ការរស់នៅតាមលក្ខណៈជាមនុស្សបន្តិចបន្ដួចប្រាកដជាល្អណាស់
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល៦ពាន់ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះគឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឲ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឲ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុង។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឲ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ... កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឲ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឲ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុង អំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក មធ្យោបាយក្នុងការសង្គ្រោះអ្នក រាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយប្រដៅ និងការកាត់ទោស ដើម្បីឲ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបានគឺជាការវាយប្រដៅ ការកាត់ទោស និងការវាយផ្ចាលឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ចាលដ៏កាចសាហាវនេះ គឺឥតមានការ ដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែ អ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជា សាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថា ខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថា ការកាត់ទោសដ៏សុចរិត ឬជាការបន្សុទ្ធ និងការ វាយប្រដៅដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូក ឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយគោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺ ជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើង ដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំធ្លាប់គិតថាព្រះជាម្ចាស់បានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់តាមរយៈការប្រទាននូវព្រះគុណ និងព្រះពរដល់មនុស្ស។ ខ្ញុំមិនបានយល់ពីមូលហេតុដែលព្រះជាម្ចាស់បានមានបន្ទូលថាការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ក៏ជាសេចក្ដីស្រឡាញ់ដែរនោះទេ។ ប៉ុន្ដែក្រោយមក ខ្ញុំបានឆ្លងកាត់ការជំនុំជម្រះ ការសម្ដែងឱ្យយល់ ការដោះស្រាយជាមួយ និងការបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានទទួលការយល់ដឹងមួយចំនួនអំពីធម្មជាតិបែបសាតាំងរបស់ខ្លួនដែលក្រអឺតក្រទម និងរាប់ខ្លួនឯងជាសំខាន់។ ខ្ញុំលែងសូវច្រងេងច្រងាង និងអាចអធិស្ឋានទៅព្រះជាម្ចាស់ដោយមនសិការ ព្រមទាំងស្វែងរកសេចក្ដីពិតនៅពេលជួបប្រទះបញ្ហា។ ខ្ញុំក៏អាចស្ដាប់យោបល់អ្នកដទៃ និងសម្ដែងចេញនូវលក្ខណៈជាមនុស្សបន្ដិចបន្ដួចដែរ។ នេះគឺជារបៀបដែលខ្ញុំបានដកបទពិសោធន៍យ៉ាងពិប្រាកដថា ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីសង្គ្រោះរបស់ទ្រង់សម្រាប់មនុស្សជាតិ ហើយថាទាំងនោះគឺជាប្រភេទនៃសេចក្ដីស្រឡាញ់ដ៏ពិតបំផុត។
ពួកជំនុំបានត្រៀមរៀបចំថតភាពយន្តមួយកាលពីឆ្នាំមុន ហើយបងប្អូនប្រុសស្រីបានណែនាំឱ្យខ្ញុំធ្វើជាអ្នកដឹកនាំរឿង។ ខ្ញុំបានចាំថា នៅពេលខ្ញុំបានចាប់ផ្ដើមបំពេញភារកិច្ចនោះជាលើកដំបូង ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិចបន្ដួចដែរ ប៉ុន្តែខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់មួយរយៈ ហើយចុងក្រោយខ្ញុំក៏បានស្ងប់ចិត្ត ហើយខ្ញុំអាចចាប់ផ្ដើមធ្វើការរបស់ខ្ញុំបានដោយសន្សឹមៗ។ ខ្ញុំបានខំរៀនសូត្រជាខ្លាំងអំពីរបៀបផលិតខ្សែភាពយន្ត ហើយខ្ញុំចាប់យល់ពីជំនាញនេះបានយឺតខ្លាំងណាស់។ ហើយបន្ទាប់មក បងប្អូនប្រុសស្រីបន្តទទួលយកគំនិតរបស់ខ្ញុំ។ បន្ទាប់ពីបានឃើញខ្សែភាពយន្តដែលខ្ញុំបានដឹកនាំ ពួកគេបានឱ្យតម្លៃវាយ៉ាងខ្ពស់។ អ្នកដឹកនាំបាននិយាយថាខ្ញុំមានគុណសម្បត្តិធ្វើជាអ្នកដឹកនាំរឿង។ ខ្ញុំពិតជាសប្បាយចិត្តណាស់ពេលស្ដាប់ឮបែបនេះ និងគិតក្នុងចិត្តថា៖ «បើមានការអនុវត្តច្រើនជាងនេះបន្តិច ខ្ញុំប្រាកដជានឹងមានសមត្ថភាពជាងមុនជាក់ជាមិនខាន»។ ចាប់ពីពេលនោះមក នៅពេលធ្វើការជាមួយបងប្អូនប្រុសស្រី ខ្ញុំលែងដាក់ខ្លួនដូចកាលពីពេលមុនទៀតហើយ ប៉ុន្តែនិយាយអ្វីដោយទំនុកចិត្ត ហើយខ្ញុំប្រកាន់ឫកខ្ពស់។ ខ្ញុំក៏ចង់ធ្វើការសម្រេចនៅគ្រប់រឿងទាំងអស់ និងពុំបានគិតពីអ្នកផ្សេងឡើយ។ នៅពេលនរណាម្នាក់សួរគំនិតខ្ញុំ ឬផ្ដល់យោបល់អ្វីផ្សេងទៀត ខ្ញុំមិនព្រមស្ដាប់គេទេ គ្មានភាពអំណត់ និងមើលងាយពួកគេ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំពូកែលើសពួកគេនៅគ្រប់រឿងទាំងអស់ ថាពួកគេគួរតែធ្វើតាមអ្វីដែលខ្ញុំបាននិយាយជាជាងខឹងសប្បារ និងរអ៊ូរទាំ។ ហើយនៅក្នុងខ្សែភ្នែករបស់ខ្ញុំ ពួកគេគ្រាន់តែនិយាយពីរឿងតូចតាចដែលគ្មានតម្លៃនឹងយកមកពិភាក្សានោះទេ។ ដូច្នេះខ្ញុំតែងសួរថា៖ «តើនេះគឺសំណួរពីគោលការណ៍មែនទេ?» ដើម្បីបិទមាត់ពួកគេ។ ពេលមួយប្អូនស្រី ចាង ដែលជាតួអង្គឯក ឱ្យខ្ញុំមើលសម្លៀកបំពាក់ដែលគាត់ជ្រើសរើស។ ខ្ញុំគិតថា «តើហេតុអ្វីប្អូនមានក្រសែភ្នែកអន់ម្ល៉េះ?» ខ្ញុំបានឱ្យគាត់ជ្រើសរើសសម្លៀកបំពាក់ថ្មីៗទាំងអស់។ ខ្ញុំបានបដិសេធជម្រើសសម្លៀកបំពាក់គាត់ខ្លះៗ។ ខ្ញុំពោរពេញដោយគំនិតដែលធ្វើជាអ្នកដឹកនាំរឿង ដូច្នេះខ្ញុំបានគិតថាញាណរបស់ខ្ញុំគឺត្រូវ ហើយពួកគេគួរតែស្ដាប់ខ្ញុំ។ បងប្អូនប្រុសស្រីមានអារម្មណ៍ថារងគំនាបពីខ្ញុំ និងមិនចង់ធ្វើការផ្ដល់យោបល់អ្វីទៀតទេ។ ខ្ញុំពិតជាមានអារម្មណ៍មិនសប្បាយចិត្តទេពេលឃើញបែបនេះ ប៉ុន្តែក្រោយមក ខ្ញុំគិតថាខ្ញុំគ្រាន់តែគិតដល់ការងាររបស់យើងប៉ុណ្ណោះ ហើយខ្ញុំមិនអាចគិតតែរឿងនេះទេ។ ដូច្នេះខ្ញុំមិនគិតអ្វីច្រើនពីចំណុចនេះទេ។ ក្នុងអំឡុងពេលនោះ អ្នកដឹកនាំរបស់ខ្ញុំបានធ្វើការប្រកបគ្នាជាមួយខ្ញុំ និងសម្ដែងឱ្យខ្ញុំបានយល់ដោយនិយាយថា ខ្ញុំក្រអឺតក្រទមខ្លាំង និងថាខ្ញុំចូលចិត្តគ្រប់គ្រងមនុស្ស ហើយបានដាស់តឿនខ្ញុំមិនឱ្យសម្លឹងមើលតែកំហុសអ្នកដទៃទេ ប៉ុន្តែត្រូវឆ្លុះបញ្ចាំងពីខ្លួនឯង និងអនុវត្តសេចក្ដីពិតដើម្បីដោះស្រាយបញ្ហារបស់ខ្ញុំផ្ទាល់។ ប៉ុន្តែខ្ញុំគ្មានការយល់ដឹងអ្វីអំពីធម្មជាតិផ្ទាល់របស់ខ្ញុំឡើយ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានទំនួលខុសត្រូវលើការងាររបស់ខ្ញុំ ខ្ញុំនៅតែបន្តរស់នៅក្នុងភាពបះបោរ រឹងត្អឹងបែបនេះដដែល ហើយខ្ញុំលែងអាចធ្វើការចុះសម្រុងគ្នាជាមួយបងប្អូនប្រុសស្រីទៀតហើយ។ យូរៗទៅ បញ្ហានានាបានបន្ដកើតមានក្នុងការងាររបស់យើង ដែលរាំងស្ទះដល់ការរីកចម្រើនរបស់យើង។
ថ្ងៃមួយ ខ្ញុំបានឮថាមេក្រុមម្នាក់ដែលខ្ញុំបានស្គាល់ត្រូវបានបណ្ដេញចេញពីការងារដោយសារអនុវត្តការងារដោយក្រអឺតក្រទម មិនអាចទទួលយកសេចក្ដីពិត និងដាក់គំនាបលើបងប្អូនប្រុសស្រី។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិចដែរ។ ខ្ញុំបានដឹងថាខ្ញុំមានឥរិយាដូចជាមេក្រុមនោះដែរ។ ខ្ញុំគិតថាព្រះជាម្ចាស់កំពុងដាស់តឿនខ្ញុំ ដូច្នេះខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនអាចបន្តប្រើឥទ្ធិពលរបស់ខ្ញុំបែបនេះទៀតបានទេ។ ផ្ទុយទៅវិញ ខ្ញុំគួរគ្រប់គ្រងខ្លួនឯង និងនិយាយដោយសមរម្យជាងនេះ ហើយខំប្រឹងប្រាស្រ័យទាក់ទង និងពិភាក្សាការងារជាមួយអ្នកដទៃ។ ប៉ុន្តែខ្ញុំនៅតែគ្មានការយល់ដឹងអ្វីអំពីធម្មជាតិផ្ទាល់របស់ខ្ញុំដដែល ដូច្នេះខ្ញុំមិនបានស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាទេ។
បន្ទាប់ពីបានមួយរយៈមក ដោយការរីកចម្រើននៅក្នុងក្រុមមានការយឺតយ៉ាវ អ្នកដឹកនាំបានរៀបចំឱ្យបងស្រី លូ មកធ្វើការជាមួយខ្ញុំ។ ដំបូងខ្ញុំមិនអាចទទួលយកវាបានទេ។ ខ្ញុំបានគិតថាអ្នកដឹកនាំច្បាស់ជាមិនទុកចិត្តសមត្ថភាពរបស់ខ្ញុំ ប៉ុន្តែដោយសារវាបានរៀបចំបែបនេះរួចហើយ ខ្ញុំមានតែត្រូវទទួលយកទាំងស្ទាក់ស្ទើរ។ ចាប់ពីពេលនោះមក ក្នុងការពិភាក្សាការងារ ខ្ញុំបានឃើញថាអ្នកដឹកនាំតែងសួរយោបល់ពីបងស្រី លូ។ ខ្ញុំពិតជាមិនស្រួលក្នុងចិត្តសោះ ហើយមានអារម្មណ៍ថា អ្នកដឹកនាំពុំបានគិតដល់ខ្ញុំច្រើនទៀតទេ។ ខ្ញុំចាប់ផ្ដើមតូចចិត្តនឹងគាត់។ ប៉ុន្តែជាងនេះ ខ្ញុំថែមទាំងទាស់ទទឹងនឹងបងស្រី លូ ទៀតផង។ ខ្ញុំមិនអាចទទួលយកគាត់បានទេ។ ដូច្នេះនៅពេលណាដែលយើងបានពិភាក្សាការងាររបស់យើង ខ្ញុំគ្រាន់តែអង្គុយនៅទីនោះដោយស្ងៀមស្ងាត់ប៉ុណ្ណោះ។ ពេលមួយគាត់បានឃើញថាមានបញ្ហាការងារក្នុងក្រុមរបស់យើង និងបានផ្ដល់មតិខ្លះៗ ដែលបងប្អូនប្រុសស្រីរបស់យើងពិតជាពេញចិត្តណាស់ ប៉ុន្តែខ្ញុំពុំចូលចិត្តនោះទេ។ ខ្ញុំបដិសេធមិនព្រមស្ដាប់មតិយោល់របស់គាត់ទេ។ នៅពេលនរណាម្នាក់សួរយោបល់ខ្ញុំ ខ្ញុំទប់កំហឹង និងនិយាយថា៖ «យ៉ាងម៉េចក៏បាន»។ បន្ទាប់មក អ្នកដឹកនាំបានដោះស្រាយជាមួយខ្ញុំដោយនិយាយថា ខ្ញុំមិនបានប្រកាន់តាមកិច្ចការនៅដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំពិតជាមានអារម្មណ៍មិនល្អទាល់តែសោះ ហើយខ្ញុំដឹងថាមិនថាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចបន្តទទួលយកអារម្មណ៍ខកចិត្តពីកិច្ចការនៃដំណាក់ព្រះជាម្ចាស់ទៀតទេ។ ប៉ុន្តែខ្ញុំពិតជាមិនអាចលេបវាបានមែន។ ខ្ញុំបានគិតថា៖ «ប្រសិនបើគ្រាន់តែស្ដាប់តាមបងស្រី លូ គ្រប់ពេលដូច្នេះ តើចាំបាច់ពិភាក្សាគ្នាធ្វើអ្វី?» ខ្ញុំនៅតែគិតថាខ្ញុំត្រូវគ្រប់រឿង ដូច្នេះក្នុងការពិភាក្សាការងារប៉ុន្មានលើកបន្ទាប់ទៀត ខ្ញុំប្រកាន់តាមគំនិតរបស់ខ្ញុំ ហើយមិនយល់ស្របនឹងបងស្រី លូ ទេ បើទោះជាយោបល់របស់គាត់មានហេតុផលក៏ដោយ។ ខ្ញុំគិតថា គាត់កំពុងអួតអាងពីខ្លួនឯង។ មានពេលមួយគាត់បានណែនាំឱ្យរើសតួអង្គម្នាក់ ហើយខ្ញុំបានលើកឡើងពីបញ្ហាគ្រប់យ៉ាងពាក់ព័ន្ធនឹងតួអង្គនោះ និងបដិសេធមិនទទួលយកយោបល់របស់គាត់ឡើយ។ ខ្ញុំមិនសុខចិត្តស្ដាប់តាមគាត់នោះទេ។ ខ្ញុំចង់ក្ដោបក្ដាប់លើការងារទាំងអស់។ ចុងក្រោយបងស្រី លូ មានអារម្មណ៍ថារងគំនាបពីខ្ញុំ និងមិនចង់ផ្ដល់យោបល់អ្វីទៀតទេ។ ក្នុងអំឡុងពេលនោះ ដោយសារខ្ញុំកំពុងរស់នៅក្នុងនិស្ស័យក្រអឺតក្រទម រាប់ខ្លួនឯងជាសុចរិត និងមិនបានស្វែងរកសេចក្ដីពិត វិញ្ញាណរបស់ខ្ញុំបានធ្លាក់ទៅក្នុងភាពងងឹតបន្តិចម្ដងៗ។ ខ្ញុំមានអារម្មណ៍កើតទុក្ខជារៀងរាល់ថ្ងៃ ហើយវាហាក់ដូចជាព្រះជាម្ចាស់កំពុងពួនព្រះអង្គទ្រង់ពីខ្ញុំអ៊ីចឹង។ ខ្ញុំគ្មានអ្វីត្រូវទូលទៅព្រះជាម្ចាស់តាមពាក្យអធិស្ឋានរបស់ខ្ញុំទេ ហើយពេលខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំលែងយល់អ្វីទៀតហើយ។ គំនិតរបស់ខ្ញុំទទេស្អាត ហើយខ្ញុំអាប់ប្រាជ្ញាក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនអាចមើលឃើញបញ្ហាអ្វីទេ។ ខ្ញុំកំពុងរស់នៅក្នុងសភាពភ័យខ្លាច ហើយបន្តមានអារម្មណ៍ដូចជាអ្វីៗបម្រុងនឹងកើតមានអ៊ីចឹង។
ប៉ុន្មានថ្ងៃក្រោយមក អ្នកដឹកនាំរបស់យើងបានមកប្រជុំគ្នាជាមួយយើង។ គាត់បានសម្ដែងឱ្យយល់ពីនិស្ស័យរបស់ខ្ញុំ និងបាននិយាយថាខ្ញុំក្រអឺតក្រទមខ្លាំងណាស់ ថាខ្ញុំផ្ដាច់ការ និងបំពេញភារកិច្ចតាមតែអំពើចិត្ត ហើយខ្ញុំពិតជាបានបង្អាក់ដល់ការងាររបស់យើងមែន។ គាត់បានប្រាប់ឱ្យខ្ញុំត្រឡប់ទៅផ្ទះដើម្បីធ្វើការថ្វាយបង្គំព្រះ និងឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំភ្ញាក់ផ្អើលណាស់ដោយបានឮបែបនេះ ប៉ុន្តែខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ដោយពោលយ៉ាងស្មោះត្រង់ថា៖ ឱ! ព្រះជាម្ចាស់អើយ! មិនថាទូលបង្គំជួបប្រទះស្ថានភាពបែបណាទេ ទូលបង្គំជឿថាអ្វីៗស្ថិតនៅលើទ្រង់ទាំងអស់ ហើយទូលបង្គំសុខចិត្តចុះចូល»។ ខ្ញុំគេងមិនលក់ទាល់តែសោះយប់នោះ។ ខ្ញុំកំពុងគិតអំពីការដែលខ្ញុំបានធ្វើអ្នកដឹកនាំរាំរឿងជាយូរមកហើយនោះ ប៉ុន្តែថ្ងៃស្អែកខ្ញុំត្រូវចាកចេញពីទីនោះ។ ខ្ញុំមិនអាចឱ្យវារបូតចេញពីដៃបានទេ ហើយខ្ញុំពិតជាកើតទុក្ខខ្លាំងណាស់ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ។ ខ្ញុំចង់ប្រើឱកាសនោះដើម្បីធ្វើការថ្វាយបង្គំ និងឆ្លុះបញ្ចាំងពីខ្លួនឯង ដូច្នេះខ្ញុំអាចក្រោកឈរឡើងវិញបាននៅពេលខ្ញុំជំពប់ជើងដួល។ ប៉ុន្តែត្រឡប់ទៅផ្ទះវិញ ខ្ញុំមិនអាចផ្ដោតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ហើយខ្ញុំពិតជាពិបាកណាស់។ អ្វីដែលខ្ញុំអាចធ្វើបានគឺមកចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ និងទូលទៅទ្រង់ម្ដងហើយម្ដងទៀត។ ខ្ញុំបាននិយាយថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំឈឺចាប់ខ្លាំងណាស់។ សូមជួយទូលបង្គំ និងការពារដួងចិត្តទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងស្ថានភាពនេះ និងដឹងអំពីខ្លួនទូលបង្គំផង»។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ឥតឈប់ ចុងក្រោយខ្ញុំក៏អាចមានអារម្មណ៍សន្ដិភាពខ្លះ។
បងប្អូនប្រុសស្រីពីរបីនាក់បានមកសួរខ្ញុំនៅថ្ងៃបន្ទាប់ ដើម្បីធ្វើការប្រកបគ្នាជាមួយខ្ញុំ និងជួយខ្ញុំ ហើយពួកគេបានលើកឡើងពីបញ្ហាខ្លះៗរបស់ខ្ញុំ។ ខ្ញុំបានចាំថា ប្អូនស្រីបាននិយាយថា៖ «បងស្រីប្រែជាក្រអឺក្រទមបន្ទាប់ពីភារកិច្ចរបស់បងទទួលបានលទ្ធផលខ្លះ ហើយបងចង់ធ្វើជាអ្នកសម្រេចចិត្តក្នុងគ្របរឿងទាំងអស់។ បងពិតជាគ្រប់គ្រងអ្វីៗមែន ហើយពិបាកនឹងធ្វើការជាមួយបងបានស្រួលណាស់»។ បងប្រុសម្នាក់បាននិយាយថា៖ «ក្នុងការពិភាក្សាការងារ យើងសុទ្ធតែមានអារម្មណ៍ស្ងប់ស្ងៀម នៅពេលប្អូនមិននៅ ប៉ុន្តែពេលដែលប្អូនបង្ហាញខ្លួន យើងមិនសូវស្រួលក្នុងចិត្តនោះទេ ដោយខ្លាចថាប្អូននឹងបដិសេធការគិត និងគំនិតរបស់យើង»។ ពាក្យគ្រប់ម៉ាត់ដែលចេញពីមាត់របស់ពួកគេគឺដូចជាកូនកាំបិតចាក់ចំបេះដូងខ្ញុំអ៊ីចឹង។ ខ្ញុំពិតជាខ្មាសអៀននឹងប្រឈមមុខដាក់ពួកគេណាស់ ហើយខ្ញុំមានអារម្មណ៍ពិបាកចិត្តជាខ្លាំង។ ក្នុងជីវិតរបស់ខ្ញុំទាំងមូល ខ្ញុំមិនដែលមានអារម្មណ៍ថាបរាជ័យបែបនេះនោះទេ។ វាអន់ខ្លាំងរហូតដល់ថ្នាក់បងប្អូនប្រុសស្រីមិនពេញចិត្តនឹងខ្ញុំ ហើយខ្លាចនៅពេលឃើញខ្ញុំ។ ខ្ញុំបានគិតថា៖ «តើខ្ញុំនៅតែជាមនុស្សត្រឹមត្រូវម្នាក់ទៀតដែរទេ? តើខ្ញុំអាចមិនខ្វល់ពីអារម្មណ៍អ្នកដទៃបានដោយរបៀបណា?» ខ្ញុំមិនដែលបានដឹងថានិស្ស័យក្រអឺតក្រទមរបស់ខ្ញុំអាចដាក់គំនាប និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃបែបនេះសោះ។ ខ្ញុំបានដឹងថា ខ្ញុំក្រអឺតក្រទម ហើយថ្នាក់ដឹកនាំបានប្រកបគ្នាជាមួយខ្ញុំជាញឹកញាប់ ប៉ុន្តែខ្ញុំមិនដែលបានគិតពីរឿងនេះសោះ។ ផ្ទុយទៅវិញ ខ្ញុំគិតថាភាពក្រអឺតក្រទមចេញមកពីការមានគុណសម្បត្តិខ្ពង់ខ្ពស់។ តើនរណាមិនក្រអឺតក្រទម ប្រសិនបើពួកគេមានអំណោយទាន និងមានគុណសម្បត្តិខ្ពង់ខ្ពស់នោះ? ហេតុនេះហើយខ្ញុំមិនដែលស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាទេ។ ប៉ុន្តែតាមរយៈការជួយ និងការប្រកបគ្នាពីបងប្អូនប្រុសស្រី ចុងក្រោយខ្ញុំមានសន្ដិភាពនៅក្នុងចិត្តខ្ញុំ ហើយអាចស្ងប់ស្ងៀមក្នុងការឆ្លុះបញ្ចាំងពីឥរិយបថរបស់ខ្លួន។
នៅពេលខ្ញុំឆ្លុះបញ្ចាំង ខ្ញុំបានអានអត្ថបទព្រះបន្ទូលព្រះជាម្ចាស់ចំនួនពីរ។ «ប្រសិនបើអ្នកពិតជាមានសេចក្ដីពិតនៅក្នុងអ្នក នោះមាគ៌ាដែលអ្នកដើរនឹងក្លាយជាមាគ៌ាត្រឹមត្រូវជាធម្មជាតិ។ បើគ្មានសេចក្ដីពិត នោះវាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវាផ្ទុយពីខ្លួនឯង។ ឧទាហរណ៍ ប្រសិនបើភាពក្រអឺតក្រទម និងភាពបោកបញ្ឆោតមាននៅក្នុងអ្នក នោះអ្នកនឹងរកឃើញថា វាមិនអាចការពារមិនឱ្យប្រឆាំងជំទាស់ព្រះជាម្ចាស់បានទេ។ អ្នកនឹងមានអារម្មណ៍បង្ខំចិត្តប្រឆាំងទទឹងនឹងទ្រង់។ អ្នកនឹងមិនធ្វើវាដោយបំណងឡើយ។ អ្នកនឹងធ្វើវាក្រោមការគ្រប់គ្រងនៃធម្មជាតិបោកបញ្ឆោត និងធម្មជាតិក្រអឺតក្រទមរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយមើលឃើញទ្រង់ថា គ្មានអ្វីត្រូវយកចិត្តទុកដាក់ឡើយ។ ពួកគេនឹងបណ្ដាលឱ្យអ្នកលើកតម្កើងខ្លួនឯង សម្ញែងខ្លួនជានិច្ច ហើយទីបញ្ចប់ អ្នកក៏អង្គុយនៅក្នុងទីកន្លែងរបស់ព្រះជាម្ចាស់ ហើយធ្វើទីបន្ទាល់ឱ្យខ្លួនឯង។ នៅទីបញ្ចប់ អ្នកនឹងប្រែក្លាយទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ការគិតផ្ទាល់ខ្លួនរបស់អ្នក និងនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក ទៅជាសេចក្ដីពិតដើម្បីថ្វាយបង្គំ។ ចូរមើលថា តើមនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ បានធ្វើការអាក្រក់ច្រើនប៉ុណ្ណា!» («មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ភាពក្រអឺតក្រទម គឺជាឫសគល់នៃនិស្ស័យពុករលួយរបស់មនុស្ស។ កាលណាមនុស្សកាន់តែក្រអឺតក្រទម ពួកគេកាន់តែអាចទាស់ទទឹងនឹងព្រះជាម្ចាស់។ តើបញ្ហានេះធ្ងន់ធ្ងរកម្រិតណា? មនុស្សដែលមាននិស្ស័យក្រអឺតក្រទមមិនត្រឹមតែចាត់ទុកអ្នកផ្សេងនៅក្រោមខ្លួនទេ ប៉ុន្តែកាន់តែយ៉ាប់នោះ ពួកគេថែមទាំងធ្វើចេះជាងព្រះជាម្ចាស់ថែមទៀត។ មើលពីសំបកក្រៅ បើទោះបីជាមនុស្សខ្លះអាចមើលទៅជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ក្ដី ក៏ពួកគេមិនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ដែរ។ ពួកគេតែងតែមានអារម្មណ៍ថា ពួកគេមានសេចក្ដីពិត និងគិតតែពីខ្លួនឯង។ នេះគឺជាសារជាតិនិងឫសគល់នៃនិស្ស័យក្រអឺតក្រទម ហើយវាមកពីសាតាំង។ ហេតុនេះ បញ្ហានៃភាពក្រអឺតក្រទម ត្រូវតែដោះស្រាយចេញ។ ការមានអារម្មណ៍ថា មនុស្សម្នាក់ពូកែជាងអ្នកផ្សេងទៀត នោះគឺជាបញ្ហាកំប៉ិកកំប៉ុកទេ។ បញ្ហាសំខាន់នេះគឺថា និស្ស័យក្រអឺតក្រទមរបស់មនុស្សម្នាក់ រារាំងគេមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ ចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់ និងការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះ តែងតែមានអារម្មណ៍ចង់ប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដើម្បីអំណាចលើអ្នកដទៃ។ មនុស្សបែបនេះ ពុំគោរពព្រះជាម្ចាស់សូម្បីបន្តិចឡើយ ដោយមិននិយាយដល់ការស្រឡាញ់ព្រះជាម្ចាស់ ឬការចុះចូលនឹងទ្រង់ទេ» (ការប្រកបរបស់ព្រះជាម្ចាស់)។ ខ្ញុំបានដឹងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ភាពក្រអឺតក្រទម និងសេចក្ដីបោកបញ្ឆោតរបស់ខ្ញុំធ្វើឱ្យខ្ញុំបះបោរ និងទាស់ទទឹងនឹងព្រះជាម្ចាស់។ ដោយសារខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំជាអ្នកដឹកនាំរឿង នៅពេលខ្ញុំមានជោគជ័យខ្លះខ្ញុំបានគិតថាគឺវាដោយសារការខំប្រឹងធ្វើការរបស់ខ្ញុំដែលខ្ញុំពូកែជាងអ្នកដទៃ។ ខ្ញុំចាប់ផ្ដើមមិនឱ្យតម្លៃអ្នកដទៃ និងប្រកាន់ខ្ជាប់តាមខ្លួនឯងទាំងរឹងត្អឹង ដោយចង់ធ្វើជាអ្នកសម្រេចចិត្តក្នុងគ្របរឿងទាំងអស់។ នៅពេលខ្ញុំមិនអាចសម្រេចលទ្ធផលក្នុងភារកិច្ចរបស់ខ្ញុំបាន ខ្ញុំមិនដែលបានឆ្លុះបញ្ចាំងថាតើបញ្ហានេះគឺដោយសារខ្ញុំ ឬអត់នោះទេ ប៉ុន្តែគ្រាន់តែគិតថាមកពីបងប្អូនប្រុសស្រីប៉ុណ្ណោះ។ ខ្ញុំបានដោះស្រាយជាមួយគេ និងបង្រៀនអ្នកដទៃដោយការមើលស្រាល។ ខ្ញុំមើលស្រាលគេគ្រប់គ្នាដោយភាពក្រអឺតក្រទម និងសេចក្ដីបោកបញ្ឆោត។ ខ្ញុំមិនដែលមើលឃើញពីចំណុចខ្លាំងរបស់គេទេ ហើយគិតថាគំនិតរបស់ខ្ញុំល្អផ្ដាច់គេទៀត។ ខ្ញុំបដិសេធយោបល់របស់គេគ្រប់គ្នាគ្រប់ពេលវេលា ហើយបានគ្រប់គ្រងលើពួកគេ។ ខ្ញុំមិនបានស្គាល់ខ្លួនឯងដោយសារភាពក្រអឺតក្រទម និងសេចក្ដីបោកបញ្ឆោតរបស់ខ្ញុំ ហើយបន្ទាប់ពីត្រូវបានលួសកាត់ និងដោះស្រាយជាមួយជាច្រើនដងមក ខ្ញុំមិនដែលទទួលយក ឬឆ្លុះបញ្ចាំងពីខ្លួនឯងទេ។ ខ្ញុំគ្មានបំណងចិត្តចង់ស្វះស្វែងរកទេ។ នៅពេលការងាររបស់ខ្ញុំរីកចម្រើនយឺត ហើយវាច្បាស់ណាស់ថា ខ្ញុំមិនអាចគ្រប់គ្រងការងារបាន ខ្ញុំនៅតែមិនចង់ធ្វើការជាមួយអ្នកដទៃ ឬឱ្យពួកគេលូកដៃក្នុងការងាររបស់ខ្ញុំដដែល។ ខ្ញុំមានអារម្មណ៍ថាវានឹងប៉ះពាល់ដល់សិទ្ធអំណាចរបស់ខ្ញុំ និងគំរាមដល់កេរ្តិ៍ឈ្មោះ និងតួនាទីរបស់ខ្ញុំ។ ខ្ញុំចង់ទទួលខុសត្រូវការងារទាំងស្រុង ហើយខ្ញុំចង់ធ្វើជាអ្នកសម្រេចចិត្ត។ តើខ្ញុំមិនមែនកំពុងដើរលើផ្លូវទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬ? នៅពេលបងស្រី លូ ទទួលបានជោគជ័យខ្លះៗក្នុងភារកិច្ចរបស់គាត់ដែលគំរាមដល់តួនាទីរបស់ខ្ញុំ ខ្ញុំបានដឹងច្បាស់ថាគាត់ពិតជានិយាយត្រូវ ហើយអ្វីដែលគាត់បានលើកឡើងនឹងមានប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនព្រមទទួលយកនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបែរជាចាប់កំហុស ហើយនៅពេលដែលខ្ញុំបានឃើញបងប្អូនប្រុសស្រីយល់ស្របជាមួយគាត់ ខ្ញុំពិតជាមិនអាចទទួលយកបានមែន ហើយបញ្ចេញនូវការខកចិត្តចំពោះការងារពួកជំនុំ។ ខ្ញុំត្រៀមខ្លួននឹងមើលឃើញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវរងខូចខាតដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ។ តើកន្លែងណាដែលខ្ញុំគោរពព្រះជាម្ចាស់នោះ? តើសតិសម្បជញ្ញៈ និងហេតុផលរបស់ខ្ញុំនៅកន្លែងណា? ខ្ញុំបានឃើញថាខ្ញុំបានរស់នៅក្នុងនិស្ស័យជាសាតាំងដែលក្រអឺតក្រទម និងបោកបញ្ឆោតនេះដោយបង្ខំឱ្យបងប្អូនប្រុសស្រីយកតាមគំនិត និងទស្សនៈរបស់ខ្ញុំ ហាក់ដូចជាគំនិតទាំងនោះជាសេចក្ដីពិត ដោយឱ្យមនុស្សស្ដាប់តាមខ្ញុំក្នុងគ្រប់រឿងទាំងអស់។ តើនោះមិនមែនជាការចង់ស្មើជាមួយព្រះជាម្ចាស់ និងចង់គ្រប់គ្រងអ្នកដទៃទេឬ? ខ្ញុំបានបំពានលើបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ជាយូរមកហើយ៖ «មនុស្សលោកមិនគួរតម្កើងខ្លួនឯងឡើយ ហើយក៏មិនត្រូវលើកសរសើរខ្លួនឯងដែរ។ គឺត្រូវតែថ្វាយបង្គំ និងលើកតម្កើងព្រះជាម្ចាស់វិញ» («បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចុងក្រោយ ខ្ញុំបានដឹងថាខ្ញុំស្ថិតក្នុងតួនាទីមួយដែលមិនទៀង។ វាមើលទៅដូចជាខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំរាល់ថ្ងៃ ថាខ្ញុំពេញចិត្តនឹងលះបង់ខ្លួន ប៉ុន្តែខ្ញុំកំពុងបើកសម្ដែងពីនិស្ស័យជាសាតាំងគ្រប់យ៉ាងទាំងអស់។ ទង្វើរបស់ខ្ញុំគឺសុទ្ធតែផ្ទុយនឹងសេចក្ដីពិត ខ្ញុំកំពុងបង្អាក់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំកំពុងធ្វើអាក្រក់ទាស់ទទឹងនឹងព្រះជាម្ចាស់ និងប្រមាថដល់និស្ស័យរបស់ទ្រង់! ខ្ញុំពិតជាឆ្ងល់ណាស់ថាតើខ្ញុំបានទៅដល់ចំណុចនោះដោយរបៀបណា។ វាគឺដោយសារតែខ្ញុំមានធម្មជាតិក្រអឺតក្រទម រឹងត្អឹង។ ខ្ញុំមិនដែលទទួលស្គាល់សេចក្ដីពិតទេ ដូច្នេះចុងក្រោយ ខ្ញុំនាំសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដាក់លើខ្លួនឯង។ ខ្ញុំបានឃើញថា ខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង ហើយខ្ញុំខ្វះតថភាពនៃសេចក្ដីពិតទាំងស្រុង។ ការដែលអាចទទួលបានភារកិច្ចដ៏សំខាន់បែបនេះគឺព្រះជាម្ចាស់លើកតម្កើងខ្ញុំ ហើយការទទួលបានជោគជ័យខ្លះក្នុងភារកិច្ចរបស់ខ្ញុំគឺដោយសារតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង មិនមែនដោយសារខ្ញុំមានសមត្ថភាពអ្វីនោះទេ។ ខ្ញុំបានឃើញថា នៅពេលខ្ញុំពឹងលើធម្មជាតិក្រអឹតក្រទមរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្លួន ព្រះវិញ្ញាណបរិសុទ្ធបានឈប់បំពេញកិច្ចការ ហើយខ្ញុំមិនអាចគិតអ្វីចេញ ឬដោះស្រាយអ្វីបានឡើយ។ ប៉ុន្តែបើទោះបីជាបែបនេះក្ដី ក៏ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំមិនអីដដែល។ ខ្ញុំក្រអឺតក្រទមហួសពីហេតុផល គ្មានការស្គាល់ខ្លួនឯងសូម្បីបន្តិចសោះ។ មានតែពេលនោះទេទើបខ្ញុំចាប់ផ្ដើមមានអារម្មណ៍ខ្ពើមរអើម និងស្អប់ធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ។
ក្រោយមកទៀត ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «អ្នករាល់គ្នារស់នៅក្នុងទឹកដី នៃអំពើបាប និងខុសឆ្គង ហើយអ្នកសុទ្ធតែខុសឆ្គង និងពេញដោយអំពើបាប។ ថ្ងៃនេះ អ្នករាល់គ្នាមិនត្រឹមតែអាចស្ញប់ស្ញែងព្រះជាម្ចាស់ទេ តែអ្វីដែលសំខាន់ជាងនេះ អ្នករាល់គ្នាបានទទួលនូវការវាយផ្ចាស និងការជំនុំជម្រះ ហើយអ្នកបានទទួលនូវសេចក្ដីសង្គ្រោះដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដ គឺមានន័យថា អ្នកបានទទួលនូវសេចក្ដីស្រលាញ់ដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់។ គ្រប់ទាំងសេចក្ដីដែលព្រះអង្គបានធ្វើ គឺទ្រង់ពិតជាស្រលាញ់អ្នករាល់គ្នាជាប្រកដណាស់។ ព្រះអង្គមិនមានចេតនា អាក្រក់ណាមួយឡើយ។ ព្រះអង្គជំនុំជម្រះអ្នករាល់គ្នា ដោយព្រោះតែអំពើបាបរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាធ្វើការពិនិត្យពិច័យពីខ្លួនឯង និងទទួលបាននូវសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ។ សេចក្ដីទាំងអស់នេះត្រូវបានធ្វើដោយមានបំណងចង់ធ្វើឲ្យមនុស្សបានពេញលេញ។ ចាប់តាំងពីដើមមករហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់បានកំពុងធ្វើការយ៉ាងខ្លាំងក្លាបំផុតដើម្បីសង្គ្រោះមនុស្ស ហើយទ្រង់ក៏មិនមានព្រះទ័យ ចង់បំផ្លាញមនុស្សដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះហស្ដព្រះអង្គទ្រង់ទាំងស្រុងនោះដែរ។ ថ្ងៃនេះ ព្រះអង្គបានយាងមកនៅក្នុងចំណោមអ្នករាល់គ្នាដើម្បីធ្វើការ ហើយតើសេចក្ដីសង្គ្រោះនេះមិនអស្ចារ្យជាងមុនទេឬ? ប្រសិនបើព្រះអង្គស្អប់អ្នករាល់គ្នា តើព្រះអង្គនៅតែធ្វើកិច្ចការដ៏ឧត្ដុងឧត្ដមនេះ ដើម្បីដឹកនាំអ្នកដោយផ្ទាល់ឬ? ហេតុអ្វីបានជាទ្រង់រងទុក្ខយ៉ាងនេះ? ព្រះជាម្ចាស់មិនបានស្អប់អ្នករាល់គ្នា ឬមានព្រះទ័យមិនល្អចំពោះអ្នកឡើយ។ អ្នកត្រូវដឹងថា សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ គឺជាក្ដីស្រលាញ់ដ៏ពិតប្រាកដបំផុត។ នេះគឺដោយសារតែមនុស្សមិនស្ដាប់បង្គាប់ ទើបព្រះអង្គត្រូវសង្គ្រោះពួកគេតាមរយៈការជំនុំជម្រះ។ បើមិនធ្វើបែបនេះទេ ការសង្គ្រោះពួកគេនឹងមិនអាចទៅរួចនោះឡើយ» («សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់សាចុះសាឡើង។ ខ្ញុំមានអារម្មណ៍កក់ក្ដៅ ហើយខ្ញុំពិតជាឆេះឆួលខ្លាំងណាស់។ ខ្ញុំបានឃើញថា តាមរយៈការបើកសម្ដែងពីខ្ញុំដោយរបៀបនោះ ព្រះជាម្ចាស់មិនបានថ្កោលទោស ឬកម្ចាត់ខ្ញុំចោលទេ ហើយទ្រង់មិនបានធ្វើអ្វីឱ្យលំបាកដាក់ខ្ញុំដោយចេតនាឡើយ។ ទ្រង់ពិតជាធ្វើបែបនេះដើម្បីសេចក្ដីសង្គ្រោះរបស់ខ្ញុំមែន។ ខ្ញុំពិតជាមានធម្មជាតិក្រអឺតក្រទម រឹងត្អឹងណាស់ ហើយព្រះជាម្ចាស់បានជ្រាបអ្វីដែលខ្ញុំត្រូវការ។ ដោយសារការបាត់បង់ភារកិច្ចរបស់ខ្ញុំ និងត្រូវបានបងប្អូនប្រុសស្រីលួសកាត់ និងដោះស្រាយជាមួយ ខ្ញុំបានដឹងពីនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ និងអាចឆ្លុះបញ្ចាំងពីផ្លូវដែលខ្ញុំបានដើរ និងបានប្រែចិត្តចំពោះព្រះជាម្ចាស់ដោយពិតប្រាកដ ដូច្នេះខ្ញុំនឹងមិនបះបោរ និងទាស់ទទឹងនឹងទ្រង់ទៀតទេ។ បើទោះបីជាខ្ញុំជួបប្រទះការឈឺចាប់ និងភាពអវិជ្ជមានតាមរយៈដំណើរការនេះក្ដី បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលបែបនេះទេ ដួងចិត្តស្ពឹកស្រពន់របស់ខ្ញុំមិនអាចត្រូវដាស់ឱ្យភ្ញាក់បានឡើយ។ ខ្ញុំមិនអាចឆ្លុះបញ្ចាំងពីឥរិយាបទរបស់ខ្ញុំ ឬបានដឹងពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំពិតជាមិនអាចប្រែចិត្តដោយពិតប្រាកដចំពោះព្រះជាម្ចាស់ឡើយ ប៉ុន្តែត្រឹមតែបន្តទាស់នឹងទ្រង់ប៉ុណ្ណោះ ចុងក្រោយក៏ប្រមាថដល់និស្ស័យរបស់ទ្រង់ និងត្រូវទទួលទោស។ ចុងក្រោយ ខ្ញុំបានជួបប្រទះដោយខ្លួនឯងថាការជំនុំជម្រះ និងការបើកសម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការការពាររបស់ទ្រង់មកលើខ្ញុំ និងជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដបំផុត។ ខ្ញុំពិតជាដឹងព្រះគុណព្រះជាម្ចាស់ណាស់នៅពេលខ្ញុំបានដឹងពីសេចក្ដីនេះ និងមានអារម្មណ៍ថាខ្ញុំគួរស្វែងរកសេចក្ដីពិតដោយស្មោះត្រង់បំផុតនៅពេលអនាគត ដើម្បីឱ្យខ្ញុំអាចបណ្ដេញនិស្ស័យពុករលួយចេញបាន និងរស់នៅក្នុងលក្ខណៈដូចជាមនុស្សឱ្យបានឆាប់។
បន្ទាប់ពីនោះមក ខ្ញុំបានបន្តអធិស្ឋាន និងស្វែងរក។ ខ្ញុំឆ្ងល់ថាតើខ្ញុំអាចបញ្ឈប់ការរស់នៅតាមនិស្ស័យក្រអឺតក្រទម និងឈប់ទាស់នឹងព្រះជាម្ចាស់ដោយរបៀបបណា។ នៅពេលកំពុងស្វែងរកនោះ ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «ធម្មជាតិក្រអឺតក្រទម ធ្វើឱ្យអ្នកប្រកាន់តាមគំនិតខ្លួនឯង។ នៅពេលមនុស្សមាននិស្ស័យប្រកាន់តាមគំនិតខ្លួនឯង តើពួកគេនឹងមិនមែនធ្វើអ្វីតាមអំពើចិត្តនិងតក់ក្រហល់ទេឬ? ដូច្នេះ តើអ្នកដោះស្រាយការធ្វើតាមអំពើចិត្តនិងតក់ក្រហល់របស់អ្នកដោយបែបណា? នៅពេលអ្នកមានគំនិត អ្នកត្រូវប្រាប់វាដល់អ្នកដទៃ និងនិយាយពីអ្វីដែលអ្នកគិត និងជឿលើបញ្ហានេះ ហើយបន្ទាប់មក អ្នកនិយាយជាមួយនរណាម្នាក់អំពីរឿងនេះ។ ដំបូង អ្នកអាចបំភ្លឺពីទស្សនៈរបស់អ្នក និងស្វែងរកសេចក្ដីពិតបានទេ។ នេះគឺជាជំហានដំបូងនៃការអនុវត្តដើម្បីយកឈ្នះលើនិស្ស័យនៃការធ្វើតាមអំពើចិត្តនិងឥតគិតក្រែង។ ជំហានទីពីរកើតមាននៅពេលមនុស្សដទៃនិយាយពីគំនិតត្រឹមត្រូវ។ តើការអនុវត្តបែបណាដែលអ្នកអាចប្រតិបត្តបានដើម្បីកុំឱ្យធ្វើតាមអំពើចិត្តនិងតក់ក្រហល់? ដំបូង អ្នកត្រូវមានអាកប្បកិរិយាបន្ទាបខ្លួន ដោយទុកអ្វីដែលជឿថាត្រូវនោះមួយឡែកសិន និងឱ្យគ្រប់គ្នាប្រកបគ្នា។ បើទោះបីជាអ្នកជឿថាផ្លូវរបស់អ្នកត្រូវក្ដី ក៏អ្នកមិនគួរចចេសធ្វើវាដែរ។ ដំបូងនោះគឺជាជំហាននៃការរីកចម្រើនទៅមុខ។ វាបង្ហាញពីអាកប្បកិរិយានៃការស្វែងរកសេចក្ដីពិត ការបដិសេធខ្លួនឯង និងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលអ្នកមានអាកប្បកិរិយាបែបនេះ នៅក្នុងពេលដូចគ្នានោះដែរ អ្នកមិនអនុវត្តទៅតាមគំនិតរបស់ខ្លួនទេ អ្នកត្រូវអធិស្ឋាន។ នៅពេលអ្នកពុំអាចញែកអ្វីដែលត្រូវចេញពីអ្វីដែលខុសបានទេ អ្នកត្រូវទុកឱ្យព្រះជាម្ចាស់បើកសម្ដែង និងប្រាប់អ្នកថាអ្វីដែលល្អបំផុត អ្វីដែលស័ក្តិសមបំផុតដើម្បីធ្វើវា។ នៅពេលនរណាម្នាក់ចូលរួមក្នុងការប្រកបគ្នា ព្រះវិញ្ញាណបរិសុទ្ធនឹងផ្ដល់ការបំភ្លឺដល់អ្នករាល់គ្នាទាំងស្រុង» (ការប្រកបរបស់ព្រះជាម្ចាស់)។ ខ្ញុំបានរកឃើញផ្លូវនៃការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើខ្ញុំមិនចង់រស់នៅក្នុងភាពក្រអឺតក្រទម ឬបំពេញការងារតាមតែអំពើចិត្ត ខ្ញុំត្រូវមានដួងចិត្តដែលស្វែងរកសេចក្ដីពិត និងគោរពព្រះជាម្ចាស់។ ខ្ញុំត្រូវសហការជាមួយបងប្អូនប្រុសស្រី ហើយនៅពេលមានគំនិតខុសគ្នា ខ្ញុំគួរអាចបដិសេធខ្លួនឯង និងទម្លាក់អត្ដទត្ថភាពរបស់ខ្ញុំទៅម្ខាង អធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិត។ មានតែការដែលមានគំនិតបែបនេះទេទើបខ្ញុំអាចត្រូវព្រះវិញ្ញាណបរិសុទ្ធបំភ្លឺបានងាយស្រួលជាងមុន ហើយខ្ញុំនឹងមិនធ្វើជ្រុលរហូតដល់បះបោរ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ព្រមទាំងបំផ្លាញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដោយប្រកាន់តាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ នៅពេលដឹងពីសេចក្ដីទាំងអស់នេះគឺដូចជាពន្លឺមួយដែលកំពុងរះនៅក្នុងដួងចិត្តរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំបានធ្វើការអធិស្ឋានដោយបែបនេះថា៖ «ព្រះជាម្ចាស់ ចាប់ពីពេលនេះតទៅ ទូលបង្គំប្រាថ្នាចង់ធ្វើការដោយចុះសម្រុងជាមួយបងប្អូនប្រុសស្រី ដើម្បីឱ្យពួកទូលបង្គំអាចស្វែងរកសេចក្ដីពិតបានទាំងអស់គ្នា និងបំពេញភារកិច្ចរបស់ពួកទូលបង្គំស្របទៅតាមគោលការណ៍»។
មិនយូរប៉ុន្មាន ខ្ញុំត្រូវបានគេសុំឱ្យសរសេរគំនូសអក្សរផ្ចង់ពីរបីបន្ទាត់សម្រាប់ភារកិច្ចរបស់ខ្ញុំ។ នៅពេលខ្ញុំឮបែបនេះ ខ្ញុំគិតថា៖ «សរសេរអក្សរផ្ចង់ពីរបីបន្ទាត់គ្មានបញ្ហាអីនោះទេ។ ខ្ញុំបានរៀនអក្សរផ្ចង់ពីមុនដែរ ដូច្នេះខ្ញុំមានទំនុកចិត្តក្នុងការធ្វើការងារនេះណាស់»។ ខ្ញុំបានសរសេរវាពីរបីបែប ហើយបន្ទាប់ពីបានមើលរួច បងស្រី លូ បាននិយាយថា៖ «ខ្ញុំគិតថាទឹកដៃមិនអន់ទេ»។ ខ្ញុំមានអារម្មណ៍ខឹងស្អប់ចំពោះគាត់ម្ដងទៀត ហើយពេលនោះខ្ញុំបានគិតថា៖ «បងនិយាយបែបនេះដោយស្ទាក់ស្ទើរ។ តើគំនូសអក្សរផ្ចង់របស់ខ្ញុំពិតជាអាក្រក់បែបនេះមែនឬ? ខ្ញុំបានរៀនមុខវិជ្ជានេះ វាគឺជាផ្នែកដែលខ្ញុំពូកែជាងគេ។ តើខ្ញុំមិនចេះដឹងពីវាច្រើនជាងបងទេឬ? ខ្ញុំអាចដឹងបានថាបងមិនចេះមើលវាទេ ហើយបងគ្រាន់តែចាប់កំហុសដោយចេតនាប៉ុណ្ណោះ»។ ប៉ុន្តែដោយសារគំនិតទាំងអស់នោះកំពុងរត់ចូលក្នុងខួរក្បាលរបស់ខ្ញុំ ខ្ញុំបានដឹងភ្លាមថា ខ្ញុំកំពុងខុសហើយ។ តើនោះមិនមែនជាការបើកសម្ដែងពីនិស្ស័យក្រអឺតក្រទមម្ដងទៀតទេឬ? ខ្ញុំមិនបង្អង់យូរទេ ក៏មកចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ដោយអធិស្ឋានថា៖ «ឱ! ព្រះជាម្ចាស់អើយ ទូលបង្គំចង់ស្វែងរក និងមានអាកប្បកិរិយាស្ដាប់បង្គាប់់់់់់់ លែងប្រកែកតវ៉ា និងលះបង់គ្រប់យ៉ាងដើម្បីភារកិច្ចរបស់ទូលបង្គំ»។ ខ្ញុំបានសរសេរវាមួយបែបទៀតដោយមានផ្នត់គំនិតបែបនោះ ហើយនៅពេលបងស្រី លូ ឃើញវា គាត់បានឱ្យយោបល់បន្ថែម និងឱ្យខ្ញុំធ្វើវាឱ្យបានល្អជាងនេះ។ បងប្អូនប្រុសស្រីមួយចំនួនទៀតបាននិយាយថា វាមើលទៅមិនអីទេ។ ផ្អែកតាមលក្ខណៈរបស់ខ្ញុំកាលពីមុន ប្រសិនបើខ្ញុំគិតថាខ្ញុំជាអ្នកត្រូវ ហើយមនុស្សដទៃយល់ស្របជាមួយខ្ញុំដែរនោះ នោះគ្មានអ្វីចាំបាច់ត្រូវនិយាយទៀតទេ ហើយខ្ញុំមិនព្រមកែប្រែអ្វីទៀតទេ។ ប៉ុន្តែគំនិតរបស់ខ្ញុំនៅពេលនោះគឺមិនដូច្នេះទេ។ ខ្ញុំគិតថា៖ «បងប្អូនប្រុសស្រីមានទស្សនៈយល់ឃើញខុសៗគ្នានៅពេលពួកគេគិតអំពីភារកិច្ចរបស់យើង។ គ្មាននរណាម្នាក់ធ្វើអ្វីឱ្យនរណាម្នាក់ទៀតពិបាកនោះទេ។ ហើយគំនិតរបស់ខ្ញុំមិនប្រកដថាត្រូវនោះទេ។ ចុងក្រោយ យើងត្រូវសម្រេចថាតើគំនិតអ្វីនឹងផ្ដល់ផលល្អដល់ភារកិច្ចរបស់យើង»។ ដោយមានគំនិតបែបនេះ ខ្ញុំបានផ្ដួចផ្ដើមគំនិត និងបាននិយាយថា៖ «ចុះបើខ្ញុំគូសគំនូរអក្សរផ្ចង់មួយបែបទៀត ហើយអ្នករាល់គ្នាអាចសម្រេចថាតើមួយណាល្អជាងគេ។ អ៊ីចឹង ប្រើមួយណាដែលបងប្អូនចូលចិត្តទៅ»។ នៅពេលសរសេរដោយមានផ្នត់គំនិតបែបនេះ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត និងមានសន្ដិភាព ហើយការបាត់បង់មុខមាត់លែងកើតមានលើខ្ញុំទៀតហើយ។ បន្ទាប់ពីខ្ញុំបានធ្វើរួច ខ្ញុំបានសួរពួកគេក្រែងគេមានមតិយោបល់អ្វី ហើយបងប្អូនប្រុសស្រីបានផ្ដល់យោបល់ជាច្រើនដល់ខ្ញុំ។ ចំណុចទាំងអស់នោះសុទ្ធតែជាគំនិតត្រឹមត្រូវ។ មែនហើយ ពេលនោះ អារម្មណ៍របស់ខ្ញុំ គឺថា ខ្ញុំពិតជាមានកំហុសច្រើនពិតមែន ហើយថាបងប្អូនប្រុសស្រីមានចំណុចល្អៗជាច្រើនដែលខ្ញុំគ្មាន។ គំនិត និងមតិយោបល់ជាច្រើនរបស់ពួកគេបានជួយបំពេញដល់ចំណុចខ្វះខាតរបស់ខ្ញុំ។ ដូច្នេះតាមរយៈការជួយពីអ្នករាល់គ្នា តាមរយៈការបំពេញចំណុចខ្សោយរបស់អ្នករាល់គ្នា ចុងក្រោយ យើងបានទទួលជោគជ័យកាន់តែច្រើនក្នុងភារកិច្ចរបស់យើង។ បន្ទាប់ពីបានធ្វើការជាមួយបងប្អូនប្រុសស្រីដោយបែបនេះបានមួយរយៈ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍សន្ដិភាពជាខ្លាំង និងកាន់តែស្និទ្ធស្នាលជាមួយអ្នករាល់គ្នា។ ខ្ញុំក៏លែងព្រហើន ឬគិតថាខ្លួនឯងប្រសើរជាងគេដូចមុនទៀតហើយ ហើយខ្ញុំលែងលំបាកហើយនៅពេលអ្នកដទៃស្និទ្ធិស្នាលនឹងខ្ញុំ។ ខ្ញុំបានដឹងថាវាមិនពិបាកខ្លាំងទេក្នុងការទទួលយោបល់ពីបងប្អូនប្រុសស្រី ហើយខ្ញុំអាចទទួលយកអ្វីដែលគេប្រាប់ខ្ញុំអំពីចំណុចខ្វះខាតរបស់ខ្ញុំបានភ្លាមៗ។ រឿងកើតឡើងដែលខ្ញុំមិនចូលចិត្ត ខ្ញុំមិនបើកសម្ដែងពីភាពក្រអឺតក្រទមទេ ប៉ុន្តែតាមការដាស់តឿនពីបងប្អូនប្រុសស្រី ខ្ញុំអាចមកចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់បានភ្លាមៗ។ ខ្ញុំសុខចិត្តមិនប្រកែកតវ៉ាជាមួយគេ ស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំស្របទៅតាមគោលការណ៍។ បន្ទាប់ពីបានឆ្លងកាត់រឿងទាំងអស់នេះ អ្វីដែលខ្ញុំបានជួបប្រទះពិតប្រាកដពីក្នុងដួងចិត្តរបស់ខ្ញុំគឺជាអារម្មណ៍មានសេចក្ដីសុខពិតប្រាកដ។ ខ្ញុំបានឃើញថា ចុងក្រោយ ខ្ញុំអាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់បានខ្លះ ដែលកាលពីមុន ពិតជាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ។ ការមិនប្រកែកតវ៉ានិងទទួលយកយោប់របស់អ្នកដទៃពិតជាពិបាកណាស់ ប៉ុន្តែពេលនេះខ្ញុំអាចអនវុត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបន្តិចបន្ដួចដែរ។ ចុងក្រោយ ខ្ញុំអាចរស់នៅក្នុងលក្ខណៈជាមនុស្សបន្តិចដែរ។ ខ្ញុំលែងព្រហើនដូចកាលពីមុនទៀតហើយ ខ្ញុំមិនគួរឱ្យព្រះជាម្ចាស់ស្អប់ខ្ញុំដូចកាលពីមុនឡើយ ហើយខ្ញុំឈប់ដាក់គំនាបលើអ្នកដទៃដូចខ្ញុំបានធ្វើពីមុនហើយ។ នៅពេលណាដែលខ្ញុំគិតអំពីសេចក្ដីទាំងនេះ ខ្ញុំមានអារម្មណ៍អរព្រះគុណចំពោះព្រះជាម្ចាស់។ ប្រសិនបើមិនមែនដោយសារព្រះជាម្ចាស់ដោះស្រាយជាមួយ និងលួសកាត់ខ្ញុំទេ បើគ្មានការជំនុំជម្រះ និងការបើកសម្ដែងពីព្រះបន្ទូលរបស់ទ្រង់ទេ ខ្ញុំពុំដឹងថាខ្ញុំក្រអឺតក្រទមប៉ុនណា ឬខ្ញុំខ្វះខាតប៉ុនណានោះទេពេលនេះ។ ការយល់ដឹង និងការផ្លាស់ប្ដូរបន្តិចបន្តួចដែលខ្ញុំបានសម្រេចនៅពេលនេះគឺសុទ្ធតែមកពីការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?