គ្រូគង្វាលខ្ញុំបានឈរនៅចន្លោះខ្ញុំ និងនគរព្រះ
ខែវិច្ឆិកា ឆ្នាំ២០២០ បងប្រុសម្នាក់បានអញ្ជើញខ្ញុំឲ្យចូលរួមការជួបជុំតាមអនឡាញមួយ។ ខ្ញុំគិតថា នៅពួកជំនុំខ្ញុំ ខ្ញុំតែងតែឮមេរៀនចាស់ដដែលៗ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ខ្ញុំបានកើតក្នុងគ្រួសារគ្រីស្ទបរិស័ទមួយ ហើយតាំងពីក្មេងមក ខ្ញុំបានជឿលើព្រះអម្ចាស់តាមឪពុកម្តាយខ្ញុំ។ ខ្ញុំក៏ឧស្សាហ៍ទៅការប្រជុំពួកជំនុំ និងចូលរួមក្នុងសកម្មភាពពួកជំនុំផ្សេងៗដែរ។ នាថ្ងៃមួយ ក្នុងខែមីនា ឆ្នាំ២០២០ ខ្ញុំបានជួបបងស្រីម្នាក់នៅលើហ្វេសប៊ុក។ យើងបាននិយាយគ្នាអំពីជំនឿលើព្រះអម្ចាស់ ហើយខ្ញុំមានអារម្មណ៍ថា អ្វីដែលបងស្រីនេះបាននិយាយគឺថ្មីប្លែកណាស់។ ឧទាហរណ៍ គាត់បានសួរខ្ញុំថាតើខ្ញុំដឹងពីលក្ខខណ្ឌ ដើម្បីចូលទៅនគរស្ថានសួគ៌ឬទេ ហើយភ្លាមៗនោះ ប្រធានបទនេះបានធ្វើឲ្យខ្ញុំចង់ដឹងជាខ្លាំង។ ខ្ញុំបានគិតថា៖ «ខ្ញុំបានជឿលើព្រះអម្ចាស់យូរមកហើយ ប៉ុន្តែ ពួកគ្រូគង្វាល និងពួកចាស់ទុំមិនដែលបានពិភាក្សាអំពីលក្ខខណ្ឌចូលទៅក្នុងនគរស្ថានសួគ៌សោះឡើយ។ ខ្ញុំក៏មិនដែលគិតដែរថាតើយើងពិតជាអាចចូលទៅនគរស្ថានសួគ៌បានឬអត់ ដោយគ្រាន់តែមានជំនឿបែបនេះ»។ នេះជាលើកទីមួយហើយដែលខ្ញុំបានឮអំពីប្រធានបទនេះ ហើយខ្ញុំចង់ដឹងចម្លើយណាស់។ ក្រោយមក តាមរយៈការចូលរួមការប្រជុំ និងការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំបានយល់ថា បន្ទាប់ពីសាតាំងធ្វើឲ្យពុករលួយមក យើងមានធម្មជាតិបាបនៅក្នុងយើង ហើយជារឿយៗ យើងប្រព្រឹត្តបាប។ ប្រសិនបើយើងមិនដកចេញនូវធម្មជាតិបាបនេះទេ យើងមិនអាចគេចផុតពីបាបបានឡើយ។ អស់អ្នកដែលស្មោកគ្រោក និងពុករលួយតាមរបៀបនេះ គឺគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ទេ ពីព្រោះ ព្រះជាម្ចាស់ទ្រង់សុចរិត និងបរិសុទ្ធ ហើយបើគ្មានភាពបរិសុទ្ធទេ មនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ។ គាត់ក៏បានប្រាប់ខ្ញុំដែរថា៖ «ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីសម្ដែងចេញនូវសេចក្ដីពិតជាច្រើន ហើយដើម្បីធ្វើកិច្ចការជំនុំជម្រះ និងការសម្អាតមនុស្ស។ ទ្រង់ធ្វើការនេះ ដើម្បីដកចេញនូវធម្មជាតិបាបរបស់យើង ហើយសង្គ្រោះយើងទាំងស្រុងចេញពីបាប។ មានតែតាមរយៈការទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយត្រូវបានសម្អាតឲ្យរួចពីសេចក្ដីពុករលួយរបស់យើងប៉ុណ្ណោះ ទើបយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌»។ គាត់ក៏បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឲ្យខ្ញុំស្ដាប់ដែរ៖ «អ្នកគ្រាន់តែដឹងថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ នៅគ្រាចុងក្រោយ ប៉ុន្តែតើទ្រង់នឹងយាងចុះមកយ៉ាងដូចម្ដេចឱ្យប្រាកដទៅ? មនុស្សមានបាបដូចជាអ្នករាល់គ្នា ដែលទើបតែត្រូវបានប្រោសលោះ និងមិនទាន់ត្រូវបានផ្លាស់ប្ដូរ ឬត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ តើអ្នកអាចស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ដែរឬទេ? សម្រាប់អ្នក អ្នកនៅមាននិស្ស័យចាស់ដដែល ហើយវាជាការពិតដែលអ្នកត្រូវបានសង្រ្គោះដោយព្រះយេស៊ូវ ហើយអ្នកមិនមែនជារបស់អំពើបាបទៀតឡើយ ដោយសារសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ប៉ុន្តែ ការនេះមិនបញ្ជាក់ថា អ្នកគ្មានបាប ឬមិនបរិសុទ្ធនោះឡើយ។ តើអ្នកអាចញែកជាបរិសុទ្ធយ៉ាងដូចម្ដេចបាន បើអ្នកមិនបានផ្លាស់ប្ដូរផងនោះ? នៅខាងក្នុង អ្នកពោរពេញដោយភាពមិនបរិសុទ្ធ ភាពអាតា្មនិយម និងអំពើថោកទាប ប៉ុន្តែអ្នកនៅតែចង់ចុះមកជាមួយព្រះយេស៊ូវទៀត។ កុំស្រមៃអី វានឹងមិនកើតឡើងឡើយ។ អ្នកបានខកខានមួយជំហាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់៖ អ្នកត្រូវបានប្រោសលោះមែន ប៉ុន្តែអ្នកមិនត្រូវបានផ្លាស់ប្ដូរឡើយ។ ដើម្បីឱ្យអ្នកស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការដោយផ្ទាល់ ដើម្បីផ្លាស់ប្ដូរ និងបន្សុទ្ធអ្នក។ បើមិនដូច្នេះទេ អ្នកមិនអាចត្រូវបានញែកជាបរិសុទ្ធឡើយ ដ្បិតអ្នកត្រូវបានប្រោសលោះតែប៉ុណ្ណោះ។ តាមរបៀបនេះ អ្នកនឹងគ្មានគុណសម្បត្តិអ្វីដើម្បីទទួលបានព្រះពរល្អៗរួមជាមួយនឹងព្រះជាម្ចាស់ឡើយ ព្រោះអ្នកបានខកអស់មួយជំហាននៅក្នុងកិច្ចការនៃការគ្រប់គ្រងលើមនុស្សរបស់ព្រះជាម្ចាស់ដែលជាជំហានដ៏សំខាន់នៃការផ្លាស់ប្ដូរ និងការប្រោសឱ្យគ្រប់លក្ខណ៍។ ដូច្នេះ អ្នកដែលជាមនុស្សមានបាប ដែលទើបតែត្រូវបានប្រោសលោះនេះ គ្មានសមត្ថភាពក្នុងការស្នងមរតករបស់ព្រះជាម្ចាស់ដោយផ្ទាល់ឡើយ» (ដកស្រង់ពី «អំពីនាម និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយរបស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងទទួលបានសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» (ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បងស្រីក៏បានប្រកបគ្នាជាមួយខ្ញុំអំពីការយល់ដឹងរបស់គាត់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ បន្ទាប់ពីបានស្ដាប់រួច ខ្ញុំបានគិតអំពីទង្វើ និងការប្រព្រឹត្តរបស់ខ្ញុំ និងបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ខ្ញុំត្រូវតែទទួលស្គាល់ថា នៅក្នុងជំនឿរបស់យើងលើព្រះអម្ចាស់ បាបរបស់យើងត្រូវបានលើកលែងទោស ថាយើងបានរីករាយនឹងព្រះគុណដ៏បរិបូររបស់ព្រះអម្ចាស់ យើងបានធ្វើអំពើល្អខ្លះ យើងមានចិត្តសប្បុរស ហើយយើងមិនបានវាយដំ ឬស្ដីបន្ទោសអ្នកដទៃទេ ប៉ុន្តែ យើងនៅតែអាចនិយាយកុហក និងប្រព្រឹត្តបាបជាញឹកញាប់ យើងក្រអឺតក្រទម ហើយមើលងាយអ្នកដទៃ យើងបានប្រជែងជាមួយអ្នកដទៃដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ ហើយយើងនៅតែច្រណែន និងស្អប់អ្នកដទៃ។ យើងទាំងអស់គ្នារស់នៅជាប់ក្នុងវដ្តនៃការប្រព្រឹត្តបាប និងការសារភាពបាប ហើយយើងបានតស៊ូជាមួយបាបឥតឈប់ឈរ។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមក ទើបខ្ញុំយល់ថា ការនេះគឺព្រោះតែធម្មជាតិបាបនៅក្នុងខ្លួនយើង ដែលមិនទាន់ត្រូវបានដកចេញ។ តាមរយៈព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំក៏បានរកឃើញផ្លូវដើម្បីគេចផុតពីបាប ហើយឱ្យព្រះជាម្ចាស់សង្គ្រោះដែរ។ នោះគឺ យើងត្រូវតែទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។ ទាល់តែនិស្ស័យពុករលួយរបស់យើងត្រូវបានសម្អាតហើយ ទើបយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ ខ្ញុំគិតថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺល្អណាស់ និងជាក់ស្ដែងផង។ ព្រះបន្ទូលរបស់ទ្រង់បានធ្វើឲ្យចិត្តខ្ញុំភ្លឺស្វាង ហើយធ្វើឲ្យខ្ញុំយល់អំពីសេចក្ដីពិតមួយចំនួនដែលខ្ញុំមិនធ្លាប់បានឮពីមុនមក។ បន្ទាប់ពីនោះមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងឧស្សាហ៍ព្យាយាម បានចូលរួមការប្រជុំតាមអនឡាញយ៉ាងសកម្ម បានប្រកបគ្នាជាមួយបងប្អូនប្រុសស្រីអំពីចំណេះដឹង និងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរាល់ពេលដែលពួកយើងជួបជុំគ្នា ខ្ញុំយល់ថាវាពិតជាមានប្រយោជន៍ និងរីករាយណាស់។ មួយរយៈក្រោយមក ខ្ញុំបានដឹងពីសេចក្ដីពិត និងអាថ៌កំបាំងជាច្រើន ដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមក នៅក្នុងជំនឿរបស់ខ្ញុំលើព្រះអម្ចាស់ និងការអានព្រះគម្ពីរ ដូចជា អ្វីទៅជាការយកកំណើតជាមនុស្ស របៀបសម្គាល់ព្រះគ្រីស្ទពិតពីព្រះគ្រីស្ទក្លែងក្លាយ អាថ៌កំបាំងនៃព្រះនាមរបស់ព្រះជាម្ចាស់ គោលបំណងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ របៀបដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយ របៀបដែលព្រះជាម្ចាស់ធ្វើការមួយជំហានម្ដងៗដើម្បីសង្គ្រោះមនុស្សជាតិ របៀបដែលនគររបស់ព្រះជាម្ចាស់ត្រូវបានសម្រេចនៅលើផែនដី ជាដើម។ នៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំក៏បានទទួលចម្លើយផងដែរ ចំពោះរឿងជាច្រើននៅក្នុងព្រះគម្ពីរ ដែលធ្លាប់ធ្វើឲ្យខ្ញុំច្រឡំពីមុនមក។ ខ្ញុំបានដឹងថា មានតែព្រះជាម្ចាស់ផ្ទាល់ប៉ុណ្ណោះ ទើបអាចបើកសម្ដែងពីសេចក្ដីពិត និងអាថ៌កំបាំងទាំងនេះបាន។ ហើយគ្មានមនុស្សណាម្នាក់អាចមានអំណាចស្រាយអាថ៌កំបាំងទាំងនេះបានឡើយ។ ដូច្នេះ ខ្ញុំក៏បានជឿជាក់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ! ខ្ញុំរំភើបខ្លាំងណាស់។ ខ្ញុំបានប្រាប់ដំណឹងល្អអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ទៅកាន់មិត្តភក្តិជាច្រើន ហើយបានប្រាប់ពួកគេឲ្យស្វែងយល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយផងដែរ។
