បើគ្មានភាពស្មោះត្រង់ គឺមិនអាចបំពេញភារកិច្ចបានទេ

11-07-2023

ខ្ញុំទទួលបន្ទុកស្រោចស្រពអ្នកជឿថ្មីនៅពួកជំនុំ។ អ្នកជឿថ្មីខ្លះចូលរួមមិនទាន់បានយូរប៉ុន្មានទេ ខ្ញុំឃើញពួកគាត់ពីរបីនាក់មិនសូវមាត់កក្នុងការជួបជុំ ហើយមកចូលរួមក៏មិនទៀងទាត់ដែរ។ ពួកគាត់មកចូលរួម តែពេលដែលពួកគេមានអារម្មណ៍ចង់មកប៉ុណ្ណោះ។ ពេលខ្ញុំទាក់ទងទៅប្រកបគ្នាជាមួយពួកគាត់ម្នាក់ម្ដងៗ ពួកគាត់ចូលចិត្តនិយាយពីរបៀបរកលុយ របៀបបង្កើនទ្រព្យគ្រួសារ តែពេលនិយាយរឿងសេចក្ដីជំនឿ ពួកគេស្ងាត់មាត់ឈឹង និងរកលេសបិទទូរសព្ទ។ ខ្ញុំយល់ថា ពួកគាត់មិនចាប់អារម្មណ៍លើសេចក្តីពិត ហើយមើលទៅមិនសមជាអ្នកជឿពិតទេ។ តែខ្ញុំមិនទាន់ប្រាកដទាំងស្រុងទេ ព្រោះពួកគេទើបមានសេចក្ដីជំនឿថ្មីថ្មោង ដូច្នេះ ខ្ញុំក៏បន្តជួយជ្រោមជ្រែងពួកគាត់ទៀត។ កន្លងមួយរយៈហើយ ពួកគាត់នៅតែដដែល និងឈប់ចូលរួមការជួបជុំបន្តិចម្ដងៗ។ ពេលនោះ ទើបខ្ញុំប្រាប់អ្នកដឹកនាំពីស្ថានភាពរបស់ពួកគាត់។ គាត់សួរខ្ញុំថា៖ «កន្លងមក តើប្អូនស្រោចស្រពពួកគាត់យ៉ាងម៉េច? លើកមុន ពេលអ្នកផ្សេងស្រោចស្រពពួកគាត់ ពួកគាត់ចូលរួមការជួបជុំតាមធម្មតាតើ។ ពេលធ្លាក់ក្នុងដៃប្អូន ម៉េចក៏ក្លាយជាបែបនេះវិញ? តើប្អូនពិតជាមានការទទួលខុសត្រូវ និងប្រកបគ្នាច្បាស់លាស់ដែរទេ? បើយើងមិនមានការទទួលខុសត្រូវ ព្រោះតែយើងខ្ជីខ្ជាក្នុងភារកិច្ច ហើយធ្វើឱ្យអ្នកជឿថ្មីមកចូលរួមការជួបជុំមិនទៀងទាត់ ដូច្នេះ ប្អូនត្រូវទទួលខុសត្រូវទាំងស្រុង»។ ខ្ញុំដឹងថា គាត់និយាយនោះ ក៏ព្រោះគាត់មានទំនួលខុសត្រូវលើការងារដែរ តែខ្ញុំចេះតែគិតក្នុងចិត្តថា មនុស្សគ្រប់គ្នាអាចផ្លាស់ប្ដូរបាន ហើយការជួបជុំគ្នាជាធម្មតាពីមុន ពុំមានន័យថា ពួកគាត់នឹងបន្តធ្វើបែបនោះទៀតឡើយ។ ម្យ៉ាងទៀត ពេលខ្ញុំជួបពួកគាត់ដំបូង ក៏ពួកគាត់មិនបានជួបជុំគ្នាទៀងទាត់ដែរ ដូច្នេះ មិនមែនភ្លាមៗ រឿងទៅជាអ៊ីចឹងឯណា។ ខ្ញុំគ្រាន់តែចង់ស្រោចស្រពពួកគាត់មួយរយៈខ្លី និងចាំមើលសិន ហេតុនេះហើយបានជាខ្ញុំមិនប្រាប់គាត់ភ្លាមៗ។ បើគាត់ឱ្យខ្ញុំទទួលខុសត្រូវរឿងនេះ ខ្ញុំនឹងត្រូវទទួលរ៉ាប់រងទាំងអស់។ ប្រហែលខ្ញុំអាចត្រូវគេលួសកាត់ ដោះស្រាយជាមួយ ឬប្ដូរចេញផងក៏មិនដឹង។ បើដឹងមុន ខ្ញុំនឹងនិយាយជាមួយគាត់ពីរឿងនេះតាំងពីដើមមិនខាន ដូច្នេះ ចុងក្រោយ ខ្ញុំនឹងមិនត្រូវទទួលខុសត្រូវទាំងស្រុងឡើយ។ ក្រោយមក នៅពេលខ្ញុំទាក់ទងជាមួយអ្នកជឿថ្មី ខ្ញុំចេះតែប្រុងប្រយ័ត្នខ្លួន។ បើខ្ញុំឃើញនរណាម្នាក់មានបញ្ហា ឬមិនចូលរួមការជួបជុំ ខ្ញុំប្រញាប់ប្រាប់អ្នកដឹកនាំភ្លាម។ ពេលខ្លះ អ្នកដឹកនាំសួរខ្ញុំថា ចង់បានន័យថាម៉េច តើខ្ញុំចង់ឈប់ស្រោចស្រពពួកគាត់ឬយ៉ាងណា? ខ្ញុំថា៖ «អត់ទេ។ បងជាអ្នកដឹកនាំ ទើបខ្ញុំចង់ឱ្យបងដឹងថាពួកគាត់កំពុងមានរឿងអ្វី»។ ក្រោយពីខ្ញុំនិយាយបែបនេះរួច គាត់មិនបានថាអ្វីទៀតទេ។ ពេលខ្លះ បន្ទាប់ពីខ្ញុំប្រាប់គាត់ពីរឿងនេះហើយ គាត់ក៏ប្រាប់ឱ្យខ្ញុំបន្តស្រោចស្រពពួកគេមួយរយៈទៀត ហើយបើពួកគេមិនចង់ជួបជុំទេ មិនអាចបង្ខំពួកគេបានទេ ដូច្នេះ យើងត្រូវតែបោះបង់ពួកគេចោល។ ខ្ញុំយល់ស្របទាំងស្រុង ហើយគិតថា៖ អ្នកដឹកនាំបានដឹងពីស្ថានភាពអ្នកជឿថ្មីរួចហើយ ដូច្នេះ ខ្ញុំគ្រាន់តែផ្ដល់ការគាំទ្រទៅបានហើយ។ នាំពួកគេមកវិញតាមការគាំទ្រ ក៏ប្រសើរដែរ បើខ្ញុំធ្វើមិនបាន បើអ្នកជឿថ្មីមិនចង់ជួបជុំតទៅទៀត អ្នកដឹកនាំនឹងមិនគិតថា សុខៗស្រាប់តែរឿងនេះកើតឡើង រួចឱ្យខ្ញុំទទួលខុសត្រូវក្នុងភារកិច្ចនោះទេ។ ដោយមានគំនិតបែបនេះ ខ្ញុំមិនសូវយកចិត្តទុកដាក់ក្នុងភារកិច្ចប៉ុន្មានទេ។ រាល់ថ្ងៃ ខ្ញុំគ្រាន់តែស្រោចស្រពអ្នកជឿថ្មីតាមទម្លាប់ប៉ុណ្ណោះ។ ពេលខ្ញុំទូរសព្ទទៅពួកគាត់ បើគេលើក ខ្ញុំនឹងប្រកបគ្នាបន្តិចទៅ តែបើអត់ទេ ខ្ញុំក៏បោះបង់ចោល។ ខ្ញុំគិតថា បើគេមិនលើក ខ្ញុំមិនដឹងធ្វើម៉េចទេ ហើយខ្ញុំក៏មិនបានគិតពីរបៀបដោះស្រាយបញ្ហាពួកគាត់ដែរ។ ក្រោយមក ក្នុងការជួបជុំមួយ អ្នកដឹកនាំបាននិយាយថា ចាប់ពីពេលនេះតទៅ នៅពេលសួរនាំពីកិច្ចការស្រោចស្រព គាត់នឹងមិនស្ដាប់ត្រឹមអ្វីដែលអ្នកស្រោចស្រពបាននិយាយពីស្ថានភាពអ្នកជឿថ្មីប៉ុណ្ណោះទេ តែគាត់ក៏ចង់ដឹងពីទិដ្ឋភាពនៃសេចក្តីពិតអ្វីខ្លះ ដែលអ្នកស្រោចស្រពបានប្រកបគ្នាជាមួយពួកគាត់ផងដែរ ជាពិសេស ពីរបៀបដែលពួកគេជួយជ្រោមជ្រែងអ្នកជឿថ្មី រួចប្រើចំណុចនេះមកថ្លឹងថ្លែងថាតើអ្នកស្រោចស្រពធ្វើការជាក់ស្ដែងឬអត់។ បើពួកគេមិនដាក់ចិត្តប្រកបគ្នាជាមួយអ្នកជឿថ្មីទេ ហើយធ្វើឱ្យអ្នកទាំងនោះមិនចូលរួមការជួបជុំជាទៀងទាត់ ឬក៏ឈប់ចូលរួម ដូច្នេះ អ្នកស្រោចស្រព ត្រូវទទួលខុសត្រូវ។ ពេលគាត់និយាយបែបនេះ ខ្ញុំចាប់អារម្មណ៍ថា ពេលខ្ញុំប្រកបគ្នាជាមួយអ្នកជឿថ្មី ខ្ញុំមិនបានកត់ត្រាទុកនូវព្រះបន្ទូលដែលខ្ញុំបានអាន ឬសេចក្តីពិតដែលខ្ញុំបានប្រកបគ្នានោះទេ។ បើអ្នកជឿថ្មីឈប់ចូលរួមការជួបជុំ ខ្ញុំនឹងគ្មានភស្តុតាងអ្វីឡើយ។ ខ្ញុំឆ្ងល់ថាតើអ្នកដឹកនាំនឹងគិតថា ខ្ញុំមិនធ្វើការជាក់ស្ដែង ថាខ្ញុំគ្មានការទទួលខុសត្រូវក្នុងការស្រោចស្រព រួចលួសកាត់ និងដោះស្រាយជាមួយខ្ញុំឬយ៉ាងណា។ ដូច្នេះ ខ្ញុំចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះសារ និងព្រះបន្ទូលដែលខ្ញុំផ្ញើទៅអ្នកជឿថ្មី រួចបន្តកត់ត្រាទុកអ្វីៗដែលយើងបានប្រកបគ្នា។ ពេលខ្លះ ខ្ញុំផ្ញើសារទៅមួយ តែពួកគេមិនបានតបវិញទេ ហើយខ្ញុំក៏មិនសូវខ្វល់អ្វីច្រើនពីរឿងនេះដែរ។ ខ្ញុំយល់ថា ខ្ញុំបានផ្ញើព្រះបន្ទូលដែលខ្ញុំគួរផ្ញើទៅឱ្យពួកគាត់អស់ហើយ និងបានប្រកបគ្នាពីអ្វីដែលខ្ញុំត្រូវប្រកបហើយ។ បើអ្នកជឿថ្មីឈប់ចូលរួមការជួបជុំ នោះអ្នកដឹកនាំអាចមើលកំណត់ត្រាកិច្ចការដែលខ្ញុំបានធ្វើ ហើយប្រហែលមិនថាខ្ញុំគ្មានទំនួលខុសត្រូវទេ។

បានមួយរយៈ អ្នកដឹកនាំកត់សម្គាល់ឃើញថា អ្នកជឿថ្មីខាងខ្ញុំពីរបីនាក់ នៅតែមិនចង់ជួបជុំដដែល រួចក៏សួរថាតើខ្ញុំបានស្រោចស្រពពួកគេយ៉ាងម៉េចខ្លះ។ ខ្ញុំត្រៀមដកកំណត់ត្រាខ្ញុំទាំងអស់បង្ហាញគាត់ ខ្ញុំគិតថា៖ សំណាងហើយដែលខ្ញុំបានត្រៀមជាមុន និងរក្សាកំណត់ត្រាទាំងនេះទុក។ មិនអ៊ីចឹង ខ្ញុំមុខជាគ្មានភស្តុតាងច្បាស់លាស់ ហើយមិនដឹងថា គាត់នឹងស្ដីបន្ទោសខ្ញុំបែបណានោះទេ។ ពេលខ្ញុំកំពុងតែសប្បាយចិត្ត អ្នកដឹកនាំក៏និយាយថា៖ «ខ្ញុំឃើញថា កំណត់ត្រាទាំងនេះគ្មានបញ្ហាអ្វីទេ តែអ្នកជឿថ្មីជាច្រើនឈប់ចូលរួមម្ដងមួយៗ ដូច្នេះ ការងារប្អូនច្បាស់ជាមានបញ្ហាហើយ។ ឥឡូវ ខ្ញុំមិនដឹងថាមានបញ្ហាអ្វីនោះទេ តែក្នុងការប្រាស្រ័យទាក់ទងគ្នាថ្មីៗនេះ ប្អូនចេះតែនិយាយពីបញ្ហាអ្នកជឿថ្មីជាប់។ រឿងនេះដូចមិនធម្មតាទេ។ ប្អូនត្រូវតែឆ្លុះបញ្ចាំងមើលថាតើ បញ្ហានោះស្ថិតនៅត្រង់ណា។ បើប្អូនធ្វេសប្រហែស និងស្រោចស្រពពួកគាត់មិនបានល្អ ធ្វើឱ្យអ្នកជឿថ្មីទាំងនោះបោះបង់សេចក្ដីជំនឿ នោះជាការគ្មានទំនួលខុសត្រូវ នោះប្អូនបំពេញភារកិច្ចមិនបានល្អហើយ»។ សម្ដីគាត់ដូចវាយចំក្បាលខ្ញុំអ៊ីចឹង ហើយខ្ញុំនៅទ្រឹងមួយសន្ទុះ។ ខ្ញុំគិតថា គាត់មិនបានស្ដីបន្ទោសខ្ញុំទេ តែគាត់ថា ការងារខ្ញុំមានបញ្ហា រួចប្រាប់ខ្ញុំឱ្យឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំភ្ញាក់ខ្លួនព្រឺត។ ខ្ញុំគិតថា៖ «តើនេះពិតជាបញ្ហាខ្ញុំមែនឬ?» ពេលគិតដល់រឿងនេះ ខ្ញុំពិបាកចិត្តណាស់ ហើយខ្លាចថា បើខ្ញុំធ្វើឱ្យអ្នកជឿថ្មីឈប់មកចូលរួម នោះជាការធ្វើអាក្រក់ហើយ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ព្រះអង្គអើយ ការដែលអ្នកដឹកនាំស្រាប់តែនិយាយបែបនេះដាក់ខ្ញុំម្ចាស់នៅថ្ងៃនេះ គឺមានការអនុញ្ញាតពីទ្រង់ ដូច្នេះ ច្បាស់ជាមានមេរៀនណាមួយ ដែលខ្ញុំម្ចាស់ត្រូវរៀនសូត្រហើយ។ ខ្ញុំម្ចាស់មិនចង់បំផ្លាញអ្នកជឿថ្មីទាំងនេះ ព្រោះតែបញ្ហាខ្ញុំម្ចាស់ឡើយ តែខ្ញុំម្ចាស់ល្ងង់ខ្លៅខ្លាំងណាស់ មិនដឹងថា ខ្ញុំម្ចាស់មានបញ្ហាត្រង់កន្លែងណាទេ។ សូមជួយបំភ្លឺខ្ញុំម្ចាស់ឱ្យបានស្គាល់ខ្លួនឯងផង ដើម្បីធ្វើការផ្លាស់ប្ដូរ»។

ពីរបីថ្ងៃក្រោយមក ខ្ញុំបានអធិស្ឋានទៅព្រះអំពីរឿងនេះទៀត។ ក្រោយមក នៅថ្ងៃមួយ ខ្ញុំបានអានអត្ថបទទីបន្ទាល់មួយ ដែលមានអត្ថបទព្រះបន្ទូលមួយដែលពាល់ចិត្តខ្ញុំជាខ្លាំង។ «អ្នកគប្បីត្រួតពិនិត្យខ្លួនឯងដោយយកចិត្តទុកដាក់ ដើម្បីមើលថាតើអ្នកជាមនុស្សត្រឹមត្រូវដែរឬទេ។ តើគោលដៅ និងបំណងរបស់អ្នក ត្រូវបានបង្កើតឡើងដោយមានរូបខ្ញុំនៅក្នុងចិត្តរបស់អ្នកដែរឬទេ? តើសម្ដីដែលអ្នកបាននិយាយ និងសកម្មភាពដែលអ្នកបានធ្វើ គឺនៅក្នុងវត្តមានរបស់ខ្ញុំមែនទេ? ខ្ញុំត្រួតពិនិត្យលើការគិត និងគំនិតទាំងអស់របស់អ្នក។ តើអ្នកមិនមានអារម្មណ៍ខុសទេឬអី? អ្នកលាក់បាំងទឹកមុខដើម្បីឱ្យអ្នកដទៃឃើញថាអ្នកមិនអី ហើយអ្នកធ្វើដូចជាអ្នកមានការរាប់ខ្លួនឯងជាសុចរិត។ អ្នកធ្វើបែបនេះដើម្បីការពារខ្លួនឯង។ អ្នកធ្វើបែបនេះដើម្បីលាក់បាំងអំពើអាក្រក់របស់អ្នក ហើយអ្នកគិតសូម្បីតែផ្លូវដើម្បីរុញច្រានអំពើអាក្រក់នោះទម្លាក់លើអ្នកដទៃ។ ពិតជាអំពើក្បត់ដែលមាននៅក្នុងដួងចិត្តរបស់អ្នកមែន!» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលបង្ហាញថា ដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួន និងបិទបាំងទង្វើអាក្រក់របស់ខ្លួន មនុស្សធ្វើរឿងផ្សេងៗ ដូចជា និយាយកុហក សម្ដែងធ្វើពុត ដើម្បីទម្លាក់ការទទួលខុសត្រូវទៅលើអ្នកដទៃ ដើម្បីឱ្យពួកគេអាចការពារខ្លួនឯងបាន។ នេះជាការបោកបញ្ឆោត។ ខ្ញុំយល់ថា អត្ថបទនេះលាតត្រដាងចំៗពីសភាពខ្ញុំតែម្ដង ហើយខ្ញុំត្រូវតែចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង។ ហេតុអ្វីក៏ខ្ញុំតែងប្រាប់អ្នកដឹកនាំពីបញ្ហាអ្នកជឿថ្មីជាប់បែបនេះ? ពេលណាខ្ញុំឃើញនរណាម្នាក់មានបញ្ហា ឬមិនចូលរួមការជួបជុំ ខ្ញុំក៏ប្រញាប់ទៅប្រាប់អ្នកដឹកនាំ។ មើលទៅដូចជាខ្ញុំកំពុងប្រាប់ពីការពិតអ៊ីចឹង តែតាមពិត ខ្ញុំមានចេតនាផ្ទាល់ខ្លួន។ ខ្ញុំខ្លាចថា បើមាននរណាឈប់ចូលរួម អ្នកដឹកនាំនឹងឱ្យខ្ញុំទទួលខុសត្រូវ ឬដល់ថ្នាក់ដកខ្ញុំចេញផង ដូច្នេះ ខ្ញុំក៏ប្រញាប់ព្យាយាមចាត់ការឱ្យបានមុន ដោយនិយាយពីបញ្ហាពួកគេជាមុន ដើម្បីធ្វើឱ្យអ្នកដឹកនាំយល់ខុសថា អ្នកជឿថ្មីនោះមិនល្អ ហើយខ្ញុំមិនមែនគ្មានទំនួលខុសត្រូវទេ។ បើខ្ញុំគាំទ្រពួកគាត់មិនបានគ្រប់គ្រាន់ រួចពួកគាត់ឈប់ចូលរួម នោះជាបញ្ហារបស់ពួកគាត់ទេ។ បែបនេះ ខ្ញុំនឹងគ្មានពាក់ព័ន្ធនោះទេ។ ក្រោយមក បើពួកគាត់ចង់ចូលរួមការជួបជុំជាថ្មី មនុស្សនឹងគិតថា ខ្ញុំសមទទួលបានការសរសើរ។ ពេលឆ្លុះបញ្ចាំងពីខ្លួនឯងឃើញបែបនេះ ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង។ ខ្ញុំមិនដែលគិតថា ខ្ញុំមានចេតនាថោកទាប គួរឱ្យស្អប់បង្កប់ក្នុងសម្ដីខ្ញុំបែបនេះឡើយ។ ខ្ញុំពិតជាបោកបញ្ឆោតមែន!

ខ្ញុំឆ្ងល់ថា ខ្ញុំអាចធ្វើរឿងមិនស្មោះត្រង់ និងបោកបញ្ឆោត ទាំងមិនដឹងខ្លួនយ៉ាងម៉េចកើតទៅ។ ក្នុងពេលឆ្លុះបញ្ចាំង ខ្ញុំបានអានព្រះបន្ទូល ដែលលាតត្រដាងពីនិស្ស័យពុករលួយរបស់មនុស្ស ហើយចុងក្រោយ ខ្ញុំក៏បានស្គាល់ខ្លួនឯងខ្លះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «សេចក្ដីអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ មានលក្ខណៈសម្គាល់ជាក់ច្បាស់មួយ ហើយខ្ញុំនឹងចែករំលែកប្រាប់អ្នករាល់គ្នាពីអាថ៌កំបាំងដើម្បីបានដឹងពីលក្ខណៈនេះ។ មិនថាពួកគេនិយាយ ឬធ្វើអ្វីនោះទេ អ្នកមិនអាចដឹងពីជម្រៅចិត្ត ឬមើលធ្លុះចិត្តរបស់ពួកគេបានឡើយ។ នៅពេលពួកគេនិយាយជាមួយអ្នក ភ្នែករបស់ពួកគេក្រឡេកក្រឡាប់មិនឈប់ ហើយអ្នកមិនអាចដឹងថា ពួកគេកំពុងគិតពីគ្រោងការអ្វីឡើយ។ ពេលខ្លះ ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍ថា ពួកគេមានភក្តីភាព ឬមានភាពស្មោះត្រង់ខ្លាំងណាស់ ប៉ុន្តែតាមពិត មិនមែនដូច្នោះទេ។ អ្នកមិនដែលមើលធ្លុះពួកគេឡើយ។ នៅក្នុងចិត្តរបស់អ្នក មានអារម្មណ៍ពិសេសមួយ ជាញាណមួយដែលប្រាប់អ្នកថា នៅក្នុងគំនិតរបស់ពួកគេ មានល្បិចកលជ្រាលជ្រៅណាស់ ជ្រៅរកស្មានមិនត្រូវ ដែលប្រាប់អ្នកថាពួកគេជាមនុស្សវៀចវេរលាក់ពុត» («ចំណុចទីប្រាំពីរ៖ ពួកគេជាមនុស្សអាក្រក់ មានល្បិចកល និងបោកបញ្ឆោត (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «ពួកទទឹងនឹងព្រះគ្រីស្ទ មានឥរិយាបថវៀចវេរលាក់ពុត។ តើពួកគេវៀចវេរលាក់ពុតយ៉ាងណា? ពួកគេតែងមានឥរិយាបថពឹងផ្អែកលើល្បិចកលជាប់ជានិច្ច ហើយពាក្យសម្ដីរបស់ពួកគេពុំបង្ហាញឱ្យដឹងពីរឿងអ្វីមួយឡើយ ដូច្នេះ ពិបាកនឹងឱ្យមនុស្សយល់ពីបំណង និងគោលដៅរបស់ពួកគេណាស់។ នេះគឺវៀចវេរលាក់ពុតហើយ។ ពួកគេមិនចេះតែធ្វើការសន្និដ្ឋានរឿងអ្វីមួយដែលពួកគេធ្វើដោយផ្ដេសផ្ដាសនោះទេ។ ពួកគេធ្វើក៏ដើម្បីឱ្យអ្នកក្រោមបង្គាប់ និងអ្នកស្ដាប់ពួកគេ អាចដឹងពីបំណងរបស់ពួកគេដែរ ហើយពេលមនុស្សទាំងនោះបានស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទហើយ ក៏ធ្វើតាមរបៀបវារៈ និងការជំរុញលើកទឹកចិត្តរបស់ពួកគេ ហើយអនុវត្តតាមបញ្ជាពួកគេ។ ប្រសិនបើធ្វើកិច្ចការមួយបានសម្រេច ពួកទទឹងនឹងព្រះគ្រីស្ទនឹងសប្បាយចិត្ត។ ប្រសិនបើមិនសម្រេចទេ គ្មាននរណាអាចរកអ្វីមកចោទពួកគេបានឡើយ ឬក៏អាចវាស់ស្ទង់ពីការលើកទឹកចិត្ត បំណង ឬគោលដៅបង្កប់ពីក្រោយកិច្ចការដែលពួកគេធ្វើនោះដែរ។ ភាពវៀចវេរលាក់ពុតនៃកិច្ចការដែលពួកគេធ្វើ បង្កប់នៅក្នុងផែនការលាក់បាំង និងគោលដៅអាថ៌កំបាំង ដែលគ្រប់យ៉ាងសុទ្ធតែដើម្បីបោកបញ្ឆោត លេងសើច និងគ្រប់គ្រងអ្នកផ្សេងទៀតទាំងអស់។ នេះគឺជាសារជាតិនៃឥរិយាបថវៀចវេរលាក់ពុត។ សេចក្ដីវៀចវេរលាក់ពុតមិនមែនគ្រាន់តែជាការនិយាយកុហកនោះទេ។ តែផ្ទុយទៅវិញ ជាអ្វីដែលមនុស្សធម្មតាមិនអាចវាស់ស្ទង់បាន។ វាមិនស្ថិតក្នុងប្រភេទតែមួយនឹងការនិយាយកុហក ឬអំពើទុច្ចរិតទូទៅនោះទេ។ ប្រសិនបើអ្នកបានធ្វើអ្វីដែលអ្នកមិនចង់ឱ្យនរណាម្នាក់ដឹង ឬនិយាយកុហក តើនោះចាត់ទុកជាសេចក្ដីវៀចវេរលាក់ពុតដែរឬទេ? (អត់ទេ។) នោះត្រឹមជាការបោកបញ្ឆោតប៉ុណ្ណោះ ហើយវាមិនទាន់ដល់កម្រិតនៃសេចក្ដីវៀចវេរលាក់ពុតនោះទេ។ តើអ្វីដែលធ្វើឱ្យសេចក្ដីវៀចវេរលាក់ពុតធ្ងន់ធ្ងរជាងការបោកបញ្ឆោតទៀតនោះ? (មនុស្សមិនអាចមើលធ្លុះបាននោះទេ។) វាពិបាកនឹងឱ្យមនុស្សមើលធ្លុះខ្លាំងណាស់។ នោះជាផ្នែកមួយ។ តើមានអ្វីទៀតទេ? (មនុស្សគ្មានអ្វីមកចោទប្រកាន់មនុស្សវៀចវេរលាក់ពុតឡើយ។) នោះគឺត្រឹមត្រូវហើយ។ រឿងគឺនៅត្រង់ថា មនុស្សពិបាកនឹងរកអ្វីមកចោទប្រកាន់ពួកគេខ្លាំងណាស់។ បើទោះបីជាមានមនុស្សខ្លះដឹងថាបុគ្គលនោះបានប្រព្រឹត្តការអាក្រក់ក៏ដោយ ក៏ពួកគេមិនអាចកំណត់ថាតើពួកគេជាមនុស្សល្អ ឬជាមនុស្សអាក្រក់ ឬជាពួកទទឹងនឹងព្រះគ្រីស្ទបានឡើយ។ មនុស្សមិនអាចមើលពួកគេធ្លុះឡើយ ប៉ុន្តែចេះតែគិតថា ពួកគេជាមនុស្សល្អ ហើយអាចត្រូវពួកនោះបោកបញ្ឆោតបានទៀតផង។ នោះហើយជាសេចក្ដីវៀចវេរលាក់ពុត។ ជាទូទៅ មនុស្សមានទំនោរនិយាយកុហក និងបង្កប់នូវផែនការតិចតួចខ្លះ។ នោះត្រឹមជាការបោកបញ្ឆោតប៉ុណ្ណោះ។ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទ អាក្រក់ជាងមនុស្សបោកបញ្ឆោតធម្មតាទៅទៀត។ ពួកគេមិនខុសអ្វីពីស្ដេចអារក្សនោះទេ។ គ្មាននរណាអាចវាស់ស្ទង់ពីកិច្ចការដែលពួកគេធ្វើបានឡើយ ហើយពួកគេអាចធ្វើរឿងអាក្រក់ជាច្រើនក្រោមលេសយុត្តិធម៌ ហើយមនុស្សលើកសរសើរពួកគេ តែតាមពិតទៅ ពួកគេបានរាយអន្ទាក់ និងធ្វើបាបមនុស្សវិញទេ។ នេះហៅថាសេចក្ដីវៀចវេរលាក់ពុត» («ចំណុចទីប្រាំមួយ៖ ពួកគេប្រព្រឹត្តតាមរបៀបវៀចវេរ ពួកគេធ្វើតាមអំពើចិត្ត និងផ្ដាច់ការ ពួកគេមិនដែលប្រកបគ្នាជាមួយអ្នកដទៃ ហើយពួកគេបង្ខំឱ្យអ្នកដទៃស្ដាប់បង្គាប់ពួកគេ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈបន្ទូលព្រះ ខ្ញុំឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យអាក្រក់ ហើយធ្វើអ្វីៗក្នុងលក្ខណៈវៀចវេរ។ វាខុសគ្នាពីការបង្ហាញសេចក្តីពុករលួយនៃការបញ្ឆោត។ ការបញ្ឆោត មានន័យថាជាការកុហកស្រស់ៗ និងការបោកបញ្ឆោត ហើយងាយស្រួលនឹងមើលឃើញ។ ការធ្វើអ្វីដែលវៀចវេរ មានន័យថា បុគ្គលនោះ លាក់បាំងយ៉ាងជ្រៅនូវចេតនា គោលដៅ និងបំណងរបស់ខ្លួន រួចបង្កើតឱ្យមានការយល់ខុសចំពោះអ្នកដទៃ ដើម្បីកុំឱ្យគេមើលដឹងពីបញ្ហានៅក្នុងសម្ដី និងទង្វើរបស់ខ្លួន។ ទោះបីពួកគេយល់ថាមានបញ្ហាក៏ដោយ ក៏ពួកគេរកអ្វីមកចោទប្រកាន់បុគ្គលនោះមិនបាន ឬគិតយល់នោះដែរ។ បុគ្គលនោះធ្វើឱ្យអ្នកដទៃយល់ខុស និងសម្រេចបំណងលាក់កំបាំងរបស់ខ្លួនតាមវិធីនេះឯង។ ខ្ញុំប្រៀបធៀបខ្លួនខ្ញុំជាមួយនឹងបន្ទូលព្រះ។ មើលទៅ ខ្ញុំប្រញាប់និយាយជាមួយអ្នកដឹកនាំអំពីអ្នកជឿថ្មីឱ្យទាន់សភាពការណ៍ គឺដើម្បីឱ្យគាត់យល់ខុសថា ខ្ញុំមានទំនួលខុសត្រូវក្នុងភារកិច្ច ហើយពេញចិត្តទទួលយកការមើលខុសត្រូវពីគាត់។ តែតាមពិត ខ្ញុំកំពុងប្រើវាជាវិធានការការពារខ្លួនទល់នឹងអ្នកដឹកនាំវិញទេ ដើម្បីឱ្យគាត់គិតអវិជ្ជមានទៅលើអ្នកជឿថ្មី ដែលមិនមកចូលរួមទៀងទាត់។ បែបនេះ បើថ្ងៃណាមួយ ពួកនោះឈប់ចូលរួម គាត់នឹងមិនឱ្យខ្ញុំទទួលខុសត្រូវឡើយ។ ជាងនេះទៅទៀត ពេលអ្នកដឹកនាំសួរលម្អិតពីការងារខ្ញុំ ពីសម្បកក្រៅ មើលទៅដូចជាការប្រកបគ្នារបស់ខ្ញុំជាមួយពួកគាត់ គ្មានបញ្ហាអ្វីទេ ហើយខ្ញុំសកម្មក្នុងការរៀបចំពេលប្រកបគ្នា និងផ្ញើព្រះបន្ទូលទៅពួកគាត់ ដូច្នេះ អ្នកដឹកនាំនឹងគិតថា ខ្ញុំឧស្សាហ៍ និងស្រឡាញ់ពួកគាត់។ ការពិតការប្រកបគ្នារបស់ខ្ញុំជាមួយអ្នកជឿថ្មី គ្មានភាពស្មោះត្រង់ទេ។ ព្រោះតែអ្នកដឹកនាំនឹងពិនិត្យមើលកំណត់ត្រាការងារ ហើយខ្ញុំខ្លាចថា ខ្ញុំពន្យល់មិនកើត បើគាត់សួរថាខ្ញុំជួយពួកនោះយ៉ាងម៉េច ខ្ញុំគ្មានជម្រើសក៏ធ្វើវាឱ្យតែបានទៅ ដើម្បីឱ្យខ្ញុំអាចរាយការណ៍ជូនគាត់បាន។ ពេលគិតពីរឿងនេះសាឡើងវិញ ដើម្បីការពារមុខមាត់ខ្ញុំនៅក្នុងចិត្តអ្នកដឹកនាំ ដើម្បីគេចពីការទទួលខុសត្រូវ រក្សាឋានៈ និងអនាគតខ្លួនឯង ខ្ញុំបានលេងល្បិចគ្រប់បែបយ៉ាង។ ពេលខ្ញុំនិយាយ ខ្ញុំលាក់បាំងចេតនាខ្លួនឯង ហើយធ្វើរឿងនេះដោយប្រយ័ត្នប្រយែង។ ច្បាស់ណាស់ ចិត្តខ្ញុំមិននៅក្នុងភារកិច្ចទេ ធ្វើឱ្យអ្នកជឿថ្មីខ្លះឈប់ចូលរួមទៀងទាត់។ អ្នកដឹកនាំក៏យល់ដែរថា ភារកិច្ចខ្ញុំមានបញ្ហាដែរ តែមិនដឹងថា មានបញ្ហាអ្វីនោះទេ ហើយគាត់រកសម្អាងអ្វីឱ្យខ្ញុំទទួលខុសត្រូវមិនបាន។ ខ្ញុំពូកែបោកបញ្ឆោតគេមែន។ ពីមុនមក ខ្ញុំមិនដែលមានឥរិយាបថបោកបញ្ឆោត និងធ្វើអ្វីៗក្នុងលក្ខណៈវៀចវេរបែបនេះទេ។ ខ្ញុំតែងយល់ថា មនុស្សឆ្លាត ចេះគិតគូរ និងវៀចវេរ ភាគច្រើន ជាមនុស្សចាស់ដែលមានបទពិសោធច្រើន។ តែខ្ញុំនៅក្មេង មិនសូវមានបទពិសោធ ការគិតគូរក៏នៅខ្ចី។ ការហៅឥរិយាបថខ្ញុំថាវៀចវេរ ដូចមិនសូវត្រូវទេ។ តែការពិតបានលាតត្រដាងចំពោះមុខខ្ញុំថា ខ្ញុំមាននិស្ស័យអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយការមានចរិតវៀចវេរ គ្មានអ្វីពាក់ព័ន្ធនឹងអាយុទេ។ វាកើតចេញពីធម្មជាតិបែបសាតាំងទាំងស្រុង។ ពេលនោះ ខ្ញុំស្រាប់តែនឹកឃើញរឿងផ្សេងទៀត។ មានអ្នកជឿថ្មីម្នាក់ ដែលពូកែសួរច្រើន និងនិយាយត្រង់ៗ។ បើនាងមិនយល់ពីការប្រកបគ្នារបស់ខ្ញុំទេ នាងតែងសួរបកមកខ្ញុំភ្លាមៗនៅក្នុងការជួបជុំ ដែលធ្វើឱ្យខ្ញុំបាក់មុខជាខ្លាំង។ ខ្ញុំមិនចង់ជួបជុំជាមួយនាងទៀតឡើយ ដើម្បីការពារកេរ្តិ៍ឈ្មោះខ្លួនឯង តែមិនហ៊ាននិយាយតាមត្រង់ ព្រោះខ្លាចអ្នកដឹកនាំដោះស្រាយជាមួយខ្ញុំ។ ខ្ញុំចង់រកវិធីផ្ទេរនាងទៅអ្នកស្រោចស្រពណាម្នាក់ទៀត។ ម្ដងនោះ អ្នកជឿថ្មីម្នាក់នេះបានលើកឡើងថា ក្រុមរបស់នាងបច្ចុប្បន្ន មានគ្នាតិចជាងមុនច្រើនណាស់។ ខ្ញុំបានប្រើរឿងនេះធ្វើជាលេស ដើម្បីប្រាប់អ្នកដឹកនាំថា នាងមិនចូលចិត្តការជួបជុំក្រុមតូចទេ នាងចូលចិត្តក្រុមធំជាងនេះ រួចសុំឱ្យអ្នកដឹកនាំដាក់នាងនៅក្នុងក្រុមផ្សេងវិញ។ អ្នកដឹកនាំក៏បានរៀបចំឱ្យនាងទៅចូលរួមនៅក្រុមមួយផ្សេងភ្លាមៗដែរ។ ខ្ញុំបិទបាំងចេតនាដ៏អាម៉ាស់ និងគួរឱ្យស្អប់របស់ខ្ញុំដោយជោគជ័យ តាមវិធីនេះឯង រុញច្រានអ្នកជឿថ្មីនេះឱ្យចេញពីក្រុមខ្ញុំ។ អ្នកដឹកនាំថែមទាំងយល់ខុសថា ខ្ញុំមានទំនួលខុសត្រូវក្នុងភារកិច្ច និងគិតគូរដល់អ្នកជឿថ្មីទៀតផង។ ខ្ញុំពិតជាអាក្រក់ និងបោកប្រាស់មែន!

ក្រោយមក ខ្ញុំបានហូប និងផឹកព្រះបន្ទូលថែមទៀតអំពីសភាពខ្ញុំ។ «ខ្ញុំប្រាប់អ្នករាល់គ្នាចុះ៖ អ្វីដែលព្រះជាម្ចាស់ស្អប់បំផុត និងចង់លះបង់ចោលនោះគឺ ប្រភេទមនុស្សក្បាលរឹងមិនព្រមកែនេះឯង ពួកគេបានដឹងយ៉ាងច្បាស់ពីកំហុសរបស់ពួកគេ ប៉ុន្តែពុំប្រែចិត្តឡើយ។ ពួកគេមិនដែលទទួលស្គាល់កំហុសរបស់ពួកគេទេ ហើយតែងរកលេសដោះសា និងរកហេតុផលយករួចខ្លួន និងដើម្បីការពារខ្លួនឯង ហើយចង់ប្រើប្រាស់វិធីផ្សេងទៀត ដើម្បីធ្វើខ្លួនឱ្យក្លាយជាមនុស្សគេចវេះ និងបោកបញ្ឆោតខ្លាំងជាងមុនទៀត។ ពួកគេចង់ប្រព្រឹត្តកំហុសមួយហើយមួយទៀត ហើយពុំគិតចង់ប្រែចិត្ត ឬទទួលស្គាល់កំហុសខ្លួនឯងឡើយ។ មនុស្សប្រភេទនេះ គឺជាមនុស្សបង្កបញ្ហាច្រើន ហើយពួកគេពិបាកនឹងសង្គ្រោះបានណាស់ ពួកគេត្រឹមជារបស់ដែលព្រះជាម្ចាស់ចង់បោះបង់ចោលប៉ុណ្ណោះ» («នៅក្នុងជំនឿលើព្រះជាម្ចាស់ អ្វីដែលសំខាន់បំផុត គឺត្រូវអនុវត្ត និងដកពិសោធន៍ព្រះបន្ទូលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលគិតដល់រឿងនេះ ទើបខ្ញុំដឹងថា មិនថាមានអ្វីកើតឡើងទេ គន្លឹះគឺត្រូវទទួលយកសេចក្តីពិត។ បើនរណាម្នាក់ប្រព្រឹត្តខុសក្នុងភារកិច្ច ហើយមិនព្រមទទួលស្គាល់កំហុស ហើយពួកគេមិនទទួលយកការលួសកាត់ និងការដោះស្រាយជាមួយ តែរកលេស និងមូលហេតុដើម្បីការពាររឿងនោះវិញ ហើយថែមទាំងលេងល្បិច ដើម្បីលាក់បាំងកំហុសខ្លួនទៀតនោះ នេះមានន័យថា ពួកគេមិនទទួលយកសេចក្តីពិតសោះឡើយ។ ពួកគេកំពុងធ្វើឱ្យព្រះស្អប់ខ្ពើមជាខ្លាំង ហើយបើពួកគេមិនប្រែចិត្តទេ នោះពួកគេនឹងត្រូវគេបោះបង់ និងផាត់ចោលមិនខាន។ ខ្ញុំអាចធ្វើកិច្ចការសំខាន់ ដូចជាការស្រោចស្រពអ្នកជឿថ្មីនេះបាន ខ្ញុំគួរតែជួយពួកគាត់ ដោយក្ដីស្រឡាញ់ និងចិត្តអត់ធ្មត់ ប្រកបគ្នាឱ្យបានច្បាស់ពីការពិតអំពីនិមិត្តផ្សេងៗ និងជួយពួកគាត់ឱ្យឆាប់ចាក់គ្រឹះលើផ្លូវពិត។ ខ្ញុំដឹងយ៉ាងច្បាស់ថា អ្នកជឿថ្មីខ្លះ មិនបានចូលរួមការជួបជុំទៀងទាត់ទេ ហើយខ្ញុំត្រូវទទួលខុសត្រូវមិនអាចបដិសេធបានឡើយ។ តែពេលអ្នកដឹកនាំសួរនាំ និងដោះស្រាយជាមួយខ្ញុំ ខ្ញុំមិនគ្រាន់តែមិនយល់ថា ការនេះមកពីព្រះ ឬទទួលយកការរិះគន់ពីអ្នកដឹកនាំ ឬរិះរកវិធីជួយអ្នកជឿថ្មីឱ្យទាន់ពេលប៉ុណ្ណោះទេ តែខ្ញុំបែរជាចាប់ផ្ដើមលេងល្បិច ដោយប្រើស្នៀតពុតត្បុត និងវៀចវៀរកាន់តែខ្លាំង ដើម្បីលាក់បាំងការពិតដែលខ្ញុំមិនបានបំពេញភារកិច្ចខ្លួនឱ្យបានល្អ។ ខ្ញុំបន្តលាក់បាំងអ្នកដឹកនាំ ដើម្បីកុំឱ្យគាត់រកបានភស្តុតាងមកចោទខ្ញុំ។ ពេលកលល្បិចខ្ញុំបានសម្រេច ខ្ញុំពេញចិត្តនឹងខ្លួនឯង ដោយលួចសរសើរពីភាពវៃឆ្លាតរបស់ខ្លួនទៀត។ ខ្ញុំមិនបានដឹងថា ព្រះអាចទតឃើញយ៉ាងច្បាស់ពី មធ្យោបាយ និងកលល្បិចដ៏អាក្រក់របស់ខ្ញុំទេ។ ខ្ញុំមិនអាចលាក់បាំងបានទេ។ បញ្ហានៅក្នុងភារកិច្ចខ្ញុំ មុខជាត្រូវលាតត្រដាងមិនខាន។ បើអ្នកដឹកនាំមិនបានព្រមានខ្ញុំទេ ខ្ញុំនឹងមិនដឹងថាត្រូវឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ ហើយក៏គ្មានបំណងចង់ប្រែចិត្តដែរ។ ខ្ញុំពិតជាល្ងង់ខ្លៅមែន។ ខ្ញុំមិនបានទទួលយកសេចក្តីពិត មិនបានពិនិត្យ និងកែប្រែកំហុសក្នុងការងារខ្ញុំឡើយ។ ផ្ទុយទៅវិញ ខ្ញុំបែរជាគិតពីវិធីបិទបាំងភ្នែកអ្នកដឹកនាំ ដើម្បីការពារមុខមាត់ ឋានៈ និងអនាគតខ្ញុំទៅវិញ។ ដើម្បីបិទបាំងការពិតដែលខ្ញុំបំពេញភារកិច្ចមិនបានល្អ ខ្ញុំប្រែជាពុតត្បុត និងវៀចវេរ។ ខ្ញុំមិនបានដាក់ចិត្តក្នុងការស្រោចស្រព និងជួយដល់អ្នកជឿថ្មីដោះស្រាយការលំបាករបស់ពួកគាត់ទេ។ ដូច្នេះហើយ បញ្ហារបស់អ្នកជឿថ្មីខ្លះ មិនបានដោះស្រាយអស់ពេលយ៉ាងយូរ។ សូម្បីឥឡូវនេះ ពួកគាត់ខ្លះក៏មិនបានចូលរួមការជួបជុំទៀងទាត់ដែរ។ អ្វីដែលខ្ញុំខ្លាចមែននោះគឺ អ្នកជឿថ្មីដែលខ្ញុំរុញច្រានទៅក្រុមផ្សេង មិនចង់ជួបជុំគ្នាទៀតឡើយ ព្រោះតែការផ្លាស់ប្ដូរអ្នកស្រោចស្រពភ្លាមៗ។ អ្នកផ្សេងបានប្រកបគ្នាជាមួយនាងយ៉ាងអំណត់អស់ពេលជាយូរ ទម្រាំនាងព្រមត្រលប់មកជួបជុំវិញ។ ពេលគិតដល់ទង្វើដែលខ្ញុំបានធ្វើនេះ ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់។ អ្នកផ្សេងទៀតខំប្រឹងនាំមនុស្សឱ្យជឿព្រះ តែខ្ញុំបែរជាខ្ជីខ្ជាក្នុងការងារខ្ញុំទៅវិញ។ ខ្ញុំកំពុងធ្វើអំពើអាក្រក់ហើយ។ បើគ្មានការបើកសម្ដែងពីព្រះបន្ទូល ដែលបានដាស់ដួងចិត្តស្ពឹកស្រពន់ខ្ញុំឱ្យភ្ញាក់ទេ ខ្ញុំនឹងមិនដឹងថា ខ្ញុំស្ថិតលើមាត់ជ្រោះគ្រោះថ្នាក់ឡើយ។ ខ្ញុំមិនចង់បន្តរស់នៅតាមនិស្ស័យបែបពួកទទឹងនឹងព្រះគ្រីស្ទដ៏អាក្រក់នេះទៀតឡើយ ខ្ញុំចង់បោះបង់ចោលផ្លូវអាក្រក់នោះ និងប្រែចិត្តចំពោះព្រះវិញ។

គ្រាន់តែពេលខ្ញុំចាប់ផ្ដើមដឹងបានខ្លះ អ្នកដឹកនាំក៏បានសួរខ្ញុំថាថ្មីៗ យ៉ាងម៉េចហើយ។ ខ្ញុំបានប្រាប់គាត់ពីការឆ្លុះបញ្ចាំងពីខ្លួនឯង និងការយល់ដឹងខ្លះៗ។ គាត់បានផ្ញើព្រះបន្ទូលខ្លះមកឱ្យខ្ញុំ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ការអនុវត្តធ្វើជាមនុស្សស្មោះត្រង់ មានទិដ្ឋភាពជាច្រើន។ ម្យ៉ាងទៀត បទដ្ឋានដើម្បីក្លាយជាមនុស្សស្មោះត្រង់បាន មិនមែនគ្រានតែសម្រេចបានត្រឹមទិដ្ឋភាពមួយឡើយ។ អ្នកត្រូវតែបំពេញតាមបទដ្ឋានក្នុងទិដ្ឋភាពច្រើន មុនពេលដែលអ្នកអាចក្លាយជាមនុស្សស្មោះត្រង់បាន។ មនុស្សមួយចំនួនតែងគិតថា ពួកគេគ្រាន់តែចេះគ្រប់គ្រងចិត្តកុំនិយាយកុហកប៉ុណ្ណោះ គឺអាចក្លាយជាមនុស្សស្មោះត្រង់បានហើយ។ តើទស្សនៈនេះ ត្រឹមត្រូវដែរឬទេ? តើការធ្វើជាមនុស្សស្មោះត្រង់ ពាក់ព័ន្ធត្រឹមការមិននិយាយកុហកប៉ុណ្ណេះឬ? អត់ទេ។ វាក៏ពាក់ព័ន្ធនឹងទិដ្ឋភាពជាច្រើនផ្សេងទៀតផងដែរ។ ដំបូង មិនថាអ្នកជួបប្រទះរឿងអ្វី មិនថាជារឿងដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ឬជារឿងដែលនរណាម្នាក់បានប្រាប់អ្នក មិនថាជាការប្រាស្រ័យទាក់ទងជាមួយមនុស្ស ឬការដោះស្រាយបញ្ហាណាមួយ មិនថាជាភារកិច្ចដែលអ្នកគួរបំពេញ ឬជាអ្វីដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់ដល់អ្នកនោះទេ អ្នកត្រូវដោះស្រាយរឿងទាំងនោះដោយចិត្តស្មោះត្រង់ជានិច្ច។ តើមនុស្សម្នាក់គួរអនុវត្តដោះស្រាយរឿងទាំងនេះដោយចិត្តស្មោះត្រង់តាមរបៀបណា? ត្រូវនិយាយអ្វីដែលអ្នកគិត ហើយត្រូវនិយាយដោយស្មោះត្រង់។ មិនត្រូវនិយាយពាក្យឥតបានការ ពាក្យផ្លូវការពេក ឬពាក្យពីរោះស្ដាប់ មិនត្រូវនិយាយបញ្ជោរ ឬនិយាយកុហកលាក់ពុតឡើយ តែត្រូវនិយាយពាក្យចេញពីចិត្តរបស់អ្នក។ បែបនេះ ទើបជាមនុស្សស្មោះត្រង់។ អ្វីដែលមនុស្សស្មោះត្រង់គប្បីធ្វើនោះគឺ ការសម្ដែងចេញនូវទស្សនៈ និងគំនិតពិត ដែលមាននៅក្នុងចិត្ត។ ប្រសិនបើអ្នកមិនដែលនិយាយអ្វីដែលអ្នកគិត មិនដែលនិយាយពាក្យនៅក្នុងចិត្តរបស់អ្នកទេ ហើយអ្វីដែលអ្នកនិយាយនោះ តែងតែផ្ទុយពីអ្វីដែលអ្នកគិតជាប់ជានិច្ច ដូច្នេះ នេះមិនមែនជាអ្វីដែលមនុស្សស្មោះត្រង់ធ្វើនោះទេ។ ឧទាហរណ៍ អ្នកបំពេញភារកិច្ចមិនបានល្អ ហើយមានគេសួរអ្នកថាមានរឿងអ្វី ហើយអ្នកឆ្លើយថា៖ 'ខ្ញុំចង់បំពេញភារកិច្ចឱ្យបានល្អដែរ តែដោយសារហេតុផលនេះហេតុផលនោះ ទើបខ្ញុំធ្វើមិនបានល្អ' តែតាមពិតទៅ អ្នកដឹងក្នុងចិត្តហើយថា អ្នកខ្ជិលច្រអូស តែអ្នកមិនបានប្រាប់ការពិតទេ។ អ្នករកហេតុផល ការដោះសា និងលេសគ្រប់បែបយ៉ាង ដើម្បីបិទបាំងការពិត និងគេចវេះពីការទទួលខុសត្រូវ។ តើមនុស្សស្មោះត្រង់គេធ្វើបែបនោះទេ? (អត់ទេ។) អ្នកបោកបញ្ឆោត និងបំភាន់មនុស្សដោយការនិយាយពាក្យសម្ដីទាំងអស់នេះ។ ប៉ុន្តែសារជាតិដែលមាននៅក្នុងខ្លួនអ្នក សារជាតិនៃបំណងនៅក្នុងខ្លួនអ្នក គឺជានិស្ស័យពុករលួយ។ ប្រសិនបើអ្នកមិនលាតត្រដាងវាចេញមក ហើយបង្ហាញឱ្យគេឃើញទេនោះ និស្ស័យនេះមិនអាចបន្សុទ្ធបានឡើយ។ រឿងនេះ មិនមែនជារឿងតូចតាចនោះទេ! អ្នកត្រូវនិយាយការពិត ដូចជា៖ 'នៅក្នុងការបំពេញភារកិច្ចរបស់ខ្ញុំកន្លងមក ខ្ញុំធ្លាប់អូសបន្លាយពេលខ្លះដែរ។ ខ្ញុំធ្លាប់ធ្វេសប្រហែស ធ្វើការឱ្យតែរួចពីដៃ មិនយកចិត្តទុកដាក់។ នៅពេលណាដែលខ្ញុំមានអារម្មណ៍ល្អ ខ្ញុំក៏ខំប្រឹងធ្វើការបន្តិចទៅ។ ពេលណាខ្ញុំមានអារម្មណ៍មិនល្អ ខ្ញុំក៏មិនសូវខំ ហើយមិនចង់បញ្ចេញកម្លាំងធ្វើអ្វីនោះទេ ខ្ញុំល្មោភចង់បានភាពសុខស្រួលខាងសាច់ឈាម។ ដូច្នេះ ការប៉ុនប៉ងបំពេញភារកិច្ចរបស់ខ្ញុំ គ្មានប្រសិទ្ធភាពនោះទេ។ ពីរបីថ្ងៃចុងក្រោយនេះ ស្ថានភាពប្រែប្រួលមិនដូចមុនទេ ហើយខ្ញុំកំពុងព្យាយាមដាក់ចិត្តដាក់កាយដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អវិញ'។ នេះគឺជាការនិយាយចេញពីចិត្ត។ ការនិយាយតាមបែបផ្សេងទៀត មិនមែនចេញពីចិត្តទេ។ ដោយសារដួងចិត្តរបស់អ្នកខ្លាចត្រូវគេដោះស្រាយជាមួយ ខ្លាចគេដឹងពីបញ្ហារបស់អ្នក និងខ្លាចគេឱ្យអ្នកទទួលខុសត្រូវ ម្ល៉ោះហើយ អ្នករកហេតុផល ការដោះសា និងលេសគ្រប់បែបយ៉ាង ដើម្បីលាក់បាំងការពិត ដោយដំបូងឡើយ ធ្វើយ៉ាងណាឱ្យគេឈប់និយាយពីស្ថានភាពនោះ ហើយបន្ទាប់មក បង្វែរការទទួលខុសត្រូវ ដើម្បីជៀសវាងត្រូវគេដោះស្រាយជាមួយ។ នេះគឺជាប្រភពនៃការនិយាយកុហករបស់អ្នក។ មិនថាមនុស្សកុហកនិយាយច្រើនប៉ុនណាទេ មានសម្ដីខ្លះដែលពួកគេនិយាយនោះ ក៏ជាការពិត និងជាក់ស្ដែងផងដែរ។ ប៉ុន្តែរឿងសំខាន់ៗដែលពួកគេនិយាយ នឹងមានព័ត៌មានមិនពិត និងបង្កប់ចេតនារបស់ពួកគេនៅក្នុងនោះ។ ដូច្នេះ ការដឹង និងការចេះបែងចែកអ្វីដែលពិត និងអ្វីដែលមិនពិត គឺសំខាន់ខ្លាំងណាស់។ ក៏ប៉ុន្តែ រឿងនេះមិនងាយស្រួលនឹងធ្វើនោះទេ។ សម្ដីមួយចំនួនដែលពួកគេនិយាយនឹងមានការបញ្ចេញបញ្ចូល ហើយមានការសម្រិតសម្រាំងទៀត សម្ដីមួយចំនួនដែលពួកគេនិយាយនឹងស្របតាមការពិត ហើយសម្ដីមួយចំនួនទៀតដែលពួកគេនិយាយ នឹងផ្ទុយពីការពិត។ ដោយសារមានការពិត និងការមិនពិតនៅលាយឡំគ្នាបែបនេះ ទើបពិបាកនឹងបែងចែកអ្វីពិត អ្វីមិនពិតណាស់។ នេះគឺជាប្រភេទមនុស្សបោកបញ្ឆោតខ្លាំងបំផុត ហើយជាប្រភេទមនុស្សពិបាកនឹងកំណត់អត្តសញ្ញាណណាស់។ ប្រសិនបើពួកគេមិនអាចទទួលយកសេចក្ដីពិត ឬអនុវត្តធ្វើជាមនុស្សស្មោះត្រង់បានទេ ពួកគេមុខជាត្រូវផាត់ចោលមិនខាន។ ដូច្នេះ តើមនុស្សគួរជ្រើសរើសផ្លូវមួយណា? តើផ្លូវមួយណាជាផ្លូវដើម្បីអនុវត្តធ្វើជាមនុស្សស្មោះត្រង់? អ្នករាល់គ្នាគួររៀននិយាយការពិត ហើយអាចប្រកបគ្នាតាមត្រង់ពីសភាពពិត និងបញ្ហារបស់អ្នករាល់គ្នា។ មនុស្សស្មោះត្រង់អនុវត្តបែបនេះឯង ហើយការអនុវត្តបែបនេះ គឺជារឿងត្រឹមត្រូវ» («មានតែតាមរយៈការស្មោះត្រង់ប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅក្នុងលក្ខណៈជាមនុស្សពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលអានអត្ថបទនេះហើយ ធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង។ ព្រះជ្រាបពីយើងច្បាស់ដូចថ្ងៃ។ ទ្រង់ជ្រាបថា យើងសុទ្ធតែមានបញ្ហា និងប្រព្រឹត្តខុសក្នុងភារកិច្ចយើង។ រឿងនេះចៀសមិនផុតទេ។ តែគន្លឹះសំខាន់នៅត្រង់ថា ពេលមានបញ្ហា តើបុគ្គលនោះមានអាកប្បកិរិយាបែបណា តើពួកគេចេះបន្ទាបខ្លួន និងទទួលស្គាល់កំហុសដោយស្មោះ រួចកែប្រែកំហុសនោះឬអត់ ឬក៏ពួកគេរកហេតុផលការពារខ្លួន បិទបាំងបញ្ហា និងបោកបញ្ឆោត។ ពីមុន ខ្ញុំរស់នៅតាមនិស្ស័យបែបសាតាំង ខ្ញុំជាមនុស្សបញ្ឆោត បោកប្រាស់។ ខ្ញុំបានដើរលើផ្លូវខុស ហើយខ្ញុំមិនអាចបន្តដើរលើផ្លូវនេះទៀតបានទេ។ ខ្ញុំចង់ធ្វើជាមនុស្សស្មោះត្រង់ និងទទួលយកការពិនិត្យពិច័យពីព្រះ។ មិនថាក្នុងភារកិច្ចខ្ញុំ មានកំហុស ឬបញ្ហាបែបណានោះទេ ឬប្រសិនបើអ្នកដឹកនាំមកសួរពីការងារខ្ញុំ ខ្ញុំត្រូវតែដោះស្រាយវាដោយចិត្តសុចរិតនិងទៀងត្រង់ ស្វែងរកការពិត និងនិយាយអ្វីដែលមានក្នុងចិត្ត។ ខ្ញុំគួរនិយាយតាមត្រង់ ហើយបើខ្ញុំមិនបានធ្វើអ្វីទេ ខ្ញុំត្រូវថាមិនបានធ្វើទេ ដោយមិននិយាយកុហក ឬការពារខ្លួនឡើយ។ បន្ថែមពីលើការនិយាយត្រង់ៗ ខ្ញុំចង់អនុវត្តការឆ្លុះបញ្ចាំងពីចេតនាបង្កប់ពីក្រោយសម្ដី និងទង្វើខ្ញុំ បើចេតនាខ្ញុំមិនត្រឹមត្រូវ ខ្ញុំត្រូវផ្លាស់ប្ដូរភ្លាម មិនមែនការពារប្រយោជន៍ផ្ទាល់ខ្លួន និងលេងល្បិច ដើម្បីបោកបញ្ឆោតគេឯងឡើយ។ ខ្ញុំបានតាំងចិត្តថា ពីពេលនេះតទៅ ខ្ញុំនឹងដើរតាមផ្លូវនេះ។

ថ្ងៃមួយ ខ្ញុំសម្គាល់ឃើញថា អ្នកជឿថ្មីម្នាក់ ខានមកចូលរួមការជួបជុំច្រើនដងជាប់ៗគ្នា។ ខ្ញុំបានទូរសព្ទទៅគាត់ពីរបីដងដែរ តែគាត់មិនលើកទូរសព្ទ ហើយគាត់ក៏មិនតបសារទៀត។ ខ្ញុំមិនដឹងថា មានរឿងអ្វីនោះទេ។ ខ្ញុំចេះតែបារម្ភខ្លាចគាត់នឹងឈប់មកចូលរួមការជួបជុំទៀត ហើយខ្ញុំគិតថាគួរប្រាប់បញ្ហានេះដល់អ្នកដឹកនាំឬអត់ ដូច្នេះ បើថ្ងៃណាមួយ គាត់ឈប់ចូលរួមមែន អ្នកដឹកនាំនឹងមិនឱ្យខ្ញុំទទួលខុសត្រូវទេ។ ពេលខ្ញុំគិតបែបនេះ ខ្ញុំដឹងថា បញ្ហាចាស់របស់ខ្ញុំដែលលេងល្បិចនេះ បានផុសឡើងទៀតហើយ។ ពេលនោះ ខ្ញុំនឹកចាំព្រះបន្ទូលខ្លះថា៖ «អ្នកមិនចាំបាច់ប្រើវិធីសាស្រ្តណាមួយដើម្បីការពារកេរ្តិ៍ឈ្មោះ មុខមាត់ និងឋានៈរបស់អ្នកទេ ហើយក៏មិនចាំបាច់បិទបាំង ឬក្លែងបន្លំកំហុសរបស់អ្នកដែរ។ អ្នកមិនចាំបាច់ខិតខំប្រឹងប្រែងនឹងរឿងឥតប្រយោជន៍ទាំងនេះទេ។ ប្រសិនបើអ្នកអាចបោះបង់ការទាំងនេះចោលបាន នោះអ្នកនឹងបានស្បើយចិត្តច្រើន អ្នកនឹងរស់នៅដោយគ្មានជាប់ច្រវាក់ ឬការឈឺចាប់ ហើយអ្នកនឹងរស់នៅក្នុងពន្លឺទាំងស្រុង» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពិតណាស់។ ព្រះទតធ្លុះពីដួងចិត្តយើង។ ខ្ញុំអាចបោកមនុស្សដោយវិធីវៀចវេររបស់ខ្ញុំបាន តែព្រះទតឃើញគ្រប់យ៉ាងច្បាស់ដូចថ្ងៃ ហើយទ្រង់នឹងលាតត្រដាងគ្រប់យ៉ាង នៅពេលចុងក្រោយ។ ខ្ញុំកំពុងបំពេញភារកិច្ចនៅចំពោះព្រះភក្ត្រព្រះ មិនមែនធ្វើការឱ្យបុគ្គលណាម្នាក់ឡើយ។ ខ្ញុំមិនចាំបាច់លេងល្បិច និងបិទបាំងខ្លួនឯងឡើយ។ ដូចកាលមុន ពេលខ្ញុំខំប្រឹងជួយអ្នកជឿថ្មីខ្លះអស់ពីចិត្ត តែទោះប្រឹងយ៉ាងណា ក៏ពួកគេមិនចូលរួមការជួបជុំ ក៏មិនចាប់អារម្មណ៍នឹងសេចក្ដីជំនឿ និងសេចក្តីពិតដែរ។ ពេលអ្នកដឹកនាំដឹងពីស្ថានភាពពិតនេះ គាត់ក៏សម្រេចថា ពួកគេមិនមែនជាអ្នកជឿពិតនោះទេ ដូច្នេះ គាត់មិនបានឱ្យខ្ញុំទទួលខុសត្រូវឡើយ។ ខ្ញុំអាចមើលឃើញថា របៀបដែលពួកជំនុំប្រព្រឹត្តដាក់មនុស្សមានគោលការណ៍ និងមានយុត្តិធម៌ចំពោះគ្រប់គ្នា។ ខ្ញុំមិនបាច់លេងល្បិច ដើម្បីគេចវេះពីការទទួលខុសត្រូវ ឬរៀបផែនការយករួចខ្លួននោះឡើយ។ ពីមុន ខ្ញុំបានរស់នៅតាមនិស្ស័យបែបសាតាំង ហើយបំពេញភារកិច្ចខ្លួនមិនបានល្អទេ។ លើកនេះ ខ្ញុំមិនអាចធ្វេសប្រហែសបានឡើយ។ ខ្ញុំត្រូវតែមានចិត្តទៀងត្រង់ និងត្រូវបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានអធិស្ឋានទៅព្រះស្ងាត់ៗ ហើយត្រៀមខ្លួនផ្លាស់ប្ដូរ និងធ្វើអ្វីគ្រប់យ៉ាង ដើម្បីជួយដល់អ្នកជឿថ្មី។ បើខ្ញុំខំប្រឹងជួយនិងគាំទ្រពួកគាត់ ប្រកបគ្នាពីគ្រប់ទាំងសេចក្តីពិតដែលខ្ញុំគួរប្រកបគ្នាហើយ តែអ្នកជឿថ្មីនៅតែមិនចង់ជួបជុំទៀត ដូច្នេះ ខ្ញុំអាចប្រឈមមុខនឹងរឿងនេះដោយផ្ទាល់ និងប្រាប់អ្នកដឹកនាំតាមត្រង់បាន។ ពេលខ្ញុំផ្លាស់ប្ដូរអាកប្បកិរិយាខ្ញុំ រួចទាក់ទងទៅអ្នកជឿថ្មីនោះម្ដងទៀត គួរឱ្យភ្ញាក់ផ្អើលដែរ គាត់ស្រាប់តែឆ្លើយតបវិញភ្លាម ដោយថា ថ្មីៗនេះ គាត់រវល់ការងារ និងអស់កម្លាំងពេក ហេតុនេះទើបគាត់មិនបានមកចូលរួម។ ខ្ញុំបានប្រើព្រះបន្ទូល ដើម្បីប្រកបគ្នា ហើយគាត់ក៏បានយល់ពីព្រះទ័យព្រះ និងរកឃើញផ្លូវអនុវត្តន៍ រួចក៏ចាប់ផ្ដើមចូលរួមជាទៀងទាត់ឡើងវិញ។ តាំងពីពេលនោះមក ពេលមានអ្នកជឿថ្មីណាដែលមិនមកចូលរួមការជួបជុំ ខ្ញុំដាក់ចិត្តដាក់កាយជួយជ្រោមជ្រែង គាំទ្រ និងប្រកបគ្នាពីព្រះបន្ទូល។ ខ្ញុំជួយពួកគាត់ដោយសុទ្ធចិត្ត។ បន្ទាប់ពីខ្ញុំធ្វើបែបនេះ អ្នកជឿថ្មីជាច្រើនចាប់ផ្ដើមចូលរួមការជួបជុំឡើងវិញ។ ធ្វើបែបនេះ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត និងធូរស្បើយចិត្តជាខ្លាំង។ អរព្រះគុណព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សមរភូមិខាងវិញ្ញាណ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចាប់តាំងពីពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេបានលាក់ពួនបំណងដែលមិនត្រឹមត្រូវជាច្រើន។...

ដៃគូ មិនមែនជាគូប្រជែងទេ

បន្ទាប់ពីខ្ញុំទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយមិនយូរប៉ុន្មាន ខ្ញុំចាប់ផ្ដើមអនុវត្តការស្រោចស្រពអ្នកជឿថ្មី។ ព្រោះតែភាពក្លៀវក្លា...