តើព្រះពិតដែលបានបង្កើតស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើគឺមួយ ឬបី

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់គឺជាព្រះមួយអង្គដែលត្រួតត្រាលើរបស់សព្វសារពើ ហើយគ្រប់គ្រងលើរបស់សព្វសារពើ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាងដែលមាន ហើយទ្រង់ផ្គត់ផ្គង់ដល់អ្វីៗគ្រប់យ៉ាងដែលមាន។ នេះគឺជាឋានៈរបស់ព្រះជាម្ចាស់ ហើយវាគឺជាអត្តសញ្ញាណរបស់ទ្រង់។ ចំពោះរបស់សព្វសារពើ និងអ្វីៗគ្រប់យ៉ាងដែលមាន អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ គឺជាព្រះអាទិករ និងអ្នកត្រួតត្រាលើរបស់នៃការបង្កើតទាំងអស់។ នេះគឺជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់គឺជាព្រះអង្គតែមួយគត់នៅក្នុងចំណោមរបស់សព្វសារពើ។ គ្មានសត្តនិកររបស់ព្រះជាម្ចាស់ណាមួយ មិនថាពួកវាស្ថិតក្នុងចំណោមមនុស្សជាតិ ឬនៅក្នុងពិភពខាងវិញ្ញាណ អាចប្រើមធ្យោបាយ ឬការដោះសារណាមួយដើម្បីតំណាង ឬជំនួសអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ ដោយសារមានតែមួយអង្គក្នុងចំណោមរបស់សព្វសារពើដែលមានអត្តសញ្ញាណ អំណាច សិទ្ធិ និងសមត្ថភាពដើម្បីត្រួតត្រាលើការបង្កើត៖ នោះគឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់។ ទ្រង់រស់នៅ និងផ្លាស់ទីក្នុងចំណោមរបស់សព្វសារពើ។ ទ្រង់អាចឈរនៅទីកន្លែងខ្ពស់បំផុតខាងលើរបស់សព្វសារពើ។ ទ្រង់អាចបន្ទាបព្រះកាយព្រះអង្គផ្ទាល់ ដោយការក្លាយជាមនុស្ស ក្លាយជាម្នាក់ក្នុងចំណោមអស់អ្នកដែលរស់នៅក្នុងសាច់ឈាម មកជួបមនុស្សផ្ទាល់ និងចែករំលែកសុខទុក្ខជាមួយពួកគេ ស្របពេលជាមួយគ្នានេះ ទ្រង់បញ្ជាគ្រប់យ៉ាងដែលមាន ដោយសម្រចពីជោគវាសនារបស់គ្រប់យ៉ាងដែលមាន ហើយសម្រេចពីទិសដៅដែលពួកវាផ្លាស់ទី។ ជាងនេះទៅទៀត ទ្រង់ដឹកនាំជោគវាសនារបស់មនុស្សជាតិទាំងអស់ ហើយតម្រង់ទិសដៅរបស់ពួកគេ។ ព្រះជាម្ចាស់ដែលមានលក្ខណៈបែបនេះ គួរតែត្រូវបានថ្វាយបង្គំ គោរពតាម និងស្គាល់ ដោយភាវៈមានជីវិតទាំងអស់។ ដូច្នេះ មិនថាអ្នកស្ថិតនៅក្នុងមនុស្សជាតិប្រភេទណាមួយនោះទេ ការជឿលើព្រះជាម្ចាស់ ដើរតាមទ្រង់ ការគោរពតាមព្រះជាម្ចាស់ ការទទួលយកការត្រួតត្រារបស់ទ្រង់ និងការទទួលយកការរៀបចំរបស់ទ្រង់សម្រាប់ជោគវាសនារបស់អ្នក គឺជាជម្រើសតែមួយគត់ ជាជម្រើសដ៏ចាំបាច់សម្រាប់មនុស្សគ្រប់គ្នា និងសម្រាប់ភាវៈមានជីវិតទាំងអស់។ នៅក្នុងភាពដែលមានតែមួយគត់របស់ព្រះជាម្ចាស់ មនុស្សមើលឃើញថា សិទ្ធិអំណាចរបស់ទ្រង់ និស្ស័យដ៏សុចរិតរបស់ទ្រង់ លក្ខណៈពិសេសរបស់ទ្រង់ និងមធ្យោបាយនានាដែលទ្រង់ផ្គត់ផ្គត់ដល់របស់សព្វសារពើ គឺទាំងអស់ ពិតជាមានតែមួយគត់ប៉ុណ្ណោះ។ ភាពដែលមានតែមួយគត់នេះ កំណត់អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយវាក៏កំណត់ឋានៈរបស់ទ្រង់ផងដែរ។ ដូច្នេះហើយ នៅក្នុងសត្តនិករទាំងអស់ ប្រសិនបើភាវៈមានជីវិតណាមួយនៅក្នុងពិភពខាងវិញ្ញាណ ឬនៅក្នុងចំណោមមនុស្សជាតិចង់ឈរជាតំណាងរបស់ព្រះជាម្ចាស់ នោះជោគជ័យវាមិនអាចទៅរួចនោះទេ ចំណែកការព្យាយាមចង់ជំនួសព្រះជាម្ចាស់ក៏មិនអាចទៅរួចផងដែរ។ នេះជាការពិត។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់លាតសន្ធឹងប្រាំមួយពាន់ឆ្នាំ ហើយត្រូវបានបែងចែងជាបីយុគសម័យ ផ្អែកតាមភាពខុសគ្នានៃកិច្ចការរបស់ទ្រង់ យុគសម័យទីមួយជាយុគសម័យនៃក្រឹត្យវិន័យក្នុងគ្រាសញ្ញាចាស់ យុគសម័យទីពីរ គឺជាយុគសម័យនៃព្រះគុណ ឯយុគសម័យទីបី ជាគ្រាចុងក្រោយយុគសម័យនៃនគរព្រះ។ ក្នុងយុគសម័យនីមួយៗ អត្តសញ្ញាណប្លែកមួយត្រូវបានបង្ហាញចេញមក។ នេះក៏ព្រោះតែភាពខុសគ្នាក្នុងកិច្ចការនេះប៉ុណ្ណោះ ពោលគឺ លក្ខខណ្ឌតម្រូវនៃកិច្ចការនេះ។ ដំណាក់កាលទីមួយនៃកិច្ចការក្នុងសម័យនៃក្រឹត្យវិន័យ ត្រូវបានអនុវត្តនៅក្នុង ស្រុកអ៊ីស្រាអែលហើយដំណាក់កាលទីពីរនៃការបញ្ចប់កិច្ចការប្រោសលោះ ត្រូវបានអនុវត្តនៅក្នុងស្រុកយូដា។ សម្រាប់កិច្ចការនៃការប្រោសលោះ ព្រះយេស៊ូវបានមក ប្រសូតតាមរយៈការចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ និងធ្វើជាព្រះបុត្រាតែមួយគត់។ ទាំងអស់នេះ គឺសុទ្ធតែមកពីលក្ខខណ្ឌតម្រូវនៃកិច្ចការនេះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ចង់បន្សាយកិច្ចការរបស់ទ្រង់ដល់សាសន៍ដទៃ រួចក៏យកឈ្នះមនុស្សនៅទីនោះ ដើម្បីឲ្យព្រះនាមទ្រង់ល្បីរន្ទឺក្នុងចំណោមពួកគេ។ ទ្រង់ចង់ដឹកនាំមនុស្ស ទាំងក្នុងការយល់ដឹង និងការចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ កិច្ចការទាំងអស់នេះ ត្រូវបានអនុវត្តដោយព្រះវិញ្ញាណតែ មួយ។ បើទោះបីជាទ្រង់ប្រហែលជាធ្វើដូច្នេះ តាមទស្សនៈខុសគ្នា តែសណ្ឋាន និងគោលការណ៍នៃកិច្ចការនេះ គឺនៅដូចគ្នាដដែល។ កាលណាអ្នកប្រកាន់ខ្ជាប់តាមគោលការណ៍ និងសណ្ឋានកិច្ចការ ដែលព្រះអង្គបានអនុវត្ត នោះអ្នកនឹងដឹងថា កិច្ចការនេះ គឺសុទ្ធតែត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណតែមួយ។

(«តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រសិនបើកិច្ចការទាំងបីដំណាក់កាល ត្រូវបានវាយតម្លៃតាមជំនឿលើព្រះត្រៃឯកនេះ នោះត្រូវតែមានព្រះទាំងបីអង្គព្រោះកិច្ចការត្រូវបានអនុវត្តដោយព្រះនីមួយៗគឺមិនដូចគ្នាឡើយ។ ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា និយាយថា ព្រះត្រៃឯកពិតជាមានមែនជាប្រាកដមែន នោះចូរពន្យល់ថា នៅក្នុងអង្គទាំងបីនេះ ព្រះណាមួយគឺជាអ្វីឲ្យប្រាកដ។ តើព្រះវរបិតាដ៏បរិសុទ្ធ គឺជាអ្វី? តើព្រះរាជបុត្រា គឺជាអ្វី? តើព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះយេហូវ៉ា គឺជាព្រះវរបិតាដ៏បរិសុទ្ធ? តើព្រះយេស៊ូវគឺជាព្រះរាជបុត្រា? ចុះចំណែកព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះវរបិតា មិនមែនជាវិញ្ញាណទេ ឬអី? តើលក្ខណៈពិតរបស់ព្រះរាជបុត្រា គឺមិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងគ្រាដែលត្រូវបានអនុវត្តដោយព្រះវិញ្ញាណ នោះមិនដូចជាកិច្ចការរបស់ព្រះយេស៊ូវទេឬអី? តើព្រះជាម្ចាស់មានវិញ្ញាណប៉ុន្មាន? យោងតាមការពន្យល់របស់អ្នក អង្គទាំងបីរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺតែមួយ បើដូច្នេះមែន គឺមានព្រះវិញ្ញាណបី ប៉ុន្តែ ដើម្បីមាននូវព្រះវិញ្ញាណបី មានន័យថា ត្រូវតែមានព្រះបីអង្គ។ ដូច្នេះមានន័យថា គ្មាននូវព្រះដ៏ពិតតែមួយទេ។ ធ្វើម្ដេចឲ្យព្រះបែបនេះ នៅតែមានលក្ខណៈដើម ជាព្រះជាម្ចាស់បាន? ប្រសិនបើអ្នកទទួលស្គាល់ថា មានព្រះតែមួយ នោះធ្វើម្ដេចអាចឲ្យទ្រង់មានបុត្រាម្នាក់ ហើយធ្វើជាឪពុកម្នាក់បាន? តើទាំងអស់នេះ មិនមែនត្រឹមតែជាសញ្ញាណរបស់អ្នករាល់គ្នាទេឬអី? មានព្រះតែមួយប៉ុណ្ណោះនៅក្នុងព្រះនេះ មានតែមួយអង្គ ហើយក៏មានវិញ្ញាណនៃព្រះតែមួយ ដូចដែលមានចែងក្នុងព្រះគម្ពីរថា «មានព្រះវិញ្ញាណបរិសុទ្ធតែមួយ ហើយមានព្រះតែមួយគត់»។ មិនថាព្រះវរបិតា ឬព្រះរាជបុត្រា ដែលអ្នកនិយាយនេះ មាន ឬគ្មានព្រះវត្ដមានក៏ដោយ ទីបំផុត ក៏មានតែព្រះជាម្ចាស់តែមួយគត់ ហើយលក្ខណៈពិតរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះ វិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាជឿនេះ ជាលក្ខណៈពិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ន័យមួយទៀតគឺ ព្រះគឺជាវិញ្ញាណ ប៉ុន្តែទ្រង់ក៏អាចក្លាយជាសាច់ឈាម ហើយរស់នៅក្នុងចំណោមមនុស្សលោក ព្រមទាំងខ្ពស់ឧត្ដមលើសអ្វីៗទាំងអស់ផង។ វិញ្ញាណរបស់ទ្រង់ ក៏រួមបញ្ចូលទាំងអស់ ហើយមានវត្តមានគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ទ្រង់អាចជាសាច់ឈាម ហើយនៅខ្ពស់ក្រៅចក្រវាឡនេះព្រមគ្នាក៏បាន។ ដ្បិត មនុស្សទាំងអស់និយាយថា ព្រះជាម្ចាស់ គឺជាព្រះដ៏ពិតតែមួយ រួចមានព្រះតែមួយអង្គ ហើយមានតែមួយអង្គគត់ ពុំមាននរណាម្នាក់ អាចបែងចែកតាមចិត្តបានឡើយ! ព្រះជាម្ចាស់ជាព្រះវិញ្ញាណតែ មួយ ហើយមានតែមួយអង្គគត់ ព្រមទាំងនិយាយថា នោះគឺជាព្រះ វិញ្ញាណនៃព្រះ។ ប្រសិនបើដូចអ្វីដែលអ្នកនិយាយមែន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ តើទាំងបីអង្គនេះ មិនមែនជា ព្រះបីអង្គពីគ្នាទេឬអី? ព្រះវិញ្ញាណបរិសុទ្ធ គឺជារឿងមួយ ព្រះរាជបុត្រា គឺជារឿងមួយ ហើយព្រះវរបិតា គឺជារឿងមួយដោយឡែក។ អង្គទាំងបីអង្គខុសគ្នា ហើយលក្ខណៈរបស់ព្រះទាំងបីអង្គក៏ខុសគ្នាដែរ ដូច្នេះតើព្រះទាំងបីអង្គអាចជាចំណែកនីមួយៗនៃព្រះតែមួយបានយ៉ាងដូចម្ដេច? ព្រះវិញ្ញាណបរិសុទ្ធ គឺជាវិញ្ញាណមួយ ចំណុចនេះមនុស្សងាយយល់ទេ។ ប្រសិនបើដូច្នេះមែន នោះព្រះវរបិតា ក៏រឹតតែជាវិញ្ញាណមួយទៅទៀត។ ទ្រង់មិនធ្លាប់យាងចុះមកផែនដី និងមិនធ្លាប់បានក្លាយជាសាច់ឈាមផង ទ្រង់ជាព្រះយេហូវ៉ាដ៏ជាព្រះ នៅក្នុងដួងចិត្តរបស់មនុស្ស ហើយទ្រង់ក៏ជាវិញ្ញាណមួយយ៉ាងពិតប្រាកដដែរ។ ចុះតើអ្វីជាសម្ពន្ធភាពរវាងព្រះអង្គ និងព្រះវិញ្ញាណបរិសុទ្ធ? តើនោះជាសម្ពន្ធភាពរវាងព្រះវរបិតា និងព្រះរាជបុត្រា? ឬជាសម្ពន្ធភាពរវាងព្រះវិញ្ញាណបរិសុទ្ធ និងព្រះវិញ្ញាណរបស់ព្រះវរបិតា? តើលក្ខណៈពិតនៃវិញ្ញាណនីមួយៗ ដូចគ្នាដែរឬទេ? ឬក៏ ព្រះវិញ្ញាណបរិសុទ្ធ គឺជាភាជនៈរបស់ព្រះវរបិតា? តើរឿងនេះត្រូវពន្យល់យ៉ាងដូចម្ដេចវិញ? ចុះតើសម្ពន្ធភាពរវាងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើជាសម្ពន្ធភាពរវាងវិញ្ញាណពីរ ឬក៏ជាសម្ពន្ធភាពរវាងមនុស្ស និងវិញ្ញាណ? ទាំងអស់នេះគឺសុទ្ធតែជាបញ្ហាដែលគ្មានការបកស្រាយ! ប្រសិនបើព្រះទាំងបីអង្គសុទ្ធតែជាវិញ្ញាណ នោះគ្មានអ្វីត្រូវជជែកអំពីព្រះទាំងបីអង្គទៀតទេ ដ្បិតទាំងបីអង្គសុទ្ធតែមានវិញ្ញាណមួយ។ ប្រសិនបើទាំងបីអង្គនេះគឺជាព្រះដោយឡែកពីគ្នា នោះវិញ្ញាណរបស់ព្រះទាំងបីមុខជាមានអានុភាពខុសគ្នា ហើយព្រះទាំងបីអង្គ មិនអាចជាវិញ្ញាណតែមួយបានទេ។ ជំនឿបែបនេះអំពីព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺលេលាបំផុត! កត្តានេះញែកព្រះជាម្ចាស់ និងបែងចែកទ្រង់ចេញជាបីអង្គ អង្គនីមួយៗមានទាំងឋានៈ និងមានទាំងវិញ្ញាណ តើទ្រង់នៅតែអាចជាវិញ្ញាណតែមួយ និងជាព្រះតែមួយបានយ៉ាងដូចម្ដេច? ចូរប្រាប់ខ្ញុំមកមើលថា ផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើលើផែនដីនេះ ត្រូវបានបង្កើតឡើងដោយព្រះវរបិតា ព្រះរាជបុត្រា ឬក៏ព្រះវិញ្ញាណដ៏បរិសុទ្ធ? អ្នកខ្លះក៏និយាយថា ព្រះទាំងបីអង្គបានបង្កើតរបស់សព្វសារពើ រួមជាមួយគ្នា។ តើព្រះអង្គណា ជាអ្នកសង្គ្រោះមនុស្ស ជាតិ? ព្រះវិញ្ញាណបរិសុទ្ធ ព្រះរាជបុត្រា ឬព្រះវរបិតា? មានអ្នក ខ្លះថា ព្រះរាជបុត្រា គឺជាព្រះដែលបានសង្គ្រោះមនុស្សជាតិ។ ចុះ តើព្រះរាជបុត្រាមានលក្ខណៈពិតជាព្រះបែបណា? តើព្រះអង្គមិនមែនជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះទេឬអី? សាច់ឈាមដែលជារូបកាយរបស់ព្រះវិញ្ញាណនៃព្រះ ហៅព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះនាមថា ព្រះវរបិតា តាមទស្សនៈជាមនុស្ស ដែលព្រះបានបង្កើត។ តើអ្នកមិនដឹងទេថា ព្រះយេស៊ូវបានប្រសូតមកដោយការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ? នៅក្នុងទ្រង់ គឺព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាអ្នកនិយាយអ្វី ក៏ទ្រង់នៅតែជាព្រះ ដែលគង់នៅជាមួយនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ដែរ ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះ។ គំនិតគិតបែបនេះ ចំពោះព្រះរាជបុត្រា គឺមិនពិតតែម្ដង។ គឺជាវិញ្ញាណតែមួយដែល អនុវត្តកិច្ចការទាំងអស់ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាវិញ្ញាណនៃព្រះ ដែលអនុវត្តកិច្ចការរបស់ទ្រង់។

(«តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កត្តានេះធ្វើឲ្យមនុស្សភាគច្រើននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីក្នុងគម្ពីរលោកុប្បត្តិថា «ចូរយើងបង្កើតមនុស្សឲ្យដូចរូបយើង ឲ្យមានលក្ខណៈដូចយើង»។ ព្រះបន្ទូលដែល ព្រះមានបន្ទូលថា ចូរ «យើង» ធ្វើមនុស្សឲ្យដូចរូប «យើង» សំដៅ លើអង្គព្រះពីរអង្គ ឬច្រើនជាងនេះ ដ្បិតទ្រង់បានប្រើព្រះបន្ទូលថា «យើង» ដូច្នេះ មិនមែនមានព្រះតែមួយអង្គទេ។ ដោយសារតែការបង្ហាញរបៀបនេះ មនុស្សចាប់ផ្ដើមគិតតាមគំនិតអរូបីរបស់អង្គនៃព្រះផ្សេងៗពីគ្នា ហើយពាក្យទាំងនេះ ផុសចេញពីគំនិតផ្ដោតលើព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ រួចចុះព្រះវរបិតាមានលក្ខណៈដូចម្ដេច? តើព្រះបុត្រាមានលក្ខណៈដូចម្ដេច? ហើយព្រះវិញ្ញាណបរិសុទ្ធ មានលក្ខណៈដូចម្ដេច? តើអាចទេថា មនុស្សសព្វថ្ងៃ ត្រូវបានបង្កើតមកតាមរូបអង្គរបស់ព្រះទាំងបីរួមគ្នា? នោះតើរូបកាយរបស់មនុស្សមានលក្ខណៈដូចទៅនឹងព្រះវរបិតា ព្រះរាជបុត្រាឬក៏ ព្រះវិញ្ញាណបរិសុទ្ធ? តើមនុស្សមានលក្ខណៈដូចគ្នាទៅនឹងព្រះអង្គណាមួយ? គំនិតរបស់មនុស្សបែបនេះ គឺមិនត្រឹមត្រូវ ហើយចោលម្សៀតទៀតផង! វាអាចត្រឹមបែងចែកព្រះមួយអង្គឲ្យក្លាយជា ព្រះជាច្រើនអង្គតែប៉ុណ្ណោះ។ ក្នុងគ្រាដែល ម៉ូសេសរសេរបទគម្ពីរលោកុប្បត្តិ មនុស្សជាតិត្រូវបានបង្កើតនៅក្រោយពេលដែលបង្កើតភពផែនដីនេះរួច។ នៅគ្រាដំបូងបង្អស់ ពេលដែលផែនដីនេះចាប់ផ្ដើមឡើង ម៉ូសេមិនទាន់មានវត្តមានទេ។ ហើយ ម៉ូសេក៏បានសរសេរកណ្ឌគម្ពីរនេះ ក្នុងគ្រាក្រោយពេលដែលការបង្កើតផែនដីនេះកើតឡើងយ៉ាងយូរ ដូច្នេះ ម្ដេចបានជាគាត់អាចដឹងពីអ្វី ដែលព្រះដែលគង់នៅឯស្ថាន សួគ៌មានព្រះបន្ទូល? លោកពុំមានតឹកតាងអ្វីបន្តិចអំពីរបៀបដែល ព្រះជាម្ចាស់បង្កើតលោកិយនេះឡើងនោះទេ។ នៅក្នុងគម្ពីរសញ្ញាចាស់ ពុំមាននិយាយអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណទេ គឺមានតែព្រះដ៏ពិតតែមួយគឺ ព្រះយេហូវ៉ា ដែលកំពុងតែអនុវត្ត កិច្ចការរបស់ទ្រង់ក្នុង ស្រុកអ៊ីស្រាអែលតែប៉ុណ្ណោះ។ ទ្រង់ត្រូវបាន គេហៅដោយព្រះនាម ផ្សេងៗពីគ្នា ពេលយុគសម័យមានការផ្លាស់ប្ដូរ ប៉ុន្តែកត្តានេះមិនអាចបញ្ជាក់ថា ព្រះនាមនីមួយៗសំដៅលើអង្គព្រះខុសគ្នានោះដែរ។ ប្រសិនបើដូច្នោះមែន នោះអង្គព្រះដែលនៅក្នុងព្រះជាម្ចាស់មិនច្រើនឥតគណនាទៅហើយទេឬអី? អ្វីដែលមានចែងនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ា ជាដំណាក់កាលមួយនៃកិច្ចការ របស់ព្រះជាម្ចាស់ផ្ទាល់សម្រាប់ការផ្ដើមយុគសម័យនៃក្រឹត្យវិន័យ។ គឺកិច្ចការរបស់ព្រះយេហូវ៉ានេះហើយនៅពេលទ្រង់មានបន្ទូល នោះវាក៏មានឡើង ពេលទ្រង់បង្គាប់ នោះវាក៏លេចមក។ ពុំមានគ្រាណាមួយ ដែលព្រះយេហូវ៉ាមានបន្ទូលថា ទ្រង់ជាព្រះវរបិតា ដែលយាងមកអនុវត្តកិច្ចការនេះ ហើយទ្រង់ក៏មិនធ្លាប់ថ្លែងទំនាយថា ព្រះរាជបុត្រានឹងយាងប្រោសលោះមនុស្សជាតិដែរ។ នោះមកដល់សម័យព្រះយេស៊ូវ ក៏មានតែត្រឹមពាក្យថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីសង្គ្រោះមនុស្សជាតិ មិនមានពាក្យថា ព្រះរាជបុត្រាត្រូវយាងមកនោះទេ។ ដោយសារយុគសម័យទាំងនោះ មិនដូចគ្នា ហើយកិច្ចការដែលព្រះធ្វើដោយផ្ទាល់ក៏ខុសគ្នា ទ្រង់ក៏ត្រូវអនុវត្តកិច្ចការ របស់ទ្រង់នៅក្នុងភពខុសគ្នា។ អត្តសញ្ញាណដែលទ្រង់តំណាង ក៏ខុសគ្នាទៅតាម របៀបនេះដែរ។ មនុស្សជឿថា ព្រះយេហូវ៉ាគឺជាព្រះវរបិតារបស់ព្រះយេស៊ូវ តែតាម ពិត រឿងនេះមិនត្រូវបានព្រះយេស៊ូវទទួលស្គាល់ទេ ទ្រង់មានព្រះបន្ទូលថា «យើងពុំដែលត្រូវបានបែងចែកជាព្រះវរបិតា និងព្រះរាជបុត្រាឡើយ។ ខ្ញុំ និងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ គឺតែមួយ។ ព្រះវរបិតាគង់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាខ្ញុំដែរ។ កាលណាមនុស្សមើលឃើញព្រះបុត្រា ពួកគេក៏កំពុងមើលឃើញព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ»។ នៅពេលព្រះបន្ទូលទាំងអស់នេះត្រូវបានថ្លែង ទោះជាព្រះវរបិតា ឬព្រះបុត្រាក៏ដោយ ព្រះទាំងពីរអង្គជាវិញ្ញាណតែមួយ មិនមែនព្រះដែលត្រូវបានបែងចែងក្លាយជាអង្គព្រះដោយឡែកពីគ្នានោះឡើយ។ នៅពេលមនុស្សព្យាយាមពន្យល់ បញ្ហាទាំងនោះក៏ចាក់ស្រេះជាមួយនឹងគំនិតថាមានព្រះជាច្រើនអង្គ ហើយក៏មានសម្ព័ន្ធភាពរវាងព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ពេលមនុស្សនិយាយអំពីអង្គព្រះដោយឡែកពីគ្នា តើសម្ដីបែបនេះមិនកំណត់រូបរាង របស់ព្រះជាម្ចាស់ទេឬអី? មនុស្សថែមទាំងចាត់ថ្នាក់អង្គទាំងបីរបស់ព្រះ ជាព្រះទីមួយ ទីពីរនិងទីបីទៀតផង។ ទាំងអស់នេះ សុទ្ធតែជាការស្រមើស្រមៃរបស់មនុស្ស ពុំសមយកធ្វើជាឯកសារយោង និងមិនប្រាកដប្រជាទាល់តែសោះ! ប្រសិនបើអ្នកសួរគេថា «តើព្រះមានប៉ុន្មាន?» នោះគេ ប្រាកដជាឆ្លើយថា ព្រះជាម្ចាស់ គឺជាព្រះត្រៃឯក រួមមានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ជាព្រះពិតតែមួយ។ ប្រសិនបើអ្នកសួរគេម្ដងទៀតថា «តើព្រះវរបិតាជាអ្នកណា?» នោះគេនឹង ឆ្លើយថា «ព្រះវរបិតាគឺជាវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌»។ «ទ្រង់គ្រប់គ្រងលើទាំងអស់ ហើយក៏ជាម្ចាស់ឋានសួគ៌ទៀតផង»។ «ចុះព្រះយេហូវ៉ា គឺជាវិញ្ញាណដែរឬទេ?» នោះគេនឹងឆ្លើយ «មែនហើយ!» ប្រសិនបើអ្នកសួរគេថា «តើព្រះរាជបុត្រាគឺជាអ្នកណា?» គេនឹងឆ្លើយថា ពិតណាស់ ព្រះយេស៊ូវ គឺជាព្រះរាជបុត្រា។ ចុះតើ អ្វីជាដំណើររឿងព្រះយេស៊ូវ? តើទ្រង់យាងមកពីកន្លែងណា? គេមុខជាឆ្លើយថា «ព្រះយេស៊ូវប្រសូតពីនាងម៉ារា ដោយសារការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ»។ ចុះតើលក្ខណៈពិតរបស់ទ្រង់ មិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ទ្រង់មិនតំណាងឲ្យកិច្ចការរបស់ទ្រង់ មិនតំណាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទេឬអី? ព្រះយេហូវ៉ាជាវិញ្ញាណ ដូច្នេះហើយ លក្ខណៈពិតរបស់ព្រះយេស៊ូវក៏ជាវិញ្ញាណដែរ។ គ្រានេះគឺជាគ្រាចុងក្រោយ ទោះមិននិយាយក៏ដឹងដែរថា ព្រះវិញ្ញាណកំពុងនៅធ្វើការ តើព្រះទាំងបីអង្គ គឺជាអង្គព្រះខុសគ្នាដោយរបៀបណា? ដូច្នេះ ព្រះទាំងបីអង្គគ្មានអ្វីខុសគ្នាទេ។ ព្រះយេស៊ូវត្រូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណ បរិសុទ្ធ ហើយគ្មានអ្វីគួរឲ្យសង្ស័យទេថា កិច្ចការរបស់ទ្រង់គឺពិតជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងដំណាក់កាលទីមួយនៃ កិច្ចការដែលត្រូវបានអនុវត្តដោយព្រះយេហូវ៉ា ទ្រង់បានត្រឡប់ជាសាច់ឈាម និងមិនបានលេចមកឲ្យមនុស្សឃើញដែរ។ ហេតុនេះ មនុស្សមិនធ្លាប់ឃើញការលេចមករបស់ទ្រង់ឡើយ។ ទោះបីទ្រង់អស្ចារ្យ និងខ្ពង់ខ្ពស់យ៉ាងណា ក៏ទ្រង់នៅតែជាវិញ្ញាណដដែលដែរ ជាព្រះជាម្ចាស់ផ្ទាល់ ដែលជាអ្នកបង្កើតមនុស្សមក។ មានន័យថា ទ្រង់គឺជាវិញ្ញាណរបស់ព្រះជាម្ចាស់។ កាលព្រះអង្គមានបន្ទូលមកកាន់មនុស្សពីលើពពក ព្រះអង្គត្រឹមតែជាវិញ្ញាណមួយប៉ុណ្ណោះ។ គ្មាននរណាម្នាក់បានឃើញការលេចមករបស់ទ្រង់ដោយផ្ទាល់ភ្នែកនោះឡើយ មានតែក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលវិញ្ញាណនៃព្រះបានត្រឡប់ជាសាច់ឈាម ហើយបានយកកំណើតជាសាច់ឈាមក្នុងស្រុកយូដា ទើបមនុស្សមើលឃើញរូបអង្គព្រះដែលយក កំណើតជាមនុស្សជាលើកទីមួយ ជាសាសន៍យូដាម្នាក់។ គ្មាននរណាដឹងពីទឹកព្រះទ័យរបស់ព្រះយេហូវ៉ា ទេ។ យ៉ាងណាមិញ ទ្រង់បានចាប់បដិសន្ធិដោយវិញ្ញាណនៃព្រះយេហូវ៉ាផ្ទាល់ ហើយព្រះយេស៊ូវ នៅតែប្រសូតក្នុងឋានៈជាតំណាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សមើលឃើញដំបូង គឺព្រះវិញ្ញាណបរិសុទ្ធយាងចុះមក សណ្ឋិតលើព្រះយេស៊ូវ ដូចជាសត្វព្រាប។ ព្រះវិញ្ញាណនេះមិនមែនជាវិញ្ញាណដែលរួមក្នុងព្រះយេស៊ូវទេ តែជាព្រះវិញ្ញាណបរិសុទ្ធវិញ។ ចុះតើវិញ្ញាណរបស់ព្រះយេស៊ូវ ដោយឡែកពីព្រះវិញ្ញាណបរិសុទ្ធ មែនទេ? ប្រសិនបើព្រះយេស៊ូវ គឺជាព្រះយេស៊ូវដ៏ជាព្រះរាជបុត្រា ហើយព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណបរិសុទ្ធ តើព្រះអង្គទាំងពីរជាព្រះតែមួយយ៉ាងដូចម្ដេច? ប្រសិនបើដូច្នេះមែន កិច្ចការនេះមិនអាចអនុវត្តបានឡើយ។ ព្រះវិញ្ញាណដែលនៅក្នុងព្រះយេស៊ូវ ព្រះវិញ្ញាណដែលនៅឯស្ថានសួគ៌ និងព្រះវិញ្ញាណនៃព្រះយេហូវ៉ា គឺជាព្រះវិញ្ញាណតែមួយ។ ព្រះវិញ្ញាណអាចហៅថា ព្រះវិញ្ញាណដ៏បរិសុទ្ធ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណទាំងប្រាំពីរ និង ព្រះវិញ្ញាណដែលរួមបញ្ចូលគ្រប់ទាំងអស់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចអនុវត្តនូវកិច្ចការច្រើនណាស់។ ទ្រង់អាចបង្កើតពិភពលោក ហើយទ្រង់ក៏បំផ្លាញពិភពលោកនេះ ដោយបង្កជំនន់ពន្លិចផែនដីនេះក៏បាន។ ទ្រង់អាចប្រោសលោះមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ក៏អាចបង្ក្រាប និងបំផ្លាញមនុស្សជាតិផងដែរ។ កិច្ចការនេះ សុទ្ធតែត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ ហើយមិនអាចធ្វើឡើងដោយអង្គព្រះណាមួយជំនួសទ្រង់បានឡើយ។ ព្រះវិញ្ញាណរបស់ទ្រង់អាចត្រូវហៅចំព្រះនាមថា ព្រះយេហូវ៉ា និងព្រះយេស៊ូវ ក៏ដូចជា ព្រះដ៏មានគ្រប់ព្រះ ចេស្ដា។ ព្រះអង្គគឺជាព្រះ អម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់ក៏អាចក្លាយជាកូនមនុស្សដែរ។ ទ្រង់ គង់នៅស្ថានសួគ៌ ហើយក៏គង់លើផែនដីនេះផងដែរ ទ្រង់ខ្ពង់ខ្ពស់លើសចក្រវាលទាំងមូល និងក្នុងចំណោមបណ្ដាជនផង។ ទ្រង់គឺជាម្ចាស់តែមួយគត់របស់ផ្ទៃមេឃ និងផែនដី! តាំងតែពីគ្រាបង្កើតផែនដី រហូតមកទល់ពេលនេះ កិច្ចការនេះត្រូវបានអនុវត្តដោយព្រះវិញ្ញាណនៃព្រះដោយផ្ទាល់។ ទាំងកិច្ចការនៅស្ថានសួគ៌ ឬក៏ជាកិច្ចការខាងសាច់ឈាម សុទ្ធតែត្រូវបានអនុវត្តដោយព្រះវិញ្ញាណរបស់ទ្រង់ផ្ទាល់។ សត្តនិករទាំងអស់ ទោះបីជានៅលើមេឃ ឬនៅលើផែនដី សុទ្ធតែនៅក្នុងកណ្ដាប់ព្រះហស្តដ៏មានឫទ្ធានុភាពរបស់ទ្រង់។ ទាំងអស់នេះ គឺសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់ហើយ គ្មាននរណាអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ នៅឯស្ថានសួគ៌ ទ្រង់ជាព្រះវិញ្ញាណ ប៉ុន្តែក៏ជាព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅក្នុងចំណោមមនុស្សលោក ទ្រង់គឺមនុស្សដែលមានសាច់ឈាម ប៉ុន្តែក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដែរ។ ទោះបីជាទ្រង់អាចនឹងត្រូវគេហៅ ដោយព្រះនាមរាប់ពាន់ផ្សេងទៀត ក៏ទ្រង់នៅតែជាព្រះដែរ ហើយកិច្ចការទាំងអស់ គឺជាការបង្ហាញឲ្យឃើញផ្ទាល់របស់ព្រះវិញ្ញាណ បរិសុទ្ធ ហើយក៏ជាការប្រកាសប្រាប់ដល់ជាតិសាសន៍ និងប្រទេសទាំងអស់ នៅគ្រាចុងក្រោយផងដែរ។ គឺមានតែព្រះថា ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះដ៏ពិតតែមួយ គឺជាព្រះជាម្ចាស់ផ្ទាល់ ដែលរួមបញ្ចូលគ្រប់ទាំងអស់ នោះទើបជាព្រះនាមដែលអាចហៅបានគ្រប់ ពេលវេលា។ អង្គព្រះខុសគ្នានោះ គឺគ្មានទេ ហើយរឹតតែគ្មានជំនឿអំពីព្រះវរបិតាព្រះ រាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធផង។ នៅស្ថានសួគ៌ និងផែនដីនេះ គឺមានព្រះតែមួយគត់!

(«តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ដើម្បីកំណត់ថាព្រះពិតតែមួយជាព្រះត្រៃឯក គឺជាការប្រមាថព្រះជាម្ចាស់ ហើយវាជាជំនឿខុសដែលមិនសមហេតុផល

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ បន្ទាប់ពីសេចក្ដីពិតអំពីព្រះយេស៊ូវត្រឡប់មកជាសាច់ឈាមបានលេចចេញមក មនុស្សក៏ជឿលើរឿងនេះថា៖...

Leave a Reply