ការរៀនចុះចូលតាមរយៈភារកិច្ចរបស់ខ្ញុំ

08-04-2022

ក្នុងឆ្នាំ២០១២ ពេលខ្ញុំកំពុងធ្វើការនៅតៃរ៉ាន់ ខ្ញុំបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ក្រោយមក ខ្ញុំរៀនបានថា ខ្ញុំជាមនុស្សដំបូងគេមកពីប្រទេសហ្វីលីពីនដែលទទួលយកកិច្ចការនេះ។ ខ្ញុំមានក្ដីរំភើប និងមានអារម្មណ៍ថា ខ្ញុំមានពរ។ ក្រោយត្រលប់ទៅកាន់ប្រទេសហ្វីលីពីនវិញនៅក្នុងឆ្នាំ ២០១៤ ខ្ញុំចាប់ផ្ដើមផ្សាយដំណឹងល្អពីនគរព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងប្រទេសខ្ញុំ។ ក្រោយមក ក៏មានជនជាតិហ្វីលីពីនជាច្រើនបានទទួលយកកិច្ចការរបស់ព្រះនៃគ្រាចុងក្រោយ។ ខ្ញុំរីករាយណាស់ និងមានមោទនភាពដែលខ្ញុំអាចបំពេញភារកិច្ចផ្សាយដំណឹងល្អនេះ។ ខ្ញុំគិតថា ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់ពីព្រះ គឺជាភារកិច្ចដ៏ពិសេសមួយ ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះឡើយ ព្រោះថាគេត្រូវយល់ពីសេចក្ដីពិតខ្លះ ដើម្បីបំពេញភារកិច្ចនេះបាន។ ជានិច្ចកាល ពេលដែលខ្ញុំជួបបងប្អូនប្រុសស្រី ពួកគេបានច្រណែននឹងខ្ញុំ ដែលខ្ញុំជាបុគ្គលដំបូងគេនៅក្នុងប្រទេសហ្វីលីពីនដែលបានទទួលកិច្ចការរបស់ព្រះ។ គេគិតថា ខ្ញុំសំណាងណាស់ ហើយបានសរសើរខ្ញុំដែលអាចផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ពីព្រះបាន។ ពេលខ្ញុំឃើញថា គេបានច្រណែន និងគោរពខ្ញុំបែបនេះ វាធ្វើឲ្យខ្ញុំយល់ថា ខ្ញុំប្រសើរជាងពួកគេ និងមានអារម្មណ៍ថា ខ្ញុំសមនឹងទទួលភារកិច្ចដ៏សំខាន់ ដូចជាការផ្សាយដំណឹងល្អនេះ។

ថ្ងៃមួយ ខ្ញុំឮថា បងប្រុសដែលជាអ្នកបើកបរ និងកាន់កិច្ចការប្រចាំថ្ងៃរបស់ពួកជំនុំ ត្រូវធ្វើប័ណ្ណបើកបរថ្មី ដូច្នេះ ក្នុងពេលនោះ គាត់មិនអាចបើកបរបានទេ។ អ្នកដឹកនាំយើងបានដឹងថា ខ្ញុំអាចបើកបរបាន ហើយគាត់បានសួរខ្ញុំថា តើអាចទទួលភារកិច្ចគាត់ជាបណ្ដោះអាសន្នបានទេ ដូចជា បើកបរ និងទិញអីវ៉ាន់ឲ្យពួកជំនុំ និងរ៉ាប់រងកិច្ចការប្រចាំថ្ងៃរបស់ពួកជំនុំជាដើម។ ពេលនោះ ខ្ញុំខ្វល់ខ្វាយ និងពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំគិតថា៖ «ហេតុអ្វីក៏ភ្លាមៗ លោកចង់ឲ្យខ្ញុំបើកបរបែបនេះ? បើខ្ញុំធ្វើជាអ្នកបើកបរ តើបងប្អូនប្រុសស្រីនឹងគិតដូចម្ដេចចំពោះខ្ញុំ?» ក្នុងគំនិតខ្ញុំ ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់ពីព្រះគឺជាភារកិច្ចសំខាន់មួយ ដែលអាចនាំមនុស្សជាច្រើនដែលស្រេកឃ្លានចង់ឃើញការលេចមករបស់ព្រះឲ្យចូលមកចំពោះទ្រង់ តែការបើកបរគ្រាន់តែជាកិច្ចការសាមញ្ញប្រចាំថ្ងៃ ជាកិច្ចការធម្មតាៗ ដែលមិនអាចធ្វើបន្ទាល់ពីព្រះ ឬនាំឲ្យខ្ញុំទទួលបានការគោរពពីអ្នកដទៃឡើយ។ គ្រប់គ្នាអាចធ្វើកិច្ចការសាមញ្ញនេះបាន តែមិនមែនគ្រប់គ្នាអាចផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ពីព្រះបានទេ។ ខ្ញុំខកចិត្តចំពោះការកាន់តួនាទីនេះណាស់។ ខ្ញុំមានអារម្មណ៍ថា ភារកិច្ចជាអ្នកបើកបរមិនសមនឹងខ្ញុំឡើយ។ ខ្ញុំមិនយល់ទេថាម៉េចក៏រឿងនេះកើតឡើងចំពោះខ្ញុំ ហើយខ្ញុំក៏បារម្ភដែរថា អ្នកដឹកនាំខ្ញុំអាចនឹងឲ្យខ្ញុំបន្តកាន់ភារកិច្ចនេះ។ ខ្ញុំមានគំនិតអវិជ្ជមានជាច្រើន ខ្ញុំមិនអាចបំពេញភារកិច្ចនេះដោយការស្ដាប់បង្គាប់ឡើយ ហើយខ្ញុំក៏មិនចង់ឲ្យបងប្អូនប្រុសស្រីដឹងថា ខ្ញុំបានប្ដូរភារកិច្ចដែរ។ ថ្ងៃបន្ទាប់ បងប្អូនប្រុសស្រីខ្លះបានសួរសុខទុក្ខខ្ញុំ ហើយសួរថា «ខ្ញុំឮថា ឥឡូវ បងបំពេញភារកិច្ចជាអ្នកបើកបរ?» ដោយឮបែបនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្មាសអៀន និងស្រងាកចិត្តយ៉ាងខ្លាំង។ ខ្ញុំមិនចង់បានភារកិច្ចនេះឡើយ។ ខ្ញុំគិតថា ខ្ញុំគួរតែផ្សាយដំណឹងល្អ ដែលអាចឲ្យខ្ញុំមានកេរ្តិ៍ឈ្មោះល្អវិញ។ ខ្ញុំមិនចង់ឲ្យបងប្អូនប្រុសស្រីមើលងាយខ្ញុំឡើយ។ ខ្ញុំពិបាកចិត្ត និងមិនស្ដាប់បង្គាប់ ហើយខ្ញុំពេញដោយគំនិតអវិជ្ជមាន តែសម្បកក្រៅ ខ្ញុំធ្វើពុតជាមិនអី។ ខ្ញុំមិនចង់ឲ្យពួកគេឃើញពីសេចក្តីកម្សោយខ្ញុំ និងមើលងាយខ្ញុំឡើយ ដូច្នេះ ខ្ញុំឆ្លើយទៅគេវិញថា៖ «នេះជាការរៀបចំរបស់ព្រះ ហើយខ្ញុំអរព្រះគុណទ្រង់សម្រាប់កិច្ចការទាំងនេះ»។ ពេលខ្ញុំនិយាយបែបនេះ ខ្ញុំបានដឹងថា ទោះបីខ្ញុំស្គាល់ឃ្លាថា៖ «ព្រះមានអធិបតេយ្យភាពលើអ្វីគ្រប់យ៉ាង» ក៏ដោយ តាមពិត ពេលព្រះបានបង្កើតមជ្ឈដ្ឋានមួយឡើង ខ្ញុំមិនបានទទួលស្គាល់ពីអធិបតេយ្យភាពរបស់ទ្រង់ឡើយ។ ពាក្យខ្ញុំមិនស្របតាមចិត្តខ្ញុំទេ។ ពីសម្បកក្រៅ ខ្ញុំដូចជាស្ដាប់បង្គាប់ តែតាមពិត ខ្ញុំមិនចង់ទទួល ឬស្ដាប់បង្គាប់តាមមជ្ឈដ្ឋានដែលព្រះបានបង្កើតនោះឡើយ។ ខ្ញុំគិតតែម្យ៉ាងថា៖ «ហេតុអ្វីក៏ភ្លាមៗ ខ្ញុំត្រូវជួបរឿងបែបនេះ? តើអ្នកដឹកនាំធ្វើខុសទេដែលរៀបចំឲ្យខ្ញុំបើកបរបែបនេះ? ភារកិច្ចនេះមិនត្រូវនឹងខ្ញុំឡើយ។ ខ្ញុំគួរតែផ្សាយដំណឹងល្អ តើខ្ញុំអាចធ្វើជាអ្នកបើកបរម្ដេចកើតទៅ?» ខ្ញុំមានអារម្មណ៍អវិជ្ជមានណាស់។ ខ្ញុំគិតថា ច្បាស់ជាគាត់យល់ថា ខ្ញុំមិនសមនឹងផ្សាយដំណឹងល្អហើយមើលទៅ ទើបគាត់ឲ្យខ្ញុំធ្វើជាអ្នកបើកបរ។ ព្រោះខ្ញុំគិតថា ការបើកបរតម្រូវឲ្យប្រើដៃតែប៉ុណ្ណោះ មិនតម្រូវឲ្យមានច្រកចូលទៅក្នុងជីវិត ឬស្វែងរកគោលការណ៍នៃសេចក្តីពិតទេ ហើយវាជាការងារប្រើកម្លាំងតែប៉ុណ្ណោះ ដូច្នេះ ខ្ញុំគ្រាន់តែបើកឡាន និងទិញអីវ៉ាន់ឲ្យពួកជំនុំតាមតែគេប្រាប់ខ្ញុំប៉ុណ្ណោះ។ មួយរយៈពេលក្រោយមក ខ្ញុំមិនទទួលបានច្រកចូលទៅក្នុងជីវិតឡើយ ខ្ញុំនឿយណាយនឹងការងារនេះ ហើយខ្ញុំយល់ថា ខ្ញុំកាន់តែទ្រាំលែងបានចំពោះភារកិច្ចបើកបរនេះ។

ថ្ងៃមួយ បងប្រុសដែលផ្សាយដំណឹងល្អជាមួយខ្ញុំកាលមុន បានទូរសព្ទសួរខ្ញុំថា៖ «ប្អូនប្រុស តើថ្មីៗនេះ ប្អូនសុខសប្បាយទេ? តើប្អូនស៊ាំនឹងភារកិច្ចថ្មីហើយឬនៅ? យើងចង់ទៅកន្លែងខ្លះ។ តើប្អូននឹងមានពេលជូនយើងដែរទេ?» ពេលឮបែបនេះ ធ្វើឲ្យខ្ញុំកើតទុក្ខ និងបាក់មុខយ៉ាងខ្លាំង។ ខ្ញុំគិតថា៖ «ប្រហែល ចំពោះបងប្រុស ខ្ញុំគ្រាន់ជាអ្នកបើកបរម្នាក់ដែលគ្មានឋានៈអ្វីប៉ុណ្ណោះ។ គាត់ច្បាស់ជាមើលងាយខ្ញុំហើយ»។ ខ្ញុំកើតទុក្ខ និងអវិជ្ជមាន ហើយខ្ញុំគ្មានការជំរុញចិត្តនៅក្នុងភារកិច្ចខ្ញុំឡើយ។ ខ្ញុំមិនចង់អានព្រះបន្ទូលព្រះ ឬចូលរួមការប្រជុំទេ ហើយជារឿយៗ ខ្ញុំតែងឆ្ងល់ថាបងប្អូនប្រុសស្រីគិតចំពោះខ្ញុំបែបណា។ ក្នុងអំឡុងពេលនោះ ទោះបើខ្ញុំបំពេញភារកិច្ចខ្ញុំ ហើយមិនបង្ហាញពីការមិនស្ដាប់បង្គាប់ក៏ដោយ ក៏ខាងក្នុងចិត្ត ខ្ញុំច្របូកច្របល់ ហើយមិនអាចទទួលយកភារកិច្ចនេះបានដែរ។ តាមទ្រឹស្ដី ទោះបើខ្ញុំដឹងថា មិនថាមានអ្វីកើតឡើងឡើយ ខ្ញុំគួរតែបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលបានបង្កើតមក តែខ្ញុំមិនអាចចៀសផុតពីសភាពអវិជ្ជមាន និងអកម្មរបស់ខ្ញុំឡើយ។ បន្ដិចម្ដងៗ ខ្ញុំលែងមានអារម្មណ៍ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមានអារម្មណ៍ថា ភារកិច្ចខ្ញុំដូចការងារខាងលោកីយ៍ ដល់ម៉ោងចូល ដល់ម៉ោងចេញ ហើយរង់ចាំឲ្យថ្ងៃកន្លងផុតទៅ។ ដួងចិត្តខ្ញុំពេញដោយភាពងងឹត និងភាពក្រៀមក្រំ ខ្ញុំគ្មានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការប្រជុំ ហើយខ្ញុំតែងមានអារម្មណ៍ឥតន័យជានិច្ច។ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ កូនដឹងថា សភាពកូននេះគឺខុសហើយ តែពេលកូនបើកបរ និងដឹកអីវ៉ាន់ កូននៅតែខ្វល់ថាតើបងប្អូនប្រុសស្រីគិតបែបណាចំពោះកូន។ សូមដឹកនាំកូនផង ដើម្បីឲ្យកូនអាចស្ដាប់បង្គាប់ និងទទួលយកភារកិច្ចនេះ»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលខ្លះរបស់ព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្វីទៅជាការចុះចូលដ៏ពិតប្រាកដ? នៅពេលដែលព្រះជាម្ចាស់ធ្វើអ្វីមួយដែលត្រូវតាមវិធីរបស់អ្នក ហើយអ្នកមានអារម្មណ៍ថាអ្វីគ្រប់យ៉ាង គឺត្រូវចិត្តនិងត្រឹមត្រូវ ហើយអ្នកត្រូវបានអនុញ្ញាតឱ្យលេចធ្លោ នោះអ្នកមានអារម្មណ៍ថា នេះគឺជាសិរីល្អណាស់ ហើយអ្នកនិយាយថា៖ 'អរព្រះគុណព្រះជាម្ចាស់' ហើយអាចចុះចូលចូលនឹងការចាត់ចែងនិងការរៀបចំរបស់ព្រះជាម្ចាស់បាន។ ក៏ប៉ុន្តែ នៅពេលណាដែលអ្នកត្រូវបានចាត់តាំងឱ្យទៅកន្លែងមិនអស្ចារ្យ ដែលអ្នកមិនដែលអាចលេចធ្លោបាន ដែលគ្មាននរណាម្នាក់ធ្លាប់ទទួលស្គាល់អ្នក នោះអ្នកក៏ឈប់មានអារម្មណ៍រីករាយ និងពិបាកនឹងចុះចូល។ ... ការចុះចូលក្នុងពេលណាមានលក្ខខណ្ឌដែលត្រូវចិត្តនោះគឺតែងតែងាយស្រួល។ ប្រសិនបើអ្នកក៏អាចចុះចូលក្នុងកាលៈទេសៈមិនល្អបានដែរ ជាកាលៈទេសៈដែលអ្វីៗមិនសមតាមវិធីរបស់អ្នក ហើយអារម្មណ៍របស់អ្នកឈឺចាប់ ដែលធ្វើឱ្យអ្នកទន់ខ្សោយ ដែលធ្វើឱ្យអ្នករងទុក្ខខាងផ្លូវកាយ និងបំផ្លាញដល់កេរ្តិ៍ឈ្មោះរបស់អ្នក ដែលមិនអាចបំពេញសេចក្ដីអំនួតនិងកិត្តិយសរបស់អ្នកបាន និងដែលធ្វើឱ្យអ្នករងទុក្ខខាងផ្លូវចិត្ត នោះអ្នកពិតជារីកចម្រើនហើយ» (ការប្រកបរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះបានបើកសម្ដែងពីសេចក្ដីពុករលួយនៅក្នុងចិត្តខ្ញុំ។ ខ្ញុំនឹកចាំថា ពេលខ្ញុំបានទទួលកិច្ចការរបស់ព្រះនៃគ្រាចុងក្រោយ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «មិនថាព្រះរៀបចំមជ្ឈដ្ឋានបែបណា ឬមិនថាជួបការលំបាក ឬការល្បងលធំៗយ៉ាងណា ក៏កូននឹងទទួលយក និងស្ដាប់បង្គាប់ដែរ។ មិនថាមានអ្វីកើតឡើងទេ កូននឹងដើរតាមព្រះជានិច្ច»។ តែឥឡូវ ខ្ញុំបានទទួលមជ្ឈដ្ឋានពិតមួយ តែខ្ញុំមិនអាចស្ដាប់បង្គាប់បាន។ ភ្លាមនោះ ខ្ញុំដឹងថា ការស្ដាប់បង្គាប់របស់ខ្ញុំចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះ គឺបានតែមាត់ប៉ុណ្ណោះ។ ដំបូង ពេលពួកជំនុំបានរៀបចំឲ្យខ្ញុំផ្សាយដំណឹងល្អ ខ្ញុំជឿថា ទាល់តែបុគ្គលពិសេស ទើបបំពេញភារកិច្ចនេះបាន ហើយការដែលខ្ញុំមានភារកិច្ចសំខាន់បែបនេះ ធ្វើឲ្យខ្ញុំមើលទៅអស្ចារ្យ។ បងប្អូនប្រុសស្រីបានសរសើរ និងគោរពខ្ញុំ។ ខ្ញុំចូលចិត្តភារកិច្ចខ្ញុំខ្លាំងណាស់ ដូច្នេះ ខ្ញុំមានអារម្មណ៍រំភើប និងខំប្រឹងបំពេញភារកិច្ចនោះយ៉ាងខ្លាំង។ តែពេលអ្នកដឹកនាំបានរៀបចំឲ្យខ្ញុំបើកបរ ភ្លាមនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានចេញពីកន្លែងដែលទទួលការសរសើរពីគ្រប់គ្នា ទៅធ្វើជាអ្នកបើកបរដែលគ្មាននរណាម្នាក់ខ្វល់ ហើយខ្ញុំពិតជាអាម៉ាស់ណាស់។ ជាងនេះទៀត ខ្ញុំគិតថា ការបើកបរមិនសំខាន់ ហើយគ្មាននរណាម្នាក់គោរពដល់កិច្ចការនេះទេ។ បើខ្ញុំបំពេញភារកិច្ចនេះ បងប្អុនប្រុសស្រីនឹងមិនគោរពខ្ញុំដូចដែលគេធ្លាប់ធ្វើឡើយ ដូច្នេះ ចេញពីជម្រៅចិត្តខ្ញុំ ខ្ញុំមិនអាចទទួលយកភារកិច្ចនេះបានទេ។ ខ្ញុំមិនអាចស្ដាប់បង្គាប់អធិបតេយ្យភាព និងការរៀបចំរបស់ព្រះបានទេ ហើយខ្ញុំថែមទាំងគិតថា ការរៀបចំរបស់អ្នកដឹកនាំ គឺមិនត្រូវឡើយ។ ខ្ញុំខ្វល់ពីភាពថ្លៃថ្នូរ និងឋានៈខ្ញុំខ្លាំងពេក ហើយខ្ញុំហាក់រើសអើង និងចាត់ទុកភារកិច្ចខ្ញុំទៅតាមចំណូលចិត្តខ្ញុំ។ ខ្ញុំចង់បានភារកិច្ចមួយដែលខ្ញុំអាចបង្ហាញមុខមាត់ និងទទួលបានការគោរព មិនមែនភារកិច្ចមិនច្បាស់លាស់ មិនចេញមុខមាត់នោះឡើយ។ ពេលដែលភារកិច្ចដែលគេរៀបចំសម្រាប់ខ្ញុំ មិនធ្វើឲ្យអ្នកដទៃគោរពខ្ញុំ ដួងចិត្តខ្ញុំពេញដោយការប្រឆាំង និងការរអ៊ូរទាំ។ សម្បកក្រៅ ខ្ញុំមិនប្រឆាំងទេ តែខាងក្នុងចិត្តវិញ ខ្ញុំមិនអាចបង្ខំឲ្យខ្លួនឯងស្ដាប់បង្គាប់បានទេ ដែលធ្វើឲ្យខ្ញុំបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅក្នុងភាពងងឹត។ តាមរយៈបន្ទូលព្រះ ខ្ញុំយល់ថា បើខ្ញុំចង់ស្ដាប់បង្គាប់ព្រះ និងមានកម្ពស់ពិតប្រាកដ ខ្ញុំត្រូវតែស្ដាប់បង្គាប់ការរៀបចំរបស់ព្រះ មិនគ្រាន់តែពេលដែលមជ្ឈដ្ឋានសក្ដិសមនឹងខ្ញុំនោះទេ តែសំខាន់ជាងនេះ ខ្ញុំត្រូវស្ដាប់បង្គាប់ ទោះមជ្ឈដ្ឋានមិនសក្ដិសមក៏ដោយ។ ទោះបើខ្ញុំបាត់បង់មុខមាត់ ឬបងប្អូនប្រុសស្រីខ្ញុំមិនគោរពខ្ញុំក្ដី ក៏ខ្ញុំត្រូវទទួលយក និងស្ដាប់បង្គាប់ដែរ។

ក្រោយមក នៅឯការជួបជុំមួយ ខ្ញុំបានប្រកបគ្នាដោយបើកចំហពីសភាពខ្ញុំ ហើយបងប្អូនប្រុសស្រីបានផ្ញើសារបន្ទូលព្រះមួយមកខ្ញុំ ដែលជួយឲ្យខ្ញុំយល់អំពីឫសគល់នៃការមិនស្ដាប់បង្គាប់របស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើសាតាំងប្រើអ្វីដើម្បីរក្សាមនុស្សឲ្យស្ថិតជាប់នៅក្នុងការគ្រប់គ្រងរបស់វា? (គឺកេរ្ដិ៍ឈ្មោះ និងផលប្រយោជន៍។) ដូច្នេះ សាតាំងប្រើកេរ្ដិ៍ឈ្មោះនិងផលប្រយោជន៍ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស រហូតទាល់តែមនុស្សទាំងអស់អាចគិតដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ ទទួលរងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះនិងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍។ តាមវិធីនេះសាតាំងបានចងមនុស្សជាមួយនឹងខ្សែដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ឬភាពក្លាហានក្នុងការបោះចោលរបស់នេះឡើយ។ ពួកគេកំពុងទ្រាំទ្រនឹងឧបសគ្គ និងទុក្ខលំបាកដ៏ខ្លាំងជាច្រើន ដោយមិនដឹងខ្លួន។ ដោយសារកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍។ នេះ មនុស្សជាតិបានបដិសេធចោលព្រះជាម្ចាស់ ព្រមទាំងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍របស់សាតាំង។ សូមសំឡឹងមើលពីទង្វើរបស់សាតាំង តើបំណងអាក្រក់របស់វា មិនគួរជាទីស្អប់ខ្ពើមណាស់ទេឬអី? ប្រហែលជាថ្ងៃនេះ អ្នករាល់គ្នានៅតែមិនអាចមើលឃើញបំណងអាក្រក់របស់សាតាំង ពីព្រោះអ្នកគិតថាមនុស្សម្នាក់មិនអាចរស់នៅដោយគ្មានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍បានទេ។ អ្នកគិតថាប្រសិនបើមនុស្សចាកចោលកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ នោះពួកគេនឹងលែងមើលឃើញផ្លូវទៅមុខ លែងមើលឃើញគោលដៅរបស់ពួកគេទៀតហើយ ព្រមទាំងថាអនាគតរបស់ពួកគេនឹងក្លាយជាងងឹតអាប់អួរជាមិនខាន។ ក៏ប៉ុន្តែ យូរៗទៅ នៅថ្ងៃណាមួយអ្នករាល់គ្នានឹងដឹងថាកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ គឺជាច្រវាក់ដ៏អាក្រក់ជាទីបំផុតដែលសាតាំងប្រើដើម្បីចងមនុស្ស។ នៅពេលដែលថ្ងៃនោះមកដល់ អ្នកនឹងតទល់យ៉ាងម៉ឺងម៉ាត់ចំពោះការគ្រប់គ្រងរបសសាតាំង ហើយប្រឆាំងយ៉ាងខ្លាំងនឹងខ្សែដែលសាតាំងប្រើដើម្បីចងអ្នក។ នៅពេលដែលពេលវេលាដែលអ្នកចង់បោះចោលរបស់ទាំងអស់ ដែលសាតាំងបានបណ្តុះក្នុងខ្លួនអ្នកមកដល់ នោះអ្នកនឹងបែកចេញពីសាតាំង ហើយអ្នកនឹងស្អប់អ្វីទាំងអស់ដែលសាតាំងបាននាំយកមកឲ្យអ្នក។ មានតែពេលនោះទេ ដែលមនុស្សជាតិនឹងមានសេចក្តីស្រឡាញ់ ព្រមទាំងប្រាថ្នាចង់បានព្រះជាម្ចាស់យ៉ាងពិតប្រាកដ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ក្រោយពេលសញ្ជឹងគិតពីបន្ទូលព្រះ ខ្ញុំបានយល់ថា ខ្ញុំមិនអាចស្ដាប់បង្គាប់តាមភារកិច្ចដែលខ្ញុំបានទទួល ដោយសារខ្ញុំមានអារម្មណ៍ថា វាធ្វើឲ្យខូចដល់ភាពថ្នៃថ្នូរ និងឋានៈខ្ញុំ ហើយនេះជាគ្រោះថ្នាក់មួយ ដែលបង្កឡើងដោយសាតាំង។ សាតាំងប្រើកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ដើម្បីត្រួតត្រាលើដួងចិត្តរបស់មនុស្ស។ វាធ្វើឲ្យមនុស្សខំតស៊ូ និងលះបង់អ្វីគ្រប់យ៉ាងដើម្បីកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ។ ខ្ញុំក៏ដើរតាមទស្សនវិជ្ជារបស់សាតាំងទាំងមិនដឹងខ្លួននៅក្នុងជីវិតខ្ញុំ។ ខ្ញុំនឹកចាំពីរបៀបដែលឪពុកម្ដាយខ្ញុំបានបង្រៀនខ្ញុំ កាលពីតូច ឲ្យខំប្រឹងស្វែងរកការគោរព និងការសរសើរពីអ្នកដទៃ ដូច្នេះ ពេលដែលខ្ញុំនៅក្មេង ខ្ញុំបានជឿថា ខ្ញុំគួរតែប្រសើរជាងគេ និងលេចធ្លោជាងគេ។ សង្គម និងប្រព័ន្ធផ្សព្វផ្សាយក៏ផ្សាយពីទស្សនៈទាំងនេះផងដែរ ហើយខ្ញុំបានឃើញពីរបៀបដែលបុគ្គលល្បីល្បាញ មានទ្រព្យ និងមានឋានៈខ្ពង់ខ្ពស់មួយចំនួន ទទួលបានការគោរពជាងមនុស្សទូទៅ ដូច្នេះ ខ្ញុំបានតាំងចិត្តឲ្យឈានមុខគេ ដើម្បីឲ្យគ្រប់គ្នាសរសើរខ្ញុំ។ ក្រោយពេលខ្ញុំបានទទួលកិច្ចការរបស់ព្រះនៃគ្រាចុងក្រោយ ខ្ញុំនៅតែរស់នៅតាមទស្សនៈទាំងនេះដដែល ខ្ញុំបំពេញភារកិច្ចខ្ញុំ ដោយមិនបានផ្តោតលើការស្វែងរកព្រះទ័យព្រះ ឬស្វែងរកសេចក្តីពិតទេ ហើយខ្ញុំយល់ច្រឡំថា ការបំពេញភារកិច្ចសំខាន់ណាមួយ ដូចជាការផ្សាយដំណឹងល្អនេះ ជាដើម គឺជាវិធីតែមួយគត់ ដើម្បីទទួលបានការសរសើរ និងការគោរពពីអ្នកដទៃ។ ខ្ញុំគិតថា គ្មាននរណាសរសើរភារកិច្ចរបស់អ្នកដែលធ្វើការប្រើកម្លាំងទេ។ ខ្ញុំគិតថា ភារកិច្ចមានល្អ មានអាក្រក់ ហើយខ្ញុំចង់ធ្វើភារកិច្ចណាដែលនាំឲ្យខ្ញុំលេចធ្លោ។ ពេលអ្នកដឹកនាំរៀបចំឲ្យខ្ញុំបើកឡាន ទៅតាមតម្រូវការការងាររបស់យើង ក្នុងចិត្តខ្ញុំ ខ្ញុំមិនអាចទទួលយក ឬស្ដាប់បង្គាប់បានទេ ហើយខ្ញុំយល់ថា ខ្ញុំសមនឹងផ្សាយដំណឹងល្អវិញ មិនមែនមកធ្វើភារកិច្ចបើកបរនេះឡើយ។ ខ្ញុំខ្វល់តែរឿងមុខមាត់ និងឋានៈខ្ញុំប៉ុណ្ណោះ តែខ្ញុំមិនស្វែងរកព្រះទ័យព្រះ និងមិនខ្វល់ពីតម្រូវការនៃកិច្ចការពួកជំនុំទេ។ ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ណាស់! ការចង់បន្តធ្វើភារកិច្ចផ្សាយដំណឹងល្អទៀត តាមពិតទៅ មិនបានគិតគូរដល់ព្រះទ័យព្រះនោះទេ។ ខ្ញុំគ្រាន់តែចង់បានភារកិច្ចមួយ ដើម្បីយកធ្វើជាឆាកឲ្យខ្ញុំទទួលបានការគោរពពីគ្រប់គ្នាប៉ុណ្ណោះ។ ខ្ញុំចង់ប្រើភារកិច្ចខ្ញុំ ដើម្បីសម្ញែង និងធ្វើឲ្យមនុស្សសម្លឹងមកខ្ញុំ ដើម្បីឲ្យខ្ញុំបានកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ហើយរីករាយនឹងកិត្តិយសដែលខ្ញុំទទួលបាន។ ពេលអ្នកដឹកនាំរៀបចំភារកិច្ចនេះឲ្យខ្ញុំ មហិច្ឆតាខ្ញុំដែលចង់ឲ្យគេគោរពនោះ ត្រូវបានខ្ចាត់ខ្ចាយ ដូច្នេះ ខ្ញុំបានរួញរា ហើយថែមទាំងគ្មានកម្លាំងបំពេញភារកិច្ចខ្ញុំទៀតផង។ ខ្ញុំបានឃើញពីរបៀបដែលគំនិត និងទស្សនៈបែបសាតាំងទាំងនេះបានចាក់ឫសនៅក្នុងដួងចិត្តខ្ញុំ និងបានក្លាយជាធម្មជាតិរបស់ខ្ញុំរួចទៅហើយ។ វាបានគ្រប់គ្រងសម្ដីដែលខ្ញុំនិយាយ និងទង្វើដែលខ្ញុំធ្វើ ព្រមទាំងរបៀបដែលខ្ញុំគិតពីភារកិច្ចខ្ញុំ ធ្វើឲ្យខ្ញុំបះបោរ និងប្រឆាំងព្រះ។ ការដែលខ្ញុំដេញតាមកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិធ្វើឲ្យខ្ញុំបាត់បង់ហេតុផលគ្រប់យ៉ាង។ ខ្ញុំបានគិតពីរបៀបដែលបងប្អូនប្រុសស្រីខ្លះមានឋានៈខាងលោកីយ៍ ហើយមនុស្សជាច្រើនគាំទ្រពួកគេ តែក្រោយពេលពួកគេជឿលើព្រះ ហើយកាន់ភារកិច្ចរបស់ខ្លួន ពួកគេអាចបោះបង់ចោលកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន ហើយមិនថាពួកជំនុំរៀបចំអ្វីឡើយ ទោះជាភារកិច្ចនោះទន់ទាបក៏ដោយ ក៏ពួកគេអាចទទួលយក និងស្ដាប់បង្គាប់បានដែរ។ ខ្ញុំគួឲ្យអាម៉ាស់ណាស់ បើធៀបជាមួយពួកគេ។ ខ្ញុំមិនមែនជាអ្នកជឿព្រះដ៏ពិតឡើយ។ នៅក្នុងចិត្តខ្ញុំ គ្មានកន្លែងសម្រាប់ព្រះទេ ឬសូម្បីតែការស្ដាប់បង្គាប់ដ៏សាមញ្ញបំផុតចំពោះព្រះក៏គ្មានដែរ។ ឥឡូវ ខ្ញុំដឹងហើយថា ការដេញតាមកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិគឺគួរឲ្យអាម៉ាស់ និងស្អប់ខ្ពើមកម្រិតណា។ បើខ្ញុំបន្តដេញតាមបែបនេះ ខ្ញុំនឹងមិនយល់ពីសេចក្តីពិតទេ ហើយមិនយូរមិនឆាប់ ខ្ញុំនឹងត្រូវលុបបំបាត់មិនខាន។

ក្រោយមក ខ្ញុំអានបន្ទូលព្រះមួយចំនួន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការចូលទៅក្នុងតថភាពនៃសេចក្តីពិត មិនមែនជារឿងសាមញ្ញនោះទេ។ ចំណុចសំខាន់ គឺផ្តោតលើការស្វែងរកនូវសេចក្ដីពិត និងយកសេចក្ដីពិតមកអនុវត្ត។ អ្នកត្រូវតែប្រកាន់ខ្ជាប់នូវការទាំងនេះទុកក្នុងចិត្តអ្នករាល់ថ្ងៃ។ មិនថាអ្នកប្រឈមមុខនឹងបញ្ហាអ្វីក៏ដោយ កុំការពារតែផលប្រយោជន៍ខ្លួនឯងជានិច្ចនោះឡើយ តែគួររៀនស្វែងរកនូវសេចក្ដីពិត និងការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនវិញ។ មិនថាអ្នកត្រូវបានគេឃើញថាមានសេចក្ដីពុករលួយអ្វីក៏ដោយ អ្នកមិនត្រូវទុកវាចោលនោះឡើយ។ វាជារឿងល្អបំផុត ប្រសិនបើអ្នកអាចឆ្លុះបញ្ចាំង ហើយទទួលស្គាល់នូវសារជាតិពុករលួយរបស់អ្នក។ ប្រសិនបើក្នុងស្ថានភាពប្រចាំថ្ងៃ គំនិតរបស់អ្នកផ្ដោតទៅលើរបៀបដោះស្រាយនូវនិស្ស័យពុករលួយរបស់អ្នក ផ្តោតទៅលើរបៀបនៃការអនុវត្តសេចក្តីពិត ហើយនិងអ្វីដែលជាគោលការណ៍នៃសេចក្តីពិត នោះអ្នកអាចរៀនពីរបៀបប្រើប្រាស់សេចក្តីពិតដើម្បីដោះស្រាយបញ្ហារបស់អ្នក ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើធ្វើដូច្នេះបាន នោះអ្នកនឹងសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ ដូច្នេះហើយក៏ចូលទៅក្នុងតថភាពនៃសេចក្ដីពិតបន្តិចម្តងៗ។ ប្រសិនបើគំនិតរបស់អ្នកពោរពេញទៅដោយការគិតអំពីវិធីដើម្បីទទួលបានឋានៈខ្ពស់ជាងមុន អំពីរបៀបប្រព្រឹតិ្តនៅចំពោះមុខអ្នកដទៃអំពីរបៀបដើម្បីឲ្យពួកគេកោតសរសើរអ្នក នោះអ្នកកំពុងនៅលើផ្លូវខុសហើយ។ វាមានន័យថាអ្នកកំពុងធ្វើអ្វីៗសម្រាប់សាតាំង។ អ្នកកំពុងធ្វើការបម្រើសាតាំងហើយ។ ប្រសិនបើគំនិតរបស់អ្នកពោរពេញទៅដោយការគិតអំពីវិធីនៃការផ្លាស់ប្តូរ ដើម្បីឲ្យអ្នកកាន់តែដូចជាមនុស្ស ស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មានសមត្ថភាពក្នុងការចុះចូលចំពោះទ្រង់ និងត្រឡប់មករកទ្រង់វិញ ហើយបង្ហាញនូវការអត់ធ្មត់ និងទទួលយកការពិនិត្យហ្មត់ចត់របស់ទ្រង់ចំពោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នោះស្ថានភាពរបស់អ្នកនឹងកាន់តែប្រសើរឡើងៗហើយ។ នេះមានន័យថា អ្នកជាមនុស្សម្នាក់ដែលរស់នៅនៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់។ ដូច្នេះមានផ្លូវពីរ៖ ផ្លូវមួយគ្រាន់តែសង្កត់ធ្ងន់លើអាកប្បកិរិយា ការបំពេញនូវមហិច្ឆតា ចំណង់ចិត្ត សេចក្ដីប្រាថ្នា និងផែនការផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ប៉ុណ្ណោះ ដែលនេះគឺជាការរស់នៅសម្រាប់សាតាំង ហើយរស់នៅក្រោមអំណាចរបស់វា។ ចំណែកផ្លូវមួយទៀត គឺការស្វែងរកសេចក្ដីពិតក្នុងគ្រប់ការទាំងអស់ ហើយមកអនុវត្តសេចក្ដីពិត និងស្ដាប់បង្គាប់ព្រះជាម្ចាស់។ ប្រសិនបើកើតមានសញ្ញាណ ឬការយល់ខុសណាមួយចំពោះទ្រង់ ចូរអធិស្ឋានទៅកាន់ទ្រង់ភ្លាមៗ ហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណ និងការយល់ខុសនោះ។ អ្នកគួរផ្ដោតលើការបំពេញភារកិច្ចរបស់អ្នកឲ្យបានល្អ ដែលទង្វើនេះ នឹងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ។ អ្នកគួរខិតខំឆ្ពោះទៅរកសេចក្ដីពិត និងស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ដោយចូលមករកទ្រង់ដោយចិត្តកោតខ្លាច ហើយគេចចេញពីអំពើអាក្រក់ទាំងអស់។ នេះជាមនុស្សដែលតែងតែរស់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់» («មានតែតាមរយៈការអនុវត្តនូវសេចក្តីពិតប៉ុណ្ណោះ ទើបអាចធ្វើឲ្យមនុស្សមានភាពជាមនុស្សធម្មតាបាន» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយអានបន្ទូលព្រះរួចមក ខ្ញុំដឹងថា បើខ្ញុំចង់ទទួលបានសេចក្តីពិត និងរួចផុតពីសេចក្តីពុករលួយ ខ្ញុំត្រូវតែឈប់ដេញតាមគោលដៅខុសឆ្គងទៀត។ មិនថាខ្ញុំអាចសម្ញែង ឬទទួលការសរសើរពីអ្នកដទៃនៅក្នុងភារកិច្ចខ្ញុំក៏ដោយ ខ្ញុំគួរតែទទួលយកភារកិច្ចខ្ញុំ និងធ្វើវាដោយស្មោះត្រង់។ នេះជាអាកប្បកិរិយាចំពោះភារកិច្ច និងជាហេតុផលមួយដែលភាវៈដែលបានបង្កើតមកគួរតែមាន។ បើខ្ញុំបំពេញភារកិច្ចខ្ញុំ គ្រាន់តែចង់បានការគោរពពីបងប្អូនប្រុសស្រី នេះមានន័យថា ខ្ញុំកំពុងធ្វើការបម្រើសាតាំងហើយ ព្រោះថាសាតាំងធ្វើឲ្យមនុស្សដេញតាមកេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ និងឋានៈ ឃ្លាតចេញពីព្រះ និងក្បត់ព្រះ។ បើខ្ញុំមិនផ្លាស់ប្ដូរគោលដៅនៃការដេញតាមកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ឬផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្ញុំទេ ចុងបញ្ចប់ ខ្ញុំមានតែត្រូវលុបបំបាត់ប៉ុណ្ណោះ។ ការដេញតាមសេចក្តីពិត និងការផ្លាស់ប្ដូរនិស្ស័យ ការទទួលយកការរៀបចំរបស់ព្រះ ការបោះបង់គំនិតដេញតាមកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ការប្រព្រឹត្តស្របតាមសេចក្តីតម្រូវរបស់ព្រះ និងការធ្វើតាមភារកិច្ចរបស់ខ្ញុំឲ្យបានល្អ គឺជាផ្លូវតែមួយគត់ ដើម្បីរស់នៅចំពោះព្រះ ហើយការដេញតាមទាំងនេះគឺជាផ្លូវតែមួយគត់ ដើម្បីផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្ញុំ។ ពេលខ្ញុំយល់បែបនេះ ខ្ញុំមានទិសដៅមួយ។ ខ្ញុំដឹងថា ខ្ញុំត្រូវដេញតាមសេចក្តីពិតនៅក្នុងជំនឿរបស់ខ្ញុំលើព្រះ និងនៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំមានឆន្ទៈទទួលយកភារកិច្ចខ្ញុំ។ មិនថាមនុស្សគោរពខ្ញុំឬអត់ឡើយ ខ្ញុំត្រូវបំពេញភារកិច្ចខ្ញុំឲ្យបានល្អបំផុត។

ក្រោយមក ខ្ញុំអានអត្ថបទព្រះបន្ទូលពីរទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «បច្ចុប្បន្ននេះ នៅពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនថាវាធំឬតូច មិនថាវាពាក់ព័ន្ធនឹងពលកម្មរាងកាយ ឬការប្រើប្រាស់ខួរក្បាលរបស់អ្នក មិនថាវាត្រូវបានបំពេញនៅខាងក្រៅ ឬនៅក្នុងក្រុមជំនុំឡើយ ភារកិច្ចដែលអ្នកបំពេញ មិនមែនជារឿងចៃដន្យឡើយ។ នេះមិនមែនជាជម្រើសរបស់អ្នកឡើយ វាត្រូវបានព្រះជាម្ចាស់ដឹកនាំ។ គឺដោយសារតែបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអ្នកត្រូវបានជំរុញ ហើយមានញាណនៃបេសកកម្ម និងទំនួលខុសត្រូវនេះ ព្រមទាំងអាចបំពេញភារកិច្ចនេះ។ ក្នុងចំណោមអ្នកមិនជឿ មានមនុស្សជាច្រើនដែលគួរឱ្យទាក់ទាញ ឆ្លាតវៃ ឬមានសមត្ថភាព។ ប៉ុន្តែ តើព្រះជាម្ចាស់ជ្រើសយកពួកគេឬទេ? (ទេ)។ ព្រះជាម្ចាស់ជ្រើសយកតែអ្នករាល់គ្នាប៉ុណ្ណោះ គឺមនុស្សក្រុមនេះ។ ទ្រង់ធ្វើឱ្យអ្នកបំពេញតួនាទីគ្រប់ប្រភេទ បំពេញភារកិច្ច និងទំនួលខុសត្រូវគ្រប់ប្រភេទ នៅក្នុងកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយទីបញ្ចប់ នៅពេលដែលផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដល់ទីបញ្ចប់ និងសម្រេច នោះរឿងនេះពិតជាមានសិរីល្អ និងកិត្តិយសមែន! ដូច្នេះហើយ ខណៈពេលបំពេញភារកិច្ចរបស់ពួកគេនៅពេលបច្ចុប្បន្ន នៅពេលដែលមនុស្សរងទុក្ខនូវការលំបាកបន្តិចបន្តួច នៅពេលដែលពួកគេត្រូវតែបោះបង់ចោលអ្វីៗ និងលះបង់ខ្លួន នៅពេលដែលពួកគេចំណាយ នៅពេលដែលពួកគេបាត់បង់ឋានៈ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈនៅក្នុងលោកីយ៍ វាហាក់ដូចជាព្រះជាម្ចាស់យករបស់ទាំងនោះចេញពួកគេអ៊ីចឹង ប៉ុន្តែពួកគេបានទទួលអ្វីមួយដែលធំជាង និងប្រសើរជាង។ តើពួកគេបានទទួលអ្វីពីព្រះជាម្ចាស់? មានតែនៅពេលដែលអ្នកបានបំពេញភារកិច្ចរបស់អ្នកបានល្អ នៅពេលដែលអ្នកបានសម្រេចបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នក នៅពេលដែលអ្នករស់នៅពេញមួយជីវិតដើម្បីបេសកកម្ម និងបញ្ជាបេសកកម្ម ហើយអ្នករស់នៅក្នុងជីវិតដែលមានតម្លៃប៉ុណ្ណោះ ទើបអ្នកជាបុគ្គលពិតប្រាកដម្នាក់! ចុះហេតុអ្វីបានជាខ្ញុំនិយាយថា អ្នកជាបុគ្គលពិតប្រាកដម្នាក់? ដោយសារតែព្រះជាម្ចាស់បានជ្រើសរើសអ្នក ទ្រង់បានអនុញ្ញាតឱ្យអ្នកបំពេញភារកិច្ចរបស់សត្តនិកររបស់ព្រះជាម្ចាស់ នៅក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយគ្មានតម្លៃណា ដែលធំធេងជាង ឬមានតម្លៃជាងជាងនេះទេ ចំពោះជីវិតរបស់អ្នកឡើយ» («គោលការណ៍នៃការអនុវត្តពាក់ព័ន្ធនឹងការចុះចូលចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ប្រសិនបើអ្នកចង់មានភក្ដីភាពចំពោះគ្រប់យ៉ាងដែលអ្នកធ្វើ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកមិនអាចគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួននោះទេ។ អ្នកត្រូវទទួលយកព្រះរាជបញ្ជាទាំងឡាយណាដែលព្រះជាម្ចាស់បានប្រទានដល់អ្នកផងដែរ។ មិនថាវាត្រូវនឹងចំណូលចិត្តរបស់អ្នកឬអត់ និងក្នុងចំណាប់អារម្មណ៍របស់អ្នកឬអត់ ឬជាអ្វីមួយដែលអ្នកមិនចូលចិត្ត ឬមិនធ្លាប់បានធ្វើពីមុនមក ឬអ្វីមួយដែលពិបាកឬអត់នោះទេ អ្នកនៅតែត្រូវទទួលយកវា និងចុះចូលដដែល។ អ្នកមិនត្រឹមតែត្រូវទទួលយកវានោះទេ ប៉ុន្តែអ្នកក៏ត្រូវសហការយ៉ាងសកម្ម និងត្រូវរៀនអំពីវា ព្រមទាំងទទួលបានច្រកចូលផងដែរ។ បើទោះបីជាអ្នករងទុក្ខ ត្រូវគេធ្វើឲ្យអាម៉ាស់ ហើយមិនដែលលេចធ្លោក្ដី ក៏អ្នកនៅតែត្រូវប្ដេជ្ញាចិត្តដោយភក្ដីភាពដដែល។ អ្នកត្រូវតែចាត់ទុកវាជាភារកិច្ចរបស់អ្នកដែលត្រូវតែបំពេញ មិនមែនជារឿងផ្ទាល់ខ្លួនទេ ប៉ុន្តែជាភារកិច្ចរបស់អ្នក។ តើមនុស្សគួរយល់ពីភារកិច្ចរបស់ពួកគេដោយបែបណា? នៅពេលព្រះអាទិករដ៏ជាព្រះជាម្ចាស់ ប្រទានកិច្ចការឱ្យនរណាម្នាក់ធ្វើ នៅពេលនោះភារកិច្ចរបស់អ្នកនោះក៏កើតមានឡើង។ កិច្ចការដែលព្រះជាម្ចាស់ប្រទានដល់អ្នក ព្រះរាជបញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់អ្នក ទាំងអស់នេះគឺសុទ្ធតែជាភារកិច្ចរបស់អ្នក។ នៅពេលអ្នកស្វែងរកវាជាគោលដៅរបស់អ្នក ហើយអ្នកមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ តើអ្នកនៅតែអាចបដិសេធបានទៀតទេ? (ទេ។) នេះមិនមែនរឿងដែលថាអ្នកអាច ឬមិនអាចនោះទេ គឺថាអ្នកមិនគួរបដិសេធចំណុចទាំងនោះឡើយ។ អ្នកគួរទទួលយកចំណុចទាំងនោះ។ នេះគឺជាផ្លូវនៃការអនុវត្ត។ តើអ្វីទៅជាមាគ៌ាអនុវត្តន៍? (គឺត្រូវមានភក្ដីភាពខ្ពស់ចំពោះគ្រប់យ៉ាងទាំងអស់។) ត្រូវមានភក្ដីភាពចំពោះគ្រប់យ៉ាងទាំងអស់ដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើត្រង់នេះ ចំណុចសំខាន់ស្ថិតនៅត្រង់ណា? វាស្ថិតនៅ 'ក្នុងគ្រប់យ៉ាងទាំងអស់'។ 'គ្រប់យ៉ាងទាំងអស់' ពុំចាំបាច់តែមានន័យថា អ្វីៗដែលអ្នកចូលចិត្ត ឬអ្វីៗដែលល្អនោះទេ ហើយក៏មិនសំដៅលើអ្វីៗដែលអ្នកធ្លាប់ស្គាល់ដែរ។ ពេលខ្លះ អ្នកមិនសូវពូកែខាងអ្វីមួយ ពេលខ្លះអ្នកត្រូវរៀនសូត្រពីវា ពេលខ្លះអ្នកនឹងជួបការលំបាក ហើយពេលខ្លះអ្នកត្រូវរងទុក្ខ។ ក៏ប៉ុន្តែ មិនថាវាជាកិច្ចការអ្វីនោះទេ ឱ្យតែជាព្រះជាម្ចាស់ដាក់បញ្ជាបេសកកម្មមក នោះអ្នកត្រូវទទួលយកកិច្ចការនោះពីទ្រង់ ចាត់ទុកវាជាភារកិច្ចរបស់ខ្លួន ខំប្រឹងដើម្បីសម្រេចវាឱ្យបាន និងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់៖ នេះហើយគឺជាមាគ៌ាអនុវត្តន៍។ មិនថាមានអ្វីកើតឡើងចំពោះអ្នកទេ អ្នកត្រូវតែស្វែងរកសេចក្ដីពិតជានិច្ច ហើយនៅពេលដែលអ្នកច្បាស់ថា ការអនុវត្តបែបណាដែលស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ នោះអ្នកគួរអនុវត្តដោយបែបនោះចុះ។ មានតែការធ្វើតាមរបៀបនេះទេ ទើបជាការអនុវត្តសេចក្ដីពិត ហើយមានតែការធ្វើដូច្នោះប៉ុណ្ណោះ ទើបអ្នកអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន» («មនុស្សអាចអរសប្បាយបានដោយពិតប្រាកដ លុះត្រាណាតែមានភាពស្មោះត្រង់» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយអានបន្ទូលព្រះរួចមក ខ្ញុំបានដឹងថា ខ្ញុំមិនទទួលភារកិច្ចណាមួយ ដោយចៃដន្យទេ ហើយភារកិច្ចនោះក៏មិនមកពីបុគ្គលណាម្នាក់ដែរ។ វាចេញមកពីអធិបតេយ្យភាព និងការកំណត់ទុករបស់ព្រះ។ ទោះបើការបើកបរមិនមែនជាភារកិច្ចដែលខ្ញុំចូលចិត្ត ឬចាប់អារម្មណ៍ក៏ដោយ តែវាត្រូវបានរៀបចំសម្រាប់ខ្ញុំ ដោយផ្អែកលើតម្រូវការនៃកិច្ចការពួកជំនុំ ដូច្នេះ ខ្ញុំមិនគួរធ្វើតាមចំណូលចិត្តខ្លួនឯងឡើយ។ ទោះបើខ្ញុំរងទុក្ខ ឬមិនទទួលការសរសើរក៏ដោយ ក៏ខ្ញុំគ្មានហេតុផលបដិសេធវាដែរ។ ខ្ញុំគួរតែធ្វើកិច្ចការដ៏វៃឆ្លាត ហើយស្ដាប់បង្គាប់ ព្រោះថាភារកិច្ចនេះចេញមកពីព្រះ។ ព្រះប្រទានភារកិច្ចមួយដល់ខ្ញុំ មានន័យថា ទ្រង់ប្រទានទំនួលខុសត្រូវ និងបេសកកម្មមួយដល់ខ្ញុំ ដូច្នេះ ទោះវាពិបាកក៏ដោយ ក៏ខ្ញុំគួរតែបំពេញភារកិច្ចខ្ញុំឲ្យអស់ពីចិត្តដែរ បំពេញភារកិច្ច ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក ហើយសម្រេចបញ្ជាបេសកកម្មរបស់ព្រះ។ ការរស់នៅបែបនេះគឺមានន័យ និងមិនអសារបង់ឡើយ។ ពីមុន ខ្ញុំបានវក់វីជាមួយកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ខ្ញុំមិនបានយល់ពីអធិបតេយ្យភាពរបស់ព្រះឡើយ ដូច្នេះ ខ្ញុំមិនអាចគិតពីភារកិច្ចខ្ញុំក្នុងផ្លូវត្រូវឡើយ ហើយខ្ញុំចាត់ទុកភារកិច្ចខ្លះថាល្អ ខ្លះអាក្រក់។ ការពិតគឺថា នៅក្នុងដំណាក់ព្រះ គ្មានភារកិច្ចណាល្អ ឬអាក្រក់ទេ យើងគ្រាន់តែបំពេញមុខងារផ្សេងៗគ្នាប៉ុណ្ណោះ។ ទាំងការផ្សាយដំណឹងល្អ និងការបើកបរ សុទ្ធតែជាផ្នែកចាំបាច់នៃកិច្ចការពួកជំនុំ។ មិនថាយើងបំពេញភារកិច្ចអ្វីនៅក្នុងដំណាក់ព្រះឡើយ ព្រះចង់ឲ្យយើងស្វែងរកច្រកចូលទៅក្នុងជីវិត។ បើខ្ញុំបំពេញភារកិច្ចខ្ញុំ ដើម្បីចង់បានការសរសើរ និងទទួលកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ខ្ញុំមិនមែនកំពុងបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលត្រូវបង្កើតមកឡើយ។ តែខ្ញុំកំពុងធ្វើដើម្បីខ្លួនឯងវិញទេ។ ទោះបើខ្ញុំទទួលបានការសរសើរពីមនុស្សក៏ដោយ ក៏ព្រះនឹងមិនយល់ព្រមដែរ។ ពេលអ្នកដឹកនាំបានរៀបចំឲ្យខ្ញុំកាន់ភារកិច្ចជាអ្នកបើកបរ ទោះបើខ្ញុំគ្មានឋានៈក្នុងចំណោមមនុស្ស ហើយវាដូចជានឿយហត់បន្ដិចក៏ដោយ ក៏បរិយាកាសនេះបង្រៀនខ្ញុំឲ្យស្ដាប់បង្គាប់ ជួយខ្ញុំឲ្យយល់ពីសេចក្តីពិត ហើយបន្ដិចម្ដងៗ ជួយខ្ញុំឲ្យបោះបង់បំណងខ្ញុំដែលចង់បានកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិដែរ។ នេះជាសេចក្តីសង្រ្គោះរបស់ព្រះចំពោះខ្ញុំ។ តាមពិត ពេលខ្ញុំគិតអំពីការបើកបរ ដើម្បីជួយកិច្ចការពួកជំនុំ ខ្ញុំបានជួបប្រទះកិច្ចការផ្សេងៗ ដែលពាក់ព័ន្ធនឹងការពិរចារណាលើផលប្រយោជន៍នៃដំណាក់ព្រះ ដែលសុទ្ធតែចាំបាច់ក្នុងការស្វែងរកសេចក្តីពិត និងការប្រព្រឹត្តស្របតាមគោលការណ៍។ តើនេះមិនមែនជាឱកាសល្អសម្រាប់ខ្ញុំ ដើម្បីអនុវត្តតាមសេចក្តីពិត និងបំពេញភារកិច្ចខ្ញុំ ដើម្បីផ្គាប់ព្រះទ័យព្រះទេឬ? ពេលខ្ញុំយល់ពីការនេះ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ សូមអត់ទោសដល់ភាពល្ងង់ខ្លៅរបស់កូនផង។ កូនធ្វើឲ្យទ្រង់ខកព្រះទ័យក្នុងរឿងជាច្រើន។ ពីពេលនេះទៅ កូននឹងថ្វាយគ្រប់យ៉ាងឲ្យទ្រង់រៀបចំ ព្រមទទួលយកការសង្កេតរបស់ទ្រង់ និងបំពេញភារកិច្ចរបស់កូនពេញដោយក្ដីស្រឡាញ់ចំពោះទ្រង់»។ ក្រោយអធិស្ឋានរួចមក ខ្ញុំបានធូរចិត្ត ហើយមានទំនុកចិត្ត បំពេញភារកិច្ចខ្ញុំឲ្យបានត្រឹមត្រូវ។

ពេលមួយ ខ្ញុំបានបើកឡានជូនបងប្អូនប្រុសស្រីទៅទិញអីវ៉ាន់សម្រាប់ពួកជំនុំ។ ខ្ញុំឃើញពួកគេរើសទំនិញយ៉ាងប្រុងប្រយ័ត្ន ដោយប្រៀបធៀបតម្លៃ និងគុណភាព ដើម្បីកុំឲ្យខូចដល់ផលប្រយោជន៍នៃគ្រួសាររបស់ព្រះ។ ខ្ញុំបានគិតឡើងវិញ ចាប់តាំងពីខ្ញុំចាប់ផ្ដើមបើកបរ ព្រោះថាបំណងខ្ញុំដែលចង់ឲ្យគេគោរពនោះ មិនទាន់ត្រូវចិត្តខ្ញុំ ខ្ញុំមានអាកប្បកិរិយាខុសឆ្គងចំពោះភារកិច្ចខ្ញុំ។ ខ្ញុំគ្រាន់តែធ្វើតាមកិច្ចការដែលគេរៀបចំឲ្យរាល់ថ្ងៃ តែមិនដែលយកចិត្តទុកដាក់ទេ ហើយក៏មិនដែលពិចារណាពីរបៀបបំពេញភារកិច្ចឲ្យបានល្អដែរ។ ពេលខ្ញុំដើរផ្សារ ខ្ញុំកម្ររកទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃទាបណាស់ ខ្ញុំគ្រាន់តែទិញអ្វីដែលល្អល្មមៗប៉ុណ្ណោះ។ ខ្ញុំកម្រទិញអីវ៉ាន់ដោយយកចិត្តទុកដាក់ណាស់ ខ្ញុំមិនដែលធ្វើវាចេញពីចិត្តទេ។ ខ្ញុំមិនចង់ធ្វើជាអ្នកស៊ីឈ្នួលទៀតឡើយ។ ក្រោយមក ខ្ញុំលែងខ្វល់ទៀតហើយថាតើភារកិច្ចខ្ញុំនេះ អ្នកដទៃនឹងគោរពខ្ញុំឬអត់។ ផ្ទុយទៅវិញ ខ្ញុំគិតគូរយ៉ាងហ្មត់ចត់អំពីភារកិច្ចខ្ញុំ និងប្រយោជន៍របស់ពួកជំនុំវិញ ហើយខ្ញុំក៏យកចិត្តទុកដាក់ និងគិតគូរផងដែរ ពេលខ្ញុំទិញអីវ៉ាន់សម្រាប់ពួកជំនុំ។ ពេលខ្ញុំបំពេញភារកិច្ចបែបនេះ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត ហើយលែងធុញទ្រាន់ទៀតហើយ។ ខ្ញុំរៀនសូត្របានច្រើនពីបទពិសោធន៍របស់ខ្ញុំ ហើយខ្ញុំយល់ថា ព្រះបានប្រទានភារកិច្ចមួយដល់ខ្ញុំ ដែលខ្ញុំមិនចូលចិត្ត ដើម្បីឲ្យខ្ញុំឆ្លុះបញ្ចាំង និងដឹងថា ការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈនោះគឺជារឿងខុសឆ្គង។ ទ្រង់កំពុងដឹកនាំខ្ញុំនៅតាមផ្លូវទៅស្វែងរកសេចក្តីពិត។ នេះជាក្ដីស្រឡាញ់របស់ព្រះចំពោះខ្ញុំ។ ខ្ញុំដកពិសោធន៍ពីបំណងល្អរបស់ព្រះ និងបានឃើញថា មិនថាព្រះរៀបចំបែបណា ទោះបើវាមិនត្រូវតាមសញ្ញាណខ្ញុំក៏ដោយ ក៏វាសុទ្ធតែមានប្រយោជន៍សម្រាប់ជីវិតខ្ញុំដែរ។ ខ្ញុំលែងបះបោរនឹងព្រះទៀតហើយ។ ខ្ញុំត្រូវស្ដាប់បង្គាប់ព្រះ ដើម្បីផ្គាប់ព្រះទ័យទ្រង់។

បន្ដិចក្រោយមក បងប្រុសបានទទួលបណ្ណបើកបរថ្មី ហើយត្រឡប់មកបន្តបើកបរវិញ ហើយអ្នកដឹកនាំបានរៀបចំឲ្យខ្ញុំកាន់ការងារទូទៅ។ ពេលខ្ញុំឮដំណឹងនេះ ខ្ញុំគិតថា៖ «លើកនេះ ខ្ញុំមិនអាចបំពេញភារកិច្ចតាមចំណូលចិត្តខ្លួនឯងទៀតឡើយ។ ខ្ញុំគួរតែទទួលយក និងស្ដាប់បង្គាប់ការចាត់ចែង និងការរៀបចំរបស់ព្រះ។ ខ្ញុំដឹងថា នេះជាឱកាសមួយទៀតដែលព្រះបានប្រទានដល់ខ្ញុំ ដើម្បីអនុវត្ត ដើម្បីប្រោសខ្ញុំឲ្យគ្រប់លក្ខណ៍ តាមរយៈព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ និងឲ្យខ្ញុំដកពិសោធន៍ និងអនុវត្តតាមព្រះបន្ទូលទ្រង់នៅក្នុងភារកិច្ចខុសគ្នា»។ ជាមួយបទពិសោធន៍មុនរបស់ខ្ញុំ ខ្ញុំលែងមានគំនិតអវិជ្ជមានចំពោះភារកិច្ចថ្មីនេះ ខ្ញុំលែងមើលស្រាលភារកិច្ចខ្ញុំ ហើយខ្ញុំក៏លែងព្យាយាមឲ្យអ្នកដទៃសរសើរខ្ញុំទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំបំពេញភារកិច្ចខ្ញុំដោយកាយវិការបន្ទាបខ្លួន និងព្យាយាមបំពេញតាមព្រះទ័យរបស់ព្រះ។ ខ្ញុំក៏អានបន្ទូលព្រះខ្លះទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចំពោះអស់អ្នកដែលបំពេញភារកិច្ចរបស់ពួកគេ ទោះបីជាការយល់ពីសេចក្ដីពិតរបស់ពួកគេជ្រាលជ្រៅ ឬរាក់ៗក៏ដោយ វិធីដ៏សាមញ្ញាបំផុតនៃការអនុវត្ត ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត គឺគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់នៅក្នុងរឿងគ្រប់យ៉ាង ហើយយកចេញនូវមហិច្ឆតាអាត្មានិយម ចេតនាបុគ្គល ការជំរុញចិត្ត កេរ្ដិ៍ឈ្មោះ និងឋានៈ។ ចូរគិតពីប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុន នេះគឺជារឿងតូចបំផុត ដែលមនុស្សម្នាក់គួរតែធ្វើ។ បើបុគ្គលម្នាក់ដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួន មិនអាចធ្វើសូម្បីតែកិច្ចការបែបនេះផង តើអាចនិយាយបានថា គេកំពុងតែបំពេញភារកិច្ចរបស់ខ្លួនបានម្ដេចកើតទៅ? នេះមិនមែនជាការបំពេញភារៈកិច្ចរបស់មនុស្សម្នាក់ទេ។ ដំបូង អ្នកគួរតែពិចារណាលើផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះ ពិចារណាលើផលប្រយោជន៍របស់ព្រះជាម្ចាស់ផ្ទាល់ និងពិចារណាលើកិច្ចការរបស់ទ្រង់ ហើយចាត់ទុកការពិចារណាទាំងនេះជារឿងទីមួយ និងសំខាន់បំផុត។ មានតែក្រោយការពិចារណាទាំងនេះទេ ទើបអ្នកអាចគិតអំពីស្ថិរភាពនៃឋានៈបុណ្យសក្ដិរបស់អ្នក ឬរបៀបដែលអ្នកដទៃមើលចំពោះអ្នកបាន។ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា វាកាន់តែងាយស្រួលជាងមុនទេឬ នៅពេលដែលអ្នកបំបែកវាឲ្យក្លាយជាជំហានទាំងនេះ ហើយធ្វើការសម្របសម្រួលខ្លះៗ? បើអ្នកធ្វើបែបនេះបានមួយរយៈ នោះអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថា ការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះមិនមែនជារឿងពិបាកឡើយ។ លើសពីនេះ អ្នកគួរតែអាចបំពេញទំនួលខុសត្រូវរបស់អ្នក បំពេញកាតព្វកិច្ច និងភារកិច្ចរបស់អ្នក បោះបង់សេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក បោះបង់ចេតនា និងបំណងចិត្តផ្ទាល់ខ្លួនរបស់អ្នក មានការពិចារណាចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទុកផលប្រយោជន៍របស់ព្រះជាម្ចាស់ និងព្រះដំណាក់របស់ទ្រង់ជាទីមួយ។ ក្រោយពីការដកពិសោធន៍អំពីការនេះបានមួយរយៈ នោះអ្នកនឹងមានអារម្មណ៍ថា នេះគឺជាមាគ៌ាដ៏ល្អមួយក្នុងការរស់នៅ។ វាគឺជាការរស់នៅដោយទៀងត្រង់ និងស្មោះត្រង់ ដោយមិនក្លាយជាមនុស្សគ្មានតម្លៃ ឬឥតបានការ ហើយកំពុងតែរស់នៅយ៉ាងត្រឹមត្រូវ និងគួរឲ្យគោរព ជាជាងក្លាយជាមនុស្សចិត្តចង្អៀត ឬកំណាញ់។ អ្នកនឹងមានអារម្មណ៍ថា នេះគឺជារបៀបដែលមនុស្សម្នាក់គួរតែរស់នៅ និងប្រព្រឹត្ត។ បន្ដិចម្ដងៗ សេចក្តីប៉ងប្រាថ្នានៅខាងក្នុងដួងចិត្តរបស់អ្នកដែលចង់ចម្អែតផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក នឹងកាន់តែចុះខ្សោយទៅៗ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលព្រះបានបំភ្លឺចិត្តខ្ញុំ។ ពេលយើងបំពេញភារកិច្ចរបស់យើង យើងគួរតែទទួលយកការសង្កេតរបស់ព្រះ បោះបង់បំណងរបស់យើង ថ្វាយដួងចិត្តស្មោះត្រង់របស់យើង សម្រាប់ជាប្រយោជន៍នៃដំណាក់ព្រះ និងធ្វើគ្រប់កិច្ចការដែលយើងធ្វើឲ្យអស់ពីចិត្ត។ នេះជាការបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលបានបង្កើតមក ដោយរស់នៅទៀងត្រង់ និងធ្វើអ្វីដែលមនុស្សគួរតែធ្វើ។ ពេលខ្ញុំបានអនុវត្តបែបនេះ ខ្ញុំមានអារម្មណ៍រឹងមាំ និងស្រួលចិត្តយ៉ាងខ្លាំង។ ឥឡូវ ខ្ញុំរីករាយនឹងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំរៀនសូត្របានច្រើន។ ខ្ញុំដឹងថា បើគ្មានការលាតត្រដាងពីការពិត និងការជំនុំជម្រះពីបន្ទូលព្រះទេ ខ្ញុំនឹងមិនដឹងពីសេចក្តីពុករលួយរបស់ខ្ញុំឡើយ។ ដើម្បីដោះស្រាយជាមួយសេចក្តីពុករលួយ ការបះបោរ និងទស្សនៈខុសឆ្គងអំពីការដេញតាមរបស់ខ្ញុំ ព្រះដាក់ខ្ញុំនៅក្នុងមជ្ឈដ្ឋានមួយដែលខ្ញុំមិនចូលចិត្ត ដើម្បីឲ្យខ្ញុំស្គាល់ខ្លួនឯង និងធ្វើឲ្យខ្ញុំយល់ថា អាកប្បកិរិយា និងទស្សនៈចំពោះភារកិច្ចប្រភេទណាខ្លះដែលស្របតាមព្រះទ័យរបស់ព្រះ។ ក្រោយដកពិសោធន៍រួចមក ខ្ញុំក៏ដឹងដែរថា ភារកិច្ចដែលខ្ញុំបំពេញត្រូវបានរៀបចំដោយព្រះ ហើយវាផ្អែកលើតម្រូវការរបស់ខ្ញុំទាក់ទងនឹងច្រកចូលទៅក្នុងជីវិត ដូច្នេះ ខ្ញុំគួរតែទទួល និងស្ដាប់បង្គាប់ បំពេញភារកិច្ចខ្ញុំឲ្យអស់ពីចិត្ត ពីគំនិត ស្វែងរកសេចក្តីពិត ក្នុងពេលបំពេញភារកិច្ចខ្ញុំ និងធ្វើជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះ និងទទួលបានការយល់ព្រមពីព្រះយ៉ាងពិតប្រាកដ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការរស់នៅតាមលក្ខណៈជាមនុស្សបន្តិចបន្ដួចប្រាកដជាល្អណាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី...

តើអ្នកណាជាអ្នកបំបែកបំបាក់ គ្រួសារខ្ញុំពិតប្រាកដទៅ?

ខ្ញុំជាគ្រូបង្រៀន ហើយប្ដីខ្ញុំជាវិស្វករ។ តាំងពីរៀបការមក ទំនាក់ទំនងយើងល្អូកល្អិននឹងគ្នាណាស់ ហើយកូនស្រីយើងក៏ឆ្លាត និងមានចរិតល្អដែរ។...

បទពិសោធគ្រីស្ទបរិស័ទជនជាតិមីយ៉ាន់ម៉ា នៅស្ថាននរក បន្ទាប់ពីស្លាប់

អ្នកនិពន្ធ៖ ដានី, មីយ៉ាន់ម៉ា កាលពីក្មេង ខ្ញុំចាប់អារម្មណ៍លើសាសនាគ្រីស្ទ ប៉ុន្តែដោយសារគ្រួសារខ្ញុំជាពុទ្ធសាសនិក ដូច្នេះ...