ការដាស់តឿន និងការបំភ្លឺរបស់យ៉ូបទៅកាន់មនុស្សជំនាន់ក្រោយ តាមរយៈទីបន្ទាល់របស់គាត់

24-02-2021

ក្នុងពេលដែលមនុស្សមានការយល់ដឹងអំពីដំណើរដែលព្រះជាម្ចាស់ទទួលបានមនុស្សទាំងស្រុង ក្នុងពេលនោះដែរ មនុស្សក៏នឹងយល់ពីគោលបំណង និងសារៈសំខាន់នៃការដែលព្រះជាម្ចាស់ប្រគល់យ៉ូបទៅឱ្យសាតាំងដែរ។ មនុស្សនឹងលែងត្រូវរងការរំខានពីទុក្ខវេទនារបស់យ៉ូបតទៅទៀត ហើយគេក៏មានការយល់ដឹងថ្មីមួយអំពីសារៈសំខាន់នៃកិច្ចការនេះដែរ។ ពួកគេលែងខ្វល់ថាតើពួកគេផ្ទាល់នឹងត្រូវធ្លាក់នៅក្នុងការល្បួងដូចយ៉ូបឬអត់ណាស់ ហើយគេលែងប្រឆាំងទាស់ ឬបដិសេធការមកដល់នៃការល្បងលរបស់ព្រះជាម្ចាស់ទៀតហើយ។ សេចក្ដីជំនឿរបស់យ៉ូប ការស្ដាប់បង្គាប់ និងទីបន្ទាល់របស់គាត់អំពីការយកឈ្នះលើសាតាំង ជាប្រភពជំនួយ និងជាការលើកទឹកចិត្តដ៏ច្រើនលើសលប់ដល់មនុស្ស។ តាមរយៈយ៉ូប ពួកគេមើលឃើញពីក្ដីសង្ឃឹមដើម្បីទទួលបានសេចក្ដីសង្គ្រោះរបស់ពួកគេផ្ទាល់ ហើយឃើញថា តាមរយៈសេចក្ដីជំនឿ ការស្ដាប់បង្គាប់ ព្រមទាំងការកោតខ្លាចដល់ព្រះជាម្ចាស់ នោះនឹងអាចធ្វើឱ្យសាតាំងបរាជ័យ និងអាចយកឈ្នះលើសាតាំងបានទាំងស្រុង។ ពួកគេមើលឃើញថា ដរាបណាពួកគេទទួលយកអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយដរាបណាពួកគេមានការតាំងចិត្ត និងសេចក្ដីជំនឿដែលមិនបោះបង់ព្រះជាម្ចាស់ចោល បន្ទាប់ពីបាត់បង់អ្វីៗគ្រប់យ៉ាង នោះពួកគេនឹងអាចនាំភាពអាម៉ាស់ និងការបរាជ័យដល់សាតាំងមិនខាន ហើយពួកគេយល់ថា ពួកគេគ្រាន់តែត្រូវមានការតាំងចិត្ត និងការតស៊ូអត់ធ្មត់ប៉ុណ្ណោះ ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេ ដើម្បីឱ្យសាតាំងភ័យខ្លាច ហើយកញ្ជ្រោលដកខ្លួនយ៉ាងប្រញាប់ ទោះបីពួកគេត្រូវលះបង់ជីវិតក៏ដោយ។ ទីបន្ទាល់របស់យ៉ូប គឺជាការដាស់តឿនទៅដល់មនុស្សជំនាន់ក្រោយ ហើយការដាស់តឿននេះប្រាប់ពួកគេថា ប្រសិនបើពួកគេមិនបានធ្វើឱ្យសាតាំងបរាជ័យទេ នោះពួកគេនឹងមិនអាចរួចខ្លួនពីការចោទប្រកាន់ និងការជ្រៀតជ្រែករបស់សាតាំងបានឡើយ ហើយពួកគេក៏នឹងពុំអាចគេចផុតពីការធ្វើបាប និងការវាយប្រហារពីសំណាក់សាតាំងបាននោះដែរ។ ទីបន្ទាល់របស់យ៉ូបបានបំភ្លឺដល់មនុស្សជំនាន់ក្រោយ។ ការបំភ្លឺនេះបង្រៀនមនុស្សថា ទាល់តែពួកគេជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ទើបពួកគេអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន។ ទីបន្ទាល់នេះបង្រៀនពួកគេថា ទាល់តែពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ទើបពួកគេអាចធ្វើបន្ទាល់ដ៏ខ្លាំងក្លា និងកងរំពងថ្វាយព្រះជាម្ចាស់បាន។ ទាល់តែពួកគេធ្វើបន្ទាល់ដ៏ខ្លាំងក្លា និងកងរំពងថ្វាយព្រះជាម្ចាស់ ទើបពួកគេលែងត្រូវសាតាំងគ្រប់គ្រងទៀត ហើយត្រូវរស់នៅក្រោមការដឹកនាំ និងការការពាររបស់ព្រះជាម្ចាស់។ ទាល់តែពេលនោះទើបពួកគេត្រូវបានសង្គ្រោះយ៉ាងពិតប្រាកដ។ បុគ្គលិកលក្ខណៈរបស់យ៉ូប និងការដេញតាមនៅក្នុងជីវិតរបស់គាត់ គួរត្រូវមនុស្សគ្រប់គ្នាដែលដេញតាមសេចក្ដីសង្គ្រោះយកតម្រាប់តាម។ នេះហើយជាបុគ្គលិកលក្ខណៈដែលគាត់រស់នៅប្រកាន់តាមក្នុងជីវិតរបស់គាត់ទាំងមូល ហើយកិរិយាឫកពាររបស់គាត់ ក្នុងគ្រាដែលគាត់ត្រូវល្បងល ក៏ជាកំណប់ទ្រព្យដ៏មានតម្លៃដល់មនុស្សណាដែលព្យាយាមដេញតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផងដែរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីយ៉ូប

