ពួកជំនុំដែលទទួលយក និងស្ដាប់បង្គាប់កិច្ចការថ្មីរបស់ព្រះជាម្ចាស់ គឺត្រូវបានព្រះជាម្ចាស់ប្រទានពរ ខណៈដែលពិភពសាសនាត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសាដោយសារតែការទាស់ទទឹងនឹងទ្រង់

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង និងការសង្គ្រោះដ៏អស្ចារ្យបំផុត តាមរយៈការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងកិច្ចការនៃផែនការដែលទ្រង់ធ្វើនៅក្នុងអ្នកសព្វថ្ងៃនេះ។ ព្រះជាម្ចាស់បានធ្វើឲ្យមនុស្សមួយក្រុមនេះ ផ្ដោតតែទៅលើកិច្ចការរបស់ទ្រង់នៅទូទាំងសាកលលោក។ ទ្រង់បានលះបង់ព្រះលោហិតទាំងអស់នៃដួងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នករាល់គ្នា ហើយទ្រង់បានទាមទារមកវិញ និងបានប្រទានកិច្ចការរបស់ព្រះវិញ្ញាណដល់អ្នករាល់គ្នា នៅទូទាំងសាកលលោក។ ដូច្នេះហើយបានជាខ្ញុំនិយាយថា អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាង។ លើសពីនេះទៅទៀត ទ្រង់បានបង្វែរសិរីរុងរឿងរបស់ទ្រង់ពីអ៊ីស្រាអែល ដែលជារាស្ដ្រជ្រើសរើសរបស់ទ្រង់ ទៅឲ្យអ្នករាល់គ្នា ហើយទ្រង់នឹងធ្វើឲ្យគោលបំណងនៃផែនការរបស់ទ្រង់ ស្ដែងចេញឲ្យឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សមួយក្រុមនេះ។ ដូច្នេះ អ្នករាល់គ្នាជាមនុស្សដែលនឹងទទួលបានមរតករបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកគឺជាទាយាទនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។

(«តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ថ្ងៃនេះ អស់អ្នកណាដែលដើរតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកណាដែលជាជនចម្លែកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុបន្ន គឺស្ថិតនៅក្រៅចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សប្រភេទនេះ មិនមានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។ ការបម្រើដែលមានការបែកចេញពីព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបម្រើនៃសាច់ឈាម និងសញ្ញាណ ហើយវាមិនអាចស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សរស់នៅក្នុងសញ្ញាណសាសនា នោះពួកគេមិនអាចធ្វើអ្វីដែលសមនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេបម្រើព្រះជាម្ចាស់ក្ដី ក៏ពួកគេបម្រើនៅក្នុងការស្រមើស្រមៃ និងសញ្ញាណដែរ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនអាចដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអស់អ្នកណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មិនអាចបម្រើព្រះជាម្ចាស់បានដែរ។ ព្រះជាម្ចាស់ចង់បានការបម្រើដែលស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ទ្រង់មិនចង់បានការបម្រើដែលចេញពីសញ្ញាណ និងសាច់ឈាមឡើយ។ ប្រសិនបើមនុស្សមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះពួកគេរស់នៅក្នុងសញ្ញាណហើយ។ ការបម្រើរបស់មនុស្សបែបនេះកាត់ផ្ដាច់ និងមានការរំខាន ហើយការបម្រើបែបនេះធ្វើឡើងដោយផ្ទុយនឹងព្រះជាម្ចាស់។ ដូចនេះ អស់អ្នកណាដែលមិនអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ មិនអាចបម្រើព្រះជាម្ចាស់បានទេ ហើយអស់អ្នកដែលមិនអាចដើរតាមដានព្រះបាទរបស់ព្រះជាម្ចាស់ ភាគច្រើនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយមិនអាចស្របនឹងព្រះជាម្ចាស់ឡើយ។ «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។ អស់អ្នកណាដែលត្រូវលុបបំបាត់ចេញពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលមិនអាចដើរតាមកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជាអ្នកដែលប្រឆាំងទាស់នឹងកិច្ចការចុងក្រោយរបស់ទ្រង់។ មនុស្សបែបនេះប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ ពីព្រោះព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី ហើយដោយសារតែរូបអង្កនៃព្រះមិនដូចជាសញ្ញាណរបស់ពួកគេ ជាលទ្ធផល ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ និងបានយកការជំនុំជម្រះមកទម្លាក់លើព្រះអង្គ ដែលនាំឲ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធពួកគេ។ ការមានចំណេះដឹងអំពីកិច្ចការចុងក្រោយបំផុតរបស់ព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែប្រសិនបើមនុស្សមានគំនិតស្ដាប់បង្គាប់កិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមានឱកាសមើលឃើញព្រះអង្គ ហើយនិងមានឱកាសទទួលបានការដឹកនាំថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធផង។ អស់អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនា មិនអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំពីព្រះជាម្ចាស់ឡើយ។ ដូចនេះ មិនថាមនុស្សអាចទទួលនូវកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ឬអត់នោះទេ គឺអាស្រ័យលើព្រះគុណរបស់ព្រះជាម្ចាស់ ហើយវាគឺអាស្រ័យលើការស្វែងរករបស់ពួកគេ ព្រមទាំងអាស្រ័យលើចេតនារបស់ពួកគេដែរ។

មានពរហើយអស់អ្នកដែលអាចស្ដាប់បង្គាប់តាមព្រះសូរសៀងនាពេលបច្ចុប្បន្ននៃរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មិនថាពួកគេធ្លាប់ធ្វើយ៉ាងណា ឬមួយថាព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការនៅក្នុងពួកគេបែបណានោះទេ អស់អ្នកដែលទទួលបានកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលទទួលបានព្រះពរខ្លាំងបំផុតហើយ ហើយអស់អ្នកដែលមិនអាចដើរតាមកិច្ចការចុងក្រោយនាពេលបច្ចុប្បន្នទេ គឺត្រូវបានលុបបំបាត់ចេញ។ ព្រះជាម្ចាស់ចង់បានអស់អ្នកដែលអាចទទួលបាននូវពន្លឺថ្មី ហើយព្រះអង្គចង់បានអ្នកដែលទទួលយក និងស្គាល់នូវកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ ហេតុអ្វីបានជាពោលថា អ្នកត្រូវតែជាក្រមុំព្រហ្មចារី? ក្រមុំព្រហ្មចារីអាចស្វែងរកនូវកិច្ចការរបស់ព្រះជាម្ចាស់ និងស្វែងយល់នូវអ្វីដែលថ្មី ហើយលើសពីនេះទៅទៀត គេអាចដកចេញនូវសញ្ញាណចាស់ៗ និងគោរពតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ក្រុមមនុស្សប្រភេទនេះ ជាក្រុមមនុស្សដែលទទួលនូវកិច្ចការថ្មីបំផុតនាពេលបច្ចុប្បន្ន គឺជាអ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន តាំងពីមុនយុគសម័យនានាទៅទៀត ហើយពួកគេជាមនុស្សដែលមានពរបំផុត។ អ្នករាល់គ្នាស្ដាប់ឮនូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដូចនេះ នៅទូទាំងស្ថានសួគ៌ និងផែនដី ព្រមទាំងនៅគ្រប់ជំនាន់ទាំងអស់ គ្មាននរណាម្នាក់មានពរជាងអ្នករាល់គ្នា ដែលជាក្រុមមនុស្សប្រភេទនេះឡើយ។

(«ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើចលនាទៅមុខជានិច្ច ហើយអស់អ្នកដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ក៏គួរតែកំពុងតែវិវឌ្ឍទៅមុខកាន់តែស៊ីជម្រៅ និងផ្លាស់ប្ដូរមួយជំហានម្ដងៗដែរ។ ពួកគេមិនគួរឈប់នៅក្នុងដំណាក់កាលមួយឡើយ។ មានតែមនុស្សដែលមិនដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ដែលនឹងជាប់គាំងនៅក្នុងចំណោមកិច្ចការដើមរបស់ទ្រង់ ហើយមិនទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ មានតែមនុស្សដែលមិនស្ដាប់បង្គាប់ទេ ដែលគ្មានសមត្ថភាពទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនមានល្បឿនតាមទាន់កិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះការអនុវត្តរបស់មនុស្សប្រាកដជាដាច់ចេញពីកិច្ចការនាពេលសព្វថ្ងៃនេះ ហើយប្រាកដជាមិនស្របតាមកិច្ចការនាពេលសព្វថ្ងៃនេះមិនខាន។ មនុស្សហួសសម័យកាលទាំងនេះ គ្មានសមត្ថភាពក្នុងការសម្រេចតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចក្លាយជាមនុស្សដែលនឹងឈរធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់នាពេលចុងបញ្ចប់នោះដែរ។ លើសពីនេះទៅទៀត កិច្ចការគ្រប់គ្រងទាំងមូលមិនអាចបិទបញ្ចប់នៅក្នុងចំណោមក្រុមមនុស្សបែបនេះបានឡើយ។ សម្រាប់មនុស្សដែលធ្លាប់ប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងមនុស្សដែលធ្លាប់រងទុក្ខសម្រាប់ឈើឆ្កាង ប្រសិនបើពួកគេមិនអាចទទួលយកដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយទេ នោះអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ នឹងក្លាយជាឥតប្រយោជន៍ហើយគ្មានន័យ។ ការស្ដែងចេញដ៏ច្បាស់បំផុត អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្នុងការទទួលយកពេលបច្ចុប្បន្ន មិនមែនជាការជាប់ចិត្ត នឹងអតីតកាលឡើយ។ អស់អ្នកណាដែលមិនបានតាមទាន់នឹងកិច្ចការនាពេលសព្វថ្ងៃ និងអ្នកដែលបានដាច់ចេញពីការអនុវត្តនាពេលសព្វថ្ងៃ គឺជាមនុស្សដែលប្រឆាំង និងមិនទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សបែបនេះមិនស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ។ ទោះបីពួកគេប្រកាន់ខ្ជាប់នឹងពន្លឺកាលពីអតីតកាលក៏ដោយ ក៏វាមិនអាចបដិសេធបានដែរថា ពួកគេមិនដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ហេតុអ្វីបានជាមានការនិយាយ សព្វបែបយ៉ាងអំពីការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរបស់មនុស្ស អំពីការផ្លាស់ប្ដូរ នៅក្នុងការអនុវត្តរវាងអតីតកាល និងពេលបច្ចុប្បន្ន អំពីរបៀបដែលការអនុវត្តត្រូវបានប្រព្រឹត្តនៅក្នុងអំឡុងយុគសម័យមុន និងអំពីរបៀបដែលវាត្រូវបានធ្វើនាពេលសព្វថ្ងៃ? ការបែងចែកនៅក្នុងការអនុវត្តរបស់មនុស្សបែបនេះ តែងតែត្រូវបានលើកឡើង ដោយសារតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធចេះតែបន្តឆ្ពោះទៅមុខ ហើយការអនុវត្តរបស់មនុស្សតម្រូវឲ្យមានការផ្លាស់ប្ដូរជានិច្ច។ ប្រសិនបើមនុស្សនៅតែបន្តជាប់ នៅក្នុងដំណាក់កាលមួយនោះវាបញ្ជាក់ឲ្យឃើញថា គេគ្មានសមត្ថភាពតាមទាន់កិច្ចការថ្មី និងពន្លឺថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយការនេះមិនបញ្ជាក់ថា ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរនោះទេ។ អស់អ្នកដែលស្ថិតនៅក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធតែងតែគិតថា ពួកគេត្រឹមត្រូវជានិច្ច ប៉ុន្តែ ការពិតនោះគឺថា ព្រះជាម្ចាស់ឈប់ធ្វើការនៅក្នុងពួកគេយូរយារណាស់មកហើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏លែងធ្វើការជាមួយពួកគេដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានកើតឡើងជាយូរណាស់មកហើយ តាំងពីទ្រង់បានផ្ទេរទៅកាន់ក្រុមមនុស្សមួយទៀត ជាក្រុមមួយដែលទ្រង់មានបំណងសម្រេចកិច្ចការថ្មីរបស់ទ្រង់។ ដោយសារតែអស់អ្នកដែលស្ថិតនៅក្នុងសាសនាគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយគេប្រកាន់ខ្ជាប់តែកិច្ចការចាស់ពីអតីតកាលប៉ុណ្ណោះ ដូច្នេះ ព្រះជាម្ចាស់បានបំភ្លេចមនុស្សទាំងនេះចោល ហើយធ្វើកិច្ចការថ្មីរបស់ទ្រង់នៅលើមនុស្សដែលទទួលយកកិច្ចការថ្មីនេះប៉ុណ្ណោះ។ មនុស្សទាំងនេះជាមនុស្សដែលសហការនៅក្នុងកិច្ចការថ្មីរបស់ទ្រង់ ហើយមានតែបែបនេះទេ ទើបការគ្រប់គ្រងរបស់ទ្រង់អាចសម្រេចបាន។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងជំហានព្រះបាទារបស់ព្រះជាម្ចាស់ មួយជំហានម្ដងៗ ហើយគេគួរតែ «ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ»។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលខ្ជះខ្ជាយដើរតាមន័យពាក្យ និងគោលលទ្ធិ គឺជាមនុស្សដែលត្រូវបានលុបបំបាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា «ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់» ហើយ «ព្រះយេស៊ូវជាព្រះគ្រីស្ទ» ជាសេចក្តីពិតដែលអនុវត្តតែនៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ មនុស្សដើរតាម ដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយគេដើរតាមទ្រង់យ៉ាងប្រកៀក។ តាមរបៀបនេះ តើមនុស្សអាចត្រូវបានលុបបំបាត់ចោលដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សនៅតែប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានមន្ទិល ព្រមទាំងព្យាយាមបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេចកើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់សម្រាកឡើយ។ ប៉ុន្តែ មនុស្សមានលក្ខណៈខុសពីនេះ៖ ដោយទទួលបានចំនួនតិចតួចនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេចាត់ទុកកិច្ចការរបស់ទ្រង់ថានឹងមិនដែលផ្លាស់ប្ដូរឡើយ។ ដោយទទួលបានចំណេះដឹងតិចតួច គេមិនបានបន្តដើរតាមជំហានព្រះបាទានៃកិច្ចការថ្មីៗរបស់ព្រះជាម្ចាស់ឡើយ។ ដោយមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានតិចតួច គេក៏កំណត់ភ្លាមៗថា ព្រះជាម្ចាស់ដូចជារូបសំណាក់ធ្វើពីឈើ ហើយជឿថា ព្រះជាម្ចាស់នឹងតែងតែបន្តនៅក្នុងទម្រង់ដែលគេមើលឃើញនៅចំពោះមុខរបស់គេបែបនេះ ព្រមទាំងជឿថា ព្រះអង្គកាលពីអតីតកាលបែបម៉េច នៅថ្ងៃអនាគត ទ្រង់នឹងនៅតែបែបនោះដដែល។ ដោយទទួលបានចំណេះ ដឹងបន្ដិចបន្ដួច មនុស្សអួតខ្លួនយ៉ាងខ្លាំងថា គេភ្លេចខ្លួន ហើយចាប់ផ្ដើមប្រកាសដោយឥតសំចៃមាត់អំពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ ដែលគ្មានពិតនោះឡើយ។ ហើយដោយប្រាកដច្បាស់អំពីដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនថាអ្នកដែលប្រកាសអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នោះជាមនុស្សប្រភេទណាឡើយ គឺមនុស្សមិនទទួលយកទេ។ ពួកគេគឺជាមនុស្សដែលមិនអាចទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះពួកគេជាមនុស្ស អភិរក្សជ្រុល ហើយគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីៗឡើយ។ មនុស្សបែបនេះជាអ្នកដែលជឿលើព្រះជា ម្ចាស់ ប៉ុន្តែ ក៏បដិសេធព្រះជាម្ចាស់ដែរ។ មនុស្សជឿថា ពួកអ៊ីស្រាអែលខុសហើយ ដែល «គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយមិនព្រមជឿលើព្រះយេស៊ូវ» ប៉ុន្តែ មនុស្សភាគច្រើនប្រព្រឹត្តដូចជាពួកគេ «គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយបដិសេធព្រះយេ ស៊ូវ» និង «ទន្ទឹងរង់ចាំការយាងត្រលប់របស់ព្រះមែស្ស៊ី ប៉ុន្តែ ប្រឆាំងនឹងព្រះមែស្ស៊ីដែលត្រូវបានហៅថាជាព្រះយេស៊ូវ»។ ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សនៅតែរស់នៅក្រោមការគ្រប់គ្រងរបស់អារក្សសាតាំង ក្រោយការទទួលយកដំណាក់ កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនៅតែមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាលទ្ធផលនៃការបះបោររបស់មនុស្សទេឬអី? គ្រីស្ទ បរិស័ទនៅទូទាំងពិភពលោកដែលមិនបានតាមទាន់កិច្ចការថ្មីនាពេលសព្វថ្ងៃ សុទ្ធតែប្រកាន់ខ្ជាប់នឹងជំនឿថា ពួកគេជាមនុស្សមានសំណាង ព្រមទាំងជឿថា ព្រះជាម្ចាស់នឹងសម្រេចតាមបំណងប្រាថ្នានីមួយៗរបស់ពួកគេមិនខាន។ ប៉ុន្តែ ពួកគេមិនអាចនិយាយឲ្យបានច្បាស់អំពីហេតុផលដែលព្រះជាម្ចាស់នឹងនាំយកពួកគេឡើងទៅស្ថានសួគ៌ជាន់ទីបី ឬមិនច្បាស់អំពីរបៀបដែលព្រះយេស៊ូវនឹងយាងមកទទួលពួកគេគង់នៅលើពពកសមួយដុំនោះឡើយ ហើយពួកគេក៏មិនអាចនិយាយដោយចិត្តជឿ ជាក់ថា ព្រះយេស៊ូវនឹងពិតជាយាងត្រលប់មកវិញនៅលើពពកសមួយដុំនៅថ្ងៃដែលគេស្រមើស្រមៃនោះដែរ។ ពួកគេគ្រប់គ្នាមានចិត្តខ្វល់ខ្វាយ និងមិនច្បាស់ឡើយ។ ពួកគេថែមទាំងមិនដឹងថាតើព្រះជាម្ចាស់នឹងចាប់អារម្មណ៍លើពួកគេម្នាក់ៗ ដែលជាមនុស្ស មួយក្ដាប់តូចផ្សេងៗគ្នាចេញមកពីគ្រប់និកាយនោះឡើយ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ នៅក្នុងយុគសម័យបច្ចុប្បន្ន ដែលជាព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះ គឺពួកគេមិនយល់អំពីកិច្ចការទាំងនេះឡើយ ហើយពួកគេមិនអាចធ្វើអ្វីសោះ ក្រៅពីអង្គុយរាប់ថ្ងៃនៅលើម្រាមដៃរបស់ពួកគេ។ មានតែអស់អ្នកដែលដើរតាមជំហានព្រះបាទារបស់កូនចៀមដល់ទីចុងបញ្ចប់ទេ ទើបចុងបញ្ចប់ អាចទទួលបានព្រះពរ របស់ព្រះជាម្ចាស់ រីឯ «មនុស្សឆ្លាត» ទាំងនោះ ដែលមិនអាចដើរតាមដល់ទីបញ្ចប់ ប៉ុន្តែ ជឿថា ពួកគេបានទទួលអ្វីៗគ្រប់យ៉ាង គឺគ្មានសមត្ថភាពមើលឃើញផ្ទាល់ភ្នែកអំពីការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ពួកគេម្នាក់ៗជឿថា ពួកគេជាមនុស្សដ៏ឆ្លាតបំផុតនៅលើផែនដី ហើយពួកគេកាត់ចោលការបន្ដអភិវឌ្ឍន៍នៃកិច្ចការរបស់ព្រះជា ម្ចាស់ដោយគ្មានហេតុផលទាល់តែសោះ ហើយហាក់ដូចជាជឿយ៉ាងច្បាស់ថា ព្រះ ជាម្ចាស់នឹងនាំពួកគេឡើងទៅឯស្ថានសួគ៌ ព្រមទាំងជឿថាពួកគេ «មានចិត្តភក្តីភាពបំផុតចំពោះព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងកាន់តាមព្រះបន្ទូលរបស់ព្រះជា ម្ចាស់»។ ទោះបីជាពួកគេមាន «ចិត្ត ភក្តីភាពបំផុត» ចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងក៏ដោយ ប៉ុន្តែ ពាក្យសម្ដី និងទង្វើរបស់ពួកគេនៅតែគួរឲ្យស្អប់ខ្ពើមបំផុតដដែល ដោយសារតែពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រព្រឹត្តរឿងបោកបញ្ឆោត និងអាក្រក់។ អស់អ្នកណាដែលដើរតាមមិនដល់ទីបញ្ចប់ មិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងប្រកាន់ខ្ជាប់ចំពោះកិច្ចការចាស់ នោះពួកគេមិនគ្រាន់តែគ្មានចិត្តភក្តីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានក្លាយជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ បានក្លាយជាមនុស្សដែលត្រូវបានបដិសេធដោយយុគសម័យថ្មី ហើយពួកគេនឹងត្រូវទទួលទោសមិនខាន។ តើមានមនុស្សណាដែលគួរឲ្យសង្វេគជាងពួកគេដែរឬទេ? មនុស្សជាច្រើនថែមទាំងជឿថា អស់អ្នកណាដែលបដិសេធក្រឹត្យវិន័យចាស់ ហើយទទួលយកកិច្ចការថ្មី គឺជាមនុស្សគ្មានមនសិការឡើយ។ មនុស្សដែលនិយាយអំពី «មនសិការ» ទាំងនេះ ហើយមិនបានដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចុងបញ្ចប់នឹងត្រូវបាត់បង់អនាគតរបស់ខ្លួនតាមរយៈមនសិការរបស់គេមិនខាន។ កិច្ចការរបស់ព្រះជាម្ចាស់មិនគោរពតាមគោលលទ្ធិទេ ហើយទោះបីវាអាចជាកិច្ចការរបស់ទ្រង់ផ្ទាល់ក៏ដោយ ក៏ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងវាដែរ។ អ្វីដែលគួរតែបដិសេធ ត្រូវបានបដិសេធ ហើយអ្វីដែលគួរតែលុបបំបាត់ចោល ត្រូវបានលុបបំបាត់ចោល។ ប៉ុន្តែ មនុស្សតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះជាម្ចាស់តាមរយៈការប្រកាន់ខ្ជាប់នឹងផ្នែកដ៏តូចមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជារឿងមិនសមហេតុផលរបស់មនុស្សទេឬអី? តើនេះមិនមែនជាភាពល្ងីល្ងើរបស់មនុស្សទេឬ? បើមនុស្សកាន់តែកំសាក និងប្រយ័ត្នជ្រុលដោយសារតែពួកគេខ្លាចមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់ នោះពួកគេកាន់តែគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរកាន់តែធំ និងគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរនាពេលចុងក្រោយឡើយ។ អស់អ្នកណាដែលខ្ជះខ្ជាយកាន់តាមក្រឹត្យវិន័យ សុទ្ធតែបង្ហាញពីចិត្តភក្តីភាពទាំងស្រុងចំពោះក្រឹត្យវិន័យ ហើយបើពួកគេបង្ហាញចិត្តភក្ដីភាពបែបនេះចំពោះក្រឹត្យវិន័យ នោះពួកគេកាន់តែក្លាយជាជនបះបោរ ដែលប្រឆាំងនឹងព្រះជាម្ចាស់។ សម្រាប់ពេលបច្ចុប្បន្ន គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនមែនជាយុគសម័យនៃក្រឹត្យវិន័យទេ ហើយកិច្ចការនាពេលបច្ចុប្បន្ន និងកិច្ចការកាលពីអតីតកាល មិនអាចត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដូចគ្នានោះឡើយ ហើយកិច្ចការកាលពីអតីតកាលក៏មិនអាចយកមកប្រៀបធៀបជាមួយកិច្ចការនាពេលបច្ចុប្បន្នបានដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ ហើយការអនុវត្តរបស់មនុស្សក៏បានផ្លាស់ប្ដូរដែរ ហើយវាមិនប្រកាន់ខ្ជាប់នឹងក្រឹត្យវិន័យ ឬឈើឆ្កាងទេ ដូច្នេះចិត្តភក្តីភាពរបស់មនុស្សចំពោះក្រឹត្យវិន័យ និងឈើឆ្កាងនឹងមិនទទួលបានការយល់ ព្រមពីព្រះជាម្ចាស់ឡើយ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។ មនុស្សទាំងអស់រស់នៅតាមសាច់ឈាមរស់នៅតាមចំណង់ចិត្តអាត្មានិយម ហើយក៏គ្មាននរណាម្នាក់ ក្នុងចំណោមពួកគេចុះសម្រុងនឹងខ្ញុំឡើយ។ មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងខ្ញុំតែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមខ្ញុំថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីខ្ញុំ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងខ្ញុំ ហើយនៅមិនចុះសម្រុងនឹងខ្ញុំ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ «ស័ក្តិសម» ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយនិងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងខ្ញុំទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងខ្ញុំ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងុល។ នៅក្នុងព្រះគម្ពីរពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាព អាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានខ្ញុំមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកខ្ញុំស្មើនឹងព្រះគម្ពីរពោលគឺ គ្មានព្រះគម្ពីរគឺគ្មានខ្ញុំ ហើយគ្មានខ្ញុំគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពខ្ញុំ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថាខ្ញុំមិនគួរធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលខ្ញុំថ្លែង រួចថ្កោលទោសខ្ញុំ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីចុះសម្រុងនឹងខ្ញុំ ឬវីធីចុះសម្រុងនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ខ្ញុំទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី? ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យម៉ូសេមកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែបានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ តើអ្វីទៅជាចេតនាពិតរបស់គេ? តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរតែមិនធ្វើព្រងើយនឹងព្រះហឫទ័យរបស់ខ្ញុំ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់ខ្ញុំឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះបានជាពួកគេស៊ូ បោះបង់អនាគតរបស់ខ្លូន និងតង្វាយធួនបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ ក្នុងបទគម្ពីរទេឬអី?

ចុះមនុស្សសព្វថ្ងៃ យ៉ាងដូចម្តេចដែរ? ព្រះគ្រីស្ទបានយាងមក ដើម្បីបង្ហាញសេចក្តីពិត តែពួកគេបែរជាកម្ចាត់ទ្រង់ចេញពីពិភពលោកនេះ ដើម្បីឱ្យពួកគេអាចទទួលបានសិទ្ធចូលទៅកាន់ស្ថានសួគ៌ និងទទួលព្រះគុណទៅវិញ។ ពួកគេចង់បដិសេធការមកដល់នៃសេចក្តីពិតទាំងស្រុង ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ហើយពួកគេមុខជាចង់ដំដែកគោលឆ្កាងព្រះគ្រីស្ទ ដែលយាងមកជាសាច់ឈាមទៅនឹងឈើឆ្កាងម្តងទៀតដើម្បីធានាវត្តមានដ៏គង់វង្សរបស់ព្រះគម្ពីរ។ តើមនុស្សអាចទទួលសេចក្តីសង្គ្រោះរបស់ខ្ញុំម្តេចបាន បើដួងចិត្តពួកគេព្រៃផ្សៃ ហើយសន្តានពួកគេប្រឆាំងទាស់នឹង ខ្ញុំដល់ម្ល៉ឹង? ខ្ញុំរស់នៅក្នុងចំណោមមនុស្ស តែមនុស្សមិនដឹងពីវត្តមានខ្ញុំសោះ។ នៅពេលខ្ញុំជះពន្លឺរបស់ខ្ញុំទៅលើមនុស្ស ក៏គេនៅតែមិនអើពើពីវត្តមានខ្ញុំដែរ។ នៅពេលខ្ញុំបញ្ចេញសេចក្តីក្រោធលើគេ គេកាន់តែបដិសេធវត្តមានខ្ញុំខ្លាំងឡើង។ មនុស្សស្វែងរកការចុះសម្រុងនឹងពាក្យពេចន៍ និងចុះសម្រុងនឹងព្រះគម្ពីរ ប៉ុន្តែមិនមាននរណាម្នាក់មកចំពោះមុខខ្ញុំ ដើម្បីស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតឡើយ។ មនុស្សសម្លឹងមើលមកខ្ញុំនៅស្ថានសួគ៌ ហើយបានថ្វាយក្តីបារម្ភជាពិសេសចំពោះវត្តមានខ្ញុំនៅស្ថានសួគ៌ប៉ុន្តែ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំ ជាសាច់ឈាមឡើយ ដ្បិតខ្ញុំដែលរស់នៅក្នុងចំណោមមនុស្ស គ្មានសារៈសំខាន់ឡើយ។ អស់អ្នកណាដែលគ្រាន់តែស្វែងរកការចុះសម្រុងនឹងបន្ទូលក្នុងព្រះគម្ពីរ និងអ្នកដែលស្វែងរកការចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល គឺជាទិដ្ឋភាពដ៏អាក្រក់ដល់ខ្ញុំ។ នោះគឺដោយសារអ្វីដែលពួកគេថ្វាយបង្គំ គឺជាពាក្យពេចន៍សោះកក្រោះ និងព្រះដែលមានសមត្ថភាពប្រទានឱ្យពួកគេនូវទ្រព្យសម្បត្តិដែលមិនអាចបរិយាយបាន អ្វីដែលពួកគេថ្វាយបង្គំ គឺជាព្រះដែលដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រងរបស់មនុស្សទាំងស្រុង ពោលគឺជាព្រះដែលមិនមានលើលោក។ ដូច្នេះ តើមនុស្សទាំងនោះអាចទទួលបានអ្វីខ្លះពីខ្ញុំ? មនុស្សថោកទាបដល់ថ្នាក់គ្មានពាក្យបរិយាយទេ។ អស់អ្នកណាដែលប្រឆាំងទាស់នឹងខ្ញុំ អស់អ្នកណាដែលទាមទារពីខ្ញុំមិនចេះអស់មិនចេះហើយ អស់អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិត អស់អ្នកណាដែលបះបោរប្រឆាំងនឹងខ្ញុំ តើពួកគេអាចចុះសម្រុងនឹងខ្ញុំយ៉ាងដូចម្តេច?

(«អ្នកគួរតែស្វះស្វែងរកវិធីដែលស្របនឹងព្រះគ្រីស្ទ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មិនថាមានមនុស្សប៉ុន្មាននាក់ជឿលើព្រះជាម្ចាស់ទេ នៅពេលដែលសេចក្ដីជំនឿរបស់ពួកគេ ត្រូវបានទ្រង់ហៅថាជាសាសនា ឬជាក្រុម នោះទ្រង់បានកំណត់រួចហើយថា ពួកគេមិនអាចត្រូវបានសង្គ្រោះឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលដូច្នេះ? នៅក្នុងក្រុម ឬហ្វូងមនុស្សដែលគ្មានកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ ហើយពួកគេមិនថ្វាយបង្គំទ្រង់ទាល់តែសោះ តើពួកគេថ្វាយបង្គំនរណា? តើពួកគេដើរតាមនរណា? នៅក្នុងសណ្ឋាន និងឈ្មោះ គឺពួកគេដើរតាមមនុស្ស ប៉ុន្តែតើនរណាដែលពួកគេដើរតាមជាចាំបាច់នោះ? បើគិតឱ្យជ្រៅទៅ ពួកគេទទួលស្គាល់ព្រះជាម្ចាស់ ប៉ុន្តែតាមពិត ពួកគេគឺជាប្រធានបទនៃការរៀបចំ និងការចាត់ចែង ព្រមទាំងការគ្រប់គ្រងរបស់មនុស្ស។ ពួកគេដើរតាមសាតាំង ដែលជាអារក្ស។ ពួកគេដើរតាមកម្លាំងដែលមានសភាពជាគូបដិបក្ខរបស់ព្រះជាម្ចាស់ និងកម្លាំងដែលជាសត្រូវរបស់ទ្រង់។ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សមួយក្រុមបែបនេះទេ? (ទេ)។ ហេតុអ្វីបានជាមិនអាច? តើពួកគេអាចមានការប្រែចិត្តបានទេ? (ទេ)។ ពួកគេមិនអាចប្រែចិត្តបានទេ។ ពួកគេគ្រវីទង់សេចក្ដីជំនឿ ដោយអនុវត្តកិច្ចការរបស់មនុស្ស និងអនុវត្តការគ្រប់គ្រប់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេរត់បញ្ច្រាសនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។ លទ្ធផលចុងក្រោយរបស់ពួកគេ គឺជាលទ្ធផលមួយដែលព្រះជាម្ចាស់ស្អប់បំផុត និងបដិសេធ។ ទ្រង់មិនអាចសង្គ្រោះមនុស្សទាំងនេះបានទេ ពួកគេមិនអាចប្រែចិត្តឡើយ ពួកគេត្រូវបានសាតាំងចាប់បានហើយ។ ពួកគេស្ថិតនៅក្នុងដៃរបស់សាតាំងទាំងស្រុង។ នៅក្នុងសេចក្ដីជំនឿរបស់អ្នក តើចំនួនឆ្នាំដែលអ្នកបានជឿលើព្រះជាម្ចាស់ ជារឿងសំខាន់ទេ ដែលឱ្យព្រះជាម្ចាស់សរសើរអ្នក ឬអត់នោះ? តើពិធី និងច្បាប់ដែលអ្នកប្រកាន់ខ្ជាប់ជារឿងសំខាន់ទេ? តើព្រះជាម្ចាស់ទតមើលវិធីសាស្ត្រអនុវត្តរបស់មនុស្សឬទេ? តើទ្រង់ទតមើលអំពីចំនួនមនុស្សទេ? ទ្រង់បានជ្រើសរើសមនុស្សជាតិមួយផ្នែក។ តើធ្វើដូចម្ដេចទើបទ្រង់អាចវាស់វែងថា ពួកគេអាច ឬមិនអាចត្រូវបានសង្គ្រោះ? ទ្រង់ធ្វើការសម្រេចព្រះទ័យនេះ ដោយផ្អែកលើផ្លូវដែលមនុស្សទាំងនេះដើរ។ នៅក្នុងយុគសម័យនៃព្រះគុណ ទោះបីជាសេចក្ដីពិតដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្ស មានចំនួនតិចជាងសព្វថ្ងៃ ហើយមិនជាក់លាក់ក៏ដោយ ក៏ទ្រង់នៅតែអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍បានដែរនៅពេលនោះ ហើយសេចក្ដីសង្គ្រោះនៅតែអាចកើតឡើង។ ដូច្នេះ ចំពោះមនុស្សនៅក្នុងសម័យនេះ ដែលបានឮសេចក្ដីពិតជាច្រើន ហើយបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេមិនអាចដើរតាមមាគ៌ារបស់ទ្រង់ ហើយមិនអាចដើរលើមាគ៌ានៃសេចក្ដីសង្គ្រោះបានទេ នោះតើលទ្ធផលចុងក្រោយរបស់ពួកគេនឹងជាអ្វី? លទ្ធផលចុងក្រោយរបស់ពួកគេ នឹងដូចគ្នាទៅនឹងលទ្ធផលរបស់អ្នកជឿលើជំនឿគ្រីស្ទបរិស័ទ និងជំនឿពួកយូដា។ នឹងមិនមានលទ្ធផលខុសគ្នាទេ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់! មិនថា អ្នកបានស្ដាប់ការអធិប្បាយច្រើនប៉ុនណា ឬមិនថាអ្នកបានយល់សេចក្ដីពិតច្រើនប៉ុនណាឡើយ ទីបំផុត ប្រសិនបើអ្នកនៅតែដើរតាមមនុស្ស និងសាតាំង ហើយនៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែមិនអាចដើរតាមមាគ៌ារបស់ព្រះជាម្ចាស់បាន និងមិនអាចកោតខ្លាចទ្រង់ ព្រមទាំងចៀសវាងសេចក្ដីក្រក់ នោះមនុស្សបែបនេះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ និងបដិសេធ។ ចំពោះរូបរាងខាងក្រៅទាំងអស់ មនុស្សដែលព្រះជាម្ចាស់ស្អប់ និងបដិសេធបែបនេះ អាចនិយាយបានច្រើនអំពីអក្សរ និងគោលលទ្ធិ ហើយអាចយល់សេចក្ដីពិតជាច្រើន ប៉ុន្តែពួកគេមិនអាចថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ពួកគេមិនអាចកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងសេចក្ដីអាក្រក់បានទេ ហើយពួកគេមិនអាចចុះចូលទ្រង់ទាំងស្រុងឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទ្រង់ហៅពួកគេថាជាផ្នែកនៃសាសនាមួយ គឺត្រឹមតែជាក្រុមមនុស្សមួយក្រុមប៉ុណ្ណោះ ដែលជាក្រុមមនុស្ស និងជាអាស្រមអាស្រ័យរបស់សាតាំង។ ពួកគេទាំងអស់សំដៅលើក្រុមរបស់សាតាំង ហើយមនុស្សទាំងនេះ ត្រូវបានព្រះជាម្ចាស់ស្អប់ជាខ្លាំង។

«មានតែតាមរយៈការរស់នៅចំពោះព្រះភ័ក្រព្រះជាម្ចាស់យ៉ាងជាប់លាប់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរលើមាគ៌ាទៅកាន់សេចក្ដីសង្គ្រោះបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ពួកអារក្ស និងពួកវិញ្ញាណអាក្រក់បានកំពុងតែរត់យ៉ាងលឿនខ្មឺតនៅលើផែនដីនាពេលមួយ ហើយពួកវាបានបិទបាំងទាំងបំណងព្រះហឫទ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង ដើម្បីកុំឲ្យមនុស្សបានដឹង។ ជាការពិត នេះជាអំពើបាបដ៏អាក្រក់ក្រៃលែង! តើព្រះជាម្ចាស់អាចមិនមានព្រះទ័យអន្ទះសាយ៉ាងម៉េចកើតទៅ? តើព្រះជាម្ចាស់អាចមិនមានព្រះពិរោធយ៉ាងម៉េចកើតទៅ? ពួកវាបានរារាំង និងប្រឆាំងផ្កាប់មុខចំពោះកិច្ចការរបស់ព្រះជាម្ចាស់៖ បះបោរពេកហើយ! សូម្បីតែពួកអារក្ស ទាំងតូចទាំងធំ ប្រព្រឹត្តដូចជាពួកឆ្កែព្រៃដែលចាំនៅកែងជើងសត្វតោ ហើយដើរតាមចរន្តដ៏អាក្រក់ ដោយបង្កជាការរំខាន នៅពេលដែលពួកវាទៅ។ ដោយដឹងអំពីសេចក្តីពិត ពួកគេតាំងចិត្តប្រឆាំងនឹងវា នេះពិតជាពួកបះបោរផ្កាប់មុខមែន! វាហាក់ដូចជាឥឡូវនេះស្ដេចនៃស្ថាននរករបស់ពួកវាបានយាងឡើងគង់នៅលើបល្ល័ង្ករបស់ស្ដេចអ៊ីចឹង ពួកគេចាប់ផ្ដើមក្រអឺតក្រទម និងឥតកង្វល់ ដោយប្រមាថមើលងាយមនុស្សទាំងអស់។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងចំណោមពួកគេដែលស្វែងរកសេចក្តីពិត ហើយដើរតាមសេចក្តីសុចរិតទៅ? ពួកវាទាំងអស់ដូចជាសត្វតិរច្ឆាន គ្មានខុសអ្វីពីសត្វជ្រូក និងសត្វឆ្កែ ដែលជាមេនៃពពួករុយក្បាលខៀវ ដែលកំពុងតែឈ្មុលក្បាលនៅក្នុងការអបអរសាទរខ្លួនឯងទាំងក្រអឺតក្រទម ហើយបង្កឲ្យមានភាពចលាចលគ្រប់បែបយ៉ាង[១] នៅក្នុងចំណោមគំនរអាចម៍សត្វ។ ពួកវាជឿថា ស្ដេចនៃស្ថាននរករបស់ពួកវា គឺជាស្ដេចដ៏មានអំណាចខ្លាំងបំផុត ទាំងមិនដឹងថា តាមពិតទៅ ពួកវាគ្មានខុសអ្វីពីពួកសត្វរុយក្បាលខៀវនោះឡើយ។ ប៉ុន្តែ ពួកវាបានកេងចំណេញចេញពីអំណាចនៃសត្វជ្រូក និងសត្វឆ្កែ ដែលជាឪពុកម្ដាយរបស់វា ដើម្បីនិយាយមូលបង្កាច់ពីវត្ដមានរបស់ព្រះជាម្ចាស់។ ក្នុងនាមជាសត្វរុយដ៏តូច ពួកវាជឿថា ឪពុកម្ដាយរបស់វាមានមាឌធំដូចជាត្រីបាឡែនមានធ្មេញអ៊ីចឹង។[២] ពួកវាមិនបានដឹងឡើយថា ក្នុងពេលដែលពួកវាមានមាឌតូច ឪពុកម្ដាយរបស់វាគឺជាសត្វជ្រូក និងសត្វឆ្កែដ៏គគ្រក់ស្មោកគ្រោករាប់រយលានដងខ្លាំងជាងពួកវាទៅទៀត។ ដោយមិនដឹងអំពីភាពទន់ទាបរបស់ខ្លួន ពួកវាពឹងអាងលើក្លិនស្អុយនៃភាពពុករលួយ ដែលត្រូវបានសាយភាយចេញពីសត្វជ្រូក និងសត្វឆ្កែដែលរត់យ៉ាងលឿនខ្មឺតពាសពេញផ្លូវ ទាំងគិតដោយអសារចង់បង្កើតជំនាន់ក្រោយដ៏មានអនាគតល្អ នេះពិតជាគំនិតដ៏រវើរវាយគួរឲ្យអាម៉ាស់មែន! ដោយមានស្លាបបៃតងលើខ្នងរបស់វា (ការនេះសំដៅទៅលើការអះអាងរបស់វាថាជឿលើព្រះជាម្ចាស់) ពួកវាពេញដោយភាពក្រអឺតក្រទម ហើយដើរអួតគ្រប់ទីកន្លែងអំពីសម្រស់ និងភាពទាក់ទាញរបស់វា ក្នុងពេលដែលពួកវាលួចចោលភាពមិនបរិសុទ្ធដែលមាននៅលើរាងកាយរបស់វាទៅលើមនុស្ស។ លើសពីនេះទៅទៀត ពួកវាងប់ងល់នឹងខ្លួនវាយ៉ាងខ្លាំង ដូចពួកវាអាចប្រើស្លាបដ៏ចម្រុះពណ៌មួយគូរបស់វា ដើម្បីគ្របបាំងភាពមិនបរិសុទ្ធរបស់វាអ៊ីចឹង ហើយតាមរយៈមធ្យោបាយទាំងនេះ ពួកវាដាក់ការសង្កត់សង្កិនរបស់វាទៅលើអត្ថិភាពអំពីព្រះដ៏ពិត (ការនេះសំដៅទៅលើអ្វីដែលស្ថិតនៅពីក្រោយឈុតឆាកនៅក្នុងពិភពខាងសាសនា)។ តើមនុស្សអាចដឹងយ៉ាងដូចម្ដេចទៅថា សត្វរុយដែលមានស្លាបដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញនេះ គ្មានអ្វីខុសពីសត្វដ៏តូចមួយ ដែលមានពោះពេញដោយសេចក្តីស្មោកគ្រោក និងរូបកាយពេញដោយមេរោគ? ដោយសារតែពួកវាមានសត្វជ្រូក និងសត្វឆ្កែ ជាឪពុកម្ដាយរបស់វា ពួកគេខំរត់យ៉ាងលឿនខ្មឺតនៅទូទាំងទឹកដី (ការនេះសំដៅទៅលើរបៀបដែលមន្ត្រីសាសនាបៀតបៀនព្រះជាម្ចាស់ ដោយអាង ខ្នងដ៏ធំរបស់រដ្ឋាភិបាលនៃប្រទេសដែលបះបោរប្រឆាំងនឹងព្រះដ៏ពិតតែមួយអង្គ និង សេចក្តីពិត) ដែលកញ្ជ្រោលនៅក្នុងភាពកាចសាហាវរបស់ពួកវា។ វាដូចជាព្រលឹងខ្មោចរបស់ពួកផារីស៊ីសាសន៍យូដា ដែលបានត្រលប់មកវិញជាមួយព្រះជាម្ចាស់ មកកាន់ប្រជាជាតិនៃសត្វនាគដ៏ធំសម្បុរក្រហម ចូលក្នុងសំបុកចាស់របស់គេអ៊ីចឹង។ ពួកវាបានចាប់ផ្ដើមការបៀតបៀនមួយជុំទៀត ដោយចាប់ផ្ដើមសាជាថ្មីនូវកិច្ចការរបស់ពួកវាតាំងពីរាប់ពាន់ឆ្នាំមុន។ មនុស្សដែលគ្មានព្រះធម៌ក្នុងខ្លួនទាំងនេះ នៅទីបំផុត នឹងប្រាកដជាត្រូវវិនាសនៅលើផែនដីមិនខាន! បើមើលទៅវាហាក់ដូចជា ក្រោយពេលជាច្រើនសហស្សវត្សរ៍ ពួកវិញ្ញាណអាក្រក់កាន់តែមានភាពវាងវៃ និងពេញដោយកលល្បិច។ ពួកវាចេះតែគិតអំពីរបៀបលួចលាក់បំផ្លាញដល់កិច្ចការរបស់ព្រះជាម្ចាស់។ ជាមួយកលល្បិច និងឧបាយកលគ្រប់ជំពូក ពួកវាចង់ប្រព្រឹត្តសាជាថ្មីនូវសោកនាដកម្មដែលបានកើតឡើងនៅក្នុងស្រុកកំណើតរបស់ពួកវាកាលពីរាប់ពាន់ឆ្នាំមុន ដែលជាការចាក់ជន្លួញព្រះជាម្ចាស់សឹងតែដល់ចំណុចនៃការស្រែកថ្ងូរ។ ព្រះអង្គពិបាកទប់អង្គទ្រង់ក្នុងការយាងត្រលប់ទៅកាន់ស្ថានសួគ៌ជាន់ទីបី ដើម្បីបំផ្លាញពួកវាឲ្យវិនាសសាបសូន្យ។

(«កិច្ចការ និងការចូលទៅក្នុង (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

១. «បង្កឲ្យមានភាពចលាចលគ្រប់បែបយ៉ាង» សំដៅទៅលើមនុស្សដែលឡប់ឆ្កួតធ្វើកុប្បកម្ម ក្នុងចេតនាបង្អាក់ និងប្រឆាំងដល់កិច្ចការរបស់ព្រះជាម្ចាស់។

២. «ត្រីបាឡែនមានធ្មេញ» ត្រូវបានប្រើក្នុងន័យចំអក។ វាជាន័យប្រៀបធៀបមួយអំពីរបៀបដែលសត្វរុយមានមាឌតូច ហើយសត្វជ្រូក និងសត្វឆ្កែ ដែលតាំងខ្លួនហាក់ដូចជាមានមាឌធំ ដូចជាត្រីបាឡែន។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អ្វីជាពួកជំនុំរបស់ព្រះជាម្ចាស់ និងអ្វីជាក្រុមសាសនា

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ តើដំណាក់របស់ព្រះជាម្ចាស់ ជាអ្វីឲ្យពិតប្រាកដ? ប្រសិនបើគេឲ្យនិយមន័យវាតាមទ្រឹស្ដី ដំណាក់របស់ព្រះជាម្ចាស់...