ភាពខុសគ្នាជាមូលដ្ឋានរវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការរបស់ព្រះជា ម្ចាស់ផ្ទាល់ មានការពាក់ព័ន្ធនឹងកិច្ចការរបស់មនុស្សលោកទាំងអស់ ហើយក៏តំណាងឲ្យកិច្ចនៃយុគសម័យទាំងមូលដែរ មានន័យថា កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់តំណាងឲ្យថាមពល និងទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចំណែកកិច្ចការរបស់ពួកសាវ័កកើតក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ រួចបន្តពីកិច្ចការរបស់ទ្រង់ ហើយកិច្ចការរបស់សាវ័កមិនបានដឹកនាំយុគសម័យទេ ក៏មិនតំណាងឲ្យទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងយុគសម័យទាំងមូលដែរ។ ពួកគេធ្វើបានត្រឹមកិច្ចការដែលមនុស្សគួរធ្វើ គ្មានអ្វីពាក់ព័ន្ធកិច្ចការគ្រប់គ្រងទាល់តែសោះ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ គឺជាគម្រោងមួយក្នុង កិច្ចការគ្រប់គ្រង។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែជាកតព្វកិច្ចមួយ ដែលមនុស្សដែលត្រូវព្រះប្រើដែលត្រូវបំពេញហើយគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងនោះឡើយ។ បើទោះបីជាការពិតដែលថាកិច្ចការទាំងពីរនេះ សុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏រវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស មាននូវលក្ខណៈខុសគ្នាដ៏សំខាន់ជាច្រើន ដោយសារតែភាពខុសគ្នាខាងអត្តសញ្ញាណ និងសេចក្ដីតំណាងនៃកិច្ចការ។ ជាងនេះទៅទៀត វិសាលភាពនៃកិច្ចការ ដែលត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ខុសគ្នាតាមកម្មវត្ថុ ដែលមានអត្តសញ្ញាណខុសៗគ្នា។ ទាំងនេះសុទ្ធតែជា គោលការណ៍ និងទំហំនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សចាប់ផ្ដើមនូវយុគ សម័យថ្មី ហើយអស់អ្នកដែលបន្តកិច្ចការរបស់ទ្រង់ គឺជាមនុស្សដែលត្រូវបានទ្រង់ប្រើប្រាស់។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គឺជាកិច្ចការដែលស្ថិតនៅក្នុងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ក្នុងសាច់ឈាម ហើយកិច្ចការនេះគ្មានសមត្ថភាពទៅហួសវិសាលភាពនេះឡើយ។ ប្រសិនបើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនយាងមកធ្វើកិច្ចការរបស់ទ្រង់ទេ នោះមនុស្សនឹងមិនអាចចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គ្រាន់តែស្ថិតនៅក្នុងដែនភារកិច្ចរបស់គេ ដែលអាចធ្វើបានដោយមនុស្ស ហើយវាមិនតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចយាងមក ដើម្បីបញ្ចប់កិច្ចការដែលទ្រង់គួរតែធ្វើ ហើយក្រៅពីទ្រង់ នោះគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ពិតមែនហើយ អ្វីដែលខ្ញុំមានបន្ទូលនេះគឺទាក់ទងនឹងកិច្ចការយកកំណើតជាមនុស្ស។

(«មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះដែលយកកំណើតជាមនុស្សមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីមនុស្សដែលព្រះជាម្ចាស់បានត្រាស់បង្គាប់។ ព្រះដែលយកកំណើតជាមនុស្សអាចធ្វើកិច្ចការនៃភាពជាព្រះ ខណៈមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ មិនអាចធ្វើកិច្ចការនេះបានឡើយ។ នៅដើមដំបូងនៃយុគសម័យនីមួយៗ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ ហើយផ្ដើមឡើងនូវយុគសម័យថ្មី ដើម្បីនាំមនុស្សចូលទៅក្នុងទីចាប់ផ្ដើមមួយថ្មី។ នៅពេលដែលទ្រង់បានមានបន្ទូលចប់ហើយ ការនេះជាសញ្ញាបញ្ជាក់ថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាព្រះក៏ត្រូវបានបញ្ចប់ផងដែរ។ ក្រោយមក មនុស្សទាំងអស់ដែលដើរតាមបុគ្គលដែលព្រះជាម្ចាស់បានប្រើប្រាស់ ក៏ទទួលបានបទពិសោធន៍ជីវិតរបស់គេផងដែរ។

(«ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចធ្វើឲ្យក្លាយជាពាក្យរបស់មនុស្សបានឡើយ ហើយពាក្យរបស់មនុស្ស ក៏មិនអាចធ្វើឲ្យក្លាយជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះដែរ។ មនុស្សដែលព្រះជាម្ចាស់ប្រើ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មិនមែនជាមនុស្សដែលព្រះជាម្ចាស់ប្រើដែរ។ នៅត្រង់ចំណុចនេះ វាមាននូវភាពខុសគ្នាដ៏សំខាន់មួយ។ ប្រហែលជាក្រោយពេលអានពាក្យទាំងនេះហើយ អ្នកមិនទទួលស្គាល់ពាក្យទាំងនេះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលនោះឡើយ។ បើបែបនេះ អ្នកពិតជាខ្វាក់ភ្នែក ដោយភាពល្ងង់ខ្លៅហើយ។ តើព្រះបន្ទូលនៃព្រះជាម្ចាស់អាចដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលដោយរបៀបណាទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឲ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្ស នូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឲ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ សរុបមក បើពិចារណាឱ្យគ្រប់ជ្រុងជ្រោយទៅព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមនុស្សគឺជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។ ប្រសិនបើមនុស្សចាត់ទុកពាក្យដែលព្រះជាម្ចាស់មានបន្ទូល ថាជាការស្រាយបំភ្លឺដ៏សាមញ្ញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកពាក្យរបស់ពួកសាវ័ក និងពួកហោរា ជាពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ នោះវាជាកំហុសរបស់មនុស្សហើយ។

(«អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សូម្បីតែមនុស្សម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏មិនអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់បានដែរ។ នេះមិនមែនមានន័យត្រឹមថា មនុស្សបែបនេះមិនអាចតំណាងឲ្យព្រះជាម្ចាស់នោះទេ តែក៏មានន័យដែរថា កិច្ចការដែលគេធ្វើ មិនអាចតំណាងឲ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ។ ម្យ៉ាងទៀត បទពិសោធន៍របស់មនុស្សមិនអាចដាក់ចូលដោយផ្ទាល់ ទៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយបទពិសោធន៍នោះក៏មិនអាចតំណាងឲ្យការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ព្រះអង្គ គឺសុទ្ធតែជាកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គផ្ទាល់ ហើយជាកិច្ចការដែលមានចំណែក ដល់ការគ្រប់គ្រងដ៏ធំអស្ចារ្យ។ កិច្ចការដែលមនុស្សបានធ្វើ បន្សំឡើងដោយការផ្ដល់បទពិសោធន៍របស់ពួកគេរៀងខ្លួន។ វាបន្សំឡើងពីការរកឃើញផ្លូវនៃបទពិសោធន៍ថ្មីមួយ ដែលលើសបទពិសោធន៍មនុស្សសម័យមុនធ្លាប់ឆ្លងកាត់ និងជាផ្លូវនៃការដឹកនាំបងប្អូនប្រុសស្រីរបស់គេ ទាំងកំពុងស្ថិតក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្វីដែលមនុស្សទាំងអស់នេះផ្ដល់ឲ្យ គឺជាបទពិសោធន៍រៀងៗខ្លួនរបស់គេ ឬជាសំណេរខាងព្រលឹងវិញ្ញាណរបស់មនុស្សខាងព្រលឹងវិញ្ញាណ។ ទោះបីមនុស្សទាំងនេះ ត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ក៏កិច្ចការដែលពួកគេធ្វើ មិនមានពាក់ព័ន្ធនឹងកិច្ចការនៃការគ្រប់គ្រងដ៏ធំអស្ចារ្យ នៅក្នុងផែនការប្រាំមួយពាន់ឆ្នាំដែរ។ ពួកគេគ្រាន់តែជាមនុស្សដែលត្រូវបានបីបាច់ដោយព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងសម័យកាលផ្សេងពីគ្នា ឲ្យដឹកនាំមនុស្សដែលនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ រហូតទាល់តែមុខងារដែលគេអាចបំពេញ ឈានដល់ទីបញ្ចប់ ឬរហូតទាល់តែជីវិតរបស់គេត្រូវបញ្ចប់។ កិច្ចការដែលពួកគេធ្វើ គ្រាន់តែជារៀបចំផ្លូវដ៏ត្រឹមត្រូវមួយ សម្រាប់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬបន្តនូវចំណុចជាក់លាក់មួយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នៅលើផែនដី។ នៅក្នុងពួកគេផ្ទាល់ មនុស្សទាំងនេះមិនអាចធ្វើកិច្ចការដែលធំជាងការគ្រប់គ្រងរបស់ព្រះអង្គបានឡើយ ពួកគេក៏មិនអាចបើកបង្ហាញពីផ្លូវថ្មីៗ ហើយក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាអាចបញ្ចប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ តាំងពីយុគសម័យដើមបានឡើយ។ ដូច្នេះ កិច្ចការដែលពួកគេធ្វើ តំណាងត្រឹមមនុស្សម្នាក់ដែលកំពុងបំពេញមុខងាររបស់គេ និងមិនអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំពុងបំពេញព័ន្ធកិច្ចរបស់ទ្រង់បានឡើយ។ នេះគឺដោយសារតែកិច្ចការដែលពួកគេធ្វើមិនដូចនឹងកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើឡើយ។ កិច្ចការនៃការចាប់ផ្ដើមយុគសម័យថ្មី មិនមែនជាកិច្ចការដែលមនុស្សអាចធ្វើជំនួសព្រះជាម្ចាស់បានឡើយ។ កិច្ចការនេះគ្មាននរណាអាចធ្វើបាន ក្រៅតែពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ កិច្ចការដែលមនុស្សបានធ្វើឡើង បន្សំឡើងដោយការបំពេញកាតព្វកិច្ចរបស់គេក្នុងនាមជាមនុស្ស និងត្រូវបានធ្វើឡើង ពេលដែលគេត្រូវបានបណ្ដាលចិត្ត ឬត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ការដឹកនាំដែលមនុស្សទាំងអស់នេះផ្ដល់ជូន សុទ្ធតែបន្សំឡើងដោយការបង្ហាញឲ្យមនុស្សឃើញផ្លូវនៃការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងបង្ហាញពីវិធីដែលគេគួរប្រព្រឹត្តស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សុទ្ធសាធ។ កិច្ចការរបស់មនុស្ស ពុំមានពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏មិនតំណាងឲ្យកិច្ចការរបស់ព្រះវិញ្ញាណដែរ។ ឧទាហរណ៍ កិច្ចការរបស់ស្មរបន្ទាល់ លី និង វ៉ចមែន នី គឺដើម្បីនាំផ្លូវ។ ទោះជាផ្លូវថ្មី ឬផ្លូវចាស់ ក៏កិច្ចការនេះសំអាងលើគោលការណ៍សេសសល់ក្នុងព្រះគម្ពីរ។ ទោះបីកិច្ចការរបស់គេ ជាការស្ដារពួកជំនុំក្នុងតំបន់ ឬជាការកសាងពួកជំនុំក្នុងតំបន់ ក៏កិច្ចការនោះមានការពាក់ព័ន្ធនឹងការស្ថាបនាពួកជំនុំដែរ។ កិច្ចការដែលពួកគេធ្វើ ត្រូវបានអនុវត្តលើកិច្ចការដែលព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់មិនទាន់បានបង្ហើយ ឬមិនបានវិវឌ្ឍទៅមុខទៀត នៅក្នុងយុគសម័យនៃព្រះគុណ។ អ្វីដែលពួកគេធ្វើនៅក្នុងកិច្ចការរបស់គេ គឺស្ដារនូវអ្វីដែលព្រះយេស៊ូវបានបង្គាប់ពីមនុស្សជំនាន់ក្រោយៗបន្ទាប់ពីទ្រង់ នៅក្នុងកិច្ចការដើមរបស់ទ្រង់ ដូចជា ការគ្របក្បាលរបស់គេឲ្យជាប់ ការទទួលពិធីជ្រមុជទឹក ការកាច់នំប៉័ង ឬការផឹកស្រាជាដើម។ អាចនិយាយបានថា កិច្ចការដែលគេធ្វើ គឺកាន់ខ្ជាប់តាមព្រះគម្ពីរ និងស្វះស្វែងរកមាគ៌ានៅក្នុងព្រះគម្ពីរ។ ពួកគេមិនបានបង្កើតការវិវឌ្ឍថ្មីអ្វីទាល់តែសោះ។ ដូច្នេះ មនុស្សម្នាក់អាចមើលឃើញតែត្រឹមការរកឃើញផ្លូវថ្មីៗ នៅក្នុងព្រះគម្ពីរ ក៏ដូចជាការអនុវត្តនានាដែលល្អប្រសើរ និងមានភាពប្រាកដប្រជាជាងនេះ នៅក្នុងកិច្ចការរបស់គេ។ តែនៅក្នុងកិច្ចការរបស់ខ្លួន មនុស្សម្នាក់មិនអាចរកឃើញបំណងព្រះហឫទ័យបច្ចុប្បន្នរបស់ព្រះជាម្ចាស់បានឡើយ ហើយរឹតតែមិនអាចរកឃើញកិច្ចការថ្មីដែលព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនេះ គ្រោងនឹងធ្វើបានដែរ។ នេះមកពីផ្លូវដែលគេដើរ នៅតែជាផ្លូវចាស់ គឺគ្មានការកែប្រែថ្មី និងគ្មានការវិវឌ្ឍអ្វីសោះ។ ពួកគេបន្តប្រកាន់ខ្ជាប់នូវការពិតអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវ ដើម្បីរក្សាទម្លាប់នៃការបង្គាប់ឲ្យមនុស្សកែប្រែចិត្ត និងលន់តួបាបរបស់គេ ដើម្បីប្រកាន់ខ្ជាប់នូវពំនោលថា អស់អ្នកដែលទ្រាំទ្រដល់ទីបញ្ចប់នឹងបានសង្គ្រោះ និងពំនោលថា បុរសគឺជាប្រមុខរបស់ស្ត្រី ហើយស្ត្រីត្រូវតែស្ដាប់តាមស្វាមីរបស់នាង និងប្រកាន់ខ្ជាប់រឹតតែខ្លាំង តាមសញ្ញាណពីបុរាណថា បងប្អូនស្រីៗមិនអាចអធិប្បាយព្រះបន្ទូលឡើយ បានត្រឹមស្ដាប់បង្គាប់តែប៉ុណ្ណោះ។ ប្រសិនបើគេនៅបន្តប្រកាន់ខ្ជាប់តាមលក្ខណៈនៃភាពជាអ្នកដឹកនាំបែបនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនអាចអនុវត្តកិច្ចការថ្មី មិនអាចប្រោសមនុស្សឲ្យរួចពីគោលលទ្ធិ ឬមិនអាចដឹកនាំពួកគេទៅក្នុងពិភពមួយដែលមានតែសេរីភាព និងសម្រស់ស្រស់ត្រកាលបានឡើយ។ ហេតុនេះ ដំណាក់កាលកិច្ចការនេះ គឺជាដំណាក់កាលដែលផ្លាស់ប្ដូរយុគសម័យ ត្រូវតែធ្វើឡើង និងត្រូវថ្លែងចេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ពុំនោះទេ គ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ រហូតមកទល់បច្ចុប្បន្ននេះ កិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធដែលស្ថិតនៅក្រៅលំហូរនេះ គឺនៅទ្រឹង ហើយអស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធប្រើ ក៏បានបាត់បង់ឥរិយារបស់ពួកគេដែរ។ ដូច្នេះ ដោយសារតែកិច្ចការរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ មិនដូចនឹងកិច្ចការដែលធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះអត្តសញ្ញាណរបស់គេ និងប្រធានដែលគេប្រព្រឹត្តជំនួសនោះ ក៏ខុសគ្នាទៅតាមនោះដែរ។ នេះគឺមកពីកិច្ចការដែលព្រះវិញ្ញាណមានបំណងចង់ធ្វើ មានលក្ខណៈខុសគ្នា ហើយចំពោះរឿងនេះ អស់អ្នកណាដែលធ្វើកិច្ចការដូចគ្នា ត្រូវបានសម្របតាមអត្តសញ្ញាណ និងឋានៈផ្សេងៗគ្នារបស់ពួកគេ។ មនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏អាចធ្វើកិច្ចការខ្លះដែលជាកិច្ចការថ្មី និងអាចធ្វើលុបបំបាត់កិច្ចការខ្លះ ដែលត្រូវបានធ្វើនៅក្នុងយុគសម័យចាស់ផងដែរ ប៉ុន្តែអ្វីដែលពួកគេធ្វើ មិនអាចបង្ហាញឲ្យឃើញពីនិស្ស័យ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មីបានឡើយ។ ពួកគេធ្វើការ ដើម្បីបញ្ចប់កិច្ចការក្នុងយុគសម័យចាស់តែប៉ុណ្ណោះ មិនមែនដើម្បីធ្វើកិច្ចការថ្មី ក្នុងគោលបំណងបង្ហាញឲ្យឃើញផ្ទាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ ដូច្នេះ ទោះបីជាពួកគេលុបបំបាត់នូវទំនៀមទម្លាប់ហួសសម័យច្រើនយ៉ាងណា ឬឧទ្ទេសនាមនូវទំនៀមទម្លាប់ថ្មីច្រើនប៉ុនណា ក៏ពួកគេនៅតែតំណាងឲ្យមនុស្ស និងសភាវៈដែលព្រះជាម្ចាស់បង្កើតមកដដែល។ យ៉ាងណាមិញ កាលណាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គអនុវត្តកិច្ចការ នោះទ្រង់មិនប្រកាសពីការលុបបំបាត់ទំនៀមទម្លាប់នានាក្នុងយុគសម័យចាស់ ឬប្រកាសពីការចាប់ផ្ដើមយុគសម័យថ្មីដោយផ្ទាល់នោះទេ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ត្រង់ៗ និងចំៗ។ ក្នុងការបំពេញកិច្ចការដែលទ្រង់ចង់ធ្វើ គឺទ្រង់ឥតលាក់លៀមសោះ ពោលគឺទ្រង់បង្ហាញចេញមកត្រង់ៗនូវកិច្ចការដែលទ្រង់បាននាំមក ក៏ធ្វើកិច្ចការរបស់ទ្រង់ចំៗ ដូចដែលទ្រង់ចង់បានកាលពីដើម ទាំងបង្ហាញនូវអត្តភាព និងនិស្ស័យរបស់ទ្រង់ផង។ និស្ស័យរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ ក៏ខុសគ្នាពីអ្វីដែលមានក្នុងយុគសម័យចាស់ដែរ ដូចមនុស្សឃើញស្រាប់ហើយ។ យ៉ាងណាមិញ តាមទស្សនៈរបស់ព្រះជាម្ចាស់ផ្ទាល់ នេះគ្រាន់តែជាការបន្ត និងជាវិវឌ្ឍន៍បន្ថែមនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ កាលណាព្រះជាម្ចាស់ផ្ទាល់ទ្រង់ធ្វើការ ទ្រង់ក៏បង្ហាញព្រះបន្ទូលរបស់ទ្រង់ និងនាំយកកិច្ចការថ្មីមកដោយផ្ទាល់តែម្ដង។ ផ្ទុយទៅវិញ ពេលមនុស្សធ្វើការ កិច្ចការថ្មីបានមកតាមរយៈការពិភាក្សា និងការសិក្សា ឬវាជាការពង្រីកចំណេះដឹង និងជាការរៀបចំទំនៀមទម្លាប់ជាប្រព័ន្ធ ដោយចាក់គ្រឹះលើកិច្ចការរបស់អ្នកដទៃ។ មានន័យថា សារជាតិនៃកិច្ចការដែលមនុស្សបានធ្វើឡើង គឺអនុវត្តតាមលំដាប់លំដោយដែលត្រូវបានស្ថាបនាឡើងជាស្រេច ហើយ «ដើរលើផ្លូវចាស់ ដោយពាក់ស្បែកជើងថ្មី»។ នេះមានន័យថា សូម្បីផ្លូវដែលដើរដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏ត្រូវបានកសាងលើគ្រឹះដែលព្រះជាម្ចាស់ផ្ទាល់ ជាអ្នកចាប់ផ្ដើមដែរ។ ដូច្នេះ កាលណាគ្រប់យ៉ាងត្រូវបានពោល និងធ្វើរួចហើយ មនុស្ស គឺនៅតែជាមនុស្ស ហើយព្រះជាម្ចាស់ គឺនៅតែជាព្រះជាម្ចាស់ដដែល។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានមានព្រះបន្ទូលមួយចំនួន ហើយបានបំពេញដំណាក់កាលមួយនៃកិច្ចការ។ មានបរិបទមួយពាក់ព័ន្ធនឹងព្រះបន្ទូល និងកិច្ចការទាំងអស់នោះ ហើយព្រះបន្ទូលនិងកិច្ចការទាំងអស់នោះ សមស្របសម្រាប់ស្ថានភាពនៃមនុស្សនៅគ្រានោះ។ ព្រះយេស៊ូវបានមានព្រះបន្ទូល និងធ្វើកិច្ចការឲ្យត្រូវនឹងបរិបទនាពេលនោះ។ ព្រះអង្គក៏បានមានព្រះបន្ទូលពីទំនាយខ្លះដែរ។ ព្រះអង្គបានទាយថា ព្រះវិញ្ញាណនៃសេចក្តីពិតនឹងយាងមកនៅក្នុងថ្ងៃចុងក្រោយ ហើយនឹងអនុវត្តដំណាក់កាលមួយនៃកិច្ចការ។ ដែលមានព្រះបន្ទូលថា ព្រះអង្គមិនយល់អ្វីក្រៅពីកិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងយុគសម័យនោះទេ។ ក្នុងន័យម៉្យាងទៀត កិច្ចការព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាននាំយកមកនោះ មានដែនកំណត់។ ដូច្នេះព្រះអង្គធ្វើតែកិច្ចការណាដែលព្រះអង្គមានក្នុងយុគសម័យនោះ ហើយព្រះអង្គមិនធ្វើកិច្ចការផ្សេងទៀតដែលមិនទាក់ទងនឹងព្រះអង្គឡើយ។ នៅពេលនោះ ព្រះយេស៊ូវមិនបានធ្វើការស្របតាមអារម្មណ៍ ឬនិមិត្តទេ ប៉ុន្តែត្រូវនឹងពេលវេលា និងបរិបទប៉ុណ្ណោះ។ គ្មាននរណាម្នាក់ដឹកនាំ ឬណែនាំទ្រង់ឡើយ។ ការងារទាំងមូលរបស់ទ្រង់ គឺជាអង្គទ្រង់ផ្ទាល់ គឺជាកិច្ចការដែលគួរតែត្រូវបានអនុវត្តដោយព្រះវិញ្ញាណដែលយកកំណើតជាមនុស្ស ជាកិច្ចការដែលបាននាំមកដោយការយកកំណើតជាមនុស្ស។ ព្រះយេស៊ូវបានធ្វើកិច្ចការតែតាមអ្វីដែលទ្រង់បានទតឃើញ និងឮតែប៉ុណ្ណោះ។ ក្នុងន័យម៉្យាងទៀត ព្រះវិញ្ញាណបានធ្វើកិច្ចការដោយផ្ទាល់។ មិនត្រូវការអ្នកនាំសារបង្ហាញចំពោះទ្រង់ ហើយផ្តល់ក្តីសុបិន្តដល់ទ្រង់ទេ ហើយក៏មិនឲ្យពន្លឺដ៏អស្ចារ្យណាមួយភ្លឺចាំងមកលើទ្រង់ និងអនុញ្ញាតឲ្យទ្រង់ទតឃើញដែរ។ ព្រះអង្គបានធ្វើកិច្ចការដោយសេរីភាព និងគ្មានការត្រួតត្រា ដែលនេះគឺដោយសារតែកិច្ចការរបស់ព្រះអង្គមិនផ្អែកលើអារម្មណ៍។ ក្នុងន័យម៉្យាងទៀត នៅពេលដែលព្រះអង្គធ្វើកិច្ចការ ព្រះអង្គមិនបានធ្វើព្រាវៗ និងស្មាននោះទេ ប៉ុន្តែបានសម្រេចកិច្ចការដោយភាពងាយស្រួលទាំងការធ្វើកិច្ចការ និងការមានព្រះបន្ទូលតាមគំនិតទ្រង់ផ្ទាល់ និងអ្វីដែលទ្រង់បានទតឃើញដោយផ្ទាល់ភ្នែក ដោយផ្តល់នូវអាហារដល់សាវ័កម្នាក់ៗដែលបានដើរតាមទ្រង់។ នេះគឺជាភាពខុសគ្នារវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស៖ នៅពេលដែលមនុស្សធ្វើកិច្ចការ ពួកគេស្វែងរក និងធ្វើព្រាវៗ តែងតែត្រាប់តាម និងពិចារណាដោយផ្អែកលើគ្រឹះដែលបានដាក់ដោយអ្នកដទៃដើម្បីទទួលបានការចូលកាន់តែស៊ីជម្រៅ។ កិច្ចការរបស់ព្រះជាម្ចាស់គឺជាការផ្ដល់នូវអ្វីដែលទ្រង់បានធ្វើ ហើយព្រះអង្គធ្វើកិច្ចការដែលព្រះអង្គត្រូវធ្វើ។ ព្រះអង្គមិនផ្តល់ការគាំទ្រដល់ក្រុមជំនុំដោយប្រើចំណេះដឹងពីកិច្ចការរបស់មនុស្សណាម្នាក់ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គធ្វើកិច្ចការបច្ចុប្បន្នដោយផ្អែកលើសភាពរបស់មនុស្ស។

(«ការអនុវត្ត (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ធ្វើតែកិច្ចការណាដែលស្ថិតនៅក្នុងភាពជាព្រះប៉ុណ្ណោះ ហើយនោះជាអ្វីដែលព្រះវិញ្ញាណនៃស្ថានសួគ៌បានផ្ទុកផ្ដាក់ដល់ព្រះដែលយកកំណើតជាមនុស្ស។ នៅពេលដែលទ្រង់យាងមក ទ្រង់គ្រាន់តែប្រកាសព្រះបន្ទូលនៅទូទាំងទឹកដី ដើម្បីថ្លែងព្រះសូរសៀងរបស់ទ្រង់ តាមរយៈមធ្យោបាយផ្សេងៗ និងចេញពីទិដ្ឋភាពផ្សេងៗប៉ុណ្ណោះ។ ទ្រង់យកការផ្គត់ផ្គត់តម្រូវការរបស់មនុស្ស និងការបង្រៀនមនុស្ស ជាគោលដៅ និងជាគោលការណ៍ការងាររបស់ទ្រង់ ហើយទ្រង់មិនខ្វល់ជាមួយកិច្ចការផ្សេងទៀត ដូចជា ទំនាក់ទំនងអន្តរបុគ្គល ឬសេចក្តីលម្អិតនៃជីវិតរបស់មនុស្សឡើយ។ ព័ន្ធកិច្ចចម្បងរបស់ទ្រង់ គឺជាការប្រកាសព្រះបន្ទូល ជំនួសឲ្យព្រះវិញ្ញាណ។ នៅពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បង្ហាញអង្គទ្រង់នៅក្នុងសាច់ឈាម ទ្រង់គ្រាន់តែបំពេញដល់តម្រូវការនៃជីវិតរបស់មនុស្ស និងប្រកាសនូវសេចក្តីពិតប៉ុណ្ណោះ។ ទ្រង់មិនបានពាក់ព័ន្ធនៅក្នុងកិច្ចការរបស់មនុស្សឡើយ គឺអាចនិយាយបានថា ទ្រង់មិនចូលរួមនៅក្នុងកិច្ចការក្នុងភាពជាមនុស្សទេទេ។ មនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះ ហើយព្រះជាម្ចាស់មិនពាក់ព័ន្ធក្នុងកិច្ចការរបស់មនុស្ស។ ប៉ុន្មានឆ្នាំដោយចាប់តាំងពីព្រះជាម្ចាស់បានយាងមកផែនដី ដើម្បីធ្វើនូវកិច្ចការរបស់ទ្រង់ ព្រះអង្គតែងតែធ្វើវាតាមរយៈមនុស្ស។ យ៉ាងណាមិញ មនុស្សទាំងនេះមិនអាចត្រូវបានចាត់ទុកដូចជាព្រះដែលយកកំណើតជាមនុស្សឡើយ គឺគ្រាន់តែជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ប៉ុណ្ណោះ។ នៅគ្រាដដែលនោះ ព្រះជាម្ចាស់នាពេលបច្ចុប្បន្នអាចមានបន្ទូលដោយផ្ទាល់ចេញពីទិដ្ឋភាពនៃភាពជាព្រះ ដោយប្រកាសអំពីព្រះសូរសៀង និងការធ្វើការជំនួសឲ្យព្រះវិញ្ញាណ។ អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់បង្គាប់នៅទូទាំងយុគសម័យកាល គឺដូចជាឧទាហរណ៍នៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការនៅក្នុងរូបកាយខាងសាច់ឈាមដូច្នេះដែរ។ ហេតុអ្វីបានជាពួកគេមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់ទៅ? ប៉ុន្តែ ព្រះជាម្ចាស់នាពេលបច្ចុប្បន្នក៏ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាមផងដែរ ហើយព្រះយេស៊ូវក៏ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការនៅក្នុងសាច់ឈាមផងដែរ ដូច្នេះ ព្រះអង្គទាំងពីរក៏ត្រូវបានហៅថាជាព្រះជាម្ចាស់ផងដែរ។ តើវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេចទៅ? មនុស្សដែលព្រះជាម្ចាស់បានត្រាស់បង្គាប់នៅទូទាំងយុគសម័យកាល សុទ្ធតែមានសមត្ថភាពចេះគិត និងត្រិះរិះពិចារណាតាមធម្មតា។ ពួកគេទាំងអស់គ្នាបានយល់អំពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្ស។ ពួកគេមានគំនិតជាមនុស្សសាមញ្ញ ហើយក៏មានអ្វីៗគ្រប់យ៉ាងដែលមនុស្សសាមញ្ញគួរតែមានផងដែរ។ ពួកគេភាគច្រើនមាននូវទេពកោសល្យ និងបញ្ញាវាងវៃអស្ចារ្យ។ ដើម្បីធ្វើឲ្យមនុស្សទាំងនេះគ្រប់លក្ខណ៍ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រើប្រាស់នូវទេពកោសល្យរបស់គេ ដែលជាព្រះអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រើប្រាស់ទេពកោសល្យរបស់គេ ប្រើប្រាស់ចំណុចខ្លាំងរបស់គេ ដើម្បីបម្រើព្រះជាម្ចាស់។ ប៉ុន្តែ សារជាតិរបស់ព្រះជាម្ចាស់មិនមាននូវគំនិត ឬយោបល់នោះទេ ដោយមិនមានលាយឡំនូវចេតនារបស់មនុស្ស ហើយថែមទាំងខ្វះនូវអ្វីដែលមនុស្សសាមញ្ញមានទៀតផង។ គឺអាចនិយាយបានថា ទ្រង់មិនធ្លាប់ស្គាល់គោលការណ៍នៃការប្រព្រឹត្តិរបស់មនុស្សឡើយ។ នេះជាលក្ខណៈរបស់ទ្រង់ នៅពេលដែលព្រះជាម្ចាស់នាពេលបច្ចុប្បន្នយាងមកកាន់ផែនដី។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ មិនមានលាយឡំជាមួយចេតនា ឬគំនិតរបស់មនុស្សទេ ប៉ុន្តែវាជាការស្ដែងចេញដោយផ្ទាល់អំពីចេតនារបស់ព្រះវិញ្ញាណ ហើយទ្រង់ធ្វើការដោយផ្ទាល់ ជំនួសឲ្យព្រះជាម្ចាស់។ នេះមានន័យថា ព្រះវិញ្ញាណមានបន្ទូលដោយផ្ទាល់ និងមានន័យថា ភាពជាព្រះធ្វើកិច្ចការដោយផ្ទាល់ ដោយគ្មានលាយឡំជាមួយចេតនារបស់មនុស្ស សូម្បីតែបន្តិចនោះឡើយ។ ម្យ៉ាងទៀត ព្រះដែលយកកំណើតជាមនុស្សតំណាងដោយផ្ទាល់នូវភាពជាព្រះ ដោយគ្មានគំនិត ឬយោបល់របស់មនុស្សឡើយ ហើយក៏គ្មានការយល់ដឹងអំពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្សផងដែរ។ បើសិនជាមានតែភាពជាព្រះជាអ្នកធ្វើការ (មានន័យថា បើសិនជាមានតែព្រះជាម្ចាស់ផ្ទាល់ជាអ្នកធ្វើការ) នោះវានឹងគ្មានផ្លូវឲ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តនៅលើផែនដីនោះឡើយ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ត្រូវតែមានមនុស្សមួយក្រុមតូចដែលទ្រង់អាចត្រាស់បង្គាប់ ដើម្បីធ្វើការនៅក្នុងភាពជាមនុស្ស ទន្ទឹមជាមួយកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងភាពជាព្រះ។ ម្យ៉ាងទៀត ទ្រង់ប្រើប្រាស់កិច្ចការរបស់មនុស្ស ដើម្បីគាំទ្រដល់កិច្ចការជាព្រះរបស់ទ្រង់។ បើមិនដូច្នេះទេ វានឹងគ្មានផ្លូវដែលមនុស្សអាចធ្វើកិច្ចការរបស់ព្រះដោយផ្ទាល់បានឡើយ។ នេះជាលក្ខណៈនៃការធ្វើការរបស់ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់។ ក្នុងពេលដែលទ្រង់គង់នៅក្នុងពិភពលោក ព្រះយេស៊ូវបានលុបបំបាត់ចោលក្រឹត្យវិន័យចាស់ៗ ហើយបង្កើតនូវបទបញ្ញត្តិថ្មីៗ។ ទ្រង់ក៏មានបន្ទូលជាច្រើនផងដែរ។ គ្រប់កិច្ចការទាំងអស់នេះត្រូវបានសម្រេចនៅក្នុងភាពជាព្រះ។ ឯមនុស្សផ្សេងទៀត ដូចជា ពេត្រុស ប៉ុល និងយ៉ូហាន សុទ្ធតែសង់កិច្ចការជាបន្តបន្ទាប់របស់ពួកគេពីលើគ្រឹះនៃព្រះបន្ទូលរបស់ព្រះយេស៊ូវប៉ុណ្ណោះ។ គឺអាចនិយាយបានថា ព្រះជាម្ចាស់បានចាប់ផ្ដើមនូវកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះ ដោយបង្ហាញនូវទីចាប់ផ្ដើមនៃយុគសម័យនៃព្រះគុណ។ ទ្រង់បាននាំមកនូវយុគសម័យមួយថ្មី លុបបំបាត់អ្វីដែលចាស់ ហើយក៏សម្រេចតាមព្រះបន្ទូលដែលចែងថា «ព្រះជាម្ចាស់ជាដើមដំបូង និងជាទីបញ្ចប់»។ ម្យ៉ាងទៀត មនុស្សត្រូវតែធ្វើកិច្ចការរបស់មនុស្សនៅពីលើគ្រឹះនៃកិច្ចការរបស់ព្រះ។ នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលគ្រប់យ៉ាងដែលទ្រង់ត្រូវមានបន្ទូល និងបានបង្ហើយកិច្ចការរបស់ទ្រង់នៅលើផែនដីរួចហើយ ទ្រង់ក៏បានចាកចេញពីមនុស្ស។ ក្រោយមក មនុស្សទាំងអស់ធ្វើការស្របតាមគោលការណ៍ដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងបានអនុវត្តស្របទៅតាមសេចក្តីពិតដែលទ្រង់បានមានបន្ទូល។ មនុស្សទាំងអស់នេះបានធ្វើការសម្រាប់ព្រះយេស៊ូវ។ ប្រសិនបើព្រះយេស៊ូវធ្វើការនេះតែអង្គទ្រង់ នោះទោះបីទ្រង់មានបន្ទូលច្រើនប៉ុនណា ក៏មនុស្សគ្មានផ្លូវនឹងយល់អំពីព្រះបន្ទូលរបស់ទ្រង់នោះដែរ ដោយសារតែទ្រង់កំពុងតែធ្វើការនៅក្នុងភាពជាព្រះ ហើយអាចមានបន្ទូលនៃភាពជាព្រះប៉ុណ្ណោះ ហើយទ្រង់មិនអាចពន្យល់ដល់ចំណុចមួយដែលមនុស្សសាមញ្ញអាចយល់ព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ដូច្នេះហើយបានជាទ្រង់ត្រូវមានពួកសាវ័ក និងពួកហោរា ដែលបានមកតាមក្រោយទ្រង់ ដើម្បីជួយបំពេញបន្ថែមដល់កិច្ចការរបស់ទ្រង់។ នេះជាគោលការណ៍អំពីរបៀបដែលព្រះដែលយកកំណើតជាមនុស្សធ្វើកិច្ចការរបស់ទ្រង់ ដោយប្រើប្រាស់សាច់ឈាមជាមនុស្ស ដើម្បីមានបន្ទូល និងធ្វើការឲ្យសម្រេចកិច្ចការនៃភាពជាព្រះ ហើយបន្ទាប់មក ប្រើប្រាស់មនុស្សពីរបីនាក់ ឬប្រហែលច្រើននាក់ ដែលជាមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីបំពេញបន្ថែមដល់កិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ត្រាស់បង្គាប់មនុស្សដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ ដើម្បីធ្វើកិច្ចការនៃការគង្វាល និងការផ្ដល់ទឹកនៅក្នុងភាពជាមនុស្ស ដើម្បីឲ្យពួកជ្រើសតាំងរបស់ព្រះជាម្ចាស់អាចយល់អំពីតថភាពនៃសេចក្តីពិត។

(«ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការរបស់មនុស្សប្រាប់ឲ្យដឹងអំពីបទពិសោធន៍ និងភាពជាមនុស្សរបស់គេ។ អ្វីៗដែលមនុស្សផ្ដល់ជូន និងកិច្ចការដែលគេធ្វើ គឺតំណាងរូបគេតែម្ដង។ តម្រិះរបស់មនុស្ស ការបកស្រាយរកហេតុផលរបស់មនុស្ស កត្ដវិទ្យារបស់មនុស្ស និងការ ស្រមើស្រមៃសម្បូរបែប សុទ្ធតែរាប់បញ្ចូលនៅក្នុងកិច្ចការ របស់គេទាំងអស់។ បទ ពិសោធន៍របស់មនុស្ស អាចប្រាប់អំពីកិច្ចការរបស់គេជាពិសេស ហើយបទ ពិសោធន៍របស់បុគ្គលម្នាក់ ក៏ក្លាយជាធាតុផ្សំនៃកិច្ចការរបស់គេ។ កិច្ចការរបស់មនុស្សអាចស្ដែងចេញនូវបទពិសោធន៍របស់គេ។ ពេលមនុស្សខ្លះ ទទួលបទពិសោធន៍អវិជ្ជមាន នោះសម្ដីភាគច្រើននៃការរួមប្រកបរបស់គេ ក៏នឹងមានចំណុចអវិជ្ជមានដែរ។ ប្រសិនបើបទ ពិសោធន៍មួយគ្រារបស់គេ មានលក្ខណៈវិជ្ជមាន នោះពួកគេក៏មានផ្លូវ មួយជាពិសេសក្នុងចំណុចវិជ្ជមាន ការប្រកបគ្នារបស់គេ ក៏ប្រកបដោយការលើកទឹកចិត្ត ហើយមនុស្សក៏អាចទទួលបានការផ្ដល់ជូនដ៏វិជ្ជមានពីពួកគេដែរ។ ប្រសិនបើអ្នកបម្រើការម្នាក់ ទៅជាអវិជ្ជមានមួយគ្រា នោះការប្រកបគ្នារបស់គេ នឹងបន្តមានចំណុចអវិជ្ជមានរហូត។ ការប្រកបគ្នាបែបនេះ មានតែការបាក់ទឹកចិត្ត ហើយអ្នកដទៃក៏ទៅជាបាក់ទឹកចិត្តទាំងមិនដឹងខ្លួន បន្ទាប់ពីបាន ចូលរួមប្រកបជាមួយគេ។ ស្ថានភាពរបស់អ្នកដើរតាម គឺប្រែប្រួលទៅតាមស្ថានភាពរបស់អ្នកដឹកនាំ។ អ្នកធ្វើការមានស្ថានភាពក្នុងចិត្តយ៉ាងណា គេនឹងស្ដែងចេញស្ថានភាពនោះមក រីឯកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ រមែងប្រែប្រួលតាមសភាពរបស់មនុស្ស។ ព្រះអង្គធ្វើ ការទៅតាមបទពិសោធន៍របស់មនុស្ស ហើយមិនបង្ខំពួកគេទេ ប៉ុន្តែទ្រង់តម្រូវពីមនុស្ស ទៅតាមលំហូរទូទៅនៃបទពិសោធន៍របស់គេ។ មានន័យថា ការប្រកបគ្នារបស់មនុស្ស ខុសគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សប្រកបគ្នា បង្ហាញឲ្យឃើញនូវបទពិសោធន៍ និងតម្រិះរបស់បុគ្គលម្នាក់ៗ ទាំងស្ដែងពីបទពិសោធន៍ និងតម្រិះរបស់គេ ចំពោះមូលដ្ឋានកិច្ចការរបស់ព្រះទៀតផង។ ទំនួលខុសត្រូវរបស់គេ គឺត្រូវស្វែងរកនូវអ្វីដែលពួកគេគួរអនុវត្ត ឬចូលទៅក្នុងសេចក្ដីនោះ បន្ទាប់ពីព្រះជាម្ចាស់ធ្វើការ ឬមានបន្ទូលរួចយកសេចក្ដីទាំងនេះ ទៅប្រាប់អ្នកដើរតាម។ ដូច្នេះ កិច្ចការរបស់មនុស្សតំណាងឲ្យច្រកទ្វារនិងការអនុវត្តរបស់គេ។ ពិតណាស់ កិច្ចការនេះ លាយបញ្ចូលគ្នាទាំងមេរៀន និងបទពិសោធន៍របស់ មនុស្ស ឬគំនិតខ្លះរបស់គេ។ ដោយឡែក ទោះបីជាព្រះវិញ្ញាណបរិសុទ្ធធ្វើការ ទាំងចំពោះមនុស្ស ឬនៅក្នុងព្រះដែលយកកំណើតជាសាច់ឈាម ក៏អ្នកបម្រើការអាចបង្ហាញឲ្យដឹងថា កិច្ចការនោះជាអ្វីដែរ។ បើទោះបីព្រះ វិញ្ញាណបរិសុទ្ធជាអ្នកធ្វើកិច្ចការក៏ដោយ ក៏កិច្ចការនេះត្រូវបានសង់លើគ្រឹះនៃអត្តសញ្ញាណដែលមនុស្សមានពីកំណើត ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ មិនធ្វើការដោយគ្មានមូលដ្ឋានគ្រឹះឡើយ។ ម្យ៉ាងទៀតគឺ កិច្ចការនេះ មិនមែនកើតមានឡើងដោយទទេស្អាត ប៉ុន្តែរមែងត្រូវបានធ្វើឡើង ស្របតាមស្ថានការណ៍ជាក់ស្ដែង និងលក្ខខណ្ឌពិត។ គឺមានតែតាមវិធីនេះទេ ទើបនិស្ស័យរបស់មនុស្ស ត្រូវបានបំផ្លាស់បំប្រែ ហើយសញ្ញាណ និងគំនិតចាស់គំរិលរបស់គេត្រូវបានផ្លាស់ប្រែ។ អ្វីដែលមនុស្សស្ដែងចេញមក ជាអ្វីដែលគេមើលឃើញ អ្វីដែលគេទទួលជាបទពិសោធន៍ និងជាអ្វីដែលគេអាចស្រមៃដល់ ហើយក៏ជាអ្វីដែលគំនិតរបស់មនុស្សអាចគិតយល់ដែរ បើទោះការនេះគឺជាគោលលទ្ធិ ឬមួយជាសញ្ញាណក៏ដោយ។ កិច្ចការរបស់មនុស្ស ពុំអាចលើសពីទំហំបទពិសោធន៍របស់គេ ក៏មិនមែនជាអ្វីដែលមនុស្សមើលឃើញ មិនមែនជាអ្វីដែលមនុស្សអាចស្រមើស្រមៃ ឬគិតស្មានដល់ បើទោះបីជាកិច្ចការនោះធំយ៉ាងណា ក៏ដោយ។ គ្រប់ យ៉ាងដែលព្រះជាម្ចាស់ស្ដែងចេញមកឲ្យឃើញ គឺជាអង្គទ្រង់ផ្ទាល់តែម្ដង ហើយការនេះមនុស្សមិនអាចសម្រេចបាននោះឡើយ ដ្បិតវាលើសពីការគិតរបស់មនុស្ស។ ទ្រង់បង្ហាញឲ្យឃើញអំពីកិច្ចការដឹកនាំមនុស្សលោកទាំងអស់ ហើយកិច្ចការនេះមិនពាក់ព័ន្ធនឹងសេចក្ដីពិស្ដារនៃបទពិសោន៍ធរបស់មនុស្សទេ ប៉ុន្តែ វាពាក់ព័ន្ធនឹងការ គ្រប់គ្រងរបស់ទ្រង់ផ្ទាល់វិញ។ អ្វីដែលមនុស្សបង្ហាញឲ្យឃើញ គឺជាបទពិសោធន៍របស់គេ រីឯអ្វីដែលព្រះជាម្ចាស់បង្ហាញឲ្យឃើញ គឺជាលក្ខណៈរបស់ទ្រង់ដែលជានិស្ស័យដែលទ្រង់មានរហូតមក ហើយវាលើសពីការយល់របស់មនុស្សផង។ បទ ពិសោធន៍របស់មនុស្ស គឺជាការយល់ឃើញនិងចំណេះដឹងដែលគេទទួលបាន ផ្អែកទៅលើមូលដ្ឋាននៃការស្ដែងឲ្យឃើញអំពីលក្ខណៈរបស់ព្រះ ជាម្ចាស់វិញ។ តម្រិះនិងចំណេះដឹងទាំងនេះ ត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស និងជាគ្រឹះនៃការស្ដែងចេញឲ្យឃើញនូវនិស្ស័យពីកំនើត និងគុណសម្បត្ដិពីកំណើតរបស់មនុស្ស ហេតុនេះទើបទើបចំណុចទាំងនេះត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស។ មនុស្សអាចប្រកបនឹងអ្វីដែលគេទទួលជាបទពិសោធន៍ និងមើលឃើញ។ គ្មាននរណាអាចប្រកបនឹងអ្វីដែលគេមិនធ្លាប់មានបទពិសោធន៍ មិនធ្លាប់មើលឃើញ ឬគំនិតគេយល់មិនដល់ទេ ពួកគេពុំមានលក្ខណៈទាំងអស់នេះនៅក្នុងពួកគេនោះឡើយ។ ប្រសិនបើអ្វីដែលមនុស្សបង្ហាញឲ្យឃើញ មិនមែនកើតពីបទពិសោធន៍របស់គេ ការនោះគឺជាការស្រមើ ស្រមៃ ឬជាគោលលទ្ធិហើយ។ និយាយឲ្យស្រួលយល់ គឺគ្មានទេភាពជាក់ស្ដែង នៅក្នុងពាក្យសម្ដីរបស់គេ។ ប្រសិនបើអ្នកមិនដែលប្រឡូកជាមួយនឹងរឿងរ៉ាវសង្គមសោះ អ្នកមុខជាមិនអាចជជែកអំពីសម្ពន្ធភាពសាំញ៉ាំក្នុងសង្គមឲ្យបានច្បាស់ដែរ។ ប្រិនបើអ្នកគ្មានគ្រួសារ នៅពេលអ្នកដទៃជជែកគ្នាអំពីបញ្ហាគ្រួសារ អ្នកមុខជាមិនយល់អំពីសម្ដីភាគច្រើន ដែលគេជជែកនោះឡើយ។ ហេតុដូច្នេះ អ្វីដែលមនុស្សជជែកគ្នា និងកិច្ចការដែលគេធ្វើ តំណាង ឲ្យលក្ខណៈសម្ងាត់របស់គេ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សម្ដីរបស់ខ្ញុំតំណាងឲ្យលក្ខណៈ របស់ខ្ញុំ ប៉ុន្តែ អ្វីដែលខ្ញុំនិយាយ វាហួសពីគំនិតគិតដល់ របស់មនុស្ស។ អ្វីដែលខ្ញុំនិយាយ មិនមែនជារឿងដែល មនុស្សមានពិសោធន៍នោះទេ ហើយក៏មិនមែនជាអ្វីដែល មនុស្សអាចមើលឃើញនោះដែរ ហើយវាក៏មិនមែនជា របស់ដែលមនុស្សអាចពាល់បានដែរ តែវាគឺជាលក្ខណៈ របស់ខ្ញុំ។ មនុស្សខ្លះទទួលស្គាល់តែត្រឹមថា អ្វីដែលខ្ញុំ និយាយប្រាប់ គឺជាអ្វីដែលខ្ញុំមានពិសោធន៍ ប៉ុន្តែ ពួកគេ មិនទទួលស្គាល់ថា វាគឺជាការសម្ដែងចេញដោយផ្ទាល់ របស់ព្រះវិញ្ញាណ។ ប្រាកដណាស់ អ្វីដែលខ្ញុំនិយាយគឺជាអ្វីដែលខ្ញុំមានពិសោធន៍។ ខ្ញុំនេះហើយ ជាអ្នកដែលបានធ្វើការងារគ្រប់គ្រង អស់រយៈពេលប្រាំមួយពាន់ឆ្នាំ មកនេះ។ ខ្ញុំបានមានពិសោធន៍នូវអ្វីៗគ្រប់យ៉ាង តាំងតែពីដើមកំណើតរបស់មនុស្សលោក មកទល់នឹងបច្ចុប្បន្ននេះ។ ម្ដេចក៏ខ្ញុំមិនអាចពិភាក្សាអំពីរឿងនេះបាន? កាលណានិយាយអំពីសន្ដានកំណើតរបស់មនុស្ស ខ្ញុំបានឃើញច្បាស់ណាស់ ដ្បិតខ្ញុំបានសង្កេតតាំងពីយូរណាស់មក ហើយ។ ម្ដេចក៏ខ្ញុំមិនអាចជជែកអំពីរឿងនេះ ឲ្យច្បាស់ លាស់បាន? ដោយសារតែខ្ញុំបានមើលឃើញលក្ខណៈរបស់មនុស្សច្បាស់ ខ្ញុំក៏មានលក្ខណសម្បត្តិគ្រប់គ្រាន់ នឹងដាក់ទោសមនុស្ស ហើយជំនុំជម្រះគេផង ពីព្រោះមនុស្សលោកទាំងអស់ កើតពីខ្ញុំមក ប៉ុន្តែគេត្រូវបង្ខូចឲ្យទៅជាអាក្រក់ ដោយសារសាតាំង។ ពិតណាស់ ខ្ញុំក៏មានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ដើម្បីនឹងវាយតម្លៃកិច្ចការដែលខ្ញុំបានធ្វើដែរ។ បើទោះបីជាកិច្ចការនេះ ពុំមែនត្រូវបានធ្វើឡើងដោយសាច់ឈាមរបស់ខ្ញុំមែន តែវាគឺជាការស្ដែងចេញដោយផ្ទាល់ពីព្រះវិញ្ញា ហើយនេះគឺជាលក្ខណៈ និងជា លក្ខណៈរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្ហាញ និងធ្វើកិច្ចការដែលខ្ញុំគួរធ្វើ។ អ្វីដែលមនុស្សនិយាយ គឺជាអ្វីដែលគេមានបទពិសោធន៍។ វាជាអ្វីដែលគេបានឃើញ ជាអ្វីដែលគំនិតរបស់គេអាចគិតដល់ ហើយជាអ្វីដែលញាណរបស់គេអាចចាប់បាន។ នោះជាអ្វីដែលគេអាច ជជែកប្រាប់បាន។ ព្រះបន្ទូលដែលថ្លែងដោយរូបកាយ សាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស ជាការបង្ហាញដោយផ្ទាល់ពីព្រះវិញ្ញាណ គឺជារឿងដែលសាច់ ឈាមមិនធ្លាប់មានបទពិសោធន៍ ឬមើលឃើញ ប៉ុន្តែទ្រង់នៅ តែអាចបង្ហាញលក្ខណៈរបស់ទ្រង់ដដែល ដ្បិតលក្ខណៈនៃសាច់ឈាមរបស់ទ្រង់ជាវិញ្ញាណ ហើយទ្រង់បង្ហាញនូវកិច្ចការនៃព្រះវិញ្ញាណ។ កិច្ច ការនេះ ជាកិច្ចការដែលត្រូវបានធ្វើរួចជាស្រេចដោយព្រះវិញ្ញាណ បើទោះបីជាកិច្ចការនោះ វាហួសពីការឈានដល់នៃសាច់ឈាមក៏ ដោយ។ បន្ទាប់ពីការយក កំណើតជាសាច់ឈាម តាមរយៈការបង្ហាញនៃសាច់ឈាម ព្រះអង្គអាចធ្វើឲ្យមនុស្សស្គាល់លក្ខណៈ របស់ព្រះជាម្ចាស់ ឲ្យមនុស្សមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះអង្គបានធ្វើ។ កិច្ចការរបស់មនុស្សផ្ដល់នូវភាពច្បាស់លាស់ អំពីអ្វីដែលគេគួរប្រកាន់ខ្ជាប់ និងអ្វីដែលគេគួរតែយល់កិច្ចការពាក់ព័ន្ធ ទាំងការដឹកនាំមនុស្សឆ្ពោះទៅរកការយល់ដឹង និងការទទួលបទពិសោធន៍ នូវសេចក្ដីពិត។ កិច្ចការរបស់មនុស្ស គឺដើម្បីគាំទ្រមនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីបើកផ្លូវ និងយុគសម័យថ្មីៗ សម្រាប់មនុស្សលោក និងដើម្បីបង្ហាញឲ្យមនុស្សស្គាល់ ពីកិច្ចការដែលមនុស្សមិនធ្លាប់ស្គាល់ ដោយឲ្យគេអាចស្គាល់និស្ស័យរបស់ ទ្រង់។ រីឯកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីដឹកនាំមនុស្សជាតិទាំងអស់។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការរបស់មនុស្សស្ថិតតែក្នុងក្រុមមួយ និងមាននូវដែនកំណត់។ មនុស្សម្នាក់អាចត្រឹមតែធ្វើកិច្ចការនៅក្នុងដំណាក់កាលមួយ និងមិនអាចធ្វើការក្នុងយុគសម័យទាំងមូលបានឡើយ ពុំនោះទេ គេមុខជាដឹកនាំមនុស្ស ឲ្យលង់ក្នុងក្រឹត្យក្រមជាមិន ខាន។ កិច្ចការរបស់មនុស្ស អាចប្រើការបានត្រឹមតែមួយគ្រា ឬមួយដំណាក់កាលជាក់លាក់ប៉ុណ្ណោះ។ នេះគឺដោយសារបទពិសោធន៍របស់មនុស្ស មានវិសាលភាពរបស់វា។ គេពុំអាចប្រៀបធៀបនឹងកិច្ចការរបស់មនុស្ស ជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់បានទេ។ វិធីអនុវត្ត និងចំណេះដឹងអំពីសេចក្ដីពិតរបស់មនុស្ស អាចប្រើការបានក្នុងវិសាលភាពមួយជាក់លាក់។ អ្នកពុំអាចនិយាយថា ផ្លូវដែលមនុស្សដើរគឺជាបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះឡើយ ដ្បិតមនុស្សមិនត្រឹមតែអាចទទួលនូវការស្រាយបំភ្លឺ ពីព្រះវិញ្ញាណបរិសុទ្ធនោះឡើយ ប៉ុន្តែគេក៏មិនអាចត្រូវបំពេញដោយព្រះវិញ្ញាណទាំងស្រុងនោះដែរ។ កិច្ចការដែលមនុស្សអាចមានពិសោធន៍បាន គឺសុទ្ធតែមាន នៅក្នុងវិសាលភាព នៃភាពជាមនុស្សធម្មតានិងពុំអាចហួសពីដែនកំណត់នៃការរិះគិត នៅក្នុងគំនិតរបស់មនុស្ស ធម្មតានោះឡើយ។ មនុស្សដែលអាចស្ដែង នូវភាពជាក់ស្ដែង នៃសេចក្ដីពិតក្នុងជីវិតរបស់គេ គឺសុទ្ធតែមានបទពិសោធន៍នៅក្នុងដែនកំណត់នេះ។ កាលណាពួកគេមានបទពិសោធន៍នឹងសេចក្ដីពិត នោះវានឹងតែងតែជាបទពិសោធន៍នៃជីវិតមនុស្សធម្មតា ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ វិធីទទួលបានបទពិសោធន៍ មិនមែនជាកត្តាដែលបញ្ចៀសចេញពីជីវិតធម្មតារបស់មនុស្សឡើយ។ ពួកគេមានបទពិសោធន៍អំពីសេចក្ដីពិតដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ស្ដីអំពីគ្រឹះ នៃការរស់នៅរបស់ពួកគេ ក្នុងជីវិតជាមនុស្ស។ ជាងនេះទៀត សេចក្ដីពិតនេះ គឺមានលក្ខណៈខុសៗគ្នាពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ ហើយភាពជ្រាលជ្រៅរបស់វាទាក់ទងនឹងសភាវៈរបស់ មនុស្សម្នាក់នោះ។ មនុស្សមិនអាចនិយាយត្រឹមថា ផ្លូវដែលគេដើរ គឺជាជីវិតជាមនុស្សធម្មតារបស់បុគ្គលម្នាក់ ដែលកំពុងព្យាយាមឲ្យបានសេចក្ដីពិតឡើយ ហើយផ្លូវនេះក៏មិនត្រូវបានហៅថាជាផ្លូវដែលមនុស្សធម្មតាម្នាក់ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ គ្មាននរណាម្នាក់អាចនិយាយថា ផ្លូវដែលគេដើរ ជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ នៅក្នុងបទពិសោធន៍ របស់មនុស្សធម្មតាៗ កិច្ចការរបស់ព្រះវិញ្ញាណរបស់បរិសុទ្ធក៏មិនដូចគ្នាដែរ ដ្បិតមនុស្សដែលព្យាយាមឲ្យបានសេចក្ដីពិតមិនដូចគ្នាទេ។ ជាងនេះទៀត ដោយសារមជ្ឈដ្ឋានដែលមនុស្សឆ្លងកាត់ និងកម្រិតបទពិសោធន៍របស់មនុស្សមិនដូចគ្នា ហើយក៏ដោយសារការរួមបញ្ចូលគ្នានៃគំនិត និងការរិះគិតរបស់គេបទពិសោធន៍របស់គេ លាយបញ្ចូលគ្នា នៅក្នុងកម្រិតខុសៗគ្នាផងដែរ។ មនុស្សម្នាក់ៗ យល់អំពីសេចក្ដីពិតមួយ យោងទៅតាមសណ្ឋានខុសគ្នារៀងៗខ្លួន របស់គេដែរ។ ការយល់ដឹងអំពីអត្ថន័យពិតនៃសេចក្ដីពិតរបស់គេមិនពេញលេញ ហើយយល់តែមួយចំណុច ឬបីបួនចំណុចប៉ុណ្ណោះ។ ទំហំនៃសេចក្ដីពិតដែលមនុស្សមានបទពិសោធន៍ខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្របតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ។ ដូច្នេះចំណេះដឹងអំពីសេចក្ដីពិតដូចគ្នា ដែលត្រូវបានបង្ហាញដោយមនុស្សខុសៗគ្នា គឺមិនដូចគ្នាទេ។ មានន័យថា បទពិសោធន៍របស់មនុស្សមានកម្រិត និងមិនអាចតំណាងឲ្យព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងបានឡើយ ចំណែកឯកិច្ចការរបស់មនុស្ស ក៏មិនអាចរាប់ជាកិច្ចការរបស់ព្រះជាម្ចាស់បានដែរ បើទោះបីអ្វីដែលមនុស្សបង្ហាញចេញមក មានលក្ខណៈស្រដៀងនឹងព្រះហឫទ័យព្រះជាម្ចាស់ខ្លាំងក៏ដោយហើយទោះបីជាបទពិសោធន៍របស់មនុស្សហៀបត្រូវគ្នានឹងកិច្ចការប្រោសឲ្យបានគ្រប់លក្ខណ៍ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើក៏ដោយ។ ទាល់តែមនុស្សធ្វើកិច្ចការដែលព្រះជាម្ចាស់ប្រទានឲ្យគេ ទើបគេអាចក្លាយខ្លួនជាអ្នកបម្រើរបស់ព្រះអង្គបាន។ មនុស្សអាចបង្ហាញត្រឹមចំណេះដឹងដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ និងសេចក្ដីពិតដែលគេបានពីបទពិសោធន៍ផ្ទាល់របស់គេ។ មនុស្សគ្មានលក្ខណៈសម្បត្តិ និងមិនបំពេញតាមលក្ខខណ្ឌ ដើម្បីធ្វើជាមធ្យោបាយនៃព្រះវិញ្ញាណបរិសុទ្ធទេ។ គេពុំមានសិទ្ធិនិយាយថា កិច្ចការរបស់គេ ជាកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សមាន គោលការណ៍អនុវត្តកិច្ចការរបស់គេ ហើយមនុស្សទាំងអស់មានបទពិសោធន៍ខុសគ្នា និងមានស្ថានភាពដោយឡែកៗពីគ្នា។ កិច្ចការរបស់មនុស្ស រួមបញ្ចូលទាំងបទពិសោធន៍ទាំងអស់របស់គេ ស្ថិតនៅក្រោមការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ បទពិសោធន៍ទាំងនេះអាចត្រឹមជាតំណាងលក្ខណៈរបស់មនុស្ស និងមិនតំណាងលក្ខណៈរបស់ព្រះជាម្ចាស់ ឬតំណាងឲ្យព្រះហឫទ័យរបស់ព្រះ វិញ្ញាណបរិសុទ្ធឡើយ។ ដូច្នេះ ផ្លូវដែលមនុស្សដើរ មិនអាចរាប់ជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ ដ្បិតកិច្ចការរបស់មនុស្ស មិនតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយកិច្ចការ និងបទពិសោធន៍របស់មនុស្ស ក៏មិនមែនជាព្រះហឫទ័យដ៏ពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការរបស់មនុស្សងាយនឹងធ្លាក់ទៅក្នុងក្រឹត្យក្រមណាស់ ហើយទ្រឹស្ដីកិច្ចការរបស់គេក៏ងាយនឹងត្រូវបង្ខាំងក្នុងវិសាលភាពមានកម្រិតផងដែរ ព្រមទាំងមិនអាចដឹកនាំមនុស្សទៅរកផ្លូវដែលមានសេរីភាពទៀតផង។ អ្នកដើរតាមភាគច្រើនរស់នៅក្នុង វិសាលភាពមានកម្រិត ហើយវិធីដកពិសោធរបស់គេក៏មានកម្រិត ក្នុងវិសាលភាពរបស់វាដែរ។ បទពិសោធន៍របស់មនុស្សរមែងមានកម្រិត ទ្រឹស្ដីនៃកិច្ចការរបស់គេ ក៏មានកម្រិតទៅតាមប្រភេទមួយចំនួនតូច ហើយក៏មិនអាចធៀបទៅនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬក៏កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅទីបំផុត នេះគឺដោយសារតែបទពិសោធន៍របស់មនុស្សនៅមានកម្រិត។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់យ៉ាងណា កិច្ចការរបស់ទ្រង់នឹងសម្រេចយ៉ាងនោះ កិច្ចការនោះមិនត្រូវកំហិតដោយក្រឹត្យក្រមឡើយ ក៏មិនត្រូវកំណត់ដោយទ្រឹស្តីណាមួយដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ ពុំមានក្រឹត្យក្រមអ្វីទាំងអស់ កិច្ចការទាំងអស់របស់ទ្រង់ ត្រូវបានផ្សាយទៅ និងឥតដែនកំណត់។ មិនថាមនុស្សប្រើពេលវេលាដើរតាមទ្រង់យូរប៉ុនណានោះទេ គេមិនអាចព្រាងចេញជាក្រឹត្យក្រមណាមួយ មកគ្រប់គ្រងវិធីធ្វើការរបស់ព្រះជាម្ចាស់បានឡើយ។ ទោះបីជាកិច្ចការរបស់ទ្រង់ ផ្អែកលើគោលការណ៍ ក៏កិច្ចការនេះតែងត្រូវបានធ្វើឡើងតាមវិធីថ្មីៗ និងមានការអភិវឌ្ឍន៍ថ្មីជានិច្ច ហើយលើសពីគំនិតគិតដល់របស់មនុស្សទៀត ផង។ ក្នុងរយៈពេលតែមួយគ្រា ព្រះជាម្ចាស់អាចមានកិច្ចការច្រើនប្រភេទខុសៗគ្នានិងមានវិធីដឹកនាំមនុស្សខុសៗគ្នាផងដែរ ធ្វើបែបនេះដើម្បីឲ្យមនុស្សមានច្រកទ្វារ និងការប្រែប្រួលថ្មីៗ។ អ្នកមិនអាចយល់ពីក្រឹត្យក្រមនៃកិច្ចការរបស់ទ្រង់ឡើយ ដ្បិតទ្រង់តែងធ្វើការតាមវិធីថ្មី ហើយទាល់តែយ៉ាងនេះ ទើបអ្នកដើរតាមព្រះជាម្ចាស់មិនត្រូវបានកំហិតដោយក្រឹត្យក្រម។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ រមែងចៀសឆ្ងាយពីសញ្ញាណរបស់មនុស្ស ហើយផ្ទុយពីពួកគេ។ មានតែមនុស្សដែលដើរតាម និងព្យាយាមឲ្យបានទ្រង់ដោយ ដួងចិត្តពិត ទើបធ្វើឲ្យនិស្ស័យរបស់គេត្រូវបំផ្លាស់បំប្រែហើយអាចរស់នៅដោយមានសេរីភាព មិនស្ថិតក្រោមក្រឹត្យក្រមណាមួយ ឬមួយក៏ត្រូវបង្ខាំងដោយសញ្ញាណសាសនានោះឡើយ។ កិច្ចការរបស់មនុស្សធ្វើការទាមទារពីមនុស្ស ដោយសម្អាងលើបទពិសោធន៍របស់គេផ្ទាល់ និង សម្អាងលើអ្វីដែលខ្លួនគេផ្ទាល់ អាចសម្រេចបាន។ បទដ្ឋាននៃលក្ខខណ្ឌទាំងនេះ ត្រូវបានកំហិតនៅក្នុងវិសាលភាពមួយជាក់លាក់ ចំណែកឯទ្រឹស្តីនៃការអនុវត្តនានា ក៏មានតិចតួចណាស់ដែរ។ ដូច្នេះ អ្នកដើរតាមក៏រស់ក្នុងវិសាលភាពក្នុងកម្រិតនេះទាំងមិនដឹងខ្លួន។ លុះមួយរយៈក្រោយមក ទម្លាប់នេះក៏ក្លាយជាក្រឹត្យក្រម និងជាទម្លាប់នៃការប្រាព្វផ្សេងៗ។ ប្រសិនបើកិច្ចការក្នុងគ្រាមួយ ត្រូវបានដឹកនាំដោយមនុស្សម្នាក់ដែលមិនបានឆ្លងកាត់នូវការប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ផ្ទាល់ និងពុំបានទទួលនូវការជំនុំជម្រះ នោះអ្នកដើរតាមទ្រង់ទាំងអស់ នឹងក្លាយជាសាសនិក និងជាអ្នកឯកទេសខាងប្រឆាំង ទាស់នឹងព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើនរណាម្នាក់ជាអ្នកដឹកនាំដែលមានលក្ខណៈសម្បត្តិ បុគ្គលនោះត្រូវតែបានឆ្លងកាត់នូវការជំនុំជម្រះ និងបានទទួលនូវការប្រោសឲ្យបានគ្រប់លក្ខណ៍។ មនុស្សដែលមិនបានឆ្លងកាត់នូវការជំនុំជម្រះទោះបីជាពួកគេមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏គេបង្ហាញត្រឹមតែកិច្ចការស្រពេចស្រពិល និងមិនប្រាកដប្រជាប៉ុណ្ណោះ។ យូរៗទៅ ពួកគេនឹងដឹកនាំមនុស្សទៅក្នុងក្រឹត្យក្រមស្រពេចស្រពិល និងហួសនិស្ស័យធម្មជាតិ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺមិនសម្របនឹងសាច់ឈាមរបស់មនុស្សទេ។ កិច្ចការនេះសោត ក៏មិនសម្របនឹងការរិះគិតរបស់មនុស្សដែរ គឺមានតែផ្ទុយទៅនឹងសញ្ញាណរបស់មនុស្សវិញ កិច្ចការនេះមិនប្រឡាក់ប្រឡូសទៅនឹងការលាបពណ៌នៃសាសនាដ៏ស្រពេចស្រពិលនោះឡើយ។ លទ្ធផលកិច្ចការរបស់ព្រះជាម្ចាស់ មិនអាចសម្រេចបានដោយមនុស្សដែលពុំ ត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ដោយសារព្រះអង្គនោះឡើយ។ លទ្ធផលទាំងនេះ ហួសពីគំនិតគិតដល់របស់មនុស្សឆ្ងាយណាស់។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានក្រឹត្យក្រម និងបម្រាមជាច្រើននៅក្នុងកិច្ចការដែលមនុស្សធ្វើ ហើយខួរក្បាលរបស់មនុស្សមានតាមសេចក្ដីជំនឿជ្រុល។ ដូច្នេះអ្វីដែលមនុស្សបង្ហាញចេញ គឺជាចំណេះដឹង និងការទទួលស្គាល់ ដែលស្ថិតក្នុងវិសាលភាពនៃបទពិសោធន៍របស់គេ។ មនុស្សមិនអាចបង្ហាញអ្វីផ្សេងពីនេះឡើយ។ បទពិសោធន៍ និងចំណេះដឹងរបស់មនុស្ស មិនមែនកើតចេញពីអំណោយទានពីកំណើត ឬសភាវគតិរបស់គេឡើយ កត្តាទាំងនេះកើតឡើងដោយសារតែការដឹកនាំ និងការមើលថែដោយផ្ទាល់របស់ព្រះជាម្ចាស់។ មនុស្សមានតែញាណសតិទទួលយកនូវការ មើលថែនេះ និងគ្មានញាណសតិដែលអាចបង្ហាញឲ្យឃើញផ្ទាល់ថា អ្វីទៅជាទេវភាព។ មនុស្សពុំអាចធ្វើជា ប្រភពទឹកបានឡើយ គេត្រឹមតែអាចធ្វើជាភាជនៈដែលទទួលយកទឹកមកពីប្រភពទឹកប៉ុណ្ណោះ។ នេះហើយជាសភាវគតិរបស់មនុស្ស ជាញាណសតិដែលមនុស្សគួរមាន ក្នុងនាមជាមនុស្ស។ ប្រសិនបើមនុស្សម្នាក់បាត់ បង់ញាណសតិ ដែលទទួលយកព្រះបន្ទូលព្រះជាម្ចាស់ ហើយបាត់បង់សភាវគតិរបស់មនុស្ស មនុស្សម្នាក់នោះ ក៏បាត់បង់នូវអ្វីដែលមានតម្លៃបំផុត ហើយបាត់បង់នូវកាតព្វកិច្ចជាមនុស្សដែលព្រះបង្កើត។ ប្រសិនបើបុគ្គលម្នាក់គ្មានចំណេះដឹង ឬបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬកិច្ចការរបស់ទ្រង់ បុគ្គលម្នាក់នោះក៏បាត់ បង់កាតព្វកិច្ចរបស់ខ្លួន ជាកាតព្វកិច្ចដែលគេគួរបំពេញ ក្នុងនាមជាមនុស្សដែលព្រះបង្កើត ព្រមទាំងបាត់បង់នូវសេចក្ដីថ្លៃថ្នូរ ក្នុងនាមជាមនុស្សដែលព្រះបង្កើតដែរ។ នេះជាសភាវគតិរបស់ព្រះជាម្ចាស់ ក្នុងការបង្ហាញថា អ្វី ទៅជាទេវភាព មិនថាជាការបង្ហាញឲ្យឃើញតាមសាច់ឈាម ឬបង្ហាញដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់។ នេះជាព័ន្ធកិច្ចរបស់ព្រះជាម្ចាស់។ មនុស្សបង្ហាញឲ្យឃើញ បទពិសោធន៍ ឬចំណេះដឹងរបស់គេផ្ទាល់ (គឺបង្ហាញនូវ លក្ខណៈរបស់គេ) ក្នុងពេលព្រះជាម្ចាស់កំពុងធ្វើការ ឬក្រោយពេលទ្រង់ធ្វើការរួច។ នេះគឺជាសភាវគតិរបស់មនុស្ស និងជាសភាវគតិរបស់គេ ហើយគឺជាលទ្ធផល ដែលមនុស្សគួរសម្រេចឲ្យបានដែរ។ ទោះបីការបង្ហាញ ឲ្យឃើញរបស់មនុស្ស ខុសឆ្ងាយពីអ្វីដែលព្រះជាម្ចាស់បង្ហាញឲ្យឃើញ ហើយទោះបីការបង្ហាញរបស់មនុស្ស ត្រូវកំហិតដោយក្រឹត្យក្រមច្រើនក៏ដោយ ក៏មនុស្សត្រូវបំពេញកាតព្វកិច្ចដែលគេគួរបំពេញ ហើយធ្វើអ្វីដែលគេត្រូវធ្វើ។ មនុស្សគប្បីធ្វើគ្រប់យ៉ាងដែលមនុស្សអាចធ្វើបាន ដើម្បីបំពេញកាតព្វកិច្ចរបស់គេ ហើយគេពុំគួរមានចិត្តស្ទាក់ស្ទើរ សូម្បីតែបន្តិច។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សខ្លះនឹងសួរថា «តើអ្វីទៅជាភាពខុសគ្នារវាងកិច្ចការដែលត្រូវបានធ្វើ ដោយព្រះជាម្ចាស់ និងកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីអតីតកាល? ស្ដេចដាវីឌត្រូវបានហៅថា ព្រះអម្ចាស់ ឯព្រះយេស៊ូវក៏ត្រូវបានហៅបែបនេះដែរ ហើយទោះបីជាកិច្ចការ ដែលពួកទ្រង់បានធ្វើខុសគ្នាក៏ដោយ ប៉ុន្តែ ពួកទ្រង់ត្រូវបានគេហៅដូចគ្នា។ សាកប្រាប់ខ្ញុំបន្ដិចមើល៍ថា ហេតុអ្វីបានជាអត្តសញ្ញាណរបស់ពួកទ្រង់មិនដូចគ្នា? អ្វីដែលយ៉ូហានបានឃើញ គឺជានិមិត្តមួយ ជានិមិត្តដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធដែរ ហើយគាត់អាចនិយាយអំពីសេចក្តីដែលព្រះវិញ្ញាណបរិសុទ្ធ ចង់មានព្រះបន្ទូលទៀត ដូច្នេះ ហេតុអ្វីបានជាអត្តសញ្ញាណរបស់យ៉ូហានខុសពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ?» ព្រះបន្ទូលដែលចេញពីព្រះយេស៊ូវអាចតំណាងឲ្យព្រះជាម្ចាស់យ៉ាងពេញលេញ ហើយព្រះបន្ទូលទាំងនោះបានតំណាងយ៉ាងពេញលេញឲ្យកិច្ចការរបស់ព្រះជាម្ចាស់។ អ្វីដែលយ៉ូហានបានឃើញ គឺជានិមិត្តមួយ ហើយគាត់មិនអាចមានសមត្ថភាពតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងពេញលេញនោះឡើយ។ ហេតុអ្វីបានជាយ៉ូហាន ពេត្រុស និងប៉ុលបានថ្លែងនូវពាក្យជាច្រើន ដូចជាព្រះយេស៊ូវដែរ ប៉ុន្តែ ពួកគេមិនមានអត្តសញ្ញាណដូចជាព្រះយេស៊ូវ? ជាចម្បង គឺដោយសារតែកិច្ចការដែលពួកគេបានធ្វើ មានលក្ខណៈខុសគ្នា។ ព្រះយេស៊ូវបានតំណាងឲ្យ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការដោយផ្ទាល់។ ទ្រង់បានធ្វើកិច្ចការនៃយុគសម័យថ្មី ជាកិច្ចការមួយដែលគ្មាននរណាម្នាក់ធ្លាប់បានធ្វើពីមុនមកឡើយ។ ទ្រង់បានរៀបចំផ្លូវមួយថ្មី ទ្រង់បានតំណាងឲ្យព្រះយេហូវ៉ា ហើយទ្រង់បានតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ ចំណែកឯពេត្រុស ប៉ុល និងដាវីឌវិញ មិនថាពួកគេត្រូវបានត្រាស់ហៅឲ្យធ្វើអ្វីនោះឡើយ ពួកគេគ្រាន់តែបានតំណាងឲ្យអត្តសញ្ញាណជាសត្តនិករមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេ ត្រូវបានបញ្ជូនមក ដោយព្រះយេស៊ូវ ឬព្រះយេហូវ៉ា។ ដូច្នេះ មិនថាពួកគេធ្វើកិច្ចការបានច្រើនយ៉ាងណា មិនថាពួកគេបានធ្វើការអស្ចារ្យធំៗបែបណានោះទេ ពួកគេគ្រាន់តែជាសត្តនិករ របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេគ្មានសមត្ថភាព តំណាងឲ្យព្រះវិញ្ញាណ របស់ព្រះជាម្ចាស់ឡើយ។ ពួកគេបានធ្វើការនៅក្នុងព្រះនាមរបស់ព្រះជាម្ចាស់ ឬបានធ្វើការ ក្រោយពេលត្រូវបានព្រះជាម្ចាស់បញ្ជូនមកប៉ុណ្ណោះ ហើយលើសពីនេះ ពួកគេបានធ្វើការនៅក្នុងយុគសម័យ ដែលបានចាប់ផ្ដើមដោយព្រះយេស៊ូវ ឬព្រះយេហូវ៉ា ហើយពួកគេមិនបានធ្វើកិច្ចការណា ផ្សេងទៀតឡើយ។ សរុបមក ពួកគេគ្រាន់តែជាសត្តនិករ របស់ព្រះជាម្ចាស់ប៉ុណ្ណោះ។

(«អំពីងារ និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគ្រីស្ទក៏បានមានបន្ទូលជាច្រើន និងបានបំពេញកិច្ចការជាច្រើនដែរ។ តើទ្រង់ខុសគ្នាពី អេសាយយ៉ាងណាខ្លះ? តើទ្រង់ខុសគ្នាពី ដានីញ៉ែលយ៉ាងណាខ្លះ? តើទ្រង់ជាហោរាម្នាក់មែនទេ? តើហេតុអ្វីបានជាគេហៅទ្រង់ថាព្រះគ្រីស្ទ? តើពួកគាត់មានអ្វីខុសគ្នាខ្លះទៅ? ពួកគេជាមនុស្សដែលបាននិយាយពីព្រះបន្ទូល ហើយព្រះបន្ទូលរបស់ពួកគេសម្រាប់មនុស្ស គឺគ្មានអ្វីខុសគ្នានោះទេ។ ពួកគេបាននិយាយពីព្រះបន្ទូល និងបានបំពេញកិច្ចការ។ ពួកហោរានៃព្រះគម្ពីរសញ្ញាចាស់ បាននិយាយអំពីសេចក្ដីទំនាយ ហើយព្រះយេស៊ូវក៏អាចធ្វើស្រដៀងគ្នានេះបានដែរ។ តើហេតុអ្វីបានជាដូច្នេះទៅវិញ? ភាពខុសគ្នានៅត្រង់នេះ គឺផ្អែកលើធម្មជាតិនៃកិច្ចការនោះ។ ដើម្បីអាចស្វែងយល់អំពីបញ្ហានេះបាន អ្នកមិនត្រូវពិចារណាអំពីធម្មជាតិនៃសាច់ឈាមនោះទេ ហើយអ្នកក៏មិនត្រូវគិតពិចារណាអំពីជម្រៅ ឬភាពរាក់កំភែលនៃសម្ដីរបស់ពួកគេដែរ។ ជានិច្ចកាល អ្នកត្រូវគិតពិចារណាអំពីកិច្ចការរបស់ពួកគេជាមុន ហើយតើកិច្ចការរបស់ពួកគេនោះ ត្រូវសម្រេចជាលទ្ធផលបែបណាចំពោះមនុស្ស។ ពួកហោរា បាននិយាយអំពីសេចក្ដីទំនាយនៅពេលមួយដែលមិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបាន ហើយការជំរុញលើកចិត្តពីមនុស្សមួយចំនួនដូចជា អេសាយ និង ដានីយ៉ែល គឺគ្រាន់តែជាសេចក្ដីទំនាយប៉ុណ្ណោះ និងមិនមែនជាមាគ៌ាជីវិតឡើយ។ ប្រសិនបើមិនមែនជាការបើកសម្ដែងដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននណាម្នាក់អាចសម្រេចកិច្ចការ នោះបានឡើយ មនុស្សសាមញធម្មតាមិនអាចធ្វើវាបានឡើយ។ ព្រះយេស៊ូវក៏បានថ្លែងពីព្រះបន្ទូលជាច្រើនដែរ ប៉ុន្តែព្រះបន្ទូលទាំងអស់នោះ គឺជាមាគ៌ាជីវិត ដែលមនុស្សអាចស្វែងរកផ្លូវសម្រាប់ការអនុវត្តបាន។ នេះគឺចង់បានន័យថា ដំបូង ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្សបាន ដ្បិតព្រះយេស៊ូវគឺជាជីវិត។ ទីពីរ ទ្រង់អាចកែប្រែភាពវៀចវេររបស់មនុស្សបាន។ ទីបី កិច្ចការរបស់ទ្រង់អាចសម្រេចបាននូវកិច្ចការរបស់ព្រះយេហូវ៉ា ដើម្បីបន្តសម័យកាលនោះតទៅ ទៀត។ ទីបួន ទ្រង់អាចយល់ពីតម្រូវការនៅក្នុងមនុស្ស និងជ្រាបពីអ្វីដែលមនុស្សខ្វះខាត។ ទីប្រាំ ទ្រង់អាចនាំទៅក្នុងយុគសម័យថ្មីមួយ និងបញ្ចប់យុគសម័យចាស់។ នេះគឺជាមូលហេតុដែលទ្រង់ត្រូវបានគេហៅថាព្រះជាម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់មិនត្រឹមតែខុសពី អេសាយប៉ុណ្ណោះទេ ប៉ុន្តែក៏ខុសគ្នាពីពួកហោរាដទៃទៀតដែរ។ ចូរយក អេសាយមកធ្វើការប្រៀបធៀបអំពីកិច្ចការរបស់ពួកហោរា។ ដំបូង គាត់មិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបានឡើយ។ គាត់មិនអាចចូលទៅក្នុងយុគសម័យថ្មីមួយបានឡើយ។ គាត់បំពេញកិច្ចការនៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា មិនមែនដើម្បីនាំចូលទៅក្នុងយុគសម័យថ្មីមួយទេ។ ទីបី ព្រះបន្ទូលដែលគាត់បានថ្លែង គឺហួសព្រំដែនរបស់គាត់។ គាត់ទទួលបានការបើកសម្ដែងដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយមនុស្សផ្សេងទៀតនឹងមិនអាចយល់បានឡើយ ទោះបីជាបានស្ដាប់ព្រះបន្ទូលទាំងអស់នោះក្ដី។ ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា សម្ដីរបស់គាត់ គឺមិនលើសពីសេចក្ដីទំនាយនោះទេ គ្មានអ្វីក្រៅពីទិដ្ឋភាពមួយនៃកិច្ចការដែលបានធ្វើជំនួសព្រះយេហូវ៉ាឡើយ។ ក៏ប៉ុន្តែ គាត់មិនអាចតំណាងឲ្យព្រះយេហូវ៉ាបានទាំងស្រុងឡើយ។ គាត់គឺជាបាវបម្រើរបស់ព្រះយេហូវ៉ា ជាឧបករណ៍មួយនៅក្នុងកិច្ចការរបស់ព្រះយេហូវ៉ា។ គាត់គ្រាន់តែធ្វើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យនិងនៅក្នុងទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គាត់មិនបានបំពេញកិច្ចការហួសពីយុគសម័យ នៃក្រឹត្យវិន័យឡើយ។ ផ្ទុយទៅវិញ កិច្ចការរបស់ព្រះយេស៊ូវ ខុសគ្នាពីនេះ។ ទ្រង់បានធ្វើហួសពីទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ា។ ទ្រង់បានធ្វើជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងបានឆ្លងកាត់ការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ នេះចង់មានន័យថា ទ្រង់បានបំពេញកិច្ចការថ្មីក្រៅពីកិច្ចការដែលព្រះយេហូវ៉ា បានបំពេញ។ នេះគឺជាការនាំចូលទៅក្នុង យុគសម័យថ្មីមួយ។ បន្ថែមលើនេះ ទ្រង់អាចមានបន្ទូលអំពីអ្វីដែលមនុស្សមិនអាចសម្រេចទៅដល់បាន។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយពាក់ព័ន្ធនឹងមនុស្សជាតិទាំងមូល។ ទ្រង់មិនបានបំពេញកិច្ចការនេះសម្រាប់តែមនុស្សពីរបីនាក់នោះទេ ហើយកិច្ចការរបស់ទ្រង់ គឺជាមធ្យោបាយដើម្បីដឹកនាំមនុស្សនៅក្នុងចំនួនដែលមានកំណត់។ ចំពោះរបៀបដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស របៀបដែលព្រះវិញ្ញាណបានប្រទាននូវការបើកសម្ដែងនៅពេលនោះ និងរបៀបដែលព្រះវិញ្ញាណបានយាងចុះមកសណ្ឋិតលើមនុស្សម្នាក់ដើម្បីបំពេញកិច្ចការគឺទាំងអស់នេះសុទ្ធតែជាបញ្ហាដែលមនុស្សមិនអាចមើលឃើញ ឬប៉ះបានឡើយ។ សេចក្ដីពិតទាំងអស់នេះ មិនអាចធ្វើជាសេចក្ដីសម្អាងថា ទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្សបាននោះឡើយ។ ដោយបែបនេះ ភាពប្លែកគ្នារអាចបែងចែកបានតែនៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ដែលមានលក្ខណៈរូបីចំពោះមនុស្សប៉ុណ្ណោះ។ មានតែចំណុចនេះប៉ុណ្ណោះដែលជាក់ស្ដែង។ នេះគឺដោយសារតែ អ្នកមិនអាចមើលឃើញបញ្ហារបស់ព្រះវិញ្ញាណបានឡើយ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលជ្រាបអំពីបញ្ហានេះបានច្បាស់លាស់ ហើយសូម្បីតែការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏ខាងសាច់ឈាមមិនដឹងបានគ្រប់គ្នាដែរ។ អ្នកគ្រាន់តែអាចបញ្ជាក់បានថា តើទ្រង់គឺជាព្រះជាម្ចាស់មែនឬអត់ តាមរយៈកិច្ចការដែលទ្រង់បានបំពេញប៉ុណ្ណោះ។ តាមរយៈកិច្ចការរបស់ទ្រង់ គេអាចមើលឃើញថា ទីមួយ គឺទ្រង់អាចចាប់ផ្ដើមយុគសម័យថ្មីមួយបាន។ ទីពីរ ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្ស និងអាចបង្ហាញផ្លូវឲ្យមនុស្សដើរតាមបាន។ នេះគឺគ្រប់គ្រាន់ក្នុងការ បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់តែម្តង។ យ៉ាងហោចណាស់ កិច្ចការដែលទ្រង់បំពេញអាចតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានពេញលេញ ហើយតាមរយៈកិច្ចការនេះ គេអាចមើលឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សណ្ឋិតនៅក្នុងទ្រង់។ ចំពោះកិច្ចការដែលបំពេញដោយព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្សសំខាន់គឺដើម្បីនាំទៅកាន់យុគសម័យថ្មីមួយ ដឹកនាំកិច្ចការថ្មី និងចាប់ផ្ដើមសម័យថ្មី ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ហេតុនេះ វាអាចបញ្ជាក់ពីភាពខុសគ្នារវាងទ្រង់ និងអេសាយ ដានីយ៉ែល និងពួកហោរាធំៗដទៃទៀត។

(«ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទោះបីជាយ៉ូហានធ្លាប់និយាយថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» ហើយលោកធ្លាប់ផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ដែរក៏ដោយ ក៏កិច្ចការរបស់លោក មិនវិវឌ្ឍន៍បន្ថែម និងគ្រាន់តែតាក់តែងឲ្យមានការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មី និងបានបញ្ចប់យុគសម័យទៀតផង តែទ្រង់ក៏បានសម្រេចក្រឹត្យវិន័យក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ កិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលអស្ចារ្យជាងកិច្ចការរបស់យ៉ូហាន ហើយសំខាន់ជាងនេះ គឺទ្រង់យាងមកប្រោសលោះមនុស្សជាតិទាំងអស់ ទ្រង់បានសម្រេចដំណាក់កាលនៃកិច្ចការនោះរួចហើយ។ ចំណែកយ៉ូហានវិញ លោកគ្រាន់តែរៀបចំផ្លូវប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់លោក ជាកិច្ចការអស្ចារ្យ ពាក្យសម្ដីដែលលោកបង្រៀនមានច្រើន ហើយសិស្សដែលដើរតាមលោកក៏មានច្រើនដែរនោះ ក៏កិច្ចការដែលលោកធ្វើវាមិនលើសពីការនាំយកការចាប់ផ្ដើមថ្មីមួយ មកឲ្យមនុស្សដែរ។ មនុស្សពុំដែលទទួលបានជីវិត ទទួលបានផ្លូវ ឬទទួលបានសេចក្ដីពិតស៊ីជម្រៅជាងមុនពីលោកដែរ ហើយគេក៏មិនទទួលបាននូវការយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារលោកនោះដែរ។ យ៉ូហានគឺជាហោរដ៏អស្ចារ្យម្នាក់ (អេលីយ៉ា) ដែលបានបើកបង្ហាញនូវមូលបទថ្មី សម្រាប់កិច្ចការរបស់ព្រះយេស៊ូវ និងបានរៀបចំសម្រាប់មនុស្សជ្រើសតាំង។ លោកជាអ្នកនាំមុខនៃយុគសម័យនៃព្រះគុណ។ រឿងរ៉ាវបែបនេះ មិនអាចមើលដឹងដោយគ្រាន់តែសង្កេតមើលសំបកកាយជាមនុស្សរបស់ពួកគេឡើយ។ រឿងនេះកាន់តែសមទាំងអស់ ដ្បិតយ៉ូហានក៏បានធ្វើកិច្ចការច្រើនគួរសម ហើយជាងនេះទៀត លោកក៏ត្រូវបានសន្យាដោយព្រះវិញ្ញាណបរិសុទ្ធដែរ ហើយកិច្ចការរបស់លោកត្រូវបានរក្សាដោយព្រះវិញ្ញាណបរិសុទ្ធទៀតផង។ ហេតុដូច្នេះហើយ គឺមានតែតាមរយៈកិច្ចការដែលពួកគេធ្វើនេះទេ ទើបគេអាចបែងចែកអត្តសញ្ញាណរៀងៗខ្លួនរបស់ពួកគេបាន ដ្បិតគ្មានផ្លូវអាចឲ្យមនុស្សប្រាប់ពីសារជាតិរបស់មនុស្ស ដោយសំអាងលើរូបរាងខាងក្រៅរបស់គេបានឡើយ ហើយក៏គ្មានផ្លូវណាអាចឲ្យមនុស្សប្រាកដច្បាស់ថា ទីបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វីនោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយយ៉ូហាន និងកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ គឺមិនដូចគ្នាទេ ហើយក៏មានលក្ខណៈខុសគ្នាដែរ។ គឺដោយសារលក្ខណៈនេះហើយ ទើបមនុស្សអាចកំណត់បានថា យ៉ូហានគឺជាព្រះជាម្ចាស់ ឬក៏មិនមែន។ កិច្ចការរបស់ព្រះយេស៊ូវគឺចាប់ផ្ដើម បន្ត បង្ហើយ និងនាំមកនូវការបង្កើតផលផ្លែ។ ទ្រង់អនុវត្តកិច្ចការជំហាននីមួយៗក្នុងចំណោមជំហានទាំងអស់នេះ ខណៈដែលកិច្ចការរបស់យ៉ូហាន គ្មានអ្វីក្រៅតែពីការបង្កើតនូវការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ដំបូងឡើយ ព្រះយេស៊ូវផ្សាយដំណឹងល្អ និងផ្សាយប្រាប់ពីផ្លូវនៃការប្រែចិត្ត រួចបន្តទៅធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្ស ប្រោសមនុស្សឈឺ និងបណ្ដេញវិញ្ញាណអាក្រក់។ ចុងក្រោយ ទ្រង់ក៏ប្រោសលោះមនុស្សជាតិទាំងអស់ពីអំពើបាប រួចបង្ហើយកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យទាំងមូល។ ទ្រង់ក៏បានយាងទៅគ្រប់ទីកន្លែង ទាំងផ្សាយប្រាប់មនុស្ស និងផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ទៀតផង។ ចំពោះរឿងនេះ ព្រះអង្គនិងយ៉ូហាន មានដូចគ្នា ចំណែកភាពខុសគ្នាវិញគឺ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មីមួយ ហើយនាំយកយុគសម័យនៃព្រះគុណមកឲ្យមនុស្សលោក។ ព្រះបន្ទូលស្ដីពីអ្វីដែលមនុស្សគួរអនុវត្ត និងអ្វីដែលមនុស្សគួរប្រព្រឹត្តតាម នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ក៏ចេញមកពីព្រះឱស្ឋរបស់ទ្រង់ដែរ ហើយនៅទីបញ្ចប់ ទ្រង់ក៏បញ្ចប់កិច្ចការនៃការប្រោសលោះ។ យ៉ូហាន ពុំដែលធ្លាប់អនុវត្តកិច្ចការនេះបានសោះ។ ដូច្នេះហើយ គឺមានតែព្រះយេស៊ូវទេដែលបានធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបាន ហើយព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ព្រមទាំងតំណាងឲ្យព្រះជាម្ចាស់ដោយផ្ទាល់ផង។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលពួកហោរា និង អស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ បាននិយាយ និងបំពេញកិច្ចការ នេះគឺដើម្បីអនុវត្តនូវភារកិច្ចរបស់មនុស្ស ពោលគឺដើម្បីបំពេញមុខងាររបស់ភាវៈដែលបានបង្កើតមក ហើយវាគឺជាកិច្ចការដែលមនុស្សគប្បីត្រូវធ្វើ។ ក៏ប៉ុន្តែ ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ថ្វីបើទម្រង់ខាងក្រៅរបស់ទ្រង់ គឺជាទម្រង់នៃភាវៈមួយដែលបានបង្កើតមកក៏ពិតមែន ក៏កិច្ចការរបស់ទ្រង់មិនមែនដើម្បីអនុវត្តមុខងាររបស់ទ្រង់នោះទេ ប៉ុន្តែគឺដើម្បីបំពេញព័ន្ធកិច្ចរបស់ទ្រង់វិញ។ ពាក្យថា «ភារកិច្ច» ត្រូវបានប្រើទាក់ទងនឹងភាវៈដែលបានបង្កើតមក រីឯពាក្យ «ព័ន្ធកិច្ច» គឺត្រូវបានប្រើទាក់ទងនឹងខាងសាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មានភាពខុសគ្នាយ៉ាងខ្លាំងរវាងពាក្យទាំងពីរនេះ។ ពាក្យទាំងពីរនេះមិនអាចប្រើជំនួសគ្នាបានឡើយ។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែត្រូវបំពេញភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ចំណែកឯកិច្ចការរបស់ព្រះជាម្ចាស់វិញ គឺត្រូវគ្រប់គ្រង និងត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ហេតុនេះ ថ្វីបើពួកសាវ័កជាច្រើនត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ហើយពួកហារាជាច្រើនត្រូវបំពេញដោយទ្រង់ក្ដី ក៏កិច្ចការ និងពាក្យសម្ដីរបស់ពួកគេ គឺគ្រាន់តែដើម្បីបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលបានបង្កើតមកប៉ុណ្ណោះ។ សេចក្ដីទំនាយរបស់ពួកគេ អាចហួសពីមាគ៌ាជីវិត ដែលបានមានបន្ទូលដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយភាពជាមនុស្សរបស់ពួកគេអាចមានលក្ខណៈខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែពួកគេនៅតែបំពេញភារកិច្ចរបស់ពួកគេដដែល និងមិនមែនបំពេញព័ន្ធកិច្ចនោះទេ។ ភារកិច្ចរបស់មនុស្សសំដៅលើមុខងាររបស់មនុស្ស។ វាជាកិច្ចការដែលមនុស្សអាចសម្រេចបាន។ ក៏ប៉ុន្តែ ព័ន្ធកិច្ចដែលបានបំពេញដោយព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស គឺពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការនេះមិនអាចសម្រេចដោយមនុស្សបានទេ។ មិនថាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានបន្ទូល បំពេញការងារ ឬបើកសម្ដែងពីការអស្ចារ្យអ្វីនោះទេ គឺទ្រង់នឹងធ្វើកិច្ចការដ៏អស្ចារ្យក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការបែបនេះមិនអាចឲ្យមនុស្សធ្វើជំនួសទ្រង់បានឡើយ។ កិច្ចការរបស់មនុស្សគឺគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈមួយដែលបានបង្កើតមកនៅក្នុងដំណាក់កាលណាមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ បើគ្មានការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ពោលគឺ ប្រសិនបើព័ន្ធកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រូវបាត់បង់ទៅ នោះភារកិច្ចរបស់ភាវៈមួយដែលបានបង្កើតមកក៏នឹងត្រូវបាត់បងទៅដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការបំពេញព័ន្ធកិច្ចរបស់ទ្រង់ គឺត្រូវគ្រប់គ្រងលើមនុស្ស រីឯការបំពេញភារកិច្ចរបស់មនុស្ស គឺជាការបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបំពេញតាមការចង់បានរបស់ព្រះអាទិករហើយគ្មានផ្លូវដែលអាចចាត់ទុកថាជាការបំពេញព័ន្ធកិច្ចរបស់នរណាម្នាក់ឡើយ។ ចំពោះសារជាតិដែលមានស្រាប់របស់ព្រះជាម្ចាស់ ចំពោះព្រះវិញ្ញាណរបស់ទ្រង់កិច្ចការរបស់ព្រះជាម្ចាស់ គឺជាការគ្រប់គ្រងរបស់ទ្រង់ ប៉ុន្តែចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលពាក់ទម្រង់ខាងក្រៅនៃភាវៈមួយដែលបានបង្កើតមកវិញកិច្ចការរបស់ទ្រង់ គឺអនុវត្តព័ន្ធកិច្ចរបស់ទ្រង់។ មិនថាកិច្ចការអ្វីដែលទ្រង់បំពេញនោះទេ គឺសុទ្ធតែដើម្បីអនុវត្តព័ន្ធកិច្ចរបស់ទ្រង់ ហើយគ្រប់ការដែលមនុស្សអាចធ្វើបាន គឺត្រូវផ្ដល់នូវអ្វីដែលល្អបំផុតនៅក្នុងទំហំនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងនៅក្រោមការណែនាំរបស់ទ្រង់។

(«ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ជារួមមក កិច្ចការរបស់ព្រះជាម្ចាស់ខុសប្លែកពីកិច្ចការរបស់មនុស្ស ហើយជាងនេះទៀត តើការសម្ដែងចេញរបស់ទ្រង់អាចដូចគ្នាទៅនឹងការសម្ដែងចេញរបស់ពួកគេម្ដេចកើតទៅ? ព្រះជាម្ចាស់មាននិស្ស័យដ៏ពិសេសផ្ទាល់របស់ទ្រង់ ឯមនុស្សវិញ មានភារកិច្ចដែលពួកគេគួរតែបំពេញ។ និស្ស័យរបស់ព្រះត្រូវបានសម្ដែងចេញនៅក្នុងកិច្ចការរបស់ទ្រង់ ខណៈពេលដែលភារកិច្ចរបស់មនុស្សត្រូវបានតំណាងនៅក្នុងបទពិសោធន៍របស់មនុស្ស និងត្រូវបានសម្ដែងចេញនៅក្នុងការដេញតាមរបស់មនុស្ស។ ដូច្នេះ តាមរយៈកិច្ចការដែលត្រូវបានធ្វើ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថាតើវាជាកាសម្ដែងចេញរបស់ព្រះជាម្ចាស់ ឬក៏ជាការសម្ដែងចេញរបស់មនុស្ស។ ការនេះមិនចាំបាច់ឲ្យព្រះជាម្ចាស់ពន្យល់ដោយផ្ទាល់ឡើយ ហើយវាក៏មិនតម្រូវឲ្យមនុស្សស្វះស្វែងធ្វើបន្ទាល់ដែរ។ លើសពីនេះ វាមិនត្រូវការឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបង្រ្កាបមនុស្សណាម្នាក់ឡើយ។ ការទាំងអស់នេះចេញមកជាការបើកសម្ដែងពីធម្មជាតិតែម្ដង។ វាមិនអាចត្រូវបានបង្ខំ ហើយក៏មិនមែនជាអ្វីមួយដែលមនុស្សអាចជ្រៀតជ្រែងបាននោះដែរ។ ភារកិច្ចរបស់មនុស្សអាចត្រូវបានស្គាល់ តាមរយៈបទពិសោធន៍របស់គេ ហើយវាមិនតម្រូវឲ្យមនុស្សធ្វើកិច្ចការពិសោធន៍បន្ថែមទៀតឡើយ។ គ្រប់ទាំងសារជាតិរបស់មនុស្សអាចត្រូវបានបើកសម្ដែងឲ្យឃើញ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ឯព្រះជាម្ចាស់វិញ ទ្រង់អាចសម្ដែងចេញពីនិស្ស័យដើមរបស់ទ្រង់ ក្នុងពេលដែលព្រះអង្គធ្វើកិច្ចការរបស់ទ្រង់។ បើវាជាកិច្ចការរបស់មនុស្ស នោះវាមិនអាចត្រូវបានគ្របបាំងបានឡើយ។ បើវាជាកិច្ចការរបស់ព្រះជាម្ចាស់ នោះនិស្ស័យរបស់ព្រះកាន់តែមិនអាចត្រូវបានបិទបាំងដោយមនុស្សណាម្នាក់ ហើយរឹតតែមិនត្រូវបានគ្រប់គ្រងដោយមនុស្សថែមទៀត។ គ្មានមនុស្សណាម្នាក់ អាចត្រូវបាននិយាយថាជាព្រះជាម្ចាស់បានឡើយ ហើយកិច្ចការ និងពាក្យពេចន៍របស់ពួកគេក៏មិនអាចត្រូវបានចាត់ទុកថាបរិសុទ្ធ ឬមិនចេះប្រែប្រួលនោះដែរ។ ព្រះជាម្ចាស់អាចត្រូវបាននិយាយថាជាមនុស្ស ដោយសារតែព្រះអង្គបានដណ្ដប់អង្គទ្រង់នៅក្នុងសាច់ឈាម ប៉ុន្តែកិច្ចការរបស់ទ្រង់មិនអាចត្រូវបានចាត់ទុកជាកិច្ចការរបស់មនុស្ស ឬជាភារកិច្ចរបស់មនុស្សឡើយ។ ជាងនេះទៀត ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងសំបុត្ររបស់ប៉ុលមិនអាចមានឋានៈស្មើគ្នាទេ ហើយការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ព្រមទាំងពាក្យសម្ដីប្រៀនប្រដៅរបស់មនុស្សមិនអាចថ្លែងឡើងនៅកម្រិតស្មើគ្នានោះដែរ។ ដូច្នេះ វាមាននូវគោលការណ៍ផ្សេងៗ ដែលវែកញែកកិច្ចការរបស់ព្រះជាម្ចាស់ចេញពីកិច្ចការរបស់មនុស្ស។ គោលការណ៍ទាំងនេះត្រូវបានវែកញែកស្របតាមសារជាតិរបស់វា មិនមែនដោយវិសាលភាពនៃកិច្ចការ ឬប្រសិទ្ធផលបណ្ដោះអាសន្នរបស់វានោះឡើយ។ ចំពោះប្រធានបទនេះ មនុស្សភាគច្រើនមានការយល់ខុសអំពីគោលការណ៍។ នេះដោយសារតែមនុស្សសម្លឹងមើលផ្នែកខាងក្រៅដែលពួកគេអាចសម្រេចបាន ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់ទតមើលទៅកាន់សារជាតិ ដែលមិនអាចកត់សម្គាល់ឃើញដោយភ្នែកខាងរូបកាយរបស់មនុស្សជាតិឡើយ។ បើអ្នកចាត់ទុកព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ជាភារកិច្ចរបស់មនុស្សធម្មតា ហើយចាត់ទុកកិច្ចការខ្នាតធំរបស់មនុស្សជាកិច្ចការរបស់ព្រះជាម្ចាស់ ដែលត្រូវបានស្លៀកពាក់នៅក្នុងសាច់ឈាម ជាជាងជាភារកិច្ចដែលមនុស្សបំពេញ តើអ្នកមិនបានយល់ច្រឡំអំពីគោលការណ៍ទេឬ? សំបុត្រ និងជីវប្រវត្តិរបស់មនុស្សអាចត្រូវបានសរសេរយ៉ាងងាយស្រួល ប៉ុន្តែលុះត្រាតែស្ថិតនៅលើមូលដ្ឋាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ យ៉ាងណាមិញ ព្រះសូរសៀង និងកិច្ចការរបស់ព្រះជាម្ចាស់មិនអាចត្រូវបានសម្រេចយ៉ាងងាយស្រួលដោយមនុស្ស ឬសម្រេចដោយប្រាជ្ញា និងការគិតរបស់មនុស្សឡើយ ហើយមនុស្សក៏មិនអាចពន្យល់ការទាំងនោះយ៉ាងហ្មត់ចត់ ក្រោយពេលរុករកការទាំងនោះដែរ។ បើរឿងរ៉ាវនៃគោលការណ៍ទាំងនេះមិនដាស់ឲ្យមានប្រតិកម្មណាមួយនៅក្នុងអ្នករាល់គ្នាទេ នោះវាស្ដែងឲ្យឃើញថា សេចក្តីជំនឿរបស់អ្នករាល់គ្នាមិនមែនជាការពិត ឬសុទ្ធល្អឡើយ។ គឺអាចត្រឹមតែនិយាយបានថា សេចក្តីជំនឿរបស់អ្នកពេញដោយភាពស្រពេចស្រពិល ព្រមទាំងច្របូកច្របល់ និងគ្មានគោលការណ៍។ ដោយមិនមានការយល់ដឹងអំពីបញ្ហាដ៏សំខាន់ជាមូលដ្ឋានបំផុតរបស់ព្រះជាម្ចាស់ និងមនុស្ស តើសេចក្តីជំនឿប្រភេទនេះមិនមែនជាសេចក្តីជំនឿដែលខ្វះនូវការយល់ដឹងទាំងស្រុងទេឬ?

(«តើអ្នកឈរនៅកន្លែងណាលើសំបុត្រទាំងដប់បី?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នករាល់គ្នាត្រូវដឹងពីវិធីវែកញែកកិច្ចការរបស់ព្រះជាម្ចាស់ ចេញពីកិច្ចការរបស់មនុស្ស។ តើអ្នកអាចមើលឃើញអ្វីខ្លះ នៅក្នុងកិច្ចការរបស់មនុស្ស? មានចំណុចសំខាន់ៗជាច្រើនក្នុងបទពិសោធន៍របស់មនុស្ស ក្នុងកិច្ចការរបស់គេ អ្វីដែលគេបង្ហាញចេញមក គឺជាលក្ខណៈរបស់គេ។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ក៏បង្ហាញលក្ខណៈរបស់ទ្រង់ដែរ តែលក្ខណៈរបស់ទ្រង់ ខុសគ្នាពីលក្ខណៈរបស់ មនុស្ស។ លក្ខណៈរបស់មនុស្ស តំណាងឲ្យបទពិសោធន៍ និងជីវិតរបស់គេ (អ្វីៗដែលមនុស្សមានបទពិសោធន៍ឬជួប្រទះនៅក្នុងជីវិតរបស់គេ ឬជាទស្សនវិជ្ជាដែលគេមានសម្រាប់ការរស់នៅ) ហើយមនុស្សដែលកំពុងរស់នៅ ក្នុងបរិយាកាសខុសៗគ្នា ក៏បង្ហាញចេញនូវលក្ខណៈខុសៗគ្នាដែរ។ ទោះបីជាអ្នកមានបទពិសោធន៍ច្រើនទាក់ទងនឹងសង្គម និងរបៀបដែលអ្នករាល់គ្នារស់នៅជាក់ស្ដែង នៅក្នុងគ្រួសាររបស់អ្នក ហើយមានបទពិសោធន៍ក្នុងគ្រួសារ នេះក៏អាចត្រូវបានមើលឃើញ ក្នុងអ្វីដែលអ្នកបង្ហាញចេញឲ្យឃើញ ប៉ុន្តែអ្នកមិនអាចមើលឃើញក្នុងកិច្ចការនៃព្រះដែលយកកំណើតជាសាច់ឈាមឡើង ទោះបីជាទ្រង់មានបទពិសោធន៍ក្នុងសង្គមក៏ដោយ។ ទ្រង់ជ្រាប ច្បាស់អំពីសារៈសំខាន់របស់មនុស្ស ហើយអាចសម្ដែងចេញនូវការអនុវត្តគ្រប់យ៉ាង ទាក់ទងនឹងមនុស្សគ្រប់ប្រភេទទាំងអស់។ ព្រះអង្គរឹតតែពូកែខាងបើកបង្ហាញអំពីនិស្ស័យខូចអាក្រក់ និងចរិតបះបោររបស់មនុស្ស។ ព្រះអង្គមិនរស់នៅក្នុងចំណោមមនុស្សលោកនេះទេ តែទ្រង់ជ្រាបអំពីសន្ដានរបស់មនុស្ស និងចរិតខូចអាក្រក់របស់មនុស្សលោកដែរ។ នេះហើយគឺជាលក្ខណៈរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គមិនដោះស្រាយជាមួយនឹងលោកិយ ក៏ទ្រង់ជ្រាបអំពីក្រឹត្យក្រមនៃការដោះស្រាយជាមួយលោកិយ ដ្បិតទ្រង់យល់ពីសន្ដានរបស់មនុស្សយ៉ាងពេញលេញ។ ព្រះអង្គជ្រាបអំពីកិច្ចការរបស់ព្រះវិញ្ញាណថា ភ្នែករបស់មនុស្សពុំអាចមើលឃើញ ហើយត្រចៀករបស់មនុស្សក៏មិនអាចស្ដាប់ឮ ទាំងកិច្ចការក្នុងពេលបច្ចុប្បន្ន និងកិច្ចការពីអតីតកាល។ កត្តានេះបូក រួមទាំងប្រាជ្ញាដែលមិនមែនជាទស្សនវិជ្ជា សម្រាប់ការរស់នៅ និងការអស្ចារ្យដែលមនុស្សពិបាកនឹងយល់។ នេះជាលក្ខណៈរបស់ទ្រង់ បើកទូលាយដល់មនុស្ស តែក៏លាក់កំបាំងពីមនុស្សដែរ។ អ្វីដែលទ្រង់បង្ហាញចេញ មិនមែនជាលក្ខណៈនៃបុគ្គលអស្ចារ្យនោះទេ តែគឺជា លក្ខណៈដែលទ្រង់មានតាំងតែពីដើម និងលក្ខណៈជាព្រះវិញ្ញាណ។ ព្រះអង្គមិនយាងជុំវិញផែនដីទេតែទ្រង់ជ្រាបគ្រប់យ៉ាងអំពីផែនដី។ ទ្រង់ទាក់ទង «មនុស្ស» ដែលគ្មានចំណេះដឹង ឬតម្រិះ ប៉ុន្តែទ្រង់បើកសម្ដែងនូវព្រះបន្ទូលដែលឧត្ដុង្គឧត្ដមជាងចំណេះដឹង ហើយខ្ពស់លើសមនុស្សអស្ចារ្យផង។ ព្រះអង្គគង់នៅក្នុងចំណោម មនុស្សខ្សោយបញ្ញា និងមនុស្សទំរន់ ជាមនុស្សដែលពុំមានភាពជាមនុស្ស ហើយក៏មិនយល់ពីទម្លាប់ និងជីវិតរបស់មនុស្សជាតិ ប៉ុន្តែទ្រង់អាចបង្គាប់ឲ្យមនុស្សជាតិស្ដែងចេញមកនូវភាពជាមនុស្សធម្មតា តាមការរស់នៅរបស់គេ ទាំងបង្ហាញពីមូលដ្ឋាន និងភាពជាមនុស្សតូចទាប របស់មនុស្សជាតិ ក្នុងពេលជាមួយគ្នាដែរ។ ទាំងអស់នេះ សុទ្ធតែជាលក្ខណៈរបស់ទ្រង់ ជាលក្ខណៈដែលខ្ពង់ខ្ពស់ជាងលក្ខណៈរបស់មនុស្សគ្រប់ៗគ្នា ដែលមានសាច់និងឈាម។ ចំពោះព្រះអង្គ ការទទួលបានបទពិសោធន៍ជីវិតសង្គម ដ៏ស្មុគស្មាញ លំបាកលំបិន និង គួរស្អប់ខ្ពើម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងដើម្បីបើកសម្ដែងអំពីសារៈសំខាន់នៃចរិតខូចអាក្រក់របស់មនុស្សឲ្យបានហ្មត់ចត់នោះ គឺវាមិនចាំបាច់ទេ។ ជីវិតសង្គមគួរឲ្យស្អប់ មិនទូន្មានសាច់ឈាមរបស់ទ្រង់បានឡើយ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ បើកសម្ដែងត្រឹមតែភាពរឹងចចេសរបស់មនុស្ស និងមិនផ្ដល់នូវបទពិសោធន៍ និងមេរៀនសម្រាប់ការដោះស្រានឹងលោកិយនេះឡើយ។ ព្រះអង្គមិនចាំបាច់ស្រាវជ្រាវអំពីសង្គម ឬគ្រួសាររបស់មនុស្សនៅពេលដែលទ្រង់ប្រទាននូវជីវិតដល់មនុស្សឡើយ។ ការលាតត្រដាង និងការជំនុំជម្រះមនុស្ស ពុំមែនជាការបង្ហាញអំពីបទពិសោធន៍ខាងសាច់ ឈាមរបស់ទ្រង់ទេ វាជាការបើកសម្ដែងអំពីភាពទុច្ចរិតរបស់មនុស្ស បន្ទាប់ពីបានស្គាល់ចរិតរឹងចចេសរបស់គេយូរមកហើយ និងជាការស្អប់ខ្ពើមចរិតខូចអាក្រក់របស់មនុស្សជាតិ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ដល់មនុស្សលោក និងដើម្បីបង្ហាញអំពីលក្ខណៈរបស់ទ្រង់។ មានតែទ្រង់ទេទើបអាចធ្វើកិច្ចការនេះបាន កិច្ចការនេះមិនមែនជាកិច្ចការដែលមនុស្សសាច់ឈាមអាចសម្រេចបាននោះ ទេ។ តាមរយៈកិច្ចការរបស់ទ្រង់ មនុស្សមិនអាចប្រាប់បានទេថា ទ្រង់ជាបុគ្គលបែបណា។ មនុស្សក៏មិនអាច ចាត់ថ្នាក់ទ្រង់ថាជាមនុស្សដែលត្រូវបានបង្កើត ដោយសម្អាងលើកិច្ចការរបស់ទ្រង់ដែរ។ លក្ខណៈរបស់ទ្រង់ក៏ធ្វើឲ្យគេមិនអាចចាត់ថ្នាក់ទ្រង់ជាមនុស្សដែលត្រូវបានបង្កើតមកឡើយ។ មនុស្សអាចត្រឹមចាត់ទុកព្រះអង្គជាជីវិតមួយដែលមិនមែនជាមនុស្ស ប៉ុន្តែមិនដឹងចាត់ថ្នាក់ ទ្រង់ ក្នុងប្រភេទមួយណាឡើយ ដូច្នេះមនុស្សត្រូវបង្ខំចាត់ថ្នាក់ព្រះអង្គ នៅក្នុងក្រុមអាទិទេពវិញ។ ការដែលមនុស្សធ្វើដូច្នេះ ក៏មិនមែនមិនសមហេតុផលដែរ ដ្បិតព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើនក្នុងចំណោមមនុស្ស ដែលសុទ្ធតែជាកិច្ចការដែលមនុស្សមិនអាចធ្វើបាន។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការដែលព្រះជាម្ចាស់ធ្វើ មិនមែនជាតំណាងឲ្យបទពិសោធន៍នៃសាច់ឈាមរបស់ទ្រង់ទេ កិច្ចការដែលមនុស្សធ្វើជាតំណាងឲ្យបទពិសោធន៍របស់គេ។ គ្រប់គ្នាសុទ្ធតែជជែកអំពីបទពិសោធន៍ផ្ទាល់ខ្លួន។ ព្រះជាម្ចាស់អាចបង្ហាញនូវសេចក្ដីពិតដោយផ្ទាល់ ចំណែកមនុស្សវិញអាចត្រឹមបង្ហាញបទពិសោធន៍ ដែលស្របនឹងសេចក្ដីពិត ដែលគេមានពិសោធន៍វិញ។ កិច្ចការរបស់ព្រះ គ្មានក្រឹត្យក្រម ហើយក៏មិនចំណុះនឹងពេលវេលា និងកំហិតភូមិសាស្ត្រដែរ។ ទ្រង់អាចបង្ហាញពីលក្ខណៈរបស់ទ្រង់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទ្រង់ធ្វើការតាមតែ ទ្រង់សព្វព្រះទ័យ។ កិច្ចការរបស់មនុស្សមានលក្ខខណ្ឌ និងបរិបទ ប្រសិនបើគ្មានវា ពួកគេក៏មុខជាមិនអាចធ្វើការ និងមិនអាចបង្ហាញចំណេះដឹងរបស់គេចំពោះព្រះជាម្ចាស់ ឬបទពិសោធន៍របស់គេចំពោះសេចក្ដីពិតបានឡើយ។ ដើម្បីប្រាប់ថា កិច្ចការនោះជាកិច្ចការរបស់ព្រះ ជាម្ចាស់ផ្ទាល់ ឬកិច្ចការរបស់មនុស្ស គឺអ្នកត្រូវតែប្រៀបធៀបពីភាពខុសគ្នារវាងកិច្ចការទាំងពីរនេះ។ ប្រសិនបើពុំមានកិច្ចការណាមួយត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់ទេ និងមានតែកិច្ចការរបស់មនុស្ស អ្នកនឹងដឹងយ៉ាងងាយថា សេចក្ដីបង្រៀនរបស់មនុស្សមានកម្រិតខ្ពស់លើស សមត្ថភាពរបស់មនុស្សផ្សេងៗទៀត សូរសម្ដីរបស់គេ គោលការណ៍ដោះស្រាយការងាររបស់គេ និងបទពិសោធន៍ ព្រមទាំងឥរិយាបថនឹងនររបស់គេក្នុងការធ្វើការងារ គឺលេចធ្លោជាងអ្នកដទៃ។ អ្នករាល់គ្នា គឺសុទ្ធតែស្ញប់ស្ញែងមនុស្ស ដែលមានគុណសម្បត្តិល្អ និងមានចំណេះដឹងខ្ពង់ខ្ពស់ទាំងអស់នេះ ប៉ុន្តែតាមកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនអាចមើលឃើញថា នរភាពរបស់ទ្រង់ ឧត្ដុង្គឧត្ដមយ៉ាងណានោះឡើយ។ ផ្ទុយទៅវិញ ទ្រង់គឺមានភាពសាមញ្ញហើយពេលកំពុងធ្វើការ ទ្រង់ជាមនុស្សធម្មតា និងជាមនុស្សពិតម្នាក់ តែទ្រង់ក៏ជាបុគ្គលដែល មនុស្សទូទៅមិនអាចវាស់ស្ទង់បានដែរ កត្តានេះហើយដែលធ្វើឲ្យមនុស្សមានអារម្មណ៍កោតខ្លាចចំពោះទ្រង់ខ្លះដែរ។ ប្រហែលជាបទពិសោធន៍នៅក្នុងកិច្ចការរបស់មនុស្សម្នាក់ ឈានមុខគេជាពិសេស ឬការស្រមើស្រមៃ និងការរិះរក ឈានមុខគេជាពិសេស ចំណែកឯភាពជាមនុស្សរបស់គេ ក៏ល្អជាពិសេសដែរ។ លក្ខណៈសម្បត្តិបែបនេះអាចទទួលបានត្រឹមការសរសើររបស់មនុស្ស ប៉ុណ្ណោះ ប៉ុន្តែមិនជំរុញឲ្យមាននូវការស្ញប់ស្ញែង និងការ កោតខ្លាតនោះទេ។ មនុស្សទាំងអស់សរសើរអស់អ្នកដែលធ្វើការបានល្អ អ្នកដែលមានបទពិសោធន៍ស៊ីជម្រៅជាពិសេស និងអស់អ្នកដែលអាចអនុវត្តសេចក្ដីពិត តែមនុស្សបែបនេះមិនអាចទទួលបានការស្ញប់ស្ញែងសោះ មានតែការសរសើរ និងការច្រណែនប៉ុណ្ណោះ។ ដោយឡែក មនុស្សដែលបានមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេមិនសរសើរព្រះជាម្ចាស់នោះទេ ផ្ទុយទៅវិញ ពួកគេគិតថា កិច្ចការរបស់ទ្រង់ មនុស្សឈោងមិនដល់ និងរកគិតមិនយល់ផង ដ្បិតកិច្ចការនោះថ្មីស្រឡាង ហើយអស្ចារ្យផង។ កាលណាមនុស្សមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ចំណេះដឹងទីមួយដែលគេមានចំពោះព្រះអង្គ គឺទ្រង់ជាព្រះដែលយល់មិនបានឈ្លាសវៃ និងអស្ចារ្យ ហើយពួកគេកោតខ្លាចទ្រង់ទាំងមិនដឹងខ្លួន ហើយដឹងអំពីអាថ៌កំបាំងនៃកិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលហួសពីការយល់ដឹងនៃគំនិតរបស់មនុស្ស។ មនុស្សចង់ត្រឹមអាចបំពេញសេចក្ដីតម្រូវរបស់ទ្រង់ ចង់ផ្គាប់តាមព្រះទ័យចង់បានរបស់ទ្រង់ ពួកគេមិនចង់ឲ្យលើសព្រះអង្គឡើយ ដ្បិតកិច្ចការដែលមនុស្សធ្វើ ហើសពីការគិត និងការស្រមើស្រមៃរបស់មនុស្សហើយក៏ពុំមានមនុស្សណាអាចធ្វើជំនួសទ្រង់បានដែរ។ សូម្បីមនុស្សខ្លួនឯង ក៏មិនស្គាល់សេចក្ដីកម្សោយរបស់ខ្លួនផង ប៉ុន្តែព្រះបានបង្កើតផ្លូវថ្មីមួយ ហើយមានយាងមកនាំមនុស្សទៅក្នុងពិភពមួយថ្មី និងស្រស់ស្អាតជាងមុន ដូច្នេះមនុស្សជាតិបានបង្កើតនូវវឌ្ឍនភាពថ្មី ហើយមានការចាប់ផ្ដើមមួយថ្មីផងដែរ។ អ្វីដែលមនុស្សគិតចំពោះព្រះជាម្ចាស់គឺមិនមែនជាការសរសើរទេ ម្យ៉ាងទៀត វាក៏មិនមែនត្រឹមតែជាការ សរសើរដែរ។ បទពិសោធន៍ដ៏ស៊ីជម្រៅបំផុតរបស់គេ គឺ ការស្ញប់ស្ញែង និងសេចក្ដីស្រឡាញ់។ អារម្មណ៍ដែលគេ មានគឺ ព្រះជាម្ចាស់ពិតជាអស្ចារ្យខ្លាំងណាស់។ ទ្រង់ធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន ហើយមានបន្ទូលនូវសេចក្ដីដែលមនុស្សមិនអាចនិយាយបាន។ មនុស្សដែលបានស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ តែងតែមានអារម្មណ៍ដែលពុំអាចបរិយាយបាន។ មនុស្សដែលមានបទពិសោធន៍ស៊ីជម្រៅគួរសម អាចយល់អំពីក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេអាចមានដឹងពីលក្ខណៈគួរឲ្យស្រឡាញ់របស់ទ្រង់បានថា កិច្ចការរបស់ទ្រង់វាងវៃ និងអស្ចារ្យណាស់ ហើយមានព្រះចេស្ដាដ៏ឥតព្រំដែន កើតឡើង ក្នុងកិច្ចការរបស់ទ្រង់ដែរ។ នេះមិនមែនជាភាពភ័យខ្លាច ឬសេចក្ដីស្រឡាញ់ និងការគោរពមួយគ្រាៗនោះដែរ តែជាញាណយល់ដឹងដ៏ស៊ីជម្រៅអំពីសេចក្ដីមេត្តាករុណាដែលព្រះជាម្ចាស់មានចំពោះមនុស្សលោក និងព្រះទ័យអធ្យាស្រ័យរបស់ព្រះអង្គ។ យ៉ាងណាមិញ មនុស្សដែលមានបទពិសោធន៍នូវការវាយផ្ចាល និងការជំនុំជម្រះ ដឹងពីតេជានុភាពរបស់ទ្រង់ និងដឹងថាទ្រង់មិនអធ្យាស្រ័យសេចក្ដីល្មើសនោះឡើយ។ សូម្បីតែមនុស្សដែលបានស្គាល់នូវកិច្ចការជាច្រើនរបស់ព្រះអង្គក៏មិនអាចយល់ពីព្រះអង្គដែរ។ មនុស្សទាំងអស់ដែលគោរព កោតខ្លាចព្រះអង្គពិតប្រាកដ ដឹងថាកិច្ចការរបស់ទ្រង់មិនស្របនឹងសញ្ញាណរបស់មនុស្សទេ គឺតែងតែទាស់នឹងសញ្ញាណរបស់គេវិញ។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ ឬបង្ហាញពីការចុះចូលចំពោះព្រះអង្គទាំងស្រុងដែរ ផ្ទុយទៅវិញ ពួកគេគប្បីមាននូវការកោតខ្លាច និងការចុះចូលពិតប្រាកដ។ មនុស្សណាដែលមានបទពិសោធន៍ពិត មានអារម្មណ៍កោតខ្លាចព្រះអង្គ ខ្លាំងជាងការសរសើតម្កើងទ្រង់ នៅក្នុងកិច្ចការជាច្រើនរបស់ព្រះអង្គ។ មនុស្សធ្លាប់ឃើញនិស្ស័យរបស់ទ្រង់ ដោយសារកិច្ចការនាំការវាយផ្ចាល និងការជំនុជម្រះរបស់ទ្រង់ ដូច្នេះហើយ ពួក គេគោរពកោតខ្លាចទ្រង់ក្នុងចិត្តរបស់គេ។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សកោតខ្លាច និងស្ដាប់បង្គាប់ ដ្បិតលក្ខណៈ និងនិស្ស័យរបស់ទ្រង់ មិនដូចនឹងមនុស្សដែលត្រូវបានបង្កើតមកឡើយ ហើយខ្ពង់ខ្ពស់ជាងអ្វីៗដែលត្រូវបានបង្កើតមកដែរ។ ព្រះជាម្ចាស់មានវត្តមានគង់នៅដោយអង្គអ្នក និងអស់កល្បជានិច្ច ទ្រង់ពុំមែនជាសភាវៈដែលត្រូវបានបង្កើតមកឡើយ ហើយមានតែព្រះជាម្ចាស់ទេ ដែលស័ក្ដិសមទទួលនូវការគោរពកោតខ្លាច និងស្ដាប់បង្គាប់។ មនុស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះសេចក្ដីនេះទេ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ភាពខុសគ្នារវាងកិច្ចការរបស់អស់អ្នកដែលព្រះជាម្ចាស់ប្រើ និងកិច្ចការរបស់មេដឹកនាំសាសនា

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ គ្មាននរណាម្នាក់មានសមត្ថភាពរស់នៅដោយឯករាជ្យបាននោះឡើយ លើកលែងតែអស់អ្នកដែលត្រូវបានផ្តល់ទិសដៅ...