តើអ្នកណាជាអ្នកបំបែកបំបាក់ គ្រួសារខ្ញុំពិតប្រាកដទៅ?
ខ្ញុំជាគ្រូបង្រៀន ហើយប្ដីខ្ញុំជាវិស្វករ។ តាំងពីរៀបការមក ទំនាក់ទំនងយើងល្អូកល្អិននឹងគ្នាណាស់ ហើយកូនស្រីយើងក៏ឆ្លាត និងមានចរិតល្អដែរ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ខ្ញុំចាំបានថា នៅពេលដែលខ្ញុំក្លាយជាគ្រីស្ទបរិស័ទលើកដំបូង គ្រូគង្វាល ចេន នៃក្រុមជំនុំយើង និងភរិយាគាត់ បានផ្តល់តម្លៃដល់ខ្ញុំ។ ពួកគេបានឲ្យខ្ញុំធ្វើជាអ្នកដឹកនាំក្រុមសរសើរតម្កើង និងជាគ្រូបង្រៀននៅសាលាថ្ងៃអាទិត្យ ហើយពួកគេតែងតែយកចិត្តទុកដាក់ចំពោះខ្ញុំជានិច្ច។ ពេលណាក៏ដោយដែលខ្ញុំមានបញ្ហា ឬមានអារម្មណ៍ទន់ខ្សោយខ្លះ ពួកគេបានអធិស្ឋានសម្រាប់ខ្ញុំ។ ពួកគេក៏បានយកចិត្តទុកដាក់ចំពោះសមាជិកដទៃទៀតនៃក្រុមជំនុំផងដែរ។ ពេលដែលនរណាម្នាក់មានអារម្មណ៍បាក់ទឹកចិត្ត ឬទន់ខ្សោយ ពួកគេបានប្រកបគ្នាពីព្រះគម្ពីរដើម្បីជួយសមាជិកទាំងនោះ។ ខ្ញុំមានអារម្មណ៍ដូចជាពួកគេទាំងពីរពិតជាគួរឲ្យស្រឡាញ់ ហើយយើងមានភ័ព្វសំណាងដែលមានពួកគេ។ ក្នុងជម្រៅដួងចិត្តរបស់ខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ថា ពួកគេដូចជាឪពុកម្ដាយខាងវិញ្ញាណរបស់ខ្ញុំនៅក្នុងសេចក្តីជំនឿ។
ក្រោយមកនៅក្នុងឆ្នាំ ២០១៨ ខ្ញុំបានជួបបងប្អូនប្រុសស្រីមួយចំនួនមកពី ក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា តាមប្រព័ន្ធអ៊ិនធើណិត។ បន្ទាប់ពីបានស្តាប់ទីបន្ទាល់របស់ពួកគេ ខ្ញុំរកឃើញថា ព្រះអម្ចាស់យេស៊ូវ បានយាងត្រឡប់មកវិញ បានយកកំណើតសាជាថ្មី ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់កំពុងតែសម្ដែងចេញនូវសេចក្តីពិតដើម្បីជំនុំជម្រះ និងសម្អាតមនុស្សជាតិនៅគ្រាចុងក្រោយ ដោយសម្រេចនូវទំនាយនៅក្នុងព្រះគម្ពីរ ១ ពេត្រុស ជំពូក ៤ ខ ១៧ ដែលនិយាយថា៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់។» ខ្ញុំមានអារម្មណ៍រំភើប ហើយខ្ញុំ និងគ្រួសារបានក្រឡេកទៅមើលកិច្ចការនៃគ្រាចុងក្រោយរបស់ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាមួយគ្នា។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកយើងទាំងអស់ប្រាកដក្នុងចិត្តថា ព្រះបន្ទូលនោះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងត្រឡប់មកវិញ។ យើងទាំងអស់គ្នាទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ បន្ទាប់មក គ្រូគង្វាល ចេន បានគិតគូរដល់ខ្ញុំ។ គាត់តែងប្រាប់ពួកយើងឲ្យបន្តរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់ ដូច្នេះ ខ្ញុំបានគិតថា គាត់នឹងសប្បាយរីករាយជាខ្លាំង ដោយឮថា ព្រះអម្ចាស់បានយាងមកវិញ។ ខ្ញុំបានសម្រេចចិត្តប្រាប់ដំណឹងល្អដល់គាត់។
មានពេលមួយ អំឡុងពេលនៃការប្រកបគ្នា គ្រូគង្វាល ចេន និយាយថា «ពួកយើងស្ថិតក្នុងគ្រាចុងក្រោយ ហើយព្រះអម្ចាស់អាចយាងមកវិញគ្រប់ពេលវេលា។ ពួកយើងត្រូវតែអធិស្ឋាន ហើយនៅចាំយាមផង។» ខ្ញុំរំភើបចិត្តណាស់ដែលបានឮគាត់និយាយបែបនេះ ដូច្នេះ ខ្ញុំបាននិយាយកាត់គាត់ថា «ថ្មីៗនេះ ខ្ញុំបានជួបបងប្អូនប្រុសស្រីមួយចំនួនតាមប្រព័ន្ធអ៊ិនធើណិត ដែលប្រាប់ទីបន្ទាល់ថា ព្រះអម្ចាស់បានយាងមកវិញហើយ ខ្ញុំបានចូលរួមការជួបជុំជាមួយពួកគេ ដែលពិតជាមានការបំភ្លឺប្រាកដមែន។» គាត់បានឆ្លើយតបថា «ការជួបជុំតាមប្រព័ន្ធអ៊ិនធើណិតគឺល្អប្រសើរ ហើយពួកគេអាចជួយពួកយើងឲ្យយល់កាន់តែប្រសើរអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់។» បន្ទាប់មក គាត់ក៏បន្តការអធិប្បាយព្រះបន្ទូលរបស់គាត់។ ខ្ញុំសប្បាយចិត្ត ដោយគិតថា «គ្រូគង្វាល ចេន ពិតជាអ្នកស្វះស្វែងរកសេចក្តីពិត ប្រាកដមែន។ ខ្ញុំត្រូវតែចែកចាយដំណឹងល្អនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ជាមួយគាត់តែម្ដង។» គួរឲ្យភ្ញាក់ផ្អើលមែនទែន ដែលប៉ុន្មានថ្ងៃក្រោយមក គ្រូគង្វាល ចេន និងភរិយារបស់គាត់បានមកលេងផ្ទះរបស់ខ្ញុំ។ ពេលដែលពួកគេដើរចូលមក គ្រូគង្វាល ចេន បានសួរខ្ញុំ ដោយទឹកមុខក្រៀមថា «ប្អូនបានលើកឡើងអំពីការជួបជុំតាមប្រព័ន្ធអ៊ិនធើណិត។ តើប្អូនបានចូលរួមក្រុមជំនុំផ្សេងទៀតឬទេ?» ដោយមើលឃើញថា គាត់មិនសប្បាយចិត្តបែបនេះ ធ្វើឲ្យខ្ញុំស្រឡាំងកាំងបន្តិចដែរ។ មុនពេលដែលខ្ញុំអាចឆ្លើយទៅកាន់គាត់វិញ ម្តាយរបស់ខ្ញុំបាននិយាយយ៉ាងសប្បាយរីករាយថា «មែនហើយ លោកគ្រូគង្វាល ពួកយើងបានពិនិត្យមើលនៅក្នុងក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ នោះជាអ្វីដែលយើងបានរកឃើញថា ព្រះអម្ចាស់បានយាងមកវិញហើយ។ ទ្រង់កំពុងតែសម្ដែងចេញនូវសេចក្តីពិតជាច្រើន ហើយកំពុងធ្វើកិច្ចការនៃការជំនុំជម្រះជាច្រើន ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។» គ្រូគង្វាល ចេន បានតបវិញយ៉ាងតឹងសរសៃកថា «ព្រះអម្ចាស់បានយាងត្រឡប់មកវិញ? វាមិនអាចទៅរួចទេ! ព្រះគម្ពីរថ្លែងទំនាយយ៉ាងច្បាស់ថា៖ 'មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់' (វិវរណៈ ១:៧)។ ព្រះអម្ចាស់នឹងយាងត្រឡប់មកនៅលើពពកនៅគ្រាចុងក្រោយ ដើម្បីឲ្យគ្រប់គ្នាឃើញ។ ប្រសិនបើទ្រង់បានយាងត្រឡប់មកវិញហើយ ហេតុអ្វីបានជាយើងមិនបានឃើញទ្រង់?» ម្ដាយរបស់ខ្ញុំនិយាយថា «មានការថ្លែងទំនាយក្នុងព្រះគម្ពីរជាច្រើនអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ ក្រៅពីការយាងមករបស់ទ្រង់យ៉ាងចំហរនៅលើពពក ក៏មានខគម្ពីរដែលចែងអំពីការយាងមករបស់ទ្រង់ដោយសម្ងាត់ដែរ។ ដូចជាគម្ពីរវិវរណៈ ជំពូក ១៦:១៥ 'មើល៎! អញមកដូចជាចោរ' វិវរណៈ ជំពូក ៣:៣ 'ដូច្នេះ បើអ្នកនឹងមិនចាំយាមទេ នោះខ្ញុំនឹងមករកអ្នកដូចជាចោរ' និងម៉ាថាយជំពូក ២៥:៦ 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរឯងរាល់គ្នា ចេញទៅទទួលលោកចុះ។'» «ការនិយាយថា ទ្រង់យាងមកដូចជាចោរ មានន័យថា ទ្រង់យាងត្រឡប់មកយ៉ាងស្ងាត់ៗ ដោយគ្មាននរណាម្ចាក់ដឹងឡើយ។ ប្រសិនបើព្រះអម្ចាស់គ្រាន់តែយាងមកយ៉ាងចំហរនៅលើពពក នោះគ្រប់គ្នានឹងមើលឃើញទ្រង់។ តើបែបនោះ អាចដូចជាចោរម្ដេចនឹងកើត ហើយតើនរណាដែលត្រូវយំដោយសារកូនក្រមុំបានមកដល់នោះ?» គ្រូគង្វាល ចេន បាននិយាយទាំងកំហឹងថា «តើអំណះអំណាងរបស់អ្នកដែលថាព្រះអម្ចាស់បានយាងមកដោយសម្ងាត់ វាផ្ទុយនឹងទំនាយនៃការយាងមករបស់ទ្រង់នៅលើពពកឬ? អំណះអំណាងនេះមិនស្របនឹងព្រះគម្ពីរឡើយ។ យើងមិនបានឃើញព្រះអម្ចាស់យាងត្រឡប់មកនៅលើពពកទេ ដែលបញ្ជាក់ថា ទ្រង់មិនបានយាងមកវិញទេ។ យើងនឹងមិនជឿទេ!»
វាហាក់ដូចជាគាត់ពិតជាមិនយល់អ៊ីចឹង ដូច្នេះ ខ្ញុំបាននិយាយថា «លោកគ្រូគង្វាល ចេន ទំនាយនៃការយាងមករបស់ទ្រង់នៅក្នុងសាច់ឈាមដោយសម្ងាត់ ហើយការយាងមករបស់ទ្រង់យ៉ាងចំហរនៅលើពពក មិនមែនពិតជាផ្ទុយពីគ្នានោះទេ។ ការយាងត្រឡប់មករបស់ទ្រង់ កើតឡើងជាពីរដំណាក់កាល។ ទីមួយ ទ្រង់យាងមកយ៉ាងសម្ងាត់នៅក្នុងសាច់ឈាម ដោយសម្ដែងចេញសេចក្តីពិតដើម្បីជំនុំជម្រះ និងសម្អាតមនុស្សជាតិ ហើយបង្កើតអ្នកមានជ័យជំនះមួយក្រុមនៅខាងមុខគ្រោះមហន្តរាយ។ នៅពេលដែលកិច្ចការនោះត្រូវបានបញ្ចប់ នោះកិច្ចការរបស់ទ្រង់ក្នុងអាថ៌កំបាំងចូលមកជិត ហើយបន្ទាប់មក ទ្រង់នឹងបញ្ជូនគ្រោះមហន្តរាយ ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់។ ទ្រង់នឹងបំផ្លាញសត្រូវរបស់ព្រះជាម្ចាស់ទាំងអស់ ដែលជាកម្មសិទ្ធិរបស់សាតាំង។ ទ្រង់នឹងលេចមកដោយចំហរដល់ជាតិសាសន៍ និងប្រជាជនទាំងអស់ បន្ទាប់ពីគ្រោះមហន្តរាយដ៏ធំធេងបានកន្លងផុតទៅប៉ុណ្ណោះ។» «អស់អ្នកណាដែលឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយពិនិត្យមើលកិច្ចការរបស់ទ្រង់ខណៈពេលដែលទ្រង់កំពុងធ្វើការដោយសម្ងាត់នៅទីនេះ គ្រប់គ្នាចូលមកចំពោះបល្ល័ង្គរបស់ព្រះជាម្ចាស់ ទទួលយកការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ ហើយសេចក្តីពុករលួយរបស់ពួកគេត្រូវបានលាងសម្អាត។ ទីបំផុតពួកគេត្រូវបាននាំទៅក្នុងនគរព្រះ។ ពួកគេគឺជាពួកបរិសុទ្ធដ៏ឆ្លាតវៃ ដែលព្រះគម្ពីរបានថ្លែងទំនាយ។ អស់អ្នកណាដែលមិនស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ខណៈពេលដែលទ្រង់កំពុងធ្វើការដោយសម្ងាត់នៅទីនេះ ហើយដែលថ្កោលទោស និងបដិសេធព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាពួកបរិសុទ្ធដ៏ល្ងង់ខ្លៅ។ ពួកគេជាអ្នកមិនជឿ អ្នកប្រឆាំងនឹងព្រះគ្រីស្ទ និងជាមនុស្សអាក្រក់ ដែលត្រូវបានបើកបង្ហាញតាមរយៈកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់យាងមកយ៉ាងចំហរនៅលើពពក ពួកគេនឹងឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលពួកគេបានទាស់ទទឹង គឺពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញប្រាកដមែន ប៉ុន្តែការសោកស្ដាយរបស់ពួកគេយឺតពេលហើយ។ ពួកគេនឹងត្រូវបានគ្រោះមហន្តរាយបំផ្លាញ ហើយនឹងត្រូវបានដាក់ទោសខណៈពេលដែលពួកគេយំ។» «ការណ៍នេះនឹងសម្រេចនូវអ្វីដែលព្រះអម្ចាស់មានបន្ទូលថា៖ 'មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់' (វិវរណៈ ១:៧)។» «នេះគឺជាវិធីដែលទំនាយនៃការយាងមករបស់ព្រះអម្ចាស់ដោយសម្ងាត់ និងការយាងមកដោយចំហរ នឹងត្រូវបានសម្រេចទាំងពីរ។» ក្រោយមក ម្ដាយរបស់ខ្ញុំបាននិយាយដោយស្មោះត្រង់ថា «គ្រូគង្វាល និយាយត្រូវ។ ព្រះគម្ពីរលើកឡើងច្រើនដងអំពីការមករបស់បុត្រមនុស្ស។ 'ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចលឿនយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្ស ក៏យ៉ាងនោះដែរ' (ម៉ាថាយ ២៤:២៧)។ 'ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង' (លូកា ១៧:២៤-២៥)។ 'នោះបុត្រមនុស្ស' សំដៅលើការយកកំណើតរបស់ព្រះជាម្ចាស់ ដូចដែលព្រះអម្ចាស់យេស៊ូវ គឺជាបុត្រមនុស្ស ទ្រង់បានប្រសូតជាមនុស្ស ហើយមានភាពជាមនុស្សធម្មតា ប្រសិនបើព្រះអម្ចាស់បានយាងត្រឡប់មកវិញក្នុងសណ្ឋានជាវិញ្ញាណរបស់ទ្រង់ នោះទ្រង់នឹងមិនត្រូវបានហៅថាជា បុត្រមនុស្ស ទេ។» «ហើយប្រសិនបើព្រះអម្ចាស់យាងត្រឡប់មកជាព្រះជាម្ចាស់នៅក្នុងវិញ្ញាណ តើនរណានឹងហ៊ានបដិសេធ ឬទាស់ទទឹងនឹងទ្រង់បាន? ធ្វើដូចម្ដេចទើបទ្រង់ 'ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង'? ព្រះអម្ចាស់យេស៊ូវ បានយាងត្រឡប់មកវិញរួចហើយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែកបានយកកំណើតជាមនុស្ស។ អ្នកគួរតែក្រឡេកមើលព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។» ពេលដែលម្ដាយរបស់ខ្ញុំនិយាយ គាត់យកសំណៅព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជូនគ្រូគង្វាល។ គាត់មិនត្រឹមតែបដិសេធមិនមើលសំណៅព្រះបន្ទូលប៉ុណ្ណោះទេ គាត់ថែមទាំងគ្រវែងវាចោលទាំងកំហឹងទៀតផង ហើយបានស្រែកថា «នេះពិតជាមិនមែនព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នៅក្នុងព្រះគម្ពីរ ហើយគ្មានអ្វីក្រៅពីនោះទេ!»
ខ្ញុំតក់ស្លុតពេលដែលបានឃើញគ្រូគង្វាល ចេន បញ្ចេញសកម្មភាពច្រឡោតបែបនោះ ហើយសូម្បីតែមុខរបស់គាត់ក៏ឡើងក្រហមប្រកបដោយកំហឹងដែរ។ គាត់ធ្លាប់ជាមនុស្សចិត្តល្អ ភ្លាមៗនោះគាត់ហាក់ដូចជាមនុស្សផ្សេងទាំងស្រុងតែម្ដង។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍អៀនខ្មាសបន្តិចដែរ ដូច្នេះ ខ្ញុំចាប់ផ្តើមនិយាយពាក្យអធិស្ឋានភ្លាមៗទៅរកព្រះជាម្ចាស់ ដោយសុំឲ្យទ្រង់ផ្ដល់សេចក្តីជំនឿដល់ខ្ញុំ និងដឹកនាំខ្ញុំឲ្យបន្តការប្រកបគ្នា។ ធ្វើបែបនោះ ទើបខ្ញុំស្ងប់ចិត្តបានបន្តិច។ ខ្ញុំបាននិយាយទៅកាន់គ្រូគង្វាលនោះយ៉ាងសុភាព «លោកគ្រូគង្វាល ចេន គ្មានមូលដ្ឋានផ្នែកគម្ពីរណាមួយចំពោះការអះអាងរបស់លោកគ្រូ ដែលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់មាននៅក្នុងព្រះគម្ពីរ ហើយគ្មាននៅទីណាផ្សេង នោះទេ។ វាមិនស្របនឹងការពិតទាល់តែសោះ។ ដំណឹងល្អរបស់យ៉ូហាននិយាយថា 'មានរឿងជាច្រើនផ្សេងទៀតដែលព្រះយេស៊ូវបានធ្វើ បើរឿងនីមួយៗត្រូវបានកត់ត្រាទុក ខ្ញុំគិតថា សូម្បីតែពិភពលោកទាំងមូលក៏មិនអាចដាក់អស់ទាំងសៀវភៅដែលត្រូវបានសរសេរនោះដែរ' (យ៉ូហាន ២១:២៥)។» «ព្រះអម្ចាស់យេស៊ូវ បានមានបន្ទូលជាច្រើនក្នុងរយៈពេល ៣ ឆ្នាំកន្លះ ដែលទ្រង់បានធ្វើការ និងបង្រៀននៅលើផែនដី ប៉ុន្តែអ្វីដែលត្រូវបានកត់ត្រានៅក្នុងគម្ពីរដំណឹងល្អទាំងបួន ប្រើពេលត្រឹមតែពីរបីម៉ោង និយាយអស់ហើយ។ នេះបង្ហាញថា គ្មានផ្លូវដែលថា ព្រះបន្ទូលទាំងអស់របស់ព្រះអម្ចាស់យេស៊ូវ ត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរនោះទេ។ ក្រៅពីនេះ មានរឿងរ៉ាវនានាដែលមនុស្សចងក្រងព្រះគម្ពីរមិនបានបញ្ចូល ដូច្នេះ ទំនាយរបស់ហោរាមួយចំនួនមិនត្រូវបានបញ្ចូលនៅក្នុងព្រះគម្ពីរទេ។ នោះរួមបញ្ចូលទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនដែលបានថ្លែងដោយហោរាអែសរ៉ាផងដែរ ដែលមិនបានរួមបញ្ចូលទៅក្នុងព្រះគម្ពីរ។ នោះមានន័យថា ការអះអាងដែលថា គ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រៅព្រះគម្ពីរ មិនសមហេតុផលទាល់តែសោះ!»
ម្ដាយរបស់ខ្ញុំក៏បាននិយាយយ៉ាងអស់ពីចិត្តថា «មិនត្រឹមតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនមិនត្រូវបានបញ្ចូលនៅក្នុងព្រះគម្ពីរនោះទេ សូម្បីតែព្រះបន្ទូលនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ក៏មិនបានបញ្ចូលដែរ! ព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយថា៖ 'ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិត គ្រប់យ៉ាង' (យ៉ូហាន ១៦:១២-១៣)។» «វាក៏ត្រូវបានទស្សន៍ទាយជាច្រើនលើកនៅក្នុងព្រះគម្ពីរវិវរណៈ 'អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ' (វិវរណៈ ជំពូកទី ២ ៣)។ វាក៏និយាយអំពីកូនចៀមកំពុងបើកក្រាំងមួយ។ ទាំងអស់នេះគឺជាទំនាយរបស់ព្រះអម្ចាស់ដែលថ្លែងព្រះបន្ទូលបន្ថែមនៅពេលដែលទ្រង់យាងត្រឡប់មកវិញ។ ប្រសិនបើគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាមួយនៅក្រៅព្រះគម្ពីរនោះទេ ធ្វើដូចម្ដេចទើបទំនាយទាំងនេះត្រូវបានសម្រេច? ព្រះដ៏មានគ្រប់ព្រះចេស្ដា កំពុងតែធ្វើកិច្ចការនៃការជំនុំជម្រះ ទ្រង់កំពុងតែសម្ដែងចេញសេចក្តីពិតទាំងអស់ ដែលសម្អាត និងសង្គ្រោះមនុស្សជាតិយ៉ាងពេញលេញ។ ទ្រង់បានបើកសម្ដែងអាថ៌កំបាំងទាំងអស់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ទ្រង់បានបើកបង្ហាញ និងបានជំនុំជម្រះសេចក្តីពិតនៃសេចក្ដីពុករលួយរបស់មនុស្ស ព្រមទាំងឫសគល់នៃការទាស់ទទឹងរបស់មនុស្សចំពោះព្រះជាម្ចាស់។ ទ្រង់បានប្រទានឲ្យពួកយើងនូវផ្លូវនៃការប្រែចិត្តដ៏ពិត និងផ្លូវចូលទៅកាន់នគរព្រះ។ អ្វីដែលត្រូវបានថ្លែងទំនាយនៅក្នុងគម្ពីរវិវរណៈអំពីព្រះវិញ្ញាណបរិសុទ្ធ មានបន្ទូលទៅកាន់ក្រុមជំនុំ និងកូនចៀមកំពុងបើកក្រាំង សំដៅលើព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។» «ធ្វើដូចម្ដេចទើបព្រះបន្ទូលថ្មីទាំងនេះ ត្រូវបានកត់ត្រាទុកជាមុននៅក្នុងព្រះគម្ពីរ? តើការអះអាងដែលថា គ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់មាននៅក្រៅព្រះគម្ពីរ មិនមែនជាវិធីដែលបំពានពេកឬ? ព្រះជាម្ចាស់គឺជាព្រះអម្ចាស់នៃការបង្កើត ហើយគឺជាប្រភពនៃទឹកមានជីវិតដែលហូរជានិច្ច។ ប៉ុន្តែកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ គឺពិតជាមានកំណត់។ យើងមិនអាចកំណត់ព្រំដែនព្រះជាម្ចាស់នៅក្នុងវិសាលភាពនៃព្រះគម្ពីរ ដោយផ្អែកលើសញ្ញាណរបស់យើងបានទេ។ ការធ្វើបែបនោះ នឹងជាការបដិសេធសេចក្តីពិត បដិសេធកិច្ចការ និងព្រះបន្ទូលផ្ទាល់របស់ព្រះជាម្ចាស់!»
