គោលបំណង និងសារៈសំខាន់នៃការយកកំណើតរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីធ្វើកិច្ចការនៅគ្រាចុងក្រោយ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ ដែលវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធជាងគ្រប់កន្លែងណាៗទាំងអស់។ ដំណាក់កាលចុងក្រោយនៃកិច្ចនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងជាងគេបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតជាងគេបំផុត ហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៃកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថា មានព្រះជាម្ចាស់ពិតប្រាកដមែន ដឹងថានរណាជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័នេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។ នៅពេលអស់អ្នកដែលស្ថិតនៅក្នុងកន្លែងងងឹតជាងគេបំផុតត្រូវបានយកឈ្នះ នោះច្បាស់ណាស់ថា គ្រប់កន្លែងដទៃផ្សេងទៀតក៏នឹងត្រូវបានយកឈ្នះដែរ។ ហេតុដូច្នេះ មានតែកិច្ចការនៃការយកឈ្នះនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញាដ៏មានអត្ថន័យខ្លឹមសារ។ ប្រទេសចិនតំណាងឲ្យគ្រប់កម្លាំងនៃសេចក្ដីងងឹតទាំងអស់ ហើយប្រជាជនចិនតំណាងឲ្យអស់អ្នកដែលនៅខាងសាច់ឈាមរបស់សាតាំង និងខាងសាច់ និងឈាម។ គឺប្រជាជនជាតិចិននេះហើយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឲ្យពុករលួយយ៉ាងខ្លាំង ជាអ្នកដែលមានការទទឹងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ហើយភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងមិនបរិសុទ្ធឡើយ ដូច្នេះហើយ ពួកគេគឺជាប្រភេទគំរូនៃភាពជាមនុស្សដែលពុករលួយទាំងអស់។ នេះមិនមែនចង់និយាយថា ប្រទេសដទៃទៀតគ្មានបញ្ហាអ្វីនោះទេ។ សញ្ញាណរបស់មនុស្ស គឺសុទ្ធតែដូចគ្នាទាំងអស់ ហើយបើទោះបីជាប្រជាជននៃប្រទេសទាំងអស់នោះ អាចមានគុណសម្បត្តិល្អក្ដី ប្រសិនបើពួកគេមិនស្គាល់ព្រះជាម្ចាស់ទេ នោះច្បាស់ជាដោយសារតែពួកគេទាស់ទទឹងនឹងទ្រង់ហើយ។ តើហេតុអ្វីបានជាសាសន៍យូដាក៏ទាស់ទទឹង និងបដិសេធព្រះជាម្ចាស់ដែរនោះ? តើហេតុអ្វីបានជាពួកផារីស៊ីក៏ទទឹងទាស់នឹងទ្រង់ដែរនោះ? តើហេតុអ្វីបានយូដាសក្បត់ព្រះយេស៊ូវដែរ? នៅពេលនោះ សិស្សជាច្រើនមិនបានស្គាល់ព្រះយេស៊ូវឡើយ។ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាងនិងមានព្រះជន្មរស់ឡើងវិញ តើមូលហេតុអ្វីបានជាមនុស្សនៅតែមិនជឿលើទ្រង់ដដែល? តើការមិនស្ដាប់បង្គាប់របស់មនុស្ស មិនសុទ្ធតែដូចគ្នាទេឬអី? គឺគ្រាន់តែថា ប្រជាជនចិនត្រូវបានធ្វើជាឧទាហរណ៍អំពីការយកឈ្នះប៉ុណ្ណោះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូ ហើយនឹងក្លាយជាទីសម្អាងសម្រាប់អ្នកដទៃ។ តើហេតុអ្វីបានជាខ្ញុំតែងតែមានព្រះបន្ទូលថា អ្នករាល់គ្នាគឺជាមនុស្សបន្ទាប់បន្សំនៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំ? គឺប្រជាជនចិននេះហើយដែលបើកបង្ហាញអំពីសេចក្ដីពុករលួយ ភាពមិនបរិសុទ្ធ ភាពទុច្ចរិត ការទាស់ទទឹង និងការបះបោរទាំងស្រុង និងបើកសម្ដែងឲ្យឃើញនៅក្នុងទម្រង់ខុសៗគ្នា។ ចំណុចម្ខាង ពួកគេមានលក្ខណៈសម្បត្តិអន់ខ្សោយ ហើយចំណុចម្ខាងទៀត ជីវិត និងផ្នត់គំនិតរបស់ពួកគេគឺអន់ខ្សោយ ហើយទម្លាប់ មជ្ឈដ្ឋាន គ្រួសារកំណើតរបស់ពួកគេ គ្រប់សព្វបែបយ៉ាងទាំងអស់ គឺសុទ្ធតែអន់ខ្សោយខ្លាំងណាស់ និងអន់ថយជាងគេបំផុត។ ឋានៈរបស់ពួកគេក៏តូចទាបខ្លាំងណាស់ដែរ។ កិច្ចការនៅក្នុងកន្លែងនេះ គឺជានិមិត្តសញ្ញា ហើយបន្ទាប់ពីការសាកល្បងនេះត្រូវបានអនុវត្តចប់ទាំងស្រុង នោះកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់នឹងកាន់តែល្អប្រសើរជាងនេះ។ ប្រសិនបើដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបាន នោះកិច្ចការបន្ទាប់ក៏នឹងអាចបញ្ចប់ទៅបានដូចគ្នាដែរ។ នៅពេលដែលដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់ នោះជោគជ័យដ៏អស្ចារ្យនឹងត្រូវសម្រេចបានដោយពេញលេញ ហើយកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល នឹងឈានចូលដល់ទីបញ្ចប់។ តាមពិតទៅ នៅពេលដែលកិច្ចការក្នុងចំណោមអ្នករាល់គ្នាសម្រេចបានជោគជ័យ នោះកិច្ចការនេះ គឺមិនខុសអ្វីពីជោគជ័យនៅទូទាំងសាកលលោកទាំងមូលឡើយ។ នេះគឺជាសារៈសំខាន់នៃមូលហេតុដែលខ្ញុំឲ្យអ្នករាល់គ្នាធ្វើជាពុម្ព និងជាគំរូ។

(«និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រទេសចិនគឺជាប្រទេសមិនសូវមានការអភិវឌ្ឍមួយនៅក្នុងចំណោមប្រទេសទាំងអស់ ហើយវាក៏ជាទឹកដីមួយដែលត្រូវបានហ៊ុមព័ទ្ធដោយនាគដ៏ធំមានសម្បុរក្រហម មានមនុស្សច្រើនបំផុតដែលថ្វាយបង្គំរូបព្រះ និងចូលរួមនៅក្នុងអំពើអាបធ្មប់ មានព្រះវិហារច្រើនបំផុត ហើយក៏ជាកន្លែងមួយដែលមានអារក្សអសោចស្ថិតនៅផងដែរ។ អ្នកបានកើតមកចេញពីទឹកដីនេះ អ្នកត្រូវបានទទួលការអប់រំពីប្រទេសនេះ ហើយបានរងឥទ្ធិពលរបស់វា។ អ្នកត្រូវបានធ្វើឲ្យពុករលួយ និងរងការធ្វើបាបពីទឹកដីនេះ ប៉ុន្តែក្រោយទទួលបានការភ្ញាក់រឭក អ្នកក៏បោះបង់វាចោល ហើយត្រូវបានព្រះជាម្ចាស់ទទួលយកទាំងស្រុង។ នេះគឺជាសិរីល្អរបស់ព្រះជាម្ចាស់ ហើយក៏ជាហេតុផលមួយដែលនាំឲ្យដំណាក់កាលនៃកិច្ចការនេះមានសារៈសំខាន់ខ្លាំងផងដែរ។ ព្រះជាម្ចាស់បានធ្វើកិច្ចការនៅកម្រិតដ៏ធំបែបនេះ បានមានបន្ទូលជាច្រើនបែបនេះ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលយកអ្នករាល់គ្នាយ៉ាងទាំងស្រុង។ នេះគឺជាផ្នែកមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយអ្នកគឺជា «ជ័យភ័ណ្ឌ» នៃចម្បាំងរបស់ព្រះជាម្ចាស់ទាស់នឹងសាតាំង។ បើអ្នករាល់គ្នាយល់អំពីសេចក្តីពិតកាន់តែច្រើន ហើយបើជីវិតនៃពួកជំនុំរបស់អ្នកកាន់តែប្រសើរ នោះនាគដ៏ធំមានសម្បុរក្រហមនឹងត្រូវលុតជង្គង់របស់វាចុះកាន់តែខ្លាំង។ ទាំងនេះគឺជាកិច្ចការនៃពិភពខាងវិញ្ញាណ។ ទាំងនេះជាសមរភូមិនៃពិភពខាងវិញ្ញាណ ហើយនៅពេលដែលព្រះជាម្ចាស់មានជ័យជម្នះ នោះសាតាំងនឹងត្រូវអាម៉ាស់ ហើយដួលចុះ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះមានសារៈសំខាន់ខ្លាំងណាស់។ ព្រះជាម្ចាស់ធ្វើការក្នុងកម្រិតដ៏ធំ និងសង្រ្គោះមនុស្សមួយក្រុមនេះទាំងស្រុងបែបនេះ ដើម្បីឲ្យអ្នកអាចគេចផុតពីឥទ្ធិពលរបស់សាតាំង រស់នៅក្នុងទឹកដីដ៏បរិសុទ្ធ រស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយមានការដឹកនាំ និងការចង្អុលបង្ហាញរបស់ពន្លឺ។ បន្ទាប់មក ជីវិតរបស់អ្នកនឹងមានន័យ។ អ្វីដែលអ្នករាល់គ្នាបរិភោគ និងស្លៀកពាក់មានលក្ខណៈខុសប្លែកពីអ្នកមិនជឿ ហើយអ្នករាល់គ្នារីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងរស់នៅជីវិតមួយដែលមានន័យ ដូច្នេះ តើពួកគេនឹងរីករាយអ្វីខ្លះទៅ? ពួកគេនឹងរីករាយ «កេរមរតកដូនតា» និង «ស្មារតីជាតិនិយម» របស់ពួកគេតែប៉ុណ្ណោះ។ ពួកគេគ្មានដាននៃភាពជាមនុស្សសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង! សម្លៀកបំពាក់ ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាត្រូវតែមានលក្ខណៈខុសប្លែកពីពួកគេ។ នៅទីបំផុត អ្នករាល់គ្នានឹងចៀសផុតទាំងស្រុងពីសេចក្តីស្មោកគ្រោក លែងជាប់អន្ទាក់នៅក្នុងសេចក្តីល្បួងរបស់សាតាំង ហើយទទួលបានការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាគួរតែប្រុងប្រយ័ត្នជានិច្ច។ ទោះបីអ្នករស់នៅក្នុងទីកន្លែងស្មោកគ្រោកក៏ដោយ ក៏អ្នកមិនបានប្រឡាក់សេចក្តីស្មោកគ្រោក ហើយអាចរស់នៅកៀកកិតជិតព្រះជាម្ចាស់ ដោយទទួលបានការការពារដ៏ធំធេងរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នាចេញពីចំណោមមនុស្សទាំងអស់ដែលរស់នៅលើទឹកដីពណ៌លឿងនេះ។ តើអ្នកមិនមែនជាមនុស្សដែលមានព្រះពរបំផុតទេឬអី?

