កិច្ចការ និងច្រកចូល (៦)

កិច្ចការ និងច្រកចូល គឺជាការអនុវត្តជាក់ស្ដែងតាំងពីដើមមក។ វាសំដៅទៅលើកិច្ចការរបស់ព្រះជាម្ចាស់ និងច្រកចូលរបស់មនុស្ស។ ការអសមត្ថភាពទាំងស្រុងរបស់មនុស្សក្នុងការយល់យ៉ាងច្បាស់អំពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ បាននាំឱ្យមានការលំបាកដ៏ខ្លាំងបំផុតដល់ច្រកចូលរបស់គេ។ សព្វថ្ងៃនេះ មនុស្សជាច្រើននៅតែមិនដឹងអំពីកិច្ចការអ្វីដែលព្រះជាម្ចាស់នឹងសម្រេចនៅគ្រាចុងក្រោយ ឬមិនដឹងអំពីហេតុផលដែលនាំឱ្យព្រះជាម្ចាស់អត់ទ្រាំនឹងការប្រមាថមើលងាយយ៉ាងខ្លាំង ដើម្បីយាងចូលក្នុងសាច់ឈាម ដោយឈររួមសុខរួមទុក្ខជាមួយមនុស្ស។ ចេញពីគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់ ទៅកាន់គោលបំណងរបស់ព្រះជាម្ចាស់សម្រាប់គ្រាចុងក្រោយ មនុស្សពិតជាមិនបានដឹងទាល់តែសោះអំពីរឿងទាំងនេះ។ ដោយសារតែហេតុផលផ្សេងៗ មនុស្សតែងតែមានជំនឿឧណ្ណៗ និងមានមន្ទិលសង្ស័យ[១] អំពីច្រកចូលដែលព្រះជាម្ចាស់ទាមទារពីពួកគេ ដែលនាំឱ្យមានការលំបាកយ៉ាងខ្លាំងចំពោះកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ វាហាក់ដូចជាមនុស្សទាំងអស់បានក្លាយជាឧបសគ្គ ហើយមកដល់សព្វថ្ងៃ ពួកគេនៅតែមិនទាន់ច្បាស់នៅឡើយ។ ដោយសារតែហេតុផលនេះ ខ្ញុំគិតថា យើងគួរតែជជែកគ្នាអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើទៅលើមនុស្ស និងចេតនាបន្ទាន់របស់ព្រះជាម្ចាស់ ដែលចង់ប្រោសឱ្យអ្នករាល់គ្នាក្លាយជាអ្នកបម្រើដ៏មានស្វាមីភក្តិរបស់ព្រះជាម្ចាស់ ដូចជាយ៉ូប ដែលស៊ូស្លាប់ ជាជាងបដិសេធព្រះជាម្ចាស់ ដោយការស៊ូទ្រាំនឹងការប្រមាថមើលងាយគ្រប់បែបយ៉ាង ហើយដូចជាពេត្រុស ដែលនឹងព្រមលះបង់ជីវិតរបស់ខ្លួនទាំងស្រុងថ្វាយដល់ព្រះជាម្ចាស់ និងក្លាយជាមនុស្សជំនិតដែលព្រះជាម្ចាស់ទទួលយកនៅគ្រាចុងក្រោយ។ ការដែលបងប្អូនប្រុសស្រីទាំងអស់អាចថ្វាយអ្វីៗទាំងអស់របស់ខ្លួន និងលះបង់គ្រប់យ៉ាងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ នោះបងប្អូននឹងក្លាយជាអ្នកបម្រើដ៏បរិសុទ្ធនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយរីករាយនឹងព្រះបន្ទូលសន្យាអំពីភាពអស់កល្បជានិច្ចដែលព្រះជាម្ចាស់បានប្រទានមក ដើម្បីឱ្យព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះអាចសម្រាកយ៉ាងសុខសាន្តក្នុងពេលឆាប់ៗ។ «សម្រេចតាមព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ» គួរតែជាបាវចនារបស់មនុស្សគ្រប់រូបដែលស្រឡាញ់ព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះគួរតែដើរតួជាមគ្គទេសក៍របស់មនុស្សសម្រាប់ការចូល និងទុកជាត្រីវិស័យដឹកនាំសកម្មភាពរបស់គេ។ នេះគឺជាការតាំងចិត្តមួយដែលមនុស្សគួរតែមាន។ ដើម្បីសម្រេចកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីបានយ៉ាងហ្មត់ចត់ និងសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម នេះគឺជាភារកិច្ចរបស់មនុស្ស រហូតដល់ថ្ងៃមួយ ជាពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានសម្រេច មនុស្សនឹងធ្វើពិធីលាគ្នាទៅកាន់ទ្រង់យ៉ាងរីករាយ ជាពេលដែលទ្រង់យាងត្រលប់ទៅឯព្រះវរបិតាដែលគង់នៅស្ថានសួគ៌មុនពេលកំណត់។ តើនេះមិនមែនជាទំនួលខុសត្រូវដែលមនុស្សគួរតែបំពេញទេឬ?

នៅក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលព្រះជាម្ចាស់បានយាងត្រលប់ទៅកាន់ស្ថានសួគ៌ជាន់ទីបីវិញ តាមពិតទៅ កិច្ចការនៃការប្រោសលោះមនុស្សលោកទាំងអស់របស់ព្រះជាម្ចាស់បានចូលមកដល់ផ្នែកចុងក្រោយរបស់វាហើយ។ អ្វីដែលនៅសេសសល់លើផែនដី គឺឈើឆ្កាងដែលព្រះយេស៊ូវបានលីនៅលើខ្នងរបស់ទ្រង់ ជាក្រណាត់ទេសឯកដែលគេបានរុំឱ្យព្រះយេស៊ូវ ព្រមទាំងមកុដធ្វើពីបន្លា និងព្រះពស្ដពណ៌ក្រហមដែលព្រះយេស៊ូវបានពាក់ (ទាំងនេះគឺជាវត្ថុដែលពួកយូដាប្រើ ដើម្បីចំអកទ្រង់)។ ក្រោយពេលកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចមក ទើបអ្វីៗបានស្ងប់ជាថ្មីម្ដងទៀត។ ចាប់ពីពេលនោះមក សិស្សរបស់ព្រះយេស៊ូវបានចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់ មើលថែ និងស្រោចទឹកពួកជំនុំនៅគ្រប់ទីកន្លែង។ ខ្លឹមសារនៃកិច្ចការរបស់គេមានដូចខាងក្រោម៖ ពួកគេបានសុំឱ្យមនុស្សគ្រប់គ្នាប្រែចិត្ត លន់តួបាបរបស់ខ្លួន ហើយធ្វើបុណ្យជ្រមុជទឹក។ ពួកសាវ័កទាំងអស់បានចេញដំណើរទៅផ្សព្វផ្សាយអំពីសាច់រឿងដ៏សាមញ្ញអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវ ដើម្បីឱ្យមនុស្សគ្រប់គ្នាមិនអាចធ្វើអ្វី ក្រៅពីក្រាបថ្វាយបង្គំនៅមុខព្រះយេស៊ូវ ហើយលន់តួបាបរបស់គេ។ លើសពីនេះទៅទៀត ពួកសាវ័កបានចេញទៅគ្រប់ទីកន្លែង ដើម្បីបញ្ជូនសារដែលព្រះយេស៊ូវបានថ្លែង។ អំណឹះពីនេះតទៅ ចាប់ផ្ដើមមានការសង់អគារពួកជំនុំនៅក្នុងយុគសម័យនៃព្រះគុណ។ អ្វីដែលព្រះយេស៊ូវបានធ្វើក្នុងអំឡុងពេលនៃយុគសម័យនោះ ក៏ជាការមានបន្ទូលអំពីជីវិតរបស់មនុស្ស និងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផងដែរ ហើយដោយសារតែវាជាយុគសម័យមួយខុសគ្នា ដូច្នេះ ក៏មានព្រះបន្ទូល និងការអនុវត្តជាច្រើនដែលមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីព្រះបន្ទូល និងការអនុវត្តនាពេលសព្វថ្ងៃ។ យ៉ាងណាមិញ នៅក្នុងសារជាតិមាននូវលក្ខណៈដូចគ្នា៖ យុគសម័យទាំងពីរនេះគឺជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមយ៉ាងជាក់លាក់ និងច្បាស់ក្រឡែត។ កិច្ចការ និងការថ្លែងព្រះសូរសៀងប្រភេទនេះ បានបន្តដំណើររហូតមកដល់សព្វថ្ងៃនេះ ដូច្នេះ កិច្ចការនេះនៅតែមាននៅក្នុងចំណោមស្ថាប័នសាសនាសព្វថ្ងៃ ហើយវាមិនបានផ្លាស់ប្ដូរសោះឡើយ។ នៅពេលដែលកិច្ចការរបស់ព្រះយេស៊ូវត្រូវបានបញ្ចប់ ហើយពួកជំនុំបានដើរនៅលើផ្លូវដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូវគ្រីស្ទ យ៉ាងណាមិញ ព្រះជាម្ចាស់បានផ្ដួចផ្ដើមផែនការរបស់ទ្រង់សម្រាប់ដំណាក់កាលមួយទៀតនៃកិច្ចការរបស់ទ្រង់ ដែលជាកិច្ចការនៃការយាងមកក្នុងសាច់ឈាមរបស់ទ្រង់នៅក្នុងគ្រាចុងក្រោយ។ ដូចជាមនុស្សមើលឃើញអ៊ីចឹង ការជាប់ឆ្កាងរបស់ព្រះជាម្ចាស់បានបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ បានប្រោសលោះមនុស្សលោកទាំងអស់ ហើយបានអនុញ្ញាតឱ្យទ្រង់កាន់កូនសោនៃស្ថានឃុំព្រលឹង។ មនុស្សគ្រប់គ្នាគិតថា កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចទាំងស្រុងរួចហើយ។ ជាការពិត ចេញពីទស្សនៈរបស់ព្រះជាម្ចាស់ មានតែផ្នែកដ៏តូចមួយនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ដែលត្រូវបានសម្រេច។ គ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺជាការប្រោសលោះមនុស្សជាតិ។ ទ្រង់មិនទាន់បានយកឈ្នះលើមនុស្សលោក ហើយក៏មិនទាន់បំផ្លាស់បំប្រែទឹកមុខបែបសាតាំងរបស់មនុស្សនោះដែរ។ នេះជាហេតុផលដែលព្រះជាម្ចាស់មានបន្ទូលថា៖ «ទោះបីសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ខ្ញុំ បានឆ្លងកាត់ការឈឺចាប់នៃសេចក្តីស្លាប់ក៏ដោយ ក៏នោះមិនមែនជាគោលដៅទាំងស្រុងនៃការយកកំណើតជាមនុស្សរបស់ខ្ញុំដែរ។ ព្រះយេស៊ូវជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ហើយទ្រង់ត្រូវជាប់ឆ្កាងសម្រាប់ខ្ញុំ ប៉ុន្តែទ្រង់មិនបានបញ្ចប់កិច្ចការរបស់ខ្ញុំទាំងស្រុងឡើយ។ ទ្រង់គ្រាន់តែធ្វើផ្នែកមួយនៃកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ»។ ដូច្នេះ ព្រះជាម្ចាស់បានផ្ដួចផ្ដើមផ្នែកទីពីរនៃផែនការ ដើម្បីបន្តកិច្ចការនៃការយកកំណើតជាមនុស្ស។ ចេតនាចុងក្រោយរបស់ព្រះជាម្ចាស់ គឺដើម្បីប្រោសឱ្យគ្រប់លក្ខណ៍ និងទទួលយកមនុស្សទាំងអស់ដែលបានរួចជីវិតពីក្រញាំរបស់សាតាំង ហើយនេះជាហេតុផលដែលព្រះជាម្ចាស់បានរៀបចំផែនការម្ដងទៀត ដើម្បីប្រថុយនឹងគ្រោះថ្នាក់នៃការយាងត្រលប់មកវិញនៅក្នុងសាច់ឈាម។ អត្ថន័យនៃពាក្យថា «ការយកកំណើតជាមនុស្ស» សំដៅទៅលើព្រះមួយអង្គដែលមិនបាននាំសិរីល្អ (ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់បានបញ្ចប់នៅឡើយទេ) ប៉ុន្តែជាព្រះដែលលេចមកនៅក្នុងអត្តសញ្ញាណជាព្រះបុត្រាដ៏ស្ងួនភ្ងា និងជាព្រះគ្រីស្ទ ដែលព្រះជាម្ចាស់សព្វព្រះទ័យយ៉ាងខ្លាំង។ នេះជាហេតុផលដែលនាំឱ្យមានការនិយាយថា «ហ៊ានប្រថុយគ្រោះថ្នាក់»។ សាច់ឈាមដែលយកកំណើតជាមនុស្ស គឺចេញមកពីព្រះចេស្ដាដ៏ស្ដួចស្ដើង ហើយត្រូវប្រើប្រាស់ដោយមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង[២] ហើយព្រះចេស្ដារបស់ទ្រង់មានលក្ខណៈខុសគ្នាពីសិទ្ធិអំណាចរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ ទ្រង់គ្រាន់តែបំពេញព័ន្ធកិច្ចខាងសាច់ឈាម សម្រេចកិច្ចការ និងបញ្ជាបេសកកម្មរបស់ព្រះវរបិតាដ៏ជាព្រះ ដោយគ្មានពាក់ព័ន្ធនៅក្នុងកិច្ចការណាផ្សេងទៀតឡើយ ហើយទ្រង់គ្រាន់តែសម្រេចផ្នែកមួយនៃកិច្ចការនោះប៉ុណ្ណោះ។ នេះជាហេតុផលដែលព្រះជាម្ចាស់មានព្រះនាមថា «ព្រះគ្រីស្ទ» នៅពេលដែលទ្រង់បានយាងមកកាន់ផែនដីភ្លាម។ នេះហើយជាអត្ថន័យបង្កប់នៃព្រះនាមនេះ។ ហេតុផលដែលគេនិយាយថា ការយាងមកនេះត្រូវអមមកជាមួយសេចក្តីល្បួង នោះគឺដោយសារមានតែផ្នែកមួយនៃកិច្ចការប៉ុណ្ណោះដែលត្រូវបានសម្រេច។ លើសពីនេះទៅទៀត ហេតុផលដែលព្រះវរបិតាដ៏ជាព្រះហៅទ្រង់ថាជា «ព្រះគ្រីស្ទ» និង «បុត្រាស្ងួនភ្ងា» ប៉ុន្តែទ្រង់មិនបានប្រទានគ្រប់ទាំងសិរីល្អដល់ទ្រង់ នោះគឺដោយសារតែសាច់ឈាមដែលយកកំណើតជាមនុស្សយាងមកធ្វើតែផ្នែកមួយនៃកិច្ចការ មិនមែនមកតំណាងឱ្យព្រះវរបិតាដែលគង់នៅស្ថានសួគ៌ឡើយ ប៉ុន្តែផ្ទុយទៅវិញគ្រាន់តែបំពេញព័ន្ធកិច្ចរបស់ព្រះបុត្រាស្ងួនភ្ងាប៉ុណ្ណោះ។ នៅពេលដែលបុត្រាស្ងួនភ្ងាបញ្ចប់បញ្ជាបេសកកម្មទាំងស្រុងដែលទ្រង់បានទទួលរ៉ាប់រងរួច នោះព្រះវរបិតានឹងថ្វាយសិរីល្អទាំងស្រុងដល់ទ្រង់ ដោយរួមជាមួយអត្តសញ្ញាណរបស់ព្រះវរបិតា។ គេអាចនិយាយបានថា នេះគឺជា «ក្បួនច្បាប់នៃស្ថានសួគ៌»។ ដោយសារតែព្រះមួយអង្គដែលបានយាងមកក្នុងសាច់ឈាម និងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ស្ថិតនៅក្នុងពិភពពីរខុសគ្នា ព្រះអង្គទាំងពីរអាចគ្រាន់តែទតមើលគ្នាទៅវិញទៅមកនៅក្នុងព្រះវិញ្ញាណ ដែលព្រះវរបិតាទតមើលទៅកាន់បុត្រាស្ងួនភ្ងា ប៉ុន្តែបុត្រាមិនអាចមើលទៅកាន់ព្រះវរបិតាពីចម្ងាយបានឡើយ។ នោះគឺដោយសារតែមុខងារដែលសាច់ឈាមអាចធ្វើបាន គឺមានតិចតួចពេក ហើយទ្រង់អាចត្រូវបានគេសម្លាប់នៅគ្រប់ពេលវេលា ហើយគេអាចនិយាយបានថា ការយាងមកនេះគឺពេញដោយគ្រោះថ្នាក់ខ្លាំងបំផុត។ ការនេះដូចទៅនឹងព្រះជាម្ចាស់កំពុងតែលះបង់ព្រះបុត្រាស្ងួនភ្ងារបស់ទ្រង់ម្ដងទៀតឱ្យចូលទៅក្នុងរូងខ្លា ជាទីដែលព្រះជន្មរបស់ទ្រង់ស្ថិតនៅក្នុងគ្រោះថ្នាក់ ដោយដាក់ទ្រង់នៅកន្លែងដែលសាតាំងដាក់ការផ្ចង់អារម្មណ៍ខ្លាំងបំផុត។ ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរទាំងនេះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែប្រទានបុត្រាស្ងួនភ្ងារបស់ទ្រង់ឱ្យទៅមនុស្សដែលស្ថិតនៅទីកន្លែងមួយពេញដោយសេចក្តីស្មោកគ្រោក និងប្រាសចាកសីលធម៌ ដើម្បីឱ្យពួកគេ «ចិញ្ចឹមអប់រំទ្រង់ឱ្យក្លាយជាមនុស្សពេញវ័យ»។ នោះគឺដោយសារតែការធ្វើបែបនេះជាផ្លូវតែមួយគត់ ដើម្បីធ្វើឱ្យកិច្ចការរបស់ព្រះជាម្ចាស់មើលទៅសក្ដិសម និងមានលក្ខណៈធម្មជាតិ ហើយវាក៏ជាផ្លូវតែមួយគត់ ដើម្បីបំពេញគ្រប់ទាំងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ និងបញ្ចប់ផ្នែកចុងក្រោយនៃកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិ។ ព្រះយេស៊ូវមិនបានធ្វើអ្វីឡើយក្រៅពីសម្រេចដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវរបិតាដ៏ជាព្រះ។ ដោយសារតែឧបសគ្គដែលសាច់ឈាមយកកំណើតជាមនុស្សត្រូវទទួល និងភាពខុសគ្នានៅក្នុងកិច្ចការដែលត្រូវបញ្ចប់ ព្រះយេស៊ូវផ្ទាល់មិនបានជ្រាបថា វានឹងមានការយាងត្រលប់ជាសាច់ឈាមលើកទីពីរឡើយ។ ដូច្នេះ គ្មានគ្រូអត្ថាធិប្បាយព្រះគម្ពីរ ឬហោរាណាម្នាក់ហ៊ានថ្លែងទំនាយច្បាស់ៗថា ព្រះជាម្ចាស់នឹងត្រូវយកកំណើតជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ ជាពេលដែលទ្រង់នឹងយាងត្រលប់ជាសាច់ឈាមម្ដងទៀត ដើម្បីធ្វើផ្នែកទីពីរនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមឡើយ។ ដូច្នេះ គ្មាននរណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានលាក់កំបាំងអង្គទ្រង់នៅក្នុងសាច់ឈាម តាំងពីយូរណាស់មកហើយទេ។ ដោយគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើល គឺមានតែក្រោយពេលព្រះយេស៊ូវត្រូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយយាងឡើងទៅស្ថានសួគ៌ប៉ុណ្ណោះ ទើបទ្រង់ទទួលបានបញ្ជាបេសកកម្មនេះ ដូច្នេះ វាគ្មានសេចក្តីថ្លែងទំនាយដ៏ច្បាស់លាស់ណាមួយអំពីការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ហើយវាក៏ហួសពីការយល់ដឹងនៃគំនិតរបស់មនុស្សលោកផងដែរ។ នៅក្នុងសៀវភៅទំនាយទាំងអស់ក្នុងព្រះគម្ពីរ គ្មានព្រះបន្ទូលណាមួយដែលលើកឡើងច្បាស់ៗអំពីការនេះឡើយ។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវបានយាងមកធ្វើការ វាមាននូវសេចក្តីទំនាយដ៏ច្បាស់មួយដែលថ្លែងឡើងថា ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ ហើយប្រសូតបានបុត្រាមួយអង្គ នេះមានន័យថា ទ្រង់ត្រូវបានចាប់កំណើតមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាបែបនេះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមានបន្ទូលថា ការនេះបានកើតឡើង ដោយប្រថុយនឹងសេចក្តីស្លាប់ ដូច្នេះ តើវានឹងកាន់តែគ្រោះថ្នាក់ខ្លាំងបែបណាទៅនៅគ្រាសព្វថ្ងៃនេះ? គ្មានអ្វីចម្លែកឡើយ ព្រះជាម្ចាស់មានបន្ទូលថា ការយកកំណើតជាមនុស្សនេះត្រូវប្រថុយនឹងគ្រោះថ្នាក់រាប់ពាន់ដង គឺខ្លាំងជាងការយកកំណើតជាមនុស្សដែលបានកើតឡើងនៅក្នុងយុគសម័យនៃព្រះគុណទៅទៀត។ នៅតាមកន្លែងជាច្រើន ព្រះជាម្ចាស់បានថ្លែងទំនាយថា ទ្រង់នឹងទទួលយកអ្នកមានជ័យជម្នះមួយក្រុមនៅក្នុងស្រុកស៊ីនីម។ ដោយសារតែស្រុកនេះនៅទិសខាងកើតនៃពិភពលោកដែលអ្នកមានជ័យជន្នះនឹងត្រូវបានព្រះជាម្ចាស់ទទួលយក ដូច្នេះ កន្លែងដែលព្រះជាម្ចាស់ដាក់ព្រះបាទានៅក្នុងការយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់ គ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាស្រុកស៊ីនីម ជាទីដ៏ប្រាកដដែលនាគដ៏ធំមានសម្បុរក្រហមស្ថិតនៅ។ នៅទីនោះ ព្រះជាម្ចាស់នឹងទទួលយកពូជពង្សរបស់នាគដ៏ធំមានសម្បុរក្រហម ដើម្បីឱ្យវាត្រូវបានចាញ់ និងអាម៉ាស់ទាំងស្រុង។ ព្រះជាម្ចាស់កំពុងតែដាស់មនុស្សទាំងនេះឡើង ជាអ្នកដែលរងទុក្ខវេទនាយ៉ាងខ្លាំង គឺដាស់ពួកគេឡើង រហូតដល់ពួកគេភ្ញាក់ឡើងដឹងស្មារតីទាំងស្រុង និងធ្វើឱ្យពួកគេដើរចេញពីផ្សែងដ៏អ័ព្ទអួរ ហើយបដិសេធនាគដ៏ធំមានសម្បុរក្រហមនោះ។ ពួកគេនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ស្គាល់ពីធាតុពិតនៃនាគដ៏ធំមានសម្បុរក្រហមនោះ អាចថ្វាយដួងចិត្តរបស់គេទាំងស្រុងដល់ព្រះជាម្ចាស់ ក្រោកឡើងចេញពីការសង្កត់សង្កិននៃកម្លាំងដ៏ខ្មៅងងឹត ក្រោកឈរនៅក្នុងទិសខាងកើតនៃពិភពលោក ហើយក្លាយជាភស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ ដោយសារតែហេតុផលមួយនេះ ព្រះជាម្ចាស់បាននាំយកកិច្ចការដែលបានបញ្ចប់នៅក្នុងស្រុកអ៊ីស្រាអែលមកកាន់ទឹកដីមួយជាទីដែលនាគដ៏ធំមានសម្បុរក្រហមស្ថិតនៅ ហើយរយៈពេលជិតពីរពាន់ឆ្នាំ ក្រោយពេលចាកចេញ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមម្ដងទៀត ដើម្បីបន្តកិច្ចការនៅយុគសម័យនៃព្រះគុណ។ ចំពោះភ្នែកទទេរបស់មនុស្ស ព្រះជាម្ចាស់កំពុងតែចាប់ផ្ដើមកិច្ចការថ្មីនៅក្នុងសាច់ឈាម។ ប៉ុន្តែ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់វិញ ទ្រង់កំពុងតែបន្តកិច្ចការនៅយុគសម័យនៃព្រះគុណ គ្រាន់តែក្រោយពេលសម្រាករយៈពេលពីរបីពាន់ឆ្នាំ ព្រមជាមួយការផ្លាស់ប្ដូរនៅក្នុងទីតាំង និងកម្មវិធីនៃកិច្ចការរបស់ទ្រង់។ ទោះបីរូបអង្គដែលរូបកាយខាងសាច់ឈាមបានទទួលនៅក្នុងកិច្ចការនាពេលសព្វថ្ងៃ មើលទៅហាក់ដូចជាខុសគ្នាស្រឡះពីព្រះយេស៊ូវក៏ដោយ ក៏ព្រះអង្គទាំងពីរមានលក្ខណៈ និងឫសគល់ដូចគ្នា ហើយព្រះអង្គទាំងពីរចេញមកពីប្រភពដូចគ្នា។ ប្រហែលជាព្រះអង្គទាំងពីរមានលក្ខណៈខុសគ្នាជាច្រើនពីខាងក្រៅ ប៉ុន្តែសេចក្តីពិតខាងក្នុងនៃកិច្ចការរបស់ពួកទ្រង់ គឺដូចគ្នាទាំងស្រុងតែម្ដង។ ជារួមមក យុគសម័យនានាមានលក្ខណៈខុសៗគ្នា ដូចថ្ងៃ ហើយនិងយប់។ ដូច្នេះ តើកិច្ចការរបស់ព្រះជាម្ចាស់អាចដើរតាមលំនាំមិនផ្លាស់ប្ដូរយ៉ាងដូចម្ដេចទៅ? ឬតើដំណាក់កាលផ្សេងៗគ្នានៃកិច្ចការរបស់ទ្រង់អាចជំពាក់ជំពិនគ្នាដោយរបៀបណា?

ព្រះយេស៊ូវបានយករូបរាងជាសាសន៍យូដា ស្លៀកពាក់តុបតែងកាយតាមរបៀបយូដា ហើយបានធំធាត់ឡើងបរិភោគអាហារសាសន៍យូដា។ នេះគឺជាទិដ្ឋភាពជាមនុស្សធម្មតារបស់ទ្រង់។ ប៉ុន្តែ សាច់ឈាមដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃស្ថិតនៅក្នុងទម្រង់នៃពលរដ្ឋអាស៊ី ហើយបានធំធាត់ឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម។ ការទាំងនេះមិនមានជម្លោះណាមួយជាមួយគោលដៅនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាបំពេញឱ្យគ្នាទៅវិញទៅមក ដោយនាំមកនូវភាពសំខាន់ដ៏ពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ទៅកាន់ការបញ្ចប់មួយកាន់តែពេញលេញ។ ដោយសារតែសាច់ឈាមដែលយកកំណើតជាមនុស្សត្រូវបានហៅថាជា «បុត្រមនុស្ស» ឬ «ព្រះគ្រីស្ទ» នោះរូបរាងខាងក្រៅរបស់ព្រះគ្រីស្ទនាពេលសព្វថ្ងៃ មិនអាចត្រូវបានថ្លែងឡើងនៅក្នុងពាក្យដូចជាព្រះយេស៊ូវគ្រីស្ទឡើយ។ ជារួមមក សាច់ឈាមនេះត្រូវបានហៅថាជា «បុត្រមនុស្ស» និងស្ថិតនៅក្នុងរូបអង្គជារូបកាយខាងសាច់ឈាម។ គ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់មានផ្ទុកនូវអត្ថន័យដ៏ស៊ីជម្រៅគួរឱ្យពិចារណា។ ហេតុផលដែលព្រះយេស៊ូវត្រូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ នោះគឺដោយសារតែទ្រង់ត្រូវប្រោសលោះមនុស្សបាប។ ទ្រង់ត្រូវតែគ្មានបាប។ ប៉ុន្តែ ដល់ទីបំផុត នៅពេលដែលទ្រង់ត្រូវបានបង្ខំឱ្យមានលក្ខណៈដូចគ្នាខាងឯសាច់ឈាមដែលពេញដោយបាប ហើយទទួលយកបាបរបស់មនុស្សមានបាប ទ្រង់បានរំដោះពួកគេចេញពីឈើឆ្កាងដែលត្រូវបណ្ដាសា ជាឈើឆ្កាងដែលព្រះជាម្ចាស់វាយផ្ចាលមនុស្ស។ (ឈើឆ្កាងគឺជាឧបករណ៍របស់ព្រះជាម្ចាស់សម្រាប់ការដាក់បណ្ដាសា និងការវាយផ្ចាលមនុស្សជាតិ ហើយគ្រប់ពេលដែលការដាក់បណ្ដាសា និងការវាយផ្ចាលត្រូវបានលើកឡើង នោះវាសំដៅទៅលើមនុស្សបាប)។ គោលដៅគឺដើម្បីជួយឱ្យមនុស្សបាបទាំងអស់ប្រែចិត្ត ហើយតាមរយៈមធ្យោបាយនៃការជាប់ឆ្កាង ដើម្បីជួយឱ្យពួកគេលន់តួបាបរបស់គេ។ សម្រាប់ជាប្រយោជន៍នៃការប្រោសលោះមនុស្សលោកទាំងអស់ ព្រះជាម្ចាស់ត្រូវបានយកកំណើតជាមនុស្សនៅក្នុងរូបកាយខាងសាច់ឈាមដែលត្រូវបានចាប់កំណើត ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកអំពើបាបរបស់មនុស្សលោកទាំងអស់មកដាក់លើអង្គទ្រង់។ ដើម្បីពណ៌នាអំពីការនេះនៅក្នុងភាសាប្រចាំថ្ងៃ ទ្រង់បានថ្វាយរូបកាយខាងសាច់ឈាមដ៏បរិសុទ្ធ ជាថ្នូរសម្រាប់មនុស្សបាបទាំងអស់ ដែលមានន័យស្មើព្រះយេស៊ូវត្រូវបានដើរតួជំនួសជា «តង្វាយលោះបាប» នៅមុខសាតាំង ដើម្បី «ទទូចសុំ» ឱ្យសាតាំងយកមនុស្សជាតិដ៏ស្លូតត្រង់ទាំងអស់ដែលវាបានជាន់ឃ្លី ប្រគល់មកឱ្យព្រះជាម្ចាស់វិញ។ នោះជាហេតុផលដ៏ចាំបាច់ក្នុងការចាប់កំណើត ដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទៅសម្រេចដំណាក់កាលនៃកិច្ចការប្រោសលោះនេះ។ នេះជាលក្ខខណ្ឌដ៏ចាំបាច់មួយ ជា «សន្ធិសញ្ញាសន្ដិភាព» មួយនៅក្នុងសមរភូមិរវាងព្រះវរបិតាដ៏ជាព្រះ និងសាតាំង។ នោះជាហេតុផលដែលក្រោយពេលព្រះយេស៊ូវត្រូវបានប្រគល់ទៅឱ្យសាតាំងហើយ ទើបដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់។ យ៉ាងណាមិញ កិច្ចការប្រោសលោះរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ បានសម្រេចនូវកម្រិតនៃភាពរុងរឿងមួយមិនស្មើគ្រាមុន ហើយសាតាំងលែងមានលេសតទៅទៀតក្នុងការទាមទារ ដូច្នេះ ព្រះជាម្ចាស់លែងចាំបាច់ត្រូវចាប់កំណើត តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីយកកំណើតជាមនុស្សទៀតហើយ។ ដោយសារតែព្រះជាម្ចាស់មាននិស្ស័យដើមដ៏បរិសុទ្ធ និងស្លូតត្រង់ ដូច្នេះ ព្រះជាម្ចាស់ដែលនៅក្នុងការយកកំណើតជាមនុស្សនេះ លែងជាព្រះយេស៊ូវនៅយុគសម័យនៃព្រះគុណទៀតហើយ។ យ៉ាងណាមិញ ទ្រង់នៅតែយកកំណើតជាមនុស្សសម្រាប់ជាប្រយោជន៍ដល់ព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ និងសម្រាប់ជាប្រយោជន៍ទៅសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ។ ច្បាស់ណាស់ តើនេះមិនមែនជាសេចក្តីពន្យល់មួយដែលមានលក្ខណៈមិនសមហេតុផលទេឬអី? តើការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ត្រូវតែអនុលោមតាមក្បួនច្បាប់ណាមួយឬ?

មនុស្សជាច្រើនខំស្វែងរកភស្តុតាងនៅក្នុងព្រះគម្ពីរ ដោយសង្ឃឹមថាពួកគេនឹងរកឃើញសេចក្តីទំនាយណាមួយទាក់ទងនឹងការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ តើមនុស្សដែលមានគំនិតភាន់ច្រឡំ និងច្របូកច្របល់នេះ អាចដឹងយ៉ាងដូចម្ដេចទៅថា ព្រះជាម្ចាស់បានឈប់ «ធ្វើការ» នៅក្នុងព្រះគម្ពីរ ហើយបាន «លោតផ្លោះ» រំលងព្រំដែនទៅបន្តធ្វើកិច្ចការ ទាំងចិត្តរីករាយ និងចិត្តស្រេកឃ្លាន ដែលទ្រង់បានរៀបចំផែនការទុកតាំងពីយូរ ប៉ុន្តែមិនធ្លាប់បានប្រាប់មនុស្សនោះទេ? មនុស្សពិតជាល្ងីល្ងើពេកហើយ។ ក្រោយពេលភ្លក់រសជាតិបានតែបន្តិចអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពួកគេចាប់ផ្តើមតាំងវេទិកាមួយ ហើយអង្គុយនៅលើ «កៅអីរុញ» លំដាប់ខ្ពស់ ដោយធ្វេសប្រហែសទាំងស្រុងក្នុងការពិនិត្យមើលកិច្ចការរបស់ព្រះជាម្ចាស់ ហើយថែមទាំងហ៊ានដល់ថ្នាក់ចាប់ផ្ដើមអប់រំព្រះជាម្ចាស់ជាមួយវោហាបែបក្រអឺតក្រទម និងរហេតរហូតអំពីអ្វីៗគ្រប់យ៉ាងដែលស្ថិតនៅក្រោមព្រះអាទិត្យទៀត។ មាន «បុរសចំណាស់» ពាក់វែនតាជាច្រើននាក់ ដែលអង្អែលពុកចង្ការបស់គេ បើក «សៀវភៅចំណាស់» (ព្រះគម្ពីរ) ទំព័រពណ៌លឿង ដែលពួកគេបានអានអស់មួយជីវិត។ ជាមួយសូរហ៊ឹមៗ និងភ្នែកភ្លឹបភ្លែត ឥឡូវ ពួកគេបើកទៅកាន់គម្ពីរវិវរណៈ ឥឡូវ បើកទៅគម្ពីរដានីយ៉ែល ហើយឥឡូវបើកទៅគម្ពីរអេសាយ ដែលមនុស្សគ្រប់គ្នាស្គាល់យ៉ាងច្បាស់។ ដោយសម្លឹងមើលមួយទំព័រម្ដងៗ ដែលពេញដោយអក្សរតូចៗ ពួកគេអានស្ងាត់ៗ ហើយខួរក្បាលរបស់គេបន្តដំណើរការមិនឈប់ឡើយ។ ភ្លាមៗ ដៃរបស់គេក៏ឈប់អង្អែលពុកចង្កា ហើយចាប់ផ្ដើមទាញវាវិញម្ដង។ ពីពេលមួយទៅពេលមួយ មនុស្សឮសំឡេងពុកចង្កាដាច់។ ឥរិយាបថខុសប្រក្រតីបែបនេះធ្វើឱ្យមនុស្សមានភាពភ្ញាក់ផ្អើល។ «ហេតុអ្វីគាត់ប្រើកម្លាំងបែបនេះ? តើគាត់ខឹងយ៉ាងខ្លាំងអំពីអ្វីទៅ?» ដោយសម្លឹងមើលម្ដងទៀតទៅកាន់បុរសចំណាស់ យើងមើលឃើញថា គាត់ចាប់ផ្ដើមជ្រួញចិញ្ចើម។ រោមចិញ្ចើមពណ៌ប្រាក់បានធ្លាក់ចុះ ដូចជារោមក្ងាន ប្រហែលពីរសង់ពីម៉ែត្រពីត្របកភ្នែករបស់បុរសចំណាស់នោះ ដូចជាចៃដន្យ តែចំឥតខ្ចោះតែម្ដង ដូចបុរសចំណាស់នោះយកភ្នែករបស់គាត់បិទកាវជាប់នឹងទំព័រដែលមើលទៅដូចជាដុះផ្សិត។ ក្រោយពេលបើកទំព័រដដែលៗជាច្រើនដងរួច គាត់ក៏ចាប់ផ្ដើមក្រោកឈរ ហើយជជែកគ្នាពីនេះពីនោះ[៣] ជាមួយមនុស្សម្នាក់ ប៉ុន្តែពន្លឺចេញពីភ្នែករបស់គាត់មិនបានទៅណាឆ្ងាយពីសៀវភៅនោះឡើយ។ ភ្លាមៗ គាត់បិទទំព័របច្ចុប្បន្ន ហើយបើកទៅ «ពិភពលោកមួយទៀត»។ គាត់ធ្វើចលនាបែបប្រញាប់ប្រញាល់[៤] និងភ័យខ្លាច សឹងតែធ្វើឱ្យមនុស្សភ្ញាក់ផ្អើល។ ពេលនេះ ក្នុងអំឡុងដែលគាត់នៅស្ងាត់ស្ងៀម មានសត្វកណ្ដុរមួយក្បាលដែលបានចេញពីរន្ធរបស់វា ចាប់ផ្ដើមមានអារម្មណ៍ធូរស្រាលក្នុងការរត់លេងដោយសេរីភាព ប៉ុន្តែដោយបារម្ភយ៉ាងខ្លាំងចំពោះចលនាមិនបានរំពឹងទុករបស់បុរសចំណាស់នោះ វាក៏រត់ប្រញាប់ប្រញាល់ចូលទៅក្នុងរន្ធរបស់វាវិញ ហើយបាត់ស្រមោលឈឹងមិនបង្ហាញខ្លួនម្ដងទៀតឡើយ។ ហើយឥឡូវនេះ ដៃឆ្វេងរបស់បុរសចំណាស់ចាប់ផ្ដើមអង្អែលពុកចង្ការបស់គាត់ ឡើងចុះៗសាជាថ្មី។ គាត់ដើរចេញពីកៅអីរបស់គាត់ ដោយទុកសៀវភៅនៅលើតុ។ ខ្យល់បក់តាមប្រហោងទ្វារ និងបង្អួចដែលចំហ បក់បិទសៀវភៅ ហើយបន្ទាប់មក បើកឡើងវិញ។ វាមាននូវភាពអន្លង់អន្លោចដែលមិនអាចពណ៌នាបានអំពីឈុតឆាក ហើយក្រៅពីសំឡេងនៃទំព័រសៀវភៅដែលត្រូវបានបន្លឺ ដោយខ្យល់ គ្រប់ទាំងសត្តនិករហាក់ដូចជាមានភាពស្ងាត់ជ្រងំ។ ដោយស្នូរដៃទះនៅពីក្រោយខ្នងរបស់គាត់ គាត់ដើរចុះដើរឡើងនៅក្នុងបន្ទប់ ពេលនេះក៏ឈប់ ហើយក៏ចាប់ផ្ដើមដើរវិញ ទាំងគ្រវីក្បាលរបស់គាត់ម្ដងហើយម្ដងទៀត ឯនៅក្នុងមាត់របស់គាត់វិញ គាត់ហាក់ដូចជានិយាយដដែលៗថា «ឱ! ព្រះជាម្ចាស់អើយ! តើទ្រង់នឹងពិតជាធ្វើបែបនេះឬ?» ពីមួយពេលទៅមួយពេល គាត់ក៏និយាយទាំងងក់ក្បាលដែរថា៖ «ឱ ព្រះជាម្ចាស់អើយ! តើនរណាអាចយល់អំពីកិច្ចការរបស់ទ្រង់ទៅ? តើវាមិនពិបាកក្នុងការស្វែងរកដានព្រះបាទារបស់ទ្រង់ទេឬអី? ទូលបង្គំជឿថា ទ្រង់នឹងមិនបង្ករឿង ដោយគ្មានហេតុផលល្អនោះឡើយ»។ បច្ចុប្បន្ន បុរសចំណាស់ចងចិញ្ចើមយ៉ាងខ្លាំង និងបិទភ្នែករបស់គាត់ បង្ហាញពីទឹកមុខបែបអាម៉ាស់ និងទឹកមុខដ៏ឈឺចាប់ខ្លាំងផងដែរ គឺដូចគាត់កំពុងតែព្យាយាមគិតគូរមួយៗ តែលះៗ។ ឱបុរសចំណាស់ដ៏កំសត់អើយ! ដោយបានរស់នៅពេញមួយជីវិត ហើយ «ជាអកុសល» បែរជាមានឥរិយាបថបែបនេះនៅក្នុងវ័យដ៏ជ្រេទៅវិញ។ តើមានអ្វីដែលអាចប៉ះប៉ូវបានទៅអំពីរឿងនេះ? ខ្ញុំក៏មិនដឹង និងគ្មានកម្លាំងក្នុងការធ្វើអ្វីដែរ។ តើត្រូវស្ដីបន្ទោសអ្នកណាដែលធ្វើឱ្យសៀវភៅដ៏ចំណាស់របស់គាត់មានពណ៌លឿងបែបនេះ? តើត្រូវស្ដីបន្ទោសអ្នកណាទៅ ដែលធ្វើឱ្យពុកចង្កា និងរោមចិញ្ចើមរបស់គាត់មានពណ៌សក្បុស មានពណ៌ខុសពីមុខរបស់គាត់ដូច្នេះ? វាហាក់ដូចជារោមនៅពុកចង្ការបស់គាត់តំណាងឱ្យភាពចាស់ទុំរបស់គាត់អ៊ីចឹង។ ប៉ុន្តែ តើនរណាទៅដឹងទៅថា មនុស្សអាចក្លាយជាល្ងង់ខ្លៅដល់កម្រិតបែបនេះ ដល់ថ្នាក់ទៅស្វែងរកព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងសៀវភៅដ៏ចំណាស់មួយនេះ? តើសៀវភៅចំណាស់នេះអាចមានក្រដាសចំនួនប៉ុន្មានសន្លឹកទៅ? តើវាពិតជាអាចកត់ត្រាទុករាល់ទង្វើទាំងអស់របស់ព្រះជាម្ចាស់យ៉ាងសុក្រឹតឬ? តើនរណាហ៊ានធានាអំពីការនេះទៅ? ប៉ុន្តែ មនុស្សពិតជាគិតចង់ស្វែងរកការលេចចេញរបស់ព្រះជាម្ចាស់ និងចង់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តាមរយៈមធ្យោបាយនៃការវិភាគ និងការវែកញែកយ៉ាងល្អិតល្អន់លើពាក្យពេចន៍[៥] ដោយសង្ឃឹមថា ការធ្វើបែបនេះជួយឱ្យពួកគេចូលទៅក្នុងជីវិត។ តើការព្យាយាមចូលទៅក្នុងជីវិតបែបនេះងាយស្រួលដូចនិយាយឬទេ? តើនេះមិនមែនជាការត្រិះរិះពិចារណាបែបក្លែងក្លាយខុសទំនងបំផុតទេឬ? តើអ្នកមិនគិតថា ការនេះគួរឱ្យអស់សំណើចទេឬ?

លេខយោង៖

(១) «មានមន្ទិលសង្ស័យ» បង្ហាញថា មនុស្សមិនមានគតិជ្រៅជ្រះច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់។

(២) «គឺចេញមកពីព្រះចេស្ដាដ៏ស្ដួចស្ដើង ហើយត្រូវប្រើប្រាស់ដោយមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង» បង្ហាញថា ទុក្ខលំបាកនៃសាច់ឈាម គឺមានច្រើនពេក ហើយកិច្ចការដែលត្រូវសម្រេច គឺមានកម្រិតណាស់។

(៣) «ជជែកគ្នាពីនេះពីនោះ» គឺជាន័យធៀបសម្រាប់មុខមាត់ដ៏អាក្រក់របស់មនុស្ស នៅពេលដែលពួកគេស្រាវជ្រាវទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។

(៤) «ប្រញាប់ប្រញាល់» សំដៅទៅលើចលនាប្រញាប់ខ្លាំងរបស់ «បុរសចំណាស់» នៅពេលដែលគាត់បើកព្រះគម្ពីរ។

(៥) «ការវិភាគ និងការវែកញែកយ៉ាងល្អិតល្អន់លើពាក្យពេចន៍» ត្រូវបានប្រើ ដើម្បីចំអកដល់អ្នកជំនាញលើជំនឿខុសឆ្គង ដែលធ្វើការវែកញែកបែបមិនចាំបាច់ទៅលើពាក្យពេចន៍ ប៉ុន្តែមិនស្វែងរកសេចក្តីពិត ឬមិនដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

ខាង​ដើម៖ កិច្ចការ និងច្រកចូល (៥)

បន្ទាប់៖ កិច្ចការ និងច្រកចូល (៧)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