សាតាំងល្បួងលោក​យ៉ូបជាលើកទីមួយ (ហ្វូងសត្វរបស់លោកត្រូវគេលួច ហើយសោកនាដកម្មបានធ្លាក់មកលើកូនៗរបស់លោក)

24-02-2021

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់

យ៉ូប ១:៨ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង។

យ៉ូប ១:១២ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ។ ដូច្នេះ សាតាំងក៏ចេញពីព្រះវត្តមានរបស់ព្រះយេហូវ៉ាទៅ។

ខ. ចម្លើយតបរបស់សាតាំង

យ៉ូប ១:៩-១១ បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះ‌យេហូវ៉ាថា៖ «តើយ៉ូបកោតខ្លាចព្រះ‌អង្គ ដោយសារតែគ្មានប្រយោជន៍ឬ? តើព្រះ‌អង្គមិនបានធ្វើរបងព័ទ្ធជុំ‌វិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះ‌អង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យ‌សម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះ‌ហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្រទ្រង់មិនខាន»។

ព្រះជាម្ចាស់អនុញ្ញាតឲ្យសាតាំងល្បួងលោកយ៉ូប ដើម្បីឲ្យសេចក្ដីជំនឿរបស់លោកយ៉ូបបានគ្រប់លក្ខណ៍

យ៉ូប ១:៨ គឺជាការកត់ត្រាដំបូងដែលយើងឃើញការសន្ទនារវាងព្រះយេហូវ៉ាដ៏ជាព្រះជាមួយនឹងសាតាំងនៅក្នុងព្រះគម្ពីរ។ ដូច្នេះ តើព្រះជាម្ចាស់មានបន្ទូលអ្វីខ្លះ? អត្ថបទដើមផ្ដល់នូវរឿងរ៉ាវដូចតទៅ៖ «រួចព្រះ‌យេហូវ៉ាសួរសាតាំងថា៖ 'តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះ និងគេចចេញពីសេចក្ដីអាក្រក់ផង'»។ នេះគឺជាវាយតម្លៃរបស់​ព្រះជាម្ចាស់ចំពោះលោកយ៉ូប នៅមុខសាតាំងព្រះជាម្ចាស់មានបន្ទូលថា លោកជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ ជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់។ មុនពេលមានការសន្ទនារវាងព្រះជាម្ចាស់ និងសាតាំង ព្រះជាម្ចាស់បានតាំងព្រះទ័យជាស្រេចថា ទ្រង់នឹងប្រើសាតាំងឲ្យល្បួងលោកយ៉ូប បានជាទ្រង់ព្រមប្រគល់លោកយ៉ូបឲ្យទៅសាតាំង​។ តាមទស្សនៈមួយ នេះបង្ហាញថា ការសង្កេត និងវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប គឺត្រឹមត្រូវ គ្មានខុសទេ ព្រមទាំងធ្វើឲ្យសាតាំងត្រូវអាម៉ាស់ដោយសារតែទីបន្ទាល់របស់លោកយ៉ូប រីឯទស្សនៈមួយទៀត ការនេះធ្វើឲ្យសេចក្ដីជំនឿ និងការកោតខ្លាចដែលលោកយ៉ូបមានចំពោះព្រះជាម្ចាស់ បានគ្រប់លក្ខណ៍។ ដូច្នេះនៅពេលសាតាំងចូលមកចំពោះព្រះជាម្ចាស់ ព្រះជាម្ចាស់អត់មានព្រះបន្ទូលច្រើនទេ។ ព្រះអង្គមានបន្ទូលចំៗតែម្ដង រួចសួរសាតាំងថា «រួចព្រះ‌យេហូវ៉ាសួរសាតាំងថា៖ 'តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះ និងគេចចេញពីសេចក្ដីអាក្រក់ផង'»។ នៅក្នុងសំណួរដែលព្រះជាម្ចាស់សួរ មានអត្ថន័យដូចតទៅ៖ ព្រះជាម្ចាស់ជ្រាបហើយថា សាតាំងបានដើរទៅមកគ្រប់ទីកន្លែង និងបានលបសង្កេតមើលលោកយ៉ូប ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ជារឿយៗដែរ។ វាឧស្សាហ៍ល្បួង និងវាយប្រហារលោកយ៉ូប ដោយព្យាយាមរិះរកវិធីបំផ្លិចបំផ្លាញលោក ដើម្បីបញ្ជាក់ថា សេចក្ដីជំនឿ និងការកោតខ្លាចរបស់លោកចំពោះ​ព្រះ​ជា​ម្ចាស់​មិនអាចនៅជាប់នោះឡើយ។ សាតាំងក៏បានស្វែងរកឱកាសជាស្រេចនឹងបំភ័យលោកយ៉ូប ដើម្បីឲ្យលោកបោះបង់ចោលព្រះជាម្ចាស់ និងដើម្បីឲ្យវាអាចចាប់យកលោកចេញពីព្រះហស្តរបស់ព្រះជាម្ចាស់បាន។ ប៉ុន្តែព្រះជាម្ចាស់បានទតមើលដួងចិត្តរបស់លោកយ៉ូប និងបានឃើញថា លោកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ហើយលោកក៏កោតខ្លាព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់ផង។ ព្រះជាម្ចាស់បានប្រើសំណួរមួយមកប្រាប់សាតាំងថា លោក​យ៉ូប គឺជាមនុស្សសុចរិត ហើយទៀងត្រង់ម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់ និង​ប្រាប់ថា លោកយ៉ូបនឹងមិនបោះបង់ព្រះជាម្ចាស់ ហើយដើរតាមសាតាំងនោះឡើយ។ បន្ទាប់ពីបានឮការដែលព្រះជាម្ចាស់សរសើរលោកយ៉ូប មានកំហឹងមួយកើតចេញពីភាពអាម៉ាស់នៅក្នុងសាតាំង ហើយសាតាំងក៏កាន់តែខឹង និងរឹតតែអន្ទះសាចង់ដណ្ដើមយកលោកយ៉ូបចេញឲ្យឆ្ងាយ ដ្បិតសាតាំងមិនដែលជឿសោះថា មនុស្សអាចគ្រប់លក្ខណ៍ និងទៀងត្រង់ ឬជឿថា ពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់​ឡើយ។ ក្នុងពេលជាមួយគ្នា សាតាំងក៏ស្អប់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់នៅក្នុងមនុស្ស ព្រម​ទាំងស្អប់មនុស្សដែលអាចកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់​។ ដូច្នេះ ទើបមានចែងទុកក្នុងគម្ពីរ យ៉ូប ១:៩-១១ ថា «បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះ‌យេហូវ៉ាថា៖ 'តើយ៉ូបកោតខ្លាចព្រះ‌អង្គ ដោយសារតែគ្មានប្រយោជន៍ឬ? តើព្រះ‌អង្គមិនបានធ្វើរបងព័ទ្ធជុំ‌វិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះ‌អង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យ‌សម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះ‌ហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្រទ្រង់មិនខាន។'» ព្រះជាម្ចាស់ជ្រាបច្បាស់ពីធម្ម​ជាតិ​នៃ​ការព្យាបាទរបស់សាតាំង និងជ្រាបច្បាស់ថា សាតាំងបានរៀបផែនការបំផ្លាញលោកយ៉ូបជាយូរណាស់មកហើយ ដូច្នេះ ក្នុងរឿងនេះ ព្រះជាម្ចាស់ចង់នាំសាតាំងមកពាក់ព័ន្ធនឹងរឿងនេះ ដើម្បីធ្វើឲ្យសាតាំងបង្ហាញមុខមាត់ពិតរបស់​វា ព្រមទាំងវាយប្រហារ និងល្បួងលោកយ៉ូប ដោយមានបន្ទូលប្រាប់សាតាំងម្ដងទៀតថា លោកយ៉ូបគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងថា គាត់កោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដី​អាក្រក់​។ អាច​និយាយម្យ៉ាងទៀតបាន​ថា​ ព្រះជាម្ចាស់បានបញ្ជាក់យ៉ាងច្បាស់ថា លោកយ៉ូបគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយគាត់ក៏កោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់ផង ហើយតាមវិធីនេះ ព្រះអង្គបានធ្វើឲ្យសាតាំងវាយប្រហារលោកយ៉ូប ដោយសារសេចក្ដីសម្អប់ និងកំហឹងដែលសាតាំងមាន ចំពោះការដែលលោកយ៉ូបបានគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់។ ជាលទ្ធផល ព្រះជាម្ចាស់ក៏បានធ្វើឲ្យសាតាំងអាម៉ាស់ តាមរយៈការពិតដែលថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ រួចសាតាំងក៏ត្រូវអាម៉ាស់ និងបរាជ័យជាទីបំផុត។ បន្ទាប់ពីនោះ សាតាំងក៏លែងសង្ស័យ ឬក៏ធ្វើការចោទប្រកាន់ចំពោះភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូបតទៅទៀត។ តាមវិធីនេះ ការល្បងលរបស់ព្រះជាម្ចាស់ និងការល្បួងរបស់សាតាំង គឺសឹងតែចៀសមិនរួច។ មនុស្សតែម្នាក់គត់ដែលអាចទ្រាំទ្រនឹងការល្បងលរបស់ព្រះជាម្ចាស់ និងការល្បួងរបស់សាតាំងបាន គឺមានតែលោកយ៉ូបម្នាក់គត់។ តាមរយៈ​ការសន្ទនាខាងក្រោមនេះ សាតាំងត្រូវបានប្រទាននូវការអនុញ្ញាតឲ្យល្បួងលោកយ៉ូប។ ហេតុនេះ ការវាយប្រហារជុំទីមួយរបស់សាតាំងក៏បានចាប់ផ្ដើម។ គោលដៅនៃការវាយប្រហារនេះ គឺទ្រព្យសម្បត្តិរបស់លោកយ៉ូប ដ្បិតសាតាំងបានធ្វើការចោទប្រកាន់ទាស់នឹងលោកយ៉ូបដូចតទៅ៖ «តើយ៉ូបកោតខ្លាចព្រះ‌អង្គ ដោយសារតែគ្មានប្រយោជន៍ឬ? ... ព្រះ‌អង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យ‌សម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី»។ ជាលទ្ធផល ព្រះជាម្ចាស់ក៏បានអនុញ្ញាតឲ្យសាតាំងដកយកគ្រប់យ៉ាងដែលគាត់មាន នេះហើយគឺជាគោលបំណងពិតដែលព្រះជាម្ចាស់ជជែកជាមួយសាតាំង។ ដូច្នេះ ព្រះជាម្ចាស់ក៏បានបង្គាប់សាតាំងថា «គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ»។ នេះគឺជាលក្ខខណ្ឌដែលព្រះជាម្ចាស់ដាក់ បន្ទាប់ពីទ្រង់បានអនុញ្ញាតឲ្យសាតាំងល្បួងលោកយ៉ូប ហើយដាក់លោកយ៉ូបទៅក្នុងដៃរបស់សាតាំង ហើយនេះគឺជាកំហិតដែលទ្រង់កំណត់ឲ្យសាតាំង៖ ទ្រង់បានបង្គាប់សាតាំងមិនឲ្យធ្វើបាបលោកយ៉ូបឡើយ។ ដោយសារតែព្រះជាម្ចាស់ទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ និងដោយសារតែទ្រង់មានជំនឿថា ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកយ៉ូបចំពោះព្រះអង្គ គឺគ្មានអ្វីត្រូវសង្ស័យឡើយ​និងអាចទ្រាំទ្រនឹងការដាក់ឲ្យល្បងលបាន ដូច្នេះបានជាព្រះជាម្ចាស់អនុញ្ញាតឲ្យសាតាំងល្បួងលោកយ៉ូប ប៉ុន្តែ តម្រូវឲ្យមានកំហិតមួយដល់សាតាំង៖ សាតាំងត្រូវបានអនុញ្ញាតឲ្យដកយកទ្រព្យសម្បត្តិទាំងអស់របស់លោកយ៉ូប ប៉ុន្តែ វាមិនអាចដាក់ម្រាមដៃលើលោកបានឡើយ។ តើនេះមានន័យដូចម្ដេច? មានន័យថា នៅពេលនោះព្រះជាម្ចាស់មិនបានប្រគល់លោកយ៉ូបទាំងស្រុងទៅឲ្យសាតាំងនោះឡើយ។ សាតាំងអាចល្បួងលោកយ៉ូបតាមគ្រប់មធ្យោបាយដែលវាចង់បាន ប៉ុន្តែវាមិនអាចធ្វើទុក្ខលោកយ៉ូបផ្ទាល់បានឡើយ សូម្បីសក់មួយសរសៃលើក្បាលរបស់លោកក៏មិនបានផង ព្រោះគ្រប់យ៉ាងដែលមនុស្សមាន ត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់ ហើយដោយ​ព្រោះមនុស្សរស់ ឬស្លាប់ គឺត្រូវសម្រេចដោយព្រះជាម្ចាស់។ សាតាំងមិនមានអាជ្ញាបណ្ណនេះទេ។ បន្ទាប់ពីព្រះជាម្ចាស់មានបន្ទូលដូច្នេះទៅសាតាំងរួច សាតាំងវាមិនអាចនៅចាំនឹងចាប់ផ្ដើមបានឡើយ។ វាក៏ប្រើគ្រប់មធ្យោបាយដើម្បីល្បួងលោកយ៉ូប ហើយមិនយូរប៉ុន្មានលោកយ៉ូបក៏បាត់បង់ហ្វូងចៀម និងហ្វូងគោដែលមានតម្លៃស្មើនឹងភ្នំ ព្រមទាំងទ្រព្យសម្បត្តិទាំងអម្បាលម៉ានដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់... ដូច្នេះ ការល្បងលរបស់ព្រះជាម្ចាស់ក៏កើតមានដល់គាត់។

ទោះបីជាព្រះគម្ពីរប្រាប់យើងពីប្រភពដើមនៃការល្បួងរបស់លោកយ៉ូប​មែន ប៉ុន្តែតើលោកយ៉ូបផ្ទាល់ ជាមនុស្សដែលនៅក្រោមការល្បួងទាំងនេះ ដឹងនូវអ្វីដែលកំពុងតែកើតឡើងទេ? លោកយ៉ូបគ្រាន់តែជាមនុស្សម្នាក់ដែលរមែងតែនឹងស្លាប់ គាត់ពិតជាមិនដឹងអ្វី អំពីរឿងរ៉ាវដែលកំពុងលាតត្រដាងនៅជុំវិញគាត់ឡើយ។ ដូច្នេះ ការដែលគាត់កោតខ្លាចព្រះជាម្ចាស់ និងភាពគ្រប់លក្ខណ៍ ព្រមទាំងភាពទៀងត្រង់របស់គាត់ បានធ្វើឲ្យគាត់ដឹងថា ការល្បងលរបស់ព្រះជាម្ចាស់បានកើតមានដល់គាត់។ គាត់មិនបានដឹងពីអ្វីដែលបានកើតឡើងនៅក្នុងពិភពខាងវិញ្ញាណនោះឡើយ ហើយ​ក៏មិនដឹងអំពីអ្វីដែលជាចេតនារបស់ព្រះជាម្ចាស់ នៅពីក្រោយការល្បងលនេះឡើយ។ ប៉ុន្តែ លោកបានដឹងថា ទោះជាមានអ្វីកើតឡើងចំពោះលោក លោកគួរតែរក្សាសុពលភាពនៃភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោក និងគួរប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់។ ឥរិយាបថ និងប្រតិកម្មរបស់លោកយ៉ូបចំពោះបញ្ហាទាំងអស់នេះ ត្រូវបានព្រះជាម្ចាស់ទតឃើញយ៉ាងច្បាស់។ តើព្រះជាម្ចាស់ទតឃើញអ្វីខ្លះ? ទ្រង់ទតឃើញដួងចិត្តកោតខ្លាចព្រះជាម្ចាស់របស់លោកយ៉ូប ដោយសារតាំងពីគ្រាដើមដំបូងរហូតដល់គ្រាដែលលោកយ៉ូបត្រូវល្បងល ដួងចិត្តរបស់លោកយ៉ូបនៅតែបើកចំហចំពោះព្រះជាម្ចាស់ វាត្រូវបានដាក់នៅចំពោះព្រះជាម្ចាស់ ហើយលោកយ៉ូបមិនបានបោះបង់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកឡើយ ហើយគាត់ក៏មិនបានបោះបង់ ឬបែរចេញពីផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់ដែរ គ្មានអ្វីដែលធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យជាងនេះទៀតឡើយ។ បន្ទាប់មក យើងនឹងមើលការល្បួងដែលលោកយ៉ូបឆ្លងកាត់ និងវិធីដែលោកប្រឈមនឹងការល្បងលទាំអស់នេះ។ ចូរយើងអានបទគម្ពីរខាងក្រោយ។

គ. ប្រតិកម្មរបស់លោកយ៉ូប

យ៉ូប ១:២០-២១ នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ រួចនិយាយថា ទូលបង្គំកើតពីពោះម្ដាយទាំងអាក្រាត ហើយទូលបង្គំនឹងត្រឡប់ទៅវិញទាំងអាក្រាតដែរ ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា។

ដែលលោកយ៉ូបផ្ទាល់ ព្រមសងគ្រប់យ៉ាងដែលលោកមាន គឺកើតចេញពីការកោតខ្លាចដែលលោកមានចំពោះព្រះជាម្ចាស់

ក្រោយពេលព្រះជាម្ចាស់មានបន្ទូលទៅកាន់សាតាំងរួចថា «គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ»។ សាតាំងក៏ចាកចេញទៅ ក្រោយមកមិនយូរប៉ុន្មាន លោកយ៉ូបក៏ធ្លាក់ក្នុងការវាយប្រហារដ៏សាហាវមួយរំពេច៖ ដំបូង ហ្វូងគោ និងហ្វូងលារបស់លោកត្រូវគេប្លន់ ហើយអ្នកបម្រើខ្លះរបស់លោក ត្រូវគេសម្លាប់ បន្ទាប់មក ហ្វូងចៀម និងអ្នកបម្រើខ្លះទៀតក៏ត្រូវឆេះដោយសារភ្លើង ក្រោយមកទៀត ហ្វូងអូដ្ឋរបស់លោកក៏ត្រូវគេប្លន់ ហើយអ្នកបម្រើជាច្រើនទៀតក៏ត្រូវគេសម្លាប់ដែរ ជាចុងក្រោយជីវិតកូនប្រុស និងកូនស្រី ក៏​ត្រូវដកហូតទៀត។ ការវាយប្រហារជាបន្តបន្ទាប់នេះ គឺជាទណ្ឌកម្មដែលលោកយ៉ូបទទួលរង ក្នុងការល្បួងលើកទីមួយ​។ នៅក្នុងការវាយប្រហារនេះ សាតាំងសំដៅតែលើទ្រព្យសម្បត្តិ និងកូនៗរបស់លោកយ៉ូបតែប៉ុណ្ណោះ និងពុំបានធ្វើទុក្ខទោសដល់លោកយ៉ូប ដូចដែលព្រះជាម្ចាស់បានបង្គាប់មកមែន។ ដូច្នេះ លោកយ៉ូបក៏ផ្លាស់ប្ដូរមួយរំពេច ពីមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងសន្ធឹក ទៅជាមនុស្សម្នាក់ដែលគ្មានអ្វីសោះ។ គ្មាននរណាអាចទ្រាំទ្រនឹងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដល់ម្ល៉ឹង ឬមួយអាចប្រតិកម្មចំពោះរឿងនេះ ឲ្យបានត្រឹមត្រូវនោះឡើយ ប៉ុន្តែលោកយ៉ូបបានបង្ហាញពីឥរិយាបថដ៏អស្ចារ្យរបស់លោក។ បទគម្ពីរផ្ដល់នូវដំណើររឿងដូចតទៅ៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ»។ នេះគឺជាប្រតិកម្មដំបូងរបស់លោកយ៉ូប បន្ទាប់ពីបានឮថា គាត់បានបាត់បង់កូនៗ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់។ សំខាន់ជាងគេ គាត់ហាក់បីដូចជាមិនភ្ញាក់ផ្អើល ឬភ័យស្លន់ស្លោទេ គាត់រឹតតែមិនបញ្ចេញកំហឹង ឬសេចក្ដីសម្អប់។ បន្ទាប់មក អ្នក​ក៏បានឃើញថា នៅក្នុងចិត្តរបស់គាត់ គាត់បានទទួលស្គាល់ស្រេចហើយថា មហន្តរាយទាំងអស់នេះមិនមែនជារឿងចៃដន្យ ឬកើតមកពីដៃមនុស្សទេ វារឹតតែមិនមែនជាការមកដល់នៃការដាក់ទោស ឬក៏ជាទណ្ឌកម្មនោះដែរ។ ផ្ទុយទៅវិញ ការល្បងលរបស់ព្រះយេហូវ៉ាបានធ្លាក់មកលើគាត់ គឺព្រះយេហូវ៉ាដែលចង់ដកយកទ្រព្យសម្បត្តិ និងកូនៗរបស់គាត់។ ពេលនោះ លោកយ៉ូបមានអារម្មណ៍នឹងធឹង និងត្រិះរិះច្បាស់លាស់ណាស់។ ភាពជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់របស់គាត់ បានធ្វើឲ្យគាត់អាចធ្វើការវិនិច្ឆ័យ និងការសម្រេចចិត្តដ៏សុក្រឹត្យ ត្រឹមត្រូវទៅតាមហេតុផល និងតាមធម្មតាចំពោះមហន្តរាយ ហើយជាលទ្ធផល គាត់ក៏បញ្ចេញកិរិយាយ៉ាងនឹងធឹងខុសពីធម្មតា៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ»។ «ហែកអាវរបស់គាត់» មានន័យថា គាត់មិនស្លៀកពាក់ ហើយគ្មានអ្វីទាំងអស់ «កោរសក់របស់គាត់» មានន័យថា គាត់បានត្រឡប់ទៅចំពោះព្រះជាម្ចាស់ ដូចជាទារកដែលទើបនឹងកើត «លុតក្រាបដល់ដី ថ្វាយបង្គំ» មានន័យថា គាត់បានមកក្នុងលោកិយនេះដោយអាក្រាត ហើយថ្ងៃនេះគាត់ក៏នៅតែគ្មានអ្វីដដែល គាត់ក៏បានត្រឡប់ទៅឯព្រះជាម្ចាស់វិញ ដូចជាទារកទើបនឹងកើត។ ឥរិយាបថរបស់លោកយ៉ូប ចំពោះគ្រប់យ៉ាងដែលធ្លាក់មកលើគាត់ មិនអាចសម្រេចបានដោយសត្តនិករណាមួយដែលព្រះជា​ម្ចាស់​បាន​បង្កើតមក​នោះ​ឡើយ។ សេចក្ដី​ជំនឿរបស់គាត់ចំពោះព្រះយេហូវ៉ា លើសពីពិភពនៃជំនឿ ព្រោះ​នេះគឺជាការ​កោតខ្លាចដែលគាត់មានចំពោះព្រះជាម្ចាស់ ជាការស្ដាប់បង្គាប់ដែលគាត់មានចំពោះព្រះជាម្ចាស់ គាត់មិនត្រឹមតែអាចអរព្រះគុណព្រះជាម្ចាស់ ចំពោះការប្រទានដល់គាត់ប៉ុណ្ណោះទេ តែគាត់ក៏អាចអរព្រះគុណព្រះជាម្ចាស់ចំពោះការដកយកពីគាត់វិញដែរ។ ជាងនេះទៀត គាត់អាចទទួលស្គាល់ដោយខ្លួនឯងថា គាត់ត្រូវសងដល់ព្រះជាម្ចាស់វិញនូវគ្រប់យ៉ាងដែលគាត់ជំពាក់ បូករួមទាំងជីវិតរបស់គាត់ផង។

ការកោតខ្លាច និងការស្ដាប់បង្គាប់ដែលលោកយ៉ូបមានចំពោះព្រះជាម្ចាស់ គឺជាគំរូមួយសម្រាប់មនុស្សជាតិ ហើយភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ គឺជាចំណុចខ្ពស់បំផុតដែលមនុស្សគួរតែយកឲ្យបាន។ ទោះបីជាគាត់មើលមិនឃើញព្រះជាម្ចាស់ ក៏គាត់ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានមែន ហើយដោយសារតែការទទួលស្គាល់នេះ គាត់ក៏កោតខ្លាចព្រះ ហើយដោយសារការកោតខ្លាចព្រះជាម្ចាស់របស់គាត់ គាត់ក៏អាចស្ដាប់បង្គាប់ព្រះជាម្ចាស់។ លោកបានឲ្យព្រះជាម្ចាស់ដកយកអ្វីគ្រប់យ៉ាងដែលគាត់មាន តាមតែព្រះហឫទ័យទ្រង់ តែគាត់មិនត្អូញត្អែរឡើយ គាត់​ក្រាបចុះចំពោះព្រះជាម្ចាស់ ហើយទូល​ប្រាប់ព្រះអង្គថា នៅវេលានេះ ទោះបីជាព្រះជាម្ចាស់យកទាំងសាច់ឈាមរបស់គាត់ ក៏គាត់រីករាយនឹងឲ្យទ្រង់ធ្វើដូច្នេះ ដោយមិនត្អូញត្អែរដែរ។ ចរិយាមារយាទទាំងអស់របស់គាត់ គឺមកពីភាពជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់របស់គាត់។ មានន័យថា ដោយសារភាពឥតទោស ភាពស្មោះត្រង់ និងភាពសប្បុរសរបស់លោក លោកយ៉ូបឥតរង្គើក្នុងការដែលគាត់ទទួលស្គាល់ និងការដែលគាត់ដឹងពីអត្ថិ​ភាព​របស់ព្រះជាម្ចាស់ឡើយ ហើយនៅលើគ្រឹះនេះ លោកបានបង្គាប់ខ្លួនឯង និងការកំណត់បទដ្ឋាននៃការគិត ការប្រព្រឹត្ត ចរិតមារយាទ និងគោលការណ៍នៃការប្រព្រឹត្តរបស់គាត់នៅចំពោះព្រះជាម្ចាស់ ស្របទៅនឹងការដែលព្រះជាម្ចាស់ដឹកនាំគាត់ និងទង្វើ​របស់ព្រះជាម្ចាស់ដែលគាត់បានឃើញ ក្នុងគ្រប់កិច្ចការទាំងអស់។ លុះយូរទៅ បទពិសោធន៍របស់គាត់បានធ្វើឲ្យមានការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងពិត និង​ជាក់ស្ដែងនៅក្នុងគាត់។ នេះគឺជាប្រភពនៃសច្ចភាពដែលលោកយ៉ូបប្រកាន់ខ្ជាប់។ លោកយ៉ូបមានភាពជាមនុស្សស្មោះត្រង់ ឥតទោស និងសប្បុរស ហើយលោកក៏មានបទពិសោធន៍ពិតពីការកោតខ្លាចព្រះជាម្ចាស់ ការស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់ ក៏ដូចជាចំណេះដឹងដែល​ថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ»។ ដោយសារតែចរិយានេះហើយ ទើបគាត់ឈរមាំនៅក្នុងទីបន្ទាល់របស់គាត់ក្នុងការវាយប្រហារដ៏សាហាវពីសាតាំងសាតាំងបាន ហើយដោយសារតែចរិយា​ទាំងនេះ ទើបគាត់អាចធ្វើមិនឲ្យព្រះជាម្ចាស់ខកព្រះទ័យ ហើយអាចផ្ដល់នូវចម្លើយដែលគាប់ដល់ព្រះហឫទ័យរបស់​ព្រះជាម្ចាស់ នៅពេលដែលការល្បងលរបស់ព្រះជាម្ចាស់បានមកដល់គាត់។ ថ្វីបើចរិយារបស់លោកយ៉ូបក្នុងការល្បួងលើកទីមួយ ជាចរិយាច្បាស់លាស់ចំៗមែន ក៏មនុស្សជំនាន់ក្រោយៗ​មិនធានាថាអាចសម្រេចបានភាពច្បាស់លាស់ចំៗបែបនេះដែរ ទោះបី​ជាខំប្រឹងពេញមួយជីវិតទៅហើយក្ដី ហើយពួកគេច្បាស់ជាគ្មានចរិយារបស់លោកយ៉ូបដូចរៀបរាប់ខាងលើនោះដែរ។ សព្វថ្ងៃនេះ ដោយបានឃើញចរិយាច្បាស់លាស់ចំៗរបស់លោកយ៉ូប ហើយប្រៀបធៀបចរិយានោះជាមួយនឹងសម្រែក និងការប្ដេជ្ញាចិត្ត «ស្ដាប់បង្គាប់ទាំងស្រុង និងស្មោះត្រង់រហូត​ដល់ស្លាប់» ដែលបង្ហាញឲ្យព្រះជាម្ចាស់ឃើញ ពីសំណាក់អ្នកដែលប្រកាសថា គេជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ តើអ្នក​រាល់គ្នាមាន ឬគ្មានអារម្មណ៍ខ្មាសអៀនខ្លាំងដែរឬទេ?