ប៉ុន្តែមិនយូរប៉ុន្មានផង ពួកជំនុំដែលខ្ញុំជាសមាជិក គឺពួកជំនុំបាទីស្ទនៅភាគឦសាននៃប្រទេសឥណ្ឌា បានចាប់ផ្ដើមផ្សព្វផ្សាយក្នុងចំណោមអ្នកជឿនូវឯកសារ ដែលត្រូវបានប្រឌិតឡើងដោយពួកគ្រូគង្វាលខាងសាសនា ដើម្បីថ្កោលទោសពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ឯកសារទាំងនេះពោរពេញទៅដោយការមួលបង្កាច់ និងការបង្ខូចកេរ្តិ៍ឈ្មោះរបស់បក្សកុម្មុយនិស្តចិនចំពោះព្រះវិហារ ហើយពួកគេបានហាមឃាត់អ្នកដើរតាមមិនឲ្យចូលរួមការប្រជុំរបស់ពួកជំនុំឡើយ។ ខ្លឹមសារទាំងនោះក៏ត្រូវបានផ្សាយនៅតាមស្ថានីយទូរទស្សន៍ធំៗក្នុងប្រទេសឥណ្ឌាផងដែរ។ ពេលដែលអ្នកបើកទូរទស្សន៍ ឬកុំព្យូទ័រ ហើយមើលព័ត៌មាន អ្នកអាចឃើញការឃោសនាអវិជ្ជមានប្រភេទនេះ។ មិនយូរប៉ុន្មាន វាបានផ្សព្វផ្សាយនៅទូទាំងប្រទេស។ ដោយបានឃើញពួកគ្រូគង្វាល និងអ្នកដឹកនាំនៃពិភពសាសនាទាំងនេះ បំភ្លៃការពិតដោយឥតអៀនខ្មាស ផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងទ្រឹស្ដីខុសឆ្គង ដើម្បីមួលបង្កាច់ និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដាបែបនេះ បានធ្វើឲ្យខ្ញុំខឹង និងពិបាកចិត្តយ៉ាងខ្លាំង។ នៅពេលនោះ មនុស្សជាច្រើនដែលបានស្វែងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយជាមួយខ្ញុំ បានដកខ្លួនចេញពីក្រុមប្រជុំ ពីព្រោះពួកគេបានយល់ខុស។ អ្នកខ្លះថែមទាំងព្យាយាមឃាត់ឃាំងខ្ញុំទៀតថា៖ «នេះគឺជាពួកជំនុំដែលបក្សកុម្មុយនិស្តចិនថ្កោលទោស ដូច្នេះ មិនគួរជឿពួកជំនុំនេះឡើយ»។ ខ្ញុំខកចិត្តណាស់ដែលឃើញពួកគេបោះបង់ចោលផ្លូវពិត ហើយខ្ញុំមានអារម្មណ៍សោកស្ដាយជំនួសពួកគេ។ បក្សកុម្មុយនិស្តចិនគឺជារបបដែលមិនជឿលើព្រះ។ វាមិនជឿលើព្រះជាម្ចាស់ទាល់តែសោះ ហើយវាតែងតែបៀតបៀនជំនឿសាសនាឥតឈប់ឈរ។ ហេតុអ្វីបានជាមនុស្សទាំងនេះសុខចិត្តជឿលើបក្សកុម្មុយនិស្តចិន ដែលជាគណបក្សនយោបាយដែលមិនជឿលើព្រះ ជាជាងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឬស្វែងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់? តើពួកគេអាចល្ងង់ខ្លៅយ៉ាងនេះដោយរបៀបណា? នាពេលនោះ ស្រាប់តែមិត្តម្នាក់នៅស្រុកកំណើតជាមួយខ្ញុំ បានឃើញ Status WhatsApp ខ្ញុំសរសេរថា៖ «ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ហើយនគររបស់ព្រះគ្រីស្ទក៏បានមកដល់ផែនដីដែរ» ហើយគាត់បានសួរខ្ញុំថា តើខ្ញុំបានចូលរួមការប្រជុំរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែរឬទេ។ ខ្ញុំបាននិយាយថា៖ «បាទ»។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំមិនគួរជឿលើវាទេ។ គាត់ក៏បានផ្ញើឱ្យខ្ញុំនូវពាក្យចចាមអារ៉ាម និងទ្រឹស្ដីខុសឆ្គងដែលបង្ខូចកេរ្តិ៍ឈ្មោះពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ ហើយបាននិយាយថា៖ «គ្រូគង្វាលបានព្រមានយើងមិនឲ្យដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាទេ។ ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់នៅគ្រាចុងក្រោយ មិនអាចជាការយកកំណើតជាមនុស្សបានឡើយ ដូច្នេះ យើងមិនអាចចូលរួមការប្រជុំរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានទេ»។ ពាក្យរបស់គាត់មិនបានធ្វើឱ្យខ្ញុំរង្គោះរង្គើឡើយ ពីព្រោះនៅពេលនោះ បងប្អូនប្រុសស្រីនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា បានប្រកបគ្នាជាមួយខ្ញុំអំពីសេចក្ដីពិតនៃការយកកំណើតជាមនុស្ស ថាព្រះអម្ចាស់នឹងយាងត្រឡប់មកវិញនៅគ្រាចុងក្រោយក្នុងរូបជាសាច់ឈាមដែលយកកំណើត ដែលត្រូវបានព្រះជាម្ចាស់គ្រោងទុកតាំងពីយូរ ហើយត្រូវបានបញ្ជាក់ដោយទំនាយរបស់ព្រះអម្ចាស់យេស៊ូវ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ «ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» (លូកា ១៧:២៤-២៥)។ «ដូច្នេះ ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:៤៤)។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយអំពីការយាងត្រឡប់មកវិញរបស់ទ្រង់នៅគ្រាចុងក្រោយ ព្រះអង្គបានលើកឡើងជាច្រើនដងអំពី «ដំណើរយាងមករបស់បុត្រមនុស្ស» «បុត្រមនុស្សយាងមក» និង «បុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក»។ «បុត្រមនុស្ស» នេះសំដៅលើសាច់ឈាមដែលយកកំណើតជាមនុស្ស។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកនៅគ្រាចុងក្រោយ ហើយបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន។ ទ្រង់គឺជាការយាងមករបស់បុត្រមនុស្ស ជាការលេចមករបស់ព្រះអង្គសង្គ្រោះ ដែលជាការសម្រេចនូវទំនាយរបស់ព្រះអម្ចាស់យេស៊ូវ។ ខ្ញុំក៏បានដឹងដែរថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត។ ប្រសិនបើមនុស្សម្នាក់អាចសម្ដែងចេញនូវសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអាចធ្វើកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធនៅគ្រាចុងក្រោយបាន នោះបុគ្គលនេះច្បាស់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សហើយ។ ទោះបីជារូបរាងខាងក្រៅរបស់ទ្រង់ធម្មតាយ៉ាងណាក៏ដោយ ឬថាតើទ្រង់មានឋានៈ ឬអំណាចក្តី ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់គឺជារឿងដែលសំខាន់បំផុត។ នេះគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់។ ខ្ញុំបានប្រាប់មិត្តភក្តិរបស់ខ្ញុំពីអ្វីដែលខ្ញុំបានយល់ ហើយបាននិយាយទៅកាន់គាត់ថា៖ «ព្រះជាម្ចាស់គឺជាព្រះអាទិករ ព្រះជាម្ចាស់អាចធ្វើអ្វីក៏បានតាមដែលទ្រង់សព្វព្រះទ័យ។ អ្វីដែលមនុស្សយើងគួរធ្វើ គឺស្វែងរក មិនមែនវិនិច្ឆ័យ និងកំណត់ព្រះជាម្ចាស់ទេ។ ការប្រជុំរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាគឺមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ខ្ញុំ ហើយជួយឲ្យខ្ញុំយល់ពីសេចក្ដីពិតជាច្រើន ដូច្នេះ ខ្ញុំនឹងមិនឈប់ចូលរួមការប្រជុំទាំងនោះទេ។ នៅពេលដែលយើងជឿលើព្រះជាម្ចាស់ យើងគួរតែស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ មិនមែនស្ដាប់តាមមនុស្សដោយងងឹតងងល់ទេ។ ព្រះគម្ពីរចែងថា៖ 'យើងគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស' (កិច្ចការ ៥:២៩)»។ បន្ទាប់មក មិត្តខ្ញុំបាននិយាយមកកាន់ខ្ញុំយ៉ាងម៉ឺងម៉ាត់ថា៖ «ប្រសិនបើឯងនៅបន្តជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀត នៅពេលដែលឯងត្រឡប់ទៅស្រុកកំណើតវិញ ក្រុមប្រឹក្សាជាន់ខ្ពស់នឹងសួរចម្លើយឯងមិនខាន។ គ្រូគង្វាលនឹងមិនអនុញ្ញាតឲ្យឯងជឿលើរឿងនេះទេ ហើយពួកអ្នកភូមិក៏នឹងបដិសេធឯងដែរ។ តើឯងបានគិតដល់រឿងទាំងនេះហើយឬនៅ?» ខ្ញុំបាននិយាយថា៖ «ការត្រូវបានមនុស្សបដិសេធគឺមិនគួរឱ្យខ្លាចទេ។ អ្វីដែលគួរឱ្យខ្លាចនោះគឺការមិនអាចដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់បោះបង់ចោល។ តើឯងធ្លាប់ពិចារណាដែរឬទេថា បើព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវមែន ហើយយើងមិនទទួលយកទ្រង់ នោះយើងនឹងធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ ហើយយំសង្កៀតធ្មេញមិនខាន? ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់គឺជារឿងសំខាន់ណាស់ ចុះហេតុអ្វីក៏ឯងមិនព្យាយាមស្វែងយល់អំពីរឿងនេះទៅ?» ប៉ុន្តែគាត់នៅតែបដិសេធដំបូន្មានខ្ញុំដដែល។
ក្រោយមក មិត្តភក្តិរបស់ខ្ញុំបានប្រាប់ឪពុកម្តាយខ្ញុំអំពីជំនឿរបស់ខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពេញមួយសប្តាហ៍ក្រោយមក ឪពុកម្តាយខ្ញុំបានទូរស័ព្ទមកស្តីបន្ទោសខ្ញុំជារៀងរាល់ថ្ងៃ ដោយនិយាយថា៖ «គ្រូគង្វាលប្រាប់ប៉ាម៉ាក់ម្ដងហើយម្ដងទៀតឲ្យឃាត់កូនកុំឲ្យទៅចូលរួមការប្រជុំរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ កូនត្រូវតែឈប់ចូលរួមការប្រជុំទាំងនោះទៀត ហើយចាកចេញពីពួកជំនុំនោះទៅ!» ខ្ញុំបានប្រាប់ពួកគាត់ថា៖ «ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា មិនដូចអ្វីដែលគ្រូគង្វាលបាននិយាយទេ។ ការចូលរួមការប្រជុំរបស់ពួកគេ បានធ្វើឲ្យកូនយល់ពីសេចក្ដីពិតជាច្រើនដែលកូនមិនធ្លាប់យល់ពីមុនមកឡើយ។ នេះគឺជាផ្លូវពិត ហើយកូនមិនបានវង្វេងទេ»។ ខ្ញុំចង់ធ្វើបន្ទាល់ប្រាប់ពួកគាត់អំពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ប៉ុន្តែពួកគាត់បានយល់ខុសជាខ្លាំងដោយសារពាក្យចចាមអារ៉ាម រហូតដល់មិនឲ្យខ្ញុំនិយាយអ្វីបន្ថែមទៀតទេ។ ក្រោយមក ព្រោះតែជំងឺរាតត្បាត ខ្ញុំត្រូវសម្រាកការសិក្សា ហើយត្រឡប់ទៅផ្ទះវិញ។ នៅពេលឪពុកម្តាយខ្ញុំឃើញខ្ញុំចូលរួមញឹកញាប់តាមអនឡាញក្នុងការប្រជុំរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេបានព្យាយាមរឹតត្បិតខ្ញុំ។ អ្នកជិតខាងក៏បាននិយាយដើមខ្ញុំដែរថា ខ្ញុំឆ្កួតហើយ ដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយមិនព្រមស្ដាប់តាមគ្រូគង្វាល។ ឪពុកម្តាយខ្ញុំខឹងរឹតតែខ្លាំង នៅពេលដែលពួកគាត់បានឮបែបនេះ។ នៅពេលត្រលប់មកផ្ទះវិញ ពួកគាត់បានស្តីបន្ទោសខ្ញុំថា៖ «តើឯងដឹងទេថា ពួកអ្នកភូមិនិយាយអ្វីខ្លះពីឯង? តើឯងនឹងមិនព្រមស្ដាប់អ្វីដែលយើងប្រាប់ ហើយនៅតែទៅចូលរួមការប្រជុំទាំងនោះទៀតឬ?» ខ្ញុំបាននិយាយថា៖ «បាទ ខ្ញុំនឹងនៅតែចូលរួមការប្រជុំដដែល»។ ឪពុកម្តាយខ្ញុំខឹងយ៉ាងខ្លាំង ហើយបានព្យាយាមរារាំងខ្ញុំកាន់តែខ្លាំងឡើង។ ពួកគាត់បានរំខានខ្ញុំជារឿយៗ នៅពេលកំពុងប្រជុំ ដោយធ្វើឲ្យខ្ញុំពិបាកចូលរួមដោយសុខសាន្តណាស់។ មានម្ដងនោះ ខ្ញុំកំពុងអធិស្ឋានបន្ទាប់ពីការប្រជុំ ហើយនៅពេលដែលខ្ញុំបើកភ្នែក ស្រាប់តែឃើញឪពុកខ្ញុំឈរនៅក្បែរខ្ញុំ ទាំងសម្លក់ខ្ញុំ ដែលធ្វើឲ្យខ្ញុំតក់ស្លុត និងបេះដូងលោតញាប់ជាខ្លាំង។ បន្ទាប់មក គាត់បានស្រែកដាក់ខ្ញុំទាំងកំហឹងថា៖ «ឆាប់បិទអ៊ីនធឺណិត ហើយចេញពីក្រុមប្រជុំនេះ ឥឡូវភ្លាម!» ខ្ញុំបានប្រាប់ឪពុកម្តាយខ្ញុំថា៖ «ព្រះអម្ចាស់យេស៊ូវពិតជាបានយាងត្រឡប់មកវិញ ក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដាមែន ហើយទ្រង់កំពុងតែធ្វើកិច្ចការថ្មីហើយ។ បើយើងតាមមិនទាន់ដានព្រះបាទារបស់ព្រះ ហើយទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយទេ នោះយើងមិនអាចគេចផុតពីអំពើបាប ឬបានសង្គ្រោះ ហើយចូលទៅក្នុងនគររបស់ព្រះជាម្ចាស់បានឡើយ ហើយនៅទីបំផុត យើងនឹងធ្លាក់ទៅក្នុងគ្រោះមហន្តរាយ និងត្រូវទទួលទោសមិនខាន»។ ប៉ុន្តែពួកគាត់មិនបានស្ដាប់ខ្ញុំសោះឡើយ ហើយបាននិយាយដដែលៗនូវពាក្យចចាមអារ៉ាម និងទ្រឹស្ដីខុសឆ្គងដែលគ្រូគង្វាលបានផ្សព្វផ្សាយ។ ពួកគាត់បាននិយាយថា គ្មានថ្ងៃដែលព្រះជាម្ចាស់បានយកកំណើតជាស្ត្រីនោះទេ។ ខ្ញុំបានគិតថា៖ «តើខ្ញុំអាចប្រកបគ្នាជាមួយពួកគាត់ដោយរបៀបណា?» បន្ទាប់មក ខ្ញុំបាននឹកឃើញនូវព្រះបន្ទូលមួយវគ្គរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបងប្អូនប្រុសស្រីមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានអានឲ្យខ្ញុំស្ដាប់៖ «ដំណាក់កាលនីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វាផ្ទាល់។ កាលពីមុន គ្រាដែលព្រះយេស៊ូវបានយាងមក ទ្រង់បានយាងមកក្នុងទម្រង់ជាភេទបុរស ហើយនៅពេលដែលព្រះជាម្ចាស់យាងមកនាពេលនេះ ទម្រង់របស់ទ្រង់ជាភេទស្ត្រី។ តាមរយៈការនេះ អ្នកអាចមើលឃើញថា ការបង្កើតរបស់ព្រះជាម្ចាស់ទាំងបុរស និងស្ត្រី អាចសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយចំពោះទ្រង់ គឺគ្មានការបែងចែកភេទនោះឡើយ។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមក ទ្រង់អាចយកទម្រង់ជាសាច់ឈាម ណាក៏បានតាមតែទ្រង់សព្វព្រះទ័យ ហើយសាច់ឈាមនោះអាចតំណាងឱ្យទ្រង់បាន។ មិនថាជាបុរសឬស្ត្រីទេ សាច់ឈាមនោះអាចតំណាងឱ្យព្រះជាម្ចាស់បាន ដរាបណាសាច់ឈាមនោះជាសាច់ឈាមរបស់ទ្រង់ដែលយកកំណើតជាមនុស្ស។ ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ជាស្ត្រី នៅពេលដែលទ្រង់បានយាងមក អាចនិយាយបានថា ប្រសិនបើទ្រង់ជាទារិកា ហើយមិនមែនជាទារកប្រុសដែលត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដំណាក់កាលនៃកិច្ចការនោះ ក៏នឹងត្រូវបានបញ្ចប់ដូចគ្នាបានផងដែរ។ ប្រសិនបើវាបែបនេះ នោះកិច្ចការដំណាក់កាលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់ដោយបុរសភេទវិញ ប៉ុន្តែកិច្ចការនឹងត្រូវបានបញ្ចប់ដូចគ្នា។ កិច្ចការដែលត្រូវបានសម្រេចនៅក្នុងដំណាក់កាលនីមួយៗ មានសារៈសំខាន់របស់វារៀងៗខ្លួន ហើយកិច្ចការដំណាក់កាលនោះនឹងមិនកើតឡើងម្ដងទៀតឡើយ ហើយវានឹងមិនជាន់គ្នានឹងដំណាក់កាលផ្សេងទៀតឡើយ» (ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំចាំបានថា ពួកគេបានប្រកបគ្នាបែបនេះថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺនៅពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គ្រងជាសាច់ឈាម ហើយក្លាយជាបុត្រមនុស្សសាមញ្ញម្នាក់ ដូច្នេះ មិនថាបុគ្គលនេះជាបុរស ឬស្ត្រីទេ ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ ហើយទ្រង់អាចសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន។ ព្រះអម្ចាស់យេស៊ូវគឺជាបុរស។ ទ្រង់ត្រូវបានគេឆ្កាងជំនួសមនុស្សលោក ហើយបានទទួលអំពើបាបរបស់មនុស្ស ដើម្បីឈានទៅសម្រេចកិច្ចការនៃការប្រោសលោះមនុស្សលោក។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយាងមកយកកំណើតជាស្ត្រី ហើយនៅលើគ្រឹះនៃកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ទ្រង់បានសម្ដែងចេញសេចក្ដីពិតដ៏ចាំបាច់ទាំងអស់ ដើម្បីសង្គ្រោះមនុស្សលោក ហើយទ្រង់ធ្វើកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធមនុស្ស។ ដូច្នេះ មិនថាព្រះជាម្ចាស់ដែលយកកំណើតជាបុរស ឬស្ត្រីទេ ទ្រង់អាចសម្ដែងចេញនូវសេចក្ដីពិត ហើយធ្វើកិច្ចការនៃការប្រោសលោះ និងការសង្គ្រោះមនុស្សលោកបាន។ បើព្រះជាម្ចាស់បានយកកំណើតជាបុរសទាំងពីរលើក នោះមនុស្សនឹងដាក់កម្រិតព្រះជាម្ចាស់ ដោយគិតថា ទ្រង់អាចយកកំណើតបានតែជាបុរសប៉ុណ្ណោះ មិនអាចជាស្ត្រីបានទេ។ ដូច្នេះ តើស្ត្រីនឹងមិនប្រឈមនឹងការរើសអើង និងភាពលំអៀងកាន់តែខ្លាំងទៀតទេឬ? ព្រះជាម្ចាស់គឺជាព្រះដ៏សុចរិត។ ទ្រង់បានបង្កើតទាំងបុរស និងស្ត្រី។ លើកទីមួយ ព្រះជាម្ចាស់បានយកកំណើតជាបុរស ហើយនៅគ្រាចុងក្រោយ ទ្រង់បានត្រឡប់ជាសាច់ឈាមម្ដងទៀតជាស្ត្រី ដែលមានន័យថា ទ្រង់មានភាពយុត្តិធម៌ចំពោះទាំងបុរស និងស្ត្រី។ បើព្រះជាម្ចាស់បានយកកំណើតជាបុរសទាំងពីរលើក នោះវានឹងអយុត្តិធម៌ចំពោះស្ត្រី ដូច្នេះហើយ ទើបព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមជាស្ត្រីនៅគ្រាចុងក្រោយនោះ។ ការនេះបង្ហាញពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងបង្ហាញទៀតថា ព្រះជាម្ចាស់បានបង្កើតបុរស និងស្ត្រី ហើយបុរស និងស្ត្រីគឺមានភាពស្មើគ្នានៅចំពោះព្រះជាម្ចាស់។ វាពិតជាមានអត្ថន័យណាស់! ដោយគិតពីចំណុចនេះ ខ្ញុំបានប្រាប់ឪពុកម្តាយខ្ញុំថា៖ «ព្រះជាម្ចាស់បានបង្កើតបុរស និងស្ត្រីតាមរូបអង្គរបស់ទ្រង់ ដូច្នេះ តាមធម្មតា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សអាចជាបុរសក៏បាន ឬស្ត្រីក៏បាន។ រូបរាងរបស់ទ្រង់មិនសំខាន់ទេ។ អ្វីដែលសំខាន់គឺថា ដោយសារទ្រង់អាចសម្ដែងចេញនូវសេចក្ដីពិតដើម្បីសង្គ្រោះមនុស្សលោកបាន នោះទ្រង់គឺជាការយកកំណើតជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ផ្ទាល់»។ ឪពុកម្តាយខ្ញុំមិនអាចបដិសេធសម្ដីខ្ញុំបានទេ ដូច្នេះ ពួកគាត់ក៏និយាយថា៖ «កូនថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ប៉ុន្តែយើងមិនជឿទេ។ យើងនឹងទទួលយក នៅពេលដែលគ្រូគង្វាល និងពួកចាស់ទុំទទួលយក។ គ្រូគង្វាលនិយាយថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាមនុស្សធម្មតាម្នាក់ ដែលកើតនៅក្នុងគ្រួសារធម្មតាមួយ ដូច្នេះ នេះមិនអាចជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានទេ»។ ជាការឆ្លើយតប ខ្ញុំបានប្រាប់ពួកគាត់ថា៖ «នៅពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើការ ពួកមហាបូជាចារ្យ ពួកអាចារ្យ និងពួកផារិស៊ីនៃសាសនាយូដា មិនបានទទួលស្គាល់ទ្រង់ជាព្រះជាម្ចាស់ទេ ដោយសារតែការប្រសូត និងរូបរាងដ៏សាមញ្ញរបស់ទ្រង់។ ពួកគេបានបដិសេធព្រះអម្ចាស់យេស៊ូវ ដោយនិយាយថា៖ 'តើនេះមិនមែនជាកូនប្រុសរបស់ជាងឈើទេឬ? តើម្តាយរបស់គាត់មិនមែនឈ្មោះនាងម៉ារាទេឬ?' ពួកផារិស៊ីទាំងនេះបានមើលតែរូបរាងខាងក្រៅរបស់ព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ។ ពួកគេមិនបានស្វែងយល់ថាតើព្រះបន្ទូល និងកិច្ចការរបស់ទ្រង់មកពីព្រះជាម្ចាស់ឬអត់ទេ។ ពួកគេបានវិនិច្ឆ័យដោយនិស្ស័យក្រអឺតក្រទមរបស់ពួកគេថា ទ្រង់គឺជាមនុស្សធម្មតា មិនមែនជាព្រះជាម្ចាស់ទេ។ ពួកគេក៏បានប្រឌិតពាក្យចចាមអារ៉ាម មួលបង្កាច់ និងថ្កោលទោសព្រះអម្ចាស់យេស៊ូវដែរ។ អ្នកជឿនៃសាសនាយូដាបានគោរពបូជា និងស្ដាប់បង្គាប់ពួកគេ រហូតដល់ធ្វើតាមពួកគេក្នុងការឆ្កាងព្រះអម្ចាស់។ នៅទីបំផុត ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយបានទទួលទោស។ សព្វថ្ងៃនេះក៏ដូចគ្នាដែរ។ គ្រូគង្វាល និងពួកចាស់ទុំទាំងនេះ មិនបានស្វែងយល់ ថាតើព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញ គឺជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់នោះទេ។ ពួកគេគ្រាន់តែវិនិច្ឆ័យ និងថ្កោលទោសទាំងងងឹតងងល់ដល់ព្រះដ៏មានគ្រប់ព្រះចេស្ដាថា៖ ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាមនុស្សធម្មតាម្នាក់ ហើយចោទសួរពីប្រភពដើម និងប្រវត្តិគ្រួសាររបស់ទ្រង់។ តើនេះមិនដូចគ្នានឹងពេលដែលពួកផារិស៊ីបានថ្កោលទោសព្រះអម្ចាស់យេស៊ូវទេឬ?» ខ្ញុំបាននឹកឃើញនូវព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ដែលបងប្អូនប្រុសស្រីរបស់ខ្ញុំបានអានឲ្យខ្ញុំស្ដាប់៖ «ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ស្វែងយល់ថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ» (ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបាននិយាយទៅកាន់ឪពុកម្តាយខ្ញុំថា៖ «ការដែលយើងកំណត់ថាតើសាច់ឈាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាសាច់ឈាមដែលព្រះជាម្ចាស់បានយកកំណើតឬយ៉ាងណា គួរតែផ្អែកលើថាតើទ្រង់អាចសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការសង្គ្រោះមនុស្សលោកបានឬអត់ មិនមែនផ្អែកលើថាតើរូបរាងខាងក្រៅរបស់ទ្រង់សាមញ្ញឬយ៉ាងណានោះទេ។ សូមគិតអំពីរឿងនេះមើល៍ តើយើងជឿលើព្រះអម្ចាស់យេស៊ូវដោយសារតែរូបសាច់របស់ទ្រង់ឬ? មិនមែនទេ! យើងបានជឿថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទដែលបានយកកំណើត ដោយសារតែយើងបានអានព្រះបន្ទូលរបស់ទ្រង់ក្នុងព្រះគម្ពីរ ហើយបានឃើញថា ព្រះបន្ទូលរបស់ទ្រង់មានសិទ្ធិអំណាច ហើយទ្រង់អាចប្រោសលោះមនុស្សជាតិ លើកលែងទោសបាបរបស់មនុស្ស ហើយដោយសារតែយើងបានទទួលព្រះគុណរបស់ព្រះអម្ចាស់ជាច្រើន។ ខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាសព្វថ្ងៃនេះ ពីព្រោះខ្ញុំបានឃើញថា ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញ គឺជាសេចក្ដីពិត។ ព្រះបន្ទូលទាំងនោះមានសិទ្ធិអំណាច និងព្រះចេស្ដា ហើយជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ពេលនោះ ទើបខ្ញុំជឿថា ទ្រង់គឺជាព្រះជាម្ចាស់ដែលបានយកកំណើត ជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ប៉ាម៉ាក់គួរតែអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដែរទៅ។ សូមកុំស្ដាប់តាមសម្ដីគ្រូគង្វាល ហើយជឿពួកគេទាំងងងឹតងងល់នោះឡើយ! បើពួកគេដើរផ្លូវខុស ទាស់ទទឹង និងថ្កោលទោសព្រះជាម្ចាស់ តើប៉ាម៉ាក់នឹងទាស់ទទឹង ហើយថ្កោលទោសព្រះជាម្ចាស់តាមពួកគេដែរឬ?» នៅពេលឪពុកម្តាយខ្ញុំឮខ្ញុំនិយាយបែបនេះ ពួកគាត់ខឹងជាខ្លាំង។ ពួកគាត់បានស្តីបន្ទោសខ្ញុំថា៖ «បើឯងហ៊ានប្រឆាំងគ្រូគង្វាល និងពួកចាស់ទុំ ពួកអ្នកភូមិនឹងបណ្ដេញឯងចេញមិនខាន។ ឯងមិនទាន់គ្រប់វ័យផង តើឯងនឹងទៅណាទៅ? បើកើតឡើងបែបនេះមែន យើងនឹងមិនអាចជួយឯងបានទេ! ឈប់និយាយពីរឿងទាំងនេះ ហើយមិនត្រូវធ្វើបន្ទាល់អំពីព្រះដ៏មានគ្រប់ព្រះចេស្ដាប្រាប់អ្នកដទៃទៀតឡើយ។ យើងនឹងទទួលយក កាលណាគ្រូគង្វាល និងពួកចាស់ទុំទទួលយក។ បានហើយ ឈប់បង្ករឿងដាក់ខ្លួនទៀតទៅ»។ មិនថាខ្ញុំប្រកបគ្នាជាមួយពួកគាត់បែបណា ក៏ពួកគាត់មិនស្ដាប់ដែរ ហើយពួកគាត់បានស្ដីបន្ទោសខ្ញុំយ៉ាងខ្លាំង។ ពួកគាត់បាននិយាយថា៖ «យើងបានចំណាយលុយច្រើនណាស់លើការសិក្សា លើអាហារ និងសម្លៀកបំពាក់របស់ឯង ប៉ុន្តែឯងមិនស្ដាប់បង្គាប់សោះ។ ឯងធ្វើឲ្យយើងខកចិត្តណាស់»។ នៅពេលនោះ បងប្រុសទាំងពីររបស់ខ្ញុំក៏បាននៅខាងឪពុកម្តាយខ្ញុំដែរ។ គ្មាននរណាម្នាក់ក្នុងគ្រួសារខ្ញុំស្ដាប់ដំបូន្មានរបស់ខ្ញុំទេ។ ខ្ញុំបានព្យាយាមប្រាប់ពួកគាត់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន ហើយបានព្យាយាមចែករំលែកជាមួយពួកគាត់នូវអ្វីដែលខ្ញុំទទួលបាន ប៉ុន្តែមិនថាខ្ញុំនិយាយអ្វីទេ ពួកគាត់នៅតែមិនស្ដាប់ដែរ។ កាលពីមុន ឪពុកម្តាយខ្ញុំ និងអ្នកភូមិបានប្រព្រឹត្តចំពោះខ្ញុំយ៉ាងល្អ ប៉ុន្តែឥឡូវនេះ ដោយព្រោះតែខ្ញុំបានជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេក៏បានផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្លួនចំពោះខ្ញុំ។ ខ្ញុំបានក្លាយជាមនុស្សអាក្រក់នៅក្នុងក្រសែភ្នែកពួកគេ និងជាមនុស្សដែលគេបោះបង់ចោល។ សូម្បីតែនៅផ្ទះ ក៏ខ្ញុំមិនអាចមានអារម្មណ៍ថាគ្រួសាររបស់ខ្ញុំយកចិត្តទុកដាក់ចំពោះខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ឯកោ និងពិបាកចិត្តណាស់។ ប៉ុន្តែខ្ញុំដឹងថា យ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចបោះបង់ចោលការចូលរួមការប្រជុំបានដែរ ព្រោះខ្ញុំដឹងថា បើខ្ញុំមិនបានចូលរួមការប្រជុំ ហើយបំពាក់បំប៉នខ្លួនខ្ញុំដោយសេចក្ដីពិតទេ ខ្ញុំនឹងមិនអាចទ្រាំទ្រនឹងមជ្ឈដ្ឋានបែបនេះបានឡើយ។ ក្រោយមក ដើម្បីជៀសវាងជម្លោះដែលមិនចាំបាច់ ខ្ញុំត្រូវតែលាក់ខ្លួនពីពួកគេ ហើយទៅចូលរួមការប្រជុំដោយសម្ងាត់។ ខ្ញុំមិនអាចនិយាយ និងប្រកបគ្នាបានទេ។ ខ្ញុំអាចត្រឹមតែទាក់ទងគ្នាស្ងាត់ៗជាអក្សរជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំប៉ុណ្ណោះ។
នាយប់មួយ ស្រាប់តែគ្រូគង្វាល និងសហការីរបស់គាត់បានមកដល់ផ្ទះខ្ញុំ។ អ្នកជិតខាង និងអ្នកភូមិមួយចំនួនក៏បានមកមើលដែរ។ គ្រូគង្វាលបានសួរខ្ញុំថា៖ «តើអ្នកនិយាយអំពីអ្វីខ្លះនៅឯការប្រជុំរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា?» ខ្ញុំបាននិយាយថា៖ «ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស គឺជាព្រះដែលធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ។ យើងក៏បានប្រកបគ្នាអំពីមនុស្សប្រភេទណាដែលអាចចូលទៅក្នុងនគរស្ថានសួគ៌បាន អំពីរបៀបស្វែងរក ដើម្បីទទួលបានសេចក្ដីសង្គ្រោះ និងអំពីចំណុចផ្សេងទៀត»។ បន្ទាប់មក គ្រូគង្វាលបានសួរដោយសំឡេងចំអកថា៖ «បើអ៊ីចឹង ប្រាប់ខ្ញុំមក ថាតើមនុស្សប្រភេទណាដែលអាចចូលទៅក្នុងនគរស្ថានសួគ៌បាន»។ ខ្ញុំបានឆ្លើយថា៖ «ព្រះគម្ពីរចែងថា៖ 'មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ' (ម៉ាថាយ ៧:២១)។ 'ហេតុនេះ អ្នកត្រូវតែបរិសុទ្ធ ដ្បិតខ្ញុំបរិសុទ្ធ' (លេវីវិន័យ ១១:៤៥)។ តាមរយៈខគម្ពីរទាំងនេះ យើងអាចឃើញថា ប្រសិនបើយើងចង់ចូលទៅក្នុងនគរស្ថានសួគ៌ យើងត្រូវតែគេចផុតពីបាប ហើយត្រូវបានសម្អាតឲ្យរួចពីនិស្ស័យពុករលួយរបស់យើង ហើយក្លាយជាមនុស្សដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ យើងគ្រប់គ្នាបន្តរស់នៅក្នុងអំពើបាបដដែល។ ជារឿយៗ យើងកុហក និងប្រព្រឹត្តបាប ហើយយើងមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ យើងមិនអាចចូលទៅក្នុងនគររបស់ព្រះជាម្ចាស់បានទេ។ ខ្ញុំធ្លាប់ភាន់ច្រឡំ អំពីមូលហេតុដែលយើងជាប់នៅក្នុងវដ្តនៃការប្រព្រឹត្តបាប ការសារភាពបាប ហើយប្រព្រឹត្តបាបម្តងទៀតឥតឈប់ឈរ។ ហេតុអ្វីបានជាយើងមិនអាចគេចផុតពីចំណងនៃអំពើបាប? បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារួច ទើបខ្ញុំបានយល់ថា នៅពេលដែលយើងជឿលើព្រះអម្ចាស់ បាបរបស់យើងត្រូវបានលើកលែងទោស ប៉ុន្តែធម្មជាតិបាបរបស់យើង ដែលជាឫសគល់នៃបាបរបស់យើង មិនត្រូវបានដកចេញទេ ដូច្នេះ យើងនៅតែមិនអាចធ្វើអ្វីបានដដែល ក្រៅពីបន្តកុហក និងប្រព្រឹត្តបាប។ ព្រះគម្ពីរចែងថា៖ 'បើគ្មានភាពបរិសុទ្ធទេ គ្មាននរណាម្នាក់នឹងឃើញព្រះអម្ចាស់ឡើយ' (ហេព្រើរ ១២:១៤)។ ព្រះអម្ចាស់ទ្រង់បរិសុទ្ធ ដូច្នេះ បើយើងនៅតែប្រព្រឹត្តបាប ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ នោះយើងមិនអាចចូលទៅក្នុងនគរព្រះបានទេ។ ឥឡូវនេះ ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ។ ទ្រង់សម្ដែងចេញនូវសេចក្ដីពិតទាំងអស់ដែលបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ដែលជាការសម្រេចនូវទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ 'ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង' (យ៉ូហាន ១៦:១២-១៣)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន។ ទ្រង់មិនត្រឹមតែបើកសម្ដែងអាថ៌កំបាំងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ទ្រង់ក៏បើកសម្ដែងពីឫសគល់នៃអំពើបាបរបស់មនុស្សជាតិ ជំនុំជម្រះ និងបើកសម្ដែងពីធម្មជាតិបែបសាតាំង និងនិស្ស័យពុករលួយរបស់មនុស្សផងដែរ ដូចជា ភាពក្រអឺតក្រទម ការបោកបញ្ឆោត សេចក្ដីអាក្រក់ ជាដើម។ ទ្រង់ក៏បើកសម្ដែងពីភាពមិនសុទ្ធផ្សេងៗនៅក្នុងជំនឿយើងលើព្រះជាម្ចាស់ ព្រមទាំងចេតនា និងទស្សនៈខុសឆ្គងរបស់យើងផងដែរ ដូចជា ការជឿលើព្រះជាម្ចាស់ ដើម្បីតែចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលបានព្រះពរប៉ុណ្ណោះ។ បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា បានឆ្លងកាត់បទពិសោធន៍នៃការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេដឹងបន្តិចម្ដងៗពីការពិតនៃធម្មជាតិបែបសាតាំង និងសេចក្ដីពុករលួយរបស់ពួកគេ បង្កើតបាននូវការប្រែចិត្តយ៉ាងពិតប្រាកដ ហើយនៅទីបំផុត អាចគេចផុតពីចំណងនៃអំពើបាប ហើយសម្អាតនិស្ស័យពុករលួយរបស់ពួកគេ។ នេះគឺជាលទ្ធផលដែលកើតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ។ ប្រសិនបើយើងចង់ចូលទៅក្នុងនគរស្ថានសួគ៌ យើងត្រូវតែទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ហើយមានតែក្រោយពេលសេចក្ដីពុករលួយរបស់យើងត្រូវបានសម្អាតប៉ុណ្ណោះ ទើបយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលទៅក្នុងនគររបស់ព្រះជាម្ចាស់»។ បន្ទាប់ពីខ្ញុំនិយាយចប់ គ្រូគង្វាលបាននិយាយថា៖ «ខ្ញុំដឹងថា អ្នកស្រេកឃ្លានសេចក្ដីពិត ប៉ុន្តែអ្នកនៅក្មេងពេក។ អ្នកមិនមានការយល់ដឹងច្រើនអំពីព្រះគម្ពីរទេ ដូច្នេះហើយទើបអ្នកងាយចាញ់បញ្ឆោតគេបែបនេះ។ ឥឡូវនេះ អ្នកត្រូវតែឈប់ដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា សារភាពបាបរបស់អ្នកចំពោះព្រះអម្ចាស់ ប្រែចិត្ត ហើយឈប់ចូលរួមការប្រជុំរបស់ពួកគេទៅ!» គ្រូគង្វាលបានឃើញថា ខ្ញុំមិនអើពើនឹងគាត់ រួចក៏និយាយថា៖ «អ្នកគឺជាចៀមរបស់ខ្ញុំ។ ម៉េចក៏អ្នកហ៊ានមិនស្ដាប់បង្គាប់ខ្ញុំ? អ្នកត្រូវតែប្រែចិត្តឥឡូវនេះ ដកខ្លួនចេញពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយឈប់អធិស្ឋានក្នុងព្រះនាមនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទៀត»។ ខ្ញុំបានប្រាប់គាត់យ៉ាងទទូចថា៖ «ខ្ញុំនឹងមិនឈប់ដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាជាដាច់ខាត»។ គាត់ខឹងយ៉ាងខ្លាំង ហើយបានព្រមានខ្ញុំថា៖ «ក្រុមប្រឹក្សាជាន់ខ្ពស់នៃពួកជំនុំបានចាត់តាំងខ្ញុំឲ្យ 'មើលថែ' អ្នក។ បើអ្នកនៅតែជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀត អ្នកនឹងត្រូវនាំខ្លួនទៅសួរចម្លើយនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់មិនខាន។ អ្នកគួរតែដឹងហើយ ពេលដែលរឿងនេះកើតឡើង វានឹងមិនត្រឹមតែប៉ះពាល់ដល់ការសិក្សារបស់អ្នកប៉ុណ្ណោះទេ អ្នកក៏នឹងមានឈ្មោះមិនល្អនៅក្នុងពួកជំនុំផងដែរ។ នៅពេលអនាគត អ្នកអាចនឹងរកការងារធ្វើមិនបានទៀតផង។ ហេតុអ្វីក៏ខំខ្លាំងម្ល៉េះ?» ដោយបានឮគ្រូគង្វាលនិយាយបែបនេះ ខ្ញុំមានអារម្មណ៍តានតឹងយ៉ាងខ្លាំង ព្រោះខ្ញុំដឹងថា កាលណាក្រុមប្រឹក្សាជាន់ខ្ពស់នៃពួកជំនុំសួរចម្លើយខ្ញុំ ពួកគេនឹងមិនឱ្យខ្ញុំបានសុខឡើយ។ ប្រសិនបើខ្ញុំមិនឈប់ដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាទេ នៅពេលអនាគត ពេលដែលខ្ញុំត្រូវការលិខិតបញ្ជាក់ណាមួយ មេភូមិនឹងមិនចុះហត្ថលេខាឲ្យខ្ញុំទេ ហើយខ្ញុំអាចនឹងរកការងារធ្វើមិនបានទៀតផង។ ឪពុកម្តាយខ្ញុំបានបញ្ជូនខ្ញុំឲ្យទៅរៀននៅមហាវិទ្យាល័យ ដើម្បីឲ្យខ្ញុំអាចមានការងារល្អធ្វើហ្នឹងគេ បន្ទាប់ពីរៀនចប់។ បើខ្ញុំរកការងារធ្វើមិនបានទេ ឪពុកម្តាយខ្ញុំច្បាស់ជារារាំងខ្ញុំមិនឱ្យជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាកាន់តែខ្លាំងមិនខាន។ ម្យ៉ាងទៀត ខ្ញុំទើបតែចាប់ផ្ដើមជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ហើយខ្ញុំយល់ពីសេចក្ដីពិតបានតិចតួចនៅឡើយ។ បើពួកគេនាំខ្លួនខ្ញុំទៅសួរចម្លើយ ហើយប្រឈមនឹងមនុស្សមួយក្រុមវាយប្រហារខ្ញុំ តើខ្ញុំអាចទ្រាំបានទេ? ប្រសិនបើខ្ញុំនៅតែទទូចជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា តើពួកគេនឹងបណ្ដេញខ្ញុំចេញពីសាលាដែរឬទេ? តើពួកគេនឹងសុំឲ្យអ្នកជឿទាំងអស់ផ្សេងទៀតបដិសេធខ្ញុំដែរឬទេ? ដោយគិតពីរឿងនេះ ខ្ញុំបារម្ភយ៉ាងខ្លាំង ដូច្នេះ ខ្ញុំក៏បានអធិស្ឋានស្ងាត់ៗទៅព្រះជាម្ចាស់ ដោយទូលសូមឲ្យទ្រង់ដឹកនាំផ្លូវខ្ញុំ ហើយឱ្យខ្ញុំឈររឹងមាំក្នុងទីបន្ទាល់របស់ខ្ញុំសម្រាប់ទ្រង់។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «អ្នករាល់គ្នាត្រូវតែភ្ញាក់ស្មារតី និងរង់ចាំគ្រប់ពេលវេលា ហើយអ្នកត្រូវតែអធិដ្ឋាននៅចំពោះមុខខ្ញុំឱ្យបានច្រើនបន្ថែមទៀត។ អ្នកត្រូវតែស្គាល់ច្បាស់ពីគម្រោងការផ្សេងៗ និងល្បិចកលរបស់សាតាំង ស្គាល់វិញ្ញាណ ស្គាល់មនុស្ស និងអាចវែកញែកគ្រប់ប្រភេទមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវទាំងអស់» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «សាតាំងមានវត្តមានជានិច្ច ដើម្បីបំផ្លាញការស្គាល់ខ្ញុំនៅក្នុងដួងចិត្តរបស់មនុស្ស ដោយសង្កៀតធ្មេញ និងបញ្ចេញក្រញាំរបស់វា ដោយតស៊ូយ៉ាងខ្លាំងក្លាមុនវាស្លាប់។ តើអ្នករាល់គ្នាចង់រងគ្រោះដោយសារគ្រោងការបោកបញ្ឆោតរបស់វានៅពេលនេះមែនឬទេ? តើអ្នករាល់គ្នាចង់បំផ្លាញជីវិតរបស់ខ្លួនឯងនៅពេលកិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់នៅទីបំផុតមែនឬទេ?» (ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា រឿងទាំងប៉ុន្មានដែលកំពុងកើតឡើងចំពោះខ្ញុំនេះ គឺជាល្បិចកលរបស់សាតាំង។ សាតាំងបានប្រើមនុស្សជុំវិញខ្ញុំ ដើម្បីរំខាន និងរារាំងខ្ញុំកុំឱ្យដើរតាមព្រះជាម្ចាស់។ ទោះបីជាកម្ពស់របស់ខ្ញុំនៅទាប ហើយខ្ញុំបានដឹងពីសេចក្ដីពិតតិចតួចក៏ដោយ ក៏ខ្ញុំសុខចិត្តពឹងផ្អែកលើព្រះជាម្ចាស់ ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ ហើយធ្វើឲ្យសាតាំងអាម៉ាស់មុខដែរ។ ដូច្នេះ ខ្ញុំបានប្រាប់គ្រូគង្វាលថា៖ «ខ្ញុំនឹងមិនឈប់ចូលរួមការប្រជុំទេ។ ខ្ញុំនឹងបន្តដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា»។ ឪពុកម្ដាយរបស់ខ្ញុំខឹងយ៉ាងខ្លាំង នៅពេលដែលខ្ញុំមិនបានស្ដាប់គ្រូគង្វាល។ ប៉ារបស់ខ្ញុំបានសម្លក់មុខខ្ញុំ ហើយស្រែកថា៖ «ឯងហ៊ានជំទាស់ផង? មុនពេលគ្រូគង្វាលចាកចេញ ឯងត្រូវតែស្បថថាឯងនឹងឈប់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា!» គ្រូគង្វាលក៏បានគំរាមខ្ញុំដែរថា៖ បើខ្ញុំមិនឈប់ចូលរួមការប្រជុំក្នុងរយៈពេលមួយសប្ដាហ៍ទេ គាត់នឹងនាំខ្ញុំសាកសួរនៅក្រុមប្រឹក្សាជាន់ខ្ពស់មិនខាន។ យ៉ាងណាក៏ដោយ ក៏ខ្ញុំគ្មានអារម្មណ៍ស្ដាយក្រោយដែរ ពីព្រោះខ្ញុំដឹងយ៉ាងច្បាស់ថា ការជ្រើសរើសរបស់ខ្ញុំគឺត្រឹមត្រូវ។ មុនពេលដែលខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ខ្ញុំបានជឿលើព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនបានយល់ពីសេចក្ដីតម្រូវ ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ទេ។ ពេលខ្លះ គំនិតខ្ញុំពេញដោយការរវើរវាយ ហើយពេលខ្លះទៀត ដោយសារតែខ្ញុំបានប្រព្រឹត្តអំពើបាបជាញឹកញាប់ ហើយមិនដឹងថាខ្ញុំអាចចូលទៅក្នុងនគរស្ថានសួគ៌បានឬអត់នោះ ខ្ញុំក៏មានអារម្មណ៍ច្របូកច្របល់។ ឥឡូវនេះ ទីបំផុតខ្ញុំបានយល់ហើយ។ មានតែព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ដែលបានជួយឲ្យខ្ញុំមើលឃើញយ៉ាងច្បាស់អំពីពិភពលោកដ៏អាក្រក់នេះ ហើយយល់ដឹងពីរបៀបដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយ។ ប្រសិនបើខ្ញុំមិនបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ខ្ញុំនឹងមិនដឹងសោះឡើយពីរបៀបគេចចេញពីចំណងនៃអំពើបាប ឬរបៀបគេចចេញពីសេចក្ដីពុករលួយរបស់សាតាំង។ ដូច្នេះ មិនថាពួកគេរារាំងខ្ញុំយ៉ាងណាទេ ខ្ញុំនឹងមិនបោះបង់ចោលការដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាជាដាច់ខាត។ គ្រូគង្វាលឃើញថាខ្ញុំគ្មានបំណងបោះបង់ចោលទេ ដូច្នេះគាត់ក៏បានចាកចេញទាំងកំហឹង។
ដោយសារខ្ញុំបានបដិសេធគ្រូគង្វាល ឪពុកម្ដាយរបស់ខ្ញុំក៏ខឹងយ៉ាងខ្លាំងដែរ ហើយពួកគាត់បាននិយាយមកកាន់ខ្ញុំទាំងកំហឹងថា៖ «ឯងហ៊ានបដិសេធគ្រូគង្វាល ហើយធ្វើអ្វីដែលពួកជំនុំហាមឃាត់។ តាមទម្លាប់ ឯងនឹងត្រូវគេបណ្ដេញចេញពីភូមិ។ ប្រសិនបើអ្នកភូមិបដិសេធឯង ពេលអនាគត បើឯងត្រូវការលិខិតបញ្ជាក់អ្វីមួយ មេភូមិនឹងមិនចុះហត្ថលេខាឲ្យឯងទេ។ ឯងក៏នឹងមិនអាចរកការងារធ្វើបានដែរ។ តើឯងបានគិតអំពីផលវិបាកទាំងនេះហើយឬនៅ? ពេលនោះ តើឯងនឹងទៅទីណា? ឯងគ្រាន់តែជាសិស្សម្នាក់ប៉ុណ្ណោះ។ ឯងគ្មានកន្លែងស្នាក់នៅ ហើយក៏រកការងារធ្វើមិនបាន តើឯងនឹងរស់ដោយរបៀបណា?» ឪពុកខ្ញុំក៏បាននិយាយដែរថា គាត់មានអារម្មណ៍ខ្មាសគេណាស់ដែលមានកូនដូចខ្ញុំ។ គាត់ថាខ្ញុំបាននាំមកនូវភាពអាម៉ាស់យ៉ាងធំដល់ពួកគាត់ ហើយចាប់ពីពេលនេះទៅ ខ្ញុំលែងជាកូនប្រុសរបស់គាត់ទៀតហើយ។ ពេញមួយជីវិតខ្ញុំ នេះជាលើកទីមួយហើយដែលខ្ញុំបានឮឪពុកខ្ញុំស្ដីបន្ទោសខ្ញុំបែបនេះ។ គាត់ថែមទាំងបាននិយាយដោយចិត្តដាច់ថា ខ្ញុំលែងជាកូនប្រុសរបស់គាត់ទៀតហើយ។ ខ្ញុំមិនអាចជឿបានទេថា ឪពុកម្ដាយខ្ញុំនឹងនិយាយពាក្យបែបនេះ។ ខ្ញុំពិបាកចិត្តខ្លាំងណាស់ រហូតដល់មិនបាននិយាយអ្វីទាំងអស់។ ឪពុកខ្ញុំបានបន្តទៀតថា៖ «យើងរំឭកឯងម្ដងទៀត បើឯងនៅតែបន្តជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀត ឯងត្រូវតែសងលុយទាំងអស់ដែលយើងបានចំណាយលើការចិញ្ចឹមឯងមកវិញ!» នៅពេលដែលឪពុកខ្ញុំនិយាយបែបនោះនៅមុខអ្នកភូមិ ខ្ញុំមានអារម្មណ៍អាម៉ាស់មុខ និងពិបាកចិត្តយ៉ាងខ្លាំង។ កាលពីមុន ឪពុកម្ដាយខ្ញុំបានប្រព្រឹត្តចំពោះខ្ញុំយ៉ាងល្អ។ ក្នុងចំណោមកូនៗទាំងដប់នាក់ ពួកគាត់ស្រឡាញ់ខ្ញុំជាងគេ ហើយមានការរំពឹងទុកខ្ពស់បំផុតចំពោះខ្ញុំ។ ពួកគាត់មិនដែលនិយាយសម្ដីគ្មានមេត្តាបែបនេះដាក់ខ្ញុំពីមុនមកទេ។ ប៉ុន្តែឥឡូវនេះ អាកប្បកិរិយារបស់ពួកគាត់បានផ្លាស់ប្ដូរទាំងស្រុង។ ខ្ញុំនឹករឭកដល់សេចក្ដីល្អរបស់ឪពុកម្ដាយខ្ញុំ ហើយខ្ញុំមិនចង់មានរឿងរកាំរកូសជាមួយពួកគាត់ទេ។ ខ្ញុំមានអារម្មណ៍ទន់ខ្សោយក្នុងចិត្ត ហើយក៏មិនដឹងថាត្រូវធ្វើបែបណាដែរ ដូច្នេះ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ ដោយទូលសូមឲ្យទ្រង់ដឹកនាំខ្ញុំក្នុងការប្រឈមមុខនឹងបរិយាកាសនេះ។ ក្រោយមក ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់៖ «អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ។ អ្នកគួរតែដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតតាមបែបលោកិយបែបនេះ ហើយមិនមានគោលដៅដេញតាមទេ តើការនេះមិនធ្វើឱ្យខ្ជះខ្ជាយដល់ជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាម សម្រាប់តែសេចក្តីពិតមួយប៉ុណ្ណោះ។ ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!» (ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជំរុញចិត្តខ្ញុំ។ ខ្ញុំបានយល់ថា ខ្ញុំគួរតែរងទុក្ខ ដើម្បីទទួលបានសេចក្ដីពិត។ ទោះបីជាគ្រួសាររបស់ខ្ញុំប្រឆាំងនឹងខ្ញុំ គ្រូគង្វាលបានរារាំងខ្ញុំ ហើយអ្នកភូមិបានរិះគន់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍រងទុក្ខ និងទន់ខ្សោយបន្តិចក៏ដោយ មិនថាពួកគេនិយាយអ្វីនោះទេ ក៏ខ្ញុំមិនអាចបោះបង់ចោលការដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាបានដែរ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងស្ដាប់ការប្រកបគ្នារបស់បងប្អូនប្រុសស្រីនៅក្នុងការប្រជុំ ខ្ញុំបានយល់ពីសេចក្ដីពិត និងអាថ៌កំបាំងជាច្រើន ហើយខ្ញុំបានជឿជាក់ក្នុងចិត្តរួចហើយថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ដូច្នេះ ខ្ញុំមិនអាចឈប់ទៅចូលរួមការប្រជុំបានទេ។ ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំឈប់ចូលរួមការប្រជុំ អ្វីៗនឹងស្ងប់ស្ងាត់ទៅវិញ។ គ្រួសារខ្ញុំនឹងលែងប្រឆាំងខ្ញុំ ហើយនឹងប្រព្រឹត្តល្អដាក់ខ្ញុំដូចដើម ហើយនឹងគ្មាននរណាសើចចំអកឲ្យខ្ញុំទៀតទេ ប៉ុន្តែខ្ញុំនឹងបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចបោះបង់ចោលសេចក្ដីពិតបានទេ ហើយខ្ញុំក៏មិនអាចក្បត់ព្រះជាម្ចាស់ ព្រោះតែការមិនយល់ព្រមពីគ្រួសារខ្ញុំនោះដែរ។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិត។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាទេដែលអាចប្រាប់យើងពីរបៀបដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយ ហើយមានតែទ្រង់ទេដែលបានបង្ហាញផ្លូវឲ្យយើងគេចចេញពីអំពើបាប ហើយត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ការដែលខ្ញុំអាចរងទុក្ខនៅថ្ងៃនេះដើម្បីទទួលបានសេចក្ដីពិត គឺពិតជាមានតម្លៃណាស់។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តថានឹងមិនឱ្យគ្រួសារខ្ញុំដាក់កម្រិតខ្ញុំនោះឡើយ។ ទោះបីជាពួកគាត់លែងបង់ថ្លៃសិក្សាឱ្យខ្ញុំ ទោះបីជាខ្ញុំត្រូវគេបណ្ដេញចេញពីភូមិ ហើយជីវិតជួបការលំបាកក៏ដោយ ក៏ខ្ញុំនឹងមិនបោះបង់ចោលការជឿលើព្រះជាម្ចាស់ និងការស្វែងរកសេចក្ដីពិតដែរ។
សម្រាប់សប្ដាហ៍បន្ទាប់ គ្រូគង្វាលបានរៀបចំឱ្យសហការីគាត់ពីរនាក់មកផ្ទះយើងជារៀងរាល់យប់។ ពួកគេបាននិយាយពាក្យដដែលៗជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យខ្ញុំឈប់ចូលរួមការប្រជុំ។ មិនថាពួកគេនិយាយអ្វីទេ ខ្ញុំនៅតែបន្តទៅចូលរួមការប្រជុំដដែល។ នៅក្នុងគ្រានោះ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ជាញឹកញាប់ ដោយទូលសូមទ្រង់ធ្វើឲ្យចិត្តខ្ញុំស្ងប់ ហើយការពារខ្ញុំពីការរំខានទាំងនេះ។ ក្រោយមក ពូខ្ញុំខ្លាចគេសើចចំអកគ្រួសារខ្ញុំ បើរឿងនេះល្បីខ្លាំងពេក ដូច្នេះ គាត់បានទៅជួបពិភាក្សាជាមួយគ្រូគង្វាល ដើម្បីរកយុទ្ធសាស្ត្រថ្មី។ ពួកគេបាននាំខ្ញុំទៅជួបទេវវិទូម្នាក់ ដែលជាបណ្ឌិតខាងទេវវិទ្យា ហើយក៏យល់ដឹងច្បាស់ពីព្រះគម្ពីរផងដែរ។ បន្ទាប់ពីបានជួបគ្នា ទេវវិទូនោះបានសួរខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា? តើអ្នកដឹងទេថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ? ហេតុអ្វីក៏អ្នកគួរជឿលើមនុស្សអ៊ីចឹង?» ខ្ញុំបានតបវិញថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ទ្រង់លេចមកជាមនុស្សធម្មតាម្នាក់ ប៉ុន្តែទ្រង់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងទ្រង់ ហើយទ្រង់គឺជាការយកកំណើតជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ទ្រង់មិនត្រឹមតែមានភាពជាមនុស្សធម្មតាប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏មានភាពជាព្រះពេញលេញផងដែរ។ ដូចជាព្រះអម្ចាស់យេស៊ូវដែរ ខាងក្រៅ ទ្រង់ជាមនុស្សធម្មតា ប៉ុន្តែតាមពិត ទ្រង់គឺជាបុត្រមនុស្សដែលយកកំណើតជាមនុស្ស គឺជាព្រះជាម្ចាស់ផ្ទាល់។ ទ្រង់អាចសម្ដែងចេញសេចក្ដីពិត ហើយធ្វើកិច្ចការនៃការប្រោសលោះ និងការសង្គ្រោះមនុស្សជាតិបាន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកនៅក្នុងគ្រាចុងក្រោយ ហើយបានសម្ដែងចេញសេចក្ដីពិតជាច្រើន។ ទ្រង់បានបើកសម្ដែងអាថ៌កំបាំងផ្សេងៗនៃសេចក្ដីពិត ដូចជា ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស និងរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្ស។ ទ្រង់ក៏បានបើកសម្ដែងពីមូលហេតុដើមដែលនាំឲ្យមនុស្សជាតិប្រព្រឹត្តអំពើបាបផងដែរ។ ប្រសិនបើទ្រង់ជាមនុស្សធម្មតា តើទ្រង់អាចសម្ដែងចេញសេចក្ដីពិតជាច្រើនដូច្នេះបានទេ? ព្រះជាម្ចាស់គឺជាព្រះអាទិករ ទ្រង់គឺជាប្រភពនៃសេចក្ដីពិត មានតែព្រះជាម្ចាស់ទេដែលអាចសម្ដែងចេញសេចក្ដីពិតបាន គ្មានមនុស្សល្បីឈ្មោះ ឬបុគ្គលដ៏អស្ចារ្យណាម្នាក់នៅលើពិភពលោកអាចសម្ដែងចេញសេចក្ដីពិតបានទេ! មានតែព្រះជាម្ចាស់ផ្ទាល់ទេដែលអាចសម្ដែងចេញសេចក្ដីពិតទាំងនេះបាន។ គ្មាននរណាក្រៅពីព្រះជាម្ចាស់អាចធ្វើវាបានទេ។ សេចក្ដីពិតទាំងអស់ដែលបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាព្រះជាម្ចាស់ផ្ទាល់»។ ពេលខ្ញុំនិយាយពាក្យទាំងនេះភ្លាម បណ្ឌិតខាងទេវវិទ្យាបាននិយាយកាត់ខ្ញុំថា៖ «អ្នកខុសហើយដែលនិយាយបែបនោះ។ ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់គឺមាននៅក្នុងព្រះគម្ពីរ ហើយមិនអាចមានព្រះបន្ទូលថ្មីនៅក្រៅព្រះគម្ពីរបានទេ។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មិនអាចជាព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់បានឡើយ»។ ខ្ញុំបានតបទៅគាត់វិញថា៖ «តើលោកមានមូលដ្ឋានព្រះគម្ពីរណាមួយសម្រាប់ចំណុចនេះទេ? តើមានភស្តុតាងនៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទេ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង' (យ៉ូហាន ១៦:១២-១៣)។ ព្រះគម្ពីរបានថ្លែងទំនាយថា កូនចៀមនឹងបើកក្រាំងមួយនៅគ្រាចុងក្រោយ។ ការទាំងអស់នេះបង្ហាញថា ព្រះជាម្ចាស់នឹងមានបន្ទូលនៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ។ ដូចលោកនិយាយអ៊ីចឹង បើព្រះជាម្ចាស់មិនមានបន្ទូលថ្មីនៅក្រៅព្រះគម្ពីរទេ តើនោះមិនមែនជាការបដិសេធរាល់ព្រះបន្ទូល និងកិច្ចការនៃការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ទេឬ?» ដោយសម្ដែងទឹកមុខខ្វះការអត់ធ្មត់ គាត់មិនបានស្ដាប់ទាល់តែសោះ។ គាត់បាននិយាយរឿងមួយចំនួន ដើម្បីថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានសុំខ្ញុំម្ដងហើយម្ដងទៀតឲ្យឈប់ស្ដាប់សេចក្ដីអធិប្បាយនៃផ្លេកបន្ទោរពីទិសខាងកើត។ បន្ទាប់មក គាត់បានចាប់ផ្ដើមអួតអាងពីសញ្ញាបត្រទេវវិទ្យាដ៏ខ្ពង់ខ្ពស់របស់គាត់ ថាគាត់បានរងទុក្ខប៉ុនណា ដើម្បីអធិប្បាយថ្វាយព្រះអម្ចាស់ ជាដើម។ គាត់បាននិយាយថា ខ្ញុំនៅក្មេងពេកមិនអាចយល់ពីព្រះគម្ពីរបានទេ និងគួរតែស្ដាប់គាត់ ហើយគាត់បានប្រាប់ខ្ញុំឲ្យឈប់ចូលរួមការជួបជុំជាមួយមនុស្សមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពូខ្ញុំបាននិយាយដែរថា៖ «យើងមិនគួរជឿលើអ្វីដែលពិភពសាសនាថ្កោលទោសទេ។ ទេវវិទូរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងចំណេះដឹងព្រះគម្ពីរ ឯងសំណាងណាស់ដែលមានឱកាសនិយាយជាមួយគាត់។ ពូសង្ឃឹមថាឯងនឹងស្ដាប់គាត់ ហើយឈប់ទៅចូលរួមការប្រជុំទៀតទៅ»។ ខ្ញុំបានប្រាប់ពួកគេថា៖ «កាលពីមុន ខ្ញុំធ្លាប់មានការភាន់ច្រឡំអំពីការរស់នៅក្នុងអំពើបាប។ ខ្ញុំរកមិនឃើញមូលហេតុដែលនាំឱ្យមនុស្សមិនអាចកម្ចាត់អំពើបាបបានទេ។ ខ្ញុំមិនយល់ឡើយ រហូតដល់ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ទើបដឹងថា នោះព្រោះតែធម្មជាតិបាបនៅក្នុងខ្លួនយើង។ ប្រសិនបើធម្មជាតិបាបរបស់យើងមិនត្រូវបានលុបបំបាត់ទេ យើងនឹងមិនអាចរួចផុតពីចំណងនៃអំពើបាបបានឡើយ»។ ខ្ញុំក៏បានធ្វើបន្ទាល់ប្រាប់ពួកគេអំពីសេចក្ដីពិតនៃការយកកំណើតជាមនុស្សដែរ។ បន្ទាប់ពីខ្ញុំបាននិយាយដូច្នេះ ទេវវិទូបាននិយាយថា គាត់ទទួលបានការជំរុញចិត្តចំពោះអ្វីដែលខ្ញុំបានចែករំលែក។ គាត់បាននិយាយថា វាពិតជាល្អណាស់ ហើយគាត់សង្ឃឹមថានឹងមានឱកាសពិភាក្សាជាមួយខ្ញុំនាពេលក្រោយទៀត ប៉ុន្តែគាត់បានទទូចថា ខ្ញុំមិនគួរទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាទេ។ ខ្ញុំបានឃើញថា ទោះបីជាទេវវិទូរូបនេះស្គាល់ព្រះគម្ពីរច្បាស់ មានចំណេះដឹងខាងទេវវិទ្យាជាច្រើន និងមានកេរ្តិ៍ឈ្មោះល្អក៏ដោយ តាមពិត គាត់ក្រខ្សត់ខាងឯវិញ្ញាណ ហើយមិនបានយល់ពីសេចក្ដីពិតណាមួយឡើយ។ គាត់ក៏ក្រអឺតក្រទមខ្លាំង មិនអាចទទួលយកសេចក្ដីពិតបាន ហើយគ្មានចំណាប់អារម្មណ៍ក្នុងការស្វែងរក ឬសិក្សាពីកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ ដូចពួកផារិស៊ីដែលបានប្រឆាំងនឹងព្រះអម្ចាស់យេស៊ូវដែរ គាត់បន្តថ្កោលទោសការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ការសន្ទនានោះមិនបានផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្ញុំក្នុងការដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាទេ។ ផ្ទុយទៅវិញ វាបានជួយឲ្យខ្ញុំស្គាល់ពីគ្រូគង្វាល ពួកចាស់ទុំ និងទេវវិទូនៅក្នុងពិភពសាសនា។ ខ្ញុំឈប់គោរព និងកោតសរសើរពួកគេទៀតហើយ។ ហើយតាមរយៈការចូលរួមប្រជុំ និងការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក្នុងអំឡុងពេលនេះ ខ្ញុំក៏ទទួលបានការយល់ដឹងខ្លះអំពីសេចក្ដីខុសឆ្គងនៅក្នុងពិភពសាសនាដែរ។ ការណ៍នេះបានធ្វើឲ្យខ្ញុំកាន់តែប្រាកដថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិត ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការលេចមកនៃព្រះដ៏ពិតតែមួយអង្គ។
ក្នុងអំឡុងពេលប្រជុំមួយ ខ្ញុំបាននិយាយជាមួយបងប្អូនប្រុសស្រីអំពីស្ថានភាពថ្មីៗរបស់ខ្ញុំ ហើយពួកគេបានចែករំលែកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនជាមួយខ្ញុំ ដែលបានជួយឲ្យខ្ញុំមានការយល់ដឹងខ្លះអំពីគង្វាលក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពិភពសាសនា។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឱ្យមនុស្សចូលទៅក្នុងនគរស្ថានសួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឱ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឱ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ» (ម៉ាថាយ ២៣:១៥)។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឮការប្រកបគ្នារបស់ពួកគេ ចិត្តរបស់ខ្ញុំមានអារម្មណ៍ភ្លឺស្វាងជាងមុនច្រើន។ ខ្ញុំបានឃើញថា គ្រូគង្វាល និងអ្នកដឹកនាំក្នុងពិភពសាសនាទាំងនេះ គឺដូចពួកផារិស៊ីដ៏មានពុតទាំងនោះអ៊ីចឹង។ ពួកគេប្រឆាំង និងថ្កោលទោសកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងមនុស្សកុំឱ្យឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងស្វាគមន៍ព្រះអម្ចាស់។ ពួកគេគឺជាថ្មដែលនាំឲ្យជំពប់សម្រាប់មនុស្សក្នុងការចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែមិនចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ដោយខ្លួនឯងទេ ពួកគេថែមទាំងរារាំងអ្នកដទៃមិនឲ្យចូលដែរ។ ពួកគេពិតជាព្យាបាទខ្លាំងណាស់! ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាចែងថា៖ «មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ហើយក៏រឹតតែគ្មាននរណាម្នាក់អាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សថោកទាប គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀន 'ព្រះជាម្ចាស់'។ ពួកគេគឺជាមនុស្សដែលកាន់ទង់របស់ព្រះជាម្ចាស់ តែមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ ដែលកាន់ស្លាកជឿលើព្រះជាម្ចាស់ ក្នុងពេលដែលកំពុងស៊ីសាច់ និងហុតឈាមមនុស្សទៅវិញ។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សអាក្រក់ដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារំខានដល់ការធ្វើដំណើររបស់មនុស្សទៅកាន់ផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់មនុស្សដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេមើលទៅដូចជាមាន 'សុខភាពរឹងមាំ' ប៉ុន្តែធ្វើដូចម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យប្រឆាំងទាស់នឹងព្រះជាម្ចាស់? តើធ្វើម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាអារក្សរស់ ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្សទៅ?» (ដកស្រង់ពី «អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ចូរមើលថ្នាក់ដឹកនាំនៃសាសនា និងនិកាយនីមួយៗចុះ។ ពួកគេទាំងអស់គ្នាសុទ្ធតែក្អេងក្អាង និងរាប់ខ្លួនថាសុចរិត ហើយការបកស្រាយព្រះគម្ពីររបស់ពួកគេ ក៏ខ្វះនូវបរិបទ និងត្រូវបាននាំមុខដោយសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេផងដែរ។ ពួកគេគ្រប់គ្នាពឹងអាងលើអំណោយទាន និងចំណេះដឹង ដើម្បីធ្វើកិច្ចការរបស់ខ្លួន។ បើពួកគេមិនចេះអធិប្បាយសោះ តើនឹងមានមនុស្សដើរតាមពួកគេដែរទេ? ហេតុដូចនេះ ពួកគេពិតជាមានចំណេះដឹងខ្លះ ហើយអាចអធិប្បាយនូវគោលលទ្ធិបានខ្លះ ឬមួយពួកគេចេះពីរបៀបបញ្ចុះបញ្ចូលឱ្យមនុស្សជឿ និងចេះប្រើល្បិចកលបញ្ឆោតមួយចំនួន។ ពួកគេប្រើល្បិចកលទាំងនេះ ដើម្បីបោកបញ្ឆោតមនុស្ស និងនាំមនុស្សមកកាន់ពួកគេ។ មនុស្សទាំងនោះជឿលើព្រះជាម្ចាស់តែឈ្មោះប៉ុណ្ណោះ តែតាមពិតទៅ ពួកគេដើរតាមអ្នកដឹកនាំទាំងនេះវិញទេ។ នៅពេលដែលពួកគេជួបមនុស្សម្នាក់ដែលកំពុងតែអធិប្បាយអំពីផ្លូវពិត អ្នកខ្លះនិយាយថា 'យើងត្រូវតែពិគ្រោះជាមួយអ្នកដឹកនាំរបស់យើងអំពីបញ្ហានៃសេចក្តីជំនឿ'។ ចូរមើលពីរបៀបដែលមនុស្សត្រូវការការឯកភាព និងការយល់ព្រមពីអ្នកដទៃ នៅពេលដែលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ និងទទួលយកផ្លូវពិត តើនេះមិនមែនជាបញ្ហាទេឬ? បើដូច្នេះ តើអ្នកដឹកនាំទាំងនោះបានក្លាយជាអ្វីទៅ? តើពួកគេមិនបានក្លាយជាពួកផារីស៊ី គង្វាលក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងជាថ្មជំពប់ដួលចំពោះការទទួលយកផ្លូវដ៏ពិតរបស់មនុស្សទេឬ? មនុស្សបែបនេះគឺជាប្រភេទតែមួយដូចនឹងប៉ុលដែរ» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់បានបើកសម្ដែងយ៉ាងច្បាស់ពីសារជាតិរបស់អ្នកដឹកនាំសាសនាដែលស្អប់សេចក្ដីពិត និងប្រឆាំងនឹងព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយបានសម្ដែងចេញសេចក្ដីពិតជាច្រើន ប៉ុន្តែពួកគេមិនបានស្វែងរកទាល់តែសោះ។ ជំនួសឲ្យការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ពួកគេបែរជាស្ដាប់ពាក្យចចាមអារ៉ាមរបស់បក្សកុម្មុយនិស្តចិន ដែលជាបក្សគ្មានជំំនឿលើព្រះ ថ្កោលទោសការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ដើម្បីបំភាន់អ្នកជឿ និងរារាំងយើងកុំឱ្យឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយស្វាគមន៍ទ្រង់ទៅវិញ។ នេះកំពុងតែបំផ្លាញឱកាសរបស់យើងដើម្បីបានសង្គ្រោះ និងចូលទៅក្នុងនគរស្ថានសួគ៌ហើយ! ទោះបីជាគ្រូគង្វាល និងអ្នកដឹកនាំនៃពិភពសាសនាទាំងនេះ ពន្យល់ព្រះគម្ពីរដល់មនុស្សនៅក្នុងពួកជំនុំជាញឹកញាប់ក៏ដោយ ក៏ពួកគេគ្មានការយល់ដឹងសូម្បីតែបន្តិចអំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់នោះដែរ។ ពួកគេក៏គ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ដែរ។ សារជាតិធម្មជាតិរបស់ពួកគេគឺដូចគ្នានឹងពួកផារិស៊ីអ៊ីចឹង។ ពួកគេទាំងអស់គឺជាពួកទទឹងនឹងព្រះគ្រីស្ទដែលស្អប់សេចក្ដីពិត ហើយប្រឆាំងនឹងព្រះជាម្ចាស់។ បន្ទាប់មក ខ្ញុំបាននឹកឃើញពីរបៀបដែលអ្នកជឿសាសនាយូដា បានគោរពបូជាអ្នកដឹកនាំសាសនាដោយងងឹតងងល់ ហើយបានដើរតាមពួកផារិស៊ីក្នុងការប្រឆាំងនឹងព្រះអម្ចាស់យេស៊ូវ ហើយជាលទ្ធផល ក៏បានបាត់បង់ការសង្គ្រោះរបស់ព្រះជាម្ចាស់។ ឪពុកម្ដាយរបស់ខ្ញុំក៏បានគោរពបូជាគ្រូគង្វាល និងពួកចាស់ទុំដែរ។ ទោះបីជាពួកគាត់បានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ពួកគាត់គ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគាត់ដែរ។ ពួកគាត់មិនបានយល់ពីសេចក្ដីពិត ហើយខ្វះការឈ្វេងយល់។ ពួកគាត់គិតថា អ្នកដែលស្ដាប់បង្គាប់គ្រូគង្វាល និងពួកចាស់ទុំ គឺដូចជាកំពុងចុះចូល និងដើរតាមព្រះអម្ចាស់អ៊ីចឹងដែរ។ មិនថាគ្រូគង្វាល និងពួកចាស់ទុំនិយាយអ្វីនោះទេ ឪពុកម្ដាយខ្ញុំស្ដាប់តាមទាំងអស់។ ទាក់ទងនឹងរឿងដ៏សំខាន់ដូចជាការស្វាគមន៍ព្រះអម្ចាស់ ពួកគាត់មិនយល់សោះឡើយ ហើយបានស្ដាប់តាមគ្រូគង្វាលទាំងងងឹតងងល់ ប៉ុន្តែនៅពេលដែលខ្ញុំធ្វើបន្ទាល់ប្រាប់ពួកគាត់អំពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគាត់មិនបានស្ដាប់សោះឡើយ ហើយបាននិយាយដដែលៗនូវសម្ដីរបស់គ្រូគង្វាល និងបណ្ឌិតខាងទេវវិទ្យា ដើម្បីថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគាត់ថែមទាំងនិយាយថា៖ «ទោះបីនេះជាផ្លូវពិតក៏ដោយ ក៏យើងនឹងមិនទទួលយកដែរ លុះត្រាតែគ្រូគង្វាល និងពួកចាស់ទុំទទួលយកជាមុនសិន»។ ខ្ញុំបានឃើញថាឪពុកម្ដាយរបស់ខ្ញុំពិតជាគួរឲ្យអាសូរណាស់។ តើពួកគាត់កំពុងជឿលើព្រះអម្ចាស់យ៉ាងម៉េចទៅ? តើពួកគាត់មិនមែនកំពុងជឿលើគ្រូគង្វាល និងពួកចាស់ទុំទេឬអី? ខ្ញុំបានប្រាប់ឪពុកម្ដាយរបស់ខ្ញុំថា៖ «ប្រសិនបើប៉ាម៉ាក់កើតនៅក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមកដើម្បីធ្វើកិច្ចការ នោះប៉ាម៉ាក់នឹងដូចជាពួកអ្នកជឿសាសនាយូដាកាលពីមុន ហើយដើរតាមពួកផារិស៊ីក្នុងការប្រឆាំង និងថ្កោលទោសព្រះអម្ចាស់យេស៊ូវមិនខាន ពីព្រោះអ្នកទាំងពីរស្ដាប់តែគ្រូគង្វាល និងពួកចាស់ទុំប៉ុណ្ណោះ។ បើគ្រូគង្វាល និងពួកចាស់ទុំថ្កោលទោសអ្វីមួយថាខុសឆ្គង នោះអ្នកទាំងពីរក៏ថាតាមដូចគ្នា ប៉ុន្តែប៉ាម៉ាក់មិនបានសិក្សាពីផ្លូវពិតទាល់តែសោះ ហើយក៏មិនបានព្យាយាមឮព្រះសូរសៀងរបស់ព្រះជាម្ចាស់នោះដែរ។ តើនេះមិនដូចនឹងអ្នកដែលបានដើរតាមពួកផារិស៊ី ហើយប្រឆាំងនឹងព្រះអម្ចាស់យេស៊ូវទេឬ? តើការជឿលើព្រះអម្ចាស់បែបនេះអាចទទួលបានលទ្ធផលល្អដែរឬទេ?» ក្នុងអំឡុងពេលដែលខ្ញុំបានឆ្លងកាត់ព្រឹត្តិការណ៍ទាំងនោះ ខ្ញុំឈ្វេងយល់បានខ្លះពីឪពុកម្ដាយខ្ញុំ ហើយខ្ញុំក៏លែងរងការរឹតត្បិតទៀតដែរ។ ខ្ញុំបានប្ដេជ្ញាចិត្តថានឹងប្រកាន់ខ្ជាប់នូវទីបន្ទាល់សម្រាប់ព្រះជាម្ចាស់។
ក្នុងអំឡុងពេលនោះ មិនថាខ្ញុំធ្វើអ្វីទេ ឪពុកម្ដាយខ្ញុំចាំឃ្លាំមើលខ្ញុំជានិច្ច។ ខ្ញុំមិនអាចចូលរួមការប្រជុំនៅផ្ទះដោយសុខសាន្តបានទេ។ នៅពេលនោះ ខ្ញុំត្រូវលួចចូលទៅក្នុងព្រៃតូចមួយនៅជិតចុងភូមិនៅពេលយប់ដើម្បីចូលរួមការប្រជុំ។ នៅទីនោះមានមូស និងសត្វល្អិតជាច្រើន។ ខ្ញុំត្រូវបានមូសខាំយ៉ាងខ្លាំង ហើយរកកន្លែងអង្គុយស្រួលមិនបានទេ។ ពេលខ្លះ ខ្ញុំនៅក្នុងព្រៃរហូតដល់យប់ជ្រៅ។ ដើម្បីកុំឲ្យឪពុកម្ដាយរបស់ខ្ញុំដឹងថាខ្ញុំចេញទៅចូលរួមការប្រជុំ ខ្ញុំត្រូវលួចត្រឡប់ចូលគេងនៅផ្ទះវិញ ហើយខ្ញុំត្រូវក្រោកពីព្រលឹមឱ្យបានមុនពួកគាត់ ដើម្បីឲ្យពួកគាត់គិតថា ខ្ញុំបានគេងលក់ស្រួលនៅពេលយប់។ ក្នុងអំឡុងពេលថ្ងៃ ខ្ញុំត្រូវជួយឪពុកម្ដាយរបស់ខ្ញុំនៅឯស្រែ។ មួយរយៈក្រោយមក ខ្ញុំចាប់ផ្ដើមនឿយហត់ និងងងុយគេង។ ខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ទន់ខ្សោយបន្តិច ហើយខ្ញុំមិនដឹងថាថ្ងៃបែបនេះនឹងបញ្ចប់នៅពេលណាទេ។ ពេលខ្លះ ខ្ញុំថែមទាំងបានគិតថា ប្រសិនបើខ្ញុំស្ដាប់ឪពុកម្ដាយរបស់ខ្ញុំ ហើយឈប់ទៅចូលរួមការប្រជុំ ខ្ញុំនឹងមិនរងទុក្ខខ្លាំងបែបនេះទេ អ្នកភូមិនឹងមិនសើចចំអកដាក់ខ្ញុំ ហើយវាក៏នឹងមិនប៉ះពាល់ដល់ការស្វែងរកការងាររបស់ខ្ញុំដែរ។ នៅពេលគិតបែបនេះ ខ្ញុំមានអារម្មណ៍ញាប់ញ័របន្តិច។ ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា នៅរាល់ការប្រជុំ ខ្ញុំអាចយល់ពីសេចក្ដីពិតមួយចំនួន ហើយទាំងនេះគឺជាសេចក្ដីពិតដែលខ្ញុំមិនធ្លាប់បានឮពីមុនមកទេ។ ខ្ញុំមានអារម្មណ៍អល់អែកក្នុងការបោះបង់។ ក្នុងអំឡុងពេលនោះ ខ្ញុំបានទទួលការលើកទឹកចិត្តជាខ្លាំងពីបទទំនុកតម្កើងមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បទនោះមានចំណងជើងថា «អ្វីដែលព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍គឺជំនឿ» ហើយខ្ញុំបានស្ដាប់បទនោះជាច្រើនដង។ កំណាព្យមួយដែលធ្វើឱ្យខ្ញុំជក់ចិត្តជាខ្លាំងនោះគឺ៖ «រ សេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ខ្លាំងបំផុត គឺត្រូវការពីយើងទាំងអស់គ្នានៅក្នុងកិច្ចការនៃគ្រាចុងក្រោយ។ យើងអាចជំពប់ដួលព្រោះតែការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ដ្បិតដំណាក់កាលនៃកិច្ចការនេះគឺខុសពីមុនៗទាំងអស់៖ អ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យបានគ្រប់លក្ខណ៍ គឺជាសេចក្ដីជំនឿរបស់មនុស្ស ទាំងអរូបី និងប៉ះមិនបាន។ អ្វីដែលព្រះជាម្ចាស់ធ្វើគឺបំប្លែងព្រះបន្ទូលទៅជាជំនឿ សេចក្ដីស្រឡាញ់ និងជីវិត។ មនុស្សត្រូវតែឈានដល់ចំណុចដែលពួកគេត្រូវស៊ូទ្រាំនឹងការបន្សុទ្ធរាប់រយដង និងកាន់សេចក្ដីជំនឿឱ្យខ្លាំងជាងយ៉ូប ដែលតម្រូវឱ្យពួកគេស៊ូទ្រាំនឹងការរងទុក្ខដែលមិនគួរឱ្យជឿ និងរងទារុណកម្មគ្រប់បែបយ៉ាងដោយមិនបោះបង់ព្រះជាម្ចាស់ម្ដងណាឡើយ។ នៅពេលពួកគេចុះចូលរហូតដល់ស្លាប់ ហើយមានជំនឿមុតមាំលើព្រះជាម្ចាស់ នោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់» (ដកស្រង់ពី «ផ្លូវ ... (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈបទទំនុកនេះ ខ្ញុំយល់បានថា ខ្ញុំអាចចុះទន់ខ្សោយ និងពិបាកចិត្តក្នុងពេលមានបញ្ហា ប៉ុន្តែនៅក្នុងគ្រាទាំងនេះ ខ្ញុំគួរតែរៀនបះបោរប្រឆាំងនឹងសាច់ឈាម។ ប្រសិនបើខ្ញុំដើរតាមសាច់ឈាម ខ្ញុំមិនអាចបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់បានទេ។ ខ្ញុំដឹងយ៉ាងច្បាស់ថា រាល់ការប្រជុំគឺមានប្រយោជន៍សម្រាប់ការយល់ដឹងរបស់ខ្ញុំអំពីសេចក្ដីពិត ហើយសេចក្ដីពិតដែលខ្ញុំបានឮគឺជាកំណប់ទ្រព្យដ៏មានតម្លៃមហិមា។ ទោះបីជារាល់ការប្រជុំនៅពេលយប់ជ្រៅក្នុងព្រៃ គឺធ្វើឲ្យរូបកាយខ្ញុំនឿយហត់ និងលំបាកក៏ដោយ ក៏នេះជាការល្បងលមួយសម្រាប់ខ្ញុំដែរ ដើម្បីចង់ដឹងថាតើខ្ញុំអាចរងទុក្ខ ដើម្បីទទួលបានសេចក្ដីពិត និងមានជំនឿពិតលើព្រះជាម្ចាស់ឬក៏អត់។ ឪពុកម្ដាយរបស់ខ្ញុំចង់ឲ្យខ្ញុំស្វែងរកកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍នៅលើលោក ហើយរកការងារល្អធ្វើ ដើម្បីឲ្យគ្រួសាររបស់ខ្ញុំមានជីវិតល្អ ហើយធ្វើឲ្យពួកគាត់មានមោទនភាព។ នេះគឺជាអ្វីដែលពួកគាត់ចង់បាន និងអ្វីដែលពួកគាត់រំពឹងទុកពីខ្ញុំ។ ប៉ុន្តែប្រសិនបើខ្ញុំស្ដាប់ឪពុកម្ដាយរបស់ខ្ញុំ ហើយឈប់ទៅចូលរួមការប្រជុំ ទោះបីជាខ្ញុំមិនត្រូវរងទុក្ខក៏ដោយ ក៏ខ្ញុំនឹងមិនទទួលបានសេចក្ដីពិតដែរ។ ខ្ញុំនឹងនៅដដែលដូចមុន គឺខ្វល់តែពីការកម្សាន្តសប្បាយ និងការដេញតាមខាងសាច់ឈាមប៉ុណ្ណោះ ដែលគ្មានន័យអ្វីសោះឡើយ។ ការដែលខ្ញុំអាចទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ និងទទួលបានការផ្គត់ផ្គង់ពីព្រះជាម្ចាស់នូវសេចក្ដីពិតជាច្រើននាពេលនេះ គឺជាព្រះពរដ៏ធំបំផុត។ ការរងទុក្ខដែលខ្ញុំជួប គឺមិនអាចប្រៀបផ្ទឹមនឹងការយល់ដឹងពីសេចក្ដីពិតបានទេ ហើយទាំងអស់នោះគឺពោរពេញដោយអត្ថន័យ។ នៅពេលគិតពីរឿងនេះ ខ្ញុំសុខចិត្តបោះបង់ចោលការសប្បាយខាងសាច់ឈាម ហើយមិនខ្វល់ពីអ្វីដែលគ្រួសាររបស់ខ្ញុំនិយាយអំពីខ្ញុំទេ។ ខ្ញុំមានតែសង្ឃឹមពឹងអាងលើព្រះជាម្ចាស់ប៉ុណ្ណោះ ដើម្បីយកឈ្នះលើការលំបាកទាំងនេះ។ ក្រោយមក តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ស្ថានភាពរបស់ខ្ញុំបានប្រសើរឡើងបន្តិចម្ដងៗ។ បន្តិចម្ដងៗ ខ្ញុំបានយល់ថា មានតែស្ថិតក្នុងមជ្ឈដ្ឋានលំបាកបែបនេះទេ ទើបខ្ញុំកាន់តែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមានជំនឿកាន់តែមុតមាំលើព្រះជាម្ចាស់ ហើយចំពោះរឿងនេះ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់យ៉ាងខ្លាំង!
ខ្ញុំបានបន្តទៅចូលរួមការប្រជុំនៅក្នុងព្រៃ។ មានម្ដង នៅពេលដែលខ្ញុំកំពុងនៅក្នុងការប្រជុំ មានបុគ្គលម្នាក់ ដែលខ្ញុំមិនស្គាល់ បានដឹងរឿងនេះ រួចប្រាប់ឪពុកម្ដាយរបស់ខ្ញុំ។ នៅពេលញ៉ាំអាហារពេលព្រឹកនៅថ្ងៃបន្ទាប់ ម្ដាយរបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំថា៖ «ម៉ាក់គិតថាឯងឈប់ចូលរួមការប្រជុំហើយ បន្ទាប់ពីឯងបានជួបបណ្ឌិតខាងទេវវិទ្យា។ ម៉ាក់មិននឹកស្មានថា ឯងលួចទៅចូលរួមការប្រជុំនៅក្នុងព្រៃនៅពេលយប់ឡើយ។ តើឯងមិនខ្លាចទេឬ?» គាត់និយាយបណ្ដើរ យំបណ្ដើរ។ នោះជាលើកទីមួយហើយដែលខ្ញុំបានឃើញម្ដាយរបស់ខ្ញុំយំនៅចំពោះមុខខ្ញុំ។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទេ។ ទឹកភ្នែកក៏ចាប់ផ្ដើមរលីងរលោងក្នុងភ្នែករបស់ខ្ញុំ។ ខ្ញុំមិនចង់ធ្វើឲ្យឪពុកម្ដាយរបស់ខ្ញុំឈឺចាប់ទេ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំមិនអាចបោះបង់ចោលការដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាបានទេ។ ខ្ញុំមានអារម្មណ៍ប្រទាញប្រទង់ខ្លាំងណាស់។ នៅពេលនេះ ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់៖ «នៅពេលព្រះជាម្ចាស់បំពេញកិច្ចការ យកព្រះទ័យទុកដាក់ចំពោះបុគ្គលណាម្នាក់ និងពិនិត្យពិច័យលើបុគ្គលនេះ ហើយនៅពេលដែលទ្រង់ឃើញថាបុគ្គលនេះមានតម្លៃ និងសព្វព្រះទ័យចំពោះបុគ្គលនេះ សាតាំងក៏តាមយ៉ាងប្រកិត ដោយព្យាយាមបោកបញ្ឆោត និងនាំឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់បុគ្គលនោះ។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះទ័យទទួលបានមនុស្សម្នាក់នោះ សាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអានុភាពរបស់វា ដើម្បីរារាំងព្រះជាម្ចាស់ ដោយប្រើកលល្បិចអាក្រក់ជាច្រើនមកល្បួង រំខាន និងធ្វើឱ្យខូចកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសម្រេចគោលដៅលាក់កំបាំងរបស់វា។ តើគោលបំណងនេះជាអ្វី? វាមិនចង់ឱ្យព្រះជាម្ចាស់ទទួលបាននរណាម្នាក់ឡើយ។ វាចង់កញ្ឆក់យកអ្នកដែលព្រះជាម្ចាស់មានព្រះបំណងទទួលបាន ដើម្បីវាអាចកាន់កាប់ពួកគេ ត្រួតត្រាពួកគេ និងគ្រប់គ្រងលើពួកគេ ដើម្បីឱ្យពួកគេថ្វាយបង្គំវា ហើយចូលរួមធ្វើការអាក្រក់ ដើម្បីទាស់ទទឹងនឹងព្រះជាម្ចាស់។ តើនេះមិនមែនជាបំណងចិត្ដអាក្រក់របស់សាតាំងទេឬអី? ... នៅក្នុងការធ្វើសង្គ្រាមជាមួយព្រះជាម្ចាស់ និងដេញតាមពីក្រោយព្រះអង្គ គោលបំណងរបស់សាតាំង គឺដើម្បីបំផ្លាញការងារទាំងអស់ ដែលព្រះជាម្ចាស់ចង់ធ្វើ ហើយដើម្បីកាន់កាប់ និងត្រួតត្រាលើអ្នកដែលព្រះជាម្ចាស់ចង់ទទួលបាន។ វាចង់លុបបំបាត់មនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ទទួលបាន ចោលឱ្យអស់ និងធ្វើជាម្ចាស់លើពួកគេ និងប្រើពួកគេទៀតផង ប្រសិនបើពួកគេមិនត្រូវបានលុបបំបាត់ចោលទេ។ នេះគឺជាគោលបំណងរបស់វា» (ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ បន្ទាប់ពីបានសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំក៏បានយល់។ ព្រះជាម្ចាស់ធ្វើកិច្ចការដើម្បីសង្គ្រោះមនុស្ស ខណៈដែលសាតាំងព្យាយាមអស់ពីសមត្ថភាព ដើម្បីប្រើប្រាស់មនុស្សនៅជុំវិញយើង ក្នុងការរារាំង និងបញ្ឈប់យើងពីការដើរតាមព្រះជាម្ចាស់ និងពីការទទួលយកការសង្គ្រោះរបស់ទ្រង់។ នៅពេលនេះ ខ្ញុំបាននឹកឃើញពីរបៀបដែលប្រពន្ធរបស់លោកយ៉ូបបានល្បួងគាត់ឲ្យបោះបង់ចោលព្រះជាម្ចាស់។ នេះគឺជាល្បិចកលរបស់សាតាំង។ ក្នុងអំឡុងពេលនេះ ខ្ញុំបានគិតពីរបៀបដែលមិត្តភក្តិខ្ញុំបានរំខានខ្ញុំ ពីរបៀបដែលគ្រូគង្វាល និងគ្រួសាររបស់ខ្ញុំក៏បានរារាំង និងគំរាមខ្ញុំ ដោយដាក់សម្ពាធឲ្យខ្ញុំឈប់ជឿលើព្រះជាម្ចាស់។ ទាំងអស់នេះ សុទ្ធតែជាការល្បួង និងល្បិចកលរបស់សាតាំង។ ឪពុកម្ដាយរបស់ខ្ញុំបាននិយាយថា ពួកគាត់ភ័យខ្លាចថាខ្ញុំនឹងត្រូវបានគេបណ្ដេញចេញពីភូមិ ហើយនឹងគ្មានកន្លែងទៅ។ ម្ដាយរបស់ខ្ញុំក៏បាននិយាយដែរថា គាត់ព្រួយបារម្ភពីខ្ញុំ។ ពាក្យសម្ដីទាំងនេះស្ដាប់ទៅហាក់ដូចជាគាត់មានការខ្វល់ខ្វាយ ប៉ុន្តែតាមពិតទៅ វាគឺជាសាតាំងដែលកំពុងប្រើប្រាស់គ្រួសាររបស់ខ្ញុំ ដើម្បីរារាំងខ្ញុំពីការដើរតាមព្រះជាម្ចាស់។ សាតាំងចង់បង្ខំខ្ញុំឲ្យបោះបង់ចោល ឲ្យបន្តដើរតាមគ្រូគង្វាល បន្តនៅក្នុងសាសនា ហើយបាត់បង់ការសង្គ្រោះរបស់ព្រះជាម្ចាស់។ ខ្ញុំមិនអាចចាញ់ល្បិចកលរបស់សាតាំងបានទេ។ បន្ទាប់ពីនោះមក ខ្ញុំបានបន្តចូលរួមការប្រជុំ និងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំដឹងថា ទៅថ្ងៃខាងមុខ ខ្ញុំអាចនឹងនៅតែប្រឈមមុខនឹងការល្បួង និងការឡោមព័ទ្ធជាច្រើនពីសាតាំង ហើយខ្ញុំអាចនឹងជួបប្រទះឧបសគ្គជាច្រើន ប៉ុន្តែខ្ញុំដឹងក្នុងចិត្តថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិត។ ការដែលខ្ញុំអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឆ្លងកាត់កិច្ចការរបស់ទ្រង់ និងទទួលបានសេចក្ដីពិត គឺពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់ខ្ញុំណាស់។ មិនថាខ្ញុំរងទុក្ខប៉ុនណាទេ វាមានតម្លៃណាស់!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ខែវិច្ឆិកា ឆ្នាំ២០២០ បងប្រុសម្នាក់បានអញ្ជើញខ្ញុំឲ្យចូលរួមការជួបជុំតាមអនឡាញមួយ។ ខ្ញុំគិតថា នៅពួកជំនុំខ្ញុំ ខ្ញុំតែងតែឮមេរៀនចាស់ដដែលៗ...
កាលពីខែសីហា ឆ្នាំ២០២០ ខ្ញុំបានជួបបងស្រី អ៊ី ស៊ាង តាម Facebook។ គាត់បានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ...
ដោយជីងស៊ុន ប្រទេសថៃ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយក្នុងឆ្នាំ ២០១៩។ តាមរយៈការអានព្រះបន្ទូលព្រះ...
កាលរដូវក្ដៅមុន។ ខ្ញុំបានស្វែងយល់តាមអនឡាញ ហើយគេបានប្រកបគ្នាពីសេចក្តីពិតជាច្រើនជាមួយខ្ញុំ ដូចជា របៀបដែលព្រះអម្ចាស់យាងមកវិញ...