វិធីតែមួយ ដើម្បីរស់នៅ ដូចជាបុគ្គលពិតម្នាក់

11-11-2021

ខ្ញុំធ្លាប់អានរឿងប្រលោមលោកដោយអ្នកនិពន្ធជនជាតិជប៉ុន ដែលនិយាយអំពីអ្នកលក់ម្នាក់ដែលបានលក់សេរ៉ូមបណ្ដុះសក់ ថ្នាំលាបសក់ ប្រេងលាបសក់ កន្ត្រៃជម្រុះសក់ និងកន្ត្រៃតម្រឹមសក់ ឱ្យជាងគំនូរម្នាក់ដែលមានសក់តិច ដោយនិយាយថា វាអាចដោះស្រាយបញ្ហារបស់គាត់បាន។ ជាងគំនូរបានចំណាយលុយជាច្រើន ប៉ុន្តែទីបំផុតសក់របស់គាត់នៅតែស្ដើងជិតទំពែកទៀតផង។ អ្នកនិពន្ធបានប្រើប្រាស់កំណាព្យតិះដៀល ដើម្បីបើកបង្ហាញការឆបោក ដែលអ្នកលក់គ្មានសីលធម៌មួយចំនួនប្រើនៅសព្វថ្ងៃនេះ ដោយការព្រមានប្រជាជនមិនឱ្យត្រូវបានគេបោក។ រឿងប្រភេទនេះ កាន់តែអាក្រក់ទៅៗ ប៉ុន្តែគ្មាននរណាម្នាក់អាចដោះស្រាយបញ្ហានេះបានឡើយ ខ្ញុំក៏ធ្លាប់ជាម្នាក់ក្នុងចំណោមពួកគេដែរ។ ខ្ញុំកុហក និងបោកបញ្ឆោតអតិថិជន ដើម្បីរកលុយឱ្យបានច្រើន។ ខ្ញុំផុងខ្លួនជាមួយវា ហើយមិនអាចឈប់បានឡើយ។ ក្រោយមក ខ្ញុំទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយខ្ញុំបានយល់សេចក្ដីពិតមួយចំនួនតាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ការយល់ឃើញរបស់ខ្ញុំត្រូវបានប្ដូរ ហើយខ្ញុំបានចាប់ផ្ដើមអនុវត្តសេចក្ដីពិត និងភាពស្មោះត្រង់ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាវិធីតែមួយគត់ ដើម្បីរស់នៅដោយបើកចំហ និងមានមានលក្ខណៈជាមនុស្ស។

នៅពេលដែលខ្ញុំបើកហាងធ្វើសក់លើកដំបូង ខ្ញុំបានស្បថថា ខ្ញុំនឹងរកស៊ីយ៉ាងស្មោះត្រង់។ ខ្ញុំក៏ធ្វើបែបនោះ ដោយមិនដែលជាប់ពាក់ព័ន្ធនឹងការកេងចំណេញឡើយ។ ខ្ញុំប្រឹងប្រែងធ្វើអស់ពីលទ្ធភាពសម្រាប់សក់របស់អតិថិជនដែលខ្ញុំបានធ្វើ ហើយតម្លៃសេវារបស់ខ្ញុំគឺទាបជាងអ្នកធ្វើសក់ផ្សេងទៀត។ ប៉ុន្តែបន្ទាប់ពីខ្លួនខ្ញុំហត់នឿយពេញមួយឆ្នាំមក ខ្ញុំសល់ត្រឹមតែ ២.០០០ យ័នប៉ុណ្ណោះ បន្ទាប់ពីចំណាយលើថ្លៃជួល បង់ពន្ធអាជីវកម្ម ថ្លៃរបស់របរប្រើប្រាស់ ថ្លៃកំដៅ។ល។ ខ្ញុំមានភាពមមាញឹកជាងហាងធ្វើសក់នានានៅតាមផ្លូវ ប៉ុន្តែពួកគេរកលុយបានច្រើនជាងខ្ញុំឆ្ងាយណាស់។ ខ្ញុំបានដឹងថា ពួកគេកំពុងតែរកលុយដោយយកលុយលើសពីអតិថិជន ដោយផ្អែកលើវិធីសាស្ត្រដែលមិនសមស្របសម្រាប់ទទួលបានប្រយោជន៍ដ៏អាក្រក់របស់ពួកគេ សេចក្ដីពិតគឺថា ពេលខ្លះខ្ញុំចង់ធ្វើអ្វីដែលពួកគេកំពុងធ្វើដែរ ប៉ុន្តែខ្ញុំមានអារម្មណ៍មិនល្អសោះអំពីការរកលុយតាមវិធីនោះ។ ដូចជាសុភាសិតបុរាណបានពោលថា «ក្រតែមានមោទនភាព»។ មិនថាខ្ញុំក្រប៉ុនណាទេ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែរក្សាសុចរិតភាពរបស់ខ្ញុំ។ ខ្ញុំបានគិតយ៉ាងវែងឆ្ងាយ ប៉ុន្តែខ្ញុំបានសម្រេចចិត្តបន្តរកស៊ីដោយផ្អែកលើមនសិការរបស់ខ្ញុំ និងជាបុគ្គលល្អមួយរូប មិនថាខ្ញុំរកលុយបានតិចប៉ុនណាឡើយ។ ដោយធ្វើរបៀបនេះអស់រយៈពេលបីឆ្នាំកន្លងផុតទៅ ហើយអ្នកធ្វើសក់ផ្សេងទៀតដែលបានចាប់ផ្ដើមពេលដូចគ្នាជាមួយខ្ញុំ បានទិញហាងកាន់តែធំជាងមុន ឬកំពុងតែធ្វើជំនួញយ៉ាងធំ។ ពួកគេមួយចំនួនថែមទាំងមានឡានផ្ទាល់ខ្លួនទៀតផង ប៉ុន្តែខ្ញុំពិតជានៅដដែល ដូចជាខ្ញុំកាលពីបីឆ្នាំមុនអ៊ីចឹង។

