ទទួលយកការល្បងលពីព្រះជាម្ចាស់ យកឈ្នះលើការល្បួងរបស់សាតាំង និងអនុញ្ញាតឱ្យព្រះជាម្ចាស់ទទួលបានលក្ខណៈរបស់អ្នកទាំងស្រុង

24-02-2021

ក្នុងអំឡុងកិច្ចការនៃការផ្គត់ផ្គង់ និងការទំនុកបម្រុងរយៈពេលវែងរបស់ព្រះជាម្ចាស់ដល់មនុស្ស ព្រះអង្គមានបន្ទូលប្រាប់ពីបំណងព្រះហឫទ័យរបស់ទ្រង់ទាំងអស់ និងពីសេចក្ដីតម្រូវដែលទ្រង់សព្វព្រះហឫទ័យចង់បានពីមនុស្ស ហើយបង្ហាញពីកិច្ចការ និស្ស័យ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ដល់មនុស្សផង។ គោលបំណងគឺដើម្បីបំពាក់បំប៉នមនុស្សឱ្យមានកម្ពស់ និងអនុញ្ញាតឱ្យមនុស្សទទួលបានសេចក្ដីពិតជាច្រើនពីព្រះជាម្ចាស់ នៅពេលកំពុងដើរតាមទ្រង់ ជាសេចក្ដីពិតដែលជាគ្រឿងសាស្ត្រាវុធដែលព្រះជាម្ចាស់ប្រទានឱ្យទៅមនុស្ស ដើម្បីតយុទ្ធជាមួយសាតាំង។ ក្រោយពេលបានបំពាក់គ្រឿងសាស្រ្ដាវុធរួចហើយ មនុស្សត្រូវតែប្រឈមនឹងការសាកល្បងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានវិធី និងមធ្យោបាយជាច្រើនដើម្បីសាកល្បងមនុស្ស ប៉ុន្តែពួកគេគ្រប់គ្នាសុទ្ធតែត្រូវការ «ការសហការ» ពីសត្រូវរបស់ព្រះជាម្ចាស់ដែលជាសាតាំងនេះឯង។ នេះមានន័យថា ការប្រទានគ្រឿងសាស្ត្រាវុធដល់មនុស្សដើម្បីធ្វើសឹកជាមួយសាតាំង គឺព្រះជាម្ចាស់ក៏ប្រគល់មនុស្សទៅឱ្យសាតាំង និងអនុញ្ញាតឱ្យសាតាំង «សាកល្បង» កម្ពស់របស់មនុស្សដែរ។ ប្រសិនបើមនុស្សអាចរើខ្លួនរួចពីក្បួនសឹករបស់សាតាំងបាន ប្រសិនបើគេអាចគេចផុតពីការឡោមព័ទ្ធរបស់សាតាំង ហើយនៅមានជីវិត នោះមនុស្សបានឆ្លងផុតការសាកល្បងជាមិនខាន។ ប៉ុន្តែ ប្រសិនបើមនុស្សមិនអាចចាកចេញពីក្បួនសឹករបស់សាតាំងបាន ហើយចុះចូលនឹងសាតាំង នោះគេនឹងឆ្លងមិនផុតពីការសាកល្បងនេះទេ។ ទោះជាព្រះជាម្ចាស់ពិនិត្យពិច័យលើចំណុចណាមួយរបស់មនុស្សក៏ដោយ ក៏លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការពិនិត្យពិច័យរបស់ទ្រង់គឺថាតើមនុស្សអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានឬអត់ នៅពេលត្រូវសាតាំងវាយប្រហារ ហើយថាតើគេបានបោះបង់ចោលព្រះជាម្ចាស់ ហើយបានចុះចាញ់ និងចុះចូលនឹងសាតាំងឬអត់ នៅពេលដែលគេជាប់អន្ទាក់របស់សាតាំង។ អាចនិយាយបានថា មនុស្សត្រូវបានសង្គ្រោះឬអត់នោះ គឺអាស្រ័យលើថា តើគេអាចយកឈ្នះ និងបង្ក្រាបសាតាំងបានឬអត់ ហើយគេអាចទទួលបានសេរីភាពឬអត់នោះ គឺអាស្រ័យលើថាតើគេខ្លួនឯងអាចលើកគ្រឿងសាស្ត្រាវុធដែលព្រះជាម្ចាស់បានប្រទានឱ្យគេនោះ ដើម្បីយកឈ្នះលើចំណងរបស់សាតាំង ដោយធ្វើឱ្យសាតាំងលះបង់ក្ដីសង្ឃឹមចោលទាំងស្រុង ហើយទុកគេចោលឱ្យនៅម្នាក់ឯងឬអត់។ ប្រសិនបើសាតាំងលះបង់ក្ដីសង្ឃឹម ហើយដោះលែងនរណាម្នាក់ នោះមានន័យថា សាតាំងនឹងមិនព្យាយាមយកមនុស្សម្នាក់នេះចេញពីព្រះជាម្ចាស់ម្ដងទៀតឡើយ វានឹងលែងចោទប្រកាន់ និងជ្រៀតជ្រែកមនុស្សម្នាក់នេះទៀតឡើយ វាក៏នឹងឈប់ធ្វើទារុណកម្ម ឬវាយប្រហារពួកគេដោយគ្មានមេត្តាម្ដងទៀតដែរ។ មានតែមនុស្សបែបនេះទេ ដែលត្រូវព្រះជាម្ចាស់ទទួលយកយ៉ាងពិតប្រាកដនោះ។ នេះគឺជាដំណើរទាំងស្រុងដែលព្រះជាម្ចាស់ទទួលបានមនុស្ស។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

យ៉ូបស្ដាប់ឮព្រះជាម្ចាស់ ដោយស្ដាប់ឮនឹងត្រចៀក (ផ្នែកទីមួយ)

យ៉ូប ៩:១១ មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ ក៏ខ្ញុំមិនស្គាល់ទ្រង់ដែរ។ យ៉ូប ២៣:៨-៩ មើល៎ ទូលបង្គំដើរទៅមុខ...

សាតាំងល្បួងយ៉ូបលើកទីមួយ (ហ្វូងសត្វរបស់គាត់ត្រូវគេលួច ហើយសោកនាដកម្មបានធ្លាក់មកលើកូនៗរបស់គាត់)

១. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ១:៨ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា៖ «តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ?...

ការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះយ៉ូប និងការវាយតម្លៃនៅក្នុងព្រះគម្ពីរ

យ៉ូប ១:១ មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់...

សាតាំងល្បួងយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់យ៉ូប) (ផ្នែកទីមួយ)

១. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ?...