ខ្ញុំបានរកឃើញផ្លូវចូលទៅក្នុងនគរស្ថានសួគ៌ហើយ

07-09-2021

By Mengai, Taiwan

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ពេលព្រះយេស៊ូវបានយាងចូលក្នុងពិភពលោករបស់មនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយជាមួយការយកកំណើតជាមនុស្សនេះ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបាននាំមកនូវយុគសម័យនៃនគរព្រះវិញ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងនគរនៃព្រះ ហើយលើសពីនេះ គេនឹងអាចទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែ ទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះ មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់ នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» (អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បញ្ជាក់ច្បាស់ណាស់ ព្រះអម្ចាស់យេស៊ូវ បានធ្វើកិច្ចការនៃការប្រោសលោះ ដោយគ្រាន់តែអត់ទោសបាបរបស់មនុស្ស។ ធម្មជាតិពោរពេញដោយអំពើបាបរបស់យើង នៅមានដដែល។ យើងនៅតែត្រូវការឲ្យព្រះអម្ចាស់ធ្វើកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធ ដើម្បីប្រទានសេចក្ដីពិតដល់យើង និងដោះស្រាយធម្មជាតិពេញដោយអំពើបាបរបស់យើង ដោយធ្វើឲ្យយើងបោះបង់អំពើបាប ហើយមិនតតាំងនឹងព្រះជាម្ចាស់។ នោះយើងនឹងស្ដាប់បង្គាប់ ហើយកោតខ្លាចព្រះជាម្ចាស់។ នោះជាផ្លូវតែមួយគត់ សម្រាប់ចូលទៅក្នុងនគរព្រះ។ ខ្ញុំមិនធ្លាប់បានយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទេ។ ខ្ញុំគិតថា អំពើបាបរបស់យើងត្រូវបានអត់ទោស ហើយយើងអាចចូលក្នុងស្ថានសួគ៌បាន។ តែទោះបីជាមានសេចក្ដីជំនឿជាង១០ឆ្នាំមកហើយក្ដី ក៏ខ្ញុំតែរស់នៅក្នុងអំពើបាបដដែល។ ព្រះជាម្ចាស់បរិសុទ្ធ ហើយគ្មានមនុស្សមិនបរិសុទ្ធណា អាចមើលឃើញព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើមនុស្សដែលកំពុងរស់នៅក្នុងអំពើបាប អាចត្រូវបានលើកឡើងទៅក្នុងនគរព្រះបានទេ? ខ្ញុំភ័ន្តច្រឡំ។ ខ្ញុំមិនយល់ទេ។ ដោយអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ខ្ញុំដឹងថា ខ្ញុំខកជំហានដ៏សំខាន់បំផុតនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺកិច្ចការនៃការជំនុំជម្រះក្នុងគ្រាចុងក្រោយ។ នៅក្នុងសេចក្ដីជំនឿរបស់យើង យើងត្រូវតែឆ្លងកាត់នូវការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដូច្នេះ យើងអាចត្រូវបានសម្អាត ត្រូវបានសង្គ្រោះ និងបានចូលទៅក្នុងនគរព្រះ។

ខ្ញុំទៅព្រះវិហារតាំងពីតូចដល់ធំ។ ខ្ញុំស្រឡាញ់ការប្រកបជាមួយអ្នកដទៃអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់។ បន្ទាប់ពីរៀបការរួច ស្វាមីខ្ញុំ និងខ្ញុំ យកកិច្ចការពួកជំនុំជាអាទិភាពទីមួយ។ យើងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីរបស់ពួកជំនុំ។ តែលុះមួយរយៈក្រោយមក ខ្ញុំដឹងថា បទអធិប្បាយរបស់គ្រូគង្វាលសោះកក្រោះ និងច្រំដែលៗ ហើយគាត់តែងស្នើសុំការបរិច្ចាគ។ គាត់ខ្វល់ខ្វាយនឹងហិរញ្ញវត្ថុ ជាងជីវិតរបស់យើង។ គ្រូគង្វាល និងពួកចាស់ទុំ ឈ្លោះគ្នាដណ្ដើមវេទិកា និងរៀបល្បិចទាស់គ្នាទៅវិញទៅមក។ មនុស្សចូលរួមកម្មវិធីកាន់តែតិចទៅ ហើយពេលដែលពួកគេចូលរួម ពួកគេមានតែការសន្ទនាច្បោលៗ និងលង់លក់ដល់ចប់មេរៀនអធិប្បាយ។ ខ្ញុំគ្មានអារម្មណ៍ដឹងពីការដឹកនាំរបស់ព្រះអម្ចាស់ឡើយ។ ការចូលរួមកម្មវិធីក្រុមជំនុំ កាន់តែគួរឲ្យធុញទៅៗ។ ខ្ញុំមិនអាចអនុវត្ដព្រះបន្ទូលរបស់ព្រះអម្ចាស់បានឡើយ ហើយក៏កំពុងរស់នៅក្នុងអំពើបាបផង។ ពេលខ្ញុំឃើញស្វាមីខ្ញុំត្រឡប់មកផ្ទះវិញ រួចសំកុកលេងហ្គេមអនឡាញរហូត ខ្ញុំមិនដឹងធ្វើយ៉ាងណា មានតែរអ៊ូ និងជេរប្រទេចគាត់ ដោយបង្គាប់ឲ្យគាត់ធ្វើនេះ ធ្វើនោះ។ គាត់មិនស្ដាប់ ហើយខ្ញុំក៏កាន់តែខឹងខ្លាំងឡើងៗ។ ខ្ញុំទិតៀនអំពីអប្រសិទ្ធិផលរបស់គាត់ ពេលមើលឃើញគាត់កំពុងធ្វីអ្វីយឺតយ៉ាវ។ គាត់នឹងទិតៀនខ្ញុំដោយនិយាយថា «ប៉ុន្មានឆ្នាំដែលឯងក្លាយជាអ្នកជឿនេះ ឯងគ្មានប្រែប្រួលអ្វីសោះ»។ ដោយមានអារម្មណ៍ខុសឆ្គង ខ្ញុំក៏បានគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ចុះហេតុអ្វីបានជាអ្នកមើលឃើញធូលីដីនៅក្នុងភ្នែកបងប្អូនរបស់ខ្លួន តែមិនឃើញធ្នឹមដែលមាននៅក្នុងភ្នែករបស់ខ្លួនឯងដូច្នេះ? ឬធ្វើដូចម្ដេចឱ្យអ្នកពោលទៅកាន់បងប្អូនរបស់អ្នកថា ចូរឲ្យខ្ញុំយកធូលីដីចេញពីភ្នែករបស់អ្នក តែមានធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ?» (ម៉ាថាយ ៧:៣-៤)។ ព្រះអម្ចាស់មានបន្ទូលថា យើងមិនគួរសម្លឹងមើលកំហុសរបស់អ្នកដទៃទេ។ តែត្រូវពិនិត្យមើលកំហុសខ្លួនឯងវិញ។ ប៉ុន្តែ ខ្ញុំគ្មានការអនុគ្រោះដល់ស្វាមីរបស់ខ្ញុំ និងអាកប្បកិរិយារបស់គាត់ទេ។ ខ្ញុំក៏ខឹង ហើយចាប់ផ្ដើមឈ្លោះជាមួយនឹងគាត់។ សម្ពន្ធភាពរបស់យើងក៏អាក្រក់ទៅ ហើយខ្ញុំរងទុក្ខណាស់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ដូច្នេះ ចូរឲ្យឯងបានបរិសុទ្ធ ដ្បិតអញបរិសុទ្ធ» (លេវីវិន័យ ១១:៤៥) ព្រះជាម្ចាស់បរិសុទ្ធ ហើយនរណាដែលមិនបរិសុទ្ធ មិនអាចមើលឃើញទ្រង់ទេ។ ប៉ុន្តែ ខ្ញុំមិនអាចអនុវត្ដតាមព្រះបន្ទូលរបស់ព្រះអម្ចាស់បាន។ ខ្ញុំប្រព្រឹត្តិបាបជាប់ជានិច្ច មិនអាចគេចផុតពីចំណងរបស់វាបានទេ។ តើមនុស្សម្នាក់ដូចជាខ្ញុំនេះ អាចចូលទៅក្នុងនគរស្ថានសួគ៌ដោយរបៀបណា? គំនិតនេះធ្វើឲ្យខ្ញុំមានអារម្មណ៍អល់អែក។

មានម្ដងបន្ទាប់ពីកម្មវិធីចប់ ខ្ញុំបានសួរគ្រូគង្វាលអំពីបញ្ហារបស់ខ្ញុំ។ គាត់និយាយថា «កុំខ្វល់។ ទោះបីជាយើងឧស្សាហ៍ប្រព្រឹត្តបាប ក៏ព្រះអម្ចាស់យេស៊ូវបានអត់ទោសឲ្យយើងដែរ។ ប្រសិនបើយើងបន្តអធិស្ថាន និងលន់តួប្រាប់ព្រះអម្ចាស់ នោះទ្រង់នឹងនាំយើងទៅក្នុងនគរស្ថានសួគ៌»។ ព្រះបន្ទូលរបស់ទ្រង់ មិនបានរំលាយការភ័ន្តច្រឡំរបស់ខ្ញុំទេ។ ព្រះគម្ពីរចែងថា៖ «ចូររក្សាសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានភាពបរិសុទ្ធផង ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ «ដ្បិតប្រសិនបើយើងប្រព្រឹត្តបាបដោយចេតនា បន្ទាប់ពីយើងបានទទួលចំណេះដឹងអំពីសេចក្ដីពិតហើយ នោះគ្មានតង្វាយលោះបាបទៀតឡើយ» (ហេព្រើរ ១០:២៦)។ មានចែងយ៉ាងច្បាស់ថា ប្រសិនបើយើងប្រព្រឹត្តអំពើបាបដោយចេតនា គឺគ្មានតង្វាយលោះបាបទៀតទេ។ តើមនុស្សដែលប្រព្រឹត្តអំពើបាបជាប់រហូត អាចត្រូវបានលើកឡើងទៅក្នុងស្ថានសួគ៌ដែរឬទេ? ខ្ញុំមិនដឹងជាត្រូវឈប់ប្រព្រឹត្តអំពើបាបដោយរបៀបណានោះទេ ហេតុនេះ ខ្ញុំក៏ខំកែខៃការអត់ធ្មត់ និងការអត់ទោសបាបរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំមិនអាចយកវាមកអនុវត្តបាន។ ខ្ញុំបានរកជំនួយពីគ្រូគង្វាលម្ដងទៀត។ គាត់គ្រវីក្បាល រួចនិយាយថា «ខ្ញុំគ្មានដំណោះស្រាយរឿងប្រព្រឹត្តបាប រួចលន់តួនោះទេ។ សូម្បីតែប៉ុលក៏និយាយថា 'ព្រោះចិត្តខ្ញុំចង់ធ្វើការល្អ តែបែរជាខ្ញុំធ្វើមិនកើត។ ដ្បិតការល្អដែលខ្ញុំចង់ធ្វើ ខ្ញុំបែរជាមិនធ្វើ ប៉ុន្តែ ការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ ខ្ញុំបែរជាធ្វើទៅវិញ' (រ៉ូម ៧:១៨-១៩)។ យើងមិនអាចជួយអ្វីបានឡើយ មានតែប្រព្រឹត្តបាប ដូច្នេះ ចូរប្រែចិត្ត ហើយលន់តួបាបដល់ព្រះអម្ចាស់ថែមទៀតចុះ ហើយខ្ញុំនឹងអធិស្ថានឲ្យអ្នកបន្ថែមទៀត»។ ការស្ដាប់ឮសម្ដីដូច្នេះពីគ្រូគង្វាល គឺជាការបាក់ទឹកចិត្ដណាស់។ ខ្ញុំអធិស្ថានទៅព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! ខ្ញុំម្ចាស់មិនចង់ប្រព្រឹត្តអំពើបាបទេ តែខ្ញុំម្ចាស់ពិតជាមិនអាចជួយខ្លួនឯងបាន។ ការរស់នៅក្នុងអំពើបាប វាឈឺចាប់ តែខ្ញុំម្ចាស់មិនដឹងជាឈប់ដោយរបៀបណា។ ខ្ញុំម្ចាស់ខ្លាចព្រះអង្គបោះបង់ខ្ញុំម្ចាស់ចោល។ ឱព្រះអម្ចាស់អើយ សូមជួយសង្គ្រោះខ្ញុំម្ចាស់ផង»។

កន្លែងណាដែលមនុស្សបញ្ចប់ នោះព្រះជាម្ចាស់នឹងចាប់ផ្ដើម។ ថ្ងៃមួយ ខ្ញុំបានជួបជាមួយនឹងស៊ូសានលើប្រព័ន្ធអនឡាញ នៅឆ្នាំ២០១៨។ យើងប្រកបគ្នាជជែកអំពីព្រះគម្ពីរ។ តម្រិះរបស់នាងក្នុងព្រះគម្ពីរ និងការប្រកបគ្នា ក៏មានការបំភ្លឺ។ ហេតុនេះ ខ្ញុំក៏ប្រាប់ពីក្ដីបារម្ភ និងបញ្ហារបស់ខ្ញុំដល់នាង។ ខ្ញុំនិយាយថា «ខ្ញុំបានក្លាយជាអ្នកជឿ រាប់សិបឆ្នាំហើយ ប៉ុន្តែ ខ្ញុំប្រព្រឹត្តអំពើបាបរហូត ខ្ញុំបារម្ភអំពីការដែលខ្ញុំចូលទៅក្នុងនគរស្ថានសួគ៌។ គ្រូគង្វាលរបស់យើងនិយាយថា ព្រះអម្ចាស់យេស៊ូវបានអត់ទោសបាបដល់យើងហើយ គាត់ថា ប្រសិនបើយើងអធិស្ថាន ហើយលន់តួបាប នោះទ្រង់នឹងនាំយើងទៅក្នុងស្ថានសួគ៌ ពេលទ្រង់យាងមក។ ចិត្តខ្ញុំវង្វេងវង្វាន់អស់ហើយ។ តើបងមានគំនិតយ៉ាងណាចំពោះរឿងនេះ?» បងស្រីស៊ូសានបាននិយាយថា «ពិតមែនហើយ យើងត្រូវបានអត់ទោសឲ្យហើយ តែនោះមិនមែនមានន័យថា យើងត្រូវបានសម្អាត ឬបានរួចពីអំពើបាបនោះទេ។ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា 'អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖ ប៉ុន្តែ បុត្រាគង់នៅជាដរាបវិញ' (យ៉ូហាន ៨:៣៤-៣៥)។ 'មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ' (ម៉ាថាយ ៧:២១)។ ព្រះអម្ចាស់មិនដែលមានបន្ទូលថា យើងនឹងចូលទៅក្នុងនគរព្រះ ដោយសារយើងត្រូវបានអត់ទោសនោះទេ ទ្រង់បានប្រាប់យើងថា មានតែអស់អ្នកដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាប៉ុណ្ណោះ ទើបអាចចូលទៅបាន។ យើងឃើញថា គំនិតរបស់មនុស្សអំពីការចូលទៅក្នុងព្រះ ជាគំនិតគ្មានមូលដ្ឋាន យើងឃើញរឿងមួយក្នុងរយៈពេលប៉ុន្មានឆ្នាំនៃជំនឿរបស់យើង៖ បន្ទាប់ពីមនុស្សទទួលបានជំនឿ ហើយអំពើបាបរបស់គេត្រូវបានអត់ទោស ពួកគេបន្តរស់នៅក្នុងសភាពនៃការប្រព្រឹត្តបាប រួចលន់តួបាប។ ការនេះបង្ហាញថា នេះមិនដូចជាការផ្ដាច់ចំណង និងការបង្ខាំងអំពើបាបនោះទេ ហើយយើងក៏មិនត្រូវបានសម្អាតដែរ ព្រះជាម្ចាស់បរិសុទ្ធ។ មនុស្សដែលប្រព្រឹត្តអំពើបាប ឬទាស់ទទឹងនឹងទ្រង់ មិនត្រូវបានបណ្ដោយឲ្យចូលទៅក្នុងនគរព្រះបានឡើយ។ មានតែអស់អ្នកដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ និងធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ប៉ុណ្ណោះ ទើបអាចចូលទៅបាន»។ បន្ទាប់ពីស្ដាប់ឮការប្រកបរបស់នាង ខ្ញុំគិតថា «មែនហើយ។ ប្រសិនបើព្រះជាម្ចាស់ឲ្យមនុស្សមានបាប ចូលទៅក្នុងនគរស្ថានសួគ៌ ធ្វើម្ដេចឲ្យភាពបរិសុទ្ធរបស់ទ្រង់ អាចត្រូវបានបញ្ចេញមកបាន?»

នាងក៏បន្តការប្រកបរបស់នាង។ «ទោះបីជាយើងអធិស្ថាន និងលន់តួបាប ហើយអនុវត្ដនូវសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់ ទោះបីជាយើងត្រូវព្យាយាមយ៉ាងណា ក៏យើងនៅតែត្រូវបានបង្ខាំងដោយអំពើបាបដែរ។ តើអ្វីជាហេតុផលនៅពីក្រោយរឿងនេះ?» បន្ទាប់មក នាងក៏អានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែ ទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះ មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់ នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» (អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យចំពោះអំពើបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីអំពើបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ប៉ុន្តែ ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីអំពើបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ... មនុស្សមិនងាយដឹងពីអំពើបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដ៏ចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។» «តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ» («សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

បន្ទាប់ពីអានព្រះបន្ទូលនេះរួច បងស្រីស៊ូសានក៏បន្តទៀតថា៖ «ថ្វីបើយើងបានទទួលការប្រោសលោះ ហើយអំពើបាបរបស់យើងក៏ត្រូវបានអត់ទោសមែនហើយក៏ដោយ ក៏ធម្មជាតិដ៏អាក្រក់របស់យើង ដែលជំរុញឲ្យយើងប្រព្រឹត្តអំពើបាប មិនត្រូវបានដោះស្រាយដែរ។ ហេតុនេះហើយបានជាយើងប្រព្រឹត្តបាប និងតតាំងនឹងព្រះជាម្ចាស់ ហើយមិនអាចអនុវត្ដព្រះបន្ទូលរបស់ព្រះអម្ចាស់ផង។ នៅក្នុងយុគសម័យនៃព្រះគុណ ការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ ក្នុងការប្រោសលោះយើងពីអំពើបាប ដើម្បីឲ្យយើងអាចគេចផុតពីការផ្ដន្ទាទោសដោយសារក្រឹត្យវិន័យ ឲ្យបានស័ក្ដិសមនឹងចូលទៅចំពោះព្រះជាម្ចាស់ ហើយរីករាយនឹងព្រះគុណរបស់ទ្រង់។ ថ្វីបើទ្រង់បានអត់ទោសបាបរបស់យើងពិតមែន ក៏ធម្មជាតិដ៏អាក្រក់របស់យើងមិនទាន់ត្រូវបានដោះស្រាយដែរ។ យើងពិតជានៅតែក្រអឺតក្រទម ល្បិចច្រើន និងអាក្រក់ទៀតផង។ យើងគិតអំពីខ្លួនឯងច្រើនពេក ទាំងចង់បានសម្ដីចុងក្រោយ ហើយរំពឹងសម្រេចផ្លូវរបស់យើង។ ពេលដែលមនុស្សម្នាក់ធ្វើអ្វីម្យ៉ាងដែលយើងមិនពេញចិត្ត យើងស្ដីបន្ទោស និងបន្ទច់បង្អាក់ពួកគេ។ យើងនិយាយកុហក និងបោកប្រាស់ ហើយពាក្យអធិស្ថានរបស់យើងចំពោះព្រះជាម្ចាស់ គឺជាពាក្យសម្ដីឥតន័យ។ យើងនិយាយអំពីការស្ដាប់បង្គាប់ និងការស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែយើងធ្វើគ្រប់យ៉ាងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ យើងលះបង់ និងបូជាខ្លួនឯង ដើម្បីឲ្យបានព្រះពរពីព្រះជាម្ចាស់។ យើងរីករាយ ពេលយើងទទួលបានព្រះពរ ប៉ុន្តែពេលយើងប្រឈមមុខនឹងការលំបាក យើងបែរជារអ៊ូរទាំ។ យើងថែមទាំងបដិសេធព្រះជាម្ចាស់ផង។ និស្ស័យពុករលួយទាំងនេះ អាក្រក់ជាងអំពើបាបទៅទៀត។ ប្រសិនបើមិនត្រូវបានដោះស្រាយទេ យើងទំនងជាប្រព្រឹត្តិការអាក្រក់ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ផង។ យើងនៅតែពេញដោយអំពើបាប។ តើធ្វើម្ដេចឲ្យយើងស័ក្ដិសមនឹងព្រះរាជ្យរបស់ព្រះជាម្ចាស់បាន? នេះជាមូលហេតុដែលព្រះអម្ចាស់យេស៊ូវបានសន្យានឹងយាងត្រឡប់មកវិញ។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ទ្រង់បានបង្ហាញសេចក្ដីពិតគ្រប់យ៉ាង ដើម្បីសង្គ្រោះមនុស្សជាតិ។ ទ្រង់ធ្វើកិច្ចការនៃការជំនុំជម្រះ។ នេះគឺដើម្បីដោះស្រាយធម្មជាតិដ៏អាក្រក់របស់មនុស្សជាតិ ដើម្បីគាស់រំលើងបញ្ហានៃការប្រព្រឹត្ដិអំពើបាបរបស់យើង និងការតតាំងនឹងព្រះជាម្ចាស់ និងដើម្បីបន្សុទ្ធ និងសង្គ្រោះយើង ហើយនាំយើងទៅក្នុងនគររបស់ព្រះអង្គ»។ «កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា សម្រេចព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ 'ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិត គ្រប់យ៉ាង' (យ៉ូហាន ១៦:១២-១៣)។ 'ខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ' (យ៉ូហាន ១២:៤៧-៤៨)។ ១ពេត្រុស ចែងថា៖ 'ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់' (១ពេត្រុស ៤:១៧)។ តាមរយៈការទទួលការជំនុំជម្រះរបស់ព្រះជាម្ចាស់ យើងអាចទទួលបាននូវសេចក្ដីពិត។ យើងអាចត្រូវបានសម្អាត ហើយពេលនោះទើបយើងអាចចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់បាន»។

ការប្រកបរបស់បងស្រីស៊ូសាន គឺពេញដោយពន្លឺ និងត្រូវទៅនឹងព្រះគម្ពីរ។ ខ្ញុំក៏ជឿ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវធ្វើតែកិច្ចការនៃការប្រោសលោះប៉ុណ្ណោះ តែមិនបានដោះស្រាយធម្មជាតិពេញដោយអំពើបាបរបស់មនុស្សជាតិទេ។ ជំនឿរបស់យើងអាចបានត្រឹមអត់ទោសបាបឲ្យយើងប៉ុណ្ណោះ ហើយត្រូវតែទទួលនូវការជំនុំជម្រះរបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយ ដើម្បីដោះស្រាយឫសគល់នៃភាពពោរពេញដោយអំពើបាបរបស់យើង និងត្រូវបានសម្អាត។ ភ្នែករបស់ខ្ញុំក៏ត្រូវបើក។ មានដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលខ្ញុំមិនធ្លាប់បានឆ្លងកាត់។ ខ្ញុំបានឮថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ និងបានបង្ហាញនូវសេចក្ដីពិត ដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ហើយនាំយើងទៅក្នុងនគររបស់ព្រះជាម្ចាស់។ ខ្ញុំរីករាយណាស់ ខ្ញុំក៏សួរបងស្រីស៊ូសានភ្លាមថា «តើកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ បន្សុទ្ធយើងដោយរបៀបណា?»

នាងអានព្រះបន្ទូលខ្លះរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ «កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន គឺដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ តាមរយៈការកាត់ទោស និងការជំនុំជម្រះជាចម្បង។ ដោយសង់ពីលើមូលដ្ឋានគ្រឹះនេះ ទ្រង់នាំមនុស្សឲ្យស្គាល់សេចក្តីពិតថែមទៀត ហើយបង្ហាញឲ្យគេដឹងអំពីផ្លូវនៃការអនុវត្តជាច្រើនទៀត ក្នុងគោលបំណងដើម្បីសម្រេចកម្មវត្ថុរបស់ទ្រង់នៃការយកឈ្នះមនុស្ស និងការសង្រ្គោះគេពីនិស្ស័យពុករលួយរបស់គេ។ នេះជាអ្វីដែលស្ថិតនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ» (អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «នៅគ្រាចុងក្រោយ ព្រះយេស៊ូវនឹងប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតទាំងអស់នេះ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងនាំមនុស្សឲ្យចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះនាំមកជូន គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់ និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

