ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ (ផ្នែកទីពីរ)

24-02-2021

បន្ទាប់មក ចូរយើងពិនិត្យមើលឃ្លាចុងក្រោយនៅក្នុងបទគម្ពីរនេះ៖ «ដ្បិត​បុត្រ​មនុស្ស​ជាព្រះអ​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។ តើឃ្លានេះមានភាពជាក់ស្ដែងដែរឬទេ? តើអ្នករាល់គ្នាអាចមើលឃើញអំពីភាពជាក់ស្ដែងឬទេ? អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល សុទ្ធតែចេញមកពីព្រះហឫទ័យរបស់ទ្រង់ ដូច្នេះ ហេតុអ្វីបានជាទ្រង់មានបន្ទូលបែបនេះ? តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេចដែរ? ឥឡូវ អ្នករាល់គ្នាអាចយល់អំពីអត្ថន័យនៃឃ្លានេះហើយ ប៉ុន្តែ នៅពេលដែលឃ្លានេះត្រូវបានថ្លែងឡើងនៅសម័យនោះ គឺមិនមានមនុស្សច្រើនឡើយដែលយល់ ដោយសារតែមនុស្សជាតិទើបតែចេញពីយុគសម័យនៃក្រឹត្យវិន័យ។ សម្រាប់ពួកគេ ការចាកចេញពីថ្ងៃសប្ប័ទ គឺជារឿងដ៏ពិបាកធ្វើមួយ ដោយសារតែពួកគេមិនយល់អំពីអត្ថន័យដ៏ពិតនៃថ្ងៃសប្ប័ទ​។

ឃ្លាថា «ដ្បិតបុត្រ​មនុស្ស​ជាព្រះអ​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ» ប្រាប់មនុស្សថា អ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ មិនមែនចេញមកពីធម្មជាតិខាងសម្ភារៈឡើយ ហើយទោះបីព្រះជាម្ចាស់អាចប្រទានដល់គ្រប់តម្រូវការខាងសម្ភារៈរបស់អ្នក នៅពេលដែលគ្រប់សេចក្តីតម្រូវការខាងផ្នែកសម្ភារៈរបស់អ្នកត្រូវបានបំពេញហើយក៏ដោយ តើសេចក្តីស្កប់ចិត្តចេញពីរបស់ទាំងនេះអាចជំនួសឲ្យការដេញតាមរបស់អ្នកចំពោះសេចក្តីពិតដែរឬទេ? នោះជារឿងមិនអាចទៅរួចឡើយ! និស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់ ដែលយើងបានប្រកបគ្នានេះ សុទ្ធតែជាសេចក្តីពិត។ តម្លៃរបស់វាមិនអាចត្រូវបានវាស់វែងដោយវត្ថុខាងសម្ភារៈណាមួយឡើយ ទោះបីវាមានតម្លៃកម្រិតណា ឬតម្លៃរបស់វាត្រូវបានកំណត់ដោយចំនួនជាលុយក៏ដោយ ព្រោះថាអ្វីដែលបំពេញដល់តម្រូវការនៃដួងចិត្តរបស់មនុស្សម្នាក់ៗនោះ មិនមែនជាវត្ថុខាងសម្ភារៈឡើយ។ សម្រាប់មនុស្សគ្រប់គ្នា តម្លៃនៃសេចក្តីពិតអរូបិយទាំងនេះគួរតែមានតម្លៃខ្ពស់ជាងតម្លៃរបស់វត្ថុខាងសម្ភារៈដែលអ្នកផ្ដល់តម្លៃ មិនអ៊ីចឹងឬ? ឃ្លានេះជាអ្វីមួយដែលអ្នករាល់គ្នាត្រូវតែយកទៅពិចារណា។ ចំណុចសំខាន់អំពីអ្វីដែលខ្ញុំបាននិយាយគឺថា កម្ម​សិទ្ធិ​ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ គឺជារឿងដ៏សំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ហើយវាមិនអាចត្រូវបានជំនួសដោយវត្ថុខាងសម្ភារៈណាមួយឡើយ​។ ខ្ញុំនឹងផ្ដល់​ឲ្យអ្នកនូវឧទាហរណ៍មួយ៖ នៅពេលដែលអ្នកឃ្លាន អ្នកត្រូវការអាហារ។ អាហារនេះអាចជាអាហារល្អ ឬមិនសូវល្អ អាចជាអាហារដែលអ្នកចូលចិត្ត ឬមិនសូវជាចូលចិត្ត ប៉ុន្តែ ដរាបណាអ្នកអាចបរិភោគឆ្អែត នោះអារម្មណ៍មិនសុខស្រួលដែលចេញពីការស្រេកឃ្លានរបស់អ្នកនឹងលែងមានតទៅទៀត។ អ្នកអាចអង្គុយដោយសន្ដិភាព ហើយរាងកាយរបស់អ្នកនឹងមានអារម្មណ៍ស្រួលខ្លួន។ ភាពស្រេកឃ្លានរបស់មនុស្សអាចត្រូវបានដោះស្រាយជាមួយអាហារ ប៉ុន្តែនៅពេលដែលអ្នកកំពុងតែដើរតាមព្រះជាម្ចាស់ ហើយមានអារម្មណ៍ថា អ្នកគ្មានការយល់ដឹងអំពីទ្រង់ តើអ្នកអាចដោះស្រាយភាពទទេនៅក្នុងដួងចិត្តរបស់អ្នកដោយរបៀបណាទៅ? តើវាអាចត្រូវបានដោះស្រាយជាមួយអាហារបានដែរឬទេ? ឬនៅពេលដែលអ្នកកំពុងតែដើរតាមព្រះជាម្ចាស់ ហើយមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់ តើអ្នកអាចប្រើអ្វីទៅ ដើម្បីបំពេញភាពស្រេកឃ្លាននៅក្នុងដួងចិត្តរបស់អ្នក? នៅក្នុងដំណើរការនៃបទពិសោធន៍របស់អ្នកចំពោះសេចក្តីសង្រ្គោះតាមរយៈព្រះជាម្ចាស់ ក្នុងពេលដេញតាមការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យ​របស់អ្នក ប្រសិនបើអ្នកមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់ ឬមិនស្គាល់អ្វីទៅជាសេចក្តីពិត ប្រសិនបើអ្នកមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ តើអ្នកនឹងមិនមានអារម្មណ៍រសាប់រសល់ទេឬអី? តើអ្នកនឹងមិនមានអារម្មណ៍កាន់តែស្រេកឃ្លាននៅក្នុងដួងចិត្តរបស់អ្នកទេឬ? តើអារម្មណ៍ទាំងនេះមិនរារាំងអ្នកមិនឲ្យមានអារម្មណ៍ស្រួលចិត្តទេឬ? ដូច្នេះ តើអ្នកនឹងបំពេញការស្រេកឃ្លាននៅក្នុងដួងចិត្តរបស់អ្នកដោយរបៀបណាទៅ? តើវាមានផ្លូវដើម្បីដោះស្រាយឬទេ? មនុស្សខ្លះជ្រើសរើសយកការដើរផ្សារទិញទំនិញ អ្នកខ្លះស្វែងរកមិត្តភក្តិដែលគេទុកចិត្ត អ្នកខ្លះដេកយ៉ាងយូរនៅលើគ្រែ អ្នកផ្សេងទៀតអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ឬក៏ធ្វើការកាន់ខ្លាំង និងលះបង់កម្លាំងកាន់តែខ្លាំង ដើម្បីបំពេញភារកិច្ចរបស់ពួក​គេ។ តើកិច្ចការទាំងនេះអាចដោះស្រាយទុក្ខលំបាកជាក់ស្ដែងរបស់អ្នកដែរឬទេ? អ្នករាល់គ្នាសុទ្ធតែយល់អំពីការអនុវត្តប្រភេទទាំងនេះហើយ។ នៅពេលដែលអ្នកមានអារម្មណ៍អស់កម្លាំង នៅពេលដែលអ្នកមានអារម្មណ៍ចង់បានការបំភ្លឺពីព្រះជាម្ចាស់ខ្លាំង ដើម្បីជួយឲ្យអ្នកដឹងអំពីតថភាពនៃសេចក្តីពិត និងព្រះហឫទ័យរបស់ទ្រង់ តើអ្នកត្រូវការអ្វីខ្លាំងបំផុត? អ្វីដែលអ្នកត្រូវការនោះ មិនមែនជាការបរិភោគអាហារឆ្អែតៗ មិនមែនជាព្រះបន្ទូលពីរបី ហើយក៏មិនមែនជាភាពស្រណុក និងការស្កប់ចិត្តបណ្ដោះអាសន្នខាងសាច់ឈាមនោះដែរ ប៉ុន្តែ អ្វីដែលអ្នកត្រូវការ គឺឲ្យព្រះជាម្ចាស់មាន​បន្ទូល​ប្រាប់អ្នកដោយផ្ទាល់ និងច្បាស់ៗអំពីអ្វីដែលអ្នកគួរតែធ្វើ និងរបៀបដែលអ្នកគួរតែធ្វើវា គឺប្រាប់អ្នកច្បាស់ៗអំពីអ្វីទៅជាសេចក្តីពិត។ ក្រោយពេលដែល​អ្នកបានយល់អំពីការនេះហើយ ទោះបីអ្នកទទួលបានការយល់ដឹងតែបន្ដិចបន្តួចក៏ដោយ តើអ្នកនឹងមិនមានអារម្មណ៍ស្កប់ស្កល់នៅក្នុងដួងចិត្តរបស់អ្នក ខ្លាំងជាងអ្នកបានបរិភោគអាហារដ៏ឆ្ងាញ់មួយចានទេឬអី? នៅពេលដែលដួងចិត្តរបស់អ្នកបានស្កប់ស្កល់ តើដួងចិត្ត និងជីវិតរបស់អ្នកទាំង​ស្រុង​មិនទទួលបានសេចក្តីស្ងប់ចិត្តដ៏ពិតទេឬ? តាមរយៈការប្រៀបធៀប និងការវិភាគនេះ តើអ្នករាល់គ្នាយល់ហើយឬនៅឥឡូវ​នេះអំពីហេតុផលដែលខ្ញុំចង់ចែករំលែកជាមួយអ្នករាល់គ្នាអំពីឃ្លាថា «ដ្បិតបុត្រ​មនុស្ស​ជាព្រះអ​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»? អត្ថន័យរបស់វាគឺថា