សេចក្ដីជំនឿមានន័យថាជាការពឹងផ្អែកលើព្រះជាម្ចាស់

01-03-2022

ដោយ ឆឹង ឆឹង (អ៊ីតាលី)

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វាគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់ ហើយនៅពេលអ្នកមានសេចក្ដីជំនឿ នោះព្រះជាម្ចាស់នឹងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ បើគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចធ្វើការនេះបានទេ។ ព្រះជាម្ចាស់នឹងប្រទានដល់អ្នក នូវអ្វីដែលអ្នកសង្ឃឹមថានឹងទទួលបាន។ ប្រសិនបើអ្នកមិនមានសេចក្ដីជំនឿទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍ទេ ហើយអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងមិនអាចឃើញនូវព្រះចេស្ដារបស់ព្រះជាម្ចាស់ទៀតផង។ នៅពេលដែលអ្នកមានសេចក្ដីជំនឿថាអ្នកនឹងឃើញសកម្មភាពរបស់ទ្រង់នៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់អ្នក ពេលនោះព្រះជាម្ចាស់នឹងលេចមកចំពោះអ្នក ហើយទ្រង់នឹងបំភ្លឺ និងដឹកនាំអ្នកពីក្នុងជម្រៅចិត្ត។ បើគ្មានសេចក្ដីជំនឿនោះទេ ព្រះជាម្ចាស់នឹងមិនអាចធ្វើការនោះបានឡើយ។ ប្រសិនបើអ្នកបាត់បង់សេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ តើអ្នកនឹងមានបទពិសោធន៍ក្នុងកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេចបាន? ដូច្នេះ មានតែនៅពេលដែលអ្នកមានសេចក្ដីជំនឿ ហើយអ្នកមិនមានការមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ មានតែនៅពេលអ្នកមានសេចក្ដីជំនឿពិតលើទ្រង់ មិនថាទ្រង់ធ្វើអ្វីក៏ដោយ នោះទ្រង់នឹងបំភ្លឺ និងធ្វើឱ្យអ្នកយល់ជាក់ តាមរយៈបទពិសោធន៍របស់អ្នក ហើយមានតែពេលនោះទេ ដែលអ្នកអាចមើលឃើញសកម្មភាពរបស់ទ្រង់។ រឿងទាំងនេះ ត្រូវបានសម្រេចគ្រប់ទាំងអស់ តាមរយៈសេចក្ដីជំនឿ។ សេចក្ដីជំនឿកើតឡើងតែតាមរយៈការបន្សុទ្ធប៉ុណ្ណោះ ហើយក្នុងករណីដែលគ្មានការបន្សុទ្ធ នោះសេចក្ដីជំនឿមិនអាចរីកលូតលាស់បានទេ។ តើពាក្យថា 'សេចក្ដីជំនឿ' សំដៅទៅលើអ្វី? សេចក្ដីជំនឿ គឺជាការជឿដ៏ពិតប្រាកដ និងចិត្តស្មោះត្រង់ ដែលមនុស្សគប្បីមាន នៅពេលដែលពួកគេមិនអាចមើលឃើញ ឬប៉ះអ្វីមួយ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របនឹងសញ្ញាណរបស់មនុស្ស នៅពេលដែលវាហួសពីសមត្ថភាពរបស់មនុស្ស។ នេះហើយគឺជាសេចក្ដីជំនឿដែលខ្ញុំបានមានព្រះបន្ទូលនោះ» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រាប់យើងថា ការមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់សំខាន់ណាស់។ មិនថាយើងអាចនឹងជួបប្រទះការល្បងលប្រភេទណា ឬការលំបាករបស់យើងធំប៉ុនណានោះឡើយ ព្រះជាម្ចាស់ចង់ឱ្យមនុស្សគ្រប់គ្នាជឿលើព្រះបន្ទូលរបស់ទ្រង់ ហើយមានសេចក្ដីជំនឿលើទ្រង់ ពឹងផ្អែកលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងសហការជាមួយទ្រង់។ នោះគឺជាវិធីតែមួយគត់ ដើម្បីធ្វើបន្ទាល់ពីការត្រួតត្រាដ៏មានព្រះចេស្ដារបស់ព្រះជាម្ចាស់ និងពីអំពើរបស់ទ្រង់តាមរយៈបទពិសោធន៍។ អរព្រះគុណចំពោះការណែនាំរបស់ព្រះជាម្ចាស់ ខ្ញុំខ្លួនឯងផ្ទាល់បានមានបទពិសោធន៍តិចតួចអំពីការនេះ។

នៅព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ខ្ញុំទទួលបានសារមួយតាមអ៊ីនធឺណិត ពីបងប្រុសម្នាក់មកពីប្រទេសអ៊ីតាលី និយាយថាគាត់មានអារម្មណ៍ក្រៀមក្រំខាងឯវិញ្ញាណ ហើយចង់ដឹងបន្ថែមអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា នៅពេលខ្ញុំអានវា ខ្ញុំអាចដឹងនូវភាពបន្ទាន់ពីការចង់ដឹងរបស់គាត់ និងពីការរង់ចាំការយាងមកត្រឡប់មកវិញរបស់ព្រះអម្ចាស់។ ខ្ញុំបានចាប់ផ្តើមទំនាក់ទំនងជាមួយគាត់តាមរយៈកម្មវិធីបកប្រែ។ គាត់មានអារម្មណ៍ខកចិត្តដោយសារសេចក្ដីពុករលួយ និងការប្រព្រឹត្តិអាក្រក់នៅក្នុងពួកជំនុំកាតូលិក។ ដូច្នេះគាត់បានស្វែងរកជាច្រើនកន្លែងដើម្បីបានពួកជំនុំដ៏ពិតមួយ ចាប់តាំងពីឆ្នាំ១៩៩១មក។ គាត់ក៏បានអានសៀវភៅរបស់ Watchman Nee និង Witness Lee ដែរ ប៉ុន្តែគាត់មិនដែលទទួលបាននូវអាហារខាងវិញ្ញាណណាមួយពិតប្រាកដឡើយ។ គាត់បាននិយាយថា ការរស់នៅដោយគ្មានព្រះអម្ចាស់ គឺឈឺចាប់ គ្មានន័យ ហើយគ្មានសេចក្ដីសង្ឃឹម។ គាត់បានឃើញវីដេអូ និងរូបភាពខ្លះពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា តាមអ៊ីនធឺណិត ហើយត្រូវបានភ្ជាប់ទំនាក់ទំនងភ្លាមៗ។ គាត់បាននិយាយថា វាហាក់ដូចជាពួកជំនុំដ៏ពិតមួយ ហើយគាត់ចង់ស្វែងយល់បន្ថែមអំពីវា។ ដោយមើលឃើញពីភាពបន្ទាន់ដែលគាត់កំពុងស្វែងរក តាមរយៈអ្វីគ្រប់យ៉ាងដែលគាត់បាននិយាយ ធ្វើឱ្យខ្ញុំកាន់តែមានអារម្មណ៍ថាបន្ទាន់ជាងមុន។ ខ្ញុំនឹងឃើញរឿងរ៉ាវជាច្រើនដែលខ្ញុំចង់ប្រាប់គាត់ ប៉ុន្តែខ្ញុំមិនអាចប្រាប់រឿងរ៉ាវទាំងនោះជាភាសាអ៊ីតាលីបានទេ។ ខ្ញុំចង់អានព្រះបន្ទូលនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យគាត់ស្ដាប់ ប៉ុន្តែការបកប្រែជាភាសាអ៊ីតាលី មិនទាន់បានបោះពុម្ពនៅឡើយ។ ខ្ញុំចង់ឱ្យគាត់មើលភាពយន្តដំណឹងល្អខ្លះៗ ប៉ុន្តែកំណែជាភាសាអ៊ីតាលីនៃភាពយន្ដទាំងនោះ ក៏មិនទាន់បានចេញផ្សាយដែរ។ គាត់មិនចេះភាសាផ្សេងទេ។ អ្វីដែលខ្ញុំអាចធ្វើបាន គឺផ្ញើវីដេអូតន្រ្ដីជូនគាត់ ពីព្រោះតន្ត្រី និងរបាំ គឺជាភាសាសកល។ ប៉ុន្តែគាត់កាន់តែមានអារម្មណ៍ព្រួយបារម្ភជាងមុន បន្ទាប់ពីបានមើលវា ហើយបាននិយាយដោយអង្វរករថា «សូមប្រាប់ខ្ញុំឱ្យបានឆាប់ ពេលដែលពួកជំនុំមានគេហទំព័រជាភាសាអ៊ីតាលី»។ ដោយឃើញការនេះពីគាត់ ធ្វើឱ្យខ្ញុំនឹកឃើញនូវអ្វីដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានមានបន្ទូលថា៖ «តើអ្នកនឹងប្រាប់បន្តនូវអ្វីដែលបានឃើញ និងបានឆ្លងកាត់ ទៅដល់អ្នកមានជំនឿសាសនាគួរឱ្យសង្វេគគួរឱ្យអាណិត និងស្មោះត្រង់ ដែល ស្រេកឃ្លានសេចក្តីសុចរិត និងកំពុងរង់ចាំឱ្យអ្នក មកឃ្វាលពួកគេ យ៉ាងដូចម្តេច? តើមនុស្សជំពូកណា កំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេ? តើអ្នកអាចស្រមៃបានទេ? តើអ្នកដឹងពីបន្ទុកនៅលើស្មារបស់អ្នក បញ្ជាបេសកកម្មរបស់អ្នក និងទំនួលខុសត្រូវ របស់អ្នកដែរឬទេ? តើស្មារតីយល់ដឹងអំពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់អ្នកនៅឯណា? តើអ្នកសមនឹងធ្វើជាចៅហ្វាយនៅយុគសម័យក្រោយបានយ៉ាងដូចម្តេច? តើអ្នកមានស្មារតីជាចៅហ្វាយខ្លាំងក្លាដែរឬទេ? តើអ្នកនឹងពន្យល់ពីចៅហ្វាយលើអ្វីគ្រប់យ៉ាងយ៉ាងដូចម្តេច? តើវាពិតជាចៅហ្វាយលើបណ្តាសត្វមានជីវិត និងវត្ថុដែលមានរូបរាងនៅក្នុងពិភពលោកនេះ មែនទេ? តើអ្នកមានផែនការអ្វីខ្លះ សម្រាប់វឌ្ឍនភាពនៃដំណាក់កាលបន្ទាប់នៃកិច្ចការនេះ? តើមានមនុស្សប៉ុន្មានអ្នក កំពុងរង់ចាំឱ្យអ្នកធ្វើជា អ្នកគង្វាលរបស់ពួកគេ? តើវាជាកិច្ចការដ៏ធ្ងន់ធ្ងរ មួយសម្រាប់អ្នកឬទេ? ពួកគេក្រីក្រគួរឱ្យសង្វេគ ខ្វាក់ភ្នែក និងវង្វេងផ្លូវ ទាំងកំពុងទ្រហោយំនៅទី ងងឹត តើផ្លូវនៅឯណា? ពួកគេចង់បានពន្លឺ ដូចជាទេពច្យុតចុះមកភ្លាមៗ ដើម្បីបណ្តេញអំណាចនៃភាពអន្ធការ ដែលបានសង្កត់សង្កិនមនុស្ស អស់ពេលជាច្រើនឆ្នាំមកហើយ។ តាមដែលដឹងមក តើមានអ្នកណាអាចដឹងថា ពួកគេសង្ឃឹមយ៉ាងអន្ទះសា ហើយពួកគេប្រាថ្នាចង់បានការនេះទាំងថ្ងៃទាំងយប់ ខ្លាំងប៉ុនណា? សូម្បីនៅពេល ថ្ងៃដែលមានពន្លឺជះទៅផុត មនុស្សកំពុងរងទុក្ខយ៉ាងខ្លាំងទាំងនេះ នៅតែជាប់នៅក្នុងគុកងងឹត ដោយគ្មានសង្ឃឹមពីការដោះលែងឡើយ តើពួកគេនឹងលែងយំតទៅទៀត នៅពេលណា? គ្រោះអកុសលរបស់វិញ្ញាណផុយស្រួយ ដែលមិនធ្លាប់ទទួលការសម្រាកទាំងអស់នេះ គួរឱ្យខ្លាចណាស់ ហើយពួកគេត្រូវចងជាប់នៅក្នុងស្ថានភាពនេះ ដោយចំណងគ្មានមេត្តាធម៌ និងប្រវត្តិសាស្ត្រមិនចេះផ្លាស់ប្តូរនេះ ជាយូរមកហើយ។ ចុះតើនរណា ធ្លាប់លឺសម្លេងទ្រហោយំរបស់ពួកគេទេ? តើមាននរណាធ្លាប់បានគិតអំពីស្ថានភាពវេទនារបស់ពួកគេទេ? តើអ្នកធ្លាប់គិតទេថា ព្រះជាម្ចាស់មាន ព្រះហឫទ័យព្រួយ និងសោកសង្រេងប៉ុនណា? តើទ្រង់អាចទ្រាំមើលមនុស្សលោកឥតកំហុស ជាមនុស្សដែលទ្រង់បាន បង្កើតដោយព្រះហស្តព្រះអង្គផ្ទាល់រងទណ្ឌកម្មបែបនេះដូចម្តេចបាន?» («តើអ្នកគួរដោះស្រាយជាមួយបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានរឿងនេះហើយ ខ្ញុំបានឃើញថា ព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យយើងផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ តែទោះនៅចំពោះមុខសេចក្ដីតម្រូវបន្ទាន់របស់ព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ដូចជាដៃខ្ញុំត្រូវបានគេចងដែរ។ ខ្ញុំមិនអាចធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយបានទេ។ បងប្រុសនោះបានវង្វេងក្នុងសេចក្ដីងងឹត ហើយបានផុតដៃផុតជើងអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែខ្ញុំមិនអាចជួយគាត់ឱ្យទទួលបានការទ្រទ្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តសោះ។ ខ្ញុំស្ទើរតែចង់យំ នៅពេលខ្ញុំឃើញសាររបស់គាត់ ហើយមានអារម្មណ៍ថា ពិបាកចិត្តខ្លាំង។ បើខ្ញុំដកថយវិញ គឺខ្ញុំពន្យាពេលនៃការពិនិត្យពិច័យរបស់គាត់ អំពីមាគ៌ាដ៏ពិតដែលគាត់បានស្វែងរកនិងចង់បាន។ បើខ្ញុំបន្ដទៅមុខ គឺខ្ញុំត្រូវពឹងលើឧបករណ៍បកប្រែដែលមិនត្រឹមត្រូវ ដោយសារតែខ្ញុំមិនអាចនិយាយភាសាអ៊ីតាលីបាន។ ពេលខ្លះការបកប្រែមិនត្រឹមត្រូវ សូម្បីតែរឿងសាមញ្ញៗ មិនចាំបាច់និយាយដល់វាក្យស័ព្ទខាងវិញ្ញាណផង។ ដូច្នេះតើយើងអាចទំនាក់ទំនងជាមួយគ្នាយ៉ាងម៉េច? ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាមនុស្សគ។ ខ្ញុំបើកភ្នែកធំៗ ប៉ុន្តែខ្ញុំធ្វើអ្វីមិនកើតសោះ។ ខ្ញុំក៏គិតពីការស្វែងរកបងប្អូនប្រុសស្រី ដែលចេះភាសាអ៊ីតាលីដែរ ប៉ុន្តែខ្ញុំមិនអាចរកបាននរណាម្នាក់ ដែលសមនឹងកិច្ចការនេះទេ។ ដល់ត្រឹមហ្នឹង ខ្ញុំពិតជាមិនដឹងថាត្រូវធ្វើម៉េចទៀត ហើយខ្ញុំបានគិតថា «អ្វីដែលខ្ញុំចេះនិយាយជាភាសាអ៊ីតាលី គឺ 'សួស្តី' និង 'ជម្រាបលា' ។ ដូច្នេះ មិនថាខ្ញុំព្យាយាមយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនអាចធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយឡើយ»។ ខ្ញុំពិតជាមានអារម្មណ៍សោកសៅ។

នៅព្រឹកព្រលឹមបន្ទាប់ ខ្ញុំបានទទួលសារពីគាត់ ថា រឿងដំបូងបង្អស់ដែលគាត់បានគិត នៅពេលគាត់ភ្ញាក់ឡើង គឺសួរខ្ញុំអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ការដែលគាត់នៅតែបន្តផ្ញើសារមកខ្ញុំ បានធ្វើឱ្យខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង។ ខ្ញុំបានទូលក្នុងសេចក្ដីអធិស្ឋានបន្ទាន់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនដែលរៀនភាសាអ៊ីតាលីទេ ហើយទូលបង្គំពិតជាមិនចេះពីរបៀបចែកចាយដំណឹងល្អជាមួយបងប្រុសនេះទេ។ ព្រះជាម្ចាស់អើយ សូមជួយណែនាំទូលបង្គំផង»។ បទគម្ពីរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ៖ «អ្នកត្រូវតែមានសេចក្ដីជំនឿថា គ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយថា មនុស្សគ្រាន់តែសហការជាមួយទ្រង់ប៉ុណ្ណោះ។ បើចិត្តរបស់អ្នកស្មោះត្រង់ នោះព្រះជាម្ចាស់នឹងទតឃើញ ហើយទ្រង់នឹងបើកផ្លូវទាំងអស់សម្រាប់អ្នក ដោយធ្វើឱ្យការលំបាកលែងជាការលំបាកទៀតហើយ។ នេះគឺជាសេចក្ដីជំនឿដែលអ្នកត្រូវតែមាន» («ច្រកចូលទៅក្នុងជីវិត មានសារៈសំខាន់បំផុតចំពោះសេចក្ដីជំនឿលើព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «អ្នកមិនត្រូវបារម្ភអំពីអ្វីឡើយ ខណៈពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន ដរាបណាអ្នកប្រើប្រាស់កម្លាំងទាំងអស់របស់អ្នក ហើយដាក់ចិត្តរបស់អ្នកទៅក្នុងភារកិច្ចនេះ។ ព្រះជាម្ចាស់នឹងមិនធ្វើឱ្យអ្វីមួយលំបាកសម្រាប់អ្នក ឬបង្ខំឱ្យអ្នកធ្វើអ្វីដែលអ្នកមិនមានសមត្ថភាពធ្វើបានឡើយ» («ច្រកចូលទៅក្នុងជីវិត មានសារៈសំខាន់បំផុតចំពោះសេចក្ដីជំនឿលើព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលនេះបានជួយពង្រឹងសេចក្ដីជំនឿ និងភាពក្លាហានរបស់ខ្ញុំ។ វាជាការពិតដែលរបស់សព្វសារពើស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយដោយសារទ្រង់ របស់សព្វសារពើអាចធ្វើទៅបាន។ អ្វីដែលព្រះជាម្ចាស់ចង់បានបំផុតពីយើងនៅពេលយើងជួបការលំបាក គឺភាពស្មោះស្ម័គ្រ និងកិច្ចសហការ ដែលយើងពិតជាជឿជាក់ និងពឹងផ្អែកលើទ្រង់ ហើយខំឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើការជាមួយទ្រង់។ បន្ទាប់មក ព្រះជាម្ចាស់នឹងជួយដោះស្រាយបញ្ហារបស់យើង។ ប៉ុន្តែនៅពេលដែលខ្ញុំជួបប្រទះបញ្ហាបែបនោះ ខ្ញុំបានដឹងថា ព្រះជាម្ចាស់គ្មានកន្លែងនៅក្នុងចិត្តខ្ញុំទេ។ ខ្ញុំរស់នៅក្នុងសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំផ្ទាល់ គិតថា ដោយសារខ្ញុំមិនអាចនិយាយភាសាអ៊ីតាលីបាន ខ្ញុំមិនអាចទាក់ទងធម្មតាជាមួយបងប្រុសនោះទេ ដូច្នេះគ្មានផ្លូវដែលខ្ញុំអាចធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ខ្ញុំបានផុងជ្រៅក្នុងភាពលំបាកនេះ ដោយមានអារម្មណ៍អវិជ្ជមាន និងមានភាពស្ទាក់ស្ទើរ។ តើខ្ញុំអាចទទួលបានការណែនាំពីព្រះជាម្ចាស់ ហើយធ្វើបន្ទាល់ពីទង្វើរបស់ទ្រង់តាមវិធីនោះយ៉ាងដូចម្តេច? ខ្ញុំត្រូវការពឹងផ្អែកលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់ខ្ញុំដើម្បីសហការជាមួយទ្រង់ ហើយជឿជាក់ថាទ្រង់នឹងបើកផ្លូវឱ្យខ្ញុំ។ ជាមួយនឹងផ្នត់គំនិតនោះ ភ្លាមៗនោះ ខ្ញុំបានគិតពីខព្រះគម្ពីរភាសាអ៊ីតាលីខ្លះដែលខ្ញុំបានដាក់បញ្ចូលគ្នា ពីរយប់ មុនសេចក្ដីទំនាយពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ខ្ញុំគិតថា ខ្ញុំអាចប្រើខព្រះគម្ពីរទាំងនោះដើម្បីទាក់ទងជាមួយបងប្រុស។ ដូច្នេះ នៅព្រឹកមួយ ខ្ញុំបានផ្ញើខព្រះគម្ពីរទៅគាត់ដើម្បីជាការទំនាក់ទំនងរបស់យើង។ នៅរសៀលនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញថាឈុតខ្លីរបស់ខ្សែភាពយន្តជាភាសាអ៊ីតាលី រឿង សេចក្តីអាថ៌កំបាំងអំពីការគោរពប្រណិប័តន៍ព្រះ ត្រូវបានចេញផ្សាយ។ ខ្ញុំបានផ្ញើវាទៅគាត់ភ្លាមៗ។ ក្រោយមក គាត់បាននិយាយថាគាត់យល់ហើយ ថាខ្សែភាពយន្តនេះនិយាយអំពីទំនាយនៅក្នុងព្រះគម្ពីរនៃការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ គាត់បានសួរខ្ញុំដោយរំភើបថា «តើព្រះអម្ចាស់បានយាងត្រឡប់មកវិញឬ? តើទ្រង់នៅប្រទេសចិនឬ? តើទ្រង់មានព្រះនាមអីឥឡូវនេះ?» ក្នុងពេលនោះ ខ្ញុំមានអារម្មណ៍ដូចជាគាត់គឺជាចៀមដែលវង្វេង ដែលទើបតែបានឮការហៅរបស់អ្នកគង្វាលរបស់គាត់ ហើយបានរកមើលគ្រប់ទីកន្លែងពីប្រភពរបស់វា។ ខ្ញុំសរសេរទៅគាត់វិញ ដោយមិនបង្ហាញពីការរកាំចិត្តថា «ព្រះនាមរបស់ទ្រង់ គឺព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទ្រង់គឺជាព្រះអង្គដែលត្រូវបានថ្លែងទំនាយនៅក្នុងបទគម្ពីរវិវរណៈ 'ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា' (វិវរណៈ ១:៨)»។ ត្រង់ចំណុចនេះ ខ្ញុំបានឃើញពីរបៀបដែលគ្រប់ទាំងដំណាក់កាលនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺស៊ីគ្នាទៅនឹងដំណាក់កាលបន្ទាប់។ ខ្ញុំមិនចេះភាសាអ៊ីតាលី ក្រៅតែពីពាក្យសួរសុខទុក្ខសាមញ្ញមួយចំនួន ប៉ុន្តែបទពិសោធន៍នេះ បានផ្តល់ឱ្យខ្ញុំនូវការយល់ដឹងដ៏ជ្រាលជ្រៅមួយ ថាខ្ញុំបានទំនាក់ទំនងយ៉ាងរលូនជាមួយបងប្រុសនោះ តាមរយៈការណែនាំរបស់ព្រះជាម្ចាស់ ហើយខ្ញុំថែមទាំងបានឃើញលទ្ធផលខ្លះផងដែរ។ ខ្ញុំបានឃើញថាអ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ថាយើងគួរទុកចិត្ត និងពឹងផ្អែកលើព្រះជាម្ចាស់ដោយឥតក្លែង ហើយធ្វើការជាមួយទ្រង់ដោយអស់ពីចិត្ត។

ខ្ញុំបានប្រឈមមុខនឹងការសាកល្បងមួយទៀតបន្ទាប់ពីនោះ។ បងប្រុសនេះតែងតែសួរខ្ញុំ ថាពេលណាខ្ញុំធ្វើទីបន្ទាល់ដល់គាត់អំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ខ្ញុំក៏ចង់ធ្វើទីបន្ទាល់ដល់គាត់ដែរ ប៉ុន្តែយើងនៅតែមានឧបសគ្គលើភាសាដដែល ហើយខ្ញុំនៅតែមិនអាចរកបងប្អូនប្រុសស្រីដើម្បីជួយដដែល។ ប្រសិនបើខ្ញុំរកអ្នកមិនជឿបកប្រែឱ្យ ពួកគេនឹងមិនយល់ពីវាក្យស័ព្ទខាងវិញ្ញាណហើយប្រហែលជាមិនអាចបកប្រែបានល្អនោះទេ។ គិតអំពីបញ្ហាទាំងនេះ ធ្វើឱ្យខ្ញុំមានការអស់សង្ឃឹម។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ ខ្ញុំដូចជាមនុស្សថប់បារម្ភ ហើយនៅមិនស្ងៀមសោះ។ ខ្ញុំបានស្រែករកព្រះជាម្ចាស់ ម្តងហើយម្តងទៀតថា៖ «ឱព្រះជាម្ចាស់អើយ ដៃទូលបង្គំត្រូវបានចង។ ទូលបង្គំមិនដឹងថាត្រូវធ្វើអ្វីទេឥឡូវនេះ ហើយទូលបង្គំមិនដឹង ថាអ្វីដែលទូលបង្គំត្រូវរៀនពីការនេះដែរ។ សូមណែនាំទូលបង្គំ ហើយបើកផ្លូវឱ្យទូលបង្គំផង»។ បន្ទាប់ពីការអធិស្ឋាន ខ្ញុំបានគិតដល់រឿងម៉ូសេដែលឆ្លងកាត់សមុទ្រក្រហម។ ម៉ូសេបានជួបការលំបាកគ្រប់បែបយ៉ាង នៅពេលដែលគាត់ដឹកនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីព្ទ ប៉ុន្តែគាត់មិនដែលបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់សោះឡើយ។ គាត់បានអធិស្ឋាន និងសហការជាមួយព្រះជាម្ចាស់ ហើយបានធ្វើបន្ទាល់ពីភាពអស្ចារ្យជាច្រើនរបស់ព្រះជាម្ចាស់។ ដោយគ្មានសមុទ្រក្រហម និងកងទ័ពដេញតាមពួកគេ ហើយដោយគ្មាន៤០ឆ្នាំរបស់គាត់ នៅវាលខ្សាច់ តើម៉ូសេអាចមានសេចក្ដីជំនឿ និងការធ្វើបន្ទាល់បែបនេះដូចម្ដេចបាន? ដោយមិនប្រឈមមុខនឹងការលំបាកទាំងនោះនៅក្នុងភារកិច្ចរបស់ខ្ញុំ តើខ្ញុំអាចទទួលបានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ដោយរបៀបណា? មិនបាច់និយាយទេ ខ្ញុំមិនប្រឈមមុខនឹងអ្វីមួយដូចជាការឆ្លងសមុទ្រក្រហមឡើយ។ ហើយចាប់តាំងពីខ្ញុំបានជួបបងប្រុសនោះតាមអ៊ីនធឺណិតមក ព្រះជាម្ចាស់តែងតែបើកផ្លូវឱ្យខ្ញុំជានិច្ច ហើយខ្ញុំបានធ្វើបន្ទាល់ពីការអស្ចារ្យជាច្រើនរបស់ទ្រង់ ខ្ញុំបានដឹងថា ខ្ញុំគួរតែមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយពឹងផ្អែកលើទ្រង់ឱ្យកាន់តែច្រើន។ ពេលមានគំនិតនេះ ខ្ញុំបានដឹងភ្លាមៗ ថាព្រះជាម្ចាស់ចង់ធ្វើឱ្យសេចក្តីជំនឿ និងការពឹងផ្អែករបស់ខ្ញុំលើទ្រង់បានគ្រប់លក្ខណ៍តាមរយៈការលំបាកទាំងនេះ ដើម្បីឱ្យខ្ញុំយល់ដឹងជាក់ស្តែងបន្ថែមទៀត អំពីការគ្រប់គ្រងដ៏មានគ្រប់ព្រះចេស្ដារបស់ព្រះជាម្ចាស់ តាមរយៈបទពិសោធន៍ជាក់ស្តែងរបស់ខ្ញុំ។ នៅពេលដែលខ្ញុំយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំគ្មានការសង្ស័យទេថា ព្រះជាម្ចាស់នឹងបើកផ្លូវឱ្យខ្ញុំ។ យើងបានកំណត់កាលបរិច្ឆេទជួបគ្នាតាមអ៊ិនធើណិត ហើយបងប្អូនប្រុសស្រី បានរៀបចំឱ្យមានប្អូនស្រីអាយុ ១៥ ឆ្នាំ ដែលបានសិក្សាភាសាអ៊ីតាលី មកជាមួយយើងដើម្បីបកប្រែ។ នៅពេលដែលខ្ញុំបានឮថាមានប្អូនស្រីអាយុ ១៥ ឆ្នាំ ម្នាក់នឹងជួយបកប្រែ ខ្ញុំបានគិតពីខ្លួនខ្ញុំ និងពីប្អូនស្រីវ័យក្មេងនោះ។ ខ្ញុំពិតជាមានវ័យក្មេង ខ្ញុំជឿលើព្រះជាម្ចាស់មិនទាន់បានយូរប៉ុន្មានទេ ហើយខ្ញុំក៏មិនដែលបានផ្សាយដំណឹងល្អដែរ។ តើវាមានប្រសិទ្ធភាពឬអត់ ឱ្យក្មេងស្រីតូចម្នាក់ជួយផ្សាយដំណឹងល្អដូច្នេះ? ខ្ញុំមានអារម្មណ៍មិនប្រាកដប្រជាសោះ។ ប៉ុន្តែនៅពេលដែលខ្ញុំបានឮប្អូនស្រីម្នាក់នេះអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាភាសាអ៊ីតាលីយ៉ាងស្ទាត់ជំនាញ ហើយនាងបាននិយាយថា នាងបានទន្ទេញចាំពាក្យថ្មីៗយ៉ាងឆាប់រហ័ស ខ្ញុំមានការភ្ញាក់ផ្អើល ព្រមទាំងខ្មាសអៀន។ ព្រះជាម្ចាស់បានប្រមូលផ្តុំមនុស្សត្រឹមត្រូវទាំងអស់សម្រាប់កិច្ចការផ្សាយដំណឹងល្អ។ ការនេះបានរំឭកខ្ញុំអំពីបទគម្ពីរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នៅពេលដែលការប្ដេជ្ញា ឬសេចក្តីសន្យា ត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នោះរបស់សព្វសារពើបម្រើការសម្រេចរបស់វា ហើយត្រូវបានប្រើប្រាស់ដើម្បីផលប្រយោជន៍នៃការសម្រេចរបស់វា។ សត្តនិករទាំងអស់ត្រូវបានចាត់ចែង និងត្រូវបានរៀបចំនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ដោយការបំពេញតាមតួនាទីរបស់ពួកវារៀងៗខ្លួន ហើយបម្រើតាមតួនាទីរបស់ពួកវារៀងៗខ្លួន។ នេះគឺជាការបើកបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអាទិករ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈបទពិសោធន៍នោះ ខ្ញុំបានឃើញថា ព្រះជាម្ចាស់នឹងដឹកនាំខ្ញុំ ដរាបណាខ្ញុំពឹងផ្អែកលើទ្រង់ដោយស្មោះ ហើយខ្ញុំនឹងឃើញការអស្ចារ្យរបស់ទ្រង់។

បន្ទាប់ពីរកឃើញប្អូនស្រីវ័យក្មេងម្នាក់នេះដើម្បីបកប្រែ ទីបំផុត ខ្ញុំអាចទំនាក់ទំនងជាធម្មតាជាមួយបងប្រុសនោះ។ ទម្ងន់ដ៏ធ្ងន់មួយ ត្រូវបានលើកចេញពីខ្ញុំ។ ប៉ុន្តែមិនយូរប៉ុន្មាន ខ្ញុំមិនមានបំណងចិត្តខ្លាំងបែបនេះដើម្បីពឹងផ្អែកលើព្រះជាម្ចាស់ទេ។ ប៉ុន្ដែប្អូនស្រីនោះមានអ្វីម៉្យាងសំខាន់កើតឡើង ហើយនាងមិនអាចជួយបកប្រែទៀតទេ។ ខ្ញុំមានអារម្មណ៍ថាដូចជាដួលរលំនៅពេលខ្ញុំបានឮដំណឹងនេះ។ មានអ្វីជាច្រើនណាស់ដែលខ្ញុំនៅតែចង់ប្រាប់បងប្រុសនោះ ដើម្បីឱ្យគាត់អាចមានមូលដ្ឋានលើផ្លូវពិត។ ប៉ុន្តែដោយគ្មានអ្នកបកប្រែ គ្មានអ្វីដែលខ្ញុំអាចធ្វើបាននោះឡើយ។ បន្ទាប់មក ខ្ញុំបានឮពីមនុស្សម្នាក់ដែលកំពុងស្វែងរកផ្លូវពិត ដែលត្រូវបានគេបំភាន់ដោយពាក្យចចាមអារាមដែលផ្សាយដោយ CCP និងសហគមន៍សាសនា។ ដូច្នេះពួកគេមិនហ៊ានបន្តស្វែងរកផ្លូវពិតទេ។ ខ្ញុំខ្លាចថាប្រសិនបើគាត់មិនត្រូវបានស្រោចស្រពឱ្យទាន់ពេលទេ បងប្រុសជនជាតិអ៊ីតាលីនេះក៏នឹងត្រូវបង្អាក់ផងដែរ។ ខ្ញុំមានអារម្មណ៍ថាគ្មានអំណាច ហើយពិតជាមិនដឹងថាត្រូវធ្វើអ្វីនោះទេ។ បន្ទាប់មកមានថ្ងៃមួយ ខ្ញុំបានឃើញបងប្រុសនោះចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ថា៖ «មិត្តភ័ក្រ្ដ បងប្អូនប្រុសស្រី ព្រះយេស៊ូវគ្រីស្ទបានយាងត្រឡប់មកវិញហើយ! ចូរអរសប្បាយឡើង!» ឃើញគាត់បង្ហោះបែបនេះ ធ្វើឱ្យខ្ញុំមានការព្រួយបារម្ភជាខ្លាំង ដោយសារតែគាត់មានមិត្តភ័ក្រ្ដដែលជឿលើសាសនាជាង៣០០០នាក់។ ប្រសិនបើមានអ្នកខ្លះក្នុងចំណោមពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទដែលអាចបំភាន់ និងរំខានគាត់នោះ តើគាត់នឹងទៅជាយ៉ាងណា? ខ្ញុំមានអារម្មណ៍ភ័យព្រួយ ដូច្នេះខ្ញុំបានមករកព្រះជាម្ចាស់ដោយការអធិស្ឋាន «ឱព្រះជាម្ចាស់ ដោយគ្មានអ្នកបកប្រែ បងប្រុសនេះមិនអាចទទួលបានការស្រោចស្រពបានភ្លាមៗទេ ទូលបង្គំខ្លាចថាគាត់នឹងដកខ្លួន បន្ទាប់ពីមានការបំភាន់ពីសេចក្ដីសំអាងរបស់អ្នកដទៃ។ តើទូលបង្គំគួរមានបទពិសោធន៍យ៉ាងដូចម្តេច នូវព្រះបន្ទូលរបស់ទ្រង់ ហើយរៀនមេរៀនក្នុងស្ថានភាពនេះ? សូមណែនាំទូលបង្គំផង»។ ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ៖ «មនុស្សចំណាយពេលភាគច្រើនរបស់ពួកគេ រស់នៅក្នុងសភាពនៃការមិនដឹងខ្លួន។ ពួកគេមិនដឹងថា ពួកគេគួរពឹងផ្អែកលើព្រះជាម្ចាស់ ឬខ្លួនឯងឡើយ។ ដូច្នេះ ពួកគេចង់ជ្រើសរើសពឹងពាក់លើខ្លួនឯង និងស្ថានភាពដែលមានប្រយោជន៍ ព្រមទាំងមជ្ឈដ្ឋាននៅជុំវិញពួកគេ ក៏ដូចជាមនុស្ស ហេតុការណ៍ និងអ្វីៗដែលមានប្រយោជន៍ដល់ពួកគេ។ នេះគឺជាអ្វីដែលមនុស្សពូកែបំផុត។ អ្វីដែលពួកគេអន់បំផុត គឺការពឹងផ្អែកលើព្រះជាម្ចាស់ និងគោរពទ្រង់ ដោយសារតែពួកគេមានអារម្មណ៍ថា ការគោរពព្រះជាម្ចាស់គឺជាការរំខានណាស់ ពួកគេមិនអាចមើលឃើញ ពួកគេមិនអាចប៉ះពាល់បាន ហើយពួកគេមានអារម្មណ៍ថា ការធ្វើបែបនោះ គឺមិនច្បាស់លាស់ និងមិនមានភាពពិតប្រាកដ។ ដូច្នេះហើយ នៅក្នុងទិដ្ឋភាពនៃមេរៀនរបស់ពួកគេនេះ មនុស្សធ្វើយ៉ាងអន់បំផុត ហើយច្រកចូលរបស់ពួកគេទៅក្នុងវា គឺរាក់បំផុត។ បើអ្នកមិនរៀនពីរបៀបគោរព និងពឹងផ្អែកលើព្រះជាម្ចាស់ទេ នោះអ្នកនឹងមិនដែលឃើញព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងអ្នក ណែនាំអ្នក ឬបំភ្លឺអ្នកឡើយ។ បើអ្នកមិនអាចឃើញអ្វីៗទាំងនេះទេ នោះសំណួរដូចជា «ព្រះជាម្ចាស់មានអត្ថិភាពឬអត់ ហើយទ្រង់ដឹកនាំគ្រប់យ៉ាងនៅក្នុងជីវិតរបស់មនុស្សជាតិឬអត់» ដែលមាននៅក្នុងជម្រៅចិត្តរបស់ពួកគេ នឹងបញ្ចប់ដោយសញ្ញាសួរ ជាជាងសញ្ញាខណ្ឌ ឬសញ្ញាឧទាន។ «តើព្រះជាម្ចាស់ដឹកនាំគ្រប់យ៉ាងនៅក្នុងជីវិតរបស់មនុស្សជាតិឬទេ?» «តើព្រះជាម្ចាស់សង្កេតពិនិត្យពីជម្រៅចិត្តរបស់មនុស្សឬទេ?» តើមានមូលហេតុអ្វី ដែលអ្នកបង្កើតពួកវាទៅជាសំណួរ? បើអ្នកមិនពឹងផ្អែក និងគោរពព្រះជាម្ចាស់ដោយពិតប្រាកដទេ អ្នកនឹងមិនអាចបង្កើនសេចក្ដីជំនឿពិតនៅក្នុងទ្រង់ឡើយ។ បើអ្នកមិនអាចបង្កើនសេចក្ដីជំនឿពិតនៅក្នុងទ្រង់ នោះចំពោះអ្នក សញ្ញាសួរទាំងនោះ នឹងនៅទីនោះជារៀងរហូត ដោយនៅជាមួយគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ហើយនឹងគ្មានសញ្ញាខណ្ឌឡើយ» («អ្នកជឿត្រូវតែចាប់ផ្ដើមដោយការមើលធ្លុះនិន្នាការអាក្រក់របស់លោកីយ៍» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដាស់ខ្ញុំ ហើយទីបំផុតខ្ញុំដឹងថាខ្ញុំបានភ្លេចព្រះជាម្ចាស់ម្តងទៀត។ នៅពេលដែលព្រះជាម្ចាស់ដាក់ខ្ញុំនៅក្នុងស្ថានភាពមួយដែលខ្ញុំមានអារម្មណ៍តែលតោល ជាកន្លែងដែលខ្ញុំមិនអាចទាក់ទង និងមិនដឹងថាត្រូវធ្វើអ្វី ខ្ញុំបានឃើញព្រះជាម្ចាស់ជាខ្សែជីវិតរបស់ខ្ញុំ។ ប៉ុន្តែនៅពេលដែលមានលក្ខខណ្ឌត្រឹមត្រូវនិងមានមនុស្សត្រឹមត្រូវនៅជុំវិញខ្លួន ភ្លាមៗ ខ្ញុំសឹងតែពឹងផ្អែកលើមនុស្សផ្សេងទៀត ដោយព្រោះខ្ញុំមានអារម្មណ៍ថាវាមានលក្ខណៈពិតប្រាកដជាង។ នៅពេលដែលប្អូនស្រីវ័យក្មេងនោះបានមកជួយក្នុងពេលខ្ញុំត្រូវការ ខ្ញុំបានដឹងថាវាជាការដែលព្រះជាម្ចាស់កំពុងធ្វើ។ ប៉ុន្តែក្រោយមក ខ្ញុំនៅតែគិតថា តើបងប្រុសនោះនឹងទទួលយកនូវកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយដែរឬទេ ដោយពឹងផ្អែកទាំងស្រុងលើអ្នកបកប្រែនោះ។ ខ្ញុំនៅតែខ្វះសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់។ ខ្ញុំបានគិតអំពីអ្វីមួយ ដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ព្រះវរបិតាដែលបានប្រទានរបស់ទាំងនេះមកខ្ញុំ ធំជាងអ្វីៗទាំងអស់ ហើយគ្មានមនុស្សណាម្នាក់អាចដករបស់ទាំងនោះចេញពីព្រះហស្ដរបស់ព្រះវរបិតាខ្ញុំបានឡើយ» (យ៉ូហាន ១០:២៩)។ ចៀមរបស់ព្រះជាម្ចាស់ ឮសំឡេងរបស់ទ្រង់។ គ្មានពាក្យចចាមអារាម ការកុហក ឬការលំបាកណាមួយអាចឆក់យករាស្ដ្ររបស់ព្រះជាម្ចាស់ ចេញពីព្រះហស្តរបស់ទ្រង់បានឡើយ។ នេះគឺជាការបើកសម្ដែងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ខ្ញុំគួរតែជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ បំពេញភារកិច្ចផ្ទាល់ខ្លួន ហើយស្វែងរកគ្រប់ទាំងផ្លូវ ដើម្បីប្រកបជាមួយបងប្រុសនោះ។ មិនថាគាត់ត្រូវបានបំភាន់ដោយពាក្យចចាមអារាម និងការកុហកក៏ដោយ ក៏មិនមែនខ្ញុំជាអ្នកសម្រេចចិត្តនោះទេ។

បន្ទាប់ពីនោះ ខ្ញុំបានអានរឿងនេះនៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «សាតាំងបាន និងកំពុងធ្វើឱ្យមនុស្សជាតិពុករលួយអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ។ វាបានធ្វើសេចក្តីអាក្រក់ជាច្រើនរាប់មិនអស់ វាបានបោកបញ្ឆោតពីជំនាន់មួយទៅជំនាន់មួយ ហើយវាបានប្រព្រឹត្តអំពើឧក្រិដ្ឋយ៉ាងសាហាវយង់ឃ្នងនៅក្នុងពិភពលោក។ វាបានធ្វើទុក្ខទោសមនុស្ស វាបានបោកបញ្ឆោតមនុស្ស វាបានលួងលោមឱ្យមនុស្សទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយវាបានប្រព្រឹត្តអំពើអាក្រក់ដែលបានរំខាន និងបំផ្លាញផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ម្តងហើយម្តងទៀត។ ប៉ុន្តែ នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ របស់សព្វសារពើ និងសត្តនិករមានជីវិតទាំងឡាយ បន្តគោរពតាមក្រឹត្យវិន័យ និងច្បាប់ដែលព្រះជាម្ចាស់បានដាក់ចេញ។ បើប្រៀបធៀបទៅនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ធម្មជាតិដ៏អាក្រក់របស់សាតាំង និងលក្ខណៈរបស់វាគឺអាក្រក់ណាស់ គួរឱ្យស្អប់ខ្ពើមណាស់ ព្រមទាំងតូចនិងងាយរងគ្រោះណាស់។ ទោះបីជាសាតាំងដើរនៅក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតក៏ដោយ ក៏វាមិនអាចធ្វើឱ្យមានការផ្លាស់ប្តូរសូម្បីតែបន្តិចនៅក្នុងមនុស្ស និងអ្វីៗ ព្រមទាំងវត្ថុដែលព្រះជាម្ចាស់បានបញ្ជា» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានជួយខ្ញុំឱ្យចាកចេញ។ ពិតណាស់ដែលថា អ្វីៗទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចរារាំងនូវអ្វីដែលព្រះជាម្ចាស់ចង់ធ្វើនោះឡើយ។ គ្មាននរណាអាចយកចៀមរបស់ព្រះជាម្ចាស់ទៅណាបានទេ។ បើអ្នកដែលមិនមែនជាចៀមរបស់ព្រះ ចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេនឹងត្រូវលាតត្រដាង និងលុបបំបាត់នៅថ្ងៃណាមួយ។ នេះគឺជាសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ ខ្ញុំឃើញថា ខ្ញុំពិតជាមិនយល់ពីព្រះជាម្ចាស់។ ខ្ញុំគឺជាឧទាហរណ៍រស់អំពីរឿងនោះ។ មុននឹងទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ ខ្ញុំបានស្តាប់ការកុហកនៃពិភពសាសនា និងបក្សកុម្មុយនីស្ដចិនអស់រយៈពេលប្រាំឆ្នាំ ទោះបីជាមានមនុស្សជាច្រើនរារាំងខ្ញុំក៏ដោយ ព្រះបន្ទូលរបស់ព្រះបានទាញខ្ញុំឱ្យទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ទ្រង់។ ហើយឥឡូវនេះ គ្មានសាសនាខុសឆ្គង និងការកុហកដែលពួកគេផ្សាយ អាចរារាំង ដល់ខ្ញុំក្នុងការដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដានោះឡើយ។ ពួកគេគ្រាន់តែជួយខ្ញុំឱ្យឃើញទឹកមុខគួរឱ្យខ្លាចរបស់សាតាំងកាន់តែច្បាស់ ហើយពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំដើម្បីដើរតាមព្រះជាម្ចាស់ប៉ុណ្ណោះ។ ការនេះត្រូវបានសម្រេចនៅក្នុងខ្ញុំ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំបានគិតឡើងវិញ ពីរយៈពេលជិតមួយខែនៃការទាក់ទងជាមួយបងប្រុសនោះ។ យើងមិនបានចែករំលែកភាសា ហើយមិនអាចទាក់ទងគ្នាបានធម្មតានោះទេ ប៉ុន្តែយើងនៅតែបន្តរហូតដល់គាត់ទទួលយកនូវកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ។ គាត់ថែមទាំងរៀបរាប់ពីការផ្សាយដំណឹងល្អ និងការបង្កើតពួកជំនុំនៅប្រទេសអ៊ីតាលីទៀតផង។ តើការទាំងនោះអាចសម្រេចបានដោយគ្មានការណែនាំពីព្រះជាម្ចាស់ ដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកឈ្នះមនុស្សទេ? ខ្ញុំឃើញថាខ្ញុំពិតជាខ្វះការយល់ដឹងអំពីព្រះជាម្ចាស់មែន។ នៅពេលខ្ញុំផ្សាយដំណឹងល្អ ខ្ញុំចង់និយាយថាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ហើយគ្មានកម្លាំងណាអាចរារាំងកិច្ចការរបស់ទ្រង់បានឡើយ ប៉ុន្តែខ្ញុំតែងតែវិភាគអ្វីៗដោយសមហេតុផលជានិច្ច។ នៅពេលប្រឈមមុខនឹងការលំបាកនៃឧបសគ្គភាសា ខ្ញុំបានភ័យខ្លាចបងប្រុសនោះ នឹងត្រូវបណ្តេញចេញ ដោយពាក្យចចាមអារាម និងការភូតកុហករបស់ពួកទទឹងនឹងព្រះគ្រីស្ទ ខ្ញុំបានរស់នៅក្នុងភាពភ័យខ្លាច។ ប៉ុន្តែតាមពិតទៅ មិនថាគាត់អាចទទួលយកផ្លូវពិតបាន ឬអត់ គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ វាត្រូវអនុម័តដោយព្រះជាម្ចាស់។ ជំនួសឱ្យការព្រួយបារម្ភដោយគ្មានមូលដ្ឋាន ខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ និងមានការទទួលខុសត្រូវ។ នៅក្នុងគំនិតនោះ ខ្ញុំបាននិយាយជាសេចក្ដីអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយមានឆន្ទៈចុះចូលនឹងការគ្រប់គ្រង និងការរៀបចំរបស់ទ្រង់។ គួរឱ្យភ្ញាក់ផ្អើល មិនយូរប៉ុន្មាន ប្អូនស្រីវ័យក្មេងនោះបានផ្ញើសារមកខ្ញុំ ដើម្បីឱ្យខ្ញុំដឹងថានាងនៅទំនេរ ហើយអាចជួយបកប្រែម្តងទៀត។ ទីបំផុតខ្ញុំអាចទំនាក់ទំនងយ៉ាងរលូនជាមួយបងប្រុសជនជាតិអ៊ីតាលី។

ទោះបីជាពេលខ្លះខ្ញុំមានអារម្មណ៍អន់ចិត្ត ហើយពេលខ្លះខ្ញុំមានការព្រួយបារម្ភខ្លាំងមែនទែននៅក្នុងដំណើរការនៃ ការផ្សាយដំណឹងល្អជាមួយបងប្រុសនោះ នៅពេលដែលខ្ញុំពិតជាពឹងផ្អែកលើព្រះជាម្ចាស់ខ្លាំងក៏ដោយ ក៏ខ្ញុំបានឃើញការណែនាំ និងការប្រព្រឹត្ដរបស់ទ្រង់ម្តងហើយម្តងទៀត។ ខ្ញុំបានមើលឃើញថា កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ គឺសម្រេចបានដោយព្រះជាម្ចាស់ផ្ទាល់ ហើយសេចក្ដីជំនឿរបស់ខ្ញុំលើទ្រង់បានកើនឡើង។ នេះគឺជាព្រះគុណ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់។ ខ្ញុំធ្លាប់គិតថាការចែកចាយដំណឹងល្អ គឺជាការជួយសង្គ្រោះអ្នកដទៃ ប៉ុន្តែទីបំផុតខ្ញុំបានដឹងថា នៅក្នុងដំណើរការនោះ ខ្ញុំក៏កំពុងមានបទពិសោធន៍ពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ តាមរយៈបទពិសោធន៍នេះ ខ្ញុំ ជា «ថូម៉ាសដែលសង្ស័យ» ពិតជាមានបទពិសោធន៍ពីសិទ្ធិអំណាច និងភាពស្មោះត្រង់របស់ព្រះជាម្ចាស់។ ដូចដែលបានថ្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នៅពេលដែលមនុស្សម្នាក់ជួបប្រទះការលំបាកដ៏ស្មុគស្មាញបំផុត នៅពេលដែលពួកគ្មាននរណាម្នាក់ដែលត្រូវទៅរក ហើយនៅពេលដែលពួកគេមានអារម្មណ៍គ្មានសង្ឃឹមសោះ នោះពួកគេដាក់ក្ដីសង្ឃឹមតែមួយគត់របស់ពួកគេលើព្រះជាម្ចាស់។ តើការអធិស្ឋានរបស់ពួកគេមានលក្ខណៈយ៉ាងដូចម្ដេច? តើអ្វីជាសភាពនៃចិត្តរបស់ពួកគេ? តើពួកគេស្មោះស្ម័គ្រឬទេ? តើមានការក្លែងបន្លំណាមួយនៅពេលនោះឬទេ? មានតែនៅពេលដែលអ្នកទុកចិត្តព្រះជាម្ចាស់ ហាក់ដូចជាទ្រង់គឺជារបស់ចុងក្រោយដែលអ្នកឱបជាប់ដើម្បីសង្គ្រោះជីវិតរបស់អ្នក ដោយសង្ឃឹមថា ទ្រង់នឹងជួយអ្នក នោះទើបចិត្តរបស់អ្នកស្មោះស្ម័គ្រ។ ទោះបីជាអ្នកអាចមិននិយាយច្រើន ក៏ចិត្តរបស់អ្នកបានពុះកញ្ជ្រោលរួចហើយ។ មានន័យថា អ្នកថ្វាយចិត្តដ៏ស្មោះស្ម័គ្ររបស់អ្នកទៅព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ស្ដាប់។ នៅពេលដែលព្រះជាម្ចាស់ទ្រង់សណ្ដាប់ នោះទ្រង់មើលឃើញការលំបាករបស់អ្នក ហើយទ្រង់នឹងបំភ្លឺអ្នក ណែនាំអ្នក និងជួយអ្នក» («អ្នកជឿត្រូវតែចាប់ផ្ដើមដោយការមើលធ្លុះនិន្នាការអាក្រក់របស់លោកីយ៍» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការស្គាល់ព្រះជាម្ចាស់ តម្រូវឱ្យយើងអនុវត្ត និងមានបទពិសោធន៍ពិតប្រាកដនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលយើងជួបរាល់ថ្ងៃ ហើយនិងនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់យើង។ នោះគឺជាវិធីតែមួយគត់ដើម្បីស្គាល់ និងកោតខ្លាចព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ បទពិសោធន៍របស់ខ្ញុំបានបង្រៀនខ្ញុំឱ្យលើកសរសើរពីរឿងនេះ។ សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលខ្ញុំមិនហ៊ានមើលការខុសត្រូវការងារ

ពីរឆ្នាំមុន នៅពេលខ្ញុំចាប់ផ្ដើមធ្វើជាអ្នកដឹកនាំពួកជំនុំ មានដៃគូខ្ញុំជាច្រើននាក់ដែលបានជឿព្រះយូរជាងខ្ញុំ។ ខ្ញុំគិតថា ពួកគាត់យល់ពីសេចក្ដីពិត...

តើអ្នកណានិយាយថា និស្ស័យក្រអឺតក្រទម មិនអាចផ្លាស់ប្តូរបាន?

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល...

ការលាតត្រដាងពីរូបខ្ញុំតាមរយៈការផ្លាស់ប្ដូរភារកិច្ច

ខ្ញុំកំពុងបំពេញការងារខាងផលិតវីដេអូក្នុងក្រុមជំនុំ តែដោយសារពុំសូវមានការងារច្រើន អ្នកដឹកនាំក៏ផ្ទេរខ្ញុំទៅស្រោចស្រពអ្នកជឿថ្មីវិញ។ ពេលនោះ...

តើការមានចរិតរាក់ទាក់ជា លក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ភាពជាមនុស្សល្អទេ?

កាលខ្ញុំនៅតូច គេតែងនិយាយថា ខ្ញុំជាក្មេងដឹងខុសត្រូវ មានឥរិយាបថល្អ និយាយរួម គឺជាក្មេងល្អ។ ខ្ញុំកម្រនឹងខឹងអ្នកដទៃណាស់...