ព្រះបន្ទូលបានប្រទានឱ្យខ្ញុំមានជំនឿនៅក្នុងគ្រាដ៏លំបាក

07-08-2023

ទន្ទឹមគ្នានោះ ក៏មានបងប្អូនស្រីៗជាច្រើន ទទួលទោសឱ្យ «អប់រំកែប្រែជាថ្មីតាមរយៈការធ្វើពលកម្ម» ជាមួយខ្ញុំដែរ។ យើងត្រូវធ្វើការលើសម៉ោងរាល់ថ្ងៃ យ៉ាងហោចក៏ធ្វើ ១៣ ម៉ោងដែរ ក្នុងមួយថ្ងៃ។ បើពួកឆ្មាំគុកមិនពេញចិត្ត ពួកគេប្រើដំបងឆក់មកឆក់ពួកយើង ឬក៏ដាល់ និងទាត់ធាក់ពួកយើង។ យើងត្រូវស្ថិតក្នុងសភាពថប់បារម្ភខ្លាំងរាល់ថ្ងៃ ហើយយើងក៏ត្រូវចូលរៀនថ្នាក់លាងខួរក្បាល និងសរសេររបាយការណ៍មនោគមវិជ្ជាដែរ។ និយាយត្រង់ទៅ ទារុណកម្មរយៈពេលវែង ពិតជាវេទនាណាស់ ហើយខ្ញុំពិតជាស្រេកឃ្លានការផ្គត់ផ្គង់ពីបន្ទូលព្រះខ្លាំងណាស់។ ក្នុងពេលនោះ យើងអាងទៅលើបំណែកនៃបន្ទូលព្រះ និងបទទំនុកតម្កើង ដែលយើងចងចាំ ដើម្បីជួយគាំទ្រគ្នាប៉ុណ្ណោះ។ ខ្ញុំចាំបានថា ម្ដងនោះ នាយរងឆ្មាំគុក បានប្រាប់ខ្ញុំថា បើខ្ញុំប្រឹងធ្វើការ ទោសខ្ញុំនឹងត្រូវបន្ថយមួយខែ។ និយាយត្រង់ទៅ សូម្បីតែមួយថ្ងៃ ក៏ខ្ញុំមិនចង់នៅជំរំលត់ដំនោះដែរ។ ដូច្នេះ ខ្ញុំប្រឹងធ្វើការខ្លាំងណាស់។ ខ្ញុំមិនសូវផឹកទឹកទេ ព្រោះខា្លចខ្ជះខ្ជាយពេលសម្រាកទៅបន្ទប់។ ខ្ញុំត្រូវប្រើកម្លាំងធ្វើការ ដោយត្រូវកាន់ដង្កៀបរាល់ថ្ងៃ ហើយយូរទៅ មេដៃនេះចាប់ផ្ដើមឈឺចាប់ជាខ្លាំង តែអ្វីដែលខ្ញុំអាចធ្វើបាន មានតែលេបថ្នាំបំបាត់ការឈឺចាប់ប៉ុណ្ណោះ។ មិនថាខ្ញុំប្រឹងធ្វើការប៉ុនណាទេ ឈ្មោះខ្ញុំមិនដែលលេចឡើងនៅលើបញ្ជីបន្ថយទោសឡើយ។ ក្រោយមក ដៃខ្ញុំកើតជំងឺហើមសរសៃពួរ ហើយសូម្បីបោកខោអាវខ្លួនឯងក៏ធ្វើមិនកើតផង។ រួមផ្សំនឹងលក្ខខណ្ឌរស់នៅឯជំរំលត់ដំ ដែលអាក្រក់បំផុតនោះ ខ្ញុំបានកើតជំងឺរលាកពោះវៀន និងជំងឺសន្លាក់។ ក្រៅពីនេះ ខ្ញុំនៅត្រូវធ្វើការដដែល។ បើធ្វើការបានតិច គេនឹងស្ដីបន្ទោសខ្ញុំ ហើយទោសខ្ញុំនឹងមិនត្រូវកាត់បន្ថយឡើយ។ នៅទីនោះ ខ្ញុំពិតជាវេទនាខ្លាំងណាស់។ ក្រោយមក បងប្អូនស្រីៗដឹងថា ខ្ញុំឈឺ ពួកគេក៏រកវិធី ដើម្បីជួយគាំទ្រខ្ញុំ។ ម្ដងនោះ ខ្ញុំចាំបានថា ពេលគ្មាននរណាឃ្លាំមើល បងស្រីលី មូហ្សិន លួចសូត្រអត្ថបទព្រះបន្ទូលមួយឱ្យខ្ញុំស្ដាប់។ «គ្រប់យ៉ាង ចាប់ពីបរិស្ថានជុំវិញ រហូតដល់មនុស្ស កិច្ចការ និងអ្វីៗ គឺទាំងអស់នេះកើតមានដោយការអនុញ្ញាតនៃបល្ល័ង្ករបស់ព្រះជាម្ចាស់។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរកុំឱ្យសេចក្ដីទុក្ខសោកកើតឡើងនៅក្នុងចិត្តរបស់អ្នកឱ្យសោះ បើមិនដូច្នោះទេ ព្រះជាម្ចាស់នឹងមិនប្រទានព្រះគុណរបស់ទ្រង់ដល់អ្នកឡើយ។ នៅពេលកើតមានជំងឺ នេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយច្បាស់ណាស់ថា នៅក្នុងនោះ មានបំណងព្រះហឫទ័យដ៏សប្បុរសរបស់ទ្រង់។ ទោះបីជារូបកាយរបស់អ្នកអាចរងការឈឺចាប់បន្តិចក៏ដោយ ក៏មិនត្រូវទទួលយកយោបល់ពីសាតាំងដែរ» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះបានជួយដាស់ឱ្យខ្ញុំភ្ញាក់រឭក។ ពិតណាស់ ព្រះបានអនុញ្ញាតឱ្យខ្ញុំធ្លាក់ខ្លួនឈឺ។ ការរស់នៅក្នុងភាពវេទនា និងការធ្លាក់ទឹកចិត្ត ព្រោះតែជំងឺខ្ញុំ មិនមែនជាការស្ដាប់បង្គាប់ព្រះ សូម្បីតែបន្តិចឡើយ។ ខ្ញុំក៏ឆ្លុះបញ្ចាំងមើលថា ខ្ញុំបានប្រឹងប្រែងធ្វើការខ្លាំងប៉ុនណា ក្នុងអំឡុងពេលនោះ និងឃើញថា គ្រប់យ៉ាងដែលខ្ញុំចង់បាន គឺចង់ចេញពីបរិយាកាសនេះ តែតាមពិត គេចាប់ខ្លួនខ្ញុំមកដាក់នៅទីនេះ ដោយមានការអនុញ្ញាតពីព្រះ ដូច្នេះ ខ្ញុំគួរតែដកពិសោធន៍។ ព្រះសម្រេចព្រះទ័យពីពេលវេលាដែលខ្ញុំអាចចាកចេញ តែខ្ញុំតែងតែមានផែនការ និងលក្ខខណ្ឌផ្ទាល់ខ្លួនជានិច្ច ដូច្នេះ វាធ្វើឱ្យខ្ញុំក្លាយជាឧបករណ៍មួយ ដែលសាតាំងប្រើ និងលេងសើចទៅវិញ។ នាគដ៏ធំមានសម្បុរក្រហម តែងប្រើការកុហកប្រភេទនេះ ដើម្បីបោកបញ្ឆោត និងធ្វើបាបមនុស្ស។ តើខ្ញុំអាចបណ្ដោយខ្លួនទៅជឿការកុហករបស់វាម្ដេចកើតទៅ? ពេលខ្ញុំដឹងអំពីរឿងទាំងនេះ ខ្ញុំលែងព្យាយាមធ្វើអ្វីតាមចិត្តខ្លួនឯងទៀតហើយ ខ្ញុំលះបង់ផែនការ និងលក្ខខណ្ឌរបស់ខ្ញុំ រួចទុកឱ្យព្រះជាអ្នកសម្រេចអំពីពេលដែលខ្ញុំត្រូវចាកចេញ។

គឺព្រោះតែពេលនោះ យើងចងចាំបន្ទូលព្រះបានតិចតួចពេក ក្រោយពេលស្ថិតក្នុងបរិយាកាសដ៏ឈឺចាប់ និងធ្លាក់ទឹកចិត្តបែបនេះយូរទៅ ដោយគ្មានការផ្គត់ផ្គង់ពីបន្ទូលព្រះ ខ្ញុំមានអារម្មណ៍វេទនា និងទន់ខ្សោយជាខ្លាំង។ ខ្ញុំតែងគិតដល់ពេលមុនគេចាប់ខ្លួនខ្ញុំ ពេលនោះ ខ្ញុំអាចអានបន្ទូលព្រះបានគ្រប់ពេល អាចយល់ពីសេចក្តីពិតចេញពីបន្ទូលព្រះ អាចរកផ្លូវអនុវត្ត និងរកឃើញពន្លឺ និងការធូរស្រាលក្នុងចិត្ត។ តែនៅក្នុងគុកនោះ គេបានកាត់ផ្ដាច់ខ្ញុំចេញពីបន្ទូលព្រះ ខ្ញុំក៏ប្រឈមនឹងទារុណកម្មគ្រប់ប្រភេទដែរ ហើយខ្ញុំមិនដឹងថា ខ្ញុំត្រូវទ្រាំអស់ពេលបីឆ្នាំនៅក្នុងគុកបានដោយរបៀបណាទេ។ ពេលនោះ បងប្អូនស្រីៗក៏មានសភាពដូចខ្ញុំដែរ។ ខ្ញុំចាំបានថា នៅយប់មួយ បន្ទាប់ពីយើងបានបញ្ចប់ការងាររួចភ្លាម ស្រាប់តែមានបងស្រីម្នាក់លួចប្រាប់ខ្ញុំថា៖ «នៅទីនេះពិបាកណាស់ ខ្ញុំមិនដឹងថាត្រូវឆ្លងកាត់ដោយរបៀបណាឡើយ។ វាពិតជាអស្ចារ្យណាស់ បើខ្ញុំអាចអានបន្ទូលព្រះ! ខ្ញុំសោកស្ដាយណាស់ ដែលខ្ញុំមិនបានអានបន្ទូលព្រះបានច្រើនកាលពីមុន។ ខ្ញុំសង្ឃឹមថា ខ្ញុំទន្ទេញចាំបន្ទូលព្រះមួយអត្ថបទទៀតចុះ»។ ខ្ញុំក៏យល់បែបនេះដែរ ហើយខ្ញុំចាប់ផ្ដើមគិតថា វាពិតជាអស្ចារ្យ បើខ្ញុំអាចអានបន្ទូលព្រះម្ដងទៀត។ ពេលនោះ បងប្អូនស្រីៗខ្លះ មានសុខភាពទន់ខ្សោយ។ ម្នាក់កើតជំងឺលើសឈាម ដើរសឹងតែមិនរួច ម្នាក់ទៀតកើតជំងឺបេះដូងធ្ងន់ធ្ងរ ហើយបងស្រីម្នាក់ទៀត មានជំងឺទឹកនោមផ្អែមធ្ងន់់ធ្ងរ នៅតែត្រូវធ្វើការរាល់ថ្ងៃដដែល។ ពេលនោះ ខ្ញុំសង្ឃឹមថា គ្រប់គ្នាអាចមានបន្ទូលព្រះ ព្រោះមានតែបន្ទូលព្រះទេ ទើបអាចផ្ដល់ទំនុកចិត្ត និងកម្លាំងដល់មនុស្ស និងនាំយើងឆ្លងផុតការលំបាកទាំងនេះបាន។ យប់មួយ ពេលខ្ញុំអធិស្ឋាននៅលើគ្រែ ខ្ញុំស្រាប់តែនឹកឃើញថា មានបងស្រីពីរនាក់ ធ្វើការនៅបន្ទប់សួរសុខទុក្ខអ្នកទោស។ ពួកគេតែងទាក់ទងជាមួយមនុស្សខាងក្រៅ ហើយពួកគេទំនងជាមានបន្ទូលព្រះ។ ក៏ប៉ុន្តែ ខ្ញុំមិនដឹងថា ត្រូវទាក់ទងពួកគេដោយរបៀបណាឡើយ។ បន្តិចក្រោយមក ដោយនឹកស្មានមិនដល់ ព្រះបានបើកផ្លូវមួយសម្រាប់ខ្ញុំ។

ថ្ងៃមួយ ប្រធានឆ្មាំបានមកនិយាយនឹងខ្ញុំ រួចសួរខ្ញុំថាតើខ្ញុំចង់ធ្វើជា «អ្នកមើលថែ» ឬអត់។ អ្នកមើលថែបម្រើដល់ពួកឆ្មាំគុក។ ធ្វើការងារដូចជា បោកខោអាវ ចម្អិនម្ហូប សម្អាតបន្ទប់របស់ពួកគេ ហើយការងារកខ្វក់ផ្សេងទៀត ក៏ត្រូវធ្វើដោយអ្នកមើលថែដែរ។ ដំបូង ខ្ញុំមិនចង់ធ្វើទេ ព្រោះវាហត់ជាងការងារនៅឯរោងជាងខ្ញុំទៅទៀត។ ជាពិសេស ពេលបម្រើពួកឆ្មាំគុក គេនឹងស្ដីឱ្យ បើអ្នកធ្វើការមិនបានល្អ។ ម្ដងនោះ បងស្រីម្នាក់ឃើញខ្ញុំមានអារម្មណ៍មិនល្អ រួចក៏ចូលមកនិយាយជាមួយខ្ញុំ។ គាត់ថា៖ «ព្រះមានបំណងល្អនៅក្នុងអ្វីគ្រប់យ៉ាង ដូច្នេះ ប្អូនគួរតែស្វែងរកព្រះទ័យព្រះ»។ ពេលឮគាត់និយាយបែបនេះ ខ្ញុំគិតថា៖ «មែនហើយ។ ម្ដេចក៏ខ្ញុំគិតតែពីអារម្មណ៍ផ្ទាល់ខ្លួន មិនស្វែងរកព្រះទ័យព្រះបែបនេះ? ជាអ្នកមើលថែ ខ្ញុំអាចទៅធ្វើការនៅខាងក្រៅបាន ហើយមានឱកាសជួបបងស្រីៗនៅបន្ទប់សួរសុខទុក្ខ។ តើនេះមិនមែនជាផ្លូវមួយដែលព្រះបើកសម្រាប់ខ្ញុំទេឬ? ជាអ្នកមើលថែ ខ្ញុំក៏អាចចេញចូលដោយសេរីដែរ។ ខ្ញុំអាចជួយលាក់ការបងប្អូនស្រីៗបាន ពេលពួកគាត់ប្រកបគ្នាក្នុងបន្ទប់ឃុំឃាំង ហើយខ្ញុំអាចដោះស្រាយជាមួយពួកឆ្មាំគុក បើមានស្ថានភាពណាមួយកើតឡើង។ តើនេះមិនមែនជារឿងល្អទេឬអី? ហើយក្នុងចំណោមអ្នកទោសជាង ២០០នាក់ នៅក្នុងកងរបស់ខ្ញុំ មានតែបួននាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសជាអ្នកមើលថែ។ នេះជាឱកាសដ៏កម្រមួយ និងជាការរៀបចំដ៏អស្ចារ្យពីព្រះ»។

តែខ្ញុំមិនទាន់បានទាក់ទងបងស្រីទាំងពីរនៅបន្ទប់សួរសុខទុក្ខអ្នកទោសផង គ្នាយើងម្នាក់បានទទួលបន្ទូលព្រះរួចហើយ។ យប់មួយ ពេលខ្ញុំរៀបចូលគេង ប្អូនស្រីម្នាក់បានលុតជង្គង់ រួចខ្សឹបដាក់ត្រចៀកខ្ញុំថា បងប្អូនប្រុសស្រីនៅខាងក្រៅ បានផ្ញើសំបុត្រមួយឱ្យយើង ដែលគាត់បានទុកនៅឯរោងជាង។ យប់នោះ ខ្ញុំសប្បាយចិត្តណាស់ រហូតដល់គេងមិនលក់។ ព្រឹកបន្ទាប់ ពេលខ្ញុំទៅដល់រោងជាង ប្អូនស្រីនោះបានយកសំបុត្រនោះចេញយ៉ាងលាក់លៀម។ ក្រដាសនោះមានទំហំប្រហែលប៉ុននេះ។ ពេលខ្ញុំឃើញឃ្លាដំបូងថា៖ «បងប្អូនប្រុសស្រីដែលនៅក្នុងគុក...» ទឹកភ្នែកខ្ញុំស្រាប់តែហូរស្រក់មកភ្លាម។ ពាក្យទាំងនេះពិតជាប៉ះពាល់ចិត្តខ្ញុំខ្លាំងណាស់។ ខ្ញុំអានបណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរ។ នៅក្នុងសំបុត្រនោះ មានអត្ថបទបន្ទូលព្រះជាច្រើន តែមានអត្ថបទចំនួនពីរ ដែលខ្ញុំចាប់អារម្មណ៍ជាពិសេស។ បន្ទូលព្រះចែងថា៖ «កិច្ចការក្នុងដំណាក់កាលនេះត្រូវការសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ខ្លាំងបំផុតពីយើងទាំងអស់គ្នា។ យើងអាចជំពប់ដួលព្រោះតែការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ដ្បិតដំណាក់កាលនៃកិច្ចការនេះគឺខុសពីមុនៗទាំងអស់៖ អ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យបានគ្រប់លក្ខណ៍ គឺជាសេចក្ដីជំនឿរបស់មនុស្សជាតិ ទាំងអរូបី និងប៉ះមិនបាន។ អ្វីដែលព្រះជាម្ចាស់ធ្វើគឺបំប្លែងព្រះបន្ទូលទៅជាជំនឿ សេចក្ដីស្រឡាញ់ និងជីវិត។ មនុស្សត្រូវតែឈានដល់ចំណុចដែលពួកគេត្រូវស៊ូទ្រាំនឹងការបន្សុទ្ធរាប់រយដង និងកាន់សេចក្ដីជំនឿឱ្យខ្លាំងជាងយ៉ូប។ ពួកគេត្រូវតែស៊ូទ្រាំនឹងការរងទុក្ខដែលមិនគួរឱ្យជឿ និងរងទារុណកម្មគ្រប់បែបយ៉ាងដោយមិនបោះបង់ព្រះជាម្ចាស់ម្ដងណាឡើយ។ នៅពេលពួកគេស្ដាប់បង្គាប់រហូតដល់ស្លាប់ ហើយមានជំនឿមុតមាំលើព្រះជាម្ចាស់ នោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់» (ដកស្រង់ពី «ផ្លូវ ... (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវបន្តស្មោះត្រង់នឹងព្រះ នៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» (ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលនោះ ខ្ញុំពិតជារំជួលចិត្ត និងមានការជំរុញចិត្តខ្លាំងណាស់។ ខ្ញុំយល់ថា ព្រះពិតជាទ្រង់ជ្រាបពីដួងចិត្តយើងមែន ទ្រង់យល់ពីសភាព និងស្ថានភាពយើងគ្មានសល់ចន្លោះ និងប្រើបងប្អូនប្រុសស្រីទាំងនេះ ដើម្បីផ្ញើការស្រោចស្រព និងការផ្គត់ផ្គង់នៃបន្ទូលទ្រង់ដល់យើង។ នេះជាក្ដីស្រឡាញ់របស់ព្រះ។ ខ្ញុំបានសញ្ជឹងគិតពីបន្ទូលព្រះ និងយល់បានថា ការបោះបង់គ្រួសារនិងអាជីព ដើម្បីផ្សាយដំណឹងល្អ និងបំពេញភារកិច្ចរបស់យើង មិនថាយើងរងទុក្ខបែបណាទេ នោះជាទីបន្ទាល់មួយ។ ការរងទារុណកម្ម និងការមិនក្បត់ព្រះ ក៏ជាទីបន្ទាល់មួយដែរ។ ការបន្តមានជំនឿ និងដើរតាមព្រះ បន្ទាប់ពីរងទារុណកម្មយូរ គឺជាទីបន្ទាល់មួយកាន់តែមានអានុភាពទៀតផង។ ឥឡូវ ការដែលខ្ញុំមានឱកាសធ្វើបន្ទាល់ពីព្រះនៅមុខសាតាំង គឺជាការលើកតម្កើង និងការបៀតបៀនរបស់ព្រះ សម្រាប់ជាសេចក្តីសុចរិត។ ពេលខ្ញុំយល់ពីព្រះទ័យព្រះរួច ខ្ញុំបានយំ និងអធិស្ឋានទៅព្រះថា៖ «ព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់នឹងរស់នៅតាមក្ដីស្រឡាញ់ដែលទ្រង់មានសម្រាប់ខ្ញុំ។ ទោះបីបីឆ្នាំនេះជារយៈពេលយូរក៏ដោយ មិនថាប៉ូលិសធ្វើទារុណកម្ម ឬខ្ញុំម្ចាស់ត្រូវរងទុក្ខកម្រិតណានោះទេ ក៏ខ្ញុំម្ចាស់នឹងប្រកាន់ជំហររឹងមាំ ធ្វើបន្ទាល់ថ្វាយទ្រង់ និងបំបាក់មុខសាតាំងដែរ»។ ពួកគេក៏ទទួលបានការជំរុញចិត្តជាខ្លាំង និងទទួលបានជំនឿជាថ្មី បន្ទាប់ពីអានបន្ទូលព្រះដែរ។ បងស្រីកាវ ជីង បារម្ភខ្លាចសាច់ញាតិ និងមិត្តភក្តិរបស់គាត់ មានការរើសអើងចំពោះគាត់ ព្រោះតែគាត់ធ្លាប់បានជាប់គុកម្តង ហើយក៏ខ្លាចពួកគេនិយាយដើមគាត់ដែរ។ បន្ទាប់ពីអានបន្ទូលព្រះរួច គាត់បានយល់ថា ជាប់គុកព្រោះជឿព្រះ គឺរងការបៀតបៀនដើម្បីសេចក្តីសុចរិត មិនមែនជារឿងគួរខ្មាសទេ ហើយការរងទុក្ខ ដើម្បីប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់ថ្វាយព្រះ ពិតជាមានតម្លៃ និងមានន័យ។

ក្រោយមក យើងបានពិភាក្សាគ្នា រួចសម្រេចថា យើងត្រូវតែចែកចាយបន្ទូលព្រះទាំងនេះទៅបងប្អូនស្រីៗផ្សេងទៀត ដើម្បីឱ្យបន្ទូលព្រះអាចផ្គត់ផ្គង់ដល់ពួកគេផងដែរ។ ជំរំមានច្បាប់ទម្លាប់តឹងរ៉ឹងណាស់។ គេមិនអនុញ្ញាតឱ្យយើងនិយាយគ្នា ឬហុចរបស់អ្វីមួយឱ្យអ្នកទោសមកពីកងផ្សេងឡើយ។ សូម្បីតែមើលមុខគ្នាក៏មិនបានផង។ ទោះយូរៗជួបគ្នាម្ដង ក៏យើងទៅក្បែរគ្នាមិនបានដែរ។ ដូចនេះ បើយើងចង់ហុចក្រដាសទៅបងប្អូនស្រីៗ ១០០ នាក់ជាង ក្នុងកងទាំងប្រាំពីរផ្សេងទៀត វាពិតជាគ្រោះថ្នាក់ណាស់។ ជាងនេះទៀត ពួកឆ្មាំគុកក្រឡាប់គ្រែយើង និងឆែកឆេររាងកាយយើងរាល់សប្ដាហ៍។ ពួកគេឆែកឆេរគ្រប់ច្រកល្ហក។ បើមានព័ត៌មានលម្អិតណាមួយដែលយើងមិនប្រយ័ត្ន រួចគេរកឃើញ គេនឹងស៊ើបអង្កេតខ្ញុំមិនខាន។ ឆ្មាំគុកម្នាក់ថែមទាំងព្រមានខ្ញុំទៀតថា៖ «បើនាងហ៊ានតែផ្សាយបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដារបស់នាង អញនឹងដាក់ទោសនាងបីឆ្នាំទៀត រួចបញ្ជូននាងទៅគុកស្ត្រីមិនខាន»។ ខ្ញុំចាំបានថា មានអ្នកជឿខាងសាសនាម្នាក់ ដែលគេតាមទាន់ពេលហុចអត្ថបទគម្ពីរ។ គេបានដាក់ទោសគាត់ឱ្យអង្គុយនៅលើឥដ្ឋបេតុង ដោយមិនត្រូវរើខ្លួនរយៈពេលជាងដប់ថ្ងៃ។ ពេលនោះ ខ្ញុំគិតថា៖ «នេះមិនមែនជារឿងលេងសើចទេ។ បើគេរកឃើញ ខ្ញុំនឹងត្រូវរងទុក្ខកាន់តែអាក្រក់មិនខាន»។ ពេលគិតដល់រឿងនេះកាន់តែច្រើន វាហាក់កាន់តែពិបាក ហើយខ្ញុំខ្លាចបន្ដិចដែរ។ តែពេលនោះ ខ្ញុំបាននឹកចាំបន្ទូលព្រះថា៖ «សេចក្ដីជំនឿប្រៀបដូចឈើមួយដើមធ្វើស្ពាន៖ ប្រសិនបើភ័យខ្លាចធ្លាក់ស្លាប់ មុខជាពិបាកឆ្លងផុតណាស់ ប៉ុន្តែអ្នកណាដែលត្រៀមខ្លួនរួចរាល់ក្នុងការបូជាខ្លួន អាចឆ្លងកាត់ មានជំហររឹងមាំ និងមិនមានការព្រួយបារម្ភឡើយ។ ប្រសិនបើមនុស្សមានគំនិតភ័យខ្លាច និងកំសាក នោះគឺដោយសារតែសាតាំងបានបំភាន់ពួកគេ ដោយខ្លាចថាពួកយើងនឹងឆ្លងស្ពាននៃសេចក្ដីជំនឿចូលទៅក្នុងព្រះជាម្ចាស់» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះពិតជាលើកទឹកចិត្តណាស់។ តើពួកឆ្មាំគុកមិនស្ថិតក្នុងព្រះហស្តព្រះដែរទេឬ? មិនថាគេរកខ្ញុំឃើញឬអត់ នោះស្ថិតក្នុងព្រះហស្តព្រះទេតើ។ ខ្ញុំជឿថា បើយើងពឹងអាងលើព្រះ គ្មានអ្វីដែលយើងធ្វើមិនកើតទេ។ ខ្ញុំមានគំនិតខ្លាចទាំងនេះ ព្រោះតែសាតាំងតាមរំខានខ្ញុំ។ ដោយសារខ្ញុំខ្លាចទទួលទោស និងរងទារុណកម្ម សាតាំងប្រើចំណុចខ្សោយខ្ញុំ ដើម្បីបង្អាក់ និងរារាំងខ្ញុំ។ បើខ្ញុំបោះបង់ ព្រោះតែខ្ញុំខ្លាចទារុណកម្ម តើខ្ញុំមិនចាញ់ល្បិចសាតាំងទេឬអី? ពេលនោះ បងប្អូនស្រីៗស្ថិតក្នុងបរិយាកាសឈឺចាប់នោះ ហើយគេគ្រប់គ្នាក៏ត្រូវការការផ្គត់ផ្គង់ពីបន្ទូលព្រះដែរ ដូច្នេះ ខ្ញុំមានភារកិច្ចត្រូវហុចបន្ទូលព្រះទៅពួកគេ។ ក្នុងពេលធ្វើការតាមធម្មតា យើងពិបាកទាក់ទងបងប្អូនស្រីៗនៅអង្គភាពផ្សេងណាស់។ មានតែពេលញ៉ាំបាយជុំគ្នានៅកង់ទីនប៉ុណ្ណោះ ទើបយើងឃើញគ្នា។ ដូច្នេះ យើងមានគម្រោងហុចក្រដាស ក្នុងពេលញ៉ាំបាយនោះ។ សាលញ៉ាំបាយ ពេញដោយកាមេរ៉ាសុវត្ថិភាព ហើយគេមិនឱ្យយើងជជែកគ្នា ឬដើរចុះឡើង ក្នុងពេលញ៉ាំបាយឡើយ។ យើងមានពេលញ៉ាំបាយតែប្រាំនាទីប៉ុណ្ណោះ។ ដូច្នេះ វាពិតជាពិបាកណាស់ក្នុងការហុចបន្ទូលព្រះ។ តែនៅក្នុងដំណើរការហុចបន្ទូលព្រះនោះ ខ្ញុំបានឃើញផ្ទាល់ភ្នែកពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ។ ថ្ងៃនោះ ខ្ញុំមានគម្រោងហុចក្រដាសឱ្យបងប្អូនស្រីនៅកងទី៤ និងទី៧។ ខ្ញុំលាងចានបណ្ដើរ សម្លឹងបង សៀវមីន មកពីកងទី៤ បណ្ដើរ។ ដោយនឹកស្មានមិនដល់ គាត់ក៏ងើបក្បាលមើលមកកាន់ខ្ញុំដែរ។ ខ្ញុំបានញាក់ភ្នែកធ្វើសញ្ញាឱ្យគាត់មកលាងចាន។ ខ្ញុំបារម្ភខ្លាចគាត់មិនយល់សញ្ញារបស់ខ្ញុំ តែអរព្រះគុណព្រះ គាត់បានយល់ភ្លាម។ យើងបានដើរទៅកន្លែងដាក់ចានជាមួយគ្នាក្នុងពេលតែមួយ រួចខ្ញុំប្រញាប់ដកក្រដាស ញាត់ចូលក្នុងហោប៉ៅគាត់ភ្លាម។ គឺប្រើពេលតែពីរបីវិនាទីប៉ុណ្ណោះ។ ពេលនោះ ខ្ញុំពិតជាអរព្រះគុណព្រះណាស់។

ដោយចៃដន្យ ខ្ញុំស្គាល់បងស្រីម្នាក់មកពីកងទី៧ កំពុងអង្គុយនៅជួរខ្ញុំដែរ ប្រហែលមួយម៉ែត្រពីកៅអីខ្ញុំប៉ុណ្ណោះ។ ច្បាប់នៅជំរំលត់ដំចែងថា យើងត្រូវរង់ចាំអ្នកត្រួតពិនិត្យពីអង្គភាពនីមួយៗបញ្ជាឱ្យក្រោកឈរ ទើបយើងចាកចេញបាន។ ពេលនោះ ខ្ញុំបារម្ភខ្លាចថា បើអង្គភាពយើងទាំងពីរមិនក្រោកឈរក្នុងពេលតែមួយទេ ខ្ញុំនឹងមិនអាចចូលជិតនាងបានឡើយ។ ដូច្នេះ ខ្ញុំបន្តអធិស្ឋានក្នុងចិត្តទៅព្រះ។ បន្តិចក្រោយមក អ្នកត្រួតពិនិត្យនៅអង្គភាពយើងទាំងពីរ បញ្ជាឱ្យពួកយើងក្រោកឈរសឹងតែក្នុងពេលដូចគ្នា។ បន្ទាប់ពីខ្ញុំក្រោកឈរ ខ្ញុំបានប្រញាប់ញាត់ក្រដាសទៅក្នុងដៃគាត់ភ្លាម។ វាកើតឡើងតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ហើយពួកឆ្មាំគុកមិនបានកត់សម្គាល់ឃើញឡើយ។ អរព្រះគុណព្រះ! ដោយមានជំនួយពីបងប្អូនស្រីៗខាងខ្ញុំ បងប្អូនស្រីៗនៅអង្គភាពផ្សេងបានទទួលបន្ទូលព្រះគ្រប់គ្នា។ ខ្ញុំមិននឹកស្មានថា យើងអាចហុចបន្ទូលព្រះយ៉ាងរលូនបែបនេះសោះ។ ខ្ញុំឃើញច្បាស់ថា គ្មានអ្វីដែលព្រះធ្វើមិនកើតឡើយ។ តាមរយៈដំណើការហុចបន្ទូលព្រះនេះ បងប្អូនស្រីៗមានជំនឿកាន់តែខ្លាំងលើព្រះ។

មិនដល់ពីរសប្ដាហ៍ផង បន្ទាប់ពីការហុចបន្ទូលព្រះ ជំរំលត់ដំតម្រូវឱ្យអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងអស់ សរសេរសំបុត្របដិសេធមួយ។ គេតម្រូវឱ្យយើងសន្យាថា យើងត្រូវឈប់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពីរបីថ្ងៃមុននោះ បងប្អូនស្រីៗទើបតែអានបន្ទូលព្រះរួច ដូច្នេះ ពួកគេគ្រប់គ្នាមានជំនឿ ដើម្បីឈររឹងមាំ និងធ្វើបន្ទាល់ថ្វាយព្រះ។ យើងបានផ្ដល់តម្រុយ និងការលើកទឹកចិត្តដល់គ្នាថា មិនត្រូវចុះញ៉មនឹងសាតាំងឡើយ។ តែមួយសប្ដាហ៍ក្រោយមក ខ្ញុំឮអំពីបងប្អូនស្រីៗនៅអង្គភាពផ្សេង ដែលមិនសរសេរលិខិតបដិសេធ។ អ្នកខ្លះត្រូវគេវាយធ្វើបាប អ្នកខ្លះត្រូវបង្ខំឱ្យអង្គុយច្រហោងនៅក្នុងទ្រុងតូចៗ អ្នកខ្លះទៀតត្រូវកាត់ទោសឱ្យជាប់គុកយូរថែមទៀត។ ក្នុងពេលនោះ បរិយាកាសនៅជំរំលត់ដំ កាន់តែគាបសង្កត់ជាងមុន។ ខ្ញុំតែងមានអារម្មណ៍រន្ធត់ ហាក់ដូចគ្រោះមហន្តរាយអាចកើតឡើងគ្រប់ពេលអ៊ីចឹង។ គឺព្រោះតែយើងមិនដឹងថា ពេលណាបរិយាកាសនេះនឹងត្រូវចប់ ឬមិនដឹងថា លើកក្រោយពួកឆ្មាំគុកនឹងប្រើវិធីអ្វី ដើម្បីធ្វើទារុណកម្មយើងទេ។ ដូច្នេះ ពេលនោះ គ្រប់គ្នាមានអារម្មណ៍វេទនា និងធ្លាក់ទឹកចិត្តជាខ្លាំង។ យើងមានតែបន្តអធិស្ឋានទៅព្រះ និងទូលសុំឱ្យទ្រង់បើកផ្លូវមួយសម្រាប់យើងប៉ុណ្ណោះ។ ពេលនោះ បងប្អូនស្រីៗទាំងអស់ប្រកាន់យកទស្សនៈថា៖ ទោះយ៉ាងណា យើងមិនអាចសរសេរលិខិតបដិសេធទេ យើងត្រូវតែឈររឹងមាំ និងធ្វើបន្ទាល់ថ្វាយព្រះ។ យើងបានជាប់គាំងជាមួយឆ្មាំគុកយើងរយៈពេលពីរថ្ងៃ ក្រោយមក ពេលឃើញវិធីសាស្ត្រគាត់ប្រើការមិនបាន គាត់ក៏សម្របតាមយើង។ ដើម្បីអនុវត្តបទបញ្ជារបស់គាត់ គាត់ឱ្យយើងសរសេរអ្វីក៏បាន មិនថាជាអ្វីឡើយ។ យើងគ្រប់គ្នាដឹងថា ព្រះបើកផ្លូវមួយសម្រាប់យើង ហើយយើងគ្រប់គ្នាបានដឹងគុណចំពោះព្រះជាខ្លាំង។

ដំបូង យើងទទួលបានបន្ទូលព្រះតិចតួចណាស់ ដូច្នេះ មួយរយៈក្រោយ ដួងចិត្តយើងក៏ស្រេកឃ្លានបន្ទូលព្រះម្ដងទៀត។ ម្ដងនោះ នៅថ្ងៃសួរសុខទុក្ខ ខ្ញុំឃើញសមាជិកគ្រួសារគេមកសួរសុខទុក្ខក្នុងគុក ហើយខ្ញុំនឹករឭកដល់គ្រួសារខ្ញុំជាខ្លាំង។ ខ្ញុំបានគិតដល់ឪពុកម្ដាយខ្ញុំដែលមានវ័យចាស់ ហើយខ្ញុំមិនដឹងថា ពួកគេមានសុខទុក្ខបែបណាទេ។ ក្នុងពេលនោះ ខ្ញុំតែងគិតដល់អនុស្សាវរីយ៍នៅផ្ទះ ហើយមួយរយៈនោះ ខ្ញុំចេះតែមានអារម្មណ៍អវិជ្ជមាន។ ពេលបងស្រីម្នាក់នៅក្នុងគុកជាមួយខ្ញុំ ឃើញខ្ញុំមានសភាពអវិជ្ជមានបែបនេះ គាត់បានខ្សឹបអត្ថបទបន្ទូលព្រះមួយដាក់ត្រចៀកខ្ញុំ។ «វាសនារបស់មនុស្សត្រូវគ្រប់គ្រងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្នកមិនមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងឡើយ៖ បើទោះបីជាមនុស្សតែងតែមានការប្រញាប់ប្រញាល់ និងរវល់នឹងរឿងផ្សេងៗរបស់ខ្លួនឯងក៏ដោយ ក៏គេនៅតែគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងដដែល។ ប្រសិនបើអ្នកអាចស្គាល់ពីក្ដីសង្ឃឹមទៅអនាគតរបស់ខ្លួនឯង ប្រសិនបើអ្នកអាចគ្រប់គ្រងលើវាសនារបស់ខ្លួនឯងបាន តើអ្នកនៅតែជាសត្តនិករដែលបានបង្កើតមកទៀតឬអី? និយាយឱ្យខ្លី មិនថាព្រះជាម្ចាស់បំពេញកិច្ចការដោយបែបណានោះទេគ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺសុទ្ធតែដើម្បីជាប្រយោជន៍ដល់មនុស្ស។ ឧទាហរណ៍ ស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកដើម្បីបម្រើដល់មនុស្ស៖ ព្រះចន្ទ ព្រះអាទិត្យ និងដួងតារា ដែលទ្រង់បានបង្កើតមកសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ រដូវផ្ការីក រដូវក្ដៅ រដូវលំហើយ និងរដូវរងា ព្រមទាំងអ្វីៗផ្សេងទៀត ពោលគឺទាំងអស់នេះសុទ្ធតែត្រូវបានបង្កើតឡើងសម្រាប់អត្ថិភាពរបស់មនុស្ស» (ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានសញ្ជឹងគិតពីបន្ទូលព្រះ រួចខ្ញុំយល់បានថា វាសនារបស់មនុស្សគ្រប់រូប ស្ថិតក្នុងព្រះហស្តរបស់ព្រះ ដូច្នេះ មិនថាគ្រួសារខ្ញុំសុខសប្បាយឬអត់ នោះអាស្រ័យលើអធិបតេយ្យភាព និងការរៀបចំរបស់ព្រះទាំងស្រុង។ បើខ្ញុំថ្វាយគ្រួសារខ្ញុំដល់ព្រះ តើខ្ញុំត្រូវបារម្ភអ្វីទៀតទៅ? ខ្ញុំមិនគួរខ្វល់ខ្វាយពីរឿងនេះទេ។ បន្ទូលព្រះបានជួយឱ្យខ្ញុំលែងមានអារម្មណ៍អវិជ្ជមាន និងផ្ដល់កម្លាំងដល់ខ្ញុំ ហើយខ្ញុំបានដឹងយ៉ាងច្បាស់ថា យើងមិនអាចរស់នៅ ដោយគ្មានការណែនាំពីបន្ទូលព្រះឡើយ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដើម្បីទូលសួរទ្រង់ពីរបៀបទទួលបានបន្ទូលព្រះថែមទៀត និងសុំឱ្យទ្រង់ជួយដឹកនាំផ្លូវយើងនៅខាងមុខ។ ក្រោយមក ខ្ញុំនឹកចាំអំពីបងស្រីពីរនាក់នៅឯបន្ទប់ទទួលភ្ញៀវ។ បើខ្ញុំអាចទាក់ទងពួកគេបាន នោះខ្ញុំអាចមានឱកាសទទួលបានបន្ទូលព្រះថែមទៀត។ ខ្ញុំបានអធិស្ឋានទៅព្រះអំពីរឿងនេះ និងទូលសុំឱ្យទ្រង់ប្រទានឱកាសសមស្របដល់ពួកយើង។

នៅព្រឹកមួយ មេឆ្មាំគុកបានហៅខ្ញុំថា៖ «ឆាប់មកជាមួយខ្ញុំ យើងត្រូវការឱ្យនាងសម្អាតបន្ទប់ទទួលភ្ញៀវ»។ ពេលឮថា ខ្ញុំត្រូវទៅបន្ទប់ទទួលភ្ញៀវ ដួងចិត្តខ្ញុំបានភ្លឺឡើង។ នេះជាឱកាសរបស់ខ្ញុំហើយ។ នេះជាពេលតែមួយគត់ក្នុងពេលបីឆ្នាំ ដែលខ្ញុំទៅកាន់បន្ទប់ទទួលភ្ញៀវ ដូច្នេះ ពេលនោះ ខ្ញុំជឿថា នេះជាឱកាសមួយដែលព្រះបានរៀបចំសម្រាប់ខ្ញុំ។ ពេលខ្ញុំទៅដល់បន្ទប់ទទួលភ្ញៀវភ្លាម មេឆ្មាំគុកបានទៅជជែកជាមួយឆ្មាំគុកផ្សេងទៀត។ ខ្ញុំក៏ប្រញាប់ទៅផ្ទះបាយខាងក្រោយ។ ខ្ញុំបានឃើញបងស្រីពីរនាក់កំពុងរវល់ចម្អិនម្ហូប ដូច្នេះ ខ្ញុំក៏ប្រញាប់សួរថា តើមានអ្វីញ៉ាំដែរឬអត់? ភ្លាមនោះ ពួកគេបានយល់ពីអត្ថន័យរបស់ខ្ញុំ រួចឆ្លើយថា៖ «ចាស មាន»។ ពេលនោះ បងស្រីម្នាក់បានដករមូរដុំក្រដាសពីថង់ក្រណាត់ រួចហុចឱ្យខ្ញុំ។ ខ្ញុំដឹងថា ចុងក្រោយ ខ្ញុំមានបន្ទូលព្រះដែលយើងទន្ទឹងរង់ចាំយ៉ាងយូរហើយ ខ្ញុំមិនដឹងថា ត្រូវពណ៌នាពីអារម្មណ៍របស់ខ្ញុំបែបណាទេ។ តែខ្ញុំក៏បារម្ភខ្លះៗដែរ ព្រោះរមូរដុំក្រដាសសរសេរដោយដៃនោះ ធំជាងពងក្ងានធំទៅទៀត។ ខ្ញុំលាក់វានៅក្នុងខោក្នុង តែវាបោងចេញស្ដែងពេក។ ខ្ញុំព្យាយាមលាក់វាក្នុងហោប៉ៅខោ តែវាចេះតែធ្លាក់ចេញក្រៅ។ ពេលឃើញថា នៅក្នុងរាងកាយខ្ញុំ គ្មានកន្លែងលាក់បែបនេះ ខ្ញុំចាប់ផ្ដើមភ័យតក់ស្លុត។ ខ្ញុំងើយមើលទៅលើ ឃើញមានកាមេរ៉ាសុវត្ថិភាពនៅគ្រប់កន្លែង រួចខ្ញុំបានចាប់ផ្តើមភ័យខ្លាចកាន់តែខ្លាំង។ បើគេឃើញខ្ញុំ គ្រប់យ៉ាងគឺត្រូវចប់ហើយ។ លទ្ធផលច្បាស់ជាអាក្រក់មិនខាន។ តែពេលនោះ ខ្ញុំគិតថា បើខ្ញុំខកខានឱកាសនេះ ខ្ញុំអាចគ្មានឱកាសម្ដងទៀត ដើម្បីទទួលបានបន្ទូលព្រះទេ។ យើងត្រូវការបន្ទូលព្រះជាខ្លាំង ខ្ញុំមិនអាចប្រគល់វាឱ្យពួកគាត់វិញទេ។ ពេលនោះ ខ្ញុំភ័យខ្លាំងណាស់ដល់ថ្នាក់មិនដឹងថា ត្រូវធ្វើបែបណានោះទេ។ មួយរំពេចនោះ ឃ្លាមួយចេញពីបន្ទូលព្រះ បានផុសឡើងនៅក្នុងគំនិតខ្ញុំយ៉ាងច្បាស់តែម្ដងថា៖ «ចូរកុំខ្លាច ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដាដែលរៀបចំចាត់ចែងច្បាស់ជានឹងគង់នៅជាមួយអ្នក។ ទ្រង់ឈរនៅពីក្រោយអ្នករាល់គ្នា ហើយទ្រង់គឺជាខែលរបស់អ្នក» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ មែនហើយ។ ព្រះមានអធិបតេយ្យភាពលើអ្វីទាំងអស់ ដូច្នេះ មិនថាគេរកខ្ញុំឃើញឬអត់ទេ នោះស្ថិតក្នុងព្រះហស្តរបស់ទ្រង់។ ដោយមានព្រះជាខ្នងបង្អែក តើខ្ញុំត្រូវខ្លាចអ្វីទៅ? ពេលដឹងបែបនេះ ខ្ញុំបានធូរចិត្តច្រើនណាស់។ ខ្ញុំបានគិតដល់បងប្អូនប្រុសស្រី ដែលបានដឹកជញ្ជូនសៀវភៅបន្ទូលព្រះ។ ទោះបីស្ថិតក្រោមការតាមដានយ៉ាងតឹងរ៉ឺងពីនាគដ៏ធំមានសម្បុរក្រហមក្ដី ក៏ពួកគាត់អាចបញ្ជូនសៀវភៅព្រះបន្ទូលជាច្រើនទៅឱ្យបងប្អូនប្រុសស្រីបានដែរ។ តើពួកគេមិនពឹងអាងលើព្រះ ដើម្បីឆ្លងកាត់មជ្ឈដ្ឋានរបស់ពួកគេទេឬអី? ដូច្នេះ ខ្ញុំគិតថា៖ «បើខ្ញុំពឹងអាងលើព្រះ ទ្រង់ក៏នឹងបើកផ្លូវសម្រាប់ខ្ញុំដែរ»។ ពេលគិតបែបនេះ ខ្ញុំលែងស្ទាក់ស្ទើរទៀតហើយ ហើយខ្ញុំបានតាំងចិត្តយកបន្ទូលព្រះទៅជាមួយខ្ញុំ។ ដូច្នេះ ខ្ញុំបានញាត់ដុំក្រដាសព្រះបន្ទូលទៅក្នុងខោក្នុងម្ដងទៀត យកដៃទាញអាវខ្ញុំចេញពីទ្រូង រួចពត់ចង្កេះបន្តិច ក្រោយមក វាមិនសូវប៉ោងដូចមុនឡើយ។ ខ្ញុំបានគិតថា៖ «ដំបូង ខ្ញុំត្រូវតែយកបន្ទូលព្រះទៅកាន់រោងជាងសិន រួចចាំត្រលប់ទៅធ្វើការសម្អាតវិញ»។ ខ្ញុំចាំថា ទ្វារចូលទៅកាន់រោងជាង ត្រូវបានការពារដោយនាយផ្នែក ចាង។ គាត់ធ្លាប់សុំឱ្យខ្ញុំធ្វើការកំប៉ិចកំប៉ុកជូនគាត់ដែរ ដូច្នេះ ខ្ញុំស្គាល់គាត់ខ្លះដែរ។ ពេលនោះ ខ្ញុំដឹងយ៉ាងច្បាស់ថា នេះជាផ្លូវមួយដែលព្រះបានបើកចំហសម្រាប់ខ្ញុំ។ ដូច្នេះ ខ្ញុំបានចូលទៅកាន់ការិយាល័យនាយផ្នែក ចាង រួចនិយាយតិចៗទៅគាត់ថា៖ «មេ ចាង ខ្ញុំមកថ្ងៃខែហើយ។ ខ្ញុំចង់ឡើងទៅលើមួយភ្លែត»។ ពេលឮថា ខ្ញុំចង់ឡើងទៅជាន់លើវិញតែម្នាក់ឯង គាត់បានប្រែទឹកមុខភ្លាម។ គាត់ថា៖ «អត់កើតទេ នាងត្រូវតែត្រលប់ទៅវិញជាមួយឆ្មាំគុកដែលនាំនាងមកទីនេះ។ តើឆ្មាំគុកនោះនៅឯណា?» គាត់ក៏ក្រឡេកជុំវិញ ដើម្បីរកមើលឆ្មាំគុករបស់យើង។ ខ្ញុំយល់ថា រឿងអាក្រក់ហៀបនឹងកើតឡើង ដូច្នេះ ខ្ញុំភ័យខ្លាំងណាស់។ បើឆ្មាំគុកនោះនាំខ្ញុំត្រលប់ទៅវិញ គ្រប់យ៉ាងនឹងត្រូវចប់មិនខាន។ ឆ្មាំគុកយើង តឹងរ៉ឺងជាមួយអ្នកទោសណាស់។ បើនាងដឹងថា ខ្ញុំចង់ត្រលប់ទៅវិញ គាត់នឹងមិនយល់ព្រមទេ គាត់នឹងឆែកខ្លួនខ្ញុំ ចង់ដឹងថាខ្ញុំមកថ្ងៃខែមែនឬអត់ហើយ។ បើនាងរកឃើញបន្ទូលព្រះនៅជាមួយខ្ញុំ នាងនឹងវាយខ្ញុំដល់ស្លាប់មិនខាន។ ពេលនោះ ខ្ញុំមានអារម្មណ៍ភ័យខ្លាំងណាស់។ ខ្ញុំបន្តដង្ហើយ និងអធិស្ឋានទៅព្រះក្នុងចិត្ត។ ពេលនោះ ខ្ញុំស្រាប់តែនឹកចាំថា ខ្ញុំបានធ្វើកាបូបក្រណាត់ខ្លះជូនមេផ្នែក ចាង កាលពីរបីថ្ងៃមុន។ ខ្ញុំក៏ប្រញាប់សួរគាត់ថា៖ «មេ ចាង បងពេញចិត្តនឹងកាបូបក្រណាត់ដែលខ្ញុំធ្វើជូនបងទេ? បើបងត្រូវការអ្វីផ្សេងទៀត ចាំប្រាប់ខ្ញុំមកណា»។ ពេលឮបែបនេះ នាងក៏លែងសូវតានតឹងភ្លាម។ ខ្ញុំដឹងថា ព្រះបានបើកផ្លូវមួយសម្រាប់ខ្ញុំ។ ខ្ញុំប្រាប់គាត់ថា៖ «មេ ចាង កុំបារម្ភអី ខ្ញុំនឹងត្រលប់មកវិញមិនដល់មួយនាទីទេ»។ នាងមិនបានតបឡើយ ដូច្នេះ ខ្ញុំក៏ប្រញាប់ឡើងទៅជាន់លើ។ នៅតាមផ្លូវ ខ្ញុំស្រាប់តែចាំថា ខ្ញុំត្រូវដើរកាត់ទ្វារដែកមួយ ដើម្បីចូលទៅដល់រោងជាង។ យោងតាមបទបញ្ញត្តិ ទ្វារនេះត្រូវជាប់សោជានិច្ច តែពេលនោះ ខ្ញុំគ្មានកម្លាំងគិតពីរឿងនេះទេ ហើយខ្ញុំក៏គ្មានអារម្មណ៍ខ្លាចនោះដែរ ព្រោះក្នុងអំឡុងដំណើរការនេះ ខ្ញុំបានឃើញយ៉ាងច្បាស់ថា ព្រះបានគង់នៅជាមួយខ្ញុំ និងកំពុងដឹកនាំខ្ញុំម្ដងមួយជំហានៗដែរ។ ពេលទៅដល់ទ្វារដែកនោះ ខ្ញុំភ្ញាក់ផ្អើលដែលឃើញថា វាអត់បានចាក់សោ ហើយនៅផ្នែកម្ខាងទៀត ក៏គ្មានអ្នកយាមនៅច្រករបៀងដែរ។ ខ្ញុំអរព្រះគុណព្រះម្ដងហើយម្ដងទៀតនៅក្នុងចិត្ត។ ខ្ញុំបានប្រញាប់ទៅរោងជាង រួចប្រគល់បន្ទូលព្រះទៅប្អូនស្រីម្នាក់ ហើយខ្ញុំមានអារម្មណ៍ដូចជាបានទម្លាក់ដុំថ្មដ៏ធំមួយ ដែលខ្ញុំស្ពាយចេញពីទ្រូងអ៊ីចឹង។ ខ្ញុំបានគិតដល់បន្ទូលដែលព្រះយេហូវ៉ាដ៏ជាព្រះមានទៅកាន់យ៉ូស្វេថា៖ «ចូររឹងមាំ និងមានចិត្តក្លាហានឡើង។ កុំភ័យខ្លាច ហើយក៏មិនត្រូវធ្លាក់ទឹកចិត្តនោះដែរ៖ ដ្បិតព្រះយេហូវ៉ា ដែលជាព្រះជាម្ចាស់របស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ» (យ៉ូស្វេ ១:៩)។ នេះជាការពិត ព្រះជាម្ចាស់ ជាព្រះអាទិករ គ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយគ្រប់មនុស្ស គ្រប់រឿងរ៉ាវ និងគ្រប់អ្វីៗ បម្រើដល់កិច្ចការរបស់ព្រះ។ បទពិសោធនេះជួយឱ្យខ្ញុំឃើញពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ ឃើញច្បាស់ថា សិទ្ធិអំណាចរបស់ព្រះ ខ្ពស់លើសអ្វីទាំងអស់។ សម្លឹងមើលក្រោយ ខ្ញុំឃើញពីរបៀបដែលព្រះរៀបចំអ្វីៗដោយវៃឆ្លាតម្ដងមួយជំហានៗ។ ឧទាហរណ៍ អ្នកទោសពិបាកទាក់ទងជាមួយនាយផ្នែក ចាង ណាស់។ ក្នុងចំណោមអ្នកទោសជាងមួយពាន់នាក់ គាត់សុំតែខ្ញុំម្នាក់ប៉ុណ្ណោះ ដើម្បីធ្វើការឱ្យគាត់។ នេះជាអ្វីដែលព្រះបានរៀបចំសម្រាប់ខ្ញុំ។ មេឆ្មាំគុកដែលឃ្លាំមើលយើងធ្វើការគ្រប់ពេលនោះ លើកនេះ មិនបានឃ្លាំមើលខ្ញុំទេ ហើយសូម្បីតែទ្វារដែកដែលជាប់សោរហូតនោះ លើកនេះក៏មិនបានចាក់សោដែរ។ គ្រប់យ៉ាងដូចជាខុសប្រក្រតី។ ដូចព្រះគម្ពីរចែងថា៖ «ព្រះទ័យព្រះរាជាស្ថិតក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាទឹកទន្លេ ទ្រង់ចង់បង្វែរឲ្យហូរទៅណា ស្រេចតែនឹងទ្រង់» (សុភាសិត ២១:១)។ បន្ទូលទាំងនេះ សុទ្ធតែជាការពិត! ខ្ញុំមានតែសរសើរតម្កើងព្រះចេស្ដារបស់ព្រះប៉ុណ្ណោះ។ អរព្រះគុណព្រះ! មានបន្ទូលព្រះចំនួនបីជំពូកថ្មី៖ «អ្នករាល់គ្នាត្រូវតែពិចារណានូវទង្វើរបស់ខ្លួន» «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» «ខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ចេស្ដា» និងទំនុកតម្កើងជាច្រើនទៀត។ នៅក្នុងបរិយាកាសបែបនេះ យើងស្រេកឃ្លានខាងវិញ្ញាណ ដូច្នេះ យើងមានអារម្មណ៍អស្ចារ្យណាស់ ពេលឃើញបន្ទូលព្រះ តែការអានអត្ថបទមួយនេះ ធ្វើឱ្យយើងមានអារម្មណ៍ពិសេស៖ «អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានគ្រប់ចេស្ដា និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។ អ្វីៗដែលមនុស្សពុំធ្លាប់បានស្ដាប់ឮ បានមកដល់យ៉ាងឆាប់រហ័ស តែផ្ទុយទៅវិញ អ្វីៗដែលមនុស្សមានជាយូរមកហើយនោះ បានបាត់បង់ទៅវិញដោយមិនដឹងខ្លួន។ គ្មាននរណាម្នាក់អាចយល់បានពីទីសំចតរបស់ព្រះដ៏មានគ្រប់ចេស្ដាឡើយ ហើយមនុស្សម្នាក់ៗរឹតតែមិនយល់ពីឧត្តមភាព និងភាពមហិមានៃថាមពលជីវិតរបស់ព្រះដ៏មានគ្រប់ចេស្ដា។ ទ្រង់ឧត្ដុង្គឧត្ដមត្រង់ថា ទ្រង់អាចជ្រាបសព្វអ្វីៗដែលមនុស្សមិនអាចដឹងបាន។ ទ្រង់មហិមាត្រង់ថា ទ្រង់ជាព្រះតែមួយអង្គគត់ដែលត្រូវមនុស្សបោះបង់ចោលហើយ តែបែរជាមកសង្រ្គោះមនុស្សទៅវិញ។ ទ្រង់ជ្រាបពីអត្ថន័យការកើត និងការស្លាប់ ហើយលើសពីនេះ ទ្រង់ជ្រាបពីច្បាប់អត្ថិភាពដែលមនុស្ស ជាភាវៈដែលព្រះបានបង្កើតមក គួរតែគោរពតាម។ ទ្រង់គឺជាគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយទ្រង់ជាព្រះដ៏ប្រោសលោះ ដែលប្រោសមនុស្សឱ្យរស់ឡើងវិញ។ ទ្រង់បន្ទន់ចិត្តរីករាយ ដោយភាពសោកសង្រេង ហើយលើកតម្កើងចិត្តសោកសង្រេងដោយចិត្តរីករាយវិញ ទាំងអស់គឺដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។ ... ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាខ្លាំង ហើយស្របពេលនោះដែរ ទ្រង់ហត់នឿយនឹងអ្នកដែលខ្វះសតិសម្បជញ្ញៈ ដ្បិតទ្រង់បានរង់ចាំចម្លើយពីមនុស្សជាយូរមកហើយ។ ទ្រង់ប្រាថ្នាស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ព្យាយាមយកអាហារ និងទឹកមកឱ្យអ្នក ហើយដាស់អ្នកឱ្យភ្ញាក់ដើម្បីកុំឱ្យអ្នកនៅស្រេកឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ ហើយនៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ក្រៀមក្រំអស់សង្ឃឹមនៅក្នុងពិភពលោកនេះ ចូរកុំវង្វេងអី ចូរកុំទួញសោកអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏ចាំយាម ទ្រង់នឹងទទួលយកការមកដល់របស់អ្នក គ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមនៅក្បែរអ្នកជានិច្ច រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ។ ទ្រង់កំពុងរង់ចាំថ្ងៃដែលអ្នកមានការចងចាំដូចដើមវិញ៖ នៅពេលអ្នកដឹងខ្លួនថាអ្នកមកអំពីព្រះជាម្ចាស់ ដឹងថាអ្នកបានវង្វេងទិសដៅរបស់អ្នកនៅពេលណាមួយមិនប្រាកដ ដឹងថាអ្នកវង្វេងស្មារតីរបស់អ្នកនៅតាមផ្លូវនៅពេលណាមួយមិនប្រាកដ ហើយរកបាន 'ឪពុក' ម្នាក់នៅពេលណាមួយមិនប្រាកដ នោះអ្នកនឹងដឹងថា ព្រះដ៏មានគ្រប់ចេស្ដាកំពុងឃ្លាំមើល និងកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកនៅទីនោះ ជាយូរណាស់មកហើយ។ ទ្រង់កំពុងរង់ចាំដោយក្តីអន្ទះសា រង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាម និងការរង់ចាំរបស់ទ្រង់មានតម្លៃហួសប្រមាណ ហើយការចាំយាមនេះ គឺដើម្បីតែដួងចិត្ត និងវិញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ប្រហែលជាការចាំយាម និងការរង់ចាំរបស់ទ្រង់គ្មានដែនកំណត់ឡើយ ហើយទាំងនេះក៏ប្រហែលជាជិតដល់ទីបញ្ចប់ដែរ។ តែពេលនេះ អ្នកគប្បីដឹងថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណា» (ដកស្រង់ពី «ខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ចេស្ដា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានបន្ទូលព្រះរួច បងប្អូនស្រីៗខ្លះ បានស្រក់ទឹកភ្នែក។ យើងដឹងពីក្ដីស្រឡាញ់ និងក្ដីមេត្តារបស់ព្រះសម្រាប់មនុស្សជាតិនៅក្នុងបន្ទូលព្រះ។ មានតែព្រះប៉ុណ្ណោះ ដែលខ្វល់ខ្វាយពីយើង ហើយបារម្ភពីអនាគត និងវាសនារបស់យើង។ តើនរណាផ្សេងមានក្ដីស្រឡាញ់ដ៏ធំបែបនេះទៅ? ពេលនោះ ខ្ញុំស្វែងរកឱកាសប្រគល់វាទៅបងស្រីម្នាក់ ដែលឈឺធ្ងន់។ គាត់មានសភាពអាក្រក់ណាស់ តែតាមរយៈបន្ទូលព្រះ គាត់យល់ពីព្រះទ័យព្រះ និងដឹងថា កាលណាគាត់រអ៊ូពីទុក្ខវេទនារបស់គាត់ វាគ្មានទីបន្ទាល់ទេ គឺមានតែធ្វើឱ្យព្រះឈឺចាប់ព្រះទ័យប៉ុណ្ណោះ។ គាត់សោកស្ដាយចំពោះទង្វើរបស់ខ្លួន ហើយសង្ឃឹមចង់ស្វែងរកព្រះទ័យព្រះចំពោះជំងឺរបស់គាត់ និងប្រកាន់ខ្ជាប់នឹងទីបន្ទាល់ ដើម្បីលួងព្រះទ័យព្រះ។ ខ្ញុំក៏មានការរំជួលចិត្តជាខ្លាំងដែរពេលនោះ ជាពិសេស ពេលខ្ញុំអានបន្ទូលព្រះផ្នែកនេះ៖ «ចាប់តាំងពីពេលដែលអ្នកស្រែកយំ ចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនហើយ។ អ្នកបំពេញតួនាទី និងចាប់ផ្ដើមដំណើរជីវិតរបស់ខ្លួនសម្រាប់ផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់។ មិនថាអ្នកមានប្រវត្តិបែបណា ហើយដំណើរដែលនៅខាងមុខអ្នកយ៉ាងណានោះទេ គឺគ្មាននរណាម្នាក់អាចគេចផុតពីការរៀបចំ និងការចាត់ចែងរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងជោគវាសនារបស់ខ្លួនបានទេ ដ្បិតមានតែទ្រង់ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលមនុស្សបានកើតមក ព្រះជាម្ចាស់បានធ្វើកិច្ចការនេះរួចទៅហើយ ដោយទ្រង់គ្រប់គ្រងលើចក្រវាឡទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់អ្វីៗទាំងអស់ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្ស ក៏ដូចជាអ្វីៗទាំងអស់ដែរ គឺត្រូវបានចិញ្ចឹមបីបាច់ដោយស្ងៀមស្ងាត់ និងដោយមិនដឹងខ្លួន តាមរយៈភាពផ្អែមល្ហែម និងទឹកភ្លៀង ព្រមទាំងទឹកសន្សើមដែលមកពីព្រះជាម្ចាស់ ហើយមនុស្សក៏រស់នៅក្រោមការរៀបចំនៃព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងមិនដឹងខ្លួនដែរ។ ព្រះជាម្ចាស់ក្រសោបដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅក្នុងព្រះហស្ដទ្រង់ ហើយគ្រប់យ៉ាងនៅក្នុងជីវិតរបស់មនុស្ស សុទ្ធតែត្រូវបានមើលឃើញនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿនោះទេ អ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងរបស់មានជីវិត និងគ្មានជីវិត នឹងផ្លាស់វេន ផ្លាស់ប្ដូរ ផ្លាស់ជាថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់» (ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំសញ្ជឹងគិតពីបន្ទូលព្រះ ខ្ញុំមិនអាចទប់ទឹកភ្នែកដែលហូរមកបានឡើយ។ ខ្ញុំបានគិតដល់គ្រួសារខ្ញុំដែលចង់បានកូនប្រុសជាងកូនស្រី ហើយខ្ញុំបានធំដឹងក្ដី ទាំងមានអារម្មណ៍ឯកា និងការរើសអើង។ ក្រោយមក ខ្ញុំបានឆ្លងកាត់អាពាហ៍ពិពាហ៍បរាជ័យចំនួនពីរ និងមានបំណងចង់ធ្វើអត្តឃាតជាច្រើនដងផងដែរ។ ខ្ញុំគិតថា៖ «ក្នុងចំណោមមនុស្សជាតិដ៏ច្រើនមហាសាល ព្រះបានជ្រើសរើសខ្ញុំឱ្យចូលក្នុងដំណាក់ទ្រង់។ ឥឡូវ ខ្ញុំយល់ហើយថា ខ្ញុំបានរស់រាន ព្រោះតែទ្រង់បានការពារខ្ញុំ។ ទ្រង់មានបញ្ជាបេសកកម្មមួយសម្រាប់ខ្ញុំ ហើយខ្ញុំមានបេសកកម្មមួយក្នុងជីវិត និងតួនាទីមួយត្រូវបំពេញ។ ខ្ញុំបានបោះបង់គ្រួសារ ដើម្បីផ្សាយដំណឹងល្អ គេបានចាប់ខ្លួន និងចាប់ខ្ញុំដាក់គុកនៅឯជំរំលត់ដំ ហើយខ្ញុំក្លាយជាអ្នកមើលថែ ដែលទាំងអស់នេះ គឺជាការអនុញ្ញាតរបស់ព្រះ។ ខ្ញុំមានឱកាសផ្សាយបន្ទូលព្រះនៅទីនេះ ហើយខ្ញុំអាចជួយគាំទ្រដល់បងប្អូនស្រីៗទាំងនោះ។ ព្រះប្រទានបន្ទុកនេះដល់ខ្ញុំ ហើយនេះជាបេសកកម្មរបស់ខ្ញុំ»។ ខ្ញុំមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត ពេលខ្ញុំគិតដល់រឿងទាំងនេះ។ ខ្ញុំមានសំណាងណាស់ដែលអាចដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា បំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក ដកពិសោធន៍កិច្ចការរបស់ព្រះ និងមើលឃើញពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ។ ខ្ញុំពិតជាមានពរខ្លាំងណាស់! ខ្ញុំដឹងថា ព្រះគង់នៅជាមួយខ្ញុំ គង់នៅក្បែរខ្ញុំ។ ព្រះជាម្ចាស់ គឺជាអធិបតីនៃវាសនាខ្ញុំ អ៊ីចឹង តើខ្ញុំអាចទូលសុំអ្វីផ្សេងទៀតទៅ? ពេលគិតដល់រឿងទាំងនេះ ខ្ញុំគ្មានអារម្មណ៍ថា ការជាប់ក្នុងជំរំលត់ដំនេះ គឺជារឿងលំបាកឡើយ ហើយខ្ញុំក៏គ្មានអារម្មណ៍ឯកានោះដែរ។

យើងបានប្រកបគ្នាពីព្រះទ័យព្រះជាមួយគ្នា ហើយក្ដីស្រឡាញ់របស់ព្រះបានជំរុញចិត្តយើងគ្រប់គ្នា។ យើងមានអារម្មណ៍ដឹងគុណយ៉ាងជ្រាលជ្រៅ ហើយការតាំងចិត្តរបស់យើងក្នុងការប្រកាន់ខ្ជាប់នឹងទីបន្ទាល់ថ្វាយព្រះ មានកាន់តែច្រើនឡើង។ ក្រោយមក យើងបានប្រញាប់ចម្លងបន្ទូលព្រះ។ ខ្ញុំបានប្រើភារកិច្ចខ្ញុំនៅឯសាល ដើម្បីជួយមើលផ្លូវឱ្យបងប្អូនស្រីៗ ដូច្នេះ ពួកគេអាចចម្លងបន្ទូលព្រះ ដោយគ្មានការព្រួយបារម្ភ ហើយអ្នកខ្លះបានសរសេររហូតដល់ពាក់កណ្ដាលយប់។ អ្នកទោសដែលប្រចាំការជាមួយខ្ញុំ មិនខ្វល់អ្វីឡើយ។ គាត់ធ្វើពើជាមើលមិនឃើញអ្វីទាំងអស់។ ដូច្នេះ ក្នុងចន្លោះពេលបីថ្ងៃ យើងបានចម្លងបន្ទូលព្រះ ដោយជោគជ័យ និងមិនយូរប៉ុន្មាន យើងបានប្រគល់វាទៅបងប្អូនស្រីៗរាប់សិបនាក់ផ្សេងទៀត។ ប៉ុន្មានថ្ងៃនោះ ពេលបងប្អូនស្រីៗចែកចាយ និងប្រកបគ្នាពីបន្ទូលព្រះ យើងបានលើកទឹកចិត្តគ្នា និងទទួលបានជំនឿកាន់តែខ្លាំង ដើម្បីប្រកាន់ខ្ជាប់នឹងទីបន្ទាល់ថ្វាយព្រះនៅក្នុងបរិយាកាសដ៏លំបាកនេះ។

ខ្ញុំគិតឡើងវិញអំពីពេលនីមួយៗនៃដំណើរការផ្សាយបន្ទូលព្រះនៅជំរំលត់ដំ រួចខ្ញុំដឹងថា ខ្ញុំនឹងមិនអាចបំភ្លេចបានឡើយ។ តាមរយៈបទពិសោធជាក់ស្ដែងទាំងនេះ ខ្ញុំបានឃើញ និងជួបផ្ទាល់នូវកិច្ចការដ៏អស្ចារ្យរបស់ព្រះ បានឃើញពីសិទ្ធិអំណាច ព្រះចេស្តា និងព្រះប្រាជ្ញាញាណរបស់ព្រះ និងមានអារម្មណ៍យ៉ាងប្រាកដថា បន្ទូលព្រះពិតជាប្រទានកម្លាំងដល់ជីវិតមនុស្សមែន។ គ្រប់ពេលដែលខ្ញុំគិតដល់រឿងទាំងនេះ ខ្ញុំមានការរំជួលចិត្ត និងការជំរុញចិត្តជាខ្លាំង ហើយខ្ញុំអរព្រះគុណព្រះ និងសរសើរតម្កើងទ្រង់យ៉ាងអស់ពីចិត្តខ្ញុំតែម្ដង។

ខាង​ដើម៖ រឿងរបស់អេនជែល

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការឆ្លុះបញ្ចាំងពីការមិនបណ្ដេញអ្នកដឹកនាំក្លែងក្លាយចេញភ្លាមៗ

ក្នុងខែសីហា ឆ្នាំ២០២១ គេបានជ្រើសតាំងខ្ញុំឱ្យធ្វើជាគ្រូជំនួយផ្នែកស្រោចស្រព។ កាលនោះ ខ្ញុំស្រោចស្រពអ្នកជឿថ្មីផង និងផ្សាយដំណឹងល្អផង។...

ព្រះពរបានមកពីជំងឺ

ក្នុង ឆ្នាំ ២០១៤ បក្សកុម្មុយនីស្តបានចាប់ផ្តើមមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា តាមរយៈសំណុំរឿងរបស់ ចាវយាន កាលពីថ្ងៃ ទី ២៨ ខែ ឧសភា...