របៀបដែលខ្ញុំឈប់និយាយកុហក

16-02-2022

មុនទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះ ខ្ញុំតែងតែនិយាយកុហក និងផ្គាប់ចិត្តមនុស្ស ព្រោះខ្ញុំខ្លាចថា បើខ្ញុំប្រាប់ការពិតទៅ ខ្ញុំនឹងធ្វើឱ្យគេខកចិត្ត ឬអន់ចិត្ត។ ខ្ញុំបានជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ហើយចេញពីព្រះបន្ទូលទ្រង់ ខ្ញុំរៀនបានថា ទ្រង់ស្អប់មនុស្សផ្គាប់ចិត្តគេ និងមនុស្សវៀចវេរ។ ខ្ញុំបានសម្រេចចិត្តអនុវត្តតាមព្រះបន្ទូលព្រះ និងធ្វើជាមនុស្សទៀងត្រង់ ក្រោយពេលអនុវត្តបានខ្លះ ភាគច្រើន ខ្ញុំអាចនិយាយដោយទៀងត្រង់បាន។ ឧទាហរណ៍ ពេលខ្ញុំត្រូវបង់ថ្លៃថ្នាំពេទ្យរបស់ខ្ញុំដែលមានតម្លៃលើស ៥០ អឺរ៉ូ តែឱសថការីបានគិតលុយខុស ហើយយកតែពាក់កណ្ដាល ខ្ញុំក៏បានប្រាប់ពីកំហុសនោះភ្លាមៗ ដោយមិនបានគិតអ្វីច្រើនឡើយ។ តែពេលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ឬប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំពិបាកនឹងនិយាយត្រង់ណាស់។

ក្នុងខែមីនាឆ្នាំនេះ ខ្ញុំជាអ្នកដឹកនាំពួកជំនុំម្នាក់ ហើយខ្ញុំរវល់គ្មានពេលទំនេរសោះ។ ពេលខ្លះ ខ្ញុំនឿយហត់យ៉ាងខ្លាំង ដោយសារតែខ្ញុំមិនបានគេង។ នារសៀលមួយ ពេលដែលខ្ញុំហៀបនឹងគេងថ្ងៃ បងស្រីលី ដែលជាដៃគូខ្ញុំ បានប្រាប់ខ្ញុំថា គាត់ចង់ពិភាក្សាការងារជាមួយខ្ញុំ។ ខ្ញុំមិនសប្បាយចិត្តសោះ ពេលឃើញសាររបស់គាត់ ដោយសារខ្ញុំអស់កម្លាំង ហើយមិនចង់ពិភាក្សាអ្វីឡើយ។ ពេលនោះ ខ្ញុំនឹកមិនឃើញអ្វីក្រៅពីចង់សម្រាកទេ តែខ្ញុំមិនចង់និយាយត្រង់ៗបែបនេះទៅកាន់បងស្រីលី។ ខ្ញុំខ្លាច គាត់នឹងគិតថា ខ្ញុំជាមនុស្សខ្ជិល ឬជាមនុស្ស ដែលខ្វល់ខ្លាំងពីភាពសុខស្រួលខាងរូបកាយ ហើយគាត់នឹងគិតមិនល្អអំពីខ្ញុំ។ ដូច្នេះ ដើម្បីការពារមុខមាត់ ខ្ញុំបានប្រាប់គាត់ថា៖ «សុំទោសផង ខ្ញុំមានការណាត់ជួបដ៏សំខាន់មួយ។ ខ្ញុំត្រូវទៅជួបគ្រូពេទ្យ»។ សម្ដីកុហកបានចេញពីមាត់ខ្ញុំ ទាំងខ្ញុំមិនបានគិតផង។ ខ្ញុំមានពិរុទ្ធយ៉ាងខ្លាំងចំពោះរឿងនេះ ដែលធ្វើឱ្យខ្ញុំគេងមិនលក់សោះ ចេះតែមានអារម្មណ៍មិនល្អគ្រប់ពេល។ ព្រះសព្វព្រះទ័យនឹងមនុស្សទៀងត្រង់។ បើខ្ញុំនិយាយកុហក តើគេអាចទុកចិត្តខ្ញុំយ៉ាងដូចម្ដេចទៅ? ខ្ញុំដឹងថា ការកុហកដើម្បីភាពសុខស្រួលខាងរាងកាយផ្ទាល់ខ្លួន មិនមែនជារឿងត្រឹមត្រូវទេ ព្រះជាម្ចាស់មិនសព្វព្រះទ័យឡើយ ហើយខ្ញុំគួរតែយកកិច្ចការពួកជំនុំជាការចម្បង។ ខ្ញុំបានទៅជួបបងស្រី លី ភ្លាមៗតែម្ដង។ គាត់បានសួរខ្ញុំថាតើ ខ្ញុំបានមកពីការណាត់ជួបវិញហើយឬ។ ខ្ញុំមិនបានប្រាប់គាត់តាមត្រង់ទេ តែបន្តកុហកទៀត ដោយមិនចង់បាក់មុខនៅចំពោះមុខគាត់ និងធ្វើឱ្យគាត់គិតថា ខ្ញុំជាមនុស្សបោកបញ្ឆោត។ ខ្ញុំប្រាប់គាត់ថា ខ្ញុំមិនបានទៅជួបពេទ្យទេ ថាពេទ្យបានលុបចោលការណាត់ភ្លាមៗ ដោយសារតែគាត់ត្រូវទៅកាន់គ្លីនិកវ៉ាក់សាំង។ បន្ទាប់មក យើងក៏បន្តការសន្ទនារបស់យើង តែខ្ញុំមានអារម្មណ៍មិនស្រួលសោះ។ ខ្ញុំកុហកគាត់ម្ដងហើយ ក្រោយមក មិនបានសារភាពទេ តែបន្តកុហកម្ដងទៀត។ ខ្ញុំបានឃើញថានិស្ស័យបែបសាតាំងរបស់ខ្ញុំធ្ងន់ធ្ងរកម្រិតណា ហើយខ្ញុំមានអារម្មណ៍ខ្មាសខ្លួនឯងណាស់។ ខ្ញុំមិនហ៊ានមើលចំភ្នែកគាត់ទេ។ ខ្ញុំបានបោកបញ្ឆោតគាត់ មានន័យថា ខ្ញុំជាមនុស្សមិនទៀងត្រង់សោះឡើយ។ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តសោះ។ បើខ្ញុំប្រាប់គាត់ពីការពិត នោះវានឹងខូចមុខមាត់ខ្ញុំ ហើយគាត់នឹងគិតថាខ្ញុំជាមនុស្សមិនទៀងត្រង់។ តែបើខ្ញុំបន្តកុហកទៀត ព្រះនឹងស្អប់ខ្ពើមខ្ញុំមិនខាន។ ដូច្នេះ ខ្ញុំបានមកចំពោះព្រះ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង ហើយនៅក្នុងការឆ្លុះបញ្ចាំងនោះ ខ្ញុំទទួលស្គាល់ថា ខ្ញុំជាមនុស្សមានល្បិចនិងវៀចវេរយ៉ាងខ្លាំងនៅក្នុងជីវិតខ្ញុំ។ មានពេលមួយ អ្នកដឹកនាំបានសួរខ្ញុំថាតើ ខ្ញុំបានប្រាប់បងស្រី ស៊ូ ពីការប្រជុំពេលល្ងាចហើយឬនៅ។ ខ្ញុំដឹងថា ខ្ញុំមិនទាន់បានប្រាប់ទេ តែខ្ញុំមិនបានប្រាប់ការពិតដល់អ្នកដឹកនាំទេ ព្រោះចង់ការពារមុខមាត់ខ្លួនឯង។ ខ្ញុំបានកុហកថា ខ្ញុំទើបប្រាប់គាត់អម្បាញ់មិញ។ ក្រោយមក ខ្ញុំបានផ្ញើសារទៅបងស្រី ស៊ូ ភ្លាមៗពីការប្រជុំនោះ។ ជាទូទៅ ខ្ញុំតែងតែដើរផ្សារទិញម្ហូប រាល់ព្រឹកថ្ងៃសុក្រ ដូច្នេះ ខ្ញុំមិនអាចចូលរួមប្រជុំណាដែលបន្ទាន់ៗបានឡើយ។ ខ្ញុំមិនបានប្រាប់ការពិត និងប្រាប់អ្នកដឹកនាំតាមត្រង់ថា ខ្ញុំត្រូវទៅទិញម្ហូប ដើម្បីស្ដុកទុកនៅផ្ទះបាយសម្រាប់ពេលពីរបីថ្ងៃ ប្រាប់ថា ខ្ញុំមានតែពេលនេះទេ ដើម្បីដើរផ្សារទិញម្ហូប។ តែខ្ញុំប្រាប់គាត់ថា ខ្ញុំមានការប្រជុំមួយ ឬការណាត់ជួបមួយទៀត ដូច្នេះហើយ ទើបខ្ញុំមិនអាចចូលរួមបាន។ ខ្ញុំចេះតែបំភ្លៃ វៀចវេរ និងបោកបញ្ឆោត ដើម្បីតែការពារមុខមាត់ខ្លួនឯង និងធ្វើឱ្យអ្នកដឹកនាំគិតថា ខ្ញុំរវល់ជាមួយភារកិច្ចខ្ញុំគ្រប់ពេល។ ខ្ញុំបានឃើញថា ខ្ញុំមិនបានបំពេញតាមសេចក្តីតម្រូវរបស់ព្រះឱ្យទៀងត្រង់ឡើយ។ ខ្ញុំក៏អធិស្ឋានថា «ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ កូនសោកស្ដាយដែលនិយាយកុហក និងបោកបញ្ឆោតគេ។ កូនមិនអាចឈប់កុហក ដើម្បីភាពសុខស្រួលខាងរាងកាយរបស់កូនទេ។ កូនមិនមែនជាមនុស្សទៀងត្រង់ឡើយ។ ព្រះអង្គអើយ សូមដឹកនាំ និងជួយកូនឲ្យយល់ពីសេចក្ដីពិត មានសេរីភាពពីសេចក្តីពុករលួយនេះផង»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះនេះ៖ «នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ មនុស្សនិយាយរឿងច្រើនដែលឥតប្រយោជន៍ មិនពិត ល្ងង់ខ្លៅ ល្ងីល្ងើ និងជាលេសដោះសា។ ជាទូទៅ ពួកគេនិយាយសម្ដីទាំងអស់នេះដើម្បីតែមោទនភាពផ្ទាល់ខ្លួន ដើម្បីតែចម្អែតអំនួតរបស់ពួកគេផ្ទាល់។ សម្ដីកុហករបស់ពួកគេទាំងនេះ គឺជាការចាក់បង្ហូរនូវនិស្ស័យពុករលួយរបស់ពួកគេ។ ការដោះស្រាយនូវនិស្ស័យនេះ នឹងបន្សុទ្ធដួងចិត្តរបស់អ្នក ហើយធ្វើឱ្យអ្នកកាន់តែបរិសុទ្ធឡើង និងកាន់តែស្មោះត្រង់ឡើង។ តាមពិត មនុស្សសុទ្ធតែដឹងថាហេតុអ្វីពួកគេនិយាយកុហក។ គឺដើម្បីមុខមាត់របស់ពួកគេ។ ហើយពេលប្រៀបធៀបខ្លួនជាមួយអ្នកដទៃ ពួកគេធ្វើហួសមាឌ ឥតប្រមាណកម្លាំង ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ និងសេចក្ដីទៀងត្រង់របស់ពួកគេ ប៉ុន្តែផ្ទុយទៅវិញ នៅទីបំផុតក៏ត្រូវបាក់មុខ បាត់បង់សេចក្ដីទៀងត្រង់ បាត់បង់សេចក្ដីថ្លៃថ្នូរ។ នោះគឺដោយសារ អ្នកនិយាយកុហកច្រើនពេក ដោយសារគ្រប់ម៉ាត់ដែលអ្នកនិយាយ សុទ្ធតែជាសម្ដីកុហក។ គ្មានសម្ដីមួយម៉ាត់ណាជាការពិតសោះឡើយ។ នៅពេលអ្នកនិយាយកុហក អ្នកពុំបាក់មុខភ្លាមៗទេ ប៉ុន្តែនៅក្នុងដួងចិត្តរបស់អ្នក អ្នកមានអារម្មណ៍ថា អ្នកត្រូវបានគេបំបាក់មុខទាំងស្រុង ហើយសតិសម្បជញ្ញៈរបស់អ្នកនឹងចោទប្រកាន់អ្នកថាមិនស្មោះត្រង់។ ខាងក្នុងចិត្តវិញ អ្នកនឹងស្អប់ខ្លួនឯង និងគិតថាខ្លួនឯងគួរឱ្យស្អប់ ហើយនឹងគិតថា៖ 'តើខ្ញុំអាចរស់នៅដោយឈឺចាប់បែបនេះយ៉ាងម៉េចបាន? តើវាពិតជាពិបាកខ្លាំងមែនទេក្នុងការនិយាយពីសេចក្ដីពិតនោះ? តើខ្ញុំត្រូវនិយាយកុហកដើម្បីតែកេរ្តិ៍ឈ្មោះរបស់ខ្ញុំមែនទេ? តើហេតុអ្វីបានជាជីវិតគួរឱ្យធុញទ្រាន់ម្ល៉េះសម្រាប់ខ្ញុំ?' អ្នកពុំចាំបាច់ត្រូវរស់នៅក្នុងជីវិតគួរឱ្យធុញទ្រាន់ទេ ប៉ុន្តែអ្នកមិនបានជ្រើសរើសផ្លូវមួយដែលងាយស្រួល និងមានសេរីភាព។ អ្នកបានជ្រើសរើសផ្លូវនៃការរក្សាកេរ្តិ៍ឈ្មោះ និងអំណួតរបស់អ្នក ដូច្នេះជីវិតរបស់អ្នកគឺពិតជាគួរឱ្យនឿយណាយណាស់។ តើអ្នកទទួលបានកេរ្តិ៍ឈ្មោះអ្វីពីការនិយាយកុហក? កេរ្តិ៍ឈ្មោះគឺជារបស់ទទេស្អាត ហើយគ្មានតម្លៃមួយសេនណាឡើយ។ តាមរយៈការនិយាយកុហក អ្នកលក់នូវសុចរិតភាព និងសេចក្ដីថ្លៃថ្នូរបស់អ្នក។ ការកហុកទាំងអស់នេះ ធ្វើឱ្យអ្នកបាត់បង់សេចក្ដីថ្លៃថ្នូរ និងគ្មានសុចរិតភាពចំពោះព្រះជាម្ចាស់ទេ។ ព្រះជាម្ចាស់ពុំសព្វព្រះហឫទ័យនឹងសេចក្ដីនេះទេ ហើយទ្រង់ស្អប់វា។ ដូច្នេះតើមានតម្លៃនឹងធ្វើវាទេ? តើនេះគឺជាផ្លូវត្រឹមត្រូវមែនទេ? វាមិនមែនជាផ្លូវត្រឹមត្រូវទេ ហើយដោយដើរតាមផ្លូវនេះ អ្នកមិនមែនកំពុងរស់នៅក្នុងពន្លឺនោះទេ។ នៅពេលអ្នកមិនរស់នៅក្នុងពន្លឺ អ្នកមានអារម្មណ៍ហត់នឿយ។ អ្នកតែងតែនិយាយកុហក និងព្យាយាមប្រឌិតរឿងកុហកឱ្យស្ដាប់ទៅមានហេតុផល ដោយខំប្រើខួរក្បាលដើម្បីគិតពីរឿងឥតបានការមកនិយាយ ធ្វើឱ្យខ្លួនឯងកាន់តែរងទុក្ខ រហូតដល់ចុងក្រោយ អ្នកគិតថា៖ 'ខ្ញុំមិនត្រូវនិយាយកុហកទៀតទេ។ ខ្ញុំនឹងនៅស្ងៀម និងនិយាយឱ្យបានតិច។' ប៉ុន្តែអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។ តើហេតុអ្វីទៅ? អ្នកមិនអាចលះបង់របស់ដូចជាកេរ្តិ៍ឈ្មោះ និងកិត្យានុភាពបាន ដូច្នេះអ្នកអាចរក្សាវាបានដោយការនិយាយកុហកប៉ុណ្ណោះ។ អ្នកមានអារម្មណ៍ថា អ្នកអាចប្រើការកុហកដើម្បីរក្សារបស់អស់ទាំងនេះ ប៉ុន្តែតាមពិតទៅ អ្នកមិនអាចនោះទេ។ សម្ដីកុហករបស់អ្នកមិនត្រឹមតែមិនអាចរក្សាសេចក្ដីសុចរិត និងសេចក្ដីថ្លែថ្នូររបស់អ្នកបានទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺអ្នកបានបាត់បង់ឱកាសក្នុងការអនុវត្តសេចក្ដីពិតថែមទៀត។ បើទោះបីជាអ្នកបានរក្សាកេរ្តិ៍ឈ្មោះ និងកិត្យានុភាពក្ដី ក៏អ្នកបានបាត់បង់សេចក្ដីពិតហើយ។ អ្នកបានបាត់បង់ឱកាសក្នុងការអនុវត្តសេចក្ដីពិត ក៏ដូចជាឱកាសក្នុងការធ្វើជាមនុស្សស្មោះត្រង់ផងដែរ។ នេះគឺជាការខាតបង់ធំធេងបំផុត» («មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលនេះចែងពីខ្ញុំតែម្ដង។ ខ្ញុំបានឃើញថា ខ្ញុំវៀចវេរ និងបោកបញ្ឆោត។ នៅពេលដែលខ្ញុំចង់សម្រាក ខ្ញុំមិនអាចប្រាប់តាមត្រង់ សូម្បីតែរឿងតូចតាច។ ខ្ញុំមិនបានប្រាប់ដៃគូខ្ញុំត្រង់ៗថា ខ្ញុំត្រូវការសម្រាក និងចង់ជួបគាត់នៅពេលក្រោយឡើយ តែខ្ញុំបែរជាកុហកទៅវិញ។ ការជំរុញចិត្តរបស់ខ្ញុំ គឺដើម្បីការពារមុខមាត់ និងឋានៈខ្លួនឯង ដើម្បីការពារមុខមាត់ខ្ញុំចំពោះមុខអ្នកដទៃ។ តែព្រះស្អប់ឥរិយាបថបែបនេះ ហើយខ្ញុំក៏មានពិរុទ្ធអំពីទង្វើនេះដែរ។ ដូចជាព្រះបន្ទូលព្រះចែងថា៖ «នៅពេលអ្នកនិយាយកុហក អ្នកពុំបាក់មុខភ្លាមៗទេ ប៉ុន្តែនៅក្នុងដួងចិត្តរបស់អ្នក អ្នកមានអារម្មណ៍ថា អ្នកត្រូវបានគេបំបាក់មុខទាំងស្រុង ហើយសតិសម្បជញ្ញៈរបស់អ្នកនឹងចោទប្រកាន់អ្នកថាមិនស្មោះត្រង់។ ខាងក្នុងចិត្តវិញ អ្នកនឹងស្អប់ខ្លួនឯង និងគិតថាខ្លួនឯងគួរឱ្យស្អប់ ហើយនឹងគិតថា៖ 'តើខ្ញុំអាចរស់នៅដោយឈឺចាប់បែបនេះយ៉ាងម៉េចបាន? តើវាពិតជាពិបាកខ្លាំងមែនទេក្នុងការនិយាយពីសេចក្ដីពិតនោះ? តើខ្ញុំត្រូវនិយាយកុហកដើម្បីតែកេរ្តិ៍ឈ្មោះរបស់ខ្ញុំមែនទេ? តើហេតុអ្វីបានជាជីវិតគួរឱ្យធុញទ្រាន់ម្ល៉េះសម្រាប់ខ្ញុំ?'» («មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំពិតជាដូចអ្វីដែលព្រះបន្ទូលព្រះចែងមែន។ ខ្ញុំដឹងថា ការនិយាយកុហកដើម្បីការពារកេរ្តិ៍ឈ្មោះខ្ញុំ គឺជារបៀបរស់នៅមួយដែលហត់នឿយ ដឹងថា ខ្ញុំត្រូវបន្តនិយាយកុហក ដើម្បីបិទបាំងការកុហកមុនៗរបស់ខ្ញុំ ចុងបញ្ចប់ ខ្ញុំកាន់តែក្លាយជាមនុស្សមានពុត និងវៀចវេរ។ ខ្ញុំដឹងថា ព្រះស្អប់ទង្វើនេះ ព្រោះថាទ្រង់បរិសុទ្ធ និងសុចរិត។ ពេលគិតឡើងវិញពីភាពមិនទៀងត្រង់របស់ខ្ញុំ មនសិការខ្ញុំបានចោទប្រកាន់ខ្ញុំ ក្រោយពេលខ្ញុំកុហក ខ្ញុំសោកស្ដាយ ហើយទួញយំនៅចំពោះព្រះ ខ្ញុំមានអារម្មណ៍អាម៉ាស់ចំពោះការកុហកខ្ញុំ។ តែទោះបីខ្ញុំដឹងថាវាមិនល្អក្ដី ក៏ខ្ញុំនៅបន្តកុហកកាន់តែច្រើនដែរ។ ខ្ញុំពិតជាពុករលួយ និងគួរឱ្យអាម៉ាស់មែន! ការកុហកបានក្លាយជាធម្មជាតិខ្ញុំទៅហើយ។ ខ្ញុំនឹកចាំពីបន្ទូលដែលព្រះអម្ចាស់យេស៊ូវបានថ្លែងថា៖ «តែចូរឲ្យទំនាក់ទំនងរបស់អ្នក មែនគឺមែន ទេគឺទេ ដ្បិតអ្វីៗដែលលើសពីនេះ គឺមកពីអារក្សហើយ» (ម៉ាថាយ ៥:៣៧)។ «អ្នកមានអារក្សជាឪពុក ហើយអ្នកក៏នឹងធ្វើតាមតណ្ហានៃឪពុករបស់អ្នក។ វាជាឃាតករតាំងពីដំបូងមក ហើយមិនបានស្ថិតនៅក្នុងសេចក្ដីពិតឡើយ ដ្បិតគ្មានសេចក្ដីពិតណាមួយនៅក្នុងវាឡើយ។ នៅពេលវានិយាយកុហក នោះវាបានបង្ហាញឱ្យឃើញអំពីខ្លួនវា៖ ដ្បិតវាជាអ្នកកុហក និងជាឪពុកនៃសេចក្ដីនេះ» (យ៉ូហាន ៨:៤៤)។ នេះជាការពិត។ ការដែលខ្ញុំបន្តកុហកនេះ បង្ហាញថា ខ្ញុំជាកម្មសិទ្ធិរបស់អារក្ស ហើយខ្ញុំធ្វើវា ដើម្បីការពារមុខមាត់ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនប៉ុណ្ណោះ។ តែវាបានធ្វើឱ្យខ្ញុំបាត់បង់អត្តចរិត និងភាពថ្លៃថ្នូររបស់ខ្ញុំ។ ខ្ញុំពិតជាល្ងីល្ងើខ្លាំងណាស់! ព្រះជាម្ចាស់បានបង្កើតឱកាសជាច្រើនដល់ខ្ញុំ ដើម្បីអនុវត្តសេចក្តីពិត និងធ្វើជាមនុស្សទៀងត្រង់ ដើម្បីធ្វើបន្ទាល់ និងបំបាក់មុខសាតាំង។ តែខ្ញុំបែរជាធ្លាក់ចូលក្នុងល្បិចរបស់សាតាំង ក្លាយជាតួត្លុករបស់វាទៅវិញ។ គឺដើម្បីតែកេរ្តិ៍ឈ្មោះ និងដើម្បីបិទបាំងពីសេចក្តីពុករលួយរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនមែនជាមនុស្សទៀងត្រង់ទេ តែជាមនុស្សដែលមានធម្មជាតិបោកបញ្ឆោត។

ខ្ញុំក៏អានព្រះបន្ទូលព្រះនេះផងដែរ៖ «អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់ ហេតុដូច្នេះ ព្រះបន្ទូលរបស់ព្រះអង្គតែងតែអាចទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គឺគ្មានកំហុស និងមិនអាចប្រកែកបានឡើយ ដែលនេះជាមូលហេតុនាំឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទាំងឡាយដែលស្មោះត្រង់នឹងទ្រង់។ ភាពស្មោះត្រង់ គឺមានន័យថាអ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានឃើញថា ការធ្វើជាមនុស្សទៀងត្រង់ មានន័យថា ក្នុងចិត្តគ្មានការបោកបញ្ឆោត អណ្ដាតគ្មានការកុហក និងមិនដែលបោកបញ្ឆោតព្រះ ឬមនុស្សឡើយ។ ខ្ញុំបានដឹងថា ខ្ញុំធ្លាប់បានវៀចវេរជាមួយបងស្រី លី ពីមុនមក តែងតែកុហក ដើម្បីការពារមុខមាត់ និងផលប្រយោជន៍ខ្ញុំ។ ខ្ញុំអស់កម្លាំង ហើយចង់សម្រាក ដូច្នេះ ខ្ញុំមិនចង់ពិភាក្សាកិច្ចការពួកជំនុំជាមួយគាត់ភ្លាមៗឡើយ តែខ្ញុំមិនបាននិយាយអ្វីដែលមានក្នុងចិត្តទេ ខ្ញុំបែរជាកុហកគាត់ថា មានការណាត់ជួបទៅវិញ ព្រោះខ្ញុំមិនចង់ឱ្យគាត់មើលស្រាលខ្ញុំ។ ខ្ញុំបានកុហក ព្រោះមិនចង់ចូលរួមប្រជុំនោះ ដោយមិនព្រមនិយាយត្រង់ថា ខ្ញុំអស់កម្លាំងខ្លាំង ហើយត្រូវការសម្រាកទេ។ ហើយពេលយើងបានចូលរួមប្រជុំ ខ្ញុំមិនបានសារភាពកំហុសខ្ញុំទេ តែបែរជាបន្តកុហកទៀត ដោយប្រើការកុហកមួយទៀតមកបិទបាំងការកុហកពីមុន។ ពេលអ្នកដឹកនាំខ្ញុំសួរនាំពីការងារ ខ្ញុំកុហកថា ខ្ញុំបានធ្វើវារួចហើយ តែតាមពិត ខ្ញុំមិនទាន់បានធ្វើទេ។ ហើយពេលខ្ញុំត្រូវដើរផ្សារទិញម្ហូបប្រចាំសប្ដាហ៍ ដែលវាបានជាន់គ្នាជាមួយម៉ោងប្រជុំ ខ្ញុំបានកុហកថា មានការណាត់ជួបផ្សេងទៀត។ ខ្ញុំគ្រាន់តែចង់ការពារមុខមាត់ខ្ញុំចំពោះរឿងគ្រប់យ៉ាងប៉ុណ្ណោះ។ ខ្ញុំឃើញថា ខ្ញុំពិតជាមានធម្មជាតិដែលវៀចវេរ និងបោកបញ្ឆោតមែន។ ខ្ញុំមិនអាចប្រាប់ការពិតបាន សូម្បីតែរឿងតូចតាចបំផុត។ សាតាំងបានធ្វើឱ្យខ្ញុំពុករលួយយ៉ាងខ្លាំង ខ្ញុំគ្មានភាពទៀងត្រង់ឡើយ។

ខ្ញុំក៏បានអានបទគម្ពីរមួយទៀតរបស់ព្រះជាម្ចាស់។ «ទាល់តែមនុស្សស្វះស្វែងឱ្យមានភាពស្មោះត្រង់ ទើបពួកគេអាចដឹងថាតើពួកគេពុករលួយខ្លាំងប៉ុនណា ហើយមិនថាពួកគេមាននូវលក្ខណៈជាមនុស្សខ្លះៗឬអត់នោះទេ គឺមានតែពេលដែលពួកគេអនុវត្តនូវភាពស្មោះត្រង់របស់ពួកគេប៉ុណ្ណោះ ទើបពួកគេអាចដឹងថាពួកគេបាននិយាយកុហកប៉ុន្មាន និងដឹងថាពួកគេមានភាពលាក់ពុត និងមិនស្មោះត្រង់ខ្លាំងកម្រិតណា។ មានតែក្នុងអំឡុងពេលនៃការដកបទពិសោធក្នុងការអនុវត្តនូវភាពស្មោះត្រង់ទេ ទើបមនុស្សអាចដឹងជាបន្តបន្ទាប់នូវសេចក្ដីពិតនៃសេចក្ដីពុករលួយរបស់គេ និងទទួលស្គាល់នូវសារជាតិជាធម្មជាតិរបស់ខ្លួន ហើយពេលនោះទើបនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធឥតឈប់ឈរ។ មានតែនៅក្នុងដំណើរនៃនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធឥតឈប់ឈរប៉ុណ្ណោះ ទើបមនុស្សនឹងអាចទទួលបានសេចក្ដីពិត។ ចូរចំណាយពេលរបស់អ្នករាល់គ្នាដកបទពិសោសពីព្រះបន្ទូលទាំងនេះ។ ព្រះជាម្ចាស់មិនប្រោសឱ្យគ្រប់លក្ខណ៍ដល់អ្នកដែលបោកប្រាស់ឡើយ។ ប្រសិនបើដួងចិត្តរបស់អ្នកមិនស្មោះត្រង់ ប្រសិនបើអ្នកមិនមែនជាបុគ្គលស្មោះត្រង់ទេ នោះអ្នកនឹងមិនត្រូវបានព្រះជាម្ចាស់ទទួលយកឡើយ។ ដូចគ្នានេះដែរ អ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយក៏នឹងមិនអាចមានសមត្ថភាពទទួលបានព្រះជាម្ចាស់ឡើយ។ តើវាមានន័យយ៉ាងណា ប្រសិនបើអ្នកមិនទទួលបានព្រះជាម្ចាស់? ប្រសិនបើអ្នកមិនទទួលបានព្រះជាម្ចាស់ ហើយអ្នកមិនបានយល់ពីសេចក្ដីពិតទេ នោះអ្នកនឹងមិនស្គាល់ព្រះជាម្ចាស់ឡើយ ដូច្នះហើយ វានឹងគ្មានវិធីណាដែលអ្នកអាចត្រូវគ្នាជាមួយនឹងព្រះជាម្ចាស់ទេ ក្នុងករណីនេះ អ្នកគឺជាសត្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនស្របគ្នាមួយព្រះជាម្ចាស់ទេ នោះព្រះជាម្ចាស់មិនមែនជាព្រះជាម្ចាស់របស់អ្នកទេ។ ហើយប្រសិនបើព្រះជាម្ចាស់មិនមែនជាព្រះរបស់អ្នក នោះអ្នកនឹងមិនត្រូវបានសង្រ្គោះឡើយ។ ហើយប្រសិនបើអ្នកមិនអាចត្រូវបានសង្គ្រោះទេ តើអ្នកកំពុងធ្វើអ្វីក្នុងការជឿលើព្រះជាម្ចាស់? ប្រសិនបើអ្នកមិនអាចទទួលបានការសង្គ្រោះ អ្នកនឹងក្លាយជាសត្រូវដ៏ជូរចត់នឹងព្រះជាម្ចាស់ជារៀងរហូត ហើយលទ្ធផលរបស់អ្នកនឹងត្រូវបានកំណត់។ ដូចនេះ ប្រសិនបើមនុស្សប្រាថ្នាចង់ឱ្យខ្លួនត្រូវបានសង្គ្រោះ នោះពួកគេត្រូវតែចាប់ផ្ដើមដោយការមានភាពស្មោះត្រង់។ មាននូវទីសម្គាល់មួយដែលដៅចំណាំអស់អ្នកដែលទីបំផុតត្រូវបានព្រះជាម្ចាស់ទទួលយក។ តើអ្នករាល់គ្នាដឹងថាវាជាអ្វីទេ? វាត្រូវបានសរសេរទុកក្នុងព្រះគម្ពីរ គឺគម្ពីរវិវរណៈ៖ 'ហើយក្នុងមាត់របស់គេ គ្មានពិរុទ្ធសោះ ដ្បិតពួកគេគ្មានទោស នៅចំពោះបល្ល័ង្កព្រះជាម្ចាស់ឡើយ' (វិវរណៈ ១៤:៥)។ តើ 'ពួកគេ' ជានរណា? ពួកគេជាអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងត្រូវបានព្រះជាម្ចាស់ទទួលយក ព្រមទាំងត្រូវបានសង្គ្រោះ។ តើព្រះជាម្ចាស់ពណ៌នាមនុស្សទាំងនេះដោយរបៀបណា? តើមានលក្ខណៈសម្បត្តិ និងការបង្ហាញឱ្យឃើញអ្វីខ្លះអំពីសកម្មភាពរបស់ពួកគេ? (ពួកគេឥតសៅហ្មងឡើយ។ ពួកគេមិននិយាយកុហកទេ)។ អ្នករាល់គ្នាគួរតែយល់ទាំងស្រុង និងយល់ដឹងពីអត្ថន័យនៃពាក្យថាមិននិយាយកុហកនេះ៖ វាមានន័យថាការមានភាពស្មោះត្រង់។ តើពាក្យថាឥតសៅហ្មងមានន័យដូចម្ដេច? តើព្រះជាម្ចាស់កំណត់ថាមនុស្សម្នាក់ឥតសៅហ្មងដោយរបៀបណា? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើនរណាជាបុគ្គលគ្រប់លក្ខណ៍? (គឺជាអ្នកដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្តីអាក្រក់)។ ត្រឹមត្រូវ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកនោះគឺជាអ្នកដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ដូច្នេះ ការគ្រប់លក្ខណ៍ជាប់ទាក់ទងទៅនឹងការឥតសៅហ្មង តើការទាំងពីរនេះដូចគ្នាឬទេ? (ដូច)។ ប្រាកដជាដូច។ ដូច្នេះ តើ 'ការឥតសៅហ្មង' មានន័យយ៉ាងដូចម្ដេច? (គឺមនុស្សដែលគ្រប់លក្ខណ៍ ជាអ្នកដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់)ត្រឹមត្រូវ។ ពួកគេគឺជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ជាមនុស្សដែលអាចដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ទើបឥតសៅហ្មង» («សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលគិតពីរឿងនេះ ធ្វើឱ្យខ្ញុំខ្លាចខ្លាំងណាស់។ ព្រះមានបន្ទូលថា៖ «ប្រសិនបើអ្នកមិនមែនជាបុគ្គលស្មោះត្រង់ទេ នោះអ្នកនឹងមិនត្រូវបានព្រះជាម្ចាស់ទទួលយកឡើយ។ ដូចគ្នានេះដែរ អ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយក៏នឹងមិនអាចមានសមត្ថភាពទទួលបានព្រះជាម្ចាស់ឡើយ»។ «ប្រសិនបើអ្នកមិនអាចទទួលបានការសង្គ្រោះ អ្នកនឹងក្លាយជាសត្រូវដ៏ជូរចត់នឹងព្រះជាម្ចាស់ជារៀងរហូត ហើយលទ្ធផលរបស់អ្នកនឹងត្រូវបានកំណត់»។ ពិតណាស់ថា ព្រះមិនសង្រ្គោះមនុស្សបោកបញ្ឆោតឡើយ។ ខ្ញុំដឹងថា បើខ្ញុំមិនប្រែចិត្តទេ ចុងបញ្ចប់ ខ្ញុំនឹងត្រូវព្រះលុបបំបាត់មិនខាន។ អរព្រះគុណដល់ព្រះបន្ទូលព្រះ នៅទីបំផុត ខ្ញុំបានស្គាល់ពីខ្លួនឯងច្បាស់ហើយ និងដឹងថា ការកុហកចេញមកពីអារក្ស ហើយខ្ញុំកុហក ក៏ព្រោះតែខ្ញុំត្រូវគេចិញ្ចឹមមកបែបនេះ និងដោយសារឥទ្ធិពលពីសង្គម។ ម្ដាយខ្ញុំតែងតែប្រាប់ខ្ញុំថា មិនថាសក់ ឬខោអាវរបស់គេមើលទៅអាក្រក់បែបណានោះទេ ខ្ញុំត្រូវនិយាយពាក្យល្អៗ ដើម្បីកុំធ្វើឱ្យគេមានអារម្មណ៍ឈឺចាប់។ បើមិនអ៊ីចឹងទេ ពេលខ្ញុំត្រូវការឱ្យគេជួយ គ្មាននរណាជួយខ្ញុំឡើយ។ ដោយការអប់រំបែបនេះ ខ្ញុំគ្មានចិត្តក្លាហានធ្វើជាមនុស្សទៀងត្រង់ទេ។ ខ្ញុំខំរក្សាកេរ្តិ៍ឈ្មោះឱ្យបានល្អ ដើម្បីឱ្យមនុស្សចូលចិត្តខ្ញុំ និងគិតថា ខ្ញុំមានចិត្តក្ដួលអាណិត។ តែតាមពិត ខ្ញុំជាមនុស្សក្លែងក្លាយ បោកបញ្ឆោតទេ។ ខ្ញុំក៏បាននឹកចាំពីយ៉ូប ១:៧ នៅក្នុងព្រះគម្ពីរថា៖ «ព្រះ‌យេហូវ៉ាបានមានបន្ទូលសួរសាតាំងថា៖ 'តើឯងមកពីណា?' សាតាំងក៏បានទូលថា៖ 'ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី'»។ សម្ដីរបស់សាតាំងវៀចវេរ និងបញ្ឆិតបញ្ឆៀង ហើយមិនច្បាស់ថាវាកំពុងនិយាយពីអ្វីនោះទេ។ ដោយនិយាយកុហកបែបនេះ តើខ្ញុំមិនវៀចវេរ ដូចសាតាំងទេឬអី? ខ្ញុំពិតជាមានអារម្មណ៍អាម៉ាស់ណាស់ ដោយឃើញថា ខ្ញុំមានធម្មជាតិដូចសាតាំងបែបនេះ។ ខ្ញុំកំពុងរស់នៅក្រោមអំណាចរបស់សាតាំង ហើយខ្ញុំមិនមានសេរីភាពពីនិស្ស័យបែបសាតាំងរបស់ខ្ញុំឡើយ។ បើបែបនេះ តើខ្ញុំអាចចុះសម្រុងជាមួយព្រះគ្រីស្ទ ឬទទួលបានការយល់ព្រមពីព្រះជាម្ចាស់ដោយរបៀបណាទៅ? ខ្ញុំបានមកចំពោះព្រះ ដើម្បីប្រែចិត្ត និងទូលសុំឱ្យទ្រង់អត់ទោសដល់ខ្ញុំ។ ខ្ញុំពិតជាស្អប់ខ្លួនឯង និងស្អប់សាតាំងណាស់ និងមានអារម្មណ៍ពិរុទ្ធយ៉ាងខ្លាំង។ និស្ស័យរបស់ព្រះគឺសុចរិត ហើយខ្ញុំដឹងថា ខ្ញុំមិនអាចបន្តកុហក និងប្រមាថទ្រង់នោះឡើយ។ បទគម្ពីរមួយទៀតដែលខ្ញុំបានឆ្លុះបញ្ចាំងគឺ៖ «មាននូវទីសម្គាល់មួយដែលដៅចំណាំអស់អ្នកដែលទីបំផុតត្រូវបានព្រះជាម្ចាស់ទទួលយក។ តើអ្នករាល់គ្នាដឹងថាវាជាអ្វីទេ? វាត្រូវបានសរសេរទុកក្នុងព្រះគម្ពីរ គឺគម្ពីរវិវរណៈ៖ 'ហើយក្នុងមាត់របស់គេ គ្មានពិរុទ្ធសោះ ដ្បិតពួកគេគ្មានទោស នៅចំពោះបល្ល័ង្កព្រះជាម្ចាស់ឡើយ' (វិវរណៈ ១៤:៥)។ តើ 'ពួកគេ' ជានរណា? ពួកគេជាអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងត្រូវបានព្រះជាម្ចាស់ទទួលយក ព្រមទាំងត្រូវបានសង្គ្រោះ» («សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះឱ្យតម្លៃមនុស្សទៀងត្រង់ ហើយមនុស្សមិនទៀងត្រង់នឹងមិនអាចចូលក្នុងនគរទ្រង់បានឡើយ។ ខ្ញុំពិតជាចង់ឈប់កុហក ចង់ក្លាយជាមនុស្សឥតសៅហ្មង តែខ្ញុំមិនអាចធ្វើវាដោយខ្លួនឯងបានទេ។ ខ្ញុំត្រូវការជំនួយពីព្រះជាម្ចាស់ ដើម្បីការពារខ្ញុំកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់សាតាំង។ ពេលខ្លះ ការនិយាយការពិតអាចជារឿងគួរឱ្យអាម៉ាស់ដែរ តែខ្ញុំចង់ឈប់កុហកតទៅទៀត។ ក្រោយមក ខ្ញុំបានអាន «គោលការណ៍នៃការធ្វើជាបុគ្គលស្មោះត្រង់» ម្ដងទៀត។ «(១) ក្នុងការបង្វឹកខ្លួនធ្វើជាបុគ្គលស្មោះត្រង់ ចាំបាច់ត្រូវពឹងលើព្រះជាម្ចាស់។ ត្រូវថ្វាយចិត្តរបស់អ្នកទៅទ្រង់ និងទទួលយកការពិនិត្យពិច័យពីទ្រង់។ មានតែដូច្នោះទេ ទើបបន្តិចម្ដងៗ មនុស្សម្នាក់អាចកម្ចាត់ការភូតកុហក និងការបោកបញ្ឆោតរបស់ពួកគេបាន។ (២) វាជារឿងចាំបាច់ក្នុងការទទួលយកសេចក្ដីពិត និងឆ្លុះបញ្ចាំងពីរាល់ពាក្យសម្ដី និងទង្វើរបស់ខ្លួន។ ត្រូវវែកញែកពីដើមចម និងសារជាតិនៃសេចក្ដីពុករលួយដែលត្រូវបានបើកសម្ដែងនៅក្នុងខ្លួនអ្នក ហើយស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ។ (៣) វាជារឿងចាំបាច់ក្នុងការពិនិត្យសួរពីបញ្ហាណាមួយ ដែលមនុស្សម្នាក់ ស្រាប់តែកើតមាននូវការភូតកុហក និងការបោកបញ្ឆោត។ ត្រូវហ៊ានវែកញែក និងលាតត្រដាងពីខ្លួនឯង ហើយសូមទោសអ្នកដទៃ ព្រមទាំងធ្វើការកែប្រែផង។ ...» (គោលការណ៍ ១៧០ ចំណុច នៃការអនុវត្តសេចក្ដីពិត)។ ខ្ញុំដឹងថា ខ្ញុំត្រូវសុំទោសបងស្រី លី។ ខ្ញុំបានបោកបញ្ឆោត ហើយកុហកគាត់ដល់ទៅពីរដង។ ខ្ញុំសម្រេចចិត្តថា ខ្ញុំត្រូវតែប្រាប់គាត់ពីសេចក្តីពុករលួយ និងការជំរុញចិត្តរបស់ខ្ញុំ។ ខ្ញុំមិនអាចលាក់បាំងរឿងទាំងនេះទៀតឡើយ។ ទោះជាយ៉ាងណា ខ្ញុំត្រូវតែប្រាប់ការពិត និងធ្វើជាមនុស្សទៀងត្រង់ម្នាក់ឱ្យបាន។ ក្រោយពេលអធិស្ឋានបានពីរបីដង ខ្ញុំមានចិត្តក្លាហានលាតត្រដាងខ្លួនខ្ញុំឱ្យបងស្រី លី ដឹង។ ខ្ញុំបានប្រាប់គាត់គ្រប់យ៉ាងថា ខ្ញុំបានបោកបញ្ឆោតគាត់យ៉ាងម៉េចខ្លះ និងថា ខ្ញុំបានប្រែចិត្តចំពោះព្រះរួចហើយ។ ខ្ញុំឈប់បិទបាំងដោយការកុហកទៀតហើយ ព្រោះខ្ញុំដឹងថា ព្រះកំពុងតែទតមើលខ្ញុំ ហើយខ្ញុំត្រូវប្រាប់គ្រប់យ៉ាងឱ្យល្អិតល្អន់។ ក្រោយខ្ញុំបានធ្វើបែបនេះមក ខ្ញុំមានអារម្មណ៍ដូចគេដកបន្ទុកដ៏ធ្ងន់មួយចេញពីខ្ញុំអ៊ីចឹង ហើយខ្ញុំបានធូរស្រាលចិត្តយ៉ាងខ្លាំង។

ក្រោយមក ខ្ញុំចាប់ផ្ដើមមកចំពោះព្រះដើម្បីអធិស្ឋាន ដោយទូលសុំឱ្យទ្រង់ពិនិត្យពិច័យដួងចិត្តខ្ញុំ។ ពេលណាខ្ញុំមានចេតនាវៀចវេរណាមួយ ឬបើខ្ញុំមិនទៀងត្រង់ ឬបោកបញ្ឆោត ខ្ញុំទូលសុំឱ្យព្រះប្រៀនប្រដៅ និងរារាំងខ្ញុំ។ ខ្ញុំដឹងថា បញ្ហានិយាយកុហកមិនអាចដោះស្រាយបានភ្លាមៗទេ ហើយនៅក្នុងជីវិតខ្ញុំ ខ្ញុំមិនដែលបានធ្វើជាមនុស្សទៀងត្រង់ឡើយ។ ខ្ញុំចង់បន្តស្វះស្វែងធ្វើជាមនុស្សទៀងត្រង់ម្នាក់។ ព្រះសព្វព្រះទ័យ និងប្រទានពរដល់អ្នកណាដែលទៀងត្រង់ ហើយមានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ទើបបានសង្គ្រោះ។ ចាប់ពីពេលនោះមក គ្រប់ពេលដែលខ្ញុំដឹងថា ខ្ញុំកំពុងមានគំនិតវៀចវេរ ខ្ញុំក៏មកចំពោះព្រះ និងអធិស្ឋានថា «ព្រះជាម្ចាស់អើយ កូនជួបបញ្ហា ហើយកូនមានអារម្មណ៍ថា កូនមិនអាចដោះស្រាយវាបានដោយមិននិយាយកុហកទេ។ សូមបំភ្លឺកូនឱ្យយល់ពីសេចក្តីពិត និងប្រទានកម្លាំងដល់កូន ដើម្បីលះបង់សាច់ឈាមផង។ ឱព្រះជាម្ចាស់អើយ កូនចង់អនុវត្តសេចក្តីពិត និងធ្វើជាមនុស្សទៀងត្រង់។ សូមជួយកូនផង។ កូនអរព្រះគុណទ្រង់ខ្លាំងណាស់!»

មានម្ដងនោះ ក្រោយពីប្រជុំរួច អ្នកដឹកនាំបានសួរថាតើខ្ញុំគិតយ៉ាងណាដែរ។ តាមពិត ខ្ញុំកត់សម្គាល់ឃើញថា គាត់មានភាពឆ្មើងឆ្មៃក្នុងការប្រជុំ ហើយមានបញ្ហាផ្សេងៗទៀតទាក់ទិននឹងការប្រកបគ្នារបស់គាត់។ តែខ្ញុំខ្លាចថា បើប្រាប់ការពិតទៅ នឹងធ្វើឱ្យបាក់អំនួតគាត់ អ៊ីចឹងហើយ គាត់មុខជាមិនចូលចិត្តខ្ញុំ។ ខ្ញុំមិនចង់និយាយតាមត្រង់ ដោយធ្វើឱ្យគាត់ផ្លាស់ប្ដូរការគិតមកលើខ្ញុំឡើយ។ ដូច្នេះ ខ្ញុំក៏និយាយថា «ការប្រជុំល្អណាស់»។ ពេលនិយាយរួច ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តសោះ។ ខ្ញុំដឹងថា ខ្ញុំនិយាយកុហក ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសុំឱ្យទ្រង់ដឹកនាំខ្ញុំ ដើម្បីធ្វើជាមនុស្សទៀងត្រង់ និងប្រាប់ការពិត។ ក្រោយមក ខ្ញុំបានទៅនិយាយជាមួយអ្នកដឹកនាំអំពីបញ្ហាផ្សេងៗទាក់ទងនឹងការប្រជុំ ហើយខ្ញុំក៏បានធូរស្រាលចិត្តយ៉ាងខ្លាំង។ ការប្រជុំក្រោយដែលគាត់បានរៀបចំ មានភាពប្រសើរច្រើន។ ខ្ញុំបានឃើញថា ព្រះទ្រង់ស្ដាប់ ពេលយើងអធិស្ឋានអស់ពីចិត្ត។ ខ្ញុំកត់សម្គាល់ឃើញថា មួយរយៈក្រោយមក ខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរបន្ដិចម្ដងៗ។ ពីមុន ខ្ញុំតែងកុហក ដើម្បីការពារមុខមាត់ និងឋានៈខ្ញុំ។ តែពេលដែលខ្ញុំថ្វាយដួងចិត្តខ្ញុំដល់ព្រះ ដោយទូលសុំឱ្យទ្រង់ទតមើលដួងចិត្ត ថែរក្សា និងការពារខ្ញុំមក ខ្ញុំបានឃើញពីសភាពខ្លួនឯងកាន់តែច្បាស់។ ខ្ញុំបានមកចំពោះព្រះដោយការអធិស្ឋាន និងធ្វើជាមនុស្សទៀងត្រង់។ ពេលខ្លះ វាអាចធ្វើឱ្យមនុស្សអន់ចិត្តដែរ តែចំពោះខ្ញុំ ការធ្វើជាមនុស្សទៀងត្រង់នៅចំពោះព្រះ គឺសំខាន់ជាង។

ពីមុន ខ្ញុំមានទម្លាប់និយាយកុហក ដើម្បីធ្វើឱ្យមនុស្សសប្បាយ ការពារមុខមាត់ និងឋានៈខ្ញុំ តែឥឡូវ ខ្ញុំកំពុងខំធ្វើជាមនុស្សទៀងត្រង់នៅគ្រប់មជ្ឈដ្ឋាន ដែលព្រះរៀបចំសម្រាប់ខ្ញុំ។ ខ្ញុំពិតជាអរព្រះគុណព្រះណាស់សម្រាប់បទពិសោធន៍ និងការយល់ដឹងនេះ។ ការជំនុំជម្រះតាមរយៈព្រះបន្ទូលទ្រង់ បានជួយខ្ញុំឱ្យមើលឃើញពីសេចក្តីពុករលួយ និងភាពកខ្វក់របស់ខ្ញុំ និងបានឆ្លងកាត់ការផ្លាស់ប្ដូរខ្លះៗ។ ខ្ញុំដឹងថា ការផ្លាស់ប្ដូរទម្លាប់នៃការកុហកគឺជាដំណើរការមួយ និងដឹងថា ព្រះកំពុងរៀបចំស្ថានភាពពីមួយទៅមួយ ដើម្បីឱ្យខ្ញុំដកពិសោធន៍។ ខ្ញុំត្រូវបន្តប្រយ័ត្ន ដើម្បីកុំឱ្យខ្ញុំនិយាយកុហកទៀត ដែលព្រះស្អប់ខ្ពើម។ អ្វីដែលសំខាន់បំផុត គឺត្រូវទទួលយកការជំនុំជម្រះតាមរយៈព្រះបន្ទូលរបស់ព្រះ ហើយត្រូវអធិស្ឋាន និងពឹងអាងលើទ្រង់ ដើម្បីមានសេរីភាពយ៉ាងពិតប្រាកដពីទំនោរចង់និយាយកុហក។ សូមថ្វាយសិរីល្អដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្ញុំ

ខ្ញុំធ្លាប់មានអារម្មណ៍ច្រណែនខ្លាំងណាស់ ពេលឃើញបងប្អូនប្រុសស្រីសម្ដែង ច្រៀងរាំសរសើរព្រះជាម្ចាស់។ ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃមួយ ខ្ញុំអាចឡើងច្រៀង...

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យវិញ្ញាណទូលបង្គំញាប់ញ័រ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងដំណាក់កាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ក្នុងរឿងទាំងនេះ គឺនៅគ្រាចុងក្រោយ...

Leave a Reply