ទំនាក់ទំនងរវាងការដែលព្រះជាម្ចាស់ផ្ញើលោកយ៉ូបទុកនឹងសាតាំង និងគោលដៅនៃកិច្ចការ​របស់ព្រះជាម្ចាស់

24-02-2021

ទោះបីជាពេលនេះមនុស្សភាគច្រើនទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយ​ទៀង​ត្រង់ និងទទួលស្គាល់ថា លោកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់​ក៏​ដោយ ក៏ការទទួលស្គាល់នេះ មិនបានផ្ដល់ឲ្យគេនូវការយល់ដឹងកាន់តែច្បាស់អំពីចេតនារបស់ព្រះ​ជា​ម្ចាស់ដែរ។ នៅក្នុងពេលជាមួយគ្នា ខណៈដែលពួកគេកំពុងច្រណែននឹងភាពជាមនុស្ស និងការ​ព្យាយាមឲ្យបានរបស់លោកយ៉ូប ពួកគេសួរសំណួរទៅព្រះជាម្ចាស់ដូចតទៅថា៖ លោកយ៉ូប​គ្រប់​លក្ខណ៍ និងទៀងត្រង់ណាស់ មនុស្សជាច្រើនស្រឡាញ់លោកណាស់ ដូច្នេះហេតុអ្វីបានជា​ព្រះ​ជា​ម្ចាស់​ប្រគល់គាត់ឲ្យសាតាំង និងដាក់គាត់ឲ្យរងទណ្ឌកម្មដល់ម្ល៉ឹង? សំណួរបែបនេះ​ត្រូវបាន​កំណត់​ឲ្យមាននៅក្នុងចិត្តរបស់មនុស្សជាច្រើន ឬថាការសង្ស័យនេះ គឺជាសំណួរដែលមាននៅ ក្នុងចិត្ត​របស់​មនុស្សជាច្រើន។ ដោយសារសំណួរនេះបានធ្វើឲ្យមនុស្សជាច្រើនទាល់តម្រិះ ទើបយើងត្រូវតែបើក​កកាយ​សំណួរនេះឡើង ហើយបកស្រាយវាឲ្យត្រឹមត្រូវ។

អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែចាំបាច់ ហើយមានសារៈសំខាន់ឥតឧបមា ដ្បិត​គ្រប់​យ៉ាងដែលទ្រង់ធ្វើនៅក្នុងមនុស្ស គឺសុទ្ធ​តែ​ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ និងការសង្គ្រោះ​មនុស្ស​ជាតិ។ តាមធម្មតា កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងលោកយ៉ូបក៏មិនខុសគ្នាដែរ ទោះបីជា​លោកយ៉ូប គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ។ អាច​និយាយ​ម្យ៉ាងទៀតបាន​ថា ទោះបីជាកិច្ចការដែលព្រះជាម្ចាស់ធ្វើ ឬមធ្យោបាយ​ដែល​ទ្រង់ធ្វើកិច្ចការនោះវាយ៉ាងណា ទោះបីត្រូវលះបង់យ៉ាងណា ទោះបីជាទ្រង់មាន​គោល​បំណង​យ៉ាងណា ក៏គោលបំណងនៃសកម្មភាពរបស់ទ្រង់មិនប្រែប្រួលដែរ។ គោលបំណងរបស់ទ្រង់ គឺ​បញ្ចូល​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងមនុស្ស ហើយបញ្ចូលសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និង​បំណងព្រះហឫទ័យដែលព្រះជាម្ចាស់មានសម្រាប់មនុស្សដែរ។ ពោលគឺ គោលបំណងនេះគឺជា ការ​បញ្ចូលទៅក្នុងមនុស្សនូវអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ជឿថាជាវិជ្ជមាន ស្របទៅនឹងជំហានរបស់​ទ្រង់ ដោយជួយឲ្យគេអាចយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយជ្រួតជ្រាបពីសារជាតិ​របស់​ព្រះ​ជា​ម្ចាស់ ព្រមទាំងអនុញ្ញាតឲ្យមនុស្សស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការចាត់ចែង​របស់​ព្រះ​ជាម្ចាស់ ហើយអនុញ្ញាតឲ្យមនុស្សទទួលបានការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពី​សេចក្ដី​អាក្រក់ ហើយទាំងអស់នេះគឺជាទិដ្ឋ​ភាព​មួយនៃគោលបំណងរបស់ព្រះជាម្ចាស់ក្នុង​គ្រប់​កិច្ចការដែលព្រះអង្គធ្វើ។ ចំណុចមួយទៀតគឺ មនុស្សរមែងត្រូវបានប្រគល់ឲ្យទៅសាតាំង ដ្បិត​សាតាំងគឺជារបស់ឥតបានការ និងជាវត្ថុសម្រាប់បម្រើក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺជា មធ្យោ​បាយដែលព្រះជាម្ចាស់ប្រើដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញការល្បួងរបស់សាតាំង ហើយ​វាយប្រហារភាពឃោរឃៅ ភាពស្មោកគ្រោក និងលក្ខណៈដ៏គួរឲ្យស្អប់របស់សាតាំង ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្អប់សាតាំង ហើយអាចដឹង និងទទួលស្គាល់នូវអ្វីដែលអវិជ្ជមាន។ ដំណើរ​ការ​នេះ​អនុញ្ញាត​ឲ្យ​ពួកគេដោះខ្លួនឲ្យរួចពីការគ្រប់គ្រង និងការចោទប្រកាន់ ការជ្រៀតជ្រែក និងការវាយ​ប្រហារ​​របស់​សាតាំងបន្តិចម្ដងៗ រហូត​ទាល់តែពួកគេយកឈ្នះលើការវាយប្រហារ និងការចោទ​ប្រកាន់​​របស់​សាតាំង សូមអរព្រះគុណដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំណេះដឹងដែលពួកគេមាន និងការស្ដាប់បង្គាប់របស់ពួក​គេចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីជំនឿ និងការកោតខ្លាច​ដែល​ពួក​គេមានចំពោះព្រះជាម្ចាស់ ហើយទាល់តែពេលនោះទើបពួកគេត្រូវបានដោះឲ្យរួចទាំងស្រុងពី អំណាចគ្រប់គ្រប់របស់សាតាំង។ ការប្រោសឲ្យរួចរបស់មនុស្សមានន័យថា សាតាំងត្រូវបរាជ័យ មានន័យថា ពួកគេលែងជាចំណីនៅក្នុងមាត់របស់សាតាំងទៀតហើយ សាតាំងបានខ្ជាក់ពួកគេ ចេញ ជំនួសឲ្យការលេបត្របាក់ពួកគេវិញ។ នេះមកពីមនុស្សបែបនេះ គឺជាមនុស្សទៀងត្រង់ មកពី ពួកគេមានសេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចចំពោះព្រះជាម្ចាស់ ហើយមកពីពួកគេ ដាច់ចេញពីសាតាំងទាំងស្រុង។ ពួកគេបាននាំយកក្ដីអាម៉ាស់មកឲ្យសាតាំង ពួកគេធ្វើឲ្យសាតាំង ទៅជាកំសាក ហើយពួកគេបានធ្វើឲ្យសាតាំងបរាជ័យទាំងស្រុង។ ភាពជឿជាក់របស់ពួក​គេនៅក្នុង​ការដើរតាមព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់ពួកគេចំពោះព្រះជាម្ចាស់ ធ្វើឲ្យសាតាំងបរាជ័យ និងធ្វើឲ្យសាតាំងបោះបង់ពួកគេចោលទាំងស្រុង។ មានតែមនុស្សបែបនេះ ទេ ទើបត្រូវបានព្រះជាម្ចាស់ទទួលយកពិតប្រាកដ ហើយនេះទើបជាគោលបំណងដ៏ធំបំផុត​របស់​ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស។ ប្រសិនបើពួកគេចង់បានសង្គ្រោះ និងចង់ឲ្យព្រះ​ជាម្ចាស់​ទទួលយកទាំងស្រុង នោះអស់អ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវតែប្រឈមនឹងការល្បួង និង​ការវាយប្រហារទាំងធំទាំងតូចពីសាតាំង។ មនុស្សដែលងើបរួចពីការល្បួង និងការវាយ​ប្រហារ​ទាំងនេះ ហើយអាចធ្វើឲ្យសាតាំងបរាជ័យទាំងស្រុង គឺជាមនុស្សដែលនឹងបានសង្គ្រោះ​ដោយ​ព្រះ​ជាម្ចាស់។ មានន័យថា អស់អ្នកណាដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ គឺជាអស់អ្នកដែល​បាន​ឆ្លងកាត់ការល្បងលរបស់ព្រះជាម្ចាស់ និងជាមនុស្សដែលត្រូវបានល្បួង និងត្រូវបានវាយប្រហារ​ជា​ច្រើនលើកច្រើនសាពីសំណាក់សាតាំង។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ យល់​អំពី​បំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចយល់ស្របតាម​អធិបតេយ្យ​ភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយពួកគេមិនបោះបង់ចោលផ្លូវនៃការកោតខ្លាច​ព្រះ​ជា​ម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ក្នុងគ្រាកំពុងត្រូវល្បួងរបស់សាតាំងឡើយ។ អស់អ្នក​ដែល​ត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ មានភាពស្មោះត្រង់ ពួកគេមានចិត្តមេត្តា ពួកគេបែងចែកដាច់​ស្រឡះរវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់ ពួកគេមានចិត្តស្រឡាញ់សេចក្ដីយុត្តិធម៌ និងមាន​ភាព​ត្រឹមត្រូវតាមវិចារណញាណ ហើយពួកគេអាចយកចិត្តទុកដាក់នឹងព្រះជាម្ចាស់ និងឲ្យតម្លៃអ្វី គ្រប់យ៉ាងដែលជារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ មិនជាប់ចំណង មិនត្រូវឈ្លបសង្កេត មិនត្រូវ​ចោទប្រកាន់ ឬត្រូវបំពានដោយសាតាំងឡើយ។ ពួកគេមានសេរីភាពទាំងស្រុង ពួកគេត្រូវបាន​ប្រោស​​លោះ ហើយត្រូវដោះឲ្យរួចទាំងស្រុង។ លោកយ៉ូបគ្រាន់តែជាមនុស្សម្នាក់ដែលមាន​សេរី​ភាព ហើយពិតណាស់ថា នេះគឺជាសារៈសំខាន់នៃមូលហេតុដែលព្រះជាម្ចាស់បានប្រគល់គាត់​ឲ្យទៅ​សាតាំង​។

លោកយ៉ូបត្រូវសាតាំងបំពាន តែគាត់ក៏បានទទួលសេរីភាព និងការដោះលែងដ៏អស់កល្ប​ជា​និច្ចដែរ ហើយគាត់ទទួលបាននូវសិទ្ធិ មិនឲ្យត្រូវដាក់ក្រោមដឲសេចក្ដីពុករលួយ ការបំពាន និងការ​ចោទ​ប្រកាន់របស់សាតាំងម្ដងទៀតឡើយ ផ្ទុយទៅវិញ គឺមានសិទ្ធិរស់នៅក្នុងពន្លឺនៃព្រះភក្ត្ររបស់​ព្រះជាម្ចាស់ដោយសេរី និងមិនលំបាក ហើយរស់នៅក្នុងព្រះពររបស់ព្រះជាម្ចាស់​ដែលត្រូវបាន​ប្រទាន​ឲ្យគាត់។ គ្មាននរណាអាចដកយក ឬបំផ្លាញ ឬរឹបអូសសិទ្ធនេះឡើយ។ សិទ្ធិនេះត្រូវបាន​ប្រទាន​​ឲ្យគាត់ទុកជាការតបស្នងដល់សេចក្ដីជំនឿ ការតាំងចិត្ត និងការស្ដាប់បង្គាប់ ព្រម​ទាំង​ការ​កោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់។ លោកយ៉ូបបានយកជីវិតគាត់ទៅបង់ ដើម្បីឲ្យបាន​សេច​ក្ដី​អំណរ និងភាពរីករាយនៅលើផែនដី និងដើម្បីឲ្យបានសិទ្ធិ និងការទទួលបានសិទ្ធិនេះ ដូចដែលបានតាំងឡើងដោយស្ថានសួគ៌ និងត្រូវបានទទួលស្គាល់ដោយផែនដី ដើម្បីថ្វាយនឹងថ្វាយ​បង្គំព្រះអាទិករដោយគ្មានការរំខាន នៅក្នុងឋានៈជាសត្តនិករពិតមួយរបស់ព្រះជាម្ចាស់នៅ​លើ​ផែនដី​។ នេះក៏ជាលទ្ធផលធំបំផុតនៃការល្បួងដែលលោកយ៉ូបបានទ្រាំទ្រដែរ។

នៅ​ពេលដែលមនុស្សមិនទាន់បានសង្គ្រោះ ជីវិតរបស់ពួកគេតែងតែត្រូវបានជ្រៀតជ្រែក ហើយ​​ថែមទាំងត្រូវបានគ្រប់គ្រងដោយសាតាំង។ អាច​និយាយ​ម្យ៉ាង​ទៀតបាន​ថា មនុស្សដែលមិនត្រូវបានសង្គ្រោះ គឺជាអ្នកទោសរបស់សាតាំង ដូច្នេះ ពួកគេពុំមានសេរីភាព ពួកគេ​ពុំ​ត្រូវបានសាតាំងដោះលែង ពួកគេគ្មានលក្ខណសម្បត្តិ ឬគ្មានសិទ្ធិថ្វាយបង្គំព្រះជាម្ចាស់ ហើយ​​ពួក​គេ​ត្រូវសាតាំងប្រដេញយ៉ាងប្រកៀក និងត្រូវវាយប្រហារយ៉ាងសាហាវ។ មនុស្សបែបនេះពុំ​មាន​ភាព​រីករាយសម្រាប់លើកមកនិយាយទេ ពួកគេពុំមានសិទ្ធិទទួលបានវត្តមានជីវិតធម្មតាមួយសម្រាប់​លើក​​មកនិយាយផង ហើយជាងនេះទៀត ពួកគេគ្មានសេចក្ដីថ្លៃថ្នូរនឹងលើកមកនិយាយទេ។ ទាល់​តែ​អ្នកក្រោកឈរ ហើយធ្វើសង្គ្រាមជាមួយសាតាំង ដោយប្រើសេចក្ដីជំនឿរបស់​អ្នកលើ​ព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់អ្នកចំពោះព្រះជាម្ចាស់ធ្វើជាសាស្ត្រា វុធ ដើម្បីតយុទ្ធក្នុងសង្គ្រាមស្លាប់រស់ជាមួយសាតាំង ទើបអ្នកអាចធ្វើឲ្យវាបរាជ័យទៅទាំងស្រុង និង​ធ្វើ​ឲ្យ​វា​បាក់កន្ទុយ ហើយក្លាយជាកំសាក រាល់ពេលដែលវាឃើញអ្នក ដូច្នេះ វានឹងបោះបង់​ការ​វាយ​ប្រហារ និងការចោទប្រកាន់របស់វាចំពោះអ្នកទាំងស្រុង ទាល់តែពេលនោះ ទើបអ្នកនឹងបាន​សង្គ្រោះ ហើយមានសេរីភាព។ ប្រសិនបើអ្នកតាំងចិត្តកាត់ផ្ដាច់ពីសាតាំងទាំងស្រុង ប៉ុន្តែអ្នកមិន​ទាន់​ប្រដាប់កាយនឹងសាស្ត្រាវុធ ដែលនឹងជួយអ្នកឲ្យយកឈ្នះសាតាំង នោះអ្នកនឹងនៅតែស្ថិត​ក្នុង​គ្រោះថ្នាក់ដដែល ហើយខណៈដែលពេលវេលាកន្លងទៅមុខ នៅ​ពេលដែលអ្នកត្រូវសាតាំង​ដាក់​ទណ្ឌកម្ម រហូតទាល់តែអ្នកអស់កម្លាំងរលីងពីខ្លួន នោះអ្នកនៅមិនទាន់បានដោះខ្លួន​អ្នក​ឲ្យរួច​ពី​ការ​ចោទប្រកាន់ និងការវាយប្រហារទាស់នឹងអ្នកនៅឡើយទេ ប៉ុន្តែ អ្នកក៏នៅតែអាចធ្វើទីបន្ទាល់បាន ហើយអ្នកនឹងមានសង្ឃឹមតិចតួចអំពីសេចក្ដីសង្គ្រោះ។ នៅចុងបំផុត នៅពេលដែលសេចក្ដីបញ្ចប់​នៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស នោះអ្នកនឹងនៅតែស្ថិតក្នុងដៃរបស់សាតាំងដដែល មិន​អាច​រំដោះ​ខ្លួនឲ្យរួចបាន​ទេ ដូច្នេះអ្នកនឹងគ្មានឱកាស ឬគ្មានសង្ឃឹមទៀតឡើយ។ ពេល​នោះ និយាយឲ្យចំទៅគឺ មនុស្សបែបនេះនឹងស្ថិតក្នុងទាសភាពរបស់សាតាំងទាំងស្រុង។

ចូរទទួលយកការល្បងលរបស់ព្រះជាម្ចាស់ ចូរយកឈ្នះការល្បួងរបស់សាតាំង និង​អនុញ្ញាត​​ឲ្យព្រះជាម្ចាស់ទទួលបានលក្ខណៈ​ទាំងមូលរបស់អ្នក

ក្នុងអំឡុងកិច្ចការនៃការប្រកាន់តាមការផ្គត់ផ្គង់ និងការជ្រោមជ្រែងរបស់ព្រះជាម្ចាស់ ព្រះអង្គ​មាន​បន្ទូល​ប្រាប់ពីបំណងព្រះហឫទ័យទាំងស្រុងរបស់ទ្រង់ និងសេចក្ដីតម្រូវដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់បានពីមនុស្ស ហើយបង្ហាញពីទង្វើ និងនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងអត្ត​សញ្ញាណរបស់ទ្រង់ដល់មនុស្សផង។ គោលបំណងគឺដើម្បីឲ្យមនុស្សប្រដាប់កាយដោយកេរ្តិ៍ឈ្មោះ និងអនុញ្ញាតឲ្យមនុស្សទទួលបាននូវសេចក្ដីពិតជាច្រើនពីព្រះជាម្ចាស់ ខណៈដែលគេកំពុងដើរ​តាម​ទ្រង់ ពោលគឺសេចក្ដីពិតដែលជាសាស្ត្រាវុធ ដែលព្រះជាម្ចាស់ប្រទានឲ្យទៅមនុស្ស ដើម្បីតយុទ្ធ​ជា​មួយសាតាំង។ ក្រោយពេលបានប្រដាប់កាយរួចហើយ មនុស្សត្រូវតែប្រឈម​នឹងការល្បងល​របស់​ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានវិធី និងមានមធ្យោបាយជាច្រើនសម្រាប់ល្បងលមនុស្ស ប៉ុន្តែ ពួកគេគ្រប់គ្នាសុទ្ធតែត្រូវការ «ការសហការ» ពីសត្រូវរបស់ព្រះជាម្ចាស់គឺ សាតាំង។ មានន័យថា ការ​ប្រទាន​ឲ្យមនុស្សមានសាស្ត្រាវុធដើម្បីធ្វើសឹកជាមួយសាតាំង ព្រះជាម្ចាស់ក៏ប្រគល់មនុស្សទៅឲ្យ​សាតាំង រួចអនុញ្ញាតិឲ្យសាតាំង «ល្បងល» កេរ្តិ៍ឈ្មោះរបស់មនុស្សដែរ។ ប្រសិនបើមនុស្សអាច​រើ​ខ្លួន​រួច​ពី​ក្បួនសឹករបស់សាតាំង ប្រសិនបើគេអាចរត់រួចពីការឡោមព័ទ្ធរបស់សាតាំង ហើយនៅ​មាន​ជីវិតរស់ នោះមនុស្សប្រាកដជាឆ្លងផុតការល្បងល។ ប្រសិនបើមនុស្សបរាជ័យ ដោយចាក​ចេញ​ពីក្បួនសឹករបស់សាតាំង និងចុះចូលចំពោះសាតាំង នោះគេនឹងឆ្លងមិនផុត​ពីការល្បងល​នេះ​ឡើយ​។ ទោះជាព្រះជាម្ចាស់ពិនិត្យពិច័យលើចំណុចកត្តាណាមួយរបស់មនុស្សក៏ដោយ ក៏លក្ខណៈ​វិនិច្ឆ័យ​សម្រាប់ការពិនិត្យពិច័យរបស់ទ្រង់គឺទៅ​លើ​ការ​ដែល មនុស្សឈរមាំ ឬមិនមាំនៅក្នុង ទីបន្ទាល់របស់គេ នៅពេលដែលគេត្រូវសាតាំងវាយប្រហារ ហើយគេបោះបង់ ឬមិនបោះបង់ចោលព្រះជាម្ចាស់ ហើយគេចុះចាញ់ ឬមិនចុះចាញ់ ហើយចុះចូល ឬមិនចុះចូលចំពោះសាតាំង នៅពេលដែល​គេជាប់អន្ទាក់របស់សាតាំង។ គេអាចនិយាយបានថា មនុស្សបានសង្គ្រោះ ឬមិនបានសង្គ្រោះ អាស្រ័យលើ​ថា តើគេអាចយកឈ្នះ និងអាចធ្វើឲ្យសាតាំង បរាជ័យបាន ឬមិនបាន ហើយគេអាច ឬមិនអាចទទួលបានសេរីភាព គឺអាស្រ័យលើថា តើគេអាច ឬមិន​អាចលើកសាស្ត្រាវុធ ដែលព្រះជាម្ចាស់ប្រទានឲ្យគេដោយខ្លួនអ្នក ដើម្បីយកឈ្នះ​ទាស​ភាព​របស់សាតាំង ធ្វើឲ្យសាតាំងបោះបង់សេចក្ដីសង្ឃឹមចោលទាំងស្រុង ហើយទុកគេចោលឲ្យ​នៅ​ម្នាក់​អ្នក។ ប្រសិនបើសាតាំងបោះបង់ក្ដីសង្ឃឹម ហើយដោះលែងនរណាម្នាក់ នេះមានន័យថា សាតាំង​នឹង​មិនព្យាយាមយកមនុស្សម្នាក់នេះចេញពីព្រះជាម្ចាស់ម្ដងទៀតឡើយ វានឹងមិនចោទប្រកាន់ និងជ្រៀតជ្រែកពួកគេម្ដងទៀតឡើយ វាក៏នឹងមិនដាក់ទណ្ឌកម្ម ហើយវាយប្រហារពួកគេដោយ គ្មានមេត្តាម្ដងទៀតដែរ គឺមានតែមនុស្សបែបនេះទេ ទើបត្រូវបានព្រះជាម្ចាស់ទទួលយកពិតប្រាកដ។ នេះគឺជាដំណើរ​ការទាំងស្រុងដែលព្រះជាម្ចាស់ប្រើដើម្បីទទួលបានមនុស្ស។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សាតាំងល្បួងលោកយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់លោកយ៉ូប)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ?...

ការដាស់តឿន និងការស្រាយបំភ្លឺដែលត្រូវបានផ្ដល់ទៅឲ្យមនុស្សជំនាន់ក្រោយ តាមរយៈ​ទីបន្ទាល់​របស់លោកយ៉ូប

ក្នុងពេលជាមួយគ្នាដែលមនុស្សកំពុងយល់ដឹងអំពីដំណើរ​ការដែលព្រះ​ជាម្ចាស់​ទទួលបានមនុស្សទាំងស្រុង មនុស្សក៏នឹងយល់ដឹងពីគោលបំណង...

លោកយ៉ូបយកឈ្នះសាតាំង ហើយក្លាយជាមនុស្សពិត នៅចំពោះព្រះនេត្ររបស់ព្រះ​ជាម្ចាស់

កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យ​សម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ...

អំពីលោកយ៉ូប (ផ្នែកទីមួយ)

បន្ទាប់ពីបានដឹងពីរបៀបដែលលោកយ៉ូបបានឆ្លងកាត់ការល្បងលរួចហើយ អ្នករាល់គ្នា​ភាគ​​ច្រើនមុខជាចង់ដឹងលម្អិតបន្ថែមអំពីលោកយ៉ូបផ្ទាល់ ជាពិសេស...