ការប្រព្រឹត្តចំពោះអ្នកដឹកនាំស្របតាមគោលការណ៍

16-02-2022

នារដូវក្ដៅឆ្នាំ ២០១៦ ខ្ញុំទើបតែកាន់តំណែងជាអ្នកដឹកនាំថ្មីថ្មោងនៅក្នុងពួកជំនុំ។ នាថ្ងៃមួយ បងស្រី វ៉ាង ដែលជាអ្នកដឹកនាំថ្នាក់លើ បានចូលរួមការប្រជុំមួយរបស់យើង។ ខ្ញុំព្យាយាមចង់ដឹងថាតើប្អូនប្រុសម្នាក់នឹងស័ក្ដិសមក្លាយជាមេក្រុមល្អម្នាក់ឬអត់ ហើយខ្ញុំក៏បានសុំឱ្យគាត់ជួយ។ ដោយឮបែបនេះ ទាំងមិនមានព័ត៌មានលម្អិតបន្ថែមអំពីបុគ្គលនេះ ឬនិយាយអំពីគោលការណ៍នៃការអភិវឌ្ឍមនុស្សផង គាត់គ្រាន់តែនិយាយ ដើម្បីលើកតម្កើងបុគ្គលនោះឱ្យកាន់តំណែងមួយរយៈ ហើយមើល និងផ្លាស់ប្ដូរគាត់ចេញ បើចាំបាច់។ ខ្ញុំខ្លាចថា ការបណ្ដុះបណ្ដាលមនុស្សខុសនឹងរាំងស្ទះដល់កិច្ចការរបស់ពួកជំនុំ ដូច្នេះ ខ្ញុំក៏សម្ដែងនូវមន្ទិលមួយចំនួន ដើម្បីឱ្យគាត់ចែករំលែកនូវការប្រកបគ្នាជាក់លាក់អំពីគោលការណ៍ផ្សេងៗ។ គាត់មិនបានចែករំលែកនូវការប្រកបគ្នាថែមទៀតទេ តែបែរជារិះគន់ខ្ញុំទាំងកំរោលថា មានភាពក្រអឺតក្រទម និងមិនទទួលយកសេចក្តីពិត ហើយបន្តធ្វើបែបនេះក្នុងរយៈពេលយូរ។ ដោយត្រូវបានដោះស្រាយបែបនេះ ធ្វើឱ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង ហើយខ្ញុំគិតថា «តើយើងមិនគួរប្រកបគ្នាអំពីសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទេឬ? ពេលដែលយើងមានបញ្ហា អ្នកមិនជួយតាមរយៈការប្រកបគ្នាទេ តែបែរជាស្ដីបន្ទោសយើងយ៉ាងព្រហើនទៅវិញ ការនេះមិននាំយើងឱ្យយល់ពីសេចក្តីពិត និងដើរតាមគោលការណ៍ឡើយ»។ ខ្ញុំចង់ចែករំលែកនូវអារម្មណ៍ច្របូកច្របល់របស់ខ្ញុំ តែពេលគិតដល់របៀបដែលគាត់បានប្រព្រឹត្តចំពោះខ្ញុំយ៉ាងខ្លាំងនៅចំពោះមុខគ្រប់គ្នា ខ្ញុំខ្លាចថា គាត់នឹងចាប់ផ្ដើមស្ដីបន្ទោសខ្ញុំម្ដងទៀត ហើយនិយាយថា ខ្ញុំក្រអឺតក្រទម និងមិនទទួលយកសេចក្តីពិត។ ដូច្នេះ ខ្ញុំមិនបាននិយាយអ្វីឡើយ។

នៅក្នុងពីរបីការប្រជុំបន្ទាប់ ខ្ញុំកត់សម្គាល់ឃើញថា ការប្រកបគ្នារបស់បងស្រី វ៉ាង អំពីព្រះបន្ទូលរបស់ព្រះមិនមាននូវការបំភ្លឺ ឬភាពជាក់ស្ដែងទេ ប៉ុន្តែ វាគ្រាន់តែជាគោលលទ្ធិចំៗ និងមិនអាចដោះស្រាយបញ្ហាពិតៗបានឡើយ។ ខ្ញុំឆ្ងល់ថាតើគាត់ពិតជាមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឬអត់។ តែក្រោយមក ខ្ញុំរកឃើញថា ប្រហែលគាត់មិនស្ថិតនៅក្នុងសភាពល្អឥឡូវ ហើយវាជារឿងធម្មតាទេ បើកិច្ចការនៃព្រះវិញ្ញាណមិនជាក់ស្ដែងនោះ។ ខ្ញុំក៏លែងគិតអំពីវា។ ក្រោយមក ការរៀបចំត្រូវបានធ្វើឡើងសម្រាប់ពួកជំនុំនីមួយៗ ដើម្បីឱ្យជ្រើសរើសអ្នកដឹកនាំបីរូប ដើម្បីចូលរួមគ្រប់គ្រងកិច្ចការពួកជំនុំ។ បងស្រី វ៉ាង បានប្រាប់យើងថា ការជ្រើសរើសអ្នកដឹកនាំពិតជាសំខាន់ណាស់ ដូច្នេះយើងត្រូវតែដោះស្រាយកិច្ចការនេះដោយមិនត្រូវពន្យារពេលឡើយ។ ប៉ុន្តែអ្វីៗមិនដំណើរការបែបនោះទេ នៅពេលដែលដល់ពេលត្រូវសម្រេចវា។ ពេលនោះ ខ្ញុំជាអ្នកដឹកនាំតែម្នាក់គត់ ហើយពេលខ្លះ ខ្ញុំមិនអាច ធ្វើកិច្ចការទាំងអស់ទាន់ពេលឡើយ។ ខ្ញុំបានពន្យល់ដល់គាត់ ដោយសង្ឃឹមថា គាត់នឹងរៀបចំការបោះឆ្នោតឱ្យបានឆាប់។ គាត់បាននិយាយថា គាត់នឹងធ្វើ តែពេលវេលាបានកន្លងផុតទៅ ដោយគាត់មិនបានធ្វើអ្វីសោះ។ ខ្ញុំបានសរសេរទៅគាត់ម្ដងទៀត ដើម្បីដាស់តឿនគាត់ ប៉ុន្តែគ្មានអ្វីកើតឡើងដដែល។ ខ្ញុំរកឃើញថា វាដូចជាចម្លែក។ គាត់បានដឹងថា ការជ្រើសរើសអ្នកដឹកនាំសំខាន់ប៉ុនណា ហើយការប្រកបគ្នារបស់គាត់ក៏អស្ចារ្យផងដែរ ប៉ុន្តែគាត់បែរជាយឺតយ៉ាវខ្លាំងទៅវិញ ពេលទាក់ទងនឹងការធ្វើកិច្ចការអ្វីមួយ។ តើគាត់មិនពូកែខាងទ្រឹស្ដី ដោយលើកឡើងពីគោលលទ្ធិ ហើយមិនធ្វើកិច្ចការជាក់ស្ដែងទេឬ? ក្រោយមក ខ្ញុំបានឮថា គាត់ក៏បានពន្យារពេលការបោះឆ្នោតនៅពួកជំនុំផ្សេងបែបនេះផងដែរ ដូច្នេះអ្នកដឹកនាំដ៏ត្រឹមត្រូវមិនត្រូវបានរកឃើញទាន់ពេល ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើជីវិត និងកិច្ចការនៃពួកជំនុំ។

ខ្ញុំកំពុងគិតថា បងស្រី វ៉ាង ប្រហែលជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនធ្វើកិច្ចការជាក់ស្ដែងទេ ហើយបើការនេះបន្តទៀត គ្រប់កិច្ចការរបស់ពួកជំនុំនឹងត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរមិនខាន។ ខ្ញុំរកឃើញថា ខ្ញុំគួរតែលើកបញ្ហាទាំងនេះទៅប្រាប់គាត់។ តែពេលខ្ញុំហៀបនឹងសរសេរសំបុត្រផ្ញើទៅគាត់ ខ្ញុំគិតថា គាត់ជាអ្នកដឹកនាំ ដូច្នេះបើគាត់ព្រមទទួលយក នោះវាជារឿងល្អណាស់ ចុះបើមិនទទួលយកវិញ គាត់អាចបង្កការលំបាកដល់ខ្ញុំ ហើយអាចថែមទាំងរកលេស ដើម្បីបណ្ដេញខ្ញុំចេញទៀតផង។ ខ្ញុំក៏សម្រេចចិត្តបំភ្លេចអំពីរឿងនេះ។ ខ្ញុំក៏ទម្លាក់ប៊ិកចុះ ហើយទុកវាចោល។ តែក្រោយមក ខ្ញុំមានអារម្មណ៍មិនស្រួល។ ខ្ញុំបានឃើញបញ្ហារបស់គាត់ច្បាស់ក្រឡែត ដោយមិននិយាយសូម្បីតែពាក្យមួយម៉ាត់។ នោះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះឡើយ។ ខ្ញុំដឹងថា ខ្ញុំត្រូវតែនិយាយអ្វីម្យ៉ាង។ តែខ្ញុំនៅតែមិនអាចសរសេរនៅលើក្រដាសដដែល។ ខ្ញុំមិនអាចសរសេរសំបុត្រ ហើយខ្ញុំក៏មិនអាចមិនសរសេរវានោះដែរ។ វាពិតជាប្រទាញប្រទង់ខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំមិនបានសរសេរសំបុត្រឡើយ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់អំពីការលំបាករបស់ខ្ញុំ។ ក្រោយមក ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ «អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារនូវទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ? ចូរសួរខ្លួនឯងទៅមើលថា៖ តើអ្នកជាមនុស្សម្នាក់ដែលបានបង្ហាញការគិតគូរអំពីបន្ទុករបស់ទ្រង់មែនដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតដើម្បីទ្រង់បានដែរឬទេ? តើអ្នកអាចក្រោកឈរឡើង និងនិយាយដើម្បីខ្ញុំបានដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតបានដោយខ្ជាប់ខ្ជួនដែរឬទេ? តើអ្នករឹងមាំគ្រប់គ្រាន់ដើម្បីតតាំងនឹងគ្រប់ទង្វើរបស់សាតាំងបានដែរឬទេ? តើអ្នកអាចនឹងដាក់អារម្មណ៍របស់អ្នកមួយឡែក និងបង្ហាញពីសាតាំងដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតរបស់ខ្ញុំបានដែរឬទេ? តើអ្នកអាចឲ្យបំណងព្រះហឫទ័យរបស់ខ្ញុំ ចាក់បំពេញទៅក្នុងខ្លួនឯងបានដែរឬទេ? តើអ្នកបានលះបង់ដួងចិត្តរបស់អ្នកនៅក្នុងពេលវេលាដ៏សំខាន់ជាងគេបំផុតនេះហើយឬនៅ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ខ្ញុំមែនទេ? ចូរសួរខ្លួនឯងនូវសំណួរទាំងអស់នេះ ហើយគិតអំពីសំណួរទាំងនេះឲ្យបានញឹកញាប់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍ថា គ្រប់ទាំងសំណួររបស់ព្រះជាម្ចាស់កំពុងតែបាញ់មករកខ្ញុំ។ ដូច្នេះ ខ្ញុំក៏សួរខ្លួនឯងថា៖ តើខ្ញុំគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់ដែរឬទេ? តើខ្ញុំកំពុងការពារដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? ខ្ញុំបានគិតពីរបៀប ដែលខ្ញុំបានឃើញបងស្រី វ៉ាង បរាជ័យក្នុងការប្រកបគ្នាអំពីសេចក្តីពិត និងដោះស្រាយបញ្ហា ហើយបានស្ដីបន្ទោស និងបង្ខិតបង្ខំអ្នកដទៃ ដោយសម្ដីឆ្មើងឆ្មៃ។ គាត់គ្រាន់តែប្រកបគ្នាពីគោលលទ្ធិ ដោយមិនបានដោះស្រាយបញ្ហាជាក់ស្ដែងនៅក្នុងកិច្ចការរបស់យើងទេ។ ការបោះឆ្នោតយឺតយ៉ាវយ៉ាងខ្លាំងដូចជាដំណើរខ្យងអ៊ីចឹង។ ឥរិយាបថរបស់គាត់បានរាំងស្ទះរួចទៅហើយដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំបានដឹងថា ខ្ញុំគួរតែនិយាយអ្វីម្យ៉ាងប្រាប់គាត់ ដើម្បីឱ្យគាត់ដឹងថាវាធ្ងន់ធ្ងរកម្រិតណា។ តែខ្ញុំខ្លាចថា បើខ្ញុំនិយាយទៅ គាត់មិនព្រមទទួលយក នោះវានឹងបង្កការលំបាកដល់ខ្ញុំ ហើយរកលេស ដើម្បីបណ្ដេញខ្ញុំចេញពីភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនហ៊ាននិយាយអ្វីឡើយ តែបិទភ្នែកម្ខាង និងបើកភ្នែកម្ខាង ដោយមិនការពារដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទាល់តែសោះ។ ខ្ញុំគ្រាន់តែគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំអាត្មានិយម និងខ្វះនូវភាពជាមនុស្សពេកហើយ! ខ្ញុំជាអ្នកដឹកនាំពួកជំនុំ តែពេលដែលកិច្ចការនៃពួកជំនុំត្រូវបានរាំងស្ទះ ខ្ញុំបែរជាមិនហ៊ានបញ្ឈប់វាទៅវិញ។ តើខ្ញុំមិនកំពុងតែជួយបងស្រី វ៉ាង ឱ្យធ្វើការអាក្រក់ទេឬ? ខ្ញុំមិនបានការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នៅក្នុងរបៀបជាមូលដ្ឋានបំផុតឡើយ ដូច្នេះតើខ្ញុំស័ក្ដិសមនឹងក្លាយជាអ្នកដឹកនាំដែរឬទេ? បើខ្ញុំគិតរឿងនេះកាន់តែច្រើន ខ្ញុំមានអារម្មណ៍ពិរុទ្ធកាន់តែខ្លាំង ហើយខ្ញុំបានស្បថចំពោះព្រះជាម្ចាស់ថា ខ្ញុំនឹងបោះបង់សាច់ឈាមរបស់ខ្ញុំ និងអនុវត្តតាមសេចក្តីពិត។

ខ្ញុំបានអានគោលការណ៍នៅក្នុងការរៀបចំកិច្ចការអំពីរបៀបប្រព្រឹត្តចំពោះអ្នកធ្វើការ និងអ្នកដឹកនាំ ហើយបានឃើញថា សម្រាប់អស់អ្នកដែលដេញតាមសេចក្តីពិត និងអាចធ្វើកិច្ចការជាក់ស្ដែង បើពួកគេប្រព្រឹត្តអំពើរំលងនៅក្នុងភារកិច្ចរបស់ខ្លួន ឬពេលខ្លះ មិនមានភាពជោគជ័យច្រើន ពួកគេគួរតែទទួលជំនួយដោយក្ដីស្រឡាញ់ ឬត្រូវបានស្ដីប្រដៅ និងដោះស្រាយ តែមិនត្រូវបានថ្កោលទោស ឬបណ្ដេញចេញឡើយ។ សម្រាប់អស់អ្នកដែលមិនធ្វើកិច្ចការជាក់ស្ដែង ឬដេញតាមសេចក្តីពិត បើពួកគេនៅតែទទូចចង់ក្លាយជាមនុស្សខិលខូច ហើយ បើពួកគេមិនទទួលយកសេចក្តីពិត ឬប្រែចិត្ត ពេលរងការរិះគន់ទេ វាត្រូវបានកំណត់ថា ពួកគេជាអ្នកដឹកនាំក្លែងក្លាយ និងគួរតែត្រូវបានបណ្ដេញចេញ។ ខ្ញុំមិនមានបទពិសោធផ្ទាល់ខ្លួនច្រើនឡើយជាមួយគាត់។ ខ្ញុំបានឃើញសញ្ញាពីរបីដែលបង្ហាញថា គាត់ជាអ្នកដឹកនាំក្លែងក្លាយ តែខ្ញុំមិនប្រាកដច្បាស់អំពីការនេះឡើយ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែចាប់ផ្ដើមផ្ដល់ការប្រកបគ្នាជាមួយគាត់ ហើយនោះជាភារកិច្ចរបស់ខ្ញុំ។ ដូច្នេះខ្ញុំបានយកប៊ិកមកសរសេរអំពីបញ្ហារបស់គាត់ ហើយបើនិយាយត្រង់ទៅ ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ ក្រោយមក ខ្ញុំបានអធិស្ឋានសុំកម្លាំងពីព្រះជាម្ចាស់ ដើម្បីឱ្យខ្ញុំអាចបោះបង់ខ្លួនឯង និងការពារដល់ផលប្រយោជន៍របស់ពួកជំនុំ។ បន្ទាប់មក ខ្ញុំក៏គ្មានអារម្មណ៍តានតឹង ហើយខ្ញុំបានសរសេរម្ដងមួយៗអំពីបញ្ហារបស់បងស្រី វ៉ាង។ នៅពេលដែលខ្ញុំបានផ្ញើសំបុត្រដែលបានសរសេរចប់ ខ្ញុំពិតជាមានសន្ដិភាពក្នុងចិត្តយ៉ាងខ្លាំង។

គាត់មិនបានតបវិញឡើយ។ ការបោះឆ្នោតរបស់ពួកជំនុំនៅតែត្រូវបានពន្យារពេល ហើយពួកជំនុំជាច្រើនមិនមានអ្នកធ្វើការ និងអ្នកដឹកនាំដែលវាត្រូវការ ដើម្បីដំណើរការគម្រោងឱ្យទាន់ពេលឡើយ។ វាបានរាំងស្ទះដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំបានសរសេរទៅកាន់គាត់ពីរបីដងទៀត ដើម្បីដាស់តឿនគាត់ តែគ្មានអ្វីកើតឡើងដដែល។ ខ្ញុំបានឃើញថា គាត់ពូកែតែទ្រឹស្ដី ហើយមិនធ្វើការជាក់ស្ដែងទេ និងមិនផ្លាស់ប្ដូរឡើយ ក្រោយពេលទទួលមតិត្រលប់ជាច្រើន ដូច្នេះដោយផ្អែកលើឥរិយាបថដដែលៗនេះ គាត់ជាអ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើកិច្ចការជាក់ស្ដែងទេ។ ខ្ញុំបានសរសេរទៅកាន់អ្នកដឹកនាំថ្នាក់លើ ដើម្បីពន្យល់អំពីបញ្ហារបស់គាត់។ មិនយូរប៉ុន្មានផង ការស៊ើបអង្កេតមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ បានបញ្ជាក់ថាគាត់ជាអ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើកិច្ចការជាក់ស្ដែង ហើយគាត់ត្រូវបានបណ្ដេញចេញ។ បទពិសោធនេះបង្ហាញដល់ខ្ញុំថា សេចក្តីពិត និងសេចក្តីសុចរិតគ្រប់គ្រងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយអាចមានមុខតំណែងមួយមែន ប៉ុន្តែ បើពួកគេមិនដេញតាមសេចក្តីពិត ឬធ្វើកិច្ចការពិតជាក់ស្ដែងទេ នោះពួកគេមិនអាចឈរជើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានឡើយ។ ខ្ញុំតែងតែខ្លាចធ្វើឱ្យអ្នកដឹកនាំអន់ចិត្ត និងខ្លាចគេបណ្ដេញខ្ញុំចេញពីភារកិច្ចរបស់ខ្ញុំ ដូច្នេះ ខ្ញុំមិនហ៊ានលើកឡើងពីបញ្ហារបស់ពួកគេឡើយ។ នាពេលនោះ ខ្ញុំបានដឹងថា ខ្ញុំមិនយល់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ដំណាក់របស់ព្រះជាម្ចាស់មាននូវបញ្ញត្តិរដ្ឋបាល គោលការណ៍ និងច្បាប់នានា ដូច្នេះ មិនថាអ្នកដឹកនាំនោះខ្ពស់កម្រិតណាឡើយ ពួកគេត្រូវតែធ្វើកិច្ចការស្របតាមព្រះបន្ទូលរបស់ព្រះ និងគោលការណ៍នៃសេចក្តីពិត។ អស់អ្នកណាដែលធ្វើតាមផ្លូវរបស់ខ្លួន នឹងរកឃើញខ្លួនឯងគ្មានកន្លែងឈរជើងឡើយ។ ក្រៅពីនេះ ព្រះជាម្ចាស់គ្រប់គ្រងលើភារកិច្ចទាំងអស់ដែលខ្ញុំធ្វើនៅក្នុងពួកជំនុំ។ ការនេះមិនអាស្រ័យលើអ្នកដឹកនាំណាម្នាក់ទេ។ វាមិនមែនជាការសម្រេចចិត្តរបស់ពួកគេនោះទេ។ វាគ្មានអ្វីដែលខ្ញុំត្រូវបារម្ភឡើយ។

ក្នុងខែតុលា ឆ្នាំ ២០១៩ ខ្ញុំត្រូវបានផ្ទេរទៅកាន់ភារកិច្ចមួយនៅក្នុងពួកជំនុំមួយទៀត។ មិនយូរប៉ុន្មានផង ខ្ញុំកត់សម្គាល់ឃើញបងស្រី ចិន ដែលជាថ្នាក់លើខ្ញុំ មិនបានតែងតាំងមនុស្សស្របតាមគោលការណ៍ទេ។ យើងមានអ្នកជំនួយខាងស្រោចស្រពម្នាក់ គឺប្អូនស្រី សាង ដែលជាមនុស្សអាត្មានិយម និងមានល្បិច។ គាត់បានឃើញមនុស្សកំពុងតែបង្អាក់ដល់ជីវិតពួកជំនុំ តែបែរជាមិនធ្វើអ្វីសោះ ដោយខ្លាចធ្វើឱ្យពួកគេអន់ចិត្ត។ អ្នកផ្សេងទៀតបានលើកឡើងពីបញ្ហាមួយចំនួន តែគាត់មិនរវីរវល់ចំពោះការទទួលខុសត្រូវនេះទេ ដូច្នេះបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយទាន់ពេលឡើយ។ ពេលពិនិត្យមើលទៅ វាស្ដែងឱ្យឃើញយ៉ាងច្បាស់នូវឥរិយាបថជាប់លាប់របស់ប្អូនស្រី សាង ថា នាងមិនបានលើកកម្ពស់ដល់កិច្ចការនៃពួកជំនុំ ឬបានធ្វើកិច្ចការជាក់ស្ដែងឡើយ ដូច្នេះនាងគួរតែត្រូវបានបណ្ដេញចេញភ្លាមៗ។ ប៉ុន្តែពេលដែលបងស្រី ចិន ហៀបនឹងធ្វើបែបនេះ ប្អូនស្រី សាង និយាយអំពីរឿងដែលស្គាល់ខ្លួនឯងខ្លះ គាត់ក៏បានចាញ់បញ្ឆោតនាង ហើយបានពន្យារពេលនូវការបណ្ដេញចេញ។ ខ្ញុំបានឃើញថា បងស្រី ចិន មិនកំពុងធ្វើតាមគោលការណ៍នៃការបណ្ដេញចេញអ្នកដឹកនាំ និងអ្នកធ្វើការឡើយ ដែលនេះជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ។ ខ្ញុំចង់លើកបញ្ហានេះឡើងទៅប្រាប់គាត់។ តែក្រោយមក ខ្ញុំគិតអំពីរបៀបដែលខ្ញុំទើបតែកាន់ភារកិច្ចនេះថ្មីថ្មោង ហើយគាត់បានឱ្យតម្លៃដល់ខ្ញុំ ដូច្នេះបើគាត់ទទួលយកសំណើខ្ញុំ នោះវាជារឿងល្អណាស់ តែបើគាត់មិនទទួលវិញ គាត់អាចនិយាយថា ខ្ញុំដូចជាក្រអឺតក្រទម ដោយខ្វល់ខ្វាយខ្លាំងលើបញ្ហារបស់គាត់ ក្រោយពេលកាន់តំណែងនោះបានពីរបីថ្ងៃប៉ុណ្ណោះ។ ចុះបើគាត់មិនបន្តអភិវឌ្ឍខ្ញុំ ដោយសារតែរឿងនេះ? គំនិតនេះបានធ្វើឱ្យខ្ញុំខ្លាចក្នុងការលើកឡើងពីបញ្ហានោះ។ ទោះបីជាខ្ញុំមានអារម្មណ៍ពិរុទ្ធអំពីរឿងនេះក៏ដោយ ក៏នៅទីបំផុត ខ្ញុំបានចុះញ៉មដែរ។

មានពេលម្ដងនោះ បងស្រី ចិន បានចូលរួមក្រុមរបស់ខ្ញុំ ហើយខ្ញុំចង់លើកឡើងពីបញ្ហានេះ តែគាត់បានលើកឡើងថា គាត់ទើបតែកាន់ភារកិច្ច ហើយវាពិបាកសម្រាប់គាត់ សភាពរបស់គាត់មិនសូវល្អឡើយ។ ខ្ញុំបានគិតថា បើខ្ញុំលើកឡើងពីបញ្ហារបស់គាត់ ពេលដែលគាត់កំពុងតែជួបការលំបាកក្នុងការដឹកនាំ តើគាត់នឹងគិតថា ខ្ញុំគ្មានភាពជាមនុស្ស និងគ្មានចិត្តស្រឡាញ់ទេឬ? ខ្ញុំក៏សម្រេចចិត្តទម្លាក់វាចោល ដោយខ្លាចថា បញ្ហានឹងមិនត្រូវបានដោះស្រាយ គាត់បែរជាមានអារម្មណ៍អវិជ្ជមាន ហើយគាត់មើលឃើញខ្ញុំក្នុងផ្លូវអាក្រក់។ ខ្ញុំមិនបានលើកវាឡើងទេ។ អ្នកជំនួយខាងស្រោចស្រព មិនត្រូវបានដកចេញទេ ដោយបន្សល់ឱ្យមានបញ្ហាមិនត្រូវបានដោះស្រាយជាច្រើននៅក្នុងកិច្ចការរបស់គាត់ ដែលបង្កការប៉ះពាល់ដល់ច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី និងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ពិរុទ្ធយ៉ាងខ្លាំងអំពីការនេះ។ បើខ្ញុំលើកបញ្ហានោះឡើងទាន់ពេល ចុងក្រោយ វាប្រហែលមិនអាក្រក់ដល់កម្រិតនេះនោះឡើយ។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលខ្លះរបស់ព្រះជាម្ចាស់នៅក្នុងការប្រជុំ ដែលបានប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង។ «មនុស្សជាច្រើននៅក្នុងពួកជំនុំគ្មានយោបល់ទេ។ នៅពេលមានអ្វីដែលបោកបញ្ឆោតកើតឡើង ពួកគេស្រាប់តែឈរនៅខាងសាតាំង។ ពួកគេថែមទាំងអាក់អន់ចិត្តចំពោះការដែលត្រូវហៅថាជាកញ្ជះរបស់សាតាំង។ ទោះបីជាមនុស្សអាចនិយាយថាពួកគេគ្មានយោបល់ ពួកគេតែងតែឈរនៅម្ខាងដោយគ្មានសេចក្ដីពិត ពួកគេមិនដែលឈរនៅម្ខាងនៃសេចក្តីពិតនៅចំពេលដែលសំខាន់នោះទេ ពួកគេមិនដែលក្រោកឈរ និងប្រកែកតវ៉ាចំពោះសេចក្ដីពិតឡើយ។ តើពួកគេពិតជាខ្វះនូវយោបល់មែនទេ? ហេតុអ្វីបានជាពួកគេស្រាប់តែយកខាងសាតាំង? ហេតុអ្វីបានជាពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ដែលសមរម្យ និងសមហេតុផល ក្នុងការគាំទ្រសេចក្តីពិត? តើស្ថានភាពនេះកើតឡើងយ៉ាងពិតប្រាកដ ដោយសារតែការភាន់ច្រលំមួយពេលរបស់ពួកគេឬទេ? មនុស្សដែលមានយោបល់កាន់តែតិច នោះពួកគេកាន់តែមិនអាចឈរនៅខាងសេចក្តីពិតបាន។ តើនេះបង្ហាញពីអ្វី? តើវាមិនបង្ហាញថាមនុស្សដែលគ្មានយោបល់ គឺស្រលាញ់ការអាក្រក់ទេឬ? តើវាមិនបានបង្ហាញថាពួកគេជាមនុស្សដ៏ស្មោះត្រង់របស់សាតាំងទេឬ? ហេតុអ្វីពួកគេអាចឈរនៅខាងសាតាំង ហើយនិយាយភាសារបស់វា? រាល់ពាក្យសម្តី និងការប្រព្រឹត្តិរបស់ពួកគេ ការបង្ហាញចេញនៅលើផ្ទៃមុខរបស់ពួកគេ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេមិនមែនជាអ្នកដែលស្រឡាញ់សេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលស្អប់សេចក្ដីពិត» («ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ មនសិការខ្ញុំរងការចោទប្រកាន់ ពេលដែលខ្ញុំអានរួច។ ខ្ញុំបានឃើញបងស្រី ចិន ធ្វើខុសគោលការណ៍ក្នុងការផ្ទេរអ្នកដឹកនាំ និងអ្នកធ្វើការ។ គាត់មិនបានបណ្ដេញអ្នកធ្វើការក្លែងក្លាយដែលត្រូវបានលាតត្រដាងឱ្យបានទាន់ពេល ដែលបានជះឥទ្ធិពលដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែផ្ដល់ការប្រកបគ្នាដល់គាត់ និងជួយការពារដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ តែខ្ញុំខ្លាចធ្វើឱ្យគាត់អន់ចិត្ត និងផ្លាស់ប្ដូរការមើលឃើញរបស់គាត់ចំពោះខ្ញុំ ដូច្នេះខ្ញុំក៏បន្តនៅស្ងៀម និងមិនកាន់តាមគោលការណ៍។ មានន័យថា កិច្ចការនៃដំណាក់របស់ព្រះត្រូវបានប៉ះពាល់ ហើយខ្ញុំមានចំណែកមួយនៅក្នុងនោះដែរ។ ខ្ញុំបានឃើញថា ខ្ញុំមិនបានស្រឡាញ់សេចក្តីពិត ឬមានញាណនៃសេចក្តីសុចរិតសោះឡើយ តែខ្ញុំគ្រាន់តែជាបុគ្គលដ៏គួរឱ្យស្អប់ខ្ពើមម្នាក់ដែលការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងឈរនៅខាងសាតាំងតែប៉ុណ្ណោះ។ ព្រះជាម្ចាស់បានលើកតម្កើងខ្ញុំឱ្យអភិវឌ្ឍខ្លួននៅក្នុងភារកិច្ចដ៏សំខាន់បែបនេះ ហើយបានប្រកបគ្នាអំពីសេចក្តីពិតជាច្រើន ដើម្បីឱ្យខ្ញុំអាចរៀនពីសេចក្តីពិត និងទទួលបាននូវការស្គាល់ខុសស្គាល់ត្រូវ។ ទ្រង់ក៏បានដឹកនាំខ្ញុំឱ្យមើលឃើញបញ្ហាទាំងនេះផងដែរ ដោយសង្ឃឹមថា ខ្ញុំនឹងប្រកាន់ខ្ជាប់តាមគោលការណ៍ ហើយឈរនៅខាងដំណាក់របស់ព្រះជាម្ចាស់។ តែខ្ញុំអាត្មានិយម ដោយបែរទៅខាំដៃម្ចាស់ដែលចិញ្ចឹមខ្ញុំទៅវិញ។ ដើម្បីការពារដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំបានបន្តបែរខ្នងដាក់ការចង្អុលបង្ហាញរបស់ព្រះវិញ្ញាណ ដោយធ្វើឱ្យខូចខាត និងពន្យារពេលដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើរំលងនៅចំពោះព្រះជាម្ចាស់។ ខ្ញុំក៏កំពុងតែរស់នៅក្នុងសេចក្តីងងឹត ដោយនាំឱ្យមានការស្អប់ខ្ពើមរបស់ព្រះជាម្ចាស់ផងដែរ។

ក្រោយមក ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំង ទៅលើហេតុផលដែលខ្ញុំមិនអាចជួយអ្វីក្រៅពីការពារខ្លួនឯង នៅគ្រប់ពេលដែលមានអ្វីមួយកើតឡើង។ តើធម្មជាតិពុករលួយអ្វីទៅដែលកំពុងតែត្រួតត្រាខ្ញុំនេះ? ក្រោយមក ខ្ញុំរកឃើញនូវឫសគល់នៃអ្វីគ្រប់យ៉ាងនៅក្នុងវីដេអូអំណាននៃព្រះបន្ទូលរបស់ព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វាជាធម្មជាតិរបស់សាតាំងដែលមើលការខុសត្រូវ និងត្រួតត្រាពួកគេពីខាងក្នុង រហូតទាល់តែមនុស្សមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទទួលបានសេចក្ដីពិត។ តើធម្មជាតិនោះនាំមកនូវអ្វីខ្លះជាពិសេស? ឧទាហរណ៍ តើហេតុអ្វីបានជាអ្នកអាត្មានិយម? តើហេតុអ្វីបានជាអ្នកការពារតំណែងរបស់ខ្លួន? តើហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងក្លាបែបនេះ? តើហេតុអ្វីបានជាអ្នករីករាយនឹងរឿងរ៉ាវទុច្ចរិតទាំងនោះ? តើហេតុអ្វីអ្នកចូលចិត្តការអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានសម្រាប់ការចូលចិត្តរបស់អ្នកចំពោះរបស់ទាំងនេះ? តើរបស់ទាំងនេះមកពីណា? តើហេតុអ្វីបានជាអ្នកសប្បាយចិត្តក្នុងការទទួលយករបស់ទាំងនេះម្ល៉េះ? មកដល់ឥលូវនេះ អ្នករាល់គ្នាបានយល់ហើយថា មូលហេតុចម្បងដែលនៅពីក្រោយរបស់ទាំងអស់នេះ គឺដោយសារថ្នាំពុលរបស់សាតាំងនៅក្នុងអ្នក។ ដូច្នេះ តើថ្នាំពុលរបស់សាតាំងជាអ្វី ហើយតើវាអាចសម្ដែងចេញយ៉ាងដូចម្ដេច? ឧទាហរណ៍ ប្រសិនបើអ្នកសួរថា៖ 'តើមនុស្សគួរតែរស់នៅយ៉ាងដូចម្ដេច? តើមនុស្សគួរតែរស់នៅសម្រាប់អ្វីទៅ?' នោះមនុស្សនឹងឆ្លើយថា 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ ទស្សនៈវិជ្ជារបស់សាតាំងបានក្លាយជាជីវិតរបស់មនុស្ស។ ទោះបីជាយ៉ាងណា មនុស្សដេញតាមវា ពួកគេធ្វើវាដើម្បីតែខ្លួនឯងហើយពួកគេរស់នៅដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ ហេតុនេះ ពួកគេរស់នៅសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់' នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីទាំងអស់នេះ បានក្លាយជាធម្មជាតិរបស់មនុស្សជាតិពុករលួយរួចទៅហើយ ដែលជាលក្ខណៈពិតប្រាកដនៃធម្មជាតិជាសាតាំងរបស់មនុស្សជាតិពុករលួយ ហើយធម្មជាតិជាសាតាំងនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់មនុស្សជាតិពុករលួយរួចជាស្រេចទៅហើយ។ មនុស្សជាតិពុករលួយបានរស់នៅក្នុងថ្នាំពិសរបស់សាតាំងអស់ពេលរាប់ពាន់ឆ្នាំមកហើយ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ អ្វីដែលខ្ញុំទទួលបានពីវីដេអូនេះគឺ ខ្ញុំតែងតែការពារផលប្រយោជន៍របស់ខ្ញុំ ដោយសារតែខ្ញុំត្រូវបានគ្រប់គ្រងដោយសារជាតិពិសពុលរបស់សាតាំង។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់តែខ្លួនឯង ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន» «មនុស្សដែលយល់ដឹងពីស្ថានការ គឺពូកែខាងការពារខ្លួនឯង ដោយស្វះស្វែងដើម្បីតែគេចវេះពីកំហុសនានា» «នៅពេលអ្នកដឹងថាមានអ្វីមិនស្រួល យក ល្អកុំនិយាយច្រើនពេក» សារជាតិពិសពុលបែបសាតាំងទាំងនេះបានបញ្ជ្រាបចូលក្នុងខ្ញុំជាយូរឆ្នាំមកហើយ វាបានក្លាយជាធម្មជាតិរបស់ខ្ញុំ។ ខ្ញុំកំពុងរស់នៅតាមទស្សនៈទាំងនេះ ដូច្នេះខ្ញុំគ្រាន់តែការពារផលប្រយោជន៍របស់ខ្ញុំនៅគ្រប់ស្ថានភាពប៉ុណ្ណោះ។ ក្នុងចំណោមបងប្អូនប្រុសស្រី ខ្ញុំគ្រាន់តែគិតពីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំប៉ុណ្ណោះ ដោយមិនបានគិតដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានឃើញអ្នកដឹកនាំកំពុងតែបំពានគោលការណ៍យ៉ាងច្បាស់ ពេលកំពុងផ្ទេរមនុស្ស តែខ្ញុំខ្លាចថា ការនិយាយអ្វីមួយអាចផ្ដល់ផលអាក្រក់ដល់ខ្ញុំ ដូច្នេះខ្ញុំបន្តបិទភ្នែកម្ខាង បើកភ្នែកម្ខាង ដើម្បីការពារមុខតំណែង និងអនាគតរបស់ខ្ញុំ។ ខ្ញុំមិនបានផ្ដល់ការប្រកបគ្នា និងជំនួយឱ្យបានទាន់ពេលទេ តែបែរជាត្រៀមចង់ឃើញច្រកចូលទៅក្នុងជីវិតរបស់អ្នកដទៃ និងកិច្ចការពួកជំនុំត្រូវរងផលប៉ះពាល់ នៅចំពោះការសម្របសម្រួលតាមផលប្រយោជន៍របស់ខ្ញុំទៅវិញ។ ខ្ញុំអាចមើលឃើញថា ខ្ញុំអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមកម្រិតណា។ ខ្ញុំបានរស់នៅតាមសារជាតិពិសពុលបែបសាតាំងទាំងនេះ កាន់តែអាតា្មនិយម និងមានល្បិចកល ដោយរស់នៅគ្មានភាពជាមនុស្សសោះឡើយ។ ខ្ញុំបានធ្វើបាបខ្លួនឯង និងបានរាំងស្ទះ និងបង្អាក់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ សារជាតិពិសពុលទាំងនេះមានតែធ្វើឱ្យមនុស្សពុករលួយ និងឈឺចាប់ប៉ុណ្ណោះ ដូច្នេះយើងមិនអាចជួយអ្វីក្រៅពីបះបោរទាស់នឹងព្រះជាម្ចាស់ និងប្រឆាំងទ្រង់ទេ។ ខ្ញុំដឹងថា បើខ្ញុំមិនប្រែចិត្ត និងស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទាំងនេះទេ ចុងបញ្ចប់ ខ្ញុំនឹងត្រូវព្រះជាម្ចាស់បណ្ដេញចេញ លុបបំបាត់ ហើយខ្ញុំនឹងត្រូវបាត់បង់ឱកាសទទួលបានសេចក្តីសង្រ្គោះមិនខាន។ ខ្ញុំក៏បានឃើញនូវការអត់ទោស និងសេចក្តីសង្រ្គោះដែលព្រះជាម្ចាស់មានសម្រាប់ខ្ញុំផងដែរ។ ព្រះជាម្ចាស់បានប្រទានឱកាសម្ដងទៀត ទោះបីជាខ្ញុំបះបោរយ៉ាងខ្លាំងក៏ដោយ ដោយដឹកនាំខ្ញុំជាមួយព្រះបន្ទូលរបស់ទ្រង់ ដោយបង្ហាញខ្ញុំពីសេចក្តីពុករលួយរបស់ខ្ញុំ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែបញ្ឈប់ការមិនស្ដាប់បង្គាប់ចំពោះព្រះ បោះបង់ចោលសាច់ឈាមរបស់ខ្ញុំ ហើយអនុវត្តតាមសេចក្តីពិត។

ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយទៀត។ «ការដំឡើងតួនាទី និងការបណ្ដុះបណ្ដាលនរណាម្នាក់ មិនមែនមានន័យថា ពួកគេបានយល់ពីសេចក្ដីពិតរួចហើយឡើយ ហើយវាក៏មិនមែនជាការនិយាយថា ពួកគេមានសមត្ថភាពអាចបំពេញភារកិច្ចរបស់ពួកគេយ៉ាងពេញចិត្តរួចហើយនោះដែរ។ ... មនុស្សមិនត្រូវមានសេចក្ដីសង្ឃឹមខ្ពស់ ឬមានតម្រូវការដែលមិនប្រាកដប្រជាពីអ្នកដែលត្រូវបានដំឡើងតួនាទី ឬបណ្ដុះបណ្ដាលឡើយ។ រឿងនោះអាចមិនសមហេតុផល ហើយមិនយុត្តិធម៌ចំពោះពួកគេ។ អ្នករាល់គ្នាអាចត្រួតពិនិត្យពួកគេ និងរាយការណ៍អ្វីៗដែលពួកគេធ្វើ ដែលអ្នករាល់គ្នាជឿថាមានបញ្ហា ប៉ុន្តែពួកគេគ្រាន់តែស្ថិតនៅក្នុងអំឡុងពេលបណ្ដុះបណ្ដាលប៉ុណ្ណោះ ហើយមិនគួរត្រូវបានមើលឃើញថា ជាមនុស្សដែលត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ឡើយ ហើយកាន់តែមិនត្រូវបានមើលឃើញថា ជាមនុស្សម្នាក់ដែលឥតខ្ចោះ ឬជាមនុស្សដែលមានតថភាពនៃសេចក្ដីពិតឡើយ។ ពួកគេដូចជាអ្នកអ៊ីចឹង៖ នេះគឺជាពេលវេលា ដែលពួកគេត្រូវបានបណ្ដុះបណ្ដាល។ ... តើខ្ញុំនិយាយរឿងនេះដើម្បីអ្វី? ដើម្បីប្រាប់គ្រប់គ្នាថា ពួកគេមិនត្រូវបកស្រាយខុសអំពីការដំឡើងតួនាទី និងការបណ្ដុះបណ្ដាលនៃដំណាក់របស់ព្រះជាម្ចាស់ ចំពោះមនុស្សដែលមានទេពកោសល្យប្រភេទផ្សេងៗ និងមិនត្រូវតឹងរ៉ឹងចំពោះការទាមទាររបស់ពួកគេចំពោះមនុស្សទាំងនេះឡើយ។ ជាធម្មជាតិ មនុស្សក៏មិនត្រូវគ្មានភាពប្រាកដនៅក្នុងទស្សនៈរបស់ខ្លួនចំពោះពួកគេនោះដែរ។ វាជារឿងភ្លីភ្លើក្នុងការគោរព និងសរសើរពួកគេហួសហេតុ ហើយវាក៏មិនមានក្ដីមេត្តា និងភាពប្រាកដប្រជាផងដែរដែលតឹងតែងពេកនៅក្នុងការទាមទាររបស់អ្នកចំពោះពួកគេ។ ដូច្នេះតើអ្វីជាវិធីដ៏សមហេតុផលបំផុត ដើម្បីប្រព្រឹត្តចំពោះពួកគេ? ដើម្បីគិតពីពួកគេថាជាមនុស្សសាមញ្ញ និងដើម្បីធ្វើការប្រកបគ្នាជាមួយពួកគេ និងរៀនពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ព្រមទាំងបំពេញឱ្យគ្នាទៅវិញទៅមក នៅពេលដែលមានបញ្ហាដែលត្រូវការការស្រាវជ្រាវ។ លើសពីនេះ វាគឺជាទំនួលខុសត្រូវរបស់គ្រប់គ្នាក្នុងការពិនិត្យថា អ្នកដឹកនាំ និងអ្នកធ្វើកិច្ចការកំពុងធ្វើកិច្ចការពិតឬអត់ ថាពួកគេមានសមត្ថភាពក្នុងការបំពេញភារកិច្ចរបស់ពួកគេឬអត់។ បើពួកគេមិនធ្វើកិច្ចការពិតប្រាកដ និងមិនមានសមត្ថភាពធ្វើភារកិច្ចទេ ហើយអ្នករាល់គ្នាបានឃើញច្បាស់ នោះចូរ រាយការណ៍ ឬផ្លាស់ប្ដូរពួកគេចេញទៅ កុំខ្ជះខ្ជាយពេលវេលាអី។ ចូរជ្រើសរើសអ្នកផ្សេង និងចូរកុំពន្យារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ការពន្យារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ គឺជាការធ្វើឱ្យខ្លួនឯង និងអ្នកដទៃឈឺចាប់ វាមិនល្អសម្រាប់នរណាម្នាក់ឡើយ» («ការសម្គាល់អ្នកដឹកនាំក្លែងក្លាយ (៥)» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បទគម្ពីរនេះបង្ហាញខ្ញុំអំពីគោលការណ៍ក្នុងការប្រព្រឹត្តចំពោះអ្នកដឹកនាំ និងអ្នកធ្វើការ។ ពួកគេមិនចាប់ផ្ដើមដោយមានការយល់ដឹងអំពីសេចក្តីពិត និងស័ក្ដិសមសម្រាប់តំណែងនោះទេ។ ពួកគេស្ថិតនៅក្នុងអំឡុងពេលនៃការអនុវត្ត ពួកគេមានកំហុស និងចំណុចខ្វះចន្លោះ ដូច្នេះយើងត្រូវតែយុត្តិធម៌ និងត្រឹមត្រូវជាមួយពួកគេ ហើយមិនត្រូវទាមទារខ្លាំងពេកឡើយ។ តែក្នុងពេលដូចគ្នានោះ យើងក៏ត្រូវមានការទទួលខុសត្រូវតាមដានមើលកិច្ចការរបស់ពួកគេផងដែរ។ ពេលដែលវាស្របតាមសេចក្តីពិត យើងត្រូវតែទទួលយក តែបើមិនទេ យើងត្រូវតែលើកវាឡើង ហើយផ្ដល់ជាការប្រកបគ្នា និងជំនួយ ដើម្បីឱ្យពួកគេអាចមើលឃើញពីកំហុសនៅក្នុងភារកិច្ចរបស់ខ្លួន ហើយកែតម្រូវពួកគេឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ នេះជាការល្អសម្រាប់ច្រកចូលទៅក្នុងជីវិតរបស់ពួកគេ និងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ បើវាស្ដែងយ៉ាងច្បាស់ថា ពួកគេជាអ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើកិច្ចការជាក់ស្ដែង និងគ្មានសមត្ថភាព ការនោះត្រូវតែរាយការណ៍ភ្លាមៗ។ ខ្ញុំដឹងថា បងស្រី ចិន ទើបតែកាន់ភារកិច្ចនេះ ដូច្នេះគាត់ប្រាកដជាប្រព្រឹត្តកំហុសមិនខាន។ ដោយសារតែខ្ញុំបានឃើញបញ្ហា ខ្ញុំមានការទទួលខុសត្រូវលើកឡើងពីបញ្ហាទាំងនោះ និងផ្ដល់ជាការប្រកបគ្នា។ ខ្ញុំអាចរាយការណ៍ និងលាតត្រដាងអំពីគាត់ បើគាត់មិនព្រមទទួលយក។ ខ្ញុំមិនអាចគ្រាន់តែឈរមិនធ្វើអ្វី ហើយចាំមើលកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រងទុក្ខនោះឡើយ។ ដល់ពេលនេះ ខ្ញុំមិនចង់ការពារផលប្រយោជន៍របស់ខ្ញុំទៀតឡើយ ហើយត្រៀមខ្លួនកែតម្រូវចេតនារបស់ខ្ញុំ ដើម្បីការពារដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ បងស្រី ចិន បានអញ្ជើញមកពិនិត្យមើលកិច្ចការរបស់យើងពីរបីថ្ងៃក្រោយមក ដូច្នេះខ្ញុំបានប្រាប់គាត់អំពីរបៀបដែលគាត់បានបំពានគោលការណ៍ និងបើកចំហប្រាប់គាត់អំពីភាពអាត្មានិយម និងកលល្បិចរបស់ខ្ញុំនាពេលថ្មីៗ។ គាត់បានប្រើព្រះបន្ទូលរបស់ព្រះ ដើម្បីឆ្លុះបញ្ចាំងលើខ្លួនឯង និងបានឃើញកំហុសដែលគាត់បានធ្វើ និងសេចក្តីពុករលួយដែលគាត់បានបើកសម្ដែងក្នុងការដោះស្រាយរឿងរ៉ាវទាំងនោះ ហើយគាត់បានសម្ដែងនូវបំណងចង់ផ្លាស់ប្ដូរ។

ក្រោយមក យើងបាននិយាយថែមទៀតអំពីគោលការណ៍ជាក់លាក់សម្រាប់ការផ្លាស់ប្ដូរភារកិច្ចរបស់មនុស្ស។ យើងកាន់តែមានភាពច្បាស់លាស់ ក្រោយការប្រកបគ្នារបស់យើង និងបានឃើញពីការចង្អុលបង្ហាញ និងព្រះពររបស់ព្រះជាម្ចាស់។ ក្រោយមក គាត់បានដកប្អូនស្រី សាង ចេញ ទៅតាមគោលការណ៍ដែលបានតម្រូវ។ បទពិសោធនេះបានបង្រៀនខ្ញុំថា ការផ្ដល់នូវមតិត្រលប់ និងជំនួយ ពេលដែលខ្ញុំឃើញបញ្ហានៅក្នុងភារកិច្ចរបស់អ្នកដឹកនាំ គឺជារឿងមួយវិជ្ជមាន។ វាជារឿងត្រឹមត្រូវ ហើយវាការពារដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំក៏បានឃើញដែរថា ដំណាក់របស់ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សគ្រប់រូបស្របតាមគោលការណ៍នៃសេចក្តីពិត។ គ្មាននរណាម្នាក់នឹងបាត់បង់ភារកិច្ចរបស់ខ្លួន ដោយសារតែអំពើរំលងមួយគ្រា ឬសេចក្តីពុករលួយខ្លះដែលពួកគេបើកសម្ដែងនោះឡើយ ប៉ុន្តែមាគ៌ា ធម្មជាតិ និងសារជាតិរបស់ពួកគេ ព្រមទាំងអាកប្បកិរិយារបស់ពួកគេចំពោះសេចក្តីពិត សុទ្ធតែត្រូវបានថ្លឹងថ្លែង ហើយប្រព្រឹត្តទៅវិញតាមហ្នឹង។ វាត្រឹមត្រូវ និងសមហេតុផល។ មានតែការប្រព្រឹត្តចំពោះអ្នកដឹកនាំ និងអ្នកធ្វើការស្របតាមគោលការណ៍ទេ ទើបអាចផ្ដល់ប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងដល់អ្នកដទៃ ហើយវាស្របតាមបំណងព្រះហឫទ័យរបស់ព្រះ។ បទពិសោធទាំងនេះបង្ហាញដល់ខ្ញុំអំពីវិធីសាស្ត្រដ៏ត្រឹមត្រូវដែលត្រូវប្រព្រឹត្តចំពោះអ្នកដឹកនាំ និងអ្នកធ្វើការ និងគោលការណ៍ក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពួកគេអាចមាន។ ខ្ញុំក៏ទទួលបាននូវការយល់ដឹងខ្លះៗអំពីនិស្ស័យដ៏ពុករលួយបែបអាត្មានិយម និងមានល្បិចកលរបស់ខ្ញុំផងដែរ ហើយខ្ញុំចង់បញ្ឈប់នូវការរស់នៅអាត្មានិយមបែបនោះ។ នៅទីបំផុត ខ្ញុំប្រកាន់ខ្ជាប់តាមគោលការណ៍ និងមានញាណនៃសេចក្តីយុត្តិធម៌។ ខ្ញុំពិតជាអរព្រះគុណព្រះសម្រាប់អ្វីដែលខ្ញុំទទួលបាននេះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់សុចរិតណាស់

នៅខែកញ្ញា ឆ្នាំ ២០១២ ខ្ញុំទទួលខុសត្រូវកិច្ចការក្រុមជំនុំ ពេលដែលខ្ញុំបានជួបអ្នកដឹកនាំខ្ញុំឈ្មោះ យ៉ាន ស៊ូ។ ខ្ញុំបានរកឃើញថា...

ទីបំផុត ខ្ញុំមើលឃើញសេចក្តីពិតអំពីខ្លួនខ្ញុំហើយ

ក្នុងឆ្នាំ ២០១៨ ខ្ញុំមានភារកិច្ចនៅក្នុងពួកជំនុំជាអ្នកបកប្រែឯកសារ ដោយធ្វើការជាមួយបងស្រី ចាង និងបងស្រី លួ។ យើងធ្វើការជាមួយគ្នាយ៉ាងល្អ។...