ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

08-09-2021

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ គឺមិនអាចសម្រេចបានដោយពឹងផ្អែកលើការគិតស្រមៃរបស់អ្នកបានទេ។ ដោយសារតែអ្នកមិនអាចពឹងផ្អែកលើការគិតស្រមៃដើម្បីស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចស់ នោះតើតាមវិធីណាដែលអ្នកអាចសម្រេចបាននូវចំណេះដឹងមួយដ៏ពិតប្រាកដអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? វិធីដើម្បីអាចសម្រេចបាន គឺតាមរយៈការទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការប្រកបគ្នា និងតាមរយៈការមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកនឹងមានបទពិសោធន៍ជាក់ស្តែងបន្តិចម្តងៗ និងការបញ្ជាក់អះអាងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងទទួលបានការយល់ដឹងបន្តិចម្តងៗ និងចំណេះដឹងបន្ថែមអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាវិធីតែមួយគត់ដើម្បីសម្រេចបាននូវចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺមិនមានផ្លូវកាត់នោះទេ។ ការស្នើមិនឱ្យអ្នករាល់គ្នាគិតស្រមៃ មិនដូចគ្នាទៅនឹងការធ្វើឱ្យអ្នករាល់គ្នាអង្គុយស្ងៀមរង់ចាំការបំផ្លាញ ឬបញ្ឈប់អ្នករាល់គ្នាមិនឱ្យធ្វើអ្វីមួយនោះទេ។ ការមិនប្រើប្រាស់ខួរក្បាលដើម្បីគិត និងគិតស្រមៃ មានន័យថាជាការមិនប្រើភាពតក្កៈ និងការសន្និដ្ឋាន មិនប្រើចំណេះដឹងដើម្បីវិភាគ និងមិនប្រើវិទ្យាសាស្ត្រជាមូលដ្ឋាន ប៉ុន្តែផ្ទុយទៅវិញ ជាការសរសើរ ការបញ្ជាក់អះអាង និងការបញ្ជាក់ថា ព្រះជាម្ចាស់ដែលអ្នកជឿមានសិទ្ធិអំណាច បញ្ជាក់ថា ទ្រង់`កាន់កាប់អធិបតេយ្យភាពលើជោគវាសនារបស់អ្នក ហើយថា ព្រះចេស្ដារបស់ទ្រង់បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតគ្រប់ពេលវេលា តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការពិត និងតាមរយៈគ្រប់យ៉ាងដែលអ្នកជួបប្រទះនៅក្នុងជីវិត។ នេះគឺជាវិធីតែមួយគត់ដែលគ្រប់គ្នាអាចសម្រេចបានការយល់ដឹងអំពីព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំធ្លាប់គិតថា ការឆ្លងកាត់រឿងរ៉ាវធំដុំ ឬការមើលឃើញការអស្ចារ្យ គឺជាវិធីតែមួយគត់ដើម្បីស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ការយល់ដឹងរបស់ខ្ញុំចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ពិតជានៅមានកម្រិតខ្លាំងណាស់។ ខ្ញុំបានឃើញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា អ្វីដែលសំខាន់បំផុតសម្រាប់ការស្គាល់សិទ្ធិអំណាចរបស់ទ្រង់នោះ គឺការដកពិសោធព្រះបន្ទូលរបស់ទ្រង់ក្នុងជីវភាពធម្មតា ហើយតាមរយៈការដកពិសោធន៍លើព្រះបន្ទូលរបស់ទ្រង់ យើងនឹងមើលឃើញពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ទ្រង់លើអ្វីៗគ្រប់យ៉ាង។ ជំនឿរបស់យើងលើព្រះជាម្ចាស់ គឺកើនឡើងតាមរបៀបនេះឯង។

កាលពីឆ្នាំមុន ស្រាប់តែមានការរុករានយ៉ាងដំណំមួយពីសត្វល្អិត ទៅលើដីប៉េងប៉ោះជិត ១០ អា ដែលគ្រួសារខ្ញុំបានដាំ ហើយពួកវាស៊ីគ្រប់យ៉ាង ពោលគឺទាំងផ្លែ ទាំងផ្កា និងស្លឹក។ ខ្ញុំពិតជាបារម្ភពីរឿងនេះណាស់ ហើយក៏បានពិភាក្សាជាមួយគ្រួសារខ្ញុំ ដើម្បីកម្ចាត់វា។ ការប្រើថ្នាំសម្លាប់សត្វល្អិត នឹងធ្វើឱ្យខូចដី ហើយបន្សល់ទុកសារធាតុមហារីក ដែលធ្វើឱ្យដំណាំផ្សេងៗដែលដាំលើដីនេះមានគ្រោះថ្នាក់សម្រាប់ការទទួលទាន។ ពួកយើងសាកល្បងចាប់ពួកវាដោយដៃ តែពួកវាបង្កកំណើតលឿនពេក។ ពួកយើងប្រឹងចាប់អស់បីបួនថ្ងៃ ប៉ុន្តែអត់មានបានផលអ្វីសោះ ពួកវាចេះតែកើនទៅៗ។ ខ្ញុំក៏ប្រញាប់ប្រញាល់សាកល្បងវិធីសាស្ត្រផ្សេងទៀតដើម្បីកម្ចាត់ពួកវា។ ពេលដែលរឿងនេះកើតឡើង ត្បិតតែខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់មែន ប៉ុន្តែខ្ញុំមិនបានយល់ពីសិទ្ធិអំណាច និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ដូច្នេះទ្រង់មិនមាននៅក្នុងចិត្តរបស់ខ្ញុំទេ។ ខ្ញុំមិនដឹងពីរបៀបពឹងផ្អែកលើព្រះជាម្ចាស់ឱ្យបានពិតប្រាកដ និងស្វែងរកព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ខ្ញុំមិនដែលជួបសត្វល្អិតប្រភេទនេះពីមុនមកទេ តែខ្ញុំបានដាំដំណាំអស់ជាច្រើនទសវត្សមកហើយ ហើយក៏មានបទពិសោធន៍គ្រប់គ្រងសត្វល្អិតច្រើនណាស់។ ខ្ញុំគិតថា ខ្ញុំអាចដោះស្រាយបញ្ហានេះបាន ឱ្យតែខ្ញុំព្យាយាមបន្តទៀត។ ខ្ញុំសាកល្បងគ្រប់វិធីសាស្ត្រដែលខ្ញុំចេះ ម្ដងមួយៗ តែខ្ញុំសាកល្បងប្រាំមួយប្រាំពីរវិធីសាស្ត្រហើយ នៅតែគ្មានលទ្ធផល។ តាំងពីខ្ញុំដាំដំណាំរាប់ឆ្នាំមកនេះ ខ្ញុំមិនដែលជួបសត្វល្អិតណាពិបាកកម្ចាត់យ៉ាងនេះទេ។ កន្លងមក ខ្ញុំតែងតែអាចកម្ចាត់ការរុករានរបស់សត្វល្អិតបានរហូត តែម្ដងនេះ វិធីសាស្ត្រដែលខ្ញុំរៀនចេះពីការងារកន្លងមកនោះ សុទ្ធតែអត់បានការទាំងអស់។ ក្រោយមកមិត្តភក្តិខ្ញុំម្នាក់ប្រាប់ខ្ញុំថា សាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យកសិកម្មនិយាយថា ប្រេងស្ដៅជាថ្នាំកម្ចាត់សត្វល្អិតមួយដ៏ល្អ អ៊ីចឹងហើយខ្ញុំក៏ទិញប្រេងនេះភ្លាម ប៉ុន្តែនៅតែមិនបានការដដែល។ ខ្ញុំរកអស់វិធីទៅហើយ នៅតែមិនអាចរកដំណោះស្រាយបាន។ នៅប៉ុន្មានថ្ងៃក្រោយនោះ ខ្ញុំបានទៅមើលវារៀងរាល់ព្រឹក ហើយឃើញដើមប៉េងប៉ោះទាំងនោះ ត្រូវសត្វល្អិតបំផ្លាញ។ ដើមខ្លះជ្រុះផ្កាបន្តកន្ទុយគ្នា ចុងស្លឹកខ្លះឡើងរួញអស់ ហើយផ្លែខ្លះក៏ស្អុយរលួយទៀត។ ខ្ញុំតប់ប្រមល់ក្នុងចិត្ដណាស់។ បងប្អូនប្រុសស្រីបានជួយដាំប៉េងប៉ោះទាំងនោះរាល់ថ្ងៃ។ ពួកគេធ្វើការច្រើនណាស់ ដាក់ជន្លង់ផង តម្រឹមផង ហើយនៅចងដើមវាតម្រង់ទៀត តែដល់ពេលប៉េងប៉ោះកំពុងតែល្អ ហើយការប្រមូលផលដ៏ល្អឃើញនៅនឹងភ្នែកហើយនោះ ស្រាប់តែសត្វល្អិតទាំងនេះមករុករាន។ ខ្ញុំគិតថាការប្រមូលផលនៅឆ្នាំនោះ គឺត្រូវបរាជ័យហើយ។ ឃើញដើមវាគ្របពេញសុទ្ធតែសត្វល្អិតទាំងអស់ ខ្ញុំអស់សង្ឃឹមខ្លាំងណាស់។ អ្នកជិតខាងរបស់ខ្ញុំឈ្មោះវ៉ាង មានបទពិសោធដាំដំណាំ និងដឹងពីសត្វល្អិតច្រើនណាស់ ដូច្នេះខ្ញុំគិតថាគាត់ប្រហែលមានដំណោះស្រាយហើយ។ ខ្ញុំបានទៅសួរគាត់ តែគាត់និយាយថា «តាំងពីខ្ញុំចេះធ្វើចម្ការ ៣០ឆ្នាំមកនេះ ខ្ញុំមិនដែលឃើញអ្វីដូចនេះទេ។ ខ្ញុំបាញ់ថ្នាំសម្លាប់សត្វល្អិត ៣ ដង ក្នុងមួយថ្ងៃ ពួកវាមិនព្រមងាប់ ងាប់តែប៉េងប៉ោះរបស់ខ្ញុំទៅវិញ»។ អ្នកជិតខាងខ្ញុំម្នាក់ទៀត ឈ្មោះ ចាង បាននិយាយទាំងអស់សង្ឃឹមថា «ខ្ញុំថែមទាំងបានលាយថ្នាំសម្លាប់សត្វល្អិតបីបួនមុខបញ្ចូលគ្នាទៀត តែនៅតែមិនអាចសម្លាប់ពួកវាបាន»។ ឮបែបនេះ ពិតជាធ្វើឱ្យខ្ញុំអស់សង្ឃឹមខ្លាំងណាស់។ នេះជាការរាតត្បាតដោយសត្វល្អិត ហើយគ្មានវិធីណាកម្ចាត់វាបានទេ។ មើលទៅប៉េងប៉ោះរបស់ខ្ញុំ ត្រូវបំផ្លាញអស់ហើយ។ ដោយអស់សង្ឃឹម ខ្ញុំក៏អធិស្ឋានទៅព្រះជាម្ចាស់៖ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំមិនដឹងថាត្រូវដោះស្រាយការរាតត្បាតនេះយ៉ាងម៉េចទេ។ ទូលបង្គំអស់សង្ឃឹមខ្លាំងណាស់។ សូមបំភ្លឺ និងដឹកនាំទូលបង្គំ ដើម្បីឱ្យទូលបង្គំដឹងពីរបៀបដែលទូលបង្គំគួរឆ្លងកាត់រឿងនេះ និងមេរៀនអ្វីដែលទូលបង្គំគួររៀន។»

ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ នៅក្នុងការជួបជុំម្ដង «នៅក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់ របស់សព្វសារពើមានរូបរាង ឬរលាយបាត់ទៅវិញស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយមានច្បាប់ ដើម្បីគ្រប់គ្រងលើអត្ថិភាពទាំងនេះ ហើយពួកវាត្រូវចម្រើនឡើង និងបង្កើតកូនចៅឱ្យច្រើនឡើង ដើម្បីគោរពតាមច្បាប់ទាំងនោះ។ គ្មានមនុស្ស ឬអ្វីមួយដែលខ្ពស់ជាងច្បាប់ទាំងនេះឡើយ។ តើហេតុអ្វីទៅ? ចម្លើយតែមួយគត់គឺ៖ វាដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ឬអាចនិយាយមួយបែបទៀតថា វាគឺដោយសារតែព្រះតម្រិះ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារតែសកម្មភាពរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះមានន័យថា វាជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលប្រទានឱ្យមានច្បាប់ទាំងនេះ ដែលត្រូវផ្លាស់វេន និងផ្លាស់ប្ដូរ ស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយការផ្លាស់វេន និងការផ្លាស់ប្ដូរទាំងនេះ សុទ្ធតែកើតឡើង ឬបាត់ទៅវិញ សម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។ សូមយកជំងឺរាតត្បាតមួយមកធ្វើជាឧទាហរណ៍ទៅចុះ។ ជំងឺនោះបានផ្ទុះឡើង ដោយគ្មានការជូនដំណឹងជាមុនឡើយ។ គ្មាននរណាដឹងអំពីប្រភពដើមនៃជំងឺនោះ ឬហេតុផលដ៏ច្បាស់លាស់ដែលវាបានកើតឡើងឡើយ ហើយគ្រប់ពេលដែលជំងឺរាតត្បាតនោះទៅដល់កន្លែងណាមួយ អស់អ្នកដែលមានសំណាងអាក្រក់ មិនអាចរួចជីវិតពីជំងឺនោះឡើយ។ វិទ្យាសាស្ត្រដែលសិក្សាអំពីមនុស្សមានការយល់ដឹងថា ជំងឺរាតត្បាតទាំងនោះត្រូវបានបង្កឡើង ដោយការរីកសាយនៃអតិសុខុមប្រាណដ៏កាចសាហាវ ឬគ្រោះថ្នាក់ ហើយល្បឿន ចម្ងាយ និងវិធីសាស្ត្រនៃការចម្លងរបស់ពួកវាមិនអាចត្រូវបានព្យាករណ៍ ឬគ្រប់គ្រងបានដោយវិទ្យាសាស្ត្ររបស់មនុស្សឡើយ។ ទោះបីមនុស្សប្រឆាំងតបតនឹងជំងឺរាតត្បាត ដោយគ្រប់មធ្យោបាយដែលគេអាចធ្វើបានក៏ដោយ ក៏ពួកគេមិនអាចគ្រប់គ្រងថា មនុស្ស ឬសត្វណាខ្លះដែលអាចចៀសផុតពីការរងគ្រោះ នៅពេលដែលជំងឺរាតត្បាតនោះផ្ទុះឡើងបានដែរ។ រឿងតែមួយគត់ដែលមនុស្សអាចធ្វើបាន គឺជាការព្យាយាមទប់ស្កាត់ ប្រឆាំង និងសិក្សាស្រាវជ្រាវអំពីជំងឺទាំងនោះ។ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងអំពីឫសគល់ដំបូង ដែលអាចពន្យល់អំពីទីចាប់ផ្ដើម ឬទីបញ្ចប់នៃជំងឺរាតត្បាតណាមួយ ហើយក៏គ្មាននរណាម្នាក់អាចគ្រប់គ្រងវាបានដែរ។ ដោយប្រឈមជាមួយការកើតឡើង និងការរីកសាយភាយនៃជំងឺរាតត្បាត វិធានការណ៍ដំបូងដែលមនុស្សត្រូវធ្វើ គឺជាការបង្កើតថ្នាំវ៉ាក់សាំង ប៉ុន្តែជារឿយៗ ជំងឺរាតត្បាតទាំងនោះរលាយបាត់ទៅវិញដោយខ្លួនឯង មុនពេលថ្នាំវ៉ាក់សាំងត្រូវបានផលិតហើយទៅទៀត។ ហេតុអ្វីបានជាជំងឺរាតត្បាតរលាយបាត់ទៅវិញ? អ្នកខ្លះនិយាយថា ជំងឺត្រូវគេគ្រប់គ្រងបាន ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា ពួកវារលាយបាត់ទៅវិញដោយសារតែការផ្លាស់ប្ដូរនៃរដូវកាល...។ ចំពោះថាតើទ្រឹស្ដីទាំងនេះសមហេតុផល ឬយ៉ាងណា វិទ្យាសាស្ត្រមិនអាចផ្ដល់នូវសេចក្តីពន្យល់ និងចម្លើយដ៏ច្បាស់លាស់នោះឡើយ។ មនុស្សមិនត្រូវអំពល់តែជាមួយទ្រឹស្ដីទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវអំពល់ជាមួយនឹងកង្វះនៃការយល់ដឹងរបស់មនុស្សជាតិ និងអារម្មណ៍ភ័យខ្លាចចំពោះជំងឺរាតត្បាតដែរ។ នៅក្នុងការវិភាគចុងក្រោយ គ្មាននរណាម្នាក់ដឹងឡើយអំពីហេតុផលដែលជំងឺរាត្បាតទាំងនោះចាប់ផ្ដើម ឬហេតុផលដែលពួកវាបញ្ចប់ទៅវិញ។ ដោយសារតែមនុស្សជាតិមានសេចក្តីជំនឿតែទៅលើវិទ្យាសាស្ត្រ អាងទាំងស្រុងទៅលើវា និងមិនទទួលស្គាល់ពីសិទ្ធិអំណាចរបស់ព្រះអាទិករ ឬទទួលយកអធិបតេយ្យភាពរបស់ទ្រង់ ដូច្នេះ ពួកគេនឹងមិនដែលទទួលបានចម្លើយនោះឡើយ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់គ្រប់គ្រងលើគ្រប់សព្វសារពើ។ គ្រប់យ៉ាងគឺស្ថិតក្នុងព្រះហស្តរបស់ទ្រង់។ ទោះបីវាតូច ឬធំ មើលឃើញ ឬមើលមិនឃើញ របស់ដែលនៅរស់ ឬស្លាប់ គ្រប់យ៉ាងមានជីវិត ឬបាត់ទៅវិញ តាមការផ្លាស់ប្ដូរព្រះហឫទ័យព្រះជាម្ចាស់។ មហន្តរាយទាំងអស់ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សមិនដឹងថាអាសន្នរោគ និងការរាតត្បាតនៃសត្វល្អិតមកពីណា ឬត្រូវបង្ការវាដោយរបៀបណានោះទេ។ យើងមិនដឹងថាពេលណាទើបវាបាត់ទៅវិញទេ។ ទាំងអស់នេះ គឺគ្រប់គ្រងដោយព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំមិនបានយល់ច្បាស់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទេ អ៊ីចឹងហើយទើបពេលសត្វល្អិតទាំងនោះរុករានប៉េងប៉ោះរបស់ខ្ញុំ ខ្ញុំមិនបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីស្វែងរក និងពឹងផ្អែកលើទ្រង់ជាទីមួយទេ បែរជាព្យាយាមរកដំណោះស្រាយដោយប្រើវិធីសាស្ត្ររបស់ខ្លួនឯងទៅវិញ។ ការធ្វើបែបនោះមិនបានផលទេ ប៉ុន្តែខ្ញុំនៅតែមិនទៅរកព្រះជាម្ចាស់ ឬក៏ពឹងផ្អែកលើទ្រង់។ ពេលដែលខ្ញុំដឹងថា សូម្បីតែថ្នាំសម្លាប់សត្វល្អិតក៏អត់បានការនោះ ខ្ញុំមានអារម្មណ៍អស់សង្ឃឹម និងបាក់ទឹកចិត្តណាស់។ ខ្ញុំមានជំនឿលើព្រះជាម្ចាស់ ហើយបាននិយាយពាក្យអធិស្ឋានទៅកាន់ទ្រង់ ប៉ុន្តែទ្រង់មិនមាននៅក្នុងចិត្តរបស់ខ្ញុំទេ។ ខ្ញុំគិតថា ខ្ញុំអាចកម្ចាត់សត្វល្អិតទាំងនេះបានដោយខ្លួនឯង។ ពិតជាក្រអឺតក្រទម និងល្ងង់ខ្លៅមែន! ក្រោយមកទើបខ្ញុំដឹងខ្លួនថា ព្រះជាម្ចាស់ជាអ្នកសម្រេច ពេលណាពួកវាលេចមុខ ហើយពេលណាពួកវារលាយបាត់ទៅវិញ។ វាហួសពីការគ្រប់គ្រងរបស់យើង។ ខ្ញុំនៅតែមិនយល់ពីព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងការរុករាននេះ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំគ្រាន់តែត្រូវបំពេញចំណែករបស់ខ្ញុំ ហើយទុករឿងសត្វល្អិតឱ្យទៅព្រះជាម្ចាស់។ ខ្ញុំត្រូវចុះចូលនឹងការរៀបចំរបស់ព្រះជាម្ចាស់។ ការដឹងខ្លួននោះ ធ្វើឱ្យខ្ញុំមានសេចក្ដីស្ងប់។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ប្ដេជ្ញាចុះចូល និងឆ្លងកាត់អ្វីដែលទ្រង់បានរៀបចំហើយ។

ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំក៏បានទៅចម្ការ ហើយក៏បានឃើញសម្បុកពីងពាងជាច្រើននៅលើដើមប៉េងប៉ោះ។ ខ្ញុំឆ្ងល់ណាស់ថាពួកវាមកពីណា។ ខ្ញុំមើលកាន់តែជិតទៅ ក៏ឃើញសត្វអំបៅអំបែកតូចៗច្រើនណាស់នៅជាប់នឹងសម្បុកពីងពាង ទើបខ្ញុំនឹកឃើញថា ពីងពាងចូលចិត្តស៊ីសត្វអំបៅអំបែកណាស់។ បើគ្មានសត្វអំបៅអំបែកទេ ក៏គ្មានពងដែរ ដូច្នេះសត្វល្អិតក៏ថយចុះទៅតាមនោះដែរ។ ខ្ញុំចាប់អារម្មណ៍ឃើញថាសត្វល្អិតនៅសល់តិចជាងកាលពីពីរថ្ងៃមុនឆ្ងាយណាស់។ ខ្ញុំដឹងថានេះជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលទ្រង់បាននាំពីងពាងឱ្យមកស៊ីសត្វល្អិត។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់! ប្រាំពីរប្រាំបីថ្ងៃក្រោយមក ខ្ញុំឃើញថា សត្វល្អិតទាំងនោះលែងមាននៅលើផ្លែ មែក ផ្កា និងស្លឹករបស់ដើមប៉េងប៉ោះទៀតហើយ។ ខ្ញុំរំភើបខ្លាំងណាស់។ ខ្ញុំមិនដែលនឹកស្មានថា ក្នុងពេលតែប៉ុន្មានថ្ងៃសោះ ពីងពាងនឹងស៊ីសត្វល្អិតទាំងនោះអស់។ ព្រះជាម្ចាស់ពិតជាមានគ្រប់ព្រះ‌ចេស្តាមែន! បើខ្ញុំមិនបានឃើញផ្ទាល់ភ្នែកទេ ខ្ញុំពិបាកនឹងជឿថាជាការពិតណាស់។ ខ្ញុំពេញដោយការដឹងគុណ និងការសរសើរព្រះជាម្ចាស់ណាស់។ អ្នកមិនជឿមិនយល់អំពីការគ្រប់គ្រង និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេ។ ពួកគេគ្រាន់តែជឿ និងពឹងផ្អែកតែលើវិទ្យាសាស្ត្រ ដើម្បីរៀនអំពីមហន្តរាយ និងជៀសវាងមហន្តរាយទាំងនោះប៉ុណ្ណោះ ប៉ុន្តែពួកគេមិនអាចយល់ពីមហន្តរាយទាំងនោះពេញលេញទេ។ ពួកគេគ្មានអ្វីសម្រាប់ពឹងផ្អែក ពួកគេគ្មានអ្វីអាចជួយបានពេលប្រឈមនឹងមហន្តរាយ ដូច្នេះផលដំណាំរបស់ពួកគេរងគ្រោះខ្លាំងណាស់។ ប៉ុន្តែនៅពេលដែលខ្ញុំងាកទៅរកព្រះជាម្ចាស់ ប្ដេជ្ញាចុះចូល និងពឹងផ្អែកលើព្រះជាម្ចាស់ ទ្រង់បានប្រើពីងពាងទាំងនេះឱ្យស៊ីសត្វល្អិតទាំងអស់ ដោះស្រាយបញ្ហាការរុករាននៃសត្វល្អិតបានយ៉ាងងាយ។ រឿងនេះពិតជាបានបង្ហាញខ្ញុំថា ព្រះជាម្ចាស់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង និងកេណ្ឌសព្វសារពើ។ ទ្រង់ពិតជាមានព្រះប្រាជ្ញាញាណ និងមានគ្រប់ព្រះ‌ចេស្តាមែន! នៅពេលដល់វេលាដែលប៉េងប៉ោះត្រូវទុំនោះ ខ្ញុំគិតថាការប្រមូលផលនេះប្រាកដជាមិនល្អទេ ដោយសារតែការរុករានរបស់សត្វល្អិតនោះ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើល ការប្រមូលផលបានច្រើនជាងធម្មតាទៅទៀត។ ព្រះជាម្ចាស់ធ្វើការតាមវិធីដ៏អស្ចារ្យ! វាដូចគ្នានឹងអ្វីដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាថា៖ «ស្នាព្រះហស្តទ្រង់នៅសព្វទីកន្លែង ព្រះចេស្ដាទ្រង់នៅសព្វទីកន្លែង ព្រះប្រាជ្ញាញាណទ្រង់នៅសព្វទីកន្លែង ហើយសិទ្ធិអំណាចរបស់ទ្រង់ក៏នៅសព្វទីកន្លែងដែរ។ ក្រឹត្យក្រម និងបញ្ញត្តិនីមួយៗ គឺជាគំរូពីស្នាព្រះហស្តទ្រង់ ក្រឹត្យក្រម និងបញត្តិនីមួយៗ ក៏ស្ដែងឱ្យឃើញពីព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់ទៀតផង។ តើនរណាអាចគេចខ្លួនផុតពីអធិបតេយ្យភាពរបស់ទ្រង់បាន? ហើយតើនរណាអាចដកខ្លួនចេញពីការរៀបចំរបស់ទ្រង់បាន? គ្រប់សភាវៈទាំងអស់សុទ្ធតែមានជីវិតនៅក្រោមការឃ្លាំមើលរបស់ទ្រង់ ហើយជាងនេះទៅទៀត គ្រប់សភាវៈទាំងអស់ សុទ្ធតែរស់រាននៅក្រោមអធិបតេយ្យភាពរបស់ទ្រង់។ ស្នាព្រះហស្ត និងព្រះចេស្ដារបស់ទ្រង់ ធ្វើឱ្យមនុស្សជាតិគ្មានជម្រើសអ្វីសោះ ក្រៅតែពីការទទួលស្គាល់ការពិតថា ទ្រង់មានវត្តមានគង់នៅយ៉ាងពិតប្រាកដ ហើយក៏មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់» («ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ឆ្លងកាត់រឿងនេះ ខ្ញុំជឿថា សិទ្ធិអំណាច និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាមានគ្រប់ទីកន្លែងមែន។ អាកាសធាតុ ព្រះអាទិត្យ និងភ្លៀង គឺគ្រប់គ្រងដោយព្រះជាម្ចាស់ ហើយសត្វល្អិតគ្រប់ប្រភេទក៏គ្រប់គ្រងដោយព្រះជាម្ចាស់ដែរ។ គ្មានសភាវៈដែលត្រូវបានបង្កើតណា អាចគ្រប់គ្រងរឿងទាំងអស់នេះបានទេ។ គ្រប់ចំណុចលម្អិតតូចៗនៅក្នុងការបង្កើតរបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងភាវៈទាំងអស់ យើងពិតជាអាចមើលឃើញសិទ្ធិអំណាចពិតរបស់ព្រះជាម្ចាស់។ ទ្រង់ពិតជាមានព្រះប្រាជ្ញាញាណ និងមានគ្រប់ព្រះ‌ចេស្តាមែន! ខ្ញុំគិតក្នុងថា មិនថាទៅថ្ងៃអនាគតមានរឿងអ្វីកើតឡើងទេ ខ្ញុំត្រូវតែពឹងផ្អែកលើព្រះជាម្ចាស់ ហើយឈ្វេងយល់ពីស្នាព្រះហស្តរបស់ទ្រង់ឱ្យកាន់តែច្បាស់។

ពីរខែក្រោយមក ពួកយើងបានដាំផ្កាសិរមាន់មួយចំនួន ហើយប៉ុន្មានអាទិត្យក្រោយមក ដើមឡើងខៀវស្រងាត់បានដុះចេញមក។ ខ្ញុំគិតថាពួកយើងប្រាកដជាប្រមូលផលបានច្រើនមិនខាន។ ប៉ុន្តែនៅព្រឹកមួយ ប្រពន្ធខ្ញុំបានប្រាប់ខ្ញុំថា មានដង្កូវខ្មូតខ្នងពេជ្រនៅលើដើមវា ហើយឱ្យខ្ញុំដោះស្រាយ។ ឮបែបនេះធ្វើឱ្យខ្ញុំខ្លាចណាស់។ ដង្កូវទាំងនោះសកម្មណាស់ ហើយពិបាកនឹងចាប់ដោយដៃទៀត ហើយពួកវាបង្កកំណើតលឿនណាស់។ ក្នុងពេលតែមួយថ្ងៃ ឬពីរថ្ងៃ ពួកវាពេញវ័យទៅហើយ។ ពួកវាកើតលើត្រសក់មួយចំនួនដែលពួកយើងបានដាំពីមុន ហើយខ្ញុំបានសាកល្បងវិធីសាស្ត្រច្រើនណាស់ ប៉ុន្តែគ្មានវិធីសាស្ត្របានការទេ។ ពួកវាស៊ីបន្លែរបស់យើងអស់ក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយសួនរបស់យើងដែលកំពុងតែលូតលាស់ល្អនោះ ក៏ប្រែក្លាយទៅជាដីអត់បានការ។ ខ្ញុំបារម្ភខ្លាំងណាស់ ខ្លាចតែក្នុងពេលប៉ុន្មានថ្ងៃ ពួកវានឹងស៊ីផ្កាសិរមាន់របស់យើងអស់។ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ។ ខ្ញុំប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងសុំឱ្យទ្រង់ណែនាំខ្ញុំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។

ក្រោយមកខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «លោកយ៉ូបមាន និងព្យាយាមឱ្យបានសេចក្ដីទាំងនេះ ខណៈដែលលោកពុំអាចមើលឃើញព្រះជាម្ចាស់ ឬស្ដាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទោះបីលោកមិនធ្លាប់មើលឃើញព្រះជាម្ចាស់ ក៏លោកបានចាប់ផ្ដើមស្គាល់អំពីមធ្យោបាយដែលព្រះជាម្ចាស់ប្រើសម្រាប់គ្រប់គ្រងរបស់សព្វសារពើទាំងអស់ ហើយលោកយល់អំពីព្រះប្រាជ្ញាញាណដែលព្រះជាម្ចាស់ធ្វើកិច្ចការនេះដែរ។ ទោះបីជាលោកមិនធ្លាប់បានឮព្រះបន្ទូលព្រះជាម្ចាស់ ក៏លោកយ៉ូបដឹងថា កិច្ចការនៃការផ្ដល់រង្វាន់ឱ្យមនុស្ស និងការដកយកពីមនុស្សវិញ គឺសុទ្ធតែមកពីព្រះជាម្ចាស់ដែរ។ ទោះបីជាអាយុកាលនៃជីវិតរបស់គាត់មិនខុសពីមនុស្ស ក៏លោកមិនអនុញ្ញាតឱ្យភាពសាមញ្ញនៃជីវិតរបស់គាត់ ប៉ះពាល់ដល់ចំណេះដឹងរបស់គាត់ចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ឬប៉ះពាល់ដល់ការដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់លោកបានឡើយ។ នៅក្នុងក្រសែភ្នែករបស់គាត់ ក្រឹត្យក្រមនៃរបស់សព្វសារពើ ពោរពេញទៅដោយស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហើយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ អាចត្រូវបានគេមើឃើញនៅក្នុងផ្នែកណាមួយនៃជីវិតរបស់មនុស្ស។ លោកមិនធ្លាប់មើលឃើញព្រះជាម្ចាស់ទេ ប៉ុន្តែ លោកអាចដឹងថា ស្នាព្រះហស្តរបស់ព្រះជាម្ចាស់មាននៅគ្រប់ទីកន្លែង ហើយក្នុងគ្រាដែលលោករស់នៅក្នុងជីវិតសាមញ្ញលើផែនដីនេះ លោក អាចមើលឃើញ និងទទួលស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យ និងមហិមារបស់ព្រះជាម្ចាស់ ក្នុងគ្រប់ជ្រុងជ្រោយនៃជីវិតរបស់លោក ហើយគាត់ក៏អាចមើលឃើញការចាត់ចែងដ៏ មហិមារបស់ព្រះជាម្ចាស់ដែរ។ សេចក្ដីលាក់កំបាំង និងភាពស្ងប់ស្ងាត់របស់ព្រះជាម្ចាស់ មិនបានរាំងស្ទះដល់ការដែលលោកយ៉ូបទទួលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ទេ ហើយសេចក្ដីទាំងនេះក៏មិនប៉ះពាល់ដល់ការដែលគាត់ដឹងឮអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើដែរ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ជីវិតរបស់លោកជាការទទួលស្គាល់នូវអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ដែលត្រូវលាក់កំបាំងក្នុងរបស់សព្វសារពើ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក លោក ក៏បានឮ និងយល់អំពីព្រះសូរសៀងនៃព្រះហឫទ័យ និងព្រះបន្ទូលរបស់របស់ព្រះជាម្ចាស់ ដែលស្ងប់ស្ងាត់នៅក្នុងរបស់សព្វសារពើ តែក៏សម្ដែងព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ និងព្រះបន្ទូលរបស់ទ្រង់ តាមរយៈការគ្រប់គ្រងលើក្រឹត្យក្រមនៃរបស់សព្វសារពើដែរ។ ពេលនោះអ្នកឃើញហើយថា ប្រសិនបើមនុស្សមានភាពជាមនុស្ស និងការដេញតាមដូចលោកយ៉ូប នោះពួកគេអាចទទួលបាននូវការទទួលស្គាល់ និងចំណេះដឹងដូចលោកយ៉ូប ហើយអាចទទួលបានការយល់ដឹង និងចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ លើរបស់សព្វសារពើទាំងអស់ដូចលោកយ៉ូបដែរ» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំបានឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា យ៉ូប ផ្ដោតសំខាន់លើការស្វែងយល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ហើយទទួលបទពិសោធន៍ពីការគ្រប់គ្រង និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ តាមរយៈការធ្វើបែបនេះ គាត់មើលឃើញថា អ្វីៗគ្រប់យ៉ាងកើតចេញពីព្រះជាម្ចាស់ ហើយឃើញថា ព្រះជាម្ចាស់ដឹកនាំ និងគ្រប់គ្រងគ្រប់សព្វសារពើ និងវាសនារបស់មនុស្សជាតិ។ យ៉ូបដឹងច្បាស់ថា គាត់មានទ្រព្យសម្បត្តិទាំងអស់នោះ ដោយសារព្រះពរ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ វាមិនមែនបានមកពីការខំប្រឹងប្រែងរបស់គាត់ខ្លួនឯងទេ។ នៅពេលដែលទ្រព្យសម្បត្តិរបស់គាត់ ត្រូវបានបាត់បង់ គាត់ក៏ជឿថាមានការអនុញ្ញាតទាំងស្រុងពីព្រះជាម្ចាស់ដែរ។ អ្វីដែលត្រូវប្រទានឱ្យ និងអ្វីដែលដកមកវិញ គឺត្រូវបានគ្រប់គ្រង និងកំណត់ដោយព្រះជាម្ចាស់។ ដូច្នេះហើយទើបគាត់មិនត្អួញត្អែ តែបែជាសរសើរតម្កើងព្រះជាម្ចាស់ទៅវិញ។ ប៉ុន្តែនៅពេលរឿងអ្វីមួយដែលពិបាក ឬដែលខ្ញុំមិនចូលចិត្ត បានកើតឡើង ខ្ញុំមិនអាចទទួលយក និងចុះចូលចំពោះព្រះជាម្ចាស់បានទេ។ ខ្ញុំឃើញថាក្នុងចិត្តខ្ញុំមិនមានព្រះជាម្ចាស់ ហើយខ្ញុំនៅខ្វះជំនឿ។ គំនិតនេះធ្វើឱ្យខ្ញុំខ្មាស់អៀនណាស់ ហើយខ្ញុំយល់ថា ព្រះជាម្ចាស់អនុញ្ញាតឱ្យរឿងទាំងអស់នេះកើតឡើង។ ព្រះជាម្ចាស់ចង់ឱ្យខ្ញុំដឹងអំពីព្រះចេស្ដា និងការគ្រប់គ្រងរបស់ទ្រង់ ហើយចុះចូលយ៉ាងពិតប្រាកដចំពោះទ្រង់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ។ មិនថាយើងអាចកម្ចាត់សត្វល្អិត និងថាតើផ្កាសិរមាន់នឹងបានផលល្អឬអត់នោះ សុទ្ធតែស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ទាំងអស់។ ដូចពាក្យចាស់ពោលថា៖ «មនុស្សដាំគ្រាំពូជ តែស្ថានសួគ៌ជាអ្នកសម្រេចនូវការចម្រូត»។ ខ្ញុំបានដឹងថាខ្ញុំគួរតែបណ្ដោយឱ្យអ្វីៗទៅតាមផ្លូវរបស់វា រៀនស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយចុះចូលនឹងការរៀបចំរបស់ទ្រង់។ ខ្ញុំមានអារម្មណ៍ល្អច្រើនជាមួយនឹងគំនិតនេះ ហើយខ្ញុំក៏បានអធិស្ឋានទៅព្រះជាម្ចាស់ដោយស្ងាត់ៗ «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំជឿថាផ្កាសិរមាន់បានផលល្អ ឬមិនល្អ គឺស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ ទូលបង្គំនឹងបោះបង់ផែនការ និងការព្រួយបារម្ភរបស់ទូលបង្គំ ដកពិសោធន៍ព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងបរិបទនេះ ហើយស្ដាប់បង្គាប់ទ្រង់។» ក្រោយពីនោះមក ពួកយើងបានសាកល្បងវិធីសាស្ត្រមួយចំនួនដើម្បីកម្ចាត់ពួកដង្កូវ ប៉ុន្តែគ្មានបានផលអ្វីសោះ។ ប៉ុន្តែខ្ញុំមិនឆេវឆាវទេ។ ខ្ញុំដឹងថារឿងទាំងអស់ គឺស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាយើងមិនបានទទួលការប្រមូលផលដ៏ល្អក៏ដោយ នោះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំចុះចូលទៅនឹងអ្វីដែលទ្រង់បានរៀបចំរួចរាល់អស់ហើយ។ ពីរបីថ្ងៃក្រោយ ខ្ញុំបានទៅចម្ការបន្លែ ខ្ញុំក៏បានឃើញហ្វូងចាបជាច្រើនកំពុងស៊ីសត្វល្អិតចេញពីផ្កាសិរមាន់។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ដែលឃើញ ព្រះជាម្ចាស់បានបើកផ្លូវឱ្យខ្ញុំជាថ្មីម្ដងទៀត ហើយដោះស្រាយបញ្ហាដែលខ្ញុំមិនអាចដោះស្រាយដោយខ្លួនឯងបាន។ ខ្ញុំដឹងគុណព្រះជាម្ចាស់ខ្លាំងណាស់! ពីរថ្ងៃក្រោយមក ដង្កូវទាំងអស់ត្រូវចាបស៊ីអស់រលីង។ ពួកយើងរំភើបចិត្តណាស់ ហើយបានអរព្រះគុណ និងសរសើរតម្លើងព្រះជាម្ចាស់ម្ដងហើយម្ដងទៀត។ ព្រះជាម្ចាស់ពិតជាមានគ្រប់ព្រះ‌ចេស្តាមែន!

ក្រោយមក ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានប្រើវិធីសាស្ត្រ និងមធ្យោបាយគ្រប់ប្រភេទដើម្បីធ្វើឱ្យពួកវាមានតុល្យភាព ដើម្បីធ្វើឱ្យស្ថានភាពភ្នំ និងបឹងបួ រុក្ខជាតិ និងសត្វ បក្សាបក្សី និងសត្វល្អិតគ្រប់ប្រភេទមានតុល្យភាព។ គោលដៅរបស់ទ្រង់គឺអនុញ្ញាតឱ្យភាវៈមានជីវិតគ្រប់ប្រភេទទាំងអស់រស់នៅ និងបង្កើនចំនួននៅក្រោមបញ្ញត្តិដែលទ្រង់បានបង្កើត។ គ្មានវត្ថុណាមួយដែលទ្រង់បានបង្កើតមក អាចចេញក្រៅពីបញ្ញត្តិទាំងនេះបានទេ ហើយបញ្ញត្តិទាំងនេះក៏មិនអាចត្រូវរំលោភបំពានបានដែរ។ មានតែនៅក្នុងបរិស្ថានជាមូលដ្ឋានប្រភេទនេះប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅ និងបង្កើនចំនួនដោយសុវត្ថិភាពពីជំនាន់មួយទៅជំនាន់មួយ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំបានឃើញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា នៅពេលដែលទ្រង់បង្កើតគ្រប់សារពើទាំងអស់ ទ្រង់ធ្វើតុល្យភាពលក្ខខណ្ឌនៃការរស់រានរបស់ពួកវាតាមមធ្យោបាយគ្រប់ប្រភេទ ដើម្បីឱ្យគ្រប់ភាវៈមានជីវិតទាំងអស់នៅក្រោមការគ្រប់គ្រងរបស់ទ្រង់ រស់រាន និងបង្កកំណើតតាមរបៀបដែលមានសណ្ដាប់ធ្នាប់ គាំទ្រគ្នាទៅវិញទៅមក ហើយពិនិត្យពិច័យគ្នាទៅវិញទៅមក ដូចដែលព្រះជាម្ចាស់បានកំណត់មកហើយនោះ។ គ្មានអ្វីអាចប្រឆាំងនឹងក្រឹត្យក្រមដែលព្រះជាម្ចាស់បានបង្កើតមកនេះទេ។ ព្រះជាម្ចាស់បានបង្កើតសត្វ រុក្ខជាតិ និងសត្វល្អិតគ្រប់ប្រភេទ សម្រាប់តុល្យភាពបរិស្ថាន ដើម្បីការពារបរិស្ថានរស់នៅរបស់យើង និងផ្ដល់ស្ថិរភាព។ បើគ្មានការរៀបចំទាំងនេះពីព្រះជាម្ចាស់ទេ បើគ្មានក្រឹត្យក្រមដែលទ្រង់បានកំណត់ទេ សត្វ និងសត្វល្អិតទាំងឡាយនឹងធ្លាក់ក្នុងភាពវឹកវរ ហើយនោះនឹងធ្វើឱ្យជីវិតរបស់ពួកយើងធ្លាក់ក្នុងភាពវឹកវរ។ ពួកយើងមិនអាចរស់បានទេ។ ព្រះតម្រិះរបស់ព្រះជាម្ចាស់ល្អិតល្អន់ខ្លាំងណាស់។ គ្រប់សព្វសារពើទាំងអស់ បង្ហាញពីព្រះចេស្ដា ព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់ ហើយលើសពីនេះទៀត គឺសេចក្ដីស្រឡាញ់របស់ទ្រង់លើមនុស្សជាតិ។ ដូចដែលយើងបានឃើញហើយ ពុំមានដំណោះស្រាយណាមួយទេ ចំពោះបញ្ហាសត្វល្អិតដែលកើតលើបន្លែរបស់យើងនោះ ប៉ុន្តែព្រះជាម្ចាស់ប្រើសត្វចាប និងពីងពាងឱ្យស៊ីពួកវា ដើម្បីឱ្យពួកយើងអាចរីករាយនឹងអាហារដែលព្រះជាម្ចាស់បានប្រទានឱ្យយើង។ គ្រប់យ៉ាងដែលបង្កើតដោយព្រះជាម្ចាស់ គឺមានគោលបំណងរបស់វា សូម្បីតែពីងពាង និងចាប ក៏មានបេសកកម្មផ្ទាល់ខ្លួនរបស់ពួកវាដែរ។ ព្រះជាម្ចាស់ប្រើប្រាស់ពួកវាដើម្បីធ្វើឱ្យមានតុល្យភាពបរិស្ថាន។ ព្រះជាម្ចាស់ធ្វើឱ្យគ្រប់របស់សព្វសារពើពាក់ព័ន្ធគ្នាទៅវិញទៅមក។ ទាំងអស់នោះគឺសុទ្ធតែដើម្បីឱ្យយើងអាចរស់រានបានកាន់តែប្រសើរ។

សត្វល្អិតតូចៗពណ៌ខ្មៅ និងសត្វខ្ញុងមួយចំនួន បានលេចចេញលើបន្លែផ្សេងទៀតដែលពួកយើងបានដាំ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយក៏បាននឹកឃើញដល់សត្រូវពីធម្មជាតិរបស់សត្វល្អិតទាំងនោះ គឺគីង្គក់។ ពួកយើងបានប្រលែងគីង្គក់ ៥ ក្បាល ទៅក្នុងចម្ការ ហើយក្នុងពេលតែពីរខែប៉ុណ្ណោះ ពួកវាបានកើនចំនួនរហូតដល់ប្រហែល ៣០ ក្បាល។ សត្វល្អិតនោះនៅសល់កាន់តែតិចទៅៗ ហើយពួកយើងក៏ទទួលបានការប្រមូលផលដ៏ល្អ។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់ចំពោះរឿងនេះ។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ «ទោះបីឃ្លាថា 'សិទ្ធិអំណាចរបស់ព្រះជាម្ចាស់' ហាក់ដូចជាមិនអាចវាស់ស្ទង់បានក៏ដោយ ប៉ុន្តែ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនមែនសុទ្ធតែពិបាកយល់នោះទេ។ ទ្រង់មានព្រះវត្តមានគង់នៅជាមួយមនុស្ស នៅគ្រប់វិនាទីនៃជីវិតរបស់គេ ហើយដឹកនាំមនុស្សជារៀងរាល់ថ្ងៃ។ ដូច្នេះ នៅក្នុងជីវិតពិត មនុស្សគ្រប់រូបនឹងមើលឃើញ ហើយមានពិសោធន៍នូវទិដ្ឋភាពជាក់ស្ដែងបំផុតនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ទិដ្ឋភាពដ៏ជាក់ស្ដែងនេះគឺជាភស្តុតាងមួយដ៏គ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ពិតជាមានមែន ហើយសិទ្ធិអំណាចនេះពិតជាអាចជួយគេឱ្យស្គាល់ និងយល់ពីការពិតថា ព្រះជាម្ចាស់ពិតជាមានសិទ្ធិអំណាចបែបនោះមែន» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំធ្លាប់គិតថា ខ្ញុំត្រូវឆ្លងកាត់រឿងរ៉ាវធំដុំទើបអាចយល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បាន ដូច្នេះហើយខ្ញុំមិនបានចាប់អារម្មណ៍ដកពិសោធន៍វាតាមរយៈរឿងរ៉ាវតូចៗក្នុងជីវិតប្រចាំថ្ងៃទេ។ បន្ទាប់ពីនោះមក ខ្ញុំមើលឃើញថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ មិនពិបាកយល់ដូចដែលខ្ញុំបានគិតនោះទេ។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់តែងតែជាក់ស្ដែងជានិច្ច ហើយពួកវានៅជាមួយពួកយើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកយើង។ មិនថាវាជារឿងធំ ឬតូចទេ ឱ្យតែពួកយើងផ្ដោតលើការដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងនឹងឃើញពីសិទ្ធិអំណាចរបស់ទ្រង់។

ក្នុងអំឡុងពេលប៉ុន្មានខែនោះ នៅពេលដែលខ្ញុំជួបប្រទះនឹងការរុករានពីសត្វល្អិតទាំងនោះ ដំបូងឡើយ ខ្ញុំដឹងតែពីពឹងផ្អែកលើបទពិសោធន៍របស់ខ្ញុំ និងចំណេះដឹងផ្នែកវិទ្យាសាស្ត្រទេ ប៉ុន្តែវាមិនបានជួយខ្ញុំអ្វីទាំងអស់។ នៅពេលដែលខ្ញុំចុះចូល និងមានបទពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញស្នាព្រះហស្តរបស់ទ្រង់ ហើយទទួលបាននូវការយល់ដឹងពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ជំនឿរបស់ខ្ញុំចំពោះព្រះជាម្ចាស់ក៏កើនឡើងដែរ។ អរព្រះគុណព្រះជាម្ចាស់!

បន្ទាប់៖ ការថ្វាយចិត្ត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

បទពិសោធគ្រីស្ទបរិស័ទជនជាតិមីយ៉ាន់ម៉ា នៅស្ថាននរក បន្ទាប់ពីស្លាប់

អ្នកនិពន្ធ៖ ដានី, មីយ៉ាន់ម៉ា កាលពីក្មេង ខ្ញុំចាប់អារម្មណ៍លើសាសនាគ្រីស្ទ ប៉ុន្តែដោយសារគ្រួសារខ្ញុំជាពុទ្ធសាសនិក ដូច្នេះ...

ទុក្ខលំបាកនៃការមានជំងឺ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទង្វើរបស់ខ្ញុំមានចំនួនច្រើន ជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ របស់ខ្ញុំទៀតសោត...