ថ្ងៃមួយ ឪពុករបស់ខ្ញុំធ្លាក់ខ្លួនឈឺ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយការព្យាបាលរបស់គាត់ត្រូវចំណាយប្រាក់រាប់ពាន់យ័ន។ ខ្ញុំគ្មានលុយសន្សំច្រើនទេ។ ខ្ញុំបានខ្ចីលុយយ៉ាងច្រើនតាមតែអាចធ្វើទៅបាន ប៉ុន្តែគ្រាន់តែអាចចំណាយលើថ្លៃព្យាបាលបានពាក់កណ្ដាលប៉ុណ្ណោះ។ ដោយគិតដល់ចំនួនលុយដែលខ្ញុំបានខ្ចី និងមិនដឹងពេលណាទើបខ្ញុំអាចសងបាន ក៏ចាប់ផ្ដើមមានការប្រទាញប្រទង់នៅក្នុងខ្លួនខ្ញុំ៖ តើខ្ញុំគួរតម្លើងថ្លៃបន្តិចឬ? ចុះបើខ្ញុំបន្ថែមតម្លៃបន្តិចចំពោះអតិថិជនដែលជាអ្នកមានធូរធារយ៉ាងម៉េចដែរ? គ្រាន់តែនៅពេលដែលខ្ញុំស្ថិតនៅក្នុងភាពអល់អែកបែបនេះ ស្រាប់តែមិត្តភក្ដិរបស់ខ្ញុំនិយាយដាក់ខ្ញុំថា «ការរងទុក្ខទាំងអស់នេះ គឺដោយសារតែឯងងប់នឹងកិត្តិយសរបស់ឯងពេក។ កម្រៃប្រចាំឆ្នាំរបស់ម្ចាស់ហាងធ្វើសក់ដទៃទៀត គេទទួលបានរាប់ពាន់ ប៉ុន្តែកម្រៃប្រចាំឆ្នាំរបស់ឯងវិញ បានត្រឹមតែពីរបីពាន់ហ្នឹង។ ឯងល្ងង់ដូចគោអ៊ីចឹង។ ប្រសិនបើឯងចង់សងបំណុលទាំងនោះឆាប់ៗ ឯងត្រូវតែឆ្លាតជាងនេះនៅក្នុងការរកស៊ីរបស់ឯង។ ឯងត្រូវការវិធីសាស្ដ្រមួយចំនួននៅក្នុងដៃដើម្បីរកលុយឱ្យបានច្រើនជាងនេះ»។ បន្ទាប់ពីនាងចាកចេញទៅ ម្ចាស់ហាងធ្វើសក់ម្នាក់នៅតាមផ្លូវនោះមកលេង ហើយលេងសើចជាមួយខ្ញុំ៖ «អ្នកពិតជាពូកែដំណើរការហាងធ្វើសក់នេះមែន! អាជីវកម្មល្អ ហើយអ្នកមានកេរ្ដិ៍ឈ្មោះល្អ ប៉ុន្តែគ្រាន់តែវាមិនសូវបានកម្រៃប៉ុណ្ណោះ។ អ្នកចង់ក្លាយជាអ្នកម្ដាយថេរេសាមែនទេ? ប្រសិនបើខ្ញុំមានជំនាញដូចអ្នក ខ្ញុំនឹងក្លាយជាអ្នកមានយូរមកហើយ។ អ្នកស្មោះត្រង់ពេកហើយ។ អ្នកត្រូវតែយល់ច្បាស់ដើម្បីធ្វើជំនួញ ប៉ុន្តែអ្នកធ្វើឱ្យខ្លួនហត់នឿយ ហើយរកលុយបានតិចណាស់។ តើគ្រប់គ្នាមិននិយាយថា 'លុយអាចបង្វិលពិភពលោកបាន' ហើយ 'លុយមកដល់ដៃហើយបើមិនយកមានតែមនុស្សល្ងង់'។ អ្នកគួរតែគិតឱ្យបានវែងឆ្ងាយជាងនេះ»។ យប់នោះ ខ្ញុំគេងប្រែចុះប្រែឡើង គេងមិនលក់សោះ។ «អ្វីដែលអ្នកទាំងពីរបាននិយាយពិតជាសមហេតុផលខ្លះដែរ»។ ខ្ញុំបានគិតថា «ខ្ញុំធ្វើជំនួញយ៉ាងស្មោះត្រង់ទាំងស្រុងតែម្ដង ដូច្នេះតើពេលណាទើបខ្ញុំអាចរកលុយបានខ្លះទៅ? ដូចពួកគេនិយាយថា 'លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ'។ មួយសេនអាចយកឈ្នះសូម្បីតែវីរៈបុរសម្នាក់។ ក្រៅពីនោះ ឪពុករបស់ខ្ញុំឈឺនៅឯមន្ទីរពេទ្យ ហើយខ្ញុំមិនអាចពន្យារពេលការព្យាបាលរបស់គាត់ឡើយ។ ដើម្បីការព្យាបាលរបស់ឪពុកខ្ញុំ ហើយដើម្បីខ្ញុំអាចសងថ្លៃបំណុលបាន នោះការប្រើប្រាស់វិធីមួយចំនួនដើម្បីរកលុយបានខ្លះ គឺជារឿងសមហេតុផល»។ ខ្ញុំលួងលោមខ្លួនឯងតាមវិធីនោះ ហើយបានសម្រេចចិត្តចាប់ផ្ដើមសាកល្បងលើអតិថិជនដែលមានជីវភាពធូរធារជាង។

នៅថ្ងៃបន្ទាប់ អតិថិជនម្នាក់បានចូលមកហាង ចង់ឱ្យខ្ញុំអ៊ុតសក់ឱ្យគាត់។ គាត់មើលទៅពិតជាអ្នកមាន តាមរយៈការវិនិច្ឆ័យលើរបៀបដែលគាត់ស្លៀកពាក់ ដូច្នេះខ្ញុំបានគិតថា ខ្ញុំនឹងឆ្លៀតឱកាសនេះដើម្បីរកលុយបន្ថែម។ នៅពេលដែលគាត់កំពុងតែបង់ប្រាក់ ខ្ញុំគ្រាន់តែទារគាត់ ២០០ យ័ន ភ្លាមៗប៉ុណ្ណោះ។ និយាយឱ្យពិត បេះដូងរបស់ខ្ញុំកំពុងដើរយ៉ាងលឿន ពីព្រោះជាធម្មតា ខ្ញុំយកតែ ១២០ យ័ន ប៉ុណ្ណោះ ដូច្នេះ នៅពេលដែលខ្ញុំទារថ្លៃប៉ុននោះ ខ្ញុំបានគិតថា តើគាត់នឹងចោទប្រកាន់ខ្ញុំពីការទារថ្លៃសេវាលើសឬអត់។ ប្រសិនបើគាត់បាននិយាយថា ថ្លៃពេក នោះខ្ញុំក៏អាចបញ្ចុះតម្លៃបន្តិចដែរ។ ដោយមានអារម្មណ៍ថាខ្លួនឯងខុស នោះខ្ញុំមិនអាចសូម្បីតែសម្លឹងគាត់ឱ្យចំផង។ គាត់គ្រាន់តែត្រៀមប្រគល់លុយប៉ុណ្ណោះ ហើយបានសរសើរជំនាញរបស់ខ្ញុំថែមទៀតផង។ គាត់ពិតជាសប្បាយចិត្តជាមួយនឹងម៉ូតសក់ ហើយបាននិយាយថា ការធ្វើនេះគឺសមនឹងតម្លៃហើយ។ គាត់បាននិយាយថា គាត់នឹងណែនាំខ្ញុំទៅកាន់មិត្តភក្ដិ និងគ្រួសាររបស់គាត់។ បន្ទាប់ពីគាត់ចាកចេញទៅ ខ្ញុំមានអារម្មណ៍មិនស្រួលអស់មួយសន្ទុះ។ គាត់មានការទុកចិត្តច្រើនបែបនោះមកលើខ្ញុំ ប៉ុន្តែខ្ញុំបែរជាកេងបន្លំគាត់ទៅវិញ។ ខ្ញុំគ្មានសីលធម៌សោះ។ ប៉ុន្តែក្រោយក ជាថ្មីម្ដងទៀត «លុយមកដល់ដៃហើយបើមិនយកមានតែមនុស្សល្ងង់»។ បន្ទាប់មក ក៏មានបំណុលរបស់ខ្ញុំផងដែរ ដូច្នេះ ខ្ញុំគ្រាន់តែកប់អារម្មណ៍នៃកំហុសរបស់ខ្ញុំចោលប៉ុណ្ណោះ។ ចាប់ពីថ្ងៃនោះមក ខ្ញុំបានផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្ញុំចំពោះការធ្វើជំនួញ។ នៅពេលដែលខ្ញុំបានឃើញអតិថិជនជាអ្នកមានចូលមកហាង នោះខ្ញុំស្វាគមន៍ពួកគេ ពេញដោយស្នាមញញឹម ហើយខ្ញុំណែនាំសេវាកម្ម និងផលិតផលពិសេសមួយចំនួន។

មានពេលមួយនោះ អតិថិជនម្នាក់បាននិយាយថា គាត់ចង់ឱ្យខ្ញុំកក់សក់ និងធ្វើម៉ូតសក់ឱ្យ ហើយខ្ញុំបានគិតថា «កក់សក់ម្ដងបានតែជាង ១០ យ័នទេ។ ខ្ញុំត្រូវតែរកវិធីដើម្បីទទួលបានលុយច្រើនជាងនោះ»។ ដូច្នេះខ្ញុំប្រាប់គាត់ថា «សក់របស់អ្នកស្ងួតខ្លាំងណាស់។ ប្រសិនបើអ្នកមិនចាប់ផ្ដើមថែរក្សាឱ្យបានឆាប់ទេ នោះវានឹងចាប់ផ្ដើមជ្រុះ ហើយសក់គឺដូចជាមុខទីពីររបស់ស្ត្រីអ៊ីចឹង។ ប្រសិនបើអ្នកមានបញ្ហាលើសក់របស់អ្នក នោះស្ដាយក្រោយក៏យឺតពេលដែរ»។ គាត់ក៏បានជឿលើគ្រប់យ៉ាងដែលខ្ញុំកំពុងនិយាយ ហើយគាត់បានចំណាយ ៣០០ យ័ន លើផលិតផលចិញ្ចឹមសក់ការពារសក់ជ្រុះមួយឈុត ហើយបានក្លាយជាម៉ូយអប់សក់ដោយប្រេង។ ខ្ញុំមានអារម្មណ៍មិនសូវស្រួលបន្តិចដែរ បន្ទាប់ពីគាត់បានចាកចេញទៅ ខ្ញុំពិតជាមានលុយមែន ប៉ុន្តែខ្ញុំមិនច្បាស់ថា តើផលិតផលមានប្រសិទ្ធភាពយ៉ាងដូចម្ដេចឡើយ។ ខ្ញុំបាននិយាយអួតសរសើរពីវា ប៉ុន្តែតើខ្ញុំនឹងធ្វើដូចម្ដេច ប្រសិនបើផលិតផលនោះមិនមានប្រសិទ្ធភាពល្អ ហើយគាត់ត្រឡប់មករអ៊ូរទាំនោះ? ប៉ុន្តែគ្មានអ្វីគួរឱ្យបារម្ភឡើយ។ ខ្ញុំបានលក់វារួចហើយ ដូច្នេះគឺលក់ហើយ។ ប៉ុន្មានថ្ងៃក្រោយមក នៅពេលដែលខ្ញុំកំពុងតែកាត់សក់របស់អតិថិជនម្នាក់ គាត់បាននិយាយថា គាត់មានអង្គែ ហើយរមាស់ស្បែកក្បាល។ ខ្ញុំបានគិតថា «ខ្ញុំអាចណែនាំសាប៊ូកក់សក់មួយចំនួន ដែលខ្ញុំលក់នៅទីនេះ ដូច្នេះ ខ្ញុំអាចរកលុយបានបន្តិចថែមទៀត»។ ខ្ញុំបាននិយាយយ៉ាងប៉ិនប្រសប់ថា «អង្គែ និងស្បែកក្បាលដែលរមាស់ គឺបណ្ដាលមកពីការរលាក ហើយប្រសិនបើវាធ្ងន់ធ្ងរ នោះអ្នកអាចចាប់ផ្ដើមជ្រុះសក់ ដែលនឹងប៉ះពាល់ដល់អារម្មណ៍ដែលអ្នកមានចំពោះខ្លួនឯង»។ គាត់បានសួរខ្ញុំយ៉ាងលឿនថា គួរតែដោះស្រាយបែបណាចំពោះបញ្ហានោះ ដូច្នេះ ដូចការរំពឹងទុក ខ្ញុំក៏បានណែនាំគាត់អំពីសាប៊ូកក់សក់កម្ចាត់អង្គែរបស់ខ្ញុំ ហើយខ្ញុំបានសន្យានឹងគាត់ថា វានឹងមានប្រសិទ្ធភាពល្អ គាត់បានយកសាប៊ូយ៉ាងរីករាយ។ ខ្ញុំទារថ្លៃគាត់ ៦៨ យ័ន សម្រាប់ផលិតផលដែលមានតម្លៃត្រឹមតែ ២៥ យ័ន ហើយគាត់បានអរគុណខ្ញុំម្ដងហើយម្ដងទៀត។ ខ្ញុំបានដឹងថា រកលុយបែបនោះគឺងាយស្រួល។ មិនបាច់ឆ្ងល់ទេដែលម្ចាស់ហាងធ្វើសក់ដទៃទៀតបានក្លាយជាអ្នកមានរួចហើយនោះ។ ខ្ញុំបានគិតថា ខ្ញុំក៏អាចក្លាយជាអ្នកមានយ៉ាងលឿនផងដែរ ហើយខ្ញុំនឹងមិនត្រូវព្រួយបារម្ភអំពីថ្លៃព្យាបាលឪពុករបស់ខ្ញុំនៅមន្ទីរពេទ្យឡើយ។ តាមវិធីនេះ ភាពមិនស្រួលនៅក្នុងចិត្តរបស់ខ្ញុំបានបាត់ទៅបន្តិចម្ដងៗ ហើយខ្ញុំបានជឿថា វិធីតែមួយដើម្បីរកលុយគឺកុហក និងកេងបន្លំ។

ដប់ឆ្នាំកន្លងផុតទៅក្នុងមួយប៉ប្រិចភ្នែក។ ខ្ញុំរកលុយបានមួយចំនួន បំណុលទាំងអស់របស់ខ្ញុំត្រូវបានសង ហើយខ្ញុំថែមទាំងបានទិញផ្ទះមួយ និងឡានមួយគ្រឿងទៀតផង។ ខ្ញុំមិនបានដឹងពីមូលហេតុទេ ប៉ុន្តែទោះបីជាខ្ញុំបានរស់នៅកាន់តែស្រួលក៏ដោយ ក៏ខ្ញុំមិនអាចមានអារម្មណ៍សប្បាយទាល់តែសោះ។ ខ្ញុំតែងតែមានអារម្មណ៍មិនស្រួល និងឥតប្រយោជន៍នេះ។ ពួកគេនិយាយថា «ស្ថានសួគ៌ចាំឃ្លាំមើលទង្វើរបស់មនុស្សលោក» ហើយ «ទៅយ៉ាងណា ត្រលប់មកវិញក៏បែបនោះដែរ»។ ខ្ញុំភ័យខ្លាចអតិថិជនទាំងអស់នោះដែលខ្ញុំពង្វក់នឹងបង្ហាញខ្លួននៅថ្ងៃណាមួយ ដើម្បីសងសឹកជាមួយខ្ញុំ ហើយបន្ទាប់មក កេរ្ដិ៍ឈ្មោះរបស់ខ្ញុំនឹងត្រូវបានបំផ្លាញ។ ខ្ញុំភ័យខ្លាចជាខ្លាំងពេលដែលគិតបែបនោះ ហើយបានរស់នៅក្នុងភាពភ័យខ្លាច។ វាគួរឱ្យនឿយហត់ខ្លាំងណាស់។ ខ្ញុំពិតជាចង់វិលត្រឡប់ទៅរកការធ្វើជំនួញយ៉ាងស្មោះត្រង់វិញ ប៉ុន្តែខ្ញុំមិនអាចនាំខ្លួនឯងឱ្យធ្វើបែបនោះបានទេ។ ខ្ញុំដូចជាចោរម្នាក់ដែលចាប់ផ្ដើមចូលចិត្តវា ខ្ញុំចង់ឈប់ ប៉ុន្តែខ្ញុំមិនអាចឈប់បាន។

គឺដូចជាខ្ញុំកំពុងតែតស៊ូយ៉ាងឈឺចាប់ដោយជាប់នៅក្នុងភក់ជ្រាំនៃអំពើបាបអ៊ីចឹង មិត្តភក្ដិម្នាក់បានចែកចាយដំណឹងល្អអំពីគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាមួយខ្ញុំ។ នាងបានប្រាប់ខ្ញុំថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់គឺជាសេចក្ដីពិត ហើយអាចដោះស្រាយការលំបាកទាំងអស់របស់យើង ប្រាប់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចព្យាបាលការឈឺចាប់នៅក្នុងព្រលឹងរបស់យើងបាន។ បន្ទាប់ពីនោះមក ខ្ញុំបានចាប់ផ្ដើមជួបជុំ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយអ្នកដទៃ ច្រៀងចម្រៀងសរសើរ ហើយខ្ញុំមានអារម្មណ៍ពិតជាស្ងប់ណាស់។ អ្នករាល់គ្នាមិនអាចដាក់តម្លៃលើអារម្មណ៍ប្រភេទនោះបានទេ។ ខ្ញុំបានតាំងចិត្តដើម្បីអនុវត្តសេចក្ដីជំនឿរបស់ខ្ញុំឱ្យបានល្អ។

នៅក្នុងការជួបជុំនៅពេលមួយ បងប្អូនប្រុសស្រីបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «ភាពស្មោះត្រង់ គឺមានន័យថាអ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ។ ... ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលមិនចង់ចែករំលែកប្រសិនបើអ្នកមិនពេញចិត្តក្នុងការលាតត្រដាងអាថ៌កំបាំងរបស់អ្នក ការលំបាករបស់អ្នកចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលមិនទទួលបានការសង្គ្រោះដោយងាយទេ ហើយនឹងមិនងាយចេញផុតពីភាពងងឹតបានឡើយ» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលនេះពិតជារុញច្រានខ្ញុំមែន។ ខ្ញុំបានឃើញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យមនុស្សស្មោះត្រង់ ហើយទ្រង់ស្អប់មនុស្សបោកបញ្ឆោត។ ការក្លាយជាបុគ្គលស្មោះត្រង់ម្នាក់ គឺជាវិធីតែមួយគត់ដើម្បីចូលទៅក្នុងនគររបស់ទ្រង់។ បងប្អូនប្រុសស្រីទាំងអស់បរិសុទ្ធ ហើយបើកចំហរ។ ទោះបីជាមានពេលខ្លះ ពួកគេអាចភូតកុហក ដើម្បីការពារមុខមាត់ និងឋានៈរបស់ពួកគេក៏ដោយ ក៏ពួកគេតែងតែអាចឆ្លុះបញ្ចាំងពីខ្លួនឯង ហើយអាចបើកចំហ និងស្មោះត្រង់បានដែរ។ ជីវិតរបស់ពួកគេពិតជាមានសេរីភាព និងត្រូវបានរំដោះ។ ខ្ញុំអាចមានអារម្មណ៍ថា ពួកជំនុំគ្មានអ្វីដូចនឹងលោកីយ៍ឡើយ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យមនុស្សស្មោះត្រង់ ហើយនរណាដែលម្នាក់កាន់តែស្មោះត្រង់ នោះព្រះជាម្ចាស់កាន់តែសព្វព្រះហឫទ័យពួកគេ ប៉ុន្តែបើពួកគេកាន់តែបោកបញ្ឆោត នោះទ្រង់កាន់តែស្អប់ពួកគេ។ មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះ ដែលអាចទទួលបានសេចក្ដីសុខ និងភាពរីករាយពិតប្រាកដ។ ខ្ញុំពិតជាចង់ក្លាយជាបុគ្គលស្មោះត្រង់ម្នាក់ គឺជាម្នាក់ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ប៉ុន្តែក្រោយមក ខ្ញុំបានគិតអំពីវិធីត្រូវធ្វើម៉េចបើខ្ញុំជាអ្នកធ្វើជំនួញ ហើយនៅក្នុងសង្គមសម្ភារៈនិយមដែលលុយគឺជាអ្វីគ្រប់យ៉ាងបែបនេះ ការធ្វើជំនួញយ៉ាងស្មោះត្រង់មិនត្រឹមតែមានន័យថា អ្នកមិនអាចរកលុយបានប៉ុណ្ណោះទេ ថែមទាំងអ្នកដទៃអាចពង្វក់យើងបានទៀតផង។ គ្មានផ្លូវដែលអាចឈរជើងបាន នៅក្នុងសង្គមនេះបែបនោះឡើយ ហើយនៅទីបញ្ចប់ អ្នកនឹងត្រូវតែបិទទ្វាររបស់អ្នកប៉ុណ្ណោះ។ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងយ៉ាងច្បាស់ថា ទ្រង់សព្វព្រះហឫទ័យមនុស្សស្មោះត្រង់ ហើយមនុស្សបោកបញ្ឆោតពិបាកនឹងត្រូវបានសង្គ្រោះណាស់។ ប្រសិនបើខ្ញុំមិនអនុវត្តសេចក្ដីពិតដូចដែលព្រះជាម្ចាស់តម្រូវទេ ប៉ុន្តែនៅតែបន្តបោកប្រាស់ ភូតកុហក និងលួចបន្លំនៅក្នុងអាជីវកម្មរបស់ខ្ញុំ តើការធ្វើបែបនោះនឹងមិនគួរឱ្យស្អប់ចំពោះព្រះជាម្ចាស់ទេឬ? ខ្ញុំបានគិតហើយគិតទៀត ហើយទីបំផុត ខ្ញុំបានសម្រេចចិត្តធ្វើសកម្មភាពស្របទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តការនិយាយសេចក្ដីពិត ព្រមទាំងក្លាយជាបុគ្គលស្មោះត្រង់ម្នាក់។

ថ្ងៃមួយ នៅពេលដែលខ្ញុំកំពុងតែកាត់សក់របស់អតិថិជនម្នាក់ គាត់បានសួរខ្ញុំថា តើសក់របស់គាត់ស្ងួតទេ បើស្ងួត នោះគាត់ចង់ព្យាបាលដោយប្រេងផងដែរ។ ខ្ញុំបានគិតថា «ខ្ញុំគ្រាន់តែអាចទទួលបានដប់យ័នប៉ុណ្ណោះពីការកាត់សក់ម្ដង ប៉ុន្តែការព្យាបាលដោយប្រេងម្ដង យ៉ាងហោចណាស់ក៏បានមួយរយយ័នទៀតដែរ។ អតិថិជនផ្ទាល់បានស្នើឱ្យព្យាបាល ខ្ញុំពិតជាមិនបានជំរុញអ្វីមួយលើគាត់ដើម្បីទទួលបានលុយបន្ថែមឡើយ»។ តាមពិត ខ្ញុំបានសម្លឹងមើលសក់របស់គាត់ ហើយឃើញថា វាមិនស្ងួតផងហ្នឹង ប៉ុន្តែប្រសិនបើខ្ញុំបានប្រាប់ការពិតដល់គាត់ នោះគាត់ច្បាស់ជានឹងមិនចង់ឱ្យខ្ញុំព្យាបាលសក់គាត់ឡើយ។ គ្រាន់តែខ្ញុំមានអារម្មណ៍ថាវង្វេង នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះបានកើតឡើងចំពោះខ្ញុំ៖ «មក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានប្រទាននូវការរំលឹកដាស់តឿនទាន់ពេលវេលាដល់ខ្ញុំថា មនុស្សស្មោះត្រង់គឺមានភាពជាក់ស្ដែង និងភាពពិតនៅក្នុងពាក្យសម្ដី និងទង្វើរបស់ពួកគេ។ ពួកគេមិនបោកបញ្ឆោតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឬចំពោះមុខមនុស្សឡើយ។ ដោយសារតែខ្ញុំចង់ក្លាយជាបុគ្គលស្មោះត្រង់ នោះខ្ញុំគួរតែធ្វើសកម្មភាពឱ្យស្របនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនិយាយសេចក្ដីពិត។ ដូច្នេះ ខ្ញុំបានប្រាប់អតិថិជនថា «សក់របស់អ្នកមិនស្ងួតទេ។ កុំខ្ជះខ្ជាយលុយរបស់អ្នកអី»។ គាត់បានឆ្លើយតបទាំងភ្ញាក់ផ្អើលថា «ខ្ញុំភ្ញាក់ផ្អើលមែនទែនដែលអ្នកមានសុចរិតភាពនៅក្នុងអាជីពបែបនេះ។ សព្វថ្ងៃនេះ មានមនុស្សមួយចំនួនតូចណាស់នៅក្នុងអាជីវកម្មដែលដូចជាអ្នក។ ខ្ញុំច្បាស់ជានឹងឱ្យគ្រប់គ្នានៅក្នុងគ្រួសាររបស់ខ្ញុំមកទីនេះ ដើម្បីទទួលសេវាធ្វើសក់»។ ខ្ញុំរំភើបដែលបានឮអតិថិជននិយាយបែបនេះ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ម្ដងហើយម្ដងទៀត។ ខ្ញុំទទួលបទពិសោធន៍អស្ចារ្យ និងផ្អែមល្អែមម៉្លេះទេ ក្នុងការធ្វើជាមនុស្សស្មោះត្រង់ និងនិយាយសេចក្ដីពិត!

នៅថ្ងៃបន្ទាប់ ខ្ញុំបានធ្វើជាបុគ្គលស្មោះត្រង់ម្នាក់ដែលស្របនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ មុនពេលដែលខ្ញុំបានដឹង គ្រប់ភាពភ័យខ្លាច គ្រប់ទាំងការព្រួយបារម្ភនៅក្នុងចិត្តរបស់ខ្ញុំបានរលាយបាត់ទៅ ហើយខ្ញុំលែងព្រួយបារម្ភថានរណាម្នាក់នឹងត្រឡប់មក ហើយរអ៊ូរទាំទៀតហើយ។ ខ្ញុំបានគេងលក់ស្រួលជារៀងរាល់យប់។ ខ្ញុំបានគិតថា ខ្ញុំអាចអនុវត្តសេចក្ដីពិត និងនិយាយយ៉ាងស្មោះត្រង់។ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះគឺនិស្ស័យ និងទស្សនវិជ្ជាអាក្រក់របស់ខ្ញុំត្រូវបានកប់យ៉ាងជ្រៅ។ នៅពេលដែលត្រូវបានល្បួងដោយកម្រៃដ៏ច្រើន នោះខ្ញុំបានត្រឡប់រកវិធីចាស់របស់ខ្ញុំវិញ។

ថ្ងៃមួយ មានស្ត្រីប្រាំនាក់បានចូលមកហាង។ ពួកគេទើបត្រឡប់មកពីដើរកម្សាន្ដ ហើយអ្នកបើកតាក់ស៊ីរបស់ពួកគេបានណែនាំហាងរបស់ខ្ញុំ ដូច្នេះពួកគេក៏ចូលតម្រង់មកទីនោះ។ ស្រ្តីម្នាក់បាននិយាយថា «តម្លៃមិនមែនជាបញ្ហាទេ គ្រាន់តែធានាថាធ្វើឱ្យល្អទៅបានហើយ»។ ដោយបានឮគាត់និយាយបែបនេះ ខ្ញុំបានគិតក្នុងចិត្តថា «ជាក់ស្ដែង វានៅក្នុងហោប៉ៅរបស់ខ្ញុំទេ ខ្ញុំនឹងពន្លើសការពិតតែម្ដងនេះទេ ហើយព្រះជាម្ចាស់គួរតែអភ័យទោសដល់ខ្ញុំ»។ ដូច្នេះខ្ញុំបាននិយាយតម្លៃអ៊ុតសក់ដែលពីមុនថ្លៃ ១៦០ យ័ន ទៅជា ២៦០ យ័ន ហើយពួកគេមិនបាននិយាយអ្វីទេ។ ខ្ញុំរកលុយបន្ថែមបាន ៥០០ យ័ន តាមវិធីនោះ។ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលខ្ញុំទទួលបានលុយ ដោយគិតថាខ្ញុំនឹងមិនបារម្ភអំពីថ្លៃជួលហាងរបស់ខ្ញុំសម្រាប់ខែនោះឡើយ។ ប៉ុន្តែនៅយប់នោះ ខ្ញុំមានអារម្មណ៍ស្រងូតស្រងាត់ ហើយពិបាកចិត្ត។ ខ្ញុំគេងប្រែចុះប្រែឡើង គេងមិនលក់សោះ។

ក្រោយមក ខ្ញុំបានគិតអំពីវិធីដែលខ្ញុំបានដឹងថាការក្លាយជាបុគ្គលស្មោះត្រង់ គឺជារឿងវិជ្ជមាន និងទាក់ទងទៅនឹងវិធីដែលយើងប្រព្រឹត្តខ្លួន ហើយថាតើយើងអាចត្រូវបានសង្គ្រោះ ហើយចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ឬអត់។ ដូច្នេះ ហេតុអ្វីបានជាខ្ញុំមិនអាចយកទៅអនុវត្តបាន? តើមានមូលហេតុអ្វីឱ្យពិតប្រាកដ? ដោយការស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ខ្ញុំបានមើលវីដេអូមួយ អំពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ពីមុន មនុស្សបានបើកអាជីវកម្មរបស់ពួកគេ ដោយគ្មាននរណាម្នាក់ចេះបោកប្រាស់គ្នាឡើយ។ ពួកគេបានលក់របស់របរក្នុងតម្លៃដូចគ្នា ដោយមិនគិតពីអ្នកណាជាអ្នកទិញឡើយ។ តើធាតុផ្សំនៃមនសិការល្អ និងភាពជាមនុស្សមិនត្រូវបានបង្ហាញនៅទីនេះទេឬ? នៅពេលដែលមនុស្សប្រកបអាជីវកម្មដូចនេះ ដោយស្មោះត្រង់ វាបានបង្ហាញឃើញថា ពួកគេនៅតែមានមនសិការ និងជាភាពជាមនុស្សខ្លះនៅពេលនោះ។ ក៏ប៉ុន្តែ ជាមួយនឹងតម្រូវការលុយរបស់មនុស្សដែលចេះតែកើនឡើងជាលំដាប់ នោះមនុស្សក៏ចាប់ផ្តើមស្រលាញ់លុយ ឋានៈ និងបុណ្យសក្តិកាន់តែខ្លាំងឡើងៗ។ សរុបសេចក្ដីមក មនុស្សចាប់ផ្តើមមើលលុយសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលដែលមនុស្សចាត់ទុកលុយជារឿងសំខាន់ជាងគេ នោះពួកគេចាប់ផ្តើមលែងខ្វល់ពីកេរ្តិ៍ឈ្មោះ មុខមាត់ និងសុចរិតភាពរបស់ខ្លួនទៀតហើយ តើត្រូវអត់? នៅពេលដែលអ្នកធ្វើអាជីវកម្ម អ្នកនឹងឃើញអ្នកដទៃប្រើមធ្យោបាយផ្សេងៗ បោកប្រាស់គ្នាទៅវិញទៅមកដើម្បីក្លាយជាអ្នកមាន។ ថ្វីត្បិតតែលុយដែលរកបានមក គឺជាលុយដែលមិនសុចរិតក៏ដោយ តែពួកគេកាន់តែមានឡើងៗ។ ទោះបីពួកគេធ្វើអាជីវកម្មដូចអ្នកក៏ដោយ តែគ្រួសារទាំងមូលរបស់ពួកគេរីករាយនឹងជីវិតច្រើនជាងអ្នក ហើយអ្នកក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អដោយនិយាយទៅកាន់ខ្លួនឯងថា «ហេតុអ្វីអញមិនអាចធ្វើបាន? ហេតុអ្វីបានជាអញមិនអាចរកប្រាក់បានច្រើនដូចគេ? អញត្រូវគិតពីវិធីដើម្បីរកប្រាក់បន្ថែម ដើម្បីធ្វើឲ្យអាជីវកម្មរបស់អញរីកចម្រើន» ជាងនេះ។ បន្ទាប់មកអ្នកក៏ខំអស់ពីសមត្ថភាព ដើម្បីសញ្ជឹងគិតពីរបៀបរកលុយឲ្យបានច្រើន។ យោងតាមវិធីសាស្ត្រធម្មតានៃការរកលុយ គឺជាការលក់របស់របរក្នុងតម្លៃតែមួយទៅឲ្យអតិថិជនទាំងអស់ រីឯប្រាក់ចំណេញណាមួយដែលអ្នករកបាន គឺបានដោយមនសិការល្អ។ ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាវិធី ដើម្បីក្លាយជាអ្នកមានរហ័សទេ។ ការជំរុញឲ្យខំរកប្រាក់ចំណេញបានច្រើន បានធ្វើឲ្យការគិតរបស់អ្នកឆ្លងកាត់ការផ្លាស់ប្តូរបន្តិចម្តងៗ។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ គោលការណ៍នៃការប្រព្រឹត្ដរបស់អ្នកក៏ចាប់ផ្តើមផ្លាស់ប្តូរដែរ។ នៅពេលដែលអ្នកបោកប្រាស់នរណាម្នាក់ជាលើកដំបូង នោះអ្នកនឹងប្រាប់ខ្លួនឯងទុកជាមុន ដោយនិយាយថា «អញនឹងបោកប្រាស់គេតែម្តងនេះគត់» អញនឹងមិនធ្វើវាម្តងទៀតទេ។ អញមិនត្រូវបោកប្រាស់មនុស្សជាដាច់ខាត។ ការបោកប្រាស់គេនឹងនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរ។ វានឹងនាំមកនូវបញ្ហាជាច្រើនដល់អញ!» នៅពេលដែលអ្នកបោកប្រាស់នរណាម្នាក់ជាលើកដំបូង នោះចិត្តរបស់អ្នកមានភាពអល់ឯក។ នេះគឺជាមុខងារនៃសតិសម្បជញ្ញៈរបស់មនុស្ស ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ខ្វល់ចិត្ត និងស្តីបន្ទោសឲ្យខ្លួនឯង ព្រមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ថាខុសប្រក្រតី នៅពេលដែលអ្នកបោកប្រាស់នរណាម្នាក់។ ក៏ប៉ុន្តែបន្ទាប់ពីអ្នកបានបោកបញ្ឆោតអ្នកណាម្នាក់ដោយជោគជ័យហើយ នោះអ្នកឃើញថាអ្នកមានលុយច្រើនជាងមុន ហើយអ្នកគិតថាវិធីនេះ អាចមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នក។ ថ្វីបើអ្នក មានការឈឺចិត្ត ក៏ពិតមែន ក៏ប៉ុន្តែអ្នកនៅតែមានអារម្មណ៍អបអរសាទរចំពោះជោគជ័យរបស់អ្នក ហើយអ្នកមានអារម្មណ៍រីករាយចំពោះខ្លួនឯងថែមទៀតផង។ ជាលើកដំបូង ដែលអ្នកបានយល់ព្រមលើអាកប្បកិរិយា និងរបៀបបោកបញ្ឆោតផ្ទាល់ខ្លួនរបស់អ្នក។ ក្រោយមកទៀត នៅពេលមនុស្សម្នាក់ត្រូវបានបំពុលដោយការឆបោកនេះ វាគឺមិនខុសគ្នាអីនឹងអ្នកដែលចូលរួមក្នុងវង់ល្បែងទេ យូរទៅៗ ក៏ក្លាយខ្លួនជាអ្នកលេងល្បែងយ៉ាងដូច្នោះដែរ។ អ្នកបានផ្តល់ការយល់ព្រមចំពោះអាកប្បកិរិយាបោកប្រាស់របស់ខ្លួនអ្នក ហើយទទួលយកវាដោយមិនដឹងខ្លួន។ អ្នកបានយកការបោកប្រាស់ ធ្វើជាឥរិយាបទពាណិជ្ជកម្មស្របច្បាប់ និងជាមធ្យោបាយ ដែលមានប្រយោជន៍បំផុតសម្រាប់ការរស់រាន និងជីវភាពរស់នៅរបស់អ្នក។ អ្នកគិតថា តាមរយៈការធ្វើបែបនេះ អ្នកអាចរកលុយបានយ៉ាងឆាប់រហ័ស។ នេះជាដំណើរការមួយ៖ មានន័យថា ពីដំបូងឡើយ មនុស្សមិនអាចទទួលយកអាកប្បកិរិយាប្រភេទនេះបានឡើយ ហើយពួកគេក៏មើលងាយអាកប្បកិរិយា និងការអនុវត្តបែបនេះដែរ។ ក្រោយមក ពួកគេចាប់ផ្តើមពិសោធន៍ជាមួយនឹងអាកប្បកិរិយានេះដោយខ្លួនឯង ទាំងសាកល្បងវាតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ ហើយចិត្តរបស់ពួកគេចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ តើការផ្លាស់ប្តូរប្រភេទនេះគឺជាអ្វី? វាគឺជាការយល់ព្រម និងការទទួលយកនូវនិន្នាការនៃគំនិត ដែលបានបង្កើតឡើងនៅក្នុងខ្លួនអ្នកដោយនិន្នាការសង្គម។ ដោយមិនដឹងខ្លួន ប្រសិនបើអ្នកមិនបោកប្រាស់មនុស្សនៅពេលធ្វើជំនួញជាមួយពួកគេទេ អ្នកមានអារម្មណ៍ថា អ្នកជាមនុស្សអន់។ ប្រសិនបើអ្នកមិនបោកប្រាស់មនុស្សទេ អ្នកមានអារម្មណ៍ថា អ្នកបានបាត់បង់អ្វីមួយ។ ការបោកប្រាស់នេះបានក្លាយជាព្រលឹង ជាឆ្អឹងខ្នង និងជាឥរិយាបថ ដែលមិនអាចខ្វះបាន ដែលជាគោលការណ៍នៅក្នុងជីវិតរបស់អ្នកដោយមិនដឹងខ្លួន។ បន្ទាប់ពីមនុស្សបានទទួលយកឥរិយាបថ និងការគិតបែបនេះ តើនេះមិនបាននាំមកនូវការផ្លាស់ប្តូរនៅក្នុងចិត្តទេឬ? ចិត្តរបស់អ្នកបានផ្លាស់ប្តូរ ដូច្នេះតើសេចក្តីស្មោះត្រង់របស់អ្នកបានផ្លាស់ប្តូរដែរឬទេ? តើភាពជាមនុស្សរបស់អ្នកបានផ្លាស់ប្តូរហើយឬនៅ? តើមនសិការរបស់អ្នកបានផ្លាស់ប្តូរហើយឬនៅ? (ផ្លាស់ប្ដូរហើយ)។ មែនហើយ គ្រប់ផ្នែកទាំងអស់របស់មនុស្សឆ្លងកាត់ការផ្លាស់ប្តូរផ្នែកគុណភាព គឺចាប់ពីចិត្តរបស់ពួកគេ ទៅដល់គំនិតរបស់ពួកគេ រហូតដល់កម្រិតមួយដែលពួកគេត្រូវបានផ្លាស់ប្តូរពីខាងក្នុងទៅខាងក្រៅ។ ការផ្លាស់ប្តូរនេះរុញអ្នកកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ ហើយធ្វើឲ្យអ្នកកាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងសាតាំង ក៏ដូចជាធ្វើឲ្យអ្នកកាន់តែដូចវាផងដែរ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ ឆ្លុះបញ្ចាំងភាពជាក់ស្ដែង។ ព្រះបន្ទូលគឺពិតជាដូច្នោះ។ ដំបូងឡើយ ខ្ញុំធ្វើតាមមនសិការរបស់ខ្ញុំ ហើយប្រកបអាជីវកម្មយ៉ាងស្មោះត្រង់។ ប៉ុន្តែនៅពេលដែលឪពុករបស់ខ្ញុំត្រូវចូលមន្ទីរពេទ្យ ខ្ញុំត្រូវបានជំរុញពីមិត្តភក្ដិ និងសហការីរបស់ខ្ញុំ នោះខ្ញុំចាប់ផ្ដើមភូតកុហក និងលួចបន្លំ ដើម្បីរកលុយឱ្យបានច្រើន។ ទីបញ្ចប់ ខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងបាន។ ខ្ញុំចង់ឈប់ដែរ ប៉ុន្តែខ្ញុំមិនអាចឈប់បាន។ ខ្ញុំបានឃើញថាគ្រប់យ៉ាងគឺបណ្ដាលមកពីសេចក្ដីពុករលួយរបស់សាតាំង។ ខ្ញុំបានទទួលរងឥទ្ធិពលពីសង្គម ហើយបានយកទស្សនវិជ្ជារបស់សាតាំង ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «លុយជាអាទិភាព» «លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ» និង «លុយអាចបង្វិលពិភពលោកបាន» ធ្វើជាបាវចនារបស់ខ្ញុំ។ ខ្ញុំបានដើរតាមនិន្នាការអាក្រក់ជាជាងការរកលុយដោយស្មោះត្រង់។ ខ្ញុំបានបោះបង់ចោលនូវបទដ្ឋានគ្រឹះនៃការប្រព្រឹត្តរបស់ខ្ញុំដើម្បីបានកម្រៃ ដោយការរៀនសូត្រពីរបៀបកែសម្រួលវិធីសាស្ត្ររបស់ខ្ញុំទៅរកអ្វីដែលខ្ញុំបានសង្កេតមើលនៅក្នុងអ្នកដទៃ។ ខ្ញុំប្រើខួរក្បាលរបស់ខ្ញុំ ហើយមិនឈប់លួចបន្លំអតិថិជនឡើយ កាន់តែអាត្មានិយម រប៉ិលរប៉ូច អាក្រក់ និងកាន់តែលោភលន់។ ខ្ញុំបាត់បង់មនសិការ ហេតុផល និងកិត្តិយសដែលបុគ្គលធម្មតាម្នាក់គួរតែមាន។ ទោះបីជាខ្ញុំបានរកលុយបានខ្លះពីការភូតកុហក និងការលួចបន្លំអស់ជាច្រើនឆ្នាំ សងបំណុលរបស់ខ្ញុំ ហើយរស់នៅក្នុងជីវិតកាន់តែស្រួលក៏ដោយ ក៏ខ្ញុំមិនបានទទួលបទពិសោធន៍នៃសេចក្ដីសុខដ៏ពិតប្រាកដឡើយ។ ខ្ញុំតែងតែមានអារម្មណ៍ថាមានកំហុសជានិច្ច តែងតែព្រួយបារម្ភអំពីការត្រូវបានបើកបង្ហាញចំពោះការភូតកុហករបស់ខ្ញុំ ហើយបំផ្លាញកេរ្ដិ៍ឈ្មោះរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនៅតែជាប់នៅក្នុងការភូតកុហកនោះ ហើយខ្ញុំមិនអាចគេចចេញបានឡើយ។ បន្ទាប់ពីក្លាយជាអ្នកជឿ សូម្បីតែដឹងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យមនុស្សស្មោះត្រង់ ហើយតាំងចិត្តក្នុងការអធិស្ឋានដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលដែលខ្ញុំត្រូវបានល្បួងដោយចំនួនលុយដ៏ច្រើនក៏ដោយ ក៏ខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងពីការភូតកុហក និងការលួចបន្លំបានឡើយ។ ខ្ញុំបានឃើញថា ខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង។ ទីបំផុតខ្ញុំបានដឹងថា ទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់សាតាំងទាំងនេះគឺជារឿងអវិជ្ជមានដែលបំភាន់ និងធ្វើឱ្យគ្រោះថ្នាក់ដល់មនុស្ស។ ពួកវាបានធ្វើឱ្យខ្ញុំពុករលួយខ្លាំងណាស់ រហូតធ្វើឱ្យខ្ញុំកាន់តែអាក្រក់ និងខូចសីលធម៌។ ការរស់នៅដោយទស្សនៈបែបនេះ និងការប្រកបអាជីវកម្មដោយមិនស្មោះត្រង់ មិនមែនជាមាគ៌ាដ៏ត្រឹមត្រូវនៅក្នុងជីវិតឡើយ។ ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត ហើយអនុវត្តសេចក្ដីពិតដូចដែលព្រះជាម្ចាស់តម្រូវ ក្នុងនាមជាបុគ្គលស្មោះត្រង់ គឺជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់នៅក្នុងជីវិត!

បន្ទាប់មក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «តើមនុស្សម្នាក់អាចក្លាយជាមនុស្សស្មោះត្រង់បានដោយបែបណា? តើមនុស្សម្នាក់អនុវត្តការធ្វើជាមនុស្សស្មោះត្រង់ដោយបែបណា? (ដោយមិនចូលរួមក្នុងការបោកបញ្ឆោត ហើយនិយាយអ្វីដោយគ្មានលាក់ពុត។) នោះគឺត្រឹមត្រូវហើយ ហើយមាននូវសេចក្ដីលម្អិតនៅក្នុងនោះដែរ។ តើពាក្យ 'គ្មានលាក់ពុត' មានន័យដូចម្ដេច? វាមានន័យថា មិននិយាយកុហក ឬបង្កប់នូវចេតនា និងគោលគោលបំណងផ្ទាល់ខ្លួននៅក្នុងសម្ដីដែលអ្នកនិយាយ។ ប្រសិនបើអ្នកបង្កប់ការបញ្ឆោត ឬចេតនានិងគោលបំណងផ្ទាល់ខ្លួន នោះការនិយាយកុហកនឹងកើតមានឡើងដោយឯកឯង។ ប្រសិនបើអ្នកគ្មានការបោកបញ្ឆោត ឬបំណង ឬគោលបំណងផ្ទាល់ខ្លួននៅក្នុងខ្លួនអ្នកទេ នោះអ្វីដែលអ្នកនិយាយនឹងមិនមានលាក់ពុតទេ ហើយវាក៏មិនអាចមានសម្ដីកុហកដែរ។ នៅពេលអ្នកនិយាយថា 'បាទ/ចាស' វាមានន័យថា 'បាទ/ចាស' វាមិនមានន័យថា 'ទេ' នោះទេ។ ការដែលត្រូវបន្សុទ្ធដួងចិត្តរបស់អ្នកជាមុន គឺជាជំហានដ៏សំខាន់បំផុត។ នៅពេលដែលដួងចិត្តរបស់អ្នកត្រូវបានបន្សុទ្ធរួចហើយ បញ្ហានៃភាពក្រអឺតក្រទម និងការកុហកបោកបញ្ឆោត នឹងត្រូវដោះស្រាយបានទាំងស្រុង។ ដើម្បីក្លាយជាមនុស្សស្មោះត្រង់ មនុស្សម្នាក់ត្រូវសម្អាតដួងចិត្តរបស់ពួកគេចេញពីសេចក្ដីកំផិតទាំងនេះ។ តើការធ្វើជាមនុស្សស្មោះត្រង់ស្មុគស្មាញដែរទេ? ទេ វាមិនស្មុគស្មាញទេ។ មិនថាមានសភាពឬនិស្ស័យពុករលួយច្រើនប៉ុនណានៅក្នុងខ្លួនអ្នកនោះទេ គឺមានសេចក្ដីពិតមួយដែលអាចដោះស្រាយវាបានទាំងអស់។ ចូរកុំនិយាយកុហក ឃើញអ្វីថាហ្នឹងចុះ ចូរអនុវត្តស្របទៅតាមសេចក្ដីពិត និងត្រូវមានតម្លាភាពចំពោះគ្រប់កិច្ចការដែលអ្នកធ្វើ។ ចូររស់នៅជាមនុស្សនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ និងរស់នៅក្នុងពន្លឺ» («មាគ៌ាទៅរកការដោះស្រាយនិស្ស័យពុករលួយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានរកឃើញមាគ៌ាមួយក្នុងការអនុវត្តចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដំបូង ពួកយើងត្រូវតែកំណត់ការជំរុញទឹកចិត្តឱ្យត្រង់ មិននិយាយភូតកុហក និងមិនមានគំនិតបោកបញ្ឆោត។ ពួកយើងត្រូវតែរស់នៅដោយបើកចំហ ផ្ដល់តម្លៃដល់ការគោរព និងទំនុកចិត្តរបស់មនុស្ស ហើយរស់នៅក្នុងលក្ខណៈជាមនុស្សឱ្យកាន់តែច្រើន។ ព្រះជាម្ចាស់សព្វព្រះហឫទ័យ និងប្រទានពរដល់មនុស្សស្មោះត្រង់។ បុគ្គលប្រភេទនោះមិនរស់នៅក្នុងភាពងងឹត ឬក្នុងភាពឈឺចាប់ឡើយ ហើយពួកគេមិនប្រើខួរក្បាលរបស់ពួកគេឱ្យបន្តការភូតកុហកឡើយ។ ជាពិសេស ពួកគេមិនរស់នៅក្នុងជីវិតជារៀងរាល់ថ្ងៃដោយភាពភ័យខ្លាចថាការភូតកុហករបស់ពួកគេនឹងត្រឡប់មកលងបន្លាចពួកគេឡើយ។ មនុស្សស្មោះត្រង់មិនត្រូវបានរំខានដូច្នោះឡើយ ប៉ុន្តែពួកគេមានសេរីភាព និងមានសន្តិភាព។ នៅពេលដែលខ្ញុំបានយល់ពីអត្ថន័យពិតរបស់វា នោះខ្ញុំបានចាប់ផ្ដើមចង់អនុវត្តក្នុងការធ្វើជាបុគ្គលស្មោះត្រង់ ដូចដែលព្រះជាមា្ចស់តម្រូវ។

ថ្ងៃបន្ទាប់មក អំឡុងពេលរសៀល ខ្ញុំកំពុងតែកាត់សក់របស់អតិថិជនបានពាក់កណ្ដាល ស្រាប់តែមានស្ដ្រីម្នាក់ដែលខ្ញុំបានណែនាំការព្យាបាលបណ្ដុះសក់កាលពីមុន បានដើរចូលមកធ្វើមុខក្រញ៉ូវ ខ្ញុំបានគិតថា «គាត់ប្រហែលជានឹងបង្កបញ្ហាមួយចំនួនហើយមើលទៅ។ ចុះបើគាត់និយាយថា ផលិតផលមិនល្អ ហើយអតិថិជនផ្សេងទៀតស្ដាប់ឮវិញនោះ? វាប្រាកដជាប៉ះពាល់ដល់អាជីវកម្មរបស់ខ្ញុំមិនខាន តើខ្ញុំអាចធ្វើអ្វីបាន ដើម្បីឱ្យគាត់ចេញពីទីនេះ? គ្រាន់តែខ្ញុំកំពុងព្យាយាមរកវិធីដោះស្រាយជាមួយគាត់ ស្រាប់តែខ្ញុំគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ចូរកុំនិយាយកុហក ឃើញអ្វីថាហ្នឹងចុះ ចូរអនុវត្តស្របទៅតាមសេចក្ដីពិត និងត្រូវមានតម្លាភាពចំពោះគ្រប់កិច្ចការដែលអ្នកធ្វើ។ ចូររស់នៅជាមនុស្សនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ និងរស់នៅក្នុងពន្លឺ» («មាគ៌ាទៅរកការដោះស្រាយនិស្ស័យពុករលួយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានដឹងថា ខ្ញុំមិនអាចភូតកុហក ឬលួចបន្លំតទៅទៀតឡើយ ហើយមិនថាអ្វីដែលស្ត្រីនោះត្រូវនិយាយ និងមិនថាអតិថិជនផ្សេងគិតអ្វីពីខ្ញុំទេ មិនថាខ្ញុំអាចរកលុយបានបន្ទាប់ពីនោះ ឬអត់ទេ គឺខ្ញុំត្រូវតែស្មោះត្រង់ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគ្រាន់តែនិយាយសេចក្ដីពិតប៉ុណ្ណោះ បន្ទាប់មកខ្ញុំទទួលយកការរអ៊ូរទាំរបស់គាត់យ៉ាងសមរម្យ គ្រាន់តែគិតបែបនោះនៅក្នុងចិត្ត ស្រាប់តែខ្ញុំបានឮគាត់និយាយទាំងកំហឹងថា «តើអ្នកឯងមិនបាននិយាយថា ថ្នាំបណ្ដុះសក់នេះនឹងជួយឱ្យសក់ដុះច្រើនជាងនេះឬ? ខ្ញុំមិនមានសក់ថ្មីដុះមួយសរសៃសោះ។ អ្នកឯងកំពុងតែបោកប្រាស់ខ្ញុំហើយ មែនទេ?» ខ្ញុំបានប្រាប់គាត់ដោយស្មោះថា «អតិថិជនមួយចំនួនបាននិយាយថា ផលិតផលនេះមានប្រសិទ្ធភាព ចំណែកអ្នកខ្លះនិយាយថា គ្មានប្រសិទ្ធភាព។ ខ្ញុំមិនបានប្រើវាដោយខ្លួនឯងឡើយ ដូច្នេះខ្ញុំមិនអាចនិយាយបានទេ។ ប្រសិនបើអ្នកគិតថា វាមិនមានប្រសិទ្ធភាព ដូច្នេះ កុំប្រើវាតទៅទៀត ហើយខ្ញុំនឹងសងលុយវិញ»។ ដោយបានឮខ្ញុំនិយាយបែបនេះ គាត់ក៏បាត់ខឹង ហើយគាត់និយាយទាំងញញឹមថា «ខ្ញុំគ្រាន់តែចង់ដឹងការពិតនៃបញ្ហាប៉ុណ្ណោះ។ ដោយសារតែអ្នកមានចេតនាស្មោះត្រង់ នោះមិនចាំបាច់សងលុយវិញទេ។ ប៉ុន្តែ ទោះបីជាសក់របស់ខ្ញុំមិនឡើងក្រាស់ដោយការប្រើប្រាស់ផលិតផលនេះក៏ដោយ ក៏វាទន់ និងភ្លឺរលោងជាងមុនដែរ»។ នៅពេលដែលគាត់ចេញទៅបាត់ ខ្ញុំបានគិតដល់អ្វីដែលទើបតែបានកើតឡើង។ ខ្ញុំពិតជាមានបទពិសោធន៍ថា ការមានភាពស្មោះត្រង់ និងការអនុវត្តសេចក្ដីពិត មិនអត់ប្រយោជន៍ឡើយ។ មិនត្រឹមតែទទួលបានការគោរព និងទំនុកចិត្តពីអ្នកដទៃទេ ថែមទាំងមានអារម្មណ៍ល្អទៀតផង។ រឿងនេះបានផ្ដល់ឱ្យខ្ញុំនូវភាពជឿជាក់បន្ថែមទៀត ក្នុងការក្លាយជាបុគ្គលស្មោះត្រង់ម្នាក់។

នៅចុងសប្ដាហ៍មួយ បងស្រីរបស់ខ្ញុំបានមកហាងដើម្បីកក់សក់ ខណៈពេលដែលមានអតិថិជនម្នាក់ចង់លាបសក់។ ខ្ញុំបានក្រឡេកមើលទៅសក់របស់អតិថិជន ហើយបានប្រាប់គាត់ថា «អ្នកដូចទើបតែលាបវាថ្មីៗនេះទេ។ អ្នកគួរតែរង់ចាំមួយរយៈទៅ ពីព្រោះថ្នាំលាបទាំងនេះមានសារធាតុគីមីដែលមិនល្អសម្រាប់អ្នកទេ»។ អតិថិជននោះបានឆ្លើយតបដោយការភ្ញាក់ផ្អើល «ខ្ញុំគ្រាន់តែមិនអាចជឿថា មានមនុស្សប្រកបអាជីវកម្មតាមរបៀបនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកកំពុងតែធ្វើល្អហើយ។ ចរិតលក្ខណៈល្អ ធ្វើឱ្យអាជីវកម្មជោគជ័យ!» បន្ទាប់ពីអតិថិជនបានចាកចេញទៅ នោះបងស្រីរបស់ខ្ញុំបានសម្លឹងបែបលេងសើចដាក់ខ្ញុំ ហើយនិយាយថា «តើឯងគ្រុន ឬមានអ្វីមួយកើតឡើងឬ? ជាក់ស្ដែង លុយនោះគឺនៅក្នុងដៃរបស់ឯងសោះ ប៉ុន្តែឯងមិនបានយកវាទេ»។ ខ្ញុំបាននិយាយយ៉ាងស្ងប់ស្ងាត់ថា «ការប្រព្រឹត្តរបស់យើង មានផលប៉ះពាល់ដល់អាជីវកម្មរបស់យើង។ តើមនុស្សម្នាក់ដែលមិនមែនជាបុគ្គលល្អអាចប្រកបអាជីវកម្មដ៏ល្អបានយ៉ាងដូចម្ដេច? បងអាចរកលុយបានយ៉ាងឆាប់រហ័សដោយអសីលធម៌ ប៉ុន្តែមិនយូរទេបង។ ពេលនេះ ខ្ញុំធ្វើអ្វីៗយ៉ាងត្រឹមត្រូវទាំងស្រុង ហើយខ្ញុំមានអារម្មណ៍កាន់តែល្អ តាមរយៈការរកលុយដោយមនសិការ»។ បងស្រីរបស់ខ្ញុំញញឹម ហើយនិយាយថា «នោះមិនមែនជាវិធីដែលឯងបានប្រកបអាជីវកម្មកាលពីមុនទាល់តែសោះ។ ឯងពិតជាបានផ្លាស់ប្ដូរមែន»។ ដោយឃើញបងស្រីខ្ញុំមានការងឿងឆ្ងល់បែបនោះ ខ្ញុំបានអរគុណព្រះជាម្ចាស់ម្ដងហើយម្ដងទៀត។ គឺគ្រប់យ៉ាងដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានភ្លក់រសជាតិនៃភាពស្ងប់ពីការធ្វើជាបុគ្គលស្មោះត្រង់ និងការនិយាយសេចក្ដីពិត។

បន្ទាប់ពីនោះ ហាងធ្វើសក់របស់ខ្ញុំមានអតិថិជនជាច្រើននៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក ហើយមនុស្សជាច្រើនបានចូលមកដោយសារតែការនិយាយតៗគ្នា ឬការណែនាំរបស់មិត្តភក្ដិ។ ខ្ញុំធ្លាប់គិតថា ខ្ញុំនឹងមិនដែលឈរជើងនៅក្នុងអាជីវកម្ម ដោយគ្មានការនិយាយភូតកុហកឡើយ ហើយថាមនុស្សនឹងសើចដាក់ខ្ញុំ។ ប៉ុន្តែទីបញ្ចប់ ខ្ញុំបានឃើញថាសញ្ញាណនោះពិតជាគ្មានហេតុផល និងគួរឱ្យអាម៉ាស់ណាស់។ ការល្បីឈ្មោះតាមរយៈទស្សនវិជ្ជារបស់សាតាំងនាំមកនូវការទទួលបានប្រយោជន៍បណ្ដោះអាសន្នប៉ុណ្ណោះ ហើយមិនបានបន្សល់ទុកអ្វីក្រៅពីភាពគ្មានន័យ និងការឈឺចាប់ឡើយ។ វាគឺជាវិធីរស់នៅដែលថោកទាប និងគួរឱ្យស្អប់ខ្ពើម ដោយគ្មានលក្ខណៈជាមនុស្សបន្តិចឡើយ។ ពេលនេះ ខ្ញុំផ្ដោតលើការអនុវត្តសេចក្ដីពិត និយាយយ៉ាងស្មោះត្រង់ និងរស់នៅដោយទៀតត្រង់។ ខ្ញុំមិនត្រឹមតែបានទទួលការគោរព និងទំនុកចិត្តពីអ្នកដទៃប៉ុណ្ណោះទេ ខ្ញុំថែមទាំងមានអារម្មណ៍ស្ងប់ដោយខ្លួនឯងទៀតផង។ វាគឺជាវិធីរស់នៅដ៏អស្ចារ្យ! ការផ្លាស់ប្ដូរបន្តិចបន្តួចដែលខ្ញុំបានឆ្លងកាត់ទាំងអស់ពេលនេះ គឺសូមអរព្រះគុណព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមអរព្រះគុណចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មានតែភាពស្មោះត្រង់ទេ ទើបនាំមកនូវលក្ខណៈ ដូចមនុស្សបាន

ស្វាមីខ្ញុំនិងខ្ញុំ ជាអ្នករកស៊ីលក់គ្រឿងសង្ហារិមការិយាល័យ។ យើងចាប់ផ្ដើមចេញរកស៊ីដំបូងដោយភាពស្មោះត្រង់ ធ្វើតាមអ្វីៗដែលអតិថិជនសុំ...

ការជំនួសសេចក្ដីច្រណែនដោយចិត្តសប្បុរស

កាលពីប៉ុន្មានឆ្នាំមុន បងស្រី សៅជី ត្រូវបានបញ្ជូនទៅក្រុមជំនុំរបស់ពួកយើងដើម្បីជួយខ្ញុំក្នុងភារកិច្ចរបស់ថ្នាក់ដឹកនាំ។ កន្លងមក ខ្ញុំបានដឹងថា...