មូលហេតុដែលគេនិយាយថា មនុស្សជាតិដែលពុករលួយ ត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សច្រើនជាង

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ ហើយក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាននោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្ស ពោលគឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឲ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាចទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះនោះដែរ។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយបំផ្លាញមិនខាន បើមិនដូច្នោះទេ ពួកគេគ្មានផ្លូវចូលទៅជិតព្រះជាម្ចាស់បាននោះឡើយ ហើយពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន។ ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីអំពើបាប ដើម្បីប្រោសលោះមនុស្សតាមរយៈរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូវគឺថា ទ្រង់បានសង្គ្រោះមនុស្សពីឈើឆ្កាង ប៉ុន្ដែនិស្ស័យសាតាំងដ៏ពុករលួយនៅតែបន្ដមាននៅខាងក្នុងមនុស្សដដែល។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែ ដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីអំពើបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឲ្យមនុស្សដែលត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីអំពើបាបរបស់ពួកគេ និងត្រូវបានញែកជាបរិសុទ្ធទាំងស្រុង ហើយតាមរយៈការមាននិស្ស័យដែលផ្លាស់ប្រែ ពួកគេអាចរំដោះខ្លួនឲ្យមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង។ ក្រោយពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ហើយបន្តជាមួយយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃសេចក្តីសង្រ្គោះ ដែលបន្តរហូតមកដល់គ្រាចុងក្រោយ ជាពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលដល់ពូជសាសន៍មនុស្សសម្រាប់ការបះបោររបស់ពួកគេ ហើយទ្រង់នឹងបន្សុទ្ធមនុស្សជាតិទាំងស្រុង។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ ហើយចូលសម្រាកបាន។ ដូច្នេះ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមតែពីរដងប៉ុណ្ណោះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដោយផ្ទាល់ព្រះអង្គ។ នោះគឺដោយសារតែមានដំណាក់កាលតែមួយប៉ុណ្ណោះនៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការ ដែលចង្អុលបង្ហាញមនុស្សនៅក្នុងការដឹកនាំជីវិតរបស់ខ្លួន ខណៈពេលដែលដំណាក់កាលពីរផ្សេងទៀត មាននូវកិច្ចការនៃសេចក្តីសង្រ្គោះ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចគង់នៅរួមជាមួយមនុស្ស ដកពិសោធន៍ការឈឺចាប់របស់ពិភពលោក ហើយរស់នៅក្នុងរូបកាយខាងសាច់ឈាមដ៏សាមញ្ញ។ មានតែបែបនេះទេ ទើបទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សនូវផ្លូវពិតជាក់ស្ដែង ដែលពួកគេត្រូវការ ក្នុងនាមជាមនុស្ស។ គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ ដែលមនុស្សទទួលបាននូវសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់ និងមិនជាការឆ្លើយតបដោយផ្ទាល់ពីស្ថានសួគ៌ចំពោះសេចក្ដីអធិស្ឋានរបស់គេ។ ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ឈាម គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ។ គ្រប់យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមានតែមធ្យោបាយបែបនេះទេ ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត ហើយទទួលបានសេចក្តីសង្រ្គោះយ៉ាងពេញលេញ។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដោយសារតែកម្មវត្ថុនៃកិច្ចការរបស់ទ្រង់មិនមែនជាវិញ្ញាណរបស់សាតាំង ឬអ្វីមួយអរូបិយឡើយ ប៉ុន្តែ ជាមនុស្ស ដែលចេញមកពីសាច់ឈាម ហើយត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ ដោយសារតែសាច់ឈាមរបស់មនុស្សត្រូវបានពុករលួយនោះហើយ ទើបព្រះជាម្ចាស់បានដាក់មនុស្សខាងសាច់ឈាមជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ហើយលើសពីនេះ ដោយសារតែមនុស្សជាកម្មវត្ថុនៃសេចក្តីពុករលួយ ព្រះជាម្ចាស់បានជ្រើសរើសយកមនុស្ស ដើម្បីក្លាយជាកម្មវត្ថុតែមួយគត់នៃកិច្ចការរបស់ទ្រង់នៅក្នុងដំណាក់កាលទាំងអស់នៃកិច្ចការសង្រ្គោះរបស់ទ្រង់។ មនុស្សជាភាវៈមានសាច់ និងឈាមមួយដែលរមែងតែងនឹងស្លាប់ ហើយព្រះជាម្ចាស់ជាព្រះតែមួយគត់ ដែលអាចសង្រ្គោះមនុស្សបាន។ តាមរបៀបនេះ ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដែលមានលក្ខណៈដូចគ្នានឹងមនុស្ស ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដើម្បីឲ្យកិច្ចការរបស់ទ្រង់អាចទទួលបានលទ្ធផលដ៏ប្រសើរ។ ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់ឲ្យបានត្រឹមត្រូវដោយសារតែមនុស្សនៅខាងសាច់ឈាម ហើយគេគ្មានសមត្ថភាព យកឈ្នះលើអំពើបាប ឬដកខ្លួនចេញពីសាច់ឈាមនោះឡើយ។ ទោះបីលក្ខណៈសំខាន់និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សខុសគ្នាស្រឡះពីលក្ខណៈសំខាន់ និងអត្តសញ្ញាណរបស់មនុស្សក៏ដោយ ក៏រូបរាងរបស់ទ្រង់មានលក្ខណៈដូចគ្នាទៅនឹងរូបរាងរបស់មនុស្សដែរ។ ទ្រង់មានរូបរាងជាមនុស្សសាមញ្ញនិងរស់នៅជីវិតជាមនុស្សសាមញ្ញ ហើយអស់អ្នកដែលឃើញទ្រង់មិនអាចដឹងពីភាពខុសគ្នារវាងទ្រង់និងមនុស្សសាមញ្ញម្នាក់នោះឡើយ។ រូបរាងដ៏សាមញ្ញ និងភាពជាមនុស្សសាមញ្ញនេះគឺគ្រប់គ្រាន់សម្រាប់ទ្រង់ ដើម្បីធ្វើកិច្ចការជាព្រះរបស់ទ្រង់ នៅក្នុងភាពជាមនុស្ស សាមញ្ញ។ សាច់ឈាមរបស់ទ្រង់ អនុញ្ញាតឲ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញ និងជួយឲ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់ នៅក្នុងចំណោមមនុស្សហើយលើសពីនេះ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ក៏ជួយឲ្យទ្រង់អនុវត្តកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សដែរ។ ទោះបីភាពជាមនុស្សសាមញ្ញរបស់ទ្រង់ បានបង្កឲ្យមាន ភាពជ្រួលច្របល់ជាច្រើន នៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែភាពជ្រួលច្របល់ទាំងនេះ មិនបានជះឥទ្ធិពលទៅលើលទ្ធផលនៃកិច្ចការរបស់ទ្រង់ឡើយ។ សរុបមក កិច្ចការនៃសាច់ឈាមសាមញ្ញរបស់ទ្រង់ ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះមនុស្ស។ ទោះបីមនុស្សភាគច្រើនមិនទទួលយកភាពជាមនុស្សសាមញ្ញរបស់ទ្រង់ក៏ដោយ ក៏កិច្ចការរបស់ទ្រង់នៅតែអាចទទួលបានលទ្ធផលហើយលទ្ធផលទាំងនេះអាចសម្រេចបាន ដោយសារតែភាពជាមនុស្សសាមញ្ញរបស់ទ្រង់។ ដូច្នេះវាគ្មានអ្វីដែលត្រូវសង្ស័យឡើយអំពីរឿងនេះ។ តាមរយៈកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មនុស្សទទួលបានលទ្ធផលដប់ ឬដប់ពីរដងច្រើនជាងសញ្ញាណដែលមាននៅក្នុងមនុស្សអំពីភាពជាមនុស្សសាមញ្ញរបស់ទ្រង់ទៅទៀត ហើយនៅទីបំផុតសញ្ញាណទាំងនេះនឹងត្រូវរលាយបាត់ ដោយសារតែកិច្ចការរបស់ទ្រង់មិនខាន។ ហើយលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់ គឺអាចនិយាយបានថា ចំណេះដឹងដែលមនុស្សមានចំពោះទ្រង់ មានកម្រិតខុសគ្នាឆ្ងាយពីសញ្ញាណរបស់មនុស្សអំពីទ្រង់។ មនុស្សមិនអាចស្រមៃ ឬវាស់វែងអំពីកិច្ចការដែលទ្រង់ធ្វើនៅក្នុងសាច់ឈាមបានឡើយ ព្រោះកិច្ចការរបស់ទ្រង់ខុសប្លែកពីកិច្ចការរបស់មនុស្ស។ ទោះបីជាសំបកក្រៅដូចគ្នាមែន ប៉ុន្តែ លក្ខណៈសំខាន់មិនដូចគ្នាឡើយ។ សាច់ឈាមរបស់ទ្រង់បង្កើតនូវសញ្ញាណជាច្រើននៅក្នុងចំណោមមនុស្សអំពីព្រះជាម្ចាស់ ប៉ុន្តែ សាច់ឈាមរបស់ទ្រង់ក៏អាចអនុញ្ញាតឲ្យមនុស្សទទួលបាននូវចំណេះដឹងជាច្រើន ហើយថែមទាំងអាចយកឈ្នះមនុស្សណាដែលមានសំបកក្រៅស្រដៀងគ្នាទៀតផង។ ទ្រង់មិនគ្រាន់តែជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏ជាព្រះជាម្ចាស់ដែលមានសំបកក្រៅជាមនុស្សដែរហើយគ្មាននរណាម្នាក់អាចវាស់ស្ទង់ ឬយល់អំពីទ្រង់បានទាំងស្រុងឡើយ។ មនុស្សទាំងអស់ស្រឡាញ់ និងស្វាគមន៍ព្រះជាម្ចាស់ដែលអរូបិយ និងគ្មានរូបរាង។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែជាព្រះវិញ្ញាណមួយដែលមនុស្សមើលមិនឃើញ នោះមនុស្សនឹងងាយជឿលើព្រះជាម្ចាស់ជាង។ មនុស្សអាចស្រមើស្រមៃគ្រប់បែបយ៉ាង អាចជ្រើសរើសរូបភាពណាក៏បានដែលពួកគេចូលចិត្ត ទុកដូចជារូបភាពរបស់ព្រះជាម្ចាស់ដើម្បីផ្គាប់ចិត្តខ្លួន និងធ្វើឲ្យខ្លួនពួកគេមានអារម្មណ៍សប្បាយចិត្ត។ តាមរបៀបនេះ មនុស្សអាចធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះរបស់គេភាគច្រើនចូលចិត្ត និងចង់ឲ្យពួកគេធ្វើដោយគ្មានការអល់អែកនោះឡើយ។ លើសពីនេះទៀត មនុស្សជឿថា គ្មាននរណាម្នាក់មានស្វាមីភក្តិ និងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ជាងពួកគេនោះឡើយ ហើយអ្នកផ្សេងទៀតគ្រាន់តែជាឆ្កែនៃសាសន៍ដទៃ ដែលគ្មានស្វាមីភក្តិចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ គឺអាចនិយាយបានថា នេះគឺជាអ្វីដែលត្រូវបានស្វែងរក ដោយអស់អ្នកដែលមានជំនឿលើព្រះជាម្ចាស់នៅក្នុងភាពស្រពេចស្រពិល និងឈរលើគោលលទ្ធិប៉ុន្តែ អ្វីដែលពួកគេស្វែងរកនោះ ភាគច្រើនមានលក្ខណៈដូចគ្នា គឺមានភាពខុសគ្នាតិចតួចណាស់។ អ្វីដែលខុសគ្នា គឺជារូបភាពអំពីព្រះជាម្ចាស់នៅក្នុងការស្រមើស្រមៃរបស់គេ ប៉ុន្តែ លក្ខណៈសំខាន់ររបស់គេវិញ គឺដូចគ្នាតែម្ដង។

(«មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សស្ងប់ចិត្ត ដោយជំនឿដ៏ឥតខ្វល់របស់គេទៅលើព្រះជាម្ចាស់ និងជឿលើព្រះណាមួយដែលគេចូលចិត្ត។ នេះជា «សិទ្ធិ និងសេរីភាពរបស់មនុស្ស» ដែលគ្មាននរណាម្នាក់អាចជ្រៀតជ្រែងបានឡើយ ព្រោះមនុស្សជឿលើព្រះរបស់គេ មិនមែនជាព្រះជាម្ចាស់នៃមនុស្សរាល់គ្នាឡើយ។ នេះជាទ្រព្យសម្បត្តិឯកជនរបស់គេ ហើយសឹងតែមនុស្សគ្រប់គ្នាមានទ្រព្យសម្បត្តិឯកជនប្រភេទនេះ។ មនុស្សចាត់ទុកទ្រព្យសម្បត្តិនេះ ជាកំណប់ដ៏មានតម្លៃមួយ ប៉ុន្តែ ចំពោះព្រះជាម្ចាស់វិញ គេចាត់ទុកទ្រង់ដូចជាទន់ទាប ឬគ្មានតម្លៃសោះ ដូច្នេះ វាគ្មានសញ្ញានៃការប្រឆាំងណាចំពោះព្រះជាម្ចាស់ដែលច្បាស់ជាងទ្រព្យសម្បត្តិឯកជនរបស់មនុស្សនេះឡើយ។ នេះគឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះហើយ ទើបព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមក្នុងទម្រង់រូបិយ ដើម្បីឲ្យមនុស្សអាចមើលឃើញ និងប៉ះពាល់បាន។ ទ្រង់មិនមែនជាព្រះវិញ្ញាណដែលគ្មានរូបរាងនោះឡើយ ប៉ុន្តែ ជាសាច់ឈាមមួយដែលអាចមើលឃើញ និងមានទំនាក់ទំនងជាមួយបាន។ យ៉ាងណា មិញ ព្រះភាគច្រើនដែលមនុស្សជឿ គឺជាពួកព្រះដែលគ្មានសាច់ឈាម គ្មានរូបរាង ហើយក៏ជាទម្រង់មួយដែលគាប់ចិត្តគេដែរ។ តាមរបៀបនេះ ព្រះជាម្ចាស់ដែលយក កំណើតជាមនុស្សបានក្លាយជាសត្រូវរបស់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ហើយអស់អ្នកដែលមិនអាចទទួលយកការពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏ក្លាយជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ដែរ។ មនុស្សមានសញ្ញាណ ផ្សេងៗ មិនមែនដោយសារតែរបៀបគិតរបស់គេ ឬដោយសារតែការបះបោរ របស់គេនោះឡើយ ប៉ុន្តែគឺដោយសារតែទ្រព្យសម្បត្តិឯកជនរបស់មនុស្សនេះវិញ។ ដោយសារតែទ្រព្យសម្បត្តិនេះហើយ ដែលនាំឲ្យមនុស្សភាគច្រើនស្លាប់ និងដោយសារតែ ព្រះដ៏ស្រពេចស្រពិល ដែលប៉ះពាល់មិនកើត មើលមិនឃើញ និងគ្មានរូបជាក់ច្បាស់នេះហើយដែលបំផ្លាញដល់ជីវិតរបស់មនុស្ស។ ជីវិតរបស់មនុស្សត្រូវបានបាត់បង់ មិនមែនដោយសារតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះឡើយ ហើយក៏មិនមែនដោយសារព្រះជាម្ចាស់នៃស្ថានសួគ៌នោះដែរ ប៉ុន្តែ ដោយសារតែព្រះនៃការស្រមើ ស្រមៃរបស់មនុស្សវិញ។ ហេតុផលតែមួយគត់ដែលនាំឲ្យព្រះជាម្ចាស់យកកំណើតជាមនុស្សត្រលប់ជាសាច់ឈាម គឺដោយសារតែតម្រូវការរបស់មនុស្សដ៏ពុករលួយ។ វាដោយសារតែតម្រូវការរបស់មនុស្ស មិនមែនតម្រូវការរបស់ព្រះជាម្ចាស់ទេ ហើយគ្រប់ទាំងការលះបង់ និងទុក្ខវេទនារបស់ទ្រង់ត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិ មិនមែនសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ សម្រាប់ព្រះជាម្ចាស់ វាគ្មានគុណសម្បត្តិ គុណវិបត្តិ ឬរង្វាន់តបស្នងអ្វីនោះទេ ហើយទ្រង់នឹងមិនច្រូតផលសម្រាប់ថ្ងៃអនាគតនោះឡើយ ប៉ុន្តែ នោះជាអ្វីដែលមនុស្សត្រូវជំពាក់ដល់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់ធ្វើ និងលះបង់សម្រាប់មនុស្សជាតិ គឺមិនមែនដើម្បីឲ្យទ្រង់ទទួលបានរង្វាន់ដ៏ធំឡើយ ប៉ុន្តែ សម្រាប់ជាប្រយោជន៍របស់មនុស្សជាតិសុទ្ធសាធតែម្ដង។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមាននូវទុក្ខលំបាកដែលនឹកស្មានមិនដល់ជាច្រើនក៏ដោយ ប៉ុន្តែ លទ្ធផលដែលកិច្ចការនោះសម្រេចបាននៅទីបំផុត គឺខ្ពស់ជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណឆ្ងាយណាស់។ កិច្ចការនៃសាច់ឈាមតម្រូវឲ្យមានទុក្ខលំបាកជាច្រើន ហើយសាច់ឈាមមិនអាចមានអត្តសញ្ញាណដ៏ធំអស្ចារ្យ ដូចជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនអាចអនុវត្តកិច្ចការអធិធម្មជាតិ ដូចជាព្រះវិញ្ញាណ ហើយក៏មិនអាចមានសិទ្ធិអំណាច ដូចជាព្រះវិញ្ញាណនោះដែរ។ ប៉ុន្តែ កិច្ចការដែលត្រូវបានធ្វើដោយសាច់ឈាមដ៏សាមញ្ញនេះមានភាពសំខាន់ខ្ពស់ជាងកិច្ចការដែលព្រះវិញ្ញាណធ្វើដោយផ្ទាល់ ហើយសាច់ឈាមនេះ គឺជាចម្លើយចំពោះតម្រូវការរបស់មនុស្សជាតិគ្រប់រូប។ សម្រាប់អស់អ្នកដែលបានសង្រ្គោះ តម្លៃនៃការប្រើប្រាស់ព្រះវិញ្ញាណមានកម្រិតទាបជាងតម្លៃនៃការប្រើប្រាស់សាច់ឈាម៖ កិច្ចការរបស់ព្រះវិញ្ញាណ អាចគ្របបាំងចក្រវាលទាំងមូល ភ្នំ ទន្លេ បឹងបួ និងមហាសមុទ្របាន ប៉ុន្តែ កិច្ចការនៃសាច់ឈាមមានទំនាក់ទំនងជាមួយមនុស្សគ្រប់រូបដែលទ្រង់មានទំនាក់ទំនងជាមួយ ប្រកបដោយប្រសិទ្ធភាពជាង។ លើសពីនេះ សាច់ឈាមរបស់ព្រះជាម្ចាស់ជាមួយទម្រង់រូបិយ អាចធ្វើឲ្យមនុស្សកាន់តែយល់ និងកាន់តែទុកចិត្ត ហើយអាចធ្វើឲ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់កាន់តែស៊ីជម្រៅ និងអាចនាំឲ្យមនុស្សមានអារម្មណ៍ដក់ជាប់កាន់តែជ្រាលជ្រៅអំពីទង្វើដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះវិញ្ញាណ ត្រូវបានលាក់កំបាំងនៅក្នុងភាពអាថ៌កំបាំង ហើយវាពិបាកសម្រាប់មនុស្សដែលរមែងនឹងស្លាប់នេះ ក្នុងការវាស់ស្ទង់ ហើយពួកគេក៏កាន់តែពិបាកនឹងមើលឃើញដែរ ដូច្នេះ ពួកគេអាចពឹងអាងលើការស្រមើស្រមៃដែលប្រហោងក្នុងរបស់គេតែមួយប៉ុណ្ណោះ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាម ជាកិច្ចការសាមញ្ញ និងមានមូលដ្ឋានលើតថភាពពិតជាក់ស្ដែង ព្រមទាំងពេញដោយព្រះប្រាជ្ញាញាណ ហើយតាមពិតទៅ កិច្ចការនេះអាចត្រូវបានមើលឃើញដោយភ្នែករបស់មនុស្ស ដូច្នេះ មនុស្សអាចដកពិសោធន៍ដោយផ្ទាល់នូវព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនចាំបាច់ប្រើការស្រមើស្រមៃដ៏ច្រើនរបស់គេឡើយ។ នេះជាសុក្រឹត្យភាព និងតម្លៃពិតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណ អាចធ្វើកិច្ចការដែលមនុស្សមើលមិនឃើញ និងពិបាកស្រមើស្រមៃប៉ុណ្ណោះ ឧទាហរណ៍ ដូចជាការបំភ្លឺរបស់ព្រះវិញ្ញាណ ការធ្វើចលនារបស់ព្រះវិញ្ញាណ និងការដឹកនាំរបស់ព្រះវិញ្ញាណ ប៉ុន្តែ សម្រាប់មនុស្សដែលមានគំនិត កិច្ចការទាំងនេះមិនផ្ដល់នូវអត្ថន័យដ៏ច្បាស់លាស់ឡើយ។ កិច្ចការទាំងនេះគ្រាន់តែផ្ដល់នូវការរំជួលចិត្ត ឬអត្ថន័យទូលំទូលាយប៉ុណ្ណោះ ប៉ុន្តែ វាមិនអាចផ្ដល់ជាពាក្យណែនាំឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមានលក្ខណៈខុសគ្នាច្រើនណាស់៖ កិច្ចការនេះពាក់ព័ន្ធនឹងការចង្អុលបង្ហាញយ៉ាងសុក្រឹត្យអំពីព្រះបន្ទូល ហើយវាមានឆន្ទៈ និងគោលដៅច្បាស់ លាស់។ ដូច្នេះ មនុស្សមិនចាំបាច់ប្រើអារម្មណ៍ ឬការស្រមើស្រមៃរបស់ខ្លួនឡើយ ហើយក៏មិនចាំបាច់ប្រើការស្មានព្រាវៗនោះដែរ។ នេះជាភាពច្បាស់លាស់នៃកិច្ចការនៅក្នុងសាច់ឈាម និងជាភាពខុសគ្នាដ៏ធំពីកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការរបស់ព្រះវិញ្ញាណសក្តិសមសម្រាប់វិសាលភាពដែលមានកម្រិតមួយប៉ុណ្ណោះ ហើយកិច្ចការនេះមិនអាចប្រើជំនួសកិច្ចការរបស់សាច់ឈាមនោះឡើយ។ កិច្ចការរបស់សាច់ឈាមផ្ដល់ឲ្យមនុស្សនូវគោលដៅចំៗ និងចាំបាច់ ព្រមទាំងចំណេះដឹងដ៏ពិត និងមានតម្លៃជាងកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការដែលមានតម្លៃដ៏ធំធេងបំផុត ចំពោះមនុស្សដ៏ពុករលួយនេះ គឺជាកិច្ចការដែលផ្ដល់នូវព្រះបន្ទូលដ៏សុក្រឹត្យ ផ្ដល់នូវគោលដៅច្បាស់ៗដើម្បីស្វែងរក ហើយអាចមើលឃើញ និងប៉ះពាល់បាន។ មានតែកិច្ចការប្រាកដ និយម និងការចង្អុលបង្ហាញទាន់ពេលប៉ុណ្ណោះ ដែលសក្តិសមនឹងរសជាតិរបស់មនុស្ស ហើយមានតែកិច្ចការពិតៗប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យដ៏ពុករលួយ និងដ៏អាក្រក់របស់គេបាន។ ការនេះអាចសម្រេចបាន តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ គឺមានតែព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីអតីតនិស្ស័យដ៏ពុករលួយនិងអាក្រក់របស់គេ។ ទោះបីព្រះវិញ្ញាណជាសារជាតិដែលជាប់មានមកជាមួយរបស់ព្រះជាម្ចាស់ក៏ដោយ ក៏កិច្ចការបែបនេះអាចសម្រេចបាន តាមរយៈតែសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះ។ បើព្រះវិញ្ញាណបានធ្វើការតែអង្គទ្រង់ នោះកិច្ចការរបស់ទ្រង់នឹងមិនអាចទទួលបានលទ្ធផលឡើយ។ នេះជាសេចក្តីពិតដ៏ច្បាស់លាស់មួយ។ ទោះបីមនុស្សភាគច្រើនបានក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ដោយសារតែសាច់ឈាមនេះក៏ដោយ នៅពេលដែលទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់ អស់អ្នកដែលប្រឆាំងនឹងទ្រង់នឹងមិនគ្រាន់តែឈប់ក្លាយជាខ្មាំងសត្រូវរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ គេនឹងក្លាយជាបន្ទាល់របស់ទ្រង់ថែមទៀតផង។ ពួកគេនឹងក្លាយជាស្មរបន្ទាល់ដែលទ្រង់បានយកឈ្នះ ជាស្មរបន្ទាល់ដែលចុះសម្រុងជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ។ ព្រះអង្គនឹងធ្វើឲ្យមនុស្សដឹងអំពីសារៈសំខាន់នៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមចំពោះមនុស្ស ហើយមនុស្សនឹងដឹងអំពីសារៈសំខាន់នៃសាច់ឈាមនេះចំពោះអត្ថន័យនៃអត្ថិភាពរបស់គេ គេនឹងដឹងអំពីតម្លៃដ៏ពិតចំពោះការចម្រើនឡើងនៃជីវិតរបស់មនុស្ស ហើយលើសពីនេះ គេនឹងដឹងថា សាច់ឈាមនេះនឹងក្លាយទៅជាប្រភពទឹកដ៏រស់នៃជីវិត ដែលមនុស្សមិនអាចដាច់ចេញឆ្ងាយបានឡើយ។ ទោះបីសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនអាចប្រៀបផ្ទឹមទៅនឹងអត្តសញ្ញាណ និងមុខតំណែងរបស់ព្រះជាម្ចាស់ ហើយចំពោះមនុស្ស វាហាក់ដូចជាមិនស្របជាមួយឋានៈដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏សាច់ឈាម ដែលមិនមានរូបភាពដ៏ពិតរបស់ព្រះជាម្ចាស់ ឬអត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់នេះ អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបានដោយផ្ទាល់ដែរ។ នេះគឺជាភាពសំខាន់ និងតម្លៃដ៏ពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចយល់ និងទទួលស្គាល់ពីភាពសំខាន់ និងតម្លៃនេះឡើយ។ ទោះបីមនុស្សជាតិទាំងអស់ស្ងើចសរសើរចំពោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងមើលងាយមើលថោកចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ក៏ដោយ ហើយមិនថាពួកគេមានទស្សនៈ ឬគំនិតបែបណានោះទេ ក៏សារៈសំខាន់ និងតម្លៃដ៏ពិតនៃសាច់ឈាម មានកម្រិតខ្ពស់ជាងខាងព្រះវិញ្ញាណដែរ។ ជាការពិត តម្លៃនេះគឺសម្រាប់តែមនុស្សជាតិដ៏ពុករលួយប៉ុណ្ណោះ។ សម្រាប់អស់អ្នកណាដែលស្វែងរកសេចក្តីពិត ហើយទន្ទឹងរង់ចាំការលេចមករបស់ព្រះជាម្ចាស់ នោះកិច្ចការរបស់ព្រះវិញ្ញាណអាចប្រទាននូវការរំជួលចិត្ត ឬការបណ្ដាលចិត្ត និងអារម្មណ៍ប្លែកចិត្តដែលហួសពីសេចក្តីពន្យល់ និងការស្រមើស្រមៃ ព្រមទាំងអារម្មណ៍ដ៏អស្ចារ្យ គិតមិនដល់ និងគួរឲ្យស្ងើចសរសើរ ប៉ុន្តែ មនុស្សទាំងអស់មិនអាចទទួលបាន និងយល់បានឡើយ។ មនុស្ស និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចសម្លឹងមើលគ្នាពីចម្ងាយតែប៉ុណ្ណោះ ប្រៀបដូចជាមានគម្លាតដ៏ធំមួយនៅចន្លោះពួកគេ ហើយពួកគេគ្មានថ្ងៃនឹងដូចគ្នាឡើយ គឺដូចជាមនុស្ស និងព្រះជាម្ចាស់ត្រូវបានដាច់ចេញពីគ្នា ដោយរនាំងខណ្ឌចែកអរូបិយមួយអ៊ីចឹង។ តាមពិតទៅ នេះគឺជាដំណើរបំភាន់មួយដែលព្រះវិញ្ញាណប្រទានដល់មនុស្ស ដោយសារតែព្រះវិញ្ញាណ និងមនុស្សមិនអាចមានលក្ខណៈដូចគ្នាឡើយ ហើយពួកគេក៏មិនអាចរួមរស់ជាមួយគ្នានៅក្នុងពិភពលោកតែមួយបាននោះដែរ និងដោយសារតែព្រះវិញ្ញាណគ្មានលក្ខណៈរបស់មនុស្សសោះឡើយ។ ដូច្នេះ មនុស្សមិនមានតម្រូវការពីព្រះវិញ្ញាណទេ ព្រោះព្រះ វិញ្ញាណមិនអាចធ្វើកិច្ចការដែលមនុស្សត្រូវការបំផុត ដោយអង្គទ្រង់ផ្ទាល់បានឡើយ។ កិច្ចការនៃសាច់ឈាមផ្ដល់ឲ្យមនុស្សនូវគោលបំណងដ៏ពិត ដើម្បីដេញតាម ផ្ដល់ជាព្រះបន្ទូលច្បាស់ៗ និងផ្ដល់នូវអារម្មណ៍ថា ទ្រង់ពិតជាមានមែន ហើយទ្រង់ជាមនុស្សសាមញ្ញ ព្រមទាំងផ្ដល់ជាអារម្មណ៍ថា ទ្រង់បន្ទាបអង្គទ្រង់ និងជាមនុស្សធម្មតាម្នាក់។ ទោះបីមនុស្សអាចមានអារម្មណ៍ខ្លាចទ្រង់ក៏ដោយ ក៏សម្រាប់មនុស្សភាគច្រើន ទ្រង់ងាយស្រួលក្នុងការមានទំនាក់ទំនងជាមួយដែរ៖ មនុស្សអាចមើលឃើញព្រះភ័ក្ត្រទ្រង់ ស្ដាប់ឮព្រះសូរសៀងទ្រង់ ហើយគេមិនចាំបាច់សម្លឹងទៅកាន់ទ្រង់ពីចម្ងាយនោះឡើយ។ សាច់ឈាមនេះធ្វើឲ្យមនុស្សមានអារម្មណ៍ថា គេអាចចូលទៅរកទ្រង់បាន។ គេមិនមានអារម្មណ៍ថា ទ្រង់នៅសែនឆ្ងាយ ឬមិនអាចវាស់ស្ទង់បាននោះឡើយ ប៉ុន្តែ គេអាចមើលឃើញ និងប៉ះពាល់ទ្រង់បាន ព្រោះសាច់ឈាមនេះស្ថិតនៅក្នុងពិភព លោកដែលមនុស្សរស់នៅ។

(«មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់មិនទាន់បានត្រលប់ជាសាច់ឈាម មនុស្សមិនបានយល់ច្រើនឡើយអំពីអ្វីដែលទ្រង់បានមានបន្ទូល ដោយសារតែព្រះបន្ទូលរបស់ទ្រង់បានចេញមកពីភាពជាព្រះទាំងស្រុង។ ទស្សនៈ និងបរិបទនៃអ្វីដែលទ្រង់បានមានបន្ទូល គឺមនុស្សជាតិមិនអាចមើលឃើញ និងពាល់បានឡើយ ហើយវាត្រូវបានស្ដែងឡើងចេញពីពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ។ សម្រាប់មនុស្សដែលបានរស់នៅក្នុងសាច់ឈាម ពួកគេមិនអាចឆ្លងកាត់ពិភពខាងវិញ្ញាណបានឡើយ។ ប៉ុន្តែ ក្រោយពេលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ទ្រង់បានមានបន្ទូលទៅកាន់មនុស្សជាតិចេញពីទស្សនៈនៃភាពជាមនុស្ស ហើយទ្រង់បានយាងចេញពីពិភពខាងវិញ្ញាណ និងយាងហួសវិសាលភាពនៃពិភពនេះទៅទៀត។ ទ្រង់អាចបង្ហាញនិស្ស័យជាព្រះ ព្រះហឫទ័យ និងឥរិយាបថរបស់ទ្រង់ តាមរយៈអ្វីៗដែលមនុស្សអាចស្រមៃឃើញ អ្វីដែលពួកគេមើលឃើញ និងជួបប្រទះនៅក្នុងជីវិតរបស់ពួកគេ ហើយប្រើប្រាស់វិធីសាស្ត្រដែលមនុស្សអាចទទួលយក នៅក្នុងភាសាមួយដែលពួកគេអាចយល់ និងជាមួយចំណេះដឹងមួយដែលពួកគេអាចចាប់បាន ដើម្បីជួយឱ្យមនុស្សជាតិអាចយល់ និងដឹងអំពីព្រះជាម្ចាស់ ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងបទដ្ឋានតម្រូវរបស់ទ្រង់ដែលស្ថិតនៅក្នុងវិសាលភាពនៃសមត្ថភាពរបស់ពួកគេ និងនៅកម្រិតមួយដែលពួកគេអាចធ្វើបាន។ នេះគឺជាវិធីសាស្ត្រ និងគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្ស។ ទោះបីរបៀបរបស់ព្រះជាម្ចាស់ និងគោលការណ៍នៃការធ្វើការរបស់ទ្រង់នៅក្នុងសាច់ឈាម ត្រូវបានសម្រេចភាគច្រើន ដោយមធ្យោបាយ ឬតាមរយៈភាពជាមនុស្សក៏ដោយ ប៉ុន្តែ វាពិតជាបានសម្រេចលទ្ធផល ដែលមិនអាចសម្រេចបាន តាមរយៈការធ្វើការដោយផ្ទាល់នៅក្នុងភាពជាព្រះនោះឡើយ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ឥឡូវ មនុស្សមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សពិតជាអស្ចារ្យមែន ហើយមានរឿងជាច្រើនទៀតនៅក្នុងកិច្ចការនេះ ដែលមនុស្សមិនអាចទទួលបាន ព្រោះវាជាសេចក្តីអាថ៌កំបាំង និងភាពអច្ឆរិយៈ។ ដូចនេះ មនុស្សជាច្រើនបានចុះចូល។ អ្នកខ្លះមិនធ្លាប់ចុះចូលចំពោះមនុស្សណាម្នាក់ឡើយ តាំងពីកើតមក ប៉ុន្តែ នៅពេលដែលពួកគេមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ពួកគេក៏ព្រមចុះចូលទាំងស្រុង ទាំងមិនបានចាប់អារម្មណ៍ ហើយពួកគេមិនហ៊ានពិនិត្យពិច័យ ឬនិយាយអ្វីផ្សេងឡើយ។ មនុស្សបានលុតជង្គង់នៅក្រោមព្រះបន្ទូល ហើយត្រូវបានដួលនៅក្រោមការជំនុំជម្រះនៃព្រះបន្ទូល។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានមានព្រះបន្ទូលដោយផ្ទាល់ទៅកាន់មនុស្ស នោះមនុស្សជាតិទាំងអស់នឹងចុះចូលចំពោះព្រះសូរសៀង ក្រាបចុះ ដោយគ្មានពាក្យនៃការបើកសម្ដែងឡើយ គឺដូចជារបៀបដែលប៉ុលបានធ្លាក់ដួលទៅលើដី ដោយសារតែពន្លឺដ៏ចាំងនៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាសអ៊ីចឹងដែរ។ ប្រសិនបើព្រះជាម្ចាស់បានបន្តធ្វើកិច្ចការតាមរបៀបនេះ នោះមនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យដ៏ពុករលួយរបស់គេតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល និងទទួលបានសេចក្តីសង្រ្គោះឡើយ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមទេ ទើបព្រះជាម្ចាស់អាចមានបន្ទូលដោយផ្ទាល់ទៅកាន់ត្រចៀករបស់មនុស្សម្នាក់ៗ ដើម្បីឲ្យមនុស្សទាំងអស់ដែលមានត្រចៀក អាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ តាមរយៈព្រះបន្ទូល។ មានតែបែបនេះទេ ទើបលទ្ធផលអាចសម្រេចបានតាមរយៈព្រះបន្ទូលរបស់ទ្រង់ ជាជាងឲ្យព្រះវិញ្ញាណស្ដែងចេញ ដើម្បីធ្វើឲ្យមនុស្សចុះចូលទាំងភ័យខ្លាច។ មានតែតាមរយៈកិច្ចការដ៏ជាក់ស្ដែង តែអស្ចារ្យនេះប៉ុណ្ណោះ ទើបនិស្ស័យចាស់របស់មនុស្សដែលកប់យ៉ាងជ្រៅអស់រយៈពេលជាច្រើនឆ្នាំ អាចត្រូវបានលាតត្រដាងយ៉ាងពេញលេញ ដើម្បីឲ្យមនុស្សអាចស្គាល់វា និងឲ្យទ្រង់ផ្លាស់ប្ដូរវា។ ទាំងនេះគឺជាកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយមានតែតាមរយៈការមានបន្ទូល និងការអនុវត្តការជំនុំជម្រះនៅក្នុងលក្ខណៈជាក់ស្ដែងនេះទេ ទើបទ្រង់សម្រេចបានលទ្ធផលនៃការជំនុំជម្រះទៅលើមនុស្សតាមរយៈព្រះបន្ទូល។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ វាត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យមនុស្សស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដើម្បីឲ្យដឹងអំពីលទ្ធផលដែលត្រូវបានសម្រេច តាមរយៈកិច្ចការនៃព្រះបន្ទូល និងដើម្បីឲ្យដឹងថា ព្រះវិញ្ញាណបានយាងមកនៅក្នុងសាច់ឈាម ហើយបង្ហាញសិទ្ធិអំណាចរបស់ទ្រង់តាមរយៈការជំនុំជម្រះមនុស្សដោយព្រះបន្ទូល។ ទោះបីជាសាច់ឈាមរបស់ទ្រង់មានទម្រង់ខាងក្រៅនៃភាពជាមនុស្សសាមញ្ញ និងធម្មតាក៏ដោយ ប៉ុន្តែ លទ្ធផលដែលព្រះបន្ទូលរបស់ទ្រង់សម្រេចបាននោះ បង្ហាញដល់មនុស្សថា ទ្រង់ពេញដោយសិទ្ធិអំណាច ថាទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងថាព្រះបន្ទូលរបស់ទ្រង់គឺជាការស្ដែងចេញអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តាមរយៈមធ្យោបាយនេះ មនុស្សជាតិទាំងអស់បានមើលឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្កដែលបានត្រលប់ជាសាច់ឈាម មើលឃើញថា គ្មាននរណាម្នាក់អាចបំពានលើទ្រង់បានឡើយ និងមើលឃើញទៀតថា គ្មាននរណាម្នាក់អាចខ្ពស់ហួសពីការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល ហើយក៏គ្មានកម្លាំងនៃសេចក្តីងងឹតណាមួយអាចយកឈ្នះលើសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ មនុស្សចុះចូលចំពោះទ្រង់ទាំងស្រុង ដោយសារតែទ្រង់ជាព្រះបន្ទូលដែលត្រលប់ជាសាច់ឈាម ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ និងដោយសារតែការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល។ កិច្ចការដែលត្រូវបាននាំមក ដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាសិទ្ធិអំណាចមួយដែលទ្រង់មាន។ ហេតុផលដែលទ្រង់ត្រលប់ជាសាច់ឈាម គឺដោយសារតែសាច់ឈាមក៏អាចមានសិទ្ធិអំណាចដែរ ហើយទ្រង់អាចអនុវត្តកិច្ចការតាមរបៀបជាក់ស្ដែងមួយនៅក្នុងចំណោមមនុស្សជាតិ គឺតាមរបៀបមួយដែលមនុស្សអាចមើលឃើញ និងស្ទាបបាន។ កិច្ចការនេះមានលក្ខណៈប្រាកដប្រជាជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានគ្រប់ទាំងសិទ្ធិអំណាច ហើយលទ្ធផលរបស់វាក៏ស្ដែងចេញឲ្យឃើញច្បាស់ដែរ។ នេះគឺដោយសារតែសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ អាចមានបន្ទូល និងធ្វើការនៅតាមរបៀបជាក់ស្ដែង។ ទម្រង់ខាងក្រៅនៃសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចអ្វីឡើយ ហើយមនុស្សអាចចូលទៅជិតបាន ខណៈដែលលក្ខណៈសំខាន់របស់ទ្រង់មានសិទ្ធិអំណាច ប៉ុន្តែ ចំពោះសិទ្ធិអំណាចរបស់ទ្រង់ គ្មាននរណាម្នាក់អាចមើលឃើញឡើយ។ នៅពេលដែលទ្រង់មានបន្ទូល និងធ្វើការ មនុស្សមិនអាចដឹងពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយការនេះជួយឲ្យទ្រង់ធ្វើកិច្ចការចេញពីលក្ខណៈជាក់ស្ដែង។ គ្រប់ទាំងកិច្ចការជាក់ស្ដែងនេះ អាចសម្រេចបានលទ្ធផល។ ទោះបីជាគ្មានមនុស្សណាម្នាក់ដឹងថា ទ្រង់មានសិទ្ធិអំណាច ឬមើលឃើញថា ទ្រង់មិនអាចត្រូវបានបំពាន ឬមើលឃើញពីសេចក្ដីក្រោធរបស់ទ្រង់ក៏ដោយ ក៏ទ្រង់សម្រេចបានលទ្ធផលគ្រោងទុកនៃព្រះបន្ទូលរបស់ទ្រង់តាមរយៈសិទ្ធិអំណាចដ៏លាក់កំបាំងរបស់ទ្រង់ សេចក្ដីក្រោធដ៏លាក់កំបាំងរបស់ទ្រង់ និងព្រះបន្ទូលដែលទ្រង់មានបន្ទូលដោយចំហ។ អាចនិយាយម្យ៉ាងទៀតបានថា តាមរយៈព្រះសូរសៀងរបស់ទ្រង់ ភាពប្រាកដប្រជានៃព្រះបន្ទូលរបស់ទ្រង់ និងគ្រប់ទាំងព្រះប្រាជ្ញាញាណចេញពីព្រះបន្ទូលរបស់ទ្រង់ នោះមនុស្សនឹងជឿទាំងស្រុងតែម្ដង។ តាមរបៀបនេះ មនុស្សចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលមើលទៅហាក់ដូចជាគ្មានសិទ្ធិអំណាច ប៉ុន្តែ បែរជាអាចសម្រេចបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សបានទៅវិញ។ នេះគឺជាទិដ្ឋភាពមួយទៀតនៃភាពសំខាន់អំពីការយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាការមានបន្ទូលកាន់តែប្រាកដប្រជា និងអនុញ្ញាតឲ្យតថភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ទ្រង់មានឥទ្ធិពលទៅលើមនុស្ស ដើម្បីឲ្យមនុស្សធ្វើបន្ទាល់ពីព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ បើកិច្ចការនេះមិនត្រូវបានធ្វើឡើង តាមរយៈមធ្យោបាយនៃការយកកំណើតជាមនុស្សទេ នោះវានឹងមិនអាចសម្រេចបានលទ្ធផលអ្វីឡើយ ហើយវានឹងមិនអាចសង្រ្គោះមនុស្សមានបាបបានយ៉ាងពេញលេញឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះទ្រង់នឹងបន្តជាព្រះវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ និងពាល់បាន។ មនុស្សជាសត្តនិករនៃសាច់ឈាម ដូច្នេះ គេ និងព្រះជាម្ចាស់មានពិភពពីរផ្សេងគ្នា និងមានធម្មជាតិខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចចុះសម្រុងជាមួយមនុស្ស ដែលមកពីសាច់ឈាមឡើយ ហើយវាក៏គ្មានផ្លូវនៃការបង្កើតនូវទំនាក់ទំនងរវាងពួកគេបានដែរ បើដូច្នេះ មនុស្សគ្មានសមត្ថភាពទទួលបានការបំផ្លាស់ប្រែខាងវិញ្ញាណឡើយ។ ដោយសារតែហេតុផលនេះហើយបានជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវតែត្រលប់ជាមនុស្ស ដើម្បីធ្វើកិច្ចការដើមរបស់ទ្រង់។ ព្រះជាម្ចាស់អាចយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត និងបន្ទាបអង្គទ្រង់ត្រលប់ជាមនុស្ស ដើម្បីធ្វើការនៅក្នុងចំណោមមនុស្សជាតិ និងរស់នៅកណ្ដាលចំណោមពួកគេបាន ប៉ុន្តែ មនុស្សមិនអាចឡើងទៅកាន់ទីដ៏ខ្ពស់បំផុត និងក្លាយជាវិញ្ញាណបានទេ ហើយលើសពីនេះ គេក៏មិនអាចចុះទៅកាន់ទីដ៏ទាបបំផុតនោះដែរ។ នេះជាហេតុផលដែលព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់។ ដោយសារហេតុផលដដែលនេះហើយ បានជាក្នុងអំឡុងនៃការយកកំណើតជាមនុស្សលើកទីមួយ មានតែសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចប្រោសលោះមនុស្សតាមរយៈការជាប់ឆ្កាង ប៉ុន្តែ វាគ្មានផ្លូវណាដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវបានជាប់ឆ្កាង ជាតង្វាយលោះបាបសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់អាចត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែ មនុស្សមិនអាចឡើងដោយផ្ទាល់ទៅស្ថានសួគ៌ ដើម្បីទទួលតង្វាយលោះបាបដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេឡើយ។ ដោយសារហេតុផលនេះ អ្វីគ្រប់យ៉ាងដែលអាចធ្វើបាន គឺសុំឲ្យព្រះជាម្ចាស់រត់ចុះឡើងពីរបីដងនៅចន្លោះស្ថានសួគ៌ និងផែនដី ដោយមិនចាំបាច់ឲ្យមនុស្សត្រូវឡើងទៅស្ថានសួគ៌ ដើម្បីទទួលយកសេចក្តីសង្រ្គោះនេះទេ ព្រោះមនុស្សបានធ្លាក់ចុះ ហើយលើសពីនេះទៅទៀត មនុស្សក៏មិនអាចឡើងទៅស្ថានសួគ៌បានដែរ ថែមទាំងមិនអាចទទួលយកតង្វាយលោះបានទៀតផង។ ដូច្នេះ វាចាំបាច់ណាស់ដែលព្រះយេស៊ូវត្រូវយាងមកកណ្ដាលចំណោមមនុស្សជាតិ ហើយធ្វើកិច្ចការដែលមនុស្សមិនអាចសម្រេចបាន ដោយព្រះអង្គទ្រង់ផ្ទាល់។ គ្រប់ពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺសុទ្ធតែជាពេលដ៏ចាំបាច់បំផុត។ បើមានដំណាក់កាលណាមួយដែលអាចត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងមិនចាំបាច់ត្រូវចុះចូល រហូតដល់រងការអាម៉ាស់នៃការយកកំណើតជាមនុស្សនោះឡើយ។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដោយសារតែអ្នកដែលត្រូវទទួលការជំនុំជម្រះ គឺជាមនុស្ស ពោលគឺជាមនុស្សដែលមកពីសាច់ឈាម និងត្រូវបានពុករលួយ ហើយមិនមែនវិញ្ញាណរបស់សាតាំងទេដែលត្រូវទទួលការជំនុំជម្រះដោយផ្ទាល់នោះ ដូច្នេះ កិច្ចការនៃការជំនុំជម្រះមិនត្រូវបានអនុវត្តនៅក្នុងពិភពខាងវិញ្ញាណឡើយ ប៉ុន្តែ ត្រូវបានធ្វើនៅក្នុងចំណោមមនុស្សវិញ។ គ្មាននរណាម្នាក់សក្ដិសម និងមានគុណសម្បត្តិគ្រប់គ្រាន់ ជាងព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះទេ សម្រាប់កិច្ចការជំនុំជម្រះសេចក្តីពុករលួយនៃសាច់ឈាមរបស់មនុស្ស។ ប្រសិនបើការជំនុំជម្រះត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនគ្របដណ្ដប់មនុស្សទាំងអស់ឡើយ។ លើសពីនេះទៀត កិច្ចការបែបនេះនឹងពិបាកឲ្យមនុស្សទទួលយក ព្រោះព្រះវិញ្ញាណមិនអាចយាងមកនៅមុខទល់នឹងមុខជាមួយនឹងមនុស្សឡើយ។ ដោយសារតែ ហេតុផលនេះ វានឹងមិនទទួលបានលទ្ធផលមួយរំពេចឡើយ ហើយមនុស្សក៏មិនអាចមើលឃើញនិស្ស័យដែលមិនអាចប្រកែកបានរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះដែរ។ សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ។ ដោយមានលក្ខណៈដូចមនុស្ស ដែលមានភាពជាមនុស្សសាមញ្ញ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជំនុំជម្រះដោយផ្ទាល់លើសេចក្តីទុច្ចរិតរបស់មនុស្ស។ នេះគឺជាសញ្ញាមួយអំពីភាពបរិសុទ្ធពីដើមរបស់ទ្រង់ និងអំពីភាពអស្ចារ្យរបស់ទ្រង់។ មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលមានគុណសម្បត្តិគ្រប់គ្រាន់និងអាចកាន់មុខតំណែងជំនុំជម្រះមនុស្ស ព្រោះថាទ្រង់មានសេចក្តីពិត និងសេចក្តីសុចរិត ដូច្នេះ ទ្រង់អាចជំនុំជម្រះមនុស្សបាន។ អស់អ្នកដែលគ្មានសេចក្តីពិត និងសេចក្តីសុចរិត មិនសក្តិសមក្នុងការជំនុំជម្រះអ្នកដទៃឡើយ។ បើសិនកិច្ចការនេះត្រូវបានធ្វើដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនមានន័យថាជាជ័យជម្នះលើសាតាំងឡើយ។ ព្រះវិញ្ញាណត្រូវទទួលបានការលើកតម្កើងខ្លាំងជាងមនុស្សដែលរមែងនឹងស្លាប់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ និងមានជ័យជម្នះលើសាច់ឈាម។ ប្រសិនបើព្រះវិញ្ញាណបានធ្វើកិច្ចការនេះដោយអង្គទ្រង់ផ្ទាល់ នោះទ្រង់នឹងមិនអាចជំនុំជម្រះការមិនស្ដាប់បង្គាប់របស់មនុស្សទាំងអស់បានឡើយ ហើយទ្រង់ក៏មិនអាចបើកសម្ដែងពីគ្រប់ទាំងអំពើទុច្ចរិតរបស់មនុស្សទាំងអស់បានដែរ។ សម្រាប់កិច្ចការនៃការជំនុំជម្រះ ក៏ត្រូវអនុវត្តតាមរយៈសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ ហើយមនុស្សមិនដែលមានសញ្ញាណណាមួយអំពីព្រះវិញ្ញាណទេ ដូច្នេះ ព្រះវិញ្ញាណគ្មានសមត្ថភាពបើកសម្ដែង បានយ៉ាងប្រសើរអំពីសេចក្តីទុច្ចរិតរបស់មនុស្ស ហើយក៏មិនអាចលាតត្រដាងទាំងស្រុងអំពីសេចក្តីទុច្ចរិតនោះដែរ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាខ្មាំងសត្រូវរបស់អស់អ្នកដែលមិនស្គាល់ទ្រង់។ តាមរយៈការជំនុំជម្រះសញ្ញាណ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះទ្រង់ នោះព្រះអង្គនឹងធ្វើការលាតត្រដាងរាល់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិទាំងអស់។ លទ្ធផលនៃកិច្ចការរបស់ទ្រង់ នៅក្នុងសាច់ឈាម គឺស្ដែងចេញឲ្យឃើញច្បាស់ជាងលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដូច្នេះ ការជំនុំជម្រះមនុស្សជាតិទាំងអស់មិនត្រូវបានអនុវត្តដោយផ្ទាល់ ដោយព្រះវិញ្ញាណឡើយ ប៉ុន្តែ វាជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញទេ។ ចំពោះព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សអាចមើលឃើញ និងអាចប៉ះពាល់បាន ដូច្នេះ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចយកឈ្នះលើមនុស្សបានទាំងស្រុង។ នៅក្នុងទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សវិវឌ្ឍពីការប្រឆាំងទៅជាការស្ដាប់ បង្គាប់ វិវឌ្ឍពីការបៀតបៀនទៅជាការទទួលយក វិវឌ្ឍពីសញ្ញាណទៅជាចំណេះដឹង និងពីការបដិសេធទៅជាសេចក្តីស្រឡាញ់ ហើយការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មនុស្សបានសង្រ្គោះតាមរយៈការទទួលយកការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ មនុស្សចាប់ផ្ដើមស្គាល់ទ្រង់បន្ដិចម្ដងៗតាមរយៈព្រះ បន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ប៉ុណ្ណោះ មនុស្សត្រូវបានទ្រង់យកឈ្នះក្នុង អំឡុងពេលដែលគេប្រឆាំងនឹងទ្រង់ ហើយគេទទួលបានការផ្គត់ផ្គង់សម្រាប់ជីវិតពីទ្រង់ក្នុងអំឡុងពេលនៃការទទួលយកការវាយផ្ចាលរបស់ទ្រង់។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណនោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាកិច្ចការដ៏ធំធេងបំផុត ដ៏ជ្រាលជ្រៅបំផុត ហើយផ្នែកដ៏សំខាន់មួយនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ សេចក្តីពុករលួយដ៏ជ្រាលជ្រៅរបស់មនុស្ស គឺជាឧបសគ្គដ៏ធំមួយចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ជាពិសេស កិច្ចការដែលត្រូវបានអនុវត្តទៅលើមនុស្សនៅគ្រាចុងក្រោយ ពិតជាសំខាន់ណាស់ ហើយបរិយាកាសពេញដោយការប្រឆាំង ឯគុណសម្បត្តិរបស់មនុស្សគ្រប់ប្រភេទវិញ គឺទន់ខ្សោយណាស់។ ប៉ុន្តែ នៅចុងបញ្ចប់នៃកិច្ចការនេះ វានឹងនៅតែសម្រេចបានលទ្ធផលដ៏ល្អ ដោយគ្មានកំហុសណាមួយឡើយ ដ្បិតនេះជាលទ្ធផលនៃកិច្ចការខាងសាច់ឈាម ហើយលទ្ធផលនេះគួរឲ្យជឿជាក់ ជាងលទ្ធផលចេញពីកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់នៅក្នុងសាច់ឈាម ហើយកិច្ចការទាំងនេះត្រូវតែបញ្ចប់ ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ កិច្ចការដ៏សំខាន់បំផុតត្រូវបានធ្វើនៅក្នុងសាច់ឈាម ហើយសេចក្តីសង្រ្គោះរបស់មនុស្ស ត្រូវបានអនុវត្តដោយផ្ទាល់ ដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ទោះបីមនុស្សជាតិទាំងអស់ មានអារម្មណ៍ថា ព្រះជាម្ចាស់នៅក្នុងសាច់ឈាមហាក់ដូចជាគ្មានពាក់ព័ន្ធអ្វីជាមួយមនុស្សក៏ដោយ ក៏ជាការពិត សាច់ឈាមនេះខ្វល់ខ្វាយពីវាសនា និងអត្ថិភាពរបស់មនុស្សជាតិទាំងមូល។

(«មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សម្រាប់អស់អ្នកណាដែលរស់នៅក្នុងសាច់ឈាម ការផ្លាស់ប្ដូរនិស្ស័យរបស់គេតម្រូវឲ្យមានគោលដៅ ដើម្បីដេញតាម ហើយការស្គាល់ព្រះជាម្ចាស់តម្រូវឲ្យមានការឃើញផ្ទាល់នឹងភ្នែកនូវទង្វើដ៏ពិត និងមើលឃើញព្រះភ័ក្ត្រដ៏ពិត របស់ព្រះជាម្ចាស់។ កិច្ចការទាំងពីរនេះអាចសម្រេចទៅបាន តែតាមរយៈសាច់ឈាម ដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយកិច្ចការទាំងពីរនេះអាចសម្រេចបានតាម រយៈសាច់ឈាមដ៏សាមញ្ញ និងពិតប្រាកដតែប៉ុណ្ណោះ។ នេះជាហេតុផលដែលនាំឲ្យការយកកំណើតជាមនុស្សមានភាពសំខាន់ចាំបាច់ និងជាហេតុផលដែលញ៉ាំងឲ្យមនុស្សជាតិដ៏ពុករលួយទាំងអស់ត្រូវការជាចាំបាច់។ ដោយសារតែមនុស្សតម្រូវឲ្យស្គាល់ព្រះជាម្ចាស់ ដូច្នេះ រូបភាពអំពីព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ ត្រូវតែលុបបំបាត់ចេញពីដួងចិត្តរបស់គេ ហើយដោយសារតែពួកគេតម្រូវឲ្យកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់គេ ដូច្នេះ ជាដំបូង ពួកគេត្រូវដឹងអំពីនិស្ស័យដ៏ពុករលួយរបស់គេជាមុនសិន។ បើមនុស្សធ្វើកិច្ចការនៃការលុបចោលរូបភាពព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្ស នោះគេនឹងមិនអាចទទួលបាននូវលទ្ធផលដ៏សមរម្យឡើយ។ រូបភាពនៃព្រះដ៏ស្រពេចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សមិនអាចត្រូវបានលុបចោល កម្ចាត់ចេញ ឬលុបបំបាត់ទាំងស្រុង ដោយពាក្យសម្ដីតែម្យ៉ាងឡើយ។ បើធ្វើបែបនេះ នៅទីបំផុត វានឹងនៅតែមិនអាចដកចោលរូបភាពដែលចាក់ឫសយ៉ាងជ្រៅទាំងនេះចេញពីមនុស្សបានឡើយ។ មានតែតាមរយៈការជំនួសរូបដ៏ស្រពេចស្រពិល និងអធិធម្មជាតិទាំងនេះ ដោយព្រះជាម្ចាស់ដ៏ពិត និងរូបភាពដ៏ពិតរបស់ព្រះជាម្ចាស់ និងធ្វើឲ្យមនុស្សស្គាល់ពីរូបភាពទាំងនោះបន្ដិចម្ដងៗប៉ុណ្ណោះ ទើបវាអាចទទួលបានលទ្ធផល។ មនុស្សទទួលស្គាល់ថា ព្រះជាម្ចាស់ដែលគេស្វែងរកពីអតីតកាល គឺជាព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ។ ការដឹកនាំដោយផ្ទាល់ពីព្រះវិញ្ញាណ និងសេចក្តីបង្រៀនរបស់មនុស្ស មិនអាចជួយទៅសម្រេចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុណ្ណោះ ដែលអាចជួយបាន។ សញ្ញាណរបស់មនុស្ស ត្រូវបានលាតត្រដាងឲ្យឃើញ នៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ ពីព្រោះភាពសាមញ្ញ និងតថភាពពិតនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសភាពផ្ទុយគ្នាទៅនឹងព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិនៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណដើមរបស់មនុស្សអាចត្រូវបានបើកសម្ដែងឲ្យឃើញ នៅពេលដែលធ្វើការប្រៀបធៀបជាមួយនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ បើគ្មានការប្រៀបធៀបទៅនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ នោះសញ្ញាណរបស់មនុស្សមិនអាចត្រូវបានបើកសម្ដែងឲ្យឃើញនោះឡើយ ហើយនៅក្នុងន័យម្យ៉ាងទៀត បើគ្មានតថភាពពិតជាគ្រឿងបន្ទាប់បន្សំទេ នោះរូបភាពដ៏ស្រពេចស្រពិលមិនអាចត្រូវបានបើកសម្ដែងឲ្យឃើញឡើយ។ គ្មាននរណាម្នាក់ មានសមត្ថភាពប្រើប្រាស់ពាក្យសម្ដី ដើម្បីធ្វើកិច្ចការនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចបរិយាយអំពីកិច្ចការនេះ ដោយប្រើវោហារសព្ទជាពាក្យពេចន៍នោះដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការរបស់ទ្រង់បាន ហើយគ្មានអ្នកណាផ្សេងអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ទោះបីមនុស្ស មានសំនួនវោហារសព្ទសម្បូរបែបយ៉ាងណា ក៏គេគ្មានសមត្ថភាពបរិយាយអំពីតថភាពពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់កាន់តែជាក់ស្ដែង និងអាចមើលឃើញទ្រង់កាន់តែច្បាស់ លុះត្រាតែទ្រង់ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយបង្ហាញរូបភាព និងរូបអង្គរបស់ទ្រង់ឲ្យគេឃើញទាំងស្រុងប៉ុណ្ណោះ។ លទ្ធផលនេះមិនអាចសម្រេចបាន ដោយមនុស្សខាងសាច់ឈាមណាម្នាក់ឡើយ។ ជាការពិត ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏គ្មានសមត្ថភាពសម្រេចលទ្ធផលនេះបានដែរ។ ព្រះជាម្ចាស់អាចសង្រ្គោះមនុស្សដ៏ពុករលួយពីឥទ្ធិពលរបស់សាតាំងបាន ប៉ុន្តែ កិច្ចការនេះមិនអាចត្រូវបានសម្រេចដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយផ្ទុយទៅវិញ កិច្ចការនេះអាចសម្រេចបានតាមរយៈសាច់ឈាម ដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ចូលសណ្ឋិត ឬដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់តែ ប៉ុណ្ណោះ។ សាច់ឈាមនេះ គឺជាមនុស្ស ហើយក៏ជាព្រះជាម្ចាស់ដែរ។ សាច់ឈាមនេះ គឺជាមនុស្សដែលមានភាពជាមនុស្សសាមញ្ញ ហើយក៏ជាព្រះជាម្ចាស់ដែលមានភាពជាព្រះដ៏ពេញលេញផងដែរ។ ដូច្នេះ ទោះបីសាច់ឈាមនេះមិនមែនជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីព្រះវិញ្ញាណក៏ដោយ ក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលយកកំណើតជាមនុស្សដដែលដែលសង្រ្គោះមនុស្ស ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះ ជាព្រះ វិញ្ញាណផង និងជាសាច់ឈាមផង។ មិនថាមនុស្សហៅទ្រង់បែបណា នោះឡើយទីបំផុត គឺនៅតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដដែល ដែលសង្រ្គោះមនុស្ស ជាតិ។ ដោយសារតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលមិនអាចដាច់ចេញពីសាច់ឈាមហើយកិច្ចការនៃសាច់ឈាម ក៏ជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរនោះទើបកិច្ចការនេះមិនគ្រាន់តែត្រូវបានធ្វើដោយប្រើអត្តសញ្ញាណរបស់ព្រះវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវបានធ្វើដោយប្រើអត្តសញ្ញាណរបស់សាច់ឈាមដែរ។ កិច្ចការដែលព្រះវិញ្ញាណត្រូវធ្វើដោយផ្ទាល់ មិនតម្រូវឲ្យមានការយកកំណើតជាមនុស្សឡើយហើយកិច្ចការដែលតម្រូវឲ្យសាច់ឈាមធ្វើ ក៏មិនអាចធ្វើដោយផ្ទាល់ពីព្រះវិញ្ញាណដែរប៉ុន្តែ អាចត្រូវបានធ្វើ ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ។ នេះជាអ្វីដែលតម្រូវឲ្យមានសម្រាប់កិច្ចការនេះ ហើយវាជាអ្វីដែលមនុស្សជាតិដ៏ពុករលួយត្រូវការជាចាំបាច់។ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ មានតែដំណាក់កាលមួយប៉ុណ្ណោះ ដែលត្រូវបានអនុវត្តដោយផ្ទាល់ពីព្រះវិញ្ញាណ ហើយដំណាក់កាលពីរផ្សេងទៀតត្រូវបានអនុវត្ត ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនដោយព្រះវិញ្ញាណទេ។ កិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យដែលត្រូវបានធ្វើដោយព្រះវិញ្ញាណ មិនបានពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ ហើយវាក៏គ្មានទាក់ទងអ្វីនឹងចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាមរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ពាក់ព័ន្ធនឹងនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ហើយវាជាផ្នែកដ៏សំខាន់ និងចាំបាច់ចំពោះកិច្ចការនៃសេចក្តីសង្រ្គោះ។ ដូច្នេះ មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយគេកាន់តែត្រូវការកិច្ចការដោយផ្ទាល់របស់ព្រះជាដែលយកកំណើតជាមនុស្ស។ មនុស្សជាតិត្រូវការព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចាំមើលថែគេ ចាំជួយគាំទ្រគេ ចាំប្រទានឲ្យទឹកគេ ចាំប្រទានអាហារដល់គេ ជំនុំជម្រះ និងវាយផ្ចាលគេ ហើយគេត្រូវការព្រះគុណកាន់តែច្រើន និងការប្រោសលោះកាន់តែខ្លាំងពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មានតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមប៉ុណ្ណោះ ដែលអាចក្លាយជាបុគ្គលជំនិតរបស់មនុស្ស ជាគង្វាលរបស់មនុស្ស ជាជំនួយគ្រប់ពេលរបស់មនុស្ស ហើយអ្វីៗទាំងអស់នេះគឺជាភាពចាំបាច់នៃការយកកំណើតជាមនុស្ស ទាំងពេលសព្វថ្ងៃ និងពីអតីតកាល។

(«មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងចំណោមកិច្ចការនៃការគ្រប់គ្រងទាំងមូលកិច្ចការដ៏សំខាន់បំផុត គឺជាការសង្រ្គោះមនុស្សពីឥទ្ធិពលរបស់សាតាំង។ កិច្ចការដ៏សំខាន់ គឺជាការយកឈ្នះទាំងស្រុងលើមនុស្សដ៏ពុករលួយ ដើម្បីស្តារឲ្យមានការគោរពដំបូងឡើងវិញចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្សដែលត្រូវបានយកឈ្នះ និងដើម្បីអនុញ្ញាតឲ្យគេទទួលបានជីវិតសាមញ្ញ ដែលជាជីវិតសាមញ្ញនៃសត្តនិកររបស់ព្រះជាម្ចាស់។ កិច្ចការនេះពិតជាសំខាន់ ហើយវាជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រង។ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការសង្រ្គោះ ដំណាក់កាលទីមួយនៃកិច្ចការ ដែលជាយុគសម័យនៃក្រឹត្យវិន័យ គឺស្ថិតនៅឆ្ងាយពីចំណុចស្នូលនៃកិច្ចការគ្រប់គ្រង។ វាគ្រាន់តែមានការលេចមកតិចតួចអំពីកិច្ចការសង្រ្គោះ ហើយវាមិនមែនជាទីចាប់ផ្ដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សពីដែនគ្រប់គ្រងរបស់សាតាំងឡើយ។ ដំណាក់កាលទីមួយនៃកិច្ចការ គឺព្រះវិញ្ញាណជាអ្នកធ្វើដោយផ្ទាល់ ពីព្រោះនៅពេលដែលស្ថិតនៅក្រោមក្រឹត្យវិន័យ មនុស្សដឹងតែកាន់តាមក្រឹត្យវិន័យប៉ុណ្ណោះ ហើយមនុស្សមិនមានសេចក្តីពិតជាច្រើនទេ ហើយដោយសារតែកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនសូវពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស ក៏មិនសូវពាក់ព័ន្ធនឹងកិច្ចការនៃការសង្រ្គោះមនុស្ស ពីដែនគ្រប់គ្រងរបស់សាតាំងដែរ។ ដូច្នេះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការដ៏សាមញ្ញ និងខ្ពង់ខ្ពស់នេះ ដែលមិនទាក់ទងនឹងនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ។ ដំណាក់កាលនៃកិច្ចការនេះមានទំនាក់ទំនងតិចតួចណាស់ទៅនឹងចំណុចស្នូលនៃការគ្រប់គ្រង ហើយវាគ្មានទំនាក់ទំនងអ្វីធំដុំទៅនឹងកិច្ចការជាផ្លូវការនៃការសង្រ្គោះមនុស្ស ហើយវាក៏មិនបានតម្រូវឲ្យព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើកិច្ចការរបស់ទ្រង់នោះដែរ។ កិច្ចការដែលត្រូវបានធ្វើដោយព្រះវិញ្ញាណគឺជាកិច្ចការដោយប្រយោល និងមិនអាចវាស់ស្ទង់បាន ហើយកិច្ចការនោះធ្វើឲ្យមនុស្សភ័យខ្លាច និងមិនអាចចូលទៅជិតបានឡើយ។ ព្រះវិញ្ញាណមិនសក្ដិសមធ្វើកិច្ចការសង្រ្គោះដោយផ្ទាល់ឡើយ ហើយក៏មិនសក្ដិសមប្រទានជីវិតដល់មនុស្សដោយផ្ទាល់នោះដែរ។ កិច្ចការដ៏សក្តិសមបំផុតសម្រាប់មនុស្ស គឺជាការផ្លាស់ប្ដូរកិច្ចការរបស់ព្រះវិញ្ញាណ ឲ្យក្លាយជាវិធីសាស្ត្រមួយដែលស្និទ្ធស្នាលចំពោះមនុស្ស គឺអាចនិយាយបានថា អ្វីដែលសក្តិសមបំផុតសម្រាប់មនុស្ស គឺជាការដែលព្រះជាម្ចាស់ក្លាយជាមនុស្សសាមញ្ញធម្មតា ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ការនេះតម្រូវឲ្យព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មកជំនួសកន្លែងរបស់ព្រះវិញ្ញាណនៅក្នុងកិច្ចការរបស់ទ្រង់ ហើយសម្រាប់មនុស្ស វាគ្មានផ្លូវណាផ្សេងទៀតដែលសក្តិសមសម្រាប់ព្រះជាម្ចាស់ធ្វើការនោះឡើយ។ នៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះ ដំណាក់ កាលពីរត្រូវបានអនុវត្តដោយសាច់ឈាម ហើយដំណាក់កាលទាំងពីរនេះ គឺជាដំណាក់កាលដ៏សំខាន់នៃកិច្ចការគ្រប់គ្រង។ ការយកកំណើតជាមនុស្សទាំងពីរលើក គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក ហើយដំណាក់កាលទាំងពីរនេះបំពេញឲ្យគ្នាយ៉ាងល្អឥតខ្ចោះ។ ដំណាក់កាលទីមួយនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានចាក់គ្រឹះមូលដ្ឋានសម្រាប់ដំណាក់កាលទីពីរ ហើយវាអាចនិយាយបានថា ការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់បង្កើតឲ្យមានភាពពេញលេញមួយ ហើយវាគ្មានការមិនចុះសម្រុងនឹងគ្នានោះឡើយ។ ដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ត្រូវបានអនុវត្ត ដោយព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដោយសារតែដំណាក់កាលទាំងពីរនេះពិតជាសំខាន់ណាស់ចំពោះកិច្ចការទាំងស្រុងនៃការគ្រប់គ្រង។ គេសឹងតែអាចនិយាយបានថា បើគ្មានកិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់ទេ នោះកិច្ចការគ្រប់គ្រងទាំងស្រុងនឹងត្រូវបញ្ឈប់ ហើយកិច្ចការនៃការសង្រ្គោះមនុស្ស ជាតិនឹងគ្មានន័យអ្វី ក្រៅពីការនិយាយចោលនោះឡើយ។ កិច្ចការនេះសំខាន់ ឬមិនសំខាន់ គឺអាស្រ័យលើតម្រូវការរបស់មនុស្សជាតិ អាស្រ័យលើតថភាពពិតជាក់ស្ដែងនៃភាពពុករលួយរបស់មនុស្សជាតិ និងអាស្រ័យលើភាពធ្ងន់ធ្ងរនៃការមិនស្ដាប់បង្គាប់របស់សាតាំង និងការរំខានរបស់វាចំពោះកិច្ចការ។ បុគ្គលដែលមានគុណសម្បត្តិសក្ដិសមនឹងការងារ ត្រូវអាស្រ័យលើធម្មជាតិនៃការងារដែលត្រូវបានធ្វើដោយអ្នកធ្វើ និងសារៈសំខាន់នៃការងារ។ នៅពេលដែលនិយាយអំពីចំណុចសំខាន់នៃកិច្ចការនេះ ទាក់ទងនឹងវិធីសាស្ត្រធ្វើការបែបណាដែលត្រូវប្រើ ថាតើកិច្ចការនោះត្រូវធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬក៏តាមរយៈមនុស្ស ជំហានដំបូងដែលត្រូវជម្រុះចោលនោះ គឺជាកិច្ចការដែលត្រូវធ្វើតាមរយៈមនុស្ស ហើយបើផ្អែកលើធម្មជាតិនៃការងារ និងធម្មជាតិនៃកិច្ចការរបស់ព្រះវិញ្ញាណ ទល់នឹងធម្មជាតិនៃសាច់ឈាមវិញ ទីបំផុត គេអាចសម្រេចចិត្តបានថា កិច្ចការដែលត្រូវបានធ្វើដោយសាច់ឈាម មានប្រយោជន៍ចំពោះមនុស្សខ្លាំងជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណ ហើយគេអាចសម្រេចចិត្តបានទៀតថា វាផ្ដល់នូវគុណប្រយោជន៍ច្រើនជាង។ នេះជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅគ្រានោះ នៅពេលដែលទ្រង់សម្រេចព្រះទ័យ ថាតើកិច្ចការនេះ ត្រូវធ្វើដោយព្រះ វិញ្ញាណ ឬក៏ដោយសាច់ឈាម។ វាមានសារៈសំខាន់ និងមូលដ្ឋានរបស់វាចំពោះដំណាក់កាលនីមួយៗនៃកិច្ចការ។ វាមិនមែនជាការស្រមើស្រមៃដែលគ្មានមូលដ្ឋាន និងត្រូវបានអនុវត្តតាមតែអំពើចិត្តនោះទេ ប៉ុន្តែ ដំណាក់កាលទាំងនេះត្រូវបានធ្វើប្រកបដោយព្រះប្រាជ្ញាញាណ។ នេះគឺជាសេចក្តីពិតមួយដែលស្ថិតនៅពីក្រោយគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់។ ជាពិសេស នៅក្នុងកិច្ចការដ៏ធំនោះ វាមានផែនការជាច្រើនរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ ដូច្នេះ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងភាពទាំងស្រុងនៃអង្គទ្រង់ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងគ្រប់សកម្មភាព គ្រប់ព្រះតម្រិះ និងគ្រប់យោបល់នៃកិច្ចការរបស់ទ្រង់ ហើយនេះគឺជាលក្ខណៈកាន់តែរឹងមាំ និងជាប្រព័ន្ធរបស់ព្រះជាម្ចាស់។ ព្រះតម្រិះ និងយោបល់ដ៏ល្អិតល្អន់ទាំងនេះពិតជាពិបាកឲ្យមនុស្សស្រមើស្រមៃ និងពិបាកឲ្យមនុស្សជឿ ហើយលើសពីនេះ គឺពិបាកឲ្យមនុស្សដឹង។

