ជំពូកទី ៤៦

នៅក្នុងចំណោមព្រះបន្ទូលទាំងអស់នេះ គ្មានព្រះបន្ទូលណាដែលមិនអាចបំភ្លេចបាន ដូចព្រះបន្ទូលនៃបច្ចុប្បន្នឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ កាលពីមុនបានបើកសម្ដែងពីសភាពរបស់មនុស្ស ឬអាថ៌កំបាំងរបស់ស្ថានសួគ៌ ប៉ុន្តែព្រះសូរសៀងបច្ចុប្បន្ននេះ គឺមិនដូចនឹងព្រះបន្ទូលកាលពីអតីតកាលឡើយ។ វាមិនមែនចំអក ឬនិយាយលេងសើចឡើយ ប៉ុន្តែគឺជាអ្វីមួយដែលគិតស្មានមិនដល់ទាល់តែសោះ៖ គឺព្រះជាម្ចាស់ដែលកំពុងគង់ និងមានបន្ទូលយ៉ាងស្ងប់ស្ងាត់ជាមួយមនុស្ស។ តើអ្វីគឺជាបំណងព្រះហឫទ័យរបស់ទ្រង់? តើអ្នកឃើញអ្វីនៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «បច្ចុប្បន្ននេះ ខ្ញុំបានចាប់ផ្ដើមកិច្ចការថ្មីនៅលើសកលលោក។ ខ្ញុំបានប្រទានការចាប់ផ្ដើមថ្មីដល់មនុស្សនៅលើផែនដី ហើយខ្ញុំបានបង្គាប់ពួកគេទាំងអស់ឱ្យផ្លាស់ចេញពីដំណាក់របស់ខ្ញុំ។ ហើយដោយសារតែមនុស្សតែងតែចូលចិត្តផ្ដេកផ្ដួលលើខ្លួនឯង នោះខ្ញុំណែនាំពួកគេឱ្យស្គាល់ខ្លួនឯង និងមិនតែងតែរំខានកិច្ចការរបស់ខ្ញុំឡើយ»? ហើយតើ «ការចាប់ផ្ដើមថ្មី» ដែលព្រះជាម្ចាស់មានបន្ទូលគឺជាអ្វី? ព្រះជាម្ចាស់បានណែនាំមនុស្សឱ្យចាកចេញកាលពីមុន ប៉ុន្តែពេលនោះ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺដើម្បីសាកល្បងសេចក្ដីជំនឿរបស់ពួកគេ។ ដូច្នេះបច្ចុប្បន្ននេះ នៅពេលដែលទ្រង់មានបន្ទូលដោយសំនៀងផ្សេង តើទ្រង់ពិត ឬក្លែងក្លាយ? កាលពីមុន មនុស្សមិនស្គាល់ពីការល្បងលដែលព្រះជាម្ចាស់មានបន្ទូលឡើយ។ គឺមានតែតាមរយៈជំហាននៃកិច្ចការរបស់អ្នកស៊ីឈ្នួលប៉ុណ្ណោះ ទើបភ្នែករបស់ពួកគេបានឃើញ ហើយពួកគេមានបទពិសោធន៍ដោយផ្ទាល់អំពីការល្បងលរបស់ព្រះជាម្ចាស់។ ដូច្នេះ ចាប់ពីពេលនោះតទៅ អរគុណដល់គំរូនៃការល្បងលរាប់រយរបស់ពេត្រុស ដែលមនុស្សតែងតែបានបង្កើតកំហុសដោយការជឿថា «វាគឺជាការល្បងលរបស់ព្រះជាម្ចាស់»។ ជាងនេះទៅទៀត នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ តថភាពកម្រនឹងចូលមកណាស់។ ដោយហេតុនោះ មនុស្សបានលង់កាន់តែជ្រៅទៅក្នុងជំនឿដ៏ងងឹតងងល់ អំពីការល្បងលរបស់ព្រះជាម្ចាស់ ដូច្នេះហើយ នៅក្នុងគ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូល ពួកគេមិនដែលជឿថា ការល្បងលនេះគឺជាកិច្ចការនៃតថភាពដែលត្រូវបានព្រះជាម្ចាស់អនុវត្តឡើយ។ ផ្ទុយទៅវិញ ពួកគេបានជឿថា ដោយសារគ្មានការងារផ្សេងធ្វើ ទើបព្រះជាម្ចាស់កំពុងតែប្រើប្រាស់ព្រះបន្ទូលដើម្បីសាកល្បងមនុស្ស។ គឺនៅក្នុងការល្បងលដែលគ្មានសង្ឃឹម ប៉ុន្តែហាក់ដូចជាផ្ដល់ក្ដីសង្ឃឹមបែបនេះហើយ ដែលមនុស្សបានដើរតាម ដូច្នេះហើយ ព្រះជាម្ចាស់បានមានបន្ទូលថា «អស់អ្នកដែលនៅ នឹងអាចទទួលរងទុក្ខដោយភាពអកុសល និងសំណាងតិចតួច» មនុស្សនៅតែបានលះបង់ការយកចិត្តទុកដាក់របស់ពួកគេដើម្បីដើរតាម ដូច្នេះ ពួកគេគ្មានបំណងក្នុងការចាកចេញឡើយ។ មនុស្សបានដើរតាមដោយស្ថិតក្នុងការបោកបញ្ឆោតបែបនោះ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេហ៊ានបញ្ជាក់យ៉ាងច្បាស់ថា គ្មានសេចក្ដីសង្ឃឹមឡើយ នេះគឺជាផ្នែកមួយនៃការអះអាងអំពីជ័យជម្នះរបស់ព្រះជាម្ចាស់។ ព្រះតម្រិះរបស់ព្រះជាម្ចាស់បង្ហាញថា ទ្រង់ប្រើប្រាស់គ្រប់យ៉ាងដើម្បីធ្វើការបម្រើទ្រង់។ ការបោកបញ្ឆោតរបស់មនុស្សបានជំរុញឱ្យពួកគេមិនចាកចេញពីព្រះជាម្ចាស់ ដោយមិនគិតពីពេលវេលា ឬទីកន្លែងឡើយ ដូច្នេះហើយ ក្នុងអំឡុងពេលនៃជំហានដែលព្រះជាម្ចាស់ប្រើប្រាស់ការជំរុញទឹកចិត្តដែលមិនពេញលក្ខណៈរបស់មនុស្ស ដើម្បីធ្វើឱ្យពួកគេធ្វើទីបន្ទាល់ថ្វាយទ្រង់ គឺជាពេលដ៏មានសារៈសំខាន់ដ៏ជ្រាលជ្រៅដែលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំបានទទួលមនុស្សមួយចំណែក»។ សាតាំងប្រើប្រាស់ការជំរុញទឹកចិត្តរបស់មនុស្សដើម្បីបង្កការរំខាន ខណៈពេលដែលព្រះជាម្ចាស់ប្រើប្រាស់ការជំរុញទឹកចិត្តរបស់មនុស្សដើម្បីធ្វើឱ្យគេបម្រើ នេះគឺជាអត្ថន័យពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា «មនុស្សគិតស្រមៃថា ពួកគេអាចចូលទៅក្នុងផ្លូវរបស់ពួកគេ ប៉ុន្តែនៅពេលដែលពួកគេប្រគល់សំបុត្រចូលក្លែងក្លាយមកឱ្យខ្ញុំ នោះខ្ញុំក៏បោះពួកគេទៅក្នុងបឹងភ្លើងនៅទីនោះ និងនៅពេលនោះ ហើយដោយមើលឃើញ 'ការប្រឹងប្រែងដ៏ផ្ចិតផ្ចង់' របស់ពួកគេនៅក្នុងអណ្ដាតភ្លើង នោះពួកគេក៏បាត់បង់សេចក្ដីសង្ឃឹម»។ ព្រះជាម្ចាស់ប្រើប្រាស់របស់សព្វសារពើដើម្បីធ្វើឱ្យពួកវាបម្រើ ដូច្នេះហើយ ទ្រង់មិនគេចចេញពីការយល់ឃើញនានារបស់មនុស្សឡើយ ប៉ុន្តែទ្រង់មានបន្ទូលប្រាប់មនុស្សយ៉ាងក្លាហានឱ្យចាកចេញ។ នេះគឺជាភាពអស្ចារ្យ និងព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលរួមផ្សំព្រះបន្ទូលដ៏ស្មោះត្រង់ និងវិធីសាស្ត្រចូលគ្នាតែមួយ ដែលធ្វើឱ្យមនុស្សវិលមុខ និងវង្វេងស្មារតី។ ចេញពីនេះ យើងអាចឃើញថា ព្រះជាម្ចាស់ពិតជាបង្គាប់ឱ្យមនុស្សចាកចេញពីដំណាក់របស់ទ្រង់មែន ដែលនេះមិនមែនជាការល្បងលមួយចំនួនឡើយ ហើយព្រះជាម្ចាស់ឆ្លៀតយកឱកាសនេះដើម្បីមានបន្ទូល «ប៉ុន្តែ ខ្ញុំក៏មានបន្ទូលប្រាប់មនុស្សថា នៅពេលដែលពួកគេមិនអាចទទួលបានព្រះពរ នោះគ្មាននរណាម្នាក់អាចរអ៊ូរទាំដាក់ខ្ញុំឡើយ»។ គ្មាននរណាម្នាក់អាចយល់ថា តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដ ឬក្លែងក្លាយឡើយ ប៉ុន្តែព្រះជាម្ចាស់ប្រើប្រាស់ឱកាសនេះដើម្បីធ្វើឱ្យមនុស្សមានស្ថិរភាព ដើម្បីយកពួកគេចេញពីបំណងចិត្តក្នុងការចាកចេញ។ ដូច្នេះ ប្រសិនបើថ្ងៃមួយ ពួកគេត្រូវបានដាក់បណ្ដាសា នោះពួកគេនឹងត្រូវបានព្រមានទុកជាមុនដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាមនុស្សនិយាយថា «ព្រះបន្ទូលដែលមិនជាទីពេញចិត្តស្ដាប់ គឺជាព្រះបន្ទូលដ៏ល្អ»។ បច្ចុប្បន្ននេះ សេចក្ដីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ គឺមានលក្ខណៈស្មោះត្រង់ និងស្មោះស្ម័គ្រ ដូច្នេះហើយ នៅក្នុងព្រះបន្ទូលដែលពួកគេមិនអាចប្រាប់បានថាពិត ឬក្លែងក្លាយ នោះពួកគេត្រូវបានយកឈ្នះ និងបានមកដើម្បីស្រឡាញ់ព្រះជាម្ចាស់ ដែលជាមូលហេតុព្រះជាម្ចាស់បានមានបន្ទូលថា «ខ្ញុំបានសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំរួចហើយ»។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំសង្ឃឹមថា ពួកគេរកឃើញមាគ៌ាផ្ទាល់ខ្លួនរបស់ពួកគេដើម្បីរស់នៅ។ ខ្ញុំគ្មានអំណាចនៅក្នុងរឿងនេះឡើយ» នេះគឺជាភាពពិតនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ក្នុងចំណោមព្រះបន្ទូលទាំងអស់នេះ ប៉ុន្តែមនុស្សមិនគិតដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកគេតែងតែបានដើរតាមដោយគ្មានការយកចិត្តទុកដាក់សូម្បីតែបន្តិចឡើយចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដោយហេតុនោះ បានជាព្រះជាម្ចាស់មានបន្ទូលថា «នៅពេលអនាគត នឹងលែងមានពាក្យពេចន៍ណាមួយរវាងពួកយើងទៀតហើយ ពួកយើងលែងមានអ្វីនិយាយទៀតហើយ ពួកយើងនឹងមិនជ្រៀតជ្រែកគ្នាឡើយ ពួកយើងនឹងដើរលើផ្លូវរបស់ពួកយើងរៀងៗខ្លួន» ព្រះបន្ទូលទាំងនេះគឺជាភាពពិត ហើយមិនខូចសូម្បីតែបន្តិចឡើយ។ អ្វីក៏ដោយដែលមនុស្សគិតនោះ គឺជា «ភាពគ្មានហេតុផល» របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានធ្វើទីបន្ទាល់នៅចំពោះសាតាំងរួចហើយ ហើយព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់មិនចាកចេញពីទ្រង់ មិនថាពេលណា ឬទីកន្លែងណាឡើយ ដូច្នេះហើយជំហាននៃកិច្ចការនេះត្រូវបានបញ្ចប់ ហើយព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ចំពោះការរអ៊ូរទាំរបស់មនុស្សឡើយ។ ប៉ុន្តែព្រះជាម្ចាស់បានធ្វើឱ្យច្បាស់លាស់ចាប់តាំងពីការចាប់ផ្ដើមមកម៉្លេះ ដូច្នេះហើយ មនុស្សអស់សង្ឃឹមដោយត្រូវបានបង្ខំឱ្យលេបកំហឹងរបស់ពួកគេ ហើយទប់អណ្ដាតរបស់ពួកគេ។ សង្គ្រាមរវាងព្រះជាម្ចាស់ និងសាតាំង គឺផ្អែកលើមនុស្សទាំងស្រុង។ មនុស្សមិនមានការគ្រប់គ្រងលើខ្លួនឯងឡើយ។ ពួកគេល្អ និងពិតជាតុក្កតាបញ្ជាមែន ខណៈដែលព្រះជាម្ចាស់ និងសាតាំងគឺជាអ្នកដែលទាញខ្សែពីក្រោយឆាក។ នៅពេលដែលព្រះជាម្ចាស់ប្រើប្រាស់មនុស្សដើម្បីធ្វើទីបន្ទាល់ថ្វាយទ្រង់ នោះទ្រង់ធ្វើគ្រប់យ៉ាងដែលទ្រង់អាចមានព្រះតម្រិះឃើញ គ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីប្រើប្រាស់មនុស្សថ្វាយការបម្រើចំពោះទ្រង់ ដោយបណ្ដាលឱ្យមនុស្សត្រូវបានសាតាំងប្រើ ហើយជាងនេះទៅទៀត ត្រូវបានព្រះជាម្ចាស់ដឹកនាំ។ ហើយនៅពេលទីបន្ទាល់ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យធ្វើត្រូវបានបញ្ចប់ នោះទ្រង់គ្រវែងមនុស្សទៅម្ខាង ហើយទុកឱ្យពួកគេទទួលរងទុក្ខ ខណៈដែលទ្រង់ធ្វើហាក់ដូចជាគ្មានអ្វីត្រូវធ្វើជាមួយពួកគេអ៊ីចឹង។ នៅពេលដែលទ្រង់សព្វព្រះទ័យចង់ប្រើប្រាស់មនុស្សម្ដងទៀត នោះទ្រង់រើសយកពួកគេម្ដងទៀត និងប្រើប្រាស់ពួកគេ ហើយមនុស្សមិនដឹងពីរឿងនេះសូម្បីតែបន្តិច។ ពួកគេគ្រាន់តែដូចសត្វគោមួយក្បាល ឬសត្វសេះមួយក្បាលដែលត្រូវបានប្រើប្រាស់តាមតែម្ចាស់វាពេញចិត្តប៉ុណ្ណោះ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានការគ្រប់គ្រងខ្លួនឯងណាមួយឡើយ។ ចំណុចនេះស្ដាប់ទៅអាចពិបាកចិត្តបន្តិច ប៉ុន្តែមិនថាមនុស្សមានការគ្រប់គ្រងខ្លួនឯងឬអត់ទេ ការធ្វើការបម្រើថ្វាយព្រះជាម្ចាស់គឺជាកិត្តិយសមួយ មិនមែនជាអ្វីមួយដែលត្រូវពិបាកចិត្តឡើយ។ វាហាក់ដូចជាព្រះជាម្ចាស់គួរតែប្រព្រឹត្តតាមវិធីនេះ។ តើការអាចបំពេញតាមតម្រូវការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មិនមែនជាអ្វីដែលត្រូវមានមោទនភាពឬ? ដូច្នេះ តើអ្នកគិតដូចម្ដេច? តើអ្នកធ្លាប់កំណត់ការតាំងចិត្តរបស់អ្នកដើម្បីថ្វាយការបម្រើចំពោះព្រះជាម្ចាស់ឬទេ? តើអាចទេ ដែលអ្នកនៅតែចង់មានសិទ្ធិដើម្បីស្វែងរកសេរីភាពផ្ទាល់ខ្លួនរបស់អ្នក?

យ៉ាងណាក៏ដោយ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺល្អ ហើយមានតម្លៃក្នុងការតាមរក ហើយសរុបមក មនុស្ស និងព្រះជាម្ចាស់គឺខុសគ្នា។ ដោយផ្អែកលើមូលដ្ឋាននេះ អ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ដោយចិត្តរបស់មនុស្ស មិនថាព្រះជាម្ចាស់មានការទទួលស្គាល់ណាមួយចំពោះសេចក្ដីស្រឡាញ់របស់អ្នកឬអត់ឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញថា ក៏មានភាពទុក្ខព្រួយដ៏ធំធេងនៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ផងដែរ។ គឺដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សត្រូវបានបន្សុទ្ធ។ ប៉ុន្តែ សរុបមក កិច្ចការនេះពិតជាបានកើតឡើងកាលពីម្សិលម៉ិញមែន ដូច្នេះ តើព្រះជាម្ចាស់នឹងធ្វើអ្វីឱ្យពិតប្រាកដបន្ទាប់ពីនេះ? នេះនៅតែជាអាថ៌កំបាំងរហូតដល់សព្វថ្ងៃនេះ ដូច្នេះហើយទើបមនុស្សមិនអាចយល់ ឬវាស់ស្ទង់វាបាន ហើយអាចត្រឹមតែច្រៀងឱ្យទាន់តន្ត្រីរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងក៏ដោយ គ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូលគឺពិតប្រាកដ ហើយគ្រប់យ៉ាងក្លាយជាការពិត រឿងនេះគឺគ្មានមន្ទិលសង្ស័យឡើយ!

ខាង​ដើម៖ ជំពូកទី ៤៤ និង ៤៥

បន្ទាប់៖ សេចក្តីផ្ដើម

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