ការឆ្លុះបញ្ចាំងបន្ទាប់ពីត្រូវបានបណ្ដេញចេញ

09-06-2026

ដោយ ជឹងលាំង មកពីប្រទេសចិន

បន្ទាប់ពីទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំតែងតែផ្សាយដំណឹងល្អនៅក្នុងពួកជំនុំ។ ក្រោយមក ខ្ញុំបានទៅកន្លែងមួយផ្សេងទៀតដើម្បីផ្សាយដំណឹងល្អ ហើយក៏បានទទួលបន្ទុករ៉ាប់រងកិច្ចការផ្សាយដំណឹងល្អនៃពួកជំនុំចំនួនបួន ឬប្រាំផងដែរ។ តាមរយៈការសហការគ្នាមួយរយៈ កិច្ចការផ្សាយដំណឹងល្អទទួលបានលទ្ធផលខ្លះៗ ហើយខ្ញុំក៏ពេញចិត្តនឹងខ្លួនឯងខ្លាំងណាស់។ ជាពិសេស ពួកអ្នកដឹកនាំពួកជំនុំមួយចំនួនដែលជួបការលំបាកក្នុងកិច្ចការផ្សាយដំណឹងល្អ បានស្វែងរកការប្រកបគ្នាពីខ្ញុំ ហើយបងប្អូនប្រុសស្រីក៏បានវាយតម្លៃខ្ញុំខ្ពស់ផងដែរ។ ដូច្នេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដោយគិតថា «មើលទៅ ខ្ញុំយល់ដឹងពីសេចក្ដីពិតបានច្រើនគួរសម ហើយមានតថភាពនៃសេចក្ដីពិតបន្តិចបន្តួចដែរ»។

នៅឆ្នាំ ២០១៣ ខ្ញុំបានត្រឡប់មកពួកជំនុំក្នុងតំបន់វិញ ដើម្បីផ្សាយដំណឹងល្អ។ ខ្ញុំបានគិតក្នុងចិត្តថា «ការចំណាយពេលប្រហែលមួយឆ្នាំកន្លងមកនេះចេញទៅផ្សាយដំណឹងល្អ ខ្ញុំមានឱកាសអនុវត្តជាក់ស្តែងច្រើនគួរសម ហើយក៏បានយល់ដឹងពីសេចក្តីពិតខ្លះៗផងដែរ។ ឥឡូវនេះ ខ្ញុំបានត្រឡប់មកពួកជំនុំក្នុងតំបន់វិញ ខ្ញុំប្រាកដជាបេក្ខជនដ៏សំខាន់ម្នាក់សម្រាប់ការបណ្ដុះបណ្ដាល ហើយនៅពេលបងប្អូនប្រុសស្រីស្ដាប់ការប្រកបគ្នារបស់ខ្ញុំ វាប្រាកដជានឹងខុសពីកាលពីមុនមិនខាន។ ខ្ញុំប្រហែលជាត្រូវបានគេជ្រើសរើសឲ្យធ្វើជាអ្នកដឹកនាំពួកជំនុំនៅក្នុងការបោះឆ្នោតទៀតផង»។ ប៉ុន្មានថ្ងៃក្រោយមក អ្នកដឹកនាំពួកជំនុំម្នាក់ឈ្មោះ ជៀស៊ីន បានមកផ្ទះរបស់ខ្ញុំ។ គាត់បាននិយាយថា ភារកិច្ចរបស់គាត់ពិតជាធ្វើឲ្យគាត់ហត់នឿយខ្លាំងណាស់ ហើយអ្នករួមការងារពីរបីនាក់បាននិយាយថា គាត់មិនអាចដោះស្រាយបញ្ហាបានទេ ហើយតែងតែងងុយដេកនៅពេលជួបជុំ ហើយថាគាត់មិនមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ ហើយគួរតែទទួលខុសត្រូវ និងលាលែងពីតំណែង។ គាត់បាននិយាយថា អ្នកអធិប្បាយក៏បានជំរុញឲ្យគាត់ធ្វើបែបនោះដែរ។ គាត់ក៏បានសង្កត់ធ្ងន់ដោយចេតនាផងដែរថា អ្នកអធិប្បាយទាំងពីរនាក់នេះ ធ្លាប់ត្រូវបានគាត់ដកហូតតំណែងម្ដងរួចមកហើយ ប៉ុន្តែពួកគេមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯងទេ ហើយថែមទាំងនិយាយថាគាត់កំពុងគាបសង្កត់ពួកគេទៀតផង។ ជៀស៊ីន បានសួរខ្ញុំ និងប្រពន្ធខ្ញុំថា តើគាត់គួរដកបទពិសោធពីកាលៈទេសៈបែបនេះយ៉ាងដូចម្ដេច។ ពេលឮគាត់និយាយរឿងទាំងអស់នេះ ខ្ញុំខឹងខ្លាំងណាស់ ដោយគិតថា «តើនេះមិនមែនជាការសងសឹកទេឬ? ខ្ញុំធ្លាប់ធ្វើជាដៃគូជាមួយ ជៀស៊ីន ពីមុនមក ហើយគាត់ពិតជាអាចរងទុក្ខ និងលះបង់ នៅពេលផ្សាយដំណឹងល្អ។ ពេលខ្លះ អ្នកមកថ្មីធ្វើការរហូតដល់យប់ជ្រៅ ប៉ុន្តែគាត់នៅតែបះបោរប្រឆាំងនឹងសាច់ឈាមរបស់គាត់ ហើយទៅជួបជុំជាមួយពួកគេជានិច្ច។ គាត់មានការទទួលខុសត្រូវណាស់ ម្ដេចក៏ពួកគេអាចនិយាយថា គាត់មិនមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទៅវិញ? តើពួកគេមិនកំពុងតែគាបសង្កត់គាត់ទេឬ? នោះជាអ្វីដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការក្លែងក្លាយធ្វើ។ អត់ទេ ខ្ញុំមិនអាចបណ្ដោយឱ្យរឿងនេះកន្លងផុតទៅបានទេ។ ឥឡូវនេះខ្ញុំបានត្រឡប់មកវិញហើយ ខ្ញុំត្រូវតែជួយគាត់»។ មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានទៅជាមួយប្រពន្ធរបស់ខ្ញុំ ដើម្បីស្វែងយល់ និងស៊ើបសួរពីរឿងនេះ។ នៅពេលយើងកំពុងស៊ើបសួរ ខ្ញុំពិតជាពេញចិត្តនឹងខ្លួនឯងណាស់ ដោយគិតថា «ខ្ញុំពិតជាពូកែវែកញែកមែន គ្រាន់តែត្រឡប់មកពួកជំនុំវិញភ្លាម ខ្ញុំបានវែកញែកស្គាល់ពីពួកអ្នកដឹកនាំក្លែងក្លាយបាត់ទៅហើយ។ ប្រសិនបើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការក្លែងក្លាយទាំងនេះអាចត្រូវបានគេរាយការណ៍ និងដកហូតតំណែង ខ្ញុំប្រាកដជាបានបង្កើតស្នាដៃដ៏ធំធេងមួយមិនខាន។ បន្ទាប់ពីពួកគេត្រូវបានដកហូតតំណែង ខ្ញុំប្រហែលជាមានឱកាសត្រូវបានជ្រើសរើសជាអ្នកដឹកនាំ។ ខ្ញុំពិតជានឹងធ្វើមួយបានផលពីរមែន»។ ពេលគិតដល់ចំណុចនេះ «ស្មារតីយុត្តិធម៌» របស់ខ្ញុំកាន់តែខ្លាំងឡើង។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានដឹងថា ជៀស៊ីន ត្រូវបានដកចេញពីតំណែងរបស់គាត់ ដោយអ្នករួមការងារជាច្រើននាក់។ អ្នករួមការងារបានវែកញែកពីឥរិយាបថរបស់ ជៀស៊ីន នៅក្នុងពួកជំនុំ និងបានជួយបងប្អូនប្រុសស្រីវែកញែកដឹងពីគាត់។ ពេលឮដំណឹងនេះ ខ្ញុំខឹងយ៉ាងខ្លាំង ដោយគិតថា «ជៀស៊ីន អាចលះបង់ និងរងទុក្ខច្រើនជាងអ្នកទាំងអស់គ្នាទៅទៀត។ តើគាត់អាចជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? អ្នកទាំងអស់គ្នាអាចត្រូវបានដកចេញ ប៉ុន្តែគាត់មិនអាចទេ»។ ខ្ញុំជឿថា នេះគឺជាទង្វើនៃការសងសឹក ដូច្នេះ ខ្ញុំបានផ្សាយការចោទប្រកាន់នៅឯកន្លែងជួបជុំនានាថា ពួកគេគឺជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការក្លែងក្លាយ ហើយថាការដក ជៀស៊ីន ចេញមិនស្របតាមការរៀបចំកិច្ចការនោះទេ។ រឿងនេះបានធ្វើឲ្យបងប្អូនប្រុសស្រីមិនអាចរស់នៅក្នុងជីវិតពួកជំនុំធម្មតាបានទេ ហើយពួកជំនុំក៏ក្លាយជាវឹកវរបន្តិច។

មួយរយៈក្រោយមក មានបងស្រីម្នាក់បានមកដោះស្រាយភាពវឹកវរនៅក្នុងពួកជំនុំ។ គាត់បាននិយាយថា ការស៊ើបសួររបស់គាត់បានបង្ហាញថា ជៀស៊ីន មិនដឹងពីរបៀបប្រកបគ្នាអំពីសេចក្ដីពិតទេ ហើយក៏មិនអាចដោះស្រាយបញ្ហាជាក់ស្ដែងរបស់បងប្អូនប្រុសស្រីបានដែរ។ គាត់និយាយថា ជៀស៊ីន ពិតជាអ្នកដឹកនាំក្លែងក្លាយម្នាក់ ដែលមិនអាចធ្វើកិច្ចការជាក់ស្ដែងបានឡើយ ហើយថាយោងតាមគោលការណ៍ គាត់គួរតែត្រូវបានដកហូតតំណែង។ ប៉ុន្តែពេលឮបងស្រីនោះនិយាយបែបនេះ ខ្ញុំមានការសង្ស័យបន្តិច ដោយគិតថា «តើយើងពិតជាយល់ខុសចំពោះរឿងនេះមែនទេ? មិនអាចទៅរួចទេ! ខ្ញុំក៏មានមូលដ្ឋានផ្ទាល់ខ្លួនសម្រាប់វិនិច្ឆ័យមនុស្សដែរ ខ្ញុំនឹងមិនឱ្យអ្នកទាំងអស់គ្នាបំភាន់បានឡើយ។ អ្នកកំពុងតែកាន់ជើងពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការហើយ»។ បន្ទាប់ពីនោះមក ខ្ញុំស្តាប់អ្វីដែលបងស្រីនោះនិយាយលែងចូលហើយ គ្រាន់តែគិតថាគាត់ដោះស្រាយរឿងរ៉ាវដោយអយុត្តិធម៌។ បន្ទាប់មក ខ្ញុំបានសរសេរលិខិតរាយការណ៍មួយច្បាប់ជាមួយមនុស្សបីនាក់ផ្សេងទៀត ដោយនិយាយថា ការដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការទាំងនេះដក ជៀស៊ីន ចេញ គឺមិនស្របតាមគោលការណ៍ទេ ហើយពួកគេកំពុងតែសងសឹកគាត់។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនៃការសរសេរលិខិតរាយការណ៍នេះមិនរលូនទាល់តែសោះ។ នៅពេលកំពុងសរសេរ យើងតែងតែខ្វែងគំនិតគ្នា ដោយម្នាក់ៗប្រកាន់ខ្ជាប់នូវទស្សនៈរៀងៗខ្លួន។ យើងបានសរសេរវាម្តងហើយម្តងទៀត ហើយរាល់ពេលតែងតែមានកំហុសថ្មីៗ។ ខ្ញុំមានមន្ទិលក្នុងចិត្ត ដោយគិតថា «តើការដែលយើងរាយការណ៍ពីពួកគេ គឺមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេឬ? បើមិនស្របទេ យើងមិនគួរធ្វើវាឡើយ»។ ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា «ប្រសិនបើខ្ញុំដកខ្លួនចេញពីរឿងនេះ ហើយអ្នកផ្សេងទៀតពិតជារាយការណ៍ និងដកហូតតំណែងពួកអ្នកដឹកនាំក្លែងក្លាយទាំងនោះមែន អំពើគួរសរសើរនេះនឹងបានទៅពួកគេមិនខាន។ បើអញ្ចឹងមែន តើការខិតខំប្រឹងប្រែងពីមុនៗរបស់ខ្ញុំទាំងអស់មិនក្លាយជាអសារបង់ទេឬ? បងប្អូនប្រុសស្រីប្រាកដជានឹងគិត ថាពួកគេគឺជាអ្នកដែលយល់ដឹងពីសេចក្ដីពិត មានការញែកដឹង និងមានស្មារតីយុត្តិធម៌មិនខាន។ នឹងគ្មាននរណាម្នាក់វាយតម្លៃខ្ញុំខ្ពស់ទៀតទេ»។ ដូច្នេះ ពេលលិខិតរាយការណ៍សរសេររួចរាល់ ខ្ញុំក៏បានចុះហត្ថលេខា ហើយពួកយើងក៏បានរាយការណ៍ពីបងស្រីដែលបានដោះស្រាយភាពវឹកវរនៅក្នុងពួកជំនុំនោះផងដែរ។ បន្ទាប់ពីប្រគល់លិខិតនោះរួច ខ្ញុំពិតជាពេញចិត្តនឹងខ្លួនឯងណាស់។ ខ្ញុំបានគិតថា «លើកនេះ នៅពេលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការក្លែងក្លាយត្រូវបានដកហូតតំណែង ហើយពួកអ្នកដឹកនាំថ្នាក់លើឃើញថា ខ្ញុំយល់ដឹងពីសេចក្ដីពិត និងអាចញែកដឹងពីមនុស្ស ពួកគេប្រហែលជានឹងរំលងនីតិវិធី ដើម្បីដំឡើងតំណែងឲ្យខ្ញុំទៀតផង។ បងប្អូនប្រុសស្រីទាំងអស់នឹងសរសើរពីគុណសម្បត្តិរបស់ខ្ញុំ តើវានឹងមានមុខមាត់យ៉ាងណាទៅ!» ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានទទួលលិខិតមួយច្បាប់ពីពួកអ្នកដឹកនាំថ្នាក់លើ ដោយនិយាយថា ឥឡូវនេះការចាប់ខ្លួនរបស់គណបក្សកុម្មុយនីស្តគឺធ្ងន់ធ្ងរខ្លាំងណាស់ ហើយពួកគេត្រូវការពេលវេលាបន្តិច មុននឹងអាចពិនិត្យ និងដោះស្រាយលិខិតរាយការណ៍នេះបាន។ បងស្រីម្នាក់បាននិយាយថា «ការចាប់ខ្លួននឹងកាន់តែធ្ងន់ធ្ងរឡើងៗនៅថ្ងៃអនាគត។ ប្រសិនបើយើងរង់ចាំឲ្យពួកអ្នកដឹកនាំថ្នាក់លើមកដោះស្រាយរឿងនេះ វានឹងយឺតពេលហើយ។ ទោះបីជាពួកយើងមិនមែនជាពួកអ្នកដឹកនាំ ឬពួកអ្នកធ្វើការក៏ដោយ ក៏ពួកយើងនៅតែត្រូវជួយបងប្អូនប្រុសស្រីឱ្យកាន់តែចេះញែកដឹងដែរ»។ ខ្ញុំបានស្ដាប់រួចក៏គិតថា «ត្រូវហើយ។ តើការជួយបងប្អូនប្រុសស្រីឱ្យកាន់តែចេះញែកដឹង មិនមែនជាការបំពេញភារកិច្ចរបស់ខ្លួនមួយបែបទេឬ? នៅពេលពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះត្រូវបានដកហូតតំណែង អ្នកគ្រប់គ្នានឹងច្បាស់ជាចាត់ទុកសមិទ្ធផលនេះជាគុណសម្បត្តិរបស់ខ្ញុំមិនខាន ហើយប្រហែលជាខ្ញុំអាចនឹងត្រូវបានគេបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំម្នាក់ទៀតផង»។ ដូច្នេះ ខ្ញុំបានទៅកន្លែងជួបជុំនានា ហើយនិយាយថា ការដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដក ជៀស៊ីន ចេញ គឺមិនស្របតាមគោលការណ៍ទេ។ ខ្ញុំក៏បាននិយាយដែរថា ជៀស៊ីន មិនមែនជាអ្នកដឹកនាំក្លែងក្លាយទេ ហើយថា គាត់បានបំពេញភារកិច្ចរបស់គាត់ពីព្រលឹមទល់ព្រលប់ និងអាចធ្វើកិច្ចការជាក់ស្ដែងបានខ្លះៗ។ ក្នុងអំឡុងពេលនោះ ពេលបងប្អូនប្រុសស្រីបានជួបជុំគ្នា ពួកគេមិនបានប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយគ្រាន់តែបានលើកឡើងពីបញ្ហាទាំងនេះប៉ុណ្ណោះ។ បងប្អូនប្រុសស្រីមួយចំនួនត្រូវបានពួកយើងបំភាន់ ហើយបានមកចូលខាងពួកយើង ដោយបង្កើតឱ្យមានគំនិតលំអៀងប្រឆាំងនឹងពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ព្រមទាំងនិយាយថាពួកគេគឺជាពួកអ្នកក្លែងក្លាយ។ អ្នកខ្លះថែមទាំងមិនទទួលពួកគេឱ្យចូលផ្ទះរបស់ខ្លួនទៀតផង ដែលបណ្ដាលឱ្យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនអាចបំពេញភារកិច្ចរបស់ពួកគេតាមធម្មតាបានឡើយ។ មនុស្សដែលចេះញែកដឹងមួយចំនួន បានឈរនៅខាងពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ដោយនិយាយថា ពួកយើងកំពុងតែរំខានដល់ជីវិតពួកជំនុំ។ តាមរបៀបនេះ បក្សពួកចំនួនពីរត្រូវបានបង្កើតឡើងក្នុងពួកជំនុំ ហើយពួកយើងប្រៀបដូចជាទ័ពពីរកងដែលកំពុងប្រឈមមុខដាក់គ្នាទៅវិញទៅមកអ៊ីចឹង។ រាល់ពេលដែលពួកយើងជួបជុំគ្នា ពួកយើងតែងតែពិភាក្សាពីរឿងទាំងនេះ ហើយបងប្អូនប្រុសស្រីក៏បាត់បង់ជីវិតពួកជំនុំធម្មតារបស់ពួកគេ។ ភាពវឹកវរនៅក្នុងពួកជំនុំបានបន្តបែបនេះ អស់រយៈពេលជាច្រើនខែ។

ថ្ងៃមួយ ពួកអ្នកដឹកនាំថ្នាក់លើបានចុះមកស៊ើបសួរ និងស្វែងយល់អំពីខ្លឹមសារនៃលិខិតរាយការណ៍របស់ពួកយើង។ ខ្ញុំបានគិតក្នុងចិត្តថា «ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការក្លែងក្លាយទាំងនោះ ប្រាកដជានឹងត្រូវបានដកហូតតំណែងមិនខាន»។ ចំពេលដែលខ្ញុំកំពុងតែមានអារម្មណ៍សប្បាយចិត្តចំពោះរឿងនេះ ស្រាប់តែមានអ្នកដឹកនាំម្នាក់បានប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីវែកញែកពីលក្ខណៈនៃការប្រព្រឹត្តរបស់ពួកយើង។ គាត់បាននិយាយថា ពួកយើងកំពុងបង្កើតបក្សពួក បំបែកបំបាក់ពួកជំនុំ និងរំខានដល់ជីវិតពួកជំនុំ ដែលបណ្ដាលឱ្យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនអាចធ្វើកិច្ចការតាមធម្មតាបាន និងធ្វើឱ្យកិច្ចការពួកជំនុំត្រូវជាប់គាំង។ គាត់និយាយថា ពួកយើងកំពុងតែធ្វើអំពើអាក្រក់។ គាត់ក៏បាននិយាយផងដែរថា ក្នុងនាមជាអ្នកដឹកនាំ ជៀស៊ីន មិនដឹងពីរបៀបណែនាំបងប្អូនប្រុសស្រីឲ្យដកបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ គាត់តែងតែព្យាយាមអូសទាញមនុស្ស ហើយផ្សព្វផ្សាយការមិនពេញចិត្តរបស់គាត់ចំពោះអ្នករួមការងារ។ តើគាត់អាចមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានយ៉ាងដូចម្ដេចទៅ? គាត់បាននិយាយថា ជៀស៊ីន មិនអាចធ្វើកិច្ចការជាក់ស្ដែង ឬដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រីបានទេ ហើយទោះបីជាមើលទៅគាត់ហាក់ដូចជាបោះបង់ ហើយលះបង់ខ្លួនយ៉ាងណាក៏ដោយ ក៏គាត់គឺជាអ្នកដឹកនាំក្លែងក្លាយម្នាក់ ហើយគួរតែត្រូវបានដកហូតតំណែង នោះទើបជារឿងដែលស្របតាមគោលការណ៍។ ពេលឮបងស្រីនោះប្រកបគ្នា និងវែកញែកពីការដែល ជៀស៊ីន ជាអ្នកដឹកនាំក្លែងក្លាយ បេះដូងខ្ញុំលោតញាប់ ហើយខ្ញុំក៏គិតថា «អ្វីដែលពួកគេនិយាយពិតជាសមហេតុផលមែន។ ជៀស៊ីន ត្រូវបានអ្នករួមការងារទាំងនោះបានលាតត្រដាង និងដកចេញ ហើយគាត់គួរតែឆ្លុះបញ្ចាំង និងព្យាយាមស្គាល់ខ្លួនឯង។ ផ្ទុយទៅវិញ គាត់បែរជាមករកពួកយើងម្តងហើយម្តងទៀត ដោយមានអារម្មណ៍ថារងអយុត្តិធម៌ និងបញ្ចេញការថ្នាំងថ្នាក់របស់គាត់ទៅវិញ។ គាត់ពិតជាមិនបានទទួលយកសេចក្ដីពិត ឬដកបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបែរជាកាន់ជើង ជៀស៊ីន ថែមទាំងបានវិនិច្ឆ័យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការផ្សេងទៀត ដែលរំខានដល់ជីវិតពួកជំនុំ។ លក្ខណៈនៃរឿងនេះគឺធ្ងន់ធ្ងរណាស់!» ទោះជាយ៉ាងណាក៏ដោយ ដោយសារតែខ្ញុំមិនមានការយល់ដឹងអំពីទង្វើរបស់ខ្ញុំ នៅពេលនោះ ខ្ញុំគ្រាន់តែទទួលស្គាល់ថាខ្ញុំបានប្រព្រឹត្តកំហុសប៉ុណ្ណោះ។ ចុងក្រោយ ពួកអ្នកដឹកនាំថ្នាក់លើបាននិយាយថា ពួកយើងបានរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវិតពួកជំនុំ ហើយថា លក្ខណៈនៃរឿងនេះគឺធ្ងន់ធ្ងរ។ ពួកគេបានរៀបចំឱ្យយើងនៅដាច់ដោយឡែកនៅផ្ទះ និងឆ្លុះបញ្ចាំង។

ថ្ងៃមួយ ខ្ញុំបានទៅផ្ទះម្ដាយរបស់ខ្ញុំ ហើយគាត់បានឲ្យលិខិតជូនដំណឹងអំពីការបណ្តេញចេញចំនួនបីច្បាប់មកឱ្យខ្ញុំ។ ពេលមើលលិខិតទាំងនោះ ខ្ញុំឃើញថា ក្រៅពី ជៀស៊ីន គួរឲ្យភ្ញាក់ផ្អើលណាស់ ក៏មានលិខិតជូនដំណឹងអំពីការបណ្ដេញចេញសម្រាប់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំផងដែរ។ លិខិតនោះសរសេរថា ជៀស៊ីន ពិសពុល និងមានល្បិចកល ដើរបំបែកបំបាក់ និងបង្កើតបក្សពួកក្នុងពួកជំនុំ ហើយចុងក្រោយ គាត់ត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបានបណ្ដេញចេញ។ ចំណែកខ្ញុំវិញ ខ្ញុំបានដើរតាមអាទទឹងនឹងព្រះគ្រីស្ទនេះក្នុងការធ្វើអំពើអាក្រក់ ព្រមទាំងបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ។ ខ្ញុំគឺជាអ្នកសមគំនិតរបស់អាទទឹងនឹងព្រះគ្រីស្ទនេះ ដូច្នេះ ខ្ញុំក៏ត្រូវបានបណ្ដេញចេញផងដែរ។ នៅពេលដែលខ្ញុំបានអានលិខិតជូនដំណឹងអំពីការបណ្ដេញចេញទាំងនេះរួច ខ្ញុំសឹងតែមិនជឿនឹងភ្នែកខ្លួនឯងទាល់តែសោះ។ វាប្រៀបដូចជាពេលដែលអ្នកទោសមើលឃើញសាលក្រមនៃទោសប្រហារជីវិតរបស់ខ្លួនយ៉ាងដូច្នោះដែរ។ ខ្ញុំភ័យខ្លាំងណាស់រហូតដល់ទន់ជើង និងញ័រខ្លួនមិនឈប់ ហើយខ្ញុំគិតថា «ខ្ញុំត្រូវបានគេបណ្ដេញចេញហើយឬ? តើពួកយើងមិនមែនគ្រាន់តែត្រូវឆ្លុះបញ្ចាំងនៅផ្ទះទេឬ? តើពួកយើងអាចត្រូវបានគេបណ្ដេញចេញយ៉ាងដូចម្ដេចទៅ? លើកនេះ ខ្ញុំពិតជាបានធ្វើអំពើអាក្រក់យ៉ាងធ្ងន់ធ្ងរមែន»។ ពេលនោះ ខួរក្បាលខ្ញុំទទេស្អាត ហើយខ្ញុំប្រញាប់ត្រឡប់ទៅផ្ទះវិញ ដើម្បីប្រាប់ប្រពន្ធខ្ញុំពីរឿងដែលយើងត្រូវបានគេបណ្ដេញចេញ។ បន្ទាប់ពីប្រាប់គាត់រួច ខ្ញុំមិនអាចទប់អារម្មណ៍បានតទៅទៀតឡើយ ហើយខ្ញុំក៏បានអង្គុយចុះនៅលើឥដ្ឋយំយ៉ាងខ្លាំង។ ខ្ញុំបានគិតក្នុងចិត្តថា «ខ្ញុំចប់ហើយ ពេលនេះខ្ញុំពិតជាចប់មែនទែនហើយ។ ដំណើរនៃជំនឿលើព្រះជាម្ចាស់របស់ខ្ញុំ បានឈានមកដល់ទីបញ្ចប់ហើយ ហើយខ្ញុំមិនអាចត្រឡប់ទៅពួកជំនុំវិញម្ដងទៀតបានទេ។ លើកនេះ ខ្ញុំពិតជាបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់មែន ហើយថ្ងៃណាមួយ ខ្ញុំប្រហែលជាត្រូវទទួលការដាក់ទោសហើយ»។ ពេលគិតដល់ចំណុចនេះ វាប្រៀបដូចជាបេះដូងខ្ញុំត្រូវកាំបិតចាក់យ៉ាងដូច្នោះដែរ ខ្ញុំមានអារម្មណ៍អស់សង្ឃឹម និងឈឺចាប់ខ្លាំងបំផុត។ ខ្ញុំស្អប់ខ្លួនឯង ដែលអាចធ្វើរឿងបែបនេះបាន។ តើខ្ញុំអាចជឿពាក្យសម្ដីរបស់ ជៀស៊ីន ទាំងងងឹតងងុលបានយ៉ាងដូចម្ដេចទៅ? គ្មានផ្លូវណាអាចប៉ះប៉ូវនូវការរំខានដ៏ធំ ដែលខ្ញុំបានបង្កដល់ជីវិតពួកជំនុំបានឡើយ ហើយកាន់តែគិតដល់រឿងនេះ ខ្ញុំកាន់តែឈឺចាប់ក្នុងចិត្ត។ ជារៀងរាល់ថ្ងៃ ខ្ញុំគ្មានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់។ ខ្ញុំមិនអាចហូប ឬគេងលក់បានស្រួលឡើយ ហើយក្រោយមកមួយរយៈ ខ្ញុំបានស្រកទម្ងន់អស់ជាង ១០ ផោន។ ជារៀងរាល់ថ្ងៃ ខ្ញុំហាក់ដូចជាកំពុងតែរង់ចាំថ្ងៃស្លាប់អញ្ចឹង។ ខ្ញុំគិតថា ខ្ញុំលែងមានឱកាសត្រូវបានសង្គ្រោះទៀតហើយ គឺខ្ញុំត្រូវបានកំណត់ឲ្យទទួលការដាក់ទោស និងធ្លាក់នរក។ ខ្ញុំប្រៀបដូចជាអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមានភាពអវិជ្ជមាន និងអស់សង្ឃឹមខ្លាំងបំផុត។ ខ្ញុំបានគិតថា ខ្ញុំគង់តែនឹងស្លាប់ដដែល ដូច្នេះខ្ញុំគួរតែបញ្ចប់វាឲ្យហើយទៅល្អជាង។ នៅពេលដែលខ្ញុំឈឺចាប់ និងទាល់ច្រកបំផុត ខ្ញុំក៏បាននឹកឃើញដល់ទំនុកច្រៀងពីទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានចំណងជើងថា «ចូរស្វះស្វែងស្រលាញ់ព្រះជាម្ចាស់ មិនថាអ្នកមានទុក្ខលំបាកខ្លាំងប៉ុនណានោះទេ»៖ «សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ ហើយថាលោកីយ៍បដិសេធពួកគេ ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងពួកគេ ហើយអនាគតរបស់ពួកគេងងឹតអាប់អួរ។ មនុស្សមួយចំនួនថែមទាំងចង់ស្លាប់នៅពេលពួកគេរងទុក្ខដល់កម្រិតមួយ។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាក ពួកគេគ្មានការតស៊ូពុះពារ ពួកគេទន់ជ្រាយ និងអសមត្ថភាព!» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានស្ដាប់ទំនុកបរិសុទ្ធនេះ ម្តងហើយម្តងទៀត។ ហាក់ដូចជាព្រះជាម្ចាស់កំពុងប្រើប្រាស់ទំនុកបរិសុទ្ធនេះ ដើម្បីប្រាប់ខ្ញុំថា ព្រះអង្គមិនចង់ឲ្យខ្ញុំទន់ខ្សោយ និងបាត់បង់កម្លាំងចិត្តបែបនេះទេ ហើយព្រះអង្គមិនចង់ឲ្យខ្ញុំបាត់បង់សេចក្ដីជំនឿលើទ្រង់ឡើយ។ ខ្ញុំបានធ្វើអំពើអាក្រក់យ៉ាងច្រើន ហើយបានក្លាយជាមនុស្សដែលត្រូវបានគេបណ្ដេញចេញទៅហើយ ហើយខ្ញុំត្រូវបានកំណត់ឲ្យទទួលការដាក់ទោសនៅថ្ងៃអនាគតទៀតផង ប៉ុន្តែព្រះជាម្ចាស់នៅតែបំភ្លឺ និងណែនាំខ្ញុំឲ្យនឹកឃើញដល់ទំនុកបរិសុទ្ធនេះ ដោយមិនបណ្ដោយឲ្យខ្ញុំលិចលង់កាន់តែជ្រៅក្នុងភាពអវិជ្ជមានឡើយ។ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយក្ដីសង្ឃឹមបន្តិចបន្តួចក៏បានលេចឡើងនៅក្នុងចិត្តខ្ញុំ ព្រមជាមួយនឹងកម្លាំងចិត្តបន្តិចបន្តួចផងដែរ។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ដែលមានសេចក្ដីថា៖ «នៅពេលដើរតាមព្រះដ៏ជាក់ស្ដែង យើងគួរតែមានការតាំងចិត្តនេះគឺ៖ មិនថាមជ្ឈដ្ឋានដែលយើងជួបប្រទះមានសភាពធ្ងន់ធ្ងរប៉ុនណានោះទេ ឬទោះបីជាយើងប្រឈមមុខនឹងការលំបាកបែបណាក៏ដោយ ហើយមិនថាយើងទន់ខ្សោយ ឬអវិជ្ជមានកម្រិតណានោះទេ ក៏យើងមិនអាចបាត់បង់សេចក្ដីជំនឿលើការផ្លាស់ប្ដូរនិស្ស័យរបស់យើង ឬលើព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងនោះឡើយ។ ព្រះជាម្ចាស់បានធ្វើសេចក្ដីសន្យាចំពោះមនុស្ស ហើយការណ៍នេះតម្រូវឱ្យពួកគេមានការតាំងចិត្ត សេចក្ដីជំនឿ និងការតស៊ូដើម្បីទទួលយកវា។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សកំសាកឡើយ ទ្រង់សព្វព្រះហឫទ័យនឹងមនុស្សដែលមានការតាំងចិត្ត។ ទោះបីជាអ្នកបានបញ្ចេញឱ្យឃើញសេចក្ដីពុករលួយយ៉ាងច្រើន ទោះបីជាអ្នកបានដើរផ្លូវវាងជាច្រើន ឬបានប្រព្រឹត្តអំពើរំលងជាច្រើន បានរអ៊ូរទាំអំពីព្រះជាម្ចាស់ ឬនៅពេលស្ថិតក្នុងសាសនា អ្នកបានទាស់ទទឹងព្រះជាម្ចាស់ ឬលាក់ទុកការប្រមាថប្រឆាំងនឹងទ្រង់នៅក្នុងដួងចិត្តរបស់អ្នក និងអ្វីៗផ្សេងទៀតក្ដី ក៏ព្រះជាម្ចាស់មិនទតមើលរឿងទាំងអស់នោះឡើយ។ ព្រះជាម្ចាស់គ្រាន់តែទតមើលថាតើអ្នកដេញតាមសេចក្ដីពិតឬអត់ ហើយថាតើថ្ងៃណាមួយអ្នកអាចផ្លាស់ប្ដូរបានដែរឬទេ» («មាគ៌ានៃការអនុវត្តដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានឃើញថា ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងមនុស្សកំសាកឡើយ ទ្រង់សព្វព្រះទ័យនឹងមនុស្សដែលមានឆន្ទៈមោះមុត។ ទោះបីជាខ្ញុំត្រូវបានគេបណ្ដេញចេញដោយសារតែការធ្វើអំពើអាក្រក់យ៉ាងធ្ងន់ធ្ងរបែបនេះក៏ដោយ ក៏អ្វីដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ គឺថាតើខ្ញុំអាចផ្លាស់ប្ដូរបានឬអត់ប៉ុណ្ណោះ។ ប្រសិនបើខ្ញុំផ្លាស់ប្ដូរ នោះទោះបីជាចុងក្រោយខ្ញុំត្រូវស្លាប់ និងទទួលការដាក់ទោសក៏ដោយ ក៏វានឹងមានតម្លៃដែរ។ ក្នុងអំឡុងពេលនោះ អត្ថបទទំនុកបរិសុទ្ធនោះ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែងផុសឡើងក្នុងគំនិតរបស់ខ្ញុំម្ដងម្កាល។ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំង ហើយគិតថា ព្រះជាម្ចាស់មិនបានបោះបង់ខ្ញុំចោលឡើយ។ នៅក្នុងពេលវេលាដ៏អស់សង្ឃឹម និងងងឹតបំផុតរបស់ខ្ញុំ ទ្រង់បានប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីណែនាំ លើកទឹកចិត្ត និងលួងលោមខ្ញុំ។ ខ្ញុំគិតថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សខ្លាំងណាស់ ហើយខ្ញុំមិនអាចបន្តមានភាពអវិជ្ជមានទៀតទេ។ ចាប់ពីពេលនោះមក ខ្ញុំតែងតែក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ហើយបន្តហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយឆ្លុះបញ្ចាំងអំពីរឿងរ៉ាវដែលខ្ញុំបានប្រមាថដល់ព្រះជាម្ចាស់។

ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «មនុស្សជាច្រើននៅក្នុងពួកជំនុំ គ្មានការញែកដឹងឡើយ។ នៅពេលមាននរណាម្នាក់ព្យាយាមបំភាន់អ្នកដទៃ ពួកគេបែរជាឈរនៅខាងសាតាំងទៅវិញ ពួកគេថែមទាំងមានអារម្មណ៍ថារងភាពអយុត្តិធម៌យ៉ាងខ្លាំង នៅពេលត្រូវគេហៅថាជាអ្នកបម្រើសាតាំង។ ទោះបីជាគេអាចនិយាយថា មនុស្សទាំងនេះគ្មានការញែកដឹងក៏ដោយ ក៏ពួកគេតែងតែឈរនៅខាងដែលមិនមែនជាសេចក្ដីពិត ពួកគេមិនដែលឈរនៅខាងសេចក្ដីពិត ក្នុងពេលវេលាដ៏សំខាន់ឡើយ ពួកគេមិនដែលក្រោកឈរឡើង និងប្រកែកការពារសេចក្ដីពិតឡើយ។ តើពួកគេពិតជាខ្វះការញែកដឹងមែនឬ? ហេតុអ្វីបានជាពួកគេបែរជាកាន់ជើងសាតាំងទៅវិញ? ហេតុអ្វីបានជាពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ណាដែលយុត្តិធម៌ និងសមហេតុផល ដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតសោះដូច្នេះ? តើស្ថានការណ៍នេះពិតជាកើតឡើងដោយសារតែការភាន់ច្រឡំមួយពេលរបស់ពួកគេមែនឬ? មនុស្សមានការញែកដឹងកាន់តែតិច ពួកគេកាន់តែមិនអាចឈរនៅខាងសេចក្ដីពិតបានឡើយ។ តើការណ៍នេះបង្ហាញពីអ្វី? តើវាមិនបង្ហាញទេឬថា មនុស្សដែលគ្មានការញែកដឹង ស្រឡាញ់អំពើបាប? តើវាមិនបង្ហាញទេឬថា ពួកគេគឺជាពូជពង្សដ៏ស្មោះត្រង់របស់សាតាំង? ហេតុអ្វីបានជាពួកគេតែងតែអាចឈរនៅខាងសាតាំង និងនិយាយភាសារបស់វាបានដូច្នេះ? រាល់ពាក្យសម្ដី និងអំពើរបស់ពួកគេ ព្រមទាំងទឹកមុខរបស់ពួកគេ គឺសុទ្ធតែគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេមិនមែនជាអ្នកស្រឡាញ់សេចក្ដីពិតទាល់តែសោះ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលស្អប់ខ្ពើមសេចក្ដីពិត។ ការដែលពួកគេអាចឈរនៅខាងសាតាំង គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា សាតាំងពិតជាស្រឡាញ់អារក្សតូចតាចទាំងនេះ ដែលចំណាយពេលពេញមួយជីវិតរបស់ពួកគេ តស៊ូប្រយុទ្ធដើម្បីសាតាំង។ តើការពិតទាំងអស់នេះ មិនច្បាស់ក្រឡែតទេឬ?» («ការព្រមានដល់អស់អ្នកដែលមិនអនុវត្តសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ឧបាយកលតូចតាចរបស់អ្នកដែលមិនមានយោបល់ នឹងនាំទៅដល់ការបំផ្លាញពួកគេ ដោយដៃរបស់មនុស្សអាក្រក់ ហើយពួកគេនឹងត្រូវល្បួងដោយការទាំងនោះ ដោយមិនវិលត្រឡប់មកវិញឡើយ។ ហើយការប្រព្រឹត្តដាក់ពួកគេបែបនេះ គឺជាអ្វីដែលពួកគេស័ក្ដិសមនឹងទទួល ពីព្រោះពួកគេមិនស្រឡាញ់សេចក្ដីពិត ពីព្រោះពួកគេគ្មានសមត្ថភាពឈរនៅខាងសេចក្ដីពិត ហើយពីព្រោះពួកគេដើរតាមមនុស្សអាក្រក់ ឈរនៅខាងមនុស្សអាក្រក់ និងឃុបឃិតជាមួយមនុស្សអាក្រក់ ដើម្បីទាស់ទទឹងព្រះជាម្ចាស់។ ពួកគេដឹងច្បាស់ណាស់ថា អ្វីដែលមនុស្សអាក្រក់ទាំងនោះបញ្ចេញឱ្យឃើញ គឺជាសេចក្ដីអាក្រក់ ប៉ុន្តែពួកគេនៅតែធ្វើចិត្តសឿង និងបែរខ្នងដាក់សេចក្ដីពិត ដើម្បីដើរតាមអ្នកទាំងនោះ។ តើមនុស្សទាំងនេះ ដែលមិនអនុវត្តសេចក្ដីពិត តែបែរជាធ្វើរឿងបំផ្លិចបំផ្លាញ និងគួរឱ្យស្អប់ខ្ពើម មិនមែនសុទ្ធតែជាអ្នកប្រព្រឹត្តអំពើអាក្រក់ទេឬ? ទោះបីជាក្នុងចំណោមពួកគេ មានអ្នកដែលធ្វើខ្លួនជា 'ស្ដេច' និងមានអ្នកផ្សេងទៀតដែលដើរតាមពួកគេក៏ដោយ តើធម្មជាតិរបស់ពួកគេនៃការទាស់ទទឹងព្រះជាម្ចាស់ មិនដូចគ្នាទេឬ? តើពួកគេអាចមានលេសអ្វីដើម្បីអះអាងថា ព្រះជាម្ចាស់មិនសង្គ្រោះពួកគេនោះ? តើពួកគេអាចមានលេសអ្វីដើម្បីអះអាងថា ព្រះជាម្ចាស់មិនសុចរិតនោះ? តើមិនមែនសេចក្ដីអាក្រក់របស់ពួកគេផ្ទាល់ទេឬ ដែលកំពុងបំផ្លាញពួកគេនោះ? តើមិនមែនភាពបះបោររបស់ពួកគេផ្ទាល់ទេឬ ដែលកំពុងទាញពួកគេទម្លាក់ទៅក្នុងនរកនោះ?» («ការព្រមានដល់អស់អ្នកដែលមិនអនុវត្តសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានអារម្មណ៍ខ្មាសអៀន និងមានទុក្ខព្រួយយ៉ាងខ្លាំង។ ការដែលខ្ញុំអាចធ្វើអំពើអាក្រក់យ៉ាងធ្ងន់ធ្ងរបែបនេះបាន មិនមែនគ្រាន់តែដោយសារតែខ្ញុំមិនចេះវែកញែកដឹងនោះទេ ប៉ុន្តែវាចម្បងបំផុតដោយសារតែខ្ញុំឱ្យតម្លៃលើកេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងពេក។ ជៀស៊ីន បានអូសទាញពួកយើង ដើម្បីការពារឋានៈជាអ្នកដឹកនាំរបស់គាត់។ ខ្ញុំមិនបានវែកញែកដឹងពីចេតនានៅពីក្រោយទង្វើរបស់គាត់ទេ ហើយខ្ញុំក៏មិនបានមើលថាតើពាក្យសម្ដីរបស់គាត់ស្របនឹងការពិតឬអត់នោះដែរ។ ខ្ញុំគ្រាន់តែចេញមុខកាន់ជើងគាត់ទាំងងងឹតងងុល ដោយចង់ធ្វើជា «អ្នកតស៊ូដើម្បីយុត្តិធម៌» និងចង់បង្អួតខ្លួនប៉ុណ្ណោះ។ ខ្ញុំក៏ចង់ចាប់យកឱកាសនេះ ដើម្បីទទួលបានឋានៈជាអ្នកដឹកនាំផងដែរ។ ពេលពួកយើងកំពុងសរសេរលិខិតរាយការណ៍ ខ្ញុំដឹងយ៉ាងច្បាស់ថា ពួកយើងមិនមានការណែនាំពីព្រះជាម្ចាស់ឡើយ។ ពួកយើងមិនអាចឯកភាពមតិគ្នាបានទេ ហើយចិត្តរបស់ខ្ញុំក៏មិនស្ងប់ដែរ។ ប៉ុន្តែ ខ្ញុំនៅតែរឹងរូស ហើយបន្តសរសេរលិខិតនោះទៀត ដោយដើរតាមអាទទឹងនឹងព្រះគ្រីស្ទនេះក្នុងការធ្វើអំពើអាក្រក់។ បងស្រីថ្នាក់លើដែលបានមកពួកជំនុំ បានប្រកបគ្នាដើម្បីជួយខ្ញុំ និងលាតត្រដាងពីខ្ញុំ ប៉ុន្តែខ្ញុំមិនបានវិលត្រឡប់ក្រោយវិញឡើយ ដោយខ្លាចថាគេនឹងមើលងាយខ្ញុំ ប្រសិនបើខ្ញុំទទួលស្គាល់កំហុសរបស់ខ្ញុំ។ ខ្ញុំបានទៅកន្លែងជួបជុំនានា ហើយវិនិច្ឆ័យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការយ៉ាងគឃ្លើន ដោយដើរនិយាយប្រាប់គេថា ពួកគេគឺជាពួកអ្នកក្លែងក្លាយ។ គោលដៅរបស់ខ្ញុំ គឺដើម្បីធ្វើឲ្យបងប្អូនប្រុសស្រីបដិសេធពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ហើយវាយតម្លៃខ្ញុំខ្ពស់ ដើម្បីឲ្យខ្ញុំអាចមានឱកាសត្រូវបានគេជ្រើសរើស នៅក្នុងការបោះឆ្នោតនាពេលអនាគត។ ដោយសារតែការរំខានរបស់ខ្ញុំ បងប្អូនប្រុសស្រីមិនអាចជួបជុំ ព្រមទាំងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជាធម្មតាឡើយ។ បងប្អូនប្រុសស្រីពាក់កណ្ដាលនៅក្នុងពួកជំនុំត្រូវបានពួកយើងបំភាន់ ហើយពួកយើងក៏បានរួមគ្នាឈរប្រឆាំងនឹងពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ព្រះជាម្ចាស់ចង់ឲ្យបងប្អូនប្រុសស្រីអាចជួបជុំ និងប្រកបគ្នាអំពីព្រះបន្ទូលរបស់ទ្រង់បានជាធម្មតា និងបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អជាធ្លុងមួយ។ នៅពេលដែលព្រះជាម្ចាស់កំពុងកសាងពួកជំនុំ សាតាំងចង់បំផ្លាញកិច្ចការរបស់ទ្រង់។ ស្របពេលជាមួយគ្នានោះ ខ្ញុំកំពុងតែដើរតួជាអ្នកបម្រើសាតាំង និងជាអ្នកសមគំនិត ដែលបង្អាក់ និងរំខានដល់ការងារពួកជំនុំ។ ក្នុងការមានអាកប្បកិរិយាទាំងនេះ ខ្ញុំមិនមែនគ្រាន់តែឈរនៅខាងខុស ដោយសារតែការខ្វះការវែកញែកមួយពេលនោះទេ។ ធម្មជាតិរបស់ខ្ញុំ គឺដូចគ្នាទៅនឹង ជៀស៊ីន ដែរ ពួកយើងទាំងពីរនាក់ពិតជាស្រឡាញ់កេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងណាស់។ ដើម្បីទទួលបានឋានៈ ពួកយើងបានបង្កចលាចលនៅក្នុងពួកជំនុំ ហើយខ្ញុំត្រូវបានគេបណ្ដេញចេញ គឺដោយសារតែខ្ញុំដេញតាមឋានៈជំនួសឱ្យការដេញតាមសេចក្ដីពិត។ ពេលគិតដល់ចំណុចនេះ ខ្ញុំមានវិប្បដិសារី និងបន្ទោសខ្លួនឯងយ៉ាងខ្លាំង។ ខ្ញុំបានលុតជង្គង់នៅលើឥដ្ឋ ហើយទះកំផ្លៀងខ្លួនឯងយ៉ាងខ្លាំងជាង ១០០ ដង។ ខ្ញុំចង់ដាក់ទោសខ្លួនឯងដោយគ្មានក្ដីមេត្តា ដើម្បីចងចាំមេរៀននេះទុកក្នុងចិត្ត។ ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ផងដែរថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំបានធ្វើអំពើអាក្រក់ហើយ។ ទូលបង្គំបានដេញតាមឋានៈ និងរំខានដល់ការងារពួកជំនុំ។ ទូលបង្គំសុខចិត្តប្រែចិត្ត ឆ្លុះបញ្ចាំងពីខ្លួនឯងឲ្យបានត្រឹមត្រូវ និងព្យាយាមយល់ដឹងពីអំពើអាក្រក់របស់ខ្លួនឯង»។

បន្ទាប់ពីនោះមក ខ្ញុំបានបន្តឆ្លុះបញ្ចាំងពីខ្លួនឯង ដោយគិតថា «តើហេតុអ្វីបានជាខ្ញុំស្រឡាញ់ឋានៈខ្លាំងម៉្លេះ ហើយតែងតែចង់ដេញតាម និងទទួលបានវាដូច្នេះ? តើហេតុអ្វីបានជាខ្ញុំអាចធ្វើរឿងដ៏អាក្រក់ទាំងនេះបាន?» ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ប្រសិនបើនៅក្នុងចិត្តរបស់អ្នក អ្នកពិតជាយល់ពីសេចក្ដីពិតមែន នោះអ្នកនឹងដឹងពីរបៀបអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ ហើយនឹងចាប់ផ្ដើមដើរលើផ្លូវនៃការដេញតាមសេចក្ដីពិតដោយឯកឯង។ ប្រសិនបើផ្លូវដែលអ្នកដើរ គឺជាផ្លូវដ៏ត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងមិនចាកចេញពីអ្នកឡើយ ក្នុងករណីនេះ លទ្ធភាពដែលអ្នកក្បត់ព្រះជាម្ចាស់នឹងមានកាន់តែតិចទៅៗ។ បើគ្មានសេចក្ដីពិតទេ នោះងាយនឹងប្រព្រឹត្តអំពើអាក្រក់ណាស់ ហើយអ្នកនឹងធ្វើវា ទោះជាអ្នកមិនចង់ក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នកមាននិស្ស័យក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ទោះបីគេប្រាប់មិនឱ្យប្រឆាំងទាស់នឹងព្រះជាម្ចាស់ ក៏គ្មានប្រយោជន៍អ្វីឡើយ ព្រោះអ្នកនឹងមិនអាចគ្រប់គ្រងខ្លួនឯងបានទេ រឿងនេះនឹងកើតឡើងចំពោះអ្នកដោយមិនអាចហាមចិត្តបាន។ អ្នកនឹងមិនធ្វើវាដោយចេតនានោះទេ អ្នកនឹងធ្វើវាក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងអួតខ្លួនហួសហេតុរបស់អ្នក។ ភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុរបស់អ្នក នឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ និងមិនយកទ្រង់ដាក់ក្នុងខ្សែភ្នែកឡើយ។ វានឹងធ្វើឱ្យអ្នកមានទំនោរលើកតម្កើងខ្លួនឯង និងបណ្ដាលឱ្យអ្នកបង្ហាញខ្លួនឯងគ្រប់ពេលវេលា វានឹងធ្វើឱ្យអ្នកមើលស្រាលអ្នកដទៃ ហើយគ្មាននរណានៅក្នុងចិត្តរបស់អ្នកឡើយ ក្រៅពីខ្លួនអ្នក វានឹងដណ្ដើមយកកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ហើយចុងក្រោយបណ្ដាលឱ្យអ្នកអង្គុយក្នុងកន្លែងរបស់ព្រះជាម្ចាស់ និងទាមទារឱ្យមនុស្សចុះចូលនឹងអ្នក ព្រមទាំងធ្វើឱ្យអ្នកគោរពបូជាគំនិត ការគិត និងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ថាជាសេចក្ដីពិត។ អំពើអាក្រក់ជាច្រើនត្រូវបានមនុស្សប្រព្រឹត្តឡើង ក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងអួតខ្លួនហួសហេតុរបស់ពួកគេ!» («មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹង ថាឫសគល់ដែលធ្វើឲ្យខ្ញុំអាចធ្វើរឿងដ៏អាក្រក់ទាំងនេះបាន គឺភាពក្រអឺតក្រទមរបស់ខ្ញុំខ្លាំងពេក មានភាពជឿជាក់លើខ្លួនឯងពេក ហើយវាយតម្លៃខ្លួនឯងខ្ពស់ពេក។ ខ្ញុំបានជឿថា ដោយសារតែខ្ញុំអាចផ្សាយដំណឹងល្អ និងដោះស្រាយបញ្ហាមួយចំនួនបាន នេះមានន័យថា ខ្ញុំយល់ដឹងពីសេចក្ដីពិត និងមានតថភាពហើយ។ ហេតុនេះហើយ ទើបខ្ញុំអាចជឿជាក់លើខ្លួនឯងទាំងងងឹតងងុល និងធ្វើសកម្មភាពដោយព្រហើន ហើយជាលទ្ធផល ខ្ញុំក៏បានប្រព្រឹត្តអំពើអាក្រក់ទាំងនោះ។ ពេលនិយាយដល់ការដក ជៀស៊ីន ចេញ ខ្ញុំមិនដែលស្វែងរកគោលការណ៍សេចក្ដីពិតឲ្យបានត្រឹមត្រូវឡើយ។ ខ្ញុំបានឃើញថា ជៀស៊ីន អាចបោះបង់ លះបង់ខ្លួនឯង រងទុក្ខ និងហ៊ានលះបង់នៅក្នុងភារកិច្ចរបស់គាត់ ដូច្នេះហើយ ខ្ញុំបានគិតថា គាត់កំពុងតែអនុវត្តសេចក្ដីពិត និងមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំបានគិតថា ប្រសិនបើមិនដេញតាមសេចក្ដីពិតទេ តើនរណានឹងអាចធ្វើរឿងទាំងអស់នោះដល់កម្រិតនេះបានទៅ? តាមពិតទៅ នៅពេលវែកញែកដឹងថាតើនរណាម្នាក់មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឬអត់ គេមិនអាចវាយតម្លៃដោយផ្អែកលើការមើលឃើញថាពួកគេដូចជារងទុក្ខ លះបង់ បោះបង់អ្វីៗគ្រប់យ៉ាង និងលះបង់ខ្លួននោះទេ។ ទាំងនេះគឺជារឿងដែលមនុស្សដែលមានចិត្តខ្នះខ្នែងណាក៏អាចធ្វើបានដែរ។ គេជាចម្បងត្រូវមើលថា តើបុគ្គលនេះអាចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ពេលមានរឿងកើតឡើងចំពោះពួកគេឬអត់ ហើយទោះបីជាវាមិនស្របនឹងសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ ក៏ពួកគេអាចទម្លាក់ខ្លួនឯងចុះ ស្វែងរកសេចក្ដីពិត និងមានចិត្តដែលកោតខ្លាច និងចុះចូលនឹងព្រះជាម្ចាស់។ លើសពីនេះ ពួកគេគួរតែអាចណែនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឲ្យដកបទពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ដឹងពីខ្លួនឯង ហើយពួកគេក៏គួរតែដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រីនៅក្នុងភារកិច្ចរបស់ពួកគេផងដែរ។ នេះទើបជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើ។ ជៀស៊ីន មិនអាចធ្វើការងារដឹកនាំបានទេ កុំថាឡើយដល់ទៅមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះ។ ពេលមានគេលាតត្រដាងពីបញ្ហារបស់គាត់ គាត់មិនបានទទួលយកឡើយ ថែមទាំងត្អូញត្អែរថាខ្លួនរងភាពអយុត្តិធម៌ និងបំភាន់ពួកយើងទៀតផង។ គាត់មានចេតនាផ្សាយព័ត៌មានក្នុងចំណោមពួកយើងថា លិខិតរាយការណ៍ពីគាត់គឺមិនពិតទេ ដោយអូសទាញពួកយើង ដើម្បីឲ្យពួកយើងចេញមុខកាន់ជើងគាត់។ ពួកយើងត្រូវបានគាត់បំភាន់ ហើយក៏បានប្រាប់មនុស្សនៅក្នុងពួកជំនុំថា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការកំពុងតែគាបសង្កត់គាត់ ដែលបណ្ដាលឲ្យពួកជំនុំបែកបាក់ជាបក្សពួក និងធ្លាក់ចូលក្នុងភាពវឹកវរ។ ជៀស៊ីន បានបោះបង់អ្វីៗ និងលះបង់ខ្លួនបានបន្តិចបន្តួចមែន ប៉ុន្តែគាត់មិនបានស្វែងរកសេចក្ដីពិតទាល់តែសោះ ពេលមានរឿងកើតឡើងចំពោះគាត់ ហើយគាត់ក៏មិនបានឆ្លុះបញ្ចាំង ឬព្យាយាមយល់ដឹងពីខ្លួនឯងនោះដែរ។ ដើម្បីការពារឋានៈរបស់គាត់ គាត់បានបង្កការបង្អាក់ និងការរំខាន ព្រមទាំងបំផ្លាញដល់ការងាររបស់ពួកជំនុំ។ ការលះបង់ខ្លួន និងការរងទុក្ខរបស់គាត់ គឺគ្រាន់តែដើម្បីការពារឋានៈរបស់គាត់ និងបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់គាត់សម្រាប់ឋានៈតែប៉ុណ្ណោះ។ ឲ្យតែមាននរណាម្នាក់គំរាមកំហែងដល់ឋានៈរបស់គាត់ គាត់នឹងប្រព្រឹត្តអំពើអាក្រក់ ដូចជាការបង្កើតបក្សពួក និងការដើរបំបែកបំបាក់មិនខាន។ ធម្មជាតិរបស់គាត់ គឺជាធម្មជាតិដែលស្អប់សេចក្ដីពិត គាត់គឺជាអាទទឹងនឹងព្រះគ្រីស្ទដ៏មានល្បិចច្រើន បោកបញ្ឆោត ពិសពុល និងកាចសាហាវ។ ខ្ញុំគ្មានការវែកញែកដឹងទាល់តែសោះ។ ខ្ញុំបានដើរតាម ជៀស៊ីន ក្នុងការធ្វើអំពើអាក្រក់ និងបានវិនិច្ឆ័យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅពេលជួបជុំ ហើយជាលទ្ធផល បងប្អូនប្រុសស្រីត្រូវបានបំភាន់ ហើយក៏ងាកមកកាន់ជើងខ្ញុំ ដោយផាត់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការចោល។ នេះបានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវិតពួកជំនុំ។ ខ្ញុំបានធ្វើអំពើអាក្រក់យ៉ាងធ្ងន់ធ្ងរបែបនេះទៅហើយ តែខ្ញុំនៅតែគិតថាខ្ញុំមានស្មារតីយុត្តិធម៌ទៀត ខ្ញុំពិតជាច្របូកច្របល់ និងក្រអឺតក្រទមខ្លាំងណាស់ រហូតដល់បាត់បង់វិចារណញ្ញាណទាំងស្រុង។ ប្រសិនបើខ្ញុំគ្រាន់តែយល់ដឹងពីសេចក្ដីពិតបានបន្តិចបន្តួច និងមានចិត្តកោតខ្លាចព្រះជាម្ចាស់ ខ្ញុំច្បាស់ជានឹងមិនធ្វើអំពើអាក្រក់យ៉ាងធ្ងន់ធ្ងរបែបនេះឡើយ។ ខ្ញុំបានឃើញថា ខ្ញុំខ្វះខាតច្រើនណាស់ ហើយនិស្ស័យរបស់ខ្ញុំក៏ក្រអឺតក្រទមខ្លាំងដែរ។ ខ្ញុំពិតជាត្រូវការការវាយផ្ចាល និងសេចក្ដីប្រៀនប្រដៅពីព្រះជាម្ចាស់ខ្លាំងណាស់ ដើម្បីជម្រះ និងផ្លាស់ប្ដូរខ្ញុំ!

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «មុនពេលព្រះជាម្ចាស់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ទ្រង់បានជ្រាបដឹងយ៉ាងច្បាស់រួចហើយអំពីសារជាតិនៃរឿងរ៉ាវទាំងអស់ ហើយទ្រង់បានបង្កើតនូវនិយមន័យ និងសេចក្តីសន្និដ្ឋានដ៏សុក្រឹត និងច្បាស់លាស់ទាក់ទងនឹងគ្រប់រឿងរ៉ាវ។ ដូច្នេះ កម្មវត្ថុរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ គឺមានភាពច្បាស់លាស់ ដូចជាអាកប្បកិរិយារបស់ទ្រង់ដូច្នេះដែរ។ ទ្រង់មិនមែនជាព្រះដែលព្រះតម្រិះមិនលះ ធ្វើអ្វីៗទាំងងងឹតងងល់ ធ្វើអ្វីមួយបែបតក់ក្រហល់ ឬធ្វើអ្វីៗតាមតែនឹកឃើញឡើយ ហើយប្រាកដណាស់ថាទ្រង់ក៏មិនមែនគ្មានគោលការណ៍នោះដែរ។ នេះគឺជាទិដ្ឋភាពជាក់ស្ដែងមួយអំពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយដោយសារតែទិដ្ឋភាពជាក់ស្ដែងនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នេះហើយ ទើបមនុស្សជាតិអាចរស់នៅជាប្រក្រតី។ បើគ្មានសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទេ នោះមនុស្សជាតិនឹងធ្លាក់ចូលទៅក្នុងលក្ខខណ្ឌរស់នៅមិនស្ថិតស្ថេរ ហើយរបស់សព្វសារពើដែលយុត្តិធម៌ ស្រស់ស្អាត និងល្អ នឹងត្រូវបានបំផ្លាញ ហើយលែងមានអត្ថិភាពតទៅទៀតមិនខាន។ បើគ្មានសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទេ នោះច្បាប់ និងក្រឹត្យវិន័យនៃអត្ថិភាពសម្រាប់ភាវៈដែលព្រះបានបង្កើត នឹងត្រូវបានបំផ្លាញ ឬថែមទាំងត្រូវបានផ្ដួលរំលំទាំងស្រុងទៀតផង។ ចាប់តាំងពីការបង្កើតមនុស្សមក ព្រះជាម្ចាស់បានបន្តប្រើប្រាស់និស្ស័យដ៏សុចរិតរបស់ទ្រង់ ដើម្បីការពារ និងថែរក្សាអត្ថិភាពធម្មតារបស់មនុស្ស។ ដោយសារតែនិស្ស័យដ៏សុចរិតរបស់ទ្រង់មានផ្ទុកនូវសេចក្ដីក្រោធ និងតេជានុភាព ដូច្នេះ មនុស្ស របស់ផ្សេងៗ និងព្រឹត្តិការណ៍ដ៏អាក្រក់ទាំងអស់ ហើយរាល់អ្វីៗដែលរំខាន និងធ្វើឱ្យខូចដល់អត្ថិភាពធម្មតារបស់មនុស្ស ត្រូវទទួលទោស ត្រួតត្រា និងបំផ្លាញចោល ដែលជាលទ្ធផលចេញពីសេចក្ដីក្រោធរបស់ទ្រង់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់មាននិស្ស័យដ៏សុចរិតនេះ ដោយសារតែទ្រង់ស្អប់សេចក្តីទុច្ចរិត សេចក្តីងងឹត ការបះបោរ និងអំពើអាក្រក់ផ្សេងៗដែលសាតាំងបានប្រព្រឹត្តក្នុងការធ្វើឱ្យពុករលួយ និងលេបត្របាក់មនុស្សជាតិ ដោយសារតែទ្រង់ស្អប់គ្រប់ទាំងអំពើបាបដែលប្រឆាំងនឹងទ្រង់ និងដោយសារតែសារជាតិដ៏បរិសុទ្ធ និងឥតសៅហ្មងរបស់ទ្រង់ដែរ។ វាគឺដោយសារតែការនេះហើយទើបទ្រង់មិនអនុញ្ញាតឱ្យភាវៈដែលព្រះបានបង្កើត ឬភាវៈដែលព្រះមិនបានបង្កើតណាមួយ ប្រឆាំង ឬប្រជែងជាមួយទ្រង់ដោយចំហឡើយ។ សូម្បីតែមនុស្សដែលទ្រង់ធ្លាប់បង្ហាញសេចក្តីមេត្តាករុណា ឬមនុស្សដែលទ្រង់ធ្លាប់បានរើសតាំងក៏ដោយ ឱ្យតែពួកគេប៉ះពាល់ដល់និស្ស័យរបស់ទ្រង់ និងប្រព្រឹត្តការប្រមាថប្រឆាំងនឹងគោលការណ៍នៃការអត់ធ្មត់ និងការអត់ឱនរបស់ទ្រង់ នោះព្រះជាម្ចាស់នឹងបញ្ចេញ និងបើកសម្ដែងពីនិស្ស័យសុចរិតរបស់ទ្រង់ ដែលមិនអត់ឱនចំពោះការប្រមាថណាមួយឡើយ ដោយគ្មានសេចក្តីមេត្តាករុណា ឬការស្ទាក់ស្ទើរ សូម្បីតែបន្ដិច» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ គឺមិនអាចឲ្យមនុស្សប្រមាថបានឡើយ។ ព្រះជាម្ចាស់មានគោលការណ៍ក្នុងការថ្កោលទោស និងជម្រុះនរណាម្នាក់ចោល។ វាមិនមែនជាអារម្មណ៍មួយឆាវ ឬជារឿងដែលធ្វើឡើងដោយខ្ជីខ្ជានោះទេ ផ្ទុយទៅវិញ វាត្រូវបានធ្វើឡើងនៅពេលដែលទ្រង់មើលធ្លុះដល់សារជាតិរបស់នរណាម្នាក់។ ក្នុងអំឡុងពេលដែលខ្ញុំកំពុងធ្វើអំពើអាក្រក់ បងប្អូនប្រុសស្រីបានទូន្មានខ្ញុំម្ដងហើយម្ដងទៀត និងសុំឲ្យខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯង ហើយកុំបង្កការបង្អាក់ និងការរំខានអី។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនបានទទួលយកឡើយ ហើយរាល់ពេលដែលការប្រកបគ្នារបស់អ្នកណាម្នាក់មិនស្របនឹងទស្សនៈរបស់ខ្ញុំ ខ្ញុំនឹងប្រឆាំងពួកគេ ដែលបណ្ដាលឲ្យការធ្វើអំពើអាក្រក់របស់ខ្ញុំកាន់តែធ្ងន់ធ្ងរឡើងៗ។ ពីការមិនស្តាប់បង្គាប់ដំបូងរបស់ខ្ញុំ រហូតដល់ការបង្កការរំខាននៅពេលក្រោយមក និងចុងក្រោយគឺការបំបែកបំបាក់ពួកជំនុំ អំពើអាក្រក់នីមួយៗទាំងនេះ គឺជាភស្តុតាងនៃភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុរបស់ខ្ញុំ ព្រមទាំងការស្អប់ខ្ពើម និងសេចក្ដីស្អប់របស់ខ្ញុំចំពោះសេចក្ដីពិត។ ខ្ញុំក្រអឺតក្រទម និងរឹងទទឹងខ្លាំងណាស់ មិនឃើញក្ដារមឈូស មិនស្រក់ទឹកភ្នែកឡើយ។ ព្រះជាម្ចាស់បានផ្ដល់ឱកាសឲ្យខ្ញុំប្រែចិត្តជាច្រើនដងរួចមកហើយ ប៉ុន្តែខ្ញុំបានបដិសេធទាំងអស់។ ប្រសិនបើពួកជំនុំមិនបានបណ្ដេញខ្ញុំចេញទេ ទាំងសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងភាពវឹកវររបស់ពួកជំនុំ ក៏មិនអាចស្ងប់ស្ងាត់ទៅវិញបានដែរ។ ខ្ញុំបាននឹកគិតដល់របៀបដែល មុនពេលព្រះជាម្ចាស់បំផ្លាញក្រុងសូដុម ទ្រង់បានព្រមានមនុស្សនៅក្នុងក្រុងនោះជាច្រើនដងថា ពួកគេត្រូវតែប្រែចិត្ត ប៉ុន្តែពួកគេនៅតែប្រឆាំងនឹងទ្រង់យ៉ាងរឹងរូស ហើយមិនបានបង្ហាញពីការប្រែចិត្តសូម្បីតែបន្តិច។ ចុងក្រោយ ព្រះជាម្ចាស់បានបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់មកលើក្រុងសូដុម ហើយបានបំផ្លាញក្រុងនោះចោល។ ពេលនេះ ខ្ញុំបានទទួលដឹងនិងយល់ច្បាស់ពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ដោយផ្ទាល់ ហើយទោះបីជាខ្ញុំរងទារុណកម្មផ្លូវចិត្ត និងឈឺចាប់យ៉ាងខ្លាំងក៏ដោយ ក៏វាបានបញ្ឈប់ខ្ញុំពីការធ្វើអំពើអាក្រក់ និងធ្វើឲ្យខ្ញុំឃើញថា និស្ស័យរបស់ព្រះជាម្ចាស់គឺមិនអាចប្រមាថបានឡើយ ហើយថាសេចក្ដីពិត និងសេចក្ដីសុចរិត គឺជាអ្វីដែលកាន់អំណាចនៅក្នុងពួកជំនុំ។ ឥឡូវនេះ ការដែលព្រះជាម្ចាស់អនុញ្ញាតឲ្យខ្ញុំបន្តដកដង្ហើម និងមិនបានយកជីវិតរបស់ខ្ញុំ គឺជាសញ្ញានៃសេចក្ដីករុណារបស់ទ្រង់ទៅហើយ។ ប្រសិនបើខ្ញុំនៅតែបន្តមិនឆ្លុះបញ្ចាំង ឬព្យាយាមយល់ដឹងពីខ្លួនឯងទៀត ទីបំផុតខ្ញុំនឹងត្រូវព្រះជាម្ចាស់បំផ្លាញចោលមិនខាន។ ខ្ញុំបានចូលទៅចំពោះព្រះជាម្ចាស់ ហើយអធិស្ឋានទៅកាន់ទ្រង់ថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំបានធ្វើអំពើអាក្រក់ ហើយបានប្រមាថដល់និស្ស័យរបស់ទ្រង់ហើយ។ ការដែលទូលបង្គំត្រូវបានគេបណ្ដេញចេញ គឺជាសេចក្ដីសុចរិតរបស់ទ្រង់។ អំពើរំលងពីអតីតកាលរបស់ទូលបង្គំ មិនអាចប៉ះប៉ូវបានឡើយ ហើយពេលនេះ ទូលបង្គំកំពុងរស់នៅដើម្បីយល់ដឹងពីខ្លួនឯង និងប្រែចិត្តចំពោះទ្រង់»។ ខ្ញុំបានប្ដេជ្ញាចិត្តថា ទោះបីជាលទ្ធផលរបស់ខ្ញុំនៅថ្ងៃអនាគតទៅជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងដេញតាមសេចក្ដីពិត និងបោះបង់និស្ស័យពុករលួយរបស់ខ្ញុំចោល ដោយលែងដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈទៀតហើយ។ ប្រសិនបើថ្ងៃណាមួយព្រះជាម្ចាស់ពិតជាបំផ្លាញខ្ញុំមែន នោះវានឹងនៅតែជាសេចក្ដីសុចរិតរបស់ទ្រង់ដដែល។ ខ្ញុំមិនមានសង្ឃឹមខ្ពស់ក្នុងការចូលទៅក្នុងនគរព្រះឡើយ ខ្ញុំគ្រាន់តែចង់ចាប់ផ្ដើមជាថ្មី ដើម្បីក្លាយជាភាវៈដែលព្រះបានបង្កើតដ៏ពិតប្រាកដប៉ុណ្ណោះ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ក្នុងចិត្ត ដោយទូលថា ប្រសិនបើទ្រង់ផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀត ខ្ញុំសុខចិត្តធ្វើជាអ្នកដើរតាមដ៏តូចតាចបំផុតម្នាក់នៅក្នុងពួកជំនុំ។ ខ្ញុំសុខចិត្តបំពេញភារកិច្ចណាមួយដែលគេបានចាត់តាំងឲ្យខ្ញុំ ឲ្យតែខ្ញុំអាចធ្វើអ្វីមួយសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ គឺវាគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ។ ក្រោយមក ពួកជំនុំបានមករកខ្ញុំ ហើយពួកគេឲ្យខ្ញុំជួយទិញអីវ៉ាន់ឲ្យបងប្អូនប្រុសស្រី។ ខ្ញុំមានអារម្មណ៍ថាទទួលបានកិត្តិយសណាស់។

ថ្ងៃមួយនៅខែមេសា ឆ្នាំ ២០១៦ អ្នកដឹកនាំម្នាក់បានមកផ្ទះរបស់ខ្ញុំ ហើយនិយាយមកកាន់ខ្ញុំថា «បងត្រូវបានគេទទួលឲ្យចូលក្នុងពួកជំនុំវិញហើយ ហើយបងប្អូនប្រុសស្រីភាគច្រើនក៏បានយល់ព្រមនឹងការសម្រេចចិត្តនេះដែរ»។ ពេលនោះ ខ្ញុំរំជួលចិត្តខ្លាំងពេក រហូតដល់មិនដឹងថាត្រូវនិយាយអ្វីឡើយ។ បន្ទាប់ពីអ្នកដឹកនាំត្រឡប់ទៅវិញ ខ្ញុំមិនអាចទប់ទឹកភ្នែកមិនឲ្យហូរបានឡើយ។ នៅក្នុងចិត្ត ខ្ញុំចេះតែអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់ឥតឈប់ឈរ! ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិននឹកស្មានថា ទ្រង់នឹងផ្ដល់ឱកាសឲ្យទូលបង្គំបានត្រឡប់មកពួកជំនុំវិញសោះ។ អរព្រះគុណទ្រង់ដែលនៅក្បែរទូលបង្គំ ដែលបានបំភ្លឺ និងណែនាំទូលបង្គំឲ្យយល់ដឹងពីខ្លួនឯង។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំសុខចិត្តស្រឡាញ់ថ្នមឱកាសនេះ ហើយទូលបង្គំសូមធានាថា ទូលបង្គំនឹងមិនធ្វើអំពើអាក្រក់ ឬបង្កការរំខានទៀតឡើយ។ ប្រសិនបើទូលបង្គំត្រឡប់ទៅរកនិស្ស័យចាស់របស់ទូលបង្គំវិញ ហើយរំខានដល់ពួកជំនុំ ទូលបង្គំសុខចិត្តទទួលការដាក់ទោសពីទ្រង់»។

បន្ទាប់ពីត្រឡប់មកពួកជំនុំវិញ មិនយូរប៉ុន្មាន ខ្ញុំក៏ចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្ញុំ។ ពេលមួយ អ្នកដឹកនាំពួកជំនុំបានមករកខ្ញុំ ហើយរៀបចំឲ្យខ្ញុំបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ។ ខ្ញុំបានគិតក្នុងចិត្តថា «ម៉េចក៏ពួកគេឲ្យខ្ញុំមកធ្វើភារកិច្ចនេះអញ្ចឹង? តើនេះមិនមែនជាភារកិច្ចសម្រាប់មនុស្សដែលមានវ័យចំណាស់ទេឬ? ប្រសិនបើបងប្អូនប្រុសស្រីបានឮរឿងនេះ តើពួកគេនឹងគិតយ៉ាងណាចំពោះខ្ញុំ?» ខ្ញុំមានទស្សនៈមិនល្អចំពោះអ្នកដឹកនាំ ហើយមានអារម្មណ៍ថាពួកគេកំពុងតែយកមនុស្សមានទេពកោសល្យមកធ្វើកិច្ចការតូចតាចហើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា៖ «នៅពេលដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សបំពេញភារកិច្ចរបស់ពួកគេ ទ្រង់មិនមែនសុំឱ្យពួកគេបញ្ចប់កិច្ចការមួយចំនួន ឬសម្រេចបាននូវកិច្ចការដ៏អស្ចារ្យណាមួយឡើយ ហើយក៏មិនមែនដើម្បីសម្រេចបាននូវស្នាដៃដ៏អស្ចារ្យណាមួយដែរ។ អ្វីដែលព្រះជាម្ចាស់ចង់បាន គឺឱ្យមនុស្សអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានក្នុងរបៀបដ៏ជាក់ស្តែង និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ ព្រះជាម្ចាស់មិនត្រូវការឱ្យអ្នកអស្ចារ្យ ឬខ្ពង់ខ្ពស់ ឬក៏បង្កើតអព្ភូតហេតុណាមួយឡើយ ហើយទ្រង់ក៏មិនចង់ទតឃើញរឿងភ្ញាក់ផ្អើលដ៏រីករាយណាមួយពីអ្នកដែរ។ ទ្រង់មិនត្រូវការរឿងបែបនេះទេ។ អ្វីទាំងអស់ដែលព្រះជាម្ចាស់ត្រូវការ គឺឱ្យអ្នកអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ក្នុងរបៀបដ៏ជាក់ស្តែង។ បន្ទាប់ពីអ្នកបានយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ចូរប្រព្រឹត្តតាម និងអនុវត្តព្រះបន្ទូលទាំងនោះ ឬបន្ទាប់ពីអ្នកបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ចូរចងចាំវាឱ្យបានល្អ ហើយនៅពេលដល់ពេលត្រូវអនុវត្ត ចូរធ្វើដូច្នេះតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរឱ្យព្រះបន្ទូលទាំងនោះក្លាយជាជីវិតរបស់អ្នក ជាតថភាពរបស់អ្នក និងជាអ្វីដែលអ្នកសម្ដែងចេញ។ ហេតុដូច្នេះ ព្រះជាម្ចាស់នឹងពេញព្រះហឫទ័យ» («ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវតម្រូវឱ្យមានការសហការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា ព្រះជាម្ចាស់មិនត្រូវការឲ្យខ្ញុំធ្វើការងារដ៏សំខាន់ធំដុំនោះទេ។ អ្វីដែលទ្រង់ចង់បាន គឺឲ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំដោយប្រាកដប្រជា។ ទោះបីជាវាជាភារកិច្ចធម្មតាក៏ដោយ ដរាបណាខ្ញុំស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយធ្វើវាតាមសេចក្ដីតម្រូវរបស់ទ្រង់ នោះវាគ្រប់គ្រាន់ហើយ។ ខ្ញុំមិនអាចបំពេញភារកិច្ចតាមចំណូលចិត្តរបស់ខ្ញុំបានទេ ខ្ញុំត្រូវផ្អែកលើតម្រូវការនៃការងាររបស់ពួកជំនុំ។ ខ្ញុំគួរតែចុះចូលនឹងការរៀបចំរបស់ពួកជំនុំ ហើយធ្វើការដោយស្ងប់ស្ងៀម ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ នេះទើបជាអ្វីដែលមនុស្សមានមនសិការ និងវិចារណញ្ញាណនឹងធ្វើ។ ឥឡូវនេះ ការប្រឈមមុខនឹងភារកិច្ចនេះ បានបើកសម្ដែង និងល្បងលខ្ញុំ។ ប្រសិនបើគ្មានកាលៈទេសៈបែបនេះទេ ខ្ញុំច្បាស់ជានឹងគិតថាខ្ញុំពិតជាចុះចូលនឹងព្រះជាម្ចាស់ណាស់ ហើយថានិស្ស័យក្រអឺតក្រទម និងបំណងប្រាថ្នាក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ បានផ្លាស់ប្ដូររួចទៅហើយ។ តាមពិតទៅ ខ្ញុំនៅតែក្រអឺតក្រទម និងអួតខ្លួនហួសហេតុដដែល ខ្ញុំមានមហិច្ឆិតា និងបំណងប្រាថ្នាហួសហេតុ ហើយមិនព្រមធ្វើជាមនុស្សតូចតាចបំផុតក្នុងចំណោមគេឡើយ។ នេះទើបជាកម្ពស់ពិតប្រាកដរបស់ខ្ញុំ។ ដើម្បីត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរ ខ្ញុំត្រូវឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងការល្បងល និងការបន្សុទ្ធ។ ពេលដឹងរឿងនេះ ខ្ញុំក៏បានទទួលយកភារកិច្ចនេះ។ ទោះបីជាខ្ញុំមិនចេះធ្វើម្ហូបក៏ដោយ ក៏ខ្ញុំអាចខិតខំរៀនធ្វើ ក្នុងពេលបំពេញភារកិច្ចរបស់ខ្ញុំដែរ ហើយរៀបចំទទួលបងប្អូនប្រុសស្រីឲ្យស្របតាមគោលការណ៍។ ធ្វើបែបនេះ ខ្ញុំមានអារម្មណ៍ស្ងប់ក្នុងចិត្ត។ អរព្រះគុណព្រះជាម្ចាស់សម្រាប់ការសង្គ្រោះទូលបង្គំ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក) នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការរស់នៅតាមលក្ខណៈជាមនុស្សបន្តិចបន្ដួចប្រាកដជាល្អណាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី...