បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)

ធម្មជាតិរបស់មនុស្ស ខុសគ្នាពីសារជាតិរបស់ខ្ញុំណាស់ ដ្បិតធម្មជាតិពុករលួយរបស់មនុស្ស កើតចេញមកទាំងស្រុងពីមារសាតាំង។ ធម្មជាតិរបស់មនុស្សត្រូវបានកែច្នៃ និងត្រូវធ្វើឲ្យពុករលួយដោយមារសាតាំង។ ពោលគឺ មនុស្សរស់នៅក្រោមឥទ្ធិពលនៃសេចក្ដីអាក្រក់ និងភាពគួរឲ្យស្អប់ខ្ពើមរបស់វា។ មនុស្សមិនលូតលាស់នៅក្នុងពិភពនៃសេចក្ដីពិត ឬក្នុងមជ្ឍដ្ឋានដ៏បរិសុទ្ធនោះទេ និងរឹតតែមិនរស់នៅក្នុងពន្លឺ។ ដូច្នេះ ការដែលមនុស្សណាម្នាក់មានសេចក្ដីពិតនៅក្នុងធម្មជាតិរបស់ពួកគេ តាំងពីពេលដែលគេកើតមក គឺវាមិនអាចទៅរួចនោះឡើយ ហើយរឹតតែគ្មាននរណាម្នាក់អាចកើតមកដោយមានសារជាតិ ដែលកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ទៅទៀត។ មនុស្សមានធម្មជាតិមួយដែលតតាំងនឹងព្រះជាម្ចាស់ មិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតឡើយ។ ធម្មជាតិនេះ គឺជាបញ្ហាដែលខ្ញុំចង់ពិភាក្សា ហើយវាគឺជាអំពើក្បត់។ អំពើក្បត់ គឺជាប្រភពនៃការតតាំងរបស់មនុស្សម្នាក់ៗចំពោះព្រះជាម្ចាស់។ នេះគឺជាបញ្ហាមួយដែលមានតែនៅក្នុងមនុស្សប៉ុណ្ណោះ និងគ្មាននៅក្នុងខ្ញុំទេ។ អ្នកខ្លះនឹងសួរថា៖ ដោយសារមនុស្សទាំងអស់សុទ្ធតែរស់នៅក្នុងលោកីយ៍ដូចព្រះគ្រីស្ទដែរ ហេតុអ្វីបានមនុស្សទាំងអស់មានធម្មជាតិដែលក្បត់នឹងព្រះជាម្ចាស់ តែព្រះគ្រីស្ទមិនក្បត់នឹងព្រះជាម្ចាស់ដូច្នេះ? នេះគឺជាបញ្ហាមួយដែលត្រូវតែយកមកបកស្រាយប្រាប់អ្នករាល់គ្នាឲ្យបានច្បាស់។

មូលដ្ឋាននៃអត្ថិភាពរបស់មនុស្សជាតិ ការចាប់កំណើតខាងឯព្រលឹងម្ដងទៀត។ អាចនិយាយម្យ៉ាងទៀតបានថា មនុស្សគ្រប់ៗរូបទទួលបានជីវិតជាមនុស្សនៅក្នុងសាច់ឈាម នៅពេលដែលព្រលឹងរបស់គេចាប់កំណើត។ បន្ទាប់ពីរូបកាយរបស់មនុស្សបានកើតមក ជីវិតរបស់គេក៏បន្តរហូតទាល់តែសាច់ឈាមនេះ ឈានដល់ដែនកំណត់ចុងក្រោយបំផុតរបស់វា គឺជាពេលដែលព្រលឹងចាកចេញពីសំបកកាយរបស់គេ។ ដំណើរការនេះ កើតឡើងដដែលៗ ម្ដងហើយម្ដង ទៀត ដោយព្រលឹងមនុស្សម្នាក់ទៅមកៗ ម្ដងហើយម្ដង ទៀត