រឿងរបស់អេនជែល
កាលពីខែសីហា ឆ្នាំ២០២០ ខ្ញុំបានជួបបងស្រី អ៊ី ស៊ាង តាម Facebook។ គាត់បានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឲ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងនរ និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ» («មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលនោះ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ» ខ្ញុំពិតជាមិនយល់សោះថាហេតុអ្វីបានជាមនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេបាន។ ខ្ញុំបានអានព្រះបន្ទូលព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ ខ្ញុំតែងចូលរួមការប្រជុំទាន់ពេលវេលា ហើយខ្ញុំបានចុះចូលនឹងគ្រប់ភារកិច្ចដែលពួកជំនុំបានចាត់តាំងមកឱ្យខ្ញុំ។ ខ្ញុំបានគិតថាឱ្យតែខ្ញុំមិនបានធ្វើអំពើបាប បំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ក្លាយជាអ្នកជឿជាយូរឆ្នាំ និងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើន នោះប្រាកដជានិស្ស័យពុករលួយរបស់ខ្ញុំនឹងបានផ្លាស់ប្ដូរមិនខាន។ តើហេតុអ្វីបានជាខ្ញុំនៅតែត្រូវទទួលការជំនុំជម្រះ និងការវាយផ្ចាល និងត្រូវព្រះជាម្ចាស់លួសកាត់ និងដោះស្រាយជាមួយទៀត? ខ្ញុំមិនដែលបានយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះដោយពិតប្រាកដទេ ទើបតែក្រោយពេលដែលខ្ញុំត្រូវបានលួសកាត់ និងដោះស្រាយជាមួយយ៉ាងខ្លាំងចំនួនពីរបីដង និងបានឆ្លុះបញ្ចាំងពីខ្លួនឯងប៉ុណ្ណោះ។ ទើបតែពេលនោះទេដែលខ្ញុំបានឃើញថាសាតាំងបានធ្វើឱ្យខ្ញុំពុករលួយខ្លាំងប៉ុនណា ថាធម្មជាតិជាសាតាំងដែលក្រអឺតក្រទម និងបោកបញ្ឆោត បានចាក់ឫសក្នុងខ្លួនខ្ញុំជ្រៅប៉ុនណា ហើយបើពុំត្រូវបានជំនុំជម្រះ និងវាយផ្ចាល និងត្រូវលួសកាត់ និងដោះស្រាយជាមួយដោយព្រះជាម្ចាស់ទេ នោះខ្ញុំនឹងមិនស្គាល់ខ្លួនឯងឡើយ ហើយកាន់តែមិនអាចត្រូវបានបន្សុទ្ធ ឬបំផ្លាស់បំប្រែទៀត។
នៅដើមឆ្នាំ ២០១៦ ខ្ញុំបំពេញភារកិច្ចជាអ្នកដឹកនាំពួកជំនុំ។ ពេលខ្ញុំចាប់ផ្ដើមការងារដំបូង ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាខ្វះខាតច្រើនណាស់ ដូច្នេះខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងយល់ពីទ្រង់នៅក្នុងភារកិច្ចរបស់ខ្ញុំ។ នៅពេលខ្ញុំជួបបញ្ហាអ្វីមួយដែលខ្ញុំមិនយល់ ខ្ញុំតែងស្វែងរក និងប្រកបគ្នាជាមួយអ្នករួមការងារ ហើយខ្ញុំអាចទទួលយកយោបល់ពីអ្នកដទៃបាន។ ខ្ញុំពិតជាបន្ទាបខ្លួនមែន។ បន្ទាប់ពីអនុវត្តការងារបានជាងប្រាំមួយខែមក ខ្ញុំបានចាប់យល់ពីគោលការណ៍ខ្លះៗ ហើយខ្ញុំអាចដោះស្រាយការលំបាករបស់បងប្អូនប្រុសស្រីបានតាមរយៈការប្រកបគ្នាពីសេចក្ដីពិត។ ខ្ញុំចាប់ផ្ដើមអរសប្បាយចិត្តបន្តិចម្ដងៗ ដោយគិតថា៖ «បើទោះបីជាខ្ញុំមិនធ្លាប់បានធ្វើជាអ្នកដឹកនាំពួកជំនុំពីមុនមកក្ដី ក៏ខ្ញុំមានគុណសម្បត្តិល្អ ហើយខ្ញុំឆាប់យល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ក្រោយពីបានអនុវត្តច្រើនជាងនេះ ខ្ញុំប្រាកដថាខ្ញុំនឹងកាន់តែល្អជាងនេះមិនខាន»។ ក្រោយមក ខ្ញុំត្រូវបានគេឱ្យទទួលខុសត្រូវលើភារកិច្ចសំខាន់មួយ ហើយខ្ញុំកាន់តែពេញចិត្តនឹងខ្លួនឯងថែមទៀត។ ក្នុងចំណោមអ្នកធ្វើការទាំងអស់ ខ្ញុំក្មេងជាងគេ ហើយខ្ញុំបានទទួលជឿក្នុងរយៈពេលខ្លី ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំអាចទទួលខុសត្រូវលើការងារសំខាន់ៗបាន ដូច្នេះខ្ញុំច្បាស់ជាមានសមត្ថភាពហើយ! បានមួយរយៈ ខ្ញុំក៏ប្រកាន់ឫកខ្ពស់ សូម្បីតែពេលខ្ញុំដើរក្ដី ក៏មានអារម្មណ៍ដូចជាខ្ញុំមានភារកិច្ចសំខាន់ជាងគេគ្រប់គ្នាដែរ ហាក់ដូចជាគ្មាននរណាម្នាក់ស្មើនឹងខ្ញុំអ៊ីចឹង។ យូរៗទៅ ខ្ញុំកាន់តែក្រអឺតក្រទមឡើងៗ។ ក្នុងការពិភាក្សាពីការងារពួកជំនុំ នៅពេលអ្នករួមការងារផ្ដល់ជាយោបល់អ្វី ខ្ញុំតែងប្រកាន់តាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយគិតថា៖ «តើនេះគឺពិតជាអ្វីដែលបងប្អូនយល់ថាអ៊ីចឹងមែនទេ? ខ្ញុំធ្លាប់បានដោះស្រាយរឿងបែបនេះពីមុនមកដែរ ដូច្នេះតើខ្ញុំមិនយល់ពីគោលការណ៍នេះបានគ្រាន់បើជាងគេទេឬ? ខ្ញុំដឹងពីវិធីល្អបំផុតក្នុងការដោះស្រាយជាមួយបញ្ហានេះ»។ ពេលខ្លះ នៅពេលបងស្រីដែលខ្ញុំធ្វើការជាមួយគិតពីរឿងអត់បានការច្រើនខ្លាំងពេក ខ្ញុំអស់ការអត់ធ្មត់ដោយគិតថាបញ្ហាងាយៗបែបនេះគឺមិនពិបាកដោះស្រាយនោះទេ ហើយពុំចាំបាច់ត្រូវប្រកបគ្នា និងស្វែងរកម្ដងហើយម្ដងទៀតនោះទេ។ ពេលខ្លះ ក្នុងកិច្ចប្រជុំក្រុមការងារ ខ្ញុំបានឃើញថាយោបល់របស់គាត់មិនត្រូវបានបងប្អូនប្រុសស្រីទទួលយកទេ ហើយខ្ញុំចាប់ផ្ដើមមើលស្រាលគាត់។ ខ្ញុំបានគិតថា៖ «បើទោះបីជាបងស្រីបានធ្វើជាអ្នកដឹកនាំយូរជាងខ្ញុំមែន បងគ្មានអ្វីប្រៀបផ្ទឹមនឹងខ្ញុំបានទេ»។ ម្ដងនោះ គាត់បានប្រាប់ខ្ញុំថា ខ្ញុំបានអូសបន្លាយការងាររបស់ខ្ញុំ ថាការរីកចម្រើនរបស់ខ្ញុំយឺតយ៉ាវ។ ខ្ញុំមិនអាចទទួលយកបានទេ និងបាននិយាយស៊កទៅវិញថា៖ «ខ្ញុំមិនអាចទទួលយកការប្រកបគ្នារបស់បងបានទេ។ បងក៏ធ្វើកិច្ចការនេះដែរ មែនទេ? បងមិនទទួលខុសត្រូវលើកិច្ចការនេះដែរទេឬអី? តើបងអាចមិនយល់ពីខ្លួនឯង និងទម្លាក់កំហុសដាក់ខ្ញុំបែបនេះបានយ៉ាងម៉េចកើត?» ពេលនោះខ្ញុំបានក្រោកឈរ និងដើរចេញទៅ។ ក្រោយមក អ្នកដឹកនាំបានដឹងពីឥរិយបថរបស់ខ្ញុំ និងបានដោះស្រាយជាមួយខ្ញុំដោយនិយាយថាខ្ញុំក្រអឺតក្រទមខ្លាំងណាស់។ ខ្ញុំក៏បាននិយាយទទួលស្គាល់ចំណុចនេះដោយថា «ខ្ញុំក្រអឺតក្រទមខ្លាំង ហើយខ្ញុំមិនទទួលយកសេចក្ដីពិត»។ ខ្ញុំមិនបានឆ្លុះបញ្ចាំង ឬព្យាយាមយល់ធម្មជាតិ និងសារជាតិរបស់ខ្ញុំទេ ហើយខ្ញុំបានបន្ដក្រអឺតក្រទម ធ្វើអ្វីៗដោយខ្លួនឯងនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ពេលនោះ មានអ្នករួមការងារមួយចំនួនដែលត្រូវបានគេប្ដូរចេញដោយសារពួកគេខ្វះគុណសម្បត្តិ ហើយពួកគេមិនអាចធ្វើការងារជាក់ស្ដែងបាន។ ប៉ុន្តែខ្ញុំមិនដែលព្រួយបារម្ភពីការដែលត្រូវគេប្ដូរចេញនោះទេ។ ខ្ញុំគិតថា «ខ្ញុំគឺអ្នកមានទេពកោសល្យពិតប្រាកដម្នាក់ក្នុងក្រុមជំនុំពេលនេះ ហើយខ្ញុំទទួលខុសត្រូវលើការងារជាច្រើន។ បើគ្មានខ្ញុំទេ តើពួកគេអាចស្វែងរកមនុស្សស័ក្តិសមម្នាក់ទៀតក្នុងពេលខ្លីបានទេ?» ដោយសារតែខ្ញុំក្រអឺតក្រទម គ្មានហេតុផល ខ្ញុំក៏ត្រូវបានលួសកាត់ និងដោះស្រាយជាមួយយ៉ាងខ្លាំងក្លាបំផុត។
ម្ដងនោះ ខ្ញុំបានអានអត្ថបទសរសេរមួយចំនួនពីបទពិសោធន៍ និងទីបន្ទាល់របស់បងប្អូនប្រុសស្រីដែលខ្ញុំគិតថាជារឿងមិនសូវសំខាន់។ ខ្ញុំបានបដិសេធអត្ថបទសរសេរនោះដោយពុំបានពិភាក្សាការងារនេះជាមួយនរណាឡើយ។ អ្នកដឹកនាំពិតជាខឹងណាស់នៅពេលគាត់បានដឹងពីរឿងនេះ។ គាត់បានសួរខ្ញុំថា៖ «តើហេតុអ្វីបានប្អូនបដិសេធអត្ថបទសរសេរល្អៗបែបនេះ? តើប្អូនបានពិភាក្សាគ្នាជាមួយអ្នករួមការងារទេ?» ខ្ញុំបាននិយាយថា៖ «អត់ទេ ពេលនោះខ្ញុំគ្រាន់តែមានអារម្មណ៍ថា អត្ថបទសរសេរទាំងនោះអត់សូវសំខាន់»។ ខ្ញុំនិយាយនេះមិនទាន់ផុតពីមាត់ផង អ្នកដឹកនាំក៏បានដោះស្រាយជាមួយខ្ញុំយ៉ាងខ្លាំង ដោយនិយាយថា៖ «បើទោះបីជាអត្ថបទសរសេរទាំងនេះមិនសូវសំខាន់មែន តែបទពិសោធន៍របស់ពួកគេគឺជារឿងពិត ហើយពួកគេបង្ហាញពីការយល់ដឹងជាក់ស្ដែង។ អត្ថបទទាំងនេះត្រូវបានកែសម្រួលសម្រាប់ឱ្យមនុស្សអាន។ នោះគឺជាការធ្វើបន្ទាល់ពីបទពិសោធន៍ផ្ទាល់ខ្លួនដ៏ល្អមួយ។ ប្អូនមិនបានស្វែងរកសេចក្ដីពិតក្នុងភារកិច្ចរបស់ខ្លួន ហើយប្អូនឥតគិតក្រែង និងក្រអឺតក្រទមណាស់។ ប្អូនមិនយល់ពីសេចក្ដីពិត ឬក៏ពិភាក្សាគ្នាជាមួយអ្នកដទៃទេ។ បែរជាបោះចោលអត្ថបទសរសេរល្អបំផុត រាំងខ្ទប់ទីបន្ទាល់បទពិសោធន៍នៃកិច្ចការរបស់ព្រះជាម្ចាស់ តើនេះមិនមែនល្ងីល្ងើទេឬ? តើនេះមិនមែនជាអ្វីដែលសាតាំងធ្វើទេឬ? ប្អូនពិតជាមនុស្សបង្អាក់ការងារគេមែន!» ខ្ញុំត្រូវបានលួសកាត់ និងដោះស្រាយជាមួយពីមុនមកដែរ ប៉ុន្តែមិនដែលធ្ងន់ធ្ងរដល់ថ្នាក់នេះទេ។ ពាក្យថា «ល្ងីល្ងើ» «សាតាំង» «មនុស្សបង្អាក់ការងារគេ» «ឥតគិតក្រែង និងក្រអឺតក្រទម» នៅតែលាន់ឮនៅក្នុងក្បាលរបស់ខ្ញុំដដែលៗ ហើយខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំពិបាកដកដង្ហើមណាស់។ ក៏ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាគេធ្វើខុសមកលើខ្ញុំ។ បើទោះបីជាខ្ញុំមិនបានពិភាក្សាវាជាមួយអ្នករួមការងារនៅពេលនោះក្ដី តើខ្ញុំមិនបានប្រាប់រឿងនេះដល់ពួកគេនៅពេលក្រោយទេឬ? ព្រះជាម្ចាស់ពិតជាទតឃើញដួងចិត្តខាងក្នុងរបស់យើង។ នៅពេលដែលខ្ញុំគិតពីលេសដោះសា អ្នកដឹកនាំបានបន្តនិយាយដោយហ្មត់ចត់ «ប្អូនយកខ្លួនឯងជាច្បាប់នៅពេលបំពេញកិច្ចការ។ នៅពេលប្អូនមិនយល់រឿងអ្វីមួយ ប្អូនអាចសួរ ឬពិភាក្សាជាមួយអ្នកដទៃបាន ប៉ុន្តែប្អូនមិនបានធ្វើបែបនេះទេ។ ប្អូនក្រអឺតក្រទម និងពិតជាខ្វះដួងចិត្តកោតខ្លាចព្រះជាម្ចាស់ទាំងស្រុង!» ត្រង់ចំណុចនេះ ខ្ញុំបានទទួលយកទាំងទើសទាល់។ ប្រសិនបើខ្ញុំពិតជាមានដួងចិត្តកោតខ្លាចព្រះជាម្ចាស់តែបន្តិច នោះខ្ញុំនឹងស្វែងរកចម្លើយខ្លះនៅមុនពេលធ្វើការអ្វីមួយ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំគ្រាន់តែធ្វើអ្វីតាមដែលខ្ញុំចង់ ដោយពុំបានសួរនាំយោបល់ពីអ្នកដទៃទេ។ ខ្ញុំពិតជាក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតមែន។
អ្នកដឹកនាំបានសាកសួរខ្ញុំ និងបានដឹងថាខ្ញុំក្រអឺតក្រទម ហើយខ្ញុំមិនបានយល់ពីសេចក្ដីពិតទេ ហើយថាខ្ញុំមិនស័ក្តិសមនឹងភារកិច្ចសំខាន់នេះទេ ដូច្នេះក៏បានប្ដូរខ្ញុំចេញ។ ខ្ញុំពិតជាបានធ្លាក់ចូលទៅក្នុងសភាពអវិជ្ជមានមែន។ ខ្ញុំមានអារម្មណ៍ថាអ្នកដឹកនាំបានមើលឃើញធ្លុះជ្រៅពីខ្លួនខ្ញុំតាមរយៈបញ្ហានេះ និងគិតថាខ្ញុំមិនមែនជាមនុស្សម្នាក់ដែលបានស្វែងរកសេចក្ដីពិតទេ ថាខ្ញុំពិតជាក្រអឺតក្រទមខ្លាំងណាស់ ហើយមិនស័ក្តិសមនឹងទទួលបានការបណ្ដុះបណ្ដាលទេ។ ខ្ញុំបានគិតថាខ្ញុំមិនមានការងារអីល្អនៅក្នុងដំណាក់ព្រះជាម្ចាស់ទៀតទេ។ ខ្ញុំប្រែជាអវិជ្ជមានទៅៗ ហើយខ្ញុំពោរពេញទៅដោយការយល់ខុស។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំបានក្លាយជាសាតាំងអ៊ីចឹង។ តើខ្ញុំអាចត្រូវបានសង្គ្រោះដោយរបៀបណា? ខ្ញុំបានពិចារណាឃើញថាបងប្អូនប្រុសស្រីច្បាស់ជាបានគិតថា ខ្ញុំមិនមែនជាប្រភេទមនុស្សត្រឹមត្រូវទេ ដូច្នេះតើការបន្តស្វែងរកទៀតនឹងបានផលអ្វី? ក្នុងអំឡុងពេលនោះ បើទោះបីជាខ្ញុំមើលទៅបំពេញភារកិច្ចរបស់ខ្ញុំខ្លះៗទាំងស្ទាក់ស្ទើរក្ដី ក៏ខ្ញុំមិនចង់ស្វែងរកសេចក្ដីពិតនោះទេ។ អ្នកដែលទទួលខុសត្រូវបានប្រកបគ្នាជាមួយខ្ញុំអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាច្រើនដង ប៉ុន្តែខ្ញុំមិនបានកែប្រែអ្វីទេ។ បន្ទាប់មក គាត់បានលួសកាត់ និងដោះស្រាយជាមួយខ្ញុំ ដោយនិយាយថាខ្ញុំមានចេតនាធ្វើឱ្យលំបាកដល់ភារកិច្ចរបស់ខ្ញុំ តែងតែអវិជ្ជមាន ថាខ្ញុំកំពុងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយប្រសិនបើខ្ញុំមិនបានធ្វើការផ្លាស់ប្ដូរទេ នោះមិនយូរមិនឆាប់ទេ ខ្ញុំនឹងត្រូវព្រះជាម្ចាស់លុបបំបាត់ចោល។ ស្ដាប់ឮបែបនេះពិតជាធ្វើឱ្យខ្ញុំភ័យណាស់ ហើយខ្ញុំបានដឹងពីភាពធ្ងន់ធ្ងរនៃស្ថានភាពនោះ។ ខ្ញុំប្រញាប់មកអធិស្ឋាននៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ និងឆ្លុះបញ្ចាំងពីខ្លួនឯង។ ក្នុងរយៈពេលប្រាំមួយខែនោះ តើហេតុអ្វីខ្ញុំមិនអាចត្រូវលួសកាត់និងដោះស្រាយជាមួយឱ្យបានត្រឹមត្រូវ? នៅពេលខ្ញុំបានឆ្លុះបញ្ចាំង ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ៖ «មនុស្សខ្លះក្លាយជាអសកម្ម ក្រោយពេលត្រូវបានលួសកាត់ និងដោះស្រាយជាមួយ។ ពួកគេបាត់បង់គ្រប់ទាំងថាមពលក្នុងការបំពេញភារកិច្ចរបស់គេ ហើយចុងក្រោយ ក៏បាត់បង់ស្វាមីភក្ដិរបស់ពួកគេផងដែរ។ ហេតុអ្វីបានជាបែបនេះ? មួយផ្នែកអាចដោយសារតែពួកគេខ្វះនូវការយល់ដឹងអំពីសារជាតិនៃទង្វើរបស់ខ្លួន ហើយការនេះនាំឲ្យពួកគេមិនអាចចុះចូលចំពោះការដែលត្រូវបានលួសកាត់ និងដោះស្រាយជាមួយនេះ។ ការនេះត្រូវបានកំណត់ដោយធម្មជាតិដែលក្រអឺតក្រទម និងអួតអាងរបស់ពួកគេ ព្រមទាំងធម្មជាតិដែលគ្មានការស្រឡាញ់នូវសេចក្តីពិត។ មួយផ្នែកទៀត វាក៏អាចដោយសារតែការដែលពួកគេមិនយល់ដឹងអំពីសារៈសំខាន់នៃការត្រូវបានលួសកាត់ និងដោះស្រាយជាមួយផងដែរ។ មនុស្សសុទ្ធតែជឿថា ការត្រូវបានលួសកាត់ និងដោះស្រាយជាមួយ មានន័យថា លទ្ធផលរបស់ពួកគេត្រូវបានកំណត់ទុក។ ជាលទ្ធផល ពួកគេជឿខុសថា បើពួកគេមានស្វាមីភក្ដិខ្លះៗចំពោះព្រះជាម្ចាស់ នោះពួកគេមិនគួរត្រូវបានដោះស្រាយជាមួយ និងលួសកាត់ឡើយ។ ហើយបើពួកគេត្រូវបានដោះស្រាយជាមួយ នោះវាមិនមែនជាសញ្ញាអំពីសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ឡើយ។ ការយល់ច្រឡំបែបនេះធ្វើឲ្យមនុស្សជាច្រើនហ៊ានមិនមាន “ស្វាមីភក្ដិ” ចំពោះព្រះជាម្ចាស់។ តាមពិតទៅ ពេលដែលបានពិចារណាទៅលើអ្វីៗគ្រប់យ៉ាងរួចមក នោះដោយសារតែពួកគេជាមនុស្សបោកបញ្ឆោតជ្រុលពេក។ ពួកគេមិនចង់រងទុក្ខលំបាក។ ពួកគេគ្រាន់តែចង់ទទួលបានព្រះពរតាមរបៀបងាយៗ។ មនុស្សមិនដឹងអំពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ឡើយ។ នោះមិនមែនដោយសារតែទ្រង់មិនបានធ្វើអ្វីមួយសុចរិត ឬថាទ្រង់មិនកំពុងធ្វើអ្វីមួយសុចរិតនោះទេ។ វាគ្រាន់តែមនុស្សមិនដែលជឿថា អ្វីដែលព្រះជាម្ចាស់ធ្វើនោះគឺសុចរិតប៉ុណ្ណោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្ស បើកិច្ចការរបស់ព្រះជាម្ចាស់មិនស្របតាមសេចក្តីប៉ងប្រាថ្នាជាមនុស្សរបស់ពួកគេទេ នោះទ្រង់មិនសុចរិតឡើយ។ យ៉ាងណាមិញ មនុស្សមិនដែលធ្លាប់គិតថា ទង្វើរបស់គេមិនសមរម្យ និងមិនស្របតាមសេចក្តីពិតនោះឡើយ ហើយពួកគេក៏មិនដែលទទួលស្គាល់ថា ទង្វើរបស់ពួកគេប្រឆាំងនឹងព្រះជាម្ចាស់នោះដែរ» («ភាពជំពាក់ជំពិននៃការកំណត់របស់ព្រះជាម្ចាស់ចំពោះលទ្ធផលរបស់មនុស្ស ដោយផ្អែកលើការប្រព្រឹត្តិ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីបានអានការបើកសម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចុងក្រោយខ្ញុំបានយល់ថា មូលហេតុដែលខ្ញុំអវិជ្ជមានខ្លាំងបែបនេះ គឺដោយសារខ្ញុំក្រអឺតក្រទម និងបោកបញ្ឆោតខ្លាំង និងមិនទទួលស្គាល់ពីធម្មជាតិនៃឥរិយាបថផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំបានគិតថា ខ្ញុំបានធ្វើខុសតែមួយសោះ ការដោះស្រាយជាមួយខ្ញុំបែបនេះគឺដូចជាខ្លាំងពេកហើយ។ ហេតុនេះខ្ញុំបានផុងជាប់ក្នុងភាពអវិជ្ជមាន យល់ខុសពីព្រះជាម្ចាស់ និងការពារខ្លួន។ នៅពេលកំពុងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានសួរខ្លួនឯងថាខ្ញុំពិតជាត្រូវបានលួសកាត់ និងដោះស្រាយជាមួយខ្លាំងបែបនេះ ដោយសារតែខ្ញុំបានប្រព្រឹត្តកំហុសតែមួយបែបនេះមែនឬអត់។ ដំណាក់របស់ព្រះជាម្ចាស់ដោះស្រាយជាមួយមនុស្សដោយបែបណានោះគឺសុទ្ធតែមានគោលការណ៍។ អ្វីទាំងអស់សុទ្ធតែផ្អែកលើធម្មជាតិ និងសារជាតិរបស់មនុស្ស ព្រមទាំងឥរិយាបថទូទៅរបស់ពួកគេ។ អ្នកដឹកនាំពុំបានដោះស្រាយជាមួយខ្ញុំដោយគ្មានមូលហេតុល្អនោះទេ។ ដូច្នេះ តើក្នុងខ្លួនខ្ញុំពិតជាមានបញ្ហា ដែលនាំឱ្យខ្ញុំត្រូវទទួលការលួសកាត់ និងត្រូវដោះស្រាយជាមួយខ្លាំងបែបនេះមែនទេ?
