ទោះបីព្រះជាម្ចាស់ត្រូវលាក់​បំពួនអង្គ​ទ្រង់​ពីមនុស្ស ក៏ទង្វើរបស់ព្រះអង្គក្នុងរបស់សព្វ សារពើ ល្មមនឹងឲ្យមនុស្សស្គាល់ទ្រង់ហើយ

24-02-2021

លោកយ៉ូបមិនធ្លាប់បានឃើញព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮព្រះបន្ទូល​ដែលថ្លែងដោយព្រះជាម្ចាស់ដែរ ហើយកាន់តែមិនធ្លាប់ឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់​ដោយ​​ខ្លួនអ្នកឡើយ តែការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ និងទីបន្ទាល់របស់គាត់ក្នុងគ្រា​ដែល​គាត់ត្រូវល្បងល ត្រូវបានមនុស្សគ្រប់ៗគ្នាឃើញផ្ទាល់នឹងភ្នែក ហើយសេចក្ដីទាំងនេះ​ក៏ត្រូវ​បាន​ព្រះជាម្ចាស់ស្រឡាញ់ សព្វព្រះទ័យ និងសរសើរ ហើយមនុស្សក៏ច្រណែន កោតសរសើរ ហើយ​លើសពីនេះ គេថែមទាំងច្រៀងសរសើរទៀតផង។ គ្មានអ្វីធំធេង ឬអស្ចារ្យនៅក្នុងជីវិត​របស់​គាត់​ឡើយ​៖ គាត់បានរស់នៅ​ក្នុងជីវិតធម្មតាមួយ ដូចជាមនុស្សសាមញ្ញម្នាក់ ដោយចេញទៅធ្វើការតាំងពី ព្រលឹម រួចត្រឡប់មកផ្ទះសម្រាកវិញនៅពេលព្រលប់។ ភាពខុសគ្នានោះគឺ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សនៅក្នុងជីវិតរបស់គាត់ដែល​គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់នោះ គាត់បាន​​​យល់​ច្បាស់​អំពីផ្លូវរបស់ព្រះជាម្ចាស់ ហើយបានទទួលស្គាល់ និងយល់ពីព្រះចេស្ដា ​ព្រម​​ទាំង​​អធិប​តេយ្យភាពរបស់ព្រះជាម្ចាស់ ដ្បិតគ្មានបុគ្គលណាម្នាក់ធ្លាប់​ធ្វើបានបែបនេះ​ឡើយ។ លោកមិនឆ្លាតជាងមនុស្សទូទៅនោះទេ ជីវិតរបស់លោកក៏គ្មានការតាំងចិត្តពិសេស ហើយជាង​នេះទៀត គាត់ក៏គ្មានជំនាញពិសេស ដែលគេមើលមិនឃើញអ្វីនោះដែរ។ ទោះបីជា​អ្វី​ដែល​គាត់​មាន គឺជាបុគ្គលិកលក្ខណៈមួយដែលស្មោះត្រង់ មានចិត្តមេត្តា ហើយទៀងត្រង់ ជាបុគ្គលិកលក្ខណៈ​ដែល​​ស្រឡាញ់ភាពត្រឹមត្រូវ ភាពសុចរិត និងសេចក្ដីដែលវិជ្ជមាន ក៏មនុស្សធម្មតាភាគច្រើនគ្មាន​បុគ្គលិកលក្ខណៈទាំងនេះទេ។ គាត់បែងចែកដាច់រវាងសេច​ក្ដីស្រឡាញ់ និងសេចក្ដីសម្អប់ ហើយ​មាន​ស្មារតីស្រឡាញ់សេចក្ដី​យុត្តិធម៌ និងនៅតែរក្សាគោលជំហរយ៉ាងមាំ ហើយតស៊ូ និងបាន​យក​ចិត្តទុកដាក់ផ្ចិតផ្ចង់ចំពោះសេចក្ដីពិស្ដារក្នុងការគិតរបស់គាត់។ ដូច្នេះ ក្នុងគ្រាដែលគាត់រស់ជា​មនុស្ស​សាមញ្ញនៅលើផែនដី គាត់បានឃើញការអស្ចារ្យជាច្រើនដែលព្រះជាម្ចាស់បានធ្វើ ហើយ​គាត់បានឃើញភាពមហិមា ភាពបរិសុទ្ធ និងសេចក្ដី​សុចរិតរបស់ព្រះជាម្ចាស់ គាត់ក៏បានឃើញក្ដី​បារម្ភ ភាពមេត្តារុណា និងការការពារសម្រាប់មនុស្ស ហើយលោកក៏បានឃើញព្រះ​កិត្តិនាម និង​សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដ៏​ខ្ពស់​បំផុត​ដែរ។ ហេតុផលទីមួយដែល​លោក​យ៉ូបអាចទទួលបាន​សេចក្ដីដែលលើសពីមនុស្សធម្មតា មកពីលោកមានចិត្តបរិសុទ្ធ ហើយចិត្តរបស់​គាត់គឺជាកម្មសិទ្ធិ​របស់​ព្រះជាម្ចាស់ និងត្រូវបានដឹកនាំ​ដោយព្រះអាទិករ។ ហេតុផលទីពីរ គឺការ​​ដេញ​តាម​របស់គាត់៖ ការ​ដេញ​តាមរបស់​គាត់​ទៅ​លើ​​ភាពឥតទាស់ និងភាពគ្រប់​លក្ខណ៍ និងការធ្វើជាមនុស្សម្នាក់ដែលអនុលោមតាមឆន្ទៈនៃស្ថានសួគ៌ ជាមនុស្សដែល​ព្រះជា​ម្ចាស់សព្វព្រះទ័យ ហើយជាមនុស្សដែលគេចចេញពីសេចក្ដីអាក្រក់។ លោកយ៉ូបមាន និង​ព្យាយាមឲ្យបាន​សេចក្ដីទាំងនេះ ខណៈដែលលោកពុំអាចមើលឃើញព្រះជាម្ចាស់ ឬស្ដាប់ឮព្រះ​បន្ទូល​របស់ព្រះជាម្ចាស់ ទោះបីលោកមិនធ្លាប់មើលឃើញព្រះជាម្ចាស់ ក៏លោកបានចាប់ផ្ដើមស្គាល់​អំពីមធ្យោបាយដែលព្រះជាម្ចាស់ប្រើសម្រាប់គ្រប់គ្រងរបស់​សព្វសារពើទាំងអស់ ហើយលោក​យល់​អំពីព្រះប្រាជ្ញាញាណដែលព្រះជាម្ចាស់ធ្វើកិច្ចការនេះដែរ។ ទោះបីជា​លោកមិនធ្លាប់បានឮ​ព្រះ​បន្ទូល​ព្រះជាម្ចាស់ ក៏លោកយ៉ូបដឹងថា កិច្ចការនៃការផ្ដល់រង្វាន់ឲ្យមនុស្ស និងការដកយកពី​មនុស្ស​វិញ គឺសុទ្ធតែមកពីព្រះជាម្ចាស់ដែរ។ ទោះបីជា​អាយុកាលនៃជីវិតរបស់គាត់មិនខុសពី​មនុស្ស ក៏​លោក​មិនអនុញ្ញាតឲ្យភាពសាមញ្ញនៃជីវិតរបស់គាត់ ប៉ះពាល់ដល់ចំណេះដឹងរបស់គាត់ចំពោះអធិប​តេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ឬប៉ះពាល់ដល់ការដើរតាមផ្លូវនៃការកោតខ្លាច​ព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់លោកបានឡើយ។ នៅក្នុងក្រសែភ្នែក​របស់​គាត់ ក្រឹត្យក្រមនៃរបស់សព្វសារពើ ពោរពេញទៅដោយស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហើយ​អធិប​តេយ្យ​ភាពរបស់ព្រះជាម្ចាស់ អាចត្រូវបានគេមើឃើញនៅក្នុងផ្នែកណាមួយនៃជីវិតរបស់មនុស្ស។ លោកមិនធ្លាប់មើលឃើញព្រះជាម្ចាស់ទេ ប៉ុន្តែ លោកអាចដឹងថា ស្នាព្រះហស្តរបស់ព្រះ​ជាម្ចាស់​មាននៅគ្រប់ទីកន្លែង ហើយក្នុងគ្រាដែលលោករស់នៅក្នុងជីវិតសាមញ្ញលើផែនដីនេះ លោក អាច​មើលឃើញ និងទទួលស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យ និងមហិមារបស់ព្រះជាម្ចាស់ ក្នុងគ្រប់ជ្រុង​ជ្រោយ​​នៃជីវិតរបស់លោក ហើយគាត់ក៏អាចមើលឃើញការចាត់ចែងដ៏ មហិមារបស់ព្រះជាម្ចាស់​ដែរ។ សេចក្ដីលាក់កំបាំង និងភាពស្ងប់ស្ងាត់របស់ព្រះជាម្ចាស់ មិនបានរាំងស្ទះដល់ការ​ដែលលោក​យ៉ូបទទួលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ទេ ហើយសេចក្ដីទាំងនេះក៏មិនប៉ះពាល់ដល់ការ​ដែល​​គាត់ដឹងឮអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើដែរ។ នៅក្នុងជីវិតប្រចាំ​ថ្ងៃ​របស់គាត់ ជីវិតរបស់លោកជាការទទួលស្គាល់នូវអធិបតេយ្យភាព និងការចាត់ចែង​របស់​ព្រះ​ជាម្ចាស់ ដែលត្រូវលាក់កំបាំងក្នុងរបស់សព្វសារពើ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក លោក ក៏បានឮ និងយល់អំពីព្រះសូរសៀងនៃព្រះហឫទ័យ និងព្រះបន្ទូលរបស់របស់​ព្រះ​ជា​ម្ចាស់ ដែល​ស្ងប់ស្ងាត់នៅក្នុងរបស់សព្វសារពើ តែក៏សម្ដែងព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ និង​ព្រះបន្ទូល​របស់ទ្រង់ តាម​រយៈ​ការគ្រប់គ្រងលើក្រឹត្យក្រមនៃរបស់សព្វសារពើដែរ។ ពេលនោះ​អ្នកឃើញហើយថា ប្រសិនបើមនុស្សមានភាពជាមនុស្ស និងការដេញ​តាម​ដូច​លោក​យ៉ូប នោះពួកគេអាចទទួលបាននូវការទទួលស្គាល់ និងចំណេះដឹងដូចលោកយ៉ូប ហើយ​អាច​ទទួលបានការយល់ដឹង និងចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ លើរបស់សព្វសារពើទាំងអស់ដូចលោកយ៉ូបដែរ។ ព្រះជាម្ចាស់មិនបានលេចមកឯលោកយ៉ូប ឬ​មាន​​បន្ទូលមកលោកទេ ប៉ុន្តែ លោកយ៉ូបមិនអាចធ្វើជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយ​កោត​ខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នោះឡើយ។ អាច​និយាយ​ម្យ៉ាង​ទៀតបាន​ថា ស្នាព្រះហស្តរបស់​ព្រះ​ជា​ម្ចាស់នៅក្នុងរបស់សព្វសារពើ គឺគ្រប់គ្រាន់សម្រាប់​ឲ្យ​មនុស្ស​ដឹងពីអត្ថិភាព ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយ​មិន​បាច់​ឲ្យព្រះជាម្ចាស់លេចមកឲ្យឃើញ ឬមានបន្ទូលមកគេនោះឡើយ ហើយព្រះចេស្ដា និងសិទ្ធិ​អំណាច​​របស់ព្រះជាម្ចាស់ ល្មមនឹងធ្វើឲ្យមនុស្សដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការ​គេច​ចេញពីសេចក្ដីអាក្រក់ដែរ។ ដោយសារមនុស្សសាមញ្ញម្នាក់ដូចជាលោកយ៉ូប អាចសម្រេចបាននូវ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ នោះមនុស្សធម្មតាគ្រប់ៗរូបដែល​ដើរតាមព្រះជាម្ចាស់ ក៏គួរតែអាចធ្វើបានដែរ។ ទោះបីជាពាក្យទាំងនេះ ស្ដាប់ទៅហាក់ដូចជាការ​សន្និ​ដ្ឋានសមហេតុផល ក៏ការនេះមិនល្មើសនឹងក្រឹត្យក្រមនៃរបស់​សព្វសារពើដែរ។ ដោយឡែក ការពិត​មិនត្រូវទៅនឹងការរំពឹងទុកនោះទេ៖ តាមមើលទៅ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពី​សេច​ក្ដីអាក្រក់ គឺជាការរក្សាជីវិតរបស់លោកយ៉ូប និងសម្រាប់លោកយ៉ូបតែម្នាក់គត់។ នៅ​ពេល​លើក​ឡើងអំពី «ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» មនុស្សគិតថា កា​រនេះ​គួរតែត្រូវបានធ្វើឡើងដោយលោកយ៉ូប ដូចជាផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេច​ចេញ​ពីសេចក្ដីអាក្រក់ ត្រូវបានឆ្លាក់ជាប់នឹងឈ្មោះរបស់លោកយ៉ូប ហើយពុំមានអ្វីពាក់ព័ន្ធនឹង​អ្នក​ដទៃទេ។ ហេតុផលចំពោះរឿងនេះ គឺច្បាស់លាស់៖ ដោយសារមានតែលោកយ៉ូបទេ ទើបមាន​បុគ្គលិក​លក្ខណៈដែលស្មោះត្រង់ មានចិត្តមេត្តា ហើយទៀងត្រង់ ស្រឡាញ់ភាពត្រឹមត្រូវ និងភាពសុចរិត ព្រមទាំងសេចក្ដីដែលវិជ្ជមាន ដូច្នេះ មានតែលោកយ៉ូបទេ ទើបអាចដើរតាមផ្លូវ​នៃ​ការ​កោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។ អ្នកត្រូវតែមានការយល់ដឹង​គ្រប់​យ៉ាងដែលបញ្ជាក់នៅត្រង់នេះ ដ្បិតពុំមាននរណាម្នាក់មានភាពជាមនុស្សដែលស្មោះត្រង់ មាន​ចិត្ត​មេត្តា ហើយទៀងត្រង់ ព្រមទាំងស្រឡាញ់ភាពត្រឹមត្រូវ សេចក្ដីសុចរិត និងសេចក្ដីដែលវិជ្ជមាន គ្មាននរណាអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បានឡើយ ដូច្នេះ មនុស្សមិនអាចទទួលបានសេចក្ដីអំណររបស់ព្រះជាម្ចាស់ ឬឈរមាំនៅក្នុងការល្បង លនោះ​ឡើយ​។ នេះក៏មានន័យដែរថា មនុស្សគ្រប់គ្នាសុទ្ធតែនៅជាប់ចំណង និងជាប់អន្ទាក់សាតាំង លើក​លែង​តែលោកយ៉ូប ហើយពួកគេសុទ្ធតែត្រូវបានចោទប្រកាន់ ត្រូវបានវាយ​ប្រហារ និងត្រូវ​បំពាន​ដោយសារតែវា។ ពួកគេជាមនុស្សដែលសាតាំងប្រឹងលេបត្របាក់ ហើយពួកគេគ្រប់គ្នា​សុទ្ធតែ​គ្មាន​សេរីភាព ហើយជាអ្នកទោសដែលត្រូវសាតាំងចាប់ទុកជាឈ្លើយ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការវាយតម្លៃលោកយ៉ូប ពីសំណាក់ព្រះជាម្ចាស់ និងនៅក្នុងព្រះគម្ពីរ

យ៉ូប ១:១ មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់...

ទំនាក់ទំនងរវាងការដែលព្រះជាម្ចាស់ផ្ញើលោកយ៉ូបទុកនឹងសាតាំង និងគោលដៅនៃកិច្ចការ​របស់ព្រះជាម្ចាស់

ទោះបីជាពេលនេះមនុស្សភាគច្រើនទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយ​ទៀង​ត្រង់ និងទទួលស្គាល់ថា លោកកោតខ្លាចព្រះជាម្ចាស់...

អំពីលោកយ៉ូប (ផ្នែកទីពីរ)

វិចារណញាណរបស់លោកយ៉ូប បទពិសោធន៍ជាក់ស្ដែងរបស់លោកយ៉ូប និងភាពជាមនុស្សដ៏ទៀងត្រង់ ហើយស្មោះ​ត្រង់​របស់​លោក មានន័យថា លោកបានធ្វើការវិនិច្ឆ័យ...

លោកយ៉ូបយកឈ្នះសាតាំង ហើយក្លាយជាមនុស្សពិត នៅចំពោះព្រះនេត្ររបស់ព្រះ​ជាម្ចាស់

កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យ​សម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ...