អ្វីជាការត្រូវបានចាប់ឱ្យពិតប្រាកដ និងវិធីដែលមនុស្សអាចត្រូវបានលើកឡើងនៅខាងមុខបល្ល័ង្ករបស់ព្រះជាម្ចាស់
ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖
ពួកជំនុំនៅក្រុងភីឡាដិលភាបានកើតឡើង ដោយសារតែព្រះគុណ ហើយនិងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ទាំងស្រុងតែម្ដង។ សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កើនឡើងនៅក្នុងដួងចិត្តរបស់ពួកបរិសុទ្ធដ៏ច្រើនអនេក ដែលមិនរារែកចិត្តនៅក្នុងដំណើរផ្លូវខាងវិញ្ញាណរបស់គេឡើយ។ ពួកគេបានប្រកាន់ខ្ជាប់ទៅនឹងជំនឿរបស់គេដែលជឿថា ព្រះដ៏ពិតតែមួយអង្គបានត្រលប់ជាសាច់ឈាម ជឿថា ទ្រង់ជាព្រះសិរសានៃចក្រវាឡ ដែលបញ្ជាលើរបស់សព្វសារពើ៖ ជំនឿនេះត្រូវបានបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ ជាជំនឿមួយដ៏រឹងមាំដែលមិនអាចរើបានដូចជាភ្នំអ៊ីចឹង។ ហើយវានឹងមិនដែលផ្លាស់ប្ដូរឡើយ!
ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! នៅថ្ងៃនេះ គឺជាទ្រង់ហើយដែលបានបើកភ្នែកខាងវិញ្ញាណរបស់យើង ដែលជួយឲ្យមនុស្សខ្វាក់មើលឃើញ ជួយឲ្យមនុស្សខ្វិនដើរបាន និងជួយឲ្យមនុស្សឃ្លង់ជាស្អាត។ គឺជាទ្រង់ហើយដែលបានបើកទ្វារនៃស្ថានសួគ៌ ដើម្បីជួយឲ្យយើងយល់ពីសេចក្តីលាក់កំបាំងនៃពិភពខាងវិញ្ញាណ។ ដោយត្រូវបានជ្រួតជ្រាបដោយព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ និងត្រូវបានសង្រ្គោះពីភាពជាមនុស្សរបស់យើង ដែលត្រូវបានពុកខូចដោយសាតាំង ទាំងអស់នេះគឺជាកិច្ចការ និងសេចក្ដីមេត្តាករុណាដ៏ធំធេងលើសលប់របស់ទ្រង់។ យើងគឺជាស្មរបន្ទាល់របស់ទ្រង់!
ទ្រង់បានលាក់អង្គទ្រង់ជាយូរណាស់មកហើយ ទាំងបន្ទាបព្រះអង្គទ្រង់ និងដោយស្ងប់ស្ងាត់។ ទ្រង់បានឆ្លងកាត់ការរស់ពីសុគតឡើងវិញ បានរងទុក្ខដោយការជាប់ឆ្កាង បានឆ្លងកាត់អំណរ និងទុក្ខព្រួយនៃជីវិតជាមនុស្ស ហើយបានជួបនូវការបៀតបៀន និងទុក្ខវេទនាជាច្រើន ទ្រង់បានដកពិសោធន៍ និងស្គាល់រសជាតិនៃការឈឺចាប់នៅក្នុងពិភពលោករបស់មនុស្ស ហើយទ្រង់ត្រូវបានបោះបង់ចោលដោយយុគសម័យ។ ព្រះដែលយកកំណើតជាមនុស្ស គឺជាព្រះជាម្ចាស់ផ្ទាល់។ សម្រាប់ជាប្រយោជន៍ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទ្រង់បានសង្គ្រោះយើងពីគំនរលាមកសត្វ កាន់យើងដោយព្រះហស្ដស្ដាំរបស់ទ្រង់ ហើយប្រទានព្រះគុណរបស់ទ្រង់ដល់យើងដោយទទេ។ ដោយទទួលយករាល់ការឈឺចាប់គ្រប់យ៉ាង ទ្រង់បានលះបង់ព្រះជន្មទ្រង់ឲ្យយើង ហើយតម្លៃដែលទ្រង់បានបង់ដោយព្រះលោហិត ញើស និងទឹកព្រះនេត្រទ្រង់ ត្រូវបានស្ដែងចេញយ៉ាងច្បាស់នៅក្នុងពួកបរិសុទ្ធ។ យើងគឺជាលទ្ធផលចេញពី[ក] កិច្ចខិតខំប្រឹងប្រែងដ៏ប្រុងប្រយ័ត្នរបស់ទ្រង់ ហើយយើងគឺជាតម្លៃដែលទ្រង់បានបង់។
ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! គឺដោយសារតែព្រះទ័យស្រឡាញ់សប្បុរស និងសេចក្ដីមេត្តាករុណារបស់ទ្រង់ សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ទ្រង់ ភាពបរិសុទ្ធ និងការបន្ទាបព្រះអង្គទ្រង់របស់ទ្រង់នេះហើយ ដែលនាំឲ្យមនុស្សទាំងអស់លុតជង្គង់នៅចំពោះព្រះភ័ក្រ្ដទ្រង់ និងថ្វាយបង្គំទ្រង់អស់កល្បជានិច្ចនោះ។
នៅថ្ងៃនេះ ទ្រង់បានធ្វើឲ្យពួកជំនុំទាំងអស់ពេញខ្នាត ដូចជា ពួកជំនុំនៃក្រុងភីឡាដិលភា ហើយទ្រង់បានសម្រេចផែនការគ្រប់គ្រងរយៈពេល៦,០០០ឆ្នាំរបស់ទ្រង់។ ពួកបរិសុទ្ធអាចចុះចូលដោយបន្ទាបខ្លួននៅចំពោះទ្រង់ ផ្សារភ្ជាប់ខាងវិញ្ញាណ និងការដើរតាមនៅក្នុងសេចក្តីស្រឡាញ់ ដោយចូលរួមទៅនឹងប្រភពទឹក។ ទឹកដ៏រស់នៃជីវិតហូរឥតឈប់ ដោយលាងជម្រះ និងកម្ចាត់ចោលរាល់ភក់ជ្រាំ និងទឹកស្មោកគ្រោកដែលមាននៅក្នុងពួកជំនុំ ដើម្បីបន្សុទ្ធព្រះវិហាររបស់ទ្រង់ម្ដងទៀត។ យើងបានស្គាល់ព្រះដ៏ពិតជាក់ស្ដែង បានដើរនៅក្នុងព្រះបន្ទូលរបស់ទ្រង់ បានទទួលស្គាល់មុខងារ និងភារកិច្ចរបស់យើង ហើយបានធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីលះបង់ខ្លួនយើងសម្រាប់ជាប្រយោជន៍ដល់ពួកជំនុំ។ ដោយនៅស្ងប់ស្ងៀមចំពោះទ្រង់ យើងត្រូវតែយកចិត្តទុកដាក់មើលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកុំឲ្យព្រះហឫទ័យរបស់ទ្រង់ត្រូវបានរាំងស្ទះនៅក្នុងយើង។ នៅក្នុងចំណោមពួកបរិសុទ្ធនៅក្រុងនោះ ពួកគេមាននូវសេចក្តីស្រឡាញ់ចំពោះគ្នា ហើយចំណុចខ្លាំងរបស់អ្នកខ្លះនឹងជួយបំពេញបន្ថែមដល់ចំណុចខ្វះខាតរបស់អ្នកផ្សេងទៀត។ ពួកគេអាចដើរដោយវិញ្ញាណគ្រប់ពេល ដោយទទួលបានការស្រាយបំភ្លឺ និងការពន្យល់ពីព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេអនុវត្តតាមសេចក្តីពិតភ្លាមៗនៅពេលដែលពួកគេយល់។ ពួកគេបន្តដើរតាមឲ្យទាន់ពន្លឺថ្មី និងដើរតាមជំហានព្រះបាទារបស់ព្រះជាម្ចាស់។
ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម ហើយការអនុញ្ញាតឲ្យទ្រង់ត្រួតត្រា គឺជាការដើរជាមួយទ្រង់។ គ្រប់ទាំងគំនិត សញ្ញាណ យោបល់ និងការជាប់ជំពាក់ខាងលោកីយ៍ ត្រូវរលាយបាត់ទៅក្នុងខ្យល់ ដូចជាផ្សែង។ យើងអនុញ្ញាតឲ្យព្រះជាម្ចាស់សោយរាជ្យដ៏ខ្ពង់ខ្ពស់នៅក្នុងវិញ្ញាណរបស់យើង ដើរជាមួយទ្រង់ និងទទួលបានភាពខ្ពង់ខ្ពស់ យកឈ្នះលើលោកីយ៍ ហើយវិញ្ញាណរបស់យើងមានសេរីភាពហោះហើរដោយសេរី និងទទួលបានការដោះលែង៖ នេះគឺជាលទ្ធផល នៅពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាក្លាយជាស្ដេច។ តើយើងអាចមិនរាំច្រៀងនៅក្នុងការសរសើរតម្កើង ដោយថ្វាយការសរសើរតម្កើងរបស់យើង និងច្រៀងបទទំនុកថ្មីយ៉ាងដូចម្ដេច?
មានផ្លូវដ៏ពិតជាច្រើន ដើម្បីសរសើរព្រះជាម្ចាស់៖ ការអំពាវនាវរកព្រះនាមទ្រង់ ការចូលទៅជិតទ្រង់ ការគិតអំពីទ្រង់ ការអានសេចក្តីអធិស្ឋាន ការចូលរួមនៅក្នុងការប្រកបគ្នា ការសញ្ជឹងគិត ការអធិស្ឋាន និងបទចម្រៀងនៃការសរសើរតម្កើង។ នៅក្នុងប្រភេទនៃការសរសើរទាំងនេះ មាននូវសេចក្តីរីករាយ និងមាននូវការចាក់ប្រេងតាំង ហើយមានអំណាចនៅក្នុងការសរសើរតម្កើង ហើយក៏មាននូវបន្ទុកមួយដែរ។ មាននូវសេចក្តីជំនឿនៅក្នុងការសរសើរតម្កើង ហើយក៏មានគតិជ្រៅជ្រះថ្មីដែរ។
ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម ហើយសម្របសម្រួលនៅក្នុងការបម្រើ និងមានចិត្តតែមួយ ចូរសម្រេចបំណងព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ប្រញាប់ក្លាយជារូបកាយខាងវិញ្ញាណដ៏បរិសុទ្ធមួយ យកឈ្នះលើសាតាំង ហើយបញ្ចប់នូវជោគវាសនារបស់សាតាំង។ ពួកជំនុំភីឡាដិលភាត្រូវបានលើកឡើងទៅលើពពកចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយត្រូវបានបង្ហាញចេញយ៉ាងច្បាស់នៅក្នុងសិរីល្អរបស់ទ្រង់។
(«ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ការលេចមករបស់ព្រះជាម្ចាស់បានកើតឡើងនៅក្នុងក្រុមជំនុំទាំងអស់រួចហើយ។ គឺជាព្រះវិញ្ញាណដែលមានបន្ទូល ហើយទ្រង់គឺជាភ្លើងដ៏សន្ធោសន្ធៅ មានឫទ្ធានុភាព និងកំពុងជំនុំជម្រះ។ ទ្រង់គឺជាកូនមនុស្ស ទ្រង់ព្រះពស្ដ្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតតឹងព្រះឧរា។ ព្រះសិរសា និងព្រះកេសាទ្រង់សដូចជារោមចៀម ហើយព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង។ ព្រះបាទរបស់ទ្រង់ដូចជាលង្ហិនរលីងដែលភ្លឺផ្លេកៗដូចជាគេដុតក្នុងគុកភ្លើង ហើយព្រះសូរសៀងរបស់ទ្រង់ដូចជាសូរនៃទឹកជាច្រើន។ នៅព្រះហស្ដស្តាំទ្រង់កាន់ផ្កាយ ៧ ក៏មានដាវមុខ ២ ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ដ្របញ្ចេញពន្លឺដូចជាថ្ងៃភ្លឺពេញអំណាច!
កូនមនុស្សត្រូវបានគេមើលឃើញ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គត្រូវបានបើកសម្ដែងយ៉ាងបើកចំហ។ សិរីល្អរបស់ព្រះជាម្ចាស់បានសាយភាយទៅ ដោយបញ្ចេញពន្លឺដូចជាថ្ងៃភ្លឺពេញអំណាច! ព្រះភក្ដ្រដ៏មានសិរីល្អរបស់ទ្រង់ភ្លឺត្រចះត្រចង់ដោយពន្លឺផ្លេកៗ។ តើភ្នែករបស់អ្នកណាដែលហ៊ានសម្លឹងទ្រង់ដោយការទាស់ទទឹងនោះ? ការទាស់ទទឹងនាំទៅរកសេចក្តីស្លាប់! គ្មានសេចក្ដីមេត្តាករុណាបន្ដិចឡើយ ចំពោះអ្វីមួយដែលអ្នកគិតនៅក្នុងចិត្ត ចំពោះពាក្យពេចន៍ណាមួយដែលអ្នកនិយាយ ឬចំពោះអ្វីមួយដែលអ្នកធ្វើ។ អ្នករាល់គ្នានឹងយល់ ហើយមើលឃើញអ្វីដែលអ្នករាល់គ្នាបានទទួល គឺគ្មានអ្វីក្រៅពីការជំនុំជម្រះឡើយ! តើខ្ញុំអាចប្រកាន់ខ្ជាប់ការជំនុំជម្រះបានទេ នៅពេលដែលអ្នករាល់គ្នាមិនប្រឹងប្រែងហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ តែបែរជារំខានយ៉ាងបំពាន ហើយបំផ្លាញការកសាងរបស់ខ្ញុំនោះ? ខ្ញុំនឹងមិនប្រព្រឹត្តយ៉ាងទន់ភ្លន់ចំពោះបុគ្គលប្រភេទនេះទេ! ប្រសិនបើអាកប្បកិរិយារបស់អ្នក កាន់តែធ្ងន់ធ្ងរទៅ នោះអ្នកនឹងត្រូវបានលេបត្របាក់ដោយអណ្ដាតភ្លើង! ព្រះដ៏មានគ្រប់ព្រះចេស្ដាបើកបង្ហាញនៅក្នុងរាងកាយខាងវិញ្ញាណមួយ ដោយគ្មានសាច់ឈាម ឬការតភ្ជាប់ពីក្បាលដល់ចុងជើងសូម្បីតែបន្តិចឡើយ។ ទ្រង់យាងឆ្លងកាត់ពិភពសាកលលោក ដោយគង់លើបល្ល័ង្កដ៏រុងរឿងនៅក្នុងស្ថានសួគ៌ជាន់ទីបី ទ្រង់គ្រប់គ្រងរបស់សព្វសារពើ។ សាកលលោក និងរបស់សព្វសារពើស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ប្រសិនបើខ្ញុំនិយាយបែបណា នោះវានឹងក្លាយជាបែបនោះ។ ប្រសិនបើខ្ញុំបង្គាប់បែបណា នោះវានឹងទៅជាបែបនោះ។ សាតាំងនៅក្រោមព្រះបាទរបស់ខ្ញុំ វានៅក្នុងជង្ហុកដ៏ធំ! នៅពេលដែលសម្លេងរបស់ខ្ញុំបន្លឺឡើង នោះផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ ហើយក្លាយជាទទេស្អាត! របស់សព្វសារពើនឹងត្រូវបានធ្វើឲ្យថ្មីឡើងវិញ នេះគឺជាសេចក្តីពិតដែលមិនអាចផ្លាស់ប្តូរបាន និងពិតជាត្រឹមត្រូវ។ ខ្ញុំបានយកឈ្នះពិភពលោក ក៏ដូចជាសភាវៈអាក្រក់ទាំងអស់។ ខ្ញុំស្នាក់នៅទីនេះដោយការនិយាយទៅកាន់អ្នករាល់គ្នា ហើយអស់អ្នកណាដែលមានត្រចៀក គួរតែស្ដាប់ ហើយអស់អ្នកណាដែលកំពុងតែរស់នៅគួរតែទទួលយក។
ពេលវេលានឹងចូលមកដល់ទីបញ្ចប់ របស់សព្វសារពើនៅក្នុងពិភពលោកនេះនឹងក្លាយជាទទេស្អាត ហើយរបស់សព្វសារពើនឹងត្រូវបានកើតជាថ្មី។ ចូរនឹកចាំពីសេចក្តីនេះ! ចូរកុំភ្លេចឲ្យសោះ! អាចមិនមានភាពស្រពិចស្រពិលឡើយ! ផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ តែព្រះបន្ទូលរបស់ខ្ញុំមិនដែលបាត់ឡើយ! ចូរឲ្យខ្ញុំដាស់តឿនអ្នករាល់គ្នាម្ដងទៀត៖ ចូរកុំរត់ដោយឥតខ្លឹមសារ! ចូរក្រោកឡើង! ចូរប្រែចិត្ត ហើយការសង្គ្រោះនៅជិតបង្កើយ! ខ្ញុំបានលេចមករួចហើយនៅក្នុងចំណោមអ្នករាល់គ្នា ហើយសម្លេងរបស់ខ្ញុំបានបន្លឺឡើង។ សម្លេងរបស់ខ្ញុំបានបន្លឺឡើងនៅចំពោះអ្នករាល់គ្នា។ ជារៀងរាល់ថ្ងៃ សម្លេងនេះនៅចំពោះមុខអ្នកដោយផ្ទាល់ ហើយរាល់ថ្ងៃគឺជាថ្ងៃដែលស្រស់ស្រាយ ហើយថ្មី។ អ្នកមើលឃើញខ្ញុំ ហើយខ្ញុំមើលឃើញអ្នក។ ខ្ញុំនិយាយទៅកាន់អ្នកជានិច្ច ហើយខ្ញុំនៅចំពោះមុខអ្នក។ ទោះបីជាយ៉ាងណា អ្នកបដិសេធខ្ញុំ ហើយមិនស្គាល់ខ្ញុំ។ ចៀមខ្ញុំទាំងប៉ុន្មានវាស្ដាប់ខ្ញុំ ប៉ុន្តែ អ្នករាល់គ្នាស្ទាក់ស្ទើរទៅវិញ! អ្នកស្ទាក់ស្ទើរ! ចិត្តរបស់អ្នកបានត្រឡប់ជាស្ពឹក ភ្នែករបស់អ្នកបានខ្វាក់ដោយសារសាតាំង ហើយអ្នកមិនអាចមើលឃើញផ្ទៃមុខដ៏មានសិរីរុងល្អរបស់ខ្ញុំបានឡើយ អ្នកគួរឲ្យអាណិតណាស់! គួរឲ្យអាណិតមែន!
ព្រះវិញ្ញាណទាំង ៧ នៅខាងមុខបល្ល័ង្ករបស់ខ្ញុំត្រូវបានបញ្ជូនទៅគ្រប់ច្រកល្ហកនៃផែនដី ហើយខ្ញុំនឹងបញ្ជូនអ្នកនាំសាររបស់ខ្ញុំដើម្បីនិយាយទៅកាន់ក្រុមជំនុំ។ ខ្ញុំសុចរិត និងស្មោះត្រង់ ខ្ញុំជាព្រះជាម្ចាស់ដែលត្រួតពិនិត្យផ្នែកដ៏ជ្រៅបំផុតនៃដួងចិត្តរបស់មនុស្ស។ ព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មាន ហើយគឺព្រះបន្ទូលរបស់ខ្ញុំដែលបន្លឺចេញពីខាងក្នុងបុត្រារបស់ខ្ញុំ។ អស់អ្នកណាដែលមានត្រចៀកគួរតែស្ដាប់! អស់អ្នកណាដែលកំពុងរស់នៅ គួរតែទទួលយក! ចូរទទួលទានព្រះបន្ទូលទាំងនេះ ហើយចូរកុំសង្ស័យឡើយ។ អស់អ្នកណាដែលចុះចូល ហើយយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំនឹងទទួលបានព្រះពរដ៏អស្ចារ្យ! អស់អ្នកណាសដែលស្វែងរកមុខខ្ញុំដោយអស់ពីចិត្ត នឹងពិតជាមានពន្លឺថ្មី ការបំភ្លឺថ្មី និងការយល់ថ្មី គ្រប់ទាំងអស់នឹងស្រស់ ហើយថ្មី។ ព្រះបន្ទូលរបស់ខ្ញុំនឹងលេចមកដល់វិញ្ញាណរបស់អ្នក ដើម្បីឲ្យអ្នកអាចមើលឃើញរាល់អាថ៌កំបាំងនៃពិភពខាងវិញ្ញាណទាំងឡាយ ហើយមើលឃើញថា នគរព្រះគឺស្ថិតនៅក្នុងចំណោមមនុស្ស។ ចូរចូលទៅក្នុងទីជម្រក ហើយព្រះគុណ និងព្រះពរទាំងអស់នឹងកើតមានដល់អ្នក។ គ្រោះទុរ្ភិក្ស និងគ្រោះកាច នឹងមិនអាចប៉ះពាល់អ្នកបានឡើយ ហើយចចក ពស់ ខ្លា នឹងខ្លាដំបង នឹងមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបានឡើយ។ អ្នកនឹងទៅជាមួយខ្ញុំ ដើរជាមួយខ្ញុំ ហើយចូលទៅក្នុងសិរីល្អជាមួយខ្ញុំ។
ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! រូបអង្គដ៏រុងរឿងរបស់ទ្រង់លេចឡើងដោយចំហ រូបអង្គនៃព្រះវិញ្ញាណបរិសុទ្ធលេចឡើង ហើយទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលពេញលេញ! ពិភពលោក និងសាច់ឈាម ទាំងពីរនេះបានផ្លាស់ប្ដូរ ហើយការផ្លាស់ប្រែរបស់ទ្រង់នៅលើភ្នំ គឺជារូបអង្គរបស់ព្រះជាម្ចាស់។ ទ្រង់ពាក់មកុដមាសនៅលើព្រះសិរសារបស់ទ្រង់ ព្រះពស្ដ្ររបស់ទ្រង់សដូចសំឡី នៅជុំវិញព្រះឱរាមានខ្សែមាសព័ទ្ធជុំវិញ ហើយរបស់សព្វសារពើនៅក្នុងពិភពលោកគឺជាទ្រនាប់ព្រះបាទរបស់ទ្រង់។ ព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង មានដាវមុខ ២ ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយនៅព្រះហស្ដស្តាំទ្រង់កាន់ផ្កាយ ៧។ ផ្លូវទៅកាន់នគរព្រះគឺភ្លឺចែងចាំងគ្មានដែនកំណត់ ហើយសិរីរុងរឿងរបស់ទ្រង់លេចឡើង ព្រមទាំងបញ្ចេញពន្លឺ។ ភ្នំទាំងឡាយមានអំណរ ហើយទឹកសើចសប្បាយ ព្រមទាំងព្រះអាទិត្យ ព្រះច័ន្ទ និងដួងតារាទាំងឡាយវិលត្រឡប់ទៅរកការរៀបចំដ៏មានសណ្ដាប់ធ្នាប់របស់ពួកវា ដោយទទួលស្វាគមន៍ព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់ ដែលការយាងត្រឡប់មកប្រកបដោយជ័យជម្នះរបស់ទ្រង់ ប្រកាសអំពីការបញ្ចប់នៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់។ គ្រប់យ៉ាងមានការលោតកញ្ឆេង និងរាំដោយក្តីអំណរ! ចូរអបអរសាទរ! ព្រះដ៏មានគ្រប់ព្រះចេស្ដាគង់នៅលើបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់! ចូរច្រៀងឡើង! ទង់ជ័យនៃព្រះចេស្ដាដ៏ខ្ពង់ខ្ពស់ ត្រូវបានលើកឡើងនៅលើភ្នំស៊ីយ៉ូនដ៏ប្រសើរ និងប្រកបដោយឫទ្ធានុភាព! ជាតិសាសន៍ទាំងអស់កំពុងតែអបអរសាទរ មនុស្សទាំងអស់កំពុងតែច្រៀង ភ្នំស៊ីយ៉ូនកំពុងតែសើចយ៉ាងក្អាកក្អាយ ហើយសិរីល្អរបស់ព្រះជាម្ចាស់បានកើតឡើង! ខ្ញុំមិនធ្លាប់ស្រមៃថា ខ្ញុំអាចមើលឃើញព្រះភក្ដ្ររបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំបានឃើញហើយ។ ដោយនៅផ្ទាល់ជាមួយទ្រង់ជារៀងរាល់ថ្ងៃ នោះខ្ញុំបានប្រគល់ចិត្តទាំងមូលដល់ទ្រង់។ ទ្រង់ប្រទានអាហារ និងភេសជ្ជៈយ៉ាងច្រើនក្រៃលែង។ ពន្លឺដ៏រុងរឿងរបស់ទ្រង់បំភ្លឺគ្រប់ទាំងជីវិត ពាក្យពេចន៍ សកម្មភាព គំនិត យោបល់។ ទ្រង់ដឹកនាំរាល់ជំហាននីមួយៗនៃវិធី ហើយការជំនុំជម្រះរបស់ទ្រង់កើតឡើងភ្លាមៗចំពោះចិត្តដ៏បះបោរ។
ការទទួលទាន ការស្នាក់នៅជាមួយគ្នា និងការរស់នៅជាមួយព្រះជាម្ចាស់ ការនៅរួមគ្នាជាមួយទ្រង់ ដើរជាមួយគ្នា រីករាយជាមួយគ្នា ទទួលបានសិរីល្អ និងព្រះពរជាមួយគ្នា ចែករំលែកភាពជាស្ដេចជាមួយទ្រង់ ហើយមានវត្តមានជាមួយគ្នានៅក្នុងនគរព្រះ ឱ! ពិតជារីករាយម្ល៉េះទេ! ឱ! ពិតជាផ្អែមល្ហែមម៉្លេះទេ! យើងនៅផ្ទាល់ជាមួយទ្រង់មុខទល់នឹងមុខជារៀងរាល់ថ្ងៃ និយាយជាមួយទ្រង់ជារៀងរាល់ថ្ងៃ ហើយជជែកគ្នាជានិច្ច ព្រមទាំងទទួលបានការបំភ្លឺថ្មី និងគំនិតថ្មីជារៀងរាល់ថ្ងៃ។ ភ្នែកខាងវិញ្ញាណរបស់យើងបានបើក ហើយយើងមើលឃើញអ្វីៗគ្រប់យ៉ាង។ គ្រប់អាថ៌កំបាំងទាំងអស់នៃវិញ្ញាណត្រូវបានបើកសម្ដែងដល់យើង។ ជីវិតដ៏បរិសុទ្ធ គឺពិតជាគ្មានសេចក្តីខ្វល់ខ្វាយឡើយ។ ចូររត់យ៉ាងលឿន និងកុំឈប់ឲ្យសោះ ព្រមទាំងបោះជំហានទៅមុខឥតឈប់ ព្រោះមានជីវិតដ៏អស្ចារ្យជាងនេះនៅខាងមុខ។ ចូរកុំពេញចិត្តត្រឹមតែរសជាតិផ្អែមឲ្យសោះ ចូរស្វែងរកឥតឈប់ឈរដើម្បីចូលទៅក្នុងព្រះជាម្ចាស់។ ទ្រង់គឺជាគ្រប់យ៉ាង ដែលបរិបូរណ៍ និងច្រើនក្រៃលែង ហើយទ្រង់មានអ្វីៗគ្រប់ប្រភេទដែលយើងខ្វះខាត។ ចូរសហការយ៉ាងសកម្ម និងចូលទៅក្នុងទ្រង់ ហើយគ្មានអ្វីដែលនឹងដូចពីមុនម្ដងទៀតឡើយ។ ជីវិតរបស់យើងនឹងវិសេសវិសាល ហើយគ្មានបុគ្គលណា បញ្ហាណា ឬអ្វីមួយអាចនឹងរំខានយើងបានឡើយ។
ភាពវិសេសវិសាល! ភាពវិសេសវិសាល! ភាពវិសេសវិសាលដ៏ពិត! ជីវិតដែលវិសេសវិសាលរបស់ព្រះជាម្ចាស់គឺនៅខាងក្នុង ហើយរបស់សព្វសារពើបានស្រាកស្រាន្ដយ៉ាងពិតប្រាកដ! យើងវិសេសលើសពិភពលោក និងវត្ថុនៃលោកិយ ដោយគ្មានអារម្មណ៍ជាប់ជំពាក់ជាមួយស្វាមី ឬកូនៗឡើយ។ យើងវិសេសលើសការត្រួតត្រានៃជំងឺ និងបរិស្ថានទាំងឡាយ។ សាតាំងមិនហ៊ានរំខានយើងឡើយ។ យើងពិតជាវិសេសលើសគ្រោះមហន្តរាយទាំងស្រុង។ ការនេះកំពុងតែអនុញ្ញាតឲ្យព្រះជាម្ចាស់កាន់កាប់ភាពជាស្ដេច! យើងជាន់ឈ្លីសាតាំងនៅក្រោមព្រះបាទ ឈរជាទីបន្ទាល់សម្រាប់ក្រុមជំនុំ ហើយបើកបង្ហាញយ៉ាងលម្អិតអំពីមុខមាត់ដ៏អាក្រក់របស់សាតាំង។ ការកសាងក្រុមជំនុំគឺស្ថិតនៅក្នុងព្រះគ្រីស្ទ ហើយរាងកាយដ៏រុងរឿងបានលេចចេញមក នេះគឺជាការរស់នៅក្នុងការលើកឡើង!
(«ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ភ្នំ និងទន្លេផ្លាស់ប្តូរ ទឹកហូរទៅតាមចរន្តរបស់វា ហើយជីវិតរបស់មនុស្សមិនអាចឋិតថេរដូចផែនដី និងផ្ទៃមេឃនោះទេ។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ដែលមានព្រះជន្មអស់កល្បជានិច្ច និងមានព្រះជន្មរស់ឡើងវិញ ដែលបន្តពីជំនាន់មួយទៅជំនាន់មួយជារៀងរហូត! របស់សព្វសារពើ និងហេតុការណ៍ទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់ ហើយសាតាំងស្ថិតនៅក្រោមព្រះបាទទ្រង់។
ថ្ងៃនេះ គឺដោយសារតែការជ្រើសរើសតាមការកំណត់របស់ព្រះជាម្ចាស់ ទើបទ្រង់រំដោះយើងចេញពីក្រញាំរបស់សាតាំង។ ទ្រង់ពិតជាព្រះប្រោសលោះរបស់យើងប្រាកដមែន។ ព្រះជន្មដែលបានរស់ឡើងវិញ និងអស់កល្បជានិច្ចរបស់ព្រះគ្រីស្ទពិតជាបានធ្វើការនៅក្នុងយើង ដោយកំណត់ឲ្យយើងមានទំនាក់ទំនងជាមួយព្រះជន្មរបស់ព្រះជាម្ចាស់ ដែលយើងអាចមកជួបផ្ទាល់ជាមួយទ្រង់ ហូបជាមួយទ្រង់ ផឹកជាមួយទ្រង់ និងរីករាយជាមួយទ្រង់។ នេះគឺជាតង្វាយដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដែលព្រះជាម្ចាស់បានប្រទាន ដោយថ្លៃលោហិតបេះដូងរបស់ទ្រង់។
រដូវកាលចូលមក ហើយទៅវិញ ដោយឆ្លងកាត់ខ្យល់ និងសន្សើម ជួបនឹងការឈឺចាប់ ការធ្វើទុក្ខបុកម្នេញ និងការរងទុក្ខជាច្រើនរបស់ជីវិត ជួបនឹងការមិនទទួលស្គាល់ និងការបង្កាច់បង្ខូចជាច្រើនរបស់ពិភពលោក ជួបនឹងការចោទប្រកាន់ក្លែងក្លាយជាច្រើនរបស់រដ្ឋាភិបាល ប៉ុន្តែ សេចក្តីជំនឿរបស់ព្រះជាម្ចាស់ និងការប្តេជ្ញារបស់ទ្រង់មិនថមថយសូម្បីតែបន្តិច។ ទ្រង់ទុកព្រះជន្មផ្ទាល់របស់ទ្រង់មួយឡែក ដោយលះបង់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ចំពោះផែនការ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីឲ្យកិច្ចការទាំងនោះអាចសម្រេចបាន។ ទ្រង់មិនសំចៃចំពោះការឈឺចាប់នោះទេ ដើម្បីរាស្ត្រជាច្រើនរបស់ទ្រង់ ដោយការចិញ្ចឹមបីបាច់ និងស្រោចស្រពពួកគេយ៉ាងយកចិត្តទុកដាក់។ មិនថាយើងងងឹតងងល់យ៉ាងណា ឬយើងលំបាកយ៉ាងណានោះទេ យើងត្រូវតែចុះចូលចំពោះទ្រង់ ហើយព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទនឹងផ្លាស់ប្តូរធម្មជាតិដើមរបស់យើង...។ ដើម្បីបុត្រាច្បងទាំងអស់នេះ ទ្រង់ធ្វើការដោយមិននឿយហត់ ដោយមិនសោយអាហារ និងមិនសម្រាក។ ជាច្រើនថ្ងៃ និងច្រើនយប់ ដែលទ្រង់ទតមើលស៊ីយ៉ូនដោយអស់ពីព្រះទ័យ តាមរយៈកម្តៅដ៏ក្តៅហែង និងភាពត្រជាក់ស្ទើរកក។
ពិភពលោក ផ្ទះសម្បែង កិច្ចការ និងគ្រប់យ៉ាងបានកន្លងផុតទៅទាំងស្រុងយ៉ាងរីករាយ និងស្ម័គ្រចិត្ត ហើយបរិស្ថានលោកិយក៏មិនទាក់ទងនឹងទ្រង់ដែរ...។ ព្រះបន្ទូលដែលចេញពីព្រះឱស្ឋទ្រង់ វាយលុកចូលទៅក្នុងយើង ដោយបើកបង្ហាញនូវអ្វីៗដែលលាក់ទុកយ៉ាងជ្រៅនៅក្នុងចិត្តយើង។ តើយើងអាចមិនជឿដូចម្តេចនឹងកើតទៅ? ប្រយោគនីមួយៗដែលចេញពីព្រះឱស្ឋរបស់ទ្រង់ អាចក្លាយជាការពិតនៅក្នុងយើងគ្រប់ពេលវេលា។ អ្វីក៏ដោយដែលយើងធ្វើ ទោះនៅចំពោះទ្រង់ក្តី ឬលាក់បាំងពីទ្រង់ក្តី គឺគ្មានអ្វីដែលទ្រង់មិនជ្រាបនោះទេ គ្មានអ្វីដែលទ្រង់មិនយល់ឡើយ។ គ្រប់យ៉ាងនឹងបើកសម្តែងនៅចំពោះទ្រង់យ៉ាងពិតប្រាកដ មិនថាផែនការ និងការរៀបចំផ្ទាល់ខ្លួនរបស់ពួកយើងនោះទេ។
ការអង្គុយនៅចំពោះទ្រង់ ការមានអារម្មណ៍រីករាយនៅក្នុងវិញ្ញាណ ដោយភាពស្រាកស្រាន្ត និងស្ងប់ស្ងាត់ ប៉ុន្តែ អារម្មណ៍តែងតែទទេស្អាត ហើយពិតជាជាប់ជំពាក់ជាមួយព្រះជាម្ចាស់៖ នេះគឺជាការអស្ចារ្យមួយដែលមិនអាចគិតដល់ និងមិនអាចសម្រេចបាន។ ព្រះវិញ្ញាណបរិសុទ្ធល្មមគ្រប់គ្រាន់ក្នុងការអះអាងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ដ៏ពិតមួយអង្គ! វាគឺជាអំណះអំណាងដែលមិនអាចប្រកែកបាន! ក្រុមយើងនេះ មានព្រះពរដោយមិនអាចពណ៌នាបាន! ប្រសិនបើមិនមែនដោយសារព្រះគុណ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ទេ នោះយើងអាចត្រឹមតែវិនាស និងដើរតាមសាតាំងប៉ុណ្ណោះ។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន!
ឱ! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែងអើយ! គឺទ្រង់ហើយដែលបានបើកភ្នែកខាងឯវិញ្ញាណរបស់ពួកយើង ដោយអនុញ្ញាតឲ្យពួកយើងយល់អំពីអាថ៌កំបាំងនៃពិភពខាងវិញ្ញាណ។ ទិដ្ឋភាពនៃនគរព្រះគ្មានព្រំដែនកំណត់នោះទេ។ ចូរយើងប្រុងប្រយ័ត្នខណៈដែលយើងរង់ចាំ។ ពេលវេលាជិតមកដល់ហើយ។
អណ្តាតភ្លើងនៃសង្គ្រាមកួចឡើង ផ្សែងកាំភ្លើងធំពេញផ្ទៃអាកាស ធាតុអាកាសប្រែជាក្តៅឧណ្ហៗ អាកាសធាតុផ្លាស់ប្តូរ គ្រោះចង្រៃនឹងលាតសន្ធឹង ហើយមនុស្សមិនអាចធ្វើអ្វីបានក្រៅពីស្លាប់ដោយគ្មានសង្ឃឹមរស់រានមានជីវិតនោះទ។
ឱ! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែងអើយ! គឺទ្រង់ហើយដែលជាបន្ទាយដ៏រឹងមាំរបស់យើង។ ទ្រង់គឺជាទីជម្រករបស់ពួកយើង។ យើងប្រមូលផ្តុំគ្នានៅក្រោមស្លាបរបស់ទ្រង់ ហើយគ្រោះភ័យមិនអាចប៉ះពាល់យើងបានទេ។ នេះគឺជាការការពារ និងការថែរក្សានៃភាពជាព្រះរបស់ទ្រង់។
យើងទាំងអស់គ្នាបន្លឺសម្លេងឡើងជាបទចម្រៀង យើងច្រៀងដោយការសរសើរតម្កើង ហើយសម្លេងនៃការសរសើរតម្កើងរបស់យើង បន្លឺទូទាំងស៊ីយ៉ូន! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែង បានរៀបចំវាសនាដ៏រុងរឿងនោះសម្រាប់យើង។ ចូរប្រុងប្រយ័ត្ន ឱ! ចូរប្រយ័ត្នប្រយែង! មកដល់ពេលនេះ ពេលវេលាមិនទាន់ហួសនៅឡើយទេ។
(«ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ដ៏ពិតដែលមានគ្រប់ព្រះចេស្ដា ស្ដេចដែលត្រូវបានថ្វាយរាជ្យសម្បត្តិ ត្រួតត្រាលើសកលលោកទាំងមូល បែរព្រះភ័ក្ត្រទៅរកជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយគ្រប់យ៉ាងដែលនៅក្រោមស្ថានសួគ៌បញ្ចេញពន្លឺដោយសិរីល្អរបស់ព្រះជាម្ចាស់។ របស់សព្វសារពើដែលមានជីវិតនៅក្នុងសកលលោក និងទៅដល់ទីបំផុតនៃផែនដីនឹងឃើញ។ ភ្នំ ទន្លេ បឹងបួរ ដែនដី មហាសមុទ្រ និងភាវៈមានជីវិតទាំងអស់បានទាញបើកវាំងននរបស់ពួកគេ ដោយពិចារណាពីព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ដ៏ពិត ហើយពួកគេបានរស់ឡើងវិញ ហាក់ដូចជាការដើរចេញពីសុបិន ហាក់ដូចជាពួកគេគឺជាពន្លកដែលកំពុងបំបែកដីអ៊ីចឹង!
អ្ហា! ព្រះជាម្ចាស់ដ៏ពិតមួយអង្គលេចចេញនៅខាងមុខពិភពលោក។ តើអ្នកណាហ៊ានទៅរកទ្រង់ដោយការរារែកនោះ? គ្រប់គ្នាញ័រដោយភាពភ័យខ្លាច។ គ្រប់គ្នាជឿទាំងស្រុង ហើយអង្វរសុំអភ័យទោសម្ដងហើយម្ដងទៀត។ មនុស្សទាំងអស់លុតជង្គង់នៅចំពោះទ្រង់ ហើយមាត់ទាំងអស់ថ្វាយបង្គំទ្រង់! ទ្វីប និងមហាសមុទ្រ ភ្នំ ទន្លេ របស់សព្វសារពើសរសើរតម្កើងទ្រង់ដោយឥតទីបញ្ចប់! និទាឃរដូវចូលមកដោយខ្យល់ដ៏កក់ក្ដៅ ដោយនាំមកនូវភ្លៀងនិទាឃរដូវដ៏ល្អ។ ដូចមនុស្សទាំងអស់ដែរ ចរន្តទឹកក្នុងស្ទឹងហូរដោយក្ដីទុកព្រួយ និងក្ដីអំណរ ដោយស្រក់ទឹកភ្នែកនៃការជាប់ជំពាក់ និងការបន្ទោសខ្លួនឯង។ ទន្លេ បឹងបួរ រលក និងផ្ទាំងទឹកទាំងអស់កំពុងតែច្រៀង ដោយច្រៀងសរសើរព្រះនាមដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ដ៏ពិត! សម្លេងនៃការសរសើរបន្លឺឡើងយ៉ាងច្បាស់! អ្វីៗដែលចាស់ ដែលធ្លាប់ត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង ទាំងអស់នោះនឹងត្រូវបានធ្វើឱ្យថ្មីឡើងវិញ និងត្រូវបានផ្លាស់ប្ដូរ ហើយនឹងចូលទៅក្នុងពិភពថ្មីទាំងស្រុង ...
នេះគឺជាត្រែដ៏បរិសុទ្ធ ហើយវាបានចាប់ផ្ដើមបន្លឺសម្លេង! ចូរស្ដាប់វាចុះ។ សម្លេងដ៏ផ្អែមនោះ គឺជាព្រះសូរសៀងនៃបល្ល័ង្ក ដែលប្រកាសទៅដល់ជាតិសាសន៍នីមួយៗ និងមនុស្សថា ពេលវេលាបានមកដល់ហើយ ទីបញ្ចប់ចុងក្រោយបានមកដល់ហើយ។ ផែនការគ្រប់គ្រងរបស់ខ្ញុំត្រូវបានបញ្ចប់ហើយ។ នគររបស់ខ្ញុំបានលេចឡើងយ៉ាងចំហនៅលើផែនដី។ នគររបស់ពិភពលោកបានក្លាយជានគររបស់ខ្ញុំ ដែលជាព្រះជាម្ចាស់។ ត្រែទាំង ៧ របស់ខ្ញុំ បន្លឺសម្លេងចេញពីបល្ល័ង្ក ហើយអ្វីៗដ៏អស្ចារ្យបែបនេះនឹងកើតឡើង! មនុស្សនៅចុងបំផុតនៃផែនដីនឹងប្រញាប់ប្រញាប់ជាមួយគ្នាចេញពីទិសដៅនីមួយៗ ដោយកម្លាំងនៃផ្ទាំងទឹកកក និងអំណាចនៃផ្គររន្ទះ អ្នកខ្លះជិះទូកនៅតាមសមុទ្រ អ្នកខ្លះជិះយន្ដហោះ អ្នកខ្លះជិះយានជំនិះគ្រប់ទំហំ និងសណ្ឋាន អ្នកខ្លះជិះលើខ្នងសេះ។ ចូរមើលឱ្យជិត។ ចូរស្ដាប់យ៉ាងប្រុងប្រយ័ត្ន។ អ្នកជិះសេះដែលមានគ្រប់ពណ៌ ដែលវិញ្ញាណត្រូវបានដាស់ឡើង ដែលមានចេស្ដា និងប្រសើរលើសលន់ទាំងនេះ ហាក់ដូចជាចាប់យកសមរភូមិ គឺមិនអើពើនឹងសេចក្ដីស្លាប់ទេ។ នៅកណ្ដាលស្នូរកញ្ជ្រៀវរបស់សេះ និងសម្រែករបស់មនុស្សដែលស្រែករកព្រះជាម្ចាស់ដ៏ពិត មនុស្សប្រុសស្រី និងក្មេងៗជាច្រើន នឹងត្រូវជាន់ដោយក្រចករបស់ពួកវាមួយរំពេច។ អ្នកខ្លះនឹងស្លាប់ អ្នកខ្លះនឹងដកដង្ហើមចុងក្រោយរបស់ពួកគេ អ្នកខ្លះនឹងត្រូវកិនកម្ទេច ដោយគ្មាននរណាម្នាក់មើលថែពួកគេ ដោយស្រែកយ៉ាងរំជួលចិត្ត និងស្រែកថ្ងូរដោយការឈឺចាប់។ កូននៃការបះបោរអើយ! តើនេះមិនមែនជាលទ្ធផលចុងក្រោយរបស់អ្នករាល់គ្នាទេឬ?
ខ្ញុំទតមើលរាស្ត្ររបស់ខ្ញុំដោយក្ដីអំណរ ជាអ្នកដែលស្ដាប់ឮសម្លេងរបស់ខ្ញុំ ហើយប្រមូលគ្នាមកពីគ្រប់ជាតិសាសន៍ និងដែនដីទាំងអស់។ មនុស្សទាំងអស់សរសើរតម្កើង និងលោតកញ្ឆេងដោយអំណរគ្មានទីបញ្ចប់ ដោយការរក្សាព្រះជាម្ចាស់ដ៏ពិតនៅក្នុងមាត់របស់ពួកគេ! ពួកគេធ្វើបន្ទាល់ទៅកាន់ពិភពលោក ហើយសម្លេងនៃបន្ទាល់របស់ពួកគេទៅកាន់ព្រះជាម្ចាស់ដ៏ពិត គឺដូចទៅនឹងសូរគ្រាំគ្រេងនៃទឹកជាច្រើន។ មនុស្សទាំងអស់នឹងប្រមូលផ្ដុំគ្នាទៅក្នុងនគររបស់ខ្ញុំ។
ត្រែទាំង ៧ របស់ខ្ញុំបន្លឺសម្លេង ដាស់អ្នកដែលកំពុងលង់លក់ក្នុងដំណេក! ចូរក្រោកឡើងឱ្យឆាប់ វាមិនទាន់យឺតពេលទេ។ ចូរសម្លឹងទៅកាន់ជីវិតរបស់អ្នក! ចូរបើកភ្នែករបស់អ្នកឡើង ហើយមើល តើពេលនេះម៉ោងប៉ុន្មានហើយ។ តើទៅស្វែងរកអ្វីនៅទីនោះ? តើគិតអ្វីនៅទីនោះ? តើមានអ្វីត្រូវជាប់ជំពាក់នៅទីនោះ? តើអ្នកមិនដែលពិចារណាអំពីភាពខុសគ្នាផ្នែកគុណតម្លៃ រវាងការទទួលបានជីវិតរបស់ខ្ញុំ និងការទទួលបានគ្រប់យ៉ាងដែលអ្នកស្រឡាញ់ និងជាប់ជំពាក់ទេឬ? ចូរកុំមានបំណងតទៅទៀត ហើយក៏កុំលោតកញ្ឆេងតទៅទៀតដែរ។ ចូរកុំខកខានឱកាសនេះឱ្យសោះ។ ពេលនេះ នឹងមិនមកម្ដងទៀតឡើយ! ចូរក្រោកឈរឡើងពេលនេះ ចូរអនុវត្តការធ្វើលំហាត់ប្រាណនៃវិញ្ញាណរបស់អ្នក ចូរប្រើប្រាស់គ្រប់ឧបករណ៍នានា ដើម្បីមើលឱ្យធ្លុះ និងបង្អាក់ល្បិចកល ព្រមទាំងការបោកបញ្ឆោតគ្រប់យ៉ាងរបស់សាតាំង នោះទើបបទពិសោធន៍នៃជីវិតរបស់អ្នកអាចត្រូវបានធ្វើឱ្យកាន់តែជ្រាលជ្រៅ ហើយអ្នកអាចបង្ហាញពីនិស្ស័យរបស់ខ្ញុំ នោះទើបជីវិតរបស់អ្នកអាចក្លាយជាពេញវ័យ និងត្រូវបានបន្ថែមរសជាតិ ហើយអ្នកអាចដើរតាមស្នាមព្រះបាទរបស់ខ្ញុំជានិច្ច។ មិនត្រូវរួញរា មិនត្រូវទន់ខ្សោយ ត្រូវបោះជំហានទៅមុខជានិច្ច មួយជំហានម្ដងៗ ទៅត្រង់រហូតដល់ទីបញ្ចប់នៃផ្លូវ!
នៅពេលដែលត្រែទាំង ៧បន្លឺសម្លេងម្ដងទៀត វានឹងក្លាយជាការកោះហៅទៅរកការជំនុំជម្រះ ការជំនុំជម្រះកូននៃការបះបោរ ការជំនុំជម្រះនៃជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយជាតិសាសន៍នីមួយៗនឹងប្រគល់ខ្លួននៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ព្រះភ័ក្រ្តដ៏មានសិរីល្អរបស់ព្រះជាម្ចាស់នឹងច្បាស់ជាលេចឡើងនៅចំពោះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់។ គ្រប់គ្នានឹងជឿទាំងស្រុង ហើយស្រែករកព្រះជាម្ចាស់ដ៏ពិតដោយគ្មានទីបញ្ចប់។ ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានឹងកាន់តែមានសិរីល្អ ហើយបុត្ររបស់ខ្ញុំ និងខ្ញុំនឹងចែករំលែកនៅក្នុងសិរីល្អ ហើយចែករំលែកនៅក្នុងភាពជាស្ដេច ដោយការជំនុំជម្រះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ដាក់ទោសមនុស្សអាក្រក់ សង្គ្រោះ និងមានសេចក្ដីមេត្តាករុណាចំពោះអ្នកដែលជាកម្មសិទ្ធិរបស់ខ្ញុំ ហើយធ្វើឱ្យនគរព្រះខ្លាំងក្លា និងមានស្ថិរភាព។ តាមរយៈសម្លេងនៃត្រែទាំង ៧ មនុស្សជាច្រើននឹងត្រូវបានសង្គ្រោះ ដោយការវិលត្រឡប់មកចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដើម្បីលុតជង្គង់ និងថ្វាយបង្គំដោយការសរសើរជានិច្ច!
នៅពេលដែលត្រែទាំង ៧ បន្លឺសម្លេងម្ដងទៀត វានឹងក្លាយជាការបញ្ចប់នៃសម័យកាល សូរសម្លេងត្រែនៃជ័យជម្នះលើអារក្សសាតាំង ការគំនាប់ដែលប្រាប់ជាមុនអំពីការចាប់ផ្ដើមនៃការរស់នៅយ៉ាងចំហនៅក្នុងនគរព្រះនៅលើផែនដី! សម្លេងអីក៏ត្រដែតម្ល៉េះ សម្លេងនេះខ្ទរជុំវិញបល្ល័ង្ក សូរសម្លេងត្រែនេះអង្រួនស្ថានសួគ៌ និងផែនដី ដែលជាទីសម្គាល់នៃភាពជោគជ័យនៃផែនការគ្រប់គ្រងរបស់ខ្ញុំ ដែលជាការជំនុំជម្រះសាតាំង។ វាដាក់ទោសពិភពលោកចាស់នេះទាំងស្រុងដល់ស្លាប់ ដាក់ទោសទៅកាន់ជង្ហុកធំ! សូរសម្លេងត្រែនេះ ផ្ដល់សញ្ញាថាទ្វារនៃព្រះគុណ គឺជិតបិទហើយ ថាជីវិតរបស់នគរព្រះនឹងចាប់ផ្ដើមនៅលើផែនដី ដែលត្រឹមត្រូវ និងសមរម្យ។ ព្រះជាម្ចាស់សង្គ្រោះអ្នកណាដែលស្រឡាញ់ទ្រង់។ នៅពេលដែលពួកគេវិលត្រឡប់ទៅរកនគររបស់ទ្រង់ នោះមនុស្សនៅលើផែនដីនឹងជួបប្រទះនូវគ្រោះអត់ឃ្លាន និងរោគប៉ែស ហើយចានទាំង ៧ និងគ្រោះកាចទាំង ៧ របស់ព្រះជាម្ចាស់ នឹងមានសុពលភាពបន្តបន្ទាប់គ្នា។ ផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ ប៉ុន្តែព្រះបន្ទូលរបស់ខ្ញុំនឹងមិនកន្លងផុតឡើយ។
(«ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងជំហានព្រះបាទារបស់ព្រះជាម្ចាស់ មួយជំហានម្ដងៗ ហើយគេគួរតែ «ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ»។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលខ្ជះខ្ជាយដើរតាមន័យពាក្យ និងគោលលទ្ធិ គឺជាមនុស្សដែលត្រូវបានលុបបំបាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា «ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់» ហើយ «ព្រះយេស៊ូវជាព្រះគ្រីស្ទ» ជាសេចក្តីពិតដែលអនុវត្តតែនៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ មនុស្សដើរតាម ដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយគេដើរតាមទ្រង់យ៉ាងប្រកៀក។ តាមរបៀបនេះ តើមនុស្សអាចត្រូវបានលុបបំបាត់ចោលដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សនៅតែប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានមន្ទិល ព្រមទាំងព្យាយាមបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេចកើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់សម្រាកឡើយ។
(«កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលនូវព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះ ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា «ព្រះជាម្ចាស់គឺជាសេចក្តីពិតជាផ្លូវ និងជាជីវិត» ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេចមករបស់ព្រះជាម្ចាស់ មិនអាចត្រូវទៅនឹងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេចមកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យនិងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឲ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីជំនឿផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឲ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់ទ្រង់នៅក្នុងការឃុំឃាំងរបស់ខ្លួន និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីសួររកវិធីស្វែងរកស្នាមព្រះបាទាទ្រង់ វិធីទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងមិនមានសេចក្តីពិត នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។
(«ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
គោលបំណងនៃការលេចមករបស់ព្រះជាម្ចាស់ គឺដើម្បីឲ្យទ្រង់អាចបំពេញកិច្ចការរបស់ទ្រង់បានទៅតាមអ្វីដែលទ្រង់បានគ្រោងទុក ដោយពុំមានការបង្ខិតបង្ខំក្នុងលក្ខណៈណាមួយ ឬដោយសាសន៍ណាមួយឡើយ។ នេះគឺដូចកាលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅស្រុកយូដាដែរ៖ គោលបំណងរបស់ទ្រង់ គឺដើម្បីបញ្ចប់កិច្ចការនៃការជាប់ឆ្កាងដើម្បីប្រោសលោះមនុស្សទាំងមូល។ ក៏ប៉ុន្តែសាសន៍យូដាបានជឿថា ព្រះជាម្ចាស់មិនអាចធ្វើរឿងបែបនេះបានទេ ហើយពួកគេបានគិតថា ព្រះជាម្ចាស់មិនអាចត្រលប់ជាសាច់ឈាម និងក្លាយខ្លួនជារូបអង្គនៃព្រះអម្ចាស់យេស៊ូវបានឡើយ។ គំនិត «មិនអាចទៅរួច» របស់ពួកគេ បានក្លាយជាមូលដ្ឋានដែលពួកគេថ្កោលទោស និងបដិសេធព្រះជាម្ចាស់ ហើយចុងក្រោយនាំទៅដល់ការបំផ្លិចបំផ្លាញអ៊ីស្រាអែល។ សព្វថ្ងៃនេះ មនុស្សជាច្រើនបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះដែរ។ ពួកគេប្រកាសប្រាប់ពីការលេចមករបស់ព្រះជាម្ចាស់ដែលនឹងជិតមកដល់ អស់ពីកម្លាំងរបស់ពួកគេ តែក្នុងពេលដំណាលគ្នានោះ គេបែរជាថ្កោលទោសចំពោះការលេចមករបស់ទ្រង់វិញ។ គំនិត «មិនអាចទៅរួច» របស់ពួកគេ ដាក់កំហិតម្ដងទៀតអំពីការលេចមករបស់ព្រះជាម្ចាស់នៅក្នុងដែនកំណត់នៃការស្រមើស្រមៃរបស់ពួកគេ។ ហេតុនេះ ខ្ញុំបានឃើញមនុស្សជាច្រើនផ្ទុះសំណើចក្អាកក្អាយ និងកងរំពង ក្រោយជួបព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចៃដន្យ។ ប៉ុន្តែតើសំណើចនេះខុសគ្នាពីការថ្កោលទោស និងការប្រមាថរបស់សាសន៍យូដាដែរទេ? អ្នករាល់គ្នាពុំមានការគោរពចំពោះវត្តមាននៃសេចក្តីពិតទេ ហើយអ្នកមិនមានអាកប្បកិរិយាស្រេកឃ្លានសេចក្ដីពិតដែរ។ អ្វីទាំងអស់ដែលអ្នកធ្វើ គឺសិក្សាស្វែងយល់ដោយមិនរើសមុខ និងរង់ចាំដោយត្រេកអរសប្បាយ គ្មានការខ្វល់ខ្វាយសោះឡើយ។ តើអ្នកអាចទទួលបានអ្វីខ្លះ ពីការសិក្សាស្វែងយល់ និងការរង់ចាំបែបនេះ? តើអ្នកគិតថា អ្នកនឹងទទួលបានការដឹកនាំពីព្រះជាម្ចាស់ដោយផ្ទាល់ដែរឬទេ? ប្រសិនបើអ្នកមិនអាចយល់ពីសូរសៀងរបស់ព្រះជាម្ចាស់ តើអ្នកមានលក្ខណសម្បត្តិបែបណា ដើម្បីអាចធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់បាន? នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានការបើកសម្តែងអំពីសេចក្តីពិត ហើយនៅទីនោះមានសូរសៀងរបស់ព្រះជាម្ចាស់។ មានតែអ្នកដែលអាចទទួលយកនូវសេចក្តីពិតនេះប៉ុណ្ណោះដែលនឹងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន ហើយមានតែមនុស្សជំពូកនេះទេ ដែលមានលក្ខណសម្បត្តិធ្វើបន្ទាល់ពីការលេចមករបស់ព្រះជាម្ចាស់។ ត្រូវជម្រុះចោលនូវសញ្ញាណរបស់អ្នក! ចូររក្សាភាពស្ងប់ស្ងៀម និងអានព្រះបន្ទូលទាំងនេះដោយយកចិត្តទុកដាក់។ ប្រសិនបើអ្នកចង់ឃើញនូវសេចក្តីពិត នោះព្រះជាម្ចាស់នឹងបំភ្លឺអ្នក ហើយអ្នកនឹងយល់នូវព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់។ ត្រូវជម្រុះចោលនូវទស្សនៈរបស់អ្នករាល់គ្នាចំពោះគំនិតថា «មិនអាចទៅរួច» នេះ! នៅពេលដែលមនុស្សជឿកាន់តែខ្លាំងថា អ្វីមួយមិនអាចទៅរួច នោះវានឹងកាន់តែអាចកើតមានឡើង ដោយសារព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ អណ្ដែតឡើងខ្ពស់ជាងឋានសួគ៌ ព្រះតម្រិះរបស់ព្រះជាម្ចាស់ ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ហួសព្រំដែននៃតម្រិះ និងសញ្ញាណរបស់មនុស្ស។ នៅពេលអ្វីមួយកាន់តែមិនអាចទៅរួច នោះវាមានសេចក្តីពិតកាន់តែច្រើនដែលអាចស្វែងរកបាន។ នៅពេលអ្វីមួយស្ថិតនៅហួសពីសញ្ញាណ និងការស្រមៃរបស់មនុស្ស នោះវាមានពេញទៅដោយព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ ដ្បិតទោះបីជាព្រះអង្គបង្ហាញអង្គទ្រង់នៅទីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយនិស្ស័យពិតរបស់ទ្រង់ ក៏មិនប្រែប្រួលតាមទីកន្លែង ឬលក្ខណៈនៃការលេចមករបស់ទ្រង់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ នៅរក្សាដូចដើមដដែល មិនថាស្នាមព្រះបាទារបស់ទ្រង់នៅទីណានោះទេ ហើយមិនថាទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់នោះទេ ទ្រង់គឺជាម្ចាស់នៃមនុស្សជាតិទាំងអស់ គឺដូចជាអម្ចាស់យេស៊ូវ ដែលមិនមែនគ្រាន់តែជាព្រះជាម្ចាស់នៃពួកសាសន៍អ៊ីស្រាអែលឡើយ ប៉ុន្តែជាព្រះជាម្ចាស់នៃមនុស្សគ្រប់គ្នា មិនថាជាតិសាសន៍អាស៊ី អឺរ៉ុប និងអាមេរិក និងជាតិសាសន៍ដទៃទៀតឡើយ ទ្រង់គឺជាព្រះជាម្ចាស់តែមួយ និងមួយអង្គគត់នៅក្នុងសាកលលោកទាំងមូលនេះ។ ដូចនេះ ចូរយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការលេចមករបស់ទ្រង់នៅក្នុងព្រះសូរសៀងរបស់ទ្រង់ និងត្រូវដើរឲ្យទាន់លំអាននៃស្នាមព្រះបាទារបស់ទ្រង់! ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ព្រះបន្ទូលរបស់ទ្រង់ និងការលេចមករបស់ទ្រង់ កើតឡើងដំណាលគ្នា ហើយនិស្ស័យ និងស្នាមព្រះបាទារបស់ទ្រង់ បើកចំហចំពោះមនុស្សជាតិនៅគ្រប់ពេលវេលាទាំងអស់។
(«ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
លេខយោង៖
ក. អត្ថបទដើមមិនមានឃ្លា «លទ្ធផលចេញពី»។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?