នៅពេលដែលអ្នកអានពីរឿងរ៉ាវទាំងអស់ដែលលោកយ៉ូប ព្រមទាំគ្រួសាររបស់គាត់បានរងទុក្ខ ដូចចែងនៅក្នុងបទគម្ពីរ តើអ្នកមានប្រតិកម្មបែបណា? តើអ្នកវង្វេងនៅក្នុងគំនិតរបស់អ្នកទេ? តើអ្នកភ្ញាក់ផ្អើលទេ? តើការល្បងលដែលកើតមានដល់លោកយ៉ូបនេះ អាចរាប់ថា «គួរឲ្យខ្លាច» បានទេ? អាចនិយាយម្យ៉ាងទៀតបានថា ការអានអំពីការល្បងលរបស់លោកយ៉ូប ដូចដែលបានរៀបរាប់នៅក្នុងបទគម្ពីរនោះ វាគួរឲ្យរន្ធត់ណាស់ទៅហើយ ចុះទម្រាំកើតក្នុងជីវិតពិតទៀត គឺនិយាយអ្វីក៏មិនចេញដែរ។ ពេលនោះអ្នករាល់គ្នាឃើញហើយថា អ្វីដែលកើតមានដល់លោកយ៉ូប គឺមិនមែនជា «ការហាត់សម» ទេ ប៉ុន្តែ វាគឺជា «សមរភូមិ» ពិត ប្រើប្រាស់ «កាំភ្លើង» និង «គ្រាប់កាំភ្លើង» ពិត។ ប៉ុន្តែ ការល្បងលដែលគាត់ឆ្លងកាត់នេះ ជាស្នាដៃរបស់អ្នកណា? ពិតណាស់ វាជាកិច្ចការរបស់សាតាំង ហើយសាតាំងធ្វើកិច្ចការទាំងអស់នេះ ដោយដៃរបស់វាផ្ទាល់។ ទោះបីជាបែបនេះក្ដី ក៏អ្វីៗគ្រប់យ៉ាងត្រូវបានផ្ដល់សិទ្ធិដោយព្រះជាម្ចាស់ដែរ។ តើព្រះជាម្ចាស់បានប្រាប់សាតាំងឲ្យល្បួងលោកយ៉ូបដោយវិធីអ្វីខ្លះដែរឬទេ? ទ្រង់មិនបានប្រាប់ទេ។ ព្រះជាម្ចាស់គ្រាន់តែដាក់លក្ខខណ្ឌមួយដែលសាតាំងត្រូវប្រកាន់ខ្ជាប់ រួចការល្បួងក៏កើតមានដល់លោកយ៉ូប។ នៅពេលការល្បួងកើតមានដល់លោកយ៉ូប វាបានធ្វើឲ្យមនុស្សស្គាល់ពីសេចក្ដីអាក្រក់ និងភាពគួរឲ្យស្អប់របស់សាតាំង ស្គាល់ពីមារយាទព្យាបាទ និងសេចក្ដីសម្អប់ដែលមានវាមានចំពោះមនុស្ស និងភាពជាខ្មាំងសត្រូវរបស់វាចំពោះព្រះជាម្ចាស់។ ក្នុងរឿងនេះ យើងឃើញថា ពាក្យសម្ដីមិនអាចរៀបរាប់បានទេថា ការល្បួងនោះវាសាហាវដល់កម្រិតណា។ អាចនិយាយបានថា ធម្មជាតិព្យាបាទដែលសាតាំងប្រើមករំលោភបំពានលើមនុស្ស និងមុខមាត់អាក្រក់របស់វា ត្រូវបានសម្ដែងចេញមកទាំងអស់នៅវេលានេះហើយ។ សាតាំងបានប្រើប្រាស់ឱកាសនេះ គឺឱកាសដែលព្រះជាម្ចាស់ប្រទានមកដោយមានការអនុញ្ញាត មកកៀបសង្កត់លោកយ៉ូបឲ្យស្ថិតក្រោមការរំលោភបំពានដ៏រំជើបរំជួល និងគ្មានមេត្តាវិធីសាស្ដ្រ និងកម្រិតនៃភាពឃោរឃៅរបស់វា គឺមិនអាចស្រមៃដល់ និងមិនអាចទ្រាំទ្របានឡើយចំពោះមនុស្សសព្វថ្ងៃ។ ជំនួសឲ្យការនិយាយថា លោកយ៉ូបត្រូវសាតាំងល្បួង និងនិយាយថា លោកបានឈរមាំនៅក្នុងទីបន្ទាល់របស់លោក ក្នុងការល្បួងនេះ យកល្អគួរតែនិយាយថា លោកយ៉ូបបានចាប់ផ្ដើមប្រកួតជាមួយនឹងសាតាំង ដើម្បីការពារភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ និងការពារមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ នៅក្នុងការប្រកួតនេះ លោកយ៉ូបបានបាត់បង់ហ្វូងចៀម និងហ្វូងគោយ៉ាងសន្ធឹក គាត់ក៏បានបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ ហើយគាត់បានបាត់បង់ទាំងកូនប្រុស និងកូនស្រីរបស់គាត់ដែរ។ យ៉ាងណាមិញ គាត់មិនបានបោះចោលភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ឬការកោតខ្លាចចំពោះព្រះជាម្ចាស់ឡើយ។ ពោលគឺ នៅក្នុងការប្រកួតជាមួយសាតាំងនេះ លោកយ៉ូបស៊ូបាត់បង់ទ្រព្យសម្បត្តិរបស់គាត់ និងកូនៗរបស់គាត់ ជាងបាត់បង់ភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ និងការកោតខ្លាចដែលគាត់មានចំពោះព្រះជាម្ចាស់។ គាត់ស៊ូប្រកាន់ខ្ជាប់ឫសគល់នៃអត្ថន័យក្នុងការធ្វើជាមនុស្ស។ បទគម្ពីរផ្ដល់សាច់រឿងសង្ខេបមួយនៃដំណើរការទាំងមូលនេះ ដែលលោកយ៉ូបបាត់បង់ទ្រពសម្បត្តិរបស់គាត់ ហើយកត់ត្រាពីចរិតមារយាទ និងឥរិយាបថរបស់លោកយ៉ូបទុកជាឯកសារ។ រឿងរ៉ាវសង្ខេបច្បាស់លាស់នេះបានឲ្យដឹងថា លោកយ៉ូបសឹងតែគ្មានអារម្មណ៍តឹងតែងសោះ ក្នុងការប្រឈមនឹងសេចក្ដីល្បួងនេះ ប៉ុន្តែប្រសិនបើរឿងដែលបានកើតឡើងពិតនេះ ត្រូវកើតឡើងម្ដងទៀត ទាំងពិចារណាអំពីការពិតនៃធម្មជាតិនៃការព្យាបាទរបស់សាតាំង នោះរឿងទាំងនេះនឹងមិនសាមញ្ញ ឬងាយស្រួល ដូចរៀបរាប់ក្នុងប្រយោគទាំងនេះទេ។ ភាពជាក់ស្ដែង គឺលើសពីភាពឃោរឃៅឆ្ងាយណាស់។ នេះហើយជាកម្រិតនៃភាពហិនហោច និងសេចក្ដីសម្អប់ដែលសាតាំងប្រព្រឹត្តចំពោះមនុស្សជាតិ និងមនុស្សគ្រប់គ្នាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ប្រសិនបើព្រះជាម្ចាស់មិនប្រាប់សាតាំងកុំឲ្យធ្វើបាបលោកយ៉ូប សាតាំងមុខជាសម្លាប់លោកយ៉ូប ដោយគ្មានសង្ស័យ និងគ្មានការសោកសៅអ្វីឡើយ។ សាតាំងមិនចង់ឲ្យនរណាម្នាក់ថ្វាយបង្គំព្រះជាម្ចាស់ទេ។ វាក៏មិនចង់ឲ្យមនុស្សដែលសុចរិតនៅចំពោះព្រះនេត្រព្រះជាម្ចាស់ និងមនុស្សដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ អាចបន្តការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ។ ចំពោះមនុស្ស ការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ មានន័យថា ពួកគេគេចចេញ និងបោះបង់ចោលសាតាំង ដូច្នេះ សាតាំងក៏ឆ្លៀតឱកាសយកការអនុញ្ញាតរបស់ព្រះជាម្ចាស់មកបង្កកំហឹង និងសេចក្ដីសម្អប់ទាំងអស់របស់វាដាក់លើលោកយ៉ូបដោយគ្មានមេត្តា។ ពេលនេះ អ្នកឃើញហើយថា ទារុណកម្មដែលលោកយ៉ូបទទួលរងនោះខ្លាំងកម្រិតណា ពីចិត្តគំនិតដល់សាច់ឈាម និងពីក្រៅដល់ក្នុង។ សព្វថ្ងៃនេះ យើងមើលមិនឃើញថា វាយ៉ាងណាទេនៅពេលនោះ ហើយយើងអាចត្រឹមតែទទួលបាននូវការមើលឃើញអារម្មណ៍របស់លោកយ៉ូបមួយភ្លែតប៉ុណ្ណោះ នៅពេលដែលលោកស្ថិតក្រោមទណ្ឌកម្មនៅពេលនោះ តាមរយៈរឿងរ៉ាវក្នុងព្រះគម្ពីរ។

សច្ចភាពឥតរង្គើរបស់លោកយ៉ូប នាំមកនូវភាពអាម៉ាស់ដល់សាតាំង និងធ្វើឲ្យវារត់គេចទាំងស្លន់ស្លោ

ហេតុនេះ តើ​អ្វីទៅ​ដែលព្រះជាម្ចាស់ធ្វើ នៅពេលដែល​លោកយ៉ូបត្រូវស្ថិតក្រោមទណ្ឌកម្ម? ព្រះជាម្ចាស់បានសង្កេត និងបានទតមើល​ ហើយបានរង់ចាំលទ្ធផលនេះ។ នៅពេលដែលព្រះជាម្ចាស់បានសង្កេត និងបានទតមើល តើព្រះអង្គមានអារម្មណ៍បែបណា? ពិតណាស់ ព្រះអង្គមានអារម្មណ៍សោកសៅ។ ប៉ុន្តែ តើអាចទេថា ព្រះជាម្ចាស់អាចមានអារម្មណ៍ស្ដាយក្រោយ ដែលបានអនុញ្ញាតឲ្យសាតាំងល្បួងលោកយ៉ូប ដោយសារតែអារម្មណ៍សោកសៅរបស់ព្រះអង្គ? ចម្លើយគឺ ទេ ទ្រង់មិនអាចមានអារម្មណ៍ស្ដាយក្រោយបែបនេះទេ។ ដ្បិតទ្រង់ជឿជាក់ប្រាកដថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ ព្រះអង្គជឿថា លោកកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់។ ព្រះជាម្ចាស់គ្រាន់តែឲ្យឱកាសដល់សាតាំង ដើម្បីបញ្ជាក់ភាពសុចរិតរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ និងសម្ដែងពីភាពឃោរឃៅ ព្រម​ទាំង​ភាពគួរឲ្យស្អប់របស់វាប៉ុណ្ណោះ។ ជាងនេះទៅទៀត វាជាឱកាសមួយសម្រាប់ឲ្យលោកយ៉ូបធ្វើបន្ទាល់ពីភាពសុចរិតរបស់លោក និងពីការកោតខ្លាចដែលលោកមានចំពោះព្រះជាម្ចាស់ ព្រមទាំងការគេចចេញពីសេចក្ដីអាក្រក់ ចំពោះមនុស្សនៅ​ក្នុងលោកិយ ចំពោះសាតាំង និងចំពោះមនុស្សទាំងអស់ដែលដើរតាមព្រះជាម្ចាស់។ តើលទ្ធផលចុងក្រោយបង្ហាញថា ការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប ត្រឹមត្រូវ និងគ្មានខុសដែរឬទេ? តើលោកយ៉ូបពិតជាបានឈ្នះសាតាំងដែរឬទេ? ក្នុងនេះយើងបានអានពីសម្ដីគំរូដែលលោកយ៉ូបបានថ្លែង គឺពាក្យសម្ដីដែលជាភ័ស្តុតាងបញ្ជាក់ថា គាត់បានឈ្នះសាតាំង។ លោកបាននិយាយថា «ទូលបង្គំកើតពីពោះម្ដាយទាំងអាក្រាត ហើយទូលបង្គំនឹងត្រឡប់ទៅវិញទាំងអាក្រាតដែរ»។ នេះគឺជាឥរិយាបថនៃការស្ដាប់បង្គាប់របស់លោកយ៉ូបនៅចំពោះព្រះជាម្ចាស់។ បន្ទាប់មក លោកបាននិយាយថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ ពាក្យសម្ដីដែលលោកយ៉ូបបាននិយាយទាំង​នេះ​បញ្ជាក់ថាព្រះជាម្ចាស់សង្កេតមើលជម្រៅចិត្តរបស់មនុស្ស បញ្ជាក់ថាទ្រង់អាចទតមើលក្នុងចិត្តរបស់​មនុស្ស ហើយសម្ដីនេះបញ្ជាក់ថា ការដែលព្រះអង្គសព្វព្រះហឫទ័យនឹងលោកយ៉ូប គឺមិនខុសទេ ក៏បញ្ជាក់ថាមនុស្សម្នាក់ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនេះ គឺជាមនុស្សសុចរិតដែរ។ «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ ពាក្យទាំងនេះគឺជាទីបន្ទាល់របស់លោកយ៉ូបចំពោះព្រះជាម្ចាស់។ គឺពាក្យធម្មតាទាំងនេះហើយ ដែលបានបំភ័យសាតាំងឲ្យខ្លាច ធ្វើឲ្យវាខ្មាស និងធ្វើឲ្យវារត់គេចទាំងស្លន់ស្លោ ហើយជាងនេះទៀត ពាក្យនេះក៏បានដាក់ច្រវាក់សាតាំង និងធ្វើ​ឲ្យវាគ្មានសល់ធនធានអ្វីទៀតសោះឡើយ។ ដូច្នេះ ពាក្យទាំងនេះក៏បានធ្វើឲ្យសាតាំងស្គាល់ភាពអស្ចារ្យ និងកម្លាំងអានុភាពនៃទង្វើរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ហើយអនុញ្ញាតឲ្យវាយល់ពីសម្បទានដ៏អស្ចារ្យរបស់មនុស្សដែលមានដួងចិត្តដែលគ្រប់គ្រងដោយមាគ៌ារបស់ព្រះជាម្ចាស់​។ ជាងនេះទៀត សម្ដីនេះបង្ហាញឲ្យសាតាំងឃើញថា ភាពស្វាហាប់ដ៏ខ្លាំងក្លាដែលបង្ហាញដោយមនុស្សតូចទាប និងមិនសំខាន់ម្នាក់ ក្នុងការប្រកាន់ខ្ជាប់តាមមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់។ ដូច្នេះ សាតាំងត្រូវបរាជ័យនៅក្នុងការប្រកួតលើកទីមួយ។ ទោះបីជា «បានរៀនពីការប្រកួតនេះ» ហើយក៏​ដោយ ក៏សាតាំងគ្មានចេតនាដោះលែងលោកយ៉ូប ហើយក៏មិនផ្លាស់ប្ដូរធម្ម​ជាតិ​នៃ​ការ​ព្យាបាទរបស់វានោះដែរ។ សាតាំងបានព្យាយាមអនុវត្តការវាយប្រហារលើលោកយ៉ូប ដូច្នេះហើយវាក៏បានមកចំពោះព្រះជាម្ចាស់ម្ដងទៀត...

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

លោកយ៉ូបយកឈ្នះសាតាំង ហើយក្លាយជាមនុស្សពិត នៅចំពោះព្រះនេត្ររបស់ព្រះ​ជាម្ចាស់

កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យ​សម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ...

អំពីលោកយ៉ូប (ផ្នែកទីពីរ)

វិចារណញាណរបស់លោកយ៉ូប បទពិសោធន៍ជាក់ស្ដែងរបស់លោកយ៉ូប និងភាពជាមនុស្សដ៏ទៀងត្រង់ ហើយស្មោះ​ត្រង់​របស់​លោក មានន័យថា លោកបានធ្វើការវិនិច្ឆ័យ...

ពុំមានការសង្ស័យចំពោះការល្បងលរបស់ព្រះជាម្ចាស់

ក្រោយពេលដែលទទួលបានទីបន្ទាល់ពីលោកយ៉ូប បន្ទាប់​ពី​ការ ល្បង​លរបស់លោកបញ្ចប់ ព្រះជាម្ចាស់ក៏បានតាំងព្រះទ័យថា ព្រះអង្គនឹងយកមនុស្សដូចលោក​យ៉ូប...

សេចក្ដីជំនឿរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ មិនត្រូវបានធ្វើឲ្យរង្គើដោយសារតែការពិត​ដែល​ថា ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងពីគេនោះឡើយ

លោកយ៉ូបស្ដាប់ឮព្រះជាម្ចាស់ តាមរ​យៈការស្ដាប់នឹងត្រចៀក យ៉ូប ៩:១១ មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ...

Leave a Reply