(«ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការក្នុងពេលនេះចំពោះកូនចៅរបស់ម៉ូអាប់ គឺដើម្បីសង្គ្រោះអស់អ្នកដែលបានធ្លាក់ទៅក្នុងភាពងងឹតដ៏ខ្លាំងបំផុត។ បើទោះបីជាពួកគេត្រូវបណ្ដាសាក្ដី ព្រះជាម្ចាស់សព្វព្រះហឫទ័យដើម្បីទទួលបានសិរីល្អពីពួកគេ ដ្បិតពួកគេគឺជាមនុស្សដំបូងគេដែលដួងចិត្តរបស់ពួកគេគ្មានព្រះជាម្ចាស់។ មានតែការធ្វើឲ្យពួកដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ ស្ដាប់បង្គាប់ និងស្រឡាញ់ទ្រង់ប៉ុណ្ណោះ ទើបជាយកឈ្នះដ៏ពិតប្រាកដ ហើយផលផ្លែនៃកិច្ចការនោះ គឺមានតម្លៃខ្លាំងបំផុត និងគួរឲ្យជឿជាក់ខ្លាំងបំផុត។ មានតែបែបនេះប៉ុណ្ណោះ ទើបជាការទទួលបានសិរីល្អ នេះគឺជាសិរីល្អដែលព្រះជាម្ចាស់ចង់ទទួលបាននៅគ្រាចុងក្រោយ។ បើទោះបីជាមនុស្សទាំងអស់នេះ មានឋានៈតូចទាបក្ដី ក៏ពួកគេក្នុងពេលនេះ នឹងអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យ គឺជាការលើកតម្កើងដ៏ពិតប្រាកដពីព្រះជាម្ចាស់។ កិច្ចការនេះ គឺមានអត្ថន័យខ្លាំងណាស់ ហើយគឺតាមរយៈការជំនុំជម្រះនេះហើយ ដែលទ្រង់បានទទួលមនុស្សទាំងអស់នេះ។ ទ្រង់គ្មានបំណងព្រះហឫទ័យក្នុងការដាក់ទោសមនុស្សទាំងអស់នេះទេ ប៉ុន្តែគឺដើម្បីសង្គ្រោះពួកគេ។ ក្នុងគ្រាចុងក្រោយ ប្រសិនបើទ្រង់នៅតែបំពេញកិច្ចការនៃការយកឈ្នះនៅស្រុកអ៊ីស្រាអែលទៀតនោះ វានឹងគ្មានតម្លៃអ្វីទេ។ បើទោះបីជាវាមានផលផ្លែក្ដី ក៏វានឹងមានតម្លៃ ឬខ្លឹមសារសំខាន់អស្ចារ្យអ្វីដែរ ហើយទ្រង់នឹងមិនអាចទទួលបានសិរីល្អគ្រប់បែបយ៉ាងឡើយ។ ទ្រង់កំពុងបំពេញកិច្ចការមកលើអ្នករាល់គ្នា ដែលជាអ្នកដែលបានធ្លាក់ទៅក្នុងទីងងឹតខ្លាំងបំផុត ជាអ្នកដែលអន់ថយខ្លាំងបំផុត។ មនុស្សទាំងអស់នេះ មិនទទួលស្គាល់ថា មានព្រះជាម្ចាស់ឡើយ ហើយក៏មិនដែលដឹងថា មានព្រះជាម្ចាស់ដែរ។ សត្តនិករបែបនេះ ត្រូវបានសាតាំងធ្វើឲ្យពុករលួយជាខ្លាំង ដែលពួកគេបានបំភ្លេចព្រះជាម្ចាស់។ ពួកគេត្រូវបានសាតាំងធ្វើឲ្យខ្វាក់ភ្នែក និងមិនដឹងទាល់តែសោះថាមានព្រះជាម្ចាស់នៅលើស្ថានសួគ៌។ នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា អ្នកសុទ្ធតែថ្វាយបង្គំរូបបដិមាករ និងថ្វាយបង្គំសាតាំង តើអ្នកមិនទាបថោកខ្លាំង និងមិនមែនជាមនុស្សអន់ថយខ្លាំងទេឬអី? អ្នកគឺជាសាច់ឈាមទាបថោកជាងគេ គ្មានសេរីភាពផ្ទាល់ខ្លួនឡើយ ហើយអ្នករងទុក្ខវេទនាយ៉ាងខ្លាំង។ អ្នករាល់គ្នាក៏ជាមនុស្សដែលមានកម្រិតទាបជាងគេនៅក្នុងសង្គមនេះផងដែរ ដោយគ្មានសេរីភាពខាងជំនឿសោះឡើយ។ ខាងក្នុងនេះ គឺមាននូវខ្លឹមសារសំខាន់នៃការធ្វើកិច្ចការលើអ្នករាល់គ្នា។

(«ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅក្នុងទីកន្លែងដ៏ស្មោកគ្រោក និងមិនសូវអភិវឌ្ឍបំផុត ហើយមានតែធ្វើបែបនេះទេ ទើបព្រះជាម្ចាស់អាចបង្ហាញយ៉ាងច្បាស់អំពីភាពទាំងស្រុងនៃនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ តើនិស្ស័យដ៏សុចរិតរបស់ទ្រង់ត្រូវបានបង្ហាញចេញតាមរយៈអ្វីទៅ? គឺត្រូវបានបង្ហាញចេញ នៅពេលដែលទ្រង់ជំនុំជម្រះអំពើបាបរបស់មនុស្ស នៅពេលដែលទ្រង់ជំនុំជម្រះសាតាំង នៅពេលដែលទ្រង់ស្អប់ខ្ពើមអំពើបាប និងនៅពេលដែលទ្រង់ស្អប់ខ្ពើមខ្មាំងសត្រូវដែលប្រឆាំង និងបះបោរទាស់នឹងទ្រង់។ ព្រះបន្ទូលដែលខ្ញុំថ្លែងនាពេលសព្វថ្ងៃនេះ គឺដើម្បីជំនុំជម្រះអំពើបាបរបស់មនុស្ស ដើម្បីជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្ស ដើម្បីដាក់បណ្ដាសាចំពោះការមិនស្ដាប់បង្គាប់របស់មនុស្ស។ សេចក្តីវៀចវេរ និងការបោកបញ្ឆោតរបស់មនុស្ស ពាក្យសម្ដី និងទង្វើរបស់មនុស្ស ដែលមិនស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ត្រូវតែទទួលការជំនុំជម្រះ ហើយការមិនស្ដាប់បង្គាប់របស់មនុស្សត្រូវបានប្រកាសថាជាអំពើបាប។ ព្រះអង្គមានបន្ទូលដដែលៗជុំវិញគោលការណ៍នៃការជំនុំជម្រះ ហើយព្រះអង្គប្រើការជំនុំជម្រះចំពោះសេចក្តីទុច្ចរិតរបស់មនុស្ស បណ្ដាសាចំពោះការបះបោររបស់មនុស្ស និងការលាតត្រដាងមុខមាត់ដ៏អាក្រក់របស់មនុស្ស ដើម្បីបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ភាពបរិសុទ្ធតំណាងឲ្យនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយតាមពិតទៅ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់តែម្ដង។ និស្ស័យដ៏ពុករលួយរបស់អ្នករាល់គ្នាគឺជាបរិបទនៃព្រះបន្ទូលនាពេលសព្វថ្ងៃនេះ ដ្បិតខ្ញុំប្រើព្រះបន្ទូលទាំងនោះ ដើម្បីថ្លែង និងជំនុំជម្រះ ព្រមទាំងដើម្បីអនុវត្តកិច្ចការយកឈ្នះ។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបជាកិច្ចការដ៏ពិត និងធ្វើឲ្យភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ជះពន្លឺយ៉ាងពេញលេញ។ បើគ្មានដាននៃនិស្ស័យដ៏ពុករលួយមួយនៅក្នុងអ្នកទេ នោះព្រះជាម្ចាស់នឹងមិនជំនុំជម្រះអ្នកទេ ហើយព្រះអង្គក៏នឹងមិនបង្ហាញដល់អ្នកអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នោះដែរ។ ដោយសារតែអ្នកមាននិស្ស័យដ៏ពុករលួយមួយ ទើបព្រះជាម្ចាស់នឹងមិនអត់ឱនដល់អ្នក ហើយមានតែតាមរយៈការនេះទេ ទើបភាពបរិសុទ្ធរបស់ទ្រង់ត្រូវបានបង្ហាញចេញ។ ...

មានភាពខុសគ្នាដ៏ធំមួយរវាងកិច្ចការដែលត្រូវបានធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល និងកិច្ចការនាពេលសព្វថ្ងៃនេះ។ ព្រះយេហូវ៉ាបានដឹកនាំជីវិតរបស់សាសន៍អ៊ីស្រាអែល ហើយវាមិនសូវមានការវាយផ្ចាល និងការជំនុំជម្រះឡើយ ដោយសារតែនាពេលនោះ មនុស្សមានការយល់ដឹងតិចតួចណាស់អំពីពិភពលោក ហើយនិស្ស័យដ៏ពុករលួយវិញក៏មានតិចតួចដែរ។ កាលជំនាន់នោះ សាសន៍អ៊ីស្រាអែលបានស្ដាប់បង្គាប់តាមព្រះយេហូវ៉ាទាំងស្រុង។ នៅពេលដែលព្រះអង្គបានមានបន្ទូលប្រាប់ពួកគេឲ្យសង់អាសនា ពួកគេបានសង់អាសនាភ្លាមៗ។ នៅពេលដែលទ្រង់បានមានបន្ទូលប្រាប់ពួកគេឲ្យស្លៀករ៉ូបរបស់ពួកសង្ឃ ពួកគេបានស្ដាប់បង្គាប់តាម។ នៅគ្រានោះ ព្រះយេហូវ៉ាប្រៀបដូចជាគង្វាលម្នាក់ដែលថែរក្សាហ្វូងចៀម ដោយមានចៀមដើរតាមការដឹកនាំរបស់គង្វាល និងស៊ីស្មៅនៅតាមទីវាល។ ព្រះយេហូវ៉ាបានដឹកនាំជីវិតរបស់ពួកគេ ដោយដឹកនាំពួកគេនៅក្នុងរបៀបដែលពួកគេបរិភោគ ស្លៀកពាក់ រស់នៅ និងធ្វើដំណើរ។ នោះមិនមែនជាពេលនៃការបង្ហាញនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យឃើញច្បាស់ទេ ដ្បិតមនុស្សជាតិនៅគ្រានោះ ប្រៀបដូចជាកូនង៉ែតដែលទើបតែកើត ហើយមានមនុស្សតិចតួចណាស់ដែលបះបោរប្រឆាំង ហើយក៏មិនសូវមានសេចក្តីស្មោកគ្រោកនៅក្នុងចំណោមមនុស្សដែរ ដូច្នេះ មនុស្សមិនអាចដើរជាមនុស្សបន្ទាប់បន្សំចំពោះនិស្ស័យរបស់ព្រះជាម្ចាស់បានឡើយ។ មានតែតាមរយៈមនុស្សដែលចេញមកពីទឹកដីដ៏ស្មោកគ្រោកប៉ុណ្ណោះ ទើបភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញ ហើយសព្វថ្ងៃនេះ ព្រះអង្គប្រើប្រាស់សេចក្តីស្មោកគ្រោកដែលត្រូវបានបង្ហាញចេញនៅក្នុងមនុស្សនៃទឹកដីស្មោកគ្រោកទាំងនេះ ហើយព្រះអង្គក៏ជំនុំជម្រះដែរ ព្រោះមានតែបែបនេះទេ ទើបទ្រង់ត្រូវបានបើកសម្ដែងនៅកណ្ដាលចំណោមនៃការជំនុំជម្រះ។ ហេតុអ្វីបានជាព្រះអង្គជំនុំជម្រះ? ព្រះអង្គអាចមានបន្ទូលអំពីការជំនុំជម្រះបាន ដោយសារតែទ្រង់ស្អប់ខ្ពើមអំពើបាប។ តើទ្រង់អាចមានសេចក្តីក្រោធយ៉ាងដូចម្ដេចទៅ បើព្រះអង្គមិនស្អប់ខ្ពើមចំពោះការបះបោររបស់មនុស្សជាតិ? បើគ្មានការស្អប់ខ្ពើមយ៉ាងខ្លាំងនៅក្នុងទ្រង់ទេ នោះវានឹងបញ្ជាក់បានថា ព្រះអង្គក៏ស្មោកគ្រោកដូចជាមនុស្សដែរ។ ការដែលព្រះអង្គអាចជំនុំជម្រះ និងវាយផ្ចាលមនុស្សបាន នោះគឺដោយសារតែទ្រង់ស្អប់ខ្ពើមសេចក្តីស្មោកគ្រោក ហើយអ្វីដែលព្រះអង្គស្អប់ខ្ពើមនោះ គឺគ្មាននៅក្នុងទ្រង់ឡើយ។ បើមានការប្រឆាំង និងការបះបោរនៅក្នុងទ្រង់ដែរ នោះព្រះអង្គនឹងមិនស្អប់ខ្ពើមអស់អ្នកដែលប្រឆាំង និងបះបោរនោះឡើយ។ បើកិច្ចការនៃគ្រាចុងក្រោយកំពុងតែត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែល នោះវានឹងគ្មានន័យអ្វីទេ។ ហេតុអ្វីបានជាកិច្ចការនៃគ្រាចុងក្រោយកំពុងតែត្រូវបានធ្វើនៅក្នុងប្រទេសចិន ដែលជាទីកន្លែងដ៏ខ្មៅងងឹត និងមិនសូវអភិវឌ្ឍបំផុត? នោះគឺដើម្បីបង្ហាញពីភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់។ ជារួមមក បើកន្លែងមួយកាន់តែខ្មៅងងឹត នោះវាអាចបង្ហាញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់កាន់តែច្បាស់។ ពិតមែនហើយ ការទាំងអស់នេះគឺសម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ព្រះជាម្ចាស់។

(«របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់មិនមែនជាពិភពលោកឡើយ ហើយទ្រង់មិនក្លាយជាសាច់ឈាមដើម្បីអរសប្បាយនឹងលោកិយនេះឡើយ។ ទីកន្លែងដែលកិច្ចការនេះនឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ និងមានអត្ថន័យបំផុត គឺជាកន្លែងដែលទ្រង់ចាប់កំណើត។ មិនថាដែនដីនោះបរិសុទ្ធ ឬស្មោកគ្រោកទេ ហើយមិនថាទ្រង់បំពេញកិច្ចការនៅកន្លែងណាទេ ទ្រង់គឺបរិសុទ្ធ។ គ្រប់យ៉ាងនៅក្នុងលោកិយនេះ ត្រូវទ្រង់បង្កើតឡើងមក បើទោះបីជាអ្វីទាំងអស់នោះត្រូវសាតាំងធ្វើឲ្យពុករលួចក្ដី។ ក៏ប៉ុន្តែ គ្រប់សព្វសារពើនៅតែជាកម្មសិទ្ធិរបស់ទ្រង់ របស់ទាំងនោះនៅតែស្ថិតក្នុងព្រះហស្ដរបស់ទ្រង់ដដែល។ ទ្រង់យាងមកកាន់ដែនដីស្មោកគ្រោក និងបំពេញកិច្ចការនៅទីនោះ ដើម្បីបើកសម្ដែងពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់ធ្វើបែបនេះ ក៏ដើម្បីតែជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ដែរ ដែលមានន័យថា ទ្រង់បានអត់ទ្រាំនឹងភាពអាម៉ាស់យ៉ាងខ្លាំងដើម្បីបំពេញកិច្ចការបែបនេះ ដើម្បីសង្គ្រោះមនុស្សនៅដែនដីស្មោកគ្រោកនេះ។ កិច្ចការនេះត្រូវធ្វើដោយបែបនេះ ដើម្បីធ្វើទីបន្ទាល់ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។ អ្វីដែលកិច្ចការនោះបង្ហាញដល់មនុស្ស គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយវាជាការប្រសើរបើអាចបង្ហាញពីភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់បាន។ ព្រះចេស្តា និងភាពទៀងត្រង់របស់ទ្រង់ ត្រូវបង្ហាញនៅក្នុងសេចក្ដីសង្គ្រោះដល់ក្រុមមនុស្សជាន់ទាបដែលអ្នកដទៃមើលងាយ។ ការដែលកើតនៅលើដែនដីស្មោកគ្រោក មិនសុទ្ធតែបង្ហាញថា ទ្រង់ទាបថោកនោះទេ។ វាគ្រាន់តែបង្ហាញឲ្យសត្តនិករទាំងអស់ឃើញនូវភាពអស្ចារ្យរបស់ទ្រង់ និងសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដរបស់ទ្រង់ចំពោះមនុស្សប៉ុណ្ណោះ។ កាលណាទ្រង់កាន់តែធ្វើបែបនេះ នោះវាកាន់តែបើកសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ សេចក្ដីស្រឡាញ់ដែលគ្មានទោសកំហុសរបស់ទ្រង់ចំពោះមនុស្ស។ ព្រះជាម្ចាស់បរិសុទ្ធ និងចរិត។ បើទោះបីជាទ្រង់កើតនៅលើដែនដីស្មោកគ្រោក ហើយបើទោះបីជាទ្រង់រស់នៅជាមួយមនុស្សទាំងនោះដែលពោរពេញទៅដោយភាពស្មោកគ្រោកក្ដី គឺដូចជាព្រះយេស៊ូវបានរស់នៅជាមួយពួកមានបាបនៅក្នុងយុគសម័យនៃព្រះគុណក្ដី តើគ្រប់ផ្នែកនៃកិច្ចការរបស់ទ្រង់ គឺដើម្បីតែជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សតែប៉ុណ្ណោះមែនទេ? តើមិនមែនបែបនេះទេឬដែលមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ? កាលពីពីរពាន់ឆ្នាំមុន ទ្រង់បានរស់នៅជាមួយអ្នកមានអំពើបាបអស់រយៈពេលជាច្រើនឆ្នាំ។ នោះគឺដើម្បីជាប្រយោជន៍ដល់ការប្រោសលោះ។ សព្វថ្ងៃនេះ ទ្រង់កំពុងរស់នៅក្នុងក្រុមមនុស្សស្មោកគ្រោក និងទាបថោក។ នេះគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ តើគ្រប់កិច្ចការទាំងអស់របស់ទ្រង់ មិនមែនដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាដែលជាមនុស្សទេឬអី? ប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់នឹងត្រូវរស់នៅ និងរងទុក្ខជាមួយពួកមានបាបអស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីបានកើតនៅក្នុងស្នូកនោះ? ហើយប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់ត្រូវយោនយកកំណើតជាមនុស្សជាលើកទីពីរ ដោយកើតនៅក្នុងដែនដីដែលពួកអារក្សប្រមូលផ្ដុំគ្នា និងត្រូវរស់នៅជាមួយមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹងនេះធ្វើអ្វី? តើព្រះជាម្ចាស់មិនស្មោះត្រង់ទេមែនទេ? តើផ្នែកណានៃកិច្ចការរបស់ទ្រង់មិនមែនធ្វើដើម្បីជាប្រយោជន៍ដល់មនុស្សនោះ? តើចំណែកណាដែលមិនធ្វើដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នានោះ? ព្រះជាម្ចាស់បរិសុទ្ធ រឿងនេះមិនប្រែប្រួលនោះទេ! ទ្រង់មិនកខ្វក់ដោយសារភាពស្មោកគ្រោកឡើយ បើទោះបីជាទ្រង់បានយាងមកកាន់ដែនដីស្មោកគ្រោកនេះក្ដី។ អ្វីទាំងអស់នេះ អាចមានន័យត្រឹមថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺគ្មានភាពអាត្មានិយមសោះឡើយ ហើយទុក្ខវេទនានិងភាពអាម៉ាស់ដែលទ្រង់ជួបប្រទះ គឺពិតជាធំធេងខ្លាំងណាស់! តើអ្នករាល់គ្នាមិនដឹងថាទ្រង់ជួបការអាម៉ាស់ខ្លាំងបែបណាទេឬ ដើម្បីតែប្រយោជន៍ដល់អ្នករាល់គ្នា និងដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នា? ក្រៅពីការសង្គ្រោះមនុស្សពូកែៗ ឬកូនអ្នកមាន និងគ្រួសារមានអំណាច ទ្រង់បានជ្រើសរើសសង្គ្រោះអ្នកដែលទាបថោក និងត្រូវគេមើលងាយ។ តើអ្វីទាំងអស់នេះ មិនមែនជាភាពបរិសុទ្ធរបស់ទ្រង់ទេឬអី? តើអ្វីទាំងអស់នេះ មិនមែនជាសេចក្ដីសុចរិតរបស់ទ្រង់ទេឬអី? ដើម្បីជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សគ្រប់គ្នា ទ្រង់នឹងសុខចិត្តកើតនៅលើដែនដីស្រោកគ្រោក និងរងការអាម៉ាស់សព្វគ្រប់បែបយ៉ាង។ ព្រះជាម្ចាស់ គឺពិតជាក់ស្ដែង ទ្រង់ពុំបានបំពេញកិច្ចការដោយខុសឆ្គងនោះទេ។ តើគ្រប់ដំណាក់កាលនៃកិច្ចការនេះមិនមែនធ្វើក្នុងលក្ខណៈជាក់ស្ដែងទេឬ? បើទោះបីជាមនុស្សគ្រប់គ្នាសុទ្ធតែមួលបង្កាច់ទ្រង់ និងនិយាយថាទ្រង់គង់នៅលើតុជាមួយពួកមានបាប បើទោះបីជាមនុស្សទាំងអស់សុទ្ធតែសើចចំអកទ្រង់ និងនិយាយថាទ្រង់រស់នៅជាមួយកូននៃសេចក្ដីស្រោកគ្រោក ថាទ្រង់រស់នៅជាមួយមនុស្សទាបថោកបំផុតក្ដី ក៏ទ្រង់នៅតែបន្តបរិច្ចាគអង្គទ្រង់ដោយគ្មានអាត្មានិយមឡើយ ហើយទ្រង់នៅតែត្រូវមនុស្សបដិសេធដដែល។ តើការរងទុក្ខវេទនាដែលទ្រង់ជួបប្រទះ មិនធំធេងជាងទុក្ខវេទនារបស់អ្នករាល់គ្នាទេឬអី? តើកិច្ចការដែលទ្រង់បំពេញ មិនមានតម្លៃច្រើនជាងតម្លៃដែលអ្នករាល់គ្នាបានលះបង់ទេឬអី? អ្នករាល់គ្នាបានកើតនៅក្នុងដែនដីស្មោកគ្រោក ក៏ប៉ុន្តែអ្នកបានទទួលនូវភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ អ្នកកើតនៅលើដែនដីមួយដែលអារក្សប្រមូលផ្ដុំគ្នា ក៏ប៉ុន្តែអ្នកទទួលនូវការការពារយ៉ាងអស្ចារ្យ។ តើអ្នករាល់គ្នាមានជម្រើសអ្វីខ្លះ? តើអ្នករាល់គ្នាមានការរអ៊ូរទាំអំពីអ្វី? តើទុក្ខវេទនាដែលទ្រង់បានជួបប្រទះ មិនច្រើនជាងទុក្ខវេទនាដែលអ្នករាល់គ្នាបានជួបប្រទះទេឬអី? ទ្រង់បានយាងមកកាន់ផែនដី និងមិនដែលអរសប្បាយនឹងសេចក្ដីអំណរក្នុងពិភពមនុស្សឡើយ។ ទ្រង់ស្អប់ខ្ពើមរឿងទាំងនោះណាស់។ ព្រះជាម្ចាស់មិនបានយាងមកផែនដីដើម្បីឲ្យមនុស្សចាត់ទុកទ្រង់ជារបស់ខាងរូបីឡើយ ហើយទ្រង់ក៏មិនដែលយាងមកដើម្បីត្រេកអរនឹងអាហារ សម្លៀកបំពាក់ និងគ្រឿងតុបតែងរបស់មនុស្សដែរ។ ទ្រង់មិនដែលយកព្រះទ័យទុកដាក់ចំពោះរឿងទាំងអស់នេះនោះទេ។ ទ្រង់បានយាងមកផែនដីដើម្បីរងទុក្ខសម្រាប់មនុស្ស មិនមែនដើម្បីអរសប្បាយនឹងសំណាងលោកិយនេះឡើយ។ ទ្រង់យាងមកដើម្បីរងទុក្ខវេទនា ដើម្បីបំពេញកិច្ចការ និងដើម្បីបំពេញផែនការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់មិនបានជ្រើសរើសកន្លែងល្អ រស់នៅក្នុងស្ថានទូត ឬសណ្ឋាគារប្រណិតនោះទេ ហើយទ្រង់ក៏មិនមានបាវបម្រើដើម្បីរង់ចាំទ្រង់ដែរ។ ផ្អែកតាមអ្វីដែលអ្នករាល់គ្នាបានឃើញ តើអ្នករាល់គ្នាមិនដឹងថាតើទ្រង់មកបំពេញកិច្ចការ ឬមកអរសប្បាយទេមែនទេ? តើភ្នែករបស់អ្នករាល់គ្នាមើលមិនឃើញទេឬអី? តើទ្រង់បានប្រទានដល់អ្នករាល់គ្នាច្រើនប៉ុនណា? ប្រសិនបើទ្រង់ពិតជាបានចាប់កំណើតនៅកន្លែងស្រណុកសុខស្រួលមែន តើទ្រង់នឹងអាចទទួលបានសិរីល្អដែរឬទេ? តើទ្រង់នឹងអាចបំពេញកិច្ចការបានដែរឬទេ? តើការដែលទ្រង់ធ្វើបែបនេះ នឹងមានប្រយោជន៍សំខាន់អ្វីទៅ? តើទ្រង់នឹងអាចយកឈ្នះលើមនុស្សទាំងស្រុងបានទេ? តើទ្រង់នឹងអាចសង្គ្រោះមនុស្សពីដែនដីស្មោកគ្រោកបានដែរឬទេ? តាមសញ្ញាណរបស់មនុស្ស គេសួរថា៖ «ដោយសារព្រះជាម្ចាស់បរិសុទ្ធ តើហេតុអ្វីបានជាទ្រង់ប្រសូត្រនៅកន្លែងស្មោកគ្រោករបស់ពួកទូលបង្គំទៅវិញ? ទ្រង់ស្អប់ខ្ពើម និងមិនសព្វព្រះទ័យមនុស្សស្មោកគ្រោកឡើយ។ ទ្រង់មិនចូលចិត្តការទទឹងទាស់របស់ពួកទូលបង្គំ និងការបះបោររបស់ពួកទូលបង្គំទេ ដូច្នេះ តើហេតុអ្វីបានជាទ្រង់រស់នៅជាមួយពួកទូលបង្គំ? ទ្រង់គឺជាព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្តម។ ទ្រង់អាចចាប់កំណើតនៅគ្រប់ទីកន្លែងបាន ដូច្នេះតើហេតុអ្វីបានជាទ្រង់ត្រូវមកកើតនៅដែនដីស្មោកគ្រោកនេះវិញ? ទ្រង់វាយផ្ចាល និងជំនុំជម្រះពួកទូលបង្គំជារៀងរាល់ថ្ងៃ ហើយទ្រង់ជ្រាបច្បាស់ថា ពួកទូលបង្គំជាកូនចៅរបស់ម៉ូអាប់ ដូច្នេះតើហេតុអ្វីទ្រង់នៅបន្តរស់នៅក្នុងចំណោមពួកទូលបង្គំទៀត? តើហេតុអ្វីបានទ្រង់កើតនៅក្នុងគ្រួសារដែលជាកូនចៅរបស់ម៉ូអាប់? តើហេតុអ្វីបានទ្រង់ធ្វើយ៉ាងដូច្នេះ?» គំនិតរបស់អ្នករាល់គ្នាដែលគិតបែបនេះ គឺមិនមានហេតុផលទាល់តែសោះ! មានតែកិច្ចការបែបនេះទេដែលអនុញ្ញាតឲ្យមនុស្សមើលឃើញពីភាពអស្ចារ្យរបស់ទ្រង់ ការបន្ទាបខ្លួន និងភាពលាក់កំបាំងរបស់ទ្រង់។ ទ្រង់សុខចិត្តលះបង់អ្វីគ្រប់យ៉ាងដើម្បីតែប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយទ្រង់បានរងទុក្ខវេទនាដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់។ ទ្រង់បំពេញកិច្ចការដើម្បីជាប្រយោជន៍ដល់មនុស្ស ហើយបន្ថែមលើនេះ ដើម្បីយកឈ្នះលើសាតាំង ដែលធ្វើឲ្យគ្រប់សត្តនិករទាំងអស់អាចចុះចូលនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់។ មានតែកិច្ចការនេះទេដែលមានអត្ថន័យ និងមានតម្លៃនោះ។

(«ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដំណាក់កាលមួយនៃកិច្ចការក្នុងយុគសម័យពីរមុន ត្រូវបានអនុវត្តនៅអ៊ីស្រាអែលហើយមួយទៀតត្រូវបានអនុវត្តនៅស្រុកយូដា។ និយាយរួម កិច្ចការនេះគ្មានដំណាក់កាលណាមួយនៅសេសសល់ ក្នុងអ៊ីស្រាអែលទេ ហើយដំណាក់កាលនីមួយៗ ត្រូវបានអនុវត្តលើមនុស្ស ដែលបានជ្រើសរើសដំបូង។ ជាលទ្ធផល ជនជាតិអ៊ីស្រាអែលជឿថាព្រះយេហូវ៉ា គឺជាព្រះតែមួយគត់ របស់ជនជាតិអ៊ីស្រាអែល។ ដោយសារព្រះយេស៊ូវបានធ្វើការនៅស្រុកយូដា គឺជាទីកន្លែងដែលទ្រង់បានបំពេញនូវកិច្ចការជាប់ឆ្កាង ទើបជនជាតិយូដាចាត់ទុកទ្រង់ គឺជាព្រះដ៏ប្រោសលោះ របស់ជនជាតិយូដា។ ពួកគេយល់ថាទ្រង់ជាស្តេចរបស់ជនជាតិយូដា តែមួយគត់ មិនមែនជាស្ដេចរបស់ជាតិសាសន៍ផ្សេងទៀតទេ គឺទ្រង់មិនមែនជាព្រះ ដែលប្រោសលោះជនជាតិអង់គ្លេស ក៏មិនមែនជាព្រះដែលប្រោសលោះជនជាតិអាមេរិកាំងនោះដែរតែទ្រង់ជាព្រះដែលប្រោសលោះជនជាតិអ៊ីស្រាអែល គឺជាជនជាតិយូដា ដែលទ្រង់បានប្រោសលោះនៅអ៊ីស្រាអែល។ តាមពិតទៅ ព្រះជាម្ចាស់គឺជាចៅហ្វាយនៃអ្វីៗទាំងអស់។ ទ្រង់គឺជាព្រះជាម្ចាស់នៃសព្វសារពើទាំងអស់។ ទ្រង់មិនត្រឹមតែជាព្រះរបស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាប៉ុណ្ណោះទេ ទ្រង់គឺជាព្រះជាម្ចាស់ នៃសព្វសារពើទាំងអស់។ ដំណាក់កាលពីរមុននៃកិច្ចការរបស់ព្រះ បានកើតឡើងនៅ អ៊ីស្រាអែល គឺកិច្ចការនេះហើយ ដែលបានបង្កើតសញ្ញាណជាក់លាក់ នៅក្នុងចិត្តមនុស្ស។ ពួកគេជឿថា ព្រះយេហូវ៉ាបានធ្វើកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែល និងជឿថា ព្រះយេស៊ូវផ្ទាល់បានបំពេញកិច្ចការរបស់ទ្រង់នៅស្រុកយូដា ហើយលើសពីនេះទៀត ទ្រង់បានក្លាយជាសាច់ឈាមដើម្បីធ្វើការ និងទោះជាក្នុងករណីណាក៏ដោយក៏កិច្ចការនេះមិនលាតសន្ធឹង ហួសពីអ៊ីស្រាអែលដែរ។ ព្រះមិនបានធ្វើការនៅក្នុងជនជាតិអេហ្ស៊ីប ឬជនជាតិឥណ្ឌានោះទេ។ ទ្រង់ធ្វើការក្នុងជនជាតិ អ៊ីស្រាអែលមួយប៉ុណ្ណោះ។ ដូច្នេះមនុស្សបង្កើតនូវសញ្ញាណផ្សេងៗ ហើយកំណត់ព្រំដែននៃកិច្ចការរបស់ព្រះ នៅក្នុងវិសាលភាពជាក់លាក់មួយ។ ពួកគេនិយាយថា នៅពេលព្រះធ្វើការទ្រង់ត្រូវតែធ្វើកិច្ចការនោះ ក្នុងចំណោមមនុស្សដែលទ្រង់បានជ្រើសរើស និងនៅអ៊ីស្រាអែល ដើម្បីជួយសង្គ្រោះជនជាតិអ៊ីស្រាអែល ព្រះមិនធ្វើការនឹងជនជាតិដទៃឡើយហើយកិច្ចការរបស់ទ្រង់ ក៏មិនមានវិសាលភាពធំជាងនេះដែរ។ និយាយដល់ការរក្សា ព្រះដែលប្រសូតជាសាច់ឈាមឱ្យនៅក្នុងដែនកំណត់ពួកគេតឹងរឹងជាពិសេសតែម្ដង ហើយមិនអនុញ្ញាតឱ្យទ្រង់ឆ្លងហួសព្រំដែនអ៊ីស្រាអែលឡើយ។ តើទាំងនេះមិនមែនគ្រាន់តែជាសញ្ញាណរបស់មនុស្សទេឬអី? ព្រះបានបង្កើតផ្ទៃមេឃផែនដី និងអ្វីៗទាំងអស់ ទ្រង់បានបង្កើតសព្វសារពើទាំងអស់ ដូច្នេះតើទ្រង់អាចកម្រិតកិច្ចការរបស់ទ្រង់ ត្រឹមតែអ៊ីស្រាអែលបានយ៉ាងដូចម្តេច? ប្រសិនបើដូច្នោះមែន តើទ្រង់បង្កើតអ្វីៗទាំងអស់មកដើម្បីអ្វី? ទ្រង់បានបង្កើតពិភពលោកទាំងមូល ហើយទ្រង់បានអនុវត្តផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ មិនត្រឹមតែ នៅក្នុងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេគឺអនុវត្តលើមនុស្សគ្រប់រូប នៅក្នុងសកលលោកទាំងមូលទៀតផង។ បើទោះបីជាពួកគេរស់នៅក្នុង ប្រទេសចិន សហរដ្ឋអាមេរិកចក្រភពអង់គ្លេស ឬប្រទេសរុស្ស៊ីក្តី មនុស្សគ្រប់គ្នាសុទ្ធតែជា ពូជពង្សរបស់អ័ដាមពួកគេទាំងអស់ត្រូវបានបង្កើតឡើង ដោយព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចគេចផុតពីព្រំដែននៃការបង្កើតរបស់ព្រះទេ ហើយក៏គ្មាននរណាម្នាក់អាចផ្ដាច់ខ្លួនពីស្លាកសញ្ញានៃ «ពូជពង្សរបស់អ័ដាម» ឡើយ។ ពួកគេជាមនុស្សដែលព្រះបង្កើត ពួកគេទាំងអស់សុទ្ធតែជាពូជរបស់អ័ដាម ហើយពួកគេក៏ជាពូជពង្សខូចអាក្រក់របស់អ័ដាមនិងអេវ៉ាដែរ។ មនុស្សដែលព្រះបង្កើត មិនមែនមានតែ ជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះទេប៉ុន្តែជាមនុស្សទាំងអស់វិញ គ្រាន់តែថាអ្នកខ្លះត្រូវបណ្តាសា ចំណែកអ្នកខ្លះទៀតត្រូវបានព្រះប្រទានពរ។ មានរឿងរ៉ាវរីករាយជាច្រើន អំពីជនជាិតអ៊ីស្រាអែល។ ព្រះបានធ្វើការឲ្យពួកគេតាំងពីដំបូង ពីព្រោះពួកគេជាមនុស្សដែលខូចអាក្រក់តិចតួចជាងគេ។ ជនជាតិចិន មិនមានអ្វីប្រៀបធៀបជាមួយពួកគេបានទេ។ ពួកគេអន់ជាងពួកអ៊ីស្រាអែលឆ្ងាយណាស់។ ដូច្នេះពីដំបូងឡើយ ព្រះបានធ្វើការក្នុងចំណោមប្រជា ជនអ៊ីស្រាអែល ហើយដំណាក់កាលទីពីរ នៃកិច្ចការរបស់ទ្រង់ ត្រូវបានអនុវត្តនៅតែស្រុកយូដាប៉ុណ្ណោះ ដែលនាំឱ្យមានសញ្ញាណ និងច្បាប់ជាច្រើន ក្នុងចំណោមមនុស្ស។ តាមពិត ប្រសិនបើព្រះធ្វើតាមសញ្ញាណរបស់មនុស្សទ្រង់នឹងធ្វើជាព្រះរបស់អ៊ីស្រាអែលតែមួយអង្គគត់ ហើយដូច្នេះ ទ្រង់មិនអាចមានសមត្ថភាពពង្រីកកិច្ចការរបស់ទ្រង់ដល់ជាតិសាសន៍ដទៃបានឡើយ ពីព្រោះទ្រង់នឹងធ្វើជាព្រះរបស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ ហើយមិនមែនជាព្រះរបស់មនុស្សលោកទាំងមូលទេ។ ទំនាយជាច្រើនបានទាយថា ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវបានតម្កើងឡើង ក្នុងចំណោមជាតិសាសន៍ដទៃ ហើយព្រះនាមទ្រង់នឹងសុសសាយដល់ជាតិសាសន៍ដទៃដែរ។ ហេតុអ្វីបានជាមានទំនាយបែបនេះ? ប្រសិនបើព្រះគឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយមែននោះ ទ្រង់នឹងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលតែមួយប៉ុណ្ណោះ។ លើសពីនេះទៀត ទ្រង់នឹងមិនផ្សព្វផ្សាយកិច្ចការនេះទេ ហើយទ្រង់ក៏នឹងមិនធ្វើការទាយទុកបែបនេះដែរ។ ដោយសារទ្រង់បានទាយទុក ដូច្នេះ ទ្រង់ប្រាកដជាពង្រីកកិច្ចការរបស់ទ្រង់ ក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងចំណោមប្រជាជាតិនីមួយៗ និងគ្រប់ដែនដីទាំងអស់។ ដោយសារព្រះមានបន្ទូលបែបនេះ ទ្រង់ត្រូវតែធ្វើឱ្យបាន។ នេះគឺជាផែនការរបស់ទ្រង់ ដ្បិតទ្រង់ជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីនិងអ្វីៗសព្វសារពើ ហើយជាព្រះនៃសត្តនិករផងទាំងពួង។ ទោះបីជាទ្រង់ធ្វើការក្នុងចំណោមជនជាតិ អ៊ីស្រាអែលក្ដី ធ្វើការពេញយូដាទាំងមូលក្ដី ក៏កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការនៃសកលលោកទាំងមូល និងជាកិច្ចការរបស់មនុស្សលោកទាំងអស់។ កិច្ចការដែលទ្រង់ធ្វើសព្វថ្ងៃនេះ នៅក្នុងប្រទេសនាគក្រហមដ៏ធំ គឺនៅក្នុងជាតិសាសន៍ដទៃមួយ ក៏នៅតែជាកិច្ចការរបស់មនុស្សលោកទាំងមូលដែរ។ អ៊ីស្រាអែលអាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ នៅលើផែនដី។ ដូចគ្នាដែរប្រទេសចិនក៏អាចជាមូលដ្ឋាន សម្រាប់កិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃដែរ។ ពេលនេះតើទ្រង់មិនបានសម្រេចទំនាយថា៖ «ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវបានលើកតម្កើងក្នុងចំណោមជាតិសាសន៍ដទៃ» ទេ មែនទេ? ជំហានដំបូង នៃកិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃ គឺកិច្ចការនេះ ហើយជាកិច្ចការ ដែលទ្រង់បានធ្វើនៅក្នុងប្រទេសនាគក្រហមដ៏ធំ។ ព្រះដែលប្រសូតជាសាច់ឈាមដែលគួរតែធ្វើការនៅក្នុងទឹកដីនេះ ខុសស្រឡះពីសញ្ញាណរបស់មនុស្ស ហើយទ្រង់ធ្វើការក្នុងចំណោមមនុស្សដែលត្រូវបណ្តាសាទាំងនេះ ពួកគេជាមនុស្សតូចទាបបំផុតក្នុងចំណោមមនុស្សទាំងអស់ពួកគេគ្មានតម្លៃទាល់តែសោះ ហើយពួកគេត្រូវបានបោះបង់ចោល ដោយព្រះយេហូវ៉ាតាំងពីដំបូង។ មនុស្សអាចត្រូវបានមនុស្សផងគ្នាបោះបង់ចោល ប៉ុន្តែប្រសិនបើពួកគេត្រូវបានព្រះបង់ចោល នោះពុំមាននរណាម្នាក់មានឋានៈទាបជាងគេទៀតឡើយ គ្មាននរណាម្នាក់មានតម្លៃទាបជាងពួកគេទៀតឡើយ។ សម្រាប់មនុស្សដែលព្រះបង្កើត ការដែលត្រូវសាតាំងសណ្ឋិត ឬត្រូវមនុស្សផងគ្នាបោះបង់ចោល គឺជារឿងដែលធ្វើឱ្យគេមានអារម្មណ៍ឈឺចាប់ខ្លាំង ប៉ុន្តែ សម្រាប់មនុស្សដែលត្រូវព្រះបោះបង់ចោល មានន័យថាពួកគេមិនអាចរកឋានៈណាដែលទាបជាងនេះបានទេ។ ពូជពង្សរបស់ម៉ូអាប់ត្រូវបណ្តាសា ហើយពួកគេក៏បានទៅកើតក្នុងប្រទេសឱនថយនេះ។ ក្នុងចំណោមមនុស្សទាំងអស់ដែលស្ថិតក្រោមឥទ្ធិពលនៃភាពងងឹត ពូជពង្សរបស់ម៉ូអាប់មានឋានៈទាបជាងគេបំផុត គ្មានអ្វីត្រូវសង្ស័យឡើយ។ ដោយសារមនុស្សទាំងនេះមានឋានៈទាបជាងគេបំផុត តាំងតែពីមុនមក កិច្ចការដែលធ្វើទៅលើពួកគេអាចបំផ្លាញសញ្ញាណរបស់មនុស្សយ៉ាងប្រសើរបំផុត ហើយវាក៏ជាកិច្ចការដែលមានអត្ថប្រយោជន៍ច្រើន សម្រាប់ផែនការទាំងមូលនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះដែរ។ ការធ្វើកិច្ចការបែបនេះក្នុងចំណោមជនទាំងនេះ គឺជាវិធីដ៏ល្អបំផុតក្នុងការបំផ្លាញសញ្ញាណរបស់មនុស្ស ហើយព្រះក៏ចាប់ផ្តើមសករាជមួយដោយប្រើវិធីនេះ។ ទ្រង់បំផ្លាញសញ្ញាណទាំងអស់របស់មនុស្ស ដោយប្រើសករាជនេះ។ ហើយទ្រង់ក៏បញ្ចប់កិច្ចការក្នុងយុគសម័យនៃព្រះគុណទាំងមូលដោយវិធីនេះដែរ។ កិច្ចការដំបូងរបស់ទ្រង់ ត្រូវបានអនុវត្តនៅយូដាក្នុងដែនដីនៃប្រទេសអ៊ីស្រាអែល។ ទ្រង់មិនបានធ្វើកិច្ចការណាមួយ ដើម្បីចាប់ផ្តើមសករាជថ្មីក្នុងចំណោមសាសន៍ដទៃឡើយ។ ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះ មិនត្រឹមតែត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានអនុវត្តកាន់តែច្រើន ក្នុងចំណោមមនុស្សដែលត្រូវបណ្តាសាព្រះផងដែរ។ ចំណុចមួយនេះ គឺជាភស្ដុតាងដែលអាចបន្ថោកបន្ទាបសាតាំងបាន ហើយដូច្នេះព្រះជាម្ចាស់ក៏ «ក្លាយជា» ព្រះនៃរបស់សព្វសារពើ នៅក្នុងសកលលោក ជាម្ចាស់នៃអ្វីៗទាំងអស់ ជាកម្មវត្ថុនៃការថ្វាយបង្គំ សម្រាប់អ្វីៗទាំងអស់ដែលមានជីវិត។

(«ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃសព្វសារពើទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សព្វថ្ងៃនេះ នៅតែមានមនុស្សដែលនៅតែមិនយល់ពីកិច្ចការថ្មីដែលព្រះបានចាប់ផ្តើមនៅឡើយ។ ព្រះបានបើកសករាជថ្មីក្នុងចំណោមសាសន៍ដទៃ។ ទ្រង់បានចាប់ផ្តើមយុគសម័យថ្មី ហើយបានចាប់ផ្តើមកិច្ចការថ្មី ហើយទ្រង់បំពេញកិច្ចការនេះលើកូនចៅរបស់ម៉ូអាប់។ តើនេះមិនមែនជាកិច្ចការថ្មីបំផុតរបស់ទ្រង់ទេឬអី? នៅក្នុងប្រវត្តិសាស្ត្រទាំងមូល គ្មាននរណាម្នាក់ធ្លាប់មានបទពិសោធន៍កិច្ចការនេះពីមុនមកទេ។ គ្មានអ្នកណាម្នាក់ធ្លាប់បានឮអំពីរឿងនេះទេ គេឱ្យតម្លៃតិចបំផុតចំពោះកិច្ចការនេះ។ ប្រាជ្ញាញាណ ភាពអស្ចារ្យ ភាពមិនអាចយល់បាន ភាពអស្ចារ្យ និងភាពបរិសុទ្ធរបស់ព្រះ សុទ្ធតែត្រូវបានបង្ហាញតាមរយៈដំណាក់កាលនៃកិច្ចការនេះ គឺជាកិច្ចការនៃថ្ងៃចុងក្រោយ។ តើនេះមិនមែនជាកិច្ចការថ្មី កិច្ចការដែលកម្ចាត់កម្ចាយសញ្ញាណរបស់មនុស្សទេឬអី? ក៏មានមនុស្សដែលគិតយ៉ាងដូច្នេះថា «ដោយសារព្រះជាម្ចាស់បានដាក់បណ្ដាសាពួកម៉ូអាប់ និងបាននិយាយថា ទ្រង់នឹងបោះបង់កូនចៅ ម៉ូអាប់តើពេលនេះ ទ្រង់អាចសង្គ្រោះពួកគេដូចម្ដេចបាន?» មនុស្សទាំងអស់នេះ គឺជាសាសន៍ដទៃដែលត្រូវបណ្ដាសាពីព្រះ និងត្រូវបណ្ដេញចេញពីអ៊ីស្រាអែល។ សាសន៍អ៊ីស្រាអែលហៅពួកគេថា «ឆ្កែសាសន៍ដទៃ»។ នៅក្នុងទស្សនៈរបស់មនុស្សគ្រប់គ្នាពួកគេមិនគ្រាន់តែជាឆ្កែសាសន៍ដទៃប៉ុណ្ណោះទេ តែគេអាក្រក់ជាងឆ្កែទៅទៀត គឺកូននៃសេចក្ដីហិនវិនាស មានន័យថា ពួកគេមិនមែនជារាស្ត្រជ្រើសរើសនោះឡើយ។ ពួកគេប្រហែលជាកើតនៅក្នុងទឹកដីអ៊ីស្រាអែល ក៏ប៉ុន្តែ ពួកគេមិនមែនជាសាសន៍អ៊ីស្រាអែលទេ ហើយត្រូវបណ្ដេញឲ្យទៅក្នុងចំណោមសាសន៍ដទៃផង។ ពួកគេ គឺជាមនុស្សតូចទាបជាងគេក្នុងចំណោមមនុស្សទាំងអស់។ ប្រាកដណាស់ ដោយសារតែពួកគេជាមនុស្សតូចទាបជាងគេនៅក្នុងចំណោមមនុស្សដែលព្រះអនុវត្តកិច្ចការរបស់ទ្រង់ គឺការចាប់ផ្ដើមយុគសម័យថ្មីនៅក្នុងចំណោមពួកគេ ដ្បិតពួកគេជាតំណាងមនុស្សខូចអាក្រក់។ កិច្ចការរបស់ព្រះជាម្ចាស់ សម្រិតសម្រាំង និងមានគោលដៅច្បាស់លាស់ណាស់ កិច្ចការដែលទ្រង់ធ្វើនៅក្នុងមនុស្សទាំងនេះនៅថ្ងៃនេះ ក៏ជាកិច្ចការដែលត្រូវបានធ្វើឡើងពេលបង្កើតពិភពលោកនេះដែរ។ ណូអេ គឺជាមនុស្សដែលព្រះបង្កើត ចំណែកឯកូនចៅរបស់គាត់ ក៏ដូច្នោះដែរ។ ក្នុងពិភពលោកនេះនរណាក៏ដោយដែលមានសាច់មានឈាម គឺសុទ្ធតែជាមនុស្សដែលព្រះជាម្ចាស់បង្កើត។ កិច្ចការរបស់ព្រះជាម្ចាស់ គឺសម្រាប់មនុស្សគ្រប់គ្នា មិនមែនផ្អែកលើមនុស្សដែលត្រូវបណ្ដាសា ឬក៏មិនត្រូវបណ្ដាសា បន្ទាប់ពីពួកគេត្រូវបានបង្កើតមកនោះទេ។ កិច្ចការគ្រប់គ្រងរបស់ទ្រង់ គឺសម្រាប់មនុស្សទាំងអស់ មិនមែនតែមនុស្សជ្រើសរើសដែលមិនត្រូវបណ្ដាសានោះដែរ។ ដោយសារព្រះជាម្ចាស់ចង់អនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដែលទ្រង់បង្កើតនោះ ទ្រង់នឹងអនុវត្តកិច្ចការនេះឲ្យសម្រេចដោយជោគជ័យ ហើយទ្រង់នឹងធ្វើការក្នុងចំណោមមនុស្សដែលមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់។ ដូច្នេះ ទ្រង់បំផ្លាញទម្លាប់ទាំងអស់នៅពេលដែលកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្សពាក្យថា «ត្រូវបណ្ដាសា» «ត្រូវស្ដីបន្ទោស» និង «ត្រូវប្រទានពរ» មិនមានន័យចំពោះទ្រង់ទេ! ជនជាតិយូដា គឺជាមនុស្សល្អចំណែកឯជនជាតិអ៊ីស្រាអែលដែលជារាស្ត្រជ្រើសរើស ក៏ជាមនុស្សល្អដែរ។ ពួកគេគឺជាមនុស្សដែលមានគុណសម្បត្តិល្អ និងមានមនុស្សធម៌។ កាលពីដំបូងព្រះយេហូវ៉ាបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ ហើយនិងបានបំពេញកិច្ចការដំបូងបំផុតរបស់ទ្រង់ ក្នុងចំណោមពួកគេ ប៉ុន្តែ ការអនុវត្តកិច្ចការបង្ក្រាបលើពួកគេនាបច្ចុប្បន្ននេះ គឺគ្មានន័យទេ។ ពួកគេក៏អាចជាផ្នែកមួយនៃការបង្កើតផែនដីនេះដែរ ហើយអាចមានរឿងរ៉ាវវិជ្ជមានអំពីពួកគេជាច្រើនទៀត ប៉ុន្តែ ការអនុវត្តដំណាក់កាលនៃកិច្ចការនេះក្នុងចំណោមពួកគេ គ្មានប្រយោជន៍ឡើយ។ ព្រះជាម្ចាស់នឹងមិនអាចបង្ក្រាបមនុស្សបានទេ ហើយព្រះអង្គក៏នឹងមិនអាចបញ្ចុះបញ្ចូលមនុស្សទាំងអស់ឱ្យជឿបានដែរ ដែលជាចំណុចជាក់លាក់នៃការបង្វែរកិច្ចការរបស់ទ្រង់ មករកប្រជាជននៃប្រទេសនាគក្រហមដ៏ធំនេះ។ កិច្ចការដ៏មានសារៈសំខាន់វិសេសវិសាល បំផុតនៅទីនេះ គឺការចាប់ផ្តើមយុគសម័យមួយរបស់ទ្រង់ នោះគឺការដែលទ្រង់បំផ្លាញច្បាប់វិន័យ ហើយនិងសញ្ញាណទាំងអស់របស់មនុស្ស និងការបញ្ចប់កិច្ចការយុគសម័យ នៃព្រះគុណ ទាំងមូលរបស់ទ្រង់។ ប្រសិនបើកិច្ចការបច្ចុប្បន្នរបស់ទ្រង់ត្រូវបានអនុវត្តក្នុងចំណោមប្រជាជនអ៊ីស្រាអែលនោះ លុះដល់ពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ដល់ទីបញ្ចប់ មនុស្សគ្រប់គ្នានឹងជឿថាព្រះជាម្ចាស់ គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយប៉ុណ្ណោះ មានតែប្រជាជនអ៊ីស្រាអែលមួយប៉ុណ្ណោះ គឺជាមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស មានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ ដែលសមនឹងទទួលព្រះពរ និងការសន្យារបស់ព្រះជាមរតក។ រូបកាយសាច់ឈាមរបស់ព្រះជាម្ចាស់គ្រាចុងក្រោយនៅក្នុងប្រជាជាតិដទៃ គឺប្រទេសនាគក្រហមដ៏ធំ សម្រេចកិច្ចការរបស់ព្រះ ក្នុងនាមជាព្រះនៃសព្វសារពើទាំងអស់។ ទ្រង់បញ្ចប់កិច្ចការគ្រប់គ្រងទាំងមូលរបស់ទ្រង់ និងបញ្ចប់ផ្នែកដ៏សំខាន់នៃកិច្ចការរបស់ទ្រង់ នៅក្នុងប្រជាជាតិនាគក្រហមដ៏ធំ។ ចំណុចស្នូលដ៏សំខាន់នៃកិច្ចការទាំងបីដំណាក់កាល គឺការសង្គ្រោះមនុស្សលោក ពោលគឺការធ្វើឱ្យសព្វសារពើក្នុងសាកលលោក ថ្វាយបង្គំព្រះអាទិករ។ ដូច្នេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ដំណាក់កាលនៃកិច្ចការនីមួយៗ។ ព្រះជាម្ចាស់មិនធ្វើអ្វីដែលគ្មានន័យ ឬគ្មានតម្លៃទេ។ ម្យ៉ាងទៀត ដំណាក់កាលនៃកិច្ចការនេះ គឺជាការចាប់ផ្តើមយុគសម័យថ្មី និងបញ្ចប់យុគសម័យពីរមុន។ ម៉្យាងវិញទៀតកិច្ចការនេះបំផ្លាញចោលនូវសញ្ញាណរបស់មនុស្ស និងរបៀបរបបនៃជំនឿ ហើយនិងចំណេះដឹងចាស់គំរឹលទាំងអស់របស់មនុស្ស។ កិច្ចការនៃយុគសម័យពីរមុន ត្រូវបានអនុវត្តស្របទៅតាមសញ្ញាណខុសៗគ្នារបស់មនុស្ស។ ប៉ុន្តែដំណាក់កាលនេះ លុបបំបាត់ចោលទាំងស្រុងនូវសញ្ញាណរបស់មនុស្ស ដោយបង្ក្រាបមនុស្សលោកទាំងស្រុង។ ព្រះជាម្ចាស់ នឹងបង្ក្រាបមនុស្សទាំងអស់លើសាកលលោកទាំងមូល តាមរយៈការបង្ក្រាបពូជពង្សរបស់ម៉ូអាប់ និងតាមរយៈកិច្ចការដែលព្រះជាម្ចាស់បានអនុវត្ត ក្នុងចំណោមពូជពង្សម៉ូអាប់។ នេះគឺជាសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុត នៃកិច្ចការរបស់ព្រះ នៅដំណាក់កាលនេះ ហើយវាគឺជាចំណែកដ៏មានតម្លៃបំផុត នៃកិច្ចការរបស់ទ្រង់ ក្នុងដំណាក់កាលនេះ ទោះបីជានៅពេលនេះអ្នកដឹងថា ឋានៈរបស់អ្នកតូចទាប ហើយអ្នកមានតម្លៃតិចតួចក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថា អ្នកបានជួបរឿងរីករាយបំផុត៖ អ្នកបានទទួលព្រះពរដ៏ប្រសើរទុកជាមរតក ទទួលបានការសន្យា ដ៏ប្រសើរហើយអ្នកអាចជួយសម្រេចនូវកិច្ចការ ដ៏វិសេសវិសាលមួយនេះ របស់ព្រះជាម្ចាស់បាន។ អ្នកបានឃើញនូវព្រះភក្ត្រពិតរបស់ព្រះ អ្នកស្គាល់និស្ស័យពិតរបស់ព្រះ ហើយអ្នកធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពីរដំណាក់កាលមុននៃកិច្ចការ របស់ព្រះ ត្រូវបានអនុវត្តនៅអ៊ីស្រាអែល។ ប្រសិនបើ ដំណាក់កាលនៃកិច្ចការ របស់ទ្រង់នៅគ្រាចុងក្រោយនេះ ក៏ត្រូវបានអនុវត្ត នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទៀតនោះសព្វសារពើទាំងអស់ មិនត្រឹមតែជឿថា មានតែជនជាតិអ៊ីស្រាអែលមួយ ប៉ុណ្ណោះទើបជារាស្ត្រជ្រើសរើស របស់ព្រះនោះទេ ប៉ុន្តែគេជឿទៀតថា ផែនការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ នឹងមិនសម្រេចនូវលទ្ធផល ដូចដែលគេចង់បាននោះឡើយ។ ក្នុងអំឡុងពេលដែលដំណាក់កាលពីរ នៃកិច្ចការរបស់ទ្រង់ ត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែល គ្មានកិច្ចការថ្មី ឬកិច្ចការនៃការបើកយុគសម័យថ្មី ត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃឡើយ។ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ន ពោលគឺកិច្ចការនៃការចាប់ផ្តើមយុគសម័យថ្មី ត្រូវបានអនុវត្តដំបូងក្នុងចំណោមជាតិសាសន៍ដទៃ ហើយលើសពីនេះទៀត ត្រូវបានអនុវត្តក្នុងចំណោមពូជពង្សរបស់ម៉ូអាប់ពីដំបូងនេះហើយជាការចាប់ផ្តើមនៃយុគសម័យនេះទាំងមូល។ ព្រះបានបំផ្លាញចំណេះដឹងដែលមាននៅក្នុងសញ្ញាណរបស់មនុស្ស មិនឱ្យនៅសេសសល់ឡើយ។ នៅក្នុងកិច្ចការដណ្ដើមជ័យជម្នះរបស់ទ្រង់ ព្រះបានបំផ្លាញសញ្ញាណរបស់មនុស្ស ដែលជារបៀបរបបចាស់បុរាណនៃចំណេះដឹងរបស់មនុស្សពីដើម។ ទ្រង់អនុញ្ញាតឱ្យមនុស្សឃើញថា ពុំមានច្បាប់ណាអាចយកមកប្រើជាមួយព្រះជាម្ចាស់ ឃើញថា គ្មានអ្វីចាស់គំរិលអំពីព្រះជាម្ចាស់ ឃើញថា កិច្ចការដែលទ្រង់ធ្វើ ត្រូវបានបញ្ចេញមកអស់ឥតគិតថ្លៃទាំងស្រុង និងឱ្យមនុស្សឃើញថា ទ្រង់ត្រឹមត្រូវក្នុងអ្វីសព្វសារពើដែលទ្រង់ធ្វើ។ អ្នកត្រូវតែចុះចូលចំពោះកិច្ចការដែលទ្រង់ធ្វើ នៅក្នុងចំណោមសព្វសារពើទាំងអស់ឱ្យបានពេញលេញ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ មានអត្ថន័យហើយត្រូវបានអនុវត្តស្របតាមព្រះរាជបំណង និងព្រះប្រាជ្ញាញាណរបស់ទ្រង់ផ្ទាល់ និងមិនអនុលោមតាមការសម្រេចចិត្ត និងសញ្ញាណរបស់មនុស្សឡើយ។ ប្រសិនបើមានអ្វីមួយដែលមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ទ្រង់ធ្វើកិច្ចការនោះហើយ ប្រសិនបើមានអ្វីមួយមិនមានប្រយោជន៍ ដល់កិច្ចការរបស់ទ្រង់ ទ្រង់មិនធ្វើទេ មិនថាកិច្ចការល្អយ៉ាងណាទេ! ទ្រង់ធ្វើការ និងជ្រើសរើសអ្នកទទួលនិងជ្រើសរើសទីតាំងនៃកិច្ចការរបស់ទ្រង់ ស្របតាមអត្ថន័យ និងគោលបំណងនៃកិច្ចការរបស់ទ្រង់។ ទ្រង់មិនប្រកាន់តាមច្បាប់បុរាណឡើយ នៅពេលដែលទ្រង់ធ្វើការ ហើយទ្រង់ក៏មិនធ្វើតាមរូបមន្តចាស់ដែរ។ ផ្ទុយទៅវិញ ទ្រង់អនុវត្តផែនការកិច្ចការរបស់ទ្រង់យោងទៅតាមសារៈសំខាន់នៃកិច្ចការនោះ។ នៅទីបំផុត ទ្រង់នឹងទទួលបានប្រសិទ្ធភាពពិតប្រាកដ និងសម្រេចគោលដៅដែលបានរំពឹងទុក។ ប្រសិនបើអ្នកមិនយល់ពីកិច្ចការទាំងនេះនៅថ្ងៃនេះទេ កិច្ចការនេះនឹងមិនមានឥទ្ធិពលលើអ្នកឡើយ។

(«ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃសព្វសារពើទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រសិនបើ ព្រះអង្គសង្គ្រោះ យាងមកដល់នៅគ្រាចុងក្រោយ ហើយនៅតែត្រូវគេហៅថា ព្រះយេស៊ូវ ហើយត្រូវប្រសូតម្ដងទៀត ក្នុងស្រុកយូដា ព្រមទាំងធ្វើកិច្ចការរបស់ទ្រង់នៅទីនោះ នេះបញ្ជាក់ ថា ខ្ញុំបង្កើតតែសាសន៍អ៊ីស្រាអែល និងប្រោសលោះតែសាសន៍ អ៊ីស្រាអែលប៉ុណ្ណោះ ហើយក៏បញ្ជាក់ទៀតថា ខ្ញុំពុំមានអ្វីពាក់ព័ន្ធនឹងសាសន៍ដទៃឡើយ។ តើនេះមិនផ្ទុយនឹងព្រះបន្ទូលខ្ញុំដែលថា «ខ្ញុំជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើទេឬអី?» ខ្ញុំបានចាកចេញពីស្រុកយូដា ហើយធ្វើកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ដ្បិតខ្ញុំមិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែលឡើយ តែក៏ជាព្រះរបស់មនុស្សទាំងអស់ដែរ។ ខ្ញុំលេចមកនៅក្នុងចំណោមសាសន៍ដទៃនៅគ្រាចុងក្រោយ ដ្បិតខ្ញុំមិនត្រឹមតែជាព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែលទេ ប៉ុន្ដែលើសពីនេះ គឺដោយសារខ្ញុំជាព្រះអាទិករនៃរាស្ដ្ររើសតាំងទាំងអស់របស់ខ្ញុំ នៅក្នុងចំណោមសាសន៍ដទៃ។ ខ្ញុំមិនមែនបង្កើតតែសាសន៍អ៊ីស្រាអែល សាសន៍អេស៊ីព្ទ និងពួកលីបង់ឡើយ តែខ្ញុំក៏បានបង្កើតសាសន៍ដទៃទាំងអស់ ក្រៅពីអ៊ីស្រាអែលដែរ។ ដោយហេតុនេះ ទើបខ្ញុំគឺជាព្រះអម្ចាស់នៃមនុស្សទាំងអស់។ ខ្ញុំគ្រាន់តែប្រើអ៊ីស្រាអែល ជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចការរបស់ខ្ញុំ ហើយយកស្រុកយូដា និងស្រុកកាលីឡេ ធ្វើជាបន្ទាយនៃកិច្ចការប្រោសលោះរបស់ខ្ញុំប៉ុណ្ណោះ ហើយពេលនេះ ខ្ញុំប្រើសាសន៍ដទៃជាមូលដ្ឋាន ដើម្បីនឹងបញ្ចប់យុគសម័យទាំងមូល។ ខ្ញុំបានធ្វើកិច្ចការពីរដំណាក់កាលនៅក្នុងស្រុកអ៊ីស្រាអែល (កិច្ចការទាំងពីរដំណាក់កាលនេះ គឺយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ) ហើយខ្ញុំក៏កំពុងអនុវត្តកិច្ចការពីរដំណាក់កាលបន្តទៀត (យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ) ពាសពេញទឹកដី ក្រៅពីស្រុកអ៊ីស្រាអែល។ ខ្ញុំនឹងធ្វើកិច្ចការចម្បាំងនៅក្នុងចំណោមសាសន៍ដទៃ និងដើម្បីបញ្ចប់យុគសម័យនេះ។ ប្រសិនបើមនុស្សហៅខ្ញុំដោយព្រះនាមថា ព្រះយេស៊ូវគ្រីស្ទរហូតមក តែមិនដឹងថា ខ្ញុំបានចាប់ផ្ដើមយុគសម័យថ្មីមួយនៅគ្រាចុងក្រោយ និងចាប់ផ្ដើមកិច្ចការថ្មីទេ ហើយប្រសិនបើមនុស្សបន្តរង់ចាំការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះទាំងមមៃ នោះខ្ញុំនឹងហៅមនុស្សទាំងនោះថា ជាអ្នកដែលមិនជឿដល់ខ្ញុំឡើយ ពួកគេជាមនុស្សដែលមិនស្គាល់ខ្ញុំ ហើយជំនឿដែលគេមានចំពោះខ្ញុំ ក៏ជាជំនឿក្លែងក្លាយដែរ។ តើមនុស្សបែបនេះ អាចមើលឃើញការយាងមកដល់របស់ ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះពីស្ថានសួគ៌ ដោយផ្ទាល់នឹងភ្នែកយ៉ាងដូចម្ដេច? អ្វីដែលគេរង់ចាំនោះមិនមែនការយាងមកដល់របស់ខ្ញុំទេ ប៉ុន្តែ គឺជាការយាងមកដល់របស់ស្ដេចសាសន៍យូដា។ ពួកគេមិនរង់ចាំខ្ញុំឲ្យមករំលាយលោកិយស្មោកគ្រោកនេះទេ តែផ្ទុយទៅវិញ គេទន្ទឹងរង់ចាំការយាងមកវិញជាលើកទីពីររបស់ព្រះយេស៊ូវ ដើម្បីឲ្យគេបានប្រោសលោះ។ ពួកគេទន្ទឹងចាំព្រះយេស៊ូវយាងមកម្ដងទៀត មកប្រោសលោះមនុស្សទាំងអស់ពីទឹកដីស្មោកគ្រោក និងទុច្ចរិតនេះវិញ។ ធ្វើម្ដេចឲ្យមនុស្សបែបនេះ អាចក្លាយជាមនុស្សដែលសម្រេចកិច្ចការរបស់ខ្ញុំ នៅគ្រាចុងក្រោយបាន? ក្ដីប្រាថ្នារបស់មនុស្ស គឺមិនអាចនឹងសម្រេចបំណងព្រះហឫទ័យរបស់ខ្ញុំ ឬសម្រេចកិច្ចការរបស់ខ្ញុំបាន ពីព្រោះមនុស្សគ្រាន់តែសរសើរ ឬអរសប្បាយនឹងកិច្ចការដែលខ្ញុំបានធ្វើកាលពីមុន ហើយគេមិនដឹងសោះថា ខ្ញុំនេះហើយ គឺជាព្រះជាម្ចាស់ ដែលថ្មីជានិច្ច មិនដែលចាស់ឡើយ។ មនុស្សដឹងត្រឹមថា ខ្ញុំជាព្រះយេហូវ៉ា និងជាព្រះយេស៊ូវ ហើយគ្មានមន្ទិលអ្វីសោះថា ខ្ញុំគឺជាអូមេហ្កា ជាព្រះដែលនាំមនុស្សជាតិទៅរកទីបញ្ចប់។ គ្រប់យ៉ាងដែលមនុស្សទន្ទឹងរង់ចាំ ហើយស្គាល់ គឺសុទ្ធតែបានមកពីការយល់ដឹងរបស់គេ ហើយគ្រាន់តែជាអ្វីដែលគេមើលឃើញនឹងភ្នែករបស់គេផ្ទាល់។ ការនេះមិនស្របនឹងកិច្ចការដែលខ្ញុំធ្វើនោះឡើយ គឺខុសស្រឡះតែម្ដង។ ប្រសិនបើកិច្ចការរបស់ខ្ញុំ ត្រូវធ្វើទៅតាមគំនិតរបស់មនុស្ស តើកិច្ចការនោះនឹងត្រូវចប់នៅពេលណា? តើមនុស្សជាតិនឹងបានចូលទៅទីសម្រាកនៅពេលណា? ហើយតើខ្ញុំនឹងអាចចូលទៅថ្ងៃទី៧ដែលជាថ្ងៃសប្ប័ទនៅពេលណា? ខ្ញុំធ្វើកិច្ចការទៅតាមផែនការរបស់ខ្ញុំ និងស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ មិនមែនធ្វើទៅតាមបំណងរបស់មនុស្សឡើយ។

(«ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បានធ្វើឲ្យមនុស្សមួយក្រុមនេះ ផ្ដោតតែទៅលើកិច្ចការរបស់ទ្រង់នៅទូទាំងសាកលលោក។ ទ្រង់បានលះបង់ព្រះលោហិតទាំងអស់នៃដួងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នករាល់គ្នា ហើយទ្រង់បានទាមទារមកវិញ និងបានប្រទានកិច្ចការរបស់ព្រះវិញ្ញាណដល់អ្នករាល់គ្នា នៅទូទាំងសាកលលោក។ ដូច្នេះហើយបានជាខ្ញុំនិយាយថា អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាង។ លើសពីនេះទៅទៀត ទ្រង់បានបង្វែរសិរីរុងរឿងរបស់ទ្រង់ពីអ៊ីស្រាអែល ដែលជារាស្ដ្រជ្រើសរើសរបស់ទ្រង់ ទៅឲ្យអ្នករាល់គ្នា ហើយទ្រង់នឹងធ្វើឲ្យគោលបំណងនៃផែនការរបស់ទ្រង់ ស្ដែងចេញឲ្យឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សមួយក្រុមនេះ។ ដូច្នេះ អ្នករាល់គ្នាជាមនុស្សដែលនឹងទទួលបានមរតករបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកគឺជាទាយាទនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រហែលជាអ្នករាល់គ្នានឹកចាំអំពីពាក្យទាំងអស់នេះហើយថា៖ «ដ្បិតអីទុក្ខលំបាកដ៏ស្រាលរបស់យើង គឺតែមួយភ្លែតទេ ប៉ុន្ដែវានឹងធ្វើឲ្យយើងមានសិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច»។ អ្នករាល់គ្នាធ្លាប់ស្ដាប់ឮពាក្យទាំងអស់នេះពីមុនមកហើយ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់យល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះទេ។ ថ្ងៃនេះ អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃពាក្យទាំងនេះហើយ។ ពាក្យទាំងនេះនឹងបានសម្រេចដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយវានឹងបានសម្រេចនៅក្នុងអស់អ្នកដែលទទួលរងការបៀតបៀនយ៉ាងឃោរឃៅពីសំណាក់នាគក្រហមដ៏ធំនៅក្នុងស្រុកដែលវាបានរុំព័ទ្ធជុំជិត។ នាគក្រហមដ៏ធំនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជានៅក្នុងស្រុកនេះ អ្នកណាដែលជឿលើព្រះជាម្ចាស់ត្រូវរងការអាម៉ាស់ និងការជិះជាន់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយការសម្រេចកិច្ចការជាច្រើនតាមព្រះបន្ទូលរបស់ទ្រង់ ក៏ត្រូវចំណាយពេលវេលាយ៉ាងយូរ ដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងស្រុកមួយដែលប្រឆាំងនឹងព្រះជាម្ចាស់ ដូច្នេះ មនុស្សត្រូវបានដុសខាត់ដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងស្រុករបស់នាគក្រហមដ៏ធំ ប៉ុន្ដែ គឺតាមរយៈរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដោយបង្ហាញឲ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ព្រមទាំងប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឲ្យមនុស្សមួយក្រុមនេះបានពេញលេញ។ គឺតាមរយៈការរងទុក្ខរបស់មនុស្ស តាមរយៈគុណសម្បត្តិរបស់ពួកគេ និងតាមរយៈនិស្ស័យសាតាំងរបស់មនុស្សនៅក្នុងស្រុកដ៏គួរឲ្យស្អប់ខ្ពើមនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធ និង ដណ្ដើមយកជ័យជម្នះរបស់ទ្រង់ ប្រយោជន៍ឲ្យទ្រង់បានទទួលសិរីរុងរឿងតាមរយៈកិច្ចការនេះ និងដើម្បីឲ្យទ្រង់អាចទទួលបានអស់អ្នកដែលនឹងធ្វើបន្ទាល់ពីស្នាព្រះហស្តរបស់ទ្រង់។ នេះគឺជាចំណុចសំខាន់ទាំងស្រុងនៃការលះបង់ទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សមួយក្រុមនេះ។ ពោលគឺតាមរយៈអ្នកដែលប្រឆាំងនឹងទ្រង់ទាំងអស់នោះហើយ ដែលព្រះជាម្ចាស់ធ្វើការដណ្ដើមយកជ័យជម្នះ ហើយមានតែតាមរយៈការនេះប៉ុណ្ណោះ ដែលអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានបង្ហាញឲ្យឃើញច្បាស់។ អាចនិយាយម្យ៉ាងទៀតបានថា មានតែអស់អ្នកដែលនៅក្នុងស្រុកដ៏ស្មោកគ្រោកនេះប៉ុណ្ណោះ ដែលសមនឹងទទួលបានសិរីរុងរឿងរបស់ព្រះជាម្ចាស់ទុកជាមរតក ហើយមានតែការនេះប៉ុណ្ណោះដែលអាចរំលេចឲ្យឃើញនូវអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយបានជាខ្ញុំនិយាយថា គឺតាមរយៈស្រុកដ៏កខ្វក់ និងតាមរយៈអស់អ្នកដែលរស់នៅក្នុងស្រុកដ៏កខ្វក់នេះហើយ ដែលព្រះជាម្ចាស់បានទទួលសិរីរុងរឿង។ នេះហើយជាព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវក៏ដូចគ្នាដែរ៖ ទ្រង់អាចទទួលបានសិរីរុងរឿងតែពីក្នុងចំណោមពួកផារិស៊ីដែលបានបៀតបៀនទ្រង់ប៉ុណ្ណោះ។ ប្រសិនបើមិនមែនដោយសារការបៀតបៀនរបស់ពួកផារិស៊ី និងការក្បត់របស់យូដាសទេ ម្ល៉េះព្រះយេស៊ូវនឹងមិនត្រូវគេចំអក ឬក៏និយាយបង្ខូចបង្កាច់ ក៏រឹតតែមិនត្រូវគេឆ្កាង និងមិនអាចទទួលបានសិរីរុងរឿងដែរ។ កន្លែងណាដែលព្រះជាម្ចាស់ធ្វើការក្នុងសម័យកាលនីមួយៗ និងកន្លែងណាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់ខាងសាច់ឈាម គឺជាកន្លែងដែលទ្រង់ទទួលបានសិរីរុងរឿង និងជាកន្លែងដែលទ្រង់ទទួលបានអស់អ្នកដែលទ្រង់សព្វព្រះហឫទ័យចង់ទទួល។ នេះហើយជាផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាការគ្រប់គ្រងរបស់ទ្រង់។

នៅក្នុងផែនការរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ មានកិច្ចការពីរផ្នែកដែលបានសម្រេចតាមរយៈសាច់ឈាម៖ ទីមួយ គឺកិច្ចការជាប់ឆ្កាង ដែលទ្រង់បានទទួលសិរីរុងរឿង ហើយមួយទៀតគឺកិច្ចការនៃការដណ្ដើមយកជ័យជម្នះ និងភាពគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ ដែលទ្រង់បានទទួលសិរីរុងរឿង។ នេះហើយជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ ចូរកុំចាត់ទុកថាកិច្ចការរបស់ព្រះជាម្ចាស់ ឬក៏បេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា គឺជារឿងធម្មតានោះឡើយ។ អ្នករាល់គ្នា គឺជាទាយាទដែលត្រូវទទួលបានសិរីរុងរឿងដ៏លើសលប់ និងជាសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ហើយឋានៈត្រូវបានតែងតាំងជាពិសេសដោយព្រះជាម្ចាស់។ ក្នុងចំណោមផ្នែកទាំងពីរនៃសិរីរុងរឿងរបស់ទ្រង់ គឺទីមួយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅក្នុងអ្នករាល់គ្នា ហើយភាពពេញលេញនៃផ្នែកទីមួយនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់នេះ បានប្រទានមកអ្នករាល់គ្នាទុកជាមរតក។ នេះជាការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយវាក៏ជាផែនការដែលទ្រង់បានកំណត់ទុកជាយូរមកហើយដែរ។ តាមភាពអស្ចារ្យនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងស្រុក ដែលនាគក្រហមដ៏ធំរស់នៅ គឺច្បាស់ជាបានទទួលនូវផ្លែផ្កាជាយូរមកហើយ ហើយមនុស្សក៏បានត្រៀមរួចជាស្រេចដើម្បីនឹងទទួលយកដែរ ប្រសិនបើកិច្ចការនេះត្រូវបានផ្លាស់ទៅធ្វើនៅកន្លែងផ្សេង។ លើសពីនេះទៅទៀត កិច្ចការនេះនឹងកាន់តែងាយទទួលយកសម្រាប់បុព្វជិតទាំងអស់នៅភាគខាងលិច ដែលជឿលើព្រះជាម្ចាស់ ព្រោះតំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ដើរតួជាគំរូមួយ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់មិនអាចសម្រេចបាននូវតំណាក់កាលនៃការទទួលសិរីរុងរឿងនៅកន្លែងផ្សេងទៀត ដ្បិតកិច្ចការនេះមិនអាចនៅទ្រឹងទាំងកំពុងទទួលបានការគាំទ្រពីមនុស្ស និងកំពុងត្រូវបានទទួលស្គាល់ពីជាតិសាសន៍នានានោះទេ។ ប្រាកដណាស់ នេះហើយជាចំណុចដ៏សំខាន់បំផុត ដែលធ្វើឲ្យកិច្ចការនៅតំណាក់កាលនេះ នៅទ្រឹងក្នុងស្រុកនេះ។

(«តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលព្រះជាម្ចាស់មិនប្រើមនុស្សដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ទ្រង់ ប៉ុន្តែទ្រង់ក្លាយជាសាច់ឈាម និងធ្វើកិច្ចការនោះដោយផ្ទាល់ព្រះអង្គ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា...

មូលហេតុដែលគេនិយាយថា ការយកកំណើតជាមនុស្សទាំងពីររបស់ព្រះជាម្ចាស់ សម្រេចនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីអំពើបាប...