កិច្ចការ និងច្រកចូល (៥)
នៅថ្ងៃនេះ អ្នករាល់គ្នាដឹងថាព្រះជាម្ចាស់កំពុងតែដឹកនាំមនុស្សនៅលើផ្លូវនៃជីវិតដែលត្រឹមត្រូវ ដឹងថាទ្រង់កំពុងតែដឹកនាំមនុស្សឱ្យបោះជំហានបន្ទាប់ចូលទៅក្នុងយុគសម័យមួយផ្សេងទៀត ដឹងថាទ្រង់កំពុងតែដឹកនាំមនុស្សឱ្យឆ្លងផុតពីយុគសម័យចាស់ដ៏ខ្មៅងងឹតនេះ ឆ្លងផុតពីសាច់ឈាម ជៀសឆ្ងាយចេញពីការសង្កត់សង្កិនពីកម្លាំងនៃសេចក្តីងងឹត និងឥទ្ធិពលរបស់សាតាំង ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរស់នៅក្នុងពិភពលោកដែលមានសេរីភាព។ សម្រាប់ជាប្រយោជន៍នៃថ្ងៃស្អែកដ៏ស្រស់បំព្រង និងដើម្បីឱ្យមនុស្សអាចកាន់តែមានចិត្តក្លាហាននៅក្នុងជំហានរបស់គេទៅថ្ងៃស្អែក ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់រៀបចំផែនការគ្រប់យ៉ាងសម្រាប់មនុស្ស និងដើម្បីឱ្យមនុស្សអាចមានសេចក្ដីរីករាយកាន់តែខ្លាំង ព្រះជាម្ចាស់លះបង់កម្លាំងគ្រប់យ៉ាងនៅក្នុងសាច់ឈាម ដើម្បីរៀបចំផ្លូវនៅខាងមុខសម្រាប់មនុស្ស ដោយប្រញាប់ឱ្យមានការឆាប់មកដល់នៃថ្ងៃកំណត់ដែលមនុស្សទន្ទឹងរង់ចាំ។ អ្នករាល់គ្នាឱ្យតម្លៃយ៉ាងខ្លាំងទៅលើពេលដ៏ស្រស់បំព្រងនេះណាស់។ វាមិនងាយស្រួលក្នុងការមកជុំគ្នាជាមួយព្រះជាម្ចាស់ឡើយ។ ទោះបីអ្នកមិនធ្លាប់ស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកបាននៅជាមួយទ្រង់ជាយូរណាស់មកហើយ។ បើមនុស្សគ្រប់គ្នាអាចនឹកចាំជារៀងរហូតអំពីថ្ងៃដ៏ស្រស់បំព្រេងដ៏ខ្លីមួយនេះ ហើយកំណត់យកពេលទាំងនេះជាទ្រព្យសម្បត្តិដ៏រីករាយរបស់គេនៅលើផែនដី នោះជាការល្អមិនខាន។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងឱ្យមនុស្សបានឃើញតាំងពីយូរមកហើយ ប៉ុន្តែដោយសារតែដួងចិត្តរបស់មនុស្សស្មុគស្មាញពេក ហើយដោយសារតែពួកគេមិនដែលចាប់អារម្មណ៍ទាល់តែសោះលើកិច្ចការនេះ នោះកិច្ចការរបស់ព្រះជាម្ចាស់បានបន្តផ្អាកនៅលើមូលដ្ឋានដើមរបស់វា។ គំនិត សញ្ញាណ និងទស្សនៈរបស់គេហាក់ដូចជាហួសសម័យ ដ្បិតពួកគេមានទស្សនៈជាច្រើនដែលជាគំនិតចាស់គំរឹលពីសម័យបុរាណ ហើយមិនបានផ្លាស់ប្ដូរសោះឡើយ។ ជាលទ្ធផល មនុស្សនៅតែច្របូកច្របល់ និងមិនច្បាស់អំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ ពួកគេកាន់តែមិនច្បាស់អំពីអ្វីដែលពួកគេធ្វើ និងអ្វីដែលពួកគេគួរតែចូលទៅក្នុង។ ការទាំងនេះបង្ហាញនូវការលំបាកយ៉ាងខ្លាំងចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ហើយក៏រាំងស្ទះដល់ជីវិតរបស់គេមិនឱ្យបោះជំហានទៅមុខផងដែរ។ ដោយសារតែលក្ខណៈរបស់មនុស្ស និងគុណសម្បត្តិដ៏អន់របស់គេ ពួកគេគ្មានសមត្ថភាពយល់ដឹងជាមូលដ្ឋានអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនដែលឱ្យតម្លៃសំខាន់ទៅលើកិច្ចការទាំងនេះឡើយ។ ប្រសិនបើអ្នកប្រាថ្នាចង់បានការចម្រើនឡើងនៅក្នុងជីវិតរបស់អ្នក អ្នកត្រូវតែចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះសេចក្តីលម្អិតនៃអត្ថិភាពរបស់អ្នករាល់គ្នា ព្យាយាមយល់អំពីផ្នែកនីមួយៗរបស់វា ដើម្បីគ្រប់គ្រងលើការចូលក្នុងជីវិតរបស់អ្នករាល់គ្នា បំផ្លាស់បំប្រែដួងចិត្តរបស់អ្នករាល់គ្នាម្នាក់ៗឱ្យបានហ្មត់ចត់ និងដោះស្រាយបញ្ហានៃភាពទទេសូន្យនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា និងអត្ថិភាពដ៏ស្វិតស្រពោនដែលអ្នកមាន ដើម្បីឱ្យអ្នករាល់គ្នាម្នាក់ៗនឹងត្រូវបំផ្លាស់ជាថ្មី ចេញពីជម្រៅចិត្ត ហើយរីករាយយ៉ាងពិតប្រាកដចំពោះជីវិតដែលថ្កុំថ្កើង ខ្ពស់ត្រដែត និងមានសេរីភាព។ គោលបំណងនោះគឺថា អ្នករាល់គ្នាម្នាក់ៗនឹងអាចមានជីវិតរស់រវើកនៅក្នុងវិញ្ញាណរបស់អ្នក ហើយចាប់ផ្ដើមមានលក្ខណៈដូចជាភាវៈមានជីវិត។ នៅក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ដែលអ្នករាល់គ្នាមានទំនាក់ទំនងជាមួយ កម្រមាននរណាម្នាក់ដែលរស់រវើក និងស្រស់បំព្រងណាស់។ ពួកគេទាំងអស់គ្នាដូចជាមនុស្សស្វាឪនៅសម័យបុរាណ ដែលទុយមុយ និងល្ងង់ខ្លៅ ដោយគ្មានលទ្ធភាពនៃការអភិវឌ្ឍណាមួយឡើយ។ កាន់តែអាក្រក់ទៀតនោះ បងប្អូនប្រុសស្រីដែលខ្ញុំមានទំនាក់ទំនងជាមួយ គ្មានចេះគួរសម និងមានចរិតច្រឡើសបើស។ ពួកគេគ្មានដឹងបន្ដិចសោះអំពីអ្វីទៅជាសុជីវធម៌ ហើយក៏មិនបានដឹងអំពីចរិយាមារយាទដ៏ត្រឹមត្រូវនោះដែរ។ ទោះបីពីសំបកក្រៅ ពួកគេមើលទៅដូចជាមានបញ្ញា ចេះសមគួរ និងបានធំធាត់ឡើងយ៉ាងស្រស់ស្អាត ដូចជាផ្កាក្រពុំក៏ដោយ ប៉ុន្តែមានបងប្អូនស្រីៗវ័យក្មេងជាច្រើននាក់ នៅតែតុបតែងខ្លួន «បែបប្លែកៗ»។ សក់របស់ប្អូនស្រីម្នាក់[ក] បាំងមុខជិត ដោយមិនឱ្យគេមើលឃើញភ្នែករបស់នាងឡើយ។ ទោះបីទម្រង់មុខរបស់នាងល្អស្អាតយ៉ាងណាក៏ដោយ ក៏ម៉ូតសក់របស់នាងពិតជាគួរឱ្យខ្ពើម ដែលនាំឱ្យមនុស្សមានអារម្មណ៍ចម្លែក ដូចនាងជាជនល្មើសលេខមួយដែលគេយកទៅដាក់នៅក្នុងមណ្ឌលអនីតិជនអ៊ីចឹង។ ភ្នែកនាងភ្លឺថ្លាឆ្វង់ ដូចជាត្បូងមរកតនៅក្នុងទឹក បែរជាត្រូវបិទបាំង ដោយសម្លៀកបំពាក់ និងម៉ូតសក់របស់នាង ដែលធ្វើឱ្យភ្នែករបស់នាងដូចជាគោមមួយគូ ដែលមនុស្សម្នាអាចមើលឃើញតែនៅក្នុងពេលយប់ងងឹតដ៏សូន្យសុង ជាគោមមួយដែលជះពន្លឺភ្លឺចាំង ហើយធ្វើឱ្យដួងចិត្តរបស់បុរសៗភ័យតក់ស្លុត តែវាក៏ហាក់ដូចជានាងកំពុងតែព្យាយាមលាក់មុខពីមនុស្សផងដែរ។ នៅពេលដែលខ្ញុំជួបនាង នាងតែងតែប្រឌិតរឿងផ្សេងៗ ដើម្បីចេញឱ្យឆ្ងាយពី «កន្លែងកើតហេតុ» គឺដូចឃាតករដែលទើបតែសម្លាប់មនុស្សម្នាក់ ហើយខ្លាចគេដឹងរឿង ក៏ប្រើឧបាយកលគេចខ្លួន។ នាងក៏ដូចជាជនជាតិអាហ្វ្រិកស្បែកខ្មៅ[១] ដែលបានក្លាយជាទាសករអស់រយៈពេលជាច្រើនជំនាន់ ហើយមិនអាចងើបក្បាលឡើងនៅមុខអ្នកដទៃ។ វិសាលគមនៃឥរិយាបថ រួមទាំងរបៀបដែលពួកគេស្លៀកពាក់ និងតុបតែងខ្លួននេះ នឹងត្រូវការពេលរាប់ខែ ដើម្បីធ្វើការកែលម្អ។
អស់រយៈពេលរាប់ពាន់ឆ្នាំ ប្រជាជនចិនបានរស់នៅក្នុងជីវិតជាទាសករ ដូច្នេះ វាបានដាក់កម្រិតដល់ការគិត គោលគំនិត ជីវិត ភាសា ឥរិយាបថ និងទង្វើរបស់ពួកគេ ដែលនាំឱ្យពួកគេគ្មានសេរីភាពសូម្បីតែបន្ដិចឡើយ។ ប្រវត្តិសាស្ត្ររយៈពេលរាប់ពាន់ឆ្នាំមកនេះបានធ្វើឱ្យមនុស្សងប់ងុលនឹងវិញ្ញាណ ហើយវាបំផ្លិចបំផ្លាញពួកគេបន្ដិចម្ដងៗឱ្យក្លាយជាដូចជាសាកសពដែលគ្មានវិញ្ញាណអ៊ីចឹង។ មានមនុស្សជាច្រើនរស់នៅក្រោមកាំបិតកាប់សាច់របស់សាតាំង មានមនុស្សជាច្រើនរស់នៅក្នុងផ្ទះ ដូចជារូងរបស់សត្វព្រៃដ៏កាចសាហាវ មានមនុស្សជាច្រើនបរិភោគអាហារ ដូចជាសត្វគោ ឬសេះ ហើយមានមនុស្សជាច្រើននិយាយកុហក ស្ពឹកស្រពន់ និងស្ថិតក្នុងភាពវង្វេងវង្វាន់ ព្រមទាំងរស់នៅក្នុង «ស្ថានមច្ចុរាជ»។ ពីសំបកក្រៅ មនុស្សគ្មានអ្វីខុសពីមនុស្សចាស់បុរាណ ដែលកន្លែងសម្រាករបស់គេ ដូចជាស្ថាននរក ហើយគ្នីគ្នាដែលនៅជុំវិញពួកគេ គឺជាពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់។ នៅផ្នែកខាងក្រៅ មនុស្សលោកហាក់ដូចជា «សត្វ» ជាន់ខ្ពស់ តែតាមការពិត ពួកគេរស់នៅ និងស្នាក់អាស្រ័យជាមួយពួកអារក្សអសោច។ ដោយគ្មាននរណាម្នាក់ជួយមើលថែពួកគេ មនុស្សរស់នៅក្រោមការវាយឆ្មក់របស់សាតាំង ជាប់អន្ទាក់របស់វា ដោយគ្មានផ្លូវរត់គេចខ្លួនឡើយ។ ជាជាងនិយាយថា ពួកគេជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់គេនៅក្នុងផ្ទះដ៏កក់ក្ដៅ រស់នៅយ៉ាងមានក្តីសុខ និងស្កប់ចិត្ត គេគួរតែនិយាយថា មនុស្សលោករស់នៅក្នុងស្ថានឃុំព្រលឹង ទាក់ទងជាមួយអារក្ស និងពួកបិសាច។ ជាការពិត មនុស្សនៅតែជាប់ចំណងរបស់សាតាំង ពួកគេរស់នៅកន្លែងដែលអារក្សអសោចស្ថិតនៅ ហើយពួកគេបានចាញ់បញ្ឆោតអារក្សអសោចទាំងនេះ ដូចគ្រែរបស់ពួកគេជាទីឱ្យសាកសពរបស់គេគេងសម្រាកយ៉ាងកក់ក្ដៅអ៊ីចឹង។ នៅពេលមកដល់ផ្ទះ ទីធ្លាខាងមុខផ្ទះរបស់គេមានសភាពត្រជាក់ស្រឹប និងស្ងាត់ជ្រងំ ហើយខ្យល់ត្រជាក់បក់ប៉ះមែកឈើស្ងួត។ ពេលបើកទ្វារផ្ទះចូលទៅក្នុង «កន្លែងទទួលភ្ញៀវ» ជាបន្ទប់មានសភាពងងឹតសូន្យសុង គឺថាអ្នកអាចលើកដៃឡើង ហើយអ្នកមើលមិនឃើញម្រាមដៃរបស់ខ្លួនឯងឡើយ។ ពន្លឺដ៏តូចមួយលេចចូលតាមប្រលោះទ្វារ ដែលធ្វើឱ្យបន្ទប់នោះមានអារម្មណ៍កាន់តែស្រងេះស្រងោច និងគួរឱ្យខ្លាច។ ពីមួយពេលទៅមួយពេល សត្វកណ្ដុរយំឮសំឡេងច្រេចៗយ៉ាងរីករាយ។ នៅក្នុងបន្ទប់ទាំងមូលពិតជាគួរឱ្យខ្ពើម និងគួរឱ្យខ្លាច ដូចជាផ្ទះមួយដែលធ្លាប់ត្រូវបានគេដាក់សាកសពក្នុងមឈូសអ៊ីចឹង។ គ្រែ កម្រាលគ្រែ និងទូតាំងតូចមួយនៅក្នុងបន្ទប់មានពេញដោយធូលីដី ឯនៅលើដីវិញ មានកៅអីតូចៗដែលបង្ហាញជើងតាំងរបស់វា ហើយសំណាញ់ពីងពាងមាននៅពាសពេញជញ្ជាំង។ កញ្ចក់តាំងជាប់នឹងតុ មានក្រាសឈើមួយនៅជិតវា។ ពេលដើរទៅជិតកញ្ចក់ អ្នកយកទៀនមួយមកដុតបំភ្លឺ។ អ្នកមើលឃើញថា កញ្ចក់នោះមានពេញដោយធូលីដី ដែលបង្កើតជា «ម្សៅផាត់មុខ» មួយបែបនៅលើផ្ទៃមុខរបស់មនុស្ស[ខ] នៅពេលដែលគេឆ្លុះមុខ ដូច្នេះ ពួកគេមើលទៅដូចជាទើបតែចេញពីផ្នូរខ្មោចអ៊ីចឹង។ ក្រាសមានពេញទៅដោយសរសៃសក់។ អ្វីៗទាំងអស់នេះសុទ្ធតែចាស់ និងគគ្រើម ហើយហាក់ដូចជាវាទើបតែត្រូវបានប្រើប្រាស់ ដោយមនុស្សដែលទើបស្លាប់អ៊ីចឹង។ ពេលមើលទៅកាន់ក្រាសនោះ គេមានអារម្មណ៍ភ័យខ្លាច គឺដូចជាមានសាកសពមួយបានដេកស្ដូកស្ដឹងនៅជិតនោះអ៊ីចឹង។ សរសៃសក់នៅក្នុងក្រាសដែលស្ងួតគ្មានចរន្តឈាមហូរកាត់នោះ មានធុំក្លិនរបស់មនុស្សស្លាប់។ ខ្យល់ត្រជាក់ដែលបក់ចូលតាមប្រហោងទ្វារ នាំឱ្យមានអារម្មណ៍ដូចជាខ្មោចកំពុងតែប្រជ្រៀតគ្នាចូលតាមប្រហោងនោះ ដើម្បីត្រលប់ចូលមករស់នៅក្នុងបន្ទប់វិញអ៊ីចឹង។ បន្ទប់ទាំងមូលពេញដោយខ្យល់ត្រជាក់ និងរំពេចនោះក៏មានក្លិនស្អុយនៃសាកសពដ៏រលួយ ហើយក្នុងពេលនេះ គេអាចមើលឃើញថា នៅលើជញ្ជាំងនិងនៅលើគ្រែ មានរបស់របរនៅរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់ កខ្វក់ និងធុំក្លិនស្អុយ មានស្រូវអង្ករនៅជ្រុងជញ្ជាំង រីឯទូចានវិញ មានពេញដោយធូលីដី នៅលើឥដ្ឋមានសុទ្ធតែមែកឈើតូចៗ និងធូលីដី ។ល។ ដូចជាវាទើបតែត្រូវបានប្រើប្រាស់ដោយមនុស្សស្លាប់ ដោយការដើរទ្រេតទ្រោតទៅមុខ សង្កៀតធ្មេញ និងលើកក្រញាំទៅលើ។ ប៉ុននេះគឺគ្រប់គ្រាន់ក្នុងការធ្វើឱ្យអ្នកភ័យញាប់ញ័ររួចស្រេចទៅហើយ។ នៅក្នុងបន្ទប់នេះ គ្មានដាននៃជីវិតឡើយ អ្វីៗទាំងអស់សុទ្ធតែងងឹត និងមានសំណើម ដូចជាស្ថានឃុំព្រលឹងនិងស្ថាននរក ដែលព្រះជាម្ចាស់បានថ្លែងទុក។ ការនេះប្រៀបបីដូចជាផ្នូរខ្មោចរបស់មនុស្ស ដែលមានទូចានមិនទាន់លាបពណ៌ ជើងម៉ា ស៊ុមបង្អួច និងទ្វារគ្របក្រណាត់កាន់ទុក្ខ ហើយសម្ដែងការកាន់ទុក្ខដ៏ស្ងប់ស្ងាត់ទៅកាន់មនុស្សស្លាប់។ មនុស្សបានកំពុងតែរស់នៅក្នុងស្ថានមច្ចុរាជនេះអស់រយៈពេលរាប់ទសវត្សរ៍ ឬរាប់សតវត្សរ៍ ឬអាចរាប់សហស្សវត្សរ៍ថែមទៀតផង គឺពួកគេចេញពីផ្ទះតាំងពីព្រឹកព្រលឹម ហើយត្រលប់មកផ្ទះវិញយប់ជ្រៅ។ ពួកគេក្រោកចេញពី «ផ្នូរ» របស់គេ នៅពេលព្រះអាទិត្យរះឡើង ក្រោយពេលមាន់រងាវ ហើយសម្លឹងមើលមេឃ ក្រលេកមើលដី ពួកគេចាប់ផ្ដើមសកម្មភាពប្រចាំថ្ងៃរបស់គេ។ នៅពេលដែលព្រះអាទិត្យលិចចុះបាំងភ្នំ ពួកគេដើរអូសខ្លួនទាំងនឿយហត់ ត្រលប់មកកាន់ «ផ្នូរ» វិញ។ ទម្រាំដល់ពេលពួកគេបានចម្អែតក្រពះ នោះវាដល់ពេលព្រលប់បាត់ទៅហើយ។ បន្ទាប់មក ដោយបានរៀបចំខ្លួនរួចរាល់សម្រាប់ការចាកចេញពី «ផ្នូរ» ម្ដងទៀតនៅថ្ងៃស្អែក ពួកគេក៏ពន្លត់ភ្លើងចង្កៀងដែលកំពុងតែបញ្ចេញពន្លឺស្ទុងៗ។ នាពេលនោះ អ្វីដែលអាចមើលឃើញនៅក្រោមពន្លឺព្រះចន្ទ គឺជាពំនូកផ្នូរដែលនៅស្អេកស្កេះដូចដីទួលតូចៗនៅគ្រប់ច្រកល្ហក។ ចេញពីខាងក្នុង «ផ្នូរ» លាន់ឮសំឡេងស្រមុកម្ដងម្កាល។ មនុស្សទាំងអស់គេងលង់លក់យ៉ាងឆាប់រហ័ស ហើយអារក្សអសោច និងពពួកខ្មោចទាំងអស់ក៏ហាក់ដូចជាកំពុងតែសម្រាកយ៉ាងសុខស្រួលផងដែរ។ ពីមួយពេលទៅមួយពេល ពួកគេឮសំឡេងក្អែកយំពីចម្ងាយ។ សំឡេងដ៏សោះកក្រោះទាំងនេះបន្លឺឡើងនៅពេលយប់ដ៏ស្ងប់ និងស្ងាត់ជ្រងំ ដែលល្មមនឹងធ្វើឱ្យអ្នកព្រឺឆ្អឹងខ្នង និងបះសក់ច្រូង...។ នរណាទៅដឹងទៅថា មនុស្សបានកើតមក ហើយស្លាប់ទៅវិញនៅក្នុងសភាពបែបនេះអស់រយៈពេលប៉ុន្មានឆ្នាំទៅ។ នរណាទៅដឹងទៅថា ពួកគេបានបន្តរស់នៅក្នុងពិភពមួយដែលមនុស្ស និងខ្មោចនៅជាមួយគ្នាយូរប៉ុនណាហើយ។ លើសពីនេះទៅទៀត នរណាទៅដឹងទៅថា មានពេលប៉ុន្មានដងដែលពួកគេបានធ្វើពិធីលាគ្នាទៅកាន់ពិភពលោក។ នៅក្នុងស្ថាននរកលើផែនដីនេះ មនុស្សមានជីវិតដ៏រីករាយ គឺដូចពួកគេមិនធ្លាប់រអ៊ូរទាំសូម្បីតែមួយម៉ាត់ ដោយសារតែពួកគេបានស៊ាំទៅនឹងជីវិតក្នុងស្ថានឃុំព្រលឹងយ៉ាងយូរណាស់មកហើយ។ ដូច្នេះ មនុស្សបានជក់ចិត្តនឹងកន្លែងនេះ ជាទីដែលអារក្សអសោចរស់នៅ គឺដូចអារក្សអសោចជាសម្លាញ់ និងជំនិតរបស់គេ ឬដូចពិភពរបស់មនុស្សនេះ ជាក្រុមជើងកាង[២] ដ្បិតសារជាតិដើមរបស់មនុស្សបានរលាយបាត់តាំងពីយូរ ដោយគ្មានខ្សឹបប្រាប់សូម្បីតែបន្ដិច គឺវាបានបាត់ស្រមោល ដោយគ្មានបន្សល់ដានឡើយ។ រូបរាងរបស់មនុស្សដូចជាអារក្សអសោច ហើយលើសពីនេះទៅទៀត ទង្វើរបស់គេត្រូវបានគ្រប់គ្រង ដោយអារក្សអសោច។ នៅថ្ងៃនេះ ពួកគេមានរូបរាងមិនខុសអ្វីពីអារក្សអសោចឡើយ គឺដូចពួកគេកើតចេញពីអារក្សអសោចអ៊ីចឹង។ លើសពីនេះទៅទៀត មនុស្សក៏ស្រឡាញ់ផ្កាប់មុខ និងគាំទ្រដល់ដូនតារបស់គេដែរ។ គ្មាននរណាម្នាក់ដឹងថា មនុស្សត្រូវបានអារក្សសាតាំងជិះជាន់សង្កត់សង្កិនតាំងពីយូរ រហូតដល់ពួកគេដូចជាសត្វស្វាហ្គោរីឡានៅតំបន់ភ្នំនោះហើយ។ ភ្នែកដ៏ក្រហមរបស់គេបង្ហាញចេញនូវកែវភ្នែកបែបអង្វរករ ហើយនៅក្នុងពន្លឺដ៏ស្រអាប់ដែលជះចេញពីកែវភ្នែកទាំងនោះ គឺជាចិត្តព្យាបាទដ៏អាក្រក់របស់អារក្សអសោច។ ទឹកមុខរបស់គេត្រូវបានបិទបាំងដោយស្នាមជ្រីវជ្រួញ មានផ្នត់ដូចជាសំបកដើមស្រល់ មាត់របស់គេលៀនចេញមកខាងក្រៅ ដូចជាម៉ូតដែលសាតាំងច្នៃឡើង ត្រចៀករបស់គេមានសុទ្ធតែក្អែលទាំងក្នុងទាំងក្រៅ ខ្នងរបស់គេមានរាងកោង ជើងរបស់គេរញីរញ័រពិបាកទ្រខ្លួនប្រាណរបស់គេ ហើយដៃដ៏ចំអឹងរបស់គេយោលទៅមុខទៅក្រោយ។ វាដូចពួកគេគ្មានអ្វីក្រៅពី ស្បែក និងឆ្អឹង ប៉ុន្តែបន្ទាប់មកទៀត ពួកគេក៏មានរាងធាត់ដូចជាខ្លាឃ្មុំភ្នំ។ ពីខាងក្នុង និងខាងក្រៅ ពួកគេដុសខាត់ខ្លួន និងស្លៀកពាក់ ដូចជាសត្វស្វាពីសម័យបុរាណ។ នៅសព្វថ្ងៃ វាដូចជាស្វាទាំងនេះមិនទាន់បានវិវត្តខ្លួនឱ្យក្លាយជា[៣] រូបរាងមនុស្សនៅសម័យទំនើបអ៊ីចឹង ដូច្នេះ ពួកគេពិតជាចាស់គំរឹលពេកហើយ!
មនុស្សរស់នៅជាមួយសត្វធាតុ ហើយពួកគេចុះសម្រុងគ្នាយ៉ាងល្អ ទាំងមិនចេះឈ្លោះប្រកែកទាស់ទែងពាក្យសម្ដីគ្នាឡើយ។ មនុស្សជួយមើលថែ និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសត្វធាតុ ហើយសត្វធាតុក៏មានជីវិតសម្រាប់ជាប្រយោជន៍ដល់ការរស់រានរបស់មនុស្ស សម្រាប់ជាអត្ថប្រយោជន៍របស់មនុស្ស ដោយមិនគិតពីប្រយោជន៍ខ្លួនឯង ហើយវាស្តាប់បង្គាប់តាមមនុស្សទាំងស្រុង។ ជាក់ស្ដែង ទំនាក់ទំនងរវាងមនុស្ស និងសត្វធាតុមានភាពជិតស្និទ្ធ[៤] និងមានភាពសុខុដុមនឹងគ្នាយ៉ាងល្អ[៥] ហើយវាហាក់ដូចជា អារក្សអសោចគឺជាអ្នកសម្របសម្រួលយ៉ាងល្អឥតខ្ចោះរបស់មនុស្ស និងសត្វធាតុ។ ដូច្នោះ មនុស្សនិងអារក្សអសោចនៅលើផែនដី កាន់តែមានភាពស្អិតរមួត ហើយមិនអាចដាច់ចេញពីគ្នាបានឡើយ៖ ទោះបីនៅដាច់ចេញពីអារក្សអសោច ក៏មនុស្សនៅតែបន្តទំនាក់ទំនងជាមួយពួកវា។ ក្នុងពេលនោះ អារក្សអសោចមិនបានលាក់បាំងអ្វីមួយពីមនុស្សឡើយ ហើយមនុស្សបាន «ឧទ្ទិស» ទាំងអស់នូវអ្វីដែលគេមានដល់ពួកគេ។ រាល់ថ្ងៃ មនុស្សលោតលេងដូចសេះនៅក្នុង «ដំណាក់ស្ដេចនៃស្ថាននរក» កំពុងប្រលែងលេងជាមួយ «ស្ដេចនៃស្ថាននរក» (បុព្វបុរសរបស់គេ) និងត្រូវបានស្ដេចនោះគ្រប់គ្រង ដូច្នេះហើយបានជាសព្វថ្ងៃនេះ មនុស្សបានជាប់ក្អែលយ៉ាងក្រាស់ ហើយក្រោយពេលចំណាយពេលដ៏យូរនៅក្នុងស្ថានឃុំព្រលឹង ពួកគេក៏លែងចង់វិលត្រលប់មកកាន់ «ពិភពរបស់មនុស្សរស់» វិញដែរ។ ដូច្នេះ នៅពេលដែលពួកគេមើលឃើញពន្លឺ ឃើញការទាមទាររបស់ព្រះជាម្ចាស់ ព្រមទាំងអត្តចរិត និងកិច្ចការរបស់ទ្រង់ភ្លាមៗ ពួកគេមានអារម្មណ៍ភ័យញាប់ញ័រ និងអន្ទះសា ដោយនៅតែចង់វិលត្រលប់ទៅកាន់ស្ថានមច្ចុរាជ ហើយរស់នៅជាមួយខ្មោច។ ពួកគេបានភ្លេចព្រះជាម្ចាស់ជាយូរណាស់មកហើយ ដូច្នេះ ពួកគេបានដើរពនេចរនៅតាមផ្នូរខ្មោច។ នៅពេលដែលខ្ញុំជួបមនុស្ស ខ្ញុំព្យាយាមនិយាយទៅកាន់នាង ហើយមានតែពេលនេះប៉ុណ្ណោះ ទើបខ្ញុំឈ្វេងយល់ឃើញថា មនុស្សដែលកំពុងឈរនៅមុខខ្ញុំនេះ មិនមែនជាមនុស្សទាល់តែសោះ។ សក់របស់នាងរញ៉េរញ៉ៃ មុខរបស់នាងស្មោកគ្រោក ហើយនៅពេលដែលនាងញញឹមចេញធ្មេញម្ដងៗ វាដូចជាសត្វចចកអ៊ីចឹង។ នាងក៏ហាក់ដូចជាមានភាពឆោតល្ងង់របស់ខ្មោចដែលទើបតែចេញពីផ្នូរ ហើយមើលទៅកាន់មនុស្សនៃពិភពមានជីវិតផងដែរ។ មនុស្សនេះកំពុងតែព្យាយាមបូញមាត់ញញឹម ប៉ុន្តែទឹកមុខមើលទៅពេញដោយកលល្បិច និងគួរឱ្យខ្លាច។ នៅពេលដែលនាងញញឹមដាក់ខ្ញុំ វាហាក់ដូចជានាងមានអ្វីមួយចង់និយាយ ប៉ុន្តែនាងមិនអាចរកពាក្យនិយាយបាន ដូច្នេះ អ្វីដែលនាងអាចធ្វើបាន គឺគ្រាន់តែឈរនៅជ្រុងម្ខាង ទាំងមានទឹកមុខស្លឺ និងល្ងង់ផង។ មើលឃើញពីខាងក្រោយ នាងហាក់ដូចជាបង្ហាញ «រូបកាយដ៏មានអំណាចនៃជនជាតិចិនដែលកំពុងតែធ្វើការ» ហើយនៅក្នុងពេលនេះ នាងកាន់តែគួរឱ្យស្អប់ខ្ពើម ដោយនឹកឃើញដល់រូបកាយនៃពូជពង្សរបស់រឿងព្រេងបុរាណ យ៉ាន់ ហ័ង/យ៉ាន់ វ៉ាង[គ] ដែលមនុស្សម្នានាំគ្នានិយាយនោះ។ នៅពេលដែលខ្ញុំសួរនាំនាង នាងឱនក្បាលចុះទាំងស្ងាត់ស្ងៀម។ នាងត្រូវការពេលយ៉ាងយូរ ដើម្បីឆ្លើយតបមកវិញ ហើយនាងមានអារម្មណ៍រួញរាយ៉ាងខ្លាំង នៅពេលដែលនាងនិយាយ។ ដៃរបស់នាងនៅមិនស្ងៀមសោះ ហើយនាងបៀមម្រាមដៃពីររបស់នាង ដូចជាសត្វឆ្មា។ ទើបតែពេលនេះប៉ុណ្ណោះ ទើបខ្ញុំដឹងថា ដៃរបស់មនុស្សមើលទៅហាក់ដូចជាពួកគេទើបតែដើររើសសម្រាម ទាំងក្រចកដៃមានស្នាមរឆេចរឆូច ហើរពណ៌ ហើយមនុស្សមិនដែលដឹងថា ក្រចករបស់គេគួរតែមានពណ៌ស «តូចច្រឡឹង» ដែលមាននូវស្នាមយ៉ាងក្រាស់ប្រឡាក់ដោយក្អែលនោះឡើយ។ កាន់តែគួរឱ្យខ្ពើមទៀតនោះ ខ្នងដៃរបស់គេមើលទៅដូចជាស្បែកមាន់ ដែលទើបតែបោចរោម។ សរសៃនៅលើដៃរបស់គេឡើងធំៗ ដោយសារតែការប្រឹងប្រែងទាំងកម្លាំងញើសឈាមរបស់គេ ដែលដៃម្ខាងប្រឡាក់សុទ្ធតែដី ទាំង «ធុំក្លិនដី» ង៉ោង ហើយការនេះតំណាងឱ្យភាពមានតម្លៃ និងភាពគួរឱ្យស្ងើចសរសើរចំពោះស្មារតីនៃការរងទុក្ខវេទនារបស់មនុស្ស ដូច្នេះ ស្មារតីនៃទុក្ខវេទនានេះថែមទាំងត្រូវបានបង្កប់យ៉ាងជ្រៅនៅលើសរសៃដៃរបស់មនុស្ស។ ចាប់តាំងពីក្បាល រហូតដល់ចុងជើង គ្មានសម្លៀកបំពាក់ណាមួយដែលមនុស្សពាក់មើលទៅដូចជាស្បែកសត្វឡើយ ប៉ុន្តែពួកគេដឹងតិចតួចណាស់ថា ពួកគេមាន «កិត្តិយស» យ៉ាងខ្លាំង តាមពិតទៅ តម្លៃរបស់វាទាបជាងរោមចចក ឬកាន់តែអន់ជាងស្លាបក្ងោកទៅទៀត ដ្បិតសម្លៀកបំពាក់របស់វាត្រូវបានបង្កើតមកយ៉ាងអាក្រក់តាំងពីយូរមកហើយ ដែលពួកគេមើលទៅអន់ជាងសត្វជ្រូក និងសត្វឆ្កែទៅទៀត។ អាវចំហរបស់នាងធ្លាក់រយីងរយោងត្រឹមខ្នង ហើយជើងខោរបស់នាង ដែលដូចជាពោះវៀនមាន់ លាតត្រដាងទាំងស្រុងពីភាពកខ្វក់របស់នាងចេញមកទីពន្លឺ។ វាមានលក្ខណៈរឹបខ្លី ដូចជាចង់បង្ហាញថា ជើងដ៏វែងរបស់នាងមិនត្រូវបានចងតាំងពីយូរមកហើយ៖ នាងមានជើងធំៗ លែងដូចជាជើង «ផ្កាឈូកមាសប្រាំពីរសង់ទីម៉ែត្រកន្លះ» នៃជំនាន់សង្គមចាស់ទៀតហើយ។ សម្លៀកបំពាក់របស់បុគ្គលនេះមានលក្ខខណ្ឌបស្ចឹមលោកជ្រុលពេក ប៉ុន្តែក៏ថោកពេកផងដែរ។ នៅពេលដែលខ្ញុំជួបនាង នាងតែងតែអៀនខ្មាស ទឹកមុខរបស់នាងឡើងក្រហម ហើយនាងមិនអាចងើបមុខឡើងបានឡើយ គឺដូចនាងត្រូវបានសង្កត់សង្កិន ដោយអារក្សអសោច ហើយមិនអាចសម្លឹងមើលមុខមនុស្សទៀតឡើយ។ ធូលីដីគ្របបាំងមុខរបស់មនុស្ស។ ធូលីដី ដែលបានធ្លាក់ពីលើមេឃនេះ ហាក់ដូចជាធ្លាក់មកលើមុខរបស់មនុស្សដោយអយុត្តិធម៌ ធ្វើឱ្យវាមើលទៅដូចជាស្លាបសត្វចាប។ ភ្នែករបស់មនុស្សក៏ដូចជាសត្វចាបផងដែរ៖ តូចនិងខ្លី ដោយគ្មានពន្លឺទាល់តែសោះ។ នៅពេលដែលមនុស្សចាប់ផ្ដើមនិយាយ សម្ដីរបស់គេមិនសូវច្បាស់ និងរអិលញាប់ ដែលគួរឱ្យស្អប់ និងខ្ពើមរអើមចំពោះអ្នកដទៃ។ ប៉ុន្តែ មនុស្សជាច្រើនសរសើរមនុស្សបែបនេះថាជា «អ្នកតំណាងឱ្យប្រជាជាតិមួយ»។ តើនេះមិនមែនជារឿងកំប្លែងទេឬ? ព្រះជាម្ចាស់ចង់បំផ្លាស់បំប្រែមនុស្ស សង្រ្គោះពួកគេ រំដោះពួកគេចេញពីផ្នូរនៃសេចក្តីស្លាប់ ដើម្បីឱ្យពួកគេរួចជីវិតកុំឱ្យធ្លាក់ទៅក្នុងស្ថានឃុំព្រលឹង និងស្ថាននរក។
លេខយោង៖
(១) «ជនជាតិអាហ្វ្រិកស្បែកខ្មៅ» សំដៅទៅលើមនុស្សសម្បុរខ្មៅ ដែលត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា ហើយបានក្លាយជាទាសករជាច្រើនជំនាន់។
(២) «ក្រុមជើងកាង» សំដៅលើសេចក្តីពុករលួយរបស់មនុស្សជាតិ និងការដែលគ្មានមនុស្សបរិសុទ្ធណាម្នាក់នៅក្នុងចំណោមមនុស្សជាតិ។
(៣) «វិវត្តខ្លួនឱ្យជា» សំដៅទៅលើ «ការវិវត្តន៍» របស់មនុស្សស្វាឪ ក្លាយជារូបរាងជាមនុស្សដូចសព្វថ្ងៃ។ គោលបំណងនៃពាក្យនេះមានលក្ខណៈដៀលត្មះ៖ តាមពិតទៅ វាគ្មានអ្វីមួយដូចជាទ្រឹស្ដីនៃសត្វស្វាឪបុរាណ ដែលវិវត្តខ្លួនទៅជារូបមនុស្ស ដែលអាចឈរត្រង់ខ្លួននោះឡើយ។
(៤) «ជិតស្និទ្ធ» ត្រូវបានប្រើក្នុងន័យចំអក។
(៥) «ភាពសុខុដុម» ត្រូវបានប្រើក្នុងន័យចំអក។
(ក) អត្ថបទដើមសរសេរថា «នាង»។
(ខ) អត្ថបទដើមសរសេរថា «មុខរបស់មនុស្ស»។
(គ) «យ៉ាន់» និង «ហ័ង» គឺជាឈ្មោះនៃព្រះចៅអធិរាជចំនួនពីរនៅក្នុងរឿងព្រេង ដែលស្ថិតនៅក្នុងចំណោមអ្នកជួយយកអាសាដល់អ្នកដទៃដំបូងគេនៅក្នុងប្រទេសចិន។ «យ៉ាន់វ៉ាង» គឺជាឈ្មោះចិនសម្រាប់ «ស្ដេចនៃស្ថាននរក»។ «យ៉ាន់ហ័ង» និង «យ៉ាន់វ៉ាង» សឹងតែមានសំឡេងដូចគ្នា នៅពេលដែលបញ្ចេញសូរនៅក្នុងភាសាចិនកុកងឺ។