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ៖ «ប្រសិនបើអ្នកពិតជាមានសេចក្ដីពិតនៅក្នុងអ្នក នោះមាគ៌ាដែលអ្នកដើរនឹងក្លាយជាមាគ៌ាត្រឹមត្រូវជាធម្មជាតិ។ បើគ្មានសេចក្ដីពិត នោះវាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវាផ្ទុយពីខ្លួនឯង។ ឧទាហរណ៍ ប្រសិនបើភាពក្រអឺតក្រទម និងភាពបោកបញ្ឆោតមាននៅក្នុងអ្នក នោះអ្នកនឹងរកឃើញថា វាមិនអាចការពារមិនឱ្យប្រឆាំងជំទាស់ព្រះជាម្ចាស់បានទេ។ អ្នកនឹងមានអារម្មណ៍បង្ខំចិត្តប្រឆាំងទទឹងនឹងទ្រង់។ អ្នកនឹងមិនធ្វើវាដោយបំណងឡើយ។ អ្នកនឹងធ្វើវាក្រោមការគ្រប់គ្រងនៃធម្មជាតិបោកបញ្ឆោត និងធម្មជាតិក្រអឺតក្រទមរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយមើលឃើញទ្រង់ថា គ្មានអ្វីត្រូវយកចិត្តទុកដាក់ឡើយ។ ពួកគេនឹងបណ្ដាលឱ្យអ្នកលើកតម្កើងខ្លួនឯង សម្ញែងខ្លួនជានិច្ច ហើយទីបញ្ចប់ អ្នកក៏អង្គុយនៅក្នុងទីកន្លែងរបស់ព្រះជាម្ចាស់ ហើយធ្វើទីបន្ទាល់ឱ្យខ្លួនឯង។ នៅទីបញ្ចប់ អ្នកនឹងប្រែក្លាយទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ការគិតផ្ទាល់ខ្លួនរបស់អ្នក និងនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក ទៅជាសេចក្ដីពិតដើម្បីថ្វាយបង្គំ។ ចូរមើលថា តើមនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ បានធ្វើការអាក្រក់ច្រើនប៉ុណ្ណា! ដើម្បីដោះស្រាយការប្រព្រឹត្តអាក្រក់របស់ពួកគេ ដំបូងឡើយ ពួកគេត្រូវតែដោះស្រាយបញ្ហានៃធម្មជាតិរបស់ពួកគេជាមុនសិន។ បើគ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកគេទេ នោះវានឹងមិនអាចនាំយកដំណោះស្រាយគ្រឹះសម្រាប់បញ្ហានេះបានទេ» («មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក៏មានសេចក្ដីអធិប្បាយដែលបានលើកឡើងថានៅពេលមនុស្សខ្លះមានអំណោយទាន ឬមានគុណសម្បត្តិខ្លះ ពួកគេមើលងាយចំពោះអ្នកដទៃ។ ពួកគេមិនចង់ស្ដាប់អ្នកដទៃទេ ដោយគិតថាពួកគេពូកែជាងអ្នកដទៃទៀត។ មនុស្សប្រភេទនេះ ក្រអឺតក្រទម បោកបញ្ឆោត និងរាប់ខ្លួនឯងជាសុចរិត។ ខ្ញុំបានគិតអំពីពេលដែលខ្ញុំបានក្លាយជាអ្នកជឿ ខ្ញុំមិនបានផ្ដោតលើការស្វែងរកសេចក្ដីពិតទេ ប៉ុន្តែបានបំពេញភារកិច្ចរបស់ខ្ញុំដោយពឹងផ្អែកលើគុណសម្បត្តិរបស់ខ្ញុំ និងនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនិយាយបានល្អ និងមានជោគជ័យខ្លះៗក្នុងភារកិច្ចរបស់ខ្ញុំ ដូច្នេះអ្នកដឹកនាំពិតជាឱ្យតម្លៃខ្ញុំ។ ខ្ញុំបានគិតថា ខ្ញុំអស្ចារ្យ និងមានសមត្ថភាពក្នុងកិច្ចការនេះ ព្រមទាំងពូកែជាងអ្នកដទៃ ដូច្នេះខ្ញុំមិនបានគិតច្រើនអំពីបងប្អូនប្រុសស្រីដែលខ្ញុំបានធ្វើការជាមួយនោះទេ។ ខ្ញុំនៅតែចចេសធ្វើអ្វីតាមវិធីរបស់ខ្ញុំ ហើយនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំរីកធំទៅៗ។ បន្ទាប់ពីនោះមក ខ្ញុំមានអាកប្បកិរិយាព្រងើយកន្ដើយចំពោះកិច្ចការរបស់ពួកជំនុំ។ ខ្ញុំមិនដែលស្វែងរកគោលការណ៍នៃសេចក្ដីពិត ឬទៅស្វែងរក ឬប្រកបគ្នាជាមួយអ្នកដទៃទេ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការតាមទំនើងចិត្ត តាមតែចិត្តចង់ និងចុងក្រោយបានបង្អាក់ដល់កិច្ចការពួកជំនុំ។ ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំកំពុងមានគុណសម្បត្តិល្អ និងថាខ្ញុំបានយល់ពីសេចក្ដីពិតខ្លះ ប៉ុន្តែមានតែបន្ទាប់ពីខ្ញុំត្រូវបានសម្ដែងឱ្យយល់ទេ ទើបចុងក្រោយខ្ញុំបានឃើញថាអ្វីដែលខ្ញុំយល់គឺគ្រាន់តែជាគោលលទ្ធិបន្តិចបន្តួចប៉ុណ្ណោះ ថាខ្ញុំពុំមានតថភាពនៃសេចក្ដីពិតបន្តិចសោះ ហើយខ្ញុំក៏មិនអាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងបានដែរ។ បើទោះបីជាបែបនេះក្ដី ខ្ញុំនៅតែក្រអឺតក្រទមជាខ្លាំង និងបានធ្វើអ្វីតែម្នាក់ឯងក្នុងគ្រប់កិច្ចការទាំងអស់។ ខ្ញុំក្រអឺតក្រទមដល់ចំណុចដែលខ្ញុំបានបាត់បង់ហេតុផល និងលែងមើលឃើញព្រះជាម្ចាស់។ បញ្ហារបស់ខ្ញុំទើបតែត្រូវបើកសម្ដែងនៅពេលដែលអ្នកដឹកនាំមកពិនិត្យការងាររបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំបានគិតថាខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំដោយបែបនេះជាយូរមកមកហើយ។ មិនត្រឹមតែខ្ញុំមិនបានជួយគេ ឬផ្ដល់ប្រយោជន៍ដល់បងប្អូនប្រុសស្រីទេ ប៉ុន្តែខ្ញុំក៏បានបើកសម្ដែងពីនិស្ស័យពុករលួយជាច្រើនដែលដាក់គំនាបដល់ពួកគេដែរ។ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំទេ ខ្ញុំគ្រាន់តែធ្វើអំពើអាក្រក់ប៉ុណ្ណោះ! ពេលណាខ្ញុំគិតពីវាកាន់តែច្រើន ខ្ញុំកាន់តែមានអារម្មណ៍ព្រួយចិត្ត។ ខ្ញុំបានដឹងថានៅពេលនរណាម្នាក់ធ្វើអ្វីដោយភាពក្រអឺតក្រទម ពួកគេមិនអាចចៀសផុតពីការទាស់ទទឹងនឹងព្រះជាម្ចាស់ និងធ្វើអាក្រក់ឡើយ។ ខ្ញុំបានគិតពីបងប្អូនប្រុសស្រីដែលមានគុណសម្បត្តិទាបជាងខ្ញុំ ប៉ុន្តែពួកគេមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់ពួកគេ។ ពួកគេដឹងថាត្រូវស្វែងរកសេចក្ដីពិត និងទទួលយកទស្សនៈរបស់អ្នកដទៃដោយបែបណា ចំណែកឯខ្ញុំវិញ ក្រអឺតក្រទម ខ្ញុំពិតជាខ្វះការយល់ដឹងពីខ្លួនឯងទាំងស្រុង។ ខ្ញុំគ្មានការយល់ដឹងទាល់តែសោះអំពីរបៀបស្វែងយល់ពីសេចក្ដីពិត។ កាលណាខ្ញុំកាន់តែឆ្លុះបញ្ចាំង ខ្ញុំកាន់តែមានអារម្មណ៍ថាផ្លូវរបស់ខ្ញុំមិនមែនជាការស្វែងរកសេចក្ដីពិតទេ។ ខ្ញុំធ្លាប់បានក្រអឺតក្រទម និងមិនបានគិតពីព្រះជាម្ចាស់ទេ ដូច្នេះនៅពេលខ្ញុំត្រូវបានលួសកាត់ និងដោះស្រាយជាមួយ ព្រមទាំងត្រូវបណ្ដេញចេញពីភារកិច្ចរបស់ខ្ញុំ នោះគឺព្រះជាម្ចាស់ការពារ និងសង្គ្រោះខ្ញុំ។ បើគ្មានកិច្ចការនេះទេ នរណាដឹងថាខ្ញុំនឹងអាចធ្វើរឿងអាក្រក់ច្រើនប៉ុនណានោះ។ ខ្ញុំនឹងឈានដល់ចំណុចដែលមិនអាចត្រឡប់មកវិញបាន និងប្រឈមជាមួយការបណ្ដេញចេញ។ ដល់ពេលនោះ ចង់ស្ដាយក្រោយក៏យឺតពេលដែរ។ បន្ទាប់ពីបានយល់ពីបំណងព្រះហឫទ័យល្អរបស់ព្រះជាម្ចាស់ហើយ ខ្ញុំពិតជាស្ដាយក្រោយខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថា ប្រាំមួយខែកន្លងមកនេះ ខ្ញុំបានយល់ខុស និងបានបន្ទោសព្រះជាម្ចាស់ ប្រែជាអវិជ្ជមាន និងមិនបានខំប្រឹងក្នុងការងារទេ។ ខ្ញុំមិនព្រមស្ដាប់ហេតុផលអ្វីទេ! ចាបពីពេលនោះមក ខ្ញុំគ្រាន់តែចង់បំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អដើម្បីប៉ះប៉ូវអំពើរំលងរបស់ខ្ញុំកាលពីមុនប៉ុណ្ណោះ។
ប្រាំមួយខែក្រោយមក ខ្ញុំត្រូវបានជ្រើសរើសជាប្រធានក្រុម។ ពេលនោះខ្ញុំពិតជាខ្លាចថាខ្ញុំត្រូវជំពប់ជើងដួល និងបរាជ័យជាថ្មីទៀតដោយសារធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ។ នៅពេលកើតមានបញ្ហានៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំពិតជាមានការប្រុងប្រយ័ត្នណាស់ ហើយខ្ញុំតែងពិភាក្សា និងប្រកបគ្នាជាមួយបងប្អូនប្រុសស្រីដែលបានធ្វើការជាមួយខ្ញុំ ដោយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានៅក្នុងក្រុមជំនុំ។ ខ្ញុំមានអារម្មណ៍កាន់តែងាយស្រួលជាងមុន នៅពេលខ្ញុំបំពេញភារកិច្ចដោយបែបនេះ ហើយខ្ញុំបានចុះសម្រុងគ្នាល្អជាងមុនជាមួយបងប្អូនប្រុសស្រី។ ប៉ុន្មានខែក្រោយមក ខ្ញុំបានឃើញថាមានជោគជ័យខ្លះក្នុងភារកិច្ចរបស់ខ្ញុំ ហើយបានចាប់ផ្ដើមមានអារម្មណ៍លួចអរជាថ្មី ដោយគិតថាខ្ញុំពិតជាមនុស្សមានសមត្ថភាពម្នាក់មែន ហើយមិនថាខ្ញុំកំពុងបំពេញភារកិច្ចអ្វីទេ ខ្ញុំអាចធ្វើវាបានយ៉ាងឆាប់រហ័ស។ កន្លងទៅបានមួយរយៈ និស្ស័យក្រអឺតក្រទមរបស់ខ្ញុំបានចាប់ផ្ដើមបត់ក្បាលជាថ្មី។ ពេលខ្លះ បើបងប្អូនប្រុសស្រីមានបញ្ហាអ្វីដែលពួកគេចង់ពិគ្រោះយោបល់ជាមួយអ្នកដឹកនាំ នោះខ្ញុំនឹងអស់ភាពអត់ធ្មត់ជាមួយពួកគេ។ ខ្ញុំនឹងគិតថា៖ «តើយើងមិនបានសុំយោបល់ពីបញ្ហានេះពីមុនមកទេឬ? ហេតុអ្វីត្រូវការសុំយោបល់បន្ថែមទៀត? ខ្ញុំដឹងពីគោលការណ៍ ដូច្នេះការប្រកបគ្នារបស់ខ្ញុំគួរតែគ្រប់គ្រាន់ហើយ»។ ដោយពុំបានគិតរឿងនេះឱ្យដិតដល់ ខ្ញុំតែងចែករំលែកការយល់ដឹងរបស់ខ្ញុំជាមួយបងប្អូនប្រុសស្រី និងចង់ឱ្យពួកគេទទួលយកវា ប៉ុន្តែពួកគេមានអារម្មណ៍មិនស្រួលក្នុងចិត្តទេ ហើយបន្ទាប់មកពួកគេបានស្វែងយល់បញ្ហានេះជាមួយអ្នកដឹកនាំ។ ក្រោយមកអ្នកដឹកនាំបានប្រកបគ្នាជាមួយយើងអំពីគោលការណ៍នៃការអនុវត្តដែលខុសគ្នាពីអ្វីដែលខ្ញុំបានយល់កាលពីពេលមុន។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ហើយខ្ញុំបានគិតថា៖ «ល្អហើយដែលបានស្វែងយល់ បើពុំដូច្នោះទេ ភារកិច្ចរបស់យើងច្បាស់ជាត្រូវបះពាល់មិនខាន»។ ប៉ុន្តែបន្ទាប់ពីនោះមក ខ្ញុំមិនបានឆ្លុះបញ្ចាំង ឬព្យាយាមយល់ពីខ្លួនឯងឡើយ។ ខ្ញុំនៅតែក្រអឺតក្រទម និងគ្មានហេតុផលដដែល។ នៅពេលខ្ញុំឃើញកំហុសឆ្គងរបស់របស់បងប្អូនប្រុសស្រីក្នុងភារកិច្ចរបស់ពួកគេ ខ្ញុំក៏ស្ដីឱ្យពួកគេដោយឆ្មើងឆ្មៃ ដោយគិតថា «ប្រសិនបើធ្វើរឿងកំប៉ិកកំប៉ុកនេះមិនត្រូវផង តើបងប្អូនអាចធ្វើអ្វីបានទៅ? ខ្ញុំគិតថាបងប្អូនមិនបានដាក់ចិត្តធ្វើរឿងនេះនោះទេ»។ កន្លងមក អ្នកដទៃចាប់ផ្ដើមមានអារម្មណ៍រងគំនាបពីខ្ញុំ និងចាប់ផ្ដើមលែងជិតស្និទ្ធិនឹងខ្ញុំ។ ខ្ញុំបានដាក់គំនាបលើបងស្រីម្នាក់ជាខ្លាំង រហូតដល់គាត់លែងចង់បំពេញភារកិច្ចរបស់គាត់ទៀត។ ខ្ញុំមិនបានដឹងថាខ្ញុំកំពុងធ្វើខុសទេ ប៉ុន្តែនៅពេលមានរឿងអ្វីកើតឡើង ខ្ញុំគ្មានបានធ្វើអ្វីក្រៅពីបើកសម្ដែងពីនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំឡើយ។ ដោយគិតពីរបៀបដែលខ្ញុំបានជំពប់ជើងដួល និងបរាជ័យដោយកាលពីមុននោះ ខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាចណាស់ ប៉ុន្តែនៅពេលនោះខ្ញុំពុំបានស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទេ។
ក្រោយមក ខ្ញុំបានសម្រេចចិត្តតែម្នាក់ឯងដោយឱ្យប្អូនស្រីម្នាក់ទទួលភារកិច្ចសំខាន់មួយ។ បងប្រុសម្នាក់បានដាស់តឿនខ្ញុំថា ប្អូនស្រីម្នាក់នោះជាមនុស្សបោកបញ្ឆោត ថានាងមិនសមនឹងទទួលភារកិច្ចសំខាន់នេះទេ។ ខ្ញុំគិតថា «គាត់មានបញ្ហាបន្តិចមែន ប៉ុន្តែវាមិនអាក្រក់ដូចជាបងនិយាយនោះទេ។ តើនរណាមិនមានសេចក្ដីពុករលួយ និងចំណុចខ្វះខាតនោះ?» ខ្ញុំមិនបានគិតពីយោបល់របស់បងប្រុសនេះឱ្យបានហ្មត់ចត់ទេ ប៉ុន្តែបានតែទៅរកប្អូនស្រីនោះដើម្បីប្រកបគ្នា និងរំឮកគាត់ពីបញ្ហារបស់គាត់ប៉ុណ្ណោះ។ ក្រោយមកខ្ញុំពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលគាត់ក្លាយជាមនុស្សមុខពីរ និងមិនអើពើចំពោះភារកិច្ចរបស់ខ្លួន។ ចំណុចនេះបានធ្វើឱ្យមានការខាតបង់យ៉ាងខ្លាំងដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកដឹកនាំដឹងអំពីបញ្ហានេះ គាត់បានដោះស្រាយជាមួយខ្ញុំយ៉ាងម៉ឹងម៉ាត់បំផុត ដោយនិយាយថា៖ «ប្អូនធ្វើតែរឿងរបស់ខ្លួន ដោយតែងតាំងមនុស្សបោកបញ្ឆោត។ បងប្រុសម្នាក់បានដាស់តឿនប្អូន ប៉ុន្តែប្អូនមិនព្រមស្ដាប់ ឬពិនិត្យមើលចំណុចនេះដោយខ្លួនឯងទេ។ ហើយពេលនេះ វាបានបង្កផលលំបាកយ៉ាងខ្លាំង និងបានធ្វើឱ្យអាក់ខានការងារយ៉ាងច្រើន។ ចំណុចនេះគឺដោយសារប្អូនខ្វះទំនួលខុសត្រូវនៅក្នុងភារកិច្ចរបស់ប្អូន។ ប្អូនមិនយល់ពីសេចក្ដីពិត ហើយប្អូនពិតជាក្រអឺតក្រទមណាស់។ ប្អូនត្រូវតែប្ដូរចេញ!» ការដែលត្រូវលួសកាត់ និងដោះស្រាយជាមួយយ៉ាងខ្លាំងបែបនេះគឺជាការឈឺចាប់ខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំត្រូវបានបណ្ដេញចេញពីភារកិច្ចរបស់ខ្ញុំនៅចំពោះមុខបងប្អូនប្រុសស្រីជាច្រើន ហើយអ្នកដឹកនាំបានបញ្ជាក់ពីការដែលខ្ញុំបានធ្វើឱ្យអាក់ខាន និងថាត្រូវតែប្ដូរខ្ញុំចេញ។ ខ្ញុំមានអារម្មណ៍ថារឿងនោះគឺសម្រាប់ខ្ញុំ ថាខ្ញុំប្រាកដជាត្រូវគេបោះបង់ចោល ហើយបន្តស្វែងរកតទៅទៀត គឺគ្មានប្រយោជន៍ទេ។ ខ្ញុំប្រែជាអវិជ្ជមានយ៉ាងខ្លាំងក្រោយពីខ្ញុំត្រូវបានគេប្ដូរចេញ។ រាល់យប់ខ្ញុំតែងគិតអំពីរឿងដែលបានកើតឡើង និងចាប់ផ្ដើមយំ។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនណាស់ នៅពេលជួបគេគ្រប់គ្នាក្នុងពេលនោះ។ ខ្ញុំបានឃើញថា បងប្អូនប្រុសស្រីបំពេញភារកិច្ចរបស់ពួកគេដោយសប្បាយចិត្ត ហើយមានអារម្មណ៍ថាខ្ញុំមិនអាចប្រៀបនឹងពួកគេបានទេ ដោយសារធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ។ ខ្ញុំបានតែងតាំងមនុស្សបោកបញ្ឆោតម្នាក់ដោយគ្មានពិភាក្សាគ្នា ឬពុំទទួលយកដំបូន្មានពីនរណាម្នាក់ឡើយ ដោយធ្វើឱ្យបង្អាក់ដល់កិច្ចការរបស់ពួកជំនុំយ៉ាងខ្លាំង។ តើខ្ញុំនៅតែអាចត្រូវព្រះជាម្ចាស់សង្គ្រោះបានទៀតទេ? ខ្ញុំមិនធ្លាប់ស្រមៃថាផ្លូវនៃសេចក្ដីជំនឿរបស់ខ្ញុំនឹងត្រូវបញ្ចប់ទាំងវ័យក្មេងបែបនេះទេ។ ខ្ញុំថែមទាំងចាប់ផ្ដើមសង្ស័យថានៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា ការត្រូវលួសកាត់ និងត្រូវដោះស្រាយជាមួយគឺជាសេចក្ដីសង្គ្រោះ មិនមែនជាការបោះបង់ចោលទេ ថាវាមិនមែនសំដៅលើខ្ញុំឡើយ។ ដួងចិត្តរបស់ខ្ញុំគឺពេញប្រៀបដោយការយល់ខុស។ ពេលមួយ នៅពេលអ្នកដឹកនាំមកប្រកបគ្នាអំពីការងារជាមួយពួកយើង ខ្ញុំបានពួនសម្ងំនៅក្បែរជញ្ជាំងឆ្ងាយពីគេបំផុត។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលគាត់បានហៅឈ្មោះខ្ញុំភ្លាមៗ និងបានសួរខ្ញុំថាតើខ្ញុំបានរីកចម្រើនអ្វីខ្លះហើយក្នុងពេលថ្មីៗនេះ។ គាត់បានបន្តសួរខ្ញុំថាតើខ្ញុំប្រែជាអវិជ្ជមានដែរទេបន្ទាប់ពីត្រូវបានលួសកាត់ និងដោះស្រាយជាមួយ ហើយបន្ទាប់ពីនោះមក គាត់បានប្រកបគ្នាដោយស្មោះត្រង់ជាមួយខ្ញុំ និងបានដាស់តឿនខ្ញុំដោយនិយាយថា «ប្អូននៅក្មេងនៅឡើយទេ។ ប្អូនគួរស្វែងរកសេចក្ដីពិត និងផ្ដោតសំខាន់លើការផ្លាស់ប្ដូរនិស្ស័យ»។ នៅពេលស្ដាប់ឮពាក្យដែលចាក់ចំបេះដូងពីអ្នកដឹកនាំ គឺពិតជាកំសាន្ដចិត្ត និងលើកទឹកចិត្តខ្ញុំជាខ្លាំង ដែលខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ។ ខ្ញុំពិតជាក្រអឺតក្រទម និងបោកបញ្ឆោតណាស់ គ្មានទំនួលខុសត្រូវ ធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្ញុំ និងបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ការងាររបស់ពួកជំនុំ។ អ្នកដឹកនាំពិតជាធ្វើត្រូវដែលបានប្ដូរខ្ញុំចេញ និងលួសកាត់ ព្រមទាំងដោះស្រាយជាមួយខ្ញុំ ប៉ុន្តែខ្ញុំមិនធ្លាប់នឹកគិតថាគាត់នឹងលើកទឹកចិត្តខ្ញុំបែបនេះទេ។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់អស់ពីដួងចិត្តខ្ញុំ ចំពោះសេចក្ដីមេត្តាករុណារបស់ទ្រង់។ នៅយប់នោះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ទាំងទឹកភ្នែក និងដោយការតាំងចិត្តដើម្បីឆ្លុះបញ្ចាំងពីខ្លនឯងដោយពិតប្រាកដ និងស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ។
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រង់ចំណុចនេះ៖ «ភាពក្រអឺតក្រទម គឺជាឫសគល់នៃនិស្ស័យពុករលួយរបស់មនុស្ស។ កាលណាមនុស្សកាន់តែក្រអឺតក្រទម ពួកគេកាន់តែអាចទាស់ទទឹងនឹងព្រះជាម្ចាស់។ តើបញ្ហានេះធ្ងន់ធ្ងរកម្រិតណា? មនុស្សដែលមាននិស្ស័យក្រអឺតក្រទមមិនត្រឹមតែចាត់ទុកអ្នកផ្សេងនៅក្រោមខ្លួនទេ ប៉ុន្តែកាន់តែយ៉ាប់នោះ ពួកគេថែមទាំងធ្វើចេះជាងព្រះជាម្ចាស់ថែមទៀត។ មើលពីសំបកក្រៅ បើទោះបីជាមនុស្សខ្លះអាចមើលទៅជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ក្ដី ក៏ពួកគេមិនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ដែរ។ ពួកគេតែងតែមានអារម្មណ៍ថា ពួកគេមានសេចក្ដីពិត និងគិតតែពីខ្លួនឯង។ នេះគឺជាសារជាតិនិងឫសគល់នៃនិស្ស័យក្រអឺតក្រទម ហើយវាមកពីសាតាំង។ ហេតុនេះ បញ្ហានៃភាពក្រអឺតក្រទម ត្រូវតែដោះស្រាយចេញ។ ការមានអារម្មណ៍ថា មនុស្សម្នាក់ពូកែជាងអ្នកផ្សេងទៀត នោះគឺជាបញ្ហាកំប៉ិកកំប៉ុកទេ។ បញ្ហាសំខាន់នេះគឺថា និស្ស័យក្រអឺតក្រទមរបស់មនុស្សម្នាក់ រារាំងគេមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ ចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់ និងការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះ តែងតែមានអារម្មណ៍ចង់ប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដើម្បីអំណាចលើអ្នកដទៃ។ មនុស្សបែបនេះ ពុំគោរពព្រះជាម្ចាស់សូម្បីបន្តិចឡើយ ដោយមិននិយាយដល់ការស្រឡាញ់ព្រះជាម្ចាស់ ឬការចុះចូលនឹងទ្រង់ទេ។ មនុស្សដែលក្រអឺតក្រទម និងបោកបញ្ឆោត ជាពិសេសអ្នកដែលក្រអឺតក្រទមខ្លាំងរហូតដល់បាត់សតិ មិនអាចចុះចូលនឹងព្រះជាម្ចាស់ក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះទ្រង់បានទេ ហើយថែមទាំងសរសើរនិងធ្វើបន្ទាល់ចំពោះខ្លួនពួកគេទៀតផង។ មនុស្សបែបនេះ ទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងបំផុត។ ប្រសិនបើមនុស្សចង់ទៅដល់ចំណុចដែលពួកគេគោរពព្រះជាម្ចាស់ នោះពួកគេត្រូវតែដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ពួកគេចេញ។ នៅពេលអ្នកដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់អ្នកបានកាន់តែហ្មត់ចត់ នោះអ្នកកាន់តែគោរពព្រះជាម្ចាស់ ហើយមានតែពេលនោះទេដែលអ្នកអាចចុះចូលនឹងទ្រង់បាន និងអាចទទួលយកបានសេចក្ដីពិត និងស្គាល់ទ្រង់» (ការប្រកបរបស់ព្រះជាម្ចាស់)។ មានតែតាមរយៈការបើកសម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបខ្ញុំឃើញថា ការធ្វើការផ្អែកតាមធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំគឺមិនគ្រាន់តែជាបញ្ហានៃការបើកសម្ដែងពីសេចក្ដីពុករលួយប៉ុណ្ណោះទេ ប៉ុន្តែសំខាន់វាបានធ្វើឱ្យខ្ញុំមិនគោរពអ្នកដទៃទាំងស្រុង សូម្បីតែព្រះជាម្ចាស់។ វាបានធ្វើឱ្យខ្ញុំបះបោរ និងទាស់ទទឹងនឹងព្រះជាម្ចាស់ បើទោះបីជាខ្ញុំមិនចង់ក៏ដោយ។ នៅពេលដែលគិតត្រឡប់ទៅកាន់ពេលដែលខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំតែងមានអារម្មណ៍ដូចជាខ្ញុំជាមនុស្សឆ្លាត និងមានគុណសម្បត្តិល្អអ៊ីចឹង ដូច្នេះខ្ញុំបានពឹងផ្អែកលើអំណោយទាន និងគុណសម្បត្តិរបស់ខ្ញុំដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមានទំនុកចិត្តលើខ្លួនឯងខ្លាំងណាស់ រហូតដល់ខ្ញុំកម្រនឹងអធិស្ឋានទៅព្រះជាម្ចាស់ ឬស្វែងរកគោលការណ៍នៃសេចក្ដីពិតទៀតផង។ នៅក្នុងដួងចិត្តរបស់ខ្ញុំ គ្មានព្រះជាម្ចាស់ទាល់តែសោះ។ នៅពេលដែលភារកិច្ចរបស់ខ្ញុំគ្មានបានផលផ្លែ ខ្ញុំមានឥរិយាបថល្អ ប៉ុន្តែនៅពេលខ្ញុំបានយល់ពីគោលការណ៍ និងមានជោគជ័យបន្តិចបន្ដួច ខ្ញុំបានប្រើវាជាទុនរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាអ្វីៗដែលខ្ញុំបានធ្វើនឹងល្អមិនខាន ខ្ញុំអាចធ្វើអ្វីៗគ្រប់យ៉ាងបាន ខ្ញុំអាចវាយតម្លៃមនុស្ស និងស្ថានការណ៍បានដូច្នេះហើយខ្ញុំកាន់តែក្រអឺតក្រទម បោកបញ្ឆោត និងរាប់ខ្លួនឯងជាសុចរិត ដោយធ្វើអ្វីៗតាមវិធីរបស់ខ្លួនក្នុងគ្រប់កិច្ចការទាំងអស់ដោយជាភាពផ្ដាច់ការ។ ខ្ញុំថែមទាំងឈរពាំងផ្លូវបងប្អូនប្រុសស្រីក្នុងការស្វែងរកសេចក្ដីពិតជាមួយអ្នកដឹកនាំ និងឱ្យពួកគេអនុវត្តតាមគំនិតរបស់ខ្ញុំទៀតផង ដោយធ្វើឱ្យពួកគេទទួលយកវា និងចុះចូលនឹងគំនិតនេះ ហាក់ដូចជាវាជាសេចក្ដីពិតអ៊ីចឹង។ ការពិតបានបង្ហាញខ្ញុំថា ខ្ញុំបានធ្វើអ្វីស្របទៅតាមធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ ថាខ្ញុំមិនបានធ្វើអ្វីទេ ក្រៅពីដាក់គំនាបលើគេ និងបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី និងបានបង្អាក់ដល់កិច្ចការរបស់ពួកជំនុំយ៉ាងខ្លាំង។ ខ្ញុំថែមទាំងបានរួមចំណែកធ្វើជាបាវព្រាវរបស់សាតាំងទៀតផង។ អ្នកដឹកនាំដែលបានដោះស្រាយជាមួយខ្ញុំដោយបើកបង្ហាញពីសេចក្ដីពុករលួយយ៉ាងខ្លាំងនេះ គឺពិតជាត្រឹមត្រូវទាំងស្រុង។ ការដែលត្រូវបណ្ដេញចេញពីភារកិច្ចរបស់ខ្ញុំគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ទាំងស្រុង។ ចុងក្រោយ ខ្ញុំបានឃើញថាធម្មជាតិក្រអឺតក្រទមបែបនោះគួរឱ្យខ្លាច និងអាក្រក់យ៉ាងណា។ ប្រសិនបើទុកបញ្ហានោះមិនព្រមដោះស្រាយ ខ្ញុំអាចនឹងប្រព្រឹត្តអាក្រក់ និងទាស់ទទឹងព្រះជាម្ចាស់នៅចំណុចណាមួយ ហើយខ្ញុំអាចបង្អាក់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ និងត្រូវលុបបំបាត់ចោល និងត្រូវដាក់ទោសជាមិនខាន។ បន្ទាប់ពីខ្ញុំត្រូវបានប្ដូរចេញ បញ្ហាដទៃទៀតក្នុងភារកិច្ចរបស់ខ្ញុំចាប់ផ្ដើមត្រូវបានគេដឹង។ ដោយជួបការស្ដីបន្ទោសពីបងប្អូនប្រុសស្រី ហើយបញ្ហាបានលាតត្រដាងនៅក្នុងកិច្ចការរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍សោកស្ដាយ និងស្ដីបន្ទោសចំពោះខ្លួនឯង។ ខ្ញុំពិតជាស្អប់ខ្លួនឯងខ្លាំងណាស់។ តើហេតុអ្វីបានជាខ្ញុំក្រអឺតក្រទមខ្លាំងយ៉ាងនេះ? ខ្ញុំតែងតែមានអារម្មណ៍ដូចជាខ្ញុំមានទេពកោសល្យ ថាអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើសុទ្ធតែល្អ ប៉ុន្តែតើខ្ញុំបានធ្វើរឿងមួយចំនួនដែលគាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរទេ? ភារកិច្ចដែលខ្ញុំបានបំពេញត្រូវបានខ្ទេចខ្ទីអស់ ហើយខ្ញុំមិនបានធ្វើអ្វីក្រៅពីបង្អាក់ការងារទេ។ ប្រសិនបើខ្ញុំមានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្តិច ប្រសិនបើខ្ញុំបានអធិស្ឋាន ឬបានស្វែងរកបន្ថែម ឬប្រសិនបើខ្ញុំបានប្រកបនិងពិភាក្សាអ្វីៗជាមួយអ្នកដទៃ ប្រសិនបើខ្ញុំបានប្រុងប្រយ័ត្នតែបន្តិច នោះខ្ញុំនឹងមិនឈានដល់ចំណុចដែលទាស់ទែងនឹងព្រះជាម្ចាស់ដល់ថ្នាក់នេះទេ។
ក្នុងការខំប្រឹងរបស់ខ្ញុំដើម្បីដោះស្រាយភាពក្រអឺតក្រទមរបស់ខ្ញុំ ក្រោយមកទៀត ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឲ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងនរ និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ» («មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលអានអត្ថបទព្រះបន្ទូលនេះម្ដងទៀត ខ្ញុំពិតជាពេញចិត្ដដែលថា មានតែផ្លូវដោះស្រាយធម្មជាតិក្រអឺតក្រទមរបស់មនុស្សម្នាក់ប៉ុណ្ណោះ ទើបជាការទទួលបាននូវការជំនុំជម្រះ ការវាយផ្ចាល ការលួសកាត់ និងការដោះស្រាយជាមួយពីព្រះជាម្ចាស់។ សេចក្ដីពុករលួយរបស់យើងមកពីសាតាំងចាក់ឫសកាន់តែជ្រៅ ដូច្នេះប្រសិនបើពឹងតែទៅលើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការឆ្លុះបញ្ចាំងពីខ្លួនឯង នោះការយល់ដឹងរបស់យើងអំពីខ្លួនឯងនឹងរាក់កំភែល ហើយនិស្ស័យពុករលួយរបស់យើង នឹងមិនផ្លាស់ប្ដូរឡើយ។ បើគ្មានព្រះជាម្ចាស់លាតត្រដាងពីខ្ញុំ លួសកាត់ និងដោះស្រាយជាមួយខ្ញុំម្ដងហើយម្ដងទៀតទេ ខ្ញុំនឹងប្រាកដជាទុកចិត្តខ្លួនឯងជ្រុលហួស និងគិតថាខ្ញុំពិតជាសំខាន់។ ខ្ញុំនឹងមិនស្គាល់ខ្លួនឯងសោះឡើយ។ ខ្ញុំពិតជានឹងមិនដឹងថាខ្ញុំក្រអឺតក្រទមប៉ុនណា ឬថាតើនិស្ស័យជាសាតាំងរបស់ខ្ញុំអាក្រក់បែបណានោះទេ។ ពេលនេះ នៅពេលខ្ញុំគិតត្រឡប់ទៅវិញអំពីអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើ ខ្ញុំមានអារម្មណ៍ខ្មាសអៀន និងសោកស្ដាយជាខ្លាំង។ ខ្ញុំរួញខ្លួនមិនហ៊ានគិតពីវាទេ និងមិនអាចសូម្បីងើបមុខឡើងផង។ ប៉ុន្តែច្បាស់ណាស់ គឺដោយសារមេរៀនដ៏ឈឺចាប់បែបនេះហើយដែលបានធ្វើឱ្យខ្ញុំមានការយល់ដឹងបន្តិចបន្តួចពីធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ និងដឹងថាកន្លែងណាដែលខ្ញុំអាចនឹងជំពប់ជើងដួល និងបរាជ័យទៀត។ វាក៏បានឱ្យខ្ញុំមានការគោរពចំពោះព្រះជាម្ចាស់ផងដែរ។ ខ្ញុំក៏បានឃើញផងដែរថា ខ្ញុំខ្វះទាំងតថភាពនៃសេចក្ដីពិត និងខ្វះទាំងដួងចិត្តដែលស្វែងរកសេចក្ដីពិតនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនកោតក្រែង ធ្វើអ្វីតាមអំពើចិត្ត និងបង្អាក់ការងារ។ ហើយខ្ញុំប្រៀបមិនស្មើនឹងបងប្អូនប្រុសស្រីដែលមានគុណសម្បត្តិមធ្យមដែលបានបំពេញភារកិច្ចដោយមនសិការទេ។ ភាពក្រអឺតក្រទមរបស់ខ្ញុំ គឺគ្មានមូលដ្ឋានទេ។ បន្ទាប់ពីបានដឹងពីសេចក្ដីនេះ ខ្ញុំកាន់តែបន្ទាបខ្លួនក្នុងភារកិច្ចរបស់ខ្ញុំ និងលែងមានទំនុកចិត្តខ្លាំងដូចមុនទៀតហើយ។ ខ្ញុំបានអនុវត្តដោយលែងប្រកែកតវ៉ា និងចេះបដិសេធចំពោះខ្លួនឯង ខ្ញុំបានអនុវត្តគោលការណ៍នៃសេចក្ដីពិត និងបានស្ដាប់បងប្អូនប្រុសស្រីកាន់តែច្រើន។ ខ្ញុំចាប់ផ្ដើមមានការពិភាក្សាដោយបើកចំហដើម្បីដោះស្រាយបញ្ហាក្នុងក្រុមជំនុំ។ ពេលខ្លះនៅពេលខ្ញុំបានបង្ហាញភាពក្រអឹតក្រទមជាថ្មី ឬបានបំពានលើគោលការណ៍ក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំនឹងអនុវត្តការឈប់ប្រកែកតវ៉ា ហើយទទួលយកនូវការលួសកាត់ និងការដោះស្រាយជាមួយ ក៏ដូចជាការណែនាំ និងការជួយពីអ្នកដទៃដែរ។ កន្លងមក ខ្ញុំមានអារម្មណ៍ថាការអនុវត្តបែបនេះ គឺពិតជាមានប្រយោជន៍ណាស់។ ដោយសារការយល់ដឹងរបស់ខ្ញុំអំពីសេចក្ដីពិតនៅរាក់កំភែល ហើយខ្ញុំបានខ្វះការយល់ដឹងជ្រៅជ្រះអំពីរឿងរ៉ាវជាច្រើន តាមរយៈការធ្វើការជាមួយបងប្អូនប្រុសស្រី និងធ្វើឱ្យទស្សនៈរបស់មនុស្សគ្រប់គ្នាស្របគ្នា ខ្ញុំក៏អាចទទួលបានការយល់ដឹងពីរឿងជាច្រើនដែរ។ ដោយបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបនោះ ខ្ញុំមានការការពាររបស់ព្រះជាម្ចាស់មុនពេលដែលខ្ញុំបានដឹងទៅទៀត។ ខ្ញុំក៏លែងបង្កកំហុសធំ ឬមានបញ្ហាធំទៀត ហើយស្ថិតក្រោមការគ្រប់គ្រងរបស់បងប្អូនប្រុសស្រី ធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំត្រូវបានទប់ស្កាត់បន្តិចដែរ។ ការអនុវត្តបែបនេះធ្វើឱ្យខ្ញុំមានអារម្មណ៍សន្ដិភាព និងស្ងប់ចិត្ត ហើយទីបំផុតខ្ញុំបានធ្វើកិច្ចការដោយភាពក្រអឺតក្រទមកាន់តែតិចជាងមុន។ ពេលមួយ បងស្រីដែលធ្វើការរួមគ្នាជាមួយខ្ញុំបាននិយាយថា៖ «ខ្ញុំបានស្គាល់ប្អូនជិតពីរឆ្នាំមកហើយមកទល់នឹងពេលនេះ។ ប្អូនធ្លាប់តែក្រអឺតក្រទម ហើយអ្នកដទៃតែងតែមានអារម្មណ៍រងគំនាបពីប្អូន ប៉ុន្តែពេលនេះប្អូនពិតជាបានផ្លាស់ប្ដូរមែន»។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថាខ្ញុំស្ទើរតែស្រក់ទឹកភ្នែកទៅហើយ។ ខ្ញុំធ្លាប់ក្រអឺតក្រទមជាខ្លាំងពិតមែន។ ការផ្លាស់ប្ដូរសូម្បីតែតិចតួចបែបនេះក្ដី ក៏មិនមែនបានមកដោយងាយស្រួលដែរ។ ពេលគិតត្រឡប់ទៅរយៈពេលប៉ុន្មានឆ្នាំមុនវិញ ពេលវេលាដែលមិនអាចបំភ្លេចបានទាំងពីរដងដែលខ្ញុំត្រូវបានលួសកាត់ និងដោះស្រាយជាមួយនោះ គឺពិតជាមានប្រយោជន៍ និងបានជួយខ្ញុំពិតមែន។ ប្រសិនបើខ្ញុំមិនបានឆ្លងកាត់បែបនោះទេ សូម្បីតែពេលនេះក៏ខ្ញុំប្រាកដថាខ្ញុំនឹងមិនអាចមានភាពជាមនុស្សធម្មតាបានដែរ ហើយថាខ្ញុំនឹងមិនបានគិតពីព្រះជាម្ចាស់សោះឡើយ។ ខ្ញុំប្រាកដជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ នៅចំណុចដែលទាស់ទទឹងនឹងព្រះជាម្ចាស់ក្នុងពេលណាមួយមិនខាន។ ពេលនេះខ្ញុំដឹងប្រាកដថា ការដែលត្រូវបានលួសកាត់ និងដោះស្រាយជាមួយគឺជាការការពារ និងសេចក្ដីសង្គ្រោះសម្រាប់ខ្ញុំ។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
កាលពីខែសីហា ឆ្នាំ២០២០ ខ្ញុំបានជួបបងស្រី អ៊ី ស៊ាង តាម Facebook។ គាត់បានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ...
ដោយសូហ្វីយ៉ា ប្រទេសហូឡង់ ថ្ងៃមួយនៅចុងឆ្នាំ ២០២០ អ្នកដឹកនាំថ្នាក់លើបានរកឃើញថា ពួកជំនុំមួយក្នុងដែនទទួលខុសត្រូវរបស់ខ្ញុំ...
ថ្ងៃមួយនៅខែ វិច្ឆិកា ឆ្នាំ ២០២០ អ្នកដឹកនាំម្នាក់បានចូលរួមក្នុងការជួបជុំរបស់ពួកយើង ហើយក្រោយមក បន្ទាប់ពីបញ្ចប់ការជួបជុំ គាត់បានលើកឡើងថា...
មុននឹងក្លាយជាអ្នកដឹកនាំ ខ្ញុំតែងតែដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយខ្ញុំមានចិត្តច្រណែន និងតូចចិត្ត បើមាននរណាម្នាក់ប្រសើរជាងខ្ញុំ។...