សាតាំងល្បួងលោកយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់លោកយ៉ូប)

24-02-2021

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់

យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើឯងបានជំរុញឲ្យអញទាស់នឹងគាត់ ឲ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ។

យ៉ូប ២:៦ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គាត់ស្ថិតនៅក្នុងដៃរបស់ឯងហើយ ប៉ុន្តែ ត្រូវទុកជីវិតឲ្យគាត់។

ខ. ពាក្យសម្ដីដែលសាតាំងនិយាយ

យ៉ូប ២:៤-៥ សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះ‌បង់អ្វីគ្រប់យ៉ាង ដើម្បីឲ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គមិនខាន។

គ. វិធីដែលលោកយ៉ូបប្រឈមនឹងការល្បងល

យ៉ូប ២:៩-១០ ប្រពន្ធគាត់ក៏និយាយនឹងគាត់ថា តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឲ្យផុតទៅ។ ប៉ុន្តែ គាត់ឆ្លើយនឹងនាងវិញថា ឯងនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន? ទង្វើនេះមិនបានធ្វើឲ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ។

យ៉ូប ៣:៣ សូមឲ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ។

សេចក្ដីស្រឡាញ់របស់លោកយ៉ូបចំពោះមាគ៌ារបស់ព្រះជាម្ចាស់ គឺលើសពីអ្វី​ទាំងអស់

បទគម្ពីរបានកត់ទុកជាឯកសារ នូវពាក្យពេចន៍ដែលបានថ្លែងរវាងព្រះជាម្ចាស់ និងសាតាំង ដូចខាងក្រោម៖ «រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើឯងបានជំរុញឲ្យអញទាស់នឹងគាត់ ឲ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ» (យ៉ូប ២:៣)។ នៅក្នុងការសន្ទនានេះ ព្រះជាម្ចាស់សួរសំណួរដដែលទៅសាតាំង។ វាជាសំណួរមួយដែលបង្ហាញឲ្យយើងឃើញអំពីការវាយតម្លៃដ៏មុតមាំរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ចំពោះអ្វីដែលលោកយ៉ូបបានបង្ហាញ និងបានសម្រេចក្នុងការល្បងលលើកទីមួយ ហើយជាការវាយតម្លៃមួយ ដែលមិនខុសពីការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប មុនពេលដែលគាត់ឆ្លងកាត់ការល្បួងរបស់សាតាំងឡើយ​។ មានន័យថា នៅមុនពេលការល្បួងកើតមានដល់គាត់ លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់​ព្រះជាម្ចាស់រួចទៅ​ហើយ ដូច្នេះទើបព្រះជាម្ចាស់ការពារលោក និងគ្រួសាររបស់លោក ហើយ​ប្រទានពរដល់លោកផង ពី​ព្រោះ​លោកសមនឹងទទួលបានព្រះ​ពរ នៅក្នុងព្រះនេត្រព្រះជាម្ចាស់។ បន្ទាប់ពីការល្បួងរួច លោកយ៉ូបមិនបានប្រព្រឹត្តបាបដោយបបូរមាត់របស់លោកឡើយ ដ្បិតលោកបានបោះបង់ទ្រព្យសម្បត្តិ និងកូនៗរបស់លោកមែន ប៉ុន្តែលោកក៏នៅតែបន្តសរសើរតម្កើងព្រះនាមព្រះយេហូវ៉ាដដែល។ ចរិយាពិតរបស់គាត់ បានធ្វើឲ្យព្រះជាម្ចាស់សរសើរគាត់ ហើយ​ដោយសារចរិយានេះ ព្រះជាម្ចាស់បានឲ្យពិន្ទុគាត់ពេញ។ ដ្បិតនៅក្នុងភ្នែករបស់លោកយ៉ូប កូនចៅរបស់គាត់ ឬទ្រព្យសម្បត្តិរបស់គាត់ មិនគ្រប់គ្រាន់នឹងឲ្យគាត់បោះបង់ព្រះជាម្ចាស់នោះឡើយ។ អាច​និយាយម្យ៉ាងទៀតបាន​ថា តំណែងរបស់ព្រះជាម្ចាស់នៅ​ក្នុងចិត្តរបស់លោក គឺមិនអាចជំនួសដោយកូនៗរបស់លោក ឬទ្រព្យសម្បត្តិណាមួយនោះឡើយ។ ក្នុងការល្បួងលើកទីមួយរបស់លោកយ៉ូប លោកបានបង្ហាញព្រះជាម្ចាស់ពីសេចក្ដីស្រឡាញ់ដែលលោកមានចំពោះទ្រង់ និងសេចក្ដីស្រឡាញ់ដែលលោកមានចំពោះមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់ លើសពី​អ្វីៗទាំងអស់។ គ្រាន់តែថា ការល្បងលនេះ ផ្ដល់ឲ្យលោកយ៉ូបនូវបទពិសោធន៍នៃការទទួលរង្វាន់ពីព្រះយេហូវ៉ាដ៏ជាព្រះ និងបទពិសោធន៍នៃការដែលព្រះជា​ម្ចាស់​ដកយកកូន និងទ្រព្យសម្បត្តិរបស់គាត់ទៅវិញ​ប៉ុណ្ណោះ។

ចំពោះលោកយ៉ូប នេះគឺជាបទពិសោធន៍ពិតដែលបានលាងព្រលឹងរបស់គាត់ឲ្យបានស្អាត វាគឺជាបុណ្យជ្រមុជនៃជីវិតដែលបានបំពេញ​សម្រេចអត្ថិ​ភាព​របស់គាត់ ហើយលើសពីនេះ វាគឺជាពិធីជប់លៀងដ៏អស្ចារ្យ​ដែលបានពិសោធការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់។ ការល្បួងនេះបានផ្លាស់ប្ដូរឋានៈរបស់លោកយ៉ូបពីអ្នកមាន ទៅជាមនុស្សម្នាក់ដែលគ្មានអ្វីសោះ ហើយបានអនុញ្ញាតឲ្យគាត់ស្គាល់ការរំលោភបំពានរបស់សាតាំងចំពោះមនុស្សជាតិ។ ភាពក្រខ្សត់របស់គាត់ មិនបានធ្វើឲ្យគាត់ស្អប់សាតាំងនោះទេ ផ្ទុយទៅវិញ គាត់មើលឃើញសេចក្ដីអាក្រក់ និងភាពគួរឲ្យស្អប់របស់សាតាំង នៅក្នុងទង្វើដ៏សាហាវរបស់សាតាំង ព្រមទាំងឃើញភាពជាខ្មាំងសត្រូវ​ និងការបះបោរដែលសាតាំងមានចំពោះព្រះជាម្ចាស់ ហើយរឿងនេះធ្វើឲ្យគាត់កាន់តែក្លាហាន ក្នុងការប្រកាន់ខ្ជាប់តាមមាគ៌ា​នៃការកោតខ្លាចព្រះជាម្ចាស់ ហើយ​គេចចេញពីសេចក្ដីអាក្រក់ អស់កល្បជានិច្ច។ លោកបានស្បថថា លោកនឹងមិន​បោះបង់ព្រះជាម្ចាស់ ហើយបែរខ្នងចេញពីមាគ៌ារបស់ព្រះជាម្ចាស់ ព្រោះតែកត្តាខាងក្រៅដូចជា ទ្រព្យសម្បត្តិ កូនចៅ ញាតិសន្ដាន​នោះឡើយ ហើយគាត់ក៏មិនធ្វើជាទាសកររបស់សាតាំង ទ្រព្យសម្បត្តិ ឬមួយក៏មនុស្សណាម្នាក់ ក្រៅតែពីព្រះយេហូវ៉ាដ៏ជាព្រះនោះដែរ គឺគ្មាននរណាអាចធ្វើជាព្រះអម្ចាស់របស់គាត់ ឬធ្វើជាព្រះជាម្ចាស់របស់គាត់បានឡើយ។ នេះហើយគឺជាក្ដីប្រាថ្នារបស់លោកយ៉ូប។ ម្យ៉ាងវិញទៀត លោកយ៉ូបក៏ទទួលបានរបស់ម្យ៉ាងពីការល្បួងនេះដែរ៖ លោកបានទទួលនូវភាពសម្បូរហូរហៀរ ក្នុងគ្រាដែលព្រះជាម្ចាស់ប្រទាននូវការល្បងលនេះដល់គាត់។

ក្នុងគ្រាដែលលោកយ៉ូបរស់នៅអស់រយៈ​ពេល​ជាច្រើនទស្សវត្សមុននេះ លោកមើលឃើញទង្វើរបស់ព្រះយេហូវ៉ា និងបានទទួលព្រះពរដែលព្រះយេហូវ៉ាដ៏ជាព្រះ ប្រទានឲ្យគាត់។ ព្រះពរទាំងនេះ គឺជាព្រះពរដែលទុកឲ្យគាត់មានអារម្មណ៍ខ្វល់ខ្វាយ ហើយជំពាក់គុណយ៉ាងសម្បើម ពីព្រោះលោកជឿថា លោកមិនបានធ្វើអ្វីថ្វាយព្រះជាម្ចាស់សោះ ប៉ុន្តែ លោកបានទទួលព្រះពរដ៏សម្បើមនេះជាកេរ្តិ៍ ហើយក៏បានរីករាយនឹងព្រះគុណជាច្រើនផង។ ដោយព្រោះតែមូលហេតុនេះហើយ ទើបលោកឧស្សាហ៍អធិដ្ឋានក្នុងចិត្តរបស់លោក ទាំងសង្ឃឹមថា លោកនឹងអាចតបស្នងព្រះជាម្ចាស់វិញ សង្ឃឹមថា លោកមុខជាមានឱកាសធ្វើបន្ទាល់ពីទង្វើ និងភាពធំឧត្ដមរបស់ព្រះជាម្ចាស់ ហើយសង្ឃឹមថា ព្រះជាម្ចាស់នឹងយកការស្ដាប់បង្គាប់របស់លោកទៅសាកល្បង ហើយជាងនេះទៅទៀត គឺសង្ឃឹមថា សេចក្ដីជំនឿរបស់គាត់នឹងត្រូវបានបន្សុទ្ធ រហូតដល់ការស្ដាប់បង្គាប់ និងសេចក្ដីជំនឿរបស់គាត់ ទទួលបាននូវការសព្វព្រះទ័យពីព្រះជាម្ចាស់។ បន្ទាប់មក នៅពេលដែលការល្បងលបានកើតមានដល់លោកយ៉ូប លោកបានជឿថា ព្រះជាម្ចាស់បានស្ដាប់ការអធិស្ឋានរបស់លោក។ លោកយ៉ូបរីករាយនឹងឱកាសនេះជាងអ្វីៗទាំងអស់ ដូច្នេះហើយ លោកមិនហ៊ានប្រហែសនឹងឱកាសនេះទេ ដ្បិតសេចក្ដីប្រាថ្នាដ៏ធំបំផុតក្នុងមួយជីវិតនេះអាចនឹងក្លាយជាការពិត។ ការមកដល់នៃឱកាសនេះមានន័យថា ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់អាចនឹងត្រូវយកទៅសាកល្បង ហើយអាចនឹងត្រូវប្រោសឲ្យបានបរិសុទ្ធ។ ជាងនេះទៅទៀត វាមានន័យថា លោកយ៉ូបមានឱកាសទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ និងនាំគាត់ទៅកៀកនឹងព្រះជាម្ចាស់ទៀតផង។ ក្នុងពេលកំពុងតែល្បងល សេចក្ដីជំនឿ និងការព្យាយាមឲ្យបានបែបនេះ បានអនុញ្ញាតឲ្យគាត់កាន់តែគ្រប់លក្ខណ៍ ហើយទទួលបាននូវការយល់ដឹងដែលរឹតតែអស្ចារ្យ អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ លោកយ៉ូបក៏រឹតតែដឹងគុណចំពោះព្រះពរ និងព្រះគុណរបស់ព្រះជាម្ចាស់ ក្នុងចិត្តរបស់លោក លោកបានបញ្ចេញនូវការសរសើរតម្កើងដ៏កាន់តែអស្ចារ្យចំពោះទង្វើរបស់ព្រះជាម្ចាស់ ហើយគាត់ក៏រឹតតែកោតខ្លាច និងគោរពដល់ព្រះជាម្ចាស់ ហើយចង់បានសោភ័ណភាព ភាពធំឧត្ដម និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់កាន់តែខ្លាំង។ ពេលនេះ ទោះបីជាលោកយ៉ូបនៅតែជាមនុស្សម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ក៏​ដោយ បើនិយាយពីបទពិសោធន៍របស់គាត់វិញ គឺសេចក្ដីជំនឿ និងចំណេះដឹងរបស់លោកយ៉ូប បានវិវឌ្ឍ និងឈានទៅមុខយ៉ាង​ខ្លាំង៖ សេចក្ដីជំនឿរបស់លោកបានកើនឡើង ការស្ដាប់បង្គាប់របស់លោកក៏បានទទួលជំហរដ៏ជាប់លាប់មួយ ហើយការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ក៏កាន់តែខ្លាំងក្លាទៅដែរ។ ទោះបីជាការល្បងលនេះបានផ្លាស់ប្ដូរវិញ្ញាណ និងជីវិតរបស់លោកយ៉ូប តែការផ្លាស់ប្ដូរនេះមិនបានធ្វើឲ្យលោកយ៉ូប​ស្កប់ចិត្តទេ ក៏មិនបានពន្យាការវិវឌ្ឍទៅមុខរបស់គាត់ដែរ។ ក្នុងពេលជាមួយគ្នាដែលកំពុងគិតគូរពីអ្វីដែលគាត់ទទួលបានពីការល្បងលនេះ និងកំពុងពិចារណាពីសេចក្ដីកម្សោយរបស់គាត់ផ្ទាល់ គាត់ក៏អធិស្ឋានយ៉ាងស្ងៀមស្ងាត់រង់ចាំការល្បងលជាបន្តទៀតដែល​នឹងកើតមានដល់គាត់ ដ្បិតគាត់ស្រេកឃ្លានចង់ឲ្យសេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ត្រូវបានលើកឡើងក្នុងការល្បងលបន្តទៀតរបស់ព្រះជាម្ចាស់។

ព្រះជាម្ចាស់សង្កេតមើលគំនិតនៅក្នុងជម្រៅចិត្តរបស់​មនុស្ស និងគ្រប់យ៉ាងដែលគេនិយាយ និងប្រព្រឹត្ត។ គំនិតរបស់លោកយ៉ូបបានឮដល់ព្រះការណ៍របស់ព្រះយេហូវ៉ាដ៏ជាព្រះ ហើយព្រះជាម្ចាស់បានស្ដាប់សេចក្ដីអធិដ្ឋានរបស់លោក ហើយតាមវិធីនេះ ការល្បងលបន្តទៀតរបស់ព្រះជាម្ចាស់សម្រាប់លោកយ៉ូប ក៏មកដល់ដូចការរំពឹងទុកមែន។

លោកយ៉ូបពិតជាទទួលស្គាល់ការយកព្រះទ័យទុកដាក់ដែលព្រះជាម្ចាស់មាន ចំពោះមនុស្សជាតិ ក្នុងគ្រាដែលលោកកំពុងរងទុក្ខយ៉ាងក្រៃលែង

ក្រោយពេលដែលព្រះយេហូវ៉ាដ៏ជាព្រះ សួរសាតាំងរួច សាតាំងសប្បាយ​ចិត្តយ៉ាងអាថ៌កំបាំង។ នេះគឺមក​ពី​សាតាំង​​ដឹងថា វានឹងត្រូវបានអនុញ្ញាតឲ្យវាយប្រហារ មនុស្សដែលគ្រប់លក្ខណ៍​នៅ​ចំពោះ​ព្រះ​នេត្រព្រះ​ជាម្ចាស់​ម្ដង​ទៀត ហើយចំពោះសាតាំង នេះគឺជាឱកាសមួយកម្រណាស់។ សាតាំង​ចង់​ប្រើ​​ប្រាស់ឱកាសនេះ ដើម្បីបំផ្លាញ សេច​ក្ដី​ជំនឿរបស់លោកយ៉ូបទាំងស្រុង ដើម្បី​ធ្វើ​ឲ្យ​លោក​បាត់​បង់​សេច​ក្ដីជំនឿលើព្រះជាម្ចាស់ និង​លែង​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ឬថ្វាយ​ព្រះ​ពរ​ព្រះ​នាម​ព្រះ​យេហូវ៉ា។ កត្តានេះនឹងផ្ដល់ឱកាសមួយដល់សាតាំង៖ ទោះបីជានៅទីណា ឬពេលណា វានឹងអាច​ធ្វើ​ឲ្យ​លោក​យ៉ូបក្លាយទៅជារបស់លេង ដែលដឹងគុណដល់ការបង្គាប់របស់វា។ សាតាំងលាក់​ចេតនា​អាក្រក់​របស់វាដោយឥតដាន តែ​វា​មិន​អាច​លាក់​សន្ដាន​អាក្រក់​របស់​វា​នៅ​ក្រោម​ការ​គ្រប់​គ្រង​បាន​ឡើយ។ សេច​ក្ដីពិតនេះត្រូវបានលើកឡើង នៅក្នុងចម្លើយដែលវាឆ្លើយ​តបនឹង​ព្រះបន្ទូល​របស់​ព្រះ​យេហូវ៉ា​ដ៏ជាព្រះ ដូចមាន ចែង​​នៅក្នុងបទគម្ពីរថា៖ «ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះ‌បង់អ្វីគ្រប់យ៉ាង ដើម្បីឲ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គមិនខាន» (យ៉ូប ២:៤-៥)​។ តាមរយៈការសន្ទនារវាងព្រះជាម្ចាស់ និងសាតាំងនេះ គឺមិនអាច​ទទួល​បាន​ចំណេះ​ដឹង និងការវិនិច្ឆ័យដ៏សំខាន់ ទាក់ទងល្បិចកលព្យាបាទរបស់សាតាំងបានឡើយ។ បន្ទាប់​ពី​បាន​ស្ដាប់ឮ​សម្ដី​ភូត​កុហក​របស់សាតាំង មនុស្សទាំងអស់ដែលស្រឡាញ់សេចក្ដីពិត និងស្អប់សេចក្ដីអាក្រក់ ច្បាស់​ជារឹតតែស្អប់ភាព ជួរជាតិ និងភាពឥតខ្មាសរបស់សាតាំងជាមិនខាន ហើយក្នុង​ពេល​ជា​មួយ​គ្នា គេនឹងផ្ដល់ការអធិដ្ឋានដ៏ស៊ីជម្រៅ និង​ការ​ប្រសិទ្ធិពរជ័យដ៏ស្មោះត្រង់ដល់លោកយ៉ូប ដោយអធិដ្ឋាន​​សុំឲ្យមនុស្សទៀងត្រង់ម្នាក់នេះអាចសម្រេចបាននូវភាពគ្រប់លក្ខណ៍ និងជូនពរឲ្យមនុស្ស​ដែល​​កោត​ខ្លាច​​ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ម្នាក់នេះ នឹងបានយកឈ្នះ​ការ​ល្បួង​របស់សាតាំង ហើយ​រស់នៅក្នុងពន្លឺ ក្រោមការដឹកនាំ និ​ងព្រះពររបស់ព្រះជាម្ចាស់ ដូច្នេះ មនុស្ស​បែប​​នេះ​ក៏ជូនពរ​សុំឲ្យ​ទង្វើសុចរិតរបស់លោកយ៉ូប អាចជំរុញ និងលើកទឹកចិត្តមនុស្សណា ដែល​ព្យាយាម​ឲ្យ​បាន​ផ្លូវ​នៃ​ការ​កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់​ជារៀងរហូត​ដែរ​។ ទោះបីជាបំណងព្យាបាទរបស់សាតាំង អាចត្រូវបានមើលឃើញក្នុងការប្រកាសនេះក្ដី ក៏ព្រះ​ជា​ម្ចាស់នៅតែ​យល់​ព្រម​នឹង «សំណូមពរ» របស់សាតាំងដោយព្រះទ័យរីករាយដែរ តែព្រះអង្គបានដាក់​លក្ខ​ខណ្ឌមួយគឺ៖ «គាត់ស្ថិតនៅក្នុងដៃរបស់ឯងហើយ ប៉ុន្តែ ត្រូវទុកជីវិតឲ្យគាត់» (យ៉ូប ២:៦)។ នៅពេលនេះ ដោយ​សារ​សាតាំងបានសុំលូកដៃរបស់វា ទៅធ្វើទុក្ខសាច់ និងឆ្អឹងរបស់លោកយ៉ូប ព្រះជាម្ចាស់ក៏​មាន​បន្ទូល​ថា «ប៉ុន្តែ ត្រូវទុកជីវិតឲ្យគាត់»។ អត្ថន័យពាក្យនេះគឺ ទ្រង់​បាន​ប្រគល់​សាច់​ឈាម​របស់​លោក​យ៉ូប ឲ្យទៅសាតាំងហើយ ប៉ុន្តែជីវិតរបស់លោកយ៉ូប គឺព្រះ​ជាម្ចាស់​ជា​អ្នក​រក្សា​ទុកវិញ។ សាតាំងមិន​អាច​យក​​ជីវិតរបស់លោកយ៉ូបបានឡើយ ប៉ុន្តែ ក្រៅពីនេះ សាតាំង​អាច​ប្រើ​គ្រប់មធ្យោបាយ ឬវិធី​សាស្ត្រ​ទាស់​នឹងលោកយ៉ូបបាន។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីព្រះជាម្ចាស់ សាតាំងក៏រួសរាន់ទៅរកលោកយ៉ូប ហើយ​លូក​ដៃ​របស់វាទៅពាល់ស្បែករបស់លោកយ៉ូប បង្កឲ្យក្លាយជាដំបៅពងខ្ទុះពេញខ្លួនរបស់លោក ហើយ​លោក​យ៉ូបក៏មានអារម្មណ៍ឈឺចាប់នៅលើស្បែក។ លោកយ៉ូបបានសរសើរតម្កើងភាពមហិមា និង​ភាពបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដែលបានធ្វើឲ្យសាតាំងកាន់តែបង្ហាញភាព​អង់​អាច​របស់​វា​រឹត​តែច្បាស់។ ដោយសារវាមានចិត្តរីករាយក្នុងការធ្វើឲ្យមនុស្សឈឺចាប់ សាតាំងក៏បាន​សន្ធឹង​ដៃ​របស់​វា ហើយខ្វាចសាច់របស់លោកយ៉ូប បង្កឲ្យគាត់កើតជាដំបៅខ្ទុះពេញខ្លួន។ លោកយ៉ូបក៏មាន អារម្មណ៍​ឈឺចាប់ និងរងទណ្ឌកម្មលើសាច់របស់លោកគ្មានអ្វីប្រៀប ហើយលោកមិនអាចធ្វើ​អ្វី​បាន​ក្រៅ​តែ​ពី​យក​ដៃមកត្រដុសខ្លួនលោកពីក្បាលដល់ចុងជើងឡើយ គាត់ធ្វើបែបនេះ ហាក់បីដូចជាវា​អាច​​ជួលសម្រាល​ទុក្ខ​ដែល​ត្រូវ​បាន​ធ្វើ​ដាក់​វិញ្ញាណ​គាត់​តាម​រយៈ​ការ​ឈឺចាប់​នៃ​សាច់​ឈាម​​របស់​គាត់​។ គាត់ដឹងថា ព្រះជាម្ចាស់គង់នៅក្បែរគាត់ ទាំងកំពុងទតមកគាត់ ហើយគាត់​ក៏​ព្យា​យាម​អស់ពីសមត្ថភាព ដើម្បីប្រុងប្រៀបខ្លួនអ្នកទុកដែរ។ គាត់បានលុតក្រាបដល់ដីម្ដងទៀត ហើយពោលថា «ព្រះអង្គទតមើលដួងចិត្តរបស់មនុស្ស ទ្រង់សង្កេតមើលសេចក្ដីវេទនារបស់គេ ហេតុ​អ្វីបានជាសេចក្ដីកម្សោយរបស់គេធ្វើឲ្យទ្រង់ខ្វល់ព្រះទ័យ? សូមសរសើរតម្កើងព្រះនាម​ព្រះ​យេហូវ៉ា​ដ៏ជាព្រះ»។ សាតាំងបានឃើញការឈឺចាប់មិនអាចទ្រាំបានរបស់លោកយ៉ូប តែវាមើល​មិន​ឃើញ លោកយ៉ូបបោះបង់ចោលព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនោះឡើយ។ ដូច្នេះ វាក៏រួស​រាន់​លូក​ដៃ​របស់វាទៅពាល់ឆ្អឹនរបស់លោកយ៉ូប គឺចង់ទាញផ្ដាច់អវយវៈរបស់គាត់ចេញពីគ្នាទៀតផង។ រំពេច​នោះ លោកយ៉ូបក៏ដឹងពីទណ្ឌកម្មដែលមិនធ្លាប់មានពីមុន វាហាក់បីដូចជាសាច់របស់គាត់ ត្រូវហែក​ផ្ដាច់​ចេញពីឆ្អឹង ហើយឆ្អឹងរបស់គាត់ហាក់បីដូចជាកំពុងត្រូវគេវាយបំបែកជាដុំៗ។ ទណ្ឌកម្ម​ដ៏ឈឺ​ចាប់​នេះបានធ្វើឲ្យគាត់គិតថា បើស្លាប់បាត់ទៅគឺល្អជាង...។ សមត្ថភាពរបស់គាត់ ក្នុង​ការ​ស៊ូ​ទ្រាំ​នឹង​​ការ​​ឈឺ​ចាប់នេះ បានឈានដល់កម្រិតហើយ...។ គាត់ចង់ទ្រហោរយំ គាត់ចង់ពន្លះស្បែក​លើ​រាង​កាយរបស់គាត់ ដើម្បីបន្ធូរភាពឈឺចាប់ ប៉ុន្តែគាត់ទប់សម្រែករបស់គាត់ ហើយមិនបានពន្លះស្បែក​នៅ​លើរាងកាយរបស់គាត់ទេ ដ្បិតគាត់មិនចង់ឲ្យសាតាំងមើលឃើញភាពកម្សោយរបស់​គាត់​ឡើយ​។ ដូច្នេះ លោកយ៉ូបក៏លុតក្រាបម្ដងទៀត តែពេលនេះគាត់ហាក់ បីដូចជាគ្មានអារម្មណ៍ថា មាន​ព្រះវត្តមានព្រះយេហូវ៉ាដ៏ជាព្រះនៅក្បែរសោះ។ គាត់ដឹងថាព្រះយេហូវ៉ាដ៏ជាព្រះ​តែង​តែ​គង់​នៅ​មុខ​គាត់ នៅក្រោយគាត់ និងនៅសងខាងគាត់។ តែក្នុងពេលដែលគាត់កំពុងឈឺចាប់នេះ ព្រះ​ជា​ម្ចាស់​មិន​បាន​ទតមើលសោះតែម្ដង ព្រះអង្គបាំងព្រះភក្ត្រ និងបំពួនព្រះអង្គទ្រង់ ដ្បិត​ចេតនា​នៃ​ការ​ដែល​ព្រះអង្គបង្កើតមនុស្សមក គឺមិនមែននាំការឈឺចាប់មកឲ្យមនុស្សនោះទេ។ ពេលនេះ លោក យ៉ូប​កំពុង​ទួញយំ និងកំពុងខំប្រឹងអស់ពីលទ្ធភាព ក្នុងការស៊ូទ្រាំនឹងការឈឺចាប់ខាងរាងកាយ តែគាត់​មិន​អាចបង្ខាំងខ្លួនអ្នក ពីការថ្វាយការអរព្រះគុណដល់ព្រះជាម្ចាស់ឡើយ៖ «មនុស្សដួលចុះនៅពេល​ត្រូវ​វាយជាលើកដំបូង គេខ្សោយ ហើយគ្មានកម្លាំងទេ គេនៅក្មេង ហើយល្ងង់ខ្លៅ ហេតុ​អ្វី​បាន​​ជា​​ទ្រង់ចង់យកព្រះហឫទ័យទុកដាក់ និងថ្នាក់ថ្នមគេដល់ម្ល៉ឹង? ព្រះអង្គវាយទូលបង្គំ ប៉ុន្តែ ការវាយ​នេះ​ក៏ធ្វើឲ្យទ្រង់ឈឺចាប់ដែរ។ តើមនុស្សមានតម្លៃអ្វីឲ្យទ្រង់យកព្រះហឫទ័យទុកដាក់ ហើយ​ខ្វល់​ខ្វាយ​នឹងគេដល់ម្ល៉ឹង?» ពាក្យអធិដ្ឋានរបស់លោកយ៉ូប បានឮដល់ព្រះការណ៍របស់ព្រះជាម្ចាស់ ហើយ​ព្រះជាម្ចាស់នៅតែស្ងៀមស្ងាត់ដដែល ដោយ​គ្រាន់តែទត​មក​ដោយ​គ្មាន​ព្រះ​សូរ​សៀង​អ្វី​ទាំង​អស់...។ បន្ទាប់ពីបានព្យាយាមប្រើគ្រប់ល្បិចនៅក្នុងសៀវ​ភៅ ក៏នៅតែមិនឈ្នះសាតាំង ក៏​ចាក​ចេញទៅស្ងាត់ៗ តែការនេះមិនបានធ្វើឲ្យព្រះជាម្ចាស់បញ្ឈប់ការល្បងលដែលព្រះអង្គ​មាន​ចំពោះ​​លោកយ៉ូបឡើយ។ ដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ ដែលបានបើកសម្ដែងនៅក្នុង​លោកយ៉ូប​មិនត្រូវបានសម្ដែងចេញជាសាធារណៈ រឿងរបស់លោកយ៉ូបក៏មិនបានបញ្ចប់​ត្រឹម​ការ​ដក​ថយ​របស់សាតាំងនោះដែរ។ នៅពេលតួអង្គផ្សេងៗទៀតចូលមក ទស្សនីយភាព​អស្ចារ្យ​ជា​ច្រើន​ទៀត ន៏នឹងត្រូវមកដល់ដែរ។

ការបង្ហាញឲ្យឃើញមួយទៀតអំពី ការកោតខ្លាចព្រះ​ជា​ម្ចាស់​​​ ហើយ​គេចចេញពីសេចក្ដីអាក្រក់របស់លោក​យ៉ូប គឺជាការដែលគាត់លើកតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ក្នុងគ្រប់របស់​សព្វ​សារពើ

ការបង្ហាញឲ្យឃើញមួយទៀតអំពី ការកោតខ្លាចព្រះ​ជា​ម្ចាស់​​​ ហើយ​គេចចេញពីសេចក្ដីអាក្រក់របស់លោក​យ៉ូប គឺជាការដែលគាត់លើកតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ក្នុងគ្រប់របស់​សព្វ​សារពើ

លោកយ៉ូបបានរងទុក្ខនូវការវាយដំរបស់សាតាំង តែគាត់នៅតែមិនបោះបង់ចោល ព្រះ​នាម​ព្រះ​យេហូវ៉ាដ៏ជាព្រះដែរ។ ប្រពន្ធរបស់លោកជាមនុស្សទីមួយដែលឈានជើងចេញ ហើយ​វាយ​​ប្រហារលោកយ៉ូប ដោយដើរតួជាសាតាំងនៅក្នុងសណ្ឋានមួយ ដែលភ្នែក​មនុស្ស​មើល​មិន​ឃើញ។ អត្ថបទដើមពណ៌នាបែបនេះថា៖ «តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឲ្យផុតទៅ» (យ៉ូប ២:៩)។ នេះ​គឺ​ជា​សម្ដី​ដែល​សាតាំង​និយាយក្នុងអការៈជាមនុស្ស។ ពាក្យនេះជាការវាយប្រហារ និងជាការចោទប្រកាន់ ក៏ដូចជាការ​បញ្ឆោត​ចិត្ត ជាការល្បួង និងពាក្យមួលបង្កាច់។ បន្ទាប់ពីបរាជ័យក្នុងការវាយ​ប្រហារ​សាច់​ឈាម​របស់លោកយ៉ូប នោះសាតាំងក៏វាយប្រហារសច្ចភាពរបស់លោកយ៉ូបត្រង់ៗតែម្ដង ដោយចង់​ប្រើ​វិធី​នេះមកធ្វើឲ្យលោកយ៉ូប បោះបង់សច្ចភាពរបស់លោក បោះបង់ចោលព្រះជាម្ចាស់ ហើយលែង​រស់​នៅ​តទៅទៀត។ សាតាំងក៏ចង់ប្រើពាក្យពេចន៍ទាំងនេះ មកល្បួងលោកយ៉ូបដែរថា៖ ប្រសិនបើ​លោក​យ៉ូបបោះបង់ចោលព្រះនាមព្រះយេហូវ៉ា នោះលោកមិនបាច់ទ្រាំ​នឹង​ទណ្ឌ​កម្ម​បែប​នេះ​ទៀត​​ទេ លោកអាចរួចពីទណ្ឌកម្មនៃសាច់ឈាម។ ក្រោយបានប្រឈមនឹងពាក្យណែនាំ​របស់​ប្រពន្ធ​លោក​ហើយ លោកយ៉ូបក៏បានស្ដីបន្ទោសដល់នាងដោយពោលថា «ឯងនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» (យ៉ូប ២:១០)។ លោកយ៉ូបបានដឹងពីពាក្យសម្ដីនេះ​ជាយូរហើយ តែពេលនេះ​សេច​ក្ដី​ពិត​​ពីការដែលលោកស្គាល់ពាក្យនេះ ក៏ត្រូវបានបញ្ជាក់ឲ្យដឹង។

នៅ​ពេលដែលប្រពន្ធរបស់លោកទូន្មានលោកឲ្យប្រមាថព្រះជាម្ចាស់ រួចស្លាប់ទៅ ន័យ​របស់​នាង​គឺ​៖ «ព្រះជាម្ចាស់របស់អ្នកប្រព្រឹត្តនឹងអ្នកយ៉ាងនេះ ម្ដេចក៏មិនប្រមាថទ្រង់ទៅ? នៅ​រស់​ទៀត​ធ្វើ​អី? ព្រះជាម្ចាស់របស់អ្នកអយុត្តិធម៌ចំពោះអ្នកណាស់ តែអ្នកក៏នៅតែពោលថា 'សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា'។ ម្ដេចក៏ទ្រង់នាំសេចក្ដីអន្តរាយដល់អ្នក ទាំង​ដែល​អ្នក​ថ្វាយ​ព្រះ​ពរ​ព្រះនាមទ្រង់យ៉ាងដូច្នេះ? ចូររួសរាន់ឡើង រួចបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ ហើយឈប់ដើរតាមទ្រង់ទៀតទៅ។ នោះសេចក្ដីវេទនារបស់អ្នកនឹងត្រូវបញ្ចប់»។ នៅវេលានេះ មានទីបន្ទាល់មួយដែលព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​ចង់ឃើញនៅក្នុងលោកយ៉ូប ត្រូវ​បាន​បង្កើត​ឡើង។ ពុំមានមនុស្សធម្មតាណាម្នាក់អាចធ្វើទីបន្ទាល់នេះបានឡើយ ហើយយើងក៏មិនធ្លាប់ បាន​អាន​ពី​ទីបន្ទាល់នេះ នៅក្នុងរឿងណាផ្សេងក្នុងព្រះគម្ពីរដែរ តែព្រះជាម្ចាស់បានទត​ឃើញ​ទីបន្ទាល់​នេះ មុនពេលដែលលោកយ៉ូបនិយាយពាក្យនេះយូរមកហើយ។ ព្រះជាម្ចាស់គ្រាន់តែ​ចង់ប្រើឱកាស​នេះដើម្បីអនុញ្ញាតឲ្យលោកយ៉ូបបញ្ជាក់ឲ្យមនុស្សគ្រប់គ្នាឃើញថា ព្រះជាម្ចាស់ ត្រឹមត្រូវប៉ុណ្ណោះ។ បន្ទាប់​ពីបាន​ប្រឈមនឹងពាក្យណែនាំរបស់ប្រពន្ធលោករួច លោក​យ៉ូប​មិន​ត្រឹម​តែ​មិន​បោះ​បង់​ចោល​សច្ចភាព​របស់គាត់ ឬមិនបោះបង់ព្រះជាម្ចាស់នោះឡើយ គាត់ថែមទាំងនិយាយទៅប្រពន្ធគាត់ថា៖ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» តើពាក្យនេះមានអត្ថន័យធ្ងន់ណាស់មែនទេ? ត្រង់នេះ មានតែការពិតមួយគត់ដែល អាចបញ្ជាក់​ពី​ទម្ងន់​អត្ថន័យនៃពាក្យនេះ។ ទម្ងន់អត្ថន័យនៃពាក្យនេះគឺ សេចក្ដីទាំងនេះ ត្រូវ​បាន​ព្រះជា​ម្ចាស់​សរសើរ​នៅក្នុងព្រះហឫទ័យរបស់ទ្រង់ សេចក្ដីទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់ចង់បានសេច​ក្ដី​ទាំង​នេះ គឺជាអ្វីដែលព្រះជាម្ចាស់ចង់សណ្ដាប់ ហើយសេចក្ដីទាំងនេះ គឺ​ជា​លទ្ធផល​ដែល​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់​ឃើញ ពាក្យទាំងនេះក៏ជាសារជាតិនៃទីបន្ទាល់របស់លោកយ៉ូបដែរ។ ក្នុង​ន័យ​នេះ ភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញ​ពីសេចក្ដី​អាក្រក់​របស់​លោកយ៉ូប គឺត្រូវបានបញ្ជាក់ឲ្យដឹង។ តម្លៃរបស់លោកយ៉ូប បង្កប់ក្នុងរបៀប​ដែល​គាត់​នៅ​តែ​ពោលពាក្យបែបនេះបាន ក្នុងគ្រាដែលគាត់ត្រូវល្បួង និងសូម្បីតែក្នុងគ្រាដែលរាងកាយទាំង មូល​របស់​គាត់​គ្របដណ្ដប់ដោយដំបៅពងខ្ទុះ នៅពេលដែលគាត់ស៊ូទ្រាំនឹងទណ្ឌកម្មដ៏លំបាកបំផុត និងនៅពេលដែលប្រពន្ធ និងសម្លាញ់របស់គាត់ទូន្មានគាត់។ ពោលម្យ៉ាងទៀតគឺ ក្នុងចិត្តរបស់គាត់ គាត់ជឿថា ទោះបីជាសេចក្ដីល្បួងនោះជាអ្វីក៏ដោយ ទោះបីជាសេចក្ដីវេទនា ឬទណ្ឌកម្មនោះធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ ទោះបីជាសេចក្ដីស្លាប់នឹងត្រូវធ្លាក់លើគាត់ក៏ដោយ ក៏គាត់មិនបោះបង់​ព្រះ​ជា​ម្ចាស់ ឬបែរចេញពីផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ ដូច្នេះ អ្នកឃើញថា ព្រះជាម្ចាស់នៅតែមានតំណែងសំខាន់បំផុតក្នុងចិត្តរបស់គាត់ និងមើលឃើញថា ក្នុង​ចិត្ត​របស់គាត់ គឺមានតែព្រះជាម្ចាស់មួយអង្គគត់។ គឺមកពីហេតុនេះហើយ ទើបយើងបានអាន​ការ​ពណ៌នាអំពីលោកនៅក្នុងបទគម្ពីរថា៖ ទង្វើនេះមិនបានធ្វើឲ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ។ លោកមិនត្រឹមតែមិនប្រព្រឹត្តបាបដោយបបូរមាត់របស់លោកទេ ប៉ុន្តែ​ក្នុងចិត្តរបស់លោក លោកក៏មិនបានត្អូញត្អែរពីព្រះជាម្ចាស់ដែរ។ លោកមិនបាននិយាយ​ពាក្យ​មិន​ពីរោះអំពីព្រះជាម្ចាស់ លោកក៏មិនបានប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ដែរ។ លោកមិនត្រឹម​តែ​ថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅនឹងមាត់របស់លោកប៉ុណ្ណោះទេ ប៉ុន្តែ​លោក​ក៏​ថ្វាយ​ព្រះ​ពរដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់លោកដែរ ទាំងមាត់ និងចិត្តរបស់លោក គឺ​តែ​មួយ។ នេះគឺជាលោកយ៉ូបពិតប្រាកដ ដែលព្រះជាម្ចាស់ទតឃើញ ហើយនេះក៏ជាហេតុផលដ៏​ជាក់​លាក់មួយដែលព្រះជាម្ចាស់ឲ្យតម្លៃលោកយ៉ូប។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

លោកយ៉ូបយកឈ្នះសាតាំង ហើយក្លាយជាមនុស្សពិត នៅចំពោះព្រះនេត្ររបស់ព្រះ​ជាម្ចាស់

កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យ​សម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ...

ប្រសិនបើចិត្តរបស់មនុស្សមានភាពជាសត្រូវនឹងព្រះជាម្ចាស់ តើធ្វើម្ដេចមនុស្សអាចកោតខ្លាច​ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន?

ដោយសារមនុស្សសព្វថ្ងៃគ្មានភាពជាមនុស្សដូចជាលោកយ៉ូប តើអ្វីជាសារជាតិនៃចរិត​លក្ខណៈ​​របស់ពួក​គេ និងឥរិយាបទរបស់ពួក​គេចំពោះព្រះជាម្ចាស់?...

សេចក្ដីជំនឿរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ មិនត្រូវបានធ្វើឲ្យរង្គើដោយសារតែការពិត​ដែល​ថា ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងពីគេនោះឡើយ

លោកយ៉ូបស្ដាប់ឮព្រះជាម្ចាស់ តាមរ​យៈការស្ដាប់នឹងត្រចៀក យ៉ូប ៩:១១ មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ...

ការវាយតម្លៃលោកយ៉ូប ពីសំណាក់ព្រះជាម្ចាស់ និងនៅក្នុងព្រះគម្ពីរ

យ៉ូប ១:១ មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់...