ជំពូកទី ២៦

តាមព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ គេអាចមើលឃើញថា ថ្ងៃរបស់ព្រះជាម្ចាស់ខិតមកកាន់តែកៀកពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃនេះហាក់ដូចជានៅនឹងភ្នែករបស់មនុស្ស គឺហាក់បីដូចជាមកដល់ស្អែកនេះតែម្ដង។ ដូច្នេះ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សទាំងអស់លង់ក្នុងភាពភ័យខ្លាច ហើយពួកគេក៏ដឹងពីចំណែកមួយនៃភាពកណ្ដោចកណ្ដែងរបស់ពិភពលោក ដូចស្លឹកឈើដែលជ្រុះដោយសារខ្យល់អមដោយភ្លៀងស្រិចៗ។ មនុស្សបាត់ទៅដោយគ្មានដាន ពួកគេហាក់រលាយបាត់ទៅទាំងស្រុង។ គ្រប់ៗគ្នាមានអារម្មណ៍ត្រូវគេកំហែង ហើយទោះជាមនុស្សទាំងអស់ខំព្យាយាមខ្លាំង និងចង់ផ្គាប់បំណងព្រះទ័យព្រះជាម្ចាស់ ហើយ មនុស្សម្នាក់ៗប្រើអស់ទាំងកម្លាំងរបស់គេ ដើម្បីបំពេញតាមចេតនារបស់ព្រះជាម្ចាស់ ដើម្បីឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់អាចបន្តទៅយ៉ាងរលូន និងគ្មានឧបសគ្គ ក៏អារម្មណ៍បែបនេះរមែងលាយឡំនឹងការស្គាល់អំពីទំនាយដែរ។ ចូរប្រយ័ត្ននឹងការថ្លែងព្រះបន្ទូលថ្ងៃនេះ៖ ប្រសិនបើព្រះបន្ទូលនោះត្រូវផ្សាយប្រាប់មហាជន គឺប្រកាសដល់សកលលោកទាំងមូល នោះមនុស្សទាំងអស់មុខជាក្រាបចុះ ហើយទួញយំ ដ្បិតព្រះបន្ទូលថ្លែងថា «ខ្ញុំនឹងឃ្លាំមើលផែនដីទាំងមូល ហើយខ្ញុំនឹងបើកសម្ដែងពីអង្គខ្ញុំដល់មនុស្សជាច្រើន ដោយលេចមកនៅទិសខាងកើតនៃផែនដីដោយសេចក្ដីសុចរិត ឫទ្ធានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល!» មនុស្សទាំងអស់ដែលយល់អំពីរឿងរ៉ាវខាងវិញ្ញាណមើលឃើញថា គ្មាននរណាអាចគេចពីការវាយផ្ចាលរបស់ព្រះជាម្ចាស់បានទេ និងយល់ថា បន្ទាប់ពីបានស្គាល់ការរងទុក្ខដោយការវាយផ្ចាល មនុស្សទាំងអស់នឹងត្រូវញែកទៅតាមជំពូករបស់គេ។ ពិតណាស់ នេះគឺជាជំហាននៃកិច្ចការបស់ព្រះជាម្ចាស់ ហើយក៏គ្មានរណាម្នាក់អាចផ្លាស់ប្ដូរការនេះបានឡើយ។ នៅពេលព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ នៅពេលទ្រង់ដឹកនាំមនុស្សជាតិ ទ្រង់បានបង្ហាញអំពីព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់ ហើយទាល់តែនៅពេលដែលទ្រង់បញ្ចប់យុគសម័យនេះ ទើបមនុស្សមើលឃើញសេចក្ដីសុចរិត ឫទ្ធានុភាព សេចក្ដីក្រោធ និងការវាយផ្ចាលដ៏ពិតប្រាកដរបស់ទ្រង់។ ជាងនេះទៀត គឺមានតែតាមរយៈការវាយផ្ចាលនេះទេ ទើបពួកគេអាចមើលឃើញសេចក្ដីសុចរិត ឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់ នេះគឺជាផ្លូវដែលត្រូវដើរក្នុងគ្រាចុងក្រោយដែលជាកត្តាចាំបាច់ ហើយចៀសមិនផុត ដូចការដែលព្រះជាម្ចាស់មកយកកំណើតជាមនុស្សដែរ។ បន្ទាប់ពីការប្រកាសអំពីចុងបញ្ចប់របស់មនុស្សជាតិទាំងអស់ ព្រះជាម្ចាស់ក៏បង្ហាញឱ្យមនុស្សឃើញនូវកិច្ចការដែលទ្រង់ធ្វើសព្វថ្ងៃ។ ឧទាហរណ៍ ព្រះជាម្ចាស់មានបន្ទូលថា៖ «អ៊ីស្រាអែលចាស់លែងមានទៀតហើយ ហើយអ៊ីស្រាអែលសព្វថ្ងៃក៏បានក្រោកឡើង លេចឡើង ហើយត្រដែតឡើងនៅក្នុងពិភពលោក និងបានឈរឡើងនៅក្នុងចិត្តរបស់មនុស្សទាំងអស់ផង។ អ៊ីស្រាអែលសព្វថ្ងៃ ច្បាស់ជាទទួលបាននូវប្រភពនៃអត្ថិភាពតាមរយៈរាស្ត្ររបស់ខ្ញុំ!» «ឱអេស៊ីព្ទដ៏គួរឱ្យស្អប់អើយ! ... ម្ដេចក៏អ្នកមិនអាចមានវត្តមាននៅក្នុងការវាយផ្ចាលរបស់ខ្ញុំដូច្នេះ?» ព្រះជាម្ចាស់បង្ហាញឱ្យមនុស្សឃើញយ៉ាងច្បាស់អំពីលទ្ធផលដែលប្រទេសផ្ទុយគ្នាស្រឡះនេះជួបគ្នានៅក្នុងព្រះហស្តទ្រង់ ក្នុងន័យមួយ គឺសំដៅលើអ៊ីស្រាអែលពិត និងក្នុងន័យមួយទៀត គឺសំដៅលើរាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ មានន័យថា រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរតាមរបៀបដែលអ៊ីស្រាអែលផ្លាស់ប្ដូរដែរ។ ពេលដែលអ៊ីស្រាអែលបានផ្លាស់ប្ដូរទាំងស្រុងទៅសណ្ឋានដើម នោះរាស្ត្ររើសតាំងទាំងអស់នឹងត្រូវបានប្រោសពេញខ្នាតដែរ មានន័យថា អ៊ីស្រាអែលគឺជានិមិត្តរូបដ៏មានន័យរបស់អស់អ្នកដែលព្រះជាម្ចាស់ស្រឡាញ់។ ខណៈដែលអេស៊ីពគឺជាតំណាងបណ្ដុំមនុស្សដែលព្រះជាម្ចាស់ស្អប់។ កាលណាគេកាន់តែអាក្រក់ កាលណាមនុស្សដែលព្រះជាម្ចាស់ស្អប់ កាន់តែខូចអាក្រក់ នោះបាប៊ីឡូនក៏នឹងដួលចុះដែរ។ កត្តានេះបង្កើតបាននូវភាពផ្ទុយគ្នាស្រឡះ។ តាមរយៈការប្រកាសអំពីចុងបញ្ចប់របស់អ៊ីស្រាអែល និងអេស៊ីព្ទ ព្រះជាម្ចាស់បើកសម្ដែងអំពីទិសដៅរបស់មនុស្សទាំងអស់ ដូច្នេះ ពេលកំពុងមានបន្ទូលពីអ៊ីស្រាអែល ព្រះជាម្ចាស់ក៏មានបន្ទូលពីអេស៊ីព្ទដែរ។ តាមរយៈរឿងនេះ គេអាចមើលឃើញថា ថ្ងៃវិនាសរបស់អេស៊ីព្ទគឺជាថ្ងៃសាបសូន្យរបស់ពិភពលោក ជាថ្ងៃដែលព្រះជាម្ចាស់វាយផ្ចាលមនុស្សទាំងអស់។ រឿងនេះនឹងកើតឡើងឆាប់ៗ ព្រះជាម្ចាស់ហៀបនឹងសម្រេចការនេះហើយ វាគឺជារឿងម្យ៉ាងដែលមនុស្សមិនអាចមើលនឹងភ្នែកទទេឃើញ តែជារឿងចៀសមិនផុត និងមិនអាចផ្លាស់ប្ដូរបាន។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អស់អ្នកណាដែលឈរទាស់នឹងខ្ញុំនឹងត្រូវខ្ញុំវាយផ្ចាលអស់កល្បជានិច្ចយ៉ាងប្រាកដ។ ដ្បិតខ្ញុំគឺជាព្រះដែលប្រចណ្ឌ ហើយដោយព្រោះគ្រប់យ៉ាងដែលមនុស្សបានធ្វើ នោះខ្ញុំនឹងមិនលើកលែងឱ្យគេស្រួលៗឡើយ»។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលយ៉ាងដាច់ខាតដូច្នេះ? ហើយហេតុអ្វីបានជាទ្រង់ផ្ទាល់ ត្រឡប់ជាសាច់ឈាមនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហមយ៉ាងដូច្នេះ? តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គោលបំណងរបស់ព្រះអង្គ អាចត្រូវបានមើលឃើញថា ទ្រង់មិនបានយាងមកសង្គ្រោះមនុស្ស ឬមកបង្ហាញព្រះទ័យអាណិតអាសូរដល់ពួកគេ ឬក៏ការពារពួកគេនោះទេ ទ្រង់យាងមកដើម្បីវាយផ្ចាលមនុស្ស គ្រប់គ្នាដែលទាស់ទទឹងនឹងទ្រង់វិញ។ ដ្បិតព្រះជាម្ចាស់មានបន្ទូលថា «គ្មាននរណាអាចគេចចេញពីការវាយផ្ចាលរបស់ខ្ញុំបានទេ»។ ព្រះជាម្ចាស់គង់ក្នុងសាច់ឈាម ហើយជាងនេះទៀត ទ្រង់គឺជាមនុស្សធម្មតាម្នាក់ ប៉ុន្តែព្រះអង្គមិនអត់ទោសដល់មនុស្ស ដោយព្រោះតែសេចក្ដីកម្សោយរបស់គេ ក្នុងការដែលមិនអាចស្គាល់ដោយការស្រមើស្រមៃបានទេ។ ផ្ទុយទៅវិញ ទ្រង់ផ្ដន្ទាទោសមនុស្សដោយព្រោះបាបរបស់គេតាមមធ្យោបាយរបស់ «មនុស្សធម្មតា» ម្នាក់ ទ្រង់ធ្វើឱ្យមនុស្សទាំងអស់មើលឃើញសាច់ឈាមរបស់ទ្រង់ ជាមនុស្សដែលត្រូវទ្រង់វាយផ្ចាល ដូច្នេះហើយពួកគេក៏ក្លាយជាយញ្ញបូជាសម្រាប់មនុស្សទាំងអស់ដែលមិនមែនជារាស្ត្រនៃប្រជាជាតិរបស់នាគដ៏ធំមានសម្បុរក្រហម។ តែនេះមិនមែនជាគោលដៅចម្បងមួយនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នោះឡើយ។ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម សំខាន់ជាងគេគឺដើម្បីធ្វើសង្គ្រាមជាមួយនាគដ៏ធំមានសម្បុរក្រហមក្នុងសាច់ឈាម និងដើម្បីនាំក្ដីអាម៉ាស់ដល់វាតាមរយៈសង្គ្រាមនេះ។ ព្រះជាម្ចាស់តយុទ្ធក្នុងសាច់ឈាម ដើម្បីបង្ហាញទង្វើ និងសព្វានុភាពរបស់ទ្រង់ ដ្បិតព្រះចេស្ដាដ៏ធំអស្ចារ្យរបស់ព្រះជាម្ចាស់សម្ដែងចេញមករឹតតែច្បាស់តាមរយៈការតយុទ្ធជាមួយនាគដ៏ធំមានសម្បុរក្រហមក្នុងសាច់ឈាមជាងក្នុងវិញ្ញាណ។ មនុស្សរាប់មិនអស់ត្រូវបានផ្ដន្ទាទោស «ទាំងគ្មានទោស» តាមរយៈយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដូច្នេះហើយមនុស្សរាប់មិនអស់ត្រូវបោះទៅក្នុងនរក និងបោះទៅក្នុងការវាយផ្ចាល ហើយរងទុក្ខក្នុងសាច់ឈាម។ នេះគឺជាការបង្ហាញពី និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ហើយទោះបីមនុស្សដែល ប្រឆាំងទាស់នឹងព្រះជាម្ចាស់សព្វថ្ងៃនេះផ្លាស់ប្ដូរយ៉ាងណា ក៏និស្ស័យទៀងត្រង់របស់ព្រះជាម្ចាស់នឹងមិនប្រែប្រួលដែរ។ កាលណាមនុស្សត្រូវផ្ដន្ទាទោសហើយ គឺគេត្រូវផ្ដន្ទាទោសអស់កល្បជានិច្ច មិនអាចក្រោកឡើងវិញម្ដងទៀតឡើយ។ និស្ស័យរបស់មនុស្សមិនអាចដូចនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ។ ចំពោះមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ពួកគេក៏ត្រឡប់ទៅជាក្ដៅផង និងត្រជាក់ផង ពួកគេរេរា ម្ដងទៅឆ្វេង ម្ដងទៅស្ដាំ ម្ដងទៅលើ ម្ដងទៅក្រោម ពួកគេពុំអាចនៅនឹងបានទេ ជួនកាលគេស្អប់មនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ដល់ឆ្អឹង ជួនកាលពួកគេក៏ឱបក្រសោបអ្នកទាំងនោះជាប់នឹងទ្រូង។ កាលៈទេសៈសព្វថ្ងៃ កើតឡើងពីព្រោះមនុស្សមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលពាក្យដូច្នេះថា «ទីបំផុត ទេវតានៅតែជាទេវតា។ ទីបំផុត ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់។ ទីបំផុត វិញ្ញាណអាក្រក់នៅតែជាវិញ្ញាណអាក្រក់។ មនុស្សទុច្ចរិតក៏នៅតែជាមនុស្សទុច្ចរិត ហើយមនុស្សបរិសុទ្ធក៏នៅតែជាមនុស្សបរិសុទ្ធ»? តើអ្នកអាចយល់ព្រះបន្ទូលនេះដែរឬទេ? តើព្រះជាម្ចាស់អាចចងចាំខុសទេ? ដូច្នេះបានជាព្រះជាម្ចាស់មានបន្ទូលថា «មនុស្សម្នាក់ៗត្រូវបានញែកទៅតាមជំពូករបស់គេ ហើយរកឃើញផ្លូវត្រឡប់ទៅក្នុងភាពជិតស្និទ្ធនឹងគ្រួសាររបស់គេវិញដោយមិនដឹងខ្លួន»។ តាមព្រះបន្ទូលនេះ គេអាចមើលឃើញថា សព្វថ្ងៃនេះ ព្រះជាម្ចាស់បានបែងចែកអ្វីៗគ្រប់យ៉ាងទៅតាមស្រលាយរបស់គេ ដើម្បីឱ្យវាលែងទៅជា «ពិភពឥតមានដែនកំណត់» ហើយមនុស្សក៏លែងបរិភោគពីឆ្នាំងធំតែមួយទៀត តែអនុវត្តភារកិច្ចរបស់គេផ្ទាល់ក្នុងគ្រួសាររបស់គេផ្ទាល់ ដោយបំពេញទៅតាមតួនាទីរបស់គេ។ នេះជាផែនការដើមរបស់ព្រះជាម្ចាស់នៅពេលបង្កើតពិភពលោកនេះ។ បន្ទាប់ពីត្រូវបានបែងចែកតាមជំពូករបស់គេ មនុស្សនឹង «បរិភោគអាហាររបស់គេរៀងៗខ្លួន» គឺមានន័យថា ព្រះជាម្ចាស់នឹងចាប់ផ្ដើមជំនុំជម្រះ។ ជាលទ្ធផល ព្រះបន្ទូលទាំងអស់នេះក៏ចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់មកថា៖ «ខ្ញុំនឹងស្ដារសណ្ឋានដើមនៃការបង្កើត ខ្ញុំនឹងស្ដារគ្រប់យ៉ាងឱ្យដូចដើម ដោយផ្លាស់ប្ដូរគ្រប់យ៉ាងទាំងស្រុង ដើម្បីឱ្យគ្រប់យ៉ាងត្រឡប់ទៅជិតស្និទ្ធនឹងផែនការរបស់ខ្ញុំវិញ»។ នេះពិតជាគោលដៅនៃកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ហើយវាមិនពិបាកយល់ទេ។ ព្រះជាម្ចាស់នឹងសម្រេចកិច្ចការរបស់ទ្រង់ តើមនុស្សអាចរារាំងកិច្ចការរបស់ទ្រង់បានទេ? តើព្រះជាម្ចាស់អាចហែកសេចក្ដីសញ្ញាដែលបានតាំងឡើងរវាងទ្រង់និងមនុស្សទេ? តើនរណាអាចផ្លាស់ប្ដូរកិច្ចការដែលត្រូវបានធ្វើដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានដែរឬទេ? តើមានមនុស្សណាអាចធ្វើដូច្នេះបានដែរឬទេ?

កាលពីមុន មនុស្សយល់ពីក្រឹត្យវិន័យមួយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងចេញ មិនយូរប៉ុន្មានព្រះបន្ទូលទាំងនោះក៏ក្លាយជាការពិត។ គ្មានពាក្យភូតកុហកក្នុងរឿងនេះទេ។ ដោយសារព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គនឹងវាយផ្ចាលមនុស្សទាំងអស់ ហើយលើសពីនេះ ដោយសារទ្រង់បានបញ្ចេញបញ្ញត្តិរដ្ឋបាលរបស់ទ្រង់ នោះគេអាចមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តរួចក្នុងដំណាក់កាលមួយជាក់លាក់។ បញ្ញត្តិដែលត្រូវបានបញ្ចេញប្រាប់ដល់មនុស្សទាំងអស់នោះ និយាយសំដៅលើជីវិតរបស់ពួកគេ និងឥរិយាបថដែលពួកគេមានចំពោះព្រះជាម្ចាស់។ បញ្ញត្តិនេះពុំបានចាក់ដល់ឫសគល់នៃរឿងនេះទេ។ បញ្ញត្តិនេះមិនចែងថា វាផ្អែកលើការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែផ្អែកលើកិរិយារបស់មនុស្សនៅពេលនោះ។ បញ្ញត្តិរដ្ឋបាននាពេលសព្វថ្ងៃនេះអស្ចារ្យណាស់ ហើយបញ្ញត្តិទាំងនេះនិយាយពីរបៀបដែល «មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ»។ គ្មានការអានដិតដល់ ក៏ពុំមានបញ្ហាដែលអាចរកឃើញបាននៅក្នុងនេះដែរ។ ដោយសារមានតែនៅក្នុងយុគសម័យចុងក្រោយទេ ទើបព្រះជាម្ចាស់ញែកគ្រប់យ៉ាងតាមជំពូករបស់វា។ បន្ទាប់ពីអានរឿងនេះរួច មនុស្សភាគច្រើននៅតែឆ្ងល់ និងយល់ច្រឡំ។ ពួកគេនៅប្រកាន់អាកប្បកិរិយាស្ទើរក្ដៅស្ទើរត្រជាក់ ដូច្នេះបានជាពួកគេមិនបានចាត់ទុករឿងនេះជាការដាស់តឿន ដ្បិតពួកគេមើលមិនឃើញភាពបន្ទាន់នៃពេលវេលា។ ត្រង់ចំណុចនេះ ហេតុអ្វីក៏បញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ដែលត្រូវបានប្រកាសប្រាប់សកលលោកទាំងមូល ត្រូវបានបង្ហាញប្រាប់មនុស្សដូច្នេះ? តើមនុស្សទាំងនេះតំណាងឱ្យមនុស្សទាំងអស់នៅក្នុងសកលលោកទាំងមូលទេ? បន្ទាប់មក តើព្រះជាម្ចាស់អាចមានសេចក្ដីមេត្តាករុណាបន្ថែមទៀតដល់មនុស្សទាំងអស់នេះទេ? តើមនុស្សទាំងអស់នេះបានលូតលាស់ទៅជាមនុស្សក្បាលពីរហើយមែនទេ? ពេលដែលព្រះជាម្ចាស់វាយផ្ចាលមនុស្សក្នុងសកលលោកនេះទាំងមូល ពេលដែលមហន្តរាយគ្រប់យ៉ាងយាយី នោះព្រះអាទិត្យ និងព្រះចន្ទក៏ប្រែប្រួលដោយសារមហន្តរាយទាំងអស់នោះ ហើយពេលដែលមហន្តរាយនេះបញ្ចប់ទៅ ព្រះអាទិត្យ និងព្រះចន្ទនឹងត្រូវប្រែប្រួល ហើយនេះគេហៅថា «ការផ្លាស់ប្ដូរ»។ ល្មមអាចនឹងនិយាយបានថា មហន្តរាយនៃអនាគតនឹងធ្ងន់ធ្ងរណាស់។ យប់អាចនឹងចូលមកជំនួសថ្ងៃ ព្រះអាទិត្យនឹងលែងរះមួយឆ្នាំ កម្ដៅហួតហែងអាចមានជាច្រើនខែ ព្រះចន្ទស្រអាប់អាចនឹងបង្ហាញមុខនឹងមនុស្សរហូត ហើយសភាពគួរឱ្យខ្លាចរបស់ព្រះអាទិត្យនិងព្រះចន្ទរះឡើងព្រមគ្នាក៏អាចនឹងមានដែរ ។ល។ បន្ទាប់ពីមានការផ្លាស់ប្ដូរដែលកើតមានឡើងក្នុងរយៈពេលដ៏ទៀងទាត់ ទីបំផុតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវផ្លាស់ប្ដូរថ្មីដោយសារតែពេលវេលាកន្លងផុតទៅ។ ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ជាពិសេសចំពោះការរៀបចំរបស់ព្រះអង្គ សម្រាប់អស់អ្នកដែលជាកម្មសិទ្ធិរបស់អារក្ស។ ហេតុនេះ ទើបព្រះអង្គមានបន្ទូលយ៉ាងច្បាស់ថា «មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ»។ នៅមុនពេលដែល «មនុស្ស» ទាំងនេះ បានបង្ហាញចរិតពិតរបស់ខ្លួន ព្រះជាម្ចាស់តែងតែប្រើពួកគេដើម្បីឱ្យបម្រើព័ន្ធកិច្ច។ ជាលទ្ធផល ទ្រង់មិនយកព្រះទ័យទុកដាក់នឹងទង្វើរបស់ពួកគេទេ ទ្រង់មិនបានផ្ដល់ «រង្វាន់» ពេលដែលពួកគេធ្វើបានល្អ ក៏មិនកាត់ «ថ្លៃឈ្នួល» របស់គេ ពេលដែលពួកគេធ្វើការមិនបានល្អដែរ។ ហេតុនេះ ទ្រង់មិនអើពើនឹងពួកគេ ហើយមិនចៅរ៉ៅដាក់ពួកគេទេ។ ទ្រង់ក៏មិនផ្លាស់ប្ដូរភ្លាមៗ ដោយសារ «សេចក្ដីល្អ» របស់គេដែរ ដ្បិតមិនថានៅពេលណា ឬកន្លែងណាទេ សារជាតិរបស់មនុស្សមិនផ្លាស់ប្ដូរឡើយ គឺដូចគ្នានឹងសេចក្ដីសញ្ញាដែលត្រូវបានតាំងឡើងរវាងព្រះជាម្ចាស់និងមនុស្ស ហើយដូចដែលមនុស្សនិយាយថា «ទោះបីជាសមុទ្ររីងស្ងួត ថ្មភ្នំរលីងអស់ ក៏គ្មានការប្រែប្រួលដែរ»។ ដូច្នេះ ព្រះជាម្ចាស់នឹងបែងចែកមនុស្សទាំងអស់នេះ តាមជំពូករបស់គេតែម្ដង និងមិនយកព្រះទ័យទុកដាក់នឹងគេស្រេចហើយ។ ចាប់តាំងពីសម័យកាលនៃការបង្កើតមកទល់សព្វថ្ងៃនេះ អារក្សមិនដែលសម្ដែងកិរិយារបស់វាផ្ទាល់ឱ្យបានច្បាស់នោះឡើយ។ វាតែងតែបង្កនូវការរំខាន ចលាចល និងការខ្វែងគំនិត។ ពេលដែលព្រះជាម្ចាស់បញ្ចេញទង្វើ ឬថ្លែងព្រះបន្ទូល អារក្សតែងតែព្យាយាមរួមចំណែក ប៉ុន្តែព្រះជាម្ចាស់មិនកត់ចំណាំវាទេ។ ពេលនិយាយពីអារក្ស សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ក៏ហូរចេញមកទប់មិនជាប់ឡើយ ដ្បិតព្រះជាម្ចាស់និងអារក្ស មិនមែនជាវិញ្ញាណតែមួយ ដូច្នេះ មិនមានទំនាក់ទំនងទេ គឺមានតែគម្លាត និងការដាច់ឆ្ងាយពីគ្នា។ បន្ទាប់ពីការបើកសម្ដែងអំពីត្រាទាំងប្រាំពីរ សភាពផែនដីរឹតតែអាក្រក់ទៅ ហើយគ្រប់យ៉ាង «ឈានទៅមុខប្រកៀកស្មាគ្នាជាមួយនឹងត្រាទាំងប្រាំពីរ» មិននៅឆ្ងាយពីគ្នាសូម្បីតែបន្តិច។ តាមព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ទតឃើញថា មនុស្សសុទ្ធតែស្រឡាំងកាំង ប៉ុន្តែពួកគេមិនភ្ញាក់ខ្លួនសោះ។ ដើម្បីឈានដល់ចំណុចខ្ពស់ជាងនេះ ដើម្បីនាំមកនូវកម្លាំងដល់មនុស្សទាំងអស់ ហើយជាងនេះទៀត ដើម្បីបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណុចខ្ពស់បំផុតនៃកិច្ចការនេះ ព្រះជាម្ចាស់សួរទៅមនុស្សនូវកម្រងសំណួរ ហើយទ្រង់បំពេញគេដូចជាបំប៉ោងពោះគេ។ ដោយសារមនុស្សទាំងអស់នេះគ្មានកម្ពស់ពិត ផ្អែកលើកាលៈទេសៈជាក់ស្ដែង មនុស្សដែលត្រូវបំប៉ោងជាទំនិញដែលត្រូវទៅតាមបទដ្ឋាន ចំណែកមនុស្សដែលមិនត្រូវបានបំប៉ោង គឺជាសំរាមដែលឥតប្រយោជន៍។ នេះជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់ចង់បានពីមនុស្ស ហើយក៏ជាគោលបំណងនៃវិធីសាស្ដ្រដែលទ្រង់មានបន្ទូលដែរ។ ជាពិសេស នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «អាចមកពីកាលដែលខ្ញុំនៅផែនដី មិនដូចដែលខ្ញុំនៅស្ថានសួគ៌ឬ? អាចមកពីកាលនៅស្ថានសួគ៌ ខ្ញុំមិនអាចយាងចុះមកផែនដីឬ? អាចមកពីកាលនៅផែនដី ខ្ញុំមិនសមនឹងលើកឡើងទៅស្ថានសួគ៌ឬ?» សំណួរទាំងនេះដើរតួជាផ្លូវមួយច្បាស់ជាង ដែលអាចឱ្យមនុស្សស្គាល់ព្រះជាម្ចាស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យបន្ទាន់របស់ព្រះជាម្ចាស់ ត្រូវបានមើលឃើញ។ មនុស្សមិនមានសមត្ថភាពទទួលការនេះបានទេ ហើយព្រះជាម្ចាស់បន្ថែមលក្ខខណ្ឌដដែល ក៏ដូចជារំឭកប្រាប់មនុស្សទាំងអស់ឱ្យស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នៅលើផែនដី ហើយស្គាល់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ តែរស់នៅលើផែនដី។

យោងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេអាចមើលឃើញសភាពរបស់មនុស្ស៖ «មនុស្សទាំងអស់ចំណាយការប្រឹងប្រែងរបស់គេលើព្រះបន្ទូលរបស់ខ្ញុំ ដោយដាក់ការសង្កេតរបស់គេផ្ទាល់លើអាការៈខាងក្រៅរបស់ខ្ញុំ ប៉ុន្តែពួកគេទាំងអស់គ្នាពើបប្រទះនឹងបរាជ័យ ការខិតខំរបស់គេគ្មានផលផ្លែសោះ ហើយផ្ទុយទៅវិញ ពួកគេត្រូវវាយឱ្យដួលដោយព្រះបន្ទូលរបស់ខ្ញុំ ហើយមិនហ៊ានក្រោកឡើងវិញម្ដងទៀតឡើយ»។ តើនរណាអាចយល់ទុក្ខព្រួយរបស់ព្រះជាម្ចាស់? តើនរណាអាចកម្សាន្តព្រះទ័យព្រះជាម្ចាស់បាន? តើនរណាស្របនឹងព្រះទ័យរបស់ព្រះជាម្ចាស់នៅក្នុងអ្វីដែលទ្រង់ទាមទារ? ពេលដែលមនុស្សមិនបង្កើតផល ពួកគេបដិសេធខ្លួនឯង ហើយចុះចូលចំពោះការរៀបចំរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មនុស្សម្នាក់ៗនឹងត្រូវញែកតាមជំពូករបស់គេបន្តិចម្ដងៗនៅពេលពួកគេបង្ហាញដួងចិត្តពិតរបស់គេ ដូច្នេះហើយបានជាគេមើលឃើញថា សារជាតិរបស់ពួកទេវតា គឺការស្ដាប់បង្គាប់ព្រះជាម្ចាស់សុទ្ធសាធ។ ដូច្នេះហើយ ព្រះជាម្ចាស់ក៏មានបន្ទូលថា «មនុស្សក៏សម្ដែងចេញនូវសណ្ឋានដើមរបស់ខ្លួន»។ នៅពេលកិច្ចការរបស់ព្រះជាម្ចាស់ឈានដល់ដំណាក់កាលនេះ កិច្ចការនោះនឹងត្រូវបានសម្រេចទាំងអស់។ ព្រះជាម្ចាស់លេចមក គឺមិនមែនមកដើម្បីថ្លែងព្រះបន្ទូលពីការធ្វើជាគំរូសម្រាប់ពួកកូនប្រុសរបស់ទ្រង់ និងរាស្ត្ររបស់ទ្រង់នោះទេ ផ្ទុយទៅវិញ គឺមកផ្ដោតព្រះទ័យទុកដាក់លើការធ្វើឱ្យមនុស្សបង្ហាញសណ្ឋានពិតរបស់គេ។ តើអ្នកយល់ពីអត្ថន័យពិតនៃពាក្យទាំងនេះទេ?

ខាង​ដើម៖ ជំពូកទី ២៤ និង ២៥

បន្ទាប់៖ ជំពូកទី ២៧

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