បងស្រីស៊ូសានបានបន្តការប្រកបគ្នារបស់គាត់ទៀត។ «ក្នុងគ្រាចុងក្រោយ ព្រះជាម្ចាស់ក៏បង្ហាញនូវសេចក្ដីពិត ដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះ និងដើម្បីសម្អាត និងសង្គ្រោះមនុស្សជាតិ ហើយបើកសម្ដែងពីសេចក្ដីអាថ៌កំបាំងនានា អំពីកិច្ចការរបស់ទ្រង់ទាំងមូល។ ទ្រង់បានបើកសម្ដែងនូវសេចក្ដីពិតអំពីភាពពុករលួយរបស់មនុស្សជាតិ និងលាតត្រដាង ព្រមទាំងពិនិត្យល្អិតល្អន់នូវធម្មជាតិនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់របស់យើង ប្រាប់យើងពីអ្វីដែលជានិស្ស័យដ៏អាក្រក់ នៅក្នុងធម្មជាតិរបស់យើង អ្វីដែលជាសភាពពុករលួយ និងការគិតដែលពិសពុលនេះបង្កឡើង ព្រមទាំងវិធីដោះស្រាយពួកវា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បញ្ជាក់ប្រាប់នូវអ្វីជាការចុះចូលចំពោះព្រះជាម្ចាស់ អ្វីជាសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ និងវិធីធ្វើជាមនុស្សស្មោះត្រង់ម្នាក់។ ការទាំងនេះបង្ហាញយើងពីវិធីបោះបង់ភាពពុករលួយរបស់យើង និងសម្រេចនូវសេចក្ដីសង្គ្រោះ។ ការទាំងនេះក៏បង្ហាញពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ព្រះជាម្ចាស់ដែរ។ តាមរយៈការឆ្លងកាត់នូវការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ យើងយល់នូវសេចក្ដីពិត ហើយចាប់ផ្ដើមយល់ពីសារជាតិនៃភាពពុករលួយរបស់យើង។ បន្ទាប់មក យើងក៏ចាប់ផ្ដើមស្អប់នូវរបៀបដែលសាតាំងធ្វើឲ្យយើងពុករលួយ ចាប់ផ្ដើមបន្ទន់កាយចំពោះព្រះជាម្ចាស់ និងប្រែចិត្ត ហើយអនុវត្ដនូវសេចក្ដីពិត។ និស្ស័យពុករលួយរបស់យើង ក៏ប្រែប្រួលបន្តិចម្ដងៗ រួចយើងក៏អាចទទួលបាននូវការគោរពកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយកាន់តែលែងតតាំងនឹងព្រះជាម្ចាស់ដែរ»។ បងស្រីស៊ូសានបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងខ្ញុំដែរ។ គាត់បាននិយាយថា គាត់តែងតែគិតថា គាត់មានសមត្ថភាពខ្ពស់ជាងអ្នកដទៃ ប្រកាន់ឫក និងបង្ខំអ្នកដទៃឲ្យទទួលយកទស្សនៈរបស់គាត់។ គាត់កម្ចាត់កម្ចាយ និងគំរាមរាល់គំនិតទាស់ទទឹង។ ការនេះធ្វើឲ្យគេឈឺចាប់ និងបង្អាក់ពួកគេផង។ តាមរយៈការជំនុំជម្រះ និងការបើកសម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់ទទួលស្គាល់ថា គាត់បានកាន់ខ្ជាប់នូវច្បាប់របស់សាតាំង ដូចជា «មានតែអញ ធំឧត្ដមជាងគេ»។ គាត់ចចេស និងក្រអឺតក្រទមខ្លាំងណាស់ ទាំងចង់ឲ្យអ្នកដទៃស្ដាប់តាមគំនិតរបស់គាត់ ហាក់ដូចជាមានតែគំនិតគាត់ទេ ទើបជាសេចក្ដីពិត។ គាត់មិនគោរពព្រះជាម្ចាស់ ហើយគ្មានហេតុផលសោះ។ ការនេះធ្វើឲ្យព្រះជាម្ចាស់ និងអ្នកដទៃស្អប់គាត់។ គាត់តែងតែចង់ឲ្យអ្នកដទៃស្ដាប់គាត់ ហើយនោះជានិស្ស័យដ៏អាក្រក់។ សាតាំងមានអំនួត ទាំងចង់ឲ្យបានស្មើនឹងព្រះជាម្ចាស់។ វាចង់គ្រប់គ្រង និងចង់ឲ្យមនុស្សស្ដាប់ និងគោរពវា ដូច្នេះហើយបានជាព្រះជាម្ចាស់ដាក់បណ្ដាសារវា។ គាត់មានអារម្មណ៍ខ្លាច ពេលដែលគាត់ដឹងថា ធម្មជាតិ និងផលវិបាកនៃបញ្ហារបស់គាត់ គាត់ស្អប់ខ្លួនឯង រួចបន្ទាប់មកក៏បានអនុវត្ដនូវសេចក្ដីពិត គាត់បានដាក់ខ្លួនក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។ គាត់លែងមើលងាយអ្នកដទៃ និងបន្ទច់បង្អាក់គេទៀតហើយ។ គាត់អាចទទួលយកគំនិតរបស់អ្នកដទៃ ហើយសម្ពន្ធភាពរបស់គាត់ជាមួយនឹងអ្នកដទៃ ក៏ប្រសើរឡើង។ ចិត្តរបស់ខ្ញុំក៏បានភ្លឺស្វាង ពេលស្ដាប់ឮការប្រកបរបស់គាត់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបទពិសោធន៍របស់គាត់។ ហេតុនេះ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីជំនុំជម្រះ និងលាងសម្អាតនិស្ស័យពុករលួយរបស់យើង។ កិច្ចការរបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះយើងរាល់គ្នា គឺជាក់ស្ដែង! ខ្ញុំជឿយូរឆ្នាំហើយ តែខ្ញុំមិនអាចកម្ចាត់អំពើបាបចោលសោះ។ ខ្ញុំឈឺចាប់ខ្លាំងណាស់ តែខ្ញុំបានរកឃើញផ្លូវហើយ!

បន្ទាប់ពីនោះមក ខ្ញុំក៏ចាប់ផ្ដើមអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ទាំងមើលភាពយន្ត និងស្ដាប់ទំនុកតម្កើងពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំក៏បានចូលរួមក្នុងការជួបជុំប្រកបអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំអាចមានអារម្មណ៍ដឹងពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំយល់ពីអាថ៌កំបាំង និងសេចក្ដីពិតដែលខ្ញុំពុំធ្លាប់បានដឹងពីមុន។ ខ្ញុំរីករាយនឹងសេចក្ដីនេះណាស់។ ខ្ញុំដឹងថា ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ!

ខ្ញុំអានព្រះបន្ទូលជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ហើយទទួលបាននូវការយល់ដឹងអំពីនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ។ ខ្ញុំបានតាំងខ្លួនជាធំ និងស្ដីបន្ទោសអ្នកដទៃ នោះហើយគឺជានិស្ស័យដ៏អាក្រក់។ ព្រះជាម្ចាស់ស្អប់ការនោះណាស់។ ខ្ញុំបានអធិស្ថានទៅកាន់ព្រះជាម្ចាស់ ដើម្បីប្រែចិត្ត។ ខ្ញុំលែងចង់ប្រព្រឹត្តតាមរបៀបនោះទៀត និងលែងផ្ដោតលើកំហុសអ្នកដទៃ។ ការនោះមិនសមហេតុផលសោះ។ កាលខ្ញុំមើលឃើញស្វាមីខ្ញុំធ្វើអ្វីមួយដែលខ្ញុំមិនចូលចិត្ត ខ្ញុំនឹងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ឲ្យរំងាប់ចិត្តរបស់ខ្ញុំ រួចនិយាយនឹងស្វាមីខ្ញុំដោយនឹងធឹង។ ថ្ងៃមួយ ស្វាមីខ្ញុំនិយាយមកខ្ញុំថា «ឯងប្រែប្រួលច្រើន តាំងពីពេលដែលឯងចាប់ផ្ដើមជឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ឯងមិនខឹងដូចពីមុន ហើយអាចនិយាយស្ដីដោយភាពនឹងធឹង»។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំដឹងថា ជោគជ័យរបស់ខ្ញុំ គឺមកតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលគឺ ពេលដែលស្វាមីខ្ញុំឃើញការនេះ គាត់ក៏ចាប់ផ្ដើមអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ហើយទទួលជឿព្រះអង្គ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្វាមីខ្ញុំទទួលស្គាល់ថា សាតាំងរាយអន្ទាក់ គ្រប់គ្រង និងធ្វើឲ្យមនុស្សពុករលួយ តាមរយៈហ្គេមអនឡាញ។ គាត់ចាប់ផ្ដើមយល់ពីគ្រោះថ្នាក់នៃការលេងហ្គេមអនឡាញ ហើយក៏លែងលង់ក្នុងអន្ទាក់ហ្គេមទាំងនោះទៀតទៅ។ យើងក៏លែងឈ្លោះគ្នាទៀត។ យើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រកបជាមួយគ្នា។ ពេលយើងជួបប្រទះការលំបាក យើងក៏ស្វះស្វែងរកសេចក្ដីពិត ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីរិះរកដំណោះស្រាយ។ ខ្ញុំមានអារម្មណ៍ថា កិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ ទើបជាអ្វីដែលខ្ញុំត្រូវការ និងគិតថា រឿងសំខាន់បំផុត គឺត្រូវសម្អាត និងសង្គ្រោះយើងទាំងស្រុង។ ខ្ញុំបានរកឃើញផ្លូវចូលទៅក្នុងនគរស្ថានសួគ៌ហើយ។ អរព្រះគុណព្រះជាម្ចាស់!

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