ការវាយតម្លៃលោកយ៉ូប ពីសំណាក់ព្រះជាម្ចាស់ និងនៅក្នុងព្រះគម្ពីរ

23-02-2021

យ៉ូប ១:១ មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង។

យ៉ូប ១:៥ លុះក្រោយមក កាលពិធីជប់លៀងរបស់គេបញ្ចប់ទៅ យ៉ូបក៏ចាត់គេទៅ ហើយញែកគេជាបរិសុទ្ធ រួចក្រោកពីព្រលឹម និងថ្វាយតង្វាយដុតតាមចំនួនកូនទាំងអស់៖ ដ្បិតយ៉ូបនិយាយថា កូនអញប្រហែលជាbបានប្រព្រឹត្តបាប ហើយដាក់បណ្ដាសាព្រះជាម្ចាស់ក្នុងចិត្តរបស់គេ។ យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់។

យ៉ូប ១:៨ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង។

តើអ្វីជាចំណុចសំខាន់ដែលអ្នក​រាល់គ្នាឃើញនៅក្នុងអត្ថបទគម្ពីរនេះ? អត្ថបទគម្ពីរខ្លីៗទាំងបីនេះ សុទ្ធតែពាក់ព័ន្ធនឹងលោកយ៉ូប។ ទោះបីជាវាខ្លី តែវាបញ្ជាក់ច្បាស់ថាលោកជាមនុស្សបែបណា។ តាមរយៈការរៀបរាប់របស់អត្ថ​បទ​ទាំង​នេះស្ដីអំពីឥរិយាបថ និងការប្រព្រឹត្តប្រចាំថ្ងៃរបស់លោកយ៉ូប អត្ថ​បទ​ទាំង​នេះ​ប្រាប់មនុស្សគ្រប់ៗគ្នាថា ការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប មានមូលដ្ឋានច្បាស់លាស់ មិនមែនគ្មានមូលដ្ឋាននោះទេ។ អត្ថ​បទ​ទាំង​នេះ​ប្រាប់យើងថា ទោះជាការវាយតម្លៃរបស់មនុស្សចំពោះលោកយ៉ូប (យ៉ូប ១:១) ឬការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប (យ៉ូប ១:៨) គឺសុទ្ធតែជាលទ្ធផលនៃការប្រព្រឹត្តរបស់លោកយ៉ូបនៅចំពោះព្រះជាម្ចាស់ និងនៅចំពោះមនុស្ស (យ៉ូប ១:៥)

ជាដំបូង ចូរយើងអានបទគម្ពីរទីមួយសិន៖ «មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង»។ នេះគឺជាការវាយតម្លៃទីមួយចំពោះលោកយ៉ូប នៅក្នុងព្រះគម្ពីរ ហើយប្រយោគនេះ ជាការវាយតម្លៃរបស់អ្នកនិពន្ធ ចំពោះលោកយ៉ូប។ តាមធម្មតា វាក៏បង្ហាញអំពីការវាយតម្លៃរបស់មនុស្ស ចំពោះលោកយ៉ូបដែរ ពោលគឺ «បុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង»។ បន្ទាប់មកទៀត យើងអានអំពីការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប៖ «ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះ និងគេចចេញពីសេចក្ដីអាក្រក់ផង» (យ៉ូប ១:៨)។ ក្នុងចំណោមការវាយតម្លៃទាំងពីរនេះ មួយជាការវាយតម្លៃពីមនុស្ស ឯមួយទៀតមកពីព្រះជាម្ចាស់ ទាំងពីរនេះគឺជាការវាយតម្លៃដែលមានខ្លឹមសារដូចគ្នា។ ដូច្នេះ គេអាចមើលឃើញថា អាកប្បករិយា និងការប្រព្រឹត្តរបស់លោកយ៉ូប ក៏ត្រូវ​បាន​មនុស្សស្គាល់ ហើយត្រូវព្រះជាម្ចាស់សរសើរដែរ។ អាច​និយាយម្យ៉ាងទៀតបាន​ថា ការប្រព្រឹត្តនៅ​ចំពោះមុខ​មនុស្ស និងការប្រព្រឹត្តរបស់លោកនៅ​ចំពោះព្រះជាម្ចាស់ គឺដូចគ្នា។ លោកដាក់ការប្រព្រឹត្ត និងគោលដៅរបស់លោកនៅចំពោះព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីឲ្យព្រះជាម្ចាស់ទតមើលសេចក្ដីទាំងនេះ ហើយគាត់ជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ដូច្នេះ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ និងមនុស្សដែលនៅលើផែនដី មានតែលោកយ៉ូបទេ ទើបជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ គឺជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។

ការបង្ហាញឲ្យឃើញជាក់ពីការកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់របស់​លោក​យ៉ូប នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក

ការវាយតម្លៃលោកយ៉ូប ពីសំណាក់ព្រះជាម្ចាស់ និងនៅក្នុងព្រះគម្ពីរ

បន្ទាប់មកទៀត ចូរយើងសម្លឹងមើលការបង្ហាញឲ្យឃើញជាក់ពីការកោតខ្លាចព្រះ​ជា​ម្ចាស់​ហើយ​គេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូប។ បន្ថែមមើលអត្ថបទដែលនៅមុន និងក្រោយអត្ថបទនេះ យើងបានអាន យ៉ូប ១:៥ ដែលជាអត្ថបទមួយសម្ដែងឲ្យឃើញជាក់អំពីការកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូប។ អត្ថបទទាក់ទងជាមួយនឹងរបៀបដែលលោកកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក។ សំខាន់ជាងគេបំផុត លោកមិនត្រឹមតែធ្វើតាមដែលគាត់គួរធ្វើសម្រាប់ជាប្រយោជន៍ដល់ការកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់របស់គាត់ផ្ទាល់ប៉ុណ្ណោះទេ គឺគាត់ក៏ថ្វាយតង្វាយដុតជាប្រចាំនៅចំពោះព្រះជាម្ចាស់ ជំនួសកូនប្រុសៗរបស់គាត់ដែរ​។ គាត់ខ្លាចក្រែងពួកគេឧស្សាហ៍ «ប្រព្រឹត្តបាប ហើយដាក់បណ្ដាសាព្រះជាម្ចាស់ក្នុងចិត្តរបស់គេ»។ ពេលកំពុងជប់លៀង។ តើការកោតខ្លាចនេះត្រូវបានបង្ហាញមកឲ្យឃើញយ៉ាងដូចម្ដេចនៅក្នុងលោកយ៉ូប? អត្ថបទដើមផ្ដល់ជូនដំណើររឿងដូចតទៅ៖ «លុះក្រោយមក កាលពិធីជប់លៀងរបស់គេបញ្ចប់ទៅ យ៉ូបក៏ចាត់គេទៅ ហើយញែកគេជាបរិសុទ្ធ រួចក្រោកពីព្រលឹម និងថ្វាយតង្វាយដុតតាមចំនួនកូនទាំងអស់»។ ការប្រព្រឹត្តរបស់លោកយ៉ូបបង្ហាញយើងថា ការកោតខ្លាចព្រះជាម្ចាស់របស់គាត់ ចេញមកពីក្នុងចិត្តរបស់គាត់ មិនមែនសម្ដែងចេញមកតាមកិរិយាខាងក្រៅរបស់គាត់នោះឡើយ ហើយការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់នោះ អាចរកឃើញក្នុងគ្រប់កត្តាទាំងអស់នៃជីវិតប្រចាំថ្ងៃរបស់គាត់គ្រប់ពេលវេលា ដ្បិតគាត់មិនត្រឹមតែគេចចេញពីសេចក្ដីអាក្រក់តែខ្លួនឯងទេ ប៉ុន្តែ គាត់ក៏ឧស្សាហ៍ថ្វាយតង្វាយដុតជំនួសកូនប្រុសៗរបស់គាត់ដែរ។ អាច​និយាយម្យ៉ាងទៀតបាន​ថា លោកយ៉ូបមិនត្រឹមតែភ័យខ្លាចខ្លាំង ចំពោះការប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ និងការបោះបង់ព្រះជាម្ចាស់ប៉ុណ្ណោទេ គាត់ក៏បារម្ភថាកូនប្រុសរបស់គាត់អាចនឹងប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ ហើយបោះបង់ទ្រង់ចោលពីក្នុងចិត្តរបស់គេដែរ។ តាមរយៈ​ការនេះ គេអាចមើលឃើញថា សេចក្ដីពិតទាក់ទងនឹងការដែលលោកយ៉ូបកោតខ្លាចព្រះជាម្ចាស់ លេចធ្លោចំពោះការពិនិត្យពិច័យ និងលើសពីការសង្ស័យរបស់មនុស្ស។ តើគាត់ធ្វើបែបនេះម្ដងម្កាល ឬក៏ជារឿយៗ?​ប្រយោគចុងក្រោយនៃអត្ថបទគឺ «យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់»។ អត្ថន័យនៃពាក្យនេះគឺថា លោកយ៉ូបមិនបានទៅ ហើយតាមដានមើលកូនប្រុសៗគាត់ម្ដងក្កាល ឬពេលណាដែលគាត់សប្បាយចិត្តទេ គាត់ក៏លន់តួបាបចំពោះព្រះជាម្ចាស់តាមរយៈការអធិដ្ឋានដែរ។ ផ្ទុយទៅវិញ គាត់ចាត់កូនប្រុសៗរបស់គាត់ឲ្យបានញែកជាបរិសុទ្ធជាប្រចាំ ហើយថ្វាយតង្វាយដុតជួសពួកគេផង។ ពាក្យថា «បន្តបន្ទាប់» ក្នុងអត្ថបទនេះ មិនមែនមានន័យថា គាត់ធ្វដូច្នេះតែមួយថ្ងៃ ឬពីរថ្ងៃ ឬក៏មួយរយៈពេលខ្លីនោះទេ។ ពាក្យនេះមានន័យថា ការបង្ហាញឲ្យឃើញពីការកោតខ្លាចរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ គឺមិនមែនបណ្ដោះអាសន្នទេ ហើយក៏មិនមែនឈប់ត្រឹមចំណេះដឹង និងពាក្យសម្ដីនិយាយដែរ។ ផ្ទុយទៅវិញ របៀបកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់បានដឹកនាំចិត្តរបស់គាត់ វាបញ្ជាកិរិយារបស់គាត់ ហើយនៅក្នុងចិត្តរបស់គាត់ វាជាឫសគល់នៃអត្ថិ​ភាព​របស់គាត់។ ដែលគាត់ធ្វើបែបនេះជាបន្តបន្ទាប់បង្ហាញថា នៅក្នុងចិត្តរបស់គាត់ គឺគាត់រមែងភ័យខ្លាចថា គាត់ខ្លួនឯងនឹងប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ ហើយក៏ខ្លាចថា កូនប្រុស កូនស្រីរបស់គាត់ នឹងប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ និងខ្លាចថា គាត់បានបែរចេញពីផ្លូវរបស់ព្រះជាម្ចាស់ ហើយមិនអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ ក្នុងពេលជាមួយ គាត់ក៏បារម្ភពីកូនប្រុស កូនស្រីរបស់គាត់ដែរ ដោយ​ភ័យខ្លាចថា ពួកគេបានប្រព្រឹត្តទាស់នឹងព្រះជាម្ចាស់។ នេះហើយជាការប្រព្រឹត្តជាធម្មតារបស់លោកយ៉ូបនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក។ ប្រាកដណាស់ ការប្រព្រឹត្តជាធម្មតានេះហើយដែលបញ្ជាក់ថា ការកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូប មិនមែនជាពាក្យសម្ដីឥតន័យនោះទេ ទើបលោកយ៉ូបពិតជាសម្រេចបាននូវភាពជាក់ស្ដែងបែបនេះ។ «យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់»៖ ពាក្យនេះប្រាប់យើងអំពីទង្វើដែលលោកយ៉ូបធ្វើរាល់ថ្ងៃនៅចំពោះព្រះជាម្ចាស់។ ពេលលោកធ្វើបែបនេះជាបន្តបន្ទាប់ តើកិរិយា និងដួងចិត្តរបស់លោកសន្ធឹងនៅចំពោះព្រះជាម្ចាស់ដែរឬទេ? ចុះតើលោកយ៉ូបធ្វើដូច្នេះជាបន្តបន្ទាប់ក្នុងសភាពបែបណា ហើយក្នុងបរិបទបែបណា? មនុស្សខ្លះនិយាយថា នោះមកពីព្រះជាម្ចាស់ឧស្សាហ៍លេចមកឲ្យលោកយ៉ូបឃើញ ទើបគាត់ប្រព្រឹត្តដូច្នេះ អ្នកខ្លះនិយាយថា គាត់ធ្វើបែបនេះជាបន្តបន្ទាប់ ដោយសារគាត់មានឆន្ទៈក្នុងការគេចចេញពីសេចក្ដីអាក្រក់ ហើយអ្នកខ្លះទៀតនិយាយថា ប្រហែលជាគាត់គិតថា ទ្រព្យរបស់គាត់មិនមែនបានមកដោយងាយៗទេ ហើយគាត់ដឹងថា ទ្រព្យទាំងនេះគឺព្រះជាម្ចាស់ជាអ្នកប្រទានឲ្យគាត់ ដូច្នេះហើយ គាត់ពិតជាខ្លាចបាត់បង់ទ្រព្យសម្បត្តិរបស់​គាត់ ដោយសារការប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ ឬការប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់ខ្លាំងណាស់។ ក្នុងចំណោមសម្ដីទាំងអស់នេះ តើមានមានមួយណាពិតដែរឬទេ? ប្រាកដណាស់គឺគ្មានទេ។ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់ទទួលយក ហើយសព្វ​ព្រះហឫទ័យនឹងលោក​យ៉ូបបំផុតនោះ គឺមិនមែនដោយសារតែលោកធ្វើបែបនេះជាបន្តបន្ទាប់នោះទេ លើសពីនោះ គឺមកពីកិរិយារបស់គាត់ចំពោះព្រះជាម្ចាស់ ចំពោះមនុស្ស និងចំពោះសាតាំងនៅពេលដែលគាត់ត្រូវព្រះជាម្ចាស់ប្រគល់ឲ្យសាតាំង និងឲ្យត្រូវល្បួង។ ផ្នែកខាងក្រោយនេះផ្ដល់នូវភ័ស្តុតាងដ៏គួរឲ្យជឿបំផុត គឺជាភ័ស្តុតាងដែលបង្ហាញយើងអំពីសេចក្ដីពិតនៃការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប។ បន្ទាប់​មកទៀត យើងនឹងអានអត្ថបទគម្ពីរខាងក្រោម។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ទោះបីព្រះជាម្ចាស់ត្រូវលាក់​បំពួនអង្គ​ទ្រង់​ពីមនុស្ស ក៏ទង្វើរបស់ព្រះអង្គក្នុងរបស់សព្វ សារពើ ល្មមនឹងឲ្យមនុស្សស្គាល់ទ្រង់ហើយ

លោកយ៉ូបមិនធ្លាប់បានឃើញព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮព្រះបន្ទូល​ដែលថ្លែងដោយព្រះជាម្ចាស់ដែរ...

សេចក្ដីជំនឿរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ មិនត្រូវបានធ្វើឲ្យរង្គើដោយសារតែការពិត​ដែល​ថា ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងពីគេនោះឡើយ

លោកយ៉ូបស្ដាប់ឮព្រះជាម្ចាស់ តាមរ​យៈការស្ដាប់នឹងត្រចៀក យ៉ូប ៩:១១ មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ...

អំពីលោកយ៉ូប (ផ្នែកទីពីរ)

វិចារណញាណរបស់លោកយ៉ូប បទពិសោធន៍ជាក់ស្ដែងរបស់លោកយ៉ូប និងភាពជាមនុស្សដ៏ទៀងត្រង់ ហើយស្មោះ​ត្រង់​របស់​លោក មានន័យថា លោកបានធ្វើការវិនិច្ឆ័យ...

លោកយ៉ូបថ្វាយព្រះពរព្រះនាមព្រះជាម្ចាស់ និងមិនគិតពីព្រះពរ ឬក្ដីអន្តរាយនោះឡើយ

មាន​ការពិតមួយ ដែលមិនធ្លាប់បានលើកមកនិយាយនៅក្នុងរឿងរបស់លោកយ៉ូបនៅ​ក្នុងបទគម្ពីរទេ ហើយការពិតនេះនឹងក្លាយជាចំណុចផ្ដោតរបស់យើងនៅថ្ងៃនេះ។...

Leave a Reply