ផលវិបាកនៃការតាមរកភាពស្រណុកចិត្ត

16-02-2022

ភារកិច្ចខ្ញុំក្នុងក្រុមជំនុំ គឺបង្កើតការកាត់តពិសេសៗ។ អំឡុងពេលផលិត ពេលខ្ញុំមានគម្រោងលំបាកៗ ការកាត់តក្នុងក្របនីមួយត្រូវតែបានសាកល្បង និងកែកុនម្ដងហើយម្ដងទៀត ហើយមានបរាជ័យជាច្រើន។ ពេលខ្ញុំដឹងថាគម្រោងបងប្អូនប្រុសស្រីខ្ញុំសាមញ្ញ ហើយដឹងថាពួកគេសម្រេចបានគម្រោងច្រើនជាង នោះខ្ញុំបានគិតថា «គម្រោងខ្ញុំមានតម្រូវការបច្ចេកទេសខ្ពស់ ខ្ញុំត្រូវតែចំណាយពេលគិត ស្វែងរកឧបករណ៍ និងសិក្សា ហើយរយៈពេលនៃការផលិត គឺយូរ។ បើគម្រោងធម្មតាជាងនេះ ពួកវាគ្មានបញ្ហាច្រើនឡើយ។ ខ្ញុំគ្រាន់តែត្រូវការថ្នឹកខាងទ្រឹស្ដី និងជំនាញធម្មតាមួយចំនួនប៉ុណ្ណោះ ហើយរយៈពេលនៃការផលិតក៏នឹងខ្លីជាងដែរ ដែលនឹងធ្វើឱ្យគម្រោងមានបញ្ហាតិចជាង»។ បន្ទាប់មក ក្នុងភារកិច្ចខ្ញុំ ខ្ញុំវាយតម្លៃថា គម្រោងណាពិបាក និងគម្រោងណាសាមញ្ញ ហើយក្រោយមកសម្រេចចិត្តជ្រើសរើស។ មានម្ដងនោះ ខ្ញុំបានជ្រើសរើសធ្វើគម្រោងសាមញ្ញមួយ ហើយទុកគម្រោងពិបាកឱ្យបងប្អូនប្រុសស្រីខ្ញុំ។ ពេលខ្ញុំឃើញថា បងប្អូនប្រុសស្រីខ្ញុំព្រមទទួលរួចរាល់ នោះខ្ញុំមានអារម្មណ៍មិនស្រួលសោះ៖ «តើខ្ញុំមិនកំពុងតែរាថយចំពោះមុខការលំបាកឬ?» តែក្រោយមកខ្ញុំគិតថា «គម្រោងពិបាក ត្រូវការពេល និងថាមពលជាច្រើន ហើយពួកវាប្រើខួរក្បាលគិតច្រើនណាស់ ដូច្នេះ វាជារឿងល្អបំផុតសម្រាប់ខ្ញុំ ដែលជ្រើសយកគម្រោងសាមញ្ញៗ»។ ក្រោយមក ខ្ញុំមានអារម្មណ៍ថា មានកន្លែងដែលត្រូវកែលម្អ ក្នុងគម្រោងកាត់តពិសេសមួយរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនចង់ប្រឹងប្រែងខ្លាំងក្នុងការប្ដូរវាទេ ហើយខ្ញុំសម្គាល់ឃើញថា បងប្អូនប្រុសស្រីខ្ញុំមិនបានឃើញបញ្ហាណាមួយទេ ដូច្នេះ ខ្ញុំមិនផ្លាស់ប្ដូរវា ហើយទុកវានៅដដែល។ ជួនកាល ពេលខ្ញុំមានបញ្ហា ខ្ញុំគ្រាន់តែគិតមួយភ្លែត ហើយក្រោយមក ខ្ញុំទៅសួរបងប្អូនប្រុសស្រីខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ធ្វើបែបនេះដោះស្រាយបញ្ហាបានលឿន និងមិនធ្វើឱ្យខ្ញុំហត់នឿយ ដូច្នេះ វាជាវិធីងាយក្នុងការបញ្ចប់កិច្ចការខ្ញុំ។ ប៉ុន្តែពេលខ្ញុំធ្វើដូច្នេះ ខ្ញុំមានអារម្មណ៍ថា ជាការស្ដីបន្ទោសខ្លួនឯង។ សំណួរមួយចំនួន តាមពិតសាមញ្ញទេ ហើយខ្ញុំអាចដោះស្រាយវាបាន ដោយប្រឹងប្រែងតែបន្តិច ហើយការសួរបងប្អូនប្រុសស្រី បានរំខានភារកិច្ចពួកគេ ប៉ុន្តែខ្ញុំមិនឆ្លុះបញ្ចាំង ឬព្យាយាមយល់ខ្លួនឯងឡើយ។ ដូច្នេះហើយ ល្បិចកលនេះបានក្លាយជាទម្លាប់ក្នុងរបៀបដែលខ្ញុំបំពេញភារកិច្ចខ្ញុំ។

បន្ទាប់មក ខ្ញុំបានដូរទៅកាន់ភារកិច្ចផលិតវីដេអូ។ ក្រៅពីធ្វើវីដេអូ ខ្ញុំត្រូវដឹកនាំបងប្អូនប្រុសស្រីខ្ញុំសិក្សា និងបង្កើនជំនាញអាជីពរបស់បុគ្គលម្នាក់ៗ ដូច្នេះ ខ្ញុំត្រូវធ្វើការច្រើនជាងធម្មតា។ ខ្ញុំមិនត្រឹមតែត្រូវរៀនពីជំនាញអាជីពប៉ុណ្ណោះទេ ខ្ញុំត្រូវស្វែងរកឧបករណ៍ និងរៀបចំមេរៀន ដោយផ្អែកលើតម្រូវការរបស់បងប្អូនប្រុសស្រី។ គ្រប់យ៉ាងហាក់ដូចជាកិច្ចការដែលពិបាក និងហត់នឿយ។ ខ្ញុំបានគិតថា «ភារកិច្ចខ្ញុំពីមុនល្អជាងនេះ។ ខ្ញុំមិនមានបន្ទុក និងសម្ពាធច្រើនទេ។ គ្រប់យ៉ាងដែលខ្ញុំធ្វើ គឺបញ្ចប់គម្រោងផ្ទាល់ខ្លួន។ ពេលនេះ ខ្ញុំមានកិច្ចការកាន់តែច្រើន ហើយមានរឿងច្រើនត្រូវបារម្ភ»។ គិតដល់រឿងនេះ ធ្វើឱ្យខ្ញុំឈឺក្បាលណាស់។ ក្រោយមក ខ្ញុំចាប់ផ្ដើមគិតអំពីរបៀបដែលខ្ញុំអាចសន្សំពេល និងមិនមានអារម្មណ៍ហត់នឿយ ហើយខ្ញុំបានសម្រេចចិត្តផ្ញើមេរៀនកាត់តពិសេសឱ្យបងប្អូនប្រុសស្រីខ្ញុំ។ ធ្វើបែបនោះ បងប្អូនប្រុសស្រី អាចរៀនពីពួកវា ហើយខ្ញុំនឹងមិនត្រូវចំណាយពេលស្វែងរកឧបករណ៍ឡើយ។ ខ្ញុំកាន់តែគិត នោះខ្ញុំកាន់តែមានអារម្មណ៍ថា មិនអាចមានវិធីសាស្ដ្រល្អជាងនេះទេ។ មួយរយៈមក បងប្អូនប្រុសស្រីខ្ញុំបាននិយាយថា មេរៀននោះមិនបានដោះស្រាយបញ្ហាពួកគេទេ។ នៅពេលនោះ ខ្ញុំមានអារម្មណ៍សោកស្ដាយបន្តិចដែរ ដូច្នេះ ដោយគ្មានជម្រើសផ្សេង ខ្ញុំបានស្វែងរកឧបករណ៍ដើម្បីបង្រៀនគ្រប់គ្នាតាមរបៀបធម្មតា ហើយខ្ញុំបានគិតថា «ហ្នឹងហើយ ខ្ញុំបានរៀបចំមេរៀនសម្រាប់គ្រប់គ្នា ការងារខ្ញុំគឺចប់ហើយ»។ វាមិនត្រូវការពេលយូរទេ មុនពេលដែលអ្នកដឹកនាំក្រុមយើងនិយាយថា «ថ្មីៗនេះ បងប្អូនប្រុសស្រីបាននិយាយថា បញ្ហាបច្ចេកទេស បណ្ដាលឱ្យការផលិតវីដេអូធ្លាក់គុណភាព និងត្រូវធ្វើឡើងវិញជារឿយៗ ដែលពន្យារពេលដំណើរការ»។ ពេលខ្ញុំឮដូច្នោះ ខ្ញុំមិនបានឆ្លុះបញ្ចាំង ឬព្យាយាមយល់ខ្លួនឯងទេ ហើយខ្ញុំមានអារម្មណ៍ថា ការសិក្សានេះមិនត្រឹមតែតម្រូវឱ្យមានការរងទុក្ខ និងការលះបង់ប៉ុណ្ណោះទេ វាថែមទាំងតម្រូវឱ្យមានទំនួលខុសត្រូវទៀតផង បើមានរឿងខុសឆ្គងកើតឡើង ដូច្នេះ ខ្ញុំមិនចង់បានភារកិច្ចនេះតទៅទៀតទេ។ ថ្ងៃមួយ អ្នកដឹកនាំខ្ញុំមករកខ្ញុំ ហើយលាតត្រដាងខ្ញុំ សម្រាប់ការវៀចវេរ និងការមានឧបាយកលក្នុងភារកិច្ច ហើយដោះស្រាយជាមួយខ្ញុំ ដោយនិយាយថា បើមិនមានអ្វីផ្លាស់ប្ដូរទេ នោះខ្ញុំនឹងត្រូវបានបណ្ដេញចេញ។ ពេលខ្ញុំឮអ្នកដឹកនាំខ្ញុំនិយាយដូច្នោះ ទោះបីជាខ្ញុំសារភាពថា ខ្ញុំវៀចវេរក្នុងភារកិច្ចរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនមានអារម្មណ៍ប្រែចិត្តឡើយ។ ពេលខ្ញុំគិតដល់ការលំបាក និងបញ្ហា ដែលខ្ញុំនឹងជួបប្រទះនៅថ្ងៃមុខក្នុងភារកិច្ចខ្ញុំ នោះខ្ញុំមិនចង់បំពេញភារកិច្ចខ្ញុំតទៅទៀតទេ។ ខ្ញុំចង់ដូរទៅកាន់ភារកិច្ចដែលងាយស្រួលជាង។ ថ្ងៃបន្ទាប់ ខ្ញុំបានទៅជួបអ្នកដឹកនាំខ្ញុំ ហើយនិយាយថា «ខ្ញុំគ្មានសមត្ថភាពក្នុងភារកិច្ចនេះទេ។ ខ្ញុំចង់ដូរទៅកាន់ភារកិច្ចផ្សេង។» បន្ទាប់ពីឮដូច្នោះ គាត់បានដោះស្រាយជាមួយខ្ញុំ ដោយនិយាយថា «អ្នកពិតជាមិនអាចបំពេញភារកិច្ចនេះមែនទេ? តើអ្នកពិតជាបានព្យាយាមឬទេ? អ្នកគេចពីកិច្ចការលំបាក អ្នកតែងតែវៀចវេរ និងប៉ុនប៉ងប្រើឧបាយកល ហើយអ្នកមានភាពជាមនុស្សអាក្រក់។ ជាមួយនឹងឥរិយាបថទាំងនោះ អ្នកពិតជាមិនអាចចាកចេញពីភារកិច្ចនេះបានទេ។» ពេលខ្ញុំឮអ្នកដឹកនាំខ្ញុំនិយាយដូច្នេះ វាមានអារម្មណ៍ហាក់ដូចជាប្រហោងពោះអស់ហើយ។ ត្រឡប់ទៅកាន់ស្ទូឌីយោវិញ ខ្ញុំបានឃើញបងប្អូនស្រីៗឯទៀតកំពុងរវល់នឹងភារកិច្ចពួកគេ ប៉ុន្តែខ្ញុំត្រូវបានគេបណ្ដេញចេញ និងបាត់បង់ភារកិច្ច។ ហើយខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំមិនដែលគិតថា ខ្ញុំពិតជាអាចបាត់បង់ភារកិច្ចខ្ញុំទេ។ នៅពេលនោះ ខ្ញុំថែមទាំងការពារខ្លួនក្នុងចិត្តទៀតផង «ខ្ញុំមិនចង់បានភារកិច្ចនេះទេ ប៉ុន្តែខ្ញុំអាចត្រូវបានផ្ដល់ភារកិច្ចថ្មី។ ម៉េចក៏លក្ខណៈសម្បត្តិខ្ញុំក្នុងការបំពេញតួនាទី ត្រូវបានលុបចោលទៅវិញ?» ប៉ុន្តែក្រោយមក ខ្ញុំគិតថា «ព្រះជាម្ចាស់មានអធិបតេយ្យលើរបស់សព្វសារពើ។ ការបណ្ដេញចេញរបស់ខ្ញុំ ជាការមកដល់នៃនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ខ្ញុំត្រូវតែស្ដាប់បង្គាប់ និងឆ្លុះបញ្ចាំងខ្លួនឯង។» នៅថ្ងៃបន្ទាប់ រូបភាពដែលអ្នកដឹកនាំបណ្ដេញខ្ញុំ នៅដក់ជាប់ក្នុងចិត្តគំនិតខ្ញុំដូចខ្សែភាពយន្តអ៊ីចឹង។ ពេលខ្ញុំគិតដល់អ្វីដែលអ្នកដឹកនាំនិយាយ ខ្ញុំមានអារម្មណ៍កើតទុក្ខ ជាពិសេស អ្នកដឹកនាំខ្ញុំនិយាយថា ខ្ញុំមានភាពជាមនុស្សអាក្រក់។ ខ្ញុំមិនដឹងថា ត្រូវឆ្លុះបញ្ចាំង ឬស្គាល់ខ្លួនឯងដូចម្ដេចទេ ដូច្នេះ ក្នុងការឈឺចាប់របស់ខ្ញុំ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ដើម្បីសុំឱ្យទ្រង់ដឹកនាំខ្ញុំឱ្យយល់ពីខ្លួនឯង។

ក្រោយមក ខ្ញុំបានឃើញអត្ថបទមួយ នៅក្នុងបន្ទូលព្រះជាម្ចាស់ «តើមិនមែនអ្វីមួយនៅក្នុងនិស្ស័យដ៏ពុករលួយទេឬដែលនាំទៅរកការដោះស្រាយការងារដោយគ្មានភាពហ្មត់ចត់ និងគ្មានការទទួលខុសត្រូវ? តើវាជាអ្វីទៅ? នោះជាភាពសើៗ។ នៅក្នុងគ្រប់កិច្ចការ ពួកគេនិយាយថា 'វាជិតត្រូវហើយ' និង 'ជិតគ្រប់ហើយ'។ វាជាអាកប្បកិរិយាបែប 'ប្រហែល' 'អាចដែរ' និង 'បួនក្នុងចំណោមប្រាំ'។ ពួកគេធ្វើកិច្ចការបែបបង្គ្រប់កិច្ច ពេញចិត្តនឹងធ្វើការឱ្យតិចបំផុត ហើយពួកគេពេញចិត្តនឹងការធ្វើការបែបប្រឡិមប្រឡុំតាមដែលពួកគេអាចធ្វើបាន។ ពួកគេមើលមិនឃើញចំណុចសំខាន់នៅក្នុងការធ្វើការប្រកបដោយភាពហ្មត់ចត់ ឬស្វះស្វែងរកភាពច្បាស់លាស់ឡើយ ហើយពួកគេក៏មិនសូវមើលឃើញពីភាពសំខាន់ក្នុងការស្វែងរកគោលការណ៍នោះដែរ។ តើនេះមិនមែនជាអ្វីមួយដែលស្ថិតនៅក្នុងនិស្ស័យដ៏ពុករលួយទេឬ? តើវាជាការសម្ដែងចេញនូវភាពជាមនុស្សធម្មតាដែរឬទេ? ការហៅវាថាជាភាពក្រអឺតក្រទមគឺត្រឹមត្រូវ ហើយការហៅវាថាជាភាពខិលខូច ក៏សមរម្យទាំងស្រុងដែរ ប៉ុន្តែដើម្បីយល់វាឱ្យបានល្អឥតខ្ចោះ ពាក្យតែមួយគត់ដែលនឹងពណ៌នាអំពីវាយ៉ាងល្អនោះគឺជាពាក្យ 'ភាពសើៗ'។ ភាពសើៗនេះមានវត្តមាននៅក្នុងភាពជាមនុស្សរបស់មនុស្សភាគច្រើន។ នៅក្នុងគ្រប់រឿងរ៉ាវ ពួកគេចង់ធ្វើការឱ្យបានតិចតួចបំផុត រកមើលយកតែរួចខ្លួន ហើយមានក្លិននៃភាពបោកបញ្ឆោតនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេបោកប្រាស់អ្នកដទៃពេលដែលពួកគេអាចធ្វើបាន លេងផ្លូវកាត់ពេលដែលពួកគេអាច ហើយស្ទាក់ស្ទើរក្នុងការចំណាយពេលច្រើន ឬគិតពិចារណាទៅលើរឿងមួយ។ ពួកគេគិតទៅកាន់ខ្លួនឯងថា 'ដរាបណាខ្ញុំអាចគេចវេះពីការត្រូវបានគេបើកសម្ដែង និងមិនបង្កបញ្ហាអ្វី ហើយខ្ញុំមិនត្រូវបានហៅឱ្យរាយការណ៍ ពេលនោះខ្ញុំអាចប្រឡិមប្រឡុំធ្វើការឱ្យតែបានៗតាមរយៈការធ្វើដូច្នេះ។ ការធ្វើការងារឱ្យបានល្អគឺមានបញ្ហាលើសតម្លៃរបស់វាទៅទៀត។' មនុស្សបែបនេះគ្មានភាពស្ទាត់ជំនាញអ្វីឡើយ ហើយពួកគេមិនយកការសិក្សារបស់ខ្លួនមកអនុវត្តទេ។ ពួកគេចង់ទទួលបានតែទិដ្ឋភាពទូទៅនៃប្រធានបទប៉ុណ្ណោះ ក្រោយមក ហៅខ្លួនឯងថាមានភាពស្ទាត់ជំនាញលើផ្នែកនោះ ហើយបន្ទាប់មក អាងលើការនេះ ដើម្បីប្រឡិមប្រឡុំចំពោះផ្លូវរបស់ខ្លួន។ តើនេះមិនមែនជាអាកប្បកិរិយាមួយដែលមនុស្សមានចំពោះកិច្ចការទេឬ? តើវាជាអាកប្បកិរិយាល្អឬ? អាកប្បកិរិយាដែលបុគ្គលបែបនេះមានចំពោះមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវ គឺជាពាក្យពីរបីបាត់ 'ប្រឡិមប្រឡុំ' ហើយភាពសើៗបែបនេះមាននៅក្នុងមនុស្សជាតិដ៏ពុករលួយទាំងអស់។ មនុស្សដែលមានភាពសើរៗក្នុងភាពជាមនុស្សរបស់ខ្លួន គិតពី 'ការធ្វើបានទាំងត្រដាបត្រដួស' ចំពោះគ្រប់យ៉ាងដែលពួកគេធ្វើ។ តើចំណុចនេះអាចឱ្យពួកគេធ្វើអ្វីមួយសមរម្យឬទេ? ទេ។ ដូច្នេះ តើពួកគេអាចសម្រេចកិច្ចការអ្វីមួយបានដែរឬទេ? កាន់តែមិនអាចទៀតហើយ»។ «តើគេអាចប្រាប់ពីភាពខុសគ្នារវាងមនុស្សថ្លៃថ្នូរ និងមនុស្សថោកទាបបានដោយរបៀបណាទៅ? សូមគ្រាន់តែមើលទៅកាន់អាកប្បកិរិយា និងឫកពានៅក្នុងការដែលពួកគេប្រព្រឹត្តចំពោះមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗទៅចុះ ពោលគឺសូមមើលទៅកាន់របៀបដែលពួកគេធ្វើសកម្មភាព របៀបដែលពួកគេដោះស្រាយកិច្ចការ និងរបៀបដែលពួកគេប្រព្រឹត្តពេលដែលមានបញ្ហាកើតឡើង។ មនុស្សដែលមានអត្តចរិត និងភាពថ្លៃថ្នូរ គឺជាអ្នកដែលមានភាពប្រិតប្រៀង ភាពហ្មត់ចត់ និងភាពឧស្សាហ៍នៅក្នុងសកម្មភាពរបស់ពួកគេ ហើយពួកគេព្រមធ្វើការលះបង់ផ្សេងៗ។ រីឯមនុស្សដែលគ្មានអត្តចរិត និងភាពថ្លៃថ្នូរវិញ គឺជាអ្នកដែលគ្មានក្បួនខ្នាត និងធ្វេសប្រហែសនៅក្នុងសកម្មភាពរបស់ខ្លួន តែងតែមានល្បិច តែងតែចង់ប្រឡិមប្រឡុំជានិច្ច។ ពួកគេមិនបានរៀនជំនាញអ្វីឱ្យប៉ិនប្រសប់ឡើយ ហើយមិនថាពួកគេរៀនបានយូរកម្រិតណាឡើយ ពួកគេនៅតែជាប់នឹងភាពល្ងង់ខ្លៅនៅក្នុងរឿងរ៉ាវនៃជំនាញ ឬវិជ្ជាជីវៈ។ ប្រសិនបើអ្នកមិនសួរនាំពួកគេរកចម្លើយទេ គ្រប់យ៉ាងហាក់ដូចជាល្អ ប៉ុន្តែពេលដែលអ្នកបង្ខំសួរនាំ ពួកគេក៏តក់ស្លុត បែកញើសពេញថ្ងាស ហើយពួកគេគ្មានចម្លើយឡើយ។ អ្នកទាំងនោះគឺជាមនុស្សដែលមានអត្តចរិតថោកទាប» («ពួកគេនឹងឱ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ មិនមែនស្ដាប់បង្គាប់សេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីពីរ)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទូលព្រះជាម្ចាស់ចាក់ដោតចិត្តខ្ញុំ ជាពិសេសព្រះបន្ទូលទ្រង់ «ពួកគេបោកប្រាស់អ្នកដទៃពេលដែលពួកគេអាចធ្វើបាន លេងផ្លូវកាត់ពេលដែលពួកគេអាច» «ដោយគ្មានចរិតល្អ និងគុណធម៌» ហើយ «ព្រមទាំងអត្តចរិតថោកទាប»។ ព្រះបន្ទូលនីមួយៗ បើកសម្ដែងអាកប្បកិរិយាខ្ញុំ ចំពោះភារកិច្ច និងភាពជាមនុស្សរបស់ខ្ញុំ។ ខ្ញុំបានដឹងថា នេះពិតជារបៀបដែលខ្ញុំបំពេញភារកិច្ចខ្ញុំ។ ខ្ញុំវៀចវេរក្នុងគ្រប់យ៉ាងដែលខ្ញុំធ្វើ ហើយគ្រាន់តែធ្វើអ្វីឱ្យតែបានជាប់តាមស្តង់ដារប៉ុណ្ណោះ។ ខ្ញុំបានគិតគូរពីផលប្រយោជន៍ខាងសាច់ឈាមរបស់ខ្ញុំនៅក្នុងគ្រប់យ៉ាង ស្វែងរកវិធីគេចពីការរងទុក្ខ ហើយមិនដែលគិតដល់វិធីបំពេញភារកិច្ចឱ្យល្អឡើយ។ ដើម្បីភាពស្រណុកខាងសាច់ឈាម និងដើម្បីគេចពីការរងទុក្ខ និងការលះបង់ ពេលដែលខ្ញុំផលិតការកាត់តពិសេសៗ ខ្ញុំតែងតែជ្រើសរើសធ្វើគម្រោងងាយៗជាង។ ក្នុងដំណើរការផលិត សូម្បីតែពេលខ្ញុំឃើញបញ្ហា និងកន្លែងត្រូវកែលម្អក៏ដោយ ដរាបណាគ្មានអ្នកផ្សេងឃើញពួកវា នោះខ្ញុំទុកឱ្យមានបញ្ហានោះ។ ក្នុងភារកិច្ចផលិតវីដេអូរបស់ខ្ញុំ ខ្ញុំត្រូវរៀនជំនាញអាជីព ហើយដឹកនាំបងប្អូនប្រុសស្រីខ្ញុំឱ្យរៀនអំពីពួកវា។ ខ្ញុំមានអារម្មណ៍ថា ការបំពេញភារកិច្ចនេះ ជាសម្ពាធ និងបណ្ដាលឱ្យរងទុក្ខច្រើនណាស់ ហើយគ្រាន់តែគិត វាធ្វើឱ្យខ្ញុំហត់នឿយទៅហើយ ដូច្នេះ ដើម្បីផលប្រយោជន៍ស្រណុកខាងសាច់ឈាម ខ្ញុំបានសាកល្បងល្បិចកល និងប្រើឧបាយកល ដើម្បីធ្វើឱ្យបងប្អូនប្រុសស្រីខ្ញុំរៀនដោយខ្លួនឯង ដែលមានន័យថា ជំនាញពួកគេមិនដែលរីកចម្រើនទេ ធ្វើឱ្យភារកិច្ចពួកគេមានប្រសិទ្ធភាពកាន់តែតិច ហើយពន្យារដំណើរការ។ គ្រប់ទីកន្លែងក្នុងភារកិច្ចខ្ញុំ ខ្ញុំបានប្រើល្បិចកល និងការបោកបញ្ឆោត ខ្ញុំមិនដែលគិតដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់ ឬវិធីបំពេញភារកិច្ចខ្ញុំឱ្យល្អទេ។ ខ្ញុំគ្មានភាពជាមនុស្សទាល់តែសោះ! ខ្ញុំពិតជាអាត្មានិយម គួរឱ្យស្អប់ ហើយមានអត្តចរិតថោកទាបមែន។ ពេលដែលខ្ញុំឆ្លុះបញ្ចាំងលើរឿងទាំងនេះ ខ្ញុំមានអារម្មណ៍សោកស្ដាយ និងខុសឆ្គងយ៉ាងខ្លាំង។

បន្ទាប់មក ខ្ញុំបានអានក្នុងព្រះបន្ទូលព្រះជាម្ចាស់ «បើមើលពីខាងក្រៅ មនុស្សមួយចំនួនហាក់ដូចជាមិនមានបញ្ហាធ្ងន់ធ្ងរទេ ក្នុងពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេមិនធ្វើអ្វីដែលអាក្រក់ដោយចំហឡើយ។ ពួកគេមិនបណ្តាលឱ្យមានការបង្អាក់ ឬរំខាន ឬដើរតាមមាគ៌ារបស់អ្នកប្រឆាំងព្រះជាម្ចាស់ឡើយ។ ក្នុងការអនុវត្តកាតព្វកិច្ចរបស់ពួកគេ ពួកគេមិនមានកំហុសធំដុំ ឬបញ្ហានៃគោលការណ៍ណាមួយកើតឡើងនៅឡើយទេ ក្នុងរយៈពេលពីរបីឆ្នាំដ៏ខ្លី ពួកគេត្រូវបានលាតត្រដាងដោយមិនដឹងខ្លួន ថាមិនទទួលយកសេចក្ដីពិតទាល់តែសោះ ថាជាម្នាក់ក្នុងចំណោះអ្នកមិនជឿ។ ហេតុអ្វីក៏ដូច្នេះ? អ្នកដទៃមិនអាចមើលឃើញពីបញ្ហាទេ តែព្រះជាម្ចាស់ពិនិត្យក្រអៅដួងចិត្តរបស់គេ ហើយទ្រង់ទតមើលឃើញបញ្ហា។ ពួកគេតែងតែធ្វេសប្រហែស និងមិនប្រែចិត្តអំពីវា។ ខណៈដែលពេលវេលាចេះតែកន្លងទៅ ជាធម្មជាតិ ពួកគេត្រូវបានលាតត្រដាង។ តើការនៅតែមិនប្រែចិត្តមានន័យយ៉ាងណា? វាមានន័យថា ទោះបីជាពួកគេបានបំពេញភារកិច្ចរបស់ខ្លួនកន្លងមកក៏ដោយ ក៏ពួកគេតែងតែមានអាកប្បកិរិយាខុសឆ្គងដែរ ជាអាកប្បកិរិយាធ្វេសប្រហែស និងធ្វើឱ្យតែបង្រ្គប់កិច្ច ឥរិយាបថធម្មតា ហើយពួកគេមិនដែលមានមនសិការ និងកាន់តែមិនមានភក្ដីភាព។ ពួកគេប្រហែលជាប្រឹងប្រែងបន្ដិចបន្ដួច ប៉ុន្តែពួកគេគ្រាន់តែធ្វើទាំងគ្មានអារម្មណ៍ប៉ុណ្ណោះ។ ពួកគេមិនផ្តល់ឱ្យនូវអ្វីទាំងអស់របស់ពួកគេនោះទេ ហើយអំពើរំលងរបស់ពួកគេគឺគ្មានទីបញ្ចប់ឡើយ។ តាមទស្សនៈរបស់ព្រះជាម្ចាស់ ពួកគេមិនដែលប្រែចិត្តឡើយ។ ពួកគេតែងតែធ្វេសប្រហែសជានិច្ច ហើយគ្មានការផ្លាស់ប្ដូរណាមួយនៅក្នុងពួកគេឡើយ។ ដែលនោះមានន័យថា ពួកគេមិនលះបង់អំពើអាក្រក់នៅក្នុងដៃរបស់ពួកគេ ហើយប្រែចិត្តជឿលើទ្រង់ឡើយ។ ព្រះជាម្ចាស់មិនទតឃើញឥរិយាបថនៃការប្រែចិត្តនៅក្នុងពួកគេទេ ហើយទ្រង់ក៏មិនទតឃើញភាពផ្ទុយគ្នានៅក្នុងឥរិយាបថរបស់ពួកគេដែរ។ ពួកគេប្រកាន់ខ្ជាប់ខ្ជួនទៅនឹងភារកិច្ចរបស់ពួកគេ និងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដោយឥរិយាបថ និងវិធីសាស្ត្របែបនេះ។ ជាទូទៅ គ្មានការផ្លាស់ប្តូរនូវនិស្ស័យរឹងរូស មិនអធ្យាស្រ័យនោះឡើយ ហើយអ្វីដែលលើសពីនេះទៅទៀតនោះ គឺពួកគេមិនដែលមានអារម្មណ៍ថាជំពាក់ព្រះជាម្ចាស់ឡើយ ពួកគេមិនដែលមានអារម្មណ៍ថាការធ្វេសប្រហែស និងការធ្វើកិច្ចការដើម្បីតែបង្រ្គប់កិច្ចរបស់ពួកគេ គឺជាអំពើរំលងដែលជាអំពើអាក្រក់នោះទេ។ ក្នុងចិត្តគេ មិនមានការជំពាក់ គ្មានកំហុស គ្មានការស្តីបន្ទោសខ្លួនឯង ហើយសឹងតែមិនមានការចោទប្រកាន់ខ្លួនឯងឡើយ។ ហើយនៅពេលដែលពេលវេលាកន្លងផុតទៅ ព្រះជាម្ចាស់ទតឃើញថាមនុស្សនេះមិនអាចកែឡើងបានទេ។ មិនថាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល ហើយមិនថាពួកគេឮនូវការថ្លែងព្រះបន្ទូលប៉ុន្មានដង មិនថាពួកយល់នូវសេចក្ដីពិតបានប៉ុណ្ណាក៏ដោយ ក៏ដួងចិត្តរបស់ពួកគេមិនរង្គោះរង្គើទេ ហើយអាកប្បកិរិយារបស់ពួកគេក៏មិនមានការផ្លាស់ប្តូរ ឬផ្លាស់ប្តូរការគិតនោះឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ 'គ្មានសង្ឃឹមសម្រាប់មនុស្សនេះទេ។ គ្មានអ្វីដែលអញបានមានបន្ទូល ធ្វើឱ្យប៉ះដួងចិត្តពួកគេទេ ហើយគ្មានអ្វីដែលអញមានបន្ទូលធ្វើឱ្យពួកគេផ្លាស់ប្ដូរការគិតវិញនោះទេ។ មិនមានមធ្យោបាយណាផ្លាស់ប្តូរពួកគេទេ។ មនុស្សនេះមិនសមនឹងបំពេញភារកិច្ចរបស់ពួកគេទេ ហើយពួកគេក៏មិនសមនឹងបម្រើនៅក្នុងដំណាក់របស់ខ្ញុំដែរ'។ ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះ? ពីព្រោះនៅពេលពួកគេបំពេញភារកិច្ច និងធ្វើកិច្ចការ មិនថាពួកគេមានការអត់ធន់ និងមានភាពអត់ធ្មត់ដល់កម្រិតណានោះទេ វាមិនមានប្រសិទ្ធិភាព និងមិនអាចធ្វើឱ្យពួកគេផ្លាស់ប្តូរបានឡើយ។ វាមិនអាចធ្វើឱ្យពួកគេបំពេញភារកិច្ចរបស់ពួកគេបានល្អទេ វាមិនអាចអនុញ្ញាតឱ្យពួកគេដើរលើមាគ៌ានៃការស្វែងរកសេចក្ដីពិតបានទេ។ មនុស្សនេះគឺកែមិនឡើងទេ។ នៅពេលដែលព្រះជាម្ចាស់កំណត់ថាមនុស្សម្នាក់មិនអាចកែឡើងទេ តើព្រះជាម្ចាស់នៅតែគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះមនុស្សម្នាក់នេះទៀតឬទេ? ទ្រង់មិនធ្វើទេ។ ព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យពួកគេទៅ» («វិធីដោះស្រាយបញ្ហាចំពោះការមិនយកចិត្តទុកដាក់ និងការធ្វើដើម្បីតែបង្រ្គប់កិច្ច នៅពេលអនុវត្តភារកិច្ចរបស់អ្នក» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «របៀបដែលអ្នកគោរពចំពោះបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ខ្លាំងណាស់! ប្រសិនបើអ្នកមិនអាចបំពេញនូវអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្តាក់នឹងអ្នកទេ នោះអ្នកមិនស័ក្តិសមនឹងរស់នៅក្នុងព្រះវត្តមានទ្រង់ទេ ហើយគួរតែទទួលទោស។ នេះត្រូវបានតែងតាំងឡើងដោយសា្ថនសួគ៌ ហើយទទួលស្គាល់ដោយផែនដី ដែលមនុស្សត្រូវបំពេញនូវគ្រប់បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់នឹងពួកគេឱ្យនេះ ហើយនេះគឺជាទំនួលខុសត្រូវដ៏ធំរបស់ពួកគេ និងមានសារៈខាន់ដូចជាជីវិតរបស់ពួកគេដែរ។ ប្រសិនបើអ្នកមិនបានទទួលយកបញ្ជាបេសកកម្មនេះឱ្យបានម៉ឺងមាត់ទេនោះ គឺអ្នកកំពុងតែក្បត់នឹងព្រះអង្គ ក្នុងរបៀបដ៏គួរឱ្យសង្វេគហើយ។ នៅក្នុងការនេះ អ្នកនឹងសោកស្តាយជាងយូដាទៅទៀត ហើយសមនឹងទទួលបណ្តាសា» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានអានព្រះបន្ទូលព្រះម្ដងហើយម្ដងទៀត។ ខ្ញុំដឹងថា កាលពីអតីតកាល ទោះបីមើលពីក្រៅហាក់ដូចជាបំពេញភារកិច្ចក៏ដោយ តែក្នុងចិត្ត ខ្ញុំកំពុងក្បត់ព្រះជាម្ចាស់។ ក្នុងភារកិច្ចខ្ញុំ ខ្ញុំគ្រាន់តែគិតដល់ផលប្រយោជន៍ខាងសាច់ឈាម និងគេចវេះពីការរងទុក្ខប៉ុណ្ណោះ ហើយខ្ញុំវៀចវេរដោយល្បិចកល និងឧបាយកល។ សូម្បីនៅពេលខ្ញុំអាចធ្វើកិច្ចការបានល្អជាងក៏ដោយ ក៏ខ្ញុំមិនធ្វើដែរ ពីព្រោះខ្ញុំមានអារម្មណ៍ថា ទោះបីជាធ្វើមិនបានល្អខ្លាំង យ៉ាងហោចណាស់ក៏វាបានសម្រេចរួចរាល់ដែរ ហើយនោះវាគ្រប់គ្រាន់ហើយ។ ខ្ញុំមិនដែលយកបញ្ហាខ្លួនឯង មកគិតគូរយ៉ាងយកចិត្តទុកដាក់ទេ ហើយខ្ញុំមិនដែលឆ្លុះបញ្ចាំង ឬព្យាយាមយល់ខ្លួនឯងឡើយ។ ក្រោយមក អ្នកដឹកនាំខ្ញុំបានបើកសម្ដែង និងព្រមានខ្ញុំ ដែលនោះគឺជាព្រះជាម្ចាស់ដែលប្រទានឱកាសឱ្យខ្ញុំប្រែចិត្ត ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ប្រែចិត្តបន្តិចឡើយ នៅតែគិតពីផលប្រយោជន៍ខាងសាច់ឈាមរបស់ខ្ញុំ។ ពេលខ្ញុំគិតដល់កិច្ចការខ្ញុំដែលតម្រូវឱ្យមានការប្រឹងប្រែង និងការលះបង់ នោះខ្ញុំមិនចង់បានភារកិច្ចនោះតទៅទៀតទេ។ ម៉េចបានជាខ្ញុំស្ពឹក និងរឹងរូសទៅវិញ? ព្រះជាម្ចាស់បានប្រទានឱកាសដល់ខ្ញុំម្ដងហើយម្ដងទៀត ដើម្បីប្រែចិត្ត និងផ្លាស់ប្ដូរ ដែលជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំ គ្រាន់តែគិតពីផលប្រយោជន៍ខាងសាច់ឈាមប៉ុណ្ណោះ មិនស្វែងរកសេចក្ដីពិត ឬឆ្លុះបញ្ចាំងខ្លួនឯងឡើយ ហើយបន្តប្រឆាំងព្រះជាម្ចាស់យ៉ាងរឹងរូស។ ខ្ញុំបះបោរណាស់! ភារកិច្ចខ្ញុំ ជាបញ្ជាបេសកកម្ម និងទំនួលខុសត្រូវ ដែលព្រះជាម្ចាស់ប្រទានដល់ខ្ញុំ ហើយខ្ញុំគួរតែប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីបំពេញវា។ ប៉ុន្តែខ្ញុំមិនត្រឹមតែមិនអាចបំពេញភារកិច្ចខ្ញុំបានល្អប៉ុណ្ណោះទេ ខ្ញុំថែមទាំងបានវៀចវេរ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ ហើយថែមទាំងបដិសេធភារកិច្ចខ្ញុំទៀតផង។ តើនេះ មិនមែនជាការក្បត់ព្រះជាម្ចាស់ទេឬ? និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនអត់ឱនចំពោះការប្រមាថឡើយ ហើយព្រះជាម្ចាស់ស្អប់គ្រប់យ៉ាងដែលខ្ញុំបានធ្វើ។ ការបណ្ដេញខ្ញុំចេញ បានបង្ហាញសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ពេលខ្ញុំដឹងពីរឿងនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិចដែរ។ ខ្ញុំក៏មានអារម្មណ៍ភ្ញាក់រលឹកដែរ ដែលធ្វើរឿងឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យ។ ខ្ញុំមិនអាចវៀចវេរដូចនេះតទៅទៀតទេ។ ខ្ញុំត្រូវតែប្រែចិត្ត និងផ្លាស់ប្ដូរ។

បន្ទាប់មក ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អជាមួយបងប្អូនប្រុសស្រីខ្ញុំ។ ពីព្រោះខ្ញុំមិនដឹងពីគោលការណ៍ និងមិនពូកែខាងនិយាយជាមួយមនុស្សឡើយ មានអារម្មណ៍ថា ភារកិច្ចលំបាកណាស់ ហើយខ្ញុំមិនចង់ធ្វើកិច្ចការលំបាក ឬលះបង់ម្ដងទៀតទេ។ ប៉ុន្តែខ្ញុំបានគិតដល់អាកប្បកិរិយាខ្ញុំពីមុនចំពោះភារកិច្ច ហើយខ្ញុំដឹងថា ការមានសមត្ថភាពផ្សព្វផ្សាយដំណឹងល្អ ជាសេចក្ដីមេត្តាករុណាដ៏ធំរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ។ ខ្ញុំមិនគួររត់គេចទេ នៅពេលខ្ញុំជួបប្រទះបញ្ហាដូចពីមុន។ ពេលដែលខ្ញុំដឹងដូច្នោះ ខ្ញុំមានអារម្មណ៍វិជ្ជមានបន្តិច។

ក្រោយមក ខ្ញុំក៏បានឆ្លុះបញ្ចាំងខ្លួនឯង ហើយឆ្ងល់ពីមូលហេតុដែលខ្ញុំចង់រួញរា ពេលដែលភារកិច្ចខ្ញុំមានបញ្ហា។ តើធម្មជាតិអ្វីដែលគ្រប់គ្រងខ្ញុំ ពេលដែលរឿងនោះបានកើតឡើង? បន្ទាប់មក ខ្ញុំបានមើលវីដេអូ ដែលអានព្រះបន្ទូលព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ថ្ងៃនេះ អ្នកមិនជឿលើពាក្យដែលខ្ញុំមានបន្ទូលឡើយ ហើយអ្នកមិនយកចិត្តទុកដាក់លើពាក្យទាំងនោះទេ ប៉ុន្តែ នៅពេលដែលថ្ងៃកំណត់ដែលកិច្ចការនេះត្រូវផ្សព្វផ្សាយ ហើយអ្នកមើលឃើញរូបភាពធំនៃកិច្ចការនេះ នោះអ្នកនឹងស្ដាយក្រោយ ហើយនៅពេលនោះ អ្នកនឹងត្រូវស្រឡាំងកាំងមិនខាន។ វាមាននូវព្រះពរ ប៉ុន្តែ អ្នកមិនចេះរីករាយនឹងវាឡើយ ហើយវាមាននូវសេចក្តីពិត ប៉ុន្តែ អ្នកក៏មិនបន្តស្វែងរកវាដែរ។ តើអ្នកមិននាំការមើលងាយដាក់ខ្លួនទេឬអី? នៅថ្ងៃនេះ ទោះបីជាជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់ចាប់ផ្ដើមក៏ដោយ ក៏វាមិនទាន់មានអ្វីបន្ថែមពីលើការទាមទារដែលទ្រង់សព្វព្រះហឫទ័យចង់បានពីអ្នក និងអ្វីដែលទ្រង់សុំឲ្យអ្នករស់នៅតាមនោះឡើយ។ មានកិច្ចការ និងសេចក្តីពិតជាច្រើន តើការទាំងនេះមិនសក្ដិសមនឹងឲ្យអ្នកដឹងទេឬអី? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពដាស់វិញ្ញាណរបស់អ្នកឲ្យភ្ញាក់ទេឬ? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពធ្វើឲ្យអ្នកស្អប់ខ្លួនអ្នកទេឬ? តើអ្នកស្កប់ចិត្តក្នុងការរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ស្កប់ចិត្តជាមួយសេចក្តីសុខសាន្ត និងអំណរ ព្រមទាំងភាពសុខស្រួលខាងសាច់ឈាមតែបន្ដិចបន្ដួចនេះឬ? តើអ្នកមិនមែនជាមនុស្សថោកទាបបំផុតទេឬអី? គ្មាននរណាម្នាក់ដែលល្ងីល្ងើជាងមនុស្សដែលបានឃើញសេចក្តីសង្រ្គោះហើយ ប៉ុន្តែ បែរជាមិនបន្តស្វែងរកឲ្យបានសេចក្តីសង្រ្គោះនោះឡើយ។ ពួកគេទាំងនេះជាមនុស្សដែលស្រេកឃ្លានខាងសាច់ឈាម ហើយរីករាយជាមួយអារក្សសាតាំង។ អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឲ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នក និងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនបន្តស្វែងរកសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនជាសត្វតិរច្ចានទេឬអី? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនជាខ្មោចឆៅទេឬអី? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានស្ដាប់ឮ? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឬ? តើខ្ញុំបានប្រទានព្រះបន្ទូលចំនួនប៉ុន្មានហើយនៅក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយសារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬអី? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកផ្ដេសផ្ដាសពេកទេឬអី? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬអី? ប្រសិនបើអ្នកគ្មានសមត្ថភាពទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ? អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែលជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឲ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឲ្យស្វាមីមានការងារល្អធ្វើ ចង់ឲ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឲ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឲ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឲ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឲ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឲ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឲ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឲ្យខ្លួនអ្នករួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ? សត្វជ្រូកមិនស្វែងរកជីវិតរបស់មនុស្សឡើយ វាមិនស្វែងរកការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេលដែលវាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ប៉ុន្តែ អ្នកមិនទទួលបានវាឡើយ៖ អ្នកមិនទទួលបានអ្វីសោះតែម្ដង។ តើអ្នកនឹងបន្តរស់នៅក្នុងជីវិតបែបនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានតម្លៃអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឲ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនបន្តស្វែងរកគោលដៅណាមួយឡើយ។ តើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬអី? តើអ្នកមានថ្លើមប្រមាត់អ្វីទៅសម្លឹងមើលព្រះជាម្ចាស់? ប្រសិនបើអ្នកបន្តមានបទពិសោធន៍បែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ? ផ្លូវដ៏ពិតត្រូវបានប្រទានដល់អ្នករួចហើយ ប៉ុន្តែ ចុងបញ្ចប់ អ្នកអាចទទួលបានផ្លូវនោះឬក៏អត់ គឺអាស្រ័យលើការស្វែងរករបស់អ្នកហើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ សំណួរនីមួយៗរបស់ព្រះជាម្ចាស់ បានចាក់ដោតចិត្តខ្ញុំ ហាក់ដូចជាព្រះជាម្ចាស់កំពុងតែសួរខ្ញុំផ្ទាល់មុខអ៊ីចឹង ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំជំពាក់ព្រះជាម្ចាស់ច្រើនពេកហើយ។ ខ្ញុំបានគិតអំពីរបៀបដែលព្រះជាម្ចាស់យកកំណើតជាមនុស្សបានសម្ដែងចេញសេចក្ដីពិតជាច្រើន ដើម្បីស្រោចស្រព និងផ្គត់ផ្គង់យើង ដើម្បីឱ្យយើងអាចទទួលបានសេចក្ដីពិត កម្ចាត់និស្ស័យពុករលួយរបស់យើង និងមានឱកាសត្រូវបានសង្រ្គោះ។ នេះជាព្រះពរដ៏ធំបំផុតរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ។ មនុស្សឆ្លាតពិតប្រាកដនឹងស្រឡាញ់ឱកាសដែលកិច្ចការរបស់ព្រះជាម្ចាស់បានប្រទាន ហើយប្រើប្រាស់ពេលវេលាពួកគេ ដើម្បីតាមរកសេចក្ដីពិត បំពេញភារកិច្ចរបស់ភាវៈដែលត្រូវបានបង្កើត តាមរកការផ្លាស់ប្ដូរក្នុងនិស្ស័យជីវិតពួកគេ អំឡុងពេលបំពេញភារកិច្ច ហើយទីបញ្ចប់ យល់សេចក្ដីពិត និងត្រូវបានព្រះជាម្ចាស់សង្គ្រោះយ៉ាងពេញលេញ។ ប៉ុន្តែមនុស្សងងឹតងងល់ និងល្ងង់ខ្លៅ ចង់បានភាពរីករាយខាងសាច់ឈាម និងយកតែរួចខ្លួន ហើយពួកគេមិនប្រឹងប្រែងតាមរកសេចក្ដីពិតឡើយ។ ពួកគេប្រើប្រាស់អារម្មណ៍ និងប្រឹងប្រែងតិចតួចក្នុងភារកិច្ចខ្លួន ហើយមិនថាពួកគេជឿយូរប៉ុនណាឡើយ ពួកគេមិនដែលយល់សេចក្ដីពិត មិនសម្រេចបានការផ្លាស់ប្ដូរក្នុងនិស្ស័យជីវិតពួកគេឡើយ ហើយទីបំផុត ត្រូវបានព្រះជាម្ចាស់លុបបំបាត់។ ខ្ញុំបានគិតពីខ្លួនឯង។ តើខ្ញុំពិតជាបុគ្គលល្ងង់ខ្លៅប្រភេទនេះឬទេ? ទស្សនៈវិជ្ជារបស់សាតាំង ដូចជា «ចូររស់នៅក្នុងជីវិតដែលស្វ័យប្រវត្តិ» និង «ភាពខ្ជិលច្រអូសមានពររបស់វា» គឺជាគោលការណ៍ដែលខ្ញុំរស់នៅតាម។ រាល់ថ្ងៃ ខ្ញុំរស់នៅដើម្បីស្ថានភាពដដែល ធ្វើការឱ្យតែផុតពីដៃ និងស្វែងរកភាពស្រណុកខាងសាច់ឈាម។ ខ្ញុំបានជឿព្រះជាម្ចាស់អស់ជាច្រើនឆ្នាំ ដោយមិនតាមរកសេចក្ដីពិត ឬផ្ដោតលើការផ្លាស់ប្ដូរនិស្ស័យ និងថា ភារកិច្ចខ្ញុំស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬអត់ឡើយ។ ភាពរីករាយខាងសាច់ឈាមរបស់ខ្ញុំ សំខាន់ជាងបំណងព្រះហឫទ័យព្រះជាម្ចាស់ ដូច្នេះ គ្រប់ពេលដែលភារកិច្ចខ្ញុំតម្រូវឱ្យខ្ញុំរងទុក្ខ ឬលះបង់ នោះខ្ញុំវៀចវេរ ហើយប្រើល្បិចកល និងបោកបញ្ឆោត ដែលបណ្ដាលឱ្យភារកិច្ចខ្ញុំមិនទទួលបានលទ្ធផល ព្រមទាំងពន្យារកិច្ចការនៃដំណាក់ព្រះជាម្ចាស់។ ហើយសូម្បីតែដូចនោះក៏ដោយ ក៏ខ្ញុំគ្មានអារម្មណ៍សោកស្ដាយ ឬខុសឆ្គងឡើយ។ ការចង់បានភាពស្រណុកចិត្ត ធ្វើឱ្យខ្ញុំអន់ថយ មិនរីកចម្រើន និងឥតចេះគិតក្រែង។ តើខ្ញុំគ្រាន់តែខ្ជះខ្ជាយជីវិតខ្ញុំមែនទេ? តើខ្ញុំខុសពីសត្វតិរច្ឆានបែបណាទៅ? ទីបញ្ចប់ ខ្ញុំបានឃើញថា ថ្នាំពុលសាតាំងទាំងនេះ ជាជំនឿខុសឆ្គងដែលសាតាំងប្រើប្រាស់ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ពួកវាធ្វើឱ្យមនុស្សតាមរកភាពស្រណុកចិត្ត មិនស្វែងរកការរីកចម្រើន ប្រែជាចុះអន់ថយ ហើយទីបំផុត ក៏ស្លាប់ក្នុងភាពល្ងង់ខ្លៅ។ ខ្ញុំគ្រាន់តែអាចស្ដីបន្ទោសខ្លួនឯង ចំពោះការបាត់បង់ភារកិច្ច។ ខ្ញុំខ្ជិលពេកហើយ ខ្ញុំឡិកឡក់ដោយអត្តចរិតខ្លួនឯង ហើយខ្ញុំមិនសមទទួលបានការទុកចិត្តពីនរណាឡើយ ដែលធ្វើឱ្យបងប្អូនប្រុសស្រីខ្ញុំស្អប់ខ្ពើម ហើយធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ញុំ។ កាលពីអតីតកាល ខ្ញុំមានអារម្មណ៍ថា ភារកិច្ចដែលមានតម្រូវការខ្ពស់ និងមានកិច្ចការច្រើន គឺស្មើនឹងការរងទុក្ខ។ ប៉ុន្តែការនេះ មិនធ្វើឱ្យភារកិច្ចខ្ញុំរងទុក្ខទាល់តែសោះ។ ពិតណាស់ ធម្មជាតិខ្ញុំខ្ជិលច្រអូស និងអាត្មានិយមខ្លាំងណាស់ ហើយខ្ញុំខ្វល់ខ្វាយណាស់នឹងសាច់ឈាម។ ទោះបីជាយើងត្រូវរងទុក្ខ និងត្រូវលះបង់ ពេលការលំបាកកើតឡើងក្នុងភារកិច្ចយើងក៏ដោយ ក៏ទាំងនេះ ជាគ្រប់យ៉ាងដែលយើងអាចអត់ទ្រាំបាន ដ្បិតព្រះជាម្ចាស់មិនដែលប្រទានបន្ទុកដែលមិនអាចអត់ទ្រាំបាន ដល់យើងឡើយ។ ហើយព្រះជាម្ចាស់បានប្រើប្រាស់ការលំបាកទាំងនេះ ដើម្បីបង្ហាញនិស្ស័យពុករលួយ និងភាពខ្វះខាតរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចស្គាល់ខ្លួនឯង ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា និងផ្លាស់ប្ដូរនិស្ស័យជីវិតរបស់ខ្ញុំ។ ស្របពេលជាមួយគ្នានោះ ព្រះជាម្ចាស់សង្ឃឹមថា ខ្ញុំអាចរៀនពឹងផ្អែកទ្រង់ ពេលប្រឈមនឹងការលំបាកទាំងនេះ និងមានសេចក្ដីជំនឿស្មោះត្រង់។ កាលពីមុន ខ្ញុំល្ងង់ខ្លៅ ងងឹតងងល់ និងមិនយល់ពីបំណងព្រះហឫទ័យព្រះ ខ្ញុំបាត់បង់ឱកាសជាច្រើនក្នុងការទទួលបានសេចក្ដីពិត និងប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយខ្ញុំបានអនុញ្ញាតឱ្យពេលវេលាដ៏អស្ចារ្យនេះរំលងផុតទៅឥតប្រយោជន៍។ ទោះបីជាខ្ញុំមានភាពស្រណុកខាងសាច់ឈាម និងមិនរងទុក្ខ ឬលះបង់ច្រើនក៏ដោយ ក៏ខ្ញុំមិនមានសេចក្ដីពិតណាមួយ ហើយនិស្ស័យពុករលួយរបស់ខ្ញុំមិនត្រូវបានដោះស្រាយឡើយ ខ្ញុំមិនធ្វើទង្វើល្អឡើយក្នុងភារកិច្ចខ្ញុំ ខ្ញុំពន្យារកិច្ចការក្នុងដំណាក់ព្រះជាម្ចាស់ ហើយខ្ញុំស្អប់ព្រះជាម្ចាស់។ បើខ្ញុំបន្តរស់នៅក្នុងឥរិយាបថវៀចវេរបែបនេះ នោះទីបញ្ចប់ ខ្ញុំនឹងបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទាំងស្រុង។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងស្អប់ខ្លួនឯង ហើយខ្ញុំមិនចង់រស់នៅដូចសត្វតទៅទៀតទេ។

ថ្ងៃមួយ អំឡុងពេលថ្វាយបង្គំ ខ្ញុំបានអានអត្ថបទមួយទៀតនៃព្រះបន្ទូលព្រះជាម្ចាស់។ «ការស្វែងរកឲ្យបាននៅថ្ងៃនេះ គឺធ្វើឡើងទាំងស្រុងសម្រាប់ជាប្រយោជន៍ចំពោះការចាក់គ្រឹះសម្រាប់ការងារនៅថ្ងៃខាងមុខ ដូចនេះ ព្រះជាម្ចាស់អាចនឹងប្រើអ្នក ហើយអ្នកអាចធ្វើជាសក្ខីភាពសម្រាប់ព្រះអង្គ។ ប្រសិនបើអ្នកធ្វើឲ្យការនេះក្លាយជាគោលដៅនៃការស្វែងរករបស់អ្នក នោះអ្នកនឹងអាចទទួលបាននូវព្រះវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធ។ កាលណាអ្នកកំណត់គោលដៅនៃការស្វែងរករបស់អ្នកកាន់តែខ្ពស់ អ្នកអាចទទួលបានការប្រទានឲ្យបានគ្រប់លក្ខណ៍កាន់តែច្រើន។ កាលណាអ្នកស្វែងរកសេចក្ដីពិតកាន់តែច្រើន ព្រះវិញ្ញាណក៏ធ្វើការកាន់តែច្រើនដែរ។ កាលណាអ្នកចំណាយកម្លាំងលើការស្វែងរកនោះកាន់តែច្រើន នោះអ្នកនឹងទទួលបានកាន់តែច្រើន។ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ផ្អែកទៅតាមសភាវៈខាងក្នុងរបស់គេ។ មនុស្សមួយចំនួនពោលថា ពួកគេមិនចង់ឲ្យព្រះជាម្ចាស់ប្រើប្រាស់ ឬឲ្យព្រះអង្គធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍ទេ គឺពួកគេគ្រាន់តែចង់ឲ្យសាច់ឈាមរបស់ពួកគេនៅមានសុវត្ថិភាព និងមិនរងទុក្ខពីភាពអកុសលតែប៉ុណ្ណោះ។ មនុស្សមួយចំនួនទៀតមិនចង់ចូលទៅក្នុងនគរព្រះ ប៉ុន្ដែសុខចិត្ដធ្លាក់ចុះចូលក្នុងរណ្ដៅដែលគ្មានទីបញ្ចប់។ ចំពោះករណីនេះ ព្រះជាម្ចាស់នឹងសម្រេចបំណងរបស់អ្នក។ អ្វីៗក៏ដោយដែលអ្នកស្វែងរក ព្រះជាម្ចាស់នឹងធ្វើវាឲ្យកើតឡើង។ ដូចនេះ តើបច្ចុប្បន្ននេះអ្នកកំពុងស្វែងរកអ្វី? តើអ្នកកំពុងស្វែងរកការធ្វើឲ្យបានគ្រប់លក្ខណ៍មែនឬ? តើសកម្មភាព និងឥរិយាបថនាពេលបច្ចុប្បន្នរបស់អ្នក ធ្វើសម្រាប់នៃការដែលនាំឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍ និងឲ្យព្រះអង្គទទួលយកអ្នកមែនឬ? អ្នកត្រូវតែពិនិត្យមើលខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនជានិច្ច។ ប្រសិនបើអ្នកដាក់ចិត្ដរបស់អ្នកទាំងស្រុងចូលក្នុងការស្វែងរកគោលដៅមួយ នោះព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍យ៉ាងប្រាកដ។ នេះ ជាមាគ៌ារបស់ព្រះវិញ្ញាណបរិសុទ្ធ។ មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សគឺទទួលបានតាមរយៈមធ្យោបាយដែលគេស្វែងរក។ កាលណាអ្នកកាន់តែស្រេកឃ្លានចង់ឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍ និងទទួលយកអ្នក នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកកាន់តែខ្លាំង។ កាលណាអ្នកបរាជ័យមិនបានស្វែងរក ហើយកាលណាអ្នកកាន់តែមានភាពអវិជ្ជមាន ហើយកាន់តែថមថយ នោះអ្នកបានដកចេញឱកាសកាន់តែច្រើនសម្រាប់ព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើការ។ យូរៗទៅ នោះព្រះវិញ្ញាណនឹងបោះបង់អ្នកចោល។ តើអ្នកចង់ឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នកចង់ឱ្យខ្លួនត្រូវបានព្រះជាម្ចាស់ទទួលយកដែរឬទេ? តើអ្នកចង់ឲ្យព្រះជាម្ចាស់ប្រើប្រាស់អ្នកដែរឬទេ? អ្នករាល់គ្នាគួរតែស្វែងរកការធ្វើអ្វីៗសម្រាប់ជាប្រយោជន៍ឲ្យបានគ្រប់លក្ខណ៍ ឲ្យព្រះជាម្ចាស់ទទួលយក និងប្រើប្រាស់អ្នក ដើម្បីឲ្យសកលលោក និងអ្វីៗទាំងអស់អាចមើលឃើញសកម្មភាពរបស់ព្រះជាម្ចាស់ដែលបានបង្ហាញនៅក្នុងខ្លួនអ្នករាល់គ្នា។ អ្នករាល់គ្នាគឺជាម្ចាស់លើរបស់សព្វសារពើ ហើយនៅកណ្ដាលអ្វីៗទាំងអស់ផង អ្នកនឹងអនុញ្ញាតឲ្យព្រះជាម្ចាស់សព្វព្រះទ័យនឹងទីបន្ទាល់ និងសិរីរុងរឿងតាមរយៈអ្នករាល់គ្នា ដែលនេះជាតឹកតាងបង្ហាញថា អ្នករាល់គ្នាគឺជាអ្នកដែលមានពរលើសមនុស្សជំនាន់ណាៗទាំងអស់!» («មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នកត្រូវតែរងទុក្ខលំបាកដើម្បីសេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនអ្នកដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងការប្រមាថមើលងាយដើម្បីសេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ដល់ជីវិតក្រុមគ្រួសារដ៏សុខស្រួលឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពនៃជីវិតរបស់អ្នកសម្រាប់តែប្រយោជន៍ដល់ភាពសប្បាយតែមួយភ្លែតនោះដែរ។ អ្នកគួរតែបន្តស្វែងរកអ្វីគ្រប់យ៉ាងដែលស្រស់ស្អាត និងល្អ ហើយអ្នកគួរតែបន្តស្វែងរកផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតដ៏ថោកទាបបែបនេះ ហើយមិនបន្តស្វែងរកកម្មវត្ថុណាមួយទេ តើអ្នកមិនខ្ជះខ្ជាយជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាមសម្រាប់ជាប្រយោជន៍ដល់សេចក្តីពិត ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានយល់ពីព្រះបន្ទូលព្រះជាម្ចាស់ថា៖ ដើម្បីទទួលបានសេចក្ដីពិតក្នុងភារកិច្ចយើង យើងត្រូវតែក្បត់សាច់ឈាម និងអនុវត្តសេចក្ដីពិត នោះ ទីបញ្ចប់ យើងនឹងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ នេះជាវិធីរស់នៅដ៏មានន័យ និងមានតម្លៃ។ បើយើងបោះបង់ចោលសេចក្ដីពិត ដើម្បីភាពស្រណុកខាងសាច់ឈាមជាបណ្ដោះអាសន្ន នោះយើងនឹងរស់នៅដោយគ្នាសេចក្ដីថ្លៃថ្នូរ បាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់លុបបំបាត់ និងបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះ។ ខ្ញុំក៏បានដឹងថា ដើម្បីដោះស្រាយបញ្ហានៃការចង់បានភាពស្រណុកខាងសាច់ឈាម យើងត្រូវតែមានចិត្តដែលតាមរកសេចក្ដីពិត ឆ្លុះបញ្ចាំងខ្លួនយើងជារឿយៗនៅពេលដែលអ្វីៗកើតឡើង ផ្ដោតការប្រឹងប្រែងរបស់យើងលើភារកិច្ច ហើយពេលដែលយើងជួបប្រទះការលំបាក អាចបដិសេធសាច់ឈាម បោះបង់ខ្លួនឯង និងការពារកិច្ចការនៃដំណាក់ព្រះជាម្ចាស់។ នេះជាវិធីដើម្បីទទួលបានការដឹកនាំ និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពេលខ្ញុំដឹងពីរឿងទាំងនេះ ចិត្តខ្ញុំភ្លឺស្វាង ហើយខ្ញុំបានស្បថថា ខ្ញុំនឹងបោះបង់សាច់ឈាម និងប្រើប្រាស់ការប្រឹងប្រែងទាំងអស់ក្នុងភារកិច្ចរបស់ខ្ញុំ។

បន្ទាប់មក ខ្ញុំពិចារណាប្រកបដោយមនសិការ អំពីវិធីផ្សព្វផ្សាយដំណឹងល្អឱ្យបានល្អ។ ពេលខ្ញុំមិនច្បាស់អំពីគោលការណ៍ នោះខ្ញុំស្វែងរកបងប្អូនប្រុសស្រីរបស់ខ្ញុំ ហើយខ្ញុំចំណាយពេលរៀនសូត្រជាមួយគ្រប់គ្នាផ្សេងទៀត។ ក្រោយមក ខណៈពេលដែលត្រូវធ្វើរឿងកាន់តែច្រើនដើម្បីផ្សព្វផ្សាយដំណឹងល្អ ខ្ញុំមិនមានអារម្មណ៍ថា ពួកវាមានបញ្ហាខ្លាំងតទៅទៀតទេ។ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ថា ពួកវាជារឿងដែលខ្ញុំគួរតែធ្វើ និងជាទំនួលខុសត្រូវរបស់ខ្ញុំ។ ទោះបីជារាល់ថ្ងៃខ្ញុំរវល់ខ្លាំងក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ថារីកចម្រើនដែរ។

ជារឿងមិននឹកស្មាន ថ្ងៃមួយ អ្នកដឹកនាំខ្ញុំបានមករកខ្ញុំ ហើយសុំឱ្យខ្ញុំត្រឡប់ទៅកាន់ភារកិច្ចកាត់តពិសេសរបស់ខ្ញុំ។ ពេលខ្ញុំឮដំណឹងនេះ ខ្ញុំរំភើបខ្លាំងណាស់។ ក្រៅពីអរព្រះគុណព្រះជាម្ចាស់ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទេ។ ខ្ញុំនឹកឃើញពីរបៀបដែលខ្ញុំបារម្ភពីសាច់ឈាម និងវៀចវេរក្នុងភារកិច្ចខ្ញុំកាលពីអតីតកាល ហើយខ្ញុំមានអារម្មណ៍ជំពាក់ព្រះជាម្ចាស់ណាស់។ ខ្ញុំមិនអាចសងជំនួសកំហុសខ្ញុំពីមុនឡើយ ដូច្នេះ ខ្ញុំគ្រាន់តែអាចសងសេចក្ដីស្រឡាញ់របស់ព្រះ ក្នុងភារកិច្ចខ្ញុំនៅពេលនេះប៉ុណ្ណោះ។ ក្រោយមក ពេលខ្ញុំជួបប្រទះការលំបាកក្នុងភារកិច្ច ខ្ញុំក៏តាំងស្មារតីអធិស្ឋានទៅព្រះជាម្ចាស់ ហើយពិចារណាពីរបៀបដោះស្រាយចំពោះពួកវា។ មានម្ដងនោះ គម្រោងកាត់តពិសេសខ្ញុំមិនទទួលបានលទ្ធផលល្អខ្លាំងទេ ហើយអ្នកដឹកនាំក្រុម និងបុគ្គលដែលទទួលខុសត្រូវ មិនបានដឹងពីវិធីដោះស្រាយទេ។ ខ្ញុំក៏ជាប់គាំងក្នុងការលំបាកដែរ និងមិនដឹងពីវិធីចាប់ផ្ដើមដោះស្រាយឡើយ។ ខ្ញុំបានគិតថា «បើខ្ញុំនៅតែព្យាយាមដោះស្រាយ ចំណាយពេល និងធ្វើកិច្ចការនេះ ខ្ញុំមិនដឹងថា ខ្ញុំអាចកែតម្រូវវាឱ្យត្រូវឬអត់ទេ ដូច្នេះ ប្រហែលជាអ្នកផ្សេងគួរតែធ្វើរឿងនេះ។» ខ្ញុំដឹងថា គំនិតទាំងនោះ គឺខ្ញុំព្យាយាមគេចវេះពីការលំបាកម្ដងទៀត ដូច្នេះ ខ្ញុំប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់។ ខ្ញុំនឹកចាំពីព្រះបន្ទូលព្រះជាម្ចាស់ «នៅពេលដែលភារកិច្ចនៅចំពោះមុខអ្នក ហើយវាត្រូវបានប្រគល់ឱ្យអ្នក ចូរកុំគិតពីវិធីដើម្បីគេចចេញពីការលំបាកឡើយ។ បើអ្វីមួយលំបាក ដំបូងឡើយ ចូរកុំទុកវាមួយឡែក និងមិនអើពើនឹងវាឡើយ។ អ្នកត្រូវតែប្រឈមមុខនឹងវា។ គ្រប់ពេល អ្នកត្រូវតែចងចាំថា ព្រះជាម្ចាស់នៅជាមួយអ្នក ថាជាមួយព្រះជាម្ចាស់ គឺគ្មានអ្វីលំបាកឡើយ។ អ្នកត្រូវតែមានសេចក្ដីជំនឿនេះ» («វិធីដោះស្រាយបញ្ហាចំពោះការមិនយកចិត្តទុកដាក់ និងការធ្វើដើម្បីតែបង្រ្គប់កិច្ច នៅពេលអនុវត្តភារកិច្ចរបស់អ្នក» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលព្រះជាម្ចាស់ ប្រទានផ្លូវអនុវត្តដល់ខ្ញុំ។ មិនថាបញ្ហា ឬការលំបាកអ្វីដែលយើងជួបប្រទះក្នុងភារកិច្ចទេ យើងគួរតែពឹងផ្អែកលើព្រះជាម្ចាស់ ដើម្បីស្វែងរកផ្លូវដោះស្រាយពួកវា។ យើងមិនគួរព្យាយាមគេចវេះពីការលំបាក ឬរួញរាពីភារកិច្ចយើង ដោយសារការរងទុក្ខខាងសាច់ឈាមឡើយ។ ធ្វើដូច្នោះ គឺជាការក្បត់ និងការគ្មានភក្ដីភាពចំពោះព្រះជាម្ចាស់។ ពេលខ្ញុំដឹងរឿងនេះ ខ្ញុំបានសន្យានឹងខ្លួនឯងថា ពេលនេះ ខ្ញុំនឹងពឹងផ្អែកលើព្រះជាម្ចាស់ បោះបង់សាច់ឈាម និងប្រឹងប្រែងដោះស្រាយវា។ ដូច្នេះ ខ្ញុំសង្រួមចិត្ត ហើយពិនិត្យវាឡើងវិញម្ដងហើយម្ដងទៀត ហើយទីបញ្ចប់ ធ្វើការកែតម្រូវចាំបាច់នានា។ បន្ទាប់ពីមើលវា គ្រប់គ្នាមានអារម្មណ៍ថា វាល្អ និងគ្មានមតិយោបល់ឡើយ។ បន្ទាប់ពីការអនុវត្តដូច្នេះ ចិត្តខ្ញុំមានសន្តិភាព និងស្រាកស្រាន្ដ។ ខ្ញុំមានអារម្មណ៍ថា ការលះបង់ក្នុងភារកិច្ចខ្ញុំ ពិតជាព្រះពរមកពីព្រះជាម្ចាស់មែន។ អរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការប្រមូលផលផ្លែពីការត្រូវបានលួសកាត់ និងដោះស្រាយជាមួយ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល...

សេចក្តីជំនឿ៖ ប្រភពនៃកម្លាំង

កាលរដូវក្ដៅមុន។ ខ្ញុំបានស្វែងយល់តាមអនឡាញ ហើយគេបានប្រកបគ្នាពីសេចក្តីពិតជាច្រើនជាមួយខ្ញុំ ដូចជា របៀបដែលព្រះអម្ចាស់យាងមកវិញ...