សេចក្ដីជំនឿរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ មិនត្រូវបានធ្វើឲ្យរង្គើដោយសារតែការពិត​ដែល​ថា ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងពីគេនោះឡើយ

24-02-2021

លោកយ៉ូបស្ដាប់ឮព្រះជាម្ចាស់ តាមរ​យៈការស្ដាប់នឹងត្រចៀក

យ៉ូប ៩:១១ មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ ក៏ខ្ញុំមិនស្គាល់ទ្រង់ដែរ។

យ៉ូប ២៣:៨-៩ មើល៎ ទូលបង្គំដើរទៅមុខ ប៉ុន្តែទ្រង់មិនគង់នៅទីនោះទេ ទូលបង្គំក៏ដើរទៅក្រោយ តែមិនអាចមើលទ្រង់ស្គាល់៖ នៅខាងឆ្វេង ដែលជាកន្លែងដែលទ្រង់ធ្វើការ ខ្ញុំក៏មិនអាចមើលឃើញទ្រង់៖ ទ្រង់បំពួនអង្គទ្រង់នៅខាងស្ដាំ តែខ្ញុំមិនអាចមើលទ្រង់ឃើញទេ។

យ៉ូប ៤២:២-៦ ទូលបង្គំដឹងថា ព្រះអង្គអាចធ្វើកិច្ចការគ្រប់យ៉ាង និងដឹងថា គ្មានអ្វីអាចឃាត់ព្រះតម្រិះពីទ្រង់បានឡើយ។ តើនរណាជាមនុស្សដែលលាក់ឱវាទ ដោយគ្មានចំណេះដឹង? ហេតុនេះ បានជាទូលបង្គំបាននិយាយនូវអ្វីដែលទូលបង្គំមិនយល់។ អ្វីៗអស្ចារ្យពេកណាស់សម្រាប់ទូលបង្គំ ដែលទូលបង្គំមិនដឹងសោះ។ សូមសណ្ដាប់ទូលបង្គំផង ទូលបង្គំសូមអង្វរទ្រង់ ហើយទូលបង្គំនឹងពោលថា៖ ទូលបង្គំនឹងទារពីទ្រង់ ហើយប្រកាសពីទ្រង់ចំពោះទូលបង្គំ។ ទូលបង្គំបានស្ដាប់ឮទ្រង់ ដោយស្ដាប់ឮនឹងត្រចៀក ប៉ុន្តែពេលនេះភ្នែករបស់ទូលបង្គំមើលឃើញទ្រង់ឡើយ។ ហេតុអ្វីបានជាទូលបង្គំខ្ពើមខ្លួនឯង ហើយប្រែចិត្តដោយលុតក្រាបក្នុងធូលី និងផេះ។

ទោះបីជាព្រះជាម្ចាស់មិនបានបង្ហាញអង្គទ្រង់ដល់លោកយ៉ូប ក៏លោកយ៉ូបជឿលើ​អធិប​តេយ្យ​ភាពរបស់ព្រះជាម្ចាស់ដែរ

តើអ្វីទៅគឺជាចំណុចសំខាន់នៃពាក្យសម្ដីទាំងនេះ? តើក្នុងចំណោមអ្នករាល់គ្នា មាននរណា​ដែល​បានដឹងថា មានការពិតមួយនៅត្រង់នេះ? ជាដំបូង ម្ដេចក៏លោកយ៉ូបដឹងថាមាន​ព្រះជាម្ចាស់​? បន្ទាប់មក ម្ដេចក៏លោកដឹងថា ផ្ទៃមេឃ និងផែន ព្រម​ទាំងរបស់សព្វសារពើរ ត្រូវបានគ្រប់គ្រង​ដោយ​ព្រះជាម្ចាស់? មានអត្ថបទមួយ ដែលឆ្លើយតបនឹងសំណួរទាំងអស់នេះ៖ «ទូលបង្គំបានស្ដាប់ឮទ្រង់ ដោយស្ដាប់ឮនឹងត្រចៀក ប៉ុន្តែពេលនេះភ្នែករបស់ទូលបង្គំមើលឃើញទ្រង់ឡើយ។ ហេតុអ្វីបានជាទូលបង្គំខ្ពើមខ្លួនឯង ហើយប្រែចិត្តដោយលុតក្រាបក្នុងធូលី និងផេះ» (យ៉ូប ៤២៥-៦)។ តាមរយៈសម្ដីទាំងអស់នេះ យើងដឹងថា លោកយ៉ូបបានដឹងពីព្រះជាម្ចាស់តាមរយៈរឿងព្រេង បុរាណ មិនមែនដោយសារគាត់បានឃើញព្រះជាម្ចាស់ដោយផ្ទាល់ភ្នែកនោះឡើយ។ គឺស្ថិតក្រោម​កាលៈទេសៈទាំងនេះហើយ ដែលលោកចាប់ផ្ដើមដើរលើមាគ៌ានៃការដើរតាមព្រះជាម្ចាស់ គឺ​ក្រោយកាលៈទេសៈនេះហើយដែលគាត់បានបញ្ជាក់ព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ នៅក្នុង​ជីវិតរបស់គាត់ និងក្នុងចំណោមរបស់សព្វសារពើទាំងអស់។ ក្នុងនេះមានការពិតមួយដែល​មិន​អាច​បដិសេធបាន តើការពិតនេះគឺជាអ្វី? លោកយ៉ូបមិនដែលបានឃើញព្រះជាម្ចាស់ឡើយ ទោះបីជា​គាត់​អាចដើរតាមមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់​បាន​ឡើយ​។ ក្នុងន័យនេះ តើលោកមិនដូចជាមនុស្សសម័យបច្ចុប្បន្នទេឬអី? លោកយ៉ូបពុំធ្លាប់បាន​ឃើញព្រះជាម្ចាស់ទេ គឺជាការបញ្ជាក់ថា ទោះបីជាគាត់ធ្លាប់បានឮពីព្រះជាម្ចាស់ ក៏លោកពុំបាន​ដឹង​អំពីកន្លែងដែលព្រះជាម្ចាស់គង់នៅ ឬដឹងថា ព្រះជាម្ចាស់មានលក្ខណៈយ៉ាងណា ឬព្រះជាម្ចាស់​កំពុង​ធ្វើអ្វីនោះដែរ។ ទាំងអស់នេះ គឺជាកត្តាដែលត្រូវនឹងប្រធានបទ ហើយនិយាយឲ្យត្រង់ទៅ ទោះជាគាត់បានដើរតាមព្រះជាម្ចាស់មែន ក៏ព្រះជាម្ចាស់មិនដែលលេច​មក​ឲ្យ​គាត់ឃើញ ឬមានបន្ទូលទៅកាន់គាត់នោះដែរ។ តើនេះមិនមែនជាការពិតទេឬអី ទោះបីជាព្រះ​ជាម្ចាស់មិនធ្លាប់មានបន្ទូលទៅលោកយ៉ូប ឬប្រទានសេចក្ដីបង្គាប់ណាមួយដល់លោក ក៏លោកយ៉ូប​មើលឃើញព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ និងមើលឃើញអធិបតេយ្យភាពរបស់ទ្រង់ ក្នុង​ចំណោមរបស់​សព្វសារពើទាំងអស់ដែរ និងក្នុងរឿងនិទានពីបុរាណដែលលោកយ៉ូបធ្លាប់បានឮ​ពី​ព្រះជាម្ចាស់ ដោយស្ដាប់ឮនឹងត្រចៀក បន្ទាប់មកគាត់បានចាប់ផ្ដើមជីវិតនៃការស្ដាប់បង្គាប់ និង​ការគេចចេញពីសេចក្ដីអាក្រក់។ ទាំងនេះគឺជាប្រភពដើម និងវិធីសាស្ត្រ ដែលលោកយ៉ូបដើរតាម​ព្រះជាម្ចាស់។ ដោយឡែក មិនថាគាត់កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់​យ៉ាងណា មិនថាគាត់ប្រកាន់ខ្ជាប់តាមសច្ចភាពរបស់គាត់យ៉ាងណា ក៏ព្រះជាម្ចាស់នៅតែមិនធ្លាប់​លេច​មក​ឲ្យ​គាត់ឃើញដែរ។ ចូរយើងអានអត្ថបទគម្ពីរនេះ។ លោកមាន​ប្រសាសន៍​ថា «មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ ក៏ខ្ញុំមិនស្គាល់ទ្រង់ដែរ» (យ៉ូប ៩:១១)។ អ្វី​ដែល​ពាក្យ​សម្ដីទាំងអស់នេះកំពុងនិយាយគឺថា លោក​យ៉ូបអាចមានអារម្មណ៍​ដឹងថាព្រះជាម្ចាស់គង់នៅជុំវិញខ្លួនគាត់ ឬក៏គ្មានអារម្មណ៍​ដឹង​ទេ ប៉ុន្តែ លោក​មិនធ្លាប់មើលឃើញព្រះជាម្ចាស់​ទាល់​តែសោះ។ ច្រើនលើកហើយដែលគាត់ស្រមៃឃើញថា ព្រះ​ជាម្ចាស់​កំពុងយាងកាត់មុខគាត់ ឬកំពុងធ្វើ ឬក៏កំពុងដឹកនាំមនុស្ស ប៉ុន្តែគាត់មិនធ្លាប់ដឹងសោះ។ ព្រះជាម្ចាស់យាងមកសណ្ឋិតលើមនុស្ស នៅពេលដែលគេមិនរំពឹងពីរឿងនេះ មនុស្សមិនដឹងពី​ពេល​ដែលព្រះជាម្ចាស់យាងមកសណ្ឋិតលើគេ ក៏មិនដឹងពីកន្លែងដែលទ្រង់យាងមកសណ្ឋិត​លើ​គេ​នោះដែរ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់ទេ ដូច្នេះហើយ ចំពោះមនុស្ស ព្រះជាម្ចាស់ ត្រូវបានលាក់កំបាំងពីគេ។

សេចក្ដីជំនឿរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ មិនត្រូវបានធ្វើឲ្យរង្គើដោយសារតែការពិត​ដែល​ថា ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងពីគេនោះឡើយ

នៅក្នុងអត្ថបទគម្ពីរខាងក្រោមនេះ លោកយ៉ូបមានប្រសាសន៍ថា «មើល៎ ទូលបង្គំដើរទៅមុខ ប៉ុន្តែ​ទ្រង់មិនគង់នៅទីនោះទេ ទូលបង្គំក៏ដើរទៅក្រោយ តែមិនអាចមើលទ្រង់ស្គាល់៖ នៅខាងឆ្វេង ដែលជាកន្លែងដែលទ្រង់ធ្វើការ ខ្ញុំក៏មិនអាចមើលឃើញទ្រង់៖ ទ្រង់បំពួនអង្គទ្រង់នៅខាងស្ដាំ តែខ្ញុំ​មិន​អាចមើលទ្រង់ឃើញ» (យ៉ូប ២៣:៨-៩)។ ក្នុងដំណើររឿងនេះ យើងដឹងថាតាមបទ​ពិសោធន៍​របស់លោកយ៉ូប ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងពីលោករហូត ព្រះជាម្ចាស់មិនបានលេច​មក​ឲ្យ​គាត់ឃើញជាចំហទេ ហើយទ្រង់ក៏មិនបានមានបន្ទូលអ្វីមួយជាចំហដល់គាត់នោះឡើយ តែក្នុងចិត្ត​របស់លោកយ៉ូប គាត់ជឿជាក់លើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់។ លោកតែងតែជឿថា ព្រះ​ជា​ម្ចាស់អាចនឹងកំពុងដើរនៅចំពោះមុខលោក ឬអាចកំពុងធ្វើការនៅក្បែរលោក ហើយជឿថា ទោះ​បី​ជាលោកមិនអាចមើលឃើញព្រះជាម្ចាស់ ក៏ព្រះជាម្ចាស់គង់នៅក្បែរលោក កំពុងគ្រប់គ្រងគ្រប់​យ៉ាង​ដែលជារបស់លោក។ លោកយ៉ូបមិនធ្លាប់មើលឃើញព្រះជាម្ចាស់ទេ តែគាត់អាចរក្សាក្ដីជំនឿ​ពិតរបស់គាត់ ជាការដែលមនុស្សដទៃមិនអាចធ្វើបាន។ ហេតុអ្វីបានជាអ្នកដទៃមិនអាចធ្វើដូច្នោះ បាន? នោះគឺមកពីព្រះជាម្ចាស់មិនបានមានបន្ទូលទៅកាន់លោកយ៉ូប ឬលេច​មក​ឲ្យលោកឃើញទេ ហើយប្រសិនបើលោកពិតជាមិនបានជឿ លោកក៏ពុំអាចបន្តដំណើរជីវិត ក៏មិន​អាចប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ តើ​រឿង​នេះពិតដែរឬទេ? តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នកអានពាក្យសម្ដីដែលលោក​យ៉ូប​និយាយមកនេះ? តើអ្នកមានអារម្មណ៍ថា ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកយ៉ូប ព្រមទាំងភាពសុចរិតដែលគាត់មានចំពោះព្រះជាម្ចាស់ គឺសុទ្ធតែពិត និងមិនមែនជាការបំផ្លើស មកពីព្រះជាម្ចាស់ទេ មែនទេ? ទោះបីជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះលោកយ៉ូបដូចគ្នានឹងមនុស្ស​ដទៃ​មែន ដោយពុំបានលេចមកឲ្យគាត់ឃើញ ឬមានបន្ទូលមករកគាត់សោះ ក៏លោកយ៉ូបនៅតែប្រកាន់​ខ្ជាប់តាមសច្ចភាពរបស់គាត់ នៅតែជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ គាត់ក៏រមែងថ្វាយតង្វាយដុត និងអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ដែរ ដោយសារតែគាត់ខ្លាច​មាន​សេច​ក្ដី​ល្មើសនឹងព្រះជាម្ចាស់។ តាមការដែលលោកយ៉ូបអាចកោតខ្លាចព្រះជាម្ចាស់ ទាំងមិនធ្លាប់​បាន​ឃើញព្រះជាម្ចាស់ យើងឃើញថា គាត់ស្រឡាញ់សេចក្ដីវិជ្ជមានកម្រិតណា ហើយ​ក៏​ឃើញ​ថា សេច​ក្ដី​ជំនឿរបស់គាត់មាំមួន និងពិតយ៉ាងណាដែរ។ លោកមិនបានបដិសេធអត្ថិ​ភាព​​របស់​​ព្រះជាម្ចាស់ ដោយសារតែព្រះជាម្ចាស់លាក់​បំពួនអង្គទ្រង់ពីលោកឡើយ លោកក៏មិន​បាត់​បង់​សេចក្ដី​ជំនឿ​របស់​លោក ហើយបោះបង់ព្រះជាម្ចាស់ ដោយសារតែលោកមិនធ្លាប់បាន​ឃើញ​​​ព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ លោកបានទទួលស្គាល់​អត្ថិ​ភាព​របស់​ព្រះជាម្ចាស់ ក្នុងកិច្ចការដ៏លាក់កំបាំងនៃការគ្រប់គ្រងរបស់ព្រះ​ជា​ម្ចាស់​លើរបស់​សព្វសារពើ​​ព្រមទាំងដឹងអំពីអធិបតេយ្យភាព និងព្រះចេស្ដារបស់ព្រះជាម្ចាស់ទៀតផង។ លោកមិនបានបោះបង់ការធ្វើជាមនុស្សទៀងត្រង់ ដោយសារតែ​ព្រះជាម្ចាស់លាក់​បំពួនព្រះកាយ ក៏មិនបានបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ដោយ​សារតែព្រះជាម្ចាស់មិនធ្លាប់លេចមកឲ្យលោកឃើញនោះដែរ។ លោកយ៉ូបពុំដែលទូលសុំឲ្យព្រះ ជាម្ចាស់លេចមកឲ្យគាត់ឃើញជាចំហ ដើម្បីបញ្ជាក់ពីព្រះវត្តមានដ៏គង់នៅរបស់ទ្រង់ឡើយ ដ្បិត​លោក​​បានមើលឃើញអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងគ្រប់របស់ទាំងអស់ ហើយលោកជឿថា លោកទទួលបានព្រះពរ និងព្រះគុណដែលអ្នកដទៃពុំទាន់ទទួលបាន។ ទោះបីព្រះជាម្ចាស់នៅតែ​លាក់​កំបាំងពីលោកយ៉ូប ក៏សេចក្ដីជំនឿរបស់លោកចំពោះព្រះជាម្ចាស់មិនដែលរង្គើឡើយ។ ដូច្នេះ លោកបានប្រមូលផលនូវអ្វីដែលអ្នកដទៃមិនធ្លាប់មាន នោះគឺការសរសើរពីព្រះជាម្ចាស់ និងព្រះពរ​របស់ព្រះជាម្ចាស់។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការយល់ច្រឡំរបស់មនុស្សជាច្រើន ចំពោះលោកយ៉ូប

ការលំបាកដែលលោកយ៉ូបបានទទួលរង មិនមែនជាកិច្ចការរបស់អ្នកនាំសារដែល​ព្រះ​ជា​ម្ចាស់​ចាត់មកឡើយ ក៏មិនមែនបង្កឡើងដោយផ្ទាល់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។...

ទំនាក់ទំនងរវាងការដែលព្រះជាម្ចាស់ផ្ញើលោកយ៉ូបទុកនឹងសាតាំង និងគោលដៅនៃកិច្ចការ​របស់ព្រះជាម្ចាស់

ទោះបីជាពេលនេះមនុស្សភាគច្រើនទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយ​ទៀង​ត្រង់ និងទទួលស្គាល់ថា លោកកោតខ្លាចព្រះជាម្ចាស់...

អំពីលោកយ៉ូប (ផ្នែកទីមួយ)

បន្ទាប់ពីបានដឹងពីរបៀបដែលលោកយ៉ូបបានឆ្លងកាត់ការល្បងលរួចហើយ អ្នករាល់គ្នា​ភាគ​​ច្រើនមុខជាចង់ដឹងលម្អិតបន្ថែមអំពីលោកយ៉ូបផ្ទាល់ ជាពិសេស...

ការដាស់តឿន និងការស្រាយបំភ្លឺដែលត្រូវបានផ្ដល់ទៅឲ្យមនុស្សជំនាន់ក្រោយ តាមរយៈ​ទីបន្ទាល់​របស់លោកយ៉ូប

ក្នុងពេលជាមួយគ្នាដែលមនុស្សកំពុងយល់ដឹងអំពីដំណើរ​ការដែលព្រះ​ជាម្ចាស់​ទទួលបានមនុស្សទាំងស្រុង មនុស្សក៏នឹងយល់ដឹងពីគោលបំណង...

Leave a Reply