បន្ទាប់ពីបានដឹងពីរបៀបដែលយ៉ូបបានឆ្លងកាត់ការល្បងលរួចហើយ អ្នករាល់គ្នាភាគច្រើនមុខជាចង់ដឹងលម្អិតបន្ថែមទៀតអំពីយ៉ូបផ្ទាល់ជាក់ជាមិនខាន ជាពិសេស...

ទទួលយកការល្បងលពីព្រះជាម្ចាស់ យកឈ្នះលើការល្បួងរបស់សាតាំង និងអនុញ្ញាតឱ្យព្រះជាម្ចាស់ទទួលបានលក្ខណៈរបស់អ្នកទាំងស្រុង

ក្នុងអំឡុងកិច្ចការនៃការផ្គត់ផ្គង់ និងការទំនុកបម្រុងរយៈពេលវែងរបស់ព្រះជាម្ចាស់ដល់មនុស្ស...

យ៉ូបក្រោយពេលត្រូវល្បងលរួច

យ៉ូប ៤២:៧-៩ ក្រោយពេលព្រះយេហូវ៉ាបានថ្លែងព្រះបន្ទូលទាំងនេះដល់យ៉ូបហើយ ព្រះអង្គក៏មានបន្ទូលទៅអេលីផាស ជាសាសន៍ថេម៉ានថា...

សាតាំងល្បួងយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់យ៉ូប) (ផ្នែកទីពីរ)

ការយល់ច្រឡំជាច្រើនរបស់មនុស្សចំពោះយ៉ូប ទុក្ខលំបាកដែលយ៉ូបបានទទួលរង មិនមែនជាកិច្ចការរបស់អ្នកនាំសារដែលព្រះជាម្ចាស់ចាត់មកឡើយ...

Leave a Reply

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger