ឥឡូវ ខ្ញុំអាចនិយាយចេញពីចិត្តបានហើយ

07-08-2023

ពេលបងកំពុងបំពេញភារកិច្ចជាមួយបងប្អូនប្រុសស្រីម្នាក់ទៀត បើបងសង្កេតឃើញកំហុសឆ្គងមួយ ឬឃើញថា ពួកគេបានធ្វើអ្វីមួយមិនស្របតាមសេចក្តីពិត បងដឹងយ៉ាងច្បាស់ថា បងគួរតែរំឭក ឬជួយពួកគេ តែជានិច្ចកាល បងបានគេចវេះបញ្ហាទាំងនេះ ព្រោះមិនចង់ធ្វើឱ្យនរណាម្នាក់អន់ចិត្តទេ។ ថ្មីៗនេះ មានរឿងខ្លះបានកើតឡើង ដែលធ្វើឱ្យបងដឹងពីការខូចខាត និងផលវិបាកចេញពីឥរិយាបថបែបនេះ និងបានជួយឱ្យបងកែខ្លួន។

ប្អូនដឹងទេ ថ្មីៗនេះ ពេលចប់ការជួបជុំនៅថ្ងៃមួយ បងស្រីដែលទទួលខុសត្រូវបានប្រាប់យើង ឱ្យត្រៀមជ្រើសរើសមនុស្សពីរបីនាក់ចេញពីចំណោមគ្នាយើង ដែលធ្វើការស្រោចស្រព ដើម្បីចេញទៅផ្សាយដំណឹងល្អ ហើយគាត់បានសង្កត់ធ្ងន់ពីភាពសំខាន់នៃកិច្ចការស្រោចស្រព និងកិច្ចការដំណឹងល្អ។ គាត់សុំឱ្យយើងគិតគូរយ៉ាងហ្មត់ចត់អំពីគោលការណ៍ រួចពិភាក្សាគ្នាជាក្រុម និងធ្វើការសម្រេចចិត្ត។ គួរឱ្យភ្ញាក់ផ្អើល បងប្រុស ជេមន៍ ដែលបងធ្វើការជាមួយនៅក្នុងភារកិច្ច បានទូរស័ព្ទមកបងនៅព្រឹកបន្ទាប់ថា គាត់រើសបានបងប្អូនប្រុសស្រីមួយចំនួនរួចហើយ និងរៀបចំឱ្យពួកគេធ្វើការជាមួយគ្នា។ គាត់សុំឱ្យបងចូលរួមជាមួយគ្នាដើម្បីប្រកបគ្នាជាមួយពួកគេអំពីការផ្លាស់ប្ដូរក្នុងភារកិច្ចរបស់គេ។ ពេលឮបែបនេះ បងបានគិតថា៖ «បងធ្វើចឹង តើវាមិនមែនជាការសម្រេចចិត្តដ៏តក់ក្រហល់ពេកទេឬ? យើងគ្រប់គ្នាមិនទាន់បានពិភាក្សាពីរឿងនេះផង ម្យ៉ាងទៀត គ្រប់គ្នាក៏កំពុងបំពេញភារកិច្ចរបស់គេដែរឥឡូវនេះ។ បើបងផ្លាស់ប្ដូរទាំងងងឹតងងល់ ហើយវាក្លាយជាជម្រើសមិនត្រឹមត្រូវ តើវានឹងមិនប៉ះពាល់ដល់កិច្ចការពួកជំនុំទៅហើយទេឬ?» បងចង់ប្រាប់បង ជេមន៍ពីអ្វីដែលបងបានគិតដែរ តែបងផ្ដើមមានអារម្មណ៍ប្រទាញប្រទង់ ពេលបងឮពីសំឡេងរំភើបរបស់គាត់តាមទូរស័ព្ទ។ គាត់អាចនឹងអន់ចិត្ត បើបងប្រាប់គាត់ថា គាត់ធ្វើការសម្រេចចិត្តតក់ក្រហល់ពេក និងថា គាត់មិនគួរធ្វើអ្វីដោយមើលឃើញខ្លីបែបនេះទេ។ បើបងច្រានចោលការអញ្ជើញរបស់គាត់ តើគាត់នឹងមិនមានអារម្មណ៍ថា បងបដិសេធគំនិតគាត់ និងគិតថា បងក្រអឺតក្រទមទេឬ? ពេលគិតដល់រឿងទាំងនេះ បងមិនបាននិយាយអ្វីឡើយ។ ទោះបើបងមានក្ដីបារម្ភចំពោះអ្វីដែលគាត់បានស្នើឡើងក៏ដោយ ក៏បងនៅតែទទួលយកការអញ្ជើញរបស់គាត់ និងព្រមរៀបចំការជួបជុំជាមួយគាត់ ដើម្បីប្រកបគ្នាជាមួយបងប្អូនប្រុសស្រីដែរ។

ក្រោយពេលបិទទូរស័ព្ទ បងបានឃើញអត្ថបទនេះចេញពីបន្ទូលព្រះ ដែលគេបានចែកចាយនៅក្នុងក្រុម WhatsApp៖ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកមិនត្រូវយល់ស្របជាមួយគេទាំងងងឹតងងល់ ដោយមិនមានគំនិតជារបស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែមានភាពក្លាហានក្នុងការក្រោកឈរ និងជំទាស់ចំពោះអ្វីដែលមិនស្របតាមសេចក្ដីពិត។ ប្រសិនបើអ្នកដឹងយ៉ាងច្បាស់ថា អ្វីមួយមិនត្រឹមត្រូវ ប៉ុន្តែអ្នកខ្វះសេចក្ដីក្លាហានក្នុងការលាតត្រដាងបញ្ហានោះ នោះអ្នកមិនមែនជាមនុស្សដែលអនុវត្តសេចក្តីពិតឡើយ» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ប្អូនដឹងទេ បងមានអារម្មណ៍ថា បន្ទូលទាំងនេះបានថ្លែងមកបងដោយផ្ទាល់អ៊ីចឹង។ នេះជាបទពិសោធន៍ដ៏ជ្រាលជ្រៅមួយពីរបៀបដែលព្រះអាចទតធ្លុះជម្រៅនៃដួងចិត្តរបស់យើង។ តើបងមិនមែនជាប្រភេទមនុស្សដែលលាតត្រដាងនៅក្នុងបន្ទូលព្រះ ជាម្នាក់ដែលដឹងច្បាស់ពីអ្វីមួយខុសឆ្គង តែបន្តបិទមាត់ទេឬ? បងមិនគួរធ្វើជាមនុស្សបែបនេះទៀតឡើយ។ ដូច្នេះ បងបានតាំងចិត្តក្លាហាន និងមានបំណងចង់និយាយចេញ។ តែពេលបងគិតដល់អារម្មណ៍រំភើបដែលបង ជេមន៍ មាន បងខ្លាចគាត់មានអារម្មណ៍ថា បងចង់ខ្វែងគំនិតជាមួយគាត់ បើបងរារាំងគាត់។ ក្រោយប្រទាញប្រទង់ក្នុងចិត្តរួច បងបានបន្ធូរអារម្មណ៍ខ្លួនឯង ដោយគិតថា បងមិនប្រាកដថា បងគិតត្រូវនោះទេ។ វាអាចមានអ្វីមួយដែលបងមើលមិនឃើញ។ ដូច្នេះ បងបានបោះបង់សេចក្តីពិត មិនខ្វល់នឹងការស្ដីបន្ទោសពីព្រះជាម្ចាស់ ហើយមិនបាននិយាយអ្វីទៅបង ជេមន៍ នោះទេ។ ក្រោយមក បងបានធ្វើតាមផែនការរបស់បង ជេមន៍ និងចាប់ផ្ដើមរៀបចំការងារ។

ពេលនោះ បងបានប្រាប់បងស្រីដែលទទួលខុសត្រូវអំពីរឿងនេះ។ ក្រោយបានឮរឿងនេះរួច គាត់បានជួបជាមួយបង និងបង ជេមន៍ តាមអនឡាញជាមួយគ្នា និងបានស្ដីបន្ទោសពួកយើងថា៖ «ការធ្វើផែនការ និងការរៀបចំផ្លាស់ប្ដូរបុគ្គលិកត្រូវតែគោរពតាមសេចក្តីតម្រូវជាក់លាក់។ មនុស្សដែលត្រូវរើសមកធ្វើកិច្ចការផ្សាយដំណឹងល្អ ឬកិច្ចការស្រោចស្រព ត្រូវតែស្របតាមចំណុចខ្លាំងរបស់ពួកគេ ទើបកិច្ចការពួកជំនុំមិនត្រូវបានរាំងស្ទះ។ អ្នកទាំងពីរបានធ្វើការតាមអំពើចិត្តរបស់ខ្លួន ដោយប្រាប់មនុស្សមួយក្រុមឱ្យចេញទៅផ្សាយដំណឹងល្អ តើនេះមិននាំឱ្យកិច្ចការពួកជំនុំក្លាយជាច្របូកច្របល់ទេឬ? អ្នកមិនបានស្វែងរកគោលការណ៍នៃសេចក្តីពិត ឬពិភាក្សាជាមួយគ្រប់គ្នាទេ។ ជារួមមក នេះជាការប្រព្រឹត្តតាមអំពើចិត្តហើយ»។ ប្អូនដឹងទេ ពេលឮគាត់និយាយបែបនេះ បងបានពិបាកចិត្ត និងយល់ថាបងបានធ្វើខុសជាខ្លាំង។ បងដឹងថា នេះជាព្រះកំពុងលួសកាត់ និងដោះស្រាយបង ហើយគាត់និយាយត្រូវមែន។ យើងកំពុងធ្វើតាមចិត្ត និងមិនដើរតាមគោលការណ៍ទេ។ តាមរយៈការឆ្លុះបញ្ចាំងមើលខ្លួនឯង ចុងក្រោយ បងទទួលស្គាល់ថា បងគួរតែបដិសេធ និងឈប់ធ្វើកិច្ចការណាដែលមិនផ្ដល់ប្រយោជន៍ដល់ពួកជំនុំ ហើយទោះបើបងមិនយល់អ្វីមួយទាំងស្រុងក្ដី ក៏បងគួរតែបន្តនិយាយអ្វីក្នុងចិត្ត និងចាប់ផ្ដើមស្វែងរក និងប្រកបគ្នាជាមួយអ្នកផ្សេងទៀតដែរ។ បងមិនអាចគ្រាន់តែធ្វើតាមគេទាំងងងឹតងងល់ ដែលអាចរាំងស្ទះដល់កិច្ចការពួកជំនុំទេ។ ប៉ុន្តែ ដោយចង់ការពារទំនាក់ទំនងជាមួយបង ជេមន៍ និងធានាថា គាត់មិនគិតអាក្រក់ពីបង បងបានត្រៀមខ្លួនរាំងស្ទះដល់កិច្ចការពួកជំនុំ មុននឹងនិយាយពីបញ្ហារបស់គាត់ ថែមទាំងបែរខ្នងដាក់ការបំភ្លឺ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធទៀតផង។ បងឃើញថា បងពិតជាវៀចវេរ អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមមែន! ពេលគិតដល់រឿងនេះកាន់តែច្រើន បងកាន់តែមានអារម្មណ៍ថាខ្លួនល្ងីល្ងើ ហើយបងស្អប់ និងខ្ពើមរអើមខ្លួនឯងជាខ្លាំង។

ក្រោយមក ពេលឆ្លុះបញ្ចាំងពីរឿងនេះ ខ្ញុំឆ្ងល់ថាម្ដេចក៏បងតែងតែការពារប្រយោជន៍ផ្ទាល់ខ្លួន ជាជាងអនុវត្តសេចក្តីពិតអ៊ីចឹង។ ទាំងពិបាកចិត្ត ខ្ញុំបានចូលអធិស្ឋាននៅចំពោះព្រះថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំធ្វើអ្វីៗតាមនិស្ស័យបែបសាតាំង។ ទូលបង្គំមិនអនុវត្តសេចក្តីពិតឡើយ ទោះបីទូលបង្គំដឹងច្បាស់ក៏ដោយ។ ទូលបង្គំឃើញថា សាតាំងបានធ្វើឱ្យទូលបង្គំពុករលួយយ៉ាងខ្លាំង។ ឱព្រះជាម្ចាស់អើយ សូមសង្រ្គោះទូលបង្គំផង»។ ក្រោយមក បងបានឃើញអត្ថបទនេះចេញពីបន្ទូលព្រះថា៖ «មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ គឺជាអ្នកដែលមានឆន្ទៈអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ មនុស្សដែលពិតជាអាចឈររឹងមាំក្នុងការធ្វើបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ ក៏ជាអ្នកដែលមានឆន្ទៈអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយអាចឈរយ៉ាងពិតប្រាកដនៅខាងសេចក្តីពិតបានដែរ។ មនុស្សដែលចូលចិត្តប្រើកលល្បិច និងភាពអយុត្តិធម៌ ពួកគេទាំងអស់នោះខ្វះនូវសេចក្ដីពិត ហើយពួកគេទាំងអស់នាំនូវភាពអាម៉ាស់ទៅកាន់ព្រះជាម្ចាស់» (ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «គ្រួសាររបស់ព្រះជាម្ចាស់ មិនអនុញ្ញាតឱ្យអស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត នៅសល់នោះឡើយ ហើយក៏មិនអនុញ្ញាតឱ្យនៅតែសល់ អស់អ្នកដែលជាអ្នកដែលមានចិត្តចង់រុះរើពួកជំនុំនោះដែរ។ ទោះយ៉ាងណា ពេលនេះមិនមែនជាពេលវេលាដើម្បីធ្វើកិច្ចការបណ្តេញចេញនោះទេ។ មនុស្សបែបនេះនឹងត្រូវបានលាតត្រដាង និងផាត់ចោលនៅទីបំផុត។ គ្មានកិច្ចការដែលគ្មានប្រយោជន៍ទៀត ដែលត្រូវលះបង់សម្រាប់មនុស្សទាំងនេះទេ។ អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង មិនអាចឈរនៅខាងសេចក្តីពិតបានឡើយ រីឯអស់អ្នកដែលស្វែងរកនូវសេចក្តីពិត គឺអាចឈរនៅខាងសេចក្ដីពិតបាន។ មនុស្សដែលមិនអនុវត្តនូវសេចក្តីពិត គឺមិនសមនឹងស្តាប់ឮផ្លូវនៃសេចក្តីពិត និងមិនសក្តិសមក្នុងការធ្វើបន្ទាល់ពីសេចក្តីពិតឡើយ។ សេចក្ដីពិតគឺមិនមែនសម្រាប់ត្រចៀករបស់ពួកគេទេ។ ផ្ទុយទៅវិញ វាត្រូវត្រឡប់ឆ្ពោះទៅឯអ្នកដែលអនុវត្តនូវសេចក្ដីពិត» (ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ប្អូនដឹងទេ បន្ទូលព្រះបានធ្វើឱ្យបងរំជួលចិត្តជាខ្លាំង។ អ្នកជឿព្រះដ៏ពិត ព្រមអនុវត្តតាមបន្ទូលព្រះជាម្ចាស់ ហើយពេលប្រឈមនឹងបញ្ហា ពួកគេអាចស្វែងរក និងយកសេចក្តីពិតទៅអនុវត្ត ដោយឈរនៅខាងព្រះ។ អ្នកណាដែលមិនអនុវត្តសេចក្តីពិត ដើរតាមនិស្ស័យពុករលួយបែបសាតាំងរបស់ខ្លួន ឈរនៅខាងសាតាំង និងបង្កការខូចខាតដល់ពួកជំនុំ។ បងបានដឹងថា ដោយធ្វើជាអ្នកផ្គាប់ចិត្តមនុស្ស និងមិនអនុវត្តសេចក្តីពិត បងកំពុងឈរនៅខាងសាតាំង។ គ្រប់ពេលដែលបងជួបស្ថានភាពមួយដែលតម្រូវឱ្យបងក្រោកឈរការពារប្រយោជន៍នៃពួកជំនុំ បងមិនព្រមអនុវត្តសេចក្តីពិតទេ ដោយខ្លាចធ្វើឱ្យមនុស្សអន់ចិត្ត ឬបាត់បង់តំណែងបងនៅក្នុងចិត្តពួកគេ។ បងដឹងថា បើបងបន្តធ្វើបែបនេះទៀត ចុងក្រោយ ព្រះនឹងបដិសេធ និងផាត់បងចោលមិនខាន។ ប្អូនដឹងទេ ពេលនោះ បងដឹងត្រឹមតែធម្មជាតិរបស់អ្នកផ្គាប់ចិត្តមនុស្សប៉ុណ្ណោះ ប៉ុន្តែមិនបានយល់ពីឫសគល់នៃសេចក្តីពុករលួយបែបសាតាំងរបស់បងឡើយ គឺក្រោយពេលបងប្រុសម្នាក់លើកឡើងពីចំណុចខ្វះខាតរបស់បងទេ ទើបបងដឹងពីខ្លួនឯងកាន់តែស៊ីជម្រៅ។

បងចាំបានថា ម្ដងនោះ ពេលបងប្រុស ម៉ៃកល និងបងកំពុងធ្វើកិច្ចការស្រោចស្រពជាមួយគ្នា គាត់បានបើកចិត្ត និយាយថា៖ «ប្អូនម៉ាថាយ ថ្មីៗនេះ យើងធ្វើការជាមួយគ្នាជាក្រុមមិនសូវបានល្អសោះ។ ប្អូនកម្រនិយាយពីកំហុសរបស់បងណាស់ ហើយប្អូនមិននិយាយអ្វីឡើយ ពេលប្អូនឃើញបងធ្វើអ្វីមួយមិនស្របសេចក្តីពិត។ ធ្វើបែបនេះ តើបងអាចរីកចម្រើនដោយរបៀបណាទៅ? បងត្រូវការជំនួយ ដើម្បីឃើញពីបញ្ហា និងត្រូវការឱ្យគេលួសកាត់ និងដោះស្រាយ ដើម្បីរីកចម្រើនឡើង»។ ប្អូនដឹងទេ ពេលឮបែបនេះ បងមានអារម្មណ៍ពិបាកចិត្ត ហើយនៅក្នុងខួរក្បាលបង បងឃើញទំនាក់ទំនងគ្រប់យ៉ាងរបស់យើង។ ថ្មីៗនេះ ខ្ញុំសង្កេតឃើញថា គាត់ធ្វើការតាមទម្លាប់នៅក្នុងភារកិច្ច ធ្វើឱ្យតែរួចពីដៃនៅក្នុងការជួបជុំសម្រាប់ពួកអ្នកជឿថ្មី។ គាត់គ្រាន់តែប្រកបគ្នាតាមប្រធានបទដែលយើងបានគ្រោងនឹងនិយាយប៉ុណ្ណោះ ដោយមិនបានកែសម្រួលស្របតាមបញ្ហា និងការលំបាកជាក់ស្ដែងរបស់ពួកគេ ផ្អែកលើគោលការណ៍នៃការដោះស្រាយបញ្ហា និងការសម្រេចបានលទ្ធផលទេ។ លទ្ធផលនៃការជួបជុំទាំងនោះមិនបានល្អប្រសើរឡើយ ហើយអ្នកជឿថ្មីខ្លះក៏មិនទទួលបានដំណោះស្រាយសម្រាប់បញ្ហារបស់គេឱ្យបានទាន់ពេលដែរ។ បងមិនបាននិយាយចំណុចណាមួយប្រាប់គាត់ទេ ដោយខ្លាចថា បងធ្វើឱ្យគាត់អន់ចិត្ត ហើយគាត់ខឹងនឹងបង។ បងបានចៀសវាងគ្រប់ទាំងបញ្ហា។ ប្អូនដឹងទេ បង ម៉ៃកលនិយាយត្រូវណាស់។ បងបានឃើញបញ្ហារបស់គាត់ តែមិនដែលប្រាប់គាត់ឡើយ។ បងជាអ្នកផ្គាប់ចិត្តមនុស្ស ធ្វើខ្លួនដូចជាមិត្តសម្លាញ់របស់គ្រប់គ្នា។ បងដឹងថា ការគិតដូចជាអ្នកផ្គាប់ចិត្តមនុស្ស បន្តគ្រប់គ្រងលើបង រារាំងបងមិនឱ្យអនុវត្តសេចក្តីពិត។ ដោយមិនដឹងថាត្រូវធ្វើអ្វី បងបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ សូមណែនាំទូលបង្គំឱ្យដឹងពីធម្មជាតិពុករលួយរបស់ទូលបង្គំ និងកាត់ផ្ដាច់ច្រវាក់នៃនិស្ស័យពុករលួយបែបសាតាំងរបស់ទូលបង្គំផង»។

ក្រោយមក ខ្ញុំបានអានអត្ថបទមួយចេញពីបន្ទូលព្រះថា៖ បន្ទូលព្រះចែងថា៖ «តើអ្នកយល់ដឹងពីធម្មជាតិរបស់មនុស្សដោយរបៀបណា? អ្វីដែលសំខាន់ជាងគេបំផុតគឺ ត្រូវមានការយល់ដឹងចេញពីទស្សនៈគតិលោករបស់មនុស្ស ទស្សនៈពីជីវិត និងគុណតម្លៃផ្សេងៗ។ អស់អ្នកដែលប្រព្រឹត្តអាក្រក់ ពេញមួយជីវិតរបស់ពួកគេ សុទ្ធតែធ្វើអ្វីៗសម្រាប់តែខ្លួនគេ។ ទស្សនៈ និងពាក្យសម្តីរបស់ពួកគេចេញមកពីសាតាំង ដូចជាគេនិយាយថា 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់' 'មនុស្សស្លាប់ព្រោះប្រាក់ ឯសត្វស្លាប់ព្រោះចំណី' និងសេចក្តីខុសឆ្គងបែបនេះផ្សេងទៀត។ ពាក្យសម្តីទាងអស់នេះដែលបានថ្លែងឡើងដោយមេអារក្ស បុគ្គលអស្ចារ្យ និងទស្សនវិទូ បានក្លាយជារបៀបរស់នៅរបស់មនុស្ស។ ... សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាជីវិត និងធម្មជាតិរបស់មនុស្ស។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗ ដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ទំនៀមទំលាប់វប្បធម៌បុរាណ មកអប់រំមនុស្ស បោកប្រាស់ និងធ្វើឱ្យមនុស្សពុករលួយ បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហិនវិនាស ហើយនៅទីបំផុត គេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ អ្នកខ្លះបានបម្រើការជាមន្ត្រីសាធារណៈនៅក្នុងសង្គមអស់រយៈពេលរាប់ទសវត្សរ៍។ សាកស្រមៃមើល តាមរយៈការសាកសួរពួកគេនូវសំណួរនេះ៖ 'អ្នកធ្វើបានល្អណាស់ក្នុងសមត្ថភាពនេះ តើពាក្យភាសិតសំខាន់ណាខ្លះដែលអ្នករស់នៅតាម?' ពួកគេអាចនិយាយថា 'រឿងមួយដែលខ្ញុំយល់គឺថា «មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ»'។ នេះគឺជាទស្សនវិជ្ជាបែបសាតាំង ដែលពួកគេយកជាគោល ដើម្បីអាជីពរបស់ពួកគេ។ តើពាក្យទាំងនេះមិនមែនជាការតំណាងឱ្យធម្មជាតិរបស់បុគ្គលបែបនេះទេឬអី? ការប្រើមធ្យោបាយណាមួយ ដើម្បីទទួលបានតំណែង បានក្លាយជាធម្មជាតិរបស់ពួកគេទៅហើយ ការិយាធិបតេយ្យ និងជោគជ័យក្នុងអាជីពជាគោលដៅរបស់ពួកគេ។ នៅមានសារជាតិពិសពុលបែបសាតាំងជាច្រើនទៀតនៅក្នុងជីវិត ការប្រព្រឹត្ត និងឥរិយាបថរបស់មនុស្ស។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយសារជាតិពិសពុលរបស់នាគដ៏ធំមានសម្បុរក្រហម ហើយសេចក្តីទាំងអស់នេះចេញមកពីសាតាំង។ ហេតុដូចនេះ អ្វីៗដែលហូរកាត់ឆ្អឹង និងឈាមរបស់មនុស្ស គឺចេញមកពីសាតាំងទាំងអស់» (ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ប្អូនដឹងទេ បន្ទូលព្រះទាំងនេះបង្ហាញបងពីឫសគល់នៃបញ្ហា។ បងតែងតែធ្វើជា «មនុស្សល្អ» ព្រោះថាសាតាំងប្រើសង្គម និងការអប់រំផ្លូវការរបស់យើង ដើម្បីបញ្ជ្រាបទស្សនវិជ្ជារស់នៅ និងជំនឿខុសឆ្គង ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «ចូរនិយាយពាក្យល្អៗស្របទៅតាមអារម្មណ៍ និងបុព្វហេតុអ្នកដទៃ ដ្បិតការនិយាយត្រង់ពេកនាំឱ្យរំខានដល់អ្នកទៃ» និងមានច្រើនទៀត។ ទាំងនេះក្លាយជាគោលការណ៍នៃការប្រព្រឹត្តរបស់បង។ តាមពិតទៅ កាលបងនៅក្មេង បងជាមនុស្សត្រង់ៗនៅក្នុងសម្ដី និងទង្វើ ពោលគឺបងឃើញបែបណា និយាយបែបហ្នឹងហើយ។ បើបងឃើញមិត្តរួមថ្នាក់ម្នាក់ត្រូវគេធ្វើបាបនៅសាលា បងនឹងក្រោកឈរការពារគេ ទាំងធ្វើឱ្យខ្លួនឯងក្លាយជាគោលដៅនៃការធ្វើបាបទៀតផង។ ពេលបងឃើញកំហុសណាមួយនៅក្នុងមិត្តភក្តិ ឬសាច់ញាតិ ឬក៏ឃើញពួកគេធ្វើអ្វីមួយខុស បងនឹងនិយាយភ្លាម។ ជានិច្ចកាល ពួកគេមិនសប្បាយចិត្ត ខឹងនឹងបង ឬថែមទាំងឈប់រាប់អានបងទៀតផង។ បងបានសុំអភ័យទោស និងសុំការអត់ទោស ដើម្បីស្រុះស្រួលគ្នាឡើងវិញ។ ជាលទ្ធផលចេញពីបទពិសោធន៍ទាំងនេះ បងចាប់ផ្ដើមយល់ថា ដើម្បីរស់នៅក្នុងលោកនេះ ការនិយាយការពិត មិនសុទ្ធតែជារឿងល្អនោះទេ ហើយវានឹងបង្កបញ្ហាដាក់ខ្លួនទៀតផង។ ចាប់ពីពេលនោះមក បងប្រែជាវៀចវេរ គេចវេះ និងព្យាយាមទប់មាត់ ដើម្បីការពារទំនាក់ទំនងរបស់យើង ពេលបងឃើញនរណាម្នាក់ធ្វើអ្វីមួយដែលពួកគេមិនគួរធ្វើ។ ដោយធ្វើបែបនេះ បងឃើញថា ទំនាក់ទំនងបងជាមួយអ្នកដទៃមាន «ភាពចុះសម្រុង» ច្រើន ហើយបងអាចចុះសម្រុងសឹងតែជាមួយមនុស្សគ្រប់គ្នា។ អ្នកខ្លះថែមទាំងសរសើរបងចំពោះរឿងនេះទៀតផង។ បន្តិចម្ដងៗ បងបានទទួលយកទស្សនវិជ្ជាបែបសាតាំង ដូចជា «នៅពេលអ្នកដឹងថាមានអ្វីមិនស្រួល យកល្អកុំនិយាយច្រើនពេក» «ភាពស្ងៀមស្ងាត់ជាមាស» «ចូរនិយាយពាក្យល្អៗស្របទៅតាមអារម្មណ៍ និងបុព្វហេតុអ្នកដទៃ ដ្បិតការនិយាយត្រង់ពេកនាំឱ្យរំខានដល់អ្នកទៃ» និង «ចូរនិយាយពាក្យល្អៗស្របទៅតាមអារម្មណ៍ និងបុព្វហេតុអ្នកដទៃ ដ្បិតការនិយាយត្រង់ពេកនាំឱ្យរំខានដល់អ្នកទៃ»។ ហើយបងរស់នៅតាមពាក្យទាំងនេះ យកវាធ្វើជាគោលការណ៍ណែនាំសម្រាប់ការប្រព្រឹត្តរបស់បង។ ប្អូនដឹងទេ នៅក្នុងលោកនេះ អ្នកណាដែលចេះបញ្ជោរ និងអែបអប អ្នកណាដែលចេះស្គាល់កាលៈទេសៈ អ្នកដែលមានមុខពីរ អ្នកនោះជាមនុស្សជោគជ័យ។ ជារឿយៗ ពួកគេត្រូវបានគោរពជាបុគ្គលមានបញ្ញា និងចេះដឹងខាងអារម្មណ៍។ តែអ្នករាយការណ៍ដែលនិយាយការពិត ឬអ្នកដែលលាតត្រដាងពីវិសមភាពសង្គម ច្រើនតែបញ្ចប់ទៅដោយអាក្រក់។ ល្អបំផុត ពួកគេត្រូវបាត់បង់ការងារ បើអាក្រក់វិញ មនុស្សអាចសងសឹកនឹងគេ ហើយជីវិតពួកគេអាចស្ថិតក្នុងគ្រោះថ្នាក់ទៀតផង។ សង្គមទាំងអស់ថ្វាយបង្គំគំនិត និងសេចក្តីសំអាងបែបសាតាំង ហើយវាធ្វើឱ្យបងកាន់តែជឿថា វាពិតជាចាំបាច់ដែលត្រូវធ្វើតាមទស្សនៈវិជ្ជារស់នៅទាំងនេះ។ ផងដែរ ពេលយើងជឿ និងទទួលយកសេចក្តីខុសឆ្គង និងជំនឿខុសឆ្គងទាំងនេះ ជាទស្សនវិជ្ជាខាងលោកីយ៍ទាំងនេះ នោះទស្សនៈយើងអំពីជីវិត និងពិភពលោក ក៏ត្រូវបានបំភ្លៃផងដែរ។ ក្រោយមានជំនឿលើព្រះរួច បងរៀនបានថា ព្រះតម្រូវឱ្យយើងមានភាពស្មោះត្រង់ តែដោយត្រូវបានគ្រប់គ្រងដោយទស្សនវិជ្ជាបែបសាតាំងទាំងនេះ បងនៅមិនបានអនុវត្តសេចក្តីពិតដែលបងបានយល់យ៉ាងច្បាស់ដដែល។ បងមិនព្រមនិយាយ និងប្រកាន់ខ្ជាប់តាមជីវិតនៃពួកជំនុំទេ ពេលឃើញបង ម៉ៃកល ធ្វើអ្វីមួយតាមទម្លាប់ និងរៀបចំការជួបជុំមិនមានប្រសិទ្ធភាព។ បងដឹងថា បង ជេមន៍ បានធ្វើសកម្មភាពបែបឯកតាភាគី ហើយវានឹងរាំងស្ទះដល់កិច្ចការពួកជំនុំ តែបងមិនបានរារាំងគាត់ទេ។ បងថែមទាំងបែរខ្នងចំពោះការបំភ្លឺរបស់ព្រះទៀតផង ផ្ទុយទៅវិញ បងបានជួយគាត់ ដើម្បីកុំឱ្យគាត់អន់ចិត្ត ឬឱ្យគាត់គិតមិនល្អអំពីបង។ បងឃើញថា បងកំពុងដើរតាមគោលការណ៍រស់នៅរបស់សាតាំង ដោយអាត្មានិយម គួរឱ្យស្អប់ខ្ពើម វៀចវេរ និងមានពុតកាន់តែខ្លាំងឡើង។ បងមិនបានការពារប្រយោជន៍ពួកជំនុំសោះឡើយ និងខ្វះនូវស្មារតីទទួលខុសត្រូវ ឬគណនេយ្យភាពទាំងស្រុងតែម្ដង។ របៀបដែលបងរស់នៅនេះ គឺអាក្រក់ណាស់។ ពេលនោះ បងបានអធិស្ឋានទៅព្រះ និងសុំឱ្យទ្រង់ ជួយបងកាត់ផ្ដាច់ចំណងរបស់សាតាំង និងអនុវត្តតាមបន្ទូលរបស់ទ្រង់ ព្រោះថាវាពិបាកពេកហើយសម្រាប់បងក្នុងការធ្វើតែម្នាក់ឯង។

ក្រោយអធិស្ឋានរួច បងមានអារម្មណ៍កាន់តែធូរចិត្តច្រើន រួចបងបានបើកចំហប្រាប់បងប្អូនប្រុសស្រីអំពីបទពិសោធន៍របស់បង។ ប្អូនដឹងទេ មានអត្ថបទពីរចេញពីបន្ទូលព្រះបានផុសឡើងក្នុងគំនិតបង៖ «នគររបស់ខ្ញុំតម្រូវឱ្យមានមនុស្សដែលទៀងត្រង់ ជាមនុស្សដែលមិនលាក់ពុត ឬបោកបញ្ឆោត។ តើមនុស្សស្មោះត្រង់ និងទៀងត្រង់គ្មានប្រជាប្រិយភាពនៅក្នុងពិភពលោកទេឬ? ខ្ញុំមានលក្ខណៈផ្ទុយពីនេះ។ វាអាចទទួលយកបានសម្រាប់មនុស្សទៀងត្រង់ក្នុងការចូលមកចំពោះខ្ញុំ។ ខ្ញុំពេញព្រះហឫទ័យនឹងមនុស្សប្រភេទនេះ ហើយខ្ញុំក៏ត្រូវការមនុស្សបែបនេះដែរ។ នេះហើយជាសេចក្តីសុចរិតរបស់ខ្ញុំតែម្ដង» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នករាល់គ្នាត្រូវដឹងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ សារជាតិរបស់ព្រះជាម្ចាស់ គឺស្មោះត្រង់ ដូច្នេះហើយ ព្រះបន្ទូលរបស់ទ្រង់តែងអាចជឿទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គ្មានកំហុសឆ្គង និងគ្មានមន្ទិលសង្ស័យឡើយ ហេតុនេះហើយទើបព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សណាដែលស្មោះត្រង់នឹងទ្រង់ឥតងាករេរ» (ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ប្អូនដឹងទេ សារជាតិរបស់ព្រះ គឺបរិសុទ្ធ និងសុចរិត ដូចនេះ គ្រប់យ៉ាងដែលទ្រង់មានបន្ទូល និងធ្វើ គឺអាចទុកចិត្តបាន។ គ្មានបន្ទូលណាដែលលាយឡំដោយទស្សនវិជ្ជាបែបសាតាំងទេ។ សម្រាប់ព្រះ ខ្មៅគឺខ្មៅ សគឺស គ្មានផ្លូវកណ្ដាលឡើយ! ការនេះរំឭកបងអំពីអ្វីមួយដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «តែចូរឲ្យទំនាក់ទំនងរបស់អ្នក មែនគឺមែន ទេគឺទេ ដ្បិតអ្វីៗដែលលើសពីនេះ គឺមកពីអារក្សហើយ» (ម៉ាថាយ ៥:៣៧)។ ព្រះតែងតម្រូវឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ហើយនេះជាសេចក្តីពិត។ នៅក្នុងលោក ដែលជារបស់សាតាំង មនុស្សស្មោះត្រង់មិនត្រូវគេស្វាគមន៍ ហើយក៏ពិបាករស់នៅដែរ។ ប៉ុន្តែ នៅក្នុងដំណាក់របស់ព្រះ មិនបែបនោះទេ។ ព្រះតម្រូវឱ្យមនុស្សដែលស្មោះត្រង់ ទៀងត្រង់ មានស្មារតីយុត្តិធម៌ ក្លាហានគ្រប់គ្រាន់ ដើម្បីលាតត្រដាងពីសេចក្តីពិត និងអាចអនុវត្តសេចក្តីពិត។ មានតែបែបនេះទេ ទើបពួកគេអាចទទួលបានការយល់ព្រមពីព្រះ និងក្លាយជាមនុស្សដែលព្រះស្រឡាញ់ និងទទួលយក។ វារំឭកខ្ញុំអំពីពួកអ្នកមានជ័យជម្នះនៅក្នុងគម្ពីរវិវរណៈថា៖ «ហើយនៅក្នុងមាត់របស់ពួកគេ គ្មានឃើញមានពាក្យភូតកុហកទេ៖ ដ្បិតពួកគេគ្មានកំហុសនៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ឡើយ» (វិវរណៈ ១៤:៥)។ តាមរយៈបន្ទូលទាំងនេះ យើងអាចយល់បានថា ព្រះស្រឡាញ់អ្នកណាដែលស្មោះត្រង់ និងស្អប់ខ្ពើមអ្នកណាដែលមិនទៀងត្រង់ វៀចវេរ និងចេះតែបញ្ជោរគេប៉ុណ្ណោះ។ មនុស្សបែបនេះនឹងត្រូវព្រះផាត់ចោលនៅទីបំផុត។ នេះជាភាពខុសគ្នារវាងលោកីយ៍ និងដំណាក់របស់ព្រះ។ ទីបំផុត បងយល់ហើយថា សេចក្តីពិតគ្រប់គ្រងលើអ្វីគ្រប់យ៉ាងនៅក្នុងដំណាក់របស់ព្រះ ដូច្នេះ បងមិនគួរមិនអនុវត្តសេចក្តីពិត ដោយខ្លាចធ្វើឱ្យគេអន់ចិត្តនោះទេ។ ផ្ទុយទៅវិញ បងគួរតែខ្លាចប្រមាថព្រះ ដោយដើរតាមសាតាំង និងមិនអនុវត្តសេចក្តីពិតវិញ។ ការដែលគេបដិសេធ ឬថ្កោលទោស មិនគួរឱ្យខ្លាចនោះទេ។ អ្វីដែលគេគិតពីខ្ញុំ នឹងមិនកំណត់ពីលទ្ធផលចុងក្រោយរបស់បងទេ។ មានតែព្រះប៉ុណ្ណោះ ដែលកំណត់លទ្ធផលរបស់បង ហើយអ្វីដែលបងគួរតែផ្តោតលើ គឺជាអ្វីដែលព្រះគិតពីបង និងទំនាក់ទំនងរបស់បងជាមួយព្រះ មិនមែនទំនាក់ទំនងរបស់បងជាមួយអ្នកផ្សេងនោះទេ។ បងធ្លាប់ការពារទំនាក់ទំនងបងជាមួយអ្នកដទៃ ដោយបែរខ្នងដាក់សេចក្តីពិតម្ដងហើយម្ដងទៀត។ តែចុងក្រោយ បងបានដឹងថា អ្វីដែលបងត្រូវដេញតាម គឺជាការយល់ព្រមពីព្រះ ក៏ដូចជាអនុវត្តបន្ទូលព្រះ ធ្វើជាមនុស្សស្មោះត្រង់ ហើយនិយាយត្រង់ៗ និងបើកចិត្តជាមួយបងប្អូនប្រុសស្រី។ តាមពិតទៅ ចេញពីបទពិសោធន៍របស់បងប្អូនប្រុសស្រី យើងអាចឃើញថា ការរំឭក ឬផ្ដល់មតិត្រលប់ នឹងមិនធ្វើឱ្យគេអន់ចិត្ត ដូចយើងគិតនោះទេ។ បើអ្នកនោះជាអ្នកស្វែងរកសេចក្តីពិត ទោះបីវាអាចប៉ះពាល់ដល់អំនួតរបស់គេក៏ដោយ ក៏គេអាចរៀនបានមេរៀន តាមរយៈការស្វែងរកសេចក្តីពិតដែរ ហើយបងប្អូនប្រុសស្រីកាន់តែជិតស្និទ្ធនឹងគ្នាជាងមុន។ នេះហើយទើបជាទំនាក់ទំនងអន្តរបុគ្គលជាធម្មតា។

ប្អូនដឹងទេ ក្រោយមក បងចាប់ផ្ដើមអនុវត្តប្រាប់ពីការពិត និងធ្វើជាមនុស្សស្មោះត្រង់ម្នាក់។ ក្រោយមក បងឃើញថា ប្អូនម្នាក់ឈ្មោះ ថម មិនបានរៀបចំការជួបជុំបានហ្មត់ចត់ជាមួយអ្នកជឿថ្មីទេ ប៉ុន្តែធ្វើការឱ្យតែរួចពីដៃ។ បងចង់និយាយប្រាប់គាត់ ដោយប្រកបគ្នាពីបញ្ហារបស់គាត់ តែបងចាប់ផ្ដើមមានអារម្មណ៍ប្រទាញប្រទង់។ បើបងនិយាយពីបញ្ហារបស់គាត់ គាត់អាចគិតថា បងរំពឹងច្រើនពេកពីគាត់ ហើយគាត់លែងចូលចិត្តបងតទៅទៀត។ បងឆ្ងល់ថាតើវាអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងនៅពេលខាងមុខឬអត់។ ពេលមានគំនិតបែបនេះ ភ្លាមនោះ បងបានគិតឡើងវិញពីបរាជ័យនៅអតីតកាលរបស់បង ដូច្នេះ បងបានអធិស្ឋានទៅព្រះ ដោយទូលសុំឱ្យទ្រង់ដឹកនាំបងឱ្យអនុវត្តសេចក្តីពិត។ មួយថ្ងៃក្រោយការជួបជុំ បងបានស្វែងរកប្អូន ថម ហើយបាននិយាយពីកង្វះការទទួលខុសត្រូវរបស់គាត់នៅក្នុងភារកិច្ច ក៏ដូចជាវិធីសាស្ត្រធម្មតារបស់គាត់នៅក្នុងការជួបជុំ។ ពេលនោះ បងបានប្រកបគ្នាពីគោលការណ៍នៃជីវិតពួកជំនុំ ដើម្បីជួយឱ្យគាត់យល់កាន់តែច្រើនពីព្រះទ័យព្រះទាក់ទងនឹងភារកិច្ចរបស់យើង។ បងបានភ្ញាក់ផ្អើលដែលឮថា គាត់មិនត្រឹមតែមិនអន់ចិត្តប៉ុណ្ណោះទេ តែគាត់ថែមទាំងអរគុណបងដែលបានជួយគាត់ឱ្យឃើញចំណុចខ្វះខាតគាត់ទៀតផង។ គាត់ក៏រកឃើញផ្លូវអនុវត្តន៍ផងដែរ។ ក្រោយមក គាត់បានលើកឡើងនៅក្នុងការជួបជុំមួយថា៖ «បងប្អូនប្រុសស្រីដែលផ្ដល់សំណើ ដោយលើកឡើងពីកំហុស ឬចំណុចខ្វះខាតរបស់យើង ពិតជាមានប្រយោជន៍សម្រាប់យើង»។ ក្រោយមក បងកត់សម្គាល់ឃើញថា គាត់មានការទទួលខុសត្រូវកាន់តែច្រើននៅក្នុងការជួបជុំ។ បងរំភើបចិត្តខ្លាំងណាស់។ បងបានដឹងថា អ្នកណាដែលដេញតាមសេចក្តីពិតយ៉ាងពិតប្រាកដ នឹងមិនអន់ចិត្តចំពោះបងដែលនិយាយការពិតទេ។ បងបានបោកបញ្ឆោតខ្លាំងពេក តែងតែស្មាន និងគិតមិនល្អពីអ្នកដទៃ។ បងក៏ទទួលបានការយល់ដឹងដ៏ពិតថា ការធ្វើជាមនុស្សស្មោះត្រង់ និងការនិយាយការពិត ពិតជាមានប្រយោជន៍ណាស់សម្រាប់ច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី និងសម្រាប់កិច្ចការនៃដំណាក់របស់ព្រះ។

បទពិសោធន៍នោះបានជួយឱ្យបងយល់ពីព្រះទ័យព្រះ និងលែងខ្លាចការបដិសេធ ដែលជាលទ្ធផលចេញពីការស្មោះត្រង់ទៀតហើយ។ បងពិតជាដឹងគុណចំពោះការបំភ្លឺ និងការណែនាំចេញពីបន្ទូលព្រះណាស់ ដែលប្រទានឱ្យបងមានការយល់ដឹងពីធម្មជាតិបោកបញ្ឆោតរបស់បង និងមានការយល់ដឹងខ្លះពីទស្សនវិជ្ជារបស់សាតាំង។ វាក៏បើកភ្នែកបងឱ្យឃើញពីសារជាតិសុចរិត និងបរិសុទ្ធរបស់ព្រះដែរ។ បងអរព្រះគុណព្រះយ៉ាងអស់ពីចិត្ត និងសុខចិត្តខំធ្វើជាមនុស្សស្មោះត្រង់ ដែលព្រះស្រឡាញ់ ដោយលែងព្យាយាមបោកបញ្ឆោតព្រះ ឬមនុស្សទៀតហើយ! អាម៉ែន! អរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក) នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

បើគ្មានភាពស្មោះត្រង់ គឺមិនអាចបំពេញភារកិច្ចបានទេ

ខ្ញុំទទួលបន្ទុកស្រោចស្រពអ្នកជឿថ្មីនៅពួកជំនុំ។ អ្នកជឿថ្មីខ្លះចូលរួមមិនទាន់បានយូរប៉ុន្មានទេ ខ្ញុំឃើញពួកគាត់ពីរបីនាក់មិនសូវមាត់កក្នុងការជួបជុំ...

តើអ្នកផ្គាប់ចិត្តមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឬទេ?

ខ្ញុំមកពីភូមិព្រៃភ្នំដាច់ស្រយាលក្រីក្រមួយ ដែលមានទំនៀមទំទម្លាប់បែបសក្ដិភូមិ និងមានទំនាក់ទំនងអន្ដរបុគ្គលដ៏ស្មុគស្មាញ។...