ប្រសិនបើចិត្តរបស់មនុស្សមានភាពជាសត្រូវនឹងព្រះជាម្ចាស់ តើធ្វើម្ដេចមនុស្សអាចកោតខ្លាច​ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន?

24-02-2021

ដោយសារមនុស្សសព្វថ្ងៃគ្មានភាពជាមនុស្សដូចជាលោកយ៉ូប តើអ្វីជាសារជាតិនៃចរិត​លក្ខណៈ​​របស់ពួក​គេ និងឥរិយាបទរបស់ពួក​គេចំពោះព្រះជាម្ចាស់? តើពួកគេកោតខ្លាច​ព្រះ​ជា​ម្ចាស់ដែរទេ? តើពួកគេគេចចេញពីសេចក្ដីអាក្រក់ដែរទេ? អស់អ្នកដែលមិនកោតខ្លាចព្រះជាម្ចាស់ ឬគេចចេញពីសេចក្ដីអាក្រក់ អាចហៅដោយសង្ខេបត្រឹមពាក្យបីម៉ាត់គឺ «សត្រូវរបស់ព្រះជាម្ចាស់»។ អ្នករាល់គ្នាតែងនិយាយពាក្យបីម៉ាត់នេះ ប៉ុន្តែ អ្នករាល់គ្នាមិនធ្លាប់បានដឹងអំពីអត្ថន័យ​ពិតនៃ​ពាក្យ​នេះ​ទេ។ ពាក្យថា «សត្រូវរបស់ព្រះជាម្ចាស់» មានន័យថា៖ ពាក្យទាំងនេះពុំមែនចង់បានន័យថា ព្រះជាម្ចាស់ រាប់មនុស្សទុកជាខ្មាំងសត្រូវទេ ប៉ុន្តែមនុស្សចាត់ទុកព្រះជាម្ចាស់ជាខ្មាំងសត្រូវ។ ទីមួយ នៅពេលដែល​មនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ តើក្នុងចំណោមពួកគេ ម្នាក់ណាដែលគ្មានគោល​ដៅ គោលបំណង និងមហិច្ឆតាផ្ទាល់ខ្លួននោះ? ទោះបីជាមនុស្សមួយចំណែក ជឿលើ​​​អត្ថិ​ភាពរបស់ព្រះជាម្ចាស់ និងបានឃើញអត្ថិ​ភាពរបស់ព្រះ​ជា​ម្ចាស់​ ជំនឿ​របស់គេលើព្រះជាម្ចាស់ នៅតែមាន​ការ​ជំរុញ​ចិត្តទាំងនោះ ហើយគោលបំណង ចុងក្រោយរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីទទួលបាននូវព្រះពររបស់ព្រះអង្គ និង​របស់​ដែលពួក​គេចង់បាន។ នៅក្នុងបទពិសោធន៍ជីវិតរបស់មនុស្ស ពួកគេរមែងគិតតែអំពីខ្លួនអ្នកថា ខ្ញុំបានលះបង់គ្រួសារ និងអាជីពការងាររបស់ខ្ញុំថ្វាយព្រះជាម្ចាស់ ហើយតើព្រះអង្គបានប្រទានអ្វី​ខ្លះ​ដល់ខ្ញុំវិញ? ខ្ញុំត្រូវតែបូកបញ្ចូល និងបញ្ជាក់ពីរឿងនេះ តើថ្មីៗនេះខ្ញុំបានទទួលព្រះពរដែរឬទេ? ក្នុង មួយរយៈពេលនេះ ខ្ញុំបានថ្វាយតង្វាយច្រើនណាស់ ខ្ញុំរត់ហើយរត់ទៀត ហើយទ្រាំរងទុក្ខវេទនា ច្រើនណាស់ តើព្រះជាម្ចាស់បានប្រទាននូវសេចក្ដីសន្យាដល់ខ្ញុំ ជាការតបស្នងដែរទេ? តើព្រះអង្គ​នឹងចាំពីទង្វើល្អរបស់ខ្ញុំដែរឬទេ? តើទីបញ្ចប់របស់ខ្ញុំនឹងទៅជាយ៉ាងណា? តើខ្ញុំអាចទទួលព្រះពរ​របស់ព្រះជាម្ចាស់ដែរឬទេ?... មនុស្សគ្រប់រូបរមែងធ្វើការផ្សព្វផ្សាយបែបនេះក្នុងចិត្តរបស់គេជានិច្ច ហើយពួកគេទាមទារពីព្រះជាម្ចាស់ នូវការទាមទារដែលផ្ដល់ផលចំពោះគោលបំណង មហិច្ឆតា និងផ្នត់គំនិតអន្តរការណ៍។ មានន័យថា នៅក្នុងចិត្តរបស់មនុស្ស គេតែងតែសាកល្បងព្រះជាម្ចាស់ តែងតែងប្រឌិតផែនការអំពីព្រះជាម្ចាស់ តែងតែជជែកយកលេសសម្រាប់ទីបញ្ចប់របស់គេ រៀងៗ ខ្លួនជាមួយនឹងព្រះជាម្ចាស់ និងព្យាយាមដកស្រង់ការថ្លែងព្រះបន្ទូលពីព្រះជាម្ចាស់ ទាំងមើលឃើញ ឬមិនឃើញថា ព្រះជាម្ចាស់អាចប្រទានអ្វីដែលគេចង់បាននោះឡើយ។ នៅក្នុងពេលដែលមនុស្ស កំពុងព្យាយាមឲ្យបានព្រះជាម្ចាស់នោះ គេមិនចាត់ទុកព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់នោះឡើយ។ មនុស្សតែងតែព្យាយាមចរចាជាមួយព្រះជាម្ចាស់ ទាមទារពីទ្រង់ឥតឈប់ឈរ ហើយដាក់សម្ពាធ​លើ​ទ្រង់គ្រប់ជំហាន បន្ទាប់ពីទ្រង់ប្រទានឲ្យមួយ គេមិនស្កប់ គេព្យាយាមចង់បានដប់បន្ថែម។ ខណៈ​ដែលកំពុងចរចាជាមួយព្រះជាម្ចាស់ មនុស្សក៏ប្រកែកជាមួយនឹងព្រះអង្គដែរ ហើយថែមទាំងមាន​មនុស្សខ្លះទៅជាខ្សោយ អសកម្ម និងធ្វេសប្រហែលក្នុងកិច្ចការរបស់គេ និងពោរពេញដោយ​ការ​ត្អូញត្អែរអំពីព្រះជាម្ចាស់ជានិច្ច នៅពេលដែលការល្បងលកើតឡើងលើពួកគេ ឬនៅពេលដែលពួក​គេ​រកឃើញថា ពួកគេផ្ទាល់ស្ថិតក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ចាប់តាំងពីពេលដែលមនុស្ស​ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង គេបានចាត់ទុកព្រះជាម្ចាស់ជាកន្ដ្រក​ផ្លែ​ឈើមួយ ជាកាំបិតទាហានស្វីស ហើយចាត់ទុកខ្លួនជាម្ចាស់បំណុលធំបំផុតរបស់ព្រះជាម្ចាស់ ដូច​ជាកំពុងព្យាយាមយកព្រះពរ និងសេចក្ដីសន្យាពីព្រះជាម្ចាស់ ទុកជាសិទ្ធិទទួលមរតក និងកាតព្វកិច្ច​របស់គេ ខណៈដែលទំនួលខុសត្រូវរបស់ព្រះជាម្ចាស់ គឺការពារ និងថែរក្សាមនុស្ស ហើយផ្គត់ផ្គង់​គេ​។ នេះជាការយល់ដឹងជាមូលដ្ឋាននៃ «ជំនឿលើព្រះជាម្ចាស់» របស់មនុស្សគ្រប់គ្នា​ដែលជឿ​លើ​ព្រះ​ជាម្ចាស់ ហើយនោះទើបជាការយល់ដឹងជ្រាលជ្រៅបំផុតអំពីទស្សនទាននៃជំនឿ​លើព្រះជាម្ចាស់​។ ចាប់តាំងពីសារជាតិនៃធម្មជាតិរបស់មនុស្ស រហូតដល់ការដេញ​តាមការវិនិច្ឆ័យ​របស់គេ គ្មានអ្វីដែលពាក់ព័ន្ធនឹងការកោតខ្លាចពីព្រះជាម្ចាស់នោះទេ។ គោលបំណងរបស់មនុស្ស​ក្នុង​ការជឿលើព្រះជាម្ចាស់ មិនអាចមានអ្វីពាក់ព័ន្ធនឹងការថ្វាយបង្គំព្រះជាម្ចាស់នោះឡើយ។ មាន​ន័យ​ថា មនុស្សមិនធ្លាប់គិត ឬក៏យល់ថា ជំនឿលើព្រះជាម្ចាស់ តម្រូវឲ្យមានការកោតខ្លាច និងការ​ថ្វាយ​​បង្គំព្រះជាម្ចាស់ដែរ។ ទាក់ទងនឹងលក្ខខណ្ឌបែបនេះ សារជាតិរបស់មនុស្ស​ស្ដែងចេញ​ច្បាស់​ណាស់។ តើសារជាតិនេះគឺជាអ្វី? សារជាតិនោះគឺ ដួងចិត្តរបស់មនុស្សកាចសាហាវ លាក់ទុក​សេចក្ដីវៀចវេរ និងការបោកបញ្ឆោត ពុំស្រឡាញ់ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត និងសេចក្ដីដែល វិជ្ជ​មាន ព្រមទាំងថោកទាប ហើយលោភលន់ផង។ ចិត្តរបស់មនុស្សមិនអាចប្រកៀកនឹងព្រះ​ជា​ម្ចាស់​ជាងនេះទៀតទេ មនុស្សមិនបានថ្វាយចិត្តនេះដល់ព្រះជាម្ចាស់ទាល់តែសោះ។ ព្រះជាម្ចាស់ពុំដែល​ទតឃើញដួងចិត្តពិតរបស់មនុស្ស ហើយមនុស្សក៏មិនធ្លាប់ថ្វាយបង្គំទ្រង់ដែរ។ ទោះបីជាព្រះជា​ម្ចាស់​បង់ថ្លៃលោះធំធេងយ៉ាងណា ឬធ្វើការច្រើនយ៉ាងណា ឬប្រទានឲ្យមនុស្សច្រើនប៉ុនណា ក៏មនុស្ស​នៅ​តែងងឹតងងុល ហើយទីបំផុតគេក៏ព្រងើយកន្តើយនឹងរឿងទាំងអស់នេះដដែល។ មនុស្សមិនធ្លាប់​ថ្វាយចិត្តរបស់គេដល់ព្រះជាម្ចាស់ទេ គេគ្រាន់​តែចង់គិតពីចិត្តខ្លួនអ្នក ចង់ធ្វើការសម្រេចចិត្ត​ផ្ទាល់​ខ្លួនអ្នកប៉ុណ្ណោះ ហើយអត្ថន័យបង្កប់គឺ មនុស្សមិនចង់ដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និង​ការគេចចេញពីសេចក្ដីអាក្រក់ ឬស្ដាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ក៏មិនចង់ថ្វាយបង្គំព្រះជាម្ចាស់ ទុកជាព្រះជាម្ចាស់នោះដែរ។ នេះហើយគឺ ជាសភាពរបស់​មនុស្ស​សព្វ​ថ្ងៃ។ ពេលនេះ ចូរយើងក្រឡេកទៅមើលលោកយ៉ូបម្ដងទៀត។ ដំបូងបង្អស់ តើលោក​ចរចា​ជាមួយព្រះជាម្ចាស់ទេ? តើលោកមានចេតនាលាក់កំបាំងក្នុងការប្រកាន់ខ្ជាប់ តាមផ្លូវនៃការកោត​ខ្លាច​ព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ទេ? នៅវេលានោះ តើព្រះជាម្ចាស់មាន​ព្រះ​បន្ទូល​ប្រាប់នរណាម្នាក់ពីទីបញ្ចប់ដែលត្រូវមកដល់ទេ? នៅវេលានោះ ព្រះជាម្ចាស់ពុំបានសន្យា​ជា​មួយនរណាម្នាក់អំពីទីបញ្ចប់ទេ រីឯការដែលលោកយ៉ូបអាចកោតខ្លាចព្រះជាម្ចាស់ ហើយអាច​គេច​ចេញពីសេចក្ដីអាក្រក់ គឺផ្ទុយទៅនឹងព្រឹត្តិការណ៍ជុំវិញរឿងនេះ។ តើមនុស្សសព្វថ្ងៃធ្វើបានដូចលោក​យ៉ូបទេ? មានភាពខុសគ្នាច្រើនខ្លាំងណាស់ ពួកគេនៅ​ក្នុង​សម្ព័ន្ធ​ផ្សេង។ ទោះបីជា​លោក​យ៉ូបគ្មាន​ចំណេះ​ដឹងច្រើនអំពីព្រះជាម្ចាស់ ក៏លោកបានថ្វាយចិត្តរបស់លោកដល់ព្រះជាម្ចាស់ ហើយវាក៏ជាកម្មសិទ្ធ​របស់ព្រះជាម្ចាស់ដែរ។ លោកមិនដែលចរចាជាមួយព្រះជាម្ចាស់ទេ ហើយក៏​មិន​ដែលមានក្ដីប្រាថ្នា ឬការទាមទារហួសប្រមាណពីព្រះជាម្ចាស់ដែរ ផ្ទុយទៅវិញ លោកជឿថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ»។ នេះគឺជាអ្វីដែលលោកបានឃើញ និងបានទទួលពីការរក្សាសុពលភាពតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញ​ពីសេច​ក្ដីអាក្រក់ ក្នុងរយៈពេលជាច្រើនឆ្នាំដែលលោកនៅរស់។ ដូចគ្នានេះដែរ លោកក៏បានទទួលលទ្ធផល​ដែលត្រូវបានអះអាងនៅក្នុងពាក្យថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ប្រយោគទាំងពីរនេះជាអ្វីដែលលោកបានឃើញ និង​ចាប់ផ្ដើមដឹងថាជាលទ្ធផលនៃឥរិយាបទស្ដាប់បង្គាប់របស់លោកចំពោះព្រះជាម្ចាស់ ក្នុងបទ​ពិ​សោធន៍​​ជីវិតរបស់គាត់ ហើយសេចក្ដីទាំងនេះក៏ជាសាស្ត្រាវុធដ៏មានអនុភាពបំផុត ដែលធ្វើឲ្យ​លោកបានឈ្នះក្នុងគ្រាដែលត្រូវសេចក្ដីល្បួងរបស់សាតាំង ហើយសេចក្ដីទាំងនេះក៏ជាគ្រឹះនៃការ​ដែលគាត់ឈរមាំក្នុងទីបន្ទាល់របស់គាត់ចំពោះព្រះជាម្ចាស់ដែរ។ ត្រង់ចំណុចនេះ តើអ្នក​មាននឹកស្រមៃថា លោកយ៉ូបគឺជាមនុស្សម្នាក់គួរឲ្យស្រឡាញ់ទេ? តើអ្នករាល់គ្នាសង្ឃឹមចង់ក្លាយ​ជាមនុស្សបែបនេះទេ? តើអ្នករាល់គ្នាភ័យខ្លាចការឆ្លងកាត់ការល្បួងរបស់សាតាំងទេ? តើអ្នករាល់គ្នា​តាំងចិត្តអធិដ្ឋានទូលសុំព្រះជាម្ចាស់ ឲ្យដាក់អ្នករាល់គ្នាទៅក្នុងការល្បងលដូចលោកយ៉ូបទេ? គ្មានអ្វីត្រូវ​​​សង្ស័យនោះទេ មនុស្សភាគច្រើនមុខជាមិនហ៊ានអធិដ្ឋានទូលសុំសេចក្ដីបែបនេះឡើយ។ ដូច្នេះ ច្បាស់ណាស់ថា ជំនឿរបស់អ្នករាល់គ្នាតូចគួរឲ្យអាណិតតែម្ដង ធៀបទៅនឹងលោកយ៉ូប ជំនឿរបស់អ្នករាល់គ្នា គឺមិនសមនឹងយកមកនិយាយតែម្ដង។ អ្នករាល់គ្នាជាសត្រូវរបស់ព្រះជាម្ចាស់ អ្នកមិនកោតខ្លាចព្រះជាម្ចាស់ អ្នកមិនអាចឈរមាំក្នុងទីបន្ទាល់របស់អ្នកអំពីព្រះជាម្ចាស់ ហើយអ្នក ក៏មិនអាចយកឈ្នះលើការវាយប្រហារ ការចោទប្រកាន់ និងការល្បួងរបស់សាតាំងនោះដែរ។ តើអ្វីខ្លះដែលធ្វើឲ្យអ្នករាល់គ្នាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលនូវ សេចក្ដីសន្យារបស់​ព្រះ​ជាម្ចាស់? បន្ទាប់ពីបានស្ដាប់រឿងរបស់លោកយ៉ូប និងយល់ពីចេតនារបស់ព្រះជាម្ចាស់ ក្នុងការ​សង្គ្រោះមនុស្ស និងយល់ពីអត្ថន័យនៃការសង្គ្រោះមនុស្ស តើពេលនេះអ្នករាល់គ្នា​មាន​ជំនឿនឹងទទួលយកនូវការល្បងលដូចលោកយ៉ូបដែរឬទេ? តើអ្នកមិនគួរមានការតាំងចិត្តតិចតួច ដើម្បីអនុញ្ញាតឲ្យខ្លួនអ្នកដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់​ទេ​ឬ?

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សាតាំងល្បួងលោក​យ៉ូបជាលើកទីមួយ (ហ្វូងសត្វរបស់លោកត្រូវគេលួច ហើយសោកនាដកម្មបានធ្លាក់មកលើកូនៗរបស់លោក)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ១:៨ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ?...

សាតាំងល្បួងលោកយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់លោកយ៉ូប)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ?...

ពុំមានការសង្ស័យចំពោះការល្បងលរបស់ព្រះជាម្ចាស់

ក្រោយពេលដែលទទួលបានទីបន្ទាល់ពីលោកយ៉ូប បន្ទាប់​ពី​ការ ល្បង​លរបស់លោកបញ្ចប់ ព្រះជាម្ចាស់ក៏បានតាំងព្រះទ័យថា ព្រះអង្គនឹងយកមនុស្សដូចលោក​យ៉ូប...

សេចក្ដីជំនឿរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ មិនត្រូវបានធ្វើឲ្យរង្គើដោយសារតែការពិត​ដែល​ថា ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងពីគេនោះឡើយ

លោកយ៉ូបស្ដាប់ឮព្រះជាម្ចាស់ តាមរ​យៈការស្ដាប់នឹងត្រចៀក យ៉ូប ៩:១១ មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ...

Leave a Reply