វិធីដើម្បីដឹងថា ព្រះគ្រីស្ទគឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត

05-09-2021

ខគម្ពីរយោង៖

«ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់។ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់តាំងពីដើមដំបូងមក» (យ៉ូហាន ១:១-២)

«ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ» (យ៉ូហាន ១៤:៦)

«ព្រះបន្ទូលដែលខ្ញុំថ្លែងមកកាន់អ្នក ជាវិញ្ញាណ និងជាជីវិត» (យ៉ូហាន ៦:៦៣)

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិ ដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិត ដ៏គង់វង់បានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត គេនឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាម ឱបក្រសោបអតីតកាលគ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះដែលអ្នកជឿតាមនេះ គឺជាព្រះដែលថ្មីជានិច្ច មិនដែលចាស់គំរិលយ៉ាងដូច ម្ដេច? ហើយធ្វើយ៉ាងណា ឲ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃបញ្ញា ដែលអាចជួយឲ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឲ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឲ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយ នឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកនៅគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

(«មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ផ្ទាល់គឺជាជីវិត ជាសេចក្ដីពិត ហើយជីវិតនិងសេចក្ដីពិតរបស់ទ្រង់មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យពាក្យ សេចក្ដីបង្រៀន ហើយចុងក្រោយគឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅ មិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចចាត់ទុកជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណ ក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះ ដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការ បច្ចុប្បន្នរបស់ទ្រង់។

(«មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម ដើម្បីមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដូច្នេះ មនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងអាចមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ កិច្ចការបែបនេះត្រូវបានធ្វើឡើង ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះមនុស្ស ការប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ និងការលុបបំបាត់មនុស្សចោល។ នេះហើយជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ សារជាតិរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើ នៅក្នុងយុគសម័យនៃព្រះបន្ទូល បានបង្កើតផលផ្លែទាំងអស់។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានលាតត្រដាង លុបបំបាត់ និងសាក ល្បង។ មនុស្សបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាជឿលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងព្រះហឫទ័យទ្រង់ក្នុងការសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈសាមញ្ញ និងធម្មតា ប៉ុន្តែ ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឲ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់លេចមក។ នៅក្នុងប្រវត្តិសាស្ត្រ មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលបានធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានឃ្វល និងផ្គត់ផ្គង់ដោយព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និង ព្រះពររបស់ព្រះបន្ទូល របស់ព្រះជាម្ចាស់ ហើយមានមនុស្សកាន់តែច្រើនថែមទៀតដែលចូលមករស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការទ្រង់នេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះ ជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ ដល់ការបំផ្លាស់បំប្រែរូបរាងដើម នៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូល ទ្រង់ដឹកនាំមនុស្សនៅទូទាំងសកលលោក ដោយប្រើព្រះបន្ទូល ហើយទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល។ ចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូល ដើម្បីនាំពិភពលោកចាស់មកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។

(«យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយព្រះវិញ្ញាណនៃសេចក្តីពិតត្រូវបានក្លាយជាការពិតនៅក្នុងសាច់ឈាមឬក៏អត់ ពោលគឺគ្រប់ទាំងសេចក្តីពិត គ្រប់ទាំងផ្លូវ និងគ្រប់ទាំងជីវិតបានយាងមកនៅក្នុងសាច់ឈាម ព្រះវិញ្ញាណនៃព្រះបានយាងមកនៅលើផែនដីយ៉ាងពិតប្រាកដ ហើយព្រះវិញ្ញាណបានយាងមកនៅក្នុងសាច់ឈាម។ មើលពីផ្នែកសើៗខាងលើ ទោះបីជាការនេះហាក់ដូចជាខុសប្លែកពីការចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏នៅក្នុងកិច្ចការនេះ អ្នកអាចមើលឃើញកាន់តែច្បាស់ថា ព្រះវិញ្ញាណបានក្លាយជាការពិតនៅក្នុងសាច់ឈាមរួចហើយ ហើយជាងនេះទៀត ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយព្រះបន្ទូលបានលេចមកនៅក្នុងសាច់ឈាម។ អ្នកអាចយល់អំពីអត្ថន័យដ៏ពិតនៃព្រះបន្ទូលថា៖ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់»។ លើសពីនេះ អ្នកត្រូវតែយល់ថា ព្រះបន្ទូលនាពេលសព្វថ្ងៃគឺជាព្រះជាម្ចាស់ ហើយមើលឃើញព្រះបន្ទូលត្រលប់ជាសាច់ឈាម។ នេះគឺជាការធ្វើបន្ទាល់ដ៏ល្អបំផុតដែលអ្នកអាចធ្វើបាន។ ការនេះសបញ្ជាក់ឲ្យឃើញថា អ្នកមានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ពោលគឺអ្នកមិនគ្រាន់តែអាចស្គាល់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ដឹងដែរថា ផ្លូវដែលអ្នកដើរនៅថ្ងៃនេះគឺជាផ្លូវនៃជីវិត និងជាផ្លូវនៃសេចក្តីពិត។ ដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ គ្រាន់តែសម្រេចនូវសារជាតិអំពី «ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់» ប៉ុណ្ណោះ៖ សេចក្តីពិតរបស់ព្រះជាម្ចាស់បានគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះវិញ្ញាណនៃព្រះបានគង់នៅជាមួយសាច់ឈាម និងមិនអាចដាច់ចេញពីសាច់ឈាមនោះឡើយ។ គឺថាសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្សបានគង់នៅជាមួយព្រះវិញ្ញាណនៃព្រះ ដែលជាភស្តុតាងកាន់តែសំខាន់ទៀតថា ព្រះយេស៊ូវដែលយកកំណើតជាមនុស្ស គឺជាការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់។ ដំណាក់កាលនៃកិច្ចការនេះសម្រេចនូវអត្ថន័យខាងក្នុងយ៉ាងច្បាស់ៗអំពី «ព្រះបន្ទូលត្រលប់ជាសាច់ឈាម» បានផ្ដល់ជាអត្ថន័យកាន់តែស៊ីជម្រៅចំពោះ «ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់ និងព្រះបន្ទូលគឺជាព្រះជាម្ចាស់» ព្រមទាំងញ៉ាំងឲ្យអ្នកជឿយ៉ាងមុតមាំទៅលើព្រះបន្ទូលថា «កាលពីដើមឡើយ មានព្រះបន្ទូល» គឺអាចនិយាយបានថា នៅគ្រានៃការបង្កើតពិភពលោក ព្រះជាម្ចាស់មានព្រះបន្ទូល ព្រះបន្ទូលរបស់ទ្រង់បានគង់នៅជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ ហើយនៅយុគសម័យចុងក្រោយ ព្រះអង្គសម្ដែងកាន់តែច្បាស់ទៀតអំពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងអនុញ្ញាតឲ្យមនុស្សមើលឃើញគ្រប់ទាំងផ្លូវរបស់ទ្រង់ ពោលគឺស្ដាប់ឮគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់។ នេះហើយជាកិច្ចការនៃយុគសម័យចុងក្រោយនោះ។ អ្នកត្រូវតែយល់ទាំងស្រុងអំពីសេចក្តីទាំងនេះ។ វាមិនមែនជាសំណួរអំពីការស្គាល់សាច់ឈាមទេ ប៉ុន្តែជាសំណួរទាក់ទងនឹងរបៀបដែលអ្នកយល់អំពីសាច់ឈាម និងព្រះបន្ទូល។ នេះគឺជាទីបន្ទាល់ដែលអ្នកត្រូវធ្វើ ដែលមនុស្សគ្រប់គ្នាត្រូវតែដឹង។

(«ការអនុវត្ត (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការ ក្នុងរូបកាយខាងព្រលឹង វិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេតែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកកាន់សាច់ឈាមវិញដែរ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឲ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមដ៏សំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិត ដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញគោលដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិត ដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសន៍របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឲ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោក នៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដែលហាក់ដូចជាអង្រួនឲ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ឬក៏មើលឃើញព្រះនេត្ររបស់ទ្រង់ ដែលដូចជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅហើយទោះបីជាអ្នកមិនអាចមានអារម្មណ៍ដឹងពីការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឲ្យមនុស្សអាចស្គាល់ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គ ដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយ និងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឲ្យកត់សម្គាល់ក៏ដោយក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃ និងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិត ដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេនោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទណ្ឌកម្មដោយព្រោះអំពើបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយក និស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?

... ការពិតដែលអ្នករាល់គ្នាបានមកដល់សព្វថ្ងៃនេះ គឺត្រូវអរគុណ ដល់រូបកាយសាច់ឈាមនេះហើយ។ ដោយសារព្រះជាម្ចាស់គង់នៅក្នុងរូបកាយសាច់ឈាមនេះទើបអ្នករាល់គ្នាមានឱកាស រស់រានមានជីវិត។ សំណាងល្អទាំងអស់នេះបានមកដោយសារមនុស្សសាមញ្ញម្នាក់នេះហើយ។ មិនត្រឹមតែប៉ុននេះទេ ប៉ុន្ដែនៅទីបញ្ចប់គ្រប់ជាតិសាសន៍ទាំងអស់នឹងថ្វាយបង្គំមនុស្សសាមញ្ញម្នាក់នេះ ហើយស្ដាប់បង្គាប់ ក៏ដូចជាអរគុណមនុស្សសាមញ្ញម្នាក់នេះដែរ ពីព្រោះដោយសារសេចក្ដីពិត ជីវិត និងផ្លូវដែលទ្រង់បាននាំមកនេះហើយ ដែលបានជួយសង្គ្រោះមនុស្សលោកទាំងអស់ និងបានដោះស្រាយទំនាស់រវាងមនុស្ស និងព្រះជាម្ចាស់ ពង្រួញគម្លាតរវាងមនុស្ស និងទ្រង់ ព្រមទាំងបើកឲ្យមានការផ្សារភ្ជាប់មួយរវាងព្រះតម្រិះរបស់ព្រះជាម្ចាស់ និងគំនិតមនុស្ស។ គឺទ្រង់នេះហើយដែលបានទទួលសិរីរុងរឿងរឹតតែអស្ចារ្យ សម្រាប់ថ្វាយដល់ព្រះជាម្ចាស់។ តើមនុស្សសាមញ្ញម្នាក់នេះមិនស័ក្ដិសមនឹងទទួលបានការទុកចិត្ត និងការគោរពស្រឡាញ់របស់អ្នកទេឬអី? តើរូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះមិនសមនឹងហៅថា ព្រះគ្រីស្ទទេឬអី? តើមនុស្សសាមញ្ញម្នាក់នេះមិនអាចក្លាយជាការសម្ដែងឲ្យស្គាល់ពីព្រះជាម្ចាស់ នៅក្នុងចំណោមមនុស្សទេឬអី? តើមនុស្សដែលជួយសង្គ្រោះមនុស្សលោកឲ្យរួចពី គ្រោះមហន្ដរាយបែបនេះ មិនសមនឹងឲ្យអ្នករាល់គ្នាស្រឡាញ់ ហើយប្រាថ្នាឱបទ្រង់ជាប់ទេឬអី? ប្រសិនបើអ្នករាល់គ្នាបដិសេធសេចក្ដីពិតដែលចេញពីព្រះឱស្ឋទ្រង់ ហើយស្អប់ខ្ពើមការដែលទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នានឹងក្លាយទៅជាអ្វីនៅទីបញ្ចប់?

គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ សុទ្ធតែបានសម្រេចតាមរយៈមនុស្សសាមញ្ញម្នាក់នេះ។ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងមកឲ្យអ្នក ហើយលើសពីនោះទៅទៀត ទ្រង់អាចនឹងសម្រេចអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក។ តើមនុស្សប្រភេទនេះអាចជាអ្វីដែលអ្នករាល់គ្នាជឿអំពីទ្រង់ឬទេថា៖ ទ្រង់ជាមនុស្សម្នាក់ដែលសាមញ្ញមិនស័ក្ដិសមនឹងរំឭក? តើសេចក្ដីពិតរបស់ទ្រង់ មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឲ្យអ្នករាល់គ្នាជឿទេឬអី? តើស្មរបន្ទាល់អំពីទង្វើរបស់ទ្រង់ មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឲ្យអ្នករាល់គ្នាជឿទេឬអី? ឬថា ផ្លូវដែលទ្រង់នាំអ្នកទៅ មិនស័ក្ដិសមនឹងឲ្យអ្នករាល់គ្នាដើរលើវាទេឬអី? នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានគេនិយាយ និងបានធ្វើ តើអ្វីទៅដែលជម្រុញឲ្យអ្នករាល់គ្នាស្អប់ខ្ពើមទ្រង់ និងបោះបង់ទ្រង់ចោលព្រមទាំងបណ្ដេញទ្រង់ទៅឆ្ងាយ? គឺមនុស្សម្នាក់នេះហើយ ដែលបង្ហាញសេចក្ដីពិតគឺមនុស្សម្នាក់នេះហើយ ដែលផ្ដល់សេចក្ដីពិត ហើយគឺមនុស្សម្នាក់នេះហើយ ដែលផ្ដល់ផ្លូវមួយឲ្យអ្នករាល់គ្នាដើរតាម។ តើអ្នករាល់គ្នានៅតែមិនអាច រកឃើញដាននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសេចក្ដីពិតទាំងនេះទៀតឬអី? បើគ្មានកិច្ចការរបស់ព្រះយេស៊ូវទេ មនុស្សលោកមិនអាចចុះពីឈើឆ្កាងបានទេ ប៉ុន្ដែ បើគ្មានការយកនិស្ស័យជាមនុស្ស នៅសម័យនេះ នោះអស់អ្នកដែលបានចុះពីឈើឆ្កាង ក៏មិនអាចទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ឬក៏ចូលទៅក្នុងយុគសម័យថ្មីបាន ឡើយ។ បើគ្មានការមកដល់នៃមនុស្សសាមញ្ញម្នាក់នេះទេ អ្នករាល់គ្នានឹងគ្មានឱកាស មើលឃើញព្រះភក្រ្ដ ពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នករាល់គ្នាក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ ដ្បិតអ្នករាល់គ្នាគឺជាកម្មវត្ថុដែលគួរតែត្រូវបានបំផ្លាញចោលជាយូរមកហើយ។

(«តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បន្ដព្រះសូរសៀងរបស់ទ្រង់ដោយប្រើវិធីសាស្ដ្រ និងទស្សនៈផ្សេងៗជាច្រើន ដើម្បីដាស់តឿនយើងអំពីអ្វីដែលយើងគួរធ្វើ ខណៈដែលក្នុងពេលជាមួយគ្នាថ្វាយសម្លេងដល់ដួងព្រះហឫទ័យរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត បង្ហាញផ្លូវដែលយើងគួរដើរ និងជួយឲ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត។ យើងចាប់ផ្ដើមត្រូវបានទាក់ទាញដោយព្រះបន្ទូលរបស់ទ្រង់ យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើកម្រិតសម្លេង និងលក្ខណៈនៃការមានបន្ទូលរបស់ទ្រង់ហើយយើងចាប់ផ្ដើមចាប់អារម្មណ៍ដោយមិនដឹងខ្លួន ចំពោះអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់បុគ្គលដ៏សាមញ្ញម្នាក់នេះ។ ទ្រង់បង្ហូរព្រះលោហិតចេញពីដួងព្រះហឫទ័យរបស់ទ្រង់ជំនួសយើង ផ្ទុំពុំលក់ និងសោយអាហារពុំបានដោយសាររឿងរបស់យើងព្រះកន្សែងជំនួសយើង នឿយដើម្បីយើង ស្រែកថ្ងូរដោយសារជំងឺជំនួសយើង រងភាពអាម៉ាស់ដើម្បីជាប្រយោជន៍ដល់វាសនា និងសេចក្ដីសង្គ្រោះរបស់យើង ហើយភាពស្ពឹកស្រពន់ និងការបះបោររបស់យើង បានធ្វើឲ្យទឹកភ្នែក និងព្រះលោហិតហូរចេញពីដួងព្រះហឫទ័យរបស់ទ្រង់មក។ ព្រះហឫទ័យបែបនេះមិនមែនជាកម្មសិទ្ធិរបស់មនុស្សសាមញ្ញធម្មតាណាម្នាក់ឡើយ ហើយក៏គ្មានមនុស្សពុករលួយណាម្នាក់អាចកាន់កាប់ ឬក៏ទទួលបាននោះដែរ។ ទ្រង់បង្ហាញការអត់ឱន និងការអត់ធ្មត់ដែលគ្មានមនុស្សសាមញ្ញធម្មតាណាម្នាក់មានឡើយ ហើយសេចក្ដីស្រលាញ់របស់ទ្រង់មិនមែនជាអ្វីម្យ៉ាងដែលជីវិតផងទាំងពួងដ៏ជាស្នាព្រះហស្ដរបស់ទ្រង់ បានទទួលជាទេយ្យទាននោះទេ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង ឬក៏យល់ច្បាស់ទាំងស្រុងអំពីលក្ខណៈ និងសារជាតិរបស់យើង ឬក៏វិនិច្ឆ័យទៅលើការបះបោរ និងភាពពុករលួយរបស់មនុស្សជាតិ ឬក៏និយាយមកកាន់យើង និងធ្វើកិច្ចនៅកណ្ដាលចំណោមយើងបែបនេះ ជំនួសព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់បានទទួលសិទ្ធិអំណាច ប្រាជ្ញា និងសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ ហើយនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលព្រះជាម្ចាស់មានព្រមទាំងលក្ខណៈរបស់ទ្រង់បានបង្ហាញពីភាពពេញលេញរបស់ខ្លួននៅក្នុងទ្រង់។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបង្ហាញផ្លូវដល់យើង និងនាំពន្លឺមកដល់យើង ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបើកសម្ដែងពីអាថ៌កំបាំងដែលព្រះជាម្ចាស់បានបង្ហាញចាប់តាំងពីការបង្កបង្កើត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចសង្គ្រោះយើងពីចំណងសាតាំង និងនិស្ស័យពុករលួយរបស់យើងឡើយ។ ទ្រង់តំណាងឲ្យព្រះជាម្ចាស់។ ទ្រង់សម្ដែងអំពីដួងព្រះហឫទ័យដ៏ជ្រាលជ្រៅបំផុតរបស់ព្រះជាម្ចាស់ ការដាស់តឿនរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទាំងអស់។ ទ្រង់បានចាប់ផ្ដើមយុគសម័យថ្មីមួយ និងបាននាំផ្លូវនៅក្នុងផ្ទៃមេឃ ផែនដីថ្មី ព្រមទាំងកិច្ចការថ្មី ហើយទ្រង់បាននាំសេចក្ដីសង្ឃឹមមកដល់យើង ដោយបញ្ចប់ជីវិតដែលយើងបានដឹកនាំក្នុងភាពស្រពិចស្រពិល ព្រមទាំងធ្វើឲ្យរូបកាយទាំងមូលរបស់យើងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះច្បាស់លាស់។ ទ្រង់បានយកឈ្នះលើរូបកាយរបស់យើងទាំងមូលនិងទទួលបានដួងចិត្តរបស់យើង។ ចាប់ពីពេលនោះតទៅ ចិត្តគំនិតរបស់យើងបានភ្ញាក់ដឹងខ្លួន ហើយព្រលឹងវិញ្ញាណរបស់យើងក៏ហាក់ដូចជាបានរស់ឡើងវិញដែរ៖ តើបុគ្គលដ៏សាមញ្ញធម្មតា និងមិនសំខាន់ដែលរស់នៅក្នុងចំណោមយើង និងត្រូវបានយើងបដិសេធជាយូរមកហើយនោះ មិនមែនជាព្រះអម្ចាស់យេស៊ូវដែលនៅក្នុងគំនិតរបស់យើងទាំងនៅពេលដែលយើងភ្ញាក់ឡើង ឬក៏កំពុងសុបិន និងចង់បានទាំងយប់ទាំងថ្ងៃទេឬអី? គឺនេះនេះហើយ! គឺពិតជាទ្រង់នេះហើយ! ទ្រង់គឺជាព្រះជាម្ចាស់របស់យើង! ទ្រង់គឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត! ទ្រង់បានជួយឲ្យយើងអាចរស់នៅជាថ្មីម្ដងទៀត និងអាចឃើញពន្លឺជាថ្មី ព្រមទាំងបានបញ្ឈប់ដួងចិត្តរបស់យើងកុំឲ្យវង្វេង។ យើងបានវិលត្រលប់ទៅកាន់ដំណាក់របស់ព្រះជាម្ចាស់វិញ យើងបានវិលត្រលប់មកនៅមុខបល្ល័ង្ករបស់ទ្រង់វិញ យើងនៅជាមួយទ្រង់ដោយមុខទល់នឹងមុខ យើងបានធ្វើបន្ទាល់អំពីការអនុញ្ញាតរបស់ទ្រង់ ហើយយើងបានមើលឃើញផ្លូវដែលនៅខាងមុខ។

(«ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

គោលបំណង និងសារៈសំខាន់នៃការយកកំណើតរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីធ្វើកិច្ចការនៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ ដែលវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ...

មូលហេតុដែលគេនិយាយថា មនុស្សជាតិដែលពុករលួយ ត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សច្រើនជាង

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់...

មូលហេតុដែលព្រះជាម្ចាស់មិនប្រើមនុស្សដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ទ្រង់ ប៉ុន្តែទ្រង់ក្លាយជាសាច់ឈាម និងធ្វើកិច្ចការនោះដោយផ្ទាល់ព្រះអង្គ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា...