ការឆ្លុះបញ្ចាំងរបស់គ្រីស្ទបរិស័ទ៖ ខ្ញុំតស៊ូនឹងវាសនារបស់ខ្ញុំ ហើយបរាជ័យ ប៉ុន្ដែក្នុងបរាជ័យរបស់ខ្ញុំ ខ្ញុំរកឃើញ...

23-10-2021

អារម្ភកថា

ក្នុងសមុទ្រទុក្ខរបស់មនុស្ស ខ្ញុំក៏ដូចជាអ្នកដទៃជាច្រើនដែរ ដោយស្រឡាញ់ក្ដីសុបិននៃការចាប់ផ្ដើមលើដំណើរជីវិតរបស់ខ្ញុំ។ ខ្ញុំបានជឿថា វាសនារបស់ខ្ញុំអាចត្រូវបានកំណត់ដោយដៃខ្លួនឯង ហើយថា តាមរយៈការប្រឹងប្រែងផ្ទាល់ខ្លួន ខ្ញុំនឹងអាចរស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់ ដែលនឹងធ្វើឱ្យអ្នកដទៃច្រណែន និងគោរពខ្ញុំ។ ដូច្នេះហើយ ខ្ញុំបានតស៊ូ និងតយុទ្ធយ៉ាងខ្លាំង ប៉ុន្តែគ្រប់យ៉ាងដែលខ្ញុំបានទទួលសម្រាប់ការប្រឹងប្រែងរបស់ខ្ញុំ គឺបរាជ័យហើយបរាជ័យទៀត។ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីឆ្ងល់ថា៖ «តើវាសនារបស់ពួកយើងពិតជានៅក្នុងដៃខ្លួនឯងឬយ៉ាងណា? តើពួកយើងត្រូវតាមរកអ្វីនៅក្នុងជីវិត ដែលមានអត្ថន័យ?» បន្ទាប់ពីការស្វែងរកមួយចំនួនមក ខ្ញុំបានទទួលការយល់ដ៏ស៊ីជម្រៅមួយ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន...

ការតស៊ូទីមួយរបស់ខ្ញុំនឹងវាសនា បញ្ចប់ដោយបរាជ័យ

ពេលខ្ញុំអាយុ ២១ ឆ្នាំ ខ្ញុំបានក្លាយជាវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យមួយ ដែលត្រូវបានបញ្ចូលជាមួយអាជីវកម្មចែកចាយដ៏ធំមួយ។ ពួកយើងរស់នៅក្នុងជីវិតដែលមានស្ថិរភាព ហើយពួកយើងតែងតែមានលុយគ្រប់គ្រាន់ក្នុងការចិញ្ចឹមជីវិត ប៉ុន្តែខ្ញុំនៅតែមិនស្កប់ចិត្ត។ នៅពេលដែលខ្ញុំបានឃើញអ្នកម៉ៅការ (អ្នកដែលម៉ៅការនៅផ្នែកនានាក្នុងមន្ទីរពេទ្យ) ស្លៀកពាក់សម្លៀកបំពាក់ម៉ាកល្បីៗ ហើយបើកបររថយន្ដ ព្រមទាំងទាក់ទាញការច្រណែន និងការគោរពពីអ្នករួមការងាររបស់ខ្ញុំជាច្រើន នោះខ្ញុំបានដឹងថា នោះគឺជាជីវិតសម្រាប់ខ្ញុំ ហើយថា វាជាវិធីតែមួយក្នុងការរស់នៅដ៏មានន័យ។ នៅពេលនោះ បទចម្រៀងដ៏មានប្រជាប្រិយភាពក្រោមចំណងជើងថា «ប្រឹងប្រែងធ្វើការនាំទៅរកភាពជោគជ័យ» បានក្លាយជាការជំរុញចិត្តរបស់ខ្ញុំ ហើយខ្ញុំជឿថា តាមរយៈការប្រឹងប្រែងផ្ទាល់ខ្លួន នោះខ្ញុំនឹងអាចផ្លាស់ប្ដូរវាសនារបស់ខ្ញុំ និងរស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់ ដែលនឹងធ្វើឱ្យអ្នកដទៃច្រណែន និងគោរពខ្ញុំ។

ក្រោយមកខ្ញុំឃើញថា មានអ្នកម៉ៅការមួយចំនួនដែរ ហើយថាពួកគេចូលចិត្តការសប្បាយរីករាយ ការហូបចុក និងចំណាយពេលទៅក្រៅ ដូច្នេះខ្ញុំបានគិតថា បើខ្ញុំបើកភោជនីយដ្ឋានសម្រាប់អាជីវកម្មចែកចាយ នោះខ្ញុំនឹងត្រូវរកលុយបានច្រើនជាងខ្ញុំធ្វើការងារធម្មតារបស់ខ្ញុំ។ ដូច្នេះ ខ្ញុំតាំងចិត្តបោះបង់ការងាររបស់ខ្ញុំ ហើយយកកម្ចីដើម្បីបើកភោជនីយដ្ឋាន និងក្លឹបខារ៉ាអូខេមួយកន្លែង។ ដំបូង អាជីវកម្មរបស់ខ្ញុំដំណើរការ ហើយខ្ញុំអាចសងថ្លៃកម្ចីត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ។ ខ្ញុំភ្ញាក់ផ្អើល ហើយខ្ញុំបានគិតថា បើអាជីវកម្មរបស់ខ្ញុំបន្តដូចនោះ ខ្ញុំនឹងអាចទិញរថយន្ដ និងផ្ទះយ៉ាងងាយ។ ទោះបីជាយ៉ាងណា ពីរខែក្រោយមក ចុងភៅដែលមានប្រាក់ខែខ្ពស់ និងល្បីរបស់ខ្ញុំសុំលាឈប់ ហើយខ្ញុំគ្មានជម្រើសផ្សេងក្រៅពីចូលទៅចម្អិនម្ហូបដោយខ្លួនឯងឡើយ។ ចាប់ពីពេលនោះមក រាល់ថ្ងៃ ខ្ញុំវិលក្បុង ដោយរវល់គ្រប់ពេលវេលា។ ពេលខ្លះ ខ្ញុំត្រូវចម្អិនម្ហូបសម្រាប់ប្រាំបី ឬប្រាំបួនតុក្នុងមួយល្ងាច ហើយទៅជាហត់នឿយ រហូតដល់ខ្ញុំមិនអាចឈរត្រង់ទៀតផង។ ទោះបីជាខ្ញុំមានអារម្មណ៍ហេវហត់ទាំងកាយទាំងចិត្តគំនិតក៏ដោយ នៅពេលដែលខ្ញុំរាប់លុយ ខ្ញុំមានអារម្មណ៍ថា វាសក្ដិសមនឹងទទួលការនឿយហត់។ មួយឆ្នាំក្រោយមក ដោយសារតែការងារស្វាមីរបស់ខ្ញុំត្រូវបានផ្លាស់ប្ដូរទីកន្លែង នោះខ្ញុំត្រូវតែបិទភោជនីយដ្ឋាន និងក្លឹបខារ៉ាអូខេរបស់ខ្ញុំ។ ខ្ញុំបានលេងភាគហ៊ុន ហើយរកឃើញថា ខ្ញុំទទួលបានលុយជិតពីរសែនយ័ន ក្នុងរយៈពេលមួយឆ្នាំ។ ខ្ញុំរីករាយជាខ្លាំង ហើយខ្ញុំកាន់តែជឿយ៉ាងខ្លាំងទៅលើភាសិត «ផ្លាស់ប្ដូរវាសនារបស់អ្នកដោយដៃទាំងពីររបស់អ្នក»។ នៅពេលដែលខ្ញុំត្រឡប់ទៅកាន់ស្រុកកំណើត ជាមួយនឹងលុយនេះ នោះគ្រួសារ និងមិត្តភក្ដិរបស់ខ្ញុំ បានទទួលទានអាហារដែលខ្ញុំចម្អិន ព្រមទាំងបានឃើញផ្ទះថ្មីដែលខ្ញុំបានទិញ ហើយពួកគេទាំងអស់សុទ្ធតែសម្លឹងមកខ្ញុំដោយភ្នែកពេញដោយការកោតសរសើរ។ ការនោះធ្វើឱ្យខ្ញុំរំភើប ហើយវាជាអារម្មណ៍ដែលផ្អែមល្ហែមមិនអាចប្រៀបផ្ទឹមបានឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនដែលស្រមៃថា មិត្តភក្ដិដ៏ជិតស្និទ្ធរបស់ខ្ញុំ បានសុំខ្ចីលុយ និងយកលុយដែលខ្ញុំសន្សំទាំងអស់ ហើយហាក់ដូចជាលុយទាំងអស់របស់ខ្ញុំត្រូវបានរលាយមួយរំពេចពីពិភពលោកអ៊ីចឹង។ ខ្ញុំទៅជាឆ្កួត ហើយសាកសួរគេគ្រប់ទីកន្លែង សម្រាប់ពត៌មានអំពីទីកន្លែងដែលគាត់អាចទៅ ប៉ុន្តែខ្ញុំមិនអាចរកគាត់ឃើញឡើយ មិនថាខ្ញុំព្យាយាមអ្វីឡើយ។ អំឡុងពេលនោះ ខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយជាខ្លាំង រហូតដល់ខ្ញុំហូបមិនបាន សម្រានមិនលក់ ហើយខ្ញុំស្គមស្គាំងខ្លាំង។ ប្រឈមមុខនឹងការបោកបក់ដ៏មិននឹកស្មានដល់នេះ ខ្ញុំពិតជាត្រូវបានបំផ្លាញ ហើយដោយដៃទាំងពីរចាប់កាន់សក់ ខ្ញុំបានស្រែកទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ធ្វើដូចម្ដេចទើបលុយទាំងអស់នោះដែលទូលបង្គំខំធ្វើការយ៉ាងលំបាក បាត់បង់ទៅវិញ? ទូលបង្គំមិនចង់បន្តដំណើរទៅមុខទៀតឡើយ។...»

ខ្ញុំតស៊ូដើម្បីអនាគតផ្ទាល់ខ្លួនម្ដងទៀត ហើយខ្ញុំបានបញ្ចប់ទៅដោយអារម្មណ៍ខូចចិត្ត និងរងរបួស

បន្ទាប់ពីអារម្មណ៍បាក់ទឹកចិត្តមួយរយៈ ខ្ញុំបានចាប់ផ្ដើមលើកទឹកចិត្តខ្លួនឯងម្ដងទៀត ដោយប្រាប់ខ្លួនឯងថា៖ «ដូចភាសិតមួយពោលថា "ទីណាមានជីវិត ទីនោះមានសេចក្ដីសង្ឃឹម"។ ខ្ញុំនៅក្មេងនៅឡើយ ហើយទោះបីជាពេលនេះ លុយរបស់ខ្ញុំទាំងអស់បាត់បង់ក៏ដោយ ក៏ខ្ញុំអាចរកបានច្រើនជាងនេះទៀត!» ដូច្នេះហើយ ខ្ញុំបានប្រមែប្រមូលថាមពលរបស់ខ្ញុំ ហើយសម្លឹងគ្រប់ទីកន្លែងដើម្បីរកវិធីរកលុយ។ នៅប៉ុន្មានឆ្នាំបន្ទាប់ពីនោះ ខ្ញុំបានលក់ថ្នាំពេទ្យ និងសម្លៀកបំពាក់ ខ្ញុំបានបើកហាងតែ និងលក់ដោយផ្ទាល់ ប៉ុន្តែគ្រប់ការបណ្ដាក់ទុន បានបញ្ចប់ដោយបរាជ័យ ហើយទីបំផុត ខ្ញុំត្រូវតែពឹងផ្អែកលើលុយពីរបីរយយ័ន ដែលស្វាមីរបស់ខ្ញុំផ្ញើជារៀងរាល់ខែ ដើម្បីផ្គត់ផ្គង់ថ្លៃចំណាយការរស់នៅប្រចាំថ្ងៃ។ ខ្ញុំមិនចង់ក្រទេ ហើយខ្ញុំរិះគិតជារៀងរាល់ថ្ងៃ ដោយព្យាយាមគិតពីវិធីរកលុយ។ ដោយសារតែខ្ញុំកើតទុក្ខខ្លាំងពេក នោះសក់របស់ខ្ញុំចាប់ផ្ដើមប្រផេះ ទោះបីជាខ្ញុំទើបតែអាយុខ្ទង់សាមសិបក៏ដោយ ក្បាលរបស់ខ្ញុំតែងតែមានអារម្មណ៍ដូចវាជិតផ្ទុះអ៊ីចឹង ហើយខ្ញុំបានរងទុក្ខពីរោគដេកមិនលក់ជានិច្ច ប៉ុន្តែខ្ញុំមិនបានយកចិត្តទុកដាក់លើរឿងនេះទេ។ ខ្ញុំព្យាយាមជានិច្ច ដើម្បីរកឱ្យឃើញពីមូលហេតុនៃបរាជ័យរបស់ខ្ញុំ ហើយបានលួងលោមខ្លួនឯងដោយទស្សនៈថា មិនយូរមិនឆាប់ គ្រប់គ្នាបរាជ័យក្នុងអាជីវកម្ម។ ដូចភាសិតមួយបានពោលថា «បរាជ័យគឺជាមាតានៃភាពជោគជ័យ» ដូច្នេះហើយ បរាជ័យបង្កើតមូលដ្ឋានសម្រាប់ភាពជោគជ័យក្នុងការបណ្ដាក់ទុនលើកក្រោយ និង «រាល់ជីវិតទាំងអស់ នឹងមានឡើងមានចុះរបស់វា» ដូច្នេះ ដរាបណាខ្ញុំមានសេចក្ដីជំនឿ និងសុខចិត្តប្រឹងប្រែង ព្រមទាំងតស៊ូសម្រាប់វា នោះខ្ញុំជឿថា ខ្ញុំប្រាកដជាអាចជោគជ័យនៅថ្ងៃណាមួយ!

ក្រោយមក ខ្ញុំបានឃើញថា តម្លៃសាច់ជ្រូកនៅលើទីផ្សារបានហក់ឡើង ហើយខ្ញុំក៏បានឮអ្នករៀនជាមួយខ្ញុំមួយចំនួននិយាយថា គ្រប់គ្នាដែលចិញ្ចឹមជ្រូករកលុយបានយ៉ាងច្រើន។ ខ្ញុំមានអារម្មណ៍រំភើប ហើយគិតថា នេះត្រូវតែជាឱកាសរបស់ខ្ញុំ ក្នុងការងើបពីផេះផង់ម្ដងទៀត។ ដូច្នេះហើយ ខ្ញុំបានលក់ផ្ទះថ្មីរបស់ខ្ញុំ ហើយដាក់លុយទាំងអស់នៅក្នុងការបើកកសិដ្ឋានចិញ្ចឹមជ្រូក។ ដោយមើលឃើញកូនជ្រូកកាន់តែធាត់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំគិតយ៉ាងរំភើបថា «មុនដាច់ខែ ខ្ញុំនឹងអាចលក់ជ្រូកទាំងនេះយ៉ាងងាយ ក្នុងតម្លៃ ១៨០.០០០ ឬ ១៩០.០០០ យ័ន។ ហើយក្នុងរយៈពេលប្រាំឆ្នាំ នោះខ្ញុំនឹងសម្រេចបាននូវក្ដីសុបិនរបស់ខ្ញុំ ក្នុងការរស់នៅក្នុងវីឡាដែលមានសួនច្បារផ្ទាល់ខ្លួន»។ ទោះបីជាយ៉ាងណាក៏ដោយ គ្រាន់តែស្រមៃថាក្លាយជាអ្នកមាន ស្រាប់តែកូនជ្រូកចាប់ផ្ដើមងាប់ម្ដងមួយៗ។ ដោយការឈឺចាប់ និងទុក្ខព្រួយ ខ្ញុំបានខ្ចីលុយពីមិត្តភក្ដិម្នាក់ ដើម្បីបន្តដំណើរការកសិដ្ឋានចិញ្ចឹមជ្រូក។ ដូច្នេះ ដើម្បីសន្សំលុយ ខ្ញុំថែមទាំងឈប់ជួលមនុស្សសម្អាតទ្រុងជ្រូកទៀងផង ហើយផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការទាំងអស់នៅក្នុងកសិដ្ឋានដោយខ្លួនឯង។ ខ្ញុំបានធ្វើការពេញមួយថ្ងៃ តាំងពីព្រឹកព្រហាមរហូតដល់ព្រលប់ ហើយហត់នឿយរហូតដល់ខ្ញុំថែមទាំងមិនអាចឈរត្រង់ទៀតផង។ ការឈឺក្បាលរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរទៅៗ ហើយការវាយលុកនៃជំងឺដេកមិនលក់របស់ខ្ញុំ កាន់តែញឹកញាប់ទៅៗ។ ខ្ញុំបានគិតថា ការខឹតខំ និងការប្រឹងប្រែងរបស់ខ្ញុំ អាចនាំមកនូវភាពមានបាន។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃសាច់ជ្រូកបានធ្លាក់ចុះយ៉ាងមិននឹកស្មាន ខណៈពេលដែលតម្លៃនៃការចិញ្ចឹមកើនឡើង ហើយជម្ងឺផ្ដាសាយជ្រូកប្រភេទផ្សេងៗ បានកើតឡើងជារឿយៗ។ ខ្ញុំបានពុះពារអស់រយៈពេលបីឆ្នាំ ហើយលុយទាំងអស់ដែលខ្ញុំរកបាននៅពេលនោះ គឺគ្រាន់តែសម្រាប់សងលុយដែលខ្ញុំបានខ្ចីប៉ុណ្ណោះ។ ដោយការហត់នឿយជាខ្លាំង ខ្ញុំបានបាត់បង់បំណងចិត្តដ៏ខ្ពង់ខ្ពស់ដែលខ្ញុំមានកាលពីដើមដំបូង។ ខ្ញុំគ្រាន់តែមានអារម្មណ៍នឿយហត់ខ្លាំង ហើយគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើគឺសម្រាក។ នៅទីបញ្ចប់ ខ្ញុំគ្រាន់តែមិនអាចបន្តដំណើរការកសិដ្ឋានចិញ្ចឹមជ្រូកប៉ុណ្ណោះ ហើយគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន គឺលក់វាទៅឱ្យមិត្តភក្ដិម្នាក់ក្នុងតម្លៃដ៏ថោក។ វាហាក់ដូចជាខ្ញុំកំពុងតែសុបិនយ៉ាងច្របូកច្របល់ក្នុងឆាកជីវិតអ៊ីចឹង ហើយពេលនេះ ខ្ញុំបានភ្ញាក់ឡើង ហើយត្រឡប់ទៅជាការពិតដ៏សាហាវ។

មរតកនៃឧបសគ្គ និងបរាជ័យ បានវាយផ្ដួលខ្ញុំ ហើយខ្ញុំមិនអាចរកឃើញកំហុសនៅក្នុងជីវិតរបស់ខ្ញុំឡើយ។ ខ្ញុំបានវិនិយោគពេលវេលា និងថាមពលទាំងអស់របស់ខ្ញុំ ក្នុងរាល់ការបណ្ដាក់ទុនទាំងអស់ ដូច្នេះ ហេតុអ្វីបានជាខ្ញុំរកលុយមិនបានអ៊ីចឹង? ខ្ញុំថែមទាំងច្រណែនមនុស្សដែលធ្វើការងារធម្មតាទៀតផង ដែលយ៉ាងហោចណាស់ ពួកគេទទួលបានប្រាក់ឈ្នួលក្នុងចំនួនកំណត់មួយជារៀងរាល់ខែ ហើយពួកគេមិនអាចបាត់បង់លុយរបស់ពួកគេលើអាជីវកម្មឡើយ។ ចំណែកខ្ញុំ ខ្ញុំបានធ្វើការ និងធ្វើឱ្យខ្លួនមមាញឹកអស់ជាច្រើនឆ្នាំ ហើយមិនត្រឹមតែខ្ញុំមិនអាចរកលុយបានប៉ុណ្ណោះទេ ខ្ញុំនៅតែបន្តខាតបង់ទៀតផង។ ក្រៅពីតថភាពដែលខ្ញុំបាត់បង់ផ្ទះសម្បែង រាងកាយខ្ញុំក៏ខ្ទេចខ្ទីដោយសារជម្ងឺផងដែរ។ ខ្ញុំបានគិតថា តើមិនប្រសើរជាងនេះឬ បើខ្ញុំមិនបានចំណាយពេលវេលាប៉ុន្មានឆ្នាំកន្លងមកនេះ លើភាពច្របូកច្របល់បែបនេះ ប៉ុន្តែគ្រាន់តែបន្តធ្វើការនៅផ្នែករបស់ខ្ញុំនៅឯមន្ទីរពេទ្យ។ ខ្ញុំមានអារម្មណ៍បាក់ទឹកចិត្តខ្លាំងអំឡុងពេលនោះ ហើយគ្រាន់តែចំណាយពេលលេងម៉ាចុងជារៀងរាល់ថ្ងៃប៉ុណ្ណោះ។ ខ្ញុំបានបាត់បង់សេចក្ដីជំនឿទាំងអស់ក្នុងជីវិតរបស់ខ្ញុំ និងក្នុងអនាគតរបស់ខ្ញុំ ហើយខ្ញុំគ្មានភាពក្លាហានក្នុងការតស៊ូតទៅទៀតឡើយ។...

ថ្ងៃមួយ មិត្តភក្ដិម្នាក់បានប្រាប់ខ្ញុំថា គាត់រកលុយបានច្រើន ក្នុងរយៈពេលជាងមួយខែ ដោយការលក់ផ្ទាល់ ហើយគាត់បាននិយាយមកកាន់ខ្ញុំ ដោយភាពស្មោះត្រង់ និងភាពម៉ឺងម៉ាត់ថា «ខ្ញុំបានប្រើប្រាស់ផ្នែកខាងមុខហាងរបស់ខ្ញុំ ដើម្បីធ្វើជាទ្រព្យបញ្ចាំក្នុងការទទួលបានប្រាក់កម្ចី ហើយក្រោយមក បានទិញបួនកន្លែង ដើម្បីបើកហាង។ តោះធ្វើអាជីវកម្មនេះជាមួយគ្នា។ ឯងមិនបាច់វិនិយោគមួយសេនឡើយ។ គ្រាន់តែជួយខ្ញុំពង្រីកទីផ្សាររបស់ពួកយើងទៅបានហើយ ហើយពួកយើងអាចចែកកម្រៃគ្នា»។ ពាក្យសម្ដីមិត្តភក្ដិខ្ញុំ បាននាំមកនូវសេចក្ដីសង្ឃឹមដល់ចិត្តដែលស្លាប់របស់ខ្ញុំ ហើយខ្ញុំបានគិតថា នេះគឺជាឱកាសរបស់ខ្ញុំក្នុងការផ្លាស់ប្ដូរជីវិត។ ដូច្នេះ ខ្ញុំបានប្រឡូកខ្លួនដោយឥតស្ទាក់ស្ទើរក្នុងអាជីវកម្មលក់ផ្ទាល់។ ខ្ញុំមិនសំចៃការខិតខំរបស់ខ្ញុំឡើយ ខ្ញុំបានប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ដើម្បីចុះកុងត្រា និងពង្រីកទីផ្សាររបស់ពួកយើង ហើយខ្ញុំខិតខំដើម្បីផ្សព្វផ្សាយការលក់ផលិតផលរបស់ពួកយើងទៅកាន់មនុស្ស។ មិនដល់មួយខែផង ខ្ញុំសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការរកលុយបាន ១១០.០០០ យ័ន ប៉ុន្តែ វាគ្រាន់តែល្មមក្នុងការសងទុន ដែលមិត្តភក្ដិរបស់ខ្ញុំបានវិនិយោគ និងថ្លៃប្រតិបត្តិការប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ហាងដទៃទៀតរបស់ពួកយើង ក៏ដំណើរការទៅដ៏ល្អផងដែរ ហើយហាងនីមួយៗរកបាន ១១០.០០០ យ័ន។ ពេលដែលខ្ញុំរកបានលុយនេះ ខ្ញុំនឹងទទួលបានភាគលាភរបស់ខ្ញុំ។ រាល់ថ្ងៃ ខ្ញុំបានប្រើម្រាមដៃក្នុងការរាប់ចំនួនលុយដែលខ្ញុំរកបាន។ គ្រាន់តែហាងមួយ អាចរកបាន ១១០.០០០ យ័ន ហើយពេលនេះ ខ្ញុំមានហាងចំនួនប្រាំបី ដូច្នេះ ឆាប់ៗនេះ ខ្ញុំនឹងអាចរកបានជិតកន្លះលានយ័ន។ ក្នុងករណីនេះ ឆាប់ៗខាងមុខ ខ្ញុំនឹងសម្រេចក្ដីសុបិនរបស់ខ្ញុំ ក្នុងការរស់នៅក្នុងវីឡាដែលមានសួនច្បារ និងបើកបររថយន្តទំនើប ហើយមិនភក្ដិព្រមទាំងគ្រួសាររបស់ខ្ញុំ នឹងច្រណែនខ្ញុំ ក៏ដូចជាគោរពខ្ញុំ។ ខ្ញុំរំភើបជាខ្លាំងនៅពេលនោះ រហូតដល់ខ្ញុំគេងមិនលក់ ហើយសូម្បីតែនៅពេលខ្ញុំពិតជាគេងលក់ក៏ដោយ ក៏ខ្ញុំភ្ញាក់ឡើងទាំងសើចដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលខ្ញុំមិនដែលទស្សន៍ទាយទុកគឺថា ក្រុមហ៊ុនត្រូវបានកែសម្រួលភ្លាមៗ ហើយរបៀបដំណើរការចាស់ត្រូវបានបំផ្លាញ។ នេះមានន័យថា ពួកយើងលែងអាចទទួលបានទាំង ១១០.០០០ យ័ន ពីរាល់ហាងនីមួយៗទៀតហើយ។ ដំណឹងនេះបានធ្វើឱ្យពិភពលោករបស់ខ្ញុំខ្មៅងងឹត ដូចជាពពកហ៊ុំព័ទ្ធព្រះអាទិត្យអ៊ីចឹង ហើយវាបានវាយលុកខ្ញុំឱ្យដល់ទីបញ្ចប់។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្ញុំធ្លាក់ទៅក្នុងល្អាងក្រោមដីដ៏ត្រជាក់អ៊ីចឹង វិញ្ញាណរបស់ខ្ញុំទាបជាងពីមុន ហើយខ្ញុំបានបោះបង់ចោលដោយអស់សង្ឃឹម។

បន្ទាប់ពីដំណឹងនេះបានលេចឮ ខ្ញុំគេងមិនលក់រាល់យប់ ដោយមិនអាចទប់ទឹកភ្នែកបានទេ ខ្ញុំពិបាកចិត្តណាស់។ ខ្ញុំចេះតែសួរខ្លួនឯងថា «ខ្ញុំមានសមត្ថភាព ខ្ញុំអាចពង្រីកទីផ្សារ ហើយខ្ញុំអាចដឹកនាំក្រុមមួយដែលមានមនុស្សបីបួនរយនាក់។ ខ្ញុំអាចប្រឹងប្រែងធ្វើការ ហើយខ្ញុំថែមទាំងអាចធ្វើកិច្ចការដ៏ហត់នឿយ និងកខ្វក់ទៀតផង ដូចជាការបើកកសិដ្ឋានចិញ្ចឹមជ្រូកជាដើម។ ដូច្នេះ គ្រាន់តែខ្ញុំជិតទទួលបានជោគជ័យ ហេតុអ្វីបានជាខ្ញុំតែងតែបរាជ័យ? ពេលនេះ ខ្ញុំបានខិតខំធ្វើការ ហើយលះបង់ញើសឈាម និងទឹកភ្នែករបស់ខ្ញុំអស់ជាច្រើនឆ្នាំ ប៉ុន្តែខ្ញុំនៅតែបញ្ចប់ដោយដៃទទេទៅវិញ។ ហេតុអ្វីបានជាខ្ញុំមិនទទួលបានអ្វីត្រឡប់មកវិញ ចំពោះការខិតខំ និងការប្រឹងប្រែងរបស់ខ្ញុំ? ហេតុអ្វីបានជាផែនការរបស់ខ្ញុំ មិនទៅតាមអ្វីដែលខ្ញុំចង់បាន? ហេតុអ្វីបានជាខ្ញុំមិនត្រឹមតែបរាជ័យក្នុងការផ្លាស់ប្ដូរវាសនារបស់ខ្ញុំដោយដៃទាំងពីរ តែផ្ទុយទៅវិញ ខ្ញុំបានបញ្ចប់ដោយអារម្មណ៍ខូចចិត្ត និងរងរបួស ពីបទពិសោធន៍របស់ខ្ញុំ? តើអាចទៅរួចទេ ដែលអ្វីដែលខ្ញុំកំពុងតាមរក គឺខុស? ...» សំណួរនានាវិលវល់នៅក្នុងក្បាលរបស់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែមិនអាចរកចម្លើយបាន។

តើមាគ៌ានៃវាសនារបស់ខ្ញុំ ស្ថិតលើដៃរបស់នរណា?

គ្រាន់តែនៅពេលដែលខ្ញុំបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្រាប់តែទីបញ្ចប់ ខ្ញុំបានរកឃើញចម្លើយ។ ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «វានឹងតែងតែមានគម្លាតខ្លះរវាងក្ដីសុបិន និងតថភាពជាក់ស្ដែង ដែលគេត្រូវជួបប្រទះ។ អ្វីៗនឹងមិនកើតឡើង ដូចការប៉ងប្រាថ្នារបស់គេឡើយ ហើយពេលដែលគេជួបតថភាពជាក់ស្ដែង មនុស្សអាចមានអារម្មណ៍មិនពេញចិត្ត ឬមិនស្កប់ចិត្ត។ មនុស្សខ្លះដែលមានការស្រមើស្រមៃខ្ពស់ គេនឹងខំប្រឹងធ្វើការយ៉ាងខ្លាំង និងលះបង់យ៉ាងច្រើនសម្រាប់ជាប្រយោជន៍ដល់ជីវភាព និងអនាគតរបស់គេ ដោយនៅក្នុងចេតនាចង់បំផ្លាស់បំប្រែជោគវាសនារបស់គេ។ ប៉ុន្តែ នៅទីបញ្ចប់ ទោះបីពួកគេអាចសម្រេចក្ដីស្រមៃ និងបំណងប្រាថ្នារបស់គេ ដោយមធ្យោបាយនៃការខំប្រឹងប្រែងធ្វើការក៏ដោយ ក៏ពួកគេមិនអាចផ្លាស់ប្ដូរជោគវាសនារបស់គេបានឡើយ ហើយមិនថាពួកគេព្យាយាមយ៉ាងសស្រាក់សស្រាំបែបណា ក៏ពួកគេមិនអាចបានប្រសើរលើសពីជោគជ័យដែលបានគ្រោងទុកសម្រាប់ពួកគេនោះដែរ។ ... ដោយសារតែមនុស្សមិនទទួលស្គាល់ពីការចាត់ចែង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេតែងតែតទល់នឹងជោគវាសនាដោយភាពរឹងទទឹង និងឥរិយាបថបះបោរ ហើយពួកគេតែងតែចង់ច្រានចោលសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអ្វីៗដែលជោគវាសនាបានចារទុក ទាំងសង្ឃឹមដោយឥតប្រយោជន៍ចង់ផ្លាស់ប្ដូរកាលៈទេសៈបច្ចុប្បន្នរបស់គេ និងកែប្រែជោគវាសនារបស់គេ។ ប៉ុន្តែ ពួកគេមិនអាចជោគជ័យ ហើយតែងតែខកបំណងជានិច្ច។ ការតយុទ្ធដ៏ស៊ីជម្រៅនៅក្នុងព្រលឹងរបស់គេនេះ នាំមកនូវការឈឺចាប់យ៉ាងជ្រាលជ្រៅ ដែលចាក់ចូលដល់ឆ្អឹងរបស់គេ គឺដូចជាគេខ្ជះខ្ជាយពេលវេលាពេញមួយជីវិតអ៊ីចឹង។ តើអ្វីទៅជាដើមហេតុនៃការឈឺចាប់នេះ? តើវាដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ឬក៏ដោយសារតែបុគ្គលនោះកើតមកគ្មានសំណាង? ជាក់ស្ដែងណាស់ វាមិនមែនដោយសារចំណុចទាំងពីរនេះឡើយ។ ចំណុចសំខាន់នោះគឺថា វាបង្កឡើង ដោយសារតែផ្លូវដែលមនុស្សដើរ ជាផ្លូវដែលគេជ្រើសរើសរស់នៅក្នុងជីវិតរបស់គេ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងនូវឫសគល់នៃមូលហេតុដែលពួកយើងមានអារម្មណ៍បាត់បង់ជាខ្លាំង និងរស់នៅដោយការឈឺចាប់។ ពួកយើងជាមនុស្ស មិនទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយពួកយើងមិនដឹងថា វាសនារបស់ពួកយើងស្ដិតក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកយើងរស់នៅដោយជំនឿខុសឆ្គងដែលគិតថាគ្មានព្រះ ដែលសាតាំងបណ្ដុះគោលលទ្ធិឱ្យពួកយើង ដូចជា «ជោគវាសនារបស់មនុស្សម្នាក់ ស្ថិតនៅក្នុងដៃរបស់គេ» និង «មនុស្សអាចបង្កើតដែនដីកំណើតដ៏រីករាយមួយ ដោយដៃរបស់គេ» ហើយពួកយើងបន្តពឹងផ្អែកលើទស្សនៈខ្លួនឯង ដើម្បីប្រឆាំង និងប្រណាំងប្រជែងនឹងវាសនារបស់ពួកយើង។ តាមរយៈការធ្វើដូចនេះ ពួកយើងបញ្ចប់ដោយការខ្ជះខ្ជាយថាមពលទាំងអស់របស់ពួកយើង និងការលះបង់ញើសឈាម និងទឹកភ្នែកទាំងអស់របស់ពួកយើង ហើយពួកយើងនៅតែមិនអាចផ្លាស់ប្ដូរវាសនារបស់ពួកយើងបាន។ ផ្ទុយទៅវិញ ពួកយើងបញ្ចប់ដោយអារម្មណ៍ខូចចិត្ត និងរងរបួស ហើយពួកយើងរស់នៅក្នុងភាពឈឺចាប់ និងទារុណកម្ម ដោយគ្មានរកច្រកចេញបានទេ។ ដោយការគិតត្រឡប់ទៅរកពីរបីឆ្នាំដែលកន្លងផុតទៅ ខ្ញុំតែងតែជឿថា «ជោគវាសនារបស់មនុស្សម្នាក់ ស្ថិតនៅក្នុងដៃរបស់គេ» ហើយបានសង្ឃឹមដោយឥតប្រយោជន៍ ដើម្បីសម្រេចបាននូវជីវិតដែលគ្រប់គ្នាច្រណែន តាមរយៈការប្រឹងប្រែងផ្ទាល់ខ្លួន។ ដោយហេតុនេះ ខ្ញុំមិនបានស្ទាក់ស្ទើរឡើយ ក្នុងការបោះបង់ចោលការងារដ៏មានស្ថិរភាព ហើយបានបើកភោជនីយដ្ឋាន ក្រោយមកបានបើកកសិដ្ឋានចិញ្ចឹមជ្រូក និងបន្ទាប់មកប្រឡូកក្នុងការលក់ផ្ទាល់ ហើយគ្រប់យ៉ាងបញ្ចប់ដោយបរាជ័យ។ កន្លងមក ខ្ញុំតែងតែចង់ផ្លាស់ប្ដូរវាសនារបស់ខ្ញុំ ដោយដៃទាំងពីរខ្លួនឯង ប៉ុន្តែបន្ទាប់ពីចុះឡើងរយៈពេលជាច្រើនឆ្នាំមក ខ្ញុំបានរកឃើញខ្លួនឯង នៅកន្លែងដែលខ្ញុំបានចាប់ផ្ដើម។ គ្មានអ្វីបានកើតឡើងតាមអ្វីដែលខ្ញុំបានដាក់ផែនការឡើយ ហើយវាសនារបស់ខ្ញុំ នៅតែមិនបានផ្លាស់ប្ដូរដដែល ទោះបីជាមានការប្រឹងប្រែងទាំងអស់របស់ខ្ញុំក៏ដោយ។ ប៉ុន្តែ ខ្ញុំបានប្រឆាំង និងប្រណាំងប្រជែងយ៉ាងរឹងរូសនឹងវាសនារបស់ខ្ញុំ ម្ដងហើយម្ដងទៀត ប៉ុន្តែខ្ញុំមិនត្រឹមតែបរាជ័យក្នុងការសម្រេចបានជីវិតដែលអ្នកដទៃច្រណែនប៉ុណ្ណោះទេ ខ្ញុំថែមទាំងត្រូវលះបង់សុខភាពរបស់ខ្ញុំទៀតផង។ ខ្ញុំហេវហត់ទាំងរាងកាយ ទាំងចិត្តគំនិត ហើយខ្ញុំបានរស់នៅក្នុងការរងទុក្ខដែលមិនអាចបរិយាយបាន។ មានតែដូច្នោះទេ ទើបខ្ញុំយល់យ៉ាងស៊ីជម្រៅនូវភាសិតដូចជា «ជោគវាសនារបស់មនុស្សម្នាក់ ស្ថិតនៅក្នុងដៃរបស់គេ» និង «មនុស្សអាចបង្កើតដែនដីកំណើតដ៏រីករាយមួយ ដោយដៃរបស់គេ» គឺជាការភូតកុហកបែបជំនឿខុសឆ្គងរបស់សាតាំង និងមិនអាចការពារបានឡើយ! មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ជាព្រះត្រួតត្រាលើវាសនារបស់ពួកយើង ហើយតាំងពីយូរមកហើយ ព្រះជាម្ចាស់បានរៀបចំវាសនានៅក្នុងជីវិតរបស់ពួកយើង និងភាពមានបានដែលពួកយើងអាចមាន។ មិនថាពួកយើងអាចរៀបចំផែនការ ឬពុះពារបែបណាឡើយ ពួកយើងមិនអាចផ្លាស់ប្ដូរអ្វីដែលព្រះជាម្ចាស់បានត្រួតត្រា និងបានកំណត់ទុកជាមុនឡើយ។ ព្រះជាម្ចាស់ដាស់ខ្ញុំឱ្យភ្ញាក់ពីសុបិនរបស់ខ្ញុំ ហើយបានដោះស្រាយបញ្ហា ដែលបានវាយលុកខ្ញុំ។ ខ្ញុំមានអារម្មណ៍ធូរស្រាលច្រើនជាងមុនយ៉ាងច្រើន ហើយខ្ញុំបានយល់ថា សេចក្ដីពិតមានតម្លៃបែបណា។ បន្ទាប់ពីនោះមក ខ្ញុំបានរីករាយនឹងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចាប់ផ្ដើមរស់នៅជីវិតរបស់ពួកជំនុំ ហើយខ្ញុំមានអារម្មណ៍ញាណដឹងពីការរីកចម្រើនជារៀងរាល់ថ្ងៃ។

សង្គ្រាមប្រឆាំងនឹងវាសនាបានកើតឡើង ដើម្បីកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តាមពិតទៅ មិនថាឧត្តមគតិរបស់មនុស្សខ្ពស់យ៉ាងណា ទោះបីជាបំណងប្រាថ្នារបស់មនុស្សមានភាពប្រាកដនិយម ឬវាមើលទៅសមហេតុផលយ៉ាងណាក៏ដោយ ក៏អី្វៗដែលមនុស្សទាំងអស់ចង់សម្រេចបាន ឬស្វែងរក មានជាប់ទាក់ទងទៅនឹងពាក្យពីរម៉ាត់នេះដែរ។ ពាក្យទាំងពីរនេះ គឺសំខាន់ណាស់សម្រាប់ជីវិតរបស់មនុស្សគ្រប់គ្នា ហើយវាជាអ្វីដែលសាតាំងមានបំណងចង់បណ្តុះនៅក្នុងមនុស្ស។ តើពាក្យទាំងពីរម៉ាត់នេះជាអ្វី? ពាក្យទាំងពីរម៉ាត់នោះរួមមាន៖ 'កិត្តិយស' និង 'បុណ្យសក្តិ'។ សាតាំងប្រើវិធីសាស្រ្ដដែលឈ្លាសវៃបំផុត ជាវិធីសាស្រ្តមួយដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងទៅនឹងការយល់ដឹងរបស់មនុស្ស និងមិនមានលក្ខណៈតឹងតែងទាល់តែសោះ ដោយសារតែបែបនេះហើយ ទើបវាធ្វើឲ្យមនុស្សទទួលយករបៀបរបប ច្បាប់ទំលាប់រស់នៅរបស់វាដោយមិនដឹងខ្លួន ដើម្បីសម្រេចបានគោលដៅ ហើយនិងទិសដៅជីវិតនៅក្នុងជីវិតរបស់ពួកគេ មិនតែប៉ុណ្ណោះ ការធ្វើដូច្នេះ ក៏ធ្វើឲ្យពួកគេមានមហិច្ឆតាក្នុងជីវិតដោយមិនដឹងខ្លួនផងដែរ។ មិនថាមហិច្ឆតាជីវិតទាំងនេះមើលទៅអស្ចារ្យប៉ុនណានោះទេ តែវាត្រូវបានផ្សារភ្ជាប់ទៅនឹងពាក្យពីរម៉ាត់គឺ 'កិត្តិយស' និង 'បុណ្យសក្តិ'។ តាមពិតទៅ គ្រប់មនុស្សទាំងអស់ មិនថាមនុស្សអស្ចារ្យ ឬល្បីល្បាញ ឬមនុស្សធម្មតានោះទេ គឺសុទ្ធតែរស់នៅមានទំនាក់ទំនងទៅនឹងពាក្យទាំងពីរម៉ាត់នេះគឺ 'កិត្តិយស' និង 'បុណ្យសក្តិ'។ មនុស្សគិតថា នៅពេលដែលគេមានកិត្តិយស និងបុណ្យសក្តិហើយ នោះគេអាចទាញយកប្រយោជន៍ពីវាបាន ដូចជាទទួលបានឋានៈខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ព្រមទាំងរស់នៅរីករាយនៅក្នុងជីវិត។ ពួកគេគិតថាកិត្តិយស និងបុណ្យសក្តិ គឺជាដើមទុនមួយដែលពួកគេអាចប្រើ ដើម្បីទទួលបានជីវិតស្កប់ស្កល់ និងភាពរីករាយនៃជីវិត។ ដោយសារភាពលោភលន់របស់មនុស្យជាតិ ចង់បានកិត្តិយស និងបុណ្យសក្តិនេះ មនុស្សហ៊ានស្ម័គ្រចិត្ត ប្រគល់រាងកាយ ចិត្តគំនិត និងអ្វីទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅសាតាំងដោយមិនស្តាយស្រណោះ។ ពួកគេធ្វើដូច្នេះ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច ថែមទាំងមិនខ្វល់ខ្វាយ ដើម្បីស្តារអ្វីៗទាំងអស់ដែលពួកគេបានប្រគល់ឲ្យមកវិញឡើយ។ តើមនុស្សអាចគ្រប់គ្រងលើខ្លួនឯងបានទេ នៅពេលដែលពួកគេស្ថិតក្រោមជំរករបស់សាតាំង និងស្មោះត្រង់ចំពោះវានោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលយ៉ាងជ្រៅទៅក្នុងទីភក់មួយកន្លែង ហើយមិនអាចរំដោះខ្លួនឯងបានឡើយ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ទីបញ្ចប់ ខ្ញុំបានយល់ចេញពីការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា កម្លាំងរុញច្រាននៅពីក្រោយការបន្តរបស់ខ្ញុំ ក្នុងការតយុទ្ធនឹងវាសនារបស់ខ្ញុំ ដោយដៃទាំងពីរខ្លួនឯងទោះបីជាមានបរាជ័យម្ដងហើយម្ដងទៀត គឺថា ខ្ញុំមានការផ្ដល់សញ្ញា និងការកោះហៅរបស់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ។ ចាប់ពីពេលដែលខ្ញុំចាប់ផ្ដើមចូលរៀន ខ្ញុំបានទទួលយកពាក្យស្លោករបស់សាតាំង អំពីទស្សនៈវិជ្ជាលោកីយ៍ និងហេតុផល ដូចជា «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» «គ្មានលទ្ធផលណាមួយដែលបានមកដោយភាពងាយស្រួលឡើយ» និង «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច»។ ខ្ញុំតែងតែជឿលើចិត្តរបស់ខ្ញុំថា ការរស់នៅក្នុងជីវិតដ៏មានតម្លៃ គឺជាជីវិតដែលមានអត្ថន័យ គឺការរស់នៅជីវិតលើគេ រីករាយនឹងជីវិតដ៏ខ្ពង់ខ្ពស់ ហើយទទួលបានការគោរព និងការសរសើរពីអ្នកដទៃ។ ជាងនេះទៅទៀត ខ្ញុំបានឃើញអ្នកមាននៅជុំវិញខ្ញុំ រីករាយនឹងរបៀបរស់នៅដ៏ខ្ពង់ខ្ពស់ និងការគោរពពីអ្នកដែលនៅជុំវិញពួកគេ ហើយខ្ញុំកាន់តែប្រាកដថា ការតាមរកជីវិតប្រភេទនេះ គឺជារឿងត្រឹមត្រូវ។ ដើម្បីទទួលបានកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងដើម្បីសម្រេចក្ដីសុបិនរបស់ខ្ញុំ ក្នុងការរស់នៅជីវិតដ៏ខ្ពង់ខ្ពស់ ខ្ញុំបានពឹងផ្អែកលើការពុះពារ និងការតស៊ូផ្ទាល់ខ្លួនម្ដងហើយម្ដងទៀត ហើយខ្ញុំសុខចិត្តបន្ត ទោះបីជាត្រូវលះបង់សុខភាពរបស់ខ្ញុំ និងអ្វីគ្រប់យ៉ាងក៏ដោយ។ ខ្ញុំកម្រដឹងថា នៅពេលដែលខ្ញុំរស់នៅដោយទស្សនៈជីវិតខុសឆ្គង ដែលសាតាំងបានបណ្ដុះក្នុងខ្ញុំ ហើយខ្ញុំបានចាត់ទុកកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ជារបស់តែមួយដែលសក្ដិសមនឹងតាមរក នោះខ្ញុំបានចាប់ផ្ដើមដោយចេតនារួចហើយ នៅលើផ្លូវខុសដែលប្រឆាំងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ចិត្តគំនិតរបស់ខ្ញុំ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយគំនិតនៃកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ហើយខ្ញុំមិនដែលពិនិត្យរកមើលជីវិតដ៏មានន័យឡើយ។ ផ្ទុយទៅវិញ នៅពេលដែលខ្ញុំពិតជាបានទទួលកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ខ្ញុំចាប់ផ្ដើមឈ្លក់វង្វេងដោយសារពួកវា ហើយនៅពេលដែលខ្ញុំបាត់បង់ពួកវា នោះខ្ញុំកើតទុក្ខ និងពិបាកចិត្តជាខ្លាំង ដែលធ្វើឱ្យខ្ញុំបាត់បង់អស់នូវសេចក្ដីសង្ឃឹមក្នុងជីវិត ហើយខ្ញុំធ្លាក់ខ្លួន និងដុនដាប។ បើខ្ញុំបានបន្តនៅលើផ្លូវនោះ នោះជីវិតទាំងមូលរបស់ខ្ញុំនឹងត្រូវចំណាយឥតប្រយោជន៍ ដោយគ្មានគុណតម្លៃ ឬអត្ថន័យអ្វីឡើយ ហើយទីបំផុត ខ្ញុំនឹងបញ្ចប់ដោយការស្លាប់ទាំងឈឺចាប់។

ក្រោយមក ខ្ញុំបានគិតដល់ប្ដីប្រពន្ធរៀបការ ដែលធ្លាប់ជាមិត្តភក្ដិរបស់ខ្ញុំ។ ដើមឡើយពួកគេជាគ្រូបង្រៀន ដោយទទួលបានប្រាក់ខែដ៏មានស្ថិរភាព និងត្រូវបានគ្រប់គ្នាគោរព។ ទោះបីជាយ៉ាងណា ពួកគេមិនសប្បាយចិត្តនឹងជីវិតដ៏មានស្ថិរភាពរបស់ពួកគេឡើយ ហើយតែងតែគិតអំពីការប្រឡូកក្នុងអាជីវកម្មខ្នាតធំ ដោយរកលុយបានច្រើន និងបង្កើតកេរ្ដិ៍ឈ្មោះសម្រាប់ខ្លួនឯង។ ដូច្នេះហើយ ពួកគេបានសម្រេចចិត្តបោះបង់ចោលការងាររបស់ពួកគេ ហើយបានចាប់ផ្ដើមប្រឡូកខ្លួននឹងពិភពអាជីវកម្ម។ ពួកគេបានបញ្ចប់ដោយការបរាជ័យម្ដងហើយម្ដងទៀត រហូតដល់ទីបញ្ចប់ ដោយសារតែពួកគេជំពាក់គេច្រើនពេក និងខ្លាចការសងសឹក នោះពួកគេបានបោះបង់ចោលផ្ទះសម្បែង និងអាជីវកម្មរបស់ពួកគេ ហើយរត់ភៀសខ្លួន។ គ្រួសារដ៏រីករាយមួយបែបនេះ បញ្ចប់ដោយការបំផ្លាញ ហើយប្រាកដណាស់ នេះជាផលវិបាកនៃការតាមរកកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ហើយត្រូវបានសាតាំងធ្វើឱ្យគ្រោះថ្នាក់។ មធ្យោបាយនេះ ដែលសាតាំងប្រើប្រាស់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីបោកបញ្ឆោត និងធ្វើឱ្យមនុស្សឈឺចាប់ គឺជារឿងអាក្រក់ និងគួរឱ្យស្អប់ណាស់! បើមិនមែនដោយសារការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះខ្ញុំនឹងនៅតែត្រូវបានសាតាំងបោកបញ្ឆោត និងធ្វើឱ្យគ្រោះថ្នាក់។ មានតែដូច្នោះទេ ទើបខ្ញុំដឹងថា រាល់បរាជ័យ និងឧបសគ្គរបស់ខ្ញុំ គឺច្បាស់ជាព្រះជាម្ចាស់ដាស់តឿនខ្ញុំ និងបង្ខំឱ្យខ្ញុំឆ្លុះបញ្ចាំង និងពិចារណាឡើងវិញ។ ព្រះជាម្ចាស់កំពុងតែបង្ខំខ្ញុំឱ្យមើលឃើញថា កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ គឺជាច្រវាក់ដែលសាតាំងប្រើដើម្បីត្រួតត្រាមនុស្ស ថាផ្លូវក្នុងការតាមរកកេរ្ដិ៍ឈ្មោះនិងលាភសក្ការៈ គឺខុស ហើយថា មនុស្សកាន់តែតាមរកពួកវា នោះពួកគេនឹងជួបការឈឺចាប់កាន់តែច្រើន។ ដោយគិតពិចារណាអំពីរឿងទាំងនេះ ខ្ញុំបានយល់ពីបំណងព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំ។ ដើម្បីសងគុណព្រះជាម្ចាស់ ខ្ញុំបានតាំងចិត្តនិយាយថាលាហើយ ចំពោះការតាមរកដ៏ខុសឆ្គងកាលពីអតីតកាលរបស់ខ្ញុំ។

ការតាមរកសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ គឺជាជីវិតដ៏ពិត

ថ្ងៃមួយ អំឡុងពេលការថ្វាយបង្គំខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថ្លែងថា៖ «ក្នុងនាមជាមនុស្សម្នាក់មានភាពធម្មតា និងជាអ្នកស្វែងរកការស្រលាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះដើម្បីក្លាយជាម្នាក់ក្នុងចំណោមរាស្ត្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់ ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅសម្រាប់ព្រះជាម្ចាស់ និងរស់នៅធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះឡើយ» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីខ្ញុំបានអានព្រះបន្ទូលទាំងនេះ ចិត្តរបស់ខ្ញុំមានអារម្មណ៍ពេញដោយពន្លឺ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំបានរកឃើញគោលដៅត្រឹមត្រូវដើម្បីតាមរក។ កាលពីមុន ខ្ញុំមិនបានជឿលើព្រះជាម្ចាស់ ហើយខ្ញុំមិនបានយល់សេចក្ដីពិតឡើយ។ ខ្ញុំមិនបានទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងបានរស់នៅដើម្បីតែប្រយោជន៍នៃការតាមរកកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងដើម្បីប្រយោជន៍នៃការរីករាយនឹងសម្ភារៈប៉ុណ្ណោះ ហើយទីបំផុត ខ្ញុំរស់នៅក្នុងការរងទុក្ខដែលមិនអាចបរិយាយបាន។ ពេលនេះ សូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលបង្ហាញសេចក្ដីសប្បុរសដល់ខ្ញុំ និងលើកតម្កើងខ្ញុំ នោះទីបញ្ចប់ ខ្ញុំមកចំពោះព្រះជាម្ចាស់ ហើយខ្ញុំមានឱកាសតាមរកសេចក្ដីពិត និងសម្ដែងចេញនូវជីវិតមនុស្សដ៏ពិតប្រាកដ។ ខ្ញុំបានដឹងថា ខ្ញុំគួរតែទាញយកផលប្រយោជន៍ពីឱកាសនេះ ដើម្បីបំពេញភារកិច្ចនៃភាវៈដែលត្រូវបានបង្កើត និងរស់នៅក្នុងជីវិតដ៏មានន័យ។ ឧទាហរណ៍ ដូចជាណូអេក្នុងព្រះគម្ពីរសញ្ញាចាស់៖ គាត់មិនដែលយកចិត្តទុកដាក់ចំពោះអនាគតរបស់គាត់ ឬដាក់ផែនការណាមួយសម្រាប់វាឡើយ ហើយគាត់អាចពង្រីកព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ ព្រមទាំងរស់នៅដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គាត់បានកសាងទូក ស្របតាមការណែនាំរបស់ព្រះជាម្ចាស់ ហើយទីបញ្ចប់ ណូអេផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងត្រូវបានប្រទានពរ ហើយគ្រួសាររបស់គាត់ដែលមានសមាជិក ៨ នាក់ បានរស់រានមានជីវិតពីទឹកជំនន់។ ទោះបីជាខ្ញុំមិនអាចប្រៀបធៀបជាមួយណូអេបានក៏ដោយ ក៏ខ្ញុំចង់ប្រណាំងប្រជែងជាមួយគាត់ ហើយក្លាយជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់។ ខ្ញុំចង់ប្រគល់ជីវិតទាំងមូលរបស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ លាជីវិតចាស់របស់ខ្ញុំដែលព្យាយាមផ្លាស់ប្ដូរវាសនាដោយដៃទាំងពីរខ្លួនឯង ហើយតាមរកកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងអនុញ្ញាតឱ្យព្រះជាម្ចាស់រៀបចំ និងជាចៅហ្វាយក្នុងរបស់សព្វសារពើ។

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រាល់ថ្ងៃ ហើយខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងក្រុមជំនុំ។ ពេលនេះ ខ្ញុំតែងតែចូលរួមការជួបជុំជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ដើម្បីប្រកបគ្នាអំពីបទពិសោធរបស់ពួកយើង និងការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងច្រៀងទំនុកសរសើររបស់ព្រះជាម្ចាស់ ខ្ញុំផ្ដោតលើការស្វែងរកសេចក្ដីពិតនៅក្នុងបញ្ហាដែលខ្ញុំជួបប្រទះ ខ្ញុំស្រាវជ្រាវក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីរកវីធីដោះស្រាយបញ្ហារបស់ខ្ញុំ ហើយជីវិតរបស់ខ្ញុំពេញដោយពន្លឺ និងអំណរ។ ជាងនេះទៅទៀត ការឈឺក្បាល និងការឈឺខ្នងដែលបានញាំញីខ្ញុំអស់ជាច្រើនឆ្នាំ បានចាប់ផ្ដើមធូរស្រាលបន្តិចម្ដងៗ ដោយគ្មានការព្យាបាលឡើយ ហើយជំងឺដេកមិនលក់ដ៏ធ្ងន់ធ្ងររបស់ខ្ញុំក៏បាត់ដែរ។ ទាំងនេះគឺជាអ្វីដែលគ្មានចំនួនលុយអាចទិញបានឡើយ ហើយខ្ញុំអរព្រះគុណព្រះជាម្ចាស់ចេញពីដួងចិត្តរបស់ខ្ញុំ ចំពោះការសង្គ្រោះខ្ញុំ និងការបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំ។

ថ្ងៃមួយ ខ្ញុំបានជួបមិត្តភក្ដិដែលខ្ញុំប្រឡូកក្នុងអាជីវកម្មលក់ផ្ទាល់ជាមួយ ហើយឃើញថា គាត់បានទិញរថយន្ដ និងស្លៀកពាក់សម្លៀកបំពាក់ម៉ាកល្បីៗ ប៉ុន្តែចិត្តរបស់ខ្ញុំមិនរុញច្រានឡើយ ហើយខ្ញុំមិនមានអារម្មណ៍ច្រណែនបន្តិចសោះ។ នេះគឺដោយសារតែខ្ញុំបានយល់ទាំងស្រុងរួចហើយថា ការតាមរកកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ គឺជាមធ្យោបាយដែលសាតាំងធ្វើឱ្យពុករលួយ និងបង្កគ្រោះថ្នាក់ដល់មនុស្ស ហើយខ្ញុំបានផឹកឆ្អែតហើយនូវចរន្តវិលវល់ដ៏ឈឺចាប់ និងល្វីងជូរចត់ ដែលការតាមរកកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់ខ្ញុំ បាននាំមកឱ្យខ្ញុំ។ ពេលនេះ ខ្ញុំបានវិលត្រឡប់ទៅរកគ្រួសាររបស់ព្រះជាម្ចាស់ ខ្ញុំដើរលើផ្លូវត្រូវនៅក្នុងជីវិត នៃការតាមរកសេចក្ដីពិត ហើយពេលនេះ ខ្ញុំមានអារម្មណ៍អំពីញាណនៃភាពធូរស្រាល និងអំណរនៅក្នុងវិញ្ញាណរបស់ខ្ញុំ នេះគឺជារតសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។ ដោយការគិតត្រឡប់ទៅរកបទពិសោធ និងការទទួលស្គាល់របស់ខ្ញុំកាលពីមុន ហើយបន្ទាប់ពីខ្ញុំបានជឿលើព្រះជាម្ចាស់ នោះខ្ញុំកាន់តែស្រឡាញ់ជីវិតដែលខ្ញុំមាននៅពេលនេះ ដោយព្រះជាម្ចាស់គង់នៅជិតខ្ញុំ និងដោយព្រះជាម្ចាស់ចង្អុលបង្ហាញខ្ញុំ។ ពេលនេះ ដោយបានលះបង់ចោលនូវចំណងកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ដោយបានដកខ្លួនពីច្រវាក់ និងគ្រោះថ្នាក់របស់សាតាំង និងដោយបានជ្រើសរើសជឿលើព្រះជាម្ចាស់ ហើយដើរតាមព្រះជាម្ចាស់ នោះខ្ញុំដឹងថា ខ្ញុំនឹងមិនស្ដាយក្រោយឡើយ!

សេចក្ដីបញ្ចប់

ទោះបីជាខ្ញុំនៅតែត្រូវបានហ៊ុំព័ទ្ធដោយជំនឿខុសឆ្គង និងទស្សនៈវិជ្ជានានារបស់សាតាំងក៏ដោយ ក៏ពេលនេះ ភាពខុសគ្នាគឺថា ខ្ញុំផ្ដោតលើការតាមរកសេចក្ដីពិត និងការស្គាល់ព្រះជាម្ចាស់ ហើយខ្ញុំលែងត្រូវបានជំនឿខុសឆ្គង និងពាក្យស្លោករបស់សាតាំងបោកបញ្ឆោត ឬត្រួតត្រាទៀតហើយ។ ទោះបីជាពេលនេះ ខ្ញុំមិនរស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់ ដែលធ្វើឱ្យគ្រប់គ្នាច្រណែនក៏ដោយ ក៏ខ្ញុំមានគ្រប់យ៉ាងដែលខ្ញុំត្រូវការ ហើយសំខាន់បំផុត ខ្ញុំមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីដឹកនាំខ្ញុំ និងចង្អុលបង្ហាញខ្ញុំ វិញ្ញាណរបស់ខ្ញុំមានសន្តិភាព និងធូរស្រាល ហើយខ្ញុំពេញចិត្តនឹងវាសនារបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា ការតាមរកខុសគ្នា ទទួលបានលទ្ធផលនៃជីវិតខុសគ្នា ហើយជីវិតពិតតែមួយ ដែលជាសេចក្ដីសុខដ៏ធំបំផុតដែលខ្ញុំមាន គឺការតាមរកសេចក្ដីពិត ការថ្វាយបង្គំព្រះជាម្ចាស់ និងការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ព្រមទាំងការបំពេញតួនាទីរបស់ភាវៈដែលត្រូវបានបង្កើត។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វាជារឿងសំខាន់ណាស់ចំពោះគ្រីស្ទបរិស័ទ ក្នុងការចូលរួមការប្រជុំយ៉ាងទៀងទាត់

By Chang Qing វាត្រូវបានចែងនៅក្នុងព្រះគម្ពីរថា «ចូរកុំបោះបង់ការប្រជុំគ្នា ដូចមនុស្សមួយចំនួនធ្លាប់ធ្វើឡើយ តែត្រូវដាស់តឿនគ្នាទៅវិញទៅមកវិញ៖...

ពិភពលោកត្រូវបានវាយលុកដោយគ្រោះមហន្តរាយ៖ តើអ្នកចង់ស្គាល់សេចក្ដីពិតអំពីការលើកឡើង និងការយាងមកលើកទីពីររបស់ព្រះអម្ចាស់ឬទេ?

By Becky, U.S. បច្ចុប្បន្ននេះ គ្រោះមហន្តរាយជុំវិញពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ ព័ត៌មានពេញទៅដោយរឿងរ៉ាវនៃគ្រោះកំណាច រញ្ជួយផែនដី ទឹកជំនន់...

ទីសម្គាល់នៃពេលបញ្ចប់ត្រូវបានឃើញហើយ៖ តើពួកយើងគួរតែស្វែងរកការលេចមករបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច?

នៅពេលដែលពួកយើងនិយាយអំពីមនុស្សជាតិនៅជំនាន់របស់ណូអេ នោះគ្រប់គ្នាដឹងថា ការសម្លាប់និងការបង្កអគ្គិភ័យ ការប្លន់និងការលួច ព្រមទាំងភាពមិនរើសមុខ...