អ្វីដែលចេញមកពីព្រះជាម្ចាស់ កម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងអ្វីៗគ្រប់យ៉ាងអំពីទ្រង់ គឺប្រសើរខ្ពស់ជាងអ្វីៗផ្សេងទៀត រួមទាំងវត្ថុ ឬមនុស្សដែលអ្នកធ្លាប់ឲ្យតម្លៃបំផុតកាលពីមុនទៅទៀត​។ គឺអាចនិយាយបានថា ប្រសិនបើមនុស្សម្នាក់មិនអាចទទួលបានព្រះបន្ទូលចេញពីព្រះ​ឱស្ឋរបស់ព្រះជាម្ចាស់ ឬពួកគេមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេមិនអាចទទួលបានសេចក្តីស្ងប់ចិត្តឡើយ។ នៅក្នុងបទពិសោធន៍នាពេលអនាគតរបស់អ្នក អ្នករាល់គ្នានឹងយល់អំពីហេតុផលដែលខ្ញុំចង់ឲ្យអ្នករាល់គ្នាយល់អំពីបទគម្ពីរនេះនៅថ្ងៃនេះ ព្រោះថាវាពិតជាសំខាន់ណាស់។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាសេចក្តីពិត និងជាជីវិត។ សេចក្តីពិតគឺជាអ្វីមួយដែលមនុស្សមិនអាចខ្វះបាននៅក្នុងជីវិតរបស់ពួក​គេ គឺវាជាអ្វីមួយដែលពួកគេខ្វះមិនបានតែម្ដង។ អ្នកក៏អាចនិយាយថា វាជារឿងដ៏សំខាន់បំផុតដែរ។ ទោះបីអ្នកមិនអាចមើលឃើញ ឬពាល់វាបានក៏ដោយ ប៉ុន្តែ ភាពសំខាន់របស់វាចំពោះអ្នក មិនអាចព្រងើយកន្ដើយបានឡើយ ព្រោះថាវាជារឿងតែមួយគត់ដែលធ្វើឲ្យដួងចិត្តរបស់អ្នកបានស្ងប់។

តើការយល់ដឹងរបស់អ្នកអំពីសេចក្តីពិត ត្រូវបានបញ្ចូលគ្នាជាមួយសភាពរបស់អ្នកឬ? នៅក្នុងជីវិតពិត ជាដំបូង អ្នកត្រូវតែគិតថាតើមានសេចក្តីពិតណាខ្លះដែលទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុដែលអ្នកបានជួបប្រទះ ដោយសារតែនៅក្នុងចំណោមសេចក្តីពិតទាំងនេះហើយ ដែលអ្នកអាចរកឃើញព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងផ្សារភ្ជាប់អ្វីដែលអ្នកបានជួបជាមួយនឹងព្រះហឫទ័យរបស់​ទ្រង់​។ ប្រសិនបើអ្នកមិនដឹងអំពីទិដ្ឋភាពនៃសេចក្តីពិតណាខ្លះដែលទាក់ទងនឹងរឿងរ៉ាវដែលអ្នកបានជួបផង ប៉ុន្តែ ផ្ទុយទៅវិញ បែរជាចូលទៅដោយផ្ទាល់ ដើម្បីស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់ នេះគឺជាវិធីសាស្ត្រដ៏ងងឹតងងុលមួយដែលមិននាំឲ្យទទួលបានលទ្ធផលឡើយ។ ប្រសិនបើអ្នកចង់ស្វែងរកសេចក្តីពិត និងចង់យល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាដំបូង អ្នកត្រូវតែមើលទៅកាន់ប្រភេទនៃរឿងរ៉ាវដែលបានកើតឡើងចំពោះអ្នក ថាតើមានទិដ្ឋភាពនៃសេចក្តីពិតណាខ្លះដែលវាពាក់ព័ន្ធជាមួយ ហើយស្វែងរកសេចក្តីពិតជាក់លាក់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលទាក់ទងនឹងអ្វីដែលអ្នកបានដកពិសោធន៍នោះ។ បន្ទាប់មក អ្នកស្វែងរកមាគ៌ាអនុវត្តដែលត្រឹមត្រូវសម្រាប់អ្នកនៅក្នុងសេចក្តីពិតនោះ ព្រោះថាបើធ្វើបែបនេះ អ្នកអាចទទួលបានការយល់ដឹងដោយប្រយោលអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការស្វែងរក និងការអនុវត្តតាមសេចក្តីពិត មិនមែនជាការអនុវត្តតាមគោលលទ្ធិ ឬការធ្វើតាមរូបមន្តនោះឡើយ។ សេចក្តីពិតមិនមែនជាការធ្វើតាមរូបមន្តទេ ហើយវាក៏មិនមែនជាក្រឹត្យវិន័យដែរ។ វាមិនមែនជាអ្វីមួយដែលស្លាប់ឡើយ ប៉ុន្តែ វាជាជីវិត វាជាអ្វីមួយដែលមានជីវិត ហើយវាជាក្បួនច្បាប់មួយដែលមនុស្សត្រូវដើរតាមនៅក្នុងជីវិត និងជាក្បួនច្បាប់ដែលមនុស្សត្រូវមាននៅក្នុងជីវិត។ នេះជាអ្វីមួយដែលអ្នកត្រូវតែយល់ឲ្យបានច្រើនតាម​ដែល​អាច​ធ្វើ​ទៅ​បាន តាមរយៈបទពិសោធន៍របស់អ្នក។ មិនថាអ្នកបានមកដល់ដំណាក់កាលណានៅក្នុងបទពិសោធន៍របស់អ្នកឡើយ គឺអ្នកមិនអាចដាច់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្តីពិតបានឡើយ ហើយអ្វីដែលអ្នកយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលអ្នកដឹងអំពីកម្ម​សិទ្ធិ​ និងលក្ខណៈរបស់ទ្រង់នោះ គឺត្រូវបានស្ដែងចេញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដូច្នេះ វាត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងសេចក្តីពិត។ និស្ស័យរបស់ព្រះជាម្ចាស់ កម្ម​សិទ្ធិ​ និងលក្ខណៈរបស់ទ្រង់ គឺជាសេចក្តីពិតដោយផ្ទាល់។ សេចក្តីពិតជាការសម្ដែងចេញដ៏ពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ កម្ម​សិទ្ធិ​និងលក្ខណៈរបស់ទ្រង់។ វាធ្វើឲ្យកម្ម​សិទ្ធិ​ និងលក្ខណៈរបស់ទ្រង់ មានភាពរឹងមាំច្បាស់លាស់ ហើយវាបង្កើតចេញជាប្រយោគដ៏ច្បាស់មួយអំពីកម្ម​សិទ្ធិ​និងលក្ខណៈរបស់ទ្រង់។ វាប្រាប់អ្នកកាន់តែចំៗអំពីអ្វីដែលព្រះជាម្ចាស់ចូលចិត្ត អ្វីដែលទ្រង់មិនចូលចិត្ត អ្វីដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ឲ្យអ្នកធ្វើ និងអ្វីដែលទ្រង់មិនចង់ឲ្យអ្នកធ្វើ មនុស្សណាខ្លះដែលទ្រង់ស្អប់ ហើយមនុស្សណាខ្លះដែលទ្រង់សព្វព្រះទ័យ។ នៅពីក្រោយសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញ មនុស្សអាចមើលឃើញពីភាពរីករាយ ព្រះពិរោធ ទុក្ខព្រួយ និងសេចក្តីសុខរបស់ទ្រង់ ព្រមទាំងសារជាតិរបស់ទ្រង់ដែរ ដ្បិតនេះគឺជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។ ក្រៅពីការដឹងអំពីកម្ម​សិទ្ធិ​និងលក្ខណៈរបស់ទ្រង់ ព្រមទាំងយល់ដឹងអំពីនិស្ស័យរបស់ទ្រង់ចេញពីព្រះបន្ទូលរបស់ទ្រង់ អ្វីដែលសំខាន់បំផុតនោះ គឺជាតម្រូវការដើម្បីទទួលបានការយល់ដឹងនេះ តាមរយៈបទពិសោធន៍ជាក់ស្ដែង។ ប្រសិនបើមនុស្សម្នាក់នៅដាច់ចេញពីជីវិតពិត ដើម្បីស្គាល់ព្រះជាម្ចាស់ នោះពួកគេនឹងមិនអាចសម្រេចបានឡើយ។ ទោះបីមានមនុស្សដែលអាចទទួលបានការយល់ដឹងខ្លះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ការយល់ដឹងរបស់ពួក​គេនៅមានកម្រិតត្រឹមជាទ្រឹស្ដី និងពាក្យពេចន៍ប៉ុណ្ណោះ ហើយវានៅតែមានភាពខុសគ្នាជាមួយលក្ខណៈដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់​ផ្ទាល់​ព្រះ​អង្គ​ដដែល។

អ្វីដែលយើងកំពុងតែប្រាស្រ័យទាក់ទងឥឡូវនេះ គឺស្ថិតនៅក្នុងវិសាលភាពនៃសាច់រឿងដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ តាមរយៈសាច់រឿងទាំងនេះ និងតាមរយៈការវិភាគលើអ្វីដែលបានកើតឡើង មនុស្សអាចយល់អំពីនិស្ស័យរបស់ទ្រង់ កម្ម​សិទ្ធិ​ និងលក្ខណៈរបស់ទ្រង់ ដែលព្រះអង្គបានបង្ហាញចេញ ដើម្បីជួយឲ្យពួកគេដឹងអំពីគ្រប់ទិដ្ឋ​ភាព​របស់ព្រះជាម្ចាស់កាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ កាន់តែយល់ និងកាន់តែហ្មត់ចត់។ ដូច្នេះ តើផ្លូវតែមួយគត់ ដើម្បីដឹងអំពីគ្រប់ទិដ្ឋ​ភាព​របស់ព្រះជាម្ចាស់ គឺតាមរយៈសាច់រឿងទាំងនេះឬ? អត់ទេ វាមិនមែនជាផ្លូវតែមួយគត់ឡើយ! ព្រោះថាអ្វីដែលព្រះជាម្ចាស់មានបន្ទូល និងកិច្ចការដែលទ្រង់ធ្វើនៅក្នុងយុគសម័យនៃនគរព្រះ អាចជួយឲ្យមនុស្សកាន់តែដឹងអំពីនិស្ស័យរបស់ទ្រង់ និងដឹងអំពីវាកាន់តែពេញលេញ។ យ៉ាងណាមិញ ខ្ញុំគិតថា វាកាន់តែងាយស្រួលជាងក្នុងការដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងយល់អំពីកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់ តាមរយៈឧទាហរណ៍ ឬសាច់រឿងខ្លះដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ដែលមនុស្សបានស្គាល់។ ប្រសិនបើខ្ញុំយកព្រះបន្ទូលអំពីការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញជាព្រះបន្ទូល និងព្រះបន្ទូលនាពេលសព្វថ្ងៃ ដើម្បីជួយឲ្យអ្នកស្គាល់ទ្រង់នៅក្នុងរបៀបនេះ នោះអ្នកនឹងមានអារម្មណ៍ថា វាគួរឲ្យធុញ និងគួរឲ្យនឿយហត់មិនខាន ហើយអ្នកខ្លះនឹងថែមទាំងមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ហាក់ដូចជាថ្លែងតាមទម្លាប់ប៉ុណ្ណោះ​។ ប៉ុន្តែ ប្រសិនបើខ្ញុំយកសាច់រឿងព្រះគម្ពីរទាំងនេះមកធ្វើជាឧទាហរណ៍ ដើម្បីជួយឲ្យមនុស្សដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនមានអារម្មណ៍ធុញទ្រាន់ឡើយ។ អ្នកអាចនិយាយបានថា នៅក្នុងដំណើរនៃការពន្យល់ឧទាហរណ៍ទាំងនេះ សេចក្តីលម្អិតអំពីអ្វីដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រានោះ ដែលជាអារម្មណ៍ ឬមនោសញ្ចេតនារបស់ទ្រង់ ឬជាព្រះតម្រិះ ឬយោបល់របស់ទ្រង់នោះ ត្រូវបានថ្លែងប្រាប់ដល់មនុស្សជាភាសាមនុស្សរួចហើយ ហើយគោលដៅនៃការធ្វើបែបនេះ គឺដើម្បីជួយឲ្យពួកគេយល់ ដើម្បីឲ្យពួក​គេមានអារម្មណ៍ដឹងថា កម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់នោះ មិនមែនជាការថ្លែងឡើងតាមទម្លាប់ឡើយ។ វាមិនមែនជារឿងព្រេងនិទាន ឬជាអ្វីមួយដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បានឡើយ។ វាជាអ្វីមួយដែលពិតជាបានកើតឡើង ជាអ្វីមួយដែលមនុស្សអាចមានអារម្មណ៍ដឹង និងយល់បាន។ នេះគឺជាគោលដៅចុងក្រោយ។ អ្នកអាចនិយាយបានថា មនុស្សដែលរស់នៅក្នុងយុគសម័យនេះពិតជាមានពរណាស់។ ពួកគេអាចបើកមើលសាច់រឿងព្រះគម្ពីរ ដើម្បីទទួលបានការយល់ដឹងកាន់តែទូលំទូលាយអំពីកិច្ចការមុនៗរបស់ព្រះជាម្ចាស់​។ ពួកគេអាចមើលឃើញនិស្ស័យរបស់ទ្រង់ តាមរយៈកិច្ចការដែលទ្រង់បានធ្វើ។ ពួកគេអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ តាមរយៈ​និស្ស័យទាំងនេះដែលទ្រង់បានបង្ហាញចេញ និងយល់អំពីការស្ដែងចេញដ៏ច្បាស់លាស់អំពីភាពបរិសុទ្ធរបស់ទ្រង់ និងការមើលថែរបស់ទ្រង់ចំពោះមនុស្ស ហើយមានតែបែបនេះទេ ទើបពួកគេអាចទទួលបានចំណេះដឹងកាន់តែលម្អិត និងកាន់តែស៊ីជម្រៅអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ ខ្ញុំជឿថា ឥឡូវនេះ អ្នករាល់គ្នាអាចមានអារម្មណ៍អំពីការនេះហើយ!

ដោយស្ថិតនៅក្នុងវិសាលភាពនៃកិច្ចការដែលព្រះអម្ចាស់យេស៊ូវបានសម្រេចនៅក្នុងយុគសម័យនៃព្រះគុណ អ្នកអាចមើលឃើញនូវទិដ្ឋភាពមួយទៀតអំពីអ្វីដែលជាកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់។ ទិដ្ឋភាពនេះត្រូវបានស្ដែងចេញតាមរយៈសាច់ឈាមរបស់ទ្រង់ ហើយមនុស្សអាចមើលឃើញ និងយល់អំពីទិដ្ឋភាពនេះបានដោយសារតែភាពជាមនុស្សរបស់ទ្រង់។ នៅក្នុងបុត្រមនុស្ស មនុស្សបានមើលឃើញរបៀបដែលព្រះជាម្ចាស់នៅក្នុងសាច់ឈាម បានរស់នៅក្នុងភាពជាមនុស្សរបស់ទ្រង់ ហើយពួកគេបានឃើញភាពជាព្រះរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងចេញតាមរយៈសាច់ឈាមដែរ។ ការសម្តែងចេញទាំងពីរប្រភេទនេះ បានជួយឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដ៏ពិត ហើយវាក៏ជួយឲ្យមនុស្សមាននូវគោលគំនិតខុសៗគ្នាអំពីព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ ក្នុងអំឡុងពេលរវាងការបង្កើតពិភពលោក និងចុងបញ្ចប់នៃយុគសម័យនៃក្រឹត្យវិន័យ ពោលគឺ មុនពេលយុគសម័យនៃព្រះគុណ ទិដ្ឋភាពតែមួយគត់របស់ព្រះជាម្ចាស់ដែលមនុស្សមើលឃើញ ស្ដាប់ឮ និងដកពិសោធន៍បាន គឺជាភាពជាព្រះរបស់ព្រះជាម្ចាស់ ជាអ្វីៗដែលព្រះជាម្ចាស់បានធ្វើ និងមានបន្ទូលនៅក្នុងពិភពលោកមួយ​ដែល​មិនមែនសម្ភារៈ ព្រមទាំងអ្វីៗដែលទ្រង់បានសម្ដែងចេញពីអង្គមនុស្សដ៏ពិតរបស់ទ្រង់ ដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បាន។ ជារឿយៗ អ្វីៗទាំងនេះបានធ្វើឲ្យមនុស្សមានអារម្មណ៍ថា ព្រះជាម្ចាស់គង់នៅទីដ៏ខ្ពស់ ពេញដោយភាពធំធេងអស្ចារ្យ ហើយពួកគេមិនអាចចូលទៅជិតទ្រង់បានឡើយ។ ការស្ដែងចេញដែលព្រះជាម្ចាស់ជានិច្ចកាលប្រទានដល់មនុស្សគឺថា ទ្រង់បានធ្វើចលនាភ្លឹបភ្លែតៗ ដែលនាំឲ្យពួកគេគ្មានសមត្ថភាពនឹងយល់ពីទ្រង់ ហើយមនុស្សថែមទាំងមានអារម្មណ៍ថា គ្រប់ទាំងព្រះតម្រិះ និងយោបល់របស់ទ្រង់ សុទ្ធតែជាសេច​ក្តីអាថ៌កំបាំង និងពិបាកខ្លាំង ដែលពួកគេគ្មានផ្លូវនឹងយល់ ហើយពួកគេក៏គ្មានបំណងចង់យល់ និងចង់ស្គាល់ព្រះតម្រិះទាំងនោះឡើយ​។ សម្រាប់មនុស្ស អ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់គឺនៅឆ្ងាយណាស់ នៅសែនឆ្ងាយដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បានឡើយ​។ ទ្រង់ហាក់ដូចជាគង់នៅលើមេឃដ៏សែនខ្ពស់ ហើយហាក់ដូចជាគ្មានព្រះជន្មទាល់តែសោះ។ ដូច្នេះ សម្រាប់មនុស្ស ការយល់ដឹងអំពីព្រះហឫទ័យ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ គឺមិនអាចទៅរួចឡើយ ហើយក៏លើសពីសមត្ថភាពរបស់ពួកគេដែរ។ ទោះបីព្រះជាម្ចាស់បានធ្វើកិច្ចការដ៏ច្បាស់លាស់មួយចំនួននៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយបានថ្លែងព្រះបន្ទូលជាក់លាក់មួយចំនួន និងបានបង្ហាញនូវនិស្ស័យខ្លះ ដើម្បីជួយឲ្យមនុស្សអាចស្គាល់ និងទទួលបានចំណេះដឹងដ៏ពិតខ្លះអំពីទ្រង់ក៏ដោយ ក៏នៅទីបំផុត ការសម្ដែងចេញអំពីកម្ម​សិទ្ធិ​ និងលក្ខណៈរបស់ទ្រង់នេះ ចេញមកពីពិភពដែលមិនមែនជា​សម្ភារៈដដែល ហើយអ្វីដែលមនុស្សបានយល់ អ្វីដែលពួកគេបានដឹង គឺនៅតែអំពីទិដ្ឋភាពជាព្រះទាក់ទងនឹងកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់ដដែល។ មនុស្សជាតិមិនអាចទទួលបានគោលគំនិតដ៏ច្បាស់លាស់ចេញពីការស្ដែងចេញអំពីកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់នេះឡើយ ហើយការចាប់អារម្មណ៍របស់ពួក​គេចំពោះព្រះជាម្ចាស់ គឺនៅតែជាប់គាំងក្នុងវិសាលភាពនៃ «រូបកាយខាងវិញ្ញាណមួយដែលពិបាកចូលទៅជិត ជារូបកាយដែលភ្លឹបភ្លែតៗ»។ ដោយសារតែព្រះជាម្ចាស់មិនបានប្រើវត្ថុជាក់លាក់ ឬរូបភាពមួយដែលជាកម្មសិទ្ធិនៃពិភពខាងសម្ភារៈ ដើម្បីលេច​មក​នៅមុខមនុស្ស ដូច្នេះ ពួកគេនៅតែមិនអាចកំណត់ភិនភាគរបស់​ទ្រង់ ដោយប្រើប្រាស់ភាសារបស់មនុស្សដដែល។ នៅក្នុងដួងចិត្ត និងគំនិតរបស់មនុស្ស ពួកគេតែងតែចង់ប្រើភាសារបស់ពួក​គេផ្ទាល់ ដើម្បីបង្កើតជាបទដ្ឋានមួយសម្រាប់ព្រះជាម្ចាស់ ដើម្បីច្នៃទ្រង់ឲ្យមនុស្សអាចមើលឃើញ និងធ្វើឲ្យទ្រង់មានរូបជាមនុស្ស ដូចជា កម្ពស់ មាឌ រូបរាងរបស់ទ្រង់ អ្វីដែលទ្រង់ចូលចិត្ត និងបុគ្គលិកលក្ខណៈរបស់ទ្រង់។ ជាការពិត នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ព្រះជាម្ចាស់បានជ្រាបដឹងថា មនុស្សកំពុងតែគិតបែបនេះរួចទៅហើយ។ ទ្រង់ជ្រាបដឹងយ៉ាងច្បាស់អំពីតម្រូវការរបស់មនុស្ស ហើយទ្រង់ក៏ជ្រាបដឹងអំពីអ្វីដែលទ្រង់គួរតែធ្វើដែរ ដូច្នេះហើយបានជាទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងរបៀបខុសៗគ្នា​នៅក្នុងយុគសម័យនៃព្រះគុណនោះ។ របៀបថ្មីនេះ គឺជារបៀបបែបជាព្រះផង និងបែបជាមនុស្សផង។ នៅក្នុងអំឡុងពេលដែលព្រះអម្ចាស់យេស៊ូវកំពុងតែធ្វើការ មនុស្សអាចមើលឃើញថា ព្រះជាម្ចាស់មានការស្ដែងចេញរបស់​មនុស្សជាច្រើន។ ឧទាហរណ៍ ទ្រង់អាចរាំ ទ្រង់អាចចូលរួមពិធីមង្គលការ ទ្រង់អាចប្រាស្រ័យទាក់ទងជាមួយមនុស្ស មាន​បន្ទូល​ជាមួយពួកគេ និងពិភាក្សារឿងរ៉ាវផ្សេងៗជាមួយពួកគេ។ បន្ថែមពីលើនេះ ព្រះអម្ចាស់យេស៊ូវក៏បានសម្រេចកិច្ចការជាច្រើនដែលតំណាងឲ្យភាពជាព្រះរបស់ទ្រង់ដែរ ហើយកិច្ចការទាំងអស់នេះគឺជាការបង្ហាញ និងការបើកសម្ដែងអំពីនិស្ស័យរបស់ព្រះជាម្ចាស់​។ ក្នុងអំឡុងពេលនេះ នៅពេលដែលភាពជាព្រះរបស់ព្រះជាម្ចាស់ត្រូវបានគេ​ដឹង​នៅក្នុងសាច់ឈាមធម្មតាតាម​របៀបមួយដែលមនុស្សអាចមើលឃើញ និងប៉ះពាល់បាន នោះពួកគេលែងមានអារម្មណ៍ថា ទ្រង់កំពុងតែភ្លឹបភ្លែតៗ ឬមានអារម្មណ៍ថា ពួកគេមិនអាចចូលជិតទ្រង់បានទៀតហើយ។ ផ្ទុយទៅវិញ ពួកគេអាចព្យាយាមយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬយល់ពីភាពជាព្រះរបស់ទ្រង់ តាមរយៈការធ្វើចលនា ព្រះបន្ទូល និងកិច្ចការរបស់បុត្រមនុស្ស។ បុត្រមនុស្សដែលយកកំណើតជាមនុស្សនេះបានបង្ហាញចេញនូវភាពជាព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សរបស់ទ្រង់ ហើយបានបង្ហាញព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សជាតិ។ តាមរយៈការសម្ដែងចេញរបស់ទ្រង់អំពីព្រះហឫទ័យ និងនិស្ស័យរបស់ព្រះជាម្ចាស់ ទ្រង់ក៏បានបើកសម្ដែងឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បាន ជាព្រះដែលគង់នៅក្នុងពិភពខាងវិញ្ញាណដែរ។ អ្វីដែលមនុស្សបានឃើញ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​នៅក្នុងទម្រង់រូបិយ ដែលមានជាសាច់ និងឈាម។ ដូច្នេះ បុត្រមនុស្សដែលយកកំណើតជាមនុស្សបានធ្វើឲ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឋានៈ រូបភាព និស្ស័យរបស់ព្រះជាម្ចាស់ កម្ម​សិទ្ធិ និង​លក្ខណៈរបស់ទ្រង់ មានភាពច្បាស់លាស់ និងតាមបែបជាមនុស្ស។ ទោះបីរូបរាងខាងក្រៅរបស់បុត្រមនុស្សមាននូវដែនកំណត់ខ្លះ ទាក់ទងនឹងរូបអង្គ​របស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ កម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់ អាចតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ក៏ដោយ ក៏វាមាននូវភាពខុសគ្នាមួយចំនួននៅក្នុងទម្រង់នៃការបង្ហាញចេញ​ដែរ​។ យើងមិនអាចបដិសេធបានថា បុត្រមនុស្សតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ ទាំងនៅក្នុងទម្រង់នៃភាពជាមនុស្សរបស់ទ្រង់ និងនៅក្នុងភាពជាព្រះរបស់ទ្រង់នោះឡើយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានធ្វើការតាមរយៈសាច់ឈាម បានមានបន្ទូលចេញពីទិដ្ឋភាពនៃសាច់ឈាម និងបានឈរនៅមុខមនុស្សជាតិជាមួយអត្តសញ្ញាណ និងឋានៈជាបុត្រមនុស្ស ហើយការនេះបានផ្ដល់ឲ្យមនុស្សនូវឱកាស ដើម្បីជួប និងដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការដ៏ពិតរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ។ វាក៏បានជួយឲ្យមនុស្សទទួលបានគតិជ្រៅជ្រះអំពីភាពជាព្រះ និងភាពធំធេងរបស់ទ្រង់នៅក្នុងការបន្ទាបអង្គ​ទ្រង់ ក៏ដូចជាទទួលបានការយល់ដឹង និងនិយមន័យដំបូងអំពីភាពពិតប្រាកដ និងតថភាពរបស់ព្រះជាម្ចាស់ដែរ។ ទោះបីកិច្ចការត្រូវបានសម្រេចដោយព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏របៀបនៃការធ្វើការរបស់ទ្រង់ និងទិដ្ឋភាពចេញពីការដែលទ្រង់មានបន្ទូល មានលក្ខណៈខុសគ្នាពីអង្គពិតរបស់ព្រះជាម្ចាស់នៅក្នុងពិភពខាងវិញ្ញាណដែរ ហើយ​អ្វីៗ​គ្រប់​យ៉ាង​អំពី​ទ្រង់​ពិត​ជា​បាន​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្គមែន ដែលមនុស្សជាតិមិនធ្លាប់បានឃើញកាលពីមុនមកឡើយ​ហើយ​ការនេះមិនអាចបដិសេធបានឡើយ! គឺអាចនិយាយបានថា ទោះបីព្រះជាម្ចាស់លេច​មក​នៅក្នុងទម្រង់បែបណា មិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពមួយណា ឬទ្រង់ជួបជាមួយមនុស្សនៅក្នុងរូបភាពអ្វីនោះឡើយ ព្រះជាម្ចាស់មិនបានតំណាងឲ្យអ្វីឡើយ ក្រៅពីអង្គទ្រង់ផ្ទាល់។ ទ្រង់មិនតំណាងឲ្យមនុស្សណាម្នាក់ ឬមនុស្សជាតិដ៏ពុករលួយណាមួយឡើយ។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ ហើយការនេះមិនអាចបដិសេធបានឡើយ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សេចក្តីអធិប្បាយនៅលើភ្នំ ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ និងបទបញ្ញត្តិ

៦. សេចក្តីអធិប្បាយនៅលើភ្នំ ពរ​ដ៏​ពិត​ប្រាកដ (ម៉ាថាយ ៥:៣-១២) អំបិល និងពន្លឺ (ម៉ាថាយ ៥:១៣-១៦) ក្រឹត្យវិន័យ (ម៉ាថាយ ៥:១៧-២០) កំហឹង (ម៉ាថាយ...

ការស្ដីបន្ទោសរបស់ព្រះយេស៊ូវទៅកាន់ពួកផារីស៊ី

១០. ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ ម៉ាកុស ៣:២១-២២ ហើយពេលដែលមិត្តភក្តិ​របស់ទ្រង់បាន​ឮដំណឹងនេះ ពួកគេ​បានចេញ​ទៅចាប់​ព្រះ‌អង្គមកវិញ...

ប្រស្នាអំពីចៀមដែលបាត់

ម៉ាថាយ ១៨:១២-១៤ តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេច? បើមនុស្សម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្បាលបានវងេ្វងបាត់...

ចូរអត់ទោសប្រាំពីរចិតសិបដង និងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់

៤. ចូរអត់ទោសប្រាំ​ពីរ​ចិតសិបដង ម៉ាថាយ ១៨:២១-២២ ពេល​នោះ លោកពេត្រុស​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ ព្រះ‌អម្ចាស់​អើយ...