ការបានធ្វើឲ្យគ្រូគង្វាល ចេន ពិតជាខឹងសម្បារយ៉ាងខ្លាំង ប៉ុន្តែគាត់មិនអាចបដិសេធបាន។ គាត់គ្រាន់តែនិយាយថា «ការមិនអនុញ្ញាតឲ្យប្អូនពិនិត្យមើលសេចក្តីនេះ គឺដើម្បីឲ្យប្អូនល្អទេ។ ប្អូនធំហើយ ហើយអាចត្រូវគេបំភាន់បាន។ ចូរសារភាព ហើយកែប្រែចិត្តចំពោះព្រះអម្ចាស់ភា្លមទៅ!» ខ្ញុំបានឆ្លើយតបយ៉ាងលឿនថា «លោកគ្រូគង្វាល ចេន យើងបានសរុបសេចក្ដីថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងមកវិញ គឺមានតែតាមរយៈការស្វែងរកដ៏អស់ពីចិត្ត និងតាមរយៈការអានឲ្យបានច្រើនអំពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុណ្ណោះ។ លោកគ្រូមិនបានអានព្រះបន្ទូលរបស់ទ្រង់ទេ ដូច្នេះ ការមានមន្ទិល និងសញ្ញាណមួយចំនួន វាធម្មតាទៅហើយ។» «ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'ចូរទូលសុំ នោះអ្នករាល់គ្នានឹងទទួលបាន។ ចូរស្វែងរក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបានបើកឲ្យអ្នក' (ម៉ាថាយ ៧:៧)។ ពេលដែលលោកគ្រូចង់ស្វែងរក និងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នោះការភាន់ច្រឡំរបស់លោកគ្រូសុទ្ធតែអាចត្រូវបានបំបាត់ហើយ។» មិនយូរប៉ុន្មានក្រោយពីខ្ញុំនិយាយចប់ ភរិយារបស់គាត់បានសុំព័ត៌មានទំនាក់ទំនងរបស់បងប្អូនប្រុសស្រីមកពីក្រុមជំនុំ ហើយបាននិយាយថា គាត់នឹងពិនិត្យមើលវាពេលក្រោយ។ សំអាងលើពាក្យសម្ដីរបស់គាត់ ខ្ញុំក៏បានឲ្យព័ត៌មានទំនាក់ទំនងទៅពួកគាត់។ ពួកគាត់យកវា ហើយចេញទៅយ៉ាងលឿន។
ខ្ញុំមានអារម្មណ៍មិនស្រួលមួយសន្ទុះ បន្ទាប់ពីពីរនាក់ប្ដីប្រពន្ធបានចាកចេញទៅ។ ខ្ញុំតែងតែគិតដល់ពួកគាត់ ថាជាមនុស្សល្អ និងជាមនុស្សបន្ទាបខ្លួន។ ពួកគាត់តែងតែប្រាប់ពួកយើងឲ្យបន្តរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ប៉ុន្តែនៅពេលដែលពួកគាត់បានឮដំណឹងអំពីការយាងត្រឡប់មករបស់ព្រះអម្ចាស់ ពួកគាត់បែរជាមិនចាប់អារម្មណ៍ទៅវិញ។ ពួកគាត់គ្រាន់តែប្រកាន់ខ្ជាប់យ៉ាងចចេសទៅនឹងព្រះបន្ទូលរបស់ព្រះគម្ពីរប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកគាត់មិនអនុវត្តអ្វីដែលពួកគាត់បង្រៀន? ខ្ញុំពិតជាខកចិត្ត និងពិបាកចិត្តមែនទែន ប៉ុន្តែដោយសង្ឃឹមថាពួកគាត់នឹងស្រាវជ្រាវកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ នោះខ្ញុំបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់សម្រាប់ពួកគាត់។ ខ្ញុំក៏បានផ្ញើតំណភ្ជាប់ដល់ពួកគាត់ដើម្បីបើកមើលខ្សែភាពយន្ត បើកបង្ហាញអាថ៌កំបាំងអំពីព្រះគម្ពីរ ដោយសង្ឃឹមថា វានឹងជួយឲ្យពួកគាត់លះបង់ចោលនូវសញ្ញាណរបស់ពួកគាត់ ហើយពិនិត្យមើលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទទួលស្វាគមន៍ព្រះអម្ចាស់ឆាប់ៗ។ ខ្ញុំពេញដោយការរំពឹងទុក ប៉ុន្តែអ្វីមួយពិតជាបានកើតឡើងដោយមិនបានគ្រោងទុក។ ពួកគាត់បានផ្ញើពាក្យចចាមអារ៉ាមគ្រប់ប្រភេទមកឲ្យខ្ញុំ ដោយការមួលបង្កាច់ក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីកុំឲ្យខ្ញុំទៅជិតក្រុមជំនុំនោះ។ ដោយមើលឃើញថា មិនអាចអូសទាញខ្ញុំបាន ពួកគាត់បានផ្ញើសារដោយការបៀតបៀនសមាជិកក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគាត់ក៏បានប្រើប្រាស់ហ្វេសប៊ុក ហើយផ្សព្វផ្សាយពាក្យចចាមអារ៉ាមជាច្រើន ដោយការមួលបង្កាច់ និងវាយប្រហារក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីបំភាន់អ្នកដទៃ និងកុំឲ្យអ្នកដទៃស្រាវជ្រាវពីផ្លូវដ៏ពិត។ ហើយពួកគាត់មិនបានឈប់ត្រឹមនោះទេ។ ពួកគាត់បានដើរពីផ្ទះមួយទៅផ្ទះមួយ ដោយព្រមានបងប្អូនប្រុសស្រី មិនឲ្យទាក់ទងខ្ញុំទៀតផង ដោយថ្កោលទោស និងនិយាយអាក្រក់ពីខ្ញុំ។ មនុស្សជាច្រើនយល់ច្រឡំ ហើយមិនមកជិតខ្ញុំ។ អ្នកខ្លះបានផ្ញើសារចោទប្រកាន់ខ្ញុំ ហើយអ្នកខ្លះទៀតបដិសេធមិននិយាយជាមួយខ្ញុំនៅពេលដែលពួកយើងជួបគ្នានៅតាមផ្លូវ។ អ្នកខ្លះថែមទាំងមិនបើកទ្វារផង នៅពេលដែលខ្ញុំទៅលេងពួកគេ។ ការណ៍នេះពិតជាធ្វើឲ្យខ្ញុំពិបាកចិត្តមែន។ ពីមុន ខ្ញុំមានភាពជិតស្និទ្ធជាមួយបងប្អូនប្រុសស្រីទាំងនេះ ប៉ុន្តែពេលនេះ ពួកគេគេចវេសពីខ្ញុំ ហើយមិនចង់រាប់អានខ្ញុំ ដោយទទួលយកការភូតកុហករបស់គ្រូគង្វាល។ ខ្ញុំពិបាកនឹងជឿថា ទាំងអស់នេះកើតឡើងដោយសារគ្រូគង្វាលដែលខ្ញុំធ្លាប់ផ្ដល់តម្លៃ។ ខ្ញុំឈឺចាប់ ហើយមានអារម្មណ៍ទន់ខ្សោយនៅក្នុងខ្លួន។ ខ្ញុំមិនអាចរកច្រកចេញបានទេ។ ខ្ញុំមិនបានធ្វើអ្វីខុសទេ។ ខ្ញុំគ្រាន់តែទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ហេតុអ្វីបានជាគ្រូគង្វាលប្រព្រឹត្តចំពោះខ្ញុំរបៀបនេះទៅវិញ?
នៅពេលដែលប្អូនស្រីម្នាក់មកពីក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដឹងពីរឿងនេះ គាត់បានផ្តល់ជំនួយ និងការគាំទ្រដល់ខ្ញុំ ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយខឲ្យខ្ញុំស្ដាប់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «នៅគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការជ្រៀតជ្រែករបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយឆាក គ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយទាមទារឲ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីព្រះជាម្ចាស់។ ចូរយករឿងរបស់យ៉ូប នៅពេលដែលគាត់ត្រូវបានសាកល្បងមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងកំពុងតែភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងដល់យ៉ូបគឺជាអំពើរបស់មនុស្ស និងការជ្រៀតជ្រែករបស់មនុស្ស។ នៅពីក្រោយគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនឯងរាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ និយាយរួម នៅពីក្រោយអ្វីគ្រប់យ៉ាង គឺជាចម្បាំងមួយ» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នោះ ខ្ញុំក៏បានយល់ ថា គ្រូគង្វាលដែលបំបែកបំបាក់ខ្ញុំ និងសមាជិកដទៃទៀតនៃក្រុមជំនុំដែលមិនចង់រាប់អានខ្ញុំ ទាំងអស់នោះគឺជាសេចក្តីល្បួងមួយរបស់សាតាំង សាតាំងចង់ឲ្យខ្ញុំបោះបង់ផ្លូវដ៏ពិតចោល ហើយក្បត់ព្រះជាម្ចាស់ និងឲ្យខ្ញុំបាត់បង់សេចក្ដីសង្គ្រោះនៃគ្រាចុងក្រោយរបស់ទ្រង់។ សាតាំងគួរឲ្យស្អប់ណាស់! ខ្ញុំបានគិតថា «ចាប់តាំងពីខ្ញុំច្បាស់ក្នុងចិត្តថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រឡប់មកវិញ មិនថាខ្ញុំប្រឈមមុខនឹងការលំបាកបែបណានោះទេ ខ្ញុំត្រូវតែដើរតាមទ្រង់មិនផ្លាស់ប្ដូររហូតដល់ទីបញ្ចប់។»
បន្ទាប់មក ប្អូនស្រីនោះបានចែកចាយការប្រកបគ្នានេះ៖ «ព្រះជាម្ចាស់ប្រើប្រាស់ស្ថានភាពទាំងនេះដើម្បីបង្រៀនយើងឲ្យដឹងច្បាស់ពីអ្នកដទៃ។ វិធីសាស្ត្រដែលមនុស្សប្រើប្រាស់ចំពោះការយាងមករបស់ព្រះអម្ចាស់ បង្ហាញអំពី ឥរិយាបថរបស់ពួកគេចំពោះសេចក្តីពិត និងព្រះជាម្ចាស់ ព្រមទាំងបើកសម្ដែងនូវលក្ខណៈរបស់ពួកគេ។» បន្ទាប់មក ប្អូនស្រីនោះបានអានព្រះបន្ទូលមួយខទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែ ពួកគេមិនបានស្វែងរកសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នា អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់ទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានប្រកបជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់នូវព្រះនាមរបស់ព្រះមែស្ស៊ី ជាអសារឥតការ ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់តាមសេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ បើទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើទស្សនៈទាំងនេះមិនគួរឲ្យអស់សំណើច និងខុសទំនងទេឬអី?» («ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីនោះមក គាត់បានចែកចាយការប្រកបគ្នាបន្ថែមទៀត នៅក្នុងពន្លឺនៃព្រះបន្ទូលទាំងនេះដែលមកព្រះជាម្ចាស់ ហើយបានបញ្ចេញពន្លឺមួយចំនួននៅលើអាកប្បកិរិយារបស់ពួកបុព្វជិត។ ខ្ញុំតែងតែគិតថា ដោយសារតែពួកគេស្គាល់ព្រះគម្ពីរច្បាស់ ហើយប្រឹងប្រែងធ្វើការដើម្បីបម្រើព្រះអម្ចាស់អស់ជាច្រើនឆ្នាំ ដោយស្រឡាញ់ការជួបជុំ ហើយតែងតែប្រាប់ពួកយើងឲ្យប្រុងប្រយ័ត្នចំពោះការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ នោះមានន័យថា ពួកគេស្រឡាញ់សេចក្តីពិត ហើយទទូចចង់បានការយាងមករបស់ព្រះអម្ចាស់។ ប៉ុន្តែការពិតបានបង្ហាញខ្ញុំថា វាមិនដូចអ្វីដែលខ្ញុំបានគិតទាល់តែសោះ។ រូបរាងដ៏គួរឲ្យស្រឡាញ់ និងបន្ទាបខ្លួនរបស់ពួកគេ គ្រាន់តែជាសម្បកខាងក្រៅដើម្បីពង្វក់ និងបោកបញ្ឆោតមនុស្សប៉ុណ្ណោះ ហើយពួកគេមិនខុសពីពួកផារីស៊ីដែលលាក់ពុតនោះទេ។ ពួកផារីស៊ីក៏ហាក់ដូចជាចិត្តល្អណាស់ដែរ។ ពួកគេបានអធិប្បាយខគម្ពីរនៅក្នុងសាលាប្រជុំជារៀងរាល់ថ្ងៃ ពួកគេបានអធិស្ឋាននៅតាមដងផ្លូវ ដើម្បីឲ្យអ្នកដទៃមើលឃើញពួកគេ។ ពួកគេទាំងអស់រង់ចាំការយាងមករបស់ព្រះមេស៊ី ប៉ុន្តែនៅពេលដែលព្រះអម្ចាស់យេស៊ូវលេចមក ហើយទ្រង់សម្ដែងចេញនូវសេចក្តីពិត ហើយបង្ហាញទីសម្គាល់ និងការអស្ចារ្យជាច្រើន ដែលទាំងអស់នោះមកពីព្រះជាម្ចាស់យ៉ាងច្បាស់ នោះពួកផារីស៊ីមិនចង់ដឹងអំពីរឿងបែបនេះទេ។ ពួកគេប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះក្រឹត្យវិន័យខគម្ពីរ ហើយបានប្រើប្រាស់ព្រះបន្ទូលក្នុងខគម្ពីរដើម្បីថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេបានជួយឲ្យគេយកព្រះអម្ចាស់យេស៊ូវទៅឆ្កាង ហើយត្រូវបានព្រះជាម្ចាស់ដាក់ទោស។ គ្រូគង្វាលរបស់ខ្ញុំដូចគ្នាបេះបិទ គាត់ហាក់ដូចជាកំពុងបម្រើព្រះអម្ចាស់យ៉ាងបន្ទាបខ្លួន ហើយរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ ប៉ុន្តែដោយដឹងយ៉ាងច្បាស់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា កំពុងតែសម្ដែងចេញសេចក្តីពិត ហើយកំពុងតែធ្វើកិច្ចការនៃការជំនុំជម្រះ គាត់នៅតែមិនស្រាវជ្រាវរកការពិតទាល់តែសោះ។ គាត់គ្រាន់តែប្រកាន់ខ្ជាប់នូវសញ្ញាណផ្ទាល់ខ្លួន និងព្រះបន្ទូលរបស់ព្រះគម្ពីរបែបន័យត្រង់ប៉ុណ្ណោះ ដោយជំទាស់ និងថ្កោលទោសកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ គាត់និយាយថា ប្រសិនបើទ្រង់មិនយាងមកនៅលើពពកទេ នោះទ្រង់មិនមែនជាព្រះអម្ចាស់យេស៊ូវឡើយ ហើយអ្វីដែលមិនបានសរសេរនៅក្នុងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ទេ។ ល។ គាត់ធ្វើគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីកុំឲ្យអ្នកដទៃស្រាវជ្រាវពីផ្លូវដ៏ពិត។ គាត់ និងភរិយារបស់គាត់មិនមែនចង់បានការយាងមករបស់ព្រះអម្ចាស់យ៉ាងពិតប្រាកដទាល់តែសោះ ប៉ុន្តែពួកគាត់គឺជាពួកផារីស៊ីសម័យទំនើប ដែលស្អប់សេចក្តីពិត និងស្អប់ការលេចមក ព្រមទាំងកិច្ចការរបស់ព្រះជាម្ចាស់។ វាបានរំលឹកខ្ញុំអំពីការថ្កោលទោសរបស់ព្រះអម្ចាស់យេស៊ូវចំពោះពួកផារីស៊ី ដោយមានបន្ទូលថា «ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់គ្នាវេទនាហើយ! ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរខ្មោចដែលលាបពណ៌ស មើលពីខាងក្រៅល្អស្អាតណាស់ ប៉ុន្តែខាងក្នងវិញ ពោរពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកសព្វបែបយ៉ាង។ ឯអ្នករាល់គ្នាវិញ ក៏ដូច្នោះដែរ មើលពីខាងក្រៅ ដូចជាសុចរិតចំពោះមនុស្ស ប៉ុន្តែខាងក្នុងវិញ អ្នកពោរពេញដោយសេចក្តីពុតត្បុត និងសេចក្តីទុច្ចរិត» (ម៉ាថាយ ២៣:២៧-២៨)។ ការយល់អំពីសេចក្តីទាំងអស់នេះ បានផ្ដល់ឲ្យខ្ញុំនូវការដឹងច្បាស់ខ្លះៗ អំពីវិធីដែលពួកបុព្វជិតបានប្រព្រឹត្ត។ ប៉ុន្តែ អ្វីដែលបានកើតឡើងក្រោយមក ពិតជាបានបង្ហាញខ្ញុំនូវពណ៌ដ៏ពិតរបស់ពួកគេ។
មានរសៀលមួយ ចាស់ទុំ វ៉ាង និងប្អូនស្រីពីរនាក់ទៀតមកពីអតីតក្រុមជំនុំរបស់ខ្ញុំ បានធ្វើដំណើរឆ្លងកាត់ខាងមុខផ្ទះខ្ញុំ ហើយគ្រាន់តែសម្លក់មើលខ្ញុំដោយគ្មាននិយាយអ្វីមួយម៉ាត់សោះ។ បន្ទាប់មក ចាស់ទុំ វ៉ាង បានទាញទូរស័ព្ទរស់គាត់ចេញ ចុចលេខ ហើយហុចវាមកឲ្យខ្ញុំ។ នៅពេលដែលខ្ញុំទទួលយកវា ខ្ញុំបានឮគ្រូគង្វាល ចេន និយាយយ៉ាងខឹងសម្បារអំពីរឿងរ៉ាវអាក្រក់គ្រប់បែបយ៉ាង ហើយក្រោយមក គាត់បានព្រមានខ្ញុំ «ប្អូនឯងត្រូវបានហាមឃាត់មិនឲ្យមានទំនាក់ទំនងជាមួយសមាជិកក្រុមជំនុំរបស់យើង និងត្រូវហាមឃាត់មិនឲ្យផ្សព្វផ្សាយដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងក្រុមជំនុំរបស់យើងឡើយ។ ចូរកុំលួចចៀមរបស់ខ្ញុំឲ្យសោះ!» ខ្ញុំក៏ខឹង ហើយបានប្រាប់គាត់ថា «ហេតុអ្វីបានជាខ្ញុំមិនគួរចែកចាយដំណឹងដ៏អស្ចារ្យនៃការយាងត្រឡប់មករបស់ព្រះអម្ចាស់បាន? ហេតុអ្វីបានជាលោកគ្រូព្យាយាមបញ្ឈប់មនុស្សមិនឲ្យស្វែងរកផ្លូវពិត? ពួកគេគឺជាចៀមរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាលោកគ្រូមិនអនុញ្ញាតឲ្យពួកគេស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់?» បន្ទាប់ពីជជែកតាមទូរស័ព្ទចប់ ចាស់ទុំ វ៉ាង និងអ្នកផ្សេងទៀត បាននិយាយជាមួយខ្ញុំ ហើយបន្ទាប់មកពួកគេចាកចេញទៅ។ បន្ទាប់ពីនោះ គ្រូគង្វាលនៅតែរំខានគ្រួសាររបស់ខ្ញុំ ហើយថែមទាំងនិយាយបង្ខូចឈ្មោះរបស់ពួកយើងនៅក្នុងក្រុមជំនុំថែមទៀតផង។ គ្រួសាររបស់ខ្ញុំចាប់ផ្ដើមទន់ខ្សោយ និងអវិជ្ជមាន ដោយមិនអាចទ្រាំទ្រនឹងការបៀតបៀនបាន។ ទង្វើអាក្រក់របស់គ្រូគង្វាល បានធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបន្ថែមទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃ កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់ អាចធ្វើតាមព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះ។ មនុស្សទាំងអស់នេះសុទ្ធតែជាបិសាចដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនា ដើរចូលក្នុងផ្លូវរបស់ អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ 'អត្តភាពត្រឹមត្រូវ' ប៉ុន្តែ ធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្ស ឲ្យទាស់ ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេ ដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិត ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស?» («មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានផ្ដល់ឲ្យខ្ញុំនូវភាពច្បាស់លាស់កាន់តែប្រសើរ អំពីពណ៌ដ៏ពិតរបស់ពួកបុព្វជិត និងការទាស់ទទឹងរបស់ពួកគេចំពោះព្រះជាម្ចាស់។ ពួកគេធ្វើសកម្មភាពដូចជាពួកគេកំពុងតែការពារហ្វូងសត្វរបស់ព្រះជាម្ចាស់អ៊ីចឹង ដោយមិនឲ្យពួកយើងចែកចាយដំណឹងល្អរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែតាមពិត ពួកគេភ័យខ្លាចគ្រប់គ្នានឹងដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយគ្មាននរណាម្នាក់នឹងស្តាប់ពួកគេតទៅទៀត។ នោះនឹងនាំឲ្យពួកគេបាត់បង់ឋានៈ។ ហេតុដូច្នេះហើយ ពួកគេធ្វើគ្រប់យ៉ាង ដើម្បីមិនឲ្យអ្នកមានជំនឿស្រាវជ្រាវរកផ្លូវពិតនោះទេ។ វាធ្វើឲ្យខ្ញុំគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ៖ «ប៉ុន្តែ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថានសួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឲ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ «ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឲ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ» (ម៉ាថាយ ២៣:១៥)។ ពួកបុព្វជិតមិនត្រឹមតែបដិសេធក្នុងការស្វះស្វែងរកផ្លូវពិតដោយខ្លួនឯងប៉ុណ្ណោះទេ ពួកគេថែមទាំងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនិយាយមួលបង្កាច់ និងថ្កោលទោសកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រមទាំងបំភាន់អ្នកមានជំនឿទៀតផង។ មនុស្សជាច្រើនដែលមិនដឹងការពិតត្រូវរ៉ូវជាមួយគេ ដើម្បីថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា។ តើពួកគេមិនមែនកំពុងតែបង្វែរមនុស្សទាំងនោះឲ្យក្លាយជាកូននរកដូចពួកគេ ដើម្បីឲ្យពួកគេនឹងត្រូវបានដាក់ទោសជាមួយគ្នាឬ? ពួកគេពិតជាអាក្រក់បំផុត។ ពួកបុព្វជិតនៅក្នុងពិភពសាសនាស្អប់សេចក្តីពិត។ ពួកគេទាស់ទទឹង ហើយថ្កោលទោសកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ហើយកៀងចៀមរបស់ព្រះជាម្ចាស់យ៉ាងឥតអៀនខ្មាសចូលក្នុងក្រោលរបស់ខ្លួនឯង តយុទ្ធជាមួយព្រះជាម្ចាស់ ដើម្បីដណ្ដើមរាស្ត្ររើសតាំងរបស់ទ្រង់។ ពួកគេដូចទៅនឹងពួកផារីស៊ីដែលព្រះអម្ចាស់យេស៊ូវបានដាក់បណ្ដាសាកាលពី ២០០០ ឆ្នាំមុនអ៊ីចឹង។ ពួកគេទាំងអស់គឺជាឈ្នួលនៃអំពើអាក្រក់ ជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទ ដែលត្រូវបានព្រះជាម្ចាស់បើកបង្ហាញនៅក្នុងកិច្ចការនៃគ្រាចុងក្រោយរបស់ទ្រង់! ខ្ញុំបានឃើញយ៉ាងច្បាស់ទាំងអស់ អំពីធម្មជាតិនៃការទាស់ទទឹងនឹងព្រះជាម្ចាស់ និងបែបបិសាចរបស់ពួកគេ ព្រមទាំងសេចក្តីស្អប់របស់ពួកគេចំពោះសេចក្តីពិត។ ខ្ញុំបានតាំងចិត្តដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងជឿជាក់ មិនថាពួកគេព្យាយាមរារាំងផ្លូវរបៀបណានោះទេ! អ្នកដទៃទៀតគ្រប់គ្នានៅក្នុងគ្រួសាររបស់ខ្ញុំក៏បានទទួលការដឹងច្បាស់ដែរ តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយគ្រប់គ្នាមិនមានអារម្មណ៍តឹងតែងខ្លាំងដោយសារព្រះបន្ទូលនោះតទៅទៀតទេ។
គិតត្រឡប់ទៅពេលដែលពួកគេចេះតែបៀតបៀន និងនិយាយអាក្រក់ពីខ្ញុំ ទោះបីជាខ្ញុំឈឺចាប់បន្តិចក៏ដោយ ក៏វាផ្ដល់ឲ្យខ្ញុំនូវការដឹងច្បាស់អំពីពួកបុព្វជិតដែរ។ ខ្ញុំបានឃើញពណ៌ដ៏ពិតរបស់ពួកគេ ពួកគេស្អប់សេចក្តីពិត ហើយទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេនឹងមិនអាចបំភាន់ខ្ញុំ ឬបង្គាប់បញ្ជាខ្ញុំបានទេ។ ខ្ញុំក៏បានទទួលមេរៀនថា នៅក្នុងសង្គ្រាមខាងវិញ្ញាណជាមួយពួកផារីស៊ី និងពួកប្រឆាំងនឹងព្រះគ្រីស្ទ ប្រសិនបើយើងអធិស្ឋាន ហើយពឹងផ្អែកលើព្រះជាម្ចាស់ នោះទ្រង់នឹងប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីនាំផ្លូវយើងឲ្យយល់នូវសេចក្តីពិត និងជ័យជំនះលើសេចក្តីល្បួងរបស់សាតាំង។ សេចក្តីជំនឿរបស់ខ្ញុំរីកចម្រើន សូមអរគុណដល់បទពិសោធន៍នោះ។ សូមអរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ខ្ញុំជាគ្រូបង្រៀន ហើយប្ដីខ្ញុំជាវិស្វករ។ តាំងពីរៀបការមក ទំនាក់ទំនងយើងល្អូកល្អិននឹងគ្នាណាស់ ហើយកូនស្រីយើងក៏ឆ្លាត និងមានចរិតល្អដែរ។...
By William, the United States ក្នុងខែតុលាឆ្នាំ២០១៦ ខ្ញុំបានទៅក្រុងញូវយ៉កនៅសហរដ្ឋអាមេរិក ក្រោយមក...
ខ្ញុំបានជួបបងស្រីម្នាក់តាមអនឡាញ កាលពីខែកញ្ញា ឆ្នាំ២០២០។ គាត់ប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា...
កាលពីខែសីហា ឆ្នាំ២០២០ ខ្ញុំបានជួបបងស្រី អ៊ី ស៊ាង តាម Facebook។ គាត់បានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ...