហៅថា អាប់‌រ៉ាម ទៀតហើយ គឺត្រូវហៅថា អ័ប្រា‌ហាំ វិញ ព្រោះអញបានបង្កើតឯងមកឲ្យក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ អញនឹងធ្វើឲ្យឯងមានកូនចៅដ៏ច្រើនឥតគណនា ហើយអញនឹងធ្វើឲ្យមានប្រជាជាតិផ្សេងៗកើតចេញពីឯង ហើយស្តេចជាច្រើនក៏នឹងកើតចេញពីឯងដែរ។

លោកុប្បត្តិ ១៨:១៨-១៩ អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់។ ដ្បិតអញដឹងថា គាត់នឹងបង្គាប់កូនចៅ និងក្រុមគ្រួសាររបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់តាមផ្លូវរបស់ព្រះ‌យេហូវ៉ា ដោយប្រព្រឹត្តសេចក្តីយុត្តិធម៌ និងសេចក្តីទៀងត្រង់ ដើម្បីឲ្យព្រះ‌យេហូវ៉ាបានសម្រេចដល់អ័ប្រា‌ហាំ តាមសេចក្ដីដែលទ្រង់បានសន្យានឹងគាត់។

លោកុប្បត្តិ ២២:១៦-១៨ ព្រះយេហូវ៉ាមានបន្ទូលថា អញបានស្បថដោយនាមរបស់អញហើយថា ដោយព្រោះតែឯងបានធ្វើដូច្នេះ ហើយមិនបានសំចៃទុកកូនប្រុសតែមួយរបស់ឯង គឺជាកូនប្រុសតែម្នាក់គត់នោះ៖ ដើម្បីឲ្យមានព្រះពរ នោះអញនឹងប្រទានពរដល់ឯង ហើយចំពោះការចម្រើនឡើងវិញ អញនឹងពហុគុណដល់ពូជឯងដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជឯងនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជឯង ដ្បិតឯងបានស្ដាប់តាមព្រះសូរសៀងរបស់អញ។

យ៉ូប ៤២:១២ ហេតុនោះ ព្រះយេហូវ៉ាក៏ប្រទានពរយ៉ូប ក្នុងគ្រាក្រោយនោះ លើសជាងពីគ្រាដំបូងផង ដ្បិតគាត់មានចៀមរហូតដល់ទៅមួយម៉ឺនបួនពាន់ក្បាល និងអូដ្ឋប្រាំមួយពាន់ក្បាល មានគោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។

ឥរិយាបថ និងបុគ្គលិកលក្ខណៈតែមួយគត់នៃព្រះសូរសៀងរបស់ព្រះអាទិករ គឺជានិមិត្តសញ្ញានៃអត្តសញ្ញាណ និងសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ

មនុស្សជាច្រើចង់ស្វែងរក និងទទួលព្រះពររបស់ព្រះជាម្ចាស់ ប៉ុន្តែមិនមែនគ្រប់គ្នាអាចទទួលព្រះពរទាំងនេះបានទេ ដោយសារព្រះជាម្ចាស់មានគោលការណ៍របស់ទ្រង់ផ្ទាល់ ហើយប្រទានពរដល់​មនុស្សទៅតាមវិធីរបស់ទ្រង់ផ្ទាល់។ សេច​ក្តី​សន្យាដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស និងចំនួននៃព្រះគុណដែលទ្រង់ប្រទានដល់មនុស្ស គឺត្រូវបានបែងចែកទៅតាមគំនិត និងសកម្មភាពរបស់មនុស្ស។ ដូច្នេះ តើព្រះពររបស់ព្រះជាម្ចាស់បង្ហាញពីអ្វី? តើអ្វីដែលមនុស្សអាចមើលឃើញនៅក្នុងព្រះពរទាំងនោះ? នៅត្រង់ចំណុចនេះ ចូរយើងទុកការពិភាក្សាអំពីប្រភេទរបស់មនុស្សដែលព្រះជាម្ចាស់ប្រទានពរ និងគោលការណ៍នៃព្រះពររបស់ព្រះជាម្ចាស់ចំពោះមនុស្សមួយឡែកសិន។ ផ្ទុយទៅវិញ ចូរយើងមើលព្រះពររបស់ព្រះជាម្ចាស់ចំពោះមនុស្ស ក្នុងគោលបំណងដើម្បីស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ចេញពីទស្សនៈនៃការស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

អត្ថ​បទខគម្ពីរនៃ​បទ​គម្ពីរ​ទាំងបួនខាងលើ សុទ្ធ​តែ​កត់ត្រាអំពីព្រះពររបស់ព្រះជាម្ចាស់សម្រាប់មនុស្ស។ ខគម្ពីរទាំងនោះផ្តល់នូវការពណ៌នាដ៏លម្អិតមួយអំពីអ្នកទទួលព្រះពររបស់ព្រះជាម្ចាស់ ដូចជាលោក​អ័ប្រាហាំ និងលោក​យ៉ូប​ជាដើម ក៏ដូចជាមូលហេតុដែលព្រះជាម្ចាស់ប្រទានព្រះពររបស់ទ្រង់ និងអ្វីដែលមាននៅក្នុងព្រះពរទាំងនេះដែរ។ សូរ និងលក្ខណៈ​នៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រមទាំងទស្សនៈ និងគោលជំហរដែលទ្រង់បានមានព្រះបន្ទូល អនុញ្ញាតឲ្យមនុស្សសរសើរថា ព្រះមួយអង្គដែលប្រទានព្រះពរ និងអ្នកទទួលព្រះពរបែបនេះ គឺមានអត្តសញ្ញាណ ឋានៈ និងលក្ខណៈសំខាន់ខុសគ្នាទាំងស្រុង។ សូរ និងលក្ខណៈ​នៃព្រះសូរសៀងទាំងនេះ ព្រមទាំងគោលជំហរដែលព្រះបន្ទូលទាំងនេះត្រូវបានមានព្រះបន្ទូល គឺមានតែមួយគត់សម្រាប់ព្រះជាម្ចាស់ ដែលមានអត្តសញ្ញាណរបស់ព្រះអាទិករ។ ទ្រង់មានសិទ្ធិអំណាច និងសព្វានុភាព ក៏ដូចជាកិត្តិយសរបស់ព្រះអាទិករ ព្រមទាំងឫទ្ធានុភាពដែលមិនធ្វើឲ្យមនុស្សណាម្នាក់សង្ស័យនោះឡើយ​។

ដំបូង ចូរយើងមើលកណ្ឌ​គម្ពីរលោកុប្បត្តិ ជំពូក ១៧៖ ៤-៦៖ «មើល៍ សម្រាប់អញ សេចក្តីសញ្ញារបស់អញគឺនៅជាមួយឯង ហើយឯងនឹងក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ ឈ្មោះរបស់ឯងនឹងលែងហៅថា អាប់‌រ៉ាម ទៀតហើយ គឺត្រូវហៅថា អ័ប្រា‌ហាំ វិញ ព្រោះអញបានបង្កើតឯងមកឲ្យក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ អញនឹងធ្វើឲ្យឯងមានកូនចៅដ៏ច្រើនឥតគណនា ហើយអញនឹងធ្វើឲ្យមានប្រជាជាតិផ្សេងៗកើតចេញពីឯង ហើយស្តេចជាច្រើនក៏នឹងកើតចេញពីឯងដែរ។» ព្រះបន្ទូលទាំងនេះ គឺជាសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយលោក​អ័ប្រាហាំ ក៏ដូចជាព្រះពររបស់ព្រះជាម្ចាស់ចំពោះលោក​អ័ប្រាហាំដែរ៖ ព្រះជាម្ចាស់នឹងធ្វើឲ្យលោក​អ័ប្រាហាំក្លាយ​ជាឪពុកនៃជាតិ​សាសន៍នានា ធ្វើឲ្យគាត់បង្កើតកូនសុសសាយ ព្រមទាំងធ្វើឲ្យនគរផ្សេងៗកើតចេញពីគាត់ និងធ្វើឲ្យស្តេចកើតចេញពីគាត់ដែរ។ តើអ្នកឃើញពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទាំងនេះទេ? ធ្វើដូចម្តេចទើបអ្នកឃើញសិទ្ធិអំណាចបែបនេះ? តើទិដ្ឋភាពនៃលក្ខណៈសំខាន់ណាមួយនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលអ្នកឃើញ? តាម​រយៈ​ការអានព្រះបន្ទូលទាំងនេះដោយ​យក​ចិត្ត​ទុក​ដាក់​វាមិនលំបាកនោះទេក្នុងការរកឲ្យឃើញថា សិទ្ធិអំណាច និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានបើកសម្តែងយ៉ាង​ច្បាស់​នៅក្នុងការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​នៃព្រះសូរសៀងរបស់ព្រះជាម្ចាស់នោះ។ ឧទាហរណ៍ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល «សេចក្តីសញ្ញារបស់អញគឺនៅជាមួយឯង ឯងនឹងក្លាយជា... អញបានបង្កើតឯង... អញនឹងធ្វើឲ្យឯង...» ឃ្លាដូចជា «ឯងនឹង» និង «អញនឹង» ដែលពាក្យពេចន៍​របស់ឃ្លាទាំងនេះមានការអះអាងអំពីអត្តសញ្ញាណ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលម៉្យាងគឺជាការចង្អុលបង្ហាញអំពីភាពស្មោះត្រង់របស់ព្រះអាទិករ និងម៉្យាងទៀត ឃ្លាទាំងនេះគឺជាព្រះបន្ទូលពិសេសដែលត្រូវបានប្រើដោយព្រះជាម្ចាស់ ដែលមានអត្តសញ្ញាណរបស់ព្រះអាទិករ ក៏ដូចជាផ្នែកមួយនៃពាក្យពេចន៍​ធម្មតាដែរ។ ប្រសិនបើនរណាម្នាក់និយាយថា ពួកគេសង្ឃឹមថាមនុស្សម្នាក់ទៀតនឹងបង្កើតកូនសុសសាយ សង្ឃឹមថានគរផ្សេងៗនឹងកើតចេញពីគាត់ និងសង្ឃឹមថាស្តេចនានានឹងកើតចេញពីគាត់ នោះការនិយាយបែបនោះពិតជាការជូនពរមួយប្រភេទ មិនមែនជាសេច​ក្តីសន្យា ឬជាព្រះពរមួយនោះទេ។ ដូច្នេះ មនុស្សមិនហ៊ាននិយាយថា «ខ្ញុំនឹងធ្វើឲ្យអ្នកដូច្នេះ ធ្វើឲ្យអ្នកដូច្នោះ អ្នកនឹងដូច្នេះ អ្នកនឹងដូច្នោះ...» នោះទេ ដោយសារពួកគេដឹងថា ពួកគេមិនមានអំណាចបែបនោះឡើយ។ វាមិនអាស្រ័យលើពួកគេនោះទេ ហើយទោះ​បី​ជា​ពួកគេនិយាយបែបនោះក៏​ដោយ ក៏​ពាក្យសម្ដី​របស់ពួកគេនឹងគ្មានន័យអ្វី​ឡើយ​ព្រោះ​ពាក្យសម្ដី​ទាំងនោះត្រូវបានដឹកនាំដោយចំណង់ និងមហិច្ឆតា។ តើមាននរណាម្នាក់ហ៊ាននិយាយសម្លេងធំបែបនោះឬទេ ប្រសិនបើពួកគេមានអារម្មណ៍ថា ពួកគេមិនអាចសម្រេចបំណងប្រាថ្នារបស់ពួកគេផងនោះ? គ្រប់គ្នាជូនពរបានយ៉ាងល្អសម្រាប់កូនចៅរបស់ពួកគេ ហើយពួកគេសង្ឃឹមថា ពួកគេនឹងធ្វើបានល្អ ព្រមទាំងរីករាយនឹងជោគជ័យដ៏ឧត្តុង្គឧត្តម។ «គឺជាសំណាងដ៏អស្ចារ្យណាស់ដែលមានម្នាក់ក្នុងចំណោមពួកគេក្លាយជាព្រះចៅអធិរាជ! ប្រសិនបើមនុស្សម្នាក់ក្លាយជាអភិបាលខេត្ត នោះក៏ជាការល្អដែរ ត្រឹមតែបែបនោះ ពួកគេជាមនុស្សម្នាក់ដែលសំខាន់ទៅហើយ!» នេះគឺជាការជូនពររបស់មនុស្ស ប៉ុន្តែមនុស្សអាចត្រឹមតែជូនពរដល់កូនចៅរបស់ពួកគេប៉ុណ្ណោះ ហើយមិនអាចសម្រេចបាន ឬមិនអាចធ្វើឲ្យសេចក្តីសន្យារបស់ពួកគេណាមួយក្លាយជាការពិតនោះទេ។ នៅក្នុងចិត្តរបស់ពួកគេ គ្រប់គ្នាដឹងយ៉ាងច្បាស់ថា ពួកគេមិនអាចមានអំណាចដើម្បីសម្រេចរឿងបែបនេះបាន​នោះទេ ដោយ​សារគ្រប់យ៉ាងនៃរឿងរ៉ាវទាំងនេះ គឺហួសពីការគ្រប់គ្រងរបស់ពួកគេ ដូច្នេះ តើធ្វើដូចម្តេចទើបពួកគេអាចបញ្ជាជោគវាសនារបស់អ្នកដទៃកើតទៅ? មូលហេតុដែលព្រះជាម្ចាស់អាចថ្លែងនូវព្រះបន្ទូលដូចនេះ គឺដោយសារតែព្រះជាម្ចាស់មានសិទ្ធិអំណាចបែបនេះ ហើយទ្រង់អាចសម្រេច និងទទួលបាននូវសេចក្តីសន្យាដែលទ្រង់ធ្វើចំពោះមនុស្ស ព្រមទាំងធ្វើឲ្យព្រះពរទាំងអស់ដែលទ្រង់ប្រទានដល់មនុស្សក្លាយជាការពិត។ មនុស្សត្រូវបានព្រះជាម្ចាស់បង្កើត ហើយចំពោះព្រះជាម្ចាស់ ដើម្បីធ្វើឲ្យនរណាម្នាក់បង្កើតកូនចៅសុសសាយ គឺជារឿងងាយស្រួលដូចជាការលេងរបស់កូន​ក្មេងអ៊ីចឹង ដើម្បីធ្វើឲ្យកូនចៅនរណាម្នាក់រីកចម្រើន នឹងមិនត្រូវការអ្វីក្រៅពីព្រះបន្ទូលមួយម៉ាត់ពីទ្រង់នោះទេ។ ទ្រង់នឹងមិនធ្វើឲ្យ​ព្រះអង្គផ្ទាល់ហូរញើសដោយសារតែរឿងបែបនេះនោះទេ ឬធ្វើឲ្យព្រះអង្គផ្ទាល់ជាប់ចំណងដោយសារវានោះដែរ។ នេះគឺជាអំណាចតែមួយគត់របស់ព្រះជាម្ចាស់ ដែលជាសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។

បន្ទាប់ពីអាន «អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់» នៅក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក ១៨៖១៨ តើអ្នករាល់គ្នាមានអារម្មណ៍អំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកអាចដឹងពីភាពពិសេសរបស់ព្រះអាទិករឬទេ? តើអ្នកអាចដឹងពីភាពឧត្តុង្គឧត្តមបំផុតរបស់ព្រះអាទិករឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាក់ច្បាស់។ ព្រះជាម្ចាស់មានព្រះបន្ទូលបែបនោះ មិនមែនដោយសារ ឬជាតំណាងនៃភាពជឿជាក់របស់ទ្រង់នៅក្នុងភាពជោគជ័យនោះទេ។ ផ្ទុយទៅវិញ ព្រះបន្ទូលទាំងនោះ បញ្ជាក់ពីសិទ្ធិអំណាចនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងជាបទបញ្ជាដែលធ្វើឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច​។ មានសំនួន​សេចក្ដី​ពីរដែលអ្នករាល់គ្នាគួរតែយកចិត្តទុកដាក់នៅទីនេះ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល «អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់» តើមានផ្នែកមិនច្បាស់លាស់ណាមួយនៅក្នុងព្រះបន្ទូលទាំងនេះឬទេ? តើមានបញ្ហាណាមួយឬទេ? តើមានសេចក្តីភ័យខ្លាចណាមួយឬទេ? ដោយសារពាក្យ​ «នឹងពិតប្រាកដ» និង «នឹងបាន» នៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់ ធាតុ​ផ្សំ​ទាំងនេះដែលជាចំណុចពិសេសសម្រាប់មនុស្ស និងតែងតែត្រូវបានបង្ហាញឲ្យ​ឃើញ​នៅក្នុងខ្លួន​គេ មិនដែលមានទំនាក់ទំនងណាមួយចំពោះព្រះអាទិករនោះទេ។ គ្មាននរណាម្នាក់នឹងហ៊ានប្រើពាក្យបែបនេះ នៅពេលដែលពួកគេជូនពរឲ្យអ្នកដទៃបានល្អប្រសើរនោះទេ គ្មាននរណាម្នាក់ហ៊ានជូនពរអ្នកដទៃដោយភាពច្បាស់លាស់ ដូចជាការផ្តល់ឲ្យពួកគេនូវនគរដ៏ធំ និងពូកែ ឬសន្យាថាគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារគាត់នោះទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្បាស់លាស់យ៉ាង​ណា នោះវាកាន់តែអះអាងយ៉ាង​​ច្បាស់អំ​ពី​អ្វីម្យ៉ាង​យ៉ាង​នោះ​ដែរ ហើយតើអ្វីម្យ៉ាង​នោះ គឺជាអ្វីទៅ​? ព្រះបន្ទូលនោះអះអាងថា ព្រះជាម្ចាស់មានសិទ្ធិអំណាចបែបនេះ ព្រះបន្ទូលនោះអះអាងថា សិទ្ធិអំណាចរបស់ទ្រង់អាចសម្រេចបានអ្វីៗទាំងនេះ ហើយអះអាងថា ការសម្រេចបានរបស់អ្វីៗទាំងនេះ គឺមិនអាចជៀសវាងរួចនោះទេ។ ព្រះជាម្ចាស់ច្បាស់លាស់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច។ ជាមួយនឹងភាពច្បាស់លាស់ទាំងអស់នោះហើយដែលទ្រង់បានប្រទានពរដល់អ័ប្រាហាំ។ ជាងនេះទៅទៀត ដំណើរការទាំងមូលនេះនឹងអាចសម្រេចបានទៅតាមព្រះបន្ទូលរបស់ទ្រង់ ហើយគ្មានកម្លាំងណាមួយអាចកែប្រែ រាំងស្ទះ បំផ្លាញ ឬរំខានដល់ការសម្រេចរបស់វានោះឡើយ។ មិនថាមានអ្វីផ្សេងបានកើតឡើងនោះទេ គ្មានអ្វីអាចបដិសេធ ឬមានឥទ្ធិពលលើការសម្រេច និងការបំពេញតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាសព្វានុភាពតែមួយគត់នៃព្រះបន្ទូលដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះអាទិករ និងជាសិទ្ធិអំណាចរបស់ព្រះអាទិករដែលមនុស្សមិនអាចបដិសេធបាន! ដោយបានអានព្រះបន្ទូលទាំងនេះ តើអ្នកនៅតែមានអារម្មណ៍សង្ស័យឬទេ? ព្រះបន្ទូលទាំងនេះ ត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយមានអំណាច ឫទ្ធានុភាព និងសិទ្ធិអំណាចនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ភាវៈដែលព្រះជាម្ចាស់បានបង្កើត និងភាវៈដែលព្រះជាម្ចាស់មិនបានបង្កើត មិនអាចទទួលបានសព្វានុភាព និងសិទ្ធិអំណាចបែបនេះ ព្រមទាំងភាពជៀសមិនរួចនៃការសម្រេចបានការពិតនោះទេ ហើយភាវៈដែលព្រះជាម្ចាស់បានបង្កើត និងភាវៈដែលព្រះជាម្ចាស់មិនបានបង្កើត មិនមានសមត្ថភាពពូកែជាងនេះនោះទេ។ ព្រះអាទិករអាចសន្ទនាជាមួយមនុស្សដោយប្រើព្រះសូរសៀង និងសូរបែបនេះ ហើយការពិតបានបញ្ជាក់ថា សេចក្តីសន្យារបស់ទ្រង់មិនមែនជាពាក្យទទេស្អាត ឬជាអំនួតដែលឥតខ្លឹមសារនោះទេ ប៉ុន្តែសេចក្តីសន្យារបស់ទ្រង់គឺជាការថ្លែងអំពីសិទ្ធិអំណាចតែមួយគត់ដែលគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចមានសមត្ថភាពពូកែជាងនេះនោះទេ។

តើអ្វីជាភាពខុសគ្នារវាងព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូល និងពាក្យសម្តីដែលមនុស្សនិយាយ? នៅពេលដែលអ្នកអានព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូលទាំងនេះ អ្នកដឹងពីសព្វានុភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអ្នកស្តាប់ឮមនុស្សនិយាយពាក្យបែបនេះ? តើអ្នកគិតថាពួកគេពិតជាក្រអឺតក្រទម និងអួតអាងខ្លាំងណាស់ និងជាមនុស្សដែលសំញែងខ្លួនឯងមែនទេ? ដោយសារតែពួកគេគ្មានអំណាចទាំងនេះ នោះពួកគេពិតជាមិនមានសម្ថភាពក្នុងការសម្រេចបានរឿងរ៉ាវបែបនេះទេ។ អ្វីដែលពួកគេប្រាកដខ្លាំងអំពីសេចក្តីសន្យារបស់ពួកគេ គ្រាន់តែបង្ហាញពីភាពធ្វេសប្រហែសនៃពាក្យសម្តីរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើនរណាម្នាក់និយាយពាក្យបែបនេះ នោះមិនបាច់សង្ស័យទេ ពួកគេគឺជាមនុស្សក្រអឺតក្រទម និងជឿជាក់ជ្រុល ហើយពួកគេនឹងបង្ហាញខ្លួនឯងថា ជាឧទាហរណ៍បុរាណមួយអំពី​និស្ស័យរបស់មហាទេវតា។ ព្រះបន្ទូលទាំងនេះចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ តើអ្នកដឹងថាមានធាតុនៃភាពក្រអឺតក្រទមនៅទីនេះទេ? តើអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រាន់តែជាភាពកំប្លែងមួយឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសិទ្ធិអំណាច ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការពិត ហើយនៅមុនពេលដែលព្រះបន្ទូលត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ទ្រង់ ពោលគឺ ខណៈដែលទ្រង់កំពុងតែសម្រេចព្រះហឫទ័យធ្វើអ្វីមួយ រឿងនោះបានសម្រេចរួចទៅហើយ។ មានន័យថា គ្រប់យ៉ាងដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់លោក​អ័ប្រាហាំ គឺជាសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយលោក​អ័ប្រាហាំ ហើយគឺជាសេចក្តីសន្យាដែលព្រះជាម្ចាស់ធ្វើចំពោះលោក​អ័ប្រាហាំ។ សេចក្តីសន្យានេះ គឺជាការពិតដែលត្រូវបានតាំង ក៏ដូចជាការពិតដែលត្រូវបានសម្រេចដែរ ហើយការពិតទាំងនេះគឺត្រូវបានសម្រេចបន្តិចម្តងៗនៅក្នុងព្រះ​តម្រិះរបស់ព្រះជាម្ចាស់ ដោយផ្អែកលើផែនការរបស់ព្រះជាម្ចាស់។ ដូច្នេះ ចំពោះព្រះជាម្ចាស់ ដែលថ្លែងព្រះបន្ទូលបែបនេះ មិនមែនមានន័យថា ទ្រង់មាននិស្ស័យក្រអឺតក្រទមនោះទេ តែគឺដោយសារព្រះជាម្ចាស់អាចសម្រេចអ្វីៗបែបនេះបាន។ ទ្រង់មានព្រះ​ចេស្ដា​និងសិទ្ធិអំណាចនេះ ហើយទ្រង់មានសមត្ថភាពពេញលេញក្នុងការសម្រេចបានការពិតទាំងនេះ ហើយការសម្រេចបាននូវការពិតទាំងនេះ គឺស្ថិតនៅលើសមត្ថភាពរបស់ទ្រង់ទាំងស្រុង។ នៅពេលដែលព្រះបន្ទូលបែបនេះត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ព្រះបន្ទូលទាំងនេះគឺជាការបើក​សម្តែង និងជាការបង្ហាញពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ គឺជាការបើកសម្តែង និងជាការបង្ហាញដ៏គ្រប់លក្ខណ៍អំពីលក្ខណៈសំខាន់ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីដែលទំនង និងសមស្របដូចជាអំណះអំណាងនៃអត្តសញ្ញាណរបស់ព្រះអាទិករនោះទេ។ លក្ខណៈ សូរ និងការប្រើពាក្យពេចន៍នៃព្រះសូរសៀងបែបនេះ គឺច្បាស់ជាសញ្ញាសម្គាល់ពីអត្តសញ្ញាណរបស់ព្រះអាទិករ ហើយស្របគ្នាឥតខ្ចោះទៅនឹងការបង្ហាញ​ពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់។ នៅក្នុងព្រះសូរសៀងទាំងនេះ គ្មានការធ្វើពុត គ្មានភាពមិនបរិសុទ្ធនោះទេ។ ព្រះសូរសៀងទាំងនេះ គឺជាការគូសបញ្ជាក់ដ៏ឥតខ្ចោះ ពិតប្រាកដ និងទាំងស្រុងអំពីលក្ខណៈសំខាន់ និងសិទ្ធិអំណាចរបស់ព្រះអាទិករ។ ចំពោះសត្តនិករទាំងឡាយ ពួកវាមិនមានសិទ្ធិអំណាច និងលក្ខណៈសំខាន់នេះទេ ពួកវាថែមទាំងមិនមានអំណាចដែលព្រះជាម្ចាស់ប្រទានឲ្យទៀតផង។ ប្រសិនបើមនុស្សក្បត់នឹងអាកប្បកិរិយាបែបនេះ នោះវាពិតជាការបញ្ចេញនិស្ស័យពុករលួយរបស់គេជាមិនខាន ហើយដោយសារឫសគល់នៃរឿងនេះ ទើបធ្វើឲ្យប៉ះពាល់ដល់ភាពក្រអឺតក្រទម និងមហិច្ឆតាព្រៃរបស់មនុស្ស ហើយជាការបើកបង្ហាញពីបំណងអាក្រក់របស់​អារក្ស និង​សាតាំង ដែលចង់បោកបញ្ឆោតមនុស្ស និងល្បួងពួកគេឲ្យក្បត់ព្រះជាម្ចាស់ គឺ​គ្មាន​នរណា​ផ្សេង​នោះទេ។ តើធ្វើដូចម្តេចទើបព្រះជាម្ចាស់ទទួលស្គាល់អ្វីដែលត្រូវបានបើកសម្តែងតាមភាសាបែបនេះ? ព្រះជាម្ចាស់អាចនឹងមានព្រះបន្ទូលថា អ្នកចង់ដណ្តើមយកទីកន្លែងរបស់ទ្រង់ ហើយថា អ្នកចង់ដើរតួជាទ្រង់ និងចង់ជំនួសទ្រង់។ នៅពេលដែលអ្នកយកតម្រាប់តាមសូរនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ គោលបំណងរបស់អ្នកគឺដើម្បីជំនួសទីកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់មនុស្ស និង​ដើម្បីយកមនុស្សដែលជាកម្មសិទ្ធិស្របច្បាប់របស់ព្រះជាម្ចាស់ជារបស់ខ្លួន។ នេះគឺជាសាតាំង ដែលបរិសុទ្ធ ហើយសាមញ្ញ ហើយ​ទាំងនេះគឺជាសកម្មភាពរបស់កូចចៅមហាទេវតា ដែលស្ថានសួគ៌មិនអាចលើក​លែង​ឲ្យ​បាន! នៅក្នុងចំណោមអ្នករាល់គ្នា តើមាននរណាដែលបានយកតម្រាប់តាមព្រះជាម្ចាស់តាមវិធីជាក់លាក់មួយ ដោយការនិយាយពាក្យពីរបីម៉ាត់ ក្នុងគោលបំណងបំភាន់ និងបោកបញ្ឆោតមនុស្ស ព្រមទាំងធ្វើឲ្យពួកគេមានអារម្មណ៍ប្រៀបដូចជាពាក្យ និងសកម្មភាពរបស់មនុស្សនេះមានសិទ្ធិអំណាច និងសព្វានុភាពរបស់ព្រះជាម្ចាស់ ប្រៀបដូចជាលក្ខណៈសំខាន់ និងអត្តសញ្ញាណរបស់មនុស្សនេះ គឺមានតែមួយ ហើយប្រៀបដូចជាសូរនៃពាក្យសម្តីរបស់មនុស្សនេះ គឺស្រដៀងនឹងសូររបស់ព្រះជាម្ចាស់ឬទេ? តើអ្នករាល់គ្នាធ្លាប់បានធ្វើអ្វីមួយដូចនេះឬទេ? តើអ្នកធ្លាប់យកតម្រាប់តាមសូររបស់ព្រះជាម្ចាស់នៅក្នុងការនិយាយរបស់អ្នក ដោយប្រើកាយវិកាដែលបញ្ជាក់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ដោយអ្វីដែលអ្នកចង់និយាយគឺជាសព្វានុភាព និងសិទ្ធិអំណាចឬទេ? តើអ្នករាល់គ្នាភាគច្រើនតែងតែធ្វើសកម្មភាព និងធ្វើផែនការសកម្មភាព តាមវិធីបែបនេះឬ? ពេលនេះ នៅពេលដែលអ្នករាល់គ្នាមើលឃើញយ៉ាងពិតប្រាកដ យល់ និងស្គាល់ពីសិទ្ធិអំណាចរបស់ព្រះអាទិករ ហើយសម្លឹងមើលអ្វីដែលអ្នករាល់គ្នាធ្លាប់ធ្វើកន្លងមក និងសម្លឹងមើលអ្វីដែលអ្នកធ្លាប់បើកសម្តែងពីខ្លួនឯង តើអ្នកមានអារម្មណ៍ពិបាកចិត្តទេ? តើអ្នករាល់គ្នាទទួលស្គាល់ភាពអាប់ឱន និងភាពអៀនខ្មាសរបស់អ្នកឬទេ? ដោយបានវិភាគយ៉ាងល្អិតល្អន់អំពីនិស្ស័យ និងលក្ខណៈសំខាន់របស់មនុស្សបែបនេះ តើអាចនិយាយបានថា ពួកគេគឺជាកូនដែលគួរឲ្យស្អប់របស់ឋាននរកឬទេ? តើអាចនិយាយបានថា គ្រប់គ្នាដែលធ្វើរឿងបែបនេះ គឺកំពុងតែនាំយកភាពអាម៉ាសមកដាក់ខ្លួនឬទេ? តើអ្នករាល់គ្នាទទួលស្គាល់ភាពធ្ងន់ធ្ងរនៃធម្មជាតិរបស់វាឬទេ? តើវាធ្ងន់ធ្ងរបែបណា? គោលបំណងរបស់មនុស្សដែលធ្វើសកម្មភាពតាមវិធីនេះ គឺដើម្បីយកតម្រាប់តាមព្រះជាម្ចាស់។ ពួកគេចង់ក្លាយជាព្រះ ដើម្បីធ្វើឲ្យមនុស្សថ្វាយបង្គំពួកគេទុកជាព្រះជាម្ចាស់។ ពួកគេចង់បំផ្លាញទីកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់មនុស្ស ហើយចង់បំផ្លាញព្រះជាម្ចាស់ដែលធ្វើការនៅក្នុងមនុស្ស ហើយពួកគេធ្វើបែបនេះ ដើម្បីសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងមនុស្ស បំផ្លាញមនុស្ស និងកាន់កាប់ពួកគេ។ គ្រប់គ្នាមានចំណង់ និងមហិច្ឆតាផ្នែកអនុសម្បជញ្ញៈដូចនេះ ហើយគ្រប់គ្នារស់នៅក្នុងលក្ខណៈសំខាន់បែបសាតាំងដ៏ពុករលួយ នៅក្នុងធម្មជាតិនៃសាតាំង ដែលពួកគេគឺជាសត្រូវជាមួយព្រះជាម្ចាស់ ក្បត់ព្រះជាម្ចាស់ ហើយពួកគេចង់ក្លាយជាព្រះជាម្ចាស់​។ បន្ទាប់ពីការប្រកបគ្នារបស់ខ្ញុំស្ដីពីប្រធានបទ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នានៅតែចង់ ឬប្រាថ្នាដើរតួជា ឬយកតម្រាប់តាមព្រះជាម្ចាស់ឬទេ? តើអ្នកនៅតែប្រាថ្នាចង់ធ្វើជាព្រះជាម្ចាស់ឬទេ? តើអ្នកនៅតែចង់ក្លាយជាព្រះជាម្ចាស់មែនទេ? មនុស្សមិនអាចយកតម្រាប់តាមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានទេ ហើយមនុស្សមិនអាចដើរតួជាតំណាងអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ។ ទោះបីជាអ្នកអាចយកតម្រាប់តាមទំនងសូរដែលព្រះជាម្ចាស់មានព្រះបន្ទូលក៏ដោយ ក៏អ្នកមិនអាចយកតម្រាប់តាមលក្ខណៈសំខាន់របស់ព្រះជាម្ចាស់បានដែរ។ ទោះបីជាអ្នកអាចឈរនៅក្នុងទីកន្លែងរបស់ព្រះជាម្ចាស់ ហើយធ្វើជាតំណាងរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនឹងមិនអាចធ្វើអ្វីដែលព្រះជាម្ចាស់សព្វព្រះហ​ឫទ័យចង់ធ្វើបាន​នោះដែរ ហើយអ្នកនឹងមិនអាចត្រួតត្រា និងបញ្ជារបស់សព្វសារពើបានឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកនឹងនៅតែជាសត្តនិករដ៏តូចល្អិតជារៀងរហូត ហើយមិនថាអ្នកមានជំនាញ និងសមត្ថភាពអស្ចារ្យប៉ុណ្ណានោះទេ មិនថាអ្នកមានអំណោយទានជាច្រើននោះទេ ក៏នៅក្នុងភាពទាំងស្រុង​របស់អ្នក អ្នកស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ។ ទោះបីជាអ្នកអាចនិយាយពាក្យដែលមិនបានគិតគូរស្រួលបួលមួយចំនួនក៏ដោយ នេះមិនអាចបង្ហាញថា អ្នកមានលក្ខណៈសំខាន់របស់ព្រះអាទិករ ឬមានន័យថា អ្នកមានសិទ្ធិអំណាចរបស់ព្រះអាទិករនោះទេ។ សិទ្ធិអំណាច និងព្រះ​ចេស្ដា​របស់ព្រះជាម្ចាស់ គឺជាលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ពួកវាមិនបានមកដោយការរៀន ឬត្រូវបានបន្ថែមពីខាងក្រៅនោះទេ ប៉ុន្តែសិទ្ធិអំណាច និងព្រះ​ចេស្ដា​នេះ គឺជាលក្ខណៈសំខាន់ដ៏ជាមរតករបស់ព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​។ ដូច្នេះ ទំនាក់ទំនងរវាងព្រះអាទិករ និងសត្តនិករមិនអាចកែប្រែបានឡើយ។ ក្នុងនាមជាសត្តនិករមួយក្នុងចំណោមសត្តនិករទាំងឡាយ មនុស្សត្រូវតែរក្សាគោលជំហររបស់ខ្លួន ហើយប្រព្រឹត្តយ៉ាងយកចិត្តទុកដាក់។ រក្សាយ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះអាទិករបានប្រទានដល់អ្នក។ មិនត្រូវប្រព្រឹត្តហួសខ្សែបន្ទាត់ ឬធ្វើអ្វីហួសពីដែនសមត្ថភាព ឬអ្វីដែលគួរឲ្យស្អប់ខ្ពើមដល់ព្រះជាម្ចាស់ឡើយ។ មិនត្រូវព្យាយាមក្លាយជាអ្នកអស្ចារ្យ ឬក្លាយជាមនុស្សអច្ឆរិយៈ ឬជាមនុស្សលើសអ្នកដទៃ ឬស្វះស្វែងចង់ក្លាយជាព្រះជាម្ចាស់ឡើយ។ នេះគឺជាវិធីដែលមនុស្សមិនគួរប្រាថ្នាចង់ក្លាយជានរណាម្នាក់ឡើយ។ ការស្វះស្វែងដើម្បីក្លាយជាមនុស្សអស្ចារ្យ ឬមនុស្សអច្ឆរិយៈគឺមិនសមហេតុផលទាល់តែសោះ។ ការស្វះស្វែងចង់ក្លាយជាព្រះជាម្ចាស់កាន់តែអាប់កេរ្ត៍ឈ្មោះទៅទៀត ព្រោះ​វាជារឿងគួរឲ្យស្អប់ខ្ពើម។ អ្វីដែលគួរឲ្យសរសើរ និងអ្វីដែលសត្តនិករគួរតែប្រកាន់ខ្ជាប់ឲ្យច្រើនជាងអ្វីៗផ្សេងទៀតនោះ​គឺដើម្បីក្លាយជាសត្តនិករដ៏ពិតមួយ។ នេះគឺជាគោលដៅតែមួយដែលមនុស្សទាំងអស់គួរតាមរក។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការពិតនៃការគ្រប់គ្រង និងការត្រួតត្រារបស់ព្រះអាទិករលើរបស់សព្វសារពើ និងលើភាវៈមានជីវិតនានា ថ្លែងពី​អត្ថិ​ភាពពិតប្រាកដ​នៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ស្រដៀងគ្នានេះដែរ ព្រះពររបស់ព្រះយេហូវ៉ាសម្រាប់​លោក​យ៉ូប ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរយ៉ូប។ តើព្រះជាម្ចាស់បានប្រទានអ្វីដល់លោក​យ៉ូប?...

ទោះបីជាមនុស្សជាតិត្រូវបានធ្វើឲ្យពុករលួយក៏ដោយ ក៏គេនៅតែរស់នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ

សាតាំងបាន និងកំពុងធ្វើឲ្យមនុស្សជាតិពុករលួយអស់រយៈ​ពេលជាច្រើនពាន់ឆ្នាំមកហើយ។ វាបានធ្វើសេចក្តីអាក្រក់ជាច្រើនរាប់មិនអស់...

ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីតាំងសញ្ញាជាមួយមនុស្ស

លោកុប្បត្តិ ៩:១១-១៣ ហើយអញនឹងតាំងសញ្ញារបស់អញជា‌មួយឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។...

Leave a Reply