(«មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

រឿងដ៏ល្អបំផុតអំពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមគឺថា ទ្រង់អាចបន្សល់ទុកនូវព្រះបន្ទូល និងសេចក្តីដាស់តឿនដ៏សុក្រឹត្យ ព្រមទាំងព្រះហឫទ័យដ៏ជាក់លាក់របស់ទ្រង់សម្រាប់មនុស្សជាតិសម្រាប់អស់អ្នកដែលដើរតាមទ្រង់ ដើម្បីឲ្យក្រោយមក អ្នកដើរតាមទ្រង់អាចផ្ទេរកាន់តែសុក្រឹត្យ និងកាន់តែច្បាស់លាស់អំពីគ្រប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមនិងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ទៅកាន់អស់អ្នក ដែលទទួលយក។ មានតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមក្នុងចំណោមនុស្សប៉ុណ្ណោះ ដែលនាំទៅសម្រេចចេញជាការពិតនៃព្រះជន្ម និងការរស់នៅរបស់ព្រះជាម្ចាស់ជាមួយមនុស្ស។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបបំពេញបំណងប្រាថ្នារបស់មនុស្សដែលចង់ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ចង់ឃើញផ្ទាល់ភ្នែកនូវកិច្ចការរបស់ព្រះជាម្ចាស់និងចង់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បញ្ចប់នូវយុគសម័យមួយ នៅពេលដែលព្រះយេហូវ៉ា បែរព្រះប្រឹស្ដាង្គ (ខ្នង) ទ្រង់ទៅកាន់មនុស្សជាតិ ហើយទ្រង់ក៏បញ្ចប់យុគសម័យនៃជំនឿរបស់មនុស្ស ជាតិទៅលើព្រះដ៏ស្រពេចស្រពិលដែរ។ ជាពិសេស កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនាំមនុស្សជាតិទាំងអស់ ចូលទៅក្នុងយុគសម័យមួយដែលប្រាកដនិយមជាង ជាក់ស្ដែងជាង និងស្រស់ស្អាតជាង។ ទ្រង់មិនគ្រាន់តែបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងគោលលទ្ធិប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលកាន់តែសំខាន់នោះគឺ ទ្រង់បើកសម្ដែងទៅកាន់មនុស្សជាតិអំពីព្រះជាម្ចាស់មួយអង្គដែលជាព្រះពិតនិងសាមញ្ញ ជាព្រះដែលសុចរិត និងបរិសុទ្ធ ជាព្រះដែលសម្រេចកិច្ចការនៃផែនការគ្រប់គ្រង និងជាព្រះដែលបង្ហាញពីសេចក្តីលាក់កំបាំង និងវាសនារបស់មនុស្ស ជាព្រះដែលបានបង្កើតមនុស្សជាតិ និងបញ្ចប់កិច្ចការនៃការគ្រប់គ្រងនិងជាព្រះដែលបានបន្តលាក់ព្រះភ័ក្ត្រអស់រយៈពេលជាច្រើនពាន់ឆ្នាំ។ ព្រះអង្គបញ្ចប់ទាំងស្រុងនូវយុគសម័យនៃភាពស្រពេច ស្រពិល ជាយុគសម័យមួយដែលមនុស្សជាតិទាំងអស់ចង់ស្វែងរកព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ប៉ុន្តែ មិនអាចមើលឃើញទ្រង់បញ្ចប់យុគសម័យមួយដែលមនុស្សជាតិទាំងអស់បានបម្រើសាតាំង ហើយទ្រង់ដឹកនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលថ្មីស្រឡាង។ កិច្ចការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដែលធ្វើការជំនួសឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមរបស់ទ្រង់ អស់អ្នកដែលដើរតាមទ្រង់លែងស្វែងរក និងព្យាយាមស្រវាចាប់អ្វីៗដែលហាក់ដូចជាមាន និងមិនមាន ហើយពួកគេលែងស្មានព្រាវៗអំពីព្រះហឫទ័យរបស់ព្រះដ៏ស្រពេចស្រពិលទៀតហើយ។ នៅពេលដែលព្រះជាម្ចាស់ផ្សព្វផ្សាយកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម អស់អ្នកដែលដើរតាមទ្រង់នឹងផ្ទេរកិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមទៅកាន់គ្រប់សាសនា និងគ្រប់និកាយហើយពួកគេនឹងប្រាស្រ័យទាក់ទងគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ទៅកាន់ត្រចៀករបស់មនុស្សជាតិទាំងអស់។ អស់អ្នកដែលបានឮ ហើយទទួលយកដំណឹងល្អរបស់ទ្រង់ នឹងក្លាយជាការពិតនៃកិច្ចការរបស់ទ្រង់ នឹងក្លាយជាបុគ្គលដែលមនុស្សអាចមើលឃើញ និងស្ដាប់ឮ ព្រមទាំងក្លាយជាការពិត មិនមែនជាពាក្យ ចចាមអារ៉ាមឡើយ។ ការពិតទាំងនេះគឺជាភស្តុតាងដែលទ្រង់ផ្សព្វផ្សាយកិច្ចការ ហើយពួកគេក៏ជាឧបករណ៍ដែលទ្រង់ប្រើប្រាស់ ដើម្បីផ្សព្វផ្សាយអំពីកិច្ចការដែរ។ បើគ្មានអត្ថិភាពនៃការពិតទេ នោះដំណឹងល្អរបស់ទ្រង់ នឹងមិនរីកសាយភាយទៅគ្រប់ប្រទេស និងទៅគ្រប់ទីកន្លែងឡើយ។ បើគ្មានការពិត ហើយមានតែការស្រមើស្រមៃរបស់មនុស្សនោះទ្រង់នឹងមិនអាចធ្វើកិច្ចការនៃការយកឈ្នះលើចក្រវាលទាំងមូលបានឡើយ។ មនុស្សមិនអាចយល់ និងមើលមិនឃើញព្រះវិញ្ញាណឡើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណក៏គ្មានសមត្ថភាពបន្សល់ទុកនូវភស្តុតាង ឬការពិតបន្ថែមអំពី កិច្ចការរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែរ។ មនុស្សនឹងមិនអាចមើលឃើញ ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ ហើយគេនឹងតែងតែជឿលើព្រះដ៏ស្រពេចស្រពិលដែលគ្មានពិតប្រាកដនោះ។ មនុស្សនឹងមើលមិនឃើញព្រះភ័ក្ត្រ របស់ព្រះជាម្ចាស់ហើយក៏ស្ដាប់មិនឮព្រះបន្ទូល ដែលព្រះជាម្ចាស់បានថ្លែងដោយផ្ទាល់ដែរ។ ទីបំផុតការស្រមើស្រមៃរបស់មនុស្សគឺគ្មានន័យ ហើយមិនអាចជំនួសឲ្យព្រះភ័ក្ត្រ ដ៏ពិតរបស់ព្រះជាម្ចាស់បានឡើយ។ និស្ស័យដើម របស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជា ម្ចាស់ផ្ទាល់ព្រះអង្ក មិនអាចត្រូវបានបន្លំ ដោយមនុស្សបានទេ។ ព្រះជាម្ចាស់ ដែលអរូបិយគង់នៅស្ថានសួគ៌ ហើយកិច្ចការរបស់ទ្រង់ អាចត្រូវបាននាំមកកាន់ផែនដីបានតាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ នេះជាផ្លូវដ៏វិសេសបំផុតសម្រាប់ព្រះជាម្ចាស់ ដើម្បីបង្ហាញអង្គទ្រង់ឲ្យមនុស្សឃើញ គឺឲ្យគេអាចមើលឃើញព្រះជាម្ចាស់ និងស្គាល់ពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ ហើយកិច្ចការនេះមិនអាចត្រូវបានសម្រេច ដោយព្រះជាម្ចាស់ដែលមិនយកកំណើតជាមនុស្សបានឡើយ។ ដោយបានអនុវត្តកិច្ចការរបស់ទ្រង់មកដល់ដំណាក់កាលនេះ កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចលទ្ធផលខ្ពស់បំផុត ហើយបានទទួលជោគជ័យទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម សម្រេចបានកៅសិបភាគរយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់។ សាច់ឈាមនេះបានផ្ដល់ជាទីចាប់ផ្ដើមដ៏ប្រសើរទៅកាន់កិច្ចការទាំងអស់របស់ទ្រង់ផ្តល់ជាសេចក្តីសង្ខេបសម្រាប់គ្រប់កិច្ចការរបស់ទ្រង់ និងបានប្រកាសឲ្យប្រើគ្រប់កិច្ចការរបស់ទ្រង់ ព្រមទាំងបានធ្វើការបំពេញបន្ថែមដ៏ហ្មត់ចត់ចុងក្រោយ ទៅកាន់គ្រប់កិច្ចការនេះ។ ដូច្នេះ នឹងគ្មានព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមួយទៀត ដើម្បីធ្វើដំណាក់កាលទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយក៏នឹងគ្មានកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីបីនោះដែរ។

(«មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ត្រូវតែធ្វើឡើងនៅក្នុងសាច់ឈាម។ បើវាត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណ របស់ព្រះជាម្ចាស់ នោះវានឹងគ្មាន បាន លទ្ធផលឡើយ។ ទោះបីវាត្រូវបានធ្វើដោយព្រះវិញ្ញាណក៏ដោយ ក៏កិច្ចការនោះនឹងគ្មានសារៈសំខាន់ធំដុំទេ ហើយនៅទីបំផុត វានឹងមិនគួរឲ្យជឿជាក់បានឡើយ។ សត្តនិករទាំងអស់ចង់ដឹងថា តើកិច្ចការរបស់ព្រះអាទិករ មានសារៈសំខាន់ឬអត់ កិច្ចការនោះតំណាងឲ្យអ្វី ហើយវាត្រូវបានធ្វើទៅជាប្រយោជន៍សម្រាប់អ្វី និងចង់ដឹងថាតើកិច្ចការរបស់ព្រះជាម្ចាស់ពេញដោយសិទ្ធិអំណាច និងព្រះប្រាជ្ញាញាណ និងជាកិច្ចការដែលមានតម្លៃ និងសារៈសំខាន់បំផុតឬអត់។ កិច្ចការដែលទ្រង់ធ្វើ ត្រូវបានធ្វើសម្រាប់ជាសេចក្តីសង្រ្គោះរបស់មនុស្សជាតិទាំងមូល សម្រាប់ជាប្រយោជន៍នៃការយកលើឈ្នះសាតាំង និងសម្រាប់ជាការធ្វើបន្ទាល់អំពីអង្គទ្រង់នៅក្នុងចំណោមរបស់សព្វសារពើ។ ដូច្នេះ កិច្ចការដែលទ្រង់ធ្វើ ប្រាកដជាមានសារៈសំខាន់ធំធេងណាស់។ សាច់ឈាមរបស់មនុស្ស ត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយវាត្រូវបានខ្វាក់ និងខូចខាតយ៉ាងជ្រាលជ្រៅបំផុត។ ហេតុផលដ៏សំខាន់បំផុតដែលព្រះជាម្ចាស់ធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាម គឺដោយសារតែកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់គឺជាមនុស្សដែលមកពីសាច់ឈាម និងដោយសារតែសាតាំងប្រើប្រាស់សាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ សមរភូមិជាមួយសាតាំងតាមពិតទៅ ជាកិច្ចការនៃការយកឈ្នះលើមនុស្ស ហើយស្របពេលជាមួយគ្នានោះមនុស្សក៏ជាកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែរ។ ដោយឃើញបែបនេះកិច្ចការរបស់ព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ពិតជាសំខាន់ខ្លាំងណាស់។ សាតាំងបានធ្វើឲ្យសាច់ឈាមរបស់មនុស្ស ពុករលួយ ហើយមនុស្ស បានក្លាយជាតំណាងរបស់សាតាំង និងបានក្លាយជាកម្មវត្ថុមួយដែលព្រះជាម្ចាស់ត្រូវយកឈ្នះ។ នៅក្នុងន័យនេះ គឺកិច្ចការនៃការប្រយុទ្ធជាមួយសាតាំង និងការសង្រ្គោះមនុស្សជាតិ ត្រូវតែកើតឡើងនៅលើផែនដី ហើយព្រះជាម្ចាស់ត្រូវតែក្លាយជាមនុស្ស ដើម្បីប្រយុទ្ធជាមួយសាតាំង។ នេះជាកិច្ចការនៃភាពជាក់ស្ដែងបំផុត។ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងសាច់ឈាម តាមពិតទៅ ទ្រង់កំពុងតែប្រយុទ្ធជាមួយសាតាំងនៅក្នុងសាច់ឈាម។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាម ទ្រង់កំពុងតែធ្វើការរបស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ហើយទ្រង់ធ្វើឲ្យកិច្ចការទាំងអស់របស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ក្លាយជាការពិតនៅលើផែនដី។ បុគ្គលដែលទ្រង់ត្រូវយកឈ្នះ គឺជាមនុស្ស ជាមនុស្សដែលមិនស្ដាប់បង្គាប់ទ្រង់ ហើយម្នាក់ដែលត្រូវយកឈ្នះ គឺជាអ្នកតំណាងរបស់សាតាំង (ពិតណាស់ នេះក៏ជាមនុស្សដែរ) ដែលជាពួកទទឹងនឹងទ្រង់ហើយអ្នកដែលត្រូវទទួលសេចក្តីសង្រ្គោះនៅទីបំផុត ក៏ជាមនុស្សដែរ។ នៅក្នុងន័យនេះ វាកាន់តែចាំបាច់សម្រាប់ព្រះជាម្ចាស់ ដើម្បីក្លាយជាមនុស្សដែលមានសំបកក្រៅជាសត្តនិករម្នាក់ ដើម្បីឲ្យទ្រង់អាចចូលសមរភូមិពិតប្រយុទ្ធទាស់នឹងសាតាំងដើម្បីយកឈ្នះលើមនុស្ស ដែលមិនស្ដាប់បង្គាប់ទ្រង់ និងមានសំបកខាងក្រៅដូចជាទ្រង់ និងដើម្បីសង្រ្គោះមនុស្ស ដែលមានសំបកក្រៅដូចទ្រង់ ហើយត្រូវបានបំផ្លាញដោយសាតាំង។ ខ្មាំងសត្រូវរបស់ទ្រង់ គឺជាមនុស្ស កម្មវត្ថុនៃការយកឈ្នះរបស់ទ្រង់គឺជាមនុស្ស ហើយកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ក៏ជាមនុស្ស ដែលត្រូវបានបង្កើតឡើងដោយទ្រង់ដែរ។ ដូច្នេះ ទ្រង់ត្រូវតែក្លាយជាមនុស្ស ហើយតាមរបៀបនេះកិច្ចការរបស់ទ្រង់កាន់តែងាយស្រួលខ្លាំង។ ទ្រង់អាចបង្រ្កាបសាតាំង និងយកឈ្នះលើមនុស្សជាតិ ហើយលើសពីនេះ ទ្រង់អាចសង្រ្គោះមនុស្សជាតិ។ ទោះបីសាច់ឈាមនេះមានភាពសាមញ្ញ និងពិតក៏ដោយ ក៏ទ្រង់មិនមែនជាសាច់ឈាមដែលសាមញ្ញនោះដែរ៖ ទ្រង់មិនមែនជាសាច់ឈាមមួយដែលគ្រាន់តែជាមនុស្សនោះឡើយ ប៉ុន្តែ ទ្រង់ក៏ជាសាច់ឈាមមួយដែលមានលក្ខណៈជាមនុស្សផង និងជាព្រះជាម្ចាស់ផងដែរ។ នេះជាភាពខុសគ្នារវាងទ្រង់ និងមនុស្ស ហើយវាក៏ជាសញ្ញាសម្គាល់អំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ដែរ។ មានតែសាច់ឈាមបែបនេះទេ ទើបអាចធ្វើកិច្ចការដែលទ្រង់ចង់ធ្វើ និងបំពេញព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយសម្រេចកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សបានយ៉ាងពេញលេញ។ បើមិនដូច្នេះទេ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សនឹងតែងតែគ្មានន័យ ហើយមានកំហុសជានិច្ច។ ទោះបីព្រះជាម្ចាស់អាចប្រយុទ្ធជាមួយវិញ្ញាណរបស់សាតាំង ហើយមានជ័យជម្នះក៏ដោយ ប៉ុន្តែ ធម្មជាតិដើមរបស់មនុស្សដ៏ពុករលួយមិនត្រូវបានដោះស្រាយ ហើយអស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងប្រឆាំងទ្រង់មិនអាចក្លាយជាចំណុះនៅក្រោមការត្រួតត្រារបស់ទ្រង់យ៉ាងពិតប្រាកដឡើយ គឺអាចនិយាយបានថា ទ្រង់មិនដែលយកឈ្នះលើមនុស្សជាតិ ហើយមិនដែលទទួលបានមនុស្សជាតិទាំងមូលឡើយ។ បើកិច្ចការរបស់ទ្រង់នៅលើផែនដីមិនត្រូវបានសម្រេចទេ នោះការគ្រប់គ្រងរបស់ទ្រង់នឹងមិនដែលត្រូវបានបញ្ចប់ ហើយមនុស្សជាតិទាំងមូលនឹងមិនអាចចូលសម្រាកបានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនអាចចូលសម្រាកជាមួយសត្តនិករទាំងអស់របស់ទ្រង់ទេ នោះកិច្ចការគ្រប់គ្រងរបស់ទ្រង់នឹងគ្មានលទ្ធផលឡើយ ដូច្នេះសិរីល្អរបស់ព្រះជាម្ចាស់នឹងរលាយបាត់មិនខាន។ ទោះបីសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចក៏ដោយ ក៏កិច្ចការដែលទ្រង់ធ្វើ នឹងទទួលបានលទ្ធផលមិនខាន។ នេះគឺជាទិសដៅដែលចៀសមិនផុតនៃកិច្ចការរបស់ទ្រង់។ ទោះបីសាច់ឈាមរបស់ទ្រង់មានសិទ្ធិអំណាច ឬក៏អត់ ដរាបណាទ្រង់មានសមត្ថភាពធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះទ្រង់ជាព្រះជាម្ចាស់ ផ្ទាល់ព្រះអង្គហើយ។ ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាបែបណាក៏ដោយ ក៏ទ្រង់អាចធ្វើកិច្ចការដែលទ្រង់គួរតែធ្វើដែរ ព្រោះសាច់ឈាមនេះគឺជាព្រះជាម្ចាស់ និងមិនគ្រាន់តែជាមនុស្សឡើយ។ ហេតុផលដែលសាច់ឈាមនេះអាចធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបានគឺដោយសារតែសារជាតិខាងក្នុងរបស់ទ្រង់ ខុសពីសារជាតិរបស់មនុស្ស ហើយហេតុផលដែលទ្រង់អាចសង្រ្គោះមនុស្សបាន គឺដោយសារតែអត្តសញ្ញាណរបស់ទ្រង់មានលក្ខណៈខុសប្លែកពីអត្តសញ្ញាណរបស់មនុស្ស។ សាច់ឈាមនេះសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិ ដោយសារតែទ្រង់ជាមនុស្ស ហើយលើសពីនេះទៀត គឺទ្រង់ជាព្រះជាម្ចាស់ ដោយសារតែទ្រង់អាចធ្វើកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមសាមញ្ញណាមួយអាចធ្វើបានឡើយ និងដោយសារតែទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយ ដែលរស់នៅជាមួយទ្រង់នៅលើផែនដី។ ទោះបីទ្រង់មានលក្ខណៈដូចមនុស្សក៏ដោយ ប៉ុន្តែ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានសារៈសំខាន់ចំពោះមនុស្សជាតិ ជាងបុគ្គលដ៏មានតម្លៃណាទៅទៀត ព្រោះថាទ្រង់អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបាន ទ្រង់អាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ច្រើនជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចទទួលបានមនុស្សជាតិទាំងស្រុង ច្រើនជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៅទៀត។ ជាលទ្ធផល ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាក៏ដោយ ក៏ការចូលរួមចំណែករបស់ទ្រង់ចំពោះមនុស្សជាតិ និងសារៈសំខាន់របស់ទ្រង់ចំពោះជីវិតរបស់មនុស្សជាតិធ្វើឲ្យទ្រង់មានតម្លៃយ៉ាងខ្លាំងដែរ ហើយតម្លៃ និងសារៈសំខាន់ពិតរបស់សាច់ឈាមនេះ គ្មានមនុស្សណាម្នាក់អាចវាស់វែងបានឡើយ។ ទោះបីសាច់ឈាមនេះមិនអាចបំផ្លាញសាតាំងបានដោយផ្ទាល់ក៏ដោយ ក៏ទ្រង់អាចប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីយកឈ្នះលើមនុស្សជាតិ និងបង្រ្កាបសាតាំង ព្រមទាំងធ្វើឲ្យសាតាំងចុះចូលទាំងស្រុងចំពោះការត្រួតត្រា របស់ទ្រង់ដែរ។ គឺដោយសារតែព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្សនេះហើយ ទើបទ្រង់អាចបង្រ្កាបសាតាំង និងអាចសង្រ្គោះមនុស្សជាតិបាន។ ទ្រង់មិនបំផ្លាញសាតាំង ដោយផ្ទាល់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ត្រលប់ជាសាច់ឈាមដើម្បីធ្វើកិច្ចការដែលយកឈ្នះលើមនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ តាមរបៀបនេះ ទ្រង់អាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់ ហើយទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយបានកាន់តែប្រសើរ។ ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សបង្រ្កាបសាតាំងធ្វើបន្ទាល់កាន់តែធំ និងកាន់តែគួរឲ្យជឿជាក់ ខ្លាំងជាងការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំផ្លាញសាតាំងដោយផ្ទាល់ទៅទៀត។ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជួយឲ្យមនុស្សស្គាល់ព្រះអាទិករកាន់តែប្រសើរ និងអាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់។

(«មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលព្រះជាម្ចាស់មិនប្រើមនុស្សដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ទ្រង់ ប៉ុន្តែទ្រង់ក្លាយជាសាច់ឈាម និងធ្វើកិច្ចការនោះដោយផ្ទាល់ព្រះអង្គ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា...

មូលហេតុដែលគេនិយាយថា ការយកកំណើតជាមនុស្សទាំងពីររបស់ព្រះជាម្ចាស់ សម្រេចនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីអំពើបាប...

ភាពខុសគ្នាជាមូលដ្ឋានរវាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអ្នកដែលព្រះជាម្ចាស់ប្រើ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានហៅថាជាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទក៏ជាសាច់ឈាម...

Leave a Reply