ដូច្នេះហើយទើបអត្ថិភាពរបស់មនុស្សក៏ត្រូវបានរក្សាទុក។ ជីវិតនៃសាច់ឈាមនេះ ក៏ជាជីវិតនៃព្រលឹងរបស់មនុស្សដែរ ហើយព្រលឹងរបស់មនុស្សទ្រទ្រង់ដល់អត្ថិភាពនៃសាច់ឈាមរបស់មនុស្ស។ មានន័យថា ជីវិតរបស់បុគ្គលម្នាក់ៗកើតចេញពីព្រលឹងរបស់ពួកគេ ហើយជីវិតនេះមិនមែនជាប់ជាមួយនឹងសាច់ឈាមឡើយ។ ដូច្នេះ ធម្មជាតិរបស់មនុស្សកើតចេញមកពីព្រលឹង មិនមែនពីសាច់ឈាមនោះទេ។ មានតែព្រលឹងរបស់មនុស្សម្នាក់ៗទេ ទើបដឹងថាគេបានឆ្លងកាត់ការល្បួង ទុក្ខវេទនា និងសេចក្ដីពុករលួយរបស់សាតាំងដោយរបៀបណា។ សាច់ឈាមរបស់មនុស្សមិនអាចដឹងពីសេចក្ដីទាំងនេះបានឡើយ។ ដូច្នេះ មនុស្សជាតិក៏កាន់តែងងឹតងងុល កាន់តែស្មោកគ្រោក និងកាន់តែអាក្រក់ទៅៗទាំងមិនដឹងខ្លួន ខណៈដែលគម្លាតរវាងមនុស្ស និងខ្លួនខ្ញុំផ្ទាល់ ក៏កាន់តែឆ្ងាយទៅៗ ហើយជីវិតក៏កាន់តែងងឹតទៅៗសម្រាប់មនុស្សជាតិ។ សាតាំងក្រសោបព្រលឹងរបស់មនុស្សនៅក្នុងកណ្ដាប់ដៃរបស់វា ដូច្នេះ សាច់ឈាមរបស់មនុស្សពិតជាត្រូវសាតាំងកាន់កាប់មែន។ តើសាច់ឈាមបែបនេះ និងមនុស្សបែបនេះ អាចមិនតតាំងនឹងព្រះជាម្ចាស់យ៉ាងដូចម្ដេចកើត? តើពួកគេអាចស្របគ្នាជាមួយដោយរបៀបណា? ហេតុផលដែលខ្ញុំបណ្ដេញសាតាំងឲ្យចុះមកកណ្ដាលអាកាស គឺដោយសារតែវាក្បត់ខ្ញុំ។ ហើយចុះតើមនុស្សអាចរួចពីចំណងពាក់ព័ន្ធរបស់ពួកគេដោយរបៀបណា? ហេតុនេះទើបអំពើក្បត់ គឺជាធម្មជាតិរបស់មនុស្ស។ ខ្ញុំទុកចិត្តថា កាលណាអ្នករាល់គ្នាយល់ពីការលើកហេតុផលនេះហើយ អ្នករាល់គ្នាក៏គួរតែមានជំនឿលើសារជាតិរបស់ព្រះគ្រីស្ទដែរ។ សាច់ឈាមដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់សណ្ឋិត គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ផ្ទាល់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឧត្ដុង្គឧត្ដមណាស់។ ទ្រង់ប្រកបដោយព្រះចេស្ដា ទ្រង់បរិសុទ្ធ ហើយសុចរិតផង។ ដូចគ្នាដែរ សាច់ឈាមរបស់ទ្រង់ក៏ឧត្ដុង្គឧត្ដម ប្រកបដោយព្រះចេស្ដា បរិសុទ្ធ និងសុចរិតដែរ។ សាច់ឈាមបែបនេះ អាចធ្វើបានតែកិច្ចការណាដែលសុចរិត និងមានប្រយោជន៍ដល់មនុស្សជាតិប៉ុណ្ណោះ គឺជាកិច្ចការដែលបរិសុទ្ធ ប្រកបដោយសិរីល្អ និងប្រកបដោយព្រះចេស្ដា។ ទ្រង់មិនអាចធ្វើកិច្ចការដែលបំពានសេចក្ដីពិត បំពានសីលធម៌ និងភាពយុត្តិធម៌ ហើយរឹតតែមិនអាចធ្វើកិច្ចការដែលក្បត់នឹងវិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បរិសុទ្ធ ដូច្នេះសាច់ឈាមរបស់ទ្រង់ ក៏សាតាំងមិនអាចធ្វើឲ្យពុករលួយបានដែរ។ សាច់ឈាមរបស់ទ្រង់ ជាសាច់ឈាមដែលមានសារជាតិខុសពីសាច់ឈាមរបស់មនុស្ស។ ដ្បិតនេះជាមនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ មិនមែនជាព្រះជាម្ចាស់ឡើយ។ សាតាំងមិនអាចធ្វើឲ្យសាច់ឈាមរបស់ព្រះជាម្ចាស់ពូករលួយបានឡើយ។ ហេតុនេះ ទោះបីជាមនុស្ស និងព្រះគ្រីស្ទ ស្ថិតនៅក្នុងកន្លែងតែមួយដូចគ្នា ក៏មានតែមនុស្សទេទើបត្រូវបានកាន់កាប់ ប្រើប្រាស់ និងជាប់អន្ទាក់សាតាំង។ ផ្ទុយទៅវិញ ព្រះគ្រីស្ទមិនរញ្ជួយដោយសារសេចក្ដីពុករលួយរបស់សាតាំងជានិរន្តន៍ ពីព្រោះសាតាំងមិនអាចចុះមកពីស្ថានដ៏ខ្ពស់បំផុត ហើយមិនអាចចូលមកកៀកនឹងព្រះជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាគប្បីដឹងថា គឺមានតែមនុស្សជាតិដែលត្រូវបានពុករលួយដោយសាតាំងទេ ទើបក្បត់ខ្ញុំ។ អំពើក្បត់មិនមែនជាបញ្ហាដែលពាក់ព័ន្ធនឹងព្រះគ្រីស្ទបន្តិចឡើយ។

ព្រលឹងទាំងអស់ដែលសាតាំងបានធ្វើឲ្យពុករលួយ សុទ្ធតែជាទាសះនៅក្នុងដែនត្រួតត្រារបស់សាតាំង។ មានតែអស់អ្នកដែលជឿលើព្រះគ្រីស្ទប៉ុណ្ណោះ ដែលត្រូវបានញែកដាច់ដោយឡែក និងបានសង្គ្រោះចេញពីជុំរុំរបស់សាតាំង ព្រមទាំងនាំចូលទៅក្នុងនគរព្រះសព្វថ្ងៃនេះ។ មនុស្សទាំងអស់នេះលែងរស់នៅក្រោមឥទ្ធិពលរបស់សាតាំងទៀតហើយ។ ទោះបីជាដូច្នេះក៏ដោយ ក៏ធម្មជាតិរបស់មនុស្សនៅតែចាក់ឫសក្នុងសាច់ឈាមរបស់មនុស្សដែរ ពោលគឺទោះបីជាព្រលឹងរបស់អ្នករាល់គ្នាបានសង្គ្រោះហើយក៏ដោយ ក៏ធម្មជាតិរបស់អ្នករាល់គ្នានៅតែដូចមុនដែរ ហើយឱកាសដែលអ្នករាល់គ្នានឹងក្បត់ខ្ញុំក៏នៅមួយរយភាគរយដែរ។ នេះហើយជាមូលហេតុដែលកិច្ចការរបស់ខ្ញុំស្ថិតនៅយូរអង្វែង ដូចដែលធម្មជាតិរបស់អ្នករាល់គ្នាអាចយល់បាន។ ឥលូវនេះ អ្នករាល់គ្នាសុទ្ធតែកំពុងឆ្លងកាត់ការលំបាកអស់ពីសមត្ថភាពរបស់អ្នក នៅពេលដែលអ្នកបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្ដែ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នា សុទ្ធតែអាចក្បត់ខ្ញុំ ហើយត្រលប់ទៅរកដែនត្រួតត្រារបស់សាតាំង ទៅរកជុំរុំរបស់វា និងត្រលប់ទៅរកជីវិតចាស់របស់អ្នករាល់គ្នាវិញ ហើយនេះគឺជាការពិតមួយដែលមិនអាចបដិសេធបាន។ នៅពេលនោះ អ្នករាល់គ្នាមិនអាចនឹងបង្ហាញពីចំណែកណាមួយនៃភាពជាមនុស្ស ឬក៏លក្ខណៈជាមនុស្ស ដូចដែលអ្នកបង្ហាញនៅពេលឥលូវនេះឡើយ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកនឹងត្រូវបំផ្លាញចោល ហើយលើសពីនោះទៀត អ្នកនឹងត្រូវផ្ដន្ទាទោសជារៀងរហូត ដាក់ទោសយ៉ាងធ្ងន់ធ្ងរ និងមិនបានចាប់កំណើតម្ដងទៀតឡើយ។ នេះគឺជាបញ្ហាដែលបានលាតត្រដាងនៅចំពោះមុខអ្នករាល់គ្នា។ ជាដំបូង ខ្ញុំសូមរំឭកអ្នករាល់គ្នាតាមរបៀបនេះ ដើម្បីកុំឲ្យកិច្ចការរបស់ខ្ញុំក្លាយជាអសារឥតការ ហើយបន្ទាប់មកទៀត គឺដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅក្នុងគ្រានៃពន្លឺ។ តាមពិតទៅ ទោះបីជាកិច្ចការរបស់ខ្ញុំក្លាយជាអសារឥតការ ក៏មិនមែនជាបញ្ហាធំដុំអ្វីដែរ។ អ្វីដែលសំខាន់នោះគឺ អ្នករាល់គ្នាមានជីវិតរីករាយ និងមានអនាគតមួយដ៏ត្រចះត្រចង់។ កិច្ចការរបស់ខ្ញុំ គឺជាកិច្ចការនៃការសង្គ្រោះព្រលឹងមនុស្ស។ ប្រសិនបើព្រលឹងរបស់អ្នកធ្លាក់ទៅក្នុងដៃរបស់សាតាំង រូបកាយរបស់អ្នកនឹងមិនរស់នៅក្នុងសន្ដិភាពឡើយ។ ប្រសិនបើខ្ញុំការពាររូបកាយរបស់អ្នក ព្រលឹងរបស់អ្នកក៏ប្រាកដជានឹងស្ថិតនៅក្រោមការថែទាំរបស់ខ្ញុំដែរ។ ប្រសិនបើខ្ញុំពិតជាស្អប់អ្នក នោះរូបកាយ និងព្រលឹងរបស់អ្នកនឹងធ្លាក់ទៅក្នុងដៃរបស់សាតាំងភ្លាម។ ដូច្នេះ តើអ្នកអាចស្រមៃពីស្ថានភាពរបស់អ្នកបានទេ? ប្រសិនបើនៅថ្ងៃណាមួយ ពាក្យពេចន៍របស់ខ្ញុំត្រូវបាត់បង់ដោយសារអ្នក នោះខ្ញុំនឹងប្រគល់អ្នករាល់គ្នាទៅឲ្យសាតាំង ដែលនឹងធ្វើទារុណកម្មអ្នករាល់គ្នាយ៉ាងខ្លាំង រហូតដល់កំហឹងរបស់ខ្ញុំបានរលាយបាត់ទាំងស្រុង ឬក៏ខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាជាមនុស្សដែលមិនអាចលើកលែងឲ្យបាននេះដោយផ្ទាល់ ដ្បិតចិត្តរបស់អ្នករាល់គ្នាដែលក្បត់ខ្ញុំ នឹងមិនដែលផ្លាស់ប្ដូរឡើយ។

ឥលូវនេះ អ្នករាល់គ្នាគ្នាគួរតែព្យាយាមស្គាល់ខ្លួនឯងឲ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន ដើម្បីមើលឲ្យដឹងថា អំពើក្បត់ចំពោះខ្ញុំ ដែលនៅក្នុងអ្នករាល់គ្នា មានច្រើនយ៉ាងណា។ ខ្ញុំកំពុងរង់ចាំការឆ្លើយតបរបស់អ្នករាល់គ្នាយ៉ាងអន្ទះសា។ ចូរកុំដោះស្រាយជាមួយនឹងខ្ញុំ ដើម្បីបង្គ្រប់កិច្ចនោះឡើយ។ ខ្ញុំមិនលេងសើចជាមួយនឹងមនុស្សទេ។ ប្រសិនបើខ្ញុំនិយាយថា ខ្ញុំនឹងធ្វើអ្វីម្យ៉ាង នោះខ្ញុំប្រាកដជានឹងធ្វើការនោះមែន។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាម្នាក់ៗ នឹងធ្វើជាមនុស្សម្នាក់ដែលផ្ដល់សារៈសំខាន់ដល់ពាក្យខ្ញុំ ហើយមិនគិតថា ពាក្យនេះគ្រាន់តែជារឿងប្រឌិតខាងវិទ្យាសាស្ត្រនោះឡើយ។ អ្វីដែលខ្ញុំចង់បាន គឺសកម្មភាពដ៏ជាក់លាក់ពីអ្នករាល់គ្នា មិនមែនជាការស្រមើស្រមៃរបស់អ្នករាល់គ្នានោះទេ។ បន្ទាប់មក អ្នករាល់គ្នាត្រូវតែឆ្លើយនឹងសំណួររបស់ខ្ញុំដែលមានដូចតទៅ៖ ១. ប្រសិនបើអ្នកគឺពិតជាអ្នកស៊ីឈ្នួលមែន តើអ្នកអាចបម្រើដល់ខ្ញុំដោយស្មោះត្រង់ ដោយគ្មានភាពធូររលុង និងភាពអវិជ្ជមានបានទេ? ២. ប្រសិនបើអ្នករកឃើញថា ខ្ញុំមិនធ្លាប់ឲ្យតម្លៃអ្នកសោះ តើអ្នកនឹងនៅតែអាចនៅនឹងខ្ញុំ ហើយបម្រើខ្ញុំអស់មួយជីវិតទេ? ៣. ប្រសិនបើខ្ញុំនៅតែសោះកក្រោះនឹងអ្នករាល់ បើទោះបីជាអ្នកបានលះបង់នូវការប្រឹងប្រែងជាច្រើនហើយក្ដី តើអ្នកនឹងអាចបន្តធ្វើការឲ្យខ្ញុំដោយងងឹតងងុលបានដែរឬទេ? ៤. បន្ទាប់ពីអ្នកបានធ្វើការលះបង់សម្រាប់ខ្ញុំហើយ ប្រសិនបើខ្ញុំមិនពេញចិត្តនឹងការទាមទារកំប៉ិកកំប៉ុករបស់អ្នក តើអ្នកនឹងទៅជានឿយណាយ ហើយខកចិត្តនឹងខ្ញុំ ឬកាន់តែខឹងក្រេវក្រោធ ហើយគំហកមើលងាយដែរឬទេ? ៥. ប្រសិនបើអ្នកតែងតែស្មោះត្រង់រហូតមក ដោយមានទាំងសេចក្ដីស្រឡាញ់យ៉ាងច្រើនចំពោះខ្ញុំ តែអ្នករងនូវទណ្ឌកម្មជាជំងឺ ភាពក្រខ្សត់ និងការបោះបង់ចោលពីមិត្តភក្ដិ និងសាច់ញាតិ ឬប្រសិនបើអ្នកទ្រាំទ្រនឹងគ្រោះអកុសលផ្សេងៗក្នុងជីវិត តើភាពស្មោះត្រង់ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំ នៅតែបន្តដែរឬទេ? ៦. ប្រសិនបើអ្វីដែលអ្នករាល់គ្នាស្រមៃក្នុងចិត្តរបស់អ្នករាល់គ្នា គ្មានអ្វីមួយត្រូវគ្នានឹងកិច្ចការដែលខ្ញុំបានធ្វើ តើអ្នកនឹងដើរលើមាគ៌ាអនាគតរបស់ខ្លួនយ៉ាងដូចម្ដេច? ៧. ប្រសិនបើអ្នកមិនទទួលបាននូវសេចក្ដីដែលអ្នកសង្ឃឹមថានឹងបាន តើអ្នកអាចបន្តធ្វើជាអ្នកដើរតាមខ្ញុំដែរឬទេ? ៨. ប្រសិនបើអ្នកពុំធ្លាប់បានយល់ពីគោលបំណង និងសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំ តើអ្នកអាចធ្វើជាមនុស្សស្ដាប់បង្គាប់ម្នាក់ ដែលមិនធ្វើការវិនិច្ឆ័យ និងធ្វើការសន្និដ្ឋានតាមទំនើងចិត្តរបស់ខ្លួនដែរឬទេ? ៩. តើអ្នកអាចផ្ដល់តម្លៃដល់ពាក្យសម្ដីគ្រប់យ៉ាង ដែលខ្ញុំបាននិយាយ និងកិច្ចការគ្រប់យ៉ាងដែលខ្ញុំបានធ្វើ កាលដែលខ្ញុំនៅជាមួយមនុស្សជាតិ បានដែរឬទេ? ១០. តើអ្នកអាចធ្វើជាអ្នកដើរតាមដ៏ស្មោះត្រង់របស់ខ្ញុំ ទាំងស៊ូរងទ្រាំងនូវទុក្ខលំបាកពេញមួយជីវិតដើម្បីខ្ញុំ ទាំងដែលអ្នកមិនទទួលបានអ្វីសោះដែរឬទេ? ១១. ដោយយល់ដល់ខ្ញុំ តើអ្នកអាចបណ្ដោយឲ្យការពិចារណា ការគ្រោងទុក ឬការរៀបចំសម្រាប់មាគ៌ាអនាគតនៃការរក្សាជីវិតរបស់អ្នក កន្លងទៅដែរឬទេ? ទាំងអស់នេះគឺជាសំណួរដែលបង្ហាញអំពីសេចក្ដីតម្រូវជាចុងក្រោយរបស់ខ្ញុំពីអ្នករាល់គ្នា ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចផ្ដល់ចម្លើយឲ្យខ្ញុំបាន។ ប្រសិនបើអ្នកបានសម្រេចនូវកិច្ចការម្យ៉ាង ឬពីរយ៉ាង ដែលសំណួរនេះសុំពីអ្នក នោះអ្នកត្រូវតែបន្តព្យាយាមថែមទៀត។ ប្រសិនបើអ្នកមិនអាចសម្រេចបាននូវសេចក្ដីតម្រូវណាមួយពីក្នុងសេចក្ដីតម្រូវទាំងនេះ នោះអ្នកមុខជាប្រភេទមនុស្សដែលនឹងត្រូវបោះទៅក្នុងស្ថាននរកហើយ។ ចំពោះមនុស្សបែបនេះ ខ្ញុំមិនចាំបាច់និយាយអ្វីទៀតទេ ដ្បិតពួកគេប្រាកដជាមិនមែនមនុស្សដែលអាច ចុះសម្រុងនឹងខ្ញុំនោះឡើយ។ តើឲ្យខ្ញុំអាចទុកមនុស្សម្នាក់ដែលអាចក្បត់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ឲ្យនៅក្នុងផ្ទះរបស់ខ្ញុំដូចម្ដេចបាន? ហើយចំពោះអស់អ្នកណាដែលនៅតែអាចក្បត់ខ្ញុំ ស្ទើរគ្រប់កាលៈទេសៈនោះ ខ្ញុំនឹងសង្កេតមើលលំនាំនៃការអនុវត្តរបស់គេ មុនពេលធ្វើការរៀបចំដទៃទៀត។ យ៉ាងណាមិញ អស់អ្នកណាដែលអាចក្បត់ខ្ញុំ ទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ខ្ញុំនឹងមិនបំភ្លេចឡើយ ខ្ញុំនឹងនឹកចាំពីពួកគេក្នុងចិត្តរបស់ខ្ញុំ ហើយទន្ទឹងចាំឱកាសតបស្នងនឹងទង្វើរបស់គេវិញជាមិនខាន។ សេចក្ដីតម្រូវដែលខ្ញុំបានលើកឡើង គឺសុទ្ធតែជាបញ្ហាដែលអ្នករាល់គ្នាត្រូវតែពិនិត្យពិច័យនៅក្នុងខ្លួនអ្នករាល់គ្នា។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចពិចារណាពីរឿងនេះយ៉ាងយកចិត្តទុកដាក់ ហើយមិនដោះស្រាយជាមួយខ្ញុំ ដោយបង្គ្រប់កិច្ចនោះទេ។ នៅក្នុងអនាគតដ៏ខ្លីខាងមុខ ខ្ញុំនឹងពិនិត្យមើលចម្លើយដែលអ្នករាល់គ្នាបានផ្ដល់ ធៀបទៅនឹងសេចក្ដីតម្រូវរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំនឹងមិនតម្រូវអ្វីពីអ្នករាល់គ្នាទេ ហើយខ្ញុំក៏មិនផ្ដល់នូវការក្រើនរម្លឹកដ៏ស្មោះត្រង់ដល់អ្នកទៀតដែរ។ ផ្ទុយទៅវិញ ខ្ញុំនឹងប្រើប្រាស់សិទ្ធិអំណាចរបស់ខ្ញុំ។ អស់អ្នកណាដែលគួរត្រូវរក្សាទុក នឹងត្រូវបានរក្សាទុក អស់អ្នកណាដែលគួរត្រូវផ្ដល់រង្វាន់ នឹងទទួលបានរង្វាន់ អស់អ្នកណាដែលគួរត្រូវប្រគល់ទៅឲ្យសាតាំង នឹងត្រូវប្រគល់ទៅឲ្យសាតាំង អស់អ្នកណាដែលគួរត្រូវដាក់ទោសយ៉ាងធ្ងន់ធ្ងរ នឹងត្រូវដាក់ទោសយ៉ាងធ្ងន់ធ្ងរ ហើយអស់អ្នកណាដែលគួរវិនាសទៅនោះ ក៏នឹងត្រូវបំផ្លាញចោលដែរ។ ដូច្នេះ នឹងគ្មាននរណាមករំខានដល់ខ្ញុំ ក្នុងគ្រាដែលខ្ញុំកំពុងនៅរស់បានឡើយ។ តើអ្នកជឿពាក្យរបស់ខ្ញុំទេ? តើអ្នកជឿលើការដាក់ទោសឬទេ? តើអ្នកជឿថា ខ្ញុំនឹងដាក់ទោសដល់មនុស្សអាក្រក់ ដែលបោកប្រាស់ និងក្បត់ខ្ញុំដែរឬទេ? តើអ្នកសង្ឃឹមចង់ឲ្យថ្ងៃនោះមកដល់ឆាប់ៗ ឬឲ្យវាមកដល់នៅពេលក្រោយ? តើអ្នកជាមនុស្សដែលខ្លាចការដាក់ទោស ឬជាមនុស្សដែលតតាំងនឹងខ្ញុំ ទោះបីជាគេត្រូវទទួលការដាក់ទោស? នៅពេលដែលថ្ងៃនោះមកដល់ តើអ្នកអាចស្រមៃបានទេថា អ្នកនឹងរស់ក្នុងសំណើច និងភាពក្អាកក្អាយ ឬក៏អ្នកនឹងត្រូវយំ ហើយសង្កៀតធ្មេញវិញ? តើអ្នកសង្ឃឹមចង់ពើបប្រទះនឹងទីបញ្ចប់ប្រភេទណា? តើអ្នកធ្លាប់បានពិចារណាយ៉ាងយកចិត្តទុកដាក់ទេថា អ្នកជឿលើខ្ញុំមួយរយភាគរយ ឬសង្ស័យខ្ញុំមួយរយភាគរយ? តើអ្នកធ្លាប់បានពិចារណាពីប្រភេទនៃផលវិបាក និងលទ្ធផលដែលសកម្មភាព និងទង្វើរបស់អ្នក ផ្ដល់ជូនអ្នកដែរឬទេ? តើអ្នកពិតជាសង្ឃឹមថា ពាក្យរបស់ខ្ញុំនឹងត្រូវបានសម្រេចម្ដងមួយៗ ឬអ្នកភ័យខ្លាចថា ពាក្យខ្ញុំនឹងត្រូវសម្រេចម្ដងមួយៗ? ប្រសិនបើអ្នកសង្ឃឹមថា ខ្ញុំនឹងចាកចេញទៅឆាប់ៗ ដើម្បីសម្រេចពាក្យសម្ដីរបស់ខ្ញុំ តើអ្នកនឹងប្រព្រឹត្តចំពោះពាក្យសម្ដី និងសកម្មភាពរបស់អ្នកយ៉ាងដូចម្ដេច? ប្រសិនបើអ្នកសង្ឃឹមថា ខ្ញុំនឹងចាកចេញទៅឆាប់ៗ ដើម្បីសម្រេចពាក្យសម្ដីរបស់ខ្ញុំ តើអ្នកគួរប្រព្រឹត្តចំពោះពាក្យសម្ដី និងសកម្មភាពរបស់ខ្លួនឯង ដោយរបៀបណា? ប្រសិនបើអ្នកមិនទន្ទឹងចាំការចាកចេញរបស់ខ្ញុំ និងមិនសង្ឃឹមឲ្យពាក្យទាំងអស់របស់ខ្ញុំ បានសម្រេចភ្លាមទេ ហេតុអ្វីក៏អ្នកជឿលើខ្ញុំដល់ម្ល៉ឹង? តើអ្នកពិតជាដឹងមែនទេថា ហេតុអ្វីបានជាអ្នករាល់គ្នាកំពុង ដើរតាមខ្ញុំ? ប្រសិនបើហេតុផលរបស់អ្នក គ្រាន់តែដើម្បីពង្រីកចំណេះដឹងរបស់ខ្លួន នោះមិនចាំបាច់ឲ្យខ្ញុំបង្កបញ្ហាដល់ខ្លួនអ្នកម្ល៉ឹងទេ។ ប្រសិនបើការធ្វើឡើងដើម្បីឲ្យបានព្រះពរ និងគេចចេញពីគ្រោះមហន្តរាយដែលនឹងមកដល់ ហេតុអ្វីបានជាអ្នកមិនខ្វល់ខ្វាយនឹងកិរិយាផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា? ហេតុអ្វីបានជាអ្នកមិនសួរខ្លួនឯងមើលថា តើអ្នកអាចបំពេញសេចក្ដីតម្រូវរបស់ខ្ញុំដែរឬទេ? ហេតុអ្វីបានអ្នកមិនសួរខ្លួនឯងមើលថា អ្នកមាន ឬគ្មានលក្ខណសម្បត្តិទទួលនូវព្រះពរដែលនឹងត្រូវមកដល់ដូច្នេះ?

ខាង​ដើម៖ បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (១)

បន្ទាប់